ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

1 Corinthians

1 Corinthians 1

1 Corinthians 1:1-3

លោកប៉ូល

ក្នុងភាសារបស់អ្នកប្រហែលជាមានរបៀបជាក់លាក់ក្នុងការណែនាំឈ្មោះនៃអ្នកនិពន្ធ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំ​ ប៉ូល»។

លោក​សូស្ដែន ជាបងប្អូនរបស់យើង

នេះបង្ហាញថាទាំងលោកប៉ូល និងក្រុមជំនុំកូរិនថូសបានស្គាល់លោកសូស្តែន។ ការបកប្រែផ្សេងទៀតៈ «លោកសូស្តែនជាបងប្អូនដែលអ្នក ហើយនឹងខ្ញុំស្គាល់»។ (សូមមើលៈINVALID translate/translate-names និងINVALID translate/figs-explicit)

ជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស

ក្នុងភាសារបស់អ្នកប្រហែលជាមានរបៀបជាក់លាក់ក្នុងការណែនាំអំពីសមាជិកនៃក្រុមជំនុំ។​ ការបកប្រែផ្សេងទៀតៈ «បានសរសេរសំបុត្រនេះទៅបងប្អូនក្នុងក្រុមជំនុំកូរិនថូសអ្នកដែលជឿលើព្រះអម្ចាស់»។

អស់អ្នកដែលបានប្រោសជាវិសុទ្ធនៅក្នុងព្រះគ្រិស្តយេស៊ូ

ពាក្យ «ប្រោសជាវិសុទ្ឋ» សំដៅលើមនុស្សដែលព្រះជាម្ចាស់រៀបចំ និងផ្តល់កិត្តិយសឲ្យ។ ការបកប្រែផ្សេងទៀតៈ «អស់អ្នកណាដែលព្រះគ្រិស្តបានញែកទុកសម្រាប់ព្រះជាម្ចាស់» ឬ «អស់អ្នកណាដែលព្រះជាម្ចាស់បានញែកទុកសម្រាប់អង្គទ្រង់ដោយសារពួកគេជាកម្មសិទ្ធិរបស់ព្រះយេស៊ូគ្រិស្ត»។

អ្នកដែលបានទទួលការត្រាស់ហៅឲ្យក្លាយជាប្រជាជនដ៏វិសុទ្ធ

នេះអាចត្រូវបាននិយាយបញ្ជាក់ជាទម្រង់សកម្ម។​ ការបកប្រែផ្សេងទៀតៈ «អស់អ្នកដែលព្រះត្រូវបានហៅជាប្រជាជនដ៏វិសុទ្ឋ»។ (សូមមើលៈINVALID translate/figs-activepassive)

អស់អ្នកដែលទូលអង្វររកព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្ត

ពាក្យ «ព្រះនាម» នៅទីនេះចង់បង្ហាញពីមនុស្សម្នាក់ ជាអង្គព្រះយេស៊ូគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «អ្នកហៅរកព្រះនាមព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈINVALID translate/figs-metonymy)

ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​

ពាក្យថាៈ «របស់យើង» រួមបញ្ចូលទាំងសមាជិកក្រុមជំនុំរបស់លោកប៉ូលដែរ។ ព្រះយេស៊ូជាព្រះអម្ចាស់របស់លោកប៉ូល ក្រុមជំនុំកូរិថូស និងក្រុមជំនុំទាំងអស់ផងដែរ (សូមមើលៈINVALID translate/figs-inclusive)

ព័ត៌មានទូទៅ

លោកប៉ូល និងលោកសូស្តែនបានសរសេរសំបុត្រនេះទៅគ្រិស្តបរិស័ទដែលនៅក្នុងក្រុមជំនុំកូរិថូស។

ព័ត៌មានទូទៅ

ទាល់តែ ត្រូវបានកត់ចំណាំលើពាក្យដូចជា «អ្នក» នឹង «របស់អ្នក» សំដៅលើសមាជិកក្រុមជំនុំរបស់លោកប៉ូល ដែលសុទ្ធតែជាពហុវចនៈ។ (សូមមើលៈINVALID translate/figs-you)

1 Corinthians 1:4-6

ប្រយោគភ្ជាប់

លោកប៉ូលពណ៌នាពីតួនាទីរបស់អ្នកជឿ និងការប្រកបក្នុងព្រះគ្រិស្តនៅពេលពួកគេរង់ចាំការវិលត្រឡប់មកវិញរបស់ទ្រង់។

ដោយព្រោះតែព្រះគុណនៃព្រះជាម្ចាស់ ដែលព្រះគ្រិស្តយេស៊ូបានផ្តល់ឲ្យបងប្អូន

លោកប៉ូលនិយាយពីព្រះគុណ បីដូចជាអ្វីមួយខាងរូបកាយដែល​ព្រះគ្រិស្តឲ្យទៅគ្រិស្តបរិស័ទទាំងអស់ជាអំណោយ។ ការបកប្រែផ្សេងទៀតៈ «ដោយសារព្រះេយស៊ូគ្រិស្តដែលអាចបានធ្វើឲ្យព្រះអម្ចាស់មានចិត្តសប្បុរសចំពោះអ្នក»។ (សូមមើលៈINVALID translate/figs-metaphor)

ព្រះអង្គបានធ្វើឲ្យបងប្អូនចម្រើនឡើង

អាចមានន័យដូចជាទី១ «ព្រះគ្រិស្តធ្វើឲ្យបងប្អូនចម្រើន» ទី២ «ព្រះអម្ចាស់ធ្វើឲ្យបងប្អូនចម្រើន»។

ព្រះអង្គបានធ្វើឲ្យបងប្អូនចម្រើនឡើងគ្រប់ទាំងផ្លូវ

លោកប៉ូលកំពុងនិយាយជាទូទៅ។ ការបកប្រែផ្សេងទៀតៈ «ធ្វើអោយអ្នកចម្រើនឡើងគ្រប់ព្រះពរខាងវិញ្ញាណ»។ (សូមមើលៈINVALID translate/figs-hyperbole)

ទាំងពាក្យសំដី

ព្រះអង្គបានអនុញ្ញាតឲ្យអ្នកអាចប្រាប់មនុស្សដទៃៗទៀតពីព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរបៀបផ្សេងៗជាច្រើន។

ទាំងការចេះដឹង

ព្រះអង្គបានឲ្យអ្នកអាចយល់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរបៀបផ្សេងៗជាច្រើន។

ទីបន្ទាល់អំពីព្រះគ្រិស្តដែលបានបញ្ជាក់ពីសេចក្តីពិត នៅក្នុងចំណោមបងប្អូន

អាចមានន័យដូចជាទី១ «អ្នកបានឃើញពីខ្លួនរបស់អ្នកផ្ទាស់ពីសេចក្តីពិតដែលយើងបាននិយាយអំពីព្រះយេស៊ូ» ទី២ «មនុស្សដទៃទៀតរៀនដោយការមើលពីរបៀបរស់នៅបច្ចុុបន្នរបស់បងប្អូន ដែលពួកយើង និងបងប្អូននិយាយថាព្រះគ្រិស្តជាសេចក្តីពិត»។

1 Corinthians 1:7-9

ដូច្នេះហើយ

ដោយសារអ្វីដែលខ្ញុំបាននិយាយជាសេចក្តីពិត

បងប្អូនមិនខ្វះអំណោយទានខាងឯវិញ្ញាណទេ

នេះត្រូវបាននិយាយបញ្ជាក់ជាទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «អ្នកមានគ្រប់ទាំងអំណោយទានខាងវិញ្ញាណ»។ (សូមមើលៈINVALID translate/figs-litotes)

ការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង

អាចមានន័យដូចជាទី១ «ពេលវេលាដែលព្រះនិងបើកបង្ហាញពីព្រះអម្ចាស់យេស៊ូគ្រិស្ត» ឬ ទី២ «ពេលវេលាដែលព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងនិងបង្ហាញអង្គទ្រង់»។

នឹងរកកន្លែងបន្ទោសគ្មាន

នឹងមិនមានហេតុផលណាមួយដែលព្រះដាក់ទោសអ្នកឡើយ។

ព្រះជាម្ចាស់ស្មោះត្រង់

ព្រះជាម្ចាស់នឹងធ្វើអ្វីៗដែលទ្រង់បានមានបន្ទូល ហើយទ្រង់នឹងធ្វើ

ព្រះបុត្រារបស់ព្រះអង្គ

នេះជាងាដ៏សំខាន់មួយសម្រាប់ព្រះយេស៊ូ ជាបុត្រាររបស់ព្រះ។​ (សូមមើលៈINVALID translate/guidelines-sonofgodprinciples)

1 Corinthians 1:10-11

ប្រយោគភ្ជាប់

លោកប៉ូលទូន្មានអ្នកជឿនៅក្នុងទីក្រុងកូរិនថូសថា ពួកគេត្រូវរស់នៅដោយការរួបរួមគ្នាទៅវិញទៅមក ហើយការសង្គ្រោះបានមកពីការឆ្កាងព្រះយេស៊ូមិនមែនដោយការជ្រមុជទឹកដោយមនុស្សនោះទេ។

បងប្អូនអើយ

នេះមានន័យថាគ្រិស្តបរិស័ទរួមជំនឿ ទាំង បុរស និងស្រ្តី។

តាមរយៈព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្ត

ឈ្មោះនៅទីនេះចង់ផ្តោតលើមនុស្សម្នាក់ជាអង្គព្រះយេស៊ូគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «ដោយមានន័យថា ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង»។ (សូមមើលៈINVALID translate/figs-metonymy)

ចូលឲ្យអ្នកព្រមព្រៀងគ្នា​

ដែលអ្នកនិងរស់នៅដោយសុខដុមជាមួយនឹងងគ្នា។

ហើយក៏កុំឲ្យមានការបាក់បែកនៅក្នុងចំណោមបងប្អូន

ដោយអ្នកមិនបានបែងចែងជាក្រុមដាច់ដោយឡែកក្នុងចំណោមអ្នករាល់គ្នាឡើយ។

ត្រូវរួបរួមគ្នា និងមានគំនិតតែមួយ ព្រមទាំងមានគោលដៅតែមួយផង

រស់នៅដោយរួបរួមគ្នា។

ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ

នេះសំដៅលើសមាជិកគ្រួសារ អ្នកបម្រើ និង​មនុស្សផ្សេងទៀតដែលជាផ្នែកមួយនៃក្រុមគ្រួសារនាងក្លូអេ ដែលមានស្រី្តជាមេគ្រួសារ។

មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន

អ្នកស្ថិតក្នុងក្រុមដែលមានការឈ្លោះប្រកែកគ្នាទៅវិញទៅមក។

1 Corinthians 1:12-13

បងប្អូនម្នាក់ៗបាននិយាយថា

លោកប៉ូលកំពុងបង្ហាញពីឥរិយាបថទូទៅមួយនៃការបាក់បែក។

តើ​ព្រះ‌គ្រិស្ដបាន​បែង​ចែកទេ?

លោកប៉ូលចង់បញ្ជាក់ពីសេចក្តីពិតថាព្រះគ្រិស្តមិនបានបែងចែកទេ គឺតែមួយ។ «មិនអាចបែងចែកព្រះគ្រិស្ត នូវទង្វើរដែលអ្នកធ្វើនោះទេ!» (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-activepassive)

តើលោកប៉ូលត្រូវបានឆ្កាងសម្រាប់អ្នកមែនទេ?

លោកប៉ូលចង់បញ្ជាក់ថាព្រះគ្រិស្តទេតើ មិនមែនលោកប៉ូល ឬលោកអប៉ូឡូសដែលត្រូវឆ្កាងនោះទេ។ នេះអាចបកប្រែក្នុងទម្រុងសកម្ម។ ការបកប្រែផ្សេងទៀតៈ «វាពិតប្រាកដមិនមែនជាលោកប៉ូលដែលនិងត្រូវពួកគេទុកឲ្យស្លាប់នៅលើឈើឆ្កាងសំរាប់ការសង្រេ្គាះនោះទេ!» (សូមមើលៈINVALID translate/figs-rquestion និង INVALID translate/figs-activepassive)

តើអ្នករាល់គ្នាទទួលពិធីជ្រមុជទឹកនៅក្នុងឈ្មោះរបស់លោកប៉ូលមែនទេ?

លោកប៉ូលចង់បញ្ជាក់ថាយើងទាំងអស់ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត។ ឃ្លានេះអាចបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មិនមែនក្នុងឈ្មោះរបស់លោកប៉ូលទេដែលមនុស្សធ្វើពិធីជ្រមុជទឹកឲ្យអ្នក!»​ (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-activepassive)

នៅក្នុងឈ្មោះរបស់ប៉ូល

ពាក្យឈ្មោះនេះចង់ផ្តោតលើ «ដោយសិទ្ឋអំណោច» ការបកប្រែផ្សេងទៀត «ដោយសិទ្ឋអំណោចរបស់លោកប៉ូល»។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 1:14-16

មិនមែនអ្នក លើក‌លែង​តែ

តែប៉ុណ្ណោះ

លោកគ្រីស‌ប៉ុស

លោកធ្លាប់ជាអ្នកគ្រប់គ្រងសាលាប្រជុំម្នាក់ដែលបានក្លាយជាគ្រិស្តបរិស័ទ។ (សូមមើលៈINVALID translate/translate-names)

លោក​​កៃយុស

លោកធ្លាប់បានធ្វើដំណើរជាមួយសាវ័កប៉ូល។ (សូមមើលៈINVALID translate/translate-names)

បើដូច្នេះ គឺគ្មានអ្នកណាអាចនិយាយថា អ្នកត្រូវបានជ្រមុជទឹកដោយឈ្មោះខ្ញុំឡើយ

ទីនេះ «ឈ្មោះ» តំណាងឲ្យ «សិទ្ធិអំណាច»។ នេះមានន័យថាលោកប៉ូលមិនបានធ្វើពិធីជ្រមុជទឹកសម្រាប់អ្នកដទៃដើម្បីឲ្យគេប្រកាសថាពួកគេបានក្លាយជាសាវករបស់លោកប៉ូលនោះឡើយ។ នេះអាចនិយាយបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «អ្នកខ្លះប្រហែលប្រកាសថាខ្ញុំបានធ្វើពិធីជ្រមុជទឹកអ្នកដើម្បីឲ្យគេក្លាយជាសិស្សរបស់ខ្ញុំ»។ (សូមមើលៈINVALID translate/figs-metonymy និងINVALID translate/figs-activepassive)

ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​

នេះសំដៅលើសមាជិកក្រុមគ្រួសារ និងអ្នកទាសករនៅក្នុងផ្ទះលោកស្ទេផាណាស ជាមេគ្រួសារ។ (សូមមើលៈ​INVALID translate/translate-names)

1 Corinthians 1:17

ព្រះគ្រិស្តមិនបានចាត់ខ្ញុំមក ដើម្បីធ្វើពិធីជ្រមុជទឹកនោះទេ

នេះមានន័យថា ការធ្វើពិធីជ្រមុជទឹកមិនមែនជាគោលដៅអាទិភាពក្នុងព័ន្ឋកិច្ចរបស់លោកប៉ូលទេ។

ដោយប្រាជ្ញា... បើដូច្នេះមែន ឈើឆ្កាងនៃព្រះគ្រិស្ត​នឹងទៅ​ជា​អស់​ន័យហើយ។

លោកប៉ូលនិយាយថា «ពាក្យ និងប្រាជ្ញារបស់មនុស្ស» ហាក់បីដូចជាពាក្យទាំងនោះជាពាក្យរបស់មនុស្ស ហើយឈើឆ្កាងជាកន្លែងដែលផ្ទុកមួយ និងឬទ្ឋានុភាពជាវត្ថុអ្វីមួយដែលព្រះគ្រិស្តបានដាក់ក្នុងកន្លែងដែលបានផ្ទុកនោះ។ នេះត្រូវបាននិយាយបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ពាក្យ និងប្រាជ្ញារបស់មនុស្ស...ការប្រើពាក្យ និងប្រាជ្ញារបស់មនុស្សនិងធ្វើឲ្យឈើឆ្កាងនៃព្រះគ្រិស្ត​នឹងទៅ​ជា​អស់​ន័យហើយ» ឬ «កាប្រើ ពាក្យ និងប្រាជ្ញារបស់មនុស្ស...និងធ្វើឲ្យព្រះបន្ទលរបស់ព្រះគ្រិស្តលែងមានអ្នកជឿ និងចាប់ផ្តើមគិតថា ខ្ញុំមានសារសំខាន់ជាងព្រះគ្រិស្ត»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-metaphor)

1 Corinthians 1:18-19

ប្រយោគភ្ជាប់

លោកប៉ូលបញ្ជាក់ ប្រាជ្ញារបស់ព្រះជាម្ចាស់ ប្រសើរជាងប្រាជ្ញារបស់មនុស្ស។

ព្រះបន្ទូលអំពីឈើឆ្កាង

ជាការអធិប្បាយអំពីការឆ្កាង ឬ «ព្រះបន្ទូលដែលនិយាយពីការសុគតរបស់ព្រះគ្រិស្តលើឈើឆ្កាង»។

ជាភាពលីលា

មិនដឹងខ្យល់ ឬ «ឆ្កួតលីលា»។

សម្រាប់អ្នកដែលកំពុងតែស្លាប់

ទីនេះ «កំពុងតែស្លាប់» សំដៅលើដំណើរការនៃការស្លាប់ខាងវិញ្ញាណ។

ជាឬទ្ធានុភាពរបស់ព្រះជាម្ចាស់

ជាឬទ្ធានុភាពដែលព្រះកំពុងធ្វើការក្នុងយើង

យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ។

យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សឆ្លាត ឬ «យើងនឹងធ្វើឲ្យគម្រោងការរបស់មនុស្សឆ្លាតទៅជាបរាជ័យទាំងស្រុង»។

1 Corinthians 1:20-21

តើអ្នកប្រាជ្ញនៅឯណា? តើអ្នកមានវិជ្ជាជ្រៅជ្រះនៅឯណា? តើអ្នកតទល់សម្តីក្នុងលោកនេះនៅឯណា?

លោកប៉ូលបញ្ជាក់ថាមនុស្សអ្នកប្រាជ្ញពិតប្រាកដមិនអាចរកឃើញនៅក្នុងកន្លែងណាមួយនេះទេ។ ការបកប្រែផ្សេងទៀតៈ «បើប្រៀបធៀបជាមួយប្រាជ្ញានៃដំណឹងល្អ គឺគ្មានអ្នកប្រាជ្ញ គ្មានអ្នកមានវិជ្ជាជ្រៅជ្រះ គ្មានអ្នកតទល់សម្តីនោះទេ!» (សូមមើលៈINVALID translate/figs-rquestion)

អ្នកមានវិជ្ជាជ្រៅជ្រះ

ជាមនុស្សម្នាក់ដែលត្រូវគេទទួលស្គាល់ថាជាអ្នកបានរៀនសូត្រជ្រៅជ្រះ។

អ្នកតទល់សម្តី

ជាមនុស្សម្នាក់ដែលប្រកែកតវ៉ាពាក្យសម្តី ពីអ្វីដែលខ្លួនបានដឹង ឬ អ្នកដែលមានជំនាញខាងប្រកែកពាក្យសម្ដី។

តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញានៃលោកីយ៍​នេះទៅ​ជា​លីលា​វិញទេឬអី?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ពីអ្វីដែលព្រះបានធ្វើចំពោះប្រាជ្ញានៃលោកីយ៍នេះ។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់បានបង្ហាញថាគ្រប់អ្វីៗដែលគេហៅថាប្រាជ្ញានោះពិតជាឆ្កួតលីលាណាស់»។ (សូមមើលៈINVALID translate/figs-rquestion)

អ្នកណាដែលជឿ

អាចមានន័យថាទី១ «គ្រប់អ្នកជឿលើព្រះបន្ទូល» ឬ ទី២ «គ្រប់អ្នកជឿក្នុងអង្គព្រះគ្រិស្ត»។

1 Corinthians 1:22-23

ព័ត៌មានទូទៅ

ពាក្យថា «ពួកយើង» សំដៅលើលោកប៉ូល និងគ្រូបង្រៀនព្រះគម្ពីរដទៃៗទៀត។ (សូមមើលៈINVALID translate/figs-exclusive)

ព្រះគ្រិស្តសុគតនៅលើឈើឆ្កាង

អំពីព្រះគ្រិស្តដែលសុគតនៅលើឈើឆ្កាង។ (សូមមើលៈINVALID translate/figs-activepassive)

ការជាន់លើរបា

ដូចជាមនុស្សម្នាក់ដែលអាចជាន់លើរបាកាត់ផ្លូវមួយ​ ដូច្នេះព្រះបន្ទូលនៃសេចក្តីសង្គ្រោះតាមរយៈការឆ្កាងព្រះយេស៊ូបានធ្វើឲ្យសាសន៍យូដារវាតចិត្តក្នុងការជឿលើព្រះគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «មិនអាចទទួលយកបាន» ឬ «ពិតជាប្រមាថណាស់»។ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 1:24-25

សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ

ទៅកាន់មនុស្សដែលព្រះបានត្រាស់ហៅ

ព្រះគ្រិស្តជាឫទ្ធា‌នុភាព និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់

អាចមានន័យថាទី១ «ព្រះជាម្ចាស់បញ្ចេញឫទ្ធា‌នុភាព និងប្រាជ្ញាញាណដោយបញ្ជូនព្រះគ្រិស្តមកសុគតជំនួសយើង» ឬ ទី២ «តាមរយៈព្រះគ្រិស្ត ព្រះជាម្ចាស់បានបង្ហាញភាពខ្លាំង និងប្រាជ្ញាញ្ញាណរបស់ទ្រង់»។

ឫទ្ធា‌នុភាព...នៃព្រះ

អាចមានន័យផ្សេងទៀតថា ព្រះគ្រិស្តមានឫទ្ធា‌នុភាព និងតាមរយៈព្រះគ្រិស្ត ទើបព្រះជាម្ចាស់សង្គ្រោះយើង។

ប្រាជ្ញានៃព្រះ

អាចមានន័យផ្សេងទៀតថាព្រះអង្គបង្ហាញប្រាជ្ញាញ្ញាណរបស់ទ្រង់តាមរយៈព្រះគ្រិស្ត។

ភាពលីលារបស់ព្រះជាម្ចាស់គឺជាប្រាជ្ញារបស់មនុស្ស ហើយភាពខ្សោយនៃព្រះជាម្ចាស់ ខ្លាំងជាងកម្លាំងមនុស្សទៅទៀត។

អាចមានន័យថាទី១ លោកប៉ូលកំពុងនិយាយយ៉ាងហួសចិត្តពីភាពលីលា និងភាពខ្សោយរបស់ព្រះ។ លោកប៉ូលដឹងថាព្រះជាម្ចាស់មិនលីលា ឬខ្សោយឡើយ។ ការបកប្រែផ្សេងទៀតៈ «អ្វីដែលទំនងជាភាពលីលារបស់ព្រះគឺជាប្រាជ្ញារបស់មនុស្សឆ្លាត ហើយអ្វីដែលទំនងជាភាពខ្សោយរបស់ព្រះគឺខ្លាំងជាងមនុស្សមានកម្លាំងទៅទៀត» ឬ ទី២ លោកប៉ូលកំពុងនិយាយរំលឹកពីចំណុចនៃជនជាតិក្រិក ដែលប្រហែលគិតថាព្រះជាម្ចាស់លីលា ហើយខ្សោយ។ ការបកប្រែផ្សេងទៀតៈ «អ្វីដែលមនុស្សនិយាយថាព្រះអង្គលីលានោះមានប្រាជ្ញាជាងមនុស្សដែលប្រាជ្ញាទៅទៀត ហើយអ្វីដែលមនុស្សនិយាយថាព្រះអង្គខ្សោយ នោះខ្លាំងជាងមនុស្សដែលមានកម្លាំងទៅទៀត»។ (សូមមើលៈINVALID translate/figs-irony)

