ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Hosea

Hosea 1

Hosea 1:1-2

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​មក​

នេះជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះមានបន្ទូល»។ (សូមមើលៈ INVALID translate/figs-idiom)

បេរី

ជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names)

អូសៀស យ៉ូថាម អេហាស ហេសេគាល យេរ៉ូបោម យ៉ូអាស

ព្រឹត្តិការណ៍នៅក្នុងគម្ពីរនេះកើតឡើងក្នុងរាជរបស់ស្តេចទាំងនេះ។ (សូមមើលៈ INVALID translate/translate-names)

ព្រះអម្ចាស់

ជាឈ្មោះរបស់ព្រះដែលព្រះអង្គបើកសំដែងទៅដល់មនុស្សរបស់ព្រះអង្គនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ សូមមើលពាក្យបកប្រែអំពីព្រះអម្ចាស់ទាក់ទងនឹងរបៀបបកប្រែពាក្យនេះ។

ស្រ្តីពេស្យា

នៅទីនេះស្រី្តពេស្យាសំដៅលើអ្នកដែលមិនស្មោះត្រង់ជាមួយព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 1:3-5

​កូមើរ ​ឌីប្លែម

ជាឈ្មោះរបស់មនុស្ស។ (សូមមើលៈ INVALID translate/translate-names)

ពូជ‌ពង្ស​យេហ៊ូវ

នៅទីនេះ «ពូជពង្ស» មានន័យថា «គ្រួសារ» រួមទាំងកូនចៅរបស់យេហ៊ូវ។ (សូមមើលៈ INVALID translate/figs-metaphor)

ពូជ‌ពង្ស​អុីស្រា‌អែល​

ការលើកឡើងនេះសំដៅទៅលើអាណាចក្រអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-metaphor)

ធ្នូ​របស់​អុីស្រា‌អែល

ពាក្យ «ធ្នូ» សំដៅទៅលើអំណាចរបស់ទ័ព។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំណាចទាហានអ៊ីស្រាអែល»។ (សូមមើល INVALID translate/figs-metonymy)

Hosea 1:6-7

ឡូរូហាម៉ា

ឈ្មោះនេះមានន័យថា «គ្មានព្រះគុណ»។ អ្នកបកប្រែអាចប្រើពាក្យន័យនេះដំណាងឲ្យឈ្មោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានព្រះគុណ» (សូមមើលៈ INVALID translate/translate-names)

Hosea 1:8-9

ឡូរូហាម៉ា

ឈ្មោះនេះមានន័យថា «គ្មានព្រះគុណ»។ អ្នកបកប្រែអាចប្រើពាក្យន័យនេះតំណាងឲ្យឈ្មោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានព្រះគុណ» សូមមើលនៅក្នុង ១:៦ (សូមមើលៈ INVALID translate/translate-names)

ឡូ អាំមី

ឈ្មោះនេះមានន័យថា «មិនមែនប្រជាជនរបស់យើង»។ អ្នកបកប្រែអាចប្រើពាក្យន័យនេះ តំណាងឲ្យឈ្មោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមែនប្រជាជនរបស់យើង» (សូមមើលៈ INVALID translate/translate-names)

Hosea 1:10-11

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់មានបន្ទូលមកកាន់លោកហូសេ។

មាន​ចំនួន​ដូច​ខ្សាច់​នៅ​សមុទ្រ

ការនេះបញ្ជាក់អំពីចំនួនប្រជាជនអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-simile)

ដែល​មិន​អាច​រាប់បាន

ការនេះអាចលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលគ្មាននរណាម្នាក់អាចវាស់ ឬរាប់បាន»។ (សូមមើលៈ INVALID translate/figs-activepassive)

គឺនឹងមាន​ពាក្យ​និយាយ​ទៅកាន់ពួក​គេ​ថា

ការនេះអាចលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅកន្លែងដែលព្រះអម្ចាសមានបន្ទូលមកកាន់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)

នោះ​នឹង​បែរ​ទៅ​ជា​មាន​ពាក្យ​ថា

ការលើកឡើងនេះប្រហែលជាចង់សំដៅទៅលើយេសរាល ជាក្រុងដែលបានប្រព្រឹត្តបទឧក្រិដ្ឋដោយស្តេចអ៊ីស្រាអែល ហើយជានិមិត្តរូបនៃការដាក់ទោសរបស់ព្រះអម្ចាស់លើពួកគេ។

នឹងនិយាយទៅកាន់ពួកគេថា

ការនេះអាចលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងមានបន្ទូលមកកាន់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)

គេនឹង​មក​ជួប​ជុំ​គ្នា

ការនេះអាចលើកឡើងជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងមានបន្ទូលមកកាន់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)

ឡើង​ចេញ​ពី​ទឹកដីនោះ

ការលើកឡើងនេះអាចសំដៅទៅលើទឹកដីដែលប្រជាជនអ៊ីស្រាអែលវាយដណ្តើមបាន។ (សូមមើលៈ UDB)

​ថ្ងៃ​របស់​យេស‌រាល

ការនេះសំដៅលើពេលវេលាដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គមកទឹកដីអ៊ីស្រាអែលវិញ។ អត្ថន័យពេញរបស់ប្រយោគនេះអាចបំភ្លឺឲ្យច្បាស់ជាងនេះ។ (សូមមើលៈ INVALID translate/figs-explicit)

Hosea 2

Hosea 2:1

ប្រយោគភ្ជាប់

ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកហូសេ។​

រាស្រ្តរបស់យើង

ការពន្យល់នេះអាចបង្ហាញថាជាការលើកឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជារាស្រ្តរបស់យើង!»

អ្នកបានបង្ហាញចិត្តក្តួលអាណិត

ការនេះអាចលើកឡើងជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានបង្ហាញចិត្តក្តួលអាណិតដល់អ្នក» (សូមមើលៈ INVALID translate/figs-activepassive)

ការក្តួលអាណិត

«ចិត្តសណ្តោស» ឬ «ព្រះគុណ»។

Hosea 2:2-3

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់មានបន្ទូលមកកាន់លោកហូសេ។

ការចោទ​ប្រកាន់

ការចោទប្រកាន់នេះគឺធ្វើឡើងដោយមនុស្សម្នាក់ប្រឆាំងនឹងមនុស្សម្នាក់ទៀតនៅក្នុងតុលាការ។​

ម្តាយរបស់អ្នក

នៅទីនេះ «ម្តាយ» សំដៅលើប្រជាជាតិអ៊ីស្រាអែល។ (សូមមើលៈ​ INVALID translate/figs-metaphor)

ដ្បិត​ នាង​មិន​មែន​ជា​ប្រពន្ធ​យើង​ទេ

ព្រះអម្ចាស់បានលើកឡើងថាអ៊ីស្រាអែល ជាស្ត្រី ដែលមិនមែនជាភរិយារបស់ព្រះអម្ចាស់ទៀតទេ។ ផ្ទុយទៅវិញអ៊ីស្រាអែលបានបែរឆ្ងាយពីព្រះអង្គ និងការថ្វាយបង្គំព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​ក៏​មិន​មែន​ជា​ប្តី​របស់​នាង​ដែរ

ព្រះអម្ចាស់មិនអាចមានទំនាក់ទំនងជាមួយជាតិសាសន៍អ៊ីស្រាអែលក្នុងនាមជាស្វាមីចំពោះភរិយាបានទៀតទេ។ (សូមមើលៈ INVALID translate/figs-metaphor)

ហើយ​អំពើ​ផិត​ក្បត់

ស្ត្រីដែលក្បត់បានចាកចេញពីប្តីរបស់នាងទៅរួមរស់ជាមួយបុរសផ្សេង។ នេះគឺជាអ្វីដែលអ៊ីស្រាអែលបានប្រព្រឹត្តចំពោះព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

​ពី​កណ្ដាល​ទ្រូង​នាង​

រូបភាពនេះបានបង្ហាញថាអ៊ីស្រាអែលបានពឹងផ្អែកលើរូបព្រះ ហើយមិនពឹងព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក

ព្រះអម្ចាស់នឹងមិនការពារ និងផ្គត់ផ្គង់អ៊ីស្រាអែលទៀតទេ ព្រោះជាតិសាសន៍នេះបានបែរចេញពីព្រះអង្គ។ នៅក្នុងស្រុកអ៊ីស្រាអែលច្បាប់តម្រូវឲ្យប្តីផ្គត់ផ្គង់សំលៀកបំពាក់សម្រាប់ប្រពន្ធរបស់ពួកគេ។ បើពួកគេមិនធ្វើបែបនេះទេ ជាសញ្ញាបញ្ជាក់ថាពួកគេបោះបង់ចោលប្រពន្ធរបស់ខ្លួន អត្ថន័យពេញអាចធ្វើឲ្យដឹងច្បាស់។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-explicit)

ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន

ព្រះអម្ចាស់នឹងផ្លាស់ប្តូរអ៊ីស្រាអែលឲ្យទៅដូចជាទីរហោស្ថាន ដែលជាតំបន់ដែលនៅទទេ ហើយមិនបង្កើតផល។ (សូមមើលៈ INVALID translate/figs-simile)

​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក

នៅទីនេះ «ស្រេកទឹក» សំដៅទៅលើការត្រូវការការថ្វាយបង្គំ និងការពឹងផ្អែកលើព្រះអម្ចាស់ មិនមែនលើរូបព្រះទេ ឬមួយក៏អ៊ីស្រាអែលនឹងមិនអាចបន្តរស់ជាជាតិសាសន៍មួយបានទៀតទេ។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 2:4-5

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់មានបន្ទូលមកកាន់ហូសេ។

គេ​សុទ្ធ​តែ​ជា​កូន​នៃ​អំពើ​ពេស្យា‌ចារ

ប្រជាជនអ៊ីស្រាអែលធ្វើដូចជាពួកគេមិនមែនជាកម្មសិទ្ធរបស់ព្រះអម្ចាស់។ ដូចដែលឪពុកម្តាយរបស់ពួកគេមិនថ្វាយបង្គំព្រះអម្ចាស់ ពួកគេក៏មិនថ្វាយបង្គំដែរ។ (សូមមើលៈ INVALID translate/figs-metaphor)

ម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា

អ្នកជំនាន់មុនដែលស្វែងរកព្រះដទៃបានចាត់ទុកជាស្ត្រីពេស្យាដោយសារពួកគេមិនស្មោះត្រង់ចំពោះព្រះអម្ចាស់។​​ (សូមមើលៈ INVALID translate/figs-metaphor)

ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​គេ​បាន​ឲ្យ​នំបុ័ង ឲ្យ​ទឹកមក​ខ្ញុំ គេ​ឲ្យ​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង

នៅទីនេះ «គូ​ស្នេហ៍​របស់​ខ្ញុំ» សំដៅលើព្រះបាល និងព្រះក្លែងក្លាយដទៃទៀត ដែលអ៊ីស្រាអែលជ្រើសរើសថ្វាយបង្គំជំនួសព្រះអម្ចាស់។ បញ្ជីនៃរឿងទាំងនេះជារបស់សំខាន់ដែលអាចឲ្យមនុស្សបន្តរស់នៅបាន។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 2:6-7

ព័ត៌មានទូទៅ

ព្រះអម្ចាស់មានបន្ទូលមកលោកហូសេ។

ដូច្នេះ យើង​នឹង​ស្រាស់​ផ្លូវ​នាងដោយ​បន្លា ហើយ​សង់​កំផែង​ទាស់​នឹង​នាង ដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ឡើយ

អត្ថបទនេះបង្ហាញថាព្រះអម្ចាស់នឹងរារាំងប្រជារាស្រ្តរបស់ព្រះអង្គពីការស្វែងរកជ័យជម្នះនិងភាពរុងរឿង ព្រោះពួកគេនៅតែបន្តថ្វាយបង្គំរូបព្រះ។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-parallelism)

ខ្ញុំ​នឹង​វិល​ទៅ​រក​ប្តី​ដើម​ខ្ញុំ​វិញ ដ្បិត​នៅ​គ្រា​កន្លង គឺប្រសើរ​ជាងពេលនេះ

អ៊ីស្រាអែលនឹងត្រឡប់មកព្រះអម្ចាស់វិញ មិនមែនដោយសារតែសេចក្តីស្រឡាញ់ដែលពួកគេមានសម្រាប់ព្រះអង្គទេ ប៉ុន្តែដោយសារពួកគេបាក់ទឹកចិត្តពីការថ្វាយបង្គំព្រះបាល។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 2:8-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលមកកាន់លោកហូសេ។

យើង​ក៏​នឹង​ដក​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​យើង ដែល​សម្រាប់​បិទ​បាំង​ភាព​អាក្រាតរបស់​នាង​មក​វិញ​ដែ

នេះប្រហែលជាមានន័យថាការច្រូតកាត់ និងហ្វូងសត្វរបស់អ៊ីស្រាអែលនឹងគ្មានកើតផល។ ព្រះអម្ចាស់នឹងដកព្រះពររបស់ព្រះអង្គចេញពីអ៊ីស្រាអែល ហើយប្រជាជននឹងនៅឯកកោរ ហើយស្ថិតក្នុងការវាយប្រហារដ៏គ្រោះថ្នាក់។ (សូមមើលៈ INVALID translate/figs-metonymy)

ដែល​សម្រាប់​បិទ​បាំង​ភាព​អាក្រាតរបស់​នាង

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលមនុស្សប្រើសម្រាប់បិតបាំងកាយរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)

Hosea 2:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលមកលោកហូសេ។​

យើង​នឹង​បើក​កេរ្តិ៍​ខ្មាស​របស់​នាង នៅ​មុខ​គូ​ស្នេហ៍​របស់​នាង

មានន័យថាព្រះអម្ចាស់នឹងធ្វើឲ្យប្រជាជនអ៊ីស្រាអែលអាមា៉ស់នៅចំពោះមុខជាតិសាសន៍ផ្សេងទៀតនៅជិតៗនោះ សូមមើលការបកប្រែនៅក្នុងជំពូក ២:២។ (សូមមើលៈ INVALID translate/figs-metaphor)

គ្មាន​អ្នក​ណាអាច​ដោះ​នាង​ចេញ​ពី​ដៃ​យើង​បាន​ឡើយ

គ្មាននរណាម្នាក់នឹងព្យាយាមជួយអ៊ីស្រាអែលឡើយ។ នៅទីនេះ «ដៃ» សំដៅលើអំណាចនៃការដាក់ទោសរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 2:12-13

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលមកលោកហូសេ។

ចម្ការ​ទាំង​នេះ​ជា​ឈ្នួល​ដែល​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន​ឲ្យ

ការនេះសំដៅលើឈ្នួលដែលអ៊ីស្រាអែលបានទទួលពីព្រះក្លែងក្លាយ ឬព្រះបាល។ ការលើកឡើងចំៗ អាចថាជាការលើកឡើងចំៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាឈ្នួលដែលគូស្នេហ៍របស់នាងបានប្រគល់ឲ្យនាង»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-quotations)

​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ត្រឡប់​ទៅ​ជា​ព្រៃ

ព្រះអម្ចាស់ នឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមឈើផ្តល់ផ្លែ ដោយអនុញ្ញាតិឲ្យដើមឈើ និងព្រៃដុះក្នុងចំណោមដើមទាំងនោះ។ (សូមមើលៈ INVALID translate/figs-metaphor)

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់

«អ្វីដែលព្រះអម្ចាស់បានប្រកាស» ឬ «អ្វីដែលព្រះអម្ចាស់បានមានបន្ទូលយ៉ាងម៉ត់ចត់»។

Hosea 2:14-15

ឃ្លាភ្ជាប់៖

ព្រះអម្ចាស់មានបន្ទូលមកអ៊ីស្រាអែល។

យើងនឹងឈ្នះចិត្តនាងមកវិញ

«យើង ព្រះអម្ចាស់សូមនាំនាងមកយើងវិញ»។

​ធ្វើ​ឲ្យ​ជ្រលង​ភ្នំ​អាកោរ ក្លាយ​ជា​ទ្វារ​នៃ​សេចក្ដី​សង្ឃឹម

ដូចដែលព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប ព្រះអង្គនឹងនាំអ៊ីស្រាអែលទៅជ្រលងភ្នំអាកោរ ដូច្នេះអ៊ីស្រាអែលនឹងមានក្តីសង្ឃឹមម្តងទៀតក្នុងព្រះអម្ចាស់។ ជ្រលងភ្នំអាកោរជាកន្លែងដែលប្រជានជនអ៊ីស្រាអែលបានគប់សម្លាប់អេកានតាមបញ្ជារបស់ព្រះអម្ចាស់ ព្រោះអេកានមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់។ អត្ថន័យពេញនៃពាក្យនេះអាចបកស្រាយបន្ថែមទៀត។ (សូមមើលៈ JOS 7:24 និង INVALID translate/figs-explicit)

នាង​នឹង​ឆ្លើយ​តប​មក​យើង ដូចគ្រា​នៅ​ពី​ក្មេង គឺ​ដូច​គ្រា​ដែល​នាង​បាន​ចេញ​ពី​ស្រុក​អេស៊ីប

ព្រះអម្ចាស់សង្ឃឹមថាជាតិសាសន៍អ៊ីស្រាអែលនឹងប្រែចិត្ត ហើយជ្រើសរើសថ្វាយបង្គំព្រះអង្គជាព្រះរបស់ពួកគេម្តងទៀត។ (សូមមើលៈ INVALID translate/figs-metaphor)

នាង​នឹង​ឆ្លើយ​តប

ការបកប្រែថ្មីខ្លះដែលយល់ភាសាហេព្រេីរបកថាៈ «នាងនឹងច្រៀង»។

Hosea 2:16-17

នៅ​ថ្ងៃ​នោះ

សំដៅទៅលើថ្ងៃដែលអ៊ីស្រាអែលជ្រើសរើសថ្វាយបង្គំព្រះអម្ចាស់តែមួយគត់។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល

«អ្វីដែលព្រះអម្ចាស់មានបន្ទូល» ឬ «អ្វីដែលព្រះអម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់»។ សូមមើលការបកប្រែនៅក្នុងជំពូក ២:២។

លោក​ប្តី

ពាក្យនេះមានន័យថាប្រជារាស្រ្តអ៊ីស្រាអែលនឹងស្រឡាញ់ និងស្មោះត្រង់ចំពោះព្រះអម្ចាស់ ដូចដែលប្រពន្ធធ្វើចំពោះប្តីខ្លួន។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះបាល

«ព្រះបាល» មានន័យថា «ចៅហ្វាយ» ហើយក៏សំដៅទៅលើព្រះក្លែងក្លាយដែលជនជាតិកាណានថ្វាយបង្គំ។​ (សូមមើលៈ INVALID translate/figs-metaphor)

បិត​យើង​នឹង​ដក​ឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ចេញ​ពី​មាត់​នាង

ប្រជាជនអ៊ីស្រាអែលនឹងមិននិយាយពីនាមរបស់ព្រះបាល និងរូបព្រះទៀតទេ។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 2:18

ឃ្លាភ្ជាប់ៈ

ព្រះអម្ចាស់មានបន្ទូលមកលោកហូសេអំពីអ្វីដែលលោកនឹងប្រព្រឹត្តចំពោះអ៊ីស្រាអែល។

នៅ​ថ្ងៃ​នោះ

ឃ្លានេះគឺប្រើក្នុងការនិយាយអំពីអនាគតនៃការស្តារឡើងវិញរវាងអ៊ីស្រាអែល និងព្រះអម្ចាស់។

