1 John
1 John 1
1 John 1:1-2
ឃ្លាភ្ជាប់៖
កណ្ឌគម្ពីរនេះមានគោលបំណងពីរ គឺសម្ព័ន្ធភាពនិងអំណរ។
ព័ត៌មានទូទៅ:
សាវ័កយ៉ូហានបានសរសេរសំបុត្រនេះទៅកាន់អ្នកជឿ។ ឧទាហរណ៍ពាក្យ «អ្នក» «របស់អ្នក» និង «របស់អ្នក» រួមបញ្ចូលអ្នកជឿទាំងអស់ និងជាពហុវចនៈ។ នៅទីនេះពាក្យ «យើង» និង «យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលបាននៅជាមួយព្រះយេស៊ូ។
ព័ត៌មានទូទៅ:
ខ១ ជាប្រយោគមួយផ្នែក។ ប្រសិនបើអ្នកត្រូវការប្រយោគពេញលេញអ្នកអាចចាប់ផ្តើមប្រយោគដោយខ១ ចាត់ទុកខ ២ ជាវង់ក្រចកដូចយូឌីប៊ី ហើយបំពេញប្រយោគ ជំពូក១ ខ៣ ។
ដំបូងគេបំផុត
ឃ្លាថា «អ្វីៗដែលមានដំបូងគេបំផុត» សំដៅទៅលើព្រះយេស៊ូដែលមានមុនពេលអ្វីៗទាំងអស់ ដែលបានបង្កើតឡើង។ ការបកប្រែផ្សេងទៀត៖ «យើងសរសេរសេចក្តីទាំងនេះទៅប្រាប់អ្នករាល់គ្នា ស្តីអំពីព្រះអង្គ ដែលមានមុនកំណើតពិភពលោក»។
ដំបូង
«ការចាប់ផ្តើមនៃអ្វីៗទាំងអស់» ឬ «ការបង្កើតពិភពលោក»
អ្វីដែលយើងបានឮ
«ដែលយើងបានឮទ្រង់បង្រៀន»
អ្វីដែលយើងបានឃើញជាមួយភ្នែករបស់យើង ហើយអ្វីដែលយើងបានសម្លឹងមើល
សង្កត់ន័យម្តងទៀត។ ការបកប្រែបន្ថែម៖ «ដែលខ្លួនយើងបានឃើញ»
ព្រះបន្ទូលនៃជីវិត
«ព្រះបន្ទូលនៃជីវិត» គឺព្រះយេស៊ូ។ ការបកប្រែបន្ថែម៖ «ព្រះយេស៊ូដែលជាអ្នកធ្វើឲ្យមនុស្សរស់ជារៀងរហូត»
ជីវិត
ពាក្យ «ជីវិត» នៅក្នុងសំបុត្រនេះសំដៅទៅលើអ្វីច្រើនជាងជីវិតខាងរាងកាយ។ តំណាងឲ្យព្រះយេស៊ូដែលជាជីវិតអស់កល្បជានិច្ច។
ជីវិតដែលបានសម្តែងឲ្យស្គាល់
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់បានធ្វើឱ្យយើងស្គាល់ជីវិតអស់កល្បជានិច្ច»ឬ«ព្រះជាម្ចាស់បានធ្វើឱ្យយើងអាចស្គាល់ទ្រង់ដែលជាជីវិតអស់កល្បជានិច្ច»
យើងបានឃើញជីវិតនោះ
«ហើយយើងបានឃើញព្រះអង្គ»
យើងក៏បានធ្វើទីបន្ទាល់ពីជីវិតនោះដែរ
«ហើយយើងប្រាប់អ្នកដទៃអំពីព្រះអង្គ»
ជីវិតអស់កល្ប
ត្រង់នេះ «ជីវិតអស់កល្បជានិច្ច» គឺសំដៅទៅលើអ្នកដែលបានផ្តល់ជីវិតឲ្យយើង គឺ ព្រះយេស៊ូ។ ការបកប្រែផ្សេងទៀត៖ «អ្នកដែលអាចឲ្យយើងរស់នៅជារៀងរហូត»
គង់នៅជាមួយព្រះវរបិតា
«ដែលនៅជាមួយព្រះជាម្ចាស់ជាព្រះវរបិតា»
បានសម្តែងឲ្យយើងបានស្គាល់ផង
នេះជាពេលដែលទ្រង់រស់នៅលើផែនដី។ ការបកប្រែបន្ថែម៖ «ហើយទ្រង់បានមករស់នៅក្នុងចំណោមពួកយើង»
1 John 1:3-4
ព័ត៌មានទូទៅ:
នៅទីនេះពាក្យថា «យើង» «យើងទាំងអស់» និង «របស់យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលបាននៅជាមួយព្រះយេស៊ូ។
គឺយើងបានឃើញ ហើយឮ យើងក៏ប្រកាសដល់អ្នករាល់គ្នា
«យើងនិយាយទៅកាន់អ្នកនូវអ្វីដែលយើងបានឃើញនិង បានឮផង»
ការរួមប្រកបរបស់យើងគឺរួមប្រកបជាមួយព្រះវរបិតា
«ធ្វើជាមិត្ដជិតស្និទ្ធរបស់យើង។ យើងជាមិត្តនឹងព្រះជាម្ចាស់ជាព្រះវរបិតា»
ការរួមប្រកបរបស់យើង
វាមិនច្បាស់ទេថាតើលោកយ៉ូហានកំពុងរាប់បញ្ចូលឬមិនរាប់បញ្ចូលអ្នកអានរបស់គាត់។ អ្នកអាចបកប្រែតាមវិធីនេះ។
ព្រះវរបិតា .....ព្រះបុត្រា
ទាំងនេះគឺមានសារសំខាន់ណាស់ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះយេស៊ូ។
ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរណ៌ឡើង
«ដើម្បីធ្វើឱ្យអំណររបស់យើងបានពេញលេញ» ឬ «ធ្វើឱ្យខ្លួនយើងសប្បាយរីករាយក្រៃលែង»
1 John 1:5-7
ឃ្លាភ្ជាប់៖
ចាប់ពីជំពូកនេះទៅជំពូកបន្ទាប់លោកយ៉ូហានសរសេរអំពីការប្រកប - ទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់និងអ្នកជឿផ្សេងទៀត។
ព័ត៌មានទូទៅ:
នៅទីនេះពាក្យថា «យើង» និង «យើងទាំងអស់» សំដៅទៅលើអ្នកជឿទាំងអស់រួមទាំងមនុស្សដែលលោកយ៉ូហានកំពុងសរសេរ។ លើកលែងតែមានការបញ្ជាក់ផ្សេងនោះគឺជាអត្ថន័យសម្រាប់សៀវភៅដែលនៅសល់។
ព្រះជាម្ចាស់ជាពន្លឺ
នេះមានន័យថាព្រះជាម្ចាស់គឺព្រះដ៏វិសុទ្ធឥតខ្ចោះ។ វប្បធម៌ដែលភ្ជាប់ភាពល្អជាមួយពន្លឺអាចរក្សាគំនិតនៃពន្លឺដោយមិនពន្យល់ពាក្យប្រៀបធៀប។ ការបកប្រែបន្ថែម «ព្រះជាម្ចាស់សុចរិតដូចពន្លឺសុទ្ធឥតខ្ចោះ»
នៅក្នុងព្រះអង្គ គ្មានសេចក្តីងងឹតទាល់តែសោះ
នេះមានន័យថាព្រះជាម្ចាស់មិនដែលធ្វើបាបហើយមិនដែលធ្វើការអាក្រក់ទាំងអស់។ វប្បធម៌ដែលភ្ជាប់អំពើអាក្រក់ជាមួយភាពងងឹតប្រហែលជាអាចរក្សាគំនិតនៃភាពងងឹតដោយមិនពន្យល់ពីការប្រៀបធៀប។ ការបកប្រែផ្សេងទៀត៖ «នៅក្នុងទ្រង់គ្មានភាពងងឹតនៃអំពើបាបទេ»
ដើរក្នុងសេចក្តីងងឹត
នេះមានន័យថា «ប្រព្រឹត្ដអំពើអាក្រក់» ឬ «ធ្វើអំពើអាក្រក់»។
ដើរនៅក្នុងពន្លឺ
នេះមានន័យថា «អនុវត្តការល្អ» ឬ «ធ្វើអ្វីដែលល្អ»។
ព្រះលោហិតរបស់ព្រះយេស៊ូ
នេះសំដៅទៅលើការសុគតរបស់ព្រះយេស៊ូ
ព្រះបុត្រា
នេះគឺជាឋានៈសំខាន់របស់ព្រះយេស៊ូដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
1 John 1:8-10
ព័ត៌មានទូទៅ:
ត្រង់នេះពាក្យ «ព្រះអង្គ» «របស់ព្រះអង្គ» និង «របស់ព្រះអង្គ» សំដៅទៅលើព្រះជាម្ចាស់។ (សូមមើល៖ ជំពូក១ ខ ៥)
គ្មានបាបសោះ
«មិនដែលធ្វើបាប»
កំពុងកុហក
«កំពុងបញ្ឆោត» ឬ «និយាយពាក្យមិនពិតប្រាប់គេ»
គ្មានសេចក្តីពិតនៅក្នុងយើងទេ
សេចក្តីពិតត្រូវបានគេនិយាយដូចជាវត្ថុដែលអាចស្ថិតនៅខាងក្នុងអ្នកជឿ។ ការបកប្រែផ្សេងទៀត៖ «យើងមិនជឿថាអ្វីដែលជាសេចក្តីពិត» (សូមមើល: INVALID translate/figs-metaphor)
ថែមទាំងអត់ទោសបាបរបស់យើង និងសម្អាតបាបយើងចេញពីអំពើទុច្ចរិតទាំងអស់ផង
ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ លោកយ៉ូហានប្រើវាដើម្បីបញ្ជាក់ថាព្រះជាម្ចាស់ពិតជានឹងអត់ទោសបាបរបស់យើង។ ការបកប្រែផ្សេងទៀត៖ «ហើយនឹងអត់ទោសឱ្យយើងទាំងស្រុងនូវអ្វីដែលយើងបានធ្វើខុស» (សូមមើល: INVALID translate/figs-parallelism)
យើងធ្វើឲ្យព្រះអង្គក្លាយជាអ្នកកុហក
យើងអះអាងថាទ្រង់ជាអ្នកកុហក។ ការបកប្រែផ្សេងទៀត៖ «វាដូចគ្នានឹងការហៅទ្រង់ថាជាអ្នកកុហកដែរពីព្រោះទ្រង់បាននិយាយថាយើងបានធ្វើបាបទាំងអស់» (សូមមើល: INVALID translate/figs-explicit)
ព្រះបន្ទូលរបស់ព្រះអង្គមិនបាននៅក្នុងយើងទេ
ការគោរពប្រតិបត្តិនិងលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា ព្រះបន្ទូលរបស់ព្រះអង្គស្ថិតនៅខាងក្នុងអ្នកជឿ។ ការបកប្រែផ្សេងទៀត៖ «យើងមិនយល់ពីព្រះបន្ទូលរបស់ព្រះ ហើយក៏មិនធ្វើតាមអ្វីដែលទ្រង់មានបន្ទូលដែរ» (សូមមើល: INVALID translate/figs-metaphor)
1 John 2
1 John 2:1-3
ឃ្លាភ្ជាប់៖
លេាកយ៉ូហានបន្តសរសេរអំពីការប្រកបហើយបង្ហាញថាវាអាចទៅរួចពីព្រោះព្រះយេស៊ូយាងនៅចន្លោះរវាងអ្នកជឿនិងព្រះវរបិតា។
ព័ត៌មានទូទៅ:
នៅទីនេះពាក្យ «យើង» និង «យើងទាំងអស់» សំដៅទៅលើលោកយ៉ូហាននិងអ្នកជឿទាំងអស់។ ពាក្យ «ទ្រង់» និង «របស់ព្រះអង្គ» អាចសំដៅទៅលើព្រះវរបិតាឬព្រះយេស៊ូ។ (សូមមើល: INVALID translate/figs-inclusive)
កូនរាល់គ្នាអើយ
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូនរបស់ខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)
ខ្ញុំសរសេរសេចក្តីទាំងនេះ
«ខ្ញុំសរសេរលិខិតនេះ»
ប៉ុន្តែ ប្រសិនបើ នរណាម្នាក់បានធ្វើបាប
«ប៉ុន្តែនៅពេលនរណាម្នាក់ធ្វើបាប»។ នេះគឺជាអ្វីដែលទំនងជាកើតឡើង។
