Zephaniah
Zephaniah 1
Zephaniah 1:1-3
ព្រះបន្ទូលរបស់ព្រះអម្ចាស់
«ជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល» (សូមមើលៈ INVALID translate/figs-idiom)
ព្រះអម្ចាស់
នេះគឺជាព្រះនាមព្រះអម្ចាស់ដែលបើកសម្តែងដល់មនុស្សនៅក្នុងសម្ព័ន្ធមេត្រីចាស់។ សូមមើលទំព័រនៃការបកប្រែពាក្យអំពី ព្រះអម្ចាស់ទាក់ទងនឹងការបកប្រែនេះ។
យើងនឹងបំផាញអ្វីៗទាំងអស់ ចេញពីផ្ទៃនៃផែនដី...យើងនឹងដកមនុស្សពីផែនដី
ទាំងនេះជាចេតនាបំផ្លើសដែលព្រះអម្ចាស់ដើម្បីបង្ហាញពីកំហឹងរបស់ព្រះអង្គចំពោះអំពើបាបរបស់មនុស្ស។ (សូមមើលៈfigs-hyperbole)
ដក
ការបំផ្លាញដែលគេនិយាយប្រៀបដូចជាការកាត់អ្វីមួយចេញពីផ្នែកណាមួយ។ (សូមមើលៈ INVALID translate/figs-metaphor)
Zephaniah 1:4-6
មីលកូម
«មីលកូម» អាចជាឈ្មោះផ្សេងទៀតរបស់រូបព្រះ «ម៉ូឡិច»។ (សូមមើលៈ INVALID translate/translate-names)
Zephaniah 1:7-9
ព្រះអម្ចាស់បានរៀបចំថ្វាយយញ្ញបូជា ហើយបានញែកភ្ញៀវរបស់ព្រះអង្គដោយឡែក
ភាសានេះគឺបង្ហាញផែនការចុងក្រោយរបស់ព្រះជាម្ចាស់ និង ពីរបៀបដែលព្រះអង្គប្រើខ្មាំងសត្រូវរបស់ប្រជាជន របស់ព្រះអង្គដើម្បីសម្រេចផែនការនោះ។ (សូមមើលៈ INVALID translate/figs-idiom)។
គ្រប់គ្នាដែលពាក់សំលៀកបំពាក់ជនជាតិដទៃ
ឃ្លានេះណែនាំឲ្យប្រជាជនអ៊ីស្រាអែលស្លៀកពាក់ដូចគ្នាទៅនឹងសាសន៍ដទៃ ដើម្បីបង្ហាញចិត្តអាណិតអាសូរចំពោះទំនៀមទម្លាប់ និង ការថ្វាយបង្គំព្រះដទៃរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-idiom)។
នៅថ្ងៃនោះ
«នៅថ្ងៃរបស់ព្រះអម្ចាស់»
អស់អ្នកដែលលោតរំលងទ្វារ
នេះគឺជាឯកសារយោងចំពោះមនុស្សដែលថ្វាយបង្គំទេវរូបពិសេសមួយដែលហៅថា «ដាកាន» ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលក្រាបថ្វាយបង្គំ ដាកាន» (សូមមើលៈ INVALID translate/figs-idiom)។
Zephaniah 1:10-11
សេចក្តីប្រកាសរបស់ព្រះអម្ចាស់
ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលព្រះអម្ចាស់បានប្រកាស» ឬ «អ្វីដែលព្រះអម្ចាស់បានមានបន្ទូល»
មាត់ទ្វារត្រី
មាត់ទ្វារត្រីជាទ្វារមួយនៅក្នុងទីក្រុង។
ទ្រហោយំចេញមកពីស្រុកទីពីរ
ការបកប្រែរបៀបផ្សេងទៀតៈ «សម្រែកយំសោកខ្លាំងៗចេញពីស្រុកទីពីរ» ស្រុកទីពីរជាផ្នែកថ្មីមួយនៃក្រុងយេរូសាឡិម។
ចេញពីភ្នំ
នេះសំដៅទៅលើភ្នំដែលនៅជុំវិញក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «ចេញពីភ្នំដែលនៅជុំវិញក្រុងយេរូសាឡិម»
ដែលជាអ្នកជំនួញទាំងអស់នឹងបំផ្លាញ អ្នកដែលទារប្រាក់នឹងត្រូវកាត់ចេញ
ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលលក់ដូរទំនិញ អ្នកជំនួញនឹងត្រូវសម្លាប់ចោល»