នឹង​តាំង​សញ្ញា​មួយ​សម្រាប់ពួកគេ

សម្ពន្ធមេត្រីថ្មីរបស់ព្រះអម្ចាស់នឹងរួមបញ្ចូលទាំងសន្តិភាពជាមួយសត្វ។

យើង​នឹង​បំបាត់​ធ្នូ ដាវ និង​សង្គ្រាម​ចេញ​ពី​ទឹកដី ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​យ៉ាង​សុខ​សាន្ត

ព្រះអម្ចាស់នឹងឲ្យសត្រូវរបស់អ៊ីស្រាអែលនៅឆ្ងាយពីពួកគេ នឹងគ្មានសង្គ្រាមទៀតទេ ប្រជាជននឹងរស់ដោយសុវត្តិភាព។ (សូមមើលៈ INVALID translate/figs-metonymy)

​ដេក​យ៉ាង​សុខ​សាន្ត

ការលើកឡើងនេះសំដៅលើការរស់នៅដោយសុវត្តិភាព។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 2:19-20

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់គឺកំពុងមានបន្ទូលទៅលោកហូសេអំពីអ្វីដែលព្រះអង្គនឹងធ្វើជាមួយអ៊ីស្រាអែល។

យើង​សន្យាថានឹង​ជាប្តីរបស់នាងជា​រៀង​រហូត

ព្រះអម្ចាស់នឹងដូចជាស្វាមី ហើយអ៊ីស្រាអែលនឹងដូចជាភរិយាយរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

យើងសន្យាថានឹងធ្វើជាប្តីរបស់នាង ដោយ​សេចក្ដី​សុចរិត

ព្រះអម្ចាស់នឹងស្មោះត្រង់ចំពោះសម្ពន្ធមេត្រីរបស់ព្រះអង្កជាមួយអ៊ីស្រាអែល។

ប្តីដោយ​សេចក្ដី​សុចរិត

«ជាប្តីដ៏ស្មោះត្រង់»

ហើយ​នាង​នឹង​ស្គាល់យើងជា​ព្រះ‌អម្ចាស់

នៅទីនេះ «ស្គាល់» មានន័យថាទទួលស្គាល់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ហើយស្មោះត្រង់នឹងព្រះអង្គ។

Hosea 2:21-22

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់គឺកំពុងនិយាយទៅលោកហូសេអំពីអ្វីដែលព្រះអង្គនឹងប្រព្រឹត្តជាមួយអ៊ីស្រាអែល។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល

«អ្វីដែលព្រះអម្ចាស់មានបន្ទូល» ឬ «អ្វីដែលព្រះអម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់»។ សូមមើលការបកប្រែនៅក្នុងជំពូក ២:១២។

ចំណែក​ផែន​ដី​នឹង​ឆ្លើយ​តប​ដល់​ស្រូវ ហើយស្រា​ថ្មី និង​ប្រេង គេ​នឹង​ឆ្លើយ​តប​ដល់​យេស‌រាល

ដីនឹងផ្តល់នូវធញ្ញជាតិគ្រប់យ៉ាង ស្រាថ្មី និងប្រេងអូលីវ។ របស់ទាំងអស់នេះក៏បំពេញសេចក្តីត្រូវការបស់យេសរាល។ ទឹកដីនឹងផលិតផលទាំងនេះ គឺនិយាយដូចជាមនុស្សអាចបំពេញតម្រូវការដល់អ្នកដទៃ។ (សូមមើលៈ INVALID translate/figs-personification)

យេសរាល

នៅទីនេះឈ្មោះជ្រលងភ្នំសំដៅទៅលើប្រជាជនអ៊ីស្រាអែលទាំងមូល។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 2:23

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់គឺកំពុងមានបន្ទូលមកលោកហូសេអំពីអ្វីដែលព្រះអង្គនឹងប្រព្រឹត្តចំពោះអ៊ីស្រាអែល។

យើង​នឹង​សាប‌ព្រោះ​ពូជ​គេ​នៅ​លើ​ផែន‌ដី​សម្រាប់​យើង

នៅពេលដែលព្រះជាម្ចាស់ធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានសុវតិ្តភាព និងចម្រុងចម្រើននៅក្នុងទឹកដីរបស់ពួកគេម្តងទៀត ថាពួកគេនិយាយពីដំណាំកសិកម្ម។​ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងថែរក្សាប្រជាជនអ៊ីស្រាអែល ដូចមនុស្សម្នាក់ដាំដំណាំរបស់ខ្លួន ហើយថែរក្សាដំណាំនោះ»។ (UDB) (សូមមើលៈ INVALID translate/figs-metaphor)

ឡូរូហាម៉ា

ឈ្មោះនេះមានន័យថាៈ «គ្មានព្រះគុណ»។ អ្នកបកប្រែក៏អាចប្រើពាក្យនេះជាឈ្មោះបានដែរ។ សូមមើលការបកប្រែនៅក្នុងជំពូក ១:៦។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានព្រះគុណ» (សូមមើលៈ INVALID translate/translate-names)

​ឡូ អាំមី

ឈ្មោះនេះមានន័យថា «មិនមែនជាប្រជារាស្រ្តរបស់យើង»។ អ្នកបកប្រែអាចប្រើពាក្យនេះជាឈ្មោះ។ សូមមើលការបកប្រែនៅក្នុង ១:៨។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមែនជាប្រជារាស្រ្តរបស់យើង»។ (សូមមើលៈ INVALID translate/translate-names)

អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង

ឈ្មោះនេះមានន័យថា «អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ អ្នកបកប្រែអាចប្រើពាក្យនេះជាឈ្មោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ (សូមមើលៈ INVALID translate/translate-names)

Hosea 3

Hosea 3:1-3

ចូរ​ទៅ​ស្រឡាញ់ស្រី្តនេះ ​ដូចជាប្តីរបស់នាង តែនាងជាស្រី​ផិត​ក្បត់

ការនេះសំដៅត្រឡប់ទៅរក ១:១។ ព្រះអម្ចាស់បានប្រាប់លោកហូសេម្តងទៀតឲ្យស្រឡាញ់ស្រី​ផិត​ក្បត់។

ចូរ​ស្រឡាញ់​នាង ដូច​ព្រះ‌អម្ចាស់​ស្រឡាញ់​ជន‌ជាតិ​អុីស្រា‌អែល

ដោយការស្រឡាញ់ស្រី​ផិត​ក្បត់ លោកហូសេនឹងក្លាយជាគំរូនៃក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/translate-symaction)

​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំង‌បាយជូរ

ប្រជាជនបរិភោគនំធ្វើពីទំពាំងបាយជូរ ឬពីផ្លែឧទម្ពរក្នុងពេលមានពិធីបុណ្យនៅកន្លែងដែលគេថ្វាយបង្គំព្រះដទៃ។

បង់​ប្រាក់​បួន​តម្លឹង​កន្លះ និង​ស្រូវ​ប្រាំ​មួយ​ថាំង

នេះជាតម្លៃមួយស្មើរការទិញទាសករ។

បួន​តម្លឹង​កន្លះ

«ដប់ប្រាំចំនែក» (សូមមើលៈ INVALID translate/translate-numbers)

ស្រូវ​ប្រាំ​មួយ​ថាំង

«មួយថាំង» (សូមមើលៈ INVALID translate/translate-bvolume)

Hosea 3:4-5

ជន‌ជាតិ​អុីស្រា‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ

ដូចដែលលោកហូសេរស់នៅដោយគ្មានប្រពន្ធរបស់គាត់ ដោយសារនាងផិតក្បត់ ជនជាតិអ៊ីស្រាអែលនឹងរស់នៅដោយគ្មានស្តេច និងគ្មានការថ្វាយបង្គំព្រះជាម្ចាស់ ព្រោះពួកគេបានផិតក្បត់។

​ស្វែង​រក​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ

នៅទីនេះ «ស្វែងរក» មានន័យថាពួកគេសុំឲ្យព្រះជាម្ចាស់ទទួលពួកគេ និងការថ្វាយបង្គំរបស់ពួកគេ។

ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ

នៅទីនេះ «ដាវីឌ» ដំណាងឲ្យពូជពង្សទាំងអស់របស់ដាវីឌ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពូជពង្សរបស់ព្រះបាទដាវីឌម្នាក់នឹងធ្វើជាព្រះមហាក្សត្រលើពួកគេ»។ (សូមមើលៈ INVALID translate/figs-metonymy)

នៅ​ថ្ងៃចុង​ក្រោយ

នៅទីនេះ «ថ្ងៃចុងក្រោយ» សំដៅទៅលើកំឡុងពេលមួយនៅក្នុងថ្ងៃអនាគត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងថ្ងៃអនាគត» (សូមមើលៈ INVALID translate/figs-metonymy)

ពួក​គេ​នឹងញាប់‌ញ័រចំពោះព្រះ‌អម្ចាស់​ ហើយ​ស្វែង​រក​ព្រះ‌ទ័យរបស់​ព្រះអង្គ

នៅទីនេះ «ញាប់ញ័រ» សំដៅលើអារម្មណ៍នៃការគោរព និងបន្ទាបខ្លួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងត្រឡប់មកព្រះអម្ចាស់វិញ ហើយពួកគេនឹងបន្ទាបខ្លួន គោរពព្រះអង្គ និងសូមព្រះពរពីព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 4

Hosea 4:1-2

ព័ត៌មានទូទៅៈ

នៅក្នុងជំពូកនេះនិយាយអំពីការវែកញែករបស់ព្រះអម្ចាស់ចំពោះជនជាតិអ៊ីស្រាអែលដែលមិនស្មោះត្រង់។​

ព្រះ‌អម្ចាស់​កំពុង​តែ​ទាស់​នឹង​មនុស្សដែលនៅលើទឹកដីនេះ

ព្រះអម្ចាស់លើកឡើងថាប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ ហើយបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ គឺមានបន្ទូលឡើងដូចជាព្រះអម្ចាស់ចោទពួកគេនៅក្នុងតុលាការដែរ។ (សូមមើលៈ INVALID translate/figs-metaphor)

បណ្តឹង

នេះជាការចោទប្រកាន់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅក្នុងតុលាការ។ សូមមើលការបកប្រែនៅក្នុងជំពូក ២:២។

មនុស្សាបានបំបាក់ឆ្អឹង

នៅទីនេះ «ឆ្នឹង» សំដៅទៅលើដែនកំណត់ដែលច្បាប់អនុញ្ញាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនមិនស្តាប់បង្គាប់ច្បាប់នូវអ្វីដែលគេអាចធ្វើបាន»។ (សូមមើលៈ​ INVALID translate/figs-metaphor)

​ឃាត‌កម្ម ជា​បន្ត​បន្ទាប់​គ្នា

នៅទីនេះ «ឃាតកម្ម» សំដៅទៅលើ «ការសម្លាប់មនុស្សឥតទោស» ដែលតែងតែធ្វើឲ្យជនរងគ្រោះមានឈាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកសំលាប់ជនឥតទោសម្នាក់ហើយម្នាក់ទៀត» (UDB)។ (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-metonymy)

Hosea 4:3

ទឹកដីក៏រាំង​ស្ងួត

ការលើកឡើងនេះសំដៅទៅលើភាពរាំងស្ងួត នៅពេលដែលគ្មានភ្លៀងអស់រយៈពេលយ៉ាងយូរ។

ធ្លាក់​ទន់​ខ្សោយ

ការធ្លាក់ទន់ខ្សោយ និងស្លាប់ដោយសារជំងឺ ឬខ្វះអាហារ។​

​ត្រូវ​វិនាស​សូន្យ

ការនេះលើកឡើងក្នុងទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពុងស្លាប់» (សូមមើលៈ INVALID translate/figs-activepassive)

Hosea 4:4-5

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលពីអ៊ីស្រាអែល។

ការប្តឹង

ការប្តឹងផ្តល់ពីមនុស្សម្នាក់លើមនុស្សម្នាក់ទៀតនៅក្នុងតុលាការ។

​កុំឲ្យនរណាម្នាក់ស្ដី​បន្ទោស​នរណាម្នាក់ឡើយ

មិនត្រូវឲ្យនរណាម្នាក់ចោទប្រកាន់គេដោយហេតុណាមួយឡើយ ព្រោះគ្រប់គ្នាសុទ្ធតែមានកំហុសអ្វីមួយ។

ព្យាការីអើយអ្នក​នឹង​ជំពប់​ដួល

នៅទីនេះ «ជំពប់​ដួល» មានន័យថាការមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ឬក៏ឈប់ទុកចិត្តព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នកត្រូវ​វិនាស

នៅទីនេះ «ម្តាយ» សំដៅទៅលើជាតិសាសន៍អ៊ីស្រាអែល។ សូមមើលការបកប្រែនៅក្នុងជំពូក ២:២។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 4:6-7

ព័ត៌មានទូទៅៈ

នៅក្នុងជំពូក ៤:៦ ព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកបូជាចារ្យអំពីប្រជាជនអ៊ីស្រាអែល។ ប៉ុន្តែ នៅក្នុងជំពូក ៤:៧ ព្រះអង្គមានបន្ទូលអំពីពួកបូជាចារ្យ មិនមែនទៅកាន់ពួកគេទេ។ សម្រាប់អ្នកបកប្រែក៏អាចយកគំរូតាម UDB, ដែលបានរៀបរាប់ថាព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកបូជាចារ្យ ទាំងនៅក្នុងជំពូក ៤:៧។

ប្រជា‌ជន​របស់​យើងត្រូវ​វិនាស ពីព្រោះ​ពួក​គេ​គ្មានប្រាជ្ញា

ការនេះអាចលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនរបស់យើងគឺកំពុងតែវិនាសដោយសារអ្នកជាបូជាចារ្យ អ្នកមិនបានបង្រៀនគេឲ្យបានត្រឹមត្រូវដើម្បីឲ្យគេគោរពយើងទេ»។ (សូមមើលៈ INVALID translate/figs-activepassive)

ប្រាជ្ញា

នៅកន្លែងនេះ «ប្រាជ្ញា» សំដៅលើចំណេះដឹងពីព្រះជាម្ចាស់។ (សូមមើលៈ​ INVALID translate/figs-explicit)

កិត្តិយស​របស់​ពួក​គេ ​ទៅ​ជាការ​​អាម៉ាស់វិញ

អត្ថន័យដែលអាចទៅរួចគឺ ១) «ការគោរព» នេះជាការប្រៀបធៀបដែលដំណាងឲ្យព្រះអម្ចាស់​ ហើយ «ការអាម៉ាស់» គឺជាការប្រៀបធៀបដែលតំណាងឲ្យរូបព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេឈប់ថ្វាយបង្គំយើង ជាព្រះដែលពួកគេត្រូវគោរព ហើយឥឡូវនេះបានថ្វាយបង្គំរូបព្រះដ៏គួរឲ្យអាម៉ាស់» ឬ ២)ការបកប្រែគម្ពីរខ្លះបកប្រែថា «យើងនឹងប្តូរពីការគោរពទៅជាភាពអាម៉ាស់វិញ»។ ការនេះមានន័យថាព្រះអម្ចាស់នឹងដកការដែលពួកបូជាចារ្យត្រូវគោរព ហើយធ្វើឲ្យពួកបូជាចារ្យត្រូវអាម៉ាស់។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 4:8-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តនិយាយអំពីបូជាចារ្យ។​

ពួកគេបានឆ្អែតដោយសារបាបរបស់ប្រជាជនរបស់យើង

នៅពេលដែលប្រជាជនប្រព្រឹត្តអំពើបាប ពួកគេនឹងថ្វាយយញ្ញបូជាដូច្នេះ ព្រះជាម្ចាស់នឹងអត់ទោសបាបដល់គេ។​ ពួកបូជាចារ្យត្រូវបានអនុញ្ញាតិឲ្យបរិភោគយញ្ញបូជាទាំងនោះ។ ពួកបូជាចារ្យបរិភោគយញ្ញបូជាទាំងនេះគឺហាក់បីដូចជាពួកគេត្រូវចិញ្ចឹមខ្លួនដោយសារអំពើបាបរបស់ប្រជាជន។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-metaphor)

ពួក​គេល្មោភ​ប្រព្រឹត្ត​អំពើ​អាក្រក់

ពួកបូជាចារ្យចង់ឲ្យប្រជាជនប្រព្រឹត្តអំពើបាបច្រើនជាងមុន ដូច្នេះ ប្រជាជននឹងថ្វាយយញ្ញបូជាកាន់តែច្រើន ដូច្នេះ ពួកគេនឹងបរិភោគរបស់ទាំងនោះ។ (សូមមើលៈ INVALID translate/figs-explicit)

បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរ យើង​នឹង​ដាក់​ទោស​ពួក​គេ

«ប្រជាជន និងពួកបូជាចារ្យនឹងត្រូវទទួលការដាក់ទោសដូចគ្នា»។

ការ​ប្រព្រឹត្ត​របស់ពួកគេ

«ទម្លាប់របស់ពួកគេ» ឬ «អំពើរបស់ពួកគេ»។

Hosea 4:10

ព័ត៌មានទូទៅ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

តែ​មិន​បាន​ចម្រុង‌ចម្រើន​ទេ

«ប៉ុន្តែ មិនមានកូនទេ»។

ពួក​គេ​ទៅឆ្ងាយ

មនុស្សបានឈប់ថ្វាយបង្គំ និងដើរតាមព្រះអម្ចាស់។​

ពីព្រះអម្ចាស់

អ្នកបកប្រែអាចប្តូរពី «ព្រះអម្ចាស់» ទៅជា «យើង» ព្រោះព្រះអម្ចាស់ជាអ្នកមានបន្ទូល។ យើងក៏អាចមើលក្នុង UDB។

Hosea 4:11-12

ឃ្លាភ្ជាប់់

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។​

អំពើ​ពេស្យា‌ចារ ចិត្ត​ប្រាថ្នា​ចង់ បាន​ស្រា​ចាស់ ហើយនិង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង

ប្រជាជនអ៊ីស្រាអែលមានទំនាក់ទំនងផ្លូវភេទក្រៅរង្វង់អាពាហ៍ពិពាហ៍ ហើយផឹកស្រាជ្រុល។ ក្នុងការប្រព្រឹត្តរឿងទាំងអស់នេះពួកគេភ្លេចការបង្គាប់របស់ព្រះអម្ចាស់។ ការនេះយើងអាចនិយាយបានថាជានរណាម្នាក់ដែលរារាំងមិនឲ្យមនុស្សបានយល់ពីសារសំខាន់នៃការគោរពព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-personification)

ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង

អ្នកថ្វាយបង្គំរូបព្រះបានប្រើដំបងរបស់គេដើម្បីទាយពីថ្ងៃអនាគត។ ដំបងនៅទីនេះគឺចង់សំដៅលើអ្នកដែលថ្លែងទំនាយ។ (សូមមើលៈ INVALID translate/figs-personification)

គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង

ការថ្វាយបង្គំរូបព្រះ និងការរួមរស់ជាមួយពួកស្រ្តីពេស្យានៅក្នុងវិហារទាំងនោះបានកើនឡើងច្រើនក្នុងចំណោមប្រជាជនអ៊ីស្រាអែល គេប្រាថ្នាចង់ប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់នៅពេលនោះ។ នៅទីនេះ «គំនិត» គឺចង់សំដៅលើអ្នកដែលអាចលួងលោមមនុស្សកុំឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-personification)

នាំ​ពួក​គេ​ឲ្យ​វង្វេង

ការជំរុញឲ្យមនុស្សប្រព្រឹត្តបាប។ (សូមមើលៈ ​figs-metaphor)

Hosea 4:13-14

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

នៅ​តាម​កំពូល​ភ្នំ

ជាទូទៅមនុស្សមនុស្សបានដាក់រូបព្រះនៅកន្លែងទាំងនេះ ជាទូទៅគេហៅថា «ទីខ្ពស់» នៅក្នុងគម្ពីរសញ្ញាចាស់។

​ស្រី​ពេស្យា​សក្ការៈ

ស្ត្រីទាំងនេះជាអ្នកដែលមានទំនាក់ទំនងផ្លូវភេទជាមួយប្រុសៗដែលមកថ្វាយបង្គំរូបព្រះនានា។ ទាំងនេះជាការចាត់ទុកថាជាអំពើសក្ការៈក្នុងការគោរពដល់ព្រះក្លែងក្លាយទាំងនោះ។

ប្រជា‌ជន​ដែល​មិន​ចេះ​គិត​ពិចារណា​នោះ នឹង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស

ព្រះអម្ចាស់នឹងបំផ្លាញប្រជាជាតិអ៊ីស្រាអែល ព្រោះពួកគេមិនយល់ ឬមិនបានស្តាប់តាមបញ្ញាត្តិរបស់ព្រះអម្ចាស់។​ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 4:15-16

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីយូដា និងអ៊ីស្រាអែល។

មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុសទេ

ព្រះជាម្ចាស់ជ្រាបថាតើអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបអ្វីខ្លះ ហើយមិនចង់ឲ្យយូដាធ្វើបែបនេះដែលឡើយ។

កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន

ប្រជាជននៅក្នុងស្រុកយូដាត្រូវបានប្រមានថាកុំឲ្យឡើងទៅគឺលកាល ឬទីបេតអាវេនដើម្បីថ្វាយបង្គំរូបព្រះនៅក្នុងកន្លែងទាំងនោះ។ គឺលកាលគឺជាកន្លែងមួយដែលគេធ្លាប់ថ្វាយបង្គំព្រះអម្ចាស់ ប៉ុន្តែ វាក្លាយទៅជាកន្លែងថ្វាយបង្គំរូបព្រះ។

បេតអាវែន

ជាទីក្រុងដែលនៅឯព្រំប្រទល់នៃអាណាចក្រអ៊ីស្រាអែលភាគខាងជើង និងកុលសម្ព័ន្ធបេនយ៉ាមីននៅភាគខាងត្បូង។ (សូមមើលៈ INVALID translate/translate-names)

ដូច​គោ​ញី​កៀច

អ៊ីស្រាអែលប្រៀបដូចជាគោស្ទាវដែលមិនស្តាប់តាមម្ចាស់របស់វា។ (សូមមើលៈ INVALID translate/figs-simile)

តើព្រះ‌អម្ចាស់​នឹងឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​បាន​ដូច្នេះទៅ?