1 Corinthians 1:26-27

ប្រយោគភ្ជាប់

លោកប៉ូលបញ្ជាក់ពីតួនាទីរបស់អ្នកជឿនៅចំពោះមុខព្រះ។

មិនសូវមានអ្នក

នេះអាចនិយាយបញ្ជាក់នៅក្នុងទំរង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «តែពីរ បីនាក់»។

មានប្រាជ្ញាកម្រិតខ្ពង់ខ្ពស់ក្នុងលោកនេះ

អ្វីដែលមនុស្សជាច្រើនហៅថាអ្នកប្រាជ្ញ

ត្រកូល​ខ្ពស់

ជាពិសេស ដោយសារតែគ្រួសារអ្នក ជាគ្រួសារសំខាន់

ព្រះអង្គជ្រើសរើស....អ្នកប្រាជ្ញ។ ព្រះអង្គជ្រើសរើស...អ្នកខ្លាំង

លោកប៉ូលនិយាយពាក្យដដែលៗនេះនៅក្នុងប្រយោគពីរ មានន័យថាស្ទើរតែដូចគ្នាដើម្បីបញ្ជាក់ពីភាពខុសគ្នារវាងរបៀបរបស់ព្រះក្នុងការធ្វើអ្វីមួយ និងរបៀបរបស់មនុស្សដែលគិតថាព្រះគួរធ្វើអ្វីមួយ។ (សូមមើលៈINVALID translate/figs-parallelism)

ព្រះអង្គជ្រើសរើសការលីលានៅក្នុងលោក សម្រាប់ឲ្យអ្នកប្រាជ្ញខ្មាស់

ព្រះជា​ម្ចាស់ជ្រើសរើសប្រើមនុស្សដែលលោកីយ៍ថាលីលា ដើម្បីផ្ចាញ់អស់អ្នកណាដែលលោកីយ៍ថាជាអ្នកប្រាជ្ញ។

ព្រះជាម្ចាស់បានជ្រើសរើសអ្វីដែលខ្សោយក្នុងលោក ដើម្បីឲ្យអ្នកខ្លាំងពូកែត្រូវខ្មាស់

ព្រះជ្រើសរើសប្រើមនុស្សដែលលោកីយ៍គិតថាខ្សោយ ដើម្បីផ្ចាញ់អស់អ្នកណាដែលលោកីយ៍ថាជាអ្នកខ្លាំង។

1 Corinthians 1:28-29

អ្វីដែលតូចតាច និងអ្វីដែលគេស្អប់ខ្ពើម

មនុស្សដែលគេបដិសេធ។ ការបកប្រែផ្សេងទៀតៈ «មនុស្សដែលសុភាព​ ហើយត្រូវគេបដិសេធ»។

សូម្បីរបស់ដែលគេគិតថាគ្មានតម្លៃ

នេះអាចនិយាយបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ជាមនុស្សដែលគេមិនឲ្យតម្លៃជាញឹកញាប់»។ (សូមមើលៈINVALID translate/figs-activepassive)

របស់ដែលគ្មានតម្លៃ ដើម្បីឲ្យក្លាយជារបស់ដែលមានតម្លៃ

របស់គ្មានតម្លៃ ទ្រង់ធ្វើការនេះដើម្បីឲ្យក្លាយជារបស់ដែលមានតម្លៃបំផុតវិញ។

របស់ដែលរាប់ជាមានតម្លៃ

នេះអាចនិយាយបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «របស់ដែលមនុស្សគិតថាមានតម្លៃជា លុយ» ឬ «របស់ដែលមនុស្សគិតថាមានតម្លៃជា ការគោរព»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 1:30-31

ដោយសារអ្វីៗដែលព្រះអង្គបានធ្វើ

នេះសំដៅលើអ្វីៗដែលព្រះគ្រិស្តបានធ្វើលើឈើឆ្កាង

អ្នករាល់គ្នា

ពាក្យទាំងនេះសំដៅលើលោកប៉ូល អស់អ្នកដែលនៅជាមួយលោក និងក្រុមជំនុំកូរិថូស។​ (សូមមើលៈINVALID translate/figs-inclusive)

ព្រះគ្រិស្តយេស៊ូ ជាអ្នកដែលនាំប្រាជ្ញាមកដល់យើងពីព្រះជាម្ចាស់

អាចមានន័យថាទី១ «ព្រះគ្រិស្តយេស៊ូបានប្រាប់យើងយ៉ាងប្រាកដថា ព្រះទ្រង់សព្វប្រាជ្ញាញ្ញាណ» ឬ ទី២ «ព្រះគ្រិស្តយេស៊ូជាអ្នកដែលនាំប្រាជ្ញាញ្ញាណរបស់ព្រះអង្គម្ចាស់មកដល់យើង»។

សូមឲ្យអ្នកដែលមានអំនួត ចូរអួតតែពីព្រះអម្ចាស់បានហើយ

ប្រសិនបើ មនុុស្សណាម្នាក់មានអំនួត ចូរអួតតែពីសេចក្តីអស្ចារ្យរបស់ព្រះជាម្ចាស់ចុះ។

1 Corinthians 2

1 Corinthians 2:1-2

ប្រយោគភ្ជាប់

លោកប៉ូលនិយាយពីភាពផ្ទុយគ្នារវាងប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់ព្រះ។​ លោកបញ្ជាក់ថាប្រាជ្ញាញ្ញាណខាងវិញ្ញាណដែលមកពីព្រះ។

បងប្អូនអើយ

នេះមានន័យថា គ្រិស្តបរិស័ទដែលរួមជំនឿ រួមមានទាំងបុរស និងស្រ្តី។

ខ្ញុំបានកំណត់ថាមិនចេះអ្វីទេ...លើកលែងតែព្រះគ្រិស្តយេស៊ូ

នៅពេលលោកប៉ូលនិយាយថា លោក «បានកំណត់ថាមិនចេះអ្វីទេ» លោកចង់បញ្ជាក់ជាប្រាកដថាលោកបានសម្រេចចិត្ត និងមិនផ្តោតលើការបង្រៀនណាមួយក្រៅពីព្រះយេស៊ូគ្រិស្តឡើយ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំបានប្តេជ្ញាថាមិនចេះបង្រៀនអ្វីទាំងអស់...លើកលែងតែព្រះយេស៊ូគ្រិស្ត» ឬ «ខ្ញុំសម្រេចចិត្តមិនបង្រៀនអ្វីទាំងអស់...លើកលែងតែព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈINVALID translate/figs-hyperbole)

1 Corinthians 2:3-5

ខ្ញុំធ្លាប់នៅជាមួយអ្នក

ខ្ញុំធ្លាប់បានទៅសួរសុខទុក្ខបងប្អូន។

ក្នុងការខ្សោយ

អាចមានន័យថាទី១ «ការខ្សោយនៃរូបរាងកាយ» ឬ ទី២ «មានអារម្មណ៍ថាខ្ញុំមិនអាចអ្វីដែលខ្ញុំត្រូវតែធ្វើនោះទេ»។

ពាក្យបញ្ចុះបញ្ចូលពេញដោយប្រាជ្ញា

ពាក្យដែលស្តាប់ទៅពេញដោយប្រាជ្ញា ហើយដែលអ្នកនិយាយសង្ឃឹមថាមនុស្សធ្វើតាម ឬជឿលើអ្វីមួយ។

1 Corinthians 2:6-7

ព័ត៌មានទូទៅ

លោកប៉ូលផ្អាកការប្រកែករបស់លោកដើម្បីពន្យល់ពីអត្ថន័យនៃពាក្យ «ប្រាជ្ញា» ទៅកាន់អ្នកដែលលោកមានបំណងក្នុុងការនិយាយជាមួយ។

ឥឡូវ យើងក៏និយាយ

ពាក្យថា «ឥឡូវ» ត្រូវបានប្រើសម្រាប់សញ្ញាសម្គាល់ក្នុងការសម្រាកក្នុងការបង្រៀនសំខាន់ៗ។ លោកប៉ូលចាប់ផ្តើមពន្យល់ថាប្រាជ្ញាពិតប្រាកដជាប្រាជ្ញាដែលមកពីព្រះ។

និយាយដោយប្រាជ្ញា

នាមអរូប «ពេញដោយប្រាជ្ញា» អាចនិយាយជាគុណនាមថា «ចេះដឹង»។ ការបកប្រែផ្សេងទៀត «និយាយដោយពាក្យចេះដឹង» ឬ «និយាយទៅតាមប្រាជ្ញានៃព្រះបន្ទូល»។ (សូមមើលៈINVALID translate/figs-abstractnouns)

គ្រប់លក្ខណ៍

អ្នកជឿដែលពេញវ័យ

តាំងតែពីមុន

មុនពេលព្រះបានបង្កើតអ្វីៗទាំងអស់។

សម្រាប់ប្រទានសិរីរុងរឿងដល់យើង

ដើម្បីធានាថាជាសិរីរុងរឿងនៃអនាគតយើង។

1 Corinthians 2:8-9

ព្រះអម្ចាស់នៃសិរីល្អ

ព្រះគ្រិស្ត ជាព្រះពេញដោយសិរីរុងរឿង។

ការដែលភ្នែកមិនអាច...មើលឃើញ ជាការដែល...សម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ

នេះជាប្រយោគដែលមិនពេញលេញមួយ។ ការបកប្រែមួយចំនួនបានបកប្រែជាប្រយោគពេញលេញ «ការដែលភ្នែកមិនអាច...ស្រមៃឃើញ ជាការដែល...សម្រាប់អ្នកស្រឡាញ់ព្រះអង្គ»។ ការបកប្រែខ្លះទៀតមិនបានបកប្រែជាប្រយោគពេញលេញទេ ប៉ុន្តែ បង្ហាញថាវាមិនពេញលេញដោយមិនបានបញ្ចប់ដោយសញ្ញាវណ្ណយុត្តនៅទីនេះទេ ហើយការចាប់ផ្តើមខគម្ពីរបន្ទាប់ដូចជាការបន្តនៃខគម្ពីរនេះទៀតអ៊ីចឹង «ជាការដែលភ្នែកមិនអាច...ស្រមៃឃើញ ជាការដែល...សម្រាប់អ្នកស្រឡាញ់ព្រះអង្គ«-»

ការដែលភ្នែកមិនអាចមើលឃើញ ត្រចៀកមិនអាចស្តាប់ឮ គ្មានគំនិតដែលគិតយល់

នេះជាឯកសារយោងទាំងបីដែលសំដៅទៅគ្រប់ផ្នែកនៃមនុស្សដើម្បីបញ្ជាក់ថា គ្មានមនុស្សណាម្នាក់ធ្លាប់បានដឹងពីអ្វីដែលព្រះបានរៀបចំនោះទេ។

ជាការដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ

ព្រះជាម្ទាស់បានបង្កើតអ្វីដែលរំភើបអស្ចារ្យក្នុងស្ថានសួគ៌សម្រាប់អ្នកដែលស្រឡាញ់ទ្រង់។

ដ្បិត មិនមែនជាវិញ្ញាណដែលនៅក្នុងខ្លួនមនុស្សទេដែលស្គាល់ពីសណ្ឋានរបស់មនុស្ស?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់ដឹកថានរណាមួយគិតពីអ្វីនោះទេ លើកលែងតែខ្លួនគេផ្ទាល់។ ការបកប្រែផ្សេងទៀតៈ «គ្មាននរណាម្នាក់ដឹកពីអ្វីដែលមនុស្សកំពុងគិតនោះទេ លើកលែងតែវិញ្ញាណរបស់គេផ្ទាល់»។ (សូមមើលៈINVALID translate/figs-rquestion)

វិញ្ញាណនៃមនុស្ស

នេះសំដៅលើសណ្ឋានខាងក្នុងរបស់មនុស្ស ជាវិញ្ញាណដែលមកពីព្រះវិញ។

បើមិនមែនជាវិញ្ញាណនៃព្រះ នោះក៏គ្មាននរណាស្គាល់សណ្ឋាននៃព្រះដែរ

នេះអាចនិយាយបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មានតែព្រះវិញ្ញាណនៃព្រះតែមួយប៉ុណ្ណោះដែលដឹងពីសណ្ឋានរបស់ព្រះ»។ (សូមមើលៈINVALID translate/figs-doublenegatives)

1 Corinthians 2:10-11

ការទាំងនេះគឺជាអ្វី

លោកប៉ូលមានប្រសាសន៍ពីសេចក្តីពិតអំពីព្រះយេស៊ូ និងឈើឆ្កាង។ ប្រសិនបើ ២:៨ និយាយហាក់បីដូចជាប្រយោគមិនទាន់ពេញលេញ។ «នេះគឺជាអ្វីៗ»។

ដ្បិត តើអ្នកណាស្គាល់គំនិតរបស់មនុស្សបាន លើកលែងតែ វិញ្ញាណរបស់មនុស្សដែលនៅក្នុងគាត់ទេ?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា គ្មាននរណាស្គាល់អ្វីដែលមនុស្សម្នាក់គិតឡើយ លើកលែងតែអ្នកនោះផ្ទាល់ទើបដឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាដឹងអ្វីដែលមនុស្សគិតឡើយ លើកលែងតែវិញ្ញាណរបស់អ្នកនោះ» (សូមមើលៈINVALID translate/figs-rquestion)

ព្រះវិញ្ញាណនៅក្នុងអ្នកនោះ

ឃ្លានេះ សំដៅលើមនុស្សខាងក្នុងអ្នកនោះ ជីវិតខាងវិញ្ញាណរបស់អ្នកនោះផ្ទាល់។

គ្មានអ្នកណាអាចដឹងពីការសីុជម្រៅរបស់ព្រជាម្ចាស់ឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ

«មានតែវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ដែលដឹងពីការស៊ីជម្រៅរបស់ព្រះជាម្ចាស់» (សូមមើលៈINVALID translate/figs-doublenegatives)

1 Corinthians 2:12-13

ព័ត៌មានទូទៅ

ពាក្យ​ «ពួកយើង» រួមបញ្ចូលទាំងលោកប៉ូល​ និងសមាជិកក្រុមជំនុំរបស់លោក។ (សូមមើលៈINVALID translate/figs-inclusive)

ព្រះបានផ្តល់ឲ្យពួកយើងដោយឥតគិតថ្លៃ

នេះអាចនិយាយបញ្ជាក់ជាទម្រង់សកម្ម ការបកប្រែផ្សេងទៀត «ថាព្រះទ្រង់ផ្តល់ឲ្យយើងដោយមិនគិតថ្លៃ» ឬ «ថា ព្រះមានចិត្តសប្បុរសផ្តល់ឲ្យយើង»។ (សូមមើលៈINVALID translate/figs-activepassive)

ព្រះវិញ្ញាណបានបកបស្រាយសេចក្តីពាក្យខាងវិញ្ញាណជាមួយប្រាជ្ញាខាងឯវិញ្ញាណ

ព្រះវិញ្ញាណដ៏វិសុទ្ធនឹងប្រាប់ឲ្យដឹងពីសេចក្តីពិតរបស់ព្រះដល់អ្នកជឿលើពាក្យរបស់ព្រះវិញ្ញាណផ្ទាល់ និងផ្តល់ឲ្យពួកគេនូវប្រាជ្ញាផ្ទាល់របស់ទ្រង់។

ព្រះវិញ្ញាណបានបកស្រាយសេចក្តីពាក្យខាងវិញ្ញាណជាមួយប្រាជ្ញាខាងឯវិញ្ញាណ

ព្រះវិញ្ញាណពន្យល់ដោយប្រើប្រាជ្ញាខាងឯវិញ្ញាណដើម្បីពន្យល់ពាក្យខាងវិញ្ញាណ។

1 Corinthians 2:14-16

ព័ត៌មានទូទៅ

ពាក្យ «ពួកយើង» រួមបញ្ចូលទាំងលោកប៉ូល និងសមាជិកក្រុមជំនុំរបស់លោក។ (សូមមើលៈINVALID translate/figs-inclusive)

មិនមែនជាមនុស្សខាងវិញ្ញាណ

អ្នកដែលមិនមែនជាគ្រិស្តបរិស័ទ ជាអ្នកមិនបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។

ពីព្រោះពួកគេមានការវិនិច្ឆ័យដោយខាងឯព្រះវិញ្ញាណ

ដោយព្រោះការយល់ពាក្យទាំងអស់នោះតម្រូវឲ្យមានជំនួយពីព្រះវិញ្ញាណ។

ជាម្នាក់ដែលជាវិញ្ញាណ

ជាអ្នកជឿដែលបានទទួលព្រះវិញ្ញាណ។

តើអ្នកណាអាចយល់ពីព្រះតម្រិះរបស់ព្រះអម្ចាស់ ដែលគេអាចណែនាំព្រះអង្គបាន?

លោកប៉ូលប្រើសំណួរដើម្បីបញ្ជាក់ថាគ្មានរណាម្នាក់អាចយល់ដឹងពីព្រះតម្រិះរបស់ព្រះអម្ចាស់បានឡើយ។ គ្មាននរណាម្នាក់មានប្រាជ្ញាដូចទ្រង់ឡើយ។ ការបកប្រែផ្សេងទៀតៈ «គ្មាននរណាម្នាក់អាចដឹងពីព្រះតម្រិះរបស់ព្រះអម្ចាស់ឡើយ ដូច្នេះ ក៏គ្មាននរណាម្នាក់អាចបង្រៀនទ្រង់នូវអ្វីៗដែលទ្រង់មិនធ្លាប់ដឹងពីមុននោះឡើយ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 3

1 Corinthians 3:1-2

ប្រយោគភ្ជាប់

ឥឡូវលោកប៉ូលរំលឹកដល់អ្នកជឿក្នុងពួកជំនុំកូរិនថូសអំពីរបៀបដែលពួកគេគួរតែរស់នៅ ជាជាងការដែលធ្វើតែតាមតួនាទីរបស់ពួកគេនៅចំពោះមុខព្រះ។ លោកក៏បានរំលឹកពួកគេទៀតថា អ្នកដែលបង្រៀនពួកគេ មិនមានសារសំខាន់ដូចជាព្រះទេ ដែលទ្រង់ជាអ្នកធ្វើឲ្យមានការលូតលាស់វិញ។

បងប្អូនអើយ

នេះមានន័យថា គ្រិស្តបរិស័ទដែលរួមជំនឿ រួមមានទាំងបុរស និងស្រ្តី។

មនុស្សខាងឯវិញ្ញាណ

មនុស្សដែលស្តាប់តាមព្រះវិញ្ញាណ

មនុស្សខាងសាច់ឈាម

មនុស្សដែលធ្វើតាមតែបំណងចិត្តរបស់ពួកគេ

ដូចជាកូនក្មេងនៅក្នុងព្រះគ្រិស្ត

ក្រុមជំនុំកូរិនថូសត្រូវបានប្រៀបធៀបដូចជាកូនក្មេងតូចខាងឯអាយុ និងការយល់ដឹង។ ការបកប្រែផ្សេងទៀតៈ «ដូចជាអ្នកជឿព្រះគ្រិស្តលើកដំបូង»។ (សូមមើលៈINVALID translate/figs-metaphor)

ខ្ញុំបានឲ្យទឹកដោះដល់បងប្អូន មិនមែនអាហាររឹងទេ

ក្រុមជំនុំកូរិនថូសអាចងាយស្រួលយល់តែសេចក្តីពិតប៉ុណ្ណោះប្រៀបដូចជាកូនក្មេងដែលចេះតែផឹកទឹកដោះគោតែប៉ុណ្ណោះដែរ។ ពួកគេមិនទាន់ពេញវ័យគ្រប់គ្រាន់ដើម្បីអាចយល់ពីេសេចក្តីអស្ចារ្យដូចក្មេងធំដែលអាចបរិភោគអាហាររឹងបាននោះដែរទេ។ (សូមមើលៈINVALID translate/figs-metaphor)

នៅតែមិនអាចទទួលបាន

ចង់បញ្ជាក់ថាពួកគេមិនទាន់រួចរាល់ដើម្បីអាចយល់ពីការបង្រៀនពិបាកៗនោះទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកនៅមិនទាន់រួចរាល់ដើម្បីអាចយល់ពីការបង្រៀនជ្រៅៗក្នុងការដើរតាមព្រះគ្រិស្តនៅឡើយទេ»។ (សូមមើលៈINVALID translate/figs-explicit)

1 Corinthians 3:3-5

នៅក្នុងសាច់ឈាម

នៅតែប្រព្រឹត្តទង្វើរទៅតាមអំពើបាប ឬ បំណងរបស់លោកីយ៍។

តើបងប្អូនមិនបានរស់នៅអាស្រ័យខាងឯសាច់ឈាម ហើយតើអ្នកមិនបានដើរតាមរបៀបរបស់មនុស្សលោកទេឬអី?

លោកប៉ូលកំពុងតែស្តីបន្ទោសពួកជំនុំកូរិនថូសចំពោះការប្រព្រឹត្តអំពើបាបរបស់ពួកគេ។ «ការដើរ» នេះជាការប្រៀធៀបមួយចំពោះ «ការថ្លឹងថ្លែងអាកប្បកិរិយាបងប្អូន» ជាការសម្រេចថាអ្វីល្អ ហើយអ្វីអាក្រក់។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែត្រូវអៀនខ្មាស ដោយសារបងប្អូនកំពុងតែប្រព្រឹត្តអំពើបាបទៅតាមបំណងចិត្តរបស់បងប្អូន ហើយកំពុងប្រើរបៀបលោកីយ៍ក្នុងការសំរេចថាតើអាកប្បកិរិយារបស់បងប្អូនល្អ ឬអាក្រក់!» (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-metaphor)

តើនេះមិនមែនរស់នៅបែបមនុស្សលោកទេឬអី?

លោកប៉ូលកំពុងស្តីបន្ទោសពួកជំនុំកូរិនថូស។​ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែត្រូវខ្មាស់អៀនដោយសារបងប្អូនរស់នៅតាមរបៀបមនុស្សដដែល ដែលជាមនុស្សមិនមានព្រះវិញ្ញាណគង់នៅ»។ (សូមមើលៈINVALID translate/figs-rquestion)

តើលោកអប៉ូឡូសជាអ្នកណា? តើប៉ូលជានរណា?

លោកប៉ូលកំពុងនិយាយធ្ងន់ៗថា​ លោក និងអប៉ូឡូសមិនមែនជាអ្នកផ្សាយដំណឹងល្អចេញពីប្រភពដើមនោះទេ ដូច្នេះហើយក្រុមជំនុំកូរិនថូសមិនគួរដើរតាមពួកលោកទេ។ ការបកប្រែផ្សេងទៀងៈ «ជាការមិនត្រឹមត្រូវក្នុងការប្រមូលផ្តុំក្រុមមនុស្សដើម្បីដើរតាមលោកអប៉ូឡូស ឬ លោកប៉ូល!» ឬ (សូមមើលៈINVALID translate/figs-rquestion)

ហើយតើប៉ូលជានរណា?

