Colossians
Colossians 1
Colossians 1:1-3
ប្រយោគភ្ជាប់៖
តាមរយៈសំបុត្រនេះសាវ័កប៉ូល និងលោកធីម៉ូថេ បានដែលផ្ញើដល់អ្នកជឿនៅក្រុងកូឡូស នៅក្នុងសំបុត្រសាវ័កប៉ូល បានសរសេរយ៉ាងច្បាស់លាស់។ ដោយភាគច្រើនលោកធីម៉ូថេជាអ្នកដែលសរសេរទៅតាមអ្វីដែលសាវ័កប៉ូលបានថ្លែង ដោយព្រោះតែគាត់នៅជាប់ជាមួយនៅសាវ័កប៉ូល។
ព័ត៌មានទូទៅ៖
ក្នុងសំបុត្រនេះពាក្យថា «យើង» «របស់យើង» និង «របស់ពួកយើង» ដែលរួមទាំងអ្នកនៅក្រុងកូឡូស លើកលែងតែមិនមានការកត់ទុក។ ពាក្យថា «បងប្អូន» «របស់បងប្អូន» ហើយនិង «របស់ពួកបងប្អូន» សំដៅលើអ្នកជឿនៅក្រុងកូឡូស ហើយដែលជាចំនួនច្រើន លើកលែងតែមិនមានការកត់ទុក។ (សូមមើល៖ INVALID translate/figs-inclusive និង INVALID translate/figs-you)
ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានចាក់ប្រេងតាំង
«អ្នកដែលព្រះបានជ្រើសរើស ដើម្បីឲ្យធ្វើជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត»
សូមអរព្រះគុណដល់ព្រះជាម្ចាស់ និងព្រះបិតានៃព្រះយេស៊ូគ្រិស្ត ហើយយើងតែងតែអធិស្ឋានសម្រាប់បងប្អូនជានិច្ច
ឃ្លាទាំងនេះមិនបានរាប់បញ្ចូលទាំងអ្នកនៅកូឡូសទេ។ (សូមមើល៖ INVALID translate/figs-exclusive)
Colossians 1:4-6
យើងបានឮ
សាវ័កប៉ូលមិនបានរាប់បញ្ចូលអ្នកស្ដាប់របស់លោកឡើយ។(សូមមើល៖ INVALID translate/figs-exclusive)
ជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្តយេស៊ូ
«សេចក្ដីជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្តយេស៊ូ»
ដោយសារតែសេចក្ដីសង្ឃឹមជឿជាក់ ដែលបានបម្រុងទុកសម្រាប់អ្នកនៅស្ថានបរមសុខ
ឃ្លា «សេចក្ដីសង្ឃឹមជឿជាក់» នេះតំណាងឲ្យអ្វីដែលអ្នកជឿថាអាចមានសង្ឃឺមជឿជាក់បាន នោះគឹជាអ្វីដែលព្រះបានសន្យាថានិងធ្វើដល់អ្នកជឿទាំងអស់។ ការទាំងនេះត្រូវបានគេថ្លែងថា ប្រៀបដូចជាពួកគេគឺជាផ្នែករូបកាយ ដែលព្រះជាម្ចាស់បានរក្សាទុកនៅឯស្ថានសួគ៍សម្រាប់អ្នកជឿអាចយកមកប្រើប្រាស់នៅពេលក្រោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះយើងបានដឹងច្បាស់ថា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៍ ទ្រង់នឹងធ្វើកិច្ចការជាច្រើន ដែលទ្រង់បានសន្យាដល់យើង» (សូមមើលៈ INVALID translate/figs-metonymy)
បង្កើតផលផ្លែ និងរីកចម្រើន
សាវ័កប៉ូលបានថ្លែងពីដំណឹងល្អនៅទីនេះ ប្រៀបដូចជាដើមឈើ ឬរុក្ខជាតិដែលដុះលូតលាស់ហើយបង្កើតផលផ្លែ។ (សូមមើល៖ INVALID translate/figs-metaphor)
នៅក្នុងពិភពលោកទាំងមូល
ដំណឹងល្អបានរីកលូតលាស់ហើយនិងរីកចម្រើននៅក្នុងពិភពលោកទាំងមូល។ (សូមមើល៖ INVALID translate/figs-hyperbole)
ព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីពិត
«ព្រះគុណពិតរបស់ព្រះជាម្ចាស់»
Colossians 1:7-8
ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង ដែលបានបម្រើព្រះគ្រិស្តយ៉ាងស្មោះត្រង់សម្រាប់បងប្អូន
ឃ្លា «របស់យើង» និង «ពួកយើង» មិនរាប់បញ្ចូលអ្នកនៅក្រុងកូឡូស។ (សូមមើល៖ INVALID translate/figs-exclusive)
ដំណឹងល្អដែលអ្នកបានរៀនពីលោកអេប៉ាប្រាស ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង
«ដំណឹងល្អ។ វាគឺជាអ្វីដែលបងប្អូនពិតជាបានរៀនពីលោកអេប៉ាប្រាស់ ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើងហើយដែលជាអ្នក» ឬ «ដំណឹងល្អ។ ដែលជាការលោកអេប៉ាប្រាសពិតជាអ្នកដែលបង្រៀនបងប្អូន ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង។នោះជាគាត់»
លោកអេប៉ាប្រាស់ ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង ដែលបានបម្រើព្រះគ្រិស្តយ៉ាងស្មោះត្រង់សម្រាប់បងប្អូន
ឃ្លាថា «សម្រាប់បងប្អូន» មានន័យថាលោកអេប៉ាប្រាសបានបម្រើព្រះគ្រិស្ទ ដែលសាវ័កប៉ូលខ្លួនឯងទទួលបានការបង្រៀននេះ ប្រសិនបើលោកមិនជាប់ក្នុងគុកឡើយ។
លោកអេប៉ាប្រាស
ជាបុរសម្នាក់ដែលបានផ្សាយដំណឹងល្អដល់អ្នកនៅក្នុងកូឡូស (សូមមើលៈ INVALID translate/translate-names)
សេចក្ដីស្រឡាញ់ ដែលមាននៅក្នុងព្រះវិញ្ញាណ
សាវ័កប៉ូលថ្លែងពីព្រះវិញ្ញាណបរិសុទ្ធ ប្រៀបដូចជាលោកជាទីកន្លែងដែលអ្នកជឿស្ថិតនៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «របៀបដែលព្រះវិញ្ញាណបរិសុទ្ធជួយបងប្អូនអាចស្រលាញ់ដល់អ្នកជឿផ្សេងទៀត» (សូមមើល៖ INVALID translate/figs-metaphor)
Colossians 1:9-10
ប្រយោគភ្ជាប់៖
ដោយព្រោះតែព្រះវិញ្ញាណបានជួយពួកគេស្រឡាញ់អ្នកដទៃ ហើយសាវ័កប៉ូលបានអធិស្ឋានសម្រាប់ពួកគេហើយប្រាប់ពួកគេពីរបៀបដែលលោកអធិស្ឋានសម្រាប់ពួកគេ។
ព្រោះតែសេចក្ដីស្រឡាញ់នេះ
«ដោយព្រោះតែព្រះវិញ្ញាណបរិសុទ្ធបានជួយឱ្យបងប្អូនស្រឡាញ់អ្នកជឿផ្សេងទៀត»
យើងបានដឹងពីដំណឹងនេះ យើងមិនដែលឈប់ក្នុងការអធិស្ឋានសម្រាប់បងប្អូនទេ។ យើងបានទូលសុំឲ្យអ្នកមានប្រាជ្ញា និងចំណេះដឹង ព្រមទាំងតម្រិះដែលមកពីព្រះវិញ្ញាណ។ 10យើងបានអធិស្ឋានឲ្យ
ឃ្លាទាំងនោះមិនបានរួមបញ្ចូលនឹង អ្នកនៅក្រុងកូឡូសឡើយ។ (សូមមើល៖ INVALID translate/figs-exclusive)
ចាប់តាំងពីថ្ងៃដែលយើងបានដឹងពីដំណឹងនេះ
«តាំងពីលោកអេប៉ាប៉ាសបានប្រាប់យើងពីការទាំងនេះ»
សុំឲ្យអ្នកមានប្រាជ្ញា
សាវ័កប៉ូលថ្លែងពីអ្នកជឿនៅក្រុងកូឡូសដូចជា ពួកគេជាដបទឹក។ ការបកប្រែរបៀបផ្សេងទៀតៈ « ដែលព្រះជាម្ចាស់បានបំពេញឱ្យបងប្អូននូវអ្វីដែលបងប្អូនត្រូវដឹង ដើម្បីបងប្អូនអាចធ្វើតាមបំណងព្រះ» (សូមមើល៖ INVALID translate/figs-metaphor)
មានប្រាជ្ញា និងចំណេះដឹង ព្រមទាំងតម្រិះដែលមកពីព្រះវិញ្ញាណ
«ដូច្នេះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើអោយបងប្អូនមានប្រាជ្ញា ហើយអាចយល់ពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនធ្វើការនោះ»
អ្នកដើរដោយបែបសមគួរ ដែលគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់
ការដើរនៅទីនេះបង្ហាញពីឥរិយាបថក្នុងជីវិត។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូននឹងរស់នៅតាមរបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យអោយបងប្អូន» (សូមមើល៖ INVALID translate/figs-metaphor)
គ្រប់វិស័យ
ក្នុងរបៀបដែលសព្វព្រះហឫទ័យព្រះអម្ចាស់»
បង្កើតផលផ្លែ
សាវ័កប៉ូលថ្លែងពីអ្នកជឿកូឡូស ប្រៀបដូចជាពួកគេជាដើមឈើ ឬរុក្ខជាតិ។ ជាដើមដែលដុះហើយបង្កើតផលផ្លែ ដូច្នេះអ្នកជឿក៏ត្រូវស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់និងធ្វើការដែលល្អ។ (សូមមើល៖figs-metaphor)