ព្រះអម្ចាស់បានប្រើសំណួរដើម្បីបញ្ជាក់ថាព្រះអង្គមិនអាចបន្តថែរក្សាមនុស្សព្រោះពួគេរឹងរូស។ ព្រះអម្ចាស់នឹងមិនថែរក្សាប្រជាជនរបស់ព្រះអង្គទៀតទេ ប្រៀបបីដូចជាអ្នកគង្វាលដែលមិនអាចយកចៀមរបស់ខ្លួនទៅឯវាលដើម្បីឲ្យវាស៊ីចំណីបានដោយសារវារឹងរូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងមិនឃ្វាលមនុស្សដែលបះបោរឡើយ»។ ឬ «ដូច្នេះព្រះអម្ចាស់នឹងមិនបន្តមើលថែពួកគេទៀតឡើយ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-rquestion)

តើព្រះអម្ចាស់នឹងអាច

នៅទីនេះព្រះអម្ចាស់មានបន្ទូលពីអង្គទ្រង់ផ្ទាល់នៅក្នុងទំរង់បុរសទីបី។ យើងក៏អាចលើកឡើងជាបុរសទីមួយដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើយើងអាច» (សូមមើលៈ INVALID translate/figs-123person)

Hosea 4:17-19

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ សូមទុកឲ្យគេធ្វើការនោះចុះ

នៅទីនេះ «អេប្រាអ៊ីម» សំដៅទៅលើមនុស្សដែលរស់នៅភាគខាងជើងនៃស្រុកអ៊ីស្រាអែល។ ពួកគេជ្រើសរើសថ្វាយបង្គំរូបព្រះ ជាជាងព្រះអម្ចាស់។ ព្រះអម្ចាស់បានបង្គាប់ដល់លោកហូសេកុំឲ្យព្យាយាមកែតម្រូវពួកគេ។ ប្រជាជនអ៊ីស្រាអែលទាំងនេះនឹងមិនស្តាប់ឡើយ។ (សូមមើលៈ INVALID translate/figs-metonymy)

អ្នក​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​ភាពអាម៉ាស់

អ្នកដឹកនាំមិនចេះអៀនខ្មាសនូវអ្វីដែលពួកគេបានធ្វើឡើយ នៅពេលដែលពួកគេថ្វាយបង្គំរូបព្រះ ហើយងាកមកប្រឆាំងនឹងព្រះអម្ចាស់វិញ។

ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ

នៅទីនេះ «ខ្យល់» ដំណាងឲ្យការកាត់ទោសរបស់ព្រះអម្ចាស់ និងកំហឹងរបស់ព្រះអង្គប្រឆាំងនឹងជាតិសាសន៍អ៊ីស្រាអែល។ ព្រះអម្ចាស់នឹងអនុញ្ញាតិឲ្យសត្រូវរបស់គេវាប្រហារប្រជាជនអ៊ីស្រាអែល ហើយយកពួកគេធ្វើជាឈ្លើយ។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

Hosea 5

Hosea 5:1-2

ប្រយោគភ្ជាប់

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ

អន្ទាក់ និងសំណាញ់ របស់ទាំងពីនេះប្រើសម្រាប់ចាប់សត្វ។ នៅក្នុងករណីនេះ ពួកបូជាចារ្យ និងអ្នកនៅក្នុងវាំងបានប្រើវិធីដើម្បីឲ្យមនុស្សនៅឆ្ងាយពីព្រះអម្ចាស់ ហើយនាំឲ្យពួកគេទៅរករូបព្រះ។ មីសបា និងតាបោរជាកន្លែងសម្រាប់ថ្វាយបង្គំរូបព្រះនៅក្នុងទឹកដីអ៊ីស្រាអែល។​ (សូមមើលៈ INVALID translate/translate-names និង INVALID translate/figs-metaphor)

អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ

នៅទីនេះ «បះបោរ»​ សំដៅទៅលើមនុស្សទាំងឡាយដែលងាកឆ្ងាយពីព្រះអម្ចាស់ ហើយ «នៅក្នុងរណ្តៅដ៏ជ្រៅ» អាចសំដៅទៅលើការសម្លាប់មនុស្សឥតទោស និងការសម្លាប់សត្វដើម្បីថ្វាយដល់រូបព្រះ។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

ការបះបោរ

អ្នកបកប្រែអាចបកកន្លែងនេះថា​ «អ្នកជាអ្នកបះបោរ» ព្រោះព្រះអម្ចាស់ពិតមានបន្ទូលពីអ្នកបះបោរនៅក្នុងស្រុកអ៊ីស្រាអែល។

នៅក្នុងរណ្តៅ

ការបកប្រែខ្លះដែលមកពីភាសាហេេព្រីរថាការឈរនៅខាងការអាក្រក់។

យើង​នឹង​ជំនុំជម្រះពួកគេទាំងនោះ

អ្នកបកប្រែអាចបកថា «យើងនឹងដាក់ទោសអ្នកទាំងអស់គ្នា»។

Hosea 5:3-4

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់ យើង​មើល​អុីស្រា‌អែល​ធ្លុះ​ទាំង​អស់

នៅទីនេះ «អេប្រាអ៊ីម»​ និង «អ៊ីស្រាអែល» ទាំងពីរនេះសំដៅទៅលើមនុស្សដែលរស់នៅភាគខាងជើងស្រុកអ៊ីស្រាអែល។ នៅទីនេះព្រះជាម្ចាស់មានបន្ទូលថាព្រះអង្គជ្រាបថាគេយ៉ាងណា និងជ្រាបពីអ្វីដែលពួកគេធ្វើ។ (សូមមើលៈ​ INVALID translate/figs-parallelism និង INVALID translate/figs-metonymy)

អេប្រាអ៊ីម​អើយឥឡូវនេះអ្នកដូចជាស្ត្រីពេស្យាចារ

នៅត្រង់នេះបង្ហាញថាអេប្រាអ៊ីមដូចជាស្ត្រីពេស្យា ព្រោះមនុស្សទាំងអស់ក្លាយជាអ្នកមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដូចជាស្ត្រីពេស្យាដែលមិនស្មោះត្រង់ចំពោះបុរស។ (សូមមើលៈ INVALID translate/figs-simile)

ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

ការនេះមានន័យថាពួកគេមានបំណងថាមិនចង់ស្មោះត្រង់ជាមួយព្រះជាម្ចាស់ទេ។ ពួកគេចង់ថ្វាយបង្គំរូបព្រះ។

វិល​ត្រឡប់​មក​រកព្រះជាម្ចាស់...ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ

អ្នកបកប្រែអាចបកថា «ពួកគេវិលមករកយើង តែពួកគេមិនស្គាល់យើងទេ» ឬ «ពួកគេវិលមករកយើង តែពួកគេមិនស្គាល់យើងជាព្រះអម្ចាស់ទេ» ។

ហើយពួកគេមិនស្គាល់យើងជាព្រះអម្ចាស់ទេ

អ៊ីស្រាអែលនឹងមិនស្តាប់បង្គាប់ព្រះអម្ចាស់ទៀតទេ។ ពួកគេមិនចាត់ទុកព្រះអម្ចាស់ជាព្រះរបស់ពួកគេទៀតឡើយ។

Hosea 5:5-7

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

អំនួត​របស់​អុីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​គេ

នៅត្រង់នេះរៀបរាប់ពី «អំនួត» ថាជាមនុស្សដែលចោទប្រកាន់ប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងតុលាកា។​ ឥរិយាបទ និងអាកប្បកិរិយាអួតបំប៉ោងរបស់គេបានបង្ហាញថាពួកគេមិនស្តាប់បង្គាប់ព្រះអម្ចាស់ឡើយ។ (សូមមើលៈ INVALID translate/figs-personification)

ដូច្នេះ អុីស្រា‌អែល និង​អេប្រាអ៊ីម នឹងជំពប់​ដួល ដោយកំហុស​របស់​ខ្លួន ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ

អាណាចក្រទាំងពីរនេះនឹងលែងស្តាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ដោយសារតែអំនួត និងអំពើបាបរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-idiom)

ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា

អត្ថន័យដែលអាចទៅរួចគឺ ១) មានន័យថាប្រជាជនអ៊ីស្រាអែលបានរៀបការជាមួយមនុស្សមកពីជាតិសាសន៍ផ្សេង ហើយមានកូនជាមួយពួកគេ ឬ ២) មានន័យថាឪពុកម្តាយជាជនជាតិអ៊ីស្រាអែលមិនស្មោះត្រង់ជាមួយព្រះអម្ចាស់ ហើយបានបង្រៀនកូនរបស់ពួកគេឲ្យថ្វាយបង្គំរូបព្រះ។

ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ

ប្រជាជនអ៊ីស្រាអែលបានប្រារព្ធបុណ្យចូលខែ។ នៅត្រង់នេះការបញ្ជាក់ហាក់បីដូចជារៀបរាប់អំពីបុណ្យចូលខែដែលនឹងសត្វតិរច្ឆានដែលនឹងស៊ីមនុស្ស និងស្រែរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាពិបាកក្នុងការបកប្រែការលើកឡើងនេះ មានការបកប្រែជាច្រើនដែលបកមិនត្រូវ។ ទោះជាយ៉ាងណាក៏ដោយ អត្ថន័យទូទៅគឺថាព្រះជាម្ចាស់នឹងដាក់ទោសមនុស្សដោយសារភាពមិនស្មោះត្រង់របស់ពួកគេចំពោះព្រះអង្គ។ (សូមមើលៈ INVALID translate/figs-personification)

Hosea 5:8-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាពអាសន្ន​នៅ​រ៉ាម៉ា

នៅទីនេះ «ស្នែង» និង «ត្រែ» មានន័យដូចគ្នា។ ការបង្គាប់នេះបានឲ្យដល់មនុស្សនៅគឺបៀរ និងរ៉ាម៉ា ដើម្បីបញ្ជាក់ថាសត្រូវកំពុងតែមក។

ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! បេន‌យ៉ាមីនអើយ យើងនឹងទៅតាមអ្នក

នេះប្រហែលជាសំណើដែលពួកទាហាននៅក្នុងកុលសម្ព័ន្ធបេនយ៉ាមីននឹងដឹកនាំប្រជាជនទៅក្នុងសមរភូមិ។ ប៉ុន្តែ ការបកប្រែថ្មីបានប្រើការលើកឡើងផ្សេង។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/translate-names)

បេតអាវេន

នេះជាក្រុងនៅព្រំដែនរវាងស្រុកអ៊ីស្រាអែលភាគខាងជើង និងកុលសម្ព័ន្ពបេនយ៉ាមីនភាគខាងត្បូង។ សូមមើលការបកប្រែនៅក្នុងជំពូក ៤:១៥។ (សូមមើលៈ INVALID translate/translate-names)

យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានា នៃ​ជន‌ជាតិ​អុីស្រា‌អែល​ដឹង​ជា​មុន

«យើងនឹងប្រព្រឹត្តជាមួយនឹងកុលសម្ព័ន្ធអ៊ីស្រាអែលនូវអ្វីដែលយើងបានប្រកាស»។

Hosea 5:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីយូដា និងអ៊ីស្រាអែល។

អ្នកដឹកនាំស្រុកយូដាគឺដូចជាអ្នក​ដែល​បង្ខិត​បង្គោល​របង

ការ «បង្ខិតបង្គោលរបង» គឺជាការបង្ខិតព្រំដែលបានដៅសម្គាល់ព្រំដែននៃទ្រព្យរបស់នរណាម្នាក់ ដែលជាបទឧក្រដ្ឋតចំពោះច្បាប់អ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-simile)

យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង

កំហឹងរបស់ព្រះអម្ចាស់ប្រឆាំងនឹងយូដានឹងដូចជាទឹកហូរយ៉ាងខ្លាំងដែលនឹងបំផ្លាញពួកគេ។ នៅក្នុងបទគម្ពីរគុណតម្លៃនៃអារម្មណ៍ និងក្រមសីលធម៌គឺតែងតែប្រៀបទៅនឹងវត្ថុរាវ។ (សូមមើលៈ INVALID translate/figs-metaphor)

អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ នៅក្នុងកថាខណ្ឌនេះគឺមានលើឡើងពីរដង។​​ នៅទីនេះ «អេប្រាអ៊ីម» សំដៅទៅលើអាណាចក្រភាគខាងជើងរបស់អ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងដាក់ទោសប្រជាជនអ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ»។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-metonymy និង INVALID translate/figs-activepassive)

ដើរតាមរូបព្រះ

​នៅទីនេះ «ដើរ» តំណាងឲ្យគំនិតនៃការថ្វាយបង្គំ។ (សូមមើលៈ INVALID translate/figs-metaphor)

រូបព្រះ

ក្នុងភាសាហេព្រេីរពាក្យថា «រូបព្រះ» គឺគ្មានអត្ថន័យច្បាស់លាស់ទេ ហើយការបកប្រែគេប្រើពាក្យផ្សេងៗគ្នា។

Hosea 5:12-13

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីយូដា និងអ៊ីស្រាអែល។

យើង​ប្រៀប​បាន​នឹង​អង្គែ ដែល​ស៊ី​ពួក​អេប្រាអ៊ីម ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា

អង្គែនៅលើរោមសត្វ និងដំបៅនៅលើឈើទាំងពីរសុទ្ធតែបំផ្លាញ។ ព្រះជាម្ចាស់នឹងបំផ្លាញជាតិសាសន៍ទាំងពីរនេះ។ (សូមមើលៈ INVALID translate/figs-simile)

អង្គែ...ដំបៅ

ទាំងពីរនេះអាចបកប្រែតាមរបៀបផ្សេងៗ ព្រោះពាក្យជាភាសាហេព្រេីរគឺទាំងទូលំទូលាយ ហើយមិនច្បាស់លាស់។

ពេលអេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ

ទាំងអេប្រាអ៊ីម (អាណាចក្រខាងជើងរបស់អ៊ីស្រាអែល) និង យូដា (អាណាចក្រខាងត្បូងរបស់អ៊ីស្រាអែល) ដឹងខ្លួនថាពួកគេស្ថិតក្នុងគ្រោះថ្នាក់។ (សូមមើលៈ INVALID translate/figs-metaphor)

ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​​អាស្ស៊ីរី ហើយយូដាចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ស្តេចអធិរាជ

អេប្រាអ៊ីម និងយូដាបានសុំឲ្យស្តេចអាស្ស៊ីរីជួយ ជាជាងសុំជំនួយពីព្រះអម្ចាស់។ «ស្តេចអធិរាជ» គឺតូចតាចណាស់សម្រាប់ស្តេចអាស្ស៊ីរី។

ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច

នៅទីនេះ «គាត់» សំដៅលើស្តេចស្រុកអាស្ស៊ីរី។

Hosea 5:14-15

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលពីយូដា និងអ៊ីស្រាអែល។

ដូច្នេះ យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម

ព្រះអង្គម្ចាស់នឹងដេញ និងវាយប្រហារអេប្រាអ៊ីមដូចជាសត្វតោ។ (សូមមើលៈ INVALID translate/figs-simile)

ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី

ព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះយូដាក្នុងរបៀបស្រដៀងគ្នា។ ព្រះអម្ចាស់នឹងបង្ហាញការមិនពេញចិត្តទាំងចំពោះអាណាចក្រខាងជើង និងខាងត្បូង។ (សូមមើលៈ INVALID translate/figs-simile)

យើងនឹង

ព្រះអម្ចាស់បញ្ជាក់ថាព្រះអង្គជាម្នាក់ដែលនាំការកាត់ទោសចំពោះប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់។

នឹងហែក

ដូចជាសិង្ហហែកសត្វនៅពេលវាស៊ីសត្វនោះ ព្រះអម្ចាស់នឹងហែកប្រជារាស្រ្តរបស់ព្រះអង្គចេញឆ្ងាយពីផ្ទះ និងប្រទេសរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ

ព្រះអម្ចាស់នឹងចាកចេញពីមនុស្សបះបោរ។​

ហើយ​ស្វែង​រក​យើង

ពួកគេព្យាយាមមកក្នុងវត្តមានរបស់ព្រះជាម្ចាស់ដោយការថ្វាយបង្គំ និងការថ្វាយយញ្ញាបូជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយសុំឲ្យយើងយកចិត្តទុកដាក់នឹងពួកគេ»។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 6

Hosea 6:1-3

ប្រយោគភ្ជាប់

ប្រជាជនអ៊ីស្រាអែលសារភាពពីសេចក្តីត្រូវការរបស់ពួកគេរហូតដល់ការប្រែចិត្ត។​

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស...ព្រះអង្គ​បាន​ប្រហារ​ពួក​យើង

ព្រះជាម្ចាស់បានដាក់ទោសប្រជារាស្រ្តអ៊ីស្រាអែលដោយសារគេមិនស្តាប់បង្គាប់ព្រះអង្គ ហើយថ្វាយបង្គំរូបព្រះ។ (សូមមើលៈ INVALID translate/figs-parallelism)

ព្រះអង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ...ព្រះអង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ

ជនជាតិអ៊ីស្រាអែលជឿថាព្រះអម្ចាស់នឹងមានក្តីមេត្តាដល់ពួកគេនៅពេលលដែលពួកគេប្រែចិត្ត ហើយព្រះអង្គនឹងរំដោះពួកគេពីបញ្ហារបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-parallelism)

ពីរ​ថ្ងៃ​ទៀត ព្រះអង្គ​នឹងបង្ហាញដល់យើង នៅ​ថ្ងៃ​ទី​បី ព្រះអង្គ​នឹង​លើក​ពួក​យើង​ឡើង

ការនេះបង្ហាញពីខណៈពេលដ៏ខ្លីមួយ។ អ៊ីស្រាអែលជឿថាព្រះជាម្ចាស់នឹងមកជាឆាប់ដើម្បីរំដោះពួកគេពីសត្រូវរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-idiom)

ពីរថ្ងៃ...បីថ្ងៃ

«២ថ្ងៃ...៣ថ្ងៃ» (សូមមើលៈ INVALID translate/translate-numbers និង INVALID translate/translate-ordinal)

យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ព្រះ‌អម្ចាស់

នៅទីនេះ «ស្គាល់» មានន័យថាមិនត្រឹមតែរៀនពីបុគ្គលិកលក្ខណៈ និងច្បាប់របស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវតែស្មោះត្រង់ចំពោះព្រះអង្គដែរ។ (សូមមើលៈ UDB)

ព្រះអង្គ​នឹង​យាង​មក​ប្រោស​ពួក​យើង

ព្រះអម្ចាស់នឹងយាងមកដើម្បីជួយប្រជារាស្រ្តរបស់ព្រះអង្គ គឺច្បាស់ដូចជាថ្ងៃរះនៅពេលព្រឹក។ (សូមមើលៈ INVALID translate/figs-simile)

Hosea 6:4-5

ប្រយោគភ្ជាប់

ព្រះអម្ចាស់មានបន្ទូល។

តើ​ឲ្យ​យើង​ធ្វើអ្វីដល់អ្នកទៅ?