លោកប៉ូលកំពុងនិយាយពីខ្លួនលោកផ្ទាល់ ក៏ដូចជាកំពុងនិយាយចំពោះអ្នកដទៃដែរ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនសំខាន់ទេ» ឬ «ខ្ញុំជានរណា?» (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-123person)

ជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ

លោកប៉ូលបានឆ្លើយសំណួរខ្លួនឯងដោយនិយាយថា លោក និងលោកអប៉ូឡួសជាអ្នកបម្រើព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀតៈ «លោកប៉ូល និងលោកអប៉ូឡួស​ជាអ្នកបម្រើព្រះគ្រិស្ត ហើយជាអ្នកជឿលើព្រះគ្រិស្តដោយព្រោះពួកយើងជាអ្នកបម្រើទ្រង់»។ (សូមមើលៈINVALID translate/figs-ellipsis)

ជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ ម្នាក់ៗធ្វើការតាមដែលព្រះអម្ចាស់ប្រគល់ភារកិច្ចឲ្យប៉ុណ្ណោះ

នេះអាចត្រូវបានបញ្ជាក់ជាមួយព័ត៌មានដែលបានយល់។​ ការបកប្រែផ្សេងទៀតៈ «យើងជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ។ មានតែពួកយើងប៉ុណ្ណោះដែលជាមនុស្សដែលព្រះអម្ចាស់ប្រគល់ភារកិច្ចឲ្យ»។ (សូមមើលៈINVALID translate/figs-ellipsis)

1 Corinthians 3:6-7

ខ្ញុំជាអ្នកដាំ

ការយល់ដឹងពីព្រះប្រៀបដូចជាគ្រាប់ពូជមួយដែលត្រូវបានដាំដើម្បីលូតលាស់។ ការបកប្រែផ្សេងទៀតៈ «នៅពេលខ្ញុំអធិប្បាយព្រះបន្ទូលរបស់ព្រះទៅបងប្អូន ខ្ញុំហាក់ដូចជាម្នាក់ដែលដាំគ្រាប់ពូជនៅក្នុងសួនច្បារ»។ (សូមមើលៈINVALID translate/figs-metaphor)

លោកអាប៉ូឡូជាអ្នកស្រោចទឹក

ដូចគ្រាប់ពូជត្រូវការទឹក សេចក្តីជំនឿត្រូវការសេចក្តីបង្រៀនយូរដើម្បីឲ្យមានការលូតលាស់។​ ​ការបកប្រែផ្សេងទៀតៈ «ហើយនៅពេលលោកអាប៉ូឡូសបន្តបង្រៀនបងប្អូនអំពីព្រះបន្ទូលរបស់ព្រះ លោកបានប្រៀបដូចជា អ្នកស្រោចទឹកក្នុងសួនច្បារនោះ»។ (សូមមើលៈINVALID translate/figs-metaphor)

ប៉ុន្តែ ព្រះជាម្ចាស់ជាអ្នកធ្វើឲ្យលូតលាស់វិញ

នៅពេលដំណាំលូតលាស់ និងរីកចម្រើន ដូច្នេះសេចក្តីជំនឿ និងការយល់ដឹងពីព្រះក៏មានការលូតលាស់ និងរិតតែមាំនិងជ្រៅទៅៗដែរ។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ ព្រះជាអ្នកធ្វើឲ្យបងប្អូនលូតលាស់» ឬ «ប៉ុន្តែ បើព្រះធ្វើឲ្យដំណាំលូតលាស់ ទ្រង់ក៏និងធ្វើឲ្យបងប្អូនលូតលាស់ខាងវិញ្ញាណដូចគ្នាដែរ»។ (សូមមើលៈINVALID translate/figs-metaphor)

មិនថានរណាជាអ្នកដាំ ឬជាអ្នក...ប៉ុន្តែ គឺជាព្រះជាម្ចាស់ទេ ដែលផ្តល់ការលូតលាស់វិញ។

លោកប៉ូលសង្កត់ធ្ងន់ៗទៀតថា មិនមែនជាលោក ឬ លោកអាប៉ូឡូសដែលមានកាតព្វកិច្ចធ្វើឲ្យអ្នកជឿទាំងអស់មានការលូតលាស់ខាងវិញ្ញាណនោះទេ ប៉ុន្តែ ជាព្រះជាម្ចាស់ទេ។

ប៉ុន្តែ គឺជាព្រះជាម្ចាស់ទេ ដែលផ្តល់ការលូតលាស់វិញ

ឲ្យលូតលាស់មានន័យថា ធ្វើឲ្យលូតលាស់។ នាមអរូប «ការលូតលាស់» អាចត្រូវបានបកប្រែក្នុងប្រយោគនិយាយ។ ការបកប្រែផ្សេងទៀត «ជាព្រះដែលធ្វើឲ្យបងប្អូនលូតលាស់»។ (សូមមើលៈINVALID translate/figs-abstractnouns)

1 Corinthians 3:8-9

អ្នកដែលជាអ្នកដាំ និងអ្នកស្រោចទឹកគឺតែមួយ

លោកប៉ូលនិយាយប្រាប់មនុស្សពីដំណឹងល្អ និងបង្រៀនដល់អ្នកដែលបានទទួលយកពាក្យទាំងនោះ បើទោះបីជាពួកគេជាអ្នកដាំ និងជាអ្នកស្រោចទឹកក៏ដោយ។​ (សូមមើលៈINVALID translate/figs-metaphor)

តែមួយ

អាចមានន័យថា «មួយ» ទី១ «រូបរួមក្នុងគោលបំណង» ឬ ទី២ «មានសារសំខាន់ស្មើភាពគ្នា»។

កម្រៃ

ចំនួនលុយដែលអ្នកធ្វើការណាម្នាក់ទទួលបានពីការងាររបស់ខ្លួន។

យើងត្រូវគេវាយធ្វើបាបយ៉ាងឃោរឃៅ

នេះសំដៅលើលោកប៉ូល និងលោកអាប៉ូឡូស ប៉ុន្តែ មិនមែនជាក្រុមជំនុំកូរិនថូសទេ។​ (សូមមើលៈINVALID translate/figs-exclusive)

ពួកយើងជាអ្នកដើរតាមព្រះ

លោកប៉ូលចាត់ទុកខ្លួូនលោក និងលោកអប៉ូឡូសជាអ្នកធ្វើការរួមគ្នា។

ជាសួនដំណាំរបស់ព្រះជាម្ចាស់

អាចមានន័យថាទី១ ការផ្តើមធ្វើសួនដំណាំរបស់ព្រះជាម្ចាស់ តំណាងឲ្យជាកម្មសិទ្ធិព្រះ។ ការបកប្រែផ្សេងទៀតៈ «អ្នកដូចជាសួនដំណាំដែលជាកម្មសិទ្ធិរបស់ព្រះ» ឬ ទី២ ផ្តើមជាសួនដំណាំរបស់ព្រះជាម្ចាស់ តំណាងឲ្យការដែលព្រះបានធ្វើឲ្យយើងលូតលាស់។​ ការបកប្រែផ្សេងទៀតៈ​ «អ្នកដូចជាសួនដំណាំមួយដែលព្រះធ្វើឲ្យលូតលាស់»។ (សូមមើលៈINVALID translate/figs-metaphor)

ជា​ដំណាក់​ដែល​ព្រះអង្គ​

អាចមានន័យថាទី១ ចាប់ផ្តើមជាដំណាក់របស់ព្រះ ដែលតំណាងឲ្យកម្មសិទ្ធិនៃព្រះ។​ ការបកប្រែផ្សេងទៀតៈ «ហើយអ្នកដូចជាដំណាក់ដែលជាកម្មសិទ្ធិរបស់ព្រះ» ឬ ចាប់ផ្តើមជាដំណាក់របស់ព្រះ តំណាងឲ្យព្រះដែលធ្វើឲ្យយើងក្លាយជាអ្វីដែលទ្រង់ចង់បាន។​ ការបកប្រែផ្សេងទៀតៈ «ហើយអ្នកដូចជាដំណាក់ដែលព្រះបានកំពុងសាងសង់»។ (សូមមើលៈ INVALID translate/figs-metaphor)

1 Corinthians 3:10-11

ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានដល់ខ្ញុំ

នេះត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។​ ការបកប្រែផ្សេងទៀតៈ «យោងទៅតាមភារកិច្ចដែលព្រះបានឲ្យខ្ញុំធ្វើដោយសេរី»។ (សូមមើលៈINVALID translate/figs-activepassive)

ខ្ញុំបានសាងសង់គ្រឹះ

លោកប៉ូលប្រៀបផ្ទឹមការបង្រៀននៃជំនឿ និងសេចក្តីសង្រ្គោះរបស់លោកក្នុងព្រះយេស៊ូគ្រិស្ត ទៅជាការសាងសង់គ្រឹះសម្រាប់អគារមួយកន្លែង។ (សូមមើលៈINVALID translate/figs-metaphor)

ហើយអ្នកផ្សេងទៀតអាចសង់ពីលើវាបាន

លោកប៉ូលសំដៅលើបុគ្គល ឬមនុស្សដែលបង្រៀនក្នុងក្រុមជំនុំកូរិនថូសនៅក្នុងពេលនោះ បើទោះបីជាពួកគេជាជាងឈើដែលសាងសង់អាគារពីលើគ្រឹះក៏ដោយ។ (សូមមើលៈINVALID translate/figs-metaphor)

អ្នកផ្សេងទៀត

នេះសំដៅលើអ្នកដែលបម្រើព្រះជាទូទៅ ការបកប្រែផ្សេងទៀតៈ «ចូរឲ្យម្នាក់ៗបម្រើព្រះជាម្ចាស់»។

គ្មានអ្នកណាអាចសង់គ្រឹះផ្សេងទៀតល្អជាងគ្រឹះដែលបានសង់ឡើង

នេះអាចបញ្ជាក់ជាសកម្ម ការបកប្រែផ្សេងទៀតៈ «គ្មានអ្នកណាអាចសង់គ្រឹះផ្សេងទៀត ដែលជាគ្រឹះ ខ្ញុំប៉ូលបានសង់នោះឡើង» ឬ «ខ្ញុំបានសង់គ្រឹះរួចហើយ ជាគ្រឹះដែលអ្នកអាចសង់លើបាន»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 3:12-13

ព័ត៌មានទូទៅ៖

លោកប៉ូលនិយាយពីអ្វីដែលអ្នកសាងសង់ជាធម្មតាធ្វើនៅពេលសាងសង់អគារណាមួយដើម្បីពណ៌នាពីគ្រូនៅក្រុមជំនុំកូរិនថូសកំពុងធ្វើជាពិតប្រាកដ។ អ្នកសាងសង់ជាធម្មតាតែងតែប្រើមាស ប្រាក់ ឬពេជ្រ ជាការតុបតែងលើអគារ។

ឥឡូវនេះ ប្រសិនបើ មានអ្នកណាសង់លើគ្រឹះនេះជាមួយមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ

សម្ភារអគារដែលត្រូវបានប្រើក្នុងការចាប់ផ្តើមសង់អគារថ្មីត្រូវបានប្រៀបធៀបទៅលើតម្លៃនៃព្រះវិញ្ញាណដែលត្រូវប្រើក្នុងការសាងសង់អាកប្បកិរិយានរណាម្នាក់ និងសកម្មភាពណាមួយអំឡុងពេលគាត់នៅមានជិវិតនៅឡើយ។ ការបកប្រែផ្សេងទៀតៈ «មិនមែនអ្នកដែលសាងសង់ដោយសម្ភារដែលមានតម្លៃនឹងនៅស្ថិតថេរជាង អ្នកដែលសាងសង់ដោយសម្ភារដែលថោកនិងងាយឆេះជាងនោះទេ»។ (សូមមើលៈINVALID translate/figs-metaphor)

ពេជ្រ

ថ្មដែលថ្លៃ

កិច្ចការរបស់ពួកគេនឹងបង្ហាញឲ្យឃើញ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងបង្ហាញគ្រប់គ្នាពីអ្វីដែលអ្នកសាងសង់ត្រូវធ្វើ»។ (សូមើលៈINVALID translate/figs-activepassive)​

សម្រាប់ពន្លឺថ្ងៃនឹងបង្ហាញពីវា

«ពន្លឺថ្ងៃ» ជាការប្រៀបធៀបពីពេលវេលាដែលព្រះជាម្ចាស់នឹងកាត់ទោសមនុស្សគ្រប់គ្នា។ នៅពេលព្រះជាម្ចាស់បង្ហាញមនុស្សគ្រប់គ្នាពីអ្វីដែលគ្រូម្នាក់នោះបានធ្វើហើយ វាហាក់បើដូចជាព្រះអាទិត្យដែលរះឡើងដើម្បីបង្ហាញពីអ្វីដែលបានកើតឡើងអំឡុងពេលយប់អ៊ីចឹង។ (សូមមើលៈINVALID translate/figs-metaphor)

ដ្បិត វានឹងត្រូវបង្ហាញនៅក្នុងភ្លើងដែរ។ ភ្លើងនឹងសាកល្បងពីគុណភាពរបស់អ្វីៗដែលម្នាក់បានធ្វើ។

ដូចជាភ្លើងដែលនិងបង្ហាញពីកម្លាំង ឬបំផ្លាញភាពកម្សោយនៃអគារណាមួយ ភ្លើងរបស់ព្រះនិងវិនិច្ឆ័យពីសេចក្តីប្រឹងប្រែង និងសកម្មភាពរបស់មនុស្ស។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងប្រើភ្លើងក្នុងការបង្ហាញពីគុណភាពនៃកិច្ចការងាររបស់ទ្រង់»។ (សូមមើលៈ INVALID translate/figs-metaphor)

1 Corinthians 3:14-15

ព័ត៌មានទូទៅ៖

ពាក្យ «អ្នកណាម្នាក់» និង «នរណាមួយ» និង «គាត់» និង «គាត់ផ្ទាល់» សំដៅលើអ្នកជឿ។

អាចទ្រាំបាន

កិច្ចការនៅចុងក្រោយ​ ឬ «កិច្ចការនៅមានជិវិត»។

ប្រសិនបើ កិច្ចការអ្នកណាត្រូវឆេះអស់

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ប្រសិនបើ ភ្លើងបំផ្លាញកិច្ចការនរណាម្នាក់» ឬ «ប្រសិនបើ ភ្លើងដុតកម្ទេចកិច្ចការនរណាម្នាក់»។ (សូមមើលៈINVALID translate/figs-activepassive)

អ្នកនោះនឹងឈឺចាប់ចំពោះការបាត់បង់

នាមអរូប «ការបាត់បង់» អាចត្រូវបង្ហាញជាមួយកិរិយាសព្ទ «បាត់»។ ការបកប្រែផ្សេងទៀតៈ «អ្នកនោះនិងបាត់រង្វាន់»។ (សូមមើលៈINVALID translate/figs-abstractnouns)

ប៉ុន្តែ គាត់ខ្លួនឯងនឹងបានសង្គ្រោះ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ព្រះនឹងសង្គ្រោះគាត់វិញ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 3:16-17

តើបងប្អូន មិនដឹងទេឬអីថា បងប្អូនជា​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់​ និងជាកន្លែងដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងបងប្អូន?

លោកប៉ូលកំពុងស្តីបន្ទោសដល់ក្រុមជំនុំកូរិនថូស។ ការបកប្រែផ្សេងទៀតៈ «បងប្អូនធ្វើហាក់បើដូចជាមិនដឹងថាអ្នកជាព្រះវិហាររបស់ព្រះជាម្ចាស់ និងជាកន្លែងដែលព្រះវិញ្ញាណគង់នៅក្នុងបងប្អូនអ៊ីចឹង!» (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 3:18-20

សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ

គ្មាននរណាគួរជឿការពាក្យកុហកដែលបានកុហកខ្លួនឯងថាមានប្រាជ្ញាក្នុងលោកីយ៍នេះទេ។

ក្នុងជំនាន់នេះ

អាស្រ័យទៅលើរបៀបរបស់មនុស្ស អ្នកដែលមិនជឿសម្រេចចិត្តថា អ្វីជាប្រាជ្ញា។

សូមឲ្យគាត់ត្រឡប់ទៅជាអ្នក «លីលា» វិញចុះ

មនុស្សម្នាក់នោះគួរមានឆន្ទះក្នុងការទទួលពាក្យពីអ្នកមិនជឿហៅគាត់ថា ជាអ្នកលីលា។ (សូមមើលៈINVALID translate/figs-irony)

ព្រះអង្គ​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់

ព្រះអង្គដាក់អន្ទាក់មនុស្សដែលគិតថាពួកគេឆ្លាត ហើយប្រើប្រាស់គម្រោងការរបស់គេផ្ទាល់ដើម្បីចាប់ពួកគេវិញ។

ព្រះ‌អម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹម‌សារ​អ្វី​ទេ

ព្រះអម្ចាស់ជ្រាបថា អ្វីដែលមនុស្សគិតថាគម្រោងការពួកគេឆ្លាតវៃ នឹងត្រលប់ទៅជាគ្មានខ្លឹមសារវិញ។

គ្មាន​ខ្លឹម‌សារ​

គ្មានប្រយោជន៍

ទ្រង់ជាព្រះគ្រិស្ត ហើយព្រះគ្រិស្តជាព្រះ

អ្នកជាកម្មសិទ្ធិព្រះគ្រិស្ត ហើយព្រះគ្រិស្តជាកម្មសិទ្ធិព្រះ។

1 Corinthians 3:21-23

បងប្អូន​ជារបស់​ព្រះ‌គ្រិស្ដ ហើយ​ព្រះ‌គ្រិស្ដ​ជារបស់​ព្រះ‌ជាម្ចាស់

«បងប្អូនជាកម្មសិទ្ធិរបស់ព្រះគ្រិស្ត ហើយព្រះគ្រិស្តជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់»

1 Corinthians 4

1 Corinthians 4:1-2

ប្រយោគភ្ជាប់

ដើម្បីគ្រាន់តែជាការរំលឹកមនុស្សដើម្បីកំុឲ្យមានសេចក្តីអំនួតចំពោះអ្នកដែលបានបង្រៀនពួកគេអំពីព្រះអម្ចាស់ និងអ្នកដែលបានធ្វើពិធីជ្រមុជទឹកសម្រាប់ពួកគេ។ លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសទាំងអស់ថា អ្នកជឿទាំងអស់ជាអ្នកបម្រើដែលដាក់ខ្លួន។

អ្វីជាតម្រូវការនៃអ្នកបម្រើ

លោកប៉ូលកំពុងនិយាយពីខ្លួនលោកក៏ដូចជាលោកកំពុងនិយាយពីអ្នកដទៃផ្សេងទៀតផងដែរ។ ការបកប្រែផ្សេងទៀតៈ «ពួកយើងត្រូវបានតំរូវឲ្យមាន»។ (សូមមើលៈINVALID translate/figs-123person)

1 Corinthians 4:3-4

វាជារឿងតូចតាចទេដែលខ្ញុំនឹងបារម្ភពីការវិនិច្ឆ័យពីបងប្អូន

លោកប៉ូលកំពុងប្រៀបធៀបពីភាពខុសគ្នារវាងការវិនិច្ឆ័យរបស់មនុស្ស និងការវិនិច្ឆ័យរបស់ព្រះ។ ការវិនិច្ឆ័យរបស់មនុស្សមិនមានសារៈសំខាន់ទេបើប្រៀបផ្ទឹមពីការវិនិច្ឆ័យដ៏ពិតរបស់ព្រះចំពោះមនុស្ស។

ខ្ញុំក៏អត់ដឹងពីការចោទប្រកាន់ដែលធ្វើទាស់នឹងខ្ញុំ

ខ្ញុំមិនដែលធ្លាប់ឮនរណាម្នាក់ចោទប្រកាន់ខ្ញុំពីការធ្វើអ្វីខុសនោះទេ។

ការនេះមិនមែនមានន័យថា ខ្ញុំគ្មានទោសនោះទេគឺព្រះអម្ចាស់ទេដែលជាអ្នកវិនិច្ឆ័យខ្ញុំវិញ

ការខ្វះនៃការចោទប្រកាន់មិនបានបញ្ជាក់ថាខ្ញុំគ្មានកំហុសនោះទេ។ ព្រះអម្ចាស់ជ្រាបថា ខ្ញុំមានទោស ឬមិនមានទោស។

1 Corinthians 4:5

ដូច្នេះ

ដោយសារអ្វីដែលខ្ញុំទើបបាននិយាយនោះជាសេចក្តីពិត

ព្រះអង្គនឹងនាំពន្លឺមកទីដែលលាក់កំបាំង ក្នុងភាពងងឹត ហើយបើកបង្ហាញគោលបំណងនៃដួងចិត្តដែរ

ពាក្យ «នាំពន្លឺមកទីដែលលាក់កំបាំង ក្នុងភាពងងឹត» ជាការប្រៀបធៀបមួយដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាបានដឹងពីអ្វីដែលជាការលាក់កំបាំង។​ ពាក្យ «ដួងចិត្ត» ជាការប្រៀបធៀបនៃចិត្តគំនិត និងចេតនារបស់មនុស្ស។ ការបកប្រែផ្សេងទៀតៈ ​«ដូចជាពន្លឺដែលចែងចាំងលើអ្វីមួយក្នុងភាពងងឹត ព្រះទ្រង់និងបង្ហាញពីសេចក្តីលាក់កំបាំងដែលមនុស្សបានធ្វើ ក៏នឹងបង្ហាញពីគម្រោងការដ៏លាក់កំបាំងដែលមនុស្សបានមានផងដែរ»។ (សូមមើលៈINVALID translate/figs-metaphor និងINVALID translate/figs-metonymy)

1 Corinthians 4:6-7

បងប្អូនអើយ

នេះមានន័យថាជាគ្រិស្តបរិស័ទដែលរួមជំនឿ រួមមានទាំងបុរស និង​ស្រ្តី។

សម្រាប់ជា

ជាប្រយោជន៍របស់អ្នក

ដ្បិតអ្នក...មាននូវអ្វីដែលអ្នកមិនមាន...អ្នកទទួលដោយមិនបង់ថ្លៃ...បែរជាមានអំនួត...ខ្លួនមិនបានធ្វើអ្វីសោះ

លោកប៉ូលកំពុងនិយាយទៅក្រុមជំនុំកូរិនថូសដូចជានិយាយទៅកាន់មនុស្សតែម្នាក់ ជាឧទាហរណ៍ «អ្នក» ជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

ដ្បិត នរណាធ្វើឲ្យអ្នកបានខ្ពង់ខ្ពស់?

លោកប៉ូលស្តីបន្ទោសដល់ក្រុមជំនុំកូរិនថូសដែលបានគិតថាពួកគេល្អប្រសើរជាងអស់អ្នកដែលបានឮដំណឹងល្អពីមនុស្សដទៃផ្សេងទៅទៀត។​​ ការបកប្រែផ្សេងទៀតៈ «ដ្បិត គ្មានអ្វីខុសប្លែកគ្នារវាងអ្នក និងអ្នកដទៃឡើយ» ឬ «ដ្បិត អ្នកក៏មិនខ្ពង់ខ្ពស់ ជាជាងអ្នកដទៃដែរ»។ (សូមមើលៈINVALID translate/figs-rquestion)

តើការទាំងនោះមិនមែនបានមកដោយឥតបង់ថ្លៃទេឬអី?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា ពួកគេមិនបានបង់ថ្លៃនូវអ្វីដែលពួកគេមាននោះទេ។​ ការបកប្រែផ្សេងទៀតៈ «គ្រប់អ្វីៗដែលអ្នកមាន ជាអ្វីៗដែលអ្នកបានទទួលដោយឥតបង់ថ្លៃ» ឬ «ព្រះបានផ្តល់ឲ្យអ្នកនូវអ្វីៗដែលមានដោយឥតបង់ថ្លៃ!»។ (សូមមើលៈINVALID translate/figs-rquestion)

ហេតុអ្វីបានជាអ្នកបែរជាមានអំនួត ទាំងខ្លួនមិនបានធ្វើអ្វីសោះដូច្នេះ?