Zephaniah 1:12-13
យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម
គ្មាននណារម្នាក់អាចលាក់ខ្លួនពីព្រះអម្ចាស់បានឡើយ។
នៅសម្ងំ
ពួកគេគិតថារួចខ្លួនពីបញ្ហា។ (សូមមើលៈ INVALID translate/figs-idiom)
គិតនៅក្នុងចិត្ត
ពួកគេយ៉ាងច្បាស់។ (សូមមើលៈ INVALID translate/figs-idiom)
Zephaniah 1:14-16
ជិតមកដល់ហើយ និងមកដល់ក្នុងពេលឆាប់ៗ
ពាក្យដដែលៗនៃពាក្យ «ជិត» រួមជាមួយឃ្លា «មកដល់ក្នុងពេលឆាប់ៗ» បញ្ជាក់ថាថ្ងៃដែលព្រះអម្ចាស់នឹងជំនុំជំរះមនុស្សនឹងមកដល់ឆាប់ៗ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជិត ហើយមកដល់ឆាប់ៗ» (សូមមើលៈ INVALID translate/figs-doublet)
ថ្ងៃនោះ ជាថ្ងៃនៃកំហឹង...ប៉ម
ប្រយោគនេះគឺបញ្ជាក់ឲ្យឃើញថាការជំនុំជំរះរបស់ព្រះជាម្ចាស់នឹងគួរឲ្យខ្លាចប៉ុណ្ណា។ ការនឹងមានការលើកឡើងមកនិយាយជាច្រើន ហើយបង្ហាញពីការដែលនឹងបំផ្លាញនៃការជំនុំជំរះលើកចុងក្រោយដោយព្រះជាម្ចាស់។ វាបង្កើតការសង្កត់ធ្ងន់បែបនេះ។
ជាថ្ងៃនៃទុក្ខព្រួយ និងវេទនា
ពាក្យថា «ទុក្ខព្រួយ» និង «វេទនា» មានន័យដូចគ្នា ហើយបញ្ជាក់កម្រិតទុក្ខព្រួយ ឈឺចាប់របស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃមួយដែលមនុស្សនឹងមានអារម្មណ៍សោកសង្រេងខ្លាំង» (សូមមើលៈ INVALID translate/figs-doublet)
ថ្ងៃមួយនៃព្យុះសង្ឃរានិងការបំផ្លិចបំផ្លាញ
ពាក្យនៅទីនេះ «ព្យុះសង្ឃរា» សំដៅទៅលើការថ្លែងពីការជំនុំជំរះ។ ពាក្យថា «ការបំផ្លិចបំផ្លាញ» ពិពណ៌នាអំពីឥទ្ធិពលនៃការជំនុំជំរះនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃនៃព្យុះសង្ឃរាដែលបំផ្លាញ» ឬ «ថ្ងៃនៃការជំនុំជំរះដែលបំផ្លិចបំផ្លាញ» (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metonymy)
ថ្ងៃនៃយប់ខ្មៅងងឹត ជាថ្ងៃដែលមានពពកក្រាស់ខ្មៅ
ពាក្យថា «យប់ខ្មៅងងឹត» និង «ពពកក្រាស់ខ្មៅ» មានន័យដូចគ្នា ហើយបញ្ជាក់ពីកម្រិតខ្មៅងងិត។ ពាក្យទាំងពីរនេះសំដៅទៅលើពេលវេលានៃគ្រោះមហន្តរាយ ឬ ការជំនុំជំរះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃដែលពេញដោយភាពខ្មៅងងិត» ឬ « ថ្ងៃនៃការជំនុំជំរះដ៏គួរឲ្យខ្លាច» (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metonymy)
ជាថ្ងៃនៃសម្លេងត្រែ និងសម្រែកសឹកសង្គ្រាមច្បាំង
ពាក្យថា «សម្លេងត្រែ» និង «សម្រែកសឹកសង្គ្រាមច្បាំង» មានន័យដូចគ្នានៅទីនេះ។ ពាក្យទាំងពីរមានន័យសំដៅចំពោះទាហានដែលត្រៀមច្បាំង» (សូមមើលៈ INVALID translate/figs-doublet)
កំផែងការពារទីក្រុង និងប៉មខ្ពស់ៗ