Colossians 1:11-12
យើងបានអធិស្ឋាន
ពាក្យថា «យើង» សំដៅលើសាវ័កប៉ូល និងលោកធីម៉ូថេ ប៉ុន្តែមិនមែនអ្នកនៅក្រុងកូឡូសឡើយ។ (សូមមើល៖ INVALID translate/figs-exclusive)
អាចស៊ូទ្រាំ និងអត់ធ្មត់បាន
សាវ័កប៉ូលថ្លែងពីអ្នកជឿនៅក្រុងកូឡូស ប្រៀបដូចជាព្រះជាម្ចាស់នឹងនាំពួកគេទៅទីតាំងនៃការស៊ូទ្រាំនិងការអត់ធ្មត់។ ជាក់ស្តែង លោកអធិស្ថានឲ្យពួកគេនឹងមិនឈប់ជឿលើព្រះជាម្ចាស់ ហើយពួកគេចេះអត់ធ្មត់ដូចពួកគេផ្ដល់កិត្តិយសទ្រង់។ (សូមមើល៖ INVALID translate/figs-metaphor)
ធ្វើឲ្យអ្នកអាចចូលរួម
«អនុញ្ញាតឱ្យអ្នកចូលរួម»
ធ្វើឲ្យអ្នកអាច
នេះសាវ័កប៉ូលបានផ្តោតលើអ្នកអានរបស់លោក ដូចជាអ្នកទទួលពរពីព្រះជាម្ចាស់។ ប៉ុន្តែលោកមិនបានមានន័យថាខ្លួនលោក មិនទទួលព្រះពរទាំងនោះទេ។
មរតក
ការធ្វើតាមអ្វីដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿដែលត្រូវបានថ្លែង ប្រៀបដូចជាទទួលមរតកសម្បត្តិនិងទ្រព្យពីសមាជិកគ្រួសារ។ (សូមមើល៖ INVALID translate/figs-metaphor)
នៅក្នុងពន្លឺ
គំនិតនេះគឺផ្ទុយពីគំនិតពីអំណាចនៃសេចក្តីងងឹតនៅក្នុងខបន្ទាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងសិរីល្អនៃវត្តមានរបស់ទ្រង់» (សូមមើល៖ INVALID translate/figs-metaphor)
Colossians 1:13-14
ប្រយោគភ្ជាប់៖
សាវ័កប៉ូលថ្លែងពីរបៀបដែលព្រះគ្រិស្តល្អឥតខ្ចោះ។
ព្រះអង្គបានរំដោះ
«ព្រះជាម្ចាស់ជាព្រះបិតាដែលបានរំដោះ»
អំណាចនៃសេចក្ដីងងឹត
សេចក្តីងងឹតគឺជារូបភាពទូទៅមួយនៅក្នុងបទគម្ពីរអំពើការអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណាចនៃអំពើអាក្រក់» (សូមមើល៖ INVALID translate/figs-metaphor)
ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
ព្រះជាម្ចាស់ដែលជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះបិតា គឺព្រះយេស៊ូគ្រិស្ត»
នៅក្នុងព្រះបុត្រា យើងបានទទួលការប្រោសលោះ
សាវ័កប៉ុលតែងតែថ្លែងដូចជាអ្នកជឿបាន «នៅក្នុង» ព្រះយេស៊ូវគ្រិស្ត ឬ «នៅក្នុង» ព្រះជាម្ចាស់។ ការបញ្ហានៅនេះក៏អាចបកប្រែជា "តាមរយៈព្រះរាជបុត្រារបស់ទ្រង់ ទើបយើងបានទទួលការប្រោសលោះ»។ (សូមមើល៖ INVALID translate/figs-metaphor)
បានរួចពីបាប
«ព្រះរាជបុត្រាទ្រង់អត់ទោសរាល់អំពើបាបរបស់់យើង» ឬ «ព្រះបិតានឹងអត់ទោសយើងតាមរយៈព្រះរាជបុត្រទ្រង់»
Colossians 1:15-17
ព្រះបុត្រាជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលមិនឃើញ
ពាក្យថា «ជាតំណាង» មិនមានន័យថាតំណាងឱ្យអ្វីមួយដែលអាចមើលឃើញទេ។ ផ្ទុយទៅវិញ «ជាតំណាង» នៅទីនេះមានន័យថាដោយស្គាល់ព្រះបុត្រា ដែលយើងបានរៀនថាព្រះជាម្ចាស់ជាព្រះវរបិតាមានលក្ខណៈយ៉ាងណា។ (សូមមើល៖ INVALID translate/figs-metaphor)
ព្រះបុត្រា
នេះជាចំណងជើងសំខាន់នៃព្រះយេស៊ូ ដែលជាព្របុត្រានៃព្រះជាម្ចាស់។ (សូមមើល៖ INVALID translate/guidelines-sonofgodprinciples)
ព្រះអង្គជាកូនច្បង
«ព្រះបុត្រាជាកូនច្បង។» ឃ្លាដែលថា «បុត្រច្បង» មិនសំដៅលើកំណើតរបស់ព្រះយេស៊ូនៅភូមិបេថ្លេហិមទេ។ ផ្ទុយទៅវិញ សំដៅលើឋានៈរបស់ព្រះបុត្រាជាព្រះបុត្រាដ៏អស់កល្បរបស់ព្រះវរបិតា។ ក្នុងន័យនេះ «កូនច្បង» គឺជាពាក្យប្រៀបធៀបដែលមានន័យថា «សំខាន់បំផុត»។ ព្រះយេស៊ូវគឺ «ព្រះបុត្រា» សំខាន់បំផុត និងតែមួយគត់របស់ព្រះជាម្ចាស់។ ទ្រង់គឺជាព្រះម្ចាស់។ ពាក្យថា «ព្រះបុត្រា»បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ព្រះយេស៊ូជាមួយព្រះវរបិតា។ ទំនាក់ទំនងនោះមិនអាចនិងយល់បានទេ លុះត្រាតែបងប្អូន ប្រើពាក្យជា «ព្រះបុត្រា» និង «ព្រះវរបិតា»។ (សូមមើល៖ INVALID translate/figs-metaphor)
ដោយសារព្រះអង្គ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងគ្រប់ទាំងអស់
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារព្រះបុត្រាអ្វីៗទាំងអស់ត្រូវបានបង្កើតឡើង» (សូមមើល៖ INVALID translate/figs-activepassive)
គ្រប់ទាំងអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា អ្វីៗទាំងអស់បង្កើតឡើងដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ
ព្រះបុត្រាបង្កើតអ្វីៗទាំងអស់សម្រាប់អង្គទ្រង់ រួមមានអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា។ (សូមមើល៖ INVALID translate/figs-activepassive)
ព្រះជាម្ចាស់មានមុនអ្វីៗទាំងអស់
«ទ្រង់គង់នៅមុនអ្វីៗទាំងអស់»
ក្នុងព្រះអង្គអ្វីៗទាំងអស់ទ្រទ្រង់ជាមួយគ្នា
សាវ័កប៉ូលថ្លែងពី ព្រះបុត្រាដែលត្រួតត្រាអ្វីៗទាំងអស់ដូចជាទ្រង់បានកាន់ជាប់គ្នាក្នុងផ្នែកសាច់ឈាម។ «ទ្រង់កាន់ជាប់អ្វីៗទាំងអស់ជាមួយគ្នា» (សូមមើល៖ INVALID translate/figs-activepassive and INVALID translate/figs-metaphor)
Colossians 1:18-20
ព្រះអង្គជាព្រះសិរសា
«ព្រះយេស៊ូគ្រិស្ត ដែលជាព្រះបុត្រានៃព្រះជាម្ចាស់ ហើយដែលជាព្រះសិរសា»
ព្រះអង្គជាព្រះសិរសានៃព្រះកាយ គឺក្រុមជំនុំ
សាវ័កប៉ូលថ្លែងពីតួនាទីរបស់ព្រះយេស៊ូនៅក្រុមជំនុំប្រៀបដូចជាទ្រង់ជាក្បាលលើរូបកាយមនុស្ស។ ជាក្បាលគ្រប់គ្រងរាងកាយ ដូច្នេះព្រះយេស៊ូវគ្រប់គ្រងក្រុមជំនុំ។ (សូមមើល៖ INVALID translate/figs-metaphor)
ទីចាប់ផ្ដើម
«ជាប្រភពនៃសិ្ធទអំណាច»។ ទ្រង់ជាប្រធានទីមួយឬជាស្ថាបនិក។
ជាកូនច្បងពីចំណោមមនុស្សស្លាប់
ព្រះយេស៊ូវគឺជាកូនច្បង ដែលបានសុគតហើយបានរស់ឡើងវិញ ហើយទ្រង់នឹងមិនសុគតម្តងទៀតឡើយ។
ព្រះបុត្រា
នេះជាចំណងជើងសំខាន់នៃព្រះយេស៊ូ ដែលជាព្របុត្រានៃព្រះជាម្ចាស់។ (សូមមើល៖ INVALID translate/guidelines-sonofgodprinciples)
តាមរយៈការសុគតនៅលើឈើឆ្កាង
«មានន័យថាព្រះលោហិតរបស់ព្រះយេស៊ូបានហូរនៅលើឈើឆ្កាង»
ការសុគតនៅលើឈើឆ្កាង
ពាក្យថា «ការសុគត» នេះតំណាងការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ (សូមមើល៖ INVALID translate/figs-metonymy)
Colossians 1:21-23
ប្រយោគភ្ជាប់៖
សាវ័កប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា ឥឡូវនេះព្រះជាម្ចាស់បានបង្ហាញថាព្រះគ្រិស្តបានផ្លាស់ប្តូរអំពើបាបរបស់សាសន៍ដទៃ ពីភាពបរិសុទ្ធរបស់ទ្រង់។
បងប្អូនរាល់គ្នា
«បងប្អូនដែលជាអ្នកជឿនៅក្នុងក្រុងកូឡូស»