លោកប៉ូលស្តីបន្ទោសពួកគេចំពោះសេចក្តីអំនួតនូវអ្វីដែលពួកគេមាន។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនគួរមានអំនួតចំពោះអ្វីដែលអ្នកមិនបានធ្វើសោះ» ឬ «អ្នកគ្មានសិទ្ធិមានអំនួតទេ!» (សូមមើលៈINVALID translate/figs-rquestion)

ចំពោះអ្នកមិនបានទទួលទេឬអី

ឃ្លាថា «បានធ្វើដូច្នេះ» សំដៅលើការទទួលដោយឥតបង់ថ្លៃចំពោះអ្វីដែលពួកគេមាន។ ការបកប្រែផ្សេងទៀតៈ «ចំពោះអ្នកមិនបានទទួលដោយឥតបង់ថ្លៃទេឬអី» ឬ «ទាំងខ្លួនមិនបានបង់ថ្លៃផង»។

1 Corinthians 4:8-9

ព័ត៌មានទូទៅ៖

លោកប៉ូលប្រើការមិនសមហេតុនេះដើម្បីធ្វើឲ្យក្រុមជំនុំកូរិនថូសមានការរអៀសខ្លួន និងដើម្បីឲ្យពួកគេដឹងថាពួកគេកំពុងធ្វើបាបនៅពេលពួកគេមានអំនួតលើខ្លួនឯង និងការបង្រៀនរបស់ពួកគេផងដែរ។ (សូមមើលៈINVALID translate/figs-irony)

ព្រះដាក់ពួកយើងជាសាវកជាទស្សនីយភាព

លោកប៉ូលបង្ហាញពីរបៀបពីរយ៉ាងដែលព្រះឲ្យពួកសាវករបស់ទ្រង់ធ្វើជាទស្សនីភាពសំរាប់លោកីយ៍ឲ្យបានឃើញ។ (សូមមើលៈ ​INVALID translate/figs-parallelism)

ដាក់ពួកយើងជាសាវកជាទស្សនីភាព

ព្រះបានបង្ហាញដល់សាវកគឺដូចជាអ្នកជាប់ទោសដែលត្រូវបណ្តើរជាចុងក្រោយក្នុបក្បួនដង្ហែយោធាជនជារ៉ូម ដែលត្រូវបានធ្វើឲ្យអាម៉ាស់មុខ មុនពេលកាត់ទោសប្រហារជីវិត។​​ (សូមមើលៈINVALID translate/figs-metaphor)

ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត

ព្រះដាក់សាវកជាទស្សនីភាពទុកដូចជាអ្នកដែលនឹងត្រូវកាត់ទោសប្រហារជីវិត។​ (សូមមើលៈINVALID translate/figs-metaphor)

ដល់លោកីយ៍ ដល់ទេវតា និងដល់មនុស្សសញ្ញាតិ

អាចមានន័យថាទី១ «លោកីយ៍»​ ទាំងពីរមានឫទ្ធិបដិហារលើពីធម្មជាតិ «ទេវតា» នឹង ធម្មជាតិ «មនុស្សសញ្ញាតិ» ឬ ទី២ ជាតារាងសមាសធាតុទាំងបីយ៉ាង «ដល់លោកីយ៍ ដល់ទេវតា និងដល់មនុស្សសញ្ញាតិ»។ (សូមមើលៈINVALID translate/figs-merism)

1 Corinthians 4:10-11

ពួកយើងលីលា...មានឈ្មោះមិនល្អ

លោកប៉ូលប្រើការមិនសមហេតុផលទៅកាន់ក្រុមជំនុំកូរិនថូសដើម្បីឲ្យពួកយកគេបាក់មុខ ដូច្នេះ ពួកគេនិងអាចគិតពីអ្វីដែលលោកកំពុងនិយាយ។​​ (សូមមើលៈINVALID translate/figs-irony)

អ្នកបានទទួលសិរីរុងរឿង

មនុស្សចាត់ទុកអ្នកក្នុងក្រុមជំនុំកូរិនថូសជាមនុស្សសំខាន់

ពួកយើងបានទទួលឈ្មោះមិនល្អ

មនុស្សបំបាក់មុខយើងជាសាវក។

មកដល់នៅ​ពេល​ និងម៉ោងនេះ

រហូតមកដល់ឥឡូវ ឬ «ដល់ឥឡូវ»។

ពួកយើងត្រូវគេវាយដំ

នេះសំដៅទៅលើការវាយដោយដៃ មិនប្រើរំពាត់ ឬ ព្រនង់។ នេះអាចបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «មនុស្សវាយពួកយើង»។ (សូមមើលៈINVALID translate/figs-activepassive)

ពួកយើងក៏អនាថា​ដែរ

លោកប៉ូលមានន័យថា ពួកគេមានកន្លែងស្នាក់នៅ ប៉ុន្តែ ពួកគេត្រូវរើពីកន្លែងមួយទៅកន្លែងមួយទៀត។ ពួកគេមិនមានផ្ទះស្ថិតស្ថេរនោះទេ។

1 Corinthians 4:12-13

ពេល​គេ​ជេរ​យើង យើង​បាន​ពរ​​

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត «ពេលមនុស្សជេរពួកយើង យើងប្រទានពរពួកគេវិញ» ឬ «ពេលមនុស្សមិនរាប់រកពួកយើង យើងប្រទានពរពួកគេវិញ»។ (សូមមើលៈINVALID translate/figs-activepassive)

ពេល​ពួកយើងត្រូវបានគេ​បៀត‌បៀន ​

នេះអានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ពេលមនុស្សបៀតបៀនយើង»។ (សូមមើលៈINVALID translate/figs-activepassive)

ពេល​គេ​និយាយ​បង្ខូច​យើង

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត​ «ពេលមនុស្សនិយាយបង្ខូចយើង»។ (សូមមើលៈINVALID translate/figs-activepassive)

យើង​បានត្រឡប់ទៅជា ដូចអ្វីដែលគេបានគិតថា ​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក​ រហូតមកដល់ឥឡូវនេះ

មនុស្សបានពិចារណាពីយើង ហើយពួកគេនៅតែពិចារណាលើយើងទៀត ក៏ជាសំរាមរបស់លោកីយ៍នេះ។

1 Corinthians 4:14-16

ខ្ញុំមិនបានសរសេរការទាំងនេះ ដើម្បីឲ្យបងប្អូនបាក់មុខនោះទេ ប៉ុន្តែ ដើម្បីកែតម្រូវបងប្អូន

ខ្ញុំគ្មានចេតនាឲ្យអ្នកបាក់មុខនោះទេ ប៉ុន្តែ ដើម្បីឲ្យអ្នកមានការរីកចម្រើនវិញ ឬ «ខ្ញុំមិនបានព្យាយាមបំបាក់មុខអ្នកនោះទេ ប៉ុន្តែ ខ្ញុំចង់កែតម្រូវអ្នកវិញ» ។

កែតម្រូវ

«ដាស់តឿន»

​មាន​​អ្នកណែនាំមួយ​ម៉ឺន​នាក់

នេះជាការនិយាយបំប៉ោងតួលេខនៃចំនួនមនុស្សដែលណែនាំពួកគេ ដើម្បីបញ្ជាក់ពីសារសំខាន់នៃឪពុកខាងវិញ្ញាណតែមួយ។​ ការបកប្រែផ្សេងទៀតៈ «មានអ្នកណែនាំជាច្រើន» ឬ «ហ្វូងមនុស្សដ៏ធំមួយនៃអ្នកណែនាំ» (សូមមើលៈINVALID translate/figs-hyperbole)«»

កូន...ឪពុក

ដោយសារលោកប៉ូលបាននាំអ្នកក្រុងកូរិនថូសថ្វាយព្រះគ្រិស្ត ពួកគេហាក់បីដូចជាកូនខាងវិញ្ញាណរបស់លោកដូច្នោះដែរ។​ (សូមមើលៈINVALID translate/figs-metaphor)

ខ្ញុំ​បានក្លាយ​​ជាឪពុកបងប្អូន​ក្នុងព្រះ‌​គ្រិស្ដយេស៊ូ តាមរយៈការ​នាំ​ដំណឹង‌ល្អ

លោកប៉ូលកំពុងបញ្ជាក់ថាទីមួយ ទំនាក់ទំនងរបស់លោកជាមួយក្រុមជំនុំកូរិនថូសជាអ្វីដែលសំខាន់បំផុត «ក្នុងព្រះគ្រិស្ត» ទីពីរ វាបានកើតឡើងដោយសារគាត់បាននាំដំណឹងល្អដល់ពួកគេ ហើយទីបីគឺថាគាត់ជាម្នាក់ដែលដូចជាឪពុកមួយរូបសម្រាប់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «វាដោយសារតែព្រះបានភ្ជាប់អ្នកមកជាមួយព្រះគ្រិស្តនៅពេលខ្ញុំបានណែនាំអ្នកពីដំណឹងល្អគឺថាខ្ញុំជាម្នាក់ដែលបានក្លាយជាឪពុករបស់អ្នក»។

1 Corinthians 4:17-18

ជាកូនដ៏ជាទីស្រឡាញ់និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់

ជាអ្នកដែលខ្ញុំស្រឡាញ់ និងជាអ្នកដែលខ្ញុំបង្រៀនអំពីព្រះអម្ចាស់ ក៏ជាកូនផ្ទាល់របស់ខ្ញុំផងដែរ។

ឥឡូវនេះ

ពាក្យនេះបង្ហាញថាលោកប៉ូលកំពុងប្តូរប្រធានបទរបស់លោកដើម្បីស្តីបន្ទោសនូវឥរិយាបថក្រអឺតក្រទមរបស់អ្នកជឿក្នុងក្រុមជំនុំកូរិនថូស។

1 Corinthians 4:19-21

ខ្ញុំនឹងមករកបងប្អូន

ខ្ញុំនឹងសួរសុខទុក្ខបងប្អូន។

តើបងប្អូនចង់បានអ្វី?

លោកប៉ូលបានធ្វើការអំពាវនាវចុងក្រោយមួយទៅកាន់ក្រុមជំនុំកូរិនថូស ដូចតែលោកធ្លាប់បានស្តីបន្ទោសពួកគេចំពោះកំហុសដែលពួកគេបានធ្វើកាលពីមុន។ ការបកប្រែផ្សេងទៀតៈ «ប្រាប់ខ្ញុំតើបងប្អូនចង់ឃើញអ្វីកើតឡើងឥឡូវនេះ»។ (សូមមើលៈINVALID translate/figs-rquestion)

តើគួរឲ្យ​ខ្ញុំ​មក​រក​បងប្អូនដោយ​រំពាត់​ ឬ​មកជាមួយដោយ​​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​?

លោកប៉ូលកំពុងផ្តល់ឲ្យពួកក្រុមជំនុំកូរិនថូសនូវឥរិយាបទផ្ទុយគ្នាពីរយ៉ាងដែលលោកអាចប្រើពេលលោកនៅក្បែរពួកគេនៅឡើយ។ ការបកប្រែផ្សេងទៀតៈ «ប្រសិនបើអ្នកចង់ ខ្ញុំអាចមកដាក់ទណ្ឌកម្មអ្នក ឬ ខ្ញុំអាចមកដើម្បីបង្ហាញអ្នកពីសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះអ្នកដោយចិត្តស្លូតបូតជាមួយអ្នក»។ (សូមមើលៈINVALID translate/figs-rquestion)

ចិត្តស្លូតបូត

ចិត្តសប្បុរស ឬ «ចិត្តទន់ភ្លន់»។

1 Corinthians 5

1 Corinthians 5:1-2

ប្រយោគភ្ជាប់

ឥឡូវលោកប៉ូលបញ្ជាក់យ៉ាងច្បាស់លាស់ពីអំពើបាបរបស់ពួកគេដែលលោកបានឮ និងពីការដែលអ្នកជឿក្នុងក្រុមជំនុំកូរិនថូសក្រអឺតក្រទមលើការទទួលយកបុរសម្នាក់នោះ និងអំពើបាបរបស់គាត់។

ទោះបីជាក្នុង​សាសន៍​ដទៃ​ក៏​មិន​ដែល​មាន​បែបនេះដែរ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «បើទោះជាសាសន៍ដទៃក៏មិនអនុញ្ញាតឲ្យធ្វើដែរ»។ (សូមមើលៈINVALID translate/figs-activepassive)

ជាបុរសម្នាក់ដែលបាន​រួមរ័ក្ស​ជា​មួយ​ប្រពន្ធរបស់​​ឪពុកខ្លួន

បុរសម្នាក់ក្នុងចំណោមអ្នករាល់គ្នាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធរបស់ឪពុកខ្លួន។

​ប្រពន្ធរបស់​​ឪពុកខ្លួន

ជាប្រពន្ឋរបស់ឪពុកខ្លួន ប៉ុន្តែ ប្រហែលមិនមែនជាម្តាយបង្កើតរបស់ខ្លួនទេ។

តើបងប្អូនមិនគួរតែកាន់ទុក្ខជំនួសវិញទេឬអី?

ការប្រើសំណួរឥតបម្រុងទុកនេះត្រូវបានប្រើជាការស្តីបន្ទោសដល់ក្រុមជំនុំកូរិនថូស។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែកាន់ទុក្ខជំនួសការនេះវិញ! (សូមមើលៈINVALID translate/figs-rquestion)

ម្នាក់ដែលបានប្រព្រឹត្ត​អំពើ​ថោក​ទាប​នេះ ត្រូវដេញចេញ​ពី​ចំណោម​បងប្អូន​

នេះត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត «បងប្អូនត្រូវដេញចេញចំពោះអ្នកណាម្នាក់ដែលបានប្រព្រឹត្តអំពើថោកទាបនេះក្នុងចំណោមបងប្អូន»។

1 Corinthians 5:3-5

ខ្ញុំនៅជាមួយបងប្អូនខាងវិញ្ញាណ

ខ្ញុំនៅជាមួយអ្នកខាងឯវិញ្ញាណ ការនៅជាមួយពួកគេខាងឯវិញ្ញាណតំណាងឲ្យការយកចិត្តទុកដាក់ ឬការចង់នៅជាមួយពួកគេ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំយកចិត្តទុកដាក់ចំពោះអ្នក» ឬ «ខ្ញុំចង់នៅជាមួយអ្នក»។

ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ដល់ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះដែរ

អាចមានអត្ថន័យថា ទី១ «ខ្ញុំបានសម្រេចចិត្តចំពោះអ្វីដែលគួរតែធ្វើលើអ្នកដែលបានប្រព្រឹត្តអំពើបែបនេះហើយ» ឬ «ខ្ញុំបានរកឃើញអ្នកដែលបានប្រព្រឹត្តអំពើថោកទាបនេះហើយ»។

ពេលបងប្អូនជួបជុំគ្នា

នៅពេលអ្នកនៅជុំគ្នា ឬ «នៅពេលអ្នកជួបជុំគ្នា»។

ក្នុងនាមរបស់ព្រះអម្ចាស់យេស៊ូ

អាចមានអត្ថន័យថា ទី១ ក្នុងនាមរបស់ព្រះអម្ចាស់យេស៊ូជាការប្រៀបធៀបយ៉ាងច្បាស់លាស់មួយថា ជាតំណាងសិទ្ធិអំណាចរបស់ទ្រង់។ ការបកប្រែផ្សេងទៀត «ជាមួយអំណាចនៃព្រអម្ចាស់យេស៊ូ» ឬ ទី២ «ការជួបជុំគ្នាក្នុងនាមព្រះអម្ចាស់រួមបញ្ចូលទាំងការជួបជុំក្នុងការថ្វាយបង្គំទ្រង់ផងដែរ»។ ការបកប្រែផ្សេងទៀតៈ «ដើម្បីថ្វាយបង្គំព្រះអម្ចាស់យេស៊ូនៃយើង»។ (សូមមើលINVALID translate/figs-metonymy និងINVALID translate/figs-explicit)

បញ្ជូន​ម្នាក់​នេះ​ទៅ​សាតាំង

ការ​បញ្ជូន​ម្នាក់​នេះ​ទៅ​សាតាំង ជាការតំណាងឲ្យការមិនអនុញ្ញាតឲ្យបុរសម្នាក់នេះអាចរួមចំណែកជាមួយក្រុមរបស់ពួកគេ ដើម្បីឲ្យសាតាំងអាចធ្វើបាបគាត់បាន។ ការបកប្រែផ្សេងទៀតៈ «ឲ្យបុរសម្នាក់នេះចេញពីក្រុមរបស់អ្នកដើម្បីឲ្យសាតាំងអាចធ្វើបាបគាត់បាន»។ (សូមមើលINVALID translate/figs-metaphor)

ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស

អាចមានអត្ថន័យថា​ ទី១ «សាច់ឈាម» សំដៅទៅលើរូបរាងកាយរបស់គាត់ ការបកប្រែផ្សេងទៀត «ដើម្បីឲ្យសាតាំងធ្វើបាបរូបរាយកាយរបស់គាត់» ទី២ «សាច់ឈាម» ជាការប្រៀបធៀបពីអំពើបាបតាំងពីកំណើតមកម្លេ៉ះ។ ការបកប្រែផ្សេងទៀតៈ «ដើម្បីឲ្យអំពើបាបដែលមានតាំងពីកំណើតត្រូវបានបំផ្លាញ» ឬ «តែកុំឲ្យគាត់អាចបន្តរស់នៅក្នុងជីវិតដែលមានអំពើបាបតាំងពីកំណើតមក»។ (សូមមើលៈINVALID translate/figs-metaphor)

តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត «តែព្រះនឹងសង្គ្រោះវិញ្ញាណរបស់គាត់នៅថ្ងៃព្រះអម្ចាស់»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 5:6-8

អំនួតរបស់បងប្អូនមិនល្អទេ

អំនួតរបស់អ្នកអាក្រក់

តើបងប្អូន​មិន​ដឹង​ទេ​ឬអីថាមេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យម្សៅទាំង​មូល​ដោរ​ឡើង​បាន?

គ្រាន់តែការសាយភាយមេតែបន្តិចធ្វើអោយម្សៅទាំងមូលដោរជានំបុ័ងបាន ដូច្នេះអំពើបាបតូចមួយអាចប៉ះទង្កិចដល់ការប្រកបជាមួយអ្នកជឿទាំងមូលបាន។ (សូមមើលINVALID translate/figs-metaphor)

ព្រះ‌គ្រិស្ដបាន​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើងក្នុង​ពិធី​បុណ្យ​ចម្លង

តែចៀមនៃពិធីបុណ្យចម្លងបានគ្របបាំងអំពើបាបនៃសាសអ៊ីុស្រាអែលដោយជំនឿជារាងរាល់ឆ្នាំ ដូច្នេះ ការសុគតរបស់ព្រះគ្រិស្តបានគ្របបាំងគ្រប់ទាំងអំពើបាបអ្នកដែលបានទុកចិត្តលើព្រះគ្រិស្តដោយជំនឿអស់កល្បជានិច្ច។ នេះអាចបញ្ជាក់ក្នុងទំរង់សកម្ម ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់បានលះបង់ព្រះគ្រិស្ត ជាចៀមនៃពិធីបុណ្យចម្លងយើង»។ (សូមមើលៈINVALID translate/figs-metaphor និង​INVALID translate/figs-activepassive)

1 Corinthians 5:9-10

មនុស្ស​ដែល​ប្រព្រឹត្ត​កាម‌គុណ​

នេះសំដៅលើមនុស្សដែលប្រកាសថាជឿលើព្រះគ្រិស្ត ប៉ុន្តែបែបជាមានឥរិយាបទបែបនេះវិញ។

មនុស្សដែល​ប្រព្រឹត្ត ​កាម‌គុណ​ក្នុង​លោក​ីយ៍នេះ

មនុស្សដែលបានជ្រើសរើសក្នុងការរស់នៅដោយកាមគុណ ជាអ្នកដែលមិនជឿ។

អ្នក​លោភ‌លន់

អស់អ្នកដែលលោភលន់ ឬ «អស់អ្នកដែលមានឆន្ទះមិនស្មោះត្រង់ក្នុងការចង់បានរបស់អ្នកដទៃ»។

អ្នក​ប្លន់​​ទ្រព្យ​

នេះមានន័យថា មនុស្សដែលបោកប្រាស់ចង់បានទ្រព្យអ្នកដទៃ។

បងប្អូន ត្រូវចាក​ចេញ​ពីពិភព​លោក​នេះហើយ

អ្នកត្រូវតែចៀសឲ្យផុតពីមនុស្សទាំងអស់។

1 Corinthians 5:11-13

ប្រយោគភ្ជាប់

លោកប៉ូលប្រាប់ពួកគេពីរបៀបស្តីប្រដៅអ្នកជឿដែលបដិសេធការកែតម្រូវចំពោះការពាក់ព័ន្ធអំពើកាមគុណអសីលធម៌ និងអំពើបាបពីមុនៗដែលបានធ្វើចំពោះអ្នកដទៃ។

អ្នកណាដែលបានហៅ

អ្នកណាដែលបានហៅខ្លួនឯង។

បងប្អូន

នេះមានន័យថា ការរួមប្រកបជាមួយគ្រិស្តបរិស័ទ មិនថាបុរស ឬស្រ្តី។

ដ្បិត តើខ្ញុំរួមជាមួយក្នុងការដាក់ទោសដល់អ្នកដែលនៅក្រៅក្រុមជំនំុទេ?

លោកប៉ូលចង់បញ្ជាក់ថា​ លោកមិនមែនជាអ្នកដែលដាក់ទោសអ្នកដែលនៅខាងក្រៅក្រុមជំនុំនោះទេ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនមែនជាអ្នកដែលគួរតែដាក់ទោសមនុស្សដែលមិនមែនជាកម្មសិទ្ធិរបស់ក្រុមជំនុំនោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

តើបងប្អូនមិនត្រូវដាក់ទោសដល់អ្នកដែលនៅខាងក្នុងនោះទេឬអី?

លោកប៉ូលកំពុងស្តីប្រដៅក្រុមជំនុំកូរិនថូស «អ្នករាល់គ្នាគួរតែដឹងថាជាអ្នកទេតើដែលនឹងដាក់ទោសដល់អ្នកដែលនៅខាងក្នុងក្រុមជំនុំ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 6

1 Corinthians 6:1-3

ប្រយោគភ្ជាប់

លោកប៉ូលបន្ទាប់មកពន្យល់ពីរបៀបដែលអ្នកជឿត្រូវដោះស្រាយបញ្ហាជាមួយអ្នកជឿដទៃទៀត។

ទំនាស់

ការមិនយល់ព្រម ឬ ការឈ្លោះប្រកែក

ហេតុអី្វបានជាអ្នករាល់គ្នាទៅរក...អ្នកជឿកាត់ក្តីវិញ?

លោកប៉ូលបានបញ្ជាក់ថាគ្រិស្តបរិស័ទត្រូវតែដោះស្រាយបញ្ហាក្នុងចំណោមពួកគេ។​ ការបកប្រែផ្សេងទៀតៈ «គាត់មិនគួរទៅរក...អ្នកជឿកាត់ក្តីវិញ!» ឬ «គាត់គួរតែកោតខ្លាចដល់ព្រះ និងមិនទៅរក...អ្នកជឿកាត់ក្តីវិញ!» (សូមមើលៈ INVALID translate/figs-rquestion)

បងប្អូនមិនដឹងទេឬអីថា ពួកអ្នកជឿនឹងមានចំណែកកាត់ក្តីពិភពលោកនេះ?

លោកប៉ូលកំពុងធ្វើឲ្យក្រុមជំនុំកូរិនថូលត្រូវខ្មាស់ចំពោះទង្វើដែលពួកគេធ្វើដូចជាមិនដឹងអី។​ (សូមមើលៈINVALID translate/figs-rquestion)

ប្រសិនបើ ដូច្នេះ បងប្អូនអាចវិនិច្ឆ័យលោកីយ៍មែន តើបងប្អូនគ្មានលទ្ធិភាពសូម្បីដោះស្រោយបញ្ហាតូចតាចបែបនេះទេឬអី?