យើងមានមេធាវី ដែលនៅជាមួយព្រះវរបិតា
ពាក្យថា «មេធាវី» នៅទីនេះសំដៅលើព្រះយេស៊ូ។ ការបកប្រែផ្សេងទៀត៖ «អ្នកដែលនិយាយទៅកាន់ព្រះវរបិតាហើយសុំឱ្យទ្រង់អត់ទោសឱ្យយើង» (សូមមើល: INVALID translate/figs-explicit)
ទ្រង់គឺជាតង្វាយធួននឹងបាបរបស់យើង
«ព្រះយេស៊ូបានលះបង់ជីវិតរបស់ទ្រង់សម្រាប់យើង ហើយដោយសារតែការនេះព្រះជាម្ចាស់អត់ទោសបាបឲ្យយើង»
តាមរយៈការនេះយើងប្រាកដថា យើងស្គាល់ព្រះអង្គ ប្រសិនបើយើង កាន់តាមបញ្ជារបស់ព្រះអង្គ
«ប្រសិនបើយើងធ្វើអ្វីដែលទ្រង់បានប្រាប់ឱ្យយើងធ្វើនោះយើងដឹងប្រាកដថាយើងមានទំនាក់ទំនងល្អជាមួយព្រះអង្គ»
យើងស្គាល់ព្រះអង្គ
«យើងមានទំនាក់ទំនងជាមួយព្រះអង្គ»
1 John 2:4-6
អ្នកណាដែលនិយាយថា
«អ្នកណានិយាយ» ឬ «អ្នកដែលនិយាយ»
ខ្ញុំស្គាល់ព្រះជាម្ចាស់
«ខ្ញុំមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់»
មិនកាន់តាម
«មិនធ្វើ» ឬ «មិនគោរពតាម»
បញ្ជារបស់ព្រះអង្គ
«អ្វីដែលព្រះជាម្ចាស់ប្រាប់គេឲ្យធ្វើ»
សេចក្តីពិតមិននៅក្នុងគាត់
សេចក្តីពិតត្រូវបានគេនិយាយដូចជាវត្ថុដែលអាចស្ថិតនៅខាងក្នុងអ្នកជឿ។ ការបកប្រែផ្សេងទៀត៖ «គាត់មិនជឿអ្វីដែលព្រះជាម្ចាស់មានបន្ទូលថាជាសេចក្តីពិតទេ» (សូមមើល: INVALID translate/figs-explicit)
កាន់តាម
«ធ្វើ» ឬ «គោរពតាម»
ព្រះបន្ទូល
«អ្វីដែលព្រះប្រាប់លោកឲ្យធ្វើ»
សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
អត្ថន័យមាន២ គឺ ១) «សេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់» ឬ ២) «សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង» ។
ពិតជាស្គាល់ព្រះជាម្ចាស់ ហើយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ « ព្រះជាម្ចាស់បានធ្វើឲ្យសេចក្តីស្រឡាញ់របស់ទ្រង់បានគ្រប់លក្ខណៈនៅក្នុងមនុស្ស»« ប្រាកដណាស់អ្នកដែលគោរពបទបញ្ជារបស់ព្រះជាម្ចាស់គឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់គ្រប់បែបយ៉ាង» ឬ« សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សបានសម្រេចគោលដៅនៅពេលពួកគេធ្វើអ្វីដែលទ្រង់ ប្រាប់ពួកគេឱ្យធ្វើ » (សូមមើល: INVALID translate/figs-activepassive)
ព្រះជាម្ចាស់នៅក្នុងអ្នកនោះ
ឃ្លាដែលថា« យើងស្ថិតនៅក្នុងព្រះអង្គ» មានន័យថាអ្នកជឿតែងតែរួមជាមួយព្រះជាម្ចាស់ ឬមានទំនាក់ទំនងប្រកបជាមួយព្រះជាម្ចាស់ជានិច្ច។ ជាញឹកញាប់នៅក្នុងយ៉ូហានទី១ ឃ្លាថា«នៅជាប់នឹងព្រះអង្គ»ត្រូវបានប្រើដើម្បីមានន័យដូចគ្នា។ ការបកប្រែផ្សេងទៀត៖ «នៅពេលយើងស្តាប់តាមអ្វីដែលព្រះជាម្ចាស់មានបន្ទូលយើងអាចប្រាកដថាយើងបានប្រកបជាមួយព្រះអង្គ» (សូមមើល: INVALID translate/figs-metaphor)
នៅជាប់ក្នុងព្រះជាម្ចាស់
«មានទំនាក់ទំនងជាមួយព្រះជាមា្ចស់»
អ្នកនោះត្រូវដើរដូចជាព្រះយេស៊ូបានដើរដែរ
ការប្រតិបត្តិជីវិតរបស់មនុស្សម្នាក់ត្រូវបានគេនិយាយដូចជាកំពុងធ្វើដំណើរ។ការបកប្រែផ្សេងទៀត៖ «ត្រូវតែរស់នៅដូចព្រះយេស៊ូគ្រិស្តបានរស់នៅ» ឬ «ក៏គួរតែគោរពតាមព្រះជាម្ចាស់ដូចព្រះយេស៊ូគ្រិស្តបានធ្វើដែរ» (សូមមើល: INVALID translate/figs-metaphor)
1 John 2:7-8
ឃ្លាភ្ជាប់៖
លោកយ៉ូហានផ្តល់ឱ្យអ្នកជឿនូវគោលការណ៍គ្រឹះនៃការប្រកបគ្នា - ការគោរពប្រតិបត្តិនិងសេចក្តីស្រឡាញ់។
បងប្អូនស្ងួនភ្ងាអើយ
«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់»
ខ្ញុំមិនបានសរសេរបញ្ជាថ្មីមកកាន់អ្នករាល់គ្នាទេ ប៉ុន្តែ ជាបញ្ជាចាស់
«ខ្ញុំសរសេរទៅអ្នកឱ្យស្រឡាញ់គ្នាទៅវិញទៅមកដែលនេះមិនមែនជារឿងថ្មីដែលត្រូវធ្វើទេប៉ុន្តែជាបទបញ្ជាចាស់ដែលអ្នកបានឮ» ។ លោកយ៉ូហានសំដៅទៅលើបទបញ្ជារបស់ព្រះយេស៊ូគឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
តាំងពីដំបូងមក
នៅទីនេះ« ការចាប់ផ្តើម» សំដៅទៅលើពេលដែលពួកគេសម្រេចចិត្តដើរតាមព្រះគ្រិស្ត។ ការបកប្រែផ្សេងទៀត៖ «ចាប់តាំងពីពេលដែលអ្នកជឿលើព្រះគ្រិស្ត» (សូមមើល: INVALID translate/figs-explicit)
លើសពីនេះ ខ្ញុំសរសេរបញ្ជាថ្មីមកកាន់អ្នក
"ប៉ុន្តែតាមរបៀបមួយពីបទបញ្ជាដែលខ្ញុំសរសេរទៅអ្នកគឺថ្មី"
ជាសេចក្តីពិតនៅក្នុងព្រះគ្រិស្ត និងក្នុងអ្នក
នៅទីនេះពាក្យ "នៅក្នុង" មានន័យថា "ដោយសារតែ" ។ ការបកប្រែផ្សេងទៀត៖ "ដែលជាសេចក្តីពិតពីព្រោះអ្វីដែលព្រះគ្រិស្តបានធ្វើនិងអ្វីដែលអ្នកកំពុងធ្វើ"
សេចក្តីងងឹតកំពុងតែកន្លងផុតទៅ ហើយពន្លឺនៃសេចក្តីពិតក៏កំពុងតែជះពន្លឺដែរ
ត្រង់នេះ « ភាពងងឹត» សំដៅទៅលើអំពើអាក្រក់ហើយ« ពន្លឺ» សំដៅទៅលើអំពើល្អ។ ការបកប្រែផ្សេងទៀត៖ «ពីព្រោះអ្នកឈប់ធ្វើអំពើអាក្រក់ហើយអ្នករាល់គ្នាកំពុងធ្វើការល្អកាន់តែច្រើន» (សូមមើល: INVALID translate/figs-metaphor)
1 John 2:9-11
ព័ត៌មានទូទៅ:
នៅទីនេះពាក្យថា« បងប្អូន» សំដៅទៅលើគ្រិស្តបរិស័ទដូចគ្នា។
អ្នកណាដែលនិយាយថា
«អ្នកណានិយាយ» ឬ «អ្នកដែលទាមទារ» ។ នេះមិនសំដៅទៅលើមនុស្សណាម្នាក់ទេ។
គាត់នៅក្នុងពន្លឺ
នេះគឺជារូបភាពនៃការរស់នៅត្រឹមត្រូវ។ នៅពេលមនុស្សធ្វើអ្វីដែលត្រឹមត្រូវពួកគេអាចធ្វើវានៅក្នុងពន្លឺ មិនលាក់ខ្លួននៅក្នុងទីងងឹតទេ។ ការបកប្រែផ្សេងទៀត៖ «គាត់ធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើល: INVALID translate/figs-metaphor)
ស្ថិតក្នុងភាពងងឹត
នេះគឺជារូបភាពនៃការរស់នៅដោយប្រព្រឹត្ដអំពើបាប។ នៅពេលមនុស្សធ្វើអ្វីខុសពួកគេចូលចិត្តលាក់ខ្លួននៅក្នុងទីងងឹត។ ការបកប្រែផ្សេងទៀត៖ «ស្ថិតនៅក្នុងភាពងងឹតគឺធ្វើអ្វីដែលអាក្រក់» (សូមមើល: INVALID translate/figs-metaphor)
គ្មានឱកាសធ្វើឲ្យរវាតចិត្តនៅក្នុងគាត់បានឡើយ
«គ្មានអ្វីនឹងធ្វើឱ្យរវាតចិត្តឡើយ»។ «ពាក្យថារវាតចិត្តគឺជាពាក្យប្រៀបធៀបដែលមានន័យថាបរាជ័យខាងឯវិញ្ញាណ ឬខាងសីលធម៌»។ ការបកប្រែផ្សេងទៀត៖ «គ្មានអ្វីនឹងនាំឱ្យគាត់ធ្វើបាបទេ» ឬ «គាត់នឹងមិនបរាជ័យក្នុងការធ្វើអ្វីដែលព្រះសព្វព្រះហឫទ័យ» (សូមមើល: INVALID translate/figs-metaphor)
ស្ថិតក្នុងភាពងងឹត ក៏ដើរក្នុងភាពងងឹត
គំនិតដូចគ្នានេះត្រូវបានគេនិយាយពីរដងដើម្បីយកចិត្តទុកដាក់ ថាតើវាអាក្រក់យ៉ាងណាការដែលស្អប់អ្នកជឿដូចគ្នា។ ការបកប្រែផ្សេងទៀត៖ «កំពុងរស់នៅក្នុងភាពងងឹត» ឬ «កំពុងរស់នៅក្នុងភាពងងឹតនៃអំពើបាប» (សូមមើល: INVALID translate/figs-parallelism)
គាត់មិនដឹងថាគាត់កំពុងទៅណានោះទេ
នេះគឺជារូបភាពរបស់អ្នកជឿដែលមិនរស់នៅក្នុងភាពជាគ្រិស្តបរិស័ទដែលគួរតែរស់នៅ។ ការបកប្រែផ្សេងទៀត៖«គាត់មិនដឹងថាគាត់កំពុងធ្វើអ្វីដែលអាក្រក់» (សូមមើល: INVALID translate/figs-metaphor)
ភាពងងឹងបានធ្វើឲ្យភ្នែករបស់គាត់មើលមិនឃើញ
«ភាពងងឹតបានធ្វើឱ្យគាត់មិនអាចមើលឃើញ» ។ ភាពងងឹតគឺជាឧទាហរណ៍មួយនៃអំពោះបាបឬអំពើអាក្រក់។ ការបកប្រែផ្សេងទៀត៖ «បាបបានធ្វើឱ្យគាត់មិនអាចយល់សេចក្តីពិត» (សូមមើល: INVALID translate/figs-metaphor)
1 John 2:12-14
ព័ត៌មានទូទៅ:
លោកយ៉ូហានពន្យល់ពីមូលហេតុដែលគាត់សរសេរសំបុត្ររបស់គាត់ទៅក្រុមអាយុខុសគ្នាឬទៅអ្នកជឿដែលមានភាពខុសគ្នានៃភាពចាស់ទុំ។ ព្យាយាមប្រើពាក្យស្រដៀងគ្នាសម្រាប់ប្រយោគទាំងនេះដូចដែលពួកគេត្រូវបានសរសេរជាកំណាព្យ។