ជាមនុស្សបរទេស នៅចំពោះព្រះជាម្ចាស់
«ជាអ្នកដែលព្រះជាម្ចាស់មិនបានស្គាល់» ឬ «ជាអ្នកដែលរុញច្រាលព្រះជាម្ចាស់ចេញ»
ដើម្បីឲ្យអ្នកបានបរិសុទ្ធ គ្មានកន្លែងបន្ទោស និងឥតសៅហ្មង ហើយអាចឈរនៅចំពោះព្រះភ័ក្រ្តព្រះអង្គបាន
សាវ័កប៉ូលពិពណ៌នាអំពីពួកអ្នកនៅក្រុងកូឡូស ដូចព្រះយេស៊ូបានសំអាតរូបកាយរបស់ពួកគេ ស្លៀកពាក់សម្លៀកបំពាក់ស្អាត ហើយនាំពួកគេឲ្យឈរនៅចំពោះព្រះវរបិតា។ (សូមមើល៖ INVALID translate/figs-metaphor)
គ្មានកន្លែងបន្ទោស និងឥតសៅហ្មង
សាវ័កប៉ូលប្រើពាក្យពីរដែលមានន័យថាស្ទើរតែដូចគ្នាដើម្បីបញ្ជាក់ពីគំនិតនៃភាពល្អឥតខ្ចោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលល្អឥតខ្ចោះ» (សូមមើល៖ INVALID translate/figs-parallelism)
នៅចំពោះព្រះភ័ក្រ្តព្រះអង្គ
ការចង្អុលបង្ហាញទីតាំងនេះ ដើម្បីបញ្ជាក់ពី «ការទតឃើញរបស់ព្រះជាម្ចាស់» ឬ «នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់» (សូមមើល៖ INVALID translate/figs-metaphor)
ដែលបានប្រកាស
ដែលអស់អ្នកជឿប្រកាស (សូមមើល៖ INVALID translate/figs-activepassive)
មនុស្សទាំងអស់នៅក្រោមមេឃ
«គ្រប់មនុស្សដែលនៅលើផែនដីនេះ»
នេះជាដំណឹងល្អដែលនាំឲ្យខ្ញុំ ប៉ូល ក្លាយជាអ្នកបម្រើ
សាវ័កប៉ូលពិតជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដំណឹងល្អដែលនាំឲ្យខ្ញុំ ប៉ូលដែលបានបម្រើព្រះជាម្ចាស់ដោយការប្រកាស» (សូមមើល៖ INVALID translate/figs-metonymy)
Colossians 1:24-27
ខ្ញុំបំពេញរូបកាយខ្ញុំ ដែលគ្មានសេចក្ដីទុក្ខលំបាកនៃព្រះគ្រិស្ត
សាវ័កប៉ូលថ្លែងពីសេចក្តីទុក្ខលំបាកដែលលោកបានជួបប្រទះ។ លោកប្រហែលទទួលស្គាល់ថា រូបគាត់និងគ្រិស្តបរិស័ទដទៃទៀតជួបប្រទះសេចក្តីទុក្ខលំបាកជាច្រើន ដែលត្រូវតែស៊ូទ្រាំមុនពេលដែលព្រះគ្រិស្តយាងមកម្តងទៀត ហើយព្រះវិញ្ញាណនៅជាមួយពួកគេនៅពេលដែលគេជួបប្រទះនូវសេចក្តីទុកលំបាកទាំងនេះ។ សាវ័កប៉ូលពិតជាមិនមានន័យថាការរងទុក្ខរបស់ព្រះគ្រិស្ដតែអង្គទ្រង់ នោះមិនគ្រប់គ្រាន់ទេ ដើម្បីផ្តល់ការសង្គ្រោះដល់អ្នកជឿទេ។
ខ្ញុំបំពេញរូបកាយខ្ញុំ
សាវ័កប៉ូលថ្លែងពីរូបកាយរបស់គាត់ ប្រៀបដូចជាដបទឹកមួយដែលរងសេចក្តីទុកលំបាក។ (សូមមើល៖ INVALID translate/figs-metaphor)
ទុកជាប្រយោជន៍ដល់រូបកាយព្រះអង្គ គឺក្រុមជំនុំ
ភាគច្រើន សាវ័កប៉ូលតែងតែថ្លែងពីក្រុមជំនុំ ដែលជាបណ្តុំអ្នកជឿគ្រីស្ទបរិស័ទ ប្រៀបដូចជារូបកាយរបស់ព្រះគ្រិស្ត។ (សូមមើល៖ INVALID translate/figs-metaphor)
សម្រេចតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់
នេះមានន័យថា ការនាំពីវត្ថុបំណងនៃព្រះបន្ទូលពីដំណឹងល្អរបស់ព្រះជាម្ចាស់ ដែលត្រូវបានផ្សព្វផ្សាយ និងមានអ្នកជឿ។ (សូមមើល៖ INVALID translate/figs-metaphor)
នេះជាសេចក្ដីពិតដែលលាក់កំបាំង
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះជាសេចក្តីពិត ដែលព្រះជាម្ចាស់បានលាក់កំបាំង» (សូមមើល៖ INVALID translate/figs-activepassive)
អស់រយៈពេលជាច្រើនជំនាន់មកហើយ
ពាក្យថា «អស់រយៈពេល» និង «ច្រើនជំនាន់» សំដៅលើរយៈពេលពីការបង្ករបង្កើតពិភពលោករហូតដល់ពេលដែលដំណឹងល្អត្រូវបានផ្សព្វផ្សាយ។
នៅពេលនេះព្រះអង្គបានបើកសម្ដែងឲ្យឃើញ
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលនេះព្រះជាម្ចាស់បានបើកសម្តែងឲ្យឃើញការនេះ» (សូមមើល៖ INVALID translate/figs-activepassive)
សិរីរុងរឿងនៃសេចក្ដីពិត
សាវ័កប៉ូលថ្លែងពីគុណតម្លៃនៃសេចក្ដីពិតដ៏លាក់កំបាំងនេះអំពីព្រះជាម្ចាស់ ប្រៀបដូចជាភោគទ្រព្យ។ «ទ្រព្យសម្បត្ដិ» (សូមមើល៖ INVALID translate/figs-metaphor)
មានសង្ឃឹមថា នឹងសិរីរុងរឿងនាពេលអនាគត
«ដូច្នេះបងប្អូនអាចសង្ឃឹមដោយជឿជាក់ ដែលចែករំលែកសិរីរុងរឿងរបស់ព្រះជាម្ចាស់» (សូមមើល UDB)
Colossians 1:28-29
យើងប្រកាស។ យើងបានដាស់តឿនគ្រប់គ្នា ហើយយើងបានបង្រៀនពួកគេអស់ពីប្រាជ្ញា ដូច្នេះ យើងបាន
ឃ្លាទាំងនេះមិនបានរួមបញ្ចូលអ្នកនៅក្រុងកូឡូសឡើយ។ (សូមមើល៖ INVALID translate/figs-exclusive)
យើងបានដាស់តឿនគ្រប់គ្នា
«យើងប្រៀបប្រដៅគ្រប់គ្នា»
យើងបានពេញលក្ខណៈសម្បត្តិ
«ដូច្នេះយើងអាចបំពេញលក្ខណៈសម្បតិ្តដូចព្រះជាម្ចាស់ឲ្យអ្នករាល់គ្នា» (សូមមើល៖ INVALID translate/figs-explicit)
បានពេញ
«ដែលមានភាពចាស់ទុំខាងវិញ្ញាណ» (សូមមើល៖figs-metaphor)
Colossians 2
Colossians 2:1-3
ប្រយោគភ្ជាប់៖
សាវ័កប៉ូលបន្តលើកទឹកចិត្តដល់អ្នកជឿនៅក្រុងកូឡូស និងស្រុកឡៅឌីសេឲ្យស្គាល់ពីព្រះគ្រិស្តជាព្រះជាម្ចាស់ ហើយទ្រង់គង់នៅក្នុងអ្នកជឿ ដូច្នេះពួកគេគួរតែរស់នៅតាមរបៀបដូចគ្នា ដែលពួកគេបានទទួលទ្រង់។
ពីឧបសគ្គ ដែលខ្ញុំបានប្រឈមមុខសម្រាប់បងប្អូន
សាវ័កប៉ូលបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យពួកគេចម្រើនឡើងនៃភាពបរិសុទ្ធ និងការយល់ដឹងពីដំណឹងល្អ។
សម្រាប់អ្នកស្រុកឡៅឌីសេ
នេះជាទីក្រុងមួយដែលនៅជិតក្រុងកូឡូស និងមានព្រះវិហារមួយ ដែលសាវ័កប៉ូលធ្លាប់បានអធិស្ឋាន។
ព្រមទាំងសម្រាប់បងប្អូនដែលមិនទាន់បានជួបមុខខ្ញុំផ្ទាល់
ពាក្យថា «ជួបមុខខ្ញុំផ្ទាល់» តំណាងឱ្យបែបជាមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលខ្ញុំមិនដែលបានឃើញផ្ទាល់» ឬ «អស់ដែលអ្នកខ្ញុំមិនដែលបានជួបផ្ទាល់» (សូមមើល៖ INVALID translate/figs-synecdoche)
ដើម្បីលើកទឹកចិត្តពួូកគេ
សាវ័កប៉ូលបានបូករួមជាមួយអ្នកនៅស្រុកកាឡាទីផង ទោះបីលោកប្រើសព្្វនាមផ្សេងគ្នាក៏ដោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីលើកទឹកចិត្តពួូកគេ និងបងប្អូន» (សូមមើល៖ INVALID translate/figs-pronouns)
ឲ្យពួកគេរួបរួមគ្នា
នេះមានន័យថា នាំមករួបរួមគ្នាដោយទំនាក់ទំនងជិតស្និត។
ឲ្យពួកគេមានប្រាជ្ញាវាងវៃបំផុត
សាវ័កប៉ូលថ្លែងពីមនុស្សម្នាក់ ដែលគាត់បានដឹងច្បាស់ពីដំណឹងល្អគឺជាការពិត ទោះបីមនុស្សម្នាក់នោះជាអ្នកមានទ្រព្យខាងសាច់ឈាម។ (សូមមើល៖ INVALID translate/figs-metaphor)
គម្រោងការដែលលាក់កំបាំងនោះ គឺព្រះគ្រិស្ត
នេះជាការដែលត្រូវបានបើកសំដែងដោយព្រះជាម្ចាស់។
នោះ គឺព្រះគ្រិស្ត
ព្រះយេស៊ូជាគម្រោងការដែលលាក់កំបាំង ដែលត្រូវបានបើកសំដែងដោយព្រះជាម្ចាស់។
នៅក្នុងព្រះអង្គមានលាក់ទុកគ្រប់ទាំងតម្រិះ និងប្រាជ្ញា