ដោយសារពួកគេនិងត្រូវបានផ្តល់អោយនូវទំនួលខុសត្រូវដ៏ធំសម្បើមនៅពេលក្រោយ ឥឡូវនេះពួកគេត្រូវមានទំនួលខុសត្រូវលើការតូចតាចនេះសិន។ ការបកប្រែផ្សេងទៀតៈ «អ្នកនិងវិនិច្ឆ័យលោកីយ៍នៅពេលអនាគត ដូច្នេះអ្នកអាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាឥឡូវនេះ»។ (សូមមើលៈINVALID translate/figs-rquestion)

រឿងតូចៗនៃជីវិត

បញ្ឈប់ការឈ្លោះប្រកែកអំពីអ្វីដែលអ្នកត្រូវធ្វើក្នុងជីវិតនេះទៅ

តើបងប្អូនមិនដែលដឹងទេឬថា យើងក៏មានវិនិច្ឆ័យទេវតាដែរ?

លោកប៉ូលមានការភ្ញាក់ផ្អើលថា ពួកគេទំនងជាមិនដឹងទេថា ការបកប្រែផ្សេងទៀតៈ «អ្នកដឹងហើយថា យើងនិងវិនិច្ឆ័យពួកទេវតា»។ (សូមមើលៈINVALID translate/figs-rquestion)

យើងនឹងវិនិច្ឆ័យ

លោកប៉ូលនិយាយរួមទាំងខ្លួនលោក និងក្រុមជំនុំកូរិនថូសដែរ

តើចង់បានប៉ុណ្ណាទៀត ទើបយើងមានសិទ្ធិដើម្បីវិនិច្ឆ័យរឿងតូចៗនៃជីវិតមែនទេ?

ដោយសារពួកគេនិងត្រូវបានផ្តល់ឲ្យនូវទំនួលខុសត្រូវដ៏ធំសម្បើមនៅពេលក្រោយ ឥឡូវនេះ ពួកគេត្រូវមានទំនួលខុសត្រូវលើការតូចតាចនេះសិន។ ការបកប្រែផ្សេងទៀត «ដោយសារយើងដឹងថាយើងនិងវិនិច្ឆ័យលើទេវតា យើងក៏អាចដឹងយ៉ាងប្រាកដថាព្រះក៏និងឲ្យយើងវិនិច្ឆ័យលើរឿងតូចៗនៃជីវិតនេះដែរ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 6:4-6

បើដូច្នេះមែន បងប្អូនត្រូវការអ្វីដើម្បីកាត់ក្តីដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ ប៉ុន្តែ ហេតុអ្វីបានជាបងប្អូននាំរឿងរ៉ាវទាំងនោះ ទៅឯអ្នកដែលមិ​នបានឈរនៅក្នុងក្រុមជំនុំទៅវិញ?

អាចមានអត្ថន័យថា ទី១ «នេះជាសំនួរឥតបានព្រៀងទុក» ឬ ទី២ នេះជាការថ្លែងការមួយ «ពីអតីតកាលបងប្អូនធ្លាប់បានដោះស្រាយបញ្ហាតូចតាចនេះនៅក្នុងជីវិត បងប្អូនមិនបានដោះដៃចេញក្នុងការដោះស្រាយទំនាស់រវាងគ្រិស្តបរិស័ទទៅឲ្យអ្នកមិនជឿដោយស្រាយនោះទេ» ឬ ទី៣ នេះជាបញ្ញត្តិ «នៅពេលបងប្អូនដោះស្រាយបញ្ហាតូចតាចនេះនៅក្នុងជីវិត វាក៏ដូចជាការបានដោះស្រាយបញ្ហាចំពោះអ្នកដែលមិនបានឈរនៅក្នុងក្រុមជំនុំដែរ គឺថាអ្នកបានដោះស្រាយទំនាស់ទាំងនោះ»។ (សូមមើលៈ INVALID translate/figs-rquestion)

បើដូច្នេះមែន បងប្អូនត្រូវការអ្វីដើម្បីកាត់ក្តីដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ

ប្រសិនបើ អ្នកត្រូវបានហៅដើម្បីធ្វើការសម្រេចចិត្តអំពីជីវិតប្រចាំថ្ងៃ ឬ «អ្នកត្រូវតែដោះស្រាយបញ្ហាតូចតាចនៅក្នុងជីវិតនេះ»។

ហេតុអ្វីបានជាបងប្អូននាំរឿងរ៉ាវទាំងនោះ ទៅឯអ្នកដែលមិ​នបានឈរនៅក្នុងក្រុមជំនុំទៅវិញ?

លោកប៉ូលកំពុងស្តីបន្ទោសក្រុមជំនុំកូរិនថូសចំពោះអ្នកបៀបដែលពួកគេដោះស្រាយបញ្ហានេះ។ អាចមានអត្ថន័យថា ទី១ «បងប្អូនគួរតែបញ្ឈប់ការយករឿងរ៉ាវទាំងនេះទៅឲ្យអ្នកដែលនៅខាងក្រៅក្រុមជំនុំទៅ» ឬ ទី២ «បងប្អូនគួរតែយករឿងរ៉ាវទាំងនេះទៅកាន់សមាជិកនៃក្រុមជំនុំបើទោះជាអ្នកនោះមិនមានការទទួលស្គាល់ពីអ្នកជឿដទៃទៀតក៏ដោយ»។ (សូមមើលៈINVALID translate/figs-rquestion)

ឲ្យអ្នកខ្មាស

ឲ្យអ្នកគ្មានកិត្តិយស ឬ «ដើម្បីបង្ហាញពីការបរាជ័យក្នុងបញ្ហានេះ»។

តើគ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាមានប្រាជ្ញាគ្រប់គ្រាន់ ដើម្បីដោះស្រាយរឿងបងប្អូនឯងដែលទាស់គ្នាទេឬអី?

លោកប៉ូលធ្វើឲ្យក្រុមជំនុំកូរិនថូសខ្មាស។ ការបកប្រែផ្សេងទៀតៈ «អ្នកគួរតែខ្មាសដែលមិនអាចរកអ្នកជឿដែលមានប្រាជ្ញាដើម្បីដោះស្រាយជម្លោះរវាងអ្នកជឿបាន»។ (សូមមើលៈINVALID translate/figs-rquestion)

បងប្អូន

នេះមានន័យថាគ្រិស្តបិរស័ទទាំងអស់ ទាំងបុរស នឹងស្រ្តី។

ដើម្បីដោះស្រាយរឿង

ការឈ្លោះប្រកែក ឬ ការមិនយល់ព្រម។

បងប្អូនបែរជាប្តឹងផ្តល់អ្នកជឿម្នាក់ ហើយទៅរកអ្នកមិនជឿឲ្យកាត់ក្តីទៀត!​

អ្នកជឿដែលមានទំនាស់ចំពោះគ្នាទៅវិញទៅមកហើយសូមឲ្យអ្នកមិនជឿវិនិច្ឆ័យដើម្បីធ្វើការសម្រេចចិត្តឲ្យពួកគេ

1 Corinthians 6:7-8

បានបរាជ័យរួចស្រេចបាត់ទៅហើយ

បានចាញ់បាត់ទៅហើយ

ហេតុអ្វីមិនទទួលយកការឈឺចាប់ និងកំហុសខ្លួនវិញ? ហើយហេតុអ្វីបានជាអនុញ្ញាតឲ្យខ្លួនឯង ស្ថិតនៅក្រោមការបោកប្រាស់បែបនេះ?

លោកប៉ូលបន្តការធ្វើអោយក្រុមជំនុំកូរិនថូសនៅតែខ្មាស ការបកប្រែផ្សេងទៀត «វាគួរតែប្រសើរជាងក្នុងការឲ្យអ្នកដ៏ទៃធ្វើកំហុសចំពោះអ្នក​ និងបោកប្រាស់អ្នកជាជាងយកពួកគេទៅវិនិច្ឆ័យ»

ជាបងប្អូនរបស់ខ្លួនឯង

គ្រប់អ្នកជឿលើព្រះគ្រិស្តសុទ្ឋតែជាបងប្អូនប្រុសស្រីចំពោះគ្នាទៅវិញទៅមក «គឺជាបងប្អូនអ្នកជឿខ្លួនឯង»។

1 Corinthians 6:9-11

តើបងប្អូនមិនដឹងទេឬអីថា

លោកប៉ូលបញ្ជាក់ថាពួកគេគួរតែត្រូវបានដឹងពីសេចក្តីពិតនេះ ការបកប្រែផ្សេងទៀតៈ «អ្នកបានដឹងសេចក្តីពិតហើយថា»។ (សូមមើលៈINVALID translate/figs-rquestion)

នឹងជាមរតក

ការទទួលបាននូវអ្វីដែលព្រះបានសន្យាចំពោះអ្នកជឿដែលត្រូវបាននិយាយពីមរតកខាងទ្រព្យសម្បត្តិ និងភាពស្តុកស្តម្ភពីក្រុមគ្រួសារណាមួយ។

នឹងមិនអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមរតកបានទេ

ព្រះមិនវិនិច្ឆ័យពួកគេថាជាអ្នកសុចរិតក្នុងពេលជំនំជម្រះនោះទេ ហើយពួកគេនឹងមិនអាចទទួលបានជីវិតអស់កល្បនោះដែរ។

បុរសពេស្យាចា ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា

អាចមានអត្ថន័យថា ទី១ នេះជាការឲ្យនិមយន័យមួយសម្រាប់គ្រប់សកម្មភាពរួមសង្វាស និងភេទដូចគ្នាទាំងអស់ ឬ ទី២ លោកប៉ូលបានឲ្យឈ្មោះសកម្មភាពពីរខុសគ្នា។ (សូមមើលៈINVALID translate/figs-merism)

បុរសពេស្យាចា

អាចមានន័យថា ទី១ ជាបុរសដែលអនុញ្ញាតឲ្យបុរសដទៃទៀតដេកជាមួយពួកគេ ឬ ទី២ ជាបុរសដែលអនុញ្ញាតឲ្យបុរសដ៏ទៃទៀតបង់លុយក្នុងការដេកជាមួយពួកគេ ឬ ទី៣ ជាបុរសដែលអនុញ្ញាតឲ្យបុរសដទៃទៀតដេកជាមួយពួកគេដែលជាផ្នែកនៃសកម្មភាពសាសនាណាមួយ។

ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា

បុរសដែលដេកជាមួយបុរសដទៃទៀត។

ពួកចោរ​

មនុស្សដែលលូចពីអ្នកដទៃ

ពួក​លោភ‌លន់​

ជាមនុស្សដែលមានបំណងចិត្តក្នុងការធ្វើអំពើអាក្រក់ក្នុងគោលបំណងយករបស់ទ្រព្យអ្នកដទៃ។

បងប្អូនត្រូវបានសម្អាតឲ្យស្អាតហើយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះបានសម្អាតអ្នកហើយ»។ (សូមមើលៈINVALID translate/figs-activepassive)

អ្នករាល់គ្នាបានបរិសុទ្ធ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះបានញែកបងប្អូនសំរាប់អង្គទ្រង់»។ (សូមមើលៈINVALID translate/figs-activepassive)

បងប្អូនបានត្រឹមត្រូវ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ព្រះបានធ្វើឲ្យបងប្អូនត្រូវរួមជាទ្រង់»។ (សូមមើលៈINVALID translate/figs-activepassive)

ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត

ពាក្យ ព្រះនាម ជាការប្រៀបធៀបពីឫទ្ឋានុភាព និងអំណាចនៃព្រះយេស៊ូគ្រិស្ត។​ ការបកប្រែផ្សេងទៀតៈ «ដោយឫទ្ធានុភាព និងអំណាចនៃព្រះអម្ចាស់យេស៊ូគ្រិស្ត»។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 6:12-13

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកដល់អ្នកជឿនៅក្នុងក្រុមជំនុំកូរិនថូសថា ព្រះជាម្ចាស់ចង់ឲ្យពួកគេបរិសុទ្ធ ព្រោះព្រះគ្រិស្តបានទិញពួកគេដោយការសុគតរបស់ទ្រង់។ រូបកាយរបស់ពួកគេឥឡូវនេះក៏ជាព្រះដំណាក់របស់ទ្រង់ដែរ។ លោកធ្វើយ៉ាងដូច្នេះដោយនិយាយពីអ្វីដែលក្រុមជំនុំកូរិនថូស និងបន្ទាប់មកបានកែតម្រូវពួកគេវិញ។

ខ្ញុំមានសិទ្ធិក្នុងការធ្វើគ្រប់ការទាំងអស់

អាចមានន័យថា ទី១ លោកប៉ូលបានកំពុងឆ្លើយពីអ្វីដែលក្រុមជំនុំកូរិនថូសមួយចំនួនប្រហែលជាបានគិត «អ្នកខ្លះនិយាយថា ខ្ញុំអាចធ្វើគ្រប់អ្វីៗបានទាំងអស់» ឬ ទី២ លោកប៉ូលពិតជាបាននិយាយពីអ្វីដែលលោកគិតថាត្រូវ «ព្រះជាម្ចាស់អនុញ្ញាតឲ្យខ្ញុំធ្វើអ្វីៗបានទាំងអស់»។

ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែអត់ប្រយោជន៍នោះទេ

លោកប៉ូលបានកំពុងឆ្លើយតបទៅអ្នកណាដែលបាននិយាយថា «ខ្ញុំអាចមានសិទ្ធិធ្វើគ្រប់ការទាំងអស់បាន» ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែល្អសម្រាប់ខ្ញុំនោះទេ»។

ខ្ញុំមិនឲ្យសិទ្ធិទាំងនោះ ក្លាយទៅជាមេត្រួតត្រាលើខ្ញុំឡើយ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំនិងមិនអនុញ្ញាតឲ្យអ្វីទាំងអស់នេះក្លាយជាច្បាប់គ្រប់គ្រងជាមេលើខ្ញុំបានឡើយ»។ (សូមមើលៈINVALID translate/figs-activepassive)

អាហារគឺសម្រាប់ក្រពះហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ ប៉ុន្តែ ព្រះជាម្ចាស់នឹងបំផ្លាញពីរបៀបទាំងពីរនោះវិញ

អាចមានន័យថា ទី១ លោកប៉ូលបានកែពីអ្វីដែលពួកជំនុំកូរិនថូសមួយចំនួនប្រហែលជាធ្លាប់បានគិត «អាហារគឺសម្រាប់ក្រពះហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ» ដោយការឆ្លើយថា ព្រះជាម្ចាស់នឹងបំផ្លាញពីរបៀបទាំងពីរនោះវិញ ឬ ទី២​ លោកប៉ូលតាមពិតទៅយល់ព្រមថា «អាហារគឺសម្រាប់ក្រពះហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ» ប៉ុន្តែលោកក៏បន្ថែមទៀតថា ព្រះនឹងធ្វើការផ្សេងពីររបៀបទាំងពីរនោះវិញ។

អាហារគឺសម្រាប់ក្រពះ ហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ

អាចមានន័យមួយទៀតថា អ្នកនិយាយកំពុងនិយាយជាប្រយោលនៃរូបរាងកាយ នឹងផ្លូវភេទ ប៉ុន្តែអ្នកគួរតែបកប្រែត្រង់ៗទៅថាៈ «ក្រពះ» និង «អាហារ»។

បំបែកបំបាក់

បំផ្លាញ

1 Corinthians 6:14-15

បាន​ប្រោស​ព្រះ‌អម្ចាស់

បានធ្វើឲ្យព្រះអម្ចាស់រស់ឡើងវិញម្តងទៀត

តើបងប្អូន​មិន​ដឹងទេ​ឬអី​ថា រូប​កាយ​របស់​បងប្អូន​ជាសមាជិករបស់ព្រះ‌គ្រិស្ដ?

ពាក្យដែលបកប្រែថា «សមាជិក» សំដៅលើអវៈជីវៈនៃរូបកាយ។ ការដែលនិយាយថាយើងជាកម្មសិទ្ឋិរបស់ព្រះគ្រិស្តដរាបណាពួកយើងជាផ្នែកមួយនៃរូបកាយរបស់ទ្រង់។ យើងពិតប្រាកដជាកម្មសិទ្ឋិរបស់ទ្រង់មែនបើទោះបីជារូបកាយរបស់យើងក្តីក៏ជាកម្មសិទ្ឋិរបស់ទ្រង់ដែរ។ លោកប៉ូលប្រើសំនួរនេះដើម្បីរំលឹកដល់មនុស្សពីអ្វីមួយដែលពួកគេធ្លាប់បានដឹងហើយ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងថា រូបកាយរបស់បងប្អូនជាកម្មសិទ្ឋរបស់ព្រះគ្រិស្ត»។ (សូមមើលៈINVALID translate/figs-metaphor និងINVALID translate/figs-rquestion)

តើ​គប្បី​ឲ្យ​ខ្ញុំ​យក​រូបកាយរបស់ព្រះ‌គ្រិស្ដ​ទៅ​រក​ស្ត្រី​ពេស្យា​ឬទេ? សូមកុំឲ្យការនេះកើតឡើង!

លោកប៉ូលប្រើសំនួរនេះដើម្បីបញ្ជាក់ពីការមិនត្រឹមត្រូវចំពោះនរណាមួយដែលខ្លួនជាកម្មសិទ្ធិរបស់ព្រះគ្រិស្តហើយទៅរកស្រ្តីពេស្យា។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំជាផ្នែកមួយនៃព្រះគ្រិស្ត ខ្ញុំនិងមិនយករូបកាយរបស់ខ្ញុំ ឬខ្លួនរបស់ខ្ញុំឲ្យទៅពាក់ព័ន្ឋជាមួយស្រ្តីពេស្យាឡើយ!» ឬ «យើងជាផ្នែកនៃរូបកាយព្រះគ្រិស្ត យើងមិនត្រូវយករូបកាយរបស់យើង ទៅពាក់ព័ន្ឋជាមួយស្រ្តីពេស្យាឡើយ!» (សូមមើលៈINVALID translate/figs-rquestion)

សូមកុំឲ្យការនេះកើតឡើង!

ដែរគួរមិនឲ្យមានឡើយ! ឬ «យើងមិនត្រូវធ្វើយ៉ាងដូច្នេះឡើយ!»​។

1 Corinthians 6:16-17

តើអ្នកមិនដឹងទេឬអីថា...មួយជានាង?

លោកប៉ូលផ្តើមបង្រៀនដល់ក្រុមជំនុំកូរិនថូសដោយការបញ្ជាក់ពីសេចក្តីពិតមួយ ដែលពួកគេបានដឹងរួច។ «ខ្ញុំចង់រំលឹកដល់បងប្អូនថា...ជាមួយនាង»។ (សូមមើលៈINVALID translate/figs-rquestion)

អ្នកដែលបានរួមដំណេកជាមួយស្រ្តីពេស្យានឹងបានត្រឡប់ទៅជាសាច់តែមួយជានាង

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទំរង់សកម្ម ការបកប្រែផ្សេងទៀត «នៅពេលរូបកាយរបស់អ្នកបានរួមដំណេកជាមួយនិងរូបរាងកាយរបស់ស្រ្តីពេស្យាណាម្នាក់ នោះរូបកាយអ្នកទាំងពីរនឹងត្រលប់ទៅជារូបកាយតែមួយវិញ»។​ (សូមមើលៈINVALID translate/figs-activepassive)

អ្នកណារួមរស់ជាមួយព្រះអម្ចាស់នឹងត្រឡប់ទៅជាវិញ្ញាណតែមួយជាមួយព្រះអង្គ

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «នៅពេលព្រះអម្ចាស់ភ្ចាប់ព្រះវិញ្ញាណទ្រង់នៅក្នុងវិញ្ញាណមនុស្សណាម្នាក់ នោះវិញ្ញាណទាំងពីរនោះនឹងត្រលប់ទៅជាមួយវិញ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 6:18

រត់ចេញពី

លោកប៉ូលនិយាយនរណាម្នាក់ដែលបដិសេធអំពើប្រាសចាកសីលធម៌ ដ្បិត អ្នកនោះរត់ចេញយ៉ាងឆ្ងាយពីការគ្រោះថ្នាក់នេះ។ ការបកប្រែផ្សេងទៀតៈ «ជៀសឲ្យឆ្ងាយពី»។ (សូមមើលៈINVALID translate/figs-metaphor)

អំពើប្រាស​ចាក​សីលធម៌! គ្រប់អំពើ​បាប​ផ្សេង​ទៀត ដែល​មនុស្ស​ប្រព្រឹត្តជា​អំពើ​បាបក្រៅ​រូប​កាយ​ ប៉ុន្តែ

អាចមានន័យថា ទី១ លោកប៉ូលបង្ហាញថាអំពើប្រាសចាកសីលធម៌ពិតជាអាក្រក់ណាស់ ដោយសារមិនគ្រាន់តែធ្វើឲ្យអ្នកដទៃវិនាសទេ ប៉ុន្តែខ្លួនឯងក៏ត្រូវវិនាសដែរ ឬ ទី១ លោកប៉ូលកំពុងដកស្រង់ពាក្យសំដីពីអ្វីដែលក្រុមជំនុំបានគិត។ ការបកប្រែផ្សេងទៀតៈ «អំពើប្រាសចាកសីលធម៌! មានអ្នកខ្លះនិយាយថា ជាអំពើបាបទាំងឡាយណាដែលនរណាម្នាក់ប្រព្រឹត្តខាងក្រៅរូបកាយ ប៉ុន្តែ ខ្ញុំនិយាយថា»។ (សូមមើលៈINVALID translate/figs-explicit)

ជាអំពើបាបដែលនរណាម្នាក់ប្រព្រឹត្ត

ជាអំពើអាក្រក់ដែលនរណាម្នាក់ធ្វើ។

1 Corinthians 6:19-20

តើបងប្អូនមិនដឹងទេឬអីថា...ព្រះអង្គដែរ?...បងប្អូនមិនមែនជារបស់ខ្លួនឯងទេ?