ឃ្លាទាំងពីរនេះសំដៅទៅលើបន្ទាយយោធា។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីក្រុងដែលមានកំពែងការពាររឹងមាំ» (សូមមើលៈ INVALID translate/figs-doublet)
Zephaniah 1:17-18
ដើរដូចមនុស្សខ្វាក់...ចាក់បង្ហូរដូចជាធូលីដី...ផ្នែកខាងក្នុងដូចជាលាមក
ឃ្លាទាំងបីនេះបង្ហាញពីការប្រៀបធៀបដើម្បីបង្ហាញពីអ្វីដែឡពួកគេមានជាធម្មតា។ (សូមមើលៈ INVALID translate/figs-simile)
ដោយភ្លើងប្រចណ្ឌ
នេះសំដៅទៅលើអំណាចនៃកំហឹងរបស់ព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-hyperbole)
Zephaniah 2
Zephaniah 2:1-3
ចូរប្រមូលផ្តុំគ្នា និងប្រជុំប្រជាជាតិ
ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ ពាក្យទាំងពីរនេះរួមចូលគ្នាដើម្បីពង្រឹងបទបញ្ញត្តិ ដើម្បីឲ្យមនុស្សប្រែចិត្តពីអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រមូលផ្តុំគ្នា» (សូមមើលៈ INVALID translate/figs-doublet)
ប្រជាជាតិដែលមិនមានភាពអៀនខ្មាស
ប្រជាជាតិមិនមានការសោកស្តាយចំពោះអំពើបាបរបស់ពួកគេ។
ថ្ងៃនោះត្រូវខ្ចាត់ខ្ចាយដូចជាអង្កាម
អង្កាមជាផ្នែកមិនសំខាន់មួយរបស់រុក្ខជាតិ ដែលត្រូវគេបោះចោល ដូច្នេះថ្ងៃនោះក៏នឹងកន្លងទៅលឿន។ (សូមមើលៈ INVALID translate/figs-simile)។
មុនពេលដែលថ្ងៃនៃព្រះជាម្ចាស់ដាក់ទោសមនុស្សគ្រប់គ្នា នឹងត្រូវខ្ចាត់ខ្ចាយដូចជាអង្កាមហោះតាមខ្យល់ មុនពេលព្រះអម្ចាស់ព្រះពិរោធមកលើអ្នករាល់គ្នា
ព្យាការីថ្លែងដដែលៗពីឃ្លាដូចគ្នានេះស្ទើរតែទាំងស្រុង ដើើម្បីបញ្ជាក់ពីការជំនុំជំរះរបស់ព្រះអម្ចាស់ថាគួរឲ្យខ្លាចប៉ុណ្ណា និង លឿនប៉ុណ្ណាដើម្បីឲ្យមនុស្សត្រូវតែប្រែចិត្ត។ (សូមមើលៈ INVALID translate/figs-parallelism)។
ព្រះពិរោធរបស់ព្រះអម្ចាស់
នេះតំណាងឲ្យចេតនារបស់ព្រះជាម្ចាស់ក្នុងការកាត់ទោស។ (សូមមើលៈ INVALID translate/figs-metonymy)
Zephaniah 2:4-5
ពួកគេនឹងទៅក្រៅអាសដូឌនៅពេលល្ងាច ហើយក្រុងអេក្រូននឹងត្រូវដកចេញ
ប្រជាជននឹងត្រូវគេដេញចេញពីទីក្រុងទាំងនោះជាបន្ទាន់។
រហូតដល់គ្មានអ្នករស់នៅ
ការបកប្រែរបៀបផ្សេងទៀតៈ «រហូតដល់គ្មាននណារម្នាក់នៅទីនោះ»។
Zephaniah 2:6-7
ដូច្នេះតាមឆ្នេរសមុទ្រនឹងក្លាយទៅជា...សម្រាប់សត្វចៀម
ផ្នែកនៃខ មានន័យមិនច្បាស់លាស់ និង បកប្រែក្នុងរបៀបផ្សេងទៀតតាមជំនាន់ថ្មី។
ទ្រុងចៀម
ទ្រុងចៀមជាកន្លែងតូចមួយនៅជុំវិញរបង ដើម្បីឲ្យចៀមនៅជាមួយគ្នា។
សម្រាក
មានន័យថាគេងនៅលើគ្រែ
Zephaniah 2:8-11
សេចក្តីប្រកាសរបស់ព្រះអម្ចាស់នៃសកលលោក
«អ្វីដែលព្រះអម្ចាស់បានប្រកាស» ឬ «អ្វីដែលព្រះអម្ចាស់នៃសកលលោកបានប្រកាស»
Zephaniah 2:12-14
កំពូលជួរសរសររបស់នាង