មានតែព្រះគ្រិស្តទេដែលអាចបើកសំដែងពីប្រាជ្ញានិងតម្រិះពិតរបស់ព្រះជាម្ចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជម្ចាស់បានលាក់ទុក ប្រាជ្ញានិងតម្រិះដែលនៅក្នុងព្រះគ្រិស្ត» ។ (សូមមើល៖ INVALID translate/figs-activepassive)
ប្រាជ្ញានិងតម្រិះ
សាវ័កប៉ូលថ្លែងពីព្រះប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជាម្ចាស់ប្រៀបដូចជាវត្ថុដែលមានតម្លៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលជាប្រាជ្ញា និងតម្រិះដែលមានតម្លៃថ្លៃពិសេស» (សូមមើល៖ INVALID translate/figs-metaphor)
ប្រាជ្ញានិងតម្រិះ
ពាក្យទាំងនេះមានន័យខ្លឹមសារដូចគ្នា។ សាវ័កប៉ូលប្រើពាក្យទាំង២នេះ ដើម្បីបញ្ជាក់ថាការជ្រាបដឹងពីខាងព្រលឹងវិញ្ញាណដែលមកពីព្រះគ្រិស្ត។ (សូមមើល៖ INVALID translate/figs-doublet)
Colossians 2:4-5
បោកបញ្ឆោត
មានន័យថា ជាការធ្វើឲ្យនរណាម្នាក់ជឿទុកចិត្តលើអ្វីដែលមិនពិត ដូច្នេះគេប្រព្រឹត្តលើទង្វើនោះ បាននាំឲ្យគេទទួលរងឈឺចាប់វិញ។
ពាក្យសម្ដីលួងលោម
ពាក្យសម្តីដែលធ្វើឲ្យគេគិតបែបផ្សេងៗ
រូបកាយខ្ញុំមិនបាននៅជាមួយបងប្អូន
«រូបកាយមិនបាននៅជាមួយបងប្អូនឡើយ» (សូមមើល៖ INVALID translate/figs-metonymy)
ចិត្តរបស់ខ្ញុំនៅជាមួយបងប្អូន
«ខ្ញុំតែងតែគិតពីបងប្អូន» (សូមមើល៖ INVALID translate/figs-idiom)
មានសណ្ដាប់ធ្នាប់ល្អ
ធ្វើកិច្ចការដែលត្រឹមត្រូវ
មានជំនឿរឹងមាំនៅក្នុងព្រះគ្រិស្ត
«គ្មានអ្វី ឬនរណាម្នាក់ដែលអាចបញ្ឈប់សេចក្តីជំនឿរបស់បងប្អូនឡើយ»
Colossians 2:6-7
ត្រូវចាក់ឬសឲ្យរឹងមាំនៅក្នុងព្រះអង្គ ត្រូវសាងសង់ជីវិតនៅលើព្រះអង្គ ត្រូវមានជំនឿរឹងមាំដូចអ្វីដែលអ្នកបានរៀន ហើយត្រូវអរព្រះគុណព្រះឲ្យបានច្រើន
ឃ្លាទាំងនេះបង្ហាញពីអ្វីដែលមានន័យថា «ចូរដើរក្នុងព្រះអង្គ»។
ត្រូវចាក់ឬសឲ្យរឹងមាំនៅក្នុងព្រះអង្គ
សាវ័កថ្លែងពីមនុស្សដែលមានជំនឿពិតប្រាកដក្នុងព្រះគ្រិស្ត ប្រៀបដូចជាមនុស្សដែលដូចដើមឈើដែលដុះក្នុងដីល្អហើយមានប្ញសចាក់បានជ្រៅ។ (សូមមើល៖ INVALID translate/figs-metaphor)
ត្រូវសាងសង់ជីវិតនៅលើព្រះអង្គ
សាវ័កថ្លែងពីមនុស្សដែលមានជំនឿពិតប្រាកដក្នុងព្រះគ្រិស្ត ប្រៀបដូចជាមនុស្សដែលដូចអាគារដែលមានគ្រិះមាំ។ (សូមមើល៖ INVALID translate/figs-metaphor)
ត្រូវមានជំនឿរឹងមាំ
«ជឿលើព្រះយេស៊ូគ្រប់ការទាំងអស់»
ដូចអ្វីដែលអ្នកបានរៀន
នេះបង្ហាញដែលល្អបំផុត ដែលមិនដាក់ឈ្មោះបុគ្គល ឬបើដាក់ឈ្មោះ នោះសំដៅលើលោកអេប៉ាប្រាស ដែលជាគ្រូ (ជំពូក១: ៧)។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចដែលអ្នកបានរៀន» ឬ «ដូចដែលពួកគេបានបង្រៀនអ្នក» ឬ «ដូចដែលលោកបានបង្រៀនអ្នក»
អរព្រះគុណព្រះឲ្យបានច្រើន
សាវ័កប៉ូលថ្លែងពីការអរព្រះគុណប្រៀបដូចជាការដែលមនុស្សដែលនឹងទទួលថែមទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ចូរអរព្រះគុណដល់ព្រះជាម្ចាស់» (សូមមើល៖ INVALID translate/figs-metaphor)
Colossians 2:8-9
ប្រយោគភ្ជាប់៖
សាវ័កប៉ូលជំរុញអ្នកជឿឲ្យមានការប្រុងប្រយត្ន័ដែលត្រលប់ជឿលើពាក្យ និងបញ្ញាតិរបស់អ្នកដទៃដោយព្រោះតែគ្មានអ្វីមួយឡើយដែលអាចបំពេញភាពពេញលេញរបស់ព្រះជាម្ចាស់ ដែលអ្នកជឿមានព្រះគ្រិស្ត។
សូមប្រយ័ត្ន
«សូមប្រាកដថា»
បញ្ឆោតអ្នក
សាវ័កប៉ូលថ្លែងពីរបៀបដែលមនុស្សជឿលើការបង្រៀនខុសឆ្គង (ដោយសារពួកគេជឿការខុសឆ្គង ឬចូលចិត្តការដែលខុសឆ្គង) ប្រៀបដូចជានរណាម្នាក់ត្រូវបានបញ្ញោតដោយប្រើទស្សនវិជ្ជា ឬដោយប្រើការបង្ខិតបង្ខំ។ (សូមមើល៖ INVALID translate/figs-metaphor)
ទស្សនវិជ្ជា
គោលលទ្ធិ និងជំនឿសាសនាដែលមិនមែនមកពីព្រះបន្ទូលរបស់ព្រះ ប៉ុន្តែផ្អែកលើគំនិតរបស់មនុស្សពីព្រះជាម្ចាស់និងជីវិតប្្រចាំថ្ងៃ
ដោយអរូបី
សាវ័កប៉ូលថ្លែងពីគំនិតខុសឆ្គង ដែលមិនបង្កើតអ្វីសោះ ដូច្នេះវាគ្មានតម្លៃទេដូចជាដបទឹកដែលគ្មានអ្វីទាល់តែសោះ។ (សូមមើល៖ INVALID translate/figs-metaphor)
ទម្លាប់ពីបុរាណ ការទាំងអស់នោះ
ទាំងទម្លាប់ជនជាតិជ្វីហ្វ និងអ្នកកាន់សាសនាច្រើន (សាសន៍ដទៃ) ដែលជាជំនឿគឺគ្មានតម្លៃទេ។ «ការទាំងអស់» ត្រូវបានសំដៅលើវិញ្ញាណអាក្រក់ដែលអះអាងថាគ្រប់គ្រងលោកិយ ហើយដែលត្រូវបានមនុស្សគោរព។ ប៉ុន្តែអ្នកបកប្រែខ្លះចាត់ទុក «ការទាំងអស់» នោះជាការបង្រៀនជាមូលដ្ឋានរបស់មនុស្សពីលោកិយនេះ។
គ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ
«ជាទូទៅព្រះជាម្ចាស់រស់នៅបែបសាច់ឈាមក្នុងព្រះគ្រីស្ត»
Colossians 2:10-12
នៅក្នុងព្រះអង្គ បងប្អូនក៏បានធ្វើវិធីកាត់ស្បែកដែរ
សាវ័កប៉ូលថ្លែងពីបងប្អូនដែលជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត ប្រៀបដូចជាបងប្អូនស្ថិតនៅក្នុងរូបកាយរបស់ព្រះគ្រិស្ដ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលបងប្អូនចូលរួមព្រះវិហារក្នុងពិធីបុណ្យជ្រមុជទឹក នោះព្រះជាម្ចាស់បានធ្វើវិធីកាត់ស្បែកបងប្អូន» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
បងប្អូនក៏បានពោរពេញនៅក្នុងព្រះអង្គដែរ
សាវ័កប៉ូលថ្លែងពីមនុស្ស ដោយប្រដូចពួកគេជាដបទឹកមួយដែលព្រះជាម្ចាស់បានដាក់ព្រះគ្រិស្តចូលទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនត្រូវបានបំពេញខាងក្នុងដោយព្រះគ្រិស្ត» (សូមមើល៖ INVALID translate/figs-metaphor)
ព្រះអង្គជាប្រមុខ
ព្រះគ្រិស្តជាអ្នកដឹកនាំ (សូមមើល៖ INVALID translate/figs-metaphor)
តែពុំមែនជាពិធីកាត់ស្បែកដោយដៃមនុស្សទេ
ជាមួយការប្រៀបធៀបនេះ សាវ័កប៉ូលថ្លែងពី គ្រីស្ទបរិស័ទដែលព្រះបាននាំពួកគេឲ្យទទួលយកទ្រង់ដោយរំលឹកទ្រង់ពីពិធិកាត់ស្បែក ដែលពិធីកាត់ស្បែកនេះ ទារកភេទប្រុសជនជាតិហេប្រឺត្រូវបានធ្វើ មុនពេលដែលបញ្ចូលក្នុងសហគមន៍អ៊ីស្រាអែល។ (សូមមើល៖ INVALID translate/figs-metaphor)
ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនបានកប់រួមជាមួយព្រះអង្គ
សាវ័កប៉ូលថ្លែងពិធីជ្រមុជទឹក និងចូលរួមក្នុងក្រុមជំនុំរបស់អ្នកជឿ ដូចត្រូវបានកប់រួមជាមួយព្រះគ្រិស្ត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានកប់បងប្អូនជាមួយព្រះគ្រិស្តនៅពេលអ្នកចូលរួមក្នុងព្រះវិហារក្នុងពិធីជ្រមុជទឹក» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ហើយបងប្អូនបានរស់ឡើងវិញ