កូនជាទីស្រឡាញ់រាល់គ្នាអើយ
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖«កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូន ៗ របស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១ ។ (សូមមើល: INVALID translate/figs-metaphor)
បាបរបស់អ្នកបានអត់ទោស
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់អត់ទោសបាបឲ្យអ្នក» (សូមមើល: INVALID translate/figs-activepassive)
ដោយសារព្រះនាមរបស់ព្រះអង្គ
«ឈ្មោះរបស់ព្រះអង្គ» សំដៅទៅលើព្រះគ្រិស្តហើយទ្រង់ជាអ្នកណា។ ការបកប្រែផ្សេងទៀត៖ «ដោយសារតែអ្វីដែលព្រះគ្រិស្តបានធ្វើសម្រាប់អ្នក»។ (សូមមើល: INVALID translate/figs-metonymy)
ខ្ញុំសរសេរមកអ្នក ជូនឪពុករាល់គ្នាអើយ
ពាក្យថា «ឪពុក» នៅទីនេះអាចជាពាក្យប្រៀបធៀបសំដៅទៅលើអ្នកជឿដែលមានភាពចាស់ទុំ។ការបកប្រែផ្សេងទៀត៖ «ខ្ញុំកំពុងសរសេរទៅកាន់អ្នកជឿដែលមានភាពចាស់ទុំ» (សូមមើល: INVALID translate/figs-metaphor)
អ្នកស្គាល់
«អ្នកមានទំនាក់ទំនងជាមួយ»
អ្នកស្គាល់ព្រះអង្គតាំងពីដំបូង
«អ្នកដែលតែងតែរស់នៅ» ឬ «អ្នកដែលមានវត្តមានជាដរាប» ។ គឺសំដៅទៅលើ «ព្រះយេស៊ូ» ឬ «ព្រះជាម្ចាស់ជាព្រះវរបិតា»។
កំឡោះៗរាល់គ្នាអើយ
នេះសំដៅទៅលើអ្នកដែលមិនមែនជាអ្នកជឿថ្មី ប៉ុន្តែកំពុងរីកចម្រើនក្នុងភាពចាស់ទុំខាងវិញ្ញាណ។ ការបកប្រែផ្សេងទៀត៖ «អ្នកជឿវ័យក្មេង» (សូមមើល: INVALID translate/figs-metaphor)
ដោយសារអ្នកមានកម្លាំង
នៅទីនេះ «ខ្លាំង» មិនសំដៅទៅលើកម្លាំងរាងកាយរបស់អ្នកជឿទេ ប៉ុន្តែសំដៅទៅលើភាពស្មោះត្រង់របស់ពួកគេចំពោះព្រះគ្រិស្ត។ (សូមមើល: INVALID translate/figs-metaphor)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នក
អ្នកនិពន្ធនិយាយអំពីការរីកចម្រើននូវភាពស្មោះត្រង់របស់អ្នកជឿចំពោះព្រះគ្រិស្តនិងការយល់ដឹងពីព្រះអង្គ ដូចជាគាត់កំពុងនិយាយពីព្រះបន្ទូលរបស់ព្រះដែលមាននៅក្នុងពួកគេដូច្នោះដែរ ។ ការបកប្រែផ្សេងទៀត៖ «អ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metaphor)
យកឈ្នះ
អ្នកនិពន្ធកំពុងនិយាយអំពីការបដិសេធរបស់អ្នកជឿដើម្បីធ្វើតាមសាតាំង និងពីផែនការរបស់គេដែលធ្វើឲ្យពួកគេខកចិត្ត ដូចជាបញ្ហានៃការយកឈ្នះមេដែរ។ (សូមមើល: INVALID translate/figs-metaphor)
1 John 2:15-17
កុំស្រឡាញ់លោកីយ៍
ក្នុងជំពូក ២ ខ១៥-១៧ ពាក្យ«លោកីយ៍»សំដៅទៅលើអ្វីៗទាំងអស់ដែលមនុស្សចង់ធ្វើដែលមិនគោរពដល់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ «កុំធ្វើដូចមនុស្សក្នុងលោកីយ៍នេះដែលមិនគោរពព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metonymy)
ឬអ្វីៗដែលនៅក្នុងលោកីយ៍ឡើយ
«ហើយមិនចង់បានរបស់ដដែលទេអ្នកដែលប្រមាថព្រះជាម្ចាស់ចង់បាន»
ប្រសិនបើ នរណាម្នាក់ស្រឡាញ់លោកីយ៍ សេចក្តីស្រឡាញ់របស់ព្រះបិតាមិននៅក្នុងអ្នកនោះទេ
មនុស្សម្នាក់មិនអាចស្រឡាញ់លោកីយ៍នេះបានទេហើយអ្នកដែលប្រមាថព្រះជាម្ចាស់និងស្រឡាញ់ព្រះបិតាក្នុងពេលតែមួយបានទេ។ (សូមមើល៖ INVALID translate/figs-metaphor)
សេចក្តីស្រឡាញ់របស់ព្រះបិតាមិននៅក្នុងអ្នកនោះទេ
«គេមិនស្រឡាញ់ព្រះវរបិតា»
សេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម និងសេចក្តីប៉ងប្រាថ្នានៃភ្នែក ព្រមទាំងអំនួតនៃជីវិត
នេះគឺជាបញ្ជីមួយចំនួននៅក្នុងលោកីយ៍នេះ។ វាពន្យល់ពីអត្ថន័យអ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោក។ (សូមមើល: INVALID translate/figs-metonymy)
សេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម
«បំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីមានភាពរីករាយខាងរាងកាយដែលមានបាប»
សេចក្តីប៉ងប្រាថ្នានៃភ្នែក
«ជាបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីឲ្យមានអ្វីៗដែលយើងបានឃើញ»
អំនួតនៃជីវិត
«មោទនភាពនៃជីវិត» ។ នេះអាចបញ្ជាក់ទាំងទ្រព្យសម្បត្តិនិងឥរិយាបថ។ «អួតអំពីអ្វីដែលមនុស្សម្នាក់មានឬធ្វើ» ឬ «មោទនភាពពីអារម្មណ៍របស់មនុស្សដោយសារតែរឿងរបស់ពួកគេនិងអ្វីដែលគាត់ធ្វើ»
ជីវិត
នេះអាចយោងទៅលើអ្វីដែលមនុស្សមានដើម្បីរស់នៅដូចជាការកាន់កាប់ទ្រព្យសម្បត្តិនិងទ្រព្យសម្បត្តិដែលគេមាន ក៏ដូចជាឥរិយាបថ។
មិនមែនមកពីព្រះបិតាទេ
«មិនមកពីព្រះវរបិតា» ឬ «មិនមែនជារបៀបដែលព្រះវរបិតាបង្រៀនយើងឲ្យរស់នៅ»
កន្លងផុតទៅ
«ស្លាប់» ឬ «ថ្ងៃណាមួយនឹងមិននៅទីនេះទេ»
1 John 2:18-19
ឃ្លាភ្ជាប់៖
លោកយ៉ូហានព្រមានអំពីអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត។
កូនតូចៗរាល់គ្នាអើយ
«ពួកគ្រិស្តបរិស័ទដែលមិនទាន់មានភាពចាស់ទុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ ១ ។
នេះគឺជាពេលចុងក្រោយហើយ
ឃ្លា«ម៉ោងចុងក្រោយ»នេះសំដៅទៅលើពេលវេលាមុនពេលព្រះយេស៊ូយាងត្រឡប់មកវិញ។ ការបកប្រែផ្សេងទៀត៖ «ព្រះយេស៊ូនឹងយាងត្រឡប់មកវិញឆាប់ៗ» (សូមមើល: INVALID translate/figs-metonymy)
ពួកប្រឆាំងនឹងព្រះគ្រិស្តកំពុងតែមក
«មានមនុស្សជាច្រើនដែលប្រឆាំងនឹងព្រះគ្រិស្ត»
ដូច្នេះ យើងដឹងថា
«ហើយដោយសារតែរឿងនេះយើងដឹង» ឬ «ក៏ដោយសារតែអ្នកប្រឆាំងព្រះគ្រិស្ដជាច្រើនបានមក ហើយយើងដឹង»
ពួកគេបានចេញពីពួកយើង
«ពួកគេបានចាកចេញពីយើង»
ប៉ុន្តែ ពួកគេមិនមែនជាគ្នាយើងទេ
«ប៉ុន្តែពួកគេពិតជាមិនមែនជាកម្មសិទ្ធិរបស់យើង» ឬ «ពួកគេមិនមែនជាសមាជិកក្រុមរបស់យើងតាំងពីដំបូងមកម្ល៉េះ»។ មូលហេតុដែលពួកគេមិនមែនជាសមាជិកនៃក្រុមនេះគឺថាពួកគេមិនមែនជាអ្នកជឿលើព្រះយេស៊ូ។
ប្រសិនបើ ពួកគេជាគ្នារបស់យើងមែន ពួកគេនឹងនៅជាមួយយើងហើយ
«យើងដឹងរឿងនេះពីព្រោះពួកគេនឹងមិនចាកចេញពីយើងទេប្រសិនបើពួកគេពិតជាអ្នកជឿមែន»
1 John 2:20-21
ព័ត៌មានទូទៅ:
នៅក្នុងគម្ពីរសម្្ពន្ធមេត្រីចាស់ពាក្យថា«ចាក់ប្រេងតាំង»សំដៅទៅលើការចាក់ប្រេងលើមនុស្សម្នាក់ដើម្បីញែកគាត់ទុកសម្រាប់បម្រើព្រះជាម្ចាស់។
ប៉ុន្តែ អ្នករាល់គ្នាមានប្រេងតាំងពីព្រះអង្គដ៏បរិសុទ្ធ
« ប៉ុន្តែព្រះដ៏បរិសុទ្ធបានចាក់ប្រេងតាំងអ្នក» ត្រង់នេះ« ការចាក់ប្រេងតាំង» គឺសំដៅទៅលើការដែលព្រះយេស៊ូបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកជឿដើម្បីញែកពួកគេចេញសម្រាប់បម្រើព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ "ប៉ុន្តែព្រះយេស៊ូគ្រិស្តជាព្រះដ៏វិសុទ្ធបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកអ្នក" (សូមមើល: INVALID translate/figs-metaphor and INVALID translate/figs-abstractnouns)
សេចក្តីពិតគ្មានការកុហក
នៅទីនេះសកម្មភាពនៃការនិយាយកុហកត្រូវបានគេនិយាយដូចជាវត្ថុមួយ។ ការបកប្រែផ្សេងទៀត៖ «គ្មានការកុហកណាមួយមកពីព្រះដែលជាសេចក្តីពិតនោះឡើយ» (សូមមើល: INVALID translate/figs-abstractnouns)
1 John 2:22-23
តើអ្នកណាជាមនុស្សកុហក តើអ្នកណាដែលកុហកគឺជាអ្នកដែលបដិសេធព្រះយេស៊ូថាជាព្រះគ្រិស្ត?