នៅពេលដែលអគារត្រូវគេបំផ្លាញ និង រលំដួល សរសរគេប្រើដើម្បីតុបតែង និង ទ្រអាគារនោះវាតែងតែនៅឈរដដែល។
ធ្នឹម
ធ្នឹមជាឈើវែង ហើយមាំដែលគេប្រើដើម្បីរក្សាឲ្យអគារនៅរឹងមាំ។
Zephaniah 2:15
ហួចចំអក ហើយអង្រន់ដៃ
ហួចចំអកជាសម្លេងកំហឹង។ ឃ្លានេះបង្ហាញអំពីកំហឹងរបស់ប្រជាជនចំពោះក្រុងនីនីវេ។
Zephaniah 3
Zephaniah 3:1-2
ពួកគេនេះមិនបានស្តាប់សម្លេងរបស់ព្រះអម្ចាស់
ប្រជាជននៅក្រុងយេរូសាឡិមមិនបានស្តាប់បង្គាប់នូវអ្វីដែលព្រះជាម្ចាស់ចាត់ឲ្យព្យាការីរបស់ព្រះអង្គបង្រៀនដល់ពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)
មិនអាចចូលជិតព្រះអម្ចាស់បានឡើយ
មនុស្សគេមិនមានដួងចិត្តក្នុងការថ្វាយបង្គំព្រះ និង ស្តាប់បង្គាប់ព្រះជាម្ចាស់ឡើយ។
Zephaniah 3:3-4
ក្រុមមេដឹកនាំកណ្តាលក្រុង នាំគ្នាគ្រហឹមដូចសត្វសិង្ហ
ការបកប្រែរបៀបផ្សេងទៀតៈ «មេដឹកនាំរបស់ក្រុងយេរូសាឡិមប្រើអំពើហឹង្សា» (សូមមើលៈ INVALID translate/figs-metaphor)
ពួកចៅក្រមដូចជាសត្វចចកដែលចេញនៅពេលល្ងាចស៊ីរហូតដល់ព្រឹកឡើង
ការបកប្រែរបៀបផ្សេងទៀតៈ ចៅក្រមគេជាមនុស្សអាក្រក់ដែលរឹបយករបស់ដែលជាកម្មសិទ្ធរបស់អ្នកដទៃ»។ នេះក៏ជាពាក្យប្រៀបធៀបដែរ។
ពួកព្យាការីគេព្រហើន ហើយជាមនុស្សក្បត់
ការបកប្រែរបៀបផ្សេងទៀតៈ «ព្យាការីរបស់គេមិនស្តាប់បង្គាប់ និង ជាមនុស្សមិនស្មោះត្រង់»។
Zephaniah 3:5
គ្មានអ្វីដែលអាចលាក់កំបាំងក្នុងពន្លឺ
ការបកប្រែរបៀបផ្សេងទៀតៈ «ភាពយុត្តិធម៌របស់គាត់គឺត្រូវបានបង្ហាញយ៉ាងច្បាស់នៅចំពោះមនុស្សគ្រប់គ្នា» (សូមមើលៈ INVALID translate/figs-litotes)
Zephaniah 3:6-7
យើងធ្វើឲ្យផ្លូវរបស់ពួកគេខូតខាត ដូច្នេះគ្មាននរណាម្នាក់អាចដើរកាត់ទីនោះឡើយ។ ទីក្រុងរបស់ពួកគេត្រូវបានខ្ទេចខ្ទី ដូច្នេះគ្មានមនុស្សណាស្នាក់អាស្រ័យបានឡើយ
ព្រះអម្ចាស់បញ្ជាក់ពីគំនិតពីផ្សេងគ្នាដើម្បីបញ្ជាក់ពីការបង្ហាញពីទីក្រុងទាំងស្រុង។ (សូមមើលៈ INVALID translate/figs-parallelism)
Zephaniah 3:8
សេចក្តីប្រកាសរបស់ព្រះអម្ចាស់
នេះមានន័យថាអ្វីដែលព្រះអម្ចាស់បានប្រកាស។
យើងក្រោកឡើងដើម្បីជនរងគ្រោះឡើង
«យើងក្រោកឡើងដើម្បីបំផ្លាញជនរងគ្រោះ»
ប្រមូលផ្តុំជនជាតិក្នុងនគរនេះ
ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយបញ្ជាក់ថាព្រះអម្ចាស់នឹងកាត់ទោសប្រជាជាតិទាំងអស់។ (សូមមើលៈfigs-parallelism)
សេចក្តីក្រោធរបស់យើង ជាសេចក្តីក្រោធដ៏សាហាវ
ពាក្យថា «សេចក្តីក្រោធ» និង «សេចក្តីក្រោធដ៏សាហាវ» មានន័យមូលដ្ឋានដូចគ្នាហើយបញ្ជាក់ពីកម្រិតកំហឹងរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ«សេចក្តីក្រោធដ៏សាហាវរបស់យើង» (សូមមើលៈ INVALID translate/figs-doublet)