ជាមួយការប្រៀបធៀបនេះ សាវ័កប៉ូលថ្លែងពីជីវិតខាងវិញ្ញាណរបស់អ្នកជឿ ដោយព្រោះតែព្រះអង្គបាននាំព្រះគិ្រស្តរស់ឡើងវិញ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះតែបងប្អូនបានចូលទៅព្រះគ្រិស្តដោយខ្លួនឯង ព្រះជាម្ចាស់បានប្រទានឲ្យបងប្អូនរស់ឡើងវិញ» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
Colossians 2:13-15
ពីដើម បងប្អូនបានស្លាប់
សាវ័កប៉ូលថ្លែងពីការមិនឆ្លើយតបទៅព្រះជាម្ចាស់ ប្រៀបដូចជាការស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីដើម អ្នកជឿនៅក្រុងកូឡូសមិនបានឆ្លើយតបទៅព្រះជាម្ចាស់» (សូមមើល៖ INVALID translate/figs-metaphor)
ពីដើម បងប្អូនបានស្លាប់នៅក្នុងនិស្ស័យចាស់ និងមិនបានធ្វើពិធីកាត់ស្បែកខាងរូបកាយឡើយ តែព្រះអង្គបានប្រទានឲ្យបងប្អូនមានជីវិត
ជាមួយការប្រៀបធៀបនេះ សាវ័កប៉ូលថ្លែងពីការមានជីវិតថ្មីខាងវិញ្ញាណ ប្រៀបដូចជាការមានជីវិតថ្មីខាងសាច់ឈាមដែរ។ (សូមមើល៖ INVALID translate/figs-metaphor)
បានស្លាប់នៅក្នុងនិស្ស័យចាស់ និងមិនបានធ្វើពិធីកាត់ស្បែកខាងរូបកាយឡើយ
បងប្អូនស្លាប់២យ៉ាង៖ ១) បងប្អូនស្លាប់ខាងវិញ្ញាណ តែរស់នៅដោយអំពើបាបដែលប្រឆាំងនឹងព្រះគ្រិស្ត ហើយ ២) ដោយសារបងប្អូនមិនបានធ្វើពិធីកាត់ស្បែកតាមបញ្ញាតិលោកម៉ូសេ។
អត់ទោសរាល់អំពើរំលងរបស់បងប្អូន
«ទ្រង់អត់ទោសពួកយើង ទាំងយើង និងសាសន៍ យូដា ហើយបងប្អូនសាសន៍ដទៃ រាល់អំពើរំលងរបស់យើង»
ព្រះអង្គបានលុបបញ្ជីបំណុល និងវិន័យដែលបានចោទប្រកាន់យើង
សាវ័កប៉ូលថ្លែងពីរបៀបដែលព្រះជាម្ចាស់បានអត់ទោសយើងប្រៀបដូចជា មនុស្សដែលបានលុបបំណុល ដែលអ្នកដទៃជំពាក់លុយ របស់របរ ដូច្នេះពួកគេមិនចាំបាច់សងគេវិញឡើយ។ (សូមមើល៖ INVALID translate/figs-metaphor)
ព្រះអង្គបានបំបាក់មុខវាជាសាធារណៈ
នៅសម័យរ៉ូម៉ាំង វាជាទម្លាប់ធម្មតាសម្រាប់កងទ័ពរ៉ូម៉ាំងដែលមានក្បួនដង្ហែរជ័យជំនះ នៅពេលពួកគេត្រឡប់ទៅស្រុកកំណើតវិញ ដោយដាក់បង្ហាញពួកឈ្លើយសឹកដែលពួកគេបានចាប់បាន និងរបស់របរទាំងអស់ ដែលពួកគេប្រមូលបាន។ ព្រះបានទទួលជ័យជំនះលើអំណាចនិងឥទ្ធិពលអាក្រក់។ (សូមមើល៖ INVALID translate/figs-metaphor)
សុគតនៅលើឈើឆ្កាង
ពាក្យថា «ឈើឆ្កាង» តំណាងឲ្យ ការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ (សូមមើល៖ INVALID translate/figs-metonymy)
Colossians 2:16-17
អំពីការហូបអាហារ ផឹកភេសជ្ជៈ
បញ្ញាតិលោកម៉ូសេ រួមមានអ្វីដែលគេអាចហូបអាហារនិងផឹកភេសជ្ជៈបាន។ «សម្រាប់អ្វីដែលបងប្អូនអាចហូបបាន ឬអ្វីដែលបងប្អូនអាចផឹកបាន»
អំពីរឿងបុណ្យទាន បុណ្យចូលខែ ឬថ្ងៃសប្ប័ទនោះទេ
បញ្ញាតិលោកម៉ូសេ កំណត់ថ្ងៃធ្វើពិធីបុណ្យ ថ្វាយបង្គំ និងដាក់ដង្វាយ។ «សម្រាប់វិធីដែលបងប្អូនធ្វើពិធីបុណ្យទាន បុណ្យចូលខែ ឬថ្ងៃសប្ប័ទនោះ»
ជាស្រមោលដែលនឹងមកប៉ុណ្ណោះ
ស្រមោលផ្តល់នូវគំនិតមិនច្បាស់លាស់ នៃរូបរាងនិងលក្ខណៈ។ តាមរបៀបស្រដៀងគ្នានេះ ដែលដូចទម្លាប់សាសនា ដូចជាបញ្ញាតិលោកម៉ូសេ ដែលបង្ហាញតែផ្នែកខ្លះនៃភាពពិតរបស់ព្រះយេស៊ូវគ្រិស្តប៉ុណ្ណោះ។ (សូមមើល៖ INVALID translate/figs-metaphor)
សេចក្ដីពិត
នេះមានន័យថា «ជាការពិត» ដែលការនោះអាចលុប «ស្រមោល» ចេញបាន។
Colossians 2:18-19
កុំឲ្យមាននរណាម្នាក់លួចយកការបន្ទាបខ្លួន និងការថ្វាយបង្គំ ដែលធ្វើឲ្យអ្នកបាត់បងរង្វាន់
សាវ័កប៉ូលសំដៅលើគ្រូក្លែងក្លាយ ប្រៀបដូចជាពួកគេជាចៅក្រមពុករលួយ ដែលនៅទីលានប្រកួត ដែលដកសិទ្ធិអ្នកជឿដោយអយុត្តិធម៌ ពីការឈ្នះរង្វាន់ដែលពួកគេនឹងទទួល ហើយលោកថ្លែងពីព្រះគ្រិស្តជួយសង្រ្គោះពួកគេ ដូចជាព្រះគ្រិស្តបានប្រទានរង្វាន់ដល់អ្នកជ័យលាភីនៅក្នុងប្រកួតដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំអោយអ្នកណា... ដកអ្នកពីការឈ្នះរង្វាន់នេះ» (សូមមើល៖ INVALID translate/figs-metaphor)
លួចយកការបន្ទាបខ្លួន
ពាក្យថា «ការបន្ទាបខ្លួន» គឺជាពាក្យប្រៀបធៀបសកម្មភាពដែលនរណាម្នាក់ធ្វើអោយអ្នកដទៃគិតថាអ្នកដទៃបន្ទាបខ្លួន។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកណាចង់អោយបងប្អូនធ្វើការអ្វី ដើម្បីបង្ហាញថាបងប្អូនអាចបន្ទាបខ្លួនបាន» (សូមមើល៖ INVALID translate/figs-metonymy)
មនុស្សម្នាក់ដែលបានឃើញអ្វីមួយ
សាវ័កប៉ូលថ្លែងពីមនុស្សដែលអះអាងថាពួកគេឃើញសុបន្តិ និងនិមិត្តពីព្រះ ហើយតែងតែអួតពីមោទនភាពអំពីពួកគេ។ (សូមមើល៖ INVALID translate/figs-metaphor)
ហើយអួតបំប៉ោងច់តាមគំនិតលោកីយ៍
សាវ័កប៉ូលថែ្លងពីផ្លូវនៃអំពើបាបដែលដូចមនុស្សម្នាក់ក្រអឺតក្រទម។ ការបកប្រែរបៀបផ្សេងទៀតៈ «អួតបំប៉ោងតាមគំិនិតលោកីយ៍» (សូមមើល៖ INVALID translate/figs-activepassive)
អួតបំប៉ោង
មនុស្សដែលអួតបំប៉ោងពីអ្វីដែលពួកគេពោល ប្រៀបដូចជាពួកគេផ្លុំខ្យល់ឲ្យរីកមាឌធំជាងធម្មតា។ (សូមមើល៖ INVALID translate/figs-metaphor)
តាមគំនិតលោកីយ៍
គំនិតលោកិយ៍ បង្ហាញពីលក្ខណៈមនុស្សដែលមានអំពើបាប។ «គំនិតបែបអំពើបាបដែលគេតែងតែគិត» (សូមមើល៖ INVALID translate/figs-metaphor)
គេមិនបាននៅជាប់ជាមួយ
សាវ័កប៉ូលថ្លែងពីការជឿទុកចិត្តលើព្រះគ្រិស្តដូចជាមនុស្សម្នាក់ ដែលឈោងចាប់ព្រះគ្រិស្តដោយដៃរបស់ខ្លួនគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គេមិនឈោងចាប់ដោយខ្លាំងក្លាឡើយ» ឬ «គេមិនប្រកាន់ខ្ជាប់ឡើយ» ដូចកូនក្មេងនៅជាប់ជាមួយនឹងឪពុកម្តាយរបស់គាត់។
ព្រះសិរសាបានតភ្ជាប់ខ្លួនទាំងមូលតាមរយៈសន្លាក់ឆ្អឹង និងសរសៃ ហើយចម្រើនឡើងជាមួយគ្នាតាមរយៈព្រះជាម្ចាស់ប្រទានឲ្យ
សាវ័កប៉ូលថ្លែងពីព្រះវិហារ ដែលត្រូវបានគ្រប់គ្រងនិងផ្តល់សិទ្ធិអំណាចដោយព្រះគ្រិស្ត ហាក់ដូចជារូបកាយរបស់មនុស្ស។ «ការនេះមកព្រះសិរសាដែលព្រះជាម្ចាស់ ដែលប្រទានឲ្យរូបកាយទាំងមូល តាមរយៈសន្លាក់ឆ្អឹង និងសរសៃតភ្ជាប់ជាមួយគ្នា»
Colossians 2:20-23
ប្រសិនបើបងប្អូនស្លាប់រួមជាមួយព្រះគ្រិស្តមែន ហេតុអ្វីបានជាបងប្អូនរស់នៅ
ដោយការប្រៀបធៀបនេះ សាវ័កប៉ូលថ្លែងពីអ្នកជឿ ដូចជាមនុស្សម្នាក់ដែលមានរួមបញ្ចូលគ្នាខាងវិញ្ញាណជាមួយព្រះគ្រិស្ត៖ ដូចព្រះគ្រិស្តបានសុគត ដូច្នេះអ្នកជឿបានស្លាប់ខាងវិញ្ញាណ។ ព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញ ដូច្នេះអ្នកជឿមានជីវិតខាងវិញ្ញាណវិញ ជាការឆ្លើយតបចំពោះព្រះជាម្ចាស់។ (សូមមើល៖figs-metaphor)
ហេតុអ្វីបានជាបងប្អូនរស់នៅដូចជានៅជាប់ជាមួយលោកីយ៍ទៀត។ 21 «កុំយក! កុំភ្លក់! កុំប៉ះ!»