«តើអ្នកណាជាអ្នកកុហក?» គឺអ្នកណាបដិសេធថាព្រះយេស៊ូជាព្រះគ្រិស្ដ។ »លោកយ៉ូហានបានប្រើមួយសំណួរដើម្បីបញ្ជាក់ថានរណាជាអ្នកកុហក។ (សូមមើល: INVALID translate/figs-rquestion)
បដិសេធព្រះយេស៊ូថាជាព្រះគ្រិស្ត
«បដិសេធថាព្រះយេស៊ូជាព្រះគ្រិស្ត» ឬ «និយាយថាព្រះយេស៊ូមិនមែនជាព្រះសង្រ្គោះទេ»
បដិសេធព្រះបិតា និងព្រះរាជបុត្រា
«បដិសេធមិននិយាយការពិតអំពីព្រះវរបិតានិងព្រះរាជបុត្រា» ឬ «បដិសេធព្រះវរបិតានិងព្រះរាជបុត្រា» ។
ព្រះបិតា និងព្រះរាជបុត្រា
ទាំងនេះគឺជាការសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះយេស៊ូ។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
មានព្រះបិតា
«ជាកម្មសិទ្ធិរបស់ព្រះវរបិតា»
ទទួលស្គាល់ព្រះបុត្រា
«និយាយការពិតអំពីព្រះរាជបុត្រា»
ទទួលស្គាល់ព្រះបិតា
«ជាកម្មសិទ្ធិរបស់ព្រះវរបិតា»
1 John 2:24-26
ឃ្លាភ្ជាប់៖
លោកយ៉ូហានរំលឹកអ្នកជឿឲ្យបន្តនៅជាប់នឹងអ្វីដែលពួកគេបានស្តាប់ឮដំបូង។
ព័ត៌មានទូទៅ:
នៅទីនេះពាក្យថា «អ្នក» គឺពហុវចនៈហើយសំដៅទៅលើមនុស្សដែលលោកយ៉ូហានបានសរសេរក៏ដូចជាអ្នកជឿទាំងអស់។ ពាក្យថា« ទ្រង់» គឺជាការយល់ចិត្តនិងសំដៅទៅលើព្រះគ្រិស្ត។ (សូមមើល: INVALID translate/figs-you)
អ្នកក៏ដូចគ្នាដែរ
នេះបង្ហាញថាលោកយ៉ូហានប្រាប់ពួកគេពីរបៀបដែលពួកគេគួរតែរស់នៅជាអ្នកដើរតាមព្រះយេស៊ូ ជំនួសឱ្យរបៀបដែលអ្នកប្រឆាំងនឹងព្រះគ្រិស្តទរស់នៅ។
ចូរឲ្យអ្វីដែលអ្នកបានឮតាំងពីដំបូងបាននៅជាប់ក្នុងអ្នករាល់គ្នា
«ចងចាំនិងជឿនូវអ្វីដែលអ្នកបានឮ ពីដំបូងមក» ។ របៀបដែលពួកគេបានឮ អ្វីដែលពួកគេបានឮ និងអ្វីដែល «ចាប់ផ្តើម» មានន័យថាអាចត្រូវបានបង្ហាញឲ្យឃើញច្បាស់: ការបកប្រែផ្សេងទៀត៖ «បន្តទុកចិត្តលើអ្វីដែលយើងបានបង្រៀនអ្នកអំពីព្រះយេស៊ូដូចអ្នកបានជឿទុកចិត្តតាំងពីអ្នកបានក្លាយជាអ្នកជឿដំបូង» (សូមមើល: INVALID translate/figs-explicit)
អ្នកបានឮអ្វីតាំងពីដំបូងស្ថិតនៅជាប់ក្នុងអ្នក
«អ្វីដែលយើងបានបង្រៀនអ្នកអំពីព្រះយេស៊ូនៅពេលដែលអ្នកក្លាយជាអ្នកជឿដំបូង»
ប្រសិនបើ អ្នកបានឮអ្វីតាំងពីដំបូងស្ថិតនៅជាប់ក្នុងអ្នក
ពាក្យថា «នៅជាប់គឺនិយាយអំពីទំនាក់ទំនងមិនមែនការសង្គ្រោះទេ។ ប្រសិនបើអ្នកបន្តទុកចិត្តលើអ្វីដែលយើងបានបង្រៀនអ្នកដំបូង»
នោះអ្នកក៏នៅជាប់ក្នុងព្រះបុត្រា និងក្នុងព្រះវរបិតាដែរ
«ក៏មានទំនាក់ទំនងជាមួយព្រះរាជបុត្រានិងព្រះវរបិតាដែរ» ។ សូមមើលពីរបៀបដែលការបកប្រែនេះត្រូវបានបកប្រែនៅជំពូក ២ ខ ៤ ។
នេះគឺជាសេចក្តីសន្យាដែលព្រះអង្គបានប្រទានដល់យើង គឺជាជីវិតអស់កល្ប
«ហើយនេះគឺជាអ្វីដែលព្រះអង្គបានសន្យាថានឹងផ្តល់ឲ្យយើងនូវជីវិតអស់កល្បជានិច្ច» ឬ «ហើយទ្រង់បានសន្យាថានឹងធ្វើឲ្យយើងមានជីវិតអស់កល្បជានិច្ច»
ជីវិត
ពាក្យថា «ជីវិត» នៅក្នុងសំបុត្រនេះសំដៅទៅលើអ្វីច្រើនជាងជីវិតខាងរាងកាយ។ គឺសម្រាប់យើងពីព្រះយេស៊ូដែលជាជីវិតអស់កល្បជានិច្ច។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ ១ ។ (សូមមើល: INVALID translate/figs-metonymy)
នឹងនាំអ្នករាល់គ្នាឲ្យវង្វេង
«ចង់ទាញអ្នកចេញឲ្យឆ្ងាយ» មានអ្នកដែលព្យាយាមទាញអ្នកជឿចេញពីព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ «ចង់ទាញអ្នកចេញពីព្រះជាម្ចាស់ និងសេចក្តីពិតរបស់ព្រះអង្គ» «នឹងព្យាយាមធ្វើឲ្យអ្នកជឿការកុហក» (សូមមើល: INVALID translate/figs-metaphor)
1 John 2:27-29
ឃ្លាភ្ជាប់៖
ចាប់ផ្តើមនៅក្នុងខ ២៩ លោកយ៉ូហានណែនាំគំនិតនៃការកើតនៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។ ខមុនៗ បង្ហាញថាអ្នកជឿនៅតែបន្តធ្វើបាប។ ផ្នែកនេះបង្ហាញអ្នកជឿក៏មានលក្ខណៈថ្មី ដែលមិនអាចធ្វើបាបបាន។ វាបន្តបង្ហាញពីរបៀបដែលអ្នកជឿអាចស្គាល់គ្នា។
អ្នករាល់គ្នាក៏ដូចគ្នាដែរ
នេះបង្ហាញថាលោកយ៉ូហានប្រាប់ពួកគេនូវអ្វីផ្សេងទៀតអំពីរបៀបដែលពួកគេគួរតែរស់នៅជាអ្នកដើរតាមព្រះយេស៊ូជំនួសឲ្យការដើរតាមអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត។
ប្រេងតាំង
នេះសំដៅទៅលើ«ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់»។ សូមមើលកំណត់ចំណាំអំពីការចាក់ប្រេងតាំងនៅជំពូក ២ ខ២០ ។
ប្រេងតាំងរបស់ព្រះអង្គនឹងបង្រៀនអ្នក
«ពីព្រោះការចាក់ប្រេងតាំងរបស់ព្រះអង្គបង្រៀនអ្នក»
គ្រប់យ៉ាង
នៅទីនេះឃ្លានេះគឺជាចំណុចខ្ពស់។ ការបកប្រែផ្សេងទៀត៖ «អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹង» (សូមមើល: INVALID translate/figs-hyperbole)
ជាប់ក្នុងព្រះអង្គ
«រស់នៅសម្រាប់ព្រះអង្គ» ។ សូមមើលពីរបៀបដែលឃ្លានេះត្រូវបានបកប្រែនៅជំពូក ២ ខ៤ ។ របៀបដែលមនុស្សម្នាក់នៅជាប់គឺ សំដៅទៅលើការប្រកបឬទំនាក់ទំនងរបស់ព្រះអង្គ។ (សូមមើល: INVALID translate/figs-explicit)
ឥឡូវនេះ
ឃ្លានេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ផ្នែកថ្មីនៃសំបុត្រ។
កូនៗជាទីស្រឡាញ់អើយ
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូនៗ របស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១ ។ (សូមមើល: INVALID translate/figs-metaphor)
ព្រះអង្គលេចមក
យើងឃើញព្រះអង្គ
សេចក្តីក្លាហាន
«ទំនុកចិត្ត»
ព្រះអង្គយាងមក
ពេលព្រះអង្គយាងមកម្តងទៀត
បានកើតពីព្រះអង្គមក
«បានកើតពីព្រះជាម្ចាស់» ឬ «ជាកូនរបស់ព្រះជាម្ចាស់»
1 John 3
1 John 3:1-3
ឃ្លាភ្ជាប់៖
នៅក្នុងផ្នែកនេះលោកយ៉ូហានប្រាប់អ្នកជឿអំពីលក្ខណៈថ្មីរបស់ពួកគេដែលមិនអាចធ្វើបាប។
សូមមើល ថាតើសេចក្តីស្រឡាញ់ដែលព្រះបិតាមានសម្រាប់យើងយ៉ាងណា
«គិតអំពីតើព្រះបិតារបស់យើងស្រឡាញ់យើងខ្លាំងប៉ុណ្ណា»
ព្រះអង្គក៏ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គ
«ព្រះវរបិតាបានហៅយើងថាបុត្រធីតារបស់ព្រះអង្គ»
បុត្រធីតា
នេះមានន័យថាមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាមរយៈជំនឿលើព្រះយេស៊ូ។
ដោយហេតុនេះហើយ បានជាលោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ
អាចមានន័យថា ១)« ដោយសារយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ហើយដោយសារពិភពលោកមិនបានស្គាល់ព្រះជាម្ចាស់នោះក៏មិនស្គាល់យើងដែរ» ឬ ២)« ដោយសារតែពិភពលោកមិនបានស្គាល់ព្រះជាម្ចាស់ហើយក៏មិនស្គាល់យើងដែរ» ។
លោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ
នៅទីនេះ« លោកីយ» សំដៅទៅលើមនុស្សដែលមិនគោរពព្រះជាម្ចាស់។ អ្វីដែលពិភពលោកមិនដឹងអាចត្រូវបានបញ្ជាក់ឱ្យច្បាស់៖ ការបកប្រែផ្សេងទៀត៖ អ្នកដែលមិនគោរពព្រះជាម្ចាស់មិនដឹងថាយើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទេពីព្រោះពួកគេមិនស្គាល់ព្រះជាម្ចាស់។ (សូមមើល: INVALID translate/figs-metonymy និង INVALID translate/figs-explicit)
បងប្អូនជាទីស្រឡាញ់
«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ៧ ។
មិនទាន់បានបើកសម្តែងឲ្យយើងឃើញ
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់មិនទាន់បានបង្ហាញ» (សូមមើល: INVALID translate/figs-activepassive)
បើកសម្តែង
នេះមានន័យថា« ប្រាប់» ឬ« សម្តែងចេញ» « បង្ហាញ» ។
អ្នកណាដែលមានជំនឿអំពីអនាគត នឹងផ្តោតទៅលើព្រះអង្គ ហើយនឹងធ្វើឲ្យខ្លួនឯងបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
«មនុស្សគ្រប់គ្នាដែលមានជំនឿចិត្តរំពឹងថានឹងឃើញព្រះគ្រិស្តថាទ្រង់គឺជាព្រះពិត គេនឹងរក្សាខ្លួនគេឲ្យបរិសុទ្ធព្រោះព្រះគ្រិស្តបរិសុទ្ធ»
1 John 3:4-6
កំពុងតែធ្វើអ្វីដែលខុសច្បាប់
«កំពុងបដិសេធមិនគោរពច្បាប់របស់ព្រះ»
ព្រះគ្រិស្តបានលេចមក
អាចប្រើជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះគ្រិស្តបានលេចមក» ឬ «ព្រះវរបិតាបានបង្ហាញព្រះគ្រិស្ត» (សូមមើល: INVALID translate/figs-activepassive)
ជាប់នឹងព្រះអង្គ
«មានទំនាក់ទំនងជាមួយព្រះជាម្ចាស់» ។ សូមមើលពីរបៀបបកប្រែនេះដែលបានបកប្រែនៅជំពូក ២ ខ៤ ។
ក៏គ្មាននរណា បានឃើញព្រះអង្គ ឬបានស្គាល់ព្រះអង្គ
លោកយ៉ូហានប្រើពាក្យ« បានឃើញ» និង« ស្គាល់» ដើម្បីនិយាយថាអ្នកដែលធ្វើបាបមិនដែលបានជួបព្រះគ្រិស្តក្នុងន័យខាងវិញ្ញាណទេ។ មនុស្សម្នាក់ប្រព្រឹត្ដតាមនិស្ស័យអំពើបាបរបស់ខ្លួនមិនអាចស្គាល់ព្រះគ្រិស្តបានទេ។ ការបកប្រែផ្សេងទៀត៖ «គ្មាននរណាម្នាក់ ... មិនដែលជឿជាក់លើព្រះអង្គ» (សូមមើល: INVALID translate/figs-doublet)