ព្រះជាម្ចាស់សង្កត់ធ្ងន់ថាការអត់ធ្មត់របស់ព្រះអង្គមកដល់ទីបញ្ចប់ហើយ ហើយអ្វីដែលនៅសល់គឺការជំនុំជម្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាពិតជាពិបាកក្នុងការសម្រេចថាត្រូវធ្វើអ្វីជាមួយអ្នករាល់គ្នា!» (សូមមើលៈ INVALID translate/figs-rquestion)

ដូច្នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី ឲ្យ​ទៅ​វាយ​អ្នក​ យើង​ប្រហារ​អ្នក​រាល់​គ្នា

តាមរយៈពួកព្យាការី ព្រះអម្ចាស់បានប្រកាសអំពីមហន្តរាយទៅលើប្រជាជាតិដែលបះបោរ។ មហន្តរាយនេះព្រះអង្គហៅថា «ការកាត់ជាបំណែក» នេះគឺប្រាកដជាការកាត់ទោស។ (សូមមើលៈ INVALID translate/figs-metaphor)

ការ​វិនិច្ឆ័យ​របស់​យើង មក​ដល់​ដូច​ផ្លេក​បន្ទោរ

នៅទីនេះព្យាការីហូសេបាននិយាយទៅកាន់ព្រះអម្ចាស់។ គាត់អាចចង់និយាយថានៅពេលដែលព្រះអម្ចាស់ប្រទានក្រិតវិន័យដល់នរណាម្នាក់ឲ្យទទួលទោសដល់ស្លាប់ គឺដូចជាផ្លេកបន្ទោរ​ (សូមមើលៈ UDB)។ ឬលោកអាចចង់មានន័យថាក្រឹត្យវិន័យរបស់ព្រះអម្ចាស់ធ្វើឲ្យមនុស្សស្គាល់សេចក្តីពិត ដូចជាពន្លឺធ្វើឲ្យមើលឃើញរបស់ទាំងឡាយដែរ។ (សូមមើលៈ INVALID translate/figs-simile)

ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ

«ការបង្គាប់របស់ព្រះអម្ចាស់»

Hosea 6:6-7

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

ដ្បិត ​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះ គឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ

ជាវេយ្យាករណ៍ជាភាសាហេព្រេីរមានន័យថា «លើសជាង» ដូចនៅខាងក្រោម («ហើយប្រាជ្ញារបស់ព្រះជាម្ចាស់លើលជាងយញ្ញបូជា»)។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយសារតែយើងចង់បានភាពស្មោះត្រង់ជាងយញ្ញបូជា»។

ដូចអដាំ

អត្ថន័យដែលអាចទៅរួចគឺ ១) សំដៅលើអដាំ ជាបុរសដំបូង ២) នេះគឺប្រៀបធៀបទៅមនុស្សដែលរស់នៅក្រុងមួយរបស់អ៊ីស្រាអែលហៅថាក្រុងអដាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាមនុស្សនៅក្នុងក្រុងអដាំ» ឬ ៣) សំដៅទៅលើមនុស្សទូទៅ។ ពាក្យថា «អដាំ» មានន័យថា «បុរស» ឬ «មនុស្សជាតិ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាមនុស្សជាតិទាំងអស់» (សូមមើលៈ INVALID translate/figs-metonymy)

Hosea 6:8-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

កាឡាដ​...ជាមួយជំហានដែល​បង្ហូរ​ឈាម

«ដានជើងនៃឈាម» ប្រហែលជាចង់សំដៅទៅលើអ្នកប្រព្រឹត្តអំពើថោកទាប និងអំពើឧក្រិដ្ឋរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)

ក្រុម​បូជា‌ចារ្យ ​ប្រហារ​ជីវិត​មនុស្ស នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម

យើងមិនដឹងថាតើចង់សំដៅទៅលើអ្វីទេ។ តើពួកបូជាចារ្យពិតជាបានប្រហារមនុស្សតាមផ្លូវទៅស៊ីគែម ដែលជាកន្លែងសំខាន់សម្រាប់សាសនា និងជាទីប្រជុំនយោបាយ? ឬលោកព្យាការីនិយាយថាពួកព្យាការីបាន «សម្លាប់» អ្នកដែលស្គាល់ និងថ្វាយបង្គំព្រះជាម្ចាស់?​ នេះជាជម្រើសល្អបំផុតក្នុងការបញ្ជាក់ពីការអាចទៅរួច។

Hosea 6:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម

នៅទីនេះ «អំពើ​ពេស្យា‌ចារ​» សំដៅទៅលើការថ្វាយបង្គំព្រះក្លែងក្លាយរបស់អេប្រាអ៊ីម។ (សូមមើលៈ INVALID translate/figs-metonymy)

អុីស្រា‌អែល​ទៅ​ជា​មិនស្អាត

អ៊ីស្រាអែលក្លាយទៅជារាស្រ្តដែលមិនអាចទទួលយកបានសម្រាប់ព្រះជាម្ចាស់។

យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ យើងបានត្រៀម​វិនិច្ឆ័យ​ទោស​អ្នក

ការនេះអាចលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានកំណត់ពេលត្រូវច្រូតសម្រាប់អ្នកដែរ យូដាអើយ» (សូមមើលៈ INVALID translate/figs-activepassive)

ច្រូត

នៅទីនេះ «ច្រូត» សំដៅទៅលើការជំនុំជម្រះចុងក្រោយរបស់ព្រះជាម្ចាស់ទៅលើអ៊ីស្រាអែល និងយូដា។ (សូមមើលៈ INVALID translate/figs-metaphor)

ខ្សែជីវិត

ភាពរុងរឿង និងសន្តិសុខ

Hosea 7

Hosea 7:1-2

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

យើង​ចង់​ប្រោស អុីស្រា‌អែល​ឲ្យ​បាន​ជា

ធ្វើឲ្យអ៊ីស្រាអែលស្តាប់បង្គាប់ព្រះជាម្ចាស់ម្តងទៀត និងជាអ្នកទទួលព្រះពររបស់ព្រះអង្គ ហើយនិយាយថាអ៊ីស្រាអែលអាចនឹងបានជា។ (សូមមើលៈ INVALID translate/figs-metaphor)

ដ្បិត ​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក

មនុស្សលក់ និងទិញទំនិញដោយមិនស្មោះត្រង់។ (សូមមើលៈ INVALID translate/figs-explicit)

ចោរ​ប្លន់

នេះជាក្រុមមនុស្សដែលវាយប្រហារអ្នកដទៃដោយឲ្យឥតហេតុផល។

អំពើ​បាប​របស់​ពួក​គេ ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត

ការអាក្រក់របស់មនុស្សដែលនិយាយនៅទីនេះគឺមានអ្នកដែលចាំចោទប្រកាន់ឧក្រិដ្ឋកម្មរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)

ពួកគេនៅចំពោះយើង

«ចំពោះមុខ» សំដៅទៅលើព្រះវត្តមានរបស់ព្រះ ឬ ការដែលព្រះអង្គជ្រាប។ «សាក្សី» ដែលប្រព្រឹត្តការអាក្រក់ គឺនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ ដើម្បីនាំយកការចោទប្រកាន់មក។ (សូមមើលៈ​ INVALID translate/figs-synecdoche)

Hosea 7:3-5

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។ នៅកន្លែងផ្សេងៗភាសាហេព្រេីរមិនច្បាស់លាស់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបកប្រែដោយរៀបរាប់អំពីអ្នកនៅក្នុងវាំងដែលមិនស្មោះត្រង់ជាមួយព្រះជាម្ចាស់ ហើយរៀបគម្រោងបញ្ចប់ជីវិតនយោបាយរបស់ស្តេច ហើយបន្ទាប់មកក៏យកគម្រោងរបស់គេមក។ ការនេះហាក់បីដូចជាកើតឡើងច្រើនជាមួយលើក។ អំពើឧក្រិដ្ឋនេះគឺលើកឡើងជាការបង្ហាញពីអំពើអាក្រក់ដែលធ្វើឲ្យជាតិសាសន៍នេះលេចលង់។

ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់

ប្រជាជនបានប្រព្រឹត្តអំពើផិតក្បត់ខាងវិញ្ញាណដោយការថ្វាយបង្គំរូបព្រះ និងភាពមិនស្មោះត្រង់ចំពោះព្រះអម្ចាស់។ ពួកគេក៏ប្រហែលជាមិនស្មោះត្រង់ចំពោះប្តី ឬប្រពន្ធរបស់ខ្លួនដែលដោយរួមរស់ជាមួយអ្នកផ្សេង។ (សូមមើលៈ INVALID translate/figs-metaphor)

ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ ដែល​អ្នក​ដុត​នំបុ័ង​

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ មានន័យថាមនុស្សមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការប្រព្រឹត្តការអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាឡដែលត្រូវអ្នកដុតនំដុតកំដៅ»។ (សូមមើលៈ INVALID translate/figs-simile និង INVALID translate/figs-activepassive)

​រៀបចំ​ម្សៅ

នេះជាផ្នែកមួយដែលជាដំណើរការក្នុងការធ្វើនំប័ុង។

នៅ​ថ្ងៃ​បុណ្យ​​ស្ដេចរបស់យើង

នេះប្រហែលជាកម្មវិធីបុណ្យដែលបង្កើតឡើងដោយស្តេច។

ហើយ​ចូល​ដៃ

នេះប្រហែលជាមានន័យថាការរួបរួម ឬការចូលរួមជាមួយនរណាម្នាក់។ វាអាចមានន័យថាស្តេចចូលរួមជាមួយមន្ត្រីរបស់ព្រះអង្គដើម្បីឡកឡឺយរឿងអ្វីមួយ ឬឡកឡឺយនរណាម្នាក់ដែលត្រូវឡកឡឺយ ទោះបីជាព្រះជាម្ចាស់ក៏ដោយ។ (សូមមើលៈ​​ See: INVALID translate/figs-idiom)

Hosea 7:6-7

ព័ត៌មានទូទៅៈ

រៀបរាប់អំពីការរៀបគម្រោងរបស់តុលាការ។ កំហឹងរបស់ពួកគេដែលជំរុញឲ្យគេសម្លាប់ស្តេច។

ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ ដូច​អគ្គី‌ភ័យ

ប្រៀបដូចជាភ្លើងដែលឆេះនៅក្នុងឡ មនុស្សទាំងនេះមានបំណងប្រាថ្នាអាក្រក់នៅក្នុងពួកគេ។ (សូមមើលៈ INVALID translate/figs-simile និងfigs-metonymy)

ចិត្ត​កំរោល​របស់​គេ​សម្ងំ

ពាក្យថា «សំម្ងំ» មានន័យថាអ្វីមួយដែលកំពុងឆេះយឺតៗ និងដោយស្ងប់ស្ងាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំហឹងរបស់ពួកគេកើងឡើងយឺតៗ ហើយស្ងប់ស្ងាត់»។ (សូមមើលៈ INVALID translate/figs-metaphor)

ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ ដូច​អគ្គី‌ភ័យ

កំរិតនៃកំហឹងរបស់ពួកគេហាក់បីដូចជានិយាយអំពីភ្លើងយ៉ាងក្តៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាខ្លាំងណាស់» (សូមមើលៈ INVALID translate/figs-simile)

ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង

កន្លែងនេះប្រៀបធៀបកំហឹងរបស់ពួកគេទៅនឹងកម្តៅដែលចេញពីឡ។ (សូមមើលៈ INVALID translate/figs-simile)

ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន

វាហាក់បីដូចជាមានន័យថាតុលាការបានសម្លាប់ស្តេចរបស់ពួកគេជាផ្លូវការ។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 7:8-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

អេប្រាអ៊ីម​នៅកណ្តាលចំណោមមនុស្សដទៃ

នេះប្រហែលជាសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយស្តេចអាណាចក្រខាងជើងដែលសម្របខ្លួនរបស់ពួកគេជាមួយជាតិសាសន៍ផ្សេងដើម្បីការពារពីការវាយប្រហារ។

អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​អាំមិន​បាន​ប្រែ

នេះអាចលើកឡើងជាទម្រង់សកម្ម។ នៅទីនេះ «អេប្រាអ៊ីម» សំដៅទៅលើអាណាចក្រខាងជើងរបស់អ៊ីស្រាអែល។ ជាតិសាសន៍ខ្សោយ ដូចជានំដែលមិនទាន់បានអាំនៅក្នុងឡដោយអ្នកដុតនំដែលធ្វើឲ្យរឹងនៅឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​អាំមិន​បាន​ប្រែ»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ពួកគេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ

នៅទីនេះ «សក់ស្កូវ» តំណាងឲ្យអាយុច្រើន។ (សូមមើលៈ INVALID translate/figs-metonymy)

​តែ​មិន​ដឹង​ខ្លួន​ទៀត

យ៉ាងណាមិញ «អាយុច្រើន» គឺចង់សំដៅលើអាណាចក្រខាងជើងកាន់តែខ្សោយទៅៗ ព្រោះប្រជាជាតិនេះមិនដឹងថាគេកំពុងតែមានវ័យ «ចំណាស់» ហើយទេ។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 7:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

អំនួត​របស់​អុីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង

ការរៀបរាប់ (អំនួត) ប្រៀបដូចជាមនុស្សដែលធ្វើការចោទប្រកាន់ប្រជាជនអ៊ីស្រាអែលនៅក្នុងតុលាការ។ ការនេះមានន័យថាអាកប្បកិរិយា និងឥរិយាបទអំនួតបង្ហាញថាពួកគេនឹងសោកស្តាយដោយមិនបានស្តាប់បង្គាប់ព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-personification)

​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ទេ

ការមិនចាប់អារម្មណ៍របស់អ៊ីស្រាអែលចំពោះព្រះអម្ចាស់ គឺប្រៀបដូចជាពួកគេវង្វេង ហើយពួកគេមិនព្យាយាមស្វែងរកព្រះអង្គទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ទេ ហើយក៏មិនផ្តោតអារម្មណ៍លើព្រះអង្គដែរ»។ (សូមមើលៈ INVALID translate/figs-metaphor)

ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង

នៅត្រង់នេះ «ទាំងនេះ» សំដៅទៅលើការដែលព្រះជាម្ចាស់អនុញ្ញាតិជនបរទេសវាយប្រហារពួកគេដើម្បីធ្វើឲ្យពួកគេខ្សោយ។

អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ

សត្វព្រាបគឺជាសត្វដែលគេគិតថាគ្មានប្រាជ្ញាទាល់តែសោះ។ (សូមមើលៈ INVALID translate/figs-simile)

អេស៊ីប...អាស្ស៊ីរី

ជាតិសាសន៍ទាំងនេះជាជាតិសាសន៍ដែលខ្លាំងពូកែដែលអ៊ីស្រាអែលអាចសុំជំនួយ។

Hosea 7:12-13

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ

នេះជាវិធីដែលគេចាប់សត្វស្លាប។ ព្រះអម្ចាស់នៅតែប្រៀបធៀបប្រជាជនអ៊ីស្រាអែលទៅនឹងសត្វព្រាប។ នៅពេលដែលពួកគេទៅអេស៊ីប ឬអាស្ស៊ីរីសុំជំនួយ ព្រះអម្ចាស់នឹងដាក់ទោសពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប

ព្រះអម្ចាស់មានបន្ទូលពីរបៀបដែលព្រះអង្គនឹងដាក់ទោសដល់អ៊ីស្រាអែលដូចជារបៀបដែលគេចាប់សត្វស្លាបនឹងសំណាញ់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងចាប់គេដូចចាប់សត្វស្លាប» ឬ «យើងនឹងចាប់ពួកគេដូចអ្នកប្រមាញ់ចាប់សត្វស្លាប»។ (សូមមើលៈ INVALID translate/figs-simile)

នៅ​ពេល​យើង​ឮ​ថា ពួក​គេ​ជួប‌ជុំ​គ្នា

ការលើកឡើងនេះប្រៀបធៀបនឹងសត្វស្លាប។

Hosea 7:14-15

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មាន​បន្ទូល។

ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង

វាជារឿងធម្មតាសម្រាប់អ្នកថ្វាយបង្គំរូបព្រះក្នុងការបរិភោគអាហារសែនដែលដាក់លើធ្នើរ ឬលើគ្រែ។

ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង

នៅទីនេះការថ្វាយបង្គំព្រះជាម្ចាស់មិនបាននិយាយថាជាការចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេមិនថ្វាយបង្គំយើងទៀតឡើយ»។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​បាន​បណ្ដុះ​បណ្ដាល និង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេ

នេះជាការប្រៀបធៀបទៅនឹងទាហាន គឺព្រះជាម្ចាស់បានហ្វឹកហ្វឺនអ៊ីស្រាអែលឲ្យស្រឡាញ់ព្រះអង្គ និងស្តាប់បង្គាប់ព្រះអង្គ គឺប្រៀបដូចជាព្រះអង្គបង្វឹកមនុស្សរបស់ព្រះអង្គសម្រាប់សង្គ្រាមដែរ។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 7:16

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

ពួក​គេ​មាន​ចិត្ត​វៀច‌វេរធ្នូរបូតខ្សែ

នេះសំដៅទៅលើធ្នូដែលគ្មានខ្សែ ឬខ្សែរលុង។ (សូមមើលៈ INVALID translate/figs-simile)

ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន

នៅទីនេះ «ពាក្យសំដី» សំដៅទៅលើអ្វីដែលគេនិយាយជាផ្លូវការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះពួកគេប្រមាថយើង» ឬ «ព្រោះពួកគេដាក់បណ្តាសាយើង»។ (សូមមើលៈ INVALID translate/figs-metonymy)

ការទាំងនេះ​បាន​នាំ​ឲ្យ​ជនជាតិអេស៊ីប សើច​ចំអក​ដល់គេ

«នេះជាមូលហេតុដែលអេស៊ីបនឹងសើចចំអក ហើយសើចចំពោះអ៊ីស្រាអែល»។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 8

Hosea 8:1-3

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់និយាយពីការដែលទ័ពអាស្ស៊ីរីមកវាយប្រហារអាណាចក្រខាងជើង។

ដូច​សត្វ​ឥន្ទ្រី មក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់

សត្វឥន្ទ្រីជាសត្វដែលប្រម៉ាញ់ គឺពេលខ្លះប្រើដើម្បីប្រៀបធៀបទៅនឹងសត្រូវរបស់អ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្វឥន្ទ្រីប្រម៉ាញ់សត្វដទៃទៀត សត្រូវរបស់អ៊ីស្រាអែលមកចាប់ប្រជារាស្រ្តរបស់យើង»។ (សូមមើលៈ INVALID translate/figs-metaphor)

​រំលោភ​លើ​សម្ពន្ធ‌មេត្រី

នៅទីនេះ «រំលោភ» ដំណាងឲ្យ «មិនស្តាប់បង្គាប់» «រំលោភលើ»។ (សូមមើលៈ​ INVALID translate/figs-metaphor)

​ស្គាល់​ព្រះអង្គ

«ស្មោះត្រង់ជាមួយព្រះអង្គ»។

Hosea 8:4-5

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

ដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ លទ្ធផលគឺថាយើងនឹងបំផ្លាញប្រជារាស្រ្តរបស់យើង»។ (សូមមើលៈ INVALID translate/figs-activepassive»

អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ

អត្ថន័យដែលអាចទៅរួចគឺ ១) នេះជាពាក្យរបស់ព្យាការី (សូមមើល UDB) ឬ២) ព្រះអម្ចាស់មានបន្ទូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «សាម៉ារីអើយ យើងផ្ទាល់ជាអ្នកបដិសេធរូបគោរបស់អ្នក «សូមមើលៈ INVALID translate/figs-123person)

រូបគោរបស់អ្នក

ស្តេចយេរ៉ូបោមជាស្តេចទីពីររបស់អ៊ីស្រាអែល (សូមមើលៈ 1KI 12:28) បានធ្វើរូបព្រះពីរដែលមានរូបរាងដូចកូនគោ ហើយបានដំឡើងរូបគោនោះ ដូច្នេះ ប្រជាជននៅក្នុងអាណាចក្ររបស់ទ្រង់អាចថ្វាយបង្គំរូបនោះបាន។ ព្រះអម្ចាស់មានបន្ទូលអំពីការថ្វាយបង្គំរបស់ពួកគេដូចជាគេបានធ្វើរូបគោនោះដោយខ្លួនរបស់ពួកគេផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះតែអ្នកបានថ្វាយបង្គំរូបគោរបស់អ្នក»។ (សូមមើលៈ INVALID translate/figs-metonymy)

កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើប្រជាជនទាំងនេះ

កំហឹងតែងតែលើកឡើងប្រៀបទៅនឹងភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងខឹងនឹងប្រជាជននេះខ្លាំងណាស់»។ (សូមមើលៈ INVALID translate/figs-metaphor)

តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង?