សាវ័កប៉ូលបានប្រើសំនួរនេះដើម្បីស្តីបន្ទោសដល់អ្នកនៅក្រុងកូឡូសចំពោះការដើរតាមជំនឿក្លែងក្លាយរបស់លោកីយ៍នេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ឈប់ចុះចូលនឹងជំនឿរបស់លោកីយ៍! ឈប់ជឿលើពាក្យរបស់គេនិយាយ» «កុំ ... ប៉ះ!» (សូមមើល៖figs-rquestion)
រស់នៅដូចជានៅជាប់ជាមួយលោកីយ៍
«គិតថាបងប្អូនត្រូវគោរពតាមបំណងប្រាថ្នារបស់លោកីយ៍»
លោកីយ៍
គំនិត បំណង និងការសន្និដ្ឋាន របស់មនុស្សភាគច្រើនដែលមានបាបនៅលើលោកីយ៍នេះ (សូមមើល៖figs-metonymy)
ដែលនាំធ្លាក់ចូលក្នុងអំពើពុករលួយ
«វិនាស» សាវ័កប៉ូលប្រើពាក្យប្រៀបធៀបនៅទីនេះនៃដូចជារូបកាយរលួយ «ពុករលួយ» នៅក្នុងផ្នូរ។ (សូមមើល៖ INVALID translate/figs-metaphor)
ច្បាប់ទាំងនេះបង្កើតឡើងដោយប្រាជ្ញានៃសាសនា ហើយមានការបន្ទាបខ្លួន និងលត់ដំខ្លួន
សាសនា និងការបន្ទាបខ្លួន និងលត់ដំខ្លួននៃរាងកាយដែលបានបង្កើតឡើង - «ច្បាប់ទាំងនេះប្រៀបដូចជាមានប្រាជ្ញាចំពោះអ្នកមិនជឿ ដោយព្រោះពួកគេអនុញ្ញាតឱ្យខ្លួនឯងដែលធ្វើតាមដោយភាពបន្ទាបខ្លួន ព្រោះពួកគេធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់ពួកគេ»
គ្មានតម្លៃអ្វីសោះក្នុងការប្រឆាំងនឹងសេចក្តីប៉ងប្រាថ្នាខាងនិស្ស័យលោកីយ៍
«កុំឲ្យបងប្អូនឈប់ធ្វើតាមបំណងប្រាថ្នារបស់បែបលោកិយ៍របស់បងប្អូនឡើយ»
Colossians 3
Colossians 3:1-4
ប្រយោគភ្ជាប់៖
សាវ័កប៉ូលព្រមានដល់ពួកអ្នកជឿថា ដោយព្រោះពួកគេតែមួយជាមួយនឹងព្រះគ្រិស្ដ ពួកគេមិនគួរធ្វើការមួយឡើយ។
ព្រះជាម្ចាស់បានប្រោសបងប្អូនឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ត
ព្រះជាម្ចាស់បានលើកព្រះគ្រិស្ដឡើងទៅស្ថានបរមសុខដូច្នោះព្រះជាម្ចាស់ចាត់ទុកអ្នកជឿនៅក្រុងកូឡូស ដូចជាព្រះអង្គបានលើកពួកគេឡើងទៅស្ថានបរមសុខដែរ។ (សូមមើល៖ INVALID translate/figs-metaphor)
អ្វីៗនៅស្ថានលើ
«អ្វីដែលនៅស្ថានសួគ៏»
ដ្បិតបងប្អូនបានស្លាប់
ដូចព្រះគ្រិស្តបានសោយទិវង្គត ដូច្នេះព្រះជាម្ចាស់ចាត់ទុកពួកអ្នកនៅក្រុងកូឡូសថាបានស្លាប់ជាមួយព្រះគ្រិស្ត។ (សូមមើល៖ INVALID translate/figs-metaphor)
ជីវិតរបស់អ្នកក៏បានលាក់ទុកជាមួយព្រះគ្រិស្ត នៅក្នុងព្រះជាម្ចាស់
សាវ័កប៉ូលថ្លែងពីជីវិតរបស់មនុស្ស ប្រៀបដូចជាការដែលត្រូវបានលាក់បាំងនៅក្នុងដប ហើយបានថ្លែងពីព្រះជាម្ចាស់ដូចជាទ្រង់ជាដប។ ការបកប្រែរបៀបផ្សេងទៀតៈ អាចមានន័យថា ១) «វាហាក់ដូចជាព្រះជាម្ចាស់បានដកយកជីវិតរបស់អ្នក ហើយបានលាក់បាំង ជាមួយព្រះគ្រិស្តនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់» ឬ ២) «មានតែព្រះជាម្ចាស់ទេ ដែលដឹងថាជីវិតពិតរបស់អ្នកយ៉ាងណា ហើយទ្រង់នឹងបើកបង្ហាញនៅពេលទ្រង់បង្ហាញពីព្រះគ្រិស្ត» (សូមមើល៖ INVALID translate/figs-activepassive និង INVALID translate/figs-metaphor)
ដែលជាជីវិតរបស់បងប្អូន
ព្រះគ្រិស្តគឺមានតែទ្រង់តែមួយគត់ដែលប្រទានជីវិតខាងវិញ្ញាណដល់អ្នកជឿ។ (សូមមើល៖ INVALID translate/figs-metonymy)
Colossians 3:5-8
ចូរសម្លាប់អ្វីៗដែលនៅលើផែនដីនេះ
សាវ័កប៉ូលថ្លែងពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គងប្រៀបដូចជាអវយវៈដែលពួកគេប្រើប្រាស់ដើម្បីបំពេញចិត្ដរបស់ពួកគេ។ (សូមមើល៖ INVALID translate/figs-metaphor និងfigs-metonymy)
អំពើសៅហ្មង
«អំពើមិនបរិសុទ្ធ»
ចិត្តស្រើបស្រាល
«ចិត្តពេញដោយតណ្ហា និងខ្លាំងក្លា»
និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ
«និងចិត្តលោភលន់ គឺដូចគ្នានឹងការយកទ្រព្យសម្បត្តិធ្វើជាព្រះ» ឬ «និងមិនត្រូវាមានចិត្តលោភលន់ ដោយព្រោះនោះវាដូចគ្នានឹងការគោរពបូជារូបព្រះក្លែងក្លាយ» (UDB)
សេចក្ដីក្រោធរបស់ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ ដូចអ្វីដែលព្រះអង្គបានដាក់ទណ្ឌកម្មពួកគេ។
កូនអស់អ្នកដែលមិនស្ដាប់បង្គាប់
«មនុស្សជាតិដែលមិនស្តាប់បង្គាប់» ឬ «មនុស្សដែលមិនស្តាប់បង្គាប់ដល់ព្រះអង្គ» (សូមមើល៖ INVALID translate/figs-idiom និង INVALID translate/figs-abstractnouns)
អ្នកក៏ធ្លាប់ធ្វើការទាំងអស់នេះ
សាវ័កប៉ូលថ្លែងពីរបៀបដែលមនុស្សប្រព្រឹត្ដដូចជាផ្លូវឬគន្លងផ្លូវដែលមនុស្សបានដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការទាំងនេះគឺជារឿងដែលអ្នកធ្លាប់ធ្វើគន្លងមក» (សូមមើល៖ INVALID translate/figs-metaphor)
សេចក្តីក្រោធ កំហឹង
ពាក្យថា «សេចក្តីក្រោធ» នៅទីនេះសំដៅទៅលើពេលដែលមានអ្នកដែលខឹងនឹងអ្នកដែលមិនពេញចិត្តគេ ដូចដែលបានបង្ហាញដោយសកម្មភាពរបស់គេ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។
កំហឹង
កំហឹងយ៉ាងខ្លាំង
ចិត្តអាក្រក់
«ចូលចិត្តធ្វើអំពើអាក្រក់»
ប្រមាថ
ពាក្យសំដឹដែលធ្វើឲ្យអ្នកដទៃឈឺចាប់
ពាក្យទ្រគោះបោះបោក
ពាក្យដែលមិនសមគួរក្នុងការសន្ទនា
ចេញពីមាត់បងប្អូន
ពាក្យថា «មាត់» គឺជាការបៀបធៀបសម្រាប់ការនិយាយ។ «ក្នុងការនិយាយរបស់បងប្អូន» (សូមមើល៖ INVALID translate/figs-metonymy)
Colossians 3:9-11
ប្រយោគភ្ជាប់៖
សាវ័កប៉ូលបន្តថ្លែងប្រាប់អ្នកជឿពីរបៀបរស់នៅនិងរំលឹកពួកគេថាគ្រិស្តបរិស័ទគួរតែប្រព្រឹត្ដចំពោះអ្នករាល់គ្នាតាមស្តង់ដារតែមួយ។
បងប្អូនបានបោះបង់ជីវិតចាស់ និងទម្លាប់ចាស់ចោល ហើយអ្នកបានបំពាក់មនុស្សថ្មី
សាវ័កប៉ូលនៅទីនេះថ្លែងពីការបដិសេធរបស់គ្រិស្តបរិស័ទពីជីវិតចាស់ដែលមានតែអំពើបាបរបស់គេប្រៀបដូចជាសម្លៀកបំពាក់ចាស់ដែលគេដោះចេញដើម្បីស្លៀកសម្លៀកបំពាក់ដែលថ្មីវិញ។ ជារឿងធម្មតាដែលជនជាតិអ៊ីស្រាអែលដែលសាវ័កប៉ូលបានថ្លែងពីខាងសីលធម៌ដូចជាចំណែកនៃសម្លៀកបំពាក់។ (សូមមើល៖ INVALID translate/figs-metaphor)
លក្ខណៈ
នេះសំដៅលើព្រះយេស៊ូគ្រិស្ត។ (សូមមើល៖ INVALID translate/figs-metonymy)
ដូច្នេះទើបបានជាគ្មានសាសន៍ក្រិក និងសាសន៍យូដា ការកាត់ស្បែក និងការមិនកាត់ស្បែក មនុស្សព្រៃ ពួកទមិឡ ទាសករ អ្នកងារ
ពាក្យទាំងនេះគឺជាឧទាហរណ៍នៃប្រភេទមនុស្សដែលសាវ័កប៉ូលបានថ្លែងពីដែលជាការមិនសំខាន់សម្រាប់ព្រះជាម្ចាស់ទេ។ ព្រះទតឃើញមនុស្សគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា សញ្ជាតិ ឬឋានៈក្នុងសង្គមឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពូជសាសន៍ សាសនា វប្បធម៌ និងឋានៈក្នុងសង្គម ដែលជាការមិនសំខាន់ទេ» (សូមមើល៖ INVALID translate/figs-metonymy)
មនុស្សព្រៃ
ប្រភេទមនុស្សមកពីខាងក្រៅដែលមិនស្គាល់ពីទំនៀមទំលាប់អ្នកនៅក្នុងស្រុក
ពួកទមិឡ
នេះគឺជាក្រុមមនុស្សដែលមកពីទឹកដីស៊ីសៀដែលនៅខាងក្រៅចក្រភពរ៉ូម។ ជនជាតិក្រិកនិងជនជាតិរ៉ូមបានប្រើពាក្យនេះសម្រាប់សំគាល់មនុស្សម្នាក់ដែលធំឡើងនៅកន្លែងដែលមនុស្សគ្រប់គ្នាបានធ្វើអំពើអាក្រក់គ្រប់ពេល។
ព្រះគ្រិស្តជាអ្វីទាំងអស់ នៅគ្រប់ទាំងអស់
គ្មានអ្វីដែលត្រូវបានដកចេញឬចាកចេញពីការគ្រប់គ្រងរបស់ព្រះគ្រិស្តទទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រិស្តគឺសំខាន់ជាងអ្វីទាំងអស់ ហើយគង់នៅក្នុងប្រជាជាតិរបស់ទ្រង់ទាំងអស់» (សូមមើល៖ INVALID translate/figs-explicit)
Colossians 3:12-14