1 John 3:7-8
កូនៗជាទីស្រឡាញ់
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូន ៗ របស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១ ។ (សូមមើល: INVALID translate/figs-metaphor)
កុំអនុញ្ញាតឲ្យនរណាម្នាក់នាំអ្នកឲ្យវង្វេងឡើយ
ត្រូវបានគេបញ្ចុះបញ្ចូលឲ្យមិនស្តាប់បង្គាប់ព្រះគ្រិស្ត គេនិយាយដូចជាមនុស្សម្នាក់ត្រូវបានដឹកនាំឲ្យដើរតាមផ្លូវមិនត្រឹមត្រូវ។ ការបកប្រែផ្សេងទៀត៖«កុំអោយនរណាម្នាក់បោកបញ្ឆោតអ្នក» ឬ «កុំអោយនរណាម្នាក់បោកបញ្ឆោតអ្នក» (សូមមើល: INVALID translate/figs-metaphor)
អ្នកណាដែលប្រព្រឹត្តអំពើសុចរិតនឹងបានសុចរិត ដូចជាព្រះគ្រិស្តសុចរិតដែរ
«អ្នកណាដែលធ្វើអ្វីដែលត្រឹមត្រូវគាប់ព្រះទ័យដល់ព្រះជាម្ចាស់ដូចព្រះគ្រិស្ដត្រូវបានព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងព្រះអង្គដែរ»។
គឺមកពីសាតាំង
«ជាកម្មសិទ្ធិរបស់អារក្ស» ឬ «គឺដូចជាអារក្ស»
តាំងពីដំបូង
នេះសំដៅទៅលើពេលវេលាដំបូងបំផុតនៃការបង្កើតពិភពលោក មុនពេលមនុស្សបានធ្វើបាបដំបូង។ ការបកប្រែផ្សេងទៀត៖ «ចាប់តាំងពីពេលដំបូងនៃការបង្កើតពិភពលោក» (សូមមើល: INVALID translate/figs-metonymy)
ព្រះបុត្រានៃព្រះបានលេចមក
អាចប្រើេជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់បានបង្ហាញព្រះបុត្រារបស់ព្រះអង្គ» (សូមមើល: INVALID translate/figs-activepassive)
ព្រះបុត្រានៃព្រះ
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
1 John 3:9-10
ឃ្លាភ្ជាប់៖
សម្រាប់ពេលនេះលោកយ៉ូហានបញ្ចប់ផ្នែកនេះអំពីការកើតជាថ្មីដែលមិនអាចធ្វើបាបបាន។
អស់អ្នកណាដែលបានកើតមកពីព្រះជាម្ចាស់
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «អ្នកណាដែលព្រះបានបង្កើតជាកូនរបស់ព្រះអង្គ» (សូមមើល: INVALID translate/guidelines-sonofgodprinciples)
គ្រាប់ពូជរបស់ព្រះជាម្ចាស់
នេះនិយាយអំពីព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះប្រទានដល់អ្នកជឿហើយដែលធ្វើឱ្យពួកគេអាចទប់ទល់នឹងអំពើបាបនិងធ្វើអ្វីដែលគាប់ព្រះហឬទ័យព្រះជាម្ចាស់ដូចជាគេជាគ្រាប់ពូជដែលត្រូវបានដាំនៅលើផែនដីហើយលូតលាស់។ ពេលខ្លះនេះត្រូវបានគេហៅជាកំណើតថ្មី។ ការបកប្រែផ្សេងទៀត៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ» (សូមមើល: INVALID translate/figs-metaphor)
គាត់បានកើតចេញពីព្រះជាម្ចាស់មក
អាចប្រើជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះបានប្រទានជីវិតខាងវិញ្ញាណថ្មីដល់គាត់» ឬ «គាត់ជាកូនរបស់ព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-activepassive)
ការនេះហើយ បានបើកសម្តែងឲ្យឃើញពីកូនរបស់ព្រះជាម្ចាស់ និងកូនរបស់សាតាំង
អាចប្រើជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «នេះគឺជារបៀបដែលយើងស្គាល់កូនចៅរបស់ព្រះជាម្ចាស់និងកូនរបស់អារក្ស» (សូមមើល: INVALID translate/figs-activepassive)
អស់អ្នកណាដែលមិនបានធ្វើអ្វីដែលសុចរិត មិនមែនមកពីព្រះជាម្ចាស់ទេ ហើយអ្នកដែលស្អប់បងប្អូនរបស់ខ្លួនក៏ដូច្នោះដែរ
នៅទីនេះ « បងប្អូន» មានន័យថាជាគ្រិស្តបរិស័ទដូចគ្នា។ «មានតែអ្នកដែលប្រព្រឹត្ដអំពើសុចរិតប៉ុណ្ណោះដែលមកពីព្រះជាម្ចាស់ហើយមានតែអ្នកដែលស្រឡាញ់បងប្អូនរបស់ខ្លួនប៉ុណ្ណោះដែលមកពីព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-activepassive)
1 John 3:11-12
ឃ្លាភ្ជាប់៖
នៅទីនេះលោកយ៉ូហានបង្រៀនអ្នកជឿពីរបៀបដែលពួកគេអាចស្គាល់គ្នាបានតាមរយៈរបៀបរស់នៅរបស់ពួកគេ។ គាត់បង្រៀនមិត្តអ្នកអានអោយចេះស្រឡាញ់គ្នា។
ព័ត៌មានទូទៅ:
លោកកាអិននិងអេបិលជាកូនច្បងរបស់អាដាំនិងអេវ៉ាជាបុរសនិងស្ដ្រីដំបូង។
មិនដូចជាលោកកាអិនទេ
យើងមិនគួរប្រព្រឹត្តដូចលោកកាអិនទេ។ (សូមមើល: INVALID translate/figs-ellipsis)
ប្អូនប្រុស
ពាក្យនេះសំដៅលើប្អូនប្រុសរបស់លោកកាអិន គឺលោកអេបិល។
ហេតុអ្វីបានជាគាត់សម្លាប់លោកអេបិល?
លោកយ៉ូហានប្រើសំណួរដើម្បីបង្រៀនមនុស្ស។ នេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែផ្សេងទៀត៖ «គាត់បានសម្លាប់ប្អូនព្រោះ» (សូមមើល: INVALID translate/figs-rquestion)
កិច្ចការរបស់គាត់មកពីសាតាំង ហើយប្អូនប្រុសរបស់គាត់សុចរិត
កិច្ចការរបស់ប្អូនប្រុសគាត់គឺសុចរិត។ ការបកប្រែផ្សេងទៀត៖ «គាត់បានធ្វើអ្វីដែលអាក្រក់ហើយប្អូនប្រុសរបស់គាត់បានធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើល: INVALID translate/figs-ellipsis)
1 John 3:13-15
បងប្អូន
«អ្នកជឿដូចគ្នា»
ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា
ត្រង់នេះពាក្យ«លោកីយ»សំដៅលើមនុស្សដែលមិនគោរពព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ «ប្រសិនបើអ្នកដែលមិនគោរពព្រះជាម្ចាស់ស្អប់អ្នកដែលគោរពព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metonymy)
យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិតហើយ
លក្ខខណ្ឌនៃការរស់នៅ និងការស្លាប់ត្រូវបានគេនិយាយថាជាទីតាំងដែលមនុស្សអាចចាកចេញនិងទៅកន្លែងណាមួយ។ ការបកប្រែផ្សេងទៀត៖ «យើងលែងស្លាប់ខាងឯវិញ្ញាណទៀតហើយតែយើងមានជីវិតខាងវិញ្ញាណវិញ» (សូមមើល: INVALID translate/figs-abstractnouns)
ជីវិត
ពាក្យ «ជីវិត» នៅក្នុងសំបុត្រទាំងអស់នេះសំដៅទៅលើអ្វីច្រើនជាងជីវិតខាងរាងកាយ។ ពាក្យជីវិតនៅទីនេះគឺសំដៅលើព្រះយេស៊ូដែលមានជីវិតអស់កល្បជានិច្ច។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ ១ ។ (សូមមើល: INVALID translate/figs-metonymy)
ស្ថិតក្នុងសេចក្តីស្លាប់
«គឺសេចក្តីស្លាប់ខាងឯវិញ្ញាណ»
អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ
លោកយ៉ូហាននិយាយអំពីមនុស្សម្នាក់ដែលស្អប់អ្នកជឿផ្សេងទៀតគឹដូចជាគាត់ជាឃាតករ។ ចាប់តាំងពីមនុស្សប្រព្រឹត្តអំពើឃោរឃៅដោយសារតែពួកគេស្អប់មនុស្សផ្សេងទៀតព្រះជាម្ចាស់ចាត់ទុកមនុស្សណាដែលស្អប់គេថាមានទោសដូចអ្នកដែលសម្លាប់មនុស្ស។ ការបកប្រែផ្សេងទៀត៖ «អ្នកណាស្អប់អ្នកជឿផ្សេងទៀតមានទោសដូចអ្នកដែលសម្លាប់មនុស្ស» (សូមមើល: INVALID translate/figs-metaphor)
គ្មានឃាតករណាមានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងគាត់ទេ
« ជីវិតអស់កល្បជានិច្ច» គឺជាអ្វីមួយដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿបន្ទាប់ពីពួកគេបានស្លាប់ ប៉ុន្តែវាក៏ជាអំណាចដែលព្រះប្រទានដល់អ្នកជឿនៅក្នុងជីវិតនេះដែរ។ ដើម្បីជួយពួកគេឲ្យឈប់ធ្វើបាបនិងធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គវិញ។ នៅទីនេះជីវិតអស់កល្បត្រូវបានគេនិយាយដូចជាវត្ថុដែលអាចមាននៅក្នុងនរណាម្នាក់។ ការបកប្រែផ្សេងទៀត៖ «ឃាតករមិនមានអំណាចនៃជីវិតខាងវិញ្ញាណដែលធ្វើការនៅខាងក្នុងគេទេ» (សូមមើល: INVALID translate/figs-abstractnouns)
1 John 3:16-18
ព្រះគ្រិស្តបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង
ឃ្លានេះមានន័យថា « ព្រះគ្រិស្តសុខចិត្តលះបង់ព្រះជន្មរបស់ព្រះអង្គជំនួសយើង» ឬ« ព្រះគ្រិស្តសុខចិត្តសុគតជំនួសយើង» (សូមមើល: INVALID translate/figs-idiom)
របស់ដែលនៅក្នុងលោកីយ៍នេះ
ទ្រព្យសម្បត្ដិដូចជាលុយ ម្ហូបអាហារ ឬសម្លៀកបំពាក់។
ឃើញបងប្អូនមានការខ្វះខាត
«និងដឹងថាអ្នកជឿដូចគ្នាត្រូវការជំនួយ»
បិទចិត្តមេត្តាចំពោះអ្នកនោះ
«បិទចិត្តនៃការអាណិតអាសូរ» គឺជាពាក្យប្រៀបធៀប។ ការបកប្រែផ្សេងទៀត៖ «ប៉ុន្តែមិនបង្ហាញពីការអាណិតអាសូរគេ» ឬ «ប៉ុន្តែមិនស្ម័គ្រចិត្តជួយគេ» (សូមមើល: INVALID translate/figs-metaphor)
តើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ស្ថិតនៅក្នុងគាត់យ៉ាងដូចម្តេចទៅ
លោកយ៉ូហានប្រើសំណួរដើម្បីបង្រៀនមនុស្ស។ ការបកប្រែផ្សេងទៀត៖ «សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិននៅក្នុងខ្លួនគេទេ» (សូមមើល: INVALID translate/figs-rquestion)
កូនៗជាទីស្រឡាញ់អើយ
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់របស់ខ្ញុំដូចជាកូនៗរបស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១។ (សូមមើល: INVALID translate/figs-metaphor)
ចូរឲ្យយើងស្រឡាញ់មិនគ្រាន់តែជាពាក្យ ឬសំដីតែប៉ុណ្ណឹងទេ