លោកប៉ូលបន្តបង្រៀនដល់ក្រុមជំនុំកូរិនថូសដោយបញ្ជាក់ពីអ្វីដែលពួកគេបានដឹងហើយ។​ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់រំលឹកដល់បងប្អូន...ព្រះជាម្ចាស់ដែរ ហើយអ្នកមិនមែនជារបស់ខ្លួនឯងទេ»។ (សូមមើលៈINVALID translate/figs-rquestion)

រូបកាយរបស់បងប្អូន

រូបកាយនៃគ្រិស្តបរិស័ទនីមួយៗផ្ទាល់ដែលជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះវិហារនៃព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះវិហារបង្ហាញពីភាពដ៏វិសុទ្ធនៃព្រះ ហើយជាកន្លែងដែលទ្រង់គង់នៅដែរ។ ដូចគ្នាដែរ រូបកាយអ្នកជឿនីមួយៗជាព្រះវិហាររបស់ព្រះ ដោយសារព្រះវិញ្ញាណបរិសុទ្ឋនៅក្នុងពួកគេ។​ (សូមមើលៈ INVALID translate/figs-metaphor)

ដ្បិត បងប្អូនត្រូវបានទិញជាមួយនឹងតម្លៃមួយដ៏ថ្លៃ

ព្រះបានបង់ថ្លៃសំរាប់សិរីភាពដល់អ្នកជឿនៅក្នុងក្រុមជំនុំកូរិនថូសពីភាពជាទេសករនៃអំពើបាប។​ នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ព្រះបានបង់ថ្លៃសំរាប់សិរីភាពអ្នក»។ (សូមមើលៈINVALID translate/figs-activepassive)

ដូច្នេះ

ពីព្រោះអ្វីដែលខ្ញុំបាននិយាយជាសេចក្តីពិត។

1 Corinthians 7

1 Corinthians 7:1-2

ប្រយោគភ្ជាប់

លោកប៉ូលផ្តល់ឲ្យអ្នកជឿពីការបង្រៀនពីអាពាហ៍ពិពាហ៍យ៉ាងច្បាស់លាស់មួយចំនួន

ឥឡូវ

លោកប៉ូលផ្តើមការណែនាំពីប្រធានបទថ្មីក្នុងការបង្រៀនរបស់លោក។

ទាក់ទងនឹងរឿងដែលអ្នកបានសរសេរមកខ្ញុំអំពី

ក្រុមជំនុំកូរិនថូសបានសរសេរសំបុត្រទៅលោកប៉ូល ដើម្បីសូមចម្លើយពីសំណួរជាក់លាក់មួយចំនួន។

គឺជាការល្អដែលបុរសមិនត្រូវពាល់មនុស្សស្រី

អាចមានន័យថា ទី១ លោកប៉ូលកំពុងសម្រង់រកអត្ថន័យពីសំបុត្ររបស់ក្រុមជំនុំកូរិនថូស។ ការបកប្រែផ្សេងទៀតៈ «អ្នកបានសរសេរ ជាការល្អដែលបុរសមិនត្រូវពាល់មនុស្សស្រី» ឬ ទី២ លោកប៉ូលកំពុងនិយាយពីការគិតរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ចម្លើយរបស់ខ្ញុំគឺថា ពិតណាស់ បុរសមិនត្រូវពាល់មនុស្សស្រីឡើយ»។

ជាការល្អ

ពិតជាមានប្រយោជន៍ណាស់

ដែលបុរស

អាចមានន័យថា ទី១ «បុរស» សំដៅលើបុរសដែលរៀនការហើយ ការបកប្រែផ្សេងទៀតៈ «ជាប្តី» ឬ ទី២ «បុរស» សំដៅលើគ្រប់បុរសទាំងអស់។

មិនត្រូវពាល់មនុស្សស្រី

អាចមានន័ថា ទី១ «ពាល់មនុស្សស្រី» ជាការនិយាយឲ្យសមរម្យងាយស្រួលស្តាប់ ជាជាងការនិយាយទំនាក់ទំនងផ្លូវភេទ។ ការបកប្រែផ្សេងទៀតៈ «គួរផ្អាកមានទំនាក់ទំនងផ្លួវភេទជាមួយប្រពន្ធរបស់គាត់មួយរយៈសិន» ឬ ទី២ «ពាល់មនុស្សស្រី» ជាការប្រៀបធៀបចំពោះការររៀបការ។​ ការបកប្រែផ្សេងទៀតៈ «មិនត្រូវរៀបការ»។ (សូមមើលៈINVALID translate/figs-euphemism និងINVALID translate/figs-metonymy)

ប៉ុន្តែដោយព្រោះ

អាចមានន័យថា ទី១ លោកប៉ូលឆ្លើយតបពីអ្វីដែលក្រុមជំនុំកូរិនថូសបានសរសេរ ការបកប្រែផ្សេងទៀតៈ «ជាការពិត ប៉ុន្តែ ដោយព្រោះ» ឬ ទី២ «លោកប៉ូលកំពុងនិយាយពីអ្វីដែលជាការគិតរបស់លោក»។

ប៉ុន្តែ ដោយព្រោះមានការល្បួងជាច្រើនទៅលើការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ

ប៉ុន្តែ ដោយព្រោះ សាតាំងល្បួងមនុស្សឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ បុរសម្នាក់ៗ ឬ «ប៉ុន្តែ យើងមានបំណងក្នុងការប្រព្រឹត្តអំពើប្រាកចាក់សីលធម៌ ពីព្រោះអំពើបាបយើងតាំងពីដើមមក ដូច្នេះបុរសម្នាក់ៗ»។

1 Corinthians 7:3-4

ករណីយ‌កិច្ច​

ទាំងប្តី នឹងទាំងប្រពន្ធតម្រូវឲ្យរួមដំណេកជាមួយគ្នាជាប្រចាំជាមួយប្តីប្រពន្ធរបស់ខ្លួន។ (សូមមើលINVALID translate/figs-euphemism)

ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ

ពាក្យ «ត្រូវ​បំពេញ​»​ និង «ករណីយកិច្ច​»​ ត្រូវយល់ពីប្រយោគដើម។ ការបកប្រែផ្សេងទៀតៈ «ដូច្នោះប្រពន្ឋគួរបំពេញករណីកិច្ចរបស់ខ្លួនចំពោះប្តីផងដែរ»។ (សូមមើលៈINVALID translate/figs-ellipsis)

1 Corinthians 7:5-7

មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ

ពាក្យ «បង្អត់» មានន័យថាការរក្សាទុកអ្វីមួយពីនរណាម្នាក់ដែលអ្នកនោះមានសិទ្ធិក្នុងការទទួលបាន។ «មិនត្រូវបដិសេធក្នុងការទំនាក់ទំនងជាមួយប្តីប្រពន្ឋរបស់ខ្លួនឡើយ»។ (សូមមើលៈ INVALID translate/figs-euphemism និងINVALID translate/figs-explicit)

ដើម្បីញែកខ្លួនរបស់អ្នកសម្រាប់អធិស្ឋាន

ដើម្បីមានពេលពិសេសក្នុងការអធិស្ឋានឲ្យស៊ីុជម្រៅ។

ញែកខ្លួន

ប្តេជ្ញាចំពោះខ្លួនឯង។

ចូលទៅរកគ្នាម្តងទៀត

ដេកជាមួយគ្នាសារជាថ្មី។

ដោយព្រោះអ្នកខ្វះការគ្រប់គ្រងខ្លួនឯង

បន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមក នោះចំណង់ផ្លូវភេទរបស់អ្នកនិងពិបាកក្នុងការគ្រប់គ្រង់។

ខ្ញុំ​និយាយ​ពីការទាំងនេះ ដោយ​បើក​សិទ្ធិ​ឲ្យ​បងប្អូន មិន​មែន​បង្គាប់​បងប្អូន​ទេ

អាចមានន័យថា លោកប៉ូលបានប្រាប់ដល់ក្រុមជំនុំកូរិនថូសថា លោកបានអនុញ្ញាតឲ្យពួកបងប្អូន មិនមែនបង្គាប់បញ្ជាបងប្អូននោះទេ។ ទី១ រៀបការ និងរួមដំណេកជាមួយគ្នា ឬ ទី២ បញ្ឈប់ការរួមដំណេកជាមួយគ្នាមួយរយៈសិន។

បានដូចខ្ញុំដែរ

បើទោះជាលោកប៉ូលមិនធ្លាប់រៀបការ ឬក៏ប្រពន្ឋរបស់លោកបានស្លាប់យ៉ាងណាក៏ដោយ ក៏លោកប្រហែលជាមិនមានការលែងលះដែរ ទេមើលទៅ។

ប៉ុន្តែ គ្រប់គ្នាមានអំណោយទានផ្សេងៗគ្នា មកពីព្រះជាម្ចាស់។ ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ក៏ទទួល​យ៉ាង​នោះ

ព្រះអាចឲ្យមនុស្សធ្វើអ្វីបានខុសៗគ្នា ទ្រង់អាចនរណាម្នាក់ធ្វើអ្វីមួយ ហើយមនុស្សដទៃធ្វើអ្វីផ្សេងៗទៀតបាន។

1 Corinthians 7:8-9

សម្រាប់​អ្នក​ដែល​នៅ​លីវ

ចំពោះអ្នកមិនទាន់រៀបការ។

សម្រាប់ស្ត្រី​មេ‌ម៉ាយ​

ចំពោះស្រ្តីដែលប្តីស្លាប់ចោល។

ជាការល្អ

សូមមើលការបកប្រែនេះនៅក្នុង ១កូរិនថូស ៧ៈ១ (.../០៧/០១.md)

ចិត្ត​នៅ​ពុះ​កញ្ជ្រោល

ជាការរស់នៅដោយមានបំណងចិត្តក្នុងការរួមដំណេកជាមួយនរណាម្នាក់។

1 Corinthians 7:10-11

មិនត្រូវនៅបែកពី

លោកប៉ូលបានដឹងថាគ្មានភាពខុសគ្នានោះទេរវាងការនៅបែកពីគ្នា និងការលែងលះគ្នា។ ការបញ្ឈប់ការរស់នៅជាមួយនរណាម្នាក់ជាការបញ្ចប់អាពាហ៍ពិពាហ៍។ ការបកប្រែផ្សេងទៀតៈ «មិនគួរលែងលះ»។

គួរ​តែ​ទៅ​ជា​នា​និង​ប្ដី​​វិញ

នេះអាចនិយាយក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «នាងគួរតែត្រូវរ៉ូវជាមួយនិងប្តី និងត្រលប់មករកប្តីរបស់ខ្លួនវិញ»។ (សូមមើលៈINVALID translate/figs-activepassive)

មិនត្រូវលែងលះ

លោកប៉ូលបានដឹងថាគ្មានភាពខុសគ្នារវាងការលែងលះ និង ការបាក់បែកនោះទេ។ ទាំងពីរនេះសុទ្ធតែជាការបែកបាក់អាពាហ៍ពិពាហ៍។ ការបកប្រែផ្សេងទៀតៈ «មិនត្រូវបែកពី»។​

1 Corinthians 7:12-14

យល់ព្រម

សុខចិត្ត ឬស្កប់ចិត្ត

ប្តី

ពាក្យនេះដូចជាពា្យរបស់ភាសាក្រិក មានន័យថា «បុរស»។

ដ្បិត ប្តីដែលមិនជឿត្រូវបានញែកដោយឡែក ដោយព្រោះប្រពន្ធរបស់គាត់

អាចមានន័យថា ទី១ «ដ្បិត ព្រះបានញែកប្តីដែលមិនជឿជាដោយឡែកសម្រាប់អង្គទ្រង់» ឬ ទី២ «ព្រះជាម្ចាស់ប្រព្រឹត្តដាក់ចំពោះប្តីដែលមិនជឿ ដូចជាទ្រង់បានប្រព្រឹត្តដាក់ព្រះបុត្រាទ្រង់ដែលជាប្រយោជន៍សម្រាប់ប្រពន្ធដែលមានជំនឿលើអង្គទ្រង់»។ (សូមមើលៈINVALID translate/figs-activepassive)

ប្តី...ប្រពន្ឋ

ពាក្យទាំងនេះដូចជាពាក្យរបស់ភាសាក្រិក មានន័យថា «បុរស» និង «ស្រ្តី»។

ប្រពន្ធដែលមិនជឿត្រូវបានញែកដោយឡែក ដោយព្រោះបងប្អូនដែរ

អាចមានន័យថា ទី១ «ព្រះបានញែកប្រពន្ធដែលមិនជឿជាដោយឡែកសម្រាប់ទ្រង់ ដោយសារប្តីរបស់នាងដែលជាអ្នកជឿ» ឬ ទី២ «ព្រះប្រព្រឹត្តចំពោះប្រពន្ធដែលមិនជឿដូចជាទ្រង់ប្រព្រឹត្តជាមួយកូនស្រីដោយជាប្រយោជន៍សម្រាប់ប្តីរបស់នាងដែលជាអ្នកជឿ»។ (សូមមើលៈINVALID translate/figs-activepassive)

បងប្អូន

បុរស ឬ ប្តីដែលជឿ។

ពួកគេត្រូវបានញែកដោយឡែក

អាចមានន័យថា ទី១ «ព្រះបានពួកគេជាដោយឡែកសំរាប់ទ្រង់» ឬ ទី២ «ព្រះប្រព្រឹត្តចំពោះពួកគេដូចជាទ្រង់ប្រព្រឹត្តចំពោះកូនផ្ទាស់របស់ទ្រង់»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 7:15-16

ក្នុងករណីនេះ បងប្អូនប្រុសស្រីមិនបានជាប់ចំណងសន្យាអ្វីឡើយ

ពាក្យ «បងប្អូនប្រុស» នឹង «បងប្អូនស្រី» សំដៅលើប្តី ឬប្រពន្ធដែលជាគ្រិស្តបរិស័ទ។ ពាក្យ «មិនបានជាប់ចំណងសន្យា» ជាការប្រៀបធៀបមួយមានន័យថា អ្នកនោះមិនមានកាតព្វកិច្ចក្នុងការធ្វើអ្វីដែលពួកគេបានសន្យានោះឡើយ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ក្នុងករណីនេះ ព្រះមិនតម្រូវឲ្យប្រពន្ឋ ឬប្តីដែលជាអ្នកជឿបន្តការគោរពនូវពាក្យសន្យាដែរ»។ (សូមមើលៈINVALID translate/figs-metaphor និងINVALID translate/figs-activepassive)

ដឹងបានយ៉ាងដូចម្តេចថា ប្រពន្ឋ... អ្នកនឹងសង្រ្គោះប្តីរបស់ខ្លួន...ដឹងបានយ៉ាងដូចម្តេចថា ប្តី...អ្នកនឹងសង្រ្គោះប្រពន្ធរបស់ខ្លួន

លោកប៉ូលកំពុងនិយាយទៅក្រុមជំនុំកូរិនថូស ដែលពួកគេជាមនុស្សតែមួយ តួយ៉ាងដូចជាពាក្យ «អ្នក»​ នឹង «របស់អ្នក» ពាក្យទាំងនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

តើបងប្អូនដឹងបានយ៉ាងដូចម្តេចថាស្រ្តី ឬខ្លួនអ្នក តើនិងអាចសង្គ្រោះប្តីរបស់ខ្លួនបានយ៉ាងដូចម្តេចទៅ?

លោកប៉ូលប្រើសំណួរនេះជាហេតុដើម្បីឲ្យស្រ្តីគិតឲ្យបានជ្រៅអំពីអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនអាចដឹងបានទេថាតើអ្នកនិងអាចសង្គ្រោះប្តីដែលមិនជឿរបស់អ្នកបានដោយរបៀបណានោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

តើបងប្អូនដឹងបានយ៉ាងដូចម្តេចថាបុរស ឬខ្លួនអ្នក តើនឹងអាចសង្រ្គោះប្រពន្ឋរបស់ខ្លួនបានយ៉ាងដូចម្តេចទៅ?

លោកប៉ូលប្រើសំណួរនេះជាហេតុដើម្បីឲ្យបុរសគិតឲ្យបានជ្រៅអំពីអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនអាចដឹងបានទេថាតើអ្នកនិងអាចសង្គ្រោះប្រពន្ធដែលមិនជឿរបស់អ្នកបានដោយរបៀបណានោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 7:17-19

ម្នាក់ៗ

អ្នកជឿម្នាក់ៗ

ខ្ញុំណែនាំរបៀបនេះក្នុងក្រុមជំនុំទាំងអស់

លោកប៉ូលបានបង្រៀនអ្នកជឿនៅក្នុងក្រុមជំនុំទាំងអស់ឲ្យប្រព្រឹត្តក្នុងឥរិយាបថបែបនេះ។

តើមាននរណាបានកាត់ស្បែកពេលទទួលជឿព្រះអង្គទេ?

លោកប៉ូលបានបង្ហាញពីការកាត់ស្បែកតែមួយលើកទេ (សាសន៍យូដា​) ការបកប្រែផ្សេងទៀតៈ «ចំពោះអ្នកដែលកាត់ស្បែកតែមួយលើក នៅពេលដែលព្រះបានត្រាស់ហៅអ្នកឲ្យនោះអ្នកបានកាត់ស្បែករួចរាល់ទៅហើយ»។ (សូមមើលៈINVALID translate/figs-rquestion)

តើមាននរណាម្នាក់ដែលត្រូវបានត្រាស់ហៅ ទាំងមិនទាន់បានកាត់ស្បែក?

ឥឡូវនេះ លោកប៉ូលកំពុងបង្ហាញអំពីការកាត់ស្បែកតែមួយលើ ការបកប្រែផ្សេងទៀតៈ «ចំពោះអ្នកដែលមិនទាន់បានកាត់ស្បែកតែមួយលើក គឺនៅពេលព្រះបានត្រាស់ហៅអ្នកដើម្បីអោយជឿ អ្នកមិនបានកាត់ស្បែកទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 7:20-24

ព័ត៌មានទូទៅ

ពាក្យថា «ពួកយើង» នឹង «យើង» សំដៅលើគ្រប់គ្រិស្តបរិស័ទទាំងអស់ និងរួមទាំងសមាជិកក្រុមជំនុំរបស់លោកប៉ូលផងដែរ។ (សូមមើលៈINVALID translate/figs-inclusive)

ក្នុងការត្រាស់ហៅ...គាត់គួរប្រកាន់ខ្ជាប់

ពាក្យ «ការត្រាស់ហៅ» សំដៅលើកិច្ចការ ឬ មុខតំណែងក្នុងសង្គមដែលអ្នកបានពាក់ព័ន្ធ ការបកប្រែផ្សេងទៀត «រស់នៅ និងធ្វើការដូចជាអ្វីដែលអ្នកធ្វើ»។

តើអ្នក...ត្រាស់ហៅអ្នកឬ? កុំបារម្ភ...អ្នកអាចក្លាយជា

លោកប៉ូលកំពុងនិយាយទៅកាន់ក្រុមជំនុំកូរិនថូស ពួកគេជាមនុស្សតែមួយ ដូចជាតួួយ៉ាងនៃពាក្យ «អ្នក» និងការបញ្ជា «ជា» ទាំងនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

តើព្រះជាម្ចាស់បានហៅអ្នកក្នុងកាលដែលអ្នកនៅជាទាសករនៅឡើយមែនទេ ? កុំបារម្ភអំពីការនោះពេក

នេះអាចត្រូវបានបញ្ជាក់ជារបាយការណ៍មួយ។ ការបកប្រែផ្សេងទៀតៈ «ចំពោះអស់អ្នកដែលជាទាសករព្រះបានត្រាស់ហៅអ្នកឲ្យជឿ ខ្ញុំនិយាយយ៉ាងដូច្នេះ ដើម្បីកុំឲ្យអ្នកបារម្ភ»។ (សូមមើលៈINVALID translate/figs-rquestion)

មានសេរីភាពក្នុងព្រះអម្ចាស់វិញ

សេរីភាពនេះបានមកពីការលើកលែងទោសដែលមកពីព្រះ ហើយជាការមានសេរីភាពពីសាតាំង និងអំពើបាប។

អ្នកទាំងអស់គ្នាបានបង់ថ្លៃលោះរួចហើយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះគ្រិស្តបានបង់ថ្លៃជួសអ្នកដោយការសុគតសម្រាប់អ្នក»។ (សូមមើលៈINVALID translate/figs-activepassive)

បងប្អូន​អើយ

ពាក្យនេះមានន័យថាគ្រិស្តបរិស័ទរួមជំនឿ ទាំងបុរស និងស្រ្តី

បាន​ត្រាស់​ហៅ

នេះអាចត្រូវបានបញ្ជាក់ក្នុងទំរង់សកម្ម ការបកប្រែផ្សេងទៀត «ពេលព្រះបានត្រាស់ហៅយើងឲ្យជឿលើទ្រង់»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 7:25-26

ឥឡូវនេះ ទាក់ទងនឹង​អ្នក​ដែល​មិន​ទាន់​រៀបការ ខ្ញុំ​មិនបាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ

លោកប៉ូលដឹងថា គ្មានការណាមួយពីព្រះយេស៊ូដែលនិយាយពីស្ថានភាពបែបនេះទេ។​ ការបកប្រែផ្សេងទៀតៈ «ព្រះអម្ចាស់មិនបានបញ្ជាឲ្យខ្ញុំនិយាយពីអ្វីទៅកាន់អ្នកដែលមិនធ្លាប់បានរៀនការនោះទេ»។

ខ្ញុំ​សូម​ជូន​យោបល់

ខ្ញុំប្រាប់អ្នកនូវអ្វីដែលខ្ញុំគិត

ក្នុង​នាមម្នាក់ដែលព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ដល់​ខ្ញុំ ដែលបងប្អូនអាចទុកចិត្តបាន

ដោយសារព្រះអង្គមានព្រះហឫទ័យមេត្តា ខ្ញុំអាចទុកចិត្តបាន

1 Corinthians 7:27-28

ព័ត៌មានទូទៅ

លោកប៉ូលនិយាយទៅកាន់ក្រុមជំនុំកូរិនថូស ដូចជាលោកបាននិយាយទៅមនុស្សម្នាក់ៗដែរ ទាំងអស់នេះជំនួសដោយពាក្យ «អ្នក» និង ការបង្គាប់បញ្ជា «មិនត្រូវដោះដៃ» ជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

តើអ្នកមានចំណងទំនាក់ទំនងជាមួយមនុស្សស្រីមែនទេ? កុំរក...