ចូលបំពាក់នូវអ្វីដែលព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ជារាស្រ្តដ៏វិសុទ្ធ និងជាទីស្រឡាញ់ មានចិត្តមេត្តា
នៅពេលមនុស្សត្រូវបានបំពាក់សំលៀកបំពាក់ អ្នកជឿត្រូវបង្ហាញចិត្តមេត្តា និងគុណធម៌ខាងសីលធម៌ដទៃទៀតនៅក្នុងអាកប្បកិរិយារបស់ពួកគេចំពោះគ្នាទៅវិញទៅមក។ ការមានចិត្តតជារឿយៗត្រូវបានគេគិតថាជាចំណុចកណ្តាលនៃចិត្តមេត្តានិងអាណិតអាសូរ។ អ្នកបកប្រែអាចផ្លាស់ប្តូរផ្នែកនៃការពាក្យពេជន៍នេះនៅក្នុងធ្វើកំណែថ្មីរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «មានចិត្តមេត្តាគ្រប់ពេលវេលា» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/bita-manmade)
នូវអ្វីដែល
«ព្រោះអ្វីដែលខ្ញុំទើបតែនិយាយគឺជាការពិត»
ព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ជារាស្រ្តដ៏វិសុទ្ធ និងជាទីស្រឡាញ់
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសសម្រាប់ទ្រង់ផ្ទាល់ ដែលព្រះអង្គចង់ឃើញរស់នៅសម្រាប់ទ្រង់តែមួយ និងអ្នកដែលទ្រង់ស្រលាញ់» (សូមមើល៖ INVALID translate/figs-activepassive)
សប្បុរស
«សេចក្តីល្អ» ឬ «ចិត្តសុភាពរាបសា»
បន្ទាបខ្លួន
«ចិត្តរាបទាប» ឬ «ចិត្តទន់ទាប»
ស្លូតបូត
«ចិត្តសុភាពរាបសា»
ទ្រាំទ្រគ្នាទៅវិញទៅមក
«កុំបណ្តោយឱ្យខ្លួនឯងឆាប់ខឹងនឹងគ្នា» ឬ «ព្រមទទួលយកគ្នាទៅវិញទៅមកសូម្បីតែពេលអ្នកខកចិត្តក៏ដោយ» (សូមមើល៖ INVALID translate/figs-idiom)
សប្បុរសរវាងគ្នាទៅវិញទៅមក
«ប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមកប្រសើរជាងអ្វីដែលពួកគេទទួលបានពីបងប្អូនធ្វើចំពោះពួកគេ»
រអ៊ូរទាំចំពោះ
«រអ៊ូរទាំចំពោះ» (សូមមើល៖ INVALID translate/figs-abstractnouns)
ដែលជាចំណងនៃភាពឥតខ្ចោះ
«ដែលចងយើងជាមួយគ្នាយ៉ាងល្អឥតខ្ចោះ»
Colossians 3:15-17
ចូរឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅក្នុងចិត្តរបស់បងប្អូន
សាវ័កប៉ូលថ្លែងពីសេចក្ដីសុខសាន្ដដែលព្រះគ្រិស្ដបានប្រទានឲ្យ ដូចជាអ្នកគ្រប់គ្រង។ អាចមានន័យថា ១) «ធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យបងប្អូនមានទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយគ្នា» ឬ ២) «អនុញ្ញាតឱ្យព្រះជាម្ចាស់ផ្តល់ឱ្យបងប្អូននូវសេចក្តីសុខសាន្តនៅក្នុងចិត្តបងប្អូន» (សូមមើល៖ INVALID translate/figs-metonymy)
ក្នុងចិត្តរបស់បងប្អូន
ជាធម្មតាសាវ័កប៉ូលថ្លែងពីក្នុងចិត្ត ប្រៀបដូចជាកន្លែងដែលមនុស្សមានអារម្មណ៍ថាមានលក្ខខណ្ឌជាក់លាក់ដូចជាសន្តិភាព។ បងប្អូនគួរតែប្រើការបញ្ចេញមតិបែបជាទូទៅបំផុតនៅក្នុងភាសារបស់បងប្អូនសម្រាប់អារម្មណ៍សុខសាន្ដ។ (សូមមើល៖figs-metaphor)
ចូលឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្តរស់នៅក្នុងបងប្អូន
សាវ័កប៉ូលថ្លែងពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ ប្រៀបដូចជាមនុស្សមានសមត្ថភាពអាចរស់នៅខាងក្នុងមនុស្សឯទៀត។ «ជឿទុកចិត្តលើការសន្យារបស់ព្រះគ្រិស្តជានិច្ច» (សូមមើល៖ INVALID translate/figs-metaphor)
ទូន្មានគ្នាទៅវិញទៅមក
«ដោយប្រុងប្រយ័ត្ន និងលើកទឹកចិត្តគ្នាទៅវិញទៅមក»
ទំនុកតម្កើង ចម្រៀងសរសើរ និងបទចម្រៀងដែលមកពីព្រះវិញ្ញាណ
«ជាមួយនឹងចំរៀងគ្រប់ប្រភេទ ដើម្បីសរសើរតម្កើងព្រះជាម្ចាស់»
អរព្រះគុណថ្វាយព្រះជាម្ចាស់ដោយចេញពីចិត្ត
«ដួងចិត្តដោយអរព្រះគុណ»
ទាំងពាក្យសម្ដី និងកាយវិការ
ការថ្លែង ឬការប្រព្រឹត្រ
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ
«លើកកិត្តិយសព្រះអម្ចាស់យេស៊ូ» ឬ «ដោយអំណាចរបស់ព្រះអម្ចាស់យេស៊ូ»
តាមរយៈព្រះយេស៊ូ
អាចមានន័យថា ១) ដោយព្រោះទ្រង់បានធ្វើការល្អឬ ២) ដោយព្រោះទ្រង់បានធ្វើឲ្យ មនុស្សអាចនិយាយទៅកាន់ព្រះអង្គបានហើយអរព្រះគុណទ្រង់។ (សូមមើល៖ INVALID translate/figs-metaphor
Colossians 3:18-21
ប្រយោគភ្ជាប់៖
បន្ទាប់មកសាវ័កប៉ូលបានផ្ដល់ការណែនាំពិសេសដល់ប្រពន្ធ ប្ដី កូនៗ ឪពុក ទាសករ និងចៅហ្វាយ។
ប្រពន្ធគ្រប់គ្នាអើយ ចូរចុះចូល
«ប្រពន្ធគ្រប់គ្នាអើយ ចូរគោរព»
ដើម្បីឲ្យបានសមរម្យ
«ឲ្យបានសមស្រប» ឬ «ឲ្យបានត្រឹមត្រូវ»
មិនត្រូវមួម៉ៅដាក់
«កុំធ្វើបាបជាមួយ» ឬ «កុំខឹងនឹង»
ចូរកុំខឹងកូនរបស់អ្នកឡើយ
«ចូរកុំធ្វើឱ្យកូនរបស់បងប្អូនខឹងឡើយ»
Colossians 3:22-25
ចូរគោរពម្ចាស់របស់ខ្លួនក្នុងលោកនេះ
«ចូរគោរពម្ចាស់របស់ខ្លួនជាមនុស្ស»
មិនត្រូវធ្វើព្រោះផ្គាប់ភ្នែកម្ចាស់
«កុំគោរពម្ចាស់របស់បងប្អូន នៅពេលដែលគាត់កំពុងសង្កេតមើលបងប្អូនឡើយ ទោះបីបងប្អូនត្រូវការផ្គាប់ចិត្តមនុស្ស»។
ថ្វាយព្រះអម្ចាស់
«ដូចជាបងប្អូនធ្វើការថ្វាយព្រះអម្ចាស់»
រង្វាន់ពីព្រះអម្ចាស់ជាកេរមរតក
«កេរមរតកដែលជារង្វាន់របស់បងប្អូន»
កេរមរតក
ការទទួលនូវអ្វីដែលព្រះបានសន្យាដល់អ្នកជឿ ប្រៀបបានដូចជាទទួលមរតក និងទ្រព្យសម្បត្តិពីក្រុមគ្រួសារ។ (សូមមើល៖ INVALID translate/figs-metaphor)
ដ្បិតអស់អ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះនឹងទទួលពិន័យ
«ព្រះជាម្ចាស់នឹងដាក់ទោសអ្នកដែលប្រព្រឹត្ដអំពើទុច្ចរិត»
អស់អ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត
អស់អ្នកណាដែលប្រព្រឹត្រអំពើទុច្ចរិតយ៉ាងសកម្មនិងគ្រប់បែបយ៉ាង
ដោយមិនរើសមុខឡើយ
«ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សគ្រប់គ្នាដោយរបៀបដូចគ្នា»
Colossians 4
Colossians 4:1
ប្រយោគភ្ជាប់៖
បន្ទាប់ពីបានថ្លែងទៅកាន់ចៅហ្វាយ សាវ័កប៉ូលបានបញ្ចប់ការណែនាំពិសេសរបស់លោក ដល់អ្នកជឿដទៃទៀតនានៅក្នុងក្រុមជំនុំក្រុងកូឡូស។
ត្រឹមត្រូវនិងយុត្តិធម៌
ពាក្យទាំងនេះមានន័យថាស្ទើរតែដូចគ្នាហើយត្រូវបានប្រើដើម្បីបញ្ជាក់ពីអ្វីដែលត្រឹមត្រូវខាងសីលធម៌។ (សូមមើល៖ INVALID translate/figs-doublet)
អ្នកក៏មានចៅហ្វាយមួយនៅស្ថានបរមសុខដែរ
ព្រះជាម្ចាស់មានបំណង ឲ្យទំនាក់ទំនងរវាងម្ចាស់លើលោកិយ៍ និងខ្ញុំបម្រើរបស់គេបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះជាម្ចាស់ ដែលជាម្ចាស់នៅស្ថានបរមសុខស្រឡាញ់អ្នកបម្រើរបស់ព្រះអង្គនៅផែនដី រួមទាំងចៅហ្វាយរបស់អ្នកបម្រើនៅលើផែនដី។
Colossians 4:2-4
ប្រយោគភ្ជាប់៖
សាវ័កប៉ូលបន្តផ្តល់ការណែនាំដល់អ្នកជឿអំពីរបៀបរស់នៅនិងនិយាយ។
ព័ត៌មានទូទៅ៖
ពាក្យថា «យើង» សំដៅលើ សាវ័កប៉ូល និងលោកធីម៉ូថេ តែមិនមែនអ្នកនៅក្រុងកូឡូសទេ។ (សូមមើល៖ INVALID translate/figs-exclusive)
ចូរបន្តព្យាយាមអធិស្ឋាន
«បន្តអធិស្ឋានដោយស្មោះត្រង់» ឬ «បន្តអធិស្ឋានជានិច្ច»
ព្រះអង្គបើកទ្វារ
«ព្រះជាម្ចាស់ប្រទានឲ្យមានឱកាស» (សូមមើល៖figs-metaphor)
សេចក្ដីពិតដែលលាក់កំបាំងរបស់ព្រះគ្រិស្ត
នេះសំដៅទៅលើដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ដដែលមិនទាន់ត្រូវបានគេយល់ មុនពេលព្រះគ្រិស្ដបានយាងមក។
ហើយខ្ញុំបានជាប់ឃុំឃាំងដោយព្រោះការនេះ
ពាក្យថា «ជាប់ឃុំឃាំង» នៅទីនេះជាការប្រៀបប្រដូចដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ ការបកប្រែរបៀបផ្សេងទៀត «គឺការប្រកាសព្រះបន្ទូលព្រះយេស៊ូគ្រិស្ត ថាពេលនេះខ្ញុំកំពុងជាប់ឃុំក្នុងពន្ធនាគារ» (សូមមើល៖ INVALID translate/figs-metonymy)