ឃ្លា «ពាក្យ» និង «នៅក្នុងអណ្តាត» ទាំងពីរសំដៅទៅលើអ្វីដែលមនុស្សម្នាក់និយាយ។ ការបកប្រែផ្សេងទៀត៖ «កុំគ្រាន់តែនិយាយថាអ្នកស្រឡាញ់មនុស្ស» (សូមមើល: INVALID translate/figs-doublet និង INVALID translate/figs-metonymy)
ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងសេចក្តីពិតផង
កិរិយាស័ព្ទ «ស្រឡាញ់» ត្រូវបានសន្មតពីពាក់កណ្តាលដំបូងនៃប្រយោគនេះ។ ការបកប្រែផ្សេងទៀត៖ «ប៉ុន្តែបង្ហាញថាអ្នកពិតជាស្រឡាញ់មនុស្សដោយជួយពួកគេ» (សូមមើល: INVALID translate/figs-ellipsis)
1 John 3:19-22
ឃ្លាភ្ជាប់៖
នៅទីនេះលោកយ៉ូហានប្រហែលជាមានន័យថាសមត្ថភាពរបស់អ្នកជឿដើម្បីស្រឡាញ់ព្រះនិងគ្នាដោយស្មោះ (សូមមើលជំពូក ១៨) គឺជាសញ្ញាមួយដែលបង្ហាញថាជីវិតថ្មីរបស់ពួកគេពិតជាមានប្រភពចេញពីសេចក្តីពិតអំពីព្រះគ្រិស្ត។
យើងកើតមកពីសេចក្តីពិត
«យើងជាកម្មសិទ្ធិរបស់សេចក្តីពិត» ឬ «យើងកំពុងរស់នៅតាមរបៀបដែលព្រះយេស៊ូបានបង្រៀនយើង»
យើងក៏មានអំណះអំណាងនៅក្នុងចិត្តរបស់យើង
ពាក្យថា« ចិត្ត» នៅទីនេះសំដៅទៅលើអារម្មណ៍។ ការបកប្រែផ្សេងទៀត៖ «យើងមិនមានអារម្មណ៍ថាមានកំហុស» (សូមមើល: INVALID translate/figs-ellipsis)
ប្រសិនបើ ចិត្តរបស់យើងកាត់ទោសយើង
នេះជាពាក្យប្រៀបធៀប។ ការបកប្រែផ្សេងទៀត៖ «ប្រសិនបើយើងដឹងថាយើងបានធ្វើបាបគឺយើងមានអារម្មណ៍ថាមានកំហុស» (សូមមើល: INVALID translate/figs-metaphor)
ព្រះជាម្ចាស់ធំជាងចិត្តរបស់យើង
ព្រះជាម្ចាស់យល់ដឹងលើសយើង ហើយវិនិច្ឆ័យបានល្អជាងយើង។ ឥទ្ធិពលនៃសេចក្ដីពិតនេះគឺប្រហែលជាព្រះជាម្ចាស់មានសេចក្តីមេត្តាករុណាច្រើនជាងមនសិការរបស់យើង។ គុណភាពនៃព្រះនេះត្រូវបានបង្ហាញដោយពាក្យថា« ធំជាង» ។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់ជ្រាបអ្វីៗលើសយើងដឹងទៅទៀត» (សូមមើល: INVALID translate/figs-metaphor)
បងប្អូនជាទីស្រឡាញ់
«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ ៧ ។
ធ្វើតាមអ្វីៗដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្
គំនិតរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថាវាអាស្រ័យលើអ្វីដែលទ្រង់បានឃើញកើតឡើងនៅចំពោះមុខព្រះអង្គ។ «ហើយយើងធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ»
1 John 3:23-24
នេះគឺជាបទបញ្ជារបស់ព្រះអង្គ
«នេះជាអ្វីដែលព្រះជាម្ចាស់ចង់ឲ្យយើងធ្វើ»។
ព្រះបុត្រា
នេះជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
ស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ
ភាពជិតស្និទ្ធនៃអ្នកជឿត្រូវបានបង្ហាញដោយពាក្យ «នៅជាប់នឹងព្រះអង្គ» ។ សូមមើលពីរបៀបដែល« នៅជាប់នឹងព្រះជាម្ចាស់» ត្រូវបានបកប្រែនៅជំពូក ២ ខ៤ ។ (សូមមើល: INVALID translate/figs-metaphor)
1 John 4
1 John 4:1-3
ព័ត៌មានទូទៅ:
លោកយ៉ូហានផ្តល់ការព្រមានប្រឆាំងនឹងគ្រូក្លែងក្លាយដែលបង្រៀនប្រឆាំងនឹងព្រះគ្រិស្ត ដែលមានរូបកាយជាមនុស្ស និងគ្រូដែលនិយាយតាមរបៀបអ្នកដែលស្រឡាញ់លោកីយនិយាយ។
បងប្អូនជាទីស្រឡាញ់
«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ ៧ ។
សូមកុំជឿគ្រប់ទាំងវិញ្ញាណផ្សេងៗ
ត្រង់នេះពាក្យថា« វិញ្ញាណ» សំដៅទៅលើអំណាចខាងវិញ្ញាណ ឬភាពខាងវិញ្ញាណដែលផ្តល់ឲ្យមនុស្សនូវសារ ឬ ទំនាយ។ ការបកប្រែផ្សេងទៀត៖ «កុំទុកចិត្តព្យាការីគ្រប់រូបដែលអះអាងថាមានព្រះរាជសារពីខាងឯវិញ្ញាណនោះឡើយ» (សូមមើល: INVALID translate/figs-metonymy)
ល្បងលវិញ្ញាណទាំងនោះ
ត្រង់នេះពាក្យថា« វិញ្ញាណ» សំដៅទៅលើអំណាចខាងវិញ្ញាណ ឬភាពខាងវិញ្ញាណដែលផ្តល់ឲ្យមនុស្សនូវសារឬទំនាយ។ ការបកប្រែផ្សេងទៀត៖ « ត្រូវប្រាកដថាស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលព្យាការីនិយាយ» (សូមមើល: INVALID translate/figs-metonymy)
ល្បង
«បង្ហាញ»
ត្រឡប់ទៅជាសាច់ឈាម
«បានយកទម្រង់បែបជាមនុស្ស» ឬ «បានមកទម្រង់ជារូបកាយ» (សូមមើល: INVALID translate/figs-metaphor)
នេះគឺជាវិញ្ញាណនៃអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត
«ពួកគេជាគ្រូដែលទាស់នឹងព្រះគ្រិស្ត»ឬ«ពួកគេជាគ្រូដែលប្រឆាំងនឹងព្រះគ្រិស្ត»
អ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត ដែលអ្នកបានឮថា វានឹងមក ហើយ
«អ្នកប្រឆាំងនឺងព្រះគ្រិស្ត។ អ្នកបានឮថាមនុស្សនោះកំពុងតែមកក្នុងចំណោមយើង»
ឥឡូវនេះ វាបានមកក្នុងលោកីយ៍រួចរាល់ហើយ
វាកំពុងមក។ «មកសូម្បីតែឥឡូវនេះពួកគេនៅទីនេះរួចហើយ»
1 John 4:4-6
កូនៗជាទីស្រឡាញ់អើយ
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូនៗរបស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១ ។ (សូមមើល: INVALID translate/figs-metaphor)
បានឈ្នះពួកវាហើយ
«មិនជឿគ្រូក្លែងក្លាយ»
ព្រះអង្គដែលនៅក្នុងអ្នក
«ព្រះជាម្ចាស់ដែលគង់នៅក្នុងអ្នក»
ម្នាក់ដែលនៅក្នុងលោកីយ៍នេះ
អត្ថន័យពីរដែលអាចទៅរួចគឺ ១) "គ្រូក្នុងលោកីយ៍ទាំងនោះឬ ២)" សាតាំងដែលនៅក្នុងលោកីយ៍នេះ។
លោកីយ៍
ពាក្យ«លោកីយ៍»សំដៅទៅលើមនុស្សទាំងអស់ដែលមិនគោរពតាមព្រះជាម្ចាស់ និងប្រព័ន្ធគ្រប់គ្រងមិនល្អដែលមាននៅក្នុងពិភពលោកមានបាបមួយនេះ។ (សូមមើល: INVALID translate/figs-metaphor)
ពួកគេមកពីលោកីយ៍
«គ្រូក្លែងក្លាយទាំងនោះគឺជាមនុស្សដែលមិនគោរពតាមព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metaphor)
ហេតុដូច្នេះហើយ អ្វីដែលពួកគេនិយាយចេញពីលោកីយ៍មក
«ដូច្នេះពួកគេបង្រៀនគំនិតដែលប្រឆាំងនឹងព្រះជាម្ចាស់»
ហើយពួកលោកីយ៍បានស្តាប់ពួកគេ
«មនុស្សដែលមិនជឿព្រះជាម្ចាស់ស្តាប់ពួកគេ» (សូមមើល: INVALID translate/figs-metonymy)
1 John 4:7-8
ព័ត៌មានទូទៅ:
លោកយ៉ូហានបន្តបង្រៀនអំពីមនុស្សថ្មី។ គាត់បង្រៀនអ្នកអានអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់និងចេះស្រឡាញ់គ្នាទៅវិញទៅមក។
បងប្អូនជាទីស្រឡាញ់
«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ៧ ។
ចូរយើងស្រឡាញ់គ្នាទៅវិញទៅមក
«អ្នកជឿគឺត្រូវស្រឡាញ់អ្នកជឿផ្សេងទៀត»
អស់អ្នកណាដែលមានសេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះជាម្ចាស់
«ពីព្រោះអស់អ្នកដែលស្រឡាញ់អ្នកជឿដូចគ្នា បានក្លាយជាកូនរបស់ព្រះជាម្ចាស់ហើយស្គាល់ព្រះអង្គ»
សេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់
«ពីព្រោះព្រះជាម្ចាស់បណ្តាលឲ្យយើងស្រឡាញ់គ្នា»
មកពីព្រះជាម្ចាស់
នេះគឺជាការប្រៀបធៀបដែលមានន័យថានរណាម្នាក់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ គឺដូចជាកូនមានទំនាក់ទំនងជាមួយនឹងឪពុករបស់ខ្លួនដែរ។ (សូមមើល: INVALID translate/figs-metaphor)
អ្នកណាដែលគ្មានសេចក្តីស្រឡាញ់មិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់
«ធម្មជាតិរបស់ព្រះជាម្ចាស់គឺការស្រឡាញ់មនុស្ស។ អ្នកដែលមិនស្រឡាញ់អ្នកជឿដូចគ្នាមិនស្គាល់ព្រះជាម្ចាស់ទេពីព្រោះចរិតរបស់ព្រះជាម្ចាស់គឺស្រឡាញ់មនុស្ស»។
ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់
នេះគឺការបញ្ជាក់មួយដែលមានន័យថា បុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់គឺមានក្តីស្រឡាញ់។
1 John 4:9-10
ដោយសារការនេះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែងឲ្យឃើញនៅក្នុងចំណោមយើង
នេះអាចធ្វើឱ្យទៅជាសកម្ម។ ការបកប្រែផ្សេងទៀត៖ «តាមរយៈការនេះព្រះជាម្ចាស់បានបង្ហាញថាព្រះអង្គស្រឡាញ់យើង» (សូមមើល: INVALID translate/figs-activepassive)
សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែង
ការពិតដែលថាព្រះជាម្ចាស់ស្រឡាញ់មនុស្សគ្រប់គ្នាត្រូវបានគេនិយាយដូចជាវត្ថុដែលព្រះអាចបង្ហាញដល់ពួកគេ។ (សូមមើល: INVALID translate/figs-abstractnouns)
ដើម្បីឲ្យយើងអាចរស់នៅដោយសារព្រះអង្គ
«ដើម្បីឲ្យយើងអាចរស់នៅបានជារៀងរហូតដោយសារតែអ្វីដែលព្រះយេស៊ូបានធ្វើ»
នៅក្នុងសេចក្តីស្រឡាញ់នេះ
«ព្រះបានបង្ហាញយើងពីសេចក្ដីស្រឡាញ់ពិត»។
សេចក្តីស្រឡាញ់នេះ មិនមែនដោយសារយើងស្រឡាញ់ព្រះជាម្ចាស់ទេ ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់យើង ហើយ
«សេចក្ដីស្រឡាញ់៖ សេចក្ដីស្រឡាញ់ពិតមិនមែនជារបៀបដែលយើងស្រឡាញ់ព្រះជាម្ចាស់ទេតែជារបៀបដែលព្រះអង្គបានស្រឡាញ់យើងជាមុន»
ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គមកធ្វើជាយញ្ញបូជាធួននឹងបាបសម្រាប់លោះបាបរបស់យើង
ត្រង់នេះ« ការធ្វើយញ្ញបូជា» សំដៅទៅលើការដែលព្រះរាជបុត្រាបានថ្វាយយញ្ញបូជាសំរាប់អំពើបាបរបស់មនុស្សលោកទាំងអស់។ «ហើយព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យបូជាព្រះជន្មដើម្បីព្រះអង្គអាចអត់ទោសបាបរបស់យើង» (សូមមើល: INVALID translate/figs-abstractnouns)
1 John 4:11-14
បងប្អូនជាទីស្រឡាញ់
«អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់» ឬ «មិត្តជាទីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុង ជំពូក២ ខ ៧ ។
ប្រសិនបើ ព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងដល់ម៉េ្លះ
«ដោយសារព្រះជាម្ចាស់ស្រឡាញ់យើងតាមរបៀបនេះ»
ស្រឡាញ់ដល់គ្នាទៅវិញទៅមកដែរ
«អ្នកជឿគឺត្រូវស្រឡាញ់អ្នកជឿផ្សេងទៀត»
ព្រះជាម្ចាស់ស្ថិតនៅក្នុងយើង យើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គនៅក្នុងយើង
«ព្រះជាម្ចាស់មានទំនាក់ទំនងជាមួយយើង ... យើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ហើយទ្រង់មានទំនាក់ទំនងជាមួយយើង» ។ សូមមើលពីរបៀបបកប្រែនេះត្រូវបានបកប្រែហើយនៅជំពូក ២ ខ៤ ។
សេចក្តីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើង
«សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺមាននៅក្នុងយើង»
ដោយសារការនេះ យើងដឹងថា យើង ដោយសារព្រះអង្គបានប្រទាន
ការបកប្រែរបស់អ្នកអាចកាន់តែច្បាស់ប្រសិនបើអ្នកលុបចោល «ដោយនេះ» ឬ «ពីព្រោះ» ។ ការបកប្រែផ្សេងទៀត៖ «យើងដឹង ... ព្រោះព្រះអង្គបានផ្តល់ឲ្យ» ឬ «តាមរយៈនេះយើងដឹង ... យើង: ទ្រង់បានផ្តល់ឲ្យ»
ដោយសារព្រះអង្គបានប្រទានដល់យើងនូវព្រះវិញ្ញាណរបស់ព្រះអង្គ
«ពីព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឲ្យមកយើង» ឬ «ពីព្រោះព្រះអង្គបានដាក់ព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើយើង» ។ ទោះយ៉ាងណាឃ្លានេះមិនបានន័យថាព្រះជាម្ចាស់មានព្រះវិញ្ញាណតិចជាងមុនទេបន្ទាប់ពីព្រះអង្គបានប្រទានដល់យើងខ្លះ។
យើងបានឃើញ ហើយបានធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាមកសង្គ្រោះលោកីយ៍ទាំងមូល
«យើងជាសាវ័កបានឃើញព្រះរាជបុត្រានៃព្រះជាម្ចាស់ ហើយប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់ជាព្រះវរបិតាបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកសង្គ្រោះមនុស្សនៅលើផែនដីនេះ»
ព្រះបិតា ព្រះបុត្រា
ទាំងនេះគឺជាឋានៈសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះយេស៊ូ។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
1 John 4:15-16
អស់អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់
«អ្នកដែលនិយាយការពិតអំពីព្រះយេស៊ូថាព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»
ព្រះរាជបុត្រារបស់ព្រះជាម្ចាស់
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
ព្រះអង្គនឹងស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ
«ព្រះមានទំនាក់ទំនងជាមួយគេហើយគេក៏មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ៤ ។
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់
នេះគឺជាពាក្យប្រៀបធៀបដែលមានន័យថា «លក្ខណៈរបស់ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ៤ ខ៧ ។ (សូមមើល: INVALID translate/figs-metaphor)
អ្នកណាដែលស្ថិតនៅក្នុងសេចក្តីស្រឡាញ់នេះ ក៏ស្ថិតនៅក្នុងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នកនោះដែរ
«អ្នកដែលបន្តស្រឡាញ់អ្នកដទៃមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ហើយព្រះជាម្ចាស់មានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ»
1 John 4:17-18
ដោយសារការនេះ បានធ្វើឲ្យសេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង ដូច្នេះ យើងនឹងមានទំនុកចិត្ត
អាចជាទម្រង់កិរិយាសកម្ម។ អាចមានន័យថា១) «ដោយសាររឿងនេះ» យោងទៅ ជំពូក៤ ខ១៥ ។ «ពីព្រោះអ្នកណាដែលរស់នៅក្នុងសេចក្ដីស្រឡាញ់គឺនៅក្នុងព្រះជាម្ចាស់ហើយព្រះជាម្ចាស់រស់នៅក្នុងអ្នកនោះ ព្រះបានឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គមកយើងពេញលេញហើយ ដូច្នេះយើងអាចមានទំនុកចិត្តទាំងស្រុង» ឬទី 2) «ដោយសារតែរឿងនេះ» សំដៅទៅលើ «យើងអាចមានទំនុកចិត្ត។ » «យើងមានទំនុកចិត្តថាព្រះជាម្ចាស់នឹងទទួលយើងនៅថ្ងៃដែលទ្រង់វិនិច្ឆ័យទោសមនុស្សគ្រប់គ្នា ដូច្នេះយើងដឹងថាទ្រង់បានធ្វើឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងពេញលេញ» (សូមមើល: INVALID translate/figs-activepassive)
សេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង
«នេះជារបៀបដែលព្រះជាម្ចាស់បានធ្វើឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងបានពេញលេញ»
ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ យើងដែលនៅក្នុងលោកីយ៍នេះក៏មានសេចក្តីស្រឡាញ់ដែរ
«ពីព្រោះទំនាក់ទំនងដែលព្រះយេស៊ូមានជាមួយព្រះជាម្ចាស់ដូចជាទំនាក់ទំនងដែលយើងមានជាមួយព្រះជាម្ចាស់»
សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ បណ្តេញភាពភ័យខ្លាច
នៅទីនេះ «សេចក្តីស្រឡាញ់» ត្រូវបានពិពណ៌នាថា មនុស្សម្នាក់ដែលមានអំណាចបំបាត់ការភ័យខ្លាច។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺល្អឥតខ្ចោះ។ «តែពេលសេចក្តីស្រឡាញ់យើងគ្រប់លក្ខណ៍ យើងលែងខ្លាចទៀតហើយ» (សូមមើល: INVALID translate/figs-personification)
ព្រោះភាពភ័យខ្លាចដោយសារមានការជំនុំជម្រះ
«យើងនឹងភ័យខ្លាចប្រសិនបើយើងគិតថាព្រះជាម្ចាស់នឹងដាក់ទោសយើងនៅពេលដែលទ្រង់មកវិនិច្ឆ័យទោសមនុស្សគ្រប់គ្នា»
អ្នកណាដែលភ័យខ្លាច មិនបានសិ្ថតនៅក្នុងសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍នៅឡើយទេ
«នៅពេលមនុស្សម្នាក់ខ្លាចព្រះជាម្ចាស់នឹងដាក់ទោសគេនោះមានន័យថាសេចក្ដីស្រឡាញ់របស់គេមិនពេញលេញទេ»
1 John 4:19-21
ស្អប់បងប្អូនរបស់ខ្លួន
«ស្អប់អ្នករួមជំនឿ»
អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ដែលមើលឃើញ មិនអាចស្រឡាញ់ព្រះជាម្ចាស់ ដែលគាត់មើលមិនឃើញបានទេ
ប្រសិនបើឃ្លាអវិជ្ជមានពីរក្នុងមួយជួរមានភាពច្របូកច្របល់ នេះអាចត្រូវបានបកប្រែខុសគ្នា។ ការបកប្រែផ្សេងទៀត៖ «មានតែអ្នកដែលស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញប៉ុណ្ណោះ ទើបស្រឡាញ់ព្រះដែលគាត់មើលមិនឃើញ» (សូមមើល: INVALID translate/figs-doublenegatives)
1 John 5
1 John 5:1-3
ព័ត៌មានទូទៅ:
លោកយ៉ូហានបន្តបង្រៀនអ្នកអានរបស់គាត់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនិងអ្នកជឿដែលមានក្តីស្រឡាញ់ ព្រោះពួកគេមាននិស្ស័យថ្មីនេះមកពីព្រះជាម្ចាស់។
ដែលកើតមកពីព្រះជាម្ចាស់
«គឺជាបុត្ររបស់ព្រះជាម្ចាស់»
ដោយសារការនេះ យើងដឹងថា យើងស្រឡាញ់បុត្រធីតារបស់ព្រះអង្គ៖ នៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមបញ្ជារបស់ព្រះអង្គ
«ពេលយើងស្រឡាញ់ព្រះជាម្ចាស់ហើយធ្វើតាមអ្វីដែលព្រះអង្គបង្គាប់យើង នឹងដឹងថាយើងស្រឡាញ់បុត្រ របស់ព្រះអង្គ»
ដ្បិត ការនេះគឺជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់៖ គឺថា យើងកាន់តាមបញ្ជារបស់ព្រះអង្គ
«ពីព្រោះនៅពេលយើងធ្វើអ្វីដែលទ្រង់បញ្ជានោះគឺជាសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់»
ហើយបញ្ជារបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
«ហើយអ្វីដែលទ្រង់បញ្ជាគឺមិនពិបាកទេនោះទេ»
បន្ទុកធ្ងន់
«ធ្ងន់» «កម្ទេច» ឬ «ពិបាក»
1 John 5:4-5
មនុស្សគ្រប់រូបដែលកើតមកពីព្រះជាម្ចាស់
«បុត្ររបស់ព្រះជាម្ចាស់ទាំងអស់»
បានឈ្នះលោកីយ៍ហើយ
«មានជ័យជម្នះលើលោកីយ៍» «ជោគជ័យលើលោកីយ៍» ឬ «បដិសេធមិនធ្វើអំពើអាក្រក់ដែលអ្នកមិនជឿធ្វើ»
ហើយនេះគឺជាជ័យជំនះដែលឈ្នះលោកីយ៍៖ គឺដោយជំនឿរបស់យើង
«ជំនឿរបស់យើងជួយផ្តល់អំណាចដើម្បីទប់ទល់នឹងអ្វីដែលនឹងនាំយើងឱ្យធ្វើបាបប្រឆាំងនឹងព្រះជាម្ចាស់»
តើអ្នកណាជាអ្នកឈ្នះលោកីយ៍
លោកយ៉ូហានបានប្រើសំណួរនេះដើម្បីណែនាំអ្វីដែលគាត់ចង់បង្រៀន។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំនឹងប្រាប់អ្នកថាអ្នកណាឈ្នះលោកីយ៍នេះ» (សូមមើល: INVALID translate/figs-rquestion)