ព្រះអម្ចាស់បានសួរសំណួរនេះដើម្បីបង្ហាញកំហឹងរបស់ព្រះអង្គដោយសារប្រជាជនរបស់ព្រះអង្គមិនបរិសុទ្ធ។ «យើងខឹងនឹងប្រជាជននេះខ្លាំងណាស់ ព្រោះពួកគេគ្មានបំណងក្នុងការធ្វើការល្អនោះទេ។ (សូមមើលៈ INVALID translate/figs-rquestion)

Hosea 8:6-7

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់មានបន្ទូល។

ដ្បិត ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ

ការព្រោះ ឬដាំខ្យល់គឺជាសកម្មភាពដែលឥតប្រយោជន៍ ឬផ្លូវនាំទៅរកភាពអន្តរាយ។ ការច្រូតបានជាខ្យល់ព្យុះគឺជាការរងទុកនៃមហន្តរាយដោយសារសកម្មភាពរបស់ម្នាក់ៗផ្ទាល់ខ្លួន។ (សូមមើលៈ INVALID translate/figs-metaphor)

គ្រាប់ស្រូវងើយ មិនដាក់គ្រាប់ទេ

នៅទីនេះ «ដាក់គ្រាប់» គឺសំដៅទៅលើផ្នែកមួយនៃរុក្ខជាតិដែលជាកន្លែងមានគ្រាប់។ ដើមស្រូវដែលមិនមានគ្រាប់មិនផ្តល់អ្វីសោះដល់កសិករ។ ដូចគ្នានេះសកម្មភាពរបស់អ៊ីស្រាអែល គឺជាលទ្ធផលគ្មានអ្វីល្អឡើយ។ (សូមមើលៈ INVALID translate/figs-idiom)

​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​ជាតិផ្សេង មក​លេប​យក​ទៅ​បាត់​ដែរ

បើអ្វីដែលអ៊ីស្រាអែលធ្វើបានផលល្អ នោះសត្រូវរបស់អ៊ីស្រាអែលនឹងមកហើយយកវាពីពួកគេទៅ។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 8:8-10

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។​

អុីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ

«លេប» មានន័យថាត្រូវគេវាយ ហើយត្រូវគៀយកទៅជាឈ្លើយ។ ការនេះអាចលើកឡើងជាទម្រប់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវរបស់អ៊ីស្រាអែលបានយកអ៊ីស្រាអែលទៅឆ្ងាយទៅទឹកដីផ្សេងទៀត។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ដូចសត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ

មនុស្សតែងតែគិតថាសត្វលាគឺជាសត្វដែលរឹងរូស។ ការនេះមានន័យថាប្រជាជនអ៊ីស្រាអែលបដិសេធក្នុងការស្តាប់ព្រះអម្ចាស់ ប៉ុន្តែផ្ទុយទៅវិញពួកគេបានទៅរកប្រជាជនអាស្ស៊ីរីឲ្យមកជួយ។ (សូមមើលៈ INVALID translate/figs-simile)

អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន

ការដែលអេប្រាអ៊ីមចងសម្ពន្ធភាពជាមួយសាសន៍ដទៃ គឺដូចជាពួកគេបានបង់ថ្លៃឲ្យអ្នកទាំងនោះក្លាយជាពេស្យារបស់អេប្រាអ៊ីមដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអ៊ីស្រាអែលបានព្យាយាមបង់ថ្លៃឲ្យសាសន៍ដទៃការពារពួកគេ (UDB)។ (សូមមើលៈ INVALID translate/figs-metaphor)

ក្រោម​អំណាច​ព្រះចៅ​អធិរាជ

នេះដោយសារតែស្តេចអាស្ស៊ីរី ដែលហៅថា «ស្តេចអធិរាជ» ដែលធ្វើឲ្យមនុស្សរងទុកវេទនា។

Hosea 8:11-12

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

យើងអាចសរសេរក្រឹត្យ‌វិន័យ​សម្រាប់ពួកគេមួយម៉ឺនដង

ការនេះមានន័យថាព្រះអម្ចាស់មានប្រទានក្រិតវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែលរួចហើយតាមរយៈ ពួកព្យាការី និងប្រាប់ពួកគេថាតើព្រះអង្គចង់បានអ្វីពីពួកគេ។ (សូមមើលៈ INVALID translate/figs-hyperbole)

មួយម៉ឺនដង

«១០,០០០» (សូមមើលៈ INVALID translate/translate-numbers)

Hosea 8:13-14

ព័ត៌មានទូទៅៈ​

ព្រះអម្ចាស់មានបន្ទូល។

ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ

ដោយសារអំពេីបាបរបស់ពួកគេ ព្រះជាម្ចាស់នឹងបញ្ជូនប្រជារាស្រ្តរបស់ព្រះអង្គទៅឆ្ងាយឲ្យធ្វើជាទាសកររបស់អេស៊ីប។

Hosea 9

Hosea 9:1-2

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ ដែល​គេ​បោក​បែន ឬ​ស្រាទំពាំងបាយជូរ​ដែល​គេ​គាបឡើយ

ការនេះរៀបរាប់អំពីស្រូវ និងស្រាទំពាំងបាយជូរប្រៀបដូចជាមនុស្សដែលអាចចិញ្ចឹមនរណាម្នាក់។ ការនេះមានន័យថាដូចចម្រូតនឹងមិនអាចផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សឡើយ ហើយនឹងមិនអាចផ្គត់ផ្គង់ទំពាំងបាយជូរសម្រាប់ធ្វើស្រាទំពាំងបាយជូរបាន។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-metonymy)

វាលស្រែ

នេះជាវាលមិនត្រឹមតែប្រើសម្រាប់ធ្វើស្រែប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងពិធីបុណ្យសាសនាដែរ។ ពួកពេស្យាចារមកដើម្បីជួយឲ្យប្រុសៗប្រារព្ធពីធីបុណ្យរដូវចំរូតថ្វាយរូបព្រះ។

​ស្រា​ទំពាំង‌បាយជូរ​ថ្មី ធ្វើឲ្យពួកគេវង្វេង

នឹងមិនមានផ្លែទំពាំងបាយជូរគ្រប់គ្រាន់ដើម្បីធ្វើស្រាឡើយ។

Hosea 9:3-4

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

ទឹក​ដី​របស់​ព្រះ‌អម្ចាស់

ការលើកឡើងនេះបញ្ជាក់ថាព្រះអម្ចាស់នៅតែបន្តចាត់ទុកថាទឹកដីអ៊ីស្រាអែលជាសម្បត្តិរបស់ព្រះអង្គ មិនមែនជារបស់ប្រជាជនអ៊ីស្រាអែលឡើយ។

អាហារ​មិន​បរិសុទ្ធ

នេះជាអាហារដែលប្រជាជនអ៊ីស្រាអែលតែងតែបដិសេធមិនបរិភោគព្រោះធ្វើឲ្យព្រះជាអម្ចាស់មិនទទួលស្គាល់ពួកគេ។ (សូមមើលៈ​ INVALID translate/figs-metaphor)

សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ

នៅទីនេះ «អាហារកាន់ទុក្ខ» សំដៅទៅលើអ្វីដែលប្រជាជនអ៊ីស្រាអែលបរិភោគនៅពេលពួកគេកាន់ទុក្ខ ព្រោះពួកគេឃ្លាតឆ្ងាយ និងព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេ។ ការនេះមានន័យថាព្រះអម្ចាស់នឹងមើលយញ្ញបូជារបស់មនុស្សពីចំងាយ ហើយមិនទទួលស្គាល់ពួកគេឡើយ។ (សូមមើលៈ INVALID translate/figs-simile)

អាហារ​របស់​គេ​បាន​ត្រឹម​តែ ចម្អែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ

ប្រជាជនអ៊ីស្រអែលនឹងមានអាហារបរិភោគ ប៉ុន្តែ ព្រះអម្ចាស់នឹងមិនទទួលអាហារនេះជាយញ្ញបូជាឡើយ។

គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ

អាហារមិនបរិសុទ្ធគឺនិយាយឡើងដូចជាវាអាចចេញបីកន្លែងមួយទៅកន្លែងមួយទៀតបាន។ តាមពិតទៅមនុស្សជាអ្នកយកវាទៅជាមួយ។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 9:5-6

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

លោកហូសេបានប្រើសំណួរដើម្បីបញ្ជាក់ថាប្រជាជននឹងមិនអាចធ្វើកម្មវិធីបុណ្យរបស់ពួកគេបានទៀតទេនៅពេលដែលសត្រូវរបស់ពួកគេវាយប្រហារពួកគេ ​និងគៀរពួកគេទៅជាឈ្លើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងមិនអាចប្រាព្ធពិធីបុណ្យដែលព្រះអម្ចាស់ប្រទានដល់អ្នកបានទៀតទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

​ថ្ងៃ​បុណ្យ សំខាន់ៗ...​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់

ទាំងពីរនេះមានន័យដូចគ្នា។ (សូមមើលៈ INVALID translate/figs-parallelism)

បើពួកគេរត់គេច

នៅទីនេះ «ពួកគេ» នៅតែសំដៅទៅលើប្រជាជនអ៊ីស្រាអែល។ អ្នកអាចលើកឡើងពាក្យនេះជាបុរសទីពីរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើពួកគេរត់គេច» (សូមមើលៈ INVALID translate/figs-123person)

ទឹកដី​អេស៊ីប​ទទួល​ពួក​គេ ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប

អេស៊ីប និងណូប គឺសំដៅទៅលើមនុស្សដែលស្នាក់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាហានរបស់អេស៊ីបនឹងឡោមព័ទអ្នក។ អ្នកនឹងស្លាប់នៅទីនោះ ហើយមនុស្សនៅក្រុងណូបនឹងកប់អ្នក»។ (UDB) (សូមមើលៈ INVALID translate/figs-metonymy)

ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ

ខ្ញែដុះនៅកន្លែងដែលប្រជាជនអ៊ីស្រាអែលទុកប្រាក់ គឺចង់និយាយថាខ្ញែជាសត្រូវរបស់មនុស្សដែលអាចយកទ្រព្យសម្បត្តិរបស់អ៊ីស្រាអែលទៅធ្វើជារបស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញែមុតស្រួចនឹងដុះនៅកន្លែងដែលពួកគេទុកប្រាក់»។ (សូមមើលៈ INVALID translate/figs-metaphor)

នៅ​ក្នុង​គុម្ព​ខ្ញែ ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ

នៅទីនេះ «ខ្ញែ» និង «បន្លា» មានន័យដូចគ្នា។ ការដែលដុះខ្ញែ និងដុះបន្លាដំណាងឲ្យដីដែលមិនបង្កើតផល ហើយដូចជាវាលរហោស្ថាន។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metonymy)

ជំរំរបស់ពួកគេ

នៅទីនេះ «ជំរំ» តំណាងឲ្យផ្ទះរបស់ជនជាតិអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 9:7

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត

លោកហូសេបាននិយាយឃ្លាស្រដៀងគ្នាទាំងពីរនេះមកដើម្បីបញ្ជាក់ថាព្រះអម្ចាស់នឹងកាត់ទោសប្រជាជនអ៊ីស្រាអែលឆាប់ៗនេះដោយសារអំពោះអាក្រក់របស់ពួកគេ។ (សូមមើលៈ INVALID translate/figs-parallelism)

ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី

ប្រយោគទាំងនេះជាធម្មតាមានន័យដូចគ្នា។ អត្ថន័យដែលអាចទៅរួចគឺ ១) ពួកអ្នកដែលទាក់ទងនឹងពួកព្យាការីជាមនុស្សឡប់សតិ ឬ២) គឺថាពួកព្យាការីបានត្រឡប់ទៅជាឆ្គួតដោយសារតែអំពើបាបដែលប្រជាជនបានធ្វើ។ (សូមមើលៈ INVALID translate/figs-parallelism)

ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី

នៅទីនេះ «ព្យាការី»​ និង «អ្នកលើកទឹកចិត្ត» ទាំងពីរនាក់ជាមនុស្សដែលទទួលព្រះបន្ទូលពីព្រះអម្ចាស់។ ការនេះបានបរិយាយថាអ្នកទាំងនេះគឺជាហោរាក្លែងក្លាយ ហើយទោះជាយ៉ាងណាក៏គេទទួលព្រះបន្ទូលពីព្រះអម្ចាស់ដែរ។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-explicit)

ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់ និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក

ឃ្លាថា «កំហុសដ៏ធ្ងន់» និង «អំពើឃោឃៅដ៏ច្រើន» មានន័យស្រដៀងគ្នា។ កំហុសរបស់មនុុស្សបង្ហាញពីភាពមិនចុះសម្រុងជាមួយព្រះអម្ចាស់ និងជាមួយព្យាការីរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-doublet)

Hosea 9:8-9

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ

«អ្នកយាមល្បាត» មើលខាងក្រៅក្រុងថាតើអាសន្នអ្វីកើតឡើងឬទេ។ ព្យាការីព្រមាននៅពេលពួកគេប្រព្រឹត្តអំពើបាប ហើយស្ថិតក្នុងគ្រោះថ្នាក់ពីការដាក់ទោសពីព្រះជាម្ចាស់ គឺប្រៀបដូចជាអ្នកយាមទ្វារក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្យាការីគឺដូចជាអ្នកយាមរបស់ព្រះជាម្ចាស់លើអេប្រាអ៊ីម»។ (សូមមើលៈ INVALID translate/figs-metaphor)

អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ

ការបកប្រែខ្លះបកកន្លែងនេះថា «ព្យាការីជាមួយនឹងព្រះជាម្ចាស់របស់ខ្ញុំគឺជាអ្នកយាមល្បាតលើអេប្រាអ៊ីម»។

ព្យាការីគឺ

សំដៅទៅលើព្យាការីជាទូទៅដែលព្រះអម្ចាស់បានចាក់ប្រេងតាំងឲ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកព្យាការីគឺ» ឬ «ព្យាការីពិតប្រាកដគឺ»។ (សូមមើលៈ INVALID translate/figs-genericnoun)

អេប្រាអ៊ីម

នៅទីនេះ «អេប្រាអ៊ីម» ដំណាងឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់។ (សូមមើលៈ INVALID translate/figs-metonymy)

គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី

«អន្ទាក់ចាប់សត្វស្លាប» គឺជាអន្ទាក់ដែលគេប្រើសម្រាប់ចាប់សត្វស្លាប។ មានន័យថាប្រជាជនអ៊ីស្រាអែលធ្វើអ្វីៗគ្រប់យ៉ាងដែលគេអាចធ្វើបានដើម្បីបញ្ឈប់ព្យាការីរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនដាក់អន្ទាក់គ្រប់កន្លែងទាំងអស់ដែលគាត់ទៅ» ឬ «ប្រជាជនធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យគាត់មានបញ្ហា។ (សូមមើលៈ INVALID translate/figs-metaphor)

ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ

«ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ហើយកាន់តែពុករលួយដូចដែលពួកគេធ្លាប់ធ្វើយូរណាស់មកហើយនៅែគីបៀរ»។ នេះប្រហែលជាសំដៅទៅលើសកម្មភាពដ៏រន្ធត់ដែលកុលសម្ពន្ធបេនយ៉ាមីនបានធ្វើនៅក្នុងគម្ពីរចៅហ្វាយជំពូក ១៩ដល់២១។

Hosea 9:10

ព័ត៌មានទូទៅៈ​

ព្រះអម្ចាស់មានបន្ទូល។

ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល

ការនេះនិយាយពីពេលដែលព្រះអម្ចាស់ចាប់ផ្តើមមានទំនាក់ទំនងដំបូងជាមួយប្រជាជនអ៊ីស្រាអែលដោយប្រកាសថាពួកគេជាប្រជាជនផ្ទាល់របស់ព្រះអង្គ។

ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ

ឃ្លាទាំងពីរនេះបញ្ជាក់ពីស្ថានភាពដែលធ្វើឲ្យមនុស្សម្នាក់ពេញចិត្ត។ មានន័យថាព្រះអម្ចាស់មានអំណរខ្លាំងណាស់នៅពេលដែលទំនាក់ទំនងរបស់ព្រះអង្គជាមួយប្រជាជនអ៊ីស្រាអែលចាប់ផ្តើម។(សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-simile)

​បាល ពេអ៊រ

នេះជាឈ្មោះរបស់ភ្នំមួយនៅក្នុងទឹកដីម៉ូអាប់ជាកន្លែងដែលគេថ្វាយបង្គំព្រះក្លែងក្លាយគឺព្រះបាល។ (សូមមើលៈ INVALID translate/translate-names)

Hosea 9:11-12

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

កិត្តិយស​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ

ប្រជាជនអេប្រាអ៊ីម ឬក៏អាណាចក្រខាងជើងរបស់អ៊ីស្រាអែល នឹងបាត់បង់ការគោរពគ្រប់យ៉ាងពីជាតិសាសន៍ដទៃ។ សិរីរុងរឿងរបស់ពួកគេនឹងរលាយបាត់យ៉ាងរហ័ស ដូចជាសត្វស្លាបហើរទៅឆ្ងាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សិរីរុងរឿងរបស់ពួកគេដូចជាសត្វស្លាបដែលហើរទៅឆ្ងាយពីពួកគេ»។ (សូមមើលៈ INVALID translate/figs-simile)

កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេ

នៅពេលដែលព្រះអម្ចាស់ឈប់ជួយអាណាចក្រខាងជើង គឺហាក់បីដូចជាព្រះអង្គចេញឆ្ងាយពីពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 9:13-14

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល

«ស្ថិត​នៅ» មានន័យថាការនៅកន្លែងសុខសាន្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានពេលមួយដែលជាតិសាសន៍អ៊ីស្រាអែលស្រស់ស្អាត និងជាទីពេញចិត្តដូចក្រុងទីរ៉ុស ដូចជាដើមឈើដែលគេដាំនៅកន្លែងសុខស្រួល»។ (សូមមើលៈ INVALID translate/figs-simile និង INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន

«កូន» គឺមនុស្សក្នុងជាតិសាសន៍នេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តែប្រជាជនអ៊ីស្រាអែលនឹងត្រូវ​បញ្ជូន​កូន​របស់​ខ្លួន»។ (សូមមើលៈ INVALID translate/figs-metonymy)

ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?