សូមអធិស្ឋានឲ្យខ្ញុំយល់ច្បាស់
«សូមអធិស្ឋានឲ្យខ្ញុំអាចថ្លែងពីព្រះបន្ទូលព្រះយេស៊ូវគ្រិស្តយ៉ាងច្បាស់»
Colossians 4:5-6
ចូរដើរដោយប្រាជ្ញាជាមួយអ្នកដែលមិនទាន់ជឿ
គំនិតនៃការដើរត្រូវបានគេប្រើជាញឹកញាប់សម្រាប់គំនិតនៃរៀបចំជីវិតរបស់ខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «រស់នៅតាមរបៀបមួយដែលអ្នកមិនជឿ នឹងឃើញថាអ្នកមានប្រាជ្ញា» (សូមមើល៖ INVALID translate/figs-metaphor)
ចេះរៀបចំពេលវេលា
«ចូររៀបចំអ្វីដែលល្អបំផុតដែល បងប្អូនអាចធ្វើបានជាមួយពេលវេលារបស់បងប្អូន» ឬ «ចូរដាក់ពេលវេលាដើម្បីប្រើប្រាស់បានល្អបំផុត» (សូមមើល៖ INVALID translate/figs-idiom)
សូមឲ្យសម្ដីរបស់បងប្អូនបានប្រកបដោយព្រះគុណជានិច្ច។ ឲ្យពួកគេទទួលបានពាក្យដែលមានខ្លឹមសារ
អាហារជាមួយអំបិល គឺជាពាក្យប្រៀបធៀបសម្រាប់ពាក្យដែលបង្រៀនអ្នកដទៃ ហើយអ្នកទាំងនោះចូលចិត្តស្តាប់។ «សូមឱ្យការសន្ទនារបស់បងប្អូនតែងតែមានភាពទន់ភ្លន់និងទាក់ទាញ» (សូមមើល៖ INVALID translate/figs-metaphor)
ដើម្បីឲ្យបងប្អូនអាចដឹងពីរបៀបដែលបងប្អូនឆ្លើយតបទៅមនុស្សម្នាក់ៗ
«ដូច្នេះបងប្អូនអាចដឹងពីរបៀបឆ្លើយសំណួរ ពីនរណាម្នាក់អំពីព្រះយេស៊ូវគ្រិស្ត» ឬ «ដូច្នេះបងប្អូនអាចប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាបានយ៉ាងល្អ»
Colossians 4:7-9
ប្រយោគភ្ជាប់៖
សាវ័កប៉ូលបានបញ្ចប់ជាមួយនឹងការណែនាំពិសេសអំពីមនុស្សយ៉ាងច្បាស់លាស់ ប្រៀបដូចជាការសួរសុខទុក្ខនិងពីអ្នកជឿម្នាក់ៗ។
ព័ត៌មានទូទៅ៖
លោកអូនេស៊ីមជាខ្ញុំបម្រើរបស់លោកភីលេម៉ូននៅទីក្រុងកូឡូស។ គាត់បានលួចលុយពីលោកភីលេម៉ូនហើយរត់ទៅទីក្រុងរ៉ូមជាកន្លែងដែលគាត់បានក្លាយជាគ្រិស្តបរិស័ទតាមរយៈការបំពេញព័ន្ធកិច្ចរបស់សាវ័កប៉ូល។ ឥឡូវនេះ លោកទីឃីកុស និងលោកអូនេស៊ីមជាអ្នកនាំសំបុត្ររបស់សាវ័កប៉ូលទៅក្រុងកូឡុស។
រឿងអ្វីដែលទាក់ទងជាមួយខ្ញុំ
«គ្រប់បញ្ហាដែលបានកើតឡើងចំពោះខ្ញុំ» (UDB)
ជាអ្នកបម្រើ
«ជាអ្នកបំរើ» ទោះបីសាវ័កប៉ូលជាមនុស្សមានសេរីភាពក៏ដោយ ក៏លោកចាត់ទុកខ្លួនលោកជាអ្នកបំរើរបស់ព្រះគ្រិស្ត ហើយឃើញថាលោកទីឃីកុសជាអ្នកបម្រើផងដែរ។
របស់យើង
ពាក្យនេះមិនបានរាប់បញ្ចូលជាមួយអ្នកនៅក្រុងកូឡូសឡើយ។ (សូមមើល៖ INVALID translate/figs-exclusive)
ក៏អាចលើកទឹកចិត្តដល់បងប្អូនដែរ
ដួងចិត្តត្រូវបានគេគិតថាជាចំណុចកណ្តាលនៃអារម្មណ៍ជាច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «អាចលើកទឹកចិត្តដល់បងប្អូន» (សូមមើល៖ INVALID translate/figs-metaphor)
ជាបងប្អូនដែលស្មោះត្រង់
សាវ័កប៉ូលបានហៅលោកអូនេស៊ីម ជាគ្រីស្តបរិស័ទ និងអ្នកបម្រើរបស់ព្រះគ្រិស្ត
ពួកគេនឹងជម្រាប
«លោកអូនេស៊ីម និងលោកទីឃីកុសនឹងជម្រាប»
ពីអ្វីដែលបានកើតឡើងនៅទីនេះ
ពួកគេនឹងប្រាប់អ្នកជឿនៅក្រុងកូឡូសទាំងអស់នូវអ្វីដែលបានកើតឡើងដែលសាវ័កប៉ូលកំពុងរស់នៅសព្វថ្ងៃ។ កាលនោះបានថ្លែងថាសាវ័កប៉ូលស្ថិតនៅក្នុងទីក្រុងរ៉ូមនៅក្រោមការឃុំឃាំងក្នុងផ្ទះ ឬនៅក្នុងគុកនៅពេលនេះ។
Colossians 4:10-11
លោកអើរីស្តាក
គាត់ត្រូវបាននៅក្នុងគុកជាមួយសាវ័កប៉ូលនៅក្រុងអេភេសូរ នៅពេលដែលសាវ័កប៉ូលបានសរសេរសំបុត្រទៅកាន់ក្រុងកូឡូស។
ប្រសិនបើ គាត់មកសុខទុក្ខ
«ប្រសិនបើលោកម៉ាកុសមកសួរសុខទុក»
ហើយលោកយេស៊ូ ហៅលោកយូស្ទូស
នេះជាមនុស្សដែលបំពេញព័ន្ធកិច្ចជាមួយនឹងសាវ័កប៉ូល។
មានតែអ្នកកាត់ស្បែកអ្នកនេះឯង សម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់
សាវ័កប៉ូលប្រើពាក្យ «ការធ្វើពិធីកាត់ស្បែក» ត្រង់នេះសំដៅលើជនជាតិយូដា ដោយព្រោះតែយោងទៅតាមបទគម្ពីរសញ្ញាចាស់ ដែលប្រុសៗជនជាតិយូដាទាំងអស់ត្រូវកាត់ស្បែក។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសទាំងបីនាក់នេះ គឺជាអ្នកជឿលើជនជាតិយូដាតែមួយគត់ ដែលធ្វើការជាមួយខ្ញុំដើម្បីប្រកាសព្រះជាម្ចាស់ជាស្តេចតាមរយៈព្រះគ្រិស្ដយេស៊ូ» (UDB) (សូមមើល៖ INVALID translate/figs-metonymy)
មានតែអ្នកកាត់ស្បែកអ្នកនេះឯង
បុរសទាំងនេះ គឺលោកអើរីស្តាក លោកម៉ាកុស និងលោកយូសស តែម្នាក់គត់ដែលបានកាត់ស្បែក»
Colossians 4:12-14
ព័ត៌មានទូទៅ៖
ស្រុកឡៅឌីសេ ព្រមទាំងស្រុកហេរ៉ាប៉ូល គឺជាក្រុងដែលនៅជិតនឹងក្រុងកូឡូស។
លោកអេប៉ាប្រាស
លោកអេប៉ាប្រាសគឺជាបុរសដែលបានអធិប្បាយពីដំណឹងល្អដល់ប្រជាជននៅទីក្រុងកូឡូស។ (សូមមើលនៅជំពូក ១៖៧)
ម្នាក់ក្នុងចំណោមបងប្អូន
«ពីទីក្រុងរបស់បងប្អូន» ឬ «អ្នកនៅក្នុងក្រុងជាមួយបងប្អូន» (UDB)
ជាអ្នកបម្រើរបស់ព្រះយេស៊ូដែរ
«ជាសិស្សបេ្តជ្ញាចិត្តរបស់ព្រះយេស៊ូគ្រិស្ត»
គាត់តែងតែអធិស្ឋានសម្រាប់បងប្អូន
«អធិស្ឋានយ៉ាងស្មោះអស់ពីចិត្តសំរាប់បងប្អូន»
បងប្អូនអាចឈេររឹងមាំ និងពេញលក្ខណៈ
«បងប្អូនអាចឈរមានភាពចាស់ទុំនិងមានទំនុកចិត្ត»
ខ្ញុំអាចធ្វើជាសាក្សីសម្រាប់គាត់បាន ថាគាត់ពិតជាប្រឹងប្រែងសម្រាប់បងប្អូន
«ខ្ញុំបានសង្កេតឃើញថាគាត់ពិតជាប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់បងប្អូន» (UDB)
លោកដេម៉ាស
នេះជាសហការីមួយផ្សេងទៀតរបស់សាវ័កប៉ូល។
Colossians 4:15-17
បងប្អូន
នេះមានន័យថាបងប្អូនគ្រីស្ទានទាំងបុរសនិងស្ត្រី។
ស្រុកឡៅឌីសេ
ជាស្រុុកមួយដែលនៅជាប់នឹងក្រុងកូឡូស ដែលមានក្រុមជំនុំមួយផងដែរ។
នាងនឹមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅក្នុងផ្ទះរបស់នាងដែរ
ស្ត្រីម្នាក់ឈ្មោះនីមផាស បានរៀបចំក្រុមជំនុំតាមផ្ទះ។ ការបកប្រែរបៀបផ្សេងទៀតៈ «នាងនីមផាស និងអ្នកជឿដទៃទៀតបានជួបជុំគ្នានៅក្នុងផ្ទះរបស់នាង» (UDB)
សូមជម្រាបលោកអើឃីព ត្រូវយកចិត្តទុកដាក់ចំពោះព័ន្ធកិច្ចដែលអ្នកទទួលបាននៅក្នុងព្រះអម្ចាស់ ដែលអ្នកគួរតែធ្វើការនេះ។
សាវ័កប៉ូលរំលឹកលោកអើឃីព ពីកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់គាត់ លោកអើឃីព ដែលមានកាតព្វកិច្ចចំពោះព្រះជាម្ចាស់ ដែលគាត់គួរតែធ្វើការនេះ។ ពាក្យថា «ត្រូវយកចិត្តទុកដាក់» «អ្នកទទួលបាន» និង «អ្នកគួរតែធ្វើការនេះ» ទាំងអស់នេះសំដៅលើ លោកអើឃីព ហើយគួរតែមានតែមួយគត់។ (សូមមើល៖ INVALID translate/figs-you)
Colossians 4:18
ប្រយោគភ្ជាប់ៈ
សាវ័កប៉ូលបានបញ្ចប់ការសរសេរសំបុត្ររបស់លោកជាមួយនឹងពាក្យសួរសុខទុក្ខ ដែលសរសេរដោយដៃរបស់លោកផ្ទាល់។
សូមចាំថាខ្ញុំនៅជាប់ឃុំឃាំង
សាវ័កប៉ូលថ្លែងពីជាប់ឃុំឃាំងនៅពេលលោកមានន័យថាការជាប់ឃុំឃាំងរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមនឹកចាំខ្ញុំហើយអធិស្ឋានអោយខ្ញុំនៅពេលដែលខ្ញុំនៅជាប់ឃុំឃាំង» (សូមមើល៖ INVALID translate/figs-metonymy)
សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់នៅជាប់ជាមួយបងប្អូន
ពាក្យថា «ព្រះគុណ» តំណាងឲ្យព្រះជាម្ចាស់ ដែលព្រះអង្គបង្ហាញព្រះគុណ ឬធ្វើការល្អដល់អ្នកជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសូមអង្វរព្រះជាម្ចាស់យេស៊ូគ្រិស្តរបស់យើង បន្តធ្វើការល្អចំពោះបងប្អូនទាំងអស់គ្នា» (UDB) (សូមមើល៖ INVALID translate/figs-metonymy)