លោកីយ៍
អត្ថបទនេះប្រើពាក្យ «លោកីយ៍» ដើម្បីសំដៅទៅលើមនុស្សមានបាបនិងប្រព័ន្ធអាក្រក់ទាំងអស់នៅក្នុងលោកីយ៍។ ការបកប្រែផ្សេងទៀត៖ «អ្វីៗនៅក្នុងលោកីយ៍ដែលប្រឆាំងនឹងព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metonymy)
អ្នកដែលជឿលើព្រះយេស៊ូថាជាព្រះបុត្រានៃព្រះជាម្ចាស់
នេះមិនសំដៅទៅលើមនុស្សណាម្នាក់មួយទេ តែសំដៅទៅលើអ្នកណាដែលជឿការនេះ។ ការបកប្រែផ្សេងទៀត៖ «អ្នកណាជឿថាព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះជាម្ចាស់»។
បុត្រានៃព្រះជាម្ចាស់
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
1 John 5:6-8
ឃ្លាភ្ជាប់៖
លោកយ៉ូហានបង្រៀនអំពីព្រះយេស៊ូគ្រិស្តនិងអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីព្រះអង្គ។
នេះគឺជាអ្នកដែលបានមកដោយទឹក និងលោហិត៖ គឺព្រះយេស៊ូគ្រិស្ត
«ព្រះយេស៊ូគ្រិស្តគឺជាអ្នកដែលមកដោយទឹកនិងឈាម» ។ នៅទីនេះ «ទឹក» គឺជាឈ្មោះហៅក្រៅប្រហែលជាសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូ ហើយ «ឈាម» តំណាងឲ្យការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ការបកប្រែផ្សេងទៀត៖ «ព្រះបានបង្ហាញថាព្រះយេស៊ូគ្រិស្តគឺជាបុត្រារបស់ព្រះអង្គ នៅឯពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូនិងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង» (សូមមើល: INVALID translate/figs-metonymy)
មិនគ្រាន់តែដោយទឹក ប៉ុន្តែ ដោយទឹក និងព្រះលោហិត
ទឹកសំដៅទៅលើពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូនិងឈាមសំដៅទៅលើការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ការបកប្រែផ្សេងទៀត៖ «ព្រះមិនគ្រាន់តែបង្ហាញយើងថាព្រះយេស៊ូជាបុត្រារបស់ព្រះអង្គតាមរយៈពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈពិធីបុណ្យជ្រមុជទឹកនិងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង» (សូមមើល: INVALID translate/figs-metonymy)
1 John 5:9-10
ប្រសិនបើ យើងទទួលទីបន្ទាល់ពីមនុស្ស ទីបន្ទាល់របស់ព្រះជាម្ចាស់ប្រសើរជាង
អ្នកបកប្រែអាចបញ្ជាក់កាន់តែច្បាស់នូវហេតុផលបង្កប់ន័យថាហេតុអ្វីបានជាយើងគួរជឿអ្វីដែលព្រះជាម្ចាស់មានបន្ទូល៖ ការបកប្រែផ្សេងទៀត៖ « បើយើងជឿអ្វីដែលមនុស្សនិយាយអញ្ចឹងយើងគួរតែជឿអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ព្រោះទ្រង់តែងតែមានព្រះបន្ទូលការពិត» (សូមមើល: INVALID translate/figs-explicit)
ទទួលទីបន្ទាល់ពីមនុស្ស
ការពិតដែលមនុស្សធ្វើជាសាក្សីឬថ្លែងទីបន្ទាល់អំពីរឿងផ្សេងៗត្រូវបានគេនិយាយនៅទីនេះហាក់ដូចជាអ្វីដែលអ្នកដទៃអាចទទួលបាន។ (សូមមើល: INVALID translate/figs-abstractnouns)
ទីបន្ទាល់របស់ព្រះជាម្ចាស់ប្រសើរជាង
សាក្សីរបស់ព្រះជាម្ចាស់គឺសំខាន់ជាងហើយអាចជឿទុកចិត្តបានជាង
ព្រះបុត្រា
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
អស់អ្នកណាដែលជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ គេមានទីបន្ទាល់នៅក្នុងខ្លួនគេ
អ្នកណាជឿលើព្រះយេស៊ូដឹងច្បាស់ថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ "
បានបង្កើតព្រះអង្គចេញមក គឺជាមនុស្សកុហក
«កំពុងហៅព្រះជាម្ចាស់ជាមនុស្សកុហក»
ដោយសារគាត់មិនបានជឿទីបន្ទាល់ដែលព្រះជាម្ចាស់បានប្រទានមកទាក់ទងនឹងព្រះបុត្រារបស់ព្រះអង្គ
«ពីព្រោះគាត់មិនជឿថាព្រះបានប្រាប់ការពិតអំពីព្រះរាជបុត្រារបស់ព្រះអង្គ»
1 John 5:11-12
ហើយទីបន្ទាល់គឺយ៉ាងដូច្នេះ
«នេះជាអ្វីដែលព្រះជាម្ចាស់មានបន្ទូល»
ជីវិត
នៅទីនេះ« ជីវិត» តំណាងឲ្យសិទ្ធិរស់នៅជារៀងរហូតដោយព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ១ ។ (សូមមើល: INVALID translate/figs-abstractnouns)
ជីវិតនេះនៅក្នុងព្រះបុត្រារបស់ព្រះអង្គ
ជីវិតនេះគឺតាមរយៈព្រះរាជបុត្រារបស់ព្រះអង្គ «យើងនឹងរស់ជារៀងរហូតប្រសិនបើយើងចូលរួមជាមួយព្រះរាជបុត្រារបស់ព្រះអង្គ » ឬ «យើងនឹងរស់ជារៀងរហូតប្រសិនបើយើងរួបរួមជាមួយព្រះរាជបុត្រារបស់ព្រះអង្គ»
ព្រះរាជបុត្រា
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
អ្នកណាដែលមានព្រះបុត្រា គឺមានជីវិត
ការមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះរាជបុត្រានោះមានន័យថាមាន ព្រះរាជបុត្រា។ ការបកប្រែផ្សេងទៀត៖ «អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់មានជីវិតអស់កល្បជានិច្ច» (សូមមើល: INVALID translate/figs-metaphor)
1 John 5:13-15
ព័ត៌មានទូទៅ:
ចុងបញ្ចប់នៃសំបុត្ររបស់លោកយ៉ូហាន។ គាត់ប្រាប់អ្នកអាននូវគោលបំណងចុងក្រោយរបស់គាត់ ហើយផ្តល់ឱ្យពួកគេនូវការបង្រៀនចុងក្រោយមួយចំនួន។
សេចក្តីទាំងនេះ
«សំបុត្រនេះ»
ចំពោះអ្នកណាដែលជឿនៅក្នុងព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់
នៅទីនេះ «ឈ្មោះ» គឺជាឈ្មោះហៅក្រៅសម្រាប់ព្រះរាជបុត្រានៃព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ «ចំពោះអ្នកដែលជឿជាក់លើព្រះរាជបុត្រានៃព្រះជាម្ចាស់» (See INVALID translate/figs-metonymy)
ព្រះរាជបុត្រានៃព្រះជាម្ចាស់
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
ជីវិត
នៅទីនេះ« ជីវិត» តំណាងឲ្យសិទ្ធិរស់នៅជារៀងរហូតដោយព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ១ ។ (សូមមើល: INVALID translate/figs-abstractnouns)
នេះក៏ជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គដែរ គឺថា
«យើងមានទំនុកចិត្តចំពោះវត្តមានរបស់ព្រះជាម្ចាស់ពីព្រោះយើងដឹងថា» (សូមមើល: INVALID translate/figs-abstractnouns)
ប្រសិនបើយើង សូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
«ប្រសិនបើយើងសុំអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ»
យើងដឹងថា យើងបានទទួលអ្វីៗដែលយើងបានសុំពីព្រះអង្គនោះហើយ
«យើងដឹងថាយើងនឹងទទួលបានអ្វីៗដែលយើងបានស្នើសុំពីព្រះជាម្ចាស់»
1 John 5:16-17
បងប្អូន
«អ្នកជឿដូចគ្នា»
ជីវិត
នៅទីនេះ «ជីវិត» តំណាងឲ្យសិទ្ធិរស់នៅជារៀងរហូតដោយព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ១ ។ (សូមមើល: INVALID translate/figs-abstractnouns)
ស្លាប់
នេះសំដៅទៅលើសេចក្ដីស្លាប់អស់កល្បជានិច្ចពោលគឺភាពអស់កល្បដែលបានចេញពីវត្តមានរបស់ព្រះជាម្ចាស់។
1 John 5:18-19
ឃ្លាភ្ជាប់៖
លោកយ៉ូហានបានបញ្ចប់លិខិតរបស់គាត់ដោយពិនិត្យមើលអ្វីដែលគាត់បាននិយាយអំពីលក្ខណៈថ្មីនៃអ្នកជឿដែលមិនអាចធ្វើបាបហើយរំលឹកពួកគេឲ្យជៀសវាងពីរូបព្រះក្លែងក្លាយ។
លោកីយ៍ទាំងមូលកុហក
«លោកីយ៍»គឺជាវិធីមួយដែលអ្នកនិពន្ធគម្ពីរខ្លះនិយាយអំពីមនុស្សដែលរស់នៅក្នុងលោកីយ៍ដែលកំពុងបះបោរប្រឆាំងនឹងព្រះជាម្ចាស់និងប្រព័ន្ធលោកីយ៍ដែលរងឥទ្ធិពលគ្រប់បែបយ៉ាងដោយអំណាចពុករលួយនៃអំពើបាប។ (សូមមើល: INVALID translate/figs-abstractnouns)
ក្នុងមេកំណាច
នោះគឺនៅក្នុងអំណាចរបស់មារកំណាច។ (សូមមើល: INVALID translate/figs-metonymy)
1 John 5:20-21
ព័ត៌មានទូទៅ:
ពាក្យ «របស់ព្រះអង្គ» និង «ព្រះអង្គ» សំដៅទៅលើព្រះយេស៊ូគ្រិស្ត។
ព្រះបុត្រារបស់ព្រះជាម្ចាស់
នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
បានប្រទានមកយើងនូវការយល់ដឹង
«បានជួយឲ្យយើងយល់ពីសេចក្តីពិត»
ជីវិត
នៅទីនេះ« ជីវិត» តំណាងឲ្យសិទ្ធិរស់នៅជារៀងរហូតដោយព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ ១ ។ (សូមមើល: INVALID translate/figs-abstractnouns)
ព្រះជាម្ចាស់គឺ ជាជីវិតអស់កល្ប
នេះតំណាងឱ្យគំនិតដែលថាព្រះគ្រិស្តផ្តល់ឱ្យយើងនូវជីវិតអស់កល្បជានិច្ច។ (សូមមើល: INVALID translate/figs-metonymy)
កូនៗរាល់គ្នាអើយ
លោកយ៉ូហានជាបុរសវ័យចំណាស់និងជាអ្នកដឹកនាំពួកគេ។ គាត់បានប្រើពាក្យនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់គាត់ចំពោះពួកគេ។ ការបកប្រែផ្សេងទៀត៖ «កូនជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះគ្រិស្ត» ឬ «អ្នកដែលជាទីស្រឡាញ់ដល់ខ្ញុំដូចជាកូនៗរបស់ខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២ ខ១ ។ (សូមមើល: INVALID translate/figs-metaphor)