លោកហូសេប្រើសំណួរដើម្បីបញ្ជាក់ថាលោកចង់ឲ្យព្រះអម្ចាស់ផ្តល់ដល់ប្រជាជនអ៊ីស្រាអែលនូវអ្វីដែលពួកគេគួរទទួល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាអ្វីដែលទូលបង្គំទូលសុំុពីព្រះអង្គ ព្រះអម្ចាស់អើយ សូមប្រទានដល់គេៈ «ប្រទានដល់គេ»។ (សូមមើលៈ INVALID translate/figs-rquestion)

ផ្ទៃដែលមិនអាចបង្កើតកូន

«មិនអាចបង្កើតកូន» មានន័យថាការពពោះបញ្ចប់ឆាប់ពេក ហើយទារកត្រូវស្លាប់។ លោកហូសេបានសុំថាសូមឲ្យស្ត្រីៗក្នុងជាតិសាសន៍នេះកើតឡើងដូចច្នេះ។

Hosea 9:15

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី ដំណាក់​របស់​យើង

ព្រះអម្ចាស់លើកឡើងថាព្រះអង្គនឹងបង្ខំប្រជាជនអ៊ីស្រាអែលឲ្យចេញពីទឹកដីរបស់គេ​ គឺចេញពីទឹកដីកាណាន។ (សូមមើលៈ INVALID translate/figs-metonymy)

មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ

គឺអ្នកដែលបម្រើស្តេច។

Hosea 9:16-17

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលនៅក្នុងខ ១៦។ លោកហូសេចាប់ផ្តើមនិយាយនៅក្នុងខ ១៧។

អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ

ព្រះអម្ចាស់មានបន្ទូលពីប្រជាជនអ៊ីស្រាអែលដូចជាពួកគេជាដើមឈើដែលមានជំងឺដែលមិនផ្តល់ផលផ្លែ ហើយរង់ចាំការកាប់ចោល។ នេះជាឃ្លាដែលមនុស្សចុះខ្សោយ ហើយសត្រូវរបស់ពួកគេនឹងវាយប្រហារពួកគេជាឆាប់។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 10

Hosea 10:1-2

ព័ត៌មានទូទៅៈ

លោកហូសេនិយាយ។

អុីស្រា‌អែល ប្រៀប​ដូច​ជា​ចម្ការទំពាំង‌បាយជូរ

អ៊ីស្រាអែលប្រៀបបាននឹងដើមទំពាំងបាយជូរដែលមានផលផ្លែជាច្រើន។ ក្នុងមួយរយៈពេលដែលប្រជាជនមានភាពរុងរឿង និងជាប្រជាជនដ៏ខ្លាំង។

ជាទំពាំងបាយជូរដ៏អស្ចារ្យ

ដើមទំពាំងបាយជូរនេះផ្តល់ផលច្រើនជាងធម្មតា។

​​ផ្លែ​ចេះតែចម្រើនឡើង...ទឹកដី​របស់​គេ​កាន់​បង្កេីតផលឡើង

ឃ្លាទាំងពីរនេះមានន័យថាប្រជាជនអ៊ីស្រាអែលរុងរឿង ហើយកាន់តែខ្លាំងឡើង ហើយសំបូរសប្បាយឡើងដែរ។

ចិត្ត​របស់គេពេញបោកប្រាស់

«ចិត្ត» សំដៅទៅលើមនុស្សខាងក្នុងរបស់ពួកគេ។ «ពួកគេពេញបោកប្រាស់»។ (សូមមើលៈ INVALID translate/figs-synecdoche)

ឥឡូវនេះពួក​គេ​ត្រូវ​តែ​ទទួល​ទោស

«ឥឡូវនេះជាពេលដែលព្រះអម្ចាស់នឹងដាក់ទោសពួកគេដោយសារអំពើបាបរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-idiom)

Hosea 10:3-4

ព័ត៌មានទូទៅៈ

លោកហូសេនិយាយ។

យើង​មាន​ស្ដេច តើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?

ប្រជាជននឹងនិយាយថាស្តេចរបស់ពួកគេមិនអាចជួយអ្វីពួកគេបានឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជាឥឡូវនេះយើងមានស្តេច ក៏ទ្រងមិនអាចជួយអ្វីយើងបានដែរ»។ (សូមមើលៈ INVALID translate/figs-rquestion)

ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ

នៅទីនេះ«​ពាក្យ​ឥត​បាន​ការ» សំដៅទៅលើពាក្យកុហក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនិយាយកុហក»​។ (សូមមើលៈ INVALID translate/figs-idiom)

យុត្តិធម៌​ប្រៀប​បាន​នឹង ពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់

អ្វីដែលប្រជាជនរបស់ពួកគេហៅថាយុត្តិធម៌នៅក្នុងច្បាប់ និងនៅក្នុងការសម្រេចចិត្តរបស់ពួកគេគឺដូចជារុក្ខជាតិដែលដុះពន្លកឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះការសម្រេចចិត្តរបស់ពួកគេគឺមិនត្រឹមតែមិនយុត្តិធម៌ទេ តែពេញទៅដោយការឈឺចាប់ទៀតផង»។ (សូមមើលៈ INVALID translate/figs-metaphor)

ដូចជាពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់

ការកុហករបស់ពួកគេ និងភាពអយុត្តិធម៌បានបាចសាចពេញជាតិសាសន៍របស់ពួកគេ ហើយធ្វើឲ្យគ្រប់គ្នាមានបញ្ហាដូចជារុក្ខជាតិពុល។ (សូមមើលៈ INVALID translate/figs-simile)

Hosea 10:5-6

ព័ត៌មានទូទៅៈ

លោកហូសេមានបន្ទូល។

បេត អាវែន

នេះជាក្រុងមួយនៅព្រំប្រទល់រវាងអាណាចក្រខាងជើងរបស់អ៊ីស្រាអែល និងកុលសម្ពន្ធបេនយ៉ាមីននៅអាណាចក្រខាងជើង។ សូមមើលការបកប្រែក្នុងជំពូក ៤:១៥។ (សូមមើលៈ INVALID translate/translate-names)

គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី

ការនេះលើកឡើងជាទម្រង់សកម្ម។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអាស្ស៊ីរីនឹងនាំពួកគេទៅឆ្ងាយ»។ (សូមមើលៈ INVALID translate/figs-activepassive)

អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អុីស្រា‌អែល​នឹង​ត្រូវ​ខ្មាស់ដោយព្រះក្លែងក្លាយ

ការនេះលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយប្រជាជនអ៊ីស្រាអែលនឹងត្រូវអាម៉ាសយ៉ាងខ្លាំងដោយសារពួកគេថ្វាយបង្គំរូបព្រះ»។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-activepassive)

រូបព្រះរបស់ពួកគេ

មានការបកប្រែជាច្រើនមានការបកប្រែចេញពីភាសាហេព្រេីរនៅត្រង់នេះថា «ដំបូន្មាន» ឬ «គម្រោង» ឬ «ចេតនា»។

Hosea 10:7-8

ស្តេចស្រុកសាម៉ារីនឹងត្រូវបំផ្លាញ

ការនេះលើកឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអាស្ស៊ីរីនឹងបំផ្លាញស្តេចស្រុកសាម៉ារី»។ (សូមមើលៈ INVALID translate/figs-activepassive)

​ប្រៀប​បី​ដូចកម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក

មានន័យថាស្តេចស្រុកសាម៉ារីនឹងគ្មានអ្នកជួយសង្គ្រោះ គឺដូចជាកំណាត់ឈើដែលអណ្តែតត្រសែតលើផ្ទៃទឹក។ (សូមមើលៈ INVALID translate/figs-simile)

ចំណែក​ឯ​ទីសក្ការ​ទាំង‌ឡាយ​ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ

ការនេះលើកឡើងជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអាស្ស៊ីរីនឹងបំផ្លាញទីសក្ការៈទាំងឡាយ ជាកន្លែងដែលប្រជាជនប្រព្រឹត្តការអាក្រក់»។ (សូមមើលៈ INVALID translate/figs-activepassive)

គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា «ចូរ​ជួយ​លាក់​យើង​ផង!» ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា «ចូរ​រលំ​សង្កត់​លើ​យើងមក!»

មនុស្សមិនទម្រាប់និយាយទៅអ្វីដែលមិនចេះគិត ឬមិនចេះស្តាប់ពួកគេឡើយ។ អ្នកបកប្រែអាចជ្រើសរើសក្នុងការប្រើពាក្យផ្សេងៗគ្នានៅក្នុងអត្ថបទនេះបើភាសារបស់គេមិនអាចប្រើពាក្យទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនឹងនិយាយថា៖ «យើងសង្ឃឹមថាភ្នំនឹងគ្របលើយើង!» ហើយ «យើងចង់ឲ្យភ្នំតូចៗសង្កត់លើយើងដែរ!» (សូមមើលៈ INVALID translate/figs-apostrophe)

Hosea 10:9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

​ពី​គ្រា​នៅ​គីបៀរ

នេះប្រហែលជាសំដៅទៅលើព្រឹត្តការណ៍ដ៏រន្ធត់ដែលកុលសម្ពន្ធបេនយ៉ាមីនបានធ្វើដែលមាននៅក្នុងគម្ពីរចៅហ្វាយជំពូក ១៩ដល់ ២១។ សូមមើលការបកប្រែនៅក្នុងជំពូក ៩:៨

ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ

ក្នុងឃ្លានេះប្រហែលជាមានន័យថាប្រជាជននៅក្នុងពេលនោះនៅតែបន្តប្រព្រឹត្តរឿងដដែលតាមអ្វីដែលដូនតារបស់ពួកគេបានធ្វើនៅគែបៀរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នកគិតដូចអ្វីដែលពួកគេបានធ្វើ»។ (សូមមើលៈ INVALID translate/figs-metaphor)

តើគួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបៀរ សម្រាប់​ដាក់​ទោស​ជន​ពាលទេ?

ព្រះអម្ចាស់ប្រើសំណួរដើម្បីបញ្ជាក់ថាអ្នកដែលនៅគីបៀរហើយបានប្រព្រឹត្តខុសនឹងធ្លាក់ទៅក្នុងសង្គ្រាម។ ហើយសម្ពីទាំងនេះរបស់មនុស្សគឺនាំឲ្យកើតសង្គ្រាម នៅពេលដែលសត្រូវរបស់ពួកគេមក គឺហាក់បីដូចជាសង្គ្រាមជាមនុស្សម្នាក់ដែលអាចមានទំនាក់ទំនងជាមួយពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សង្គ្រាមនឹងធ្លាក់លើអ្នកដែលបានធ្វើខុសនៅគីបៀរ» ឬ «សត្រូវនឹងមកវាយប្រហារអ្នកដែលបានធ្វើខុសនៅគីបៀរ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-metaphor)

កូនដែលធ្វើខុស

នៅទីនេះ «កូន» គឺជាគ្រាមភាសាដែលមានន័យថា «មានលក្ខណៈដូច» ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលធ្វើខុស» ឬ «មនុស្សអាក្រក់»។ (សូមមើលៈ INVALID translate/figs-idiom)

Hosea 10:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

កំហុសទាំង​ពីរ​

សំដៅទៅលើអំពើបាបដ៏ច្រើនរបស់អ៊ីស្រាអែល។

អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញី ដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ

គោញីចូលចិត្តដើរបញ្ជាន់ស្រូវព្រោះវាអាចដើរជុំវិញដោយគ្មាននឹម។ ព្រះអម្ចាស់ចង់មានន័យថាព្រះអង្គអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលមានសេរីភាព ហើយមានជីវិតដែលរីករាយ។ (សូមមើលៈ INVALID translate/figs-metaphor)

យើងនឹងដាក់នឹមលើករបស់នាង។ យើងនឹងដាក់នឹមលើអេប្រាអ៊ីម

នៅទីនេះ «នឹម» សំដៅទៅលើទុក្ខវេទនា​ឬក៏ទាសភាព។ ព្រះអម្ចាស់ធ្លាប់មានចិត្តល្អចំពោះប្រជាជនអ៊ីស្រាអែល ប៉ុន្តែ មនុស្សមិនស្មោះត្រង់ចំពោះព្រះអង្គ។ ដូច្នេះ ព្រះអង្គដាក់ទោសពួកគេ ហើយឲ្យគេធ្វើជាទាសករ។

យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់

នៅទីនេះ «យូដា» សំដៅទៅលើប្រជាជននៅអាណាចក្រខាងត្បូង ហើយ «យ៉ាកុប» គឺជាមនុស្សនៅអាណាចក្រខាងត្បូង។ មានន័យថាព្រះអម្ចាស់នឹងធ្វើឲ្យមានពេលវេលាលំបាកសម្រាប់អាណាចក្រទាំងពីរ។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

រនាស់

ឧបករណ៍ដើម្បីវាយដីឲ្យម៉ត់ និងដើម្បីគ្រប់លើគ្រាប់ពូជក្រោយពីភ្ជួររួច។

Hosea 10:12-13

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដី‌ភាព​យ៉ាង​បរិបូណ៌

​សេចក្ដី​សុចរិត និងសម្ពន្ធមេត្រីស្មោះត្រង់គឺប្រៀបដូចជាគ្រាប់ពូជដែលគេអាចព្រោះ និងច្រូតកាត់បាន។ (សូមមើលៈ INVALID translate/figs-metaphor)

ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី

នៅពេលដែលដីមិនទាន់​ «ភ្ជួរ» នោះយើងមិនអាចដាំដុះបានទេ។ ព្រះអម្ចាស់ចង់ឲ្យមនុស្សប្រែចិត្ត ដូច្នេះ គេអាចចាប់ផ្តើមធ្វើអ្វីដែលត្រឹមត្រូវ។ (សូមមើលៈ INVALID translate/figs-metaphor)

អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​អយុត្តិធម៌

អំពើអាក្រក់ និងអំពើអយុត្តិធម៌ គឺប្រៀបបីដូចជាដំណាំដែលអាចព្រោះបាន ហើយប្រមូលផលបាន។ (សូមមើលៈ INVALID translate/figs-metaphor)

អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់

លទ្ធផលនៃការបោកប្រាស់គឺប្រៀបដូចជាអាហារដែលអាចបរិភោគបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះអ្នករងទុកដោយសារផលនៃការដែលអ្នកបោកប្រាស់គ្នាទៅវិញទៅមក»។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 10:14-15

ដូច​ស្ដេច​សាល‌ម៉ាន បាន​បំផ្លាញ​ក្រុង​បេត អើបេល នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម

សង្គ្រាមដែលនឹងមកដល់គឺប្រៀបធៀបជាមួយសមភូមិដែលមានតាំងពីយូរលង់មកហើយ។

សាល‌ម៉ាន

ជាឈ្មោះរបស់ស្តេចដែលបំផ្លាញក្រុងបេតអើបេលក្នុងចន្លោះឆ្នាំ៧៤០មុនគ្រិស្តសករាជ។ ទាហានរបស់ស្តេចបានសម្លាប់ស្ត្រី និងកូនក្មេងពេលវាយប្រហារម្តងៗ។ (សូមមើលៈ INVALID translate/translate-names)

បេតអើបេល

ស្រដៀងនឹងឈ្មោះរបស់ក្រុងមួយក្នុងកុលសម្ពន្ធណែបថាលី។ (សូមមើលៈ INVALID translate/translate-names)

នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល

នៅទីនេះ «បេតអែល» តំណាងឲ្យមនុស្សដែលរស់នៅទីនោះ។ ព្យាការីបានលើកឡើងពីអ្នកដែលរស់នៅបេតអែលថាហាក់បីដូចជាពួកគេស្តាប់លោកអ៊ីចឹង។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-apostrophe)

Hosea 11

Hosea 11:1-2

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់និយាយពីការដែលព្រះអង្គយកចិត្តទុកដាក់នឹងអ៊ីស្រាអែលដូចជាឪពុកម្តាយថែរក្សាកូន។

កាល​អុីស្រា‌អែល​នៅ​ពី​ក្មេង

ព្រះអម្ចាស់មានបន្ទូលថាអ៊ីស្រាអែលប្រៀបដូចជាកូនក្មេងម្នាក់។ ព្រះអម្ចាស់សំដៅទៅលើពេលដែលព្រះអង្គចាប់ផ្តើមទំនាក់ទំនងរបស់ព្រះអង្គជាមួយជាតិសាសន៍នេះដំបូង។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប

«បុត្រ» និយាយពីប្រជាជនរបស់ព្រះបិតា។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបាននាំបុត្ររបស់យើងចេញពីអេស៊ីប»។ (សូមមើលៈ INVALID translate/figs-metaphor)

យើងហៅគេច្រើនយ៉ាងណា គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងហៅគេច្រើនយ៉ាងណាដើម្បីក្លាយជាប្រជាជនរបស់យើង នោះគេបដិសេធយើងកាន់តែច្រើនដែរ»។ (សូូមមើលៈ​ INVALID translate/figs-activepassive)

Hosea 11:3-4

ព័ត៌មានទូទៅៈ​

ព្រះអម្ចាស់មានបន្ទូលអំពីការដែលព្រះអង្គយកចិត្តទុកដាក់នឹងអ៊ីស្រាអែល។

យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ និង​បង្ហាត់​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរ

ព្រះអម្ចាស់ប្រៀបធៀបអ៊ីស្រាអែលទៅនឹងកូនក្មេងដែលព្រះអង្គបង្រៀនឲ្យដើរ។ (សូមមើលៈ INVALID translate/figs-metaphor)

លើកគេឡើងដោយកាន់ដៃរបស់ពួកគេ

ការលើកឡើងនេះជាការប្រៀបធៀប។ របៀបផ្សេងទៀតនៃការបកប្រែៈ «មើលថែពួកគេ»។

យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរ និង​ដោយ​ចិត្ត​ស្រឡាញ់

ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គក្នុងរបៀបមួយដែលមនុស្សអាចយល់បាន ហើយអាចអរគុណបាន។ (សូមមើលៈ INVALID translate/figs-parallelism)

យើង​ធ្វើចំពោះពួកគេដូចជាអ្នកដែលបន្ធូរនឹមនៅលើស្មារបស់ពួកគេ

ព្រះអម្ចាស់និយាយពីជាតិសាសន៍អ៊ីស្រាអែលដូចជាសត្វដែលធ្វើការយ៉ាងធ្ងន់ តែព្រះអង្គមានធ្វើឲ្យធូស្រាល។ (សូមមើលៈ INVALID translate/figs-simile)

​យើង​ឱន​កាយ​បញ្ចុក​ចំណី​ដល់​គេ

ការលើកឡើងនេះនៅតែបន្តប្រៀបធៀបថាអ៊ីស្រាអែលជាក្មេងតូច។ អាចមានន័យថាព្រះអម្ចាស់ផ្គត់ផ្គង់គ្រប់ទាំងតម្រូវការទាំងអស់របស់ពួកគេ។

Hosea 11:5-7

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល។

តើពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ទេឬ?