លោកប៉ូលប្រើសំនួរនេះក្នុងការណែនាំនូវលក្ខខណ្ឌមួយដែលអាចកើតឡើងបាន។ សំណួរនេះអាចត្រូវបានបកប្រែទៅជាឃ្លាភ្ជាប់ «ប្រសិនបើ»។ ការបកប្រែផ្សេងទៀតៈ​ «ប្រសិនបើ អ្នកមានចំណងទំនាក់ទំនងជាមួយមនុស្សស្រី កុំរក»។ (សូមមើលៈINVALID translate/figs-rquestion)

កុំរកដោះដៃ

កុំព្យាយាមដោះដៃពីនាង ឬ «កុំព្យាយាមបែកបាក់ចេញពីនាងឡើយ»។

កុំយកប្រពន្ធ

កុំព្យាយាមមានចំណងទំនាក់ទំនងជាមួយមនុស្សស្រី។

ខ្ញុំចង់ឲ្យអ្នកនៅឲ្យឆ្ងាយពីពួកគេ

ពាក្យ «នេះ» សំដៅទៅលើប្រភេទនៃបញ្ហាលោកីយ៍ដែលមនុស្សដែលរៀបការជួបប្រទះ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់ជួយអ្នកកុំឲ្យអ្នកមានបញ្ហាលោកីយ៍នេះឡើយ»។​ (សូមមើលៈINVALID translate/figs-explicit)

1 Corinthians 7:29-31

ពេល​វេលា​កាន់​តែ​ខ្លីណាស់ហើយ

មានពេលវេលាតិចតួច ឬ «ពេលវេលាជិតអស់ហើយ»។

អស់​អ្នក​ដែល​យំ​សោក

ការយំ ឬសោកសៅលាយឡំដោយទឹកភ្នែក។

​អស់​អ្នក​ដែល​ប្រើ‌ប្រាស់​សម្បត្តិ​លោកីយ៍

អស់អ្នកដែលទាក់ទងជាមួយអ្នកមិនជឿជារាងរាល់ថ្ងៃ។

ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើ‌ប្រាស់​ដែរ

គួរបង្ហាញពីទង្វើលរបស់ខ្លួនថា សេចក្តីសង្ឃឹមរបស់ពួកគេគឺនៅក្នុងព្រះ។

1 Corinthians 7:32-34

មានសេរីភាពពីការខ្វល់ខ្វាយ

«ស្ងប់ស្ងាត់» ឬ «មិនមានការខ្វល់ខ្វាយ»​

ខ្វល់ខ្វាយជាមួយ

ផ្តោតលើ

គាត់មានចិត្តបែងចែក

«គាត់ព្យាយាមធ្វើឲ្យព្រះសព្វហឫទ័យ ហើយក្នុងពេលតែមួយក៏ឲ្យប្រពន្ធរបស់គាត់ពេញចិត្តដែរ»។

1 Corinthians 7:35

បង្ខិតបង្ខំ

ការរឹតបន្តឹង

ថ្វាយខ្លួន

អាចផ្ចង់ចិត្តលើ

1 Corinthians 7:36-38

គាត់ប្រព្រឹត្តមិនត្រឹមត្រូវចំពោះ

មិនមានសេចក្តីសប្បុរស ឬ «មិនគួរអោយគោរព» ។

នៅកំលោះ

អាចមានន័យថា ទី១ «ស្រ្តីដែលគាត់សន្យានិងរៀបការជាមួយ» ឬ ទី២ «កូនស្រីក្រមុំរបស់គាត់»។

ចូរឲ្យពួកគេរៀបការទៅ

អាចមានន័យថា ទី១ «គាត់គួរតែរៀបការជាមួយគូដណ្តឹងរបស់គាត់» ឬ ទី២ «គាត់គួរតែឲ្យកូនស្រីរបស់គាត់រៀបការ»។

ប្រសិនបើ អ្នក​នោះបាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់

ពាក្យ «យ៉ាង​ម៉ឺង​ម៉ាត់» ជាការប្រៀបធៀបក្នុងការសម្រេចចិត្តយ៉ាងច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។ ពាក្យ «ប្ដេជ្ញា​ចិត្ត​» គឺជាចិត្តគំនិតរបស់បុគ្គលណាម្នាក់។ ការបកប្រែផ្សេងទៀតៈ «ប្រសិនបើ អ្នកនោះបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងគំនិតរបស់គាត់ផ្ទាល់»។ (សូមមើលៈINVALID translate/figs-metaphor និងINVALID translate/figs-metonymy)

1 Corinthians 7:39-40

ដរាប​ណា​...នៅ​រស់

រហូតគាត់ស្លាប់

ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង

នរណាក៏បាន ឲ្យតែនាងចង់បាន។

ក្នុងព្រះ‌អម្ចាស់

ប្តីថ្មីដែលជាអ្នកជឿ

តាមការគិតរបស់ខ្ញុំ

ការយល់របស់ខ្ញុំអំពីព្រះបន្ទូលរបស់ព្រះ។

​សប្បាយ​ជាង

ពេញចិត្តជាង រីករាយជាង។

​រស់នៅមិន​យក​ប្ដី​ទៀត​

«មិនបាច់រៀបការទេ»

1 Corinthians 8

1 Corinthians 8:1-3

ព័ត៌មានទូទៅ

យើងមានន័យថាលោកប៉ូល និងការសរសេរសំបុត្រជាក់លាក់ទៅកាន់អ្នកជឿនៅក្រុមជំនុំកូរិនថូស រួមទាំងអ្នកជឿទាំងអស់ផងដែរ។ (សូមមើលៈINVALID translate/figs-inclusive)

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកអ្នកជឿថា បើទោះព្រះក្លែងក្លាយពុំមានអំណាច ប៉ុន្តែអ្នកជឿត្រូវតែប្រុងប្រយ័ត្នមិនត្រូវធ្វើឲ្យប៉ះពាល់ដល់អ្នកមានជំនឿទន់ខ្សោយឡើយដែលពួកគេប្រហែលជានូវយកចិត្តទុកដាក់ជាមួយព្រះក្លែងក្លាយនោះ។ លោកប្រាប់អ្នកជឿត្រូវប្រុងប្រយ័ត្នជាមួយនឹងសេរីភាពដែលជឿមាននៅក្នងព្រះគ្រិស្ត។

ឥឡូវនេះ

លោកប៉ូលប្រើឃ្លានេះដើម្បីបន្តសំណួរបន្ទាប់ទៀតដែលក្រុមជំនុំកូរិនថូសសួរលោក។

អាហារដែលបានសែនដល់ព្រះក្លែងក្លាយ

អ្នកថ្វាយបង្គំសាសន៍ដទៃនិងថ្វាយគ្រាប់ធញ្ញជាតិ ត្រី​ សត្វស្លាប ឬសាច់ដល់ព្រះរបស់ពួកគេ។ លោកបូជាចារ្យ និងដុតចំណែកមួយភាគនៅលើអាសនា។ លោកប៉ូលកំពុងនិយាយពីចំណែកមួយភាគដែលពួកបូជាចារ្យឲ្យទៅអ្នកថ្វាយបង្គំដើម្បីទទួលទាន ឬ យកទៅលក់ក្នុងទីផ្សារ។

ការចេះដឹងតែងធ្វើឲ្យចិត្តប៉ោងឡើង

ការចេះដឹងតែងធ្វើឲ្យមនុស្សមានចិត្តប៉ោងឡើង ពាក្យ «ចិត្តប៉ោងឡើង» ជាការប្រៀបធៀបមួយ ការធ្វើឲ្យនរណាម្នាក់មានអំនួត។ មានអរូប «ការចេះដឹង» អាចត្រូវបានប្រើជាកិរិយាសព្ទ «ចេះ» ការបកប្រែផ្សេងទៀតៈ «ការចេះដឹងធ្វើឲ្យមនុស្សមានអំនួត» ឬ «មនុស្សដែលគិតថាខ្លួនចេះដឹងច្រើនការជាមានអំនួតវិញ»។ (សូមមើលៈINVALID translate/figs-metaphor)

តែក្តីស្រឡាញ់ស្អាងចិត្តឡើងវិញ

នាមអរូប «សេចក្តីស្រឡាញ់» អាចត្រូវបានប្រើជាកិរិយាសព្ទ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ពេលយើងស្រឡាញ់មនុស្សដទៃទៀត យើងបានស្អាងចិត្តពួកគេឡើងវិញ»។ (សូមមើលៈINVALID translate/figs-abstractnouns)

ក្តីស្រឡាញ់ស្អាងចិត្ត

ការស្អាងចិត្តមនុស្សឡើងជាការតំណាងឲ្យការជួយពួកគេឲ្យក្លាយទៅជាពេញវ័យ និងជំនឿរឹងមាំក្នុងជំនឿរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «សេចក្តីស្រឡាញ់ធ្វើមនុស្សមានកម្លាំង» ឬ «ពេលយើងស្រឡាញ់មនុស្សម្មាក់ យើងធ្វើឲ្យពួកគេមានកម្លាំង» ។ (សូមមើលៈINVALID translate/figs-metaphor)

គិតថាខ្លួនចេះដឹងអ្វីមួយ

ជឿថាខ្លួនដឹងគ្រប់អ្វីៗទាំងអស់។

អ្នកនោះនឹងទទួលការចេះដឹងតាមរយៈព្រះអង្គ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះទ្រង់ស្គាល់មនុស្សម្នាក់នោះ»។ (សូមមើលINVALID translate/figs-activepassive)​

1 Corinthians 8:4-6

ព័ត៌មានទូទៅ

យើងនិង «ពួកយើង» នៅទីនេះសំដៅលើគ្រប់អ្នកជឿ និងសមាជិកក្រុមជំនុំរបស់លោកប៉ូលផងដែរ។​(សូមមើលៈINVALID translate/figs-inclusive)

យើងដឹងពីការនេះព្រះក្លែងក្លាយនៅក្នុងលោកីយ៍នេះគ្មានន័យអ្វីទេហើយ គឺគ្មានព្រះណាផ្សេងឡើយ ក្រៅពីព្រះជាម្ចាស់តែមួយគត់

លោកប៉ូលប្រហែលជាស្រង់នូវឃ្លាមួយចំនួនដែលក្រុមជំនុំកូរិនថូសបានប្រើ។ ដោយការផ្តើមនូវឃ្លា «គ្មានន័យ» តំណាងឲ្យការគ្មានអំណាច។​ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយ ដូចជាខ្លួនរបស់អ្នកដែលចូលចិត្តនិយាយថាព្រះក្លែងក្លាយនៅក្នុងលោកីយ៍នេះគ្មានអំណាចទេ ហើយគ្មានព្រះណាផ្សេងឡើយ គឺមានតែព្រះជាម្ចាស់តែមួយគត់»។ (សូមមើលៈINVALID translate/figs-explicit និងINVALID translate/figs-metaphor)

ចាត់ទុកហៅថាជាព្រះ

ជាអ្វីៗដែលមនុស្សហៅថាព្រះ។

មានច្រើនណាស់​ «ព្រះ​ផ្សេងៗ» ហើយ «ម្ចាស់​ផ្សេងៗ»

លោកប៉ូលជឿថាមិនមានព្រះណាផ្សេងៗ និងម្ចាស់ផ្សេងនោះទេ​ ប៉ុន្តែលោកស្គាល់ថាមនុស្សដែលឥតសាសនាជឿលើអ្វីដែលពួកគេធ្វើ។

ប៉ុន្តែ យើងវិញគឺយើងមានព្រះបិតាតែមួយប៉ុណ្ណោះ

ប៉ុន្តែ យើងដឹងយ៉ាងច្បាស់ថា មានព្រះបិតាតែមួយប៉ុនណ្ណោះ។

1 Corinthians 8:7

ព័ត៌មានទូទៅ

លោកប៉ូលនិយាយពាក្យថា បងប្អូន «ទន់ខ្សោយ» ជាមនុស្សដែលមិនបានបែងចែកអាហារដែលត្រូវសែនទៅព្រះក្លែងក្លាយដែលបានមកពីអ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងនោះ។ ប្រសិនបើ គ្រិស្តបរិស័ទណាមួយទទួលទានអាហារដែលបានសែនទៅព្រះក្លែងក្លាយ នោះបងប្អូនដែលមានជំនឿទន់ខ្សោយនឹងគិតថាព្រះក៏អនុញ្ញាតឲ្យពួកគេថ្វាយបង្គំព្រះក្លែងក្លាយដែរ ដោយការទទួលទានអាហារទាំងនោះ។ បើទោះជាអ្នកទទួលទានមិនគោរពថ្វាយបង្គំព្រះក្លែងក្លាយ ឬគ្រាន់តែទទួលទានយ៉ាងណាក៏ដោយ ក៏គាត់បានធ្វើឲ្យបងប្អូនដែលមានជំនឿទន់ខ្សោយនោះប្រែខ្លួនទៅជាសៅហ្មង។

គ្រប់គ្នា...អ្នកខ្លះ

មនុស្សគ្រប់គ្នា...មនុស្សខ្លះៗដែលឥឡូវ ជាគ្រិស្តបរិស័ទ។

ស្មោគគ្រោក

សេចក្តីវិនាស ឬ សេចក្តីអន្តរាយ។

1 Corinthians 8:8-10

អាហារមិនអាចនាំយើងចូលជិតព្រះជាម្ចាស់បានឡើយ

លោកប៉ូលនិយាយពីអាហារមិនអាចធ្វើឲ្យព្រះស្វាគមន៍ដល់ពួកយើង។ ការបកប្រែផ្សេងទៀតៈ «អាហារមិនបានផ្តល់ឲ្យពួកយើងនូវសេចក្តីពេញចិត្តរបស់ព្រះនោះទេ» ឬ «អាហារដែលយើងទទួលទានមិនបានធ្វើឲ្យព្រះសព្វព្រះហឫទ័យលើយើងឡើយ»។ (សូមមើលៈINVALID translate/figs-personification)

យើងមិនអាក្រក់អ្វីទេ ប្រសិនបើយើងហូបអាហារទាំងនោះ ហើយវាក៏មិនចម្រើនអ្វីដែល ប្រសិនបើ យើងទទួលទានវានោះ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មនុស្សខ្លះប្រហែលគិតថា ប្រសិនបើយើងមិនទទួលទានអាហារនោះទេ នោះព្រះនិងមិនស្រឡាញ់ច្រើនដែរ ប៉ុន្តែ ពួកគេគិតខុសហើយ ចំពោះអ្នកណាដែលគិតថាព្រះ និងស្រឡាញ់ពួកគេច្រើនជាង ប្រសិនបើ ពួកគេទទួលទានអាហារទាំងនោះ ពួកនោះក៏គិតខុសដែរ»។ (សូមមើលៈINVALID translate/figs-doublenegatives)

អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​

អ្នកជឿដែលមិនរឹងមាំលើសេចក្តីជំនឿរបស់ខ្លួន។

បានឃើញអ្នក

លោកប៉ូលនិយាយទៅកាន់ក្រុមជំនុំកូរិនថូសហាក់ដូចជាពួកគេជាមនុសតែម្នាក់ ដូច្នេះពាក្យទាំងនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

មនសិការ...របស់គាត់

ជាការយល់េសេចក្តីខុសត្រូវ។

ធ្វើឡើយដើម្បីទទួលទាន

លើកទឹកចិត្តឲ្យបរិភោគ

1 Corinthians 8:11-13

ការយល់ដឹងរបស់អ្នក

លោកប៉ូលនិយាយទៅកាន់ក្រុមជំនុំកូរិនថូសហាក់ដូចពួកគេជាមនុស្សម្នាក់ ដូច្នេះពាក្យ «របស់អ្នក» នៅទីនេះជាឯកវចនៈ។ (សូមមើលINVALID translate/figs-you)

អ្នកដែលទន់ខ្សោយ...ត្រូវបំផ្លាញ

បងប្អូនប្រុស ស្រីដែលមានមិនរឹងមាំលើសេចក្តីជំនឿរបស់ខ្លួន និងធ្លាក់ក្នុងអំពើបាប ឬ បាត់បង់សេចក្តីជំនឿរបស់ខ្លួន។

ហេតុ​នេះ

ដោយសារអ្វីដែលខ្ញុំបាននិយាយជាសេចក្តីពិត

ប្រសិន​បើ​ ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប

អាហារ នៅទីនេះសំដៅលើបុគ្គលណាម្នាក់ដែលបរិភោគអាហារនោះ។ ការបកប្រែផ្សេងទៀតៈ «ប្រសិនបើខ្ញុំធ្វើឲ្យអ្នកធ្លាក់ផុងដោយការបរិភោគ» ឬ «ប្រសិនបើខ្ញុំ ដោយសារអ្វីដែលខ្ញុំបរិភោគ ធ្វើឲ្យ»។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 9

1 Corinthians 9:1-2

ប្រយោគភ្ជាប់

លោកប៉ូលពន្យល់ពីរបៀបដែលលោកប្រើសេរីភាពដែលលោកមាននៅក្នុងព្រះគ្រិស្ត។

តើខ្ញុំមិនមែនជាសាវកទេឬអី?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកនេះដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសអោយស្គាល់ពីលោក នឹងសិទ្ឋិដែលលោកមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំជាសាវកម្នាក់»។ (សូមមើលៈINVALID translate/figs-rquestion)

តើខ្ញុំគ្មានមានសេរីភាពមែនទេ?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកនេះដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសអំពីសិទ្ធិដែលលោកមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំជាមនុស្សម្នាក់ដែលមានសេរីភាព»។ (សូមមើលៈINVALID translate/figs-rquestion)

តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់ទេឬ?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសឲ្យស្គាល់ពីលោក។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំបានឃើញព្រះយេស៊ូជាព្រះអម្ចាស់នៃយើង»។ (សូមមើលៈINVALID translate/figs-rquestion)

តើ​បងប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​ព្រះ‌អម្ចាស់​ទេ​ឬអី?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះ។ ការបកប្រែផ្សេងទៀតៈ «អ្នកជឿព្រះគ្រិស្តដោយសារខ្ញុំបានធ្វើអ្វីដែលព្រះចង់ឲ្យខ្ញុំធ្វើ»។ (សូមមើលៈINVALID translate/figs-rquestion)

បងប្អូន​ជា​ភ័ស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​សាវកនៅ​ក្នុងព្រះអម្ចាស់។

ពាក្យ ភ័ស្តុតាង ជាការបញ្ជាក់អះអាងអ្វីមួយ។ ការបកប្រែផ្សេងទៀតៈ «អ្នកជាសំអាងដែលខ្ញុំអាចប្រើដើម្បីបញ្ជាក់ថាព្រះបានជ្រើសរើសខ្ញុំឲ្យធ្វើជាសាវក»។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 9:3-6

តើយើងគ្មានសិទ្ធិ នឹងហូប ហើយផឹកទេឬ?

លោកប៉ូលប្រើសំនួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងពិតជាមានសិទ្ធិក្នុងការហូប ហើយផឹកពីក្រុមជំនុំ»។ (សូមមើលៈINVALID translate/figs-rquestion)

នេះគឺជាការពាររបស់ខ្ញុំ...ខ្ញុំ

អាចមានន័យថា ទី១ ពាក្យថា ដើរតាម ជាការការពាររបស់លោកប៉ូល ឬ ទី២ ពាក្យនៅក្នុង ១ កូរិនថូស ៩ៈ១-២ ជាការការពារខ្លួនរបស់លោកប៉ូល។ ការបកប្រែផ្សេងទៀតៈ «នេះជាការការពារខ្លួនរបស់ខ្ញុំ...ខ្ញុំ»។

យើង...មាន

ពាក្យ «យើង» សំដៅលើលោកប៉ូល និងលោកបារណាបាស។​ (សូមមើលៈINVALID translate/figs-exclusive)

តើយើងគ្មានសិទ្ធិក្នុងការនាំប្រពន្ធ ដែលជាអ្នកជឿ ដូចជាសាវកឯទៀតៗ ក៏ដូចបងប្អូនដែលនៅក្នុងព្រះអម្ចាស់ និង​ដូច​ជាលោកកេផាស​ទេ​ឬអី?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «ប្រសិនបើ យើងមានប្រពន្ធដែលជឿ យើងមានសិទ្ធិក្នុងការនាំពួកគេមកជាមួយយើងដូចជាសាវកផ្សេងៗទៀត និងបងប្អូនដែលនៅក្នុងព្រះអម្ចាស់ និង​ដូច​ជាលោកកេផាស​ដែរ»។ (សូមមើលៈINVALID translate/figs-rquestion)

ឬមួយមានតែលោកបារណា‌បាស និងខ្ញុំទេ ដែលត្រូវធ្វើការនោះ?

លោកប៉ូលធ្វើឲ្យក្រុមជំនុំកូរិនថូសខ្មាសអៀន។ ការបកប្រែផ្សេងទៀតៈ «អ្នកទំនងជាគិតថា មនុស្សដែលត្រូវការធ្វើការដើម្បីរកប្រាក់ចំណូលមានតែលោកបារណាបាស និងរូបខ្ញុំតែប៉ុណ្ណោះទេអី»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 9:7-8

ដែលមានអ្នកណាចូលបម្រើជាកងទ័ព ហើយបើកប្រាក់ខែពីខ្លួនឯងទេ?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយថាគ្មានទាហានឯណាត្រូវទិញគ្រឿងសឹកដោយខ្លួនឯនោះទេ» ឬ «យើងទាំងអស់គ្នាហើយថា គ្រប់ទាហានទាំងអស់ទទួលគ្រឿងសឹកពីរាជរដ្ឋាភិបាល»។ (សូមមើលៈINVALID translate/figs-rquestion)

តើមានអ្នកដាំដើមទំពាំងបាយជូរ ហើយមិនហូបផ្លែរបស់វាដែរឬទេ? ​

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយថា អ្នកដែលដាំដើមទំពាំបាយជូរ តែងតែទទួលទានផ្លែរបស់វា» ឬ «យើងទាំងអស់គ្នាដឹងហើយថា គ្មានរណាម្នាក់រំពឹងថាអ្នកដែលដាំដើមទំពាំបាយជូរមិនទទួលផ្លែរបស់វានោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

ឬដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសាទឹក​ដោះ​របស់​សត្វនោះ​ដែរឬទេ?

លោកប៉ូលប្រើសំនួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយថាអ្នកចិញ្ចឹមហ្វូងសត្វ និងពិសាទឹកដោះដែលបានមកពីសត្វនោះ»។ (សូមមើលៈINVALID translate/figs-rquestion)

តើខ្ញុំនិយាយការទាំងនេះផ្អែកទៅលើសិទ្ធិជាមនុស្សជាតិមែនទេ?

លោកប៉ូលកំពុងធ្វើឲ្យក្រុមជំនុំកូរិនថូសត្រូវខ្មាស។ ការបកប្រែផ្សេងទៀតៈ «អ្នកទំនងជាគិតថា ខ្ញុំនិយាយការទាំងនេះគ្រាន់តែអាស្រ័យលើសិទ្ធិជាមនុស្សជាតិតែប៉ុណ្ណោះឬ»។ (សូមមើលៈINVALID translate/figs-rquestion)

តើ​ក្រឹត្យ‌វិន័យមិនបានចែងបែបនេះដែរទេឬអី?

លោកប៉ូលកំពុងធ្វើអោយក្រុមជំនុំកូរិនថូសត្រូវខ្មាស។ ការបកប្រែផ្សេងទៀតៈ «អ្នកធ្វើហាក់បើដូចជាអ្នកមិនដឹងថា នេះត្រូវបានសរសេរនៅក្នុងច្បាប់»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 9:9-11

កុំ​ឃ្លុំ​មាត់​គោ

លោកម៉ូសេនិយាយទៅកាន់ជនជាតិអ៊ុីស្រាអែល ហាក់ដូចជាពួកគេជាមនុស្សតែម្នាក់ ដូច្នេះ បទបញ្ជានេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

តើព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់ដល់គោទេឬអី?

លោកប៉ូលសួរសំណួរនេះដើម្បីឲ្យក្រុមជំនុំកូរិនថូសគិតពីអ្វីដែលលោកនិយាយដោយលោកមិនចាំបាច់និយាយវាទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកគួរតែដឹងមិនចំាបាច់ខ្ញុំប្រាប់នោះទេដែលថា មិនមែនជាសត្វគោទេដែលព្រះទ្រង់យកព្រះហឫទ័យទុកដាក់ដល់»។ (សូមមើលៈINVALID translate/figs-rquestion)

តើព្រះអង្គមិនបានមានបន្ទូលពីពួកយើងទេមែនឬ?

លោកប៉ូលសួរសំណួរនេះដើម្បីបញ្ជាក់សេចក្តីថ្លែងការដែលលោកកំពុងធ្វើ។ ការបកប្រែផ្សេងទៀតៈ «តែផ្ទុយទៅវិញ ព្រះពិតប្រាកដជាមានព្រះបន្ទូលអំពីយើង»។ (សូមមើលៈ INVALID translate/figs-rquestion)

ពីពួកយើង

ពាក្យ «ពួកយើង» សំដៅលើលោកប៉ូល និងបារណាបាស។ (សូមមើលៈINVALID translate/figs-exclusive)

តើ​វាច្រើនពេកឬអីសម្រាប់យើង​ច្រូត​យក​ផលដែលជាទ្រព្យសម្បត្តិ ក្នុងលោកីយ៍ពីបងប្អូនមែនអត់?

លោកប៉ូលសួរសំណួរនេះដើម្បីឲ្យក្រុមជំនុំកូរិនថូសគិតពីអ្វីដែលលោកកំពុងនិយាយ ដោយមិនចាំបាច់លោកនិយាយពីវា។ ការបកប្រែផ្សេងទៀតៈ «អ្នកគួរតែដឹងដោយមិនចាំបាច់ខ្ញុំនិយាយទេថា​ វាមិនច្រើនពេកទេសម្រាប់ពួកយើងក្នុងការទទួលទ្រព្យសម្បត្តិដែលជាការគាំទ្រពីអ្នករាល់គ្នានោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 9:12-14

ប្រសិនបើ អ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍ពីបងប្អូន តើយើងគ្មានសិទ្ធិដើម្បីទទួលពីបងប្អូនជាងអ្នកទាំងនោះទេឬអី?