ដូច្នេះគ្រប់ទាំងផែនដីនឹងត្រូវលេបត្របាក់ដោយភ្លើងនៃកំហឹងរបស់យើង
ឃ្លានេះអាចបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះភ្លើងកំហឹងនឹងឆេះបំផ្លាញស្រុកទាំងប៉ុន្មាន» (សូមមើលៈ INVALID translate/figs-activepassive)
នឹងត្រូវលេបត្របាក់ដោយភ្លើងនៃកំហឹងរបស់យើង
កំហឹងនៅទីនេះចង់និយាយថាវាប្រៀបដូចជាភ្លើងដែលអាចឆេះបំផ្លាញអ្វីៗ។ (សូមមើលៈ INVALID translate/figs-metaphor)
Zephaniah 3:9-11
យើងនឹងឲ្យប្រជាជនមានបបូរមាត់ស្អាត
នេះគឺជារបៀបផ្សេងទៀតក្នុងការដែលនិយាយថា ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សនិយាយសេចក្តីត្រឹមត្រូវ។ (សូមមើលៈ INVALID translate/figs-metonymy)
បម្រើ យើងឈរដោយប្រកៀកស្មាគ្នាទៅវិញទៅមក
ប្រជាជននឹងរួមគ្នាក្នុងការមានដួងចិត្តបម្រើព្រះជាម្ចាស់ ដូចជាមនុស្សសាមគ្គីគ្នា នៅពេលគេឈរជាមួយគ្នាប្រកៀកស្មាគ្នា។
Zephaniah 3:12-13
គ្មានពាក្យបោកបញ្ជោតនៅក្នុងមាត់ពួកគេ
ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានរកឃើញពាក្យបោកបញ្ឆោតដែលចេញពីមាត់របស់ពួកគេឡើយ» ឬ «ពួកគេនឹងមិនពោលពាក្យបោកបញ្ឆោតឡើយ» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-metonymy)
ពួកគេនឹងដេកចុះ
ព្រះអម្ចាស់មានបន្ទូលពីប្រជាជនអ៊ីស្រាអែលដូចជាហ្វូងចៀមដែលស៊ីស្មៅ ហើយសម្រាកដោយសុវត្ថិភាព។ (សូមមើលៈ INVALID translate/figs-metaphor)
Zephaniah 3:14-18
កូនស្រីក្រុងស៊ីយ៉ូនអើយ
«នេះមានន័យប្រជាជននៅក្រុងយេរូសាឡិម»។
កុំអនុញ្ញាតិឲ្យដៃរបស់អ្នកធ្លាក់ចុះឡើយ
នេះមានន័យថា ចូរកុំអស់កម្លាំង ឬ អស់សង្ឃឹមដូចជាដៃដែលខ្សោយល្វើយឡើយ។ (សូមមើលៈ INVALID translate/figs-metaphor)
Zephaniah 3:19-20
យើងនឹងជួយសង្រ្គោះចៀម ហើយប្រមូលចៀមដែលវង្វេង
នេះហាក់បីដូចជាសំដៅទៅលើចៀមដែលខ្វិន និង វង្វេងដែលវាដូចជារូបភាពនៃប្រជាជនអ៊ីស្រាអែលដែលត្រូវគេនិរទេស។ (សូមមើលៈ INVALID translate/figs-metaphor)
ខ្វិន
នេះសំដៅទៅលើមនុស្ស ឬ សត្វដែលមិនអាចដើរបាន។
យើងនឹងធ្វើឲ្យពួកគេទៅជាសរសេីរ
គំនិតពេញលេញនៅទីនេះគឺ «យើងនឹងធ្វើឲ្យពួកគេក្លាយទៅជាវត្ថុនៃការសសើរ» នោះគឺ «យើងនឹងធ្វើឲ្យពួកគេទទួលបានការសសើរពីអ្នកដទៃ»។
នៅថ្ងៃនោះយើងនឹងដឹកនាំអ្នក នៅថ្ងៃនោះយើងនឹងប្រមូលអ្នករាល់គ្នា
ឃ្លាទាំងពីរនេះមានន័យមូលដ្ឋានដូចគ្នា ព្រះអម្ចាស់នឹងនាំប្រជាជនដែលគេនិរទេស ត្រឡប់មកស្រុកកំណើតវិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលនោះយើងនឹងប្រមូលអ្នករាល់គ្នា ហើយនាំទៅស្រុកកំណើតវិញ»។ (សូមមើលៈ INVALID translate/figs-parallelism)