សំណួរនេះមានន័យថាប្រជាជាតិអ៊ីស្រាអែលនឹងក្លាយទៅជាទាសករម្តងទៀតនៅស្រុកអេស៊ីប។ (សូមមើលៈ INVALID translate/figs-rquestion)

តើជន‌ជាតិ​អាស្ស៊ីរី​នឹងមិន​គ្រប់‌គ្រង​លើ​ពួក​គេ ដោយសារ​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រកយើង​វិញ​ទេឬ?

ប្រជាជាតិអ៊ីស្រាអែលនឹងត្រូវអាស្ស៊ីរិគៀរយកទៅជាឈ្លើយព្រោះពួកគេមិនស្មោះត្រង់ជាមួយព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-rquestion)

ដាវនឹងធ្លាក់លើក្រុង​របស់​ពួក​គេ

នៅទីនេះ «ដាវ» តំណាងឲ្យសត្រូវរបស់អ៊ីស្រាអែលដែលនឹងត្រូវបំផ្លាញទីក្រុងរបស់អ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-metonymy)

បំផ្លាញរនុកទ្វារក្រុងរបស់ពួកគេ

ទ្វារផ្តល់សុវត្តិភាពពីការទន្ទ្រានពីសត្រូវរបស់ពួកគេ ហើយរនុកការពារទ្វារដែលបិត។ ការបំផ្លាញរនុកទ្វារមានន័យថាការដកសុវត្តិភាពរបស់មនុស្សចេញ។ (សូមមើលៈ INVALID translate/figs-metonymy)

ទោះពួក​គេ​ស្រែកទៅទីដ៏ខ្ពស់

នៅទីនេះព្រះអម្ចាស់មានបន្ទូលពីអង្គទ្រង់ផ្ទាល់ជាបុរសទីបី។ ក៏អាចលើកឡើងជាបុរសទីមួយដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជាពួកគេស្រែករកយើង នៅទីដ៏ខ្ពស់»។ (សូមមើលៈ INVALID translate/figs-123person)

គ្មាននរណាម្នាក់ជួយពួកគេទេ

ព្រះអម្ចាស់មិនអនុញ្ញាតិឲ្យនរណាម្នាក់ជួយអ៊ីស្រាអែលឡើយ ព្រោះពួកគេបានងាកឆ្ងាយពីព្រះអង្គ។

Hosea 11:8-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលពីអ៊ីស្រាអែល។

អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ធ្វើអីឲ្យអ្នក? អុីស្រា‌អែល​អើយ តើ​យើង​អាច​ធ្វើអីឲ្យដល់អ្នក?

ព្រះអម្ចាស់ស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គណាស់ ព្រះអង្គមិនបំផ្លាញពួកគេទាំងស្រុងឡើយ។ សំណួរនេះត្រូវបកប្រែជាប្រយោគស្រប។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងមិនបោះបង់ចោលអ្នកឡើយ អេប្រាអ៊ីមអើយ។ យើងនឹងមិនប្រគល់អ្នកទៅសត្រូវរបស់អ្នកឡើយ អ៊ីស្រាអែលអើយ»។ (សូមមើលៈ INVALID translate/figs-rquestion)

តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ?

ព្រះអម្ចាស់ស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គណាស់ព្រះអង្គមិនបំផ្លាញពួកគេទាំងស្រុងឡើយ។ សំណួរនេះត្រូវបកប្រែជាប្រយោគស្រប។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនចង់ប្រព្រឹត្តចំពោះអ្នកដូចយើងបានធ្វើចំពោះអាដម៉ាឡើយ ឬធ្វើឲ្យអ្នកដូចក្រុងសេបោឡើយ ជាក្រុងដែលយើងបំផ្លាញរួមជាមួយក្រុងសូដុម» (UDB)។ (សូមមើលៈ INVALID translate/figs-rquestion)

ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​មនុស្ស​ទេ

ព្រះជាម្ចាស់មិនដូចមនុស្សឡើយ ដែលតែងតែសម្រេចចិត្តលឿនក្នុងការសងសឹក។

ចិត្តរបស់យើងប្តូរនៅក្នុងយើង

នៅទីនេះ «ចិត្ត» តំណាងឲ្យបំណងប្រាថ្នារបស់ព្រះអម្ចាស់ និងការសម្រេចចិត្តរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metonymy)

យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ

ពាក្យជានាមថា «កំហឹង» អាចលើកឡើងជាគុណនាម «ខឹង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនអាចមករកអ្នក ហើយខឹងអ្នកបានទេ» (UDB)។ (សូមមើលៈ INVALID translate/figs-abstractnouns)

Hosea 11:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលពីពេលវេលាដែលព្រះអង្គស្តារប្រជារាស្រ្តរបស់ព្រះអង្គវិញ។

ពួក​គេ​នឹង​ដើរ​តាមយើងជា​ព្រះ‌អម្ចាស់

ថ្វាយបង្គំនឹងគោរពព្រះអម្ចាស់គឺនិយាយដូចជាពួកគេដើរតាមព្រះអង្គ (UDB)។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​នឹង​បន្លឺ​សំលេង​ដូច​សត្វ​សិង្ហ

ព្រះអម្ចាស់ផ្តល់ឱកាសដល់ប្រជារាស្រ្តរបស់ព្រះអង្គក្នុងការត្រឡប់មកកាន់ទឹកដីរបស់ព្រះអង្គវិញ គឺដូចជាព្រះអង្គហៅប្រជារាស្រ្តរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-simile)

ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​​អេស៊ីប ដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់...ដូច​ហ្វូង​ព្រាប

ពួកគេនឹងត្រឡប់មកផ្ទះរបស់ពួកគេវិញដូចជាបក្សីមករកសំបុករបស់វា។ «ញាប់ញ័រ» អាចសំដៅទៅលើការទទះស្លាបរបស់សត្វស្លាប (សូមមើល UDB)។ វាក៏អាចជាសញ្ញានៃអារម្មណ៍របស់មនុស្ស និងចំពោះព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-simile)

នេះ​ជាព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

«ជាអ្វីដែលព្រះអម្ចាស់បានប្រកាស» ឬ «អ្វីដែលព្រះអម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់»។ សូមមើលការបកប្រែក្នុងជំពូក ២:១២។

Hosea 11:12

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលអំពីអ៊ីស្រាអែល និងយូដា។

អេប្រាអិម​ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពូជ‌ពង្ស​អុីស្រា‌អែល ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​បោក​បញ្ឆោត

ការកុហក និងការបោកប្រាស គឺនិយាយប្រៀបដូចជារបស់អ្វីមួយដែលមនុស្សក្នុងអាណាចក្រខាងជើងប្រព្រឹត្តចំពោះព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-metaphor)

តែយូដា​វិញ នៅតែជា‌មួយ​ព្រះ​នៅ​ឡើយ

ប្រជាជននៅអាណាចក្រខាងត្បូងនៅតែស្មោះត្រង់ជាមួយព្រះអម្ចាស់នៅឡើយ។ នៅទីនេះ «នៅជាមួយយើង» តំណាងឲ្យការប្រកបជាមួយព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏៏ដោយ មានការបកប្រែជាច្រើនលើកឡើងថានេះជាការពិបាកបកប្រែ។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 12

Hosea 12:1-2

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

អេប្រាអុីម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់

នៅទីនេះ «អេប្រាអ៊ីម» តំណាងឲ្យប្រជាជនទាំងអស់របស់អ៊ីស្រាអែល។ «ខ្យល់» តំណាងឲ្យអ្វីដែលគ្មានប្រយោជន៍ ឬក៏បណ្តោះអាសន្ន។ ប្រជាជនអ៊ីស្រាអែលធ្វើការដែលមិនអាចជួយពួកគេបាន គឺប្រៀបដូចជាពួកគេបានបរិភោគខ្យល់។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor)

ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត

ខ្យល់ពីទិសខាងកើតគឺជាខ្យល់ក្តៅខ្លាំង ហើយបំផ្លាញដី។ នៅទីនេះតំណាងឲ្យអ្វីដែលបំផ្លាញ។ ប្រជាជនបានធ្វើអ្វីដែលបំផ្លាញខ្លួនឯង គឺដូចជាពួកគេដើរតាមខ្យល់ពីទិសខាងកើត។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor)

ហើយ​បញ្ជូន​ប្រេង​ទៅ​អេស៊ីប

ប្រជាជនអ៊ីស្រាអែលបានបញ្ជូនប្រេងអូលីវទៅថ្វាយស្តេចអេស៊ីបដើម្បីបញ្ចុះបញ្ចូលឲ្យស្តេចជួយពួកគេ។

ព្រះ‌អម្ចាស់​មាន​ក្ដី​ក្ដាំង​នឹង​យូដា

ព្រះអម្ចាស់លើកឡើងថាប្រជាជនយូដាបាបប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ ហើយបានផ្តាច់សម្ពន្ធមេត្រី គឺប្រៀបដូចជាព្រះអម្ចាស់ចោទប្រកាន់ពួកគេនៅក្នុងតុលាការ។ សូមមើលការបកប្រែស្រដៀងគ្នានៅក្នុងជំពូក ៤:១។ (សូមមើលៈ INVALID translate/figs-metaphor)

ប្រឆាំងនឹង​យូដា...​ដាក់​ទោស​យ៉ាកុប​តាម​អំពើ​របស់​គេ​សង​ដល់គេ​តាម​អំពើដែលគេបានប្រព្រឹត្ត

នៅទីនេះ «យូដា» និង«យ៉ាកុប»ទាំងពីរនេះដំណាងឲ្យប្រជាជនយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឆាំងនឹងប្រជាជនយូដា...ដាក់ទោសពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត...សងដល់គេសម្រាប់អ្វីដែលពួកគេបានធ្វើ»។ (សូមមើលៈ igs-doublet និង INVALID translate/figs-metonymy)

ប្តឹង

នេះជាការប្តឹងប្តល់របស់មនុស្សម្នាក់ចំពោះម្នាក់ទៀតនៅក្នុងតុលាការស្របតាមច្បាប់។ សូមមើលការបកប្រែនៅក្នុងជំពូក ២:២។

Hosea 12:3-4

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយពីលោកយ៉ាកុបដែលជាបុព្វបុរសរបស់ប្រជាជនអ៊ីស្រាអែល។

កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង

លោកយ៉ាកុបចង់ដណ្តើមកន្លែងបងរបស់គាត់ជាកូនច្បង ដូច្នេះ គាត់មិនចង់ឲ្យបងរបស់គាត់កើតមុនឡើយ។ (សូមមើលៈ INVALID translate/figs-explicit)

លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា ហើយ​ក៏​បាន​ឈ្នះ

លោកយ៉ាកុបបានបោកចំបាប់ជាមួយទេវតាមួយរូបដូច្នេះទេវតាត្រូវតែឲ្យពរគាត់។ (សូមមើលៈ INVALID translate/figs-explicit)

Hosea 12:5-6

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

ជា​នាម​ដ៏​ជា​ទី​រំឭក

ការនេះលើកឡើងក្នុងទម្រង់សកម្ម។ នៅទីនេះ «នាម» តំណាងឲ្យចរិកលក្ខណទាំងស្រុងរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺនាមរបស់ព្រះអង្គហើយដែលយើងអធិស្ឋានទៅរក» ឬ «គឺនាមរបស់ព្រះអង្គហើយដែលយើងថ្វាយបង្គំ» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-metonymy)

ចូរ​កាន់ចិត្ត​សប្បុ‌រស និង​យុត្តិ‌ធម៌

សំដៅទៅលើស្តាប់បង្គាប់ច្បាប់របស់ព្រះអង្គ ហើយធ្វើអ្វីដែលត្រឹមត្រូវ។

Hosea 12:7-8

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេបាននិយាយពីអ៊ីស្រាអែល។

ជញ្ជីងមិនត្រឹមត្រូវ

ឈ្មួញប្រើជញ្ជីងដែលមិនត្រឹមត្រូវសម្រាប់ថ្លឹងប្រាក់ ឬក៏របស់របរដែលពួកគេទិញលក់។

ពួកគេចូលចិត្តបោកប្រាស់

ពួកឈ្មួញបោកប្រាស់អតិថិជនរបស់ពួកគេដោយកុហកពួកគេ ហើយយកប្រាក់ពីគេច្រើនជាងអ្វីដែលជាការពិត។

ខ្ញុំ​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយមានន័យថាប្រជាជនអេប្រាអ៊ីមចាត់ទុកខ្លួនឯងថាជាអ្នកស្តុកស្តម្ភ។ (សូមមើលៈ INVALID translate/figs-parallelism)

ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ

ការក្លាយជាអ្នកមានដោយការរកស៊ី គឺជារបៀបរកទ្រព្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងរកបានប្រាក់ច្រើន»។ (សូមមើលៈ INVALID translate/figs-metaphor)

ក្នុង​មុខ​របរ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​អ្វី​ឡើយ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយបញ្ជាក់ថាប្រជាជនអេប្រាអ៊ីមចាត់ទុកខ្លួនឯងជាអ្នកមិនមានកំហុស។ យើងរៀនបានថាអ្នកដែលបានប្រព្រឹត្តអំពើបាប គឺនិយាយដូចជាគេមិនបានប្រព្រឹត្តបាបសោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនអាចរកឃើញថាខ្ញុំបានប្រព្រឹត្តអំពើបាបអ្វីឡើយ»។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metaphor)

Hosea 12:9-10

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល។

យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកតាំង​ពី​នៅ​អេស៊ីប

អត្ថន័យដែលអាចទៅរួច ១) «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលនាំដូនតារបស់អ្នកចេញពីអេស៊ីប» ២) «យើងធ្លាប់ជាព្រះរបស់អ្នកតាំងពីអ្នកនៅក្នុងទឹកដីអេស៊ីបនៅឡើយ» ឬ ៣) «យើងក្លាយជាព្រះរបស់អ្នកនៅពេលដែលអ្នកនៅក្នុងទឹកដីអេស៊ីប»។

យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​នៅ​ក្នុង​តង់​ម្តង​ទៀត

អត្ថន័យដែលអាចទៅរួច ១) «ព្រះអម្ចាស់គម្រាមក្នុងការបណ្តេញប្រជាជនអ៊ីស្រាអែលពីផ្ទះរបស់ពួកគេ ហើយឲ្យគេរស់នៅក្នុងតង់។ ដូច្នេះ នៅទីនេះ «ការរស់ក្នុងតង់» តំណាងឲ្យការបញ្ជូនទៅជាឈ្លើយ» ឬ ២) «នេះជាព្រះបន្ទូលសន្យាថាក្រោយពេលពួកគេចេញពីទាសភាពមកវិញប្រជាជននឹងរស់នៅក្នុងតង់ម្តងទៀត ហើយព្រះអម្ចាស់នឹងថែរក្សាពួកគេដូចដែលព្រះអង្គធ្លាប់ធ្វើនៅពេលដែលប្រជាជនអ៊ីស្រាអែលចេញពីអេស៊ីបមក។ ដូច្នេះ នៅទីនេះ «ការរស់នៅក្នុងតង់» តំណាងឲ្យការពិតដែលព្រះអម្ចាស់ថែរក្សាប្រជារាស្ត្ររបស់់ព្រះអង្គ​។ (សូមមើលៈ INVALID translate/figs-metonymy)

ដោយដៃរបស់ពួកព្យាការី

នៅទីនេះ «ដៃ» សំដៅទៅលើម្នាក់ដែលធ្វើសកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈព្យាការី»។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 12:11-12

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

អាសនា​របស់​គេ​ប្រៀប​ដូច​ជា​គំនរដុំ​ថ្ម នៅ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ

អាសនាដែលប្រជាជនថ្វាយបង្គំនឹងត្រូវគេទម្លាក់ចុះ ហើយក្លាយជាគំនរថ្ម។ (សូមមើលៈ INVALID translate/figs-simile)

លោកយ៉ាកុប​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម នៅ​ទី​នោះ អុីស្រា‌អែល​បាន​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ

នៅទីនេះ «យ៉ាកុប»​ និង «អ៊ីស្រាអែល» គឺសំដៅទៅលើមនុស្សតែម្នាក់។ លោកយ៉ាកុបត្រូវប្តូរឈ្មោះមកអ៊ីស្រាអែលវិញ។

Hosea 12:13-14

ព័ត៌មានតាមទូទៅ​ៈ

លោកព្យាការីនិយាយ។

ដោយ‌សារ​ព្យាការី

គឺលោកម៉ូសេ។

យ៉ាងល្វីងជូរចង់

មនុស្សធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធយ៉ាងខ្លាំង។

ដូច្នេះ ព្រះ​អម្ចាស់​របស់​គេ​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​គេ នៅ​ជាប់​លើ​ខ្លួន​គេ

នៅទីនេះ «ឈាម» សំដៅទៅលើអំពើអាក្រក់ដែលមនុស្សបានសម្លាប់អ្នកដទៃ។ ព្រះជាម្ចាស់នឹងអត់ទោសបាបពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)

ហើយ​ព្រះ‌អង្គ​នឹង​សង​សេចក្ដី​ដំណៀល របស់​គេ​ទៅ​លើ​គេ​វិញ

គំនិតដែលធ្វើឲ្យនរណាម្នាក់រងទុក្ខដោយសារតែអំពោះរបស់គេផ្ទាល់ គឺប្រៀបដូចជាអំពើនោះជារបស់អ្វីមួយដែលអាចបោះត្រឡប់ទៅគេវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងធ្វើឲ្យគេរងទុក្ខដោយសារអំពើរបស់គេផ្ទាល់»។

Hosea 13

Hosea 13:1-2

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

កាល​អេប្រាអុីម​និយាយ

លោកហូសេប្រើពាក្យថា «អេប្រាអ៊ីម» សំដៅទៅលើអាណាចក្រអ៊ីស្រាអែលទាំងមូល ហើយក៏ជាឈ្មោះមួយក្នុងចំណោមកុលសម្ពន្ធទាំងដប់ដែរ។ លោកហូសេហាក់បីដូចជានិយាយពីពេលដ៏យូរកន្លងមកហើយ គឺនៅពេលដែលអាណាចក្រខាងជើងនៅខ្លាំង និងស្មោះត្រង់ មិនដូចពេលនេះទេ។ (សូមមើលៈ INVALID translate/figs-metonymy)

មនុស្ស​រន្ធត់​ញាប់‌ញ័រ

ឃ្លាដែលបាត់ «ក្នុងចំណោមជាតិសាសន៍» គឺអាចឲ្យយើងយល់បាន។ ជាតិសាសន៍ផ្សេងទៀតមិនចុះចូលជាមួយអាណាចក្រខាងជើងទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានការញាប់ញ័រក្នុងចំណោមអ្នកដទៃ»។ (សូមមើលៈ INVALID translate/figs-ellipsis)

គេ​បាន​លើកខ្លួន​ឡើង​ក្នុង​ពួក​អុីស្រា‌អែល

នៅទីនេះ «​លើកខ្លួន» មានន័យថាធ្វើឲ្យនរណាម្នាក់ក្លាយជាមនុស្សសំខាន់។ (សូមមើលៈ INVALID translate/figs-metaphor)

តែ​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល ហើយ​ក៏​ស្លាប់​ទៅ

នៅពេលដែលប្រជាជនអេប្រាអ៊ីមចាប់ផ្តើមថ្វាយបង្គំព្រះបាល ពួកគេធ្លាក់ខ្សោយ ហើយសត្រូវរបស់ពួកគេវាយប្រហារពួកគេ។ នៅទីនេះ «ស្លាប់» សំដៅទៅលើជាតិសាសន៍ដែលធ្លាក់ខ្សោយ។ (សូមមើលៈ INVALID translate/figs-metaphor)

ឥឡូវ​នេះ​ អំពើ​បាបរបស់ពួកគេកាន់តែច្រើនឡើងៗ

នៅទីនេះ «ពួកគេ» សំដៅទៅលើកុលសម្ព័ន្ធបេនយ៉ាមីន និងជាតិសាសន៍អ៊ីស្រាអែលទាំងមូល ដែលដើរតាមគំរូរបស់អេប្រាអ៊ីម។

ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ

ផ្នែកមួយនៃការថ្វាយបង្គំរូបព្រះគឺការថើបរូបព្រះនោះដែលមានរូបរាងដូចកូនគោ។ (សូមមើលៈ INVALID translate/figs-explicit)

Hosea 13:3

ហេតុ​នេះ គេ​នឹង​បាន​ដូច​ជា​អ័ព្ទ...​ដូច​ជា​ទឹក​សន្សើម​...ដូច​ជា​អង្កាម...​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង​ក្រាន

ការលើកឡើងនេះបញ្ជាក់ថាអ៊ីស្រាអែលនឹងត្រូវវិនាសបើពួកគេនៅតែបន្តថ្វាយបង្គំរូបព្រះជាជាងការដើរតាមព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-simile)

​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ

ការនេះអាចលើឡើងជាទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលត្រូវខ្យល់ផាត់ទៅឆ្ងាយ»។ (សូមមើលៈ INVALID translate/figs-activepassive)

Hosea 13:4-6

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូលពីប្រជាជនរបស់ព្រះអង្គប្រៀបដូចជាហ្វូងចៀមដែលព្រះអង្គរកឃើញនៅក្នុងព្រៃ។ ព្រះអង្គមានបន្ទូលថាព្រះអង្គនឹងយកគេជាកម្មសិទ្ធរបស់ព្រះអង្គ។​

យើង​ស្គាល់​អ្នក​នៅ​ទី​រហោ‌ស្ថាន

ព្រះអម្ចាស់ចាត់ទុកប្រជាជនហេព្រេីរថាជាមនុស្សពិសេសរបស់ព្រះអង្គ ហើយព្រះអង្គថែរក្សាពួកគេនៅទីនេះ។

នៅពេលយើងគ្វាលអ្នក អ្នកក៏​បាន​ឆ្អែត​

រូបភាពនៃចៀមនៅតែបន្តក្នុងការលើកឡើងនេះ។

ចិត្តរបស់អ្នកក៏​ប៉ោង​ឡើង

នៅទីនេះ «ចិត្ត»​ សំដៅទៅលើមនុស្សនៅខាងក្នុង។​ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកក្លាយជាមានអំនួត»។ (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-idiom)

ប៉ោងឡើង

ក្លាយជាឆេវឆាវ គឺដូចជាមានចិត្តប៉ោងឡើង។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 13:7-8

ព័ត៌មានទូទៅៈ​

ព្រះអម្ចាស់មានបន្ទូល។

ដូចជាសិង្ហ...ដូចជាខ្លារខិន...ដូចជាខ្លាឃ្មុំ...ដូចជាសិង្ហ...ដូចជាសត្វព្រៃ

សត្វព្រៃទាំងនេះជាសត្វដែលវាយប្រហារ និងសំលាប់សត្វដទៃទៀត។ ព្រះអម្ចាស់បន្តមានបន្ទូលថាព្រះអង្គនឹងបំផ្លាញប្រជាជនរបស់ព្រះអង្គដោយសារអំពើបាបរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-simile)

ដូច​ខ្លា​ឃ្មុំ​ដែល​ព្រាត់​កូន

ពាក្យថា «នឹងវាយប្រហារ» មិនបានលើកឡើងទេដោយសារគេអាចយល់បាន។ ការនេះអាចលើកឡើងក្នុងទំរង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាខ្លាឃ្មុំដែលនឹងវាយប្រហារសត្វមួយទៀតដែលយកកូនរបស់វា»។ (សូមមើលៈ INVALID translate/figs-ellipsis និង INVALID translate/figs-activepassive)

ដូចជាសិង្ហ

ពាក្យថា «នឹងត្រូវបំផ្លាញគេ» គឺមិនបានលើកឡើងទេ ព្រោះគេអាចយល់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាតោដែលនឹងត្រូវបំផ្លាញគេ»។ (សូមមើលៈ INVALID translate/figs-ellipsis)

Hosea 13:9-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

តើអ្នកណានឹងជួយអ្នក?

ព្រះអម្ចាស់ប្រើសំណួរដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់អាចជួយប្រជាជនអ៊ីស្រាអែលបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់អាចជួយអ្នកបានទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

ឥឡូវ​នេះ តើ​ស្តេច​របស់​អ្នក​នៅ​ទីណា ម្ដេច​មិន​ឃើញ​គេ​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ផង​ទៅ? តើ​ពួក​មេ​ដឹក​នាំ​របស់​អ្នក គឺ​អស់​អ្នក​ដែល​អ្នក​បាន​ពោល​ទៅ​គេ​ថា «សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​មេ​ដឹក​នាំមក» នោះ​នៅ​ឯណា?

ព្រះអម្ចាស់សួរសំណួរទាំងនេះចង់ប្រាប់ដល់អ៊ីស្រាអែលថា នៅពេលពួកគេបះបោរប្រឆាំងនឹងព្រះអង្គ គ្មានស្តេច ឬមេដឹកនាំណាអាចជួយពួកគេបានទេ។ មានតែព្រះអម្ចាស់ប៉ុណ្ណោះអាចជួយពួកគេពីមហន្តរាយបាន។ (សូមមើលៈ INVALID translate/figs-rquestion)

Hosea 13:12-13

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

អំពើ​ទុច្ចរិត​របស់​អេប្រាអ៊ីម​បាន​ខ្ចប់​ទុក​ហើយ ​អំពើ​បាប​របស់​គេ​ក៏​បាន​សន្សំ​ទុក​ដែរ

ឃ្លាទាំងពីរនេះស្រដៀងគ្នា ហើយមានន័យដូចគ្នា។ (សូមមើលៈ INVALID translate/figs-parallelism)

​បាន​សន្សំ​ទុក​ដែរ

អំពើទុច្ចរិត និងអំពើបាបរបស់អាណាចក្រខាងជើង គឺប្រៀបដូចជារបស់អ្វីមួយដែលគេអាចទុកដើម្បីគោលបំណងណាមួយ។ (សូមមើលៈ INVALID translate/figs-metaphor)

ការ​ឈឺ​ចាប់​ដូច​ស្រ្ដី​សម្រាល​កូន បាន​មក​ដល់​គេ​ហើយ

នៅទីនេះព្រះអម្ចាស់មានបន្ទូលពីទុក្ខវេទនារបស់ប្រជាជនអ៊ីស្រាអែល គឺរងទុកដូចជាស្រ្តីដែលបង្កើតកូន។ (សូមមើលៈ INVALID translate/figs-metaphor)

គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ ដល់​ពេល​កើត វា​មិន​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ

ឥឡូវនេះ ព្រះអម្ចាស់រៀបរាប់ថាប្រជាជនអ៊ីស្រាអែលដូជាទារកដែលម្តាយទើបតែបង្កើតមក។ ទារកនោះគ្មានប្រាជ្ញាព្រោះមិនចង់កើតចេញមក។ ប្រជាជនមិនចង់ប្រែចិត្ត និងមិនចង់ស្តាប់បង្គាប់ព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 13:14

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ?

ព្រះអម្ចាស់ប្រើសំណួរនេះដើម្បីប្រាប់ប្រជាជនអ៊ីស្រាអែលថាព្រះអង្គនឹងមិនសង្គ្រោះពួកគេពីសេចក្តីស្លាប់។ ព្រះអង្គនឹងដាក់ទោសពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងមិនជួយសង្គ្រោះពួកគេពីសេចក្តីស្លាប់ទេ និងមិនសង្គ្រោះគេពីស្ថានមច្ចុរាជដែរ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-parallelism))

​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ទីណា?

ព្រះអម្ចាស់មានបន្ទូលទៅកាន់ «សេចក្តីស្លាប់» និង «ស្ថានឃុំព្រលឹង» ដូចជាពួកគេជាមនុស្ស។ ព្រះអម្ចាស់ប្រើសំណួរដើម្បីមានបន្ទូលថាព្រះអង្គនឹងបំផ្លាញមនុស្សឆាប់ៗនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះយើងនឹងធ្វើឲ្យមានការហិនវិនាស ហើយនឹងធ្វើឲ្យប្រជាជនអ៊ីស្រាអែលស្លាប់។ យើងនឹងបំផ្លាញគេហើយបញ្ជូនពួកគេទៅស្ថានឃុំព្រលឹង»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-rquestion និង INVALID translate/figs-parallelism)

សេចក្ដី​អាណិត​អាសូរ​ពួន​បាត់

ការដែលមានការអាណិតអាសូរគឺហាក់បីដូចជាវាជារបស់អ្វីមួយ។ (សូមមើលៈ INVALID translate/figs-abstractnouns)

សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​

មិនត្រូវគិតទៅលើការអាណិតអាសូឡើង ព្រោះនៅទីនេះនិយាយថាក្តីអាណិតអាសូបានពួនបាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងគ្មានក្តីអាណិតអាសូរដល់ពួកគេទេ»។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 13:15

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

បង‌ប្អូន​របស់​ខ្លួន​

ការលើកឡើងនេះហាក់បីដូចជាសំដៅទៅលើជាតិសាសន៍ដែលនៅជុំវិញអាណាចក្រខាងជើង ជាពិសេសយូដាដែលជាអាណាចក្រខាងត្បូង។ (សូមមើលៈ INVALID translate/figs-metaphor)

ខ្យល់​ពី​ទិស​ខាង​កើត​នឹង​បក់​មក គឺ​ជា​ខ្យល់​របស់​ព្រះ‌អម្ចាស់

ខ្យល់ពីទិសខាងកើតក្តៅខ្លាំង ហើយបង្កមហន្តរាយ។ សំដៅទៅលើសត្រូវពីទិសខាងកើតដែលព្រះអម្ចាស់បញ្ជូនពួកគេឲ្យទៅបំផ្លាញប្រជាជនអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-metaphor)

នោះ​ក្បាល​ទឹករបស់អេប្រាអ៊ីម​នឹង​រីង​ស្ងួត រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ

លោកហូសេបន្តរៀបរាប់ពីរបៀបដែលព្រះជាម្ចាស់នឹងដាក់ទោសប្រជាជនអ៊ីស្រាអែល។ នៅទីនេះទឹកតំណាងឲ្យជីវិត ភាពឧតុ្តុង្គឧត្តម និងកម្លាំង។ (សូមមើលៈ INVALID translate/figs-metaphor)

​ឃ្លាំង​របស់​គេ

សំដៅទៅលើទ្រព្យសម្បត្តិទាំងអស់របស់ប្រជាជន។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 13:16

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន

នៅទីនេះ «សាម៉ារី» សំដៅទៅលើប្រជាជននៅក្នុងក្រុងសាម៉ារី ដែលបានបះបោរប្រឆាំងនឹងព្រះអម្ចាស់។​ (សូមមើលៈ INVALID translate/figs-metonymy)

គេ​នឹង​ដួល​ស្លាប់​

ប្រជាជននឹងស្លាប់។ (សូមមើលៈ INVALID translate/figs-metonymy)

​ដោយ​ដាវ

នៅក្នុងសង្គ្រាម។ (សូមមើលៈ INVALID translate/figs-metonymy)

កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ទី ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ

ប្រយោគនេះអាចដាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវរបស់ពួកគេ​នឹង​ត្រូវ​សត្រូវ​បោក​កូន​តូចៗ​របស់​គេខ្ទេច​ខ្ទី ​ហើយពួកគេនឹង​វះ​ពោះ​ស្ដ្រី​ដែល​មាន​ទម្ងន់»។ (សូមមើលៈ​ INVALID translate/figs-activepassive)

Hosea 14

Hosea 14:1-2

ព័ត៌មានទូទៅ៖ៈ

លោកព្យាការីហូសេនិយាយ។

ដ្បិត ​អ្នក​បាន​ធ្លាក់ចុះ ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក

ចំពោះបាបនៅទីនេះគឺនិយាយថាបានធ្លាក់ចុះ។ (សូមមើលៈ INVALID translate/figs-metaphor)

សូមទទួលយកព្រះបន្ទូល

នេះប្រហែលជាមានន័យថាជាពាក្យសារភាព និងសរសើរតម្កើង «សារភាពអំពើបាបរបស់អ្នក»។ (សូមមើលៈ​ INVALID translate/figs-metonymy)

​ផល នៃ​បបូរ​មាត់​របស់​យើង​ខ្ញុំ

អ្វីដែលមនុស្សនិយាយគឺជាផលនៃបបូរមាត់របស់អ្នកនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពាក្យសម្តីរបស់យើង និងចម្រៀងនៃការសរសើរ»។ ការបកប្រែផ្សេងៗបកប្រែឃ្លានេះផ្សេងៗពីគ្នា។ (សូមមើលៈ INVALID translate/figs-metonymy)

Hosea 14:3

ព័ត៌មានទូទៅៈ

លោកហូសេនិយាយ។

អ្វីដែលកើតពីដៃ

«ដៃ» សំដៅទៅលើមនុស្សធ្វើការអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅកាន់រូបព្រះដែលយើងធ្វើឡើង»។ (សូមមើលៈ INVALID translate/figs-synecdoche)

អ្នកដែលកំព្រា

ការលើកឡើងនេះប្រហែលជាសម្រាប់ជាតិសាសន៍ទាំងមូល។ វាបញ្ជាក់ពីសេចក្តីមេត្តាសម្រាប់ប្រជាជនរបស់ព្រះអង្គ។

នឹង​បាន​សេចក្ដី​មេត្តា‌ករុណា

នៅទីនេះសេចក្តីមេត្តារបស់ព្រះអម្ចាស់គឺប្រៀបបាននឹងអ្វីមួយដែលមនុស្សម្នាក់មានបទពិសោធហើយរកឃើញក្តីមេត្តានោះ។ (សូមមើលៈ​ INVALID translate/figs-abstractnouns)

Hosea 14:4-6

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា

បញ្ឈប់មនុស្សពីការបែរចេញពីព្រះជាម្ចាស់គឺដូចជាព្យាបាលពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)

ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ

ការបរាជ័យក្នុងការស្តាប់បង្គាប់ព្រះជាម្ចាស់គឺដូចជាពួកគេបានបែរឆ្ងាយពីព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អុីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ

ព្រះជាម្ចាស់មានបន្ទូលថាព្រះអង្គប្រៀបដូចជាទឹកសន្សើមដែលនាំសំណើមដល់រុក្ខជាតិ ហើយអ៊ីស្រាអែលប្រៀបដូចជាមនុស្សម្នាក់ ហើយអ៊ីស្រាអែលជាផ្កាដែលអាចរីកស្គុសស្គាយ។ (សូមមើលៈ INVALID translate/figs-simile និង INVALID translate/figs-metaphor)

ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន

រូបភាពរបស់អ៊ីស្រាអែលដែលប្រៀបបាននឹងរុក្ខជាតិនៅតែបន្តនៅទីនេះ ប៉ុន្តែ ពេលនេះប្រៀបបាននឹងដើមតាត្រៅដ៏ខ្ពស់នៅស្រុកលីបង់ ដែលដើមឈើទាំងអស់ស្គាល់។ (សូមមើលៈ INVALID translate/figs-simile)

មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ...ដូចជាដើមតាត្រៅនៅលីបង់

ឃ្លានេះនៅតែបន្តជារូបភាពដូចគ្នា។ (សូមមើលៈ INVALID translate/figs-simile)

Hosea 14:7-8

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់មានបន្ទូល។

មនុស្សនឹង​វិល​មក​វិញ ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង

ប្រជាជនអ៊ីស្រាអែលនឹងមករស់នៅក្រោមការថែរក្សារបស់ព្រះជាម្ចាស់ម្តងទៀត។ អ៊ីស្រាអែលនឹងរស់នៅក្រោមម្លប់របស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ

ភាពចម្រុងចម្រើនរបស់អ៊ីស្រាអែលគឺនៅក្នុងទម្រង់នៃសកម្ម។ (សូមមើលៈ INVALID translate/figs-simile)

កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រាទំពាំង‌បាយ‌ជូរ មក​ពី​ស្រុក​ល្បាណូន

ដូចជាស្រារបស់ល្បាណូនល្បី ដូចគ្នាអ៊ីស្រាអែលនឹងល្បីឈ្មោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់កន្លែងទាំងអស់់នឹងស្គាល់ជាតិសាសន៍អ៊ីស្រាអែល»។ (សូមមើលៈ INVALID translate/figs-simile)

តើ​យើងនឹងធ្វើយ៉ាងណាជាមួយរូបព្រះរបស់អ្នក?

អត្ថបទនេះបញ្ជាក់ថាព្រះជាម្ចាស់នឹងបញ្ឈប់ប្រជាជនអ៊ីស្រាអែលពីការថ្វាយបង្គំរូបព្រះ។ (សូមមើលៈ INVALID translate/figs-rquestion)

ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី

ដើមកកោះគឺជាដើមដែលមានស្លឹកបៃតងពេញមួយឆ្នាំ។ សំដៅទៅលើព្រះអម្ចាស់ និងព្រះពររបស់ព្រះអង្គចំពោះអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-simile)

ខ្លួនអ្នកនឹងចេញ​ផល​របស់​​យើង

នៅទីនេះ «ផលផ្លែ» ដំណាងឲ្យការល្អគ្រប់យ៉ាងដែលមកពីព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

Hosea 14:9

ព័ត៌មានទូទៅៈ

លោកព្យាការីហូសេនិយាយ។

តើអ្នក​ណា​ដែល​មាន​ប្រាជ្ញា ដែលនឹង​យល់​សេចក្ដី​ទាំង​នេះបាន? បើអ្នក​ណា​មានចំណេះដឹងអំពីការនេះ ដូច្នេះ គេនឹងយល់បានទេ?

លោកព្យាការីប្រើសំណួរទាំងនេះដើម្បីនិយាយថាអ្នកណាមានប្រាជ្ញានឹងយល់ និងស្តាប់អ្វីដែលគេប្រាប់ខ្លួន។ ​(សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-parallelism)

ដ្បិត ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អម្ចាស់​គឺ​ទៀង​ត្រង់ មនុស្ស​ទៀង​ត្រង់​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ

ក្រិតវិន័យរបស់ព្រះអម្ចាស់គឺប្រៀបដូចជាផ្លូវដែលអាចដើរចូលបាន។ (សូមមើលៈ INVALID translate/figs-metaphor)

ជាប់គាំង

ការមិនស្តាប់បង្គាប់ព្រះអម្ចាស់គឺប្រៀបដូចជាជាប់គាំងនៅពេលដែលកំពុងដើរ។ (សូមមើលៈ INVALID translate/figs-metaphor)