លោកប៉ូលសួរសំណួរនេះដើម្បីឲ្យក្រុមជំនុំកូរិនថូសគិតពីអ្វីដែលលោកកំពុងនិយាយ ដោយមិនចាំបាច់លោកនិយាយពីវា។ ពាក្យ «ពួកយើង» សំដៅដល់លោកប៉ូល និងលោកបារណាបាស។ ការបកប្រែផ្សេងទៀតៈ « អ្នកផ្សេងមានសិទ្ធិទទួល...អ្នក ដូច្នេះ អ្នកដឹងដោយមិនចាំបាច់ខ្ញុំនិយាយនោះទេថា យើងមានសិទ្ធិក្នុងការទទួលបានច្រើនជាងនេះទៅទៀត»។ (សូមមើលៈINVALID translate/figs-exclusive និងINVALID translate/figs-rquestion)

ប្រសិនបើ អ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍ពីបងប្អូន

លោកប៉ូល និងក្រុមជំនុំកូរិថូសទាំងពីរនាក់ដឹងថា អ្នកផ្សេងមានសិទ្ធិ «តាំងតែអ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍នេះ»។

អ្នកផ្សេង

អ្នកផ្សេងទៀតដែលមប្រើដំណឹងល្អ។

មានសិទ្ធិ

ជាសិទិ្ធដែលអ្នកជឿនៅក្នុងក្រុមជំនុំកូរិនថូសផ្តល់ចំពោះការចំណាយក្នុងការរស់នៅដល់អ្នកដែលបានប្រាប់ពួកគេពីដំណឹងល្អ។

ក្លាយជាឧបសគ្គ

ក្លាយជាបន្ទុក ឬ «ឈប់រាលដាល» ។

តើបងប្អូនមិនដឹងទេឬអីថា អស់អ្នកដែលបម្រើនៅព្រះវិហារ នឹងទទួលផលពីព្រះវិហារវិញ

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេដឹង ដើម្បីលោកអាចបន្ថែមព័ត៌មានថ្មីផ្សេងទៀត។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់រំលឹកអ្នកថា អស់អ្នកដែលបម្រើនៅព្រះវិហារ នឹងទទួលអាហាររបស់ពួកគេពីព្រះវិហារវិញដែរ»។ (សូមមើលៈINVALID translate/figs-rquestion)

អស់អ្នកដែលបម្រើនៅលើអាសនៈ នឹងទទួលបានចំណែកពីអាសនៈនោះផងដែរ?

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេដឹង ដើម្បីលោកអាចបន្ថែមព័ត៌មានថ្មីផ្សេងទៀត។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់រំលឹកអ្នកថា អស់អ្នកដែលបម្រើនៅលើអាសនៈ នឹងទទួលបានអាហារ ហើយនឹងសាច់ដែលមនុស្សបានថ្វាយនៅលើអាសនៈផងដែរ»។ (សូមមើលៈINVALID translate/figs-rquestion)

រស់នៅពីផលនៃដំណឹងល្អ

ពាក្យ «ដំណឹងល្អ» ជាពាក្យប្រៀបធៀបចំពោះ​ ទី១ ជាពួកមនុស្សដែលពួកគេប្រាប់ពីដំណឹងល្អ «ទទួលបានអាហាររបស់ពួកគេ ហើយរបស់ផ្សេងៗទៀតដែលពួកគេត្រូវការពីអ្នកទាំងនោះដើម្បីបង្រៀនពីដំណឹងល្អ» ឬ ទី២ លទ្ធផលនៃការបម្រើដំណឹងល្អ «ទទួលបានអាហាររបស់ពួកគេ ហើយរបស់ផ្សេងៗទៀតដែលពួកគេត្រូវការដោយព្រោះពួកគេជាអ្នកធ្វើការជាអ្នកផ្សព្វផ្សាយដំណឹងល្អ»។​ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 9:15-16

សិទ្ធិទាំងនោះ

ខ្ញុំសាកសមសំរាប់របស់ទាំងអស់នោះ

ដូច្នេះនេះមិនមែនដើម្បីជាប្រយោជន៍ដល់ខ្ញុំទេ

នេះអាចត្រូវបានបញ្ជាក់ក្នុងទំរង់សកម្ម ការបកប្រែផ្សេងទៀត «ដូច្នេះអ្នកនឹងធ្វើអ្វីមួយសំរាប់ខ្ញុំ»។ (សូមមើលINVALID translate/figs-activepassive)

​ដក​យក​កិត្តិយស​នេះ​ចេញ​ពី​ខ្ញុំ​

យកឳកាសដែលខ្ញុំអួតនេះចេញទៅ។

ភាពចំបាច់នេះត្រូវបានដាក់លើខ្ញុំ

ខ្ញុំត្រូវតែប្រកាសដំណឹងល្អ។

នោះ​វេទនា​ដល់ខ្ញុំហើយ ប្រសិនបើ

នោះខ្ញុំឈឺចាប់ដោយសារគ្រោះកាចហើយ ប្រសិនបើ។

1 Corinthians 9:17-18

ដ្បិត ប្រសិនបើ ខ្ញុំធ្វើការដោយការពេញចិត្ត

ប្រសិនបើខ្ញុំប្រកាសដោយការពេញចិត្ត ឬ «ប្រសិនបើខ្ញុំប្រកាសដោយសារខ្ញុំចង់»។

ប៉ុន្តែ ប្រសិនបើមិនដោយការពេញចិត្តទេ

ពាក្យថា «ខ្ញុំធ្វើនេះ» ត្រូវបានយល់តាំងពីឃ្លាពីមុនមកម្លេ៉ះ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើខ្ញុំធ្វើ ទាំងខ្ញុំមិនចង់ធ្វើ» ឬ «ប៉ុន្តែ ប្រសិនបើខ្ញុំធ្វើ ដោយត្រូវបានបង្ខំឲ្យធ្វើ»។ (សូមមើលៈINVALID translate/figs-ellipsis)

ខ្ញុំត្រូវបានទទួលភារកិច្ចរួមជាមួយអ្នកបម្រើដែរ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ខ្ញូំត្រូវធ្វើកិច្ចការនេះដោយថាព្រះទុកចិត្តខ្ញូំក្នុងការបំពេញកិច្ចការនេះ» (សូមមើលៈINVALID translate/figs-activepassive)

តើអ្វីទៅដែលជារង្វាន់របស់ខ្ញុំ?

លោកប៉ូលបានកំពុងរៀបចំពួកគេឲ្យបានដឹងពីព័ត៌មានថ្មីដែលលោកនឹងប្រាប់ដល់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «នេះជារង្វាន់របស់ខ្ញុំ»។ (សូមមើលៈINVALID translate/figs-rquestion)

ពេល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ

រង្វាន់របស់ខ្ញុំក្នុងការផ្សាយដំណឹងនោះ គឺខ្ញុំអាចផ្សាយដំណឹងល្អដោយមិនទទួលបានការបង់ថ្លៃអ្វីឡើយ។

ផ្តល់នូវដំណឹងល្អ

ការប្រកាសដំណឹងល្អ

មិនបាន​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។

មិនបានសូមឲ្យមនុស្សគាំទ្រខ្ញុំនៅពេលខ្ញុំធ្វើដំណើរ ហើយប្រកាសដំណឹងល្អនោះទេ។

1 Corinthians 9:19-20

ខ្ញុំអាចនាំមនុស្សរឹតតែច្រើនថែមទៀត

បញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿ ឬ «ជួយអ្នកដទៃឲ្យទុកចិត្តដល់ព្រះ»។

ខ្ញុំក៏ដូចយូដាដែរ

ខ្ញុំធ្វើដូចជាសាសន៍យូដា ឬ «ខ្ញុំធ្វើតាមទំលៀមទំលាបជនជាតិជ្វីហ្វ»។

ខ្ញុំក៏ដូចជាអ្នកស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ

ខ្ញុំក្លាយជាម្នាក់ដែលបានប្តេជ្ញាក្នុងការដើរតាមការដឹកនាំរបស់ជនជាតិជ្វីហ្វ ព្រមទាំងទទួលយល់ស្របបទគម្ពីររបស់ជនជាតិជ្វីហ្វនោះផងដែរ។

1 Corinthians 9:21-23

សម្រាប់អស់អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ

អ្នកដែលមិនគោរពតាមក្រឹត្យវិន័យរបស់លោកម៉ូសេ។

1 Corinthians 9:24-27

ប្រយោគភ្ជាប់

លោកប៉ូលពន្យល់ថា លោកប្រើសេរីភាពដែលលោកមានក្នុងព្រះគ្រិស្តក្នុងការកែតម្រង់ខ្លួនឯង។

តើបងប្អូនមិនដឹងទេឬអីថា អ្នករត់ប្រណាំងទាំងអស់ត្រូវរត់ដល់ទីប្រកួត ប៉ុន្តែ មានតែម្នាក់ទេដែលនឹងទទួលភួង​ជ័យ?

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេដឹង ដើម្បីលោកអាចបន្ថែមព័ត៌មានថ្មីបាន។ ការបកប្រែផ្សេងទៀតៈ «ចូរឲ្យខ្ញុំរំលឹកអ្នកថា បើទោះជាអ្នករត់ប្រណាំងទាំងអស់ត្រូវរត់ ប៉ុន្តែ មានតែអ្នករត់តែម្នាក់ទេដែលនឹងទទួលភួងជ័យ»។ (សូមមើលៈINVALID translate/figs-rquestion)

រត់

លោកប៉ូលប្រៀបផ្ទឹមការរស់នៅជាជីវិតគ្រិស្តបរិស័ទ និងការធ្វើការថ្វាយព្រះជាការរត់ប្រណាំង និងជាការក្លាយជាអត្តពលិក។ ក្នុងការប្រណាំង ជីវិតជាគ្រិស្តបរិស័ទ និងការធ្វើការថ្វាយព្រះទាមទារការលុតដំុយ៉ាងតឹងរឹងដែលជាផ្នែកមួយចំពោះអ្នករត់ ហើយក្នុងការប្រណាំង គ្រិស្តបរិស័ទមានគោលដៅយ៉ាងជាក់លាក់។ (សូមមើលៈINVALID translate/figs-metaphor)

ដូច្នេះ ចូលរត់ក្នុងរបៀបដែលអ្នកនិងទទួលយបានភួង​ជ័យ

លោកប៉ូលនិយាយពីរង្វាន់របស់ព្រះដែលនិងផ្តល់ឲ្យប្រជារាស្រ្តដ៏ស្មោះត្រង់របស់ទ្រង់ ក៏ដូចជារង្វាន់ដែលនិងផ្តល់ឲ្យចំពោះអ្នកប្រកួតអត្តពលិកផងដែរ។ (សូមមើលៈINVALID translate/figs-metaphor)

ភួងជ័យដែលខូចរលួយ...រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ​ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​វិញ

ភួងជ័យជាការមួរបញ្ចូលគ្នានៃស្លឹកមួយបាច់។ ភួងជ័យត្រូវបានផ្តល់ឲ្យទៅជារង្វាន់សម្រាប់អត្តពលិកដែលបានឈ្នះការប្រកួត។ លោកប៉ូលនិយាយពីជីវិតអស់កល្បដែលជាភួងជ័យដែលមិនចេះរីងស្ងួតឡើយ។ (សូមមើលៈINVALID translate/figs-metaphor)

ខ្ញុំមិនបានរត់ដោយគ្មានគោលដៅ ហើយមិនដាល់ខ្យល់ដែរ

ពាក្យ «ការរត់» និង «ការប្រដាល់» ទាំងពីរនេះជាការប្រៀបធៀបពីការរស់នៅក្នុងជីវិតជាគ្រិស្តបរិស័ទ និងការបម្រើព្រះ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំដឹងយ៉ាងច្បាស់ពីហេតុដែលខ្ញុំរត់ និងខ្ញុំដឹងពីអ្វីដែលខ្ញុំនឹងធ្វើពេលខ្ញុំឡើយប្រដាល់»។ (សូមមើលៈINVALID translate/figs-metaphor និងINVALID translate/figs-doublenegatives)

ខ្លួន​ខ្ញុំ​ផ្ទាល់​ និងត្រូវទទួលស្គាល់យ៉ាងពេញលេញវិញ​

នេះជាប្រយោគអសកម្មអាចដាក់ជាឃ្លាថ្មីក្នុងទម្រង់សកម្ម។ ការវិនិច្ឆ័យនៃការប្រកួត ឬ ការប្រជែងជាការប្រៀបធៀបពីព្រះ។ ការបកប្រែផ្សេងទៀតៈ «ចៅក្រមនិងទទួលស្គាល់ខ្ញូំយ៉ាងពេញលេញ» ឬ «ព្រះនឹងមិននិយាយថា ខ្ញុំបានបរាជ័យក្នុងការស្តាប់បង្គាប់នូវក្រឹតវិន័យរបស់ព្រះអង្គទេ»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-metaphor)

1 Corinthians 10

1 Corinthians 10:1-4

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកប្រាប់ពួកគេជាឧទាហរណ៍នៃបទពិសោធន៍របស់ឪពុកនៃជនជាតិយូដាដែលជាបុព្វបុរសរបស់ពួកគេអំពីអពើអសីលធម៌ និងការថា្វយបង្គំព្រះក្លែងក្លាយ។

បុព្វបុរស ​របស់​យើង

លោកប៉ូលសំដៅលើសម័យកាលនៃលោកម៉ូសេនៅក្នុងព្រះគម្ពីរនិក្ខមនំនៅពេលរាស្រ្តអីុស្រាអែលត្រូវភៀសខ្លួនឆ្លងកាត់សមុទ្រក្រហមទាំងបង្ខំដោយសារទាហានរបស់អេសុីប ពាក្យ «របស់យើង» សំដៅលើលោកផ្ទាល់ និងក្រុមជំនុំកូរិនថូសរួមបញ្ចូលដែរ។ (សូមមើលៈINVALID translate/figs-inclusive)

បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា

សមុទ្រនេះហៅដោយឈ្មោះពីរ គឺសមុទ្រក្រហម និងសមុទ្រត្រែង។

ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជជា​មួយ​លោក​ម៉ូសេ​

គ្រប់អ្នកដើរតាមបានបេ្តជ្ញាជាមួយលោកម៉ូសេ។

ក្នុង​ពពក

ក្នុងពពកតំណាងពីព្រះវត្តមាននៃព្រះ និងការដឹកនាំរាស្រ្តអុីស្រាអែលអំឡុងពេលថ្ងៃ។

ពិសាទឹកខាងឯវិញ្ញាណដូចគ្នា... ខាងឯវិញ្ញាណពីថ្ម

ពិសាទឹកដូចគ្នាដែលព្រះបានធ្វើការអស្ទារ្យលើសពីធម្មតាក្នុងការយកទឹកចេញពីថ្ម... ថ្មនៃការអស្ទារ្យលើសពីធម្មតា។

ថ្មនោះគឺជាព្រះគ្រិស្ត

«ថ្ម» គឺជាន័យត្រង់ ជារូបរាងថ្មមួយ ដូច្នេះ ជាការល្អគួរតែបកប្រែទៅតាមន័យត្រង់របស់វា។ ប្រសិនបើភាសារបស់អ្នកមិនអាចបកប្រែថា ថ្មមួយនោះជាឈ្មោះរបស់នរណាម្នាក់នោះទេ សុំចាត់ទុកពាក្យ «ថ្ម» ជាការប្រៀបធៀបពីអំណាចរបស់ព្រះគ្រិស្តដែលបានបង្ហាញថាតាមរយៈថ្ម។ ការបកប្រែផ្សេងទៀតៈ «ជាព្រះគ្រិស្តដែលបានធ្វើការអស្ចារ្យតាមរយៈថ្ម»។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 10:5-6

មិនបានសព្វព្រះហឫទ័យ

មិនពេញចិត្ត ឬ «ខឹងក្រោធ»។ (សូមមើលៈINVALID translate/figs-litotes)

ពួកគេភាគច្រើន

ជាបុព្វបុរសនៃរាស្រ្តអីុស្រាអែល

សាកសពរបស់ពួកគេជាច្រើនបានស្លាប់រាយប៉ាយនៅទីរហោស្ថាន

ព្រះអម្ចាស់បានធ្វើឲ្យរូបកាយដែលស្លាប់របស់ពួកគេនៅរាយប៉ាយ ឬ «ព្រះអម្ចាស់បានប្រហារ និងឲ្យរូបកាយរបស់ពួកគេនៅរាយប៉ាយ»។

នៅទីរហោស្ថាន

ជាវាលខ្សាច់រវាងប្រទេសអេសុីប និងអីុស្រាអែលដែលរាស្រ្តអីុស្រាអែលបានវង្វេននៅទីនោះអស់រយៈពេល៤០ឆ្នាំ។

1 Corinthians 10:7-8

ព្រះក្លែងក្លាយ

មនុស្សដែលថ្វាយបង្គំរូបសំណាក់

បណ្តាលជនបានអង្គុយសីុផឹក

ជាការអង្គុយបរិភោគអាហារមួយពេល។

លេងសប្បាយ

លោកប៉ូលដកស្រង់អត្ថបទគម្ពីរនេះពីជនជាតិយូដា។ អ្នកដែលបានអានអត្ថបទនេះគួរតែយល់ពីពាក្យមួយនេះគឺថា បណ្តាលជនដែលថ្វាយបង្គំព្រះក្លែងក្លាយដោយការច្រៀង និងរាំ ហើយការពាក់ព័ន្ឋពីសកម្មភាពផ្លូវភេទផងដែរ មិនមែនគ្រាន់តែជាការសប្បាយរីករាយបែបធម្មតានោះទេ។ (សូមមើលៈINVALID translate/figs-euphemism)

ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃប៉ុណ្ណោះស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់

ព្រះអម្ចាស់ប្រហារមនុស្សចំនួន២៣,០០០នាក់ក្នុងមួយថ្ងៃ។

1 Corinthians 10:9-10

បានវិនាសទៅដោយពស់​ចឹក​

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ដោយជាលទ្ធផល សត្វពស់បានធ្វើឲ្យពួកគេវិនាស»។ (សូមមើលៈINVALID translate/figs-activepassive)

ត្អូញត្អែរ

ការរអ៊ូរទាំ។

ត្រូវបានវិនាស ពីអ្នកបំផ្លាញ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ជាលទ្ធផល ទេវតានៃសេចក្តីស្លាប់បានធ្វើឲ្យពួកគេវិនាសអស់»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 10:11-13

ការទាំងនេះបានកើតឡើងដល់ពួកគេ

ព្រះអម្ចាស់បានដាក់ទោសដល់បុព្វបុរសយើង។

ជាគំរូ

ពាក្យ «យើង» សំដៅដល់គ្រប់អ្នកជឿ។ (សូមមើលៈINVALID translate/figs-inclusive)

នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ

នៅថ្ងៃចុងក្រោយ

ដើម្បីកុំឲ្យត្រូវដួលចុះវិញ

កុំឲ្យប្រព្រឹត្តអំពើបាប ឬ បដិសេធព្រះ។

គ្មាន​ការ​ល្បួង​លណា​មួយ​កើត​មាន​ដល់​បងប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ទេ

នេះអាចត្រូវបានបញ្ជាក់ជាវិជ្ជាមាន ការបកប្រែផ្សេងទៀតៈ «សេចក្តីល្បួងដែលល្បួងអ្នកក៏ជាសេចក្តីល្បួងដែលមនុស្សលោកផ្សេងទៀតធ្លាប់មានបទពិសោធន៍ដែរ»។ (សូមមើលៈINVALID translate/figs-doublenegatives)

ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​សាតាំង​ល្បួង​បងប្អូន​ហួស​ពី​កម្លាំង​របស់បងប្អូន​ឡើយ

ទ្រង់និងអនុញ្ញាតឲ្យកើតមានតែសេចក្តីល្បួងណា ដែលអ្នកអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រឆាំងទាស់បាន។

​មិន​បណ្ដោយ​ឲ្យ​សាតាំង​ល្បួង​បងប្អូនបានឡើយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មិនបណ្តោយឲ្យនរណាម្នាក់ល្បួងអ្នកបានឡើយ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 10:14-17

ប្រយោគភ្ជាប់

លោកប៉ូលបន្តការរំលឹកពួកគេឲ្យនូវតែបរិសុទ្ឋ និងនូវឲ្យឆ្ងាយពីការថ្វាយបង្គំព្រះក្លែងក្លាយ និងអំពើប្រាសចាកសីលធម៌ខណៈលោកនិយាយពីពិធីលៀងព្រះអម្ចាស់ ដែលជាការតំណាងឲ្យព្រះលោហិត និងរូបកាយរបស់ព្រះគ្រិស្ត។

ចូររត់ចេញពីព្រះ‌ក្លែង‌ក្លាយ​ចុះ

លោកប៉ូលនិយាយពីមនុស្សដែលកំពុងថ្វាយបង្គំព្រះក្លែងក្លាយ វាហាក់បីដូចជាមនុស្សដែលបានជូបសត្វសាហាវ។ ការបកប្រែផ្សេងទៀតៈ «ធ្វើអ្វីតាមតែអ្នកធ្វើទៅបានដើម្បីគេចឲ្យឆ្ងាយពីការថ្វាយបង្គំព្រះក្លែងក្លាយ»។ (សូមមើលៈINVALID translate/figs-metaphor)

​ពែង​នៃ​ព្រះ‌ពរ​

លោកប៉ូលនិយាយពីការប្រទានពររបស់ព្រះតាមរយៈស្រាទំពាំងបាយជូរ​នៅក្នុងពែងដែលជាក្បួនខ្នាតនៃពិធីលាងព្រះអម្ចាស់។ (សូមមើលៈINVALID translate/figs-metaphor)

យើងមានពរ

សម្រាប់យើងក្នុងការអរគុណព្រះ។

តើមិនមាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដទេឬអី?

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេបានដឹងហើយថា ពែងនៃស្រាទំពាំងបាយជូរចែករំលែក ជាតំណាងនៃការចូលរួមជាមួយព្រះលោកហិតរបស់ព្រះគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «យើងរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ត»។ (សូមមើលៈINVALID translate/figs-rquestion)

នំបុ័ងដែលយើងកាច់ តើយើងមិនបាន​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ដែរទេឬអី

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេបានដឹងហើយ។ ការបកប្រែផ្សេងទៀត «យើងចូលរួមក្នុងរូបកាយព្រះគ្រិស្តនៅពេលយើងចែកនំបុ័ង»។ (សូមមើលៈINVALID translate/figs-rquestion)

ការចូលរួមចំណែក

ជាការរួមចំណែកក្នុង ឬ «ការចូលរួមស្មើគ្នាជាមួយអ្នកដទៃ»។

កាច់នំប័ុង

ជាផ្នែកនៃនំប័ុងមួយដែលជាចំណិត ឬ ការកាច់ឲ្យទៅជាចំណិតមុនពេលត្រូវបានបរិភោគ។

1 Corinthians 10:18-19

តើអស់អ្នកដែលហូបតង្វាយដែល​ថ្វាយ​ជា​យញ្ញ‌បូជា មានចំណែកនៅក្នុងអាសនៈទេ?

លោកប៉ូលរំលឹកក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេធ្លាប់បានដឹងហើយ ដើម្បីលោកអាចឲ្យព័ត៌មានថ្មីទៅពួកគេបាន។ ការបកប្រែផ្សេងទៀតៈ «អស់អ្នកដែលហូបតង្វាយដែលបានថ្វាយជាយញ្ញបូជា មានចំណែកក្នុងការផ្តល់ពរពីអាសនៈ»។ (សូមមើលៈINVALID translate/figs-rquestion)

តើខ្ញុំកំពុងនិយាយអំពីអ្វី?

លោកប៉ូលរំលឹកក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេធ្លាប់បានដឹងហើយ ដើម្បីលោកអាចឲ្យព័ត៌មានថ្មីទៅពួកគេបាន។ ការបកប្រែផ្សេងទៀតៈ «សូមឲ្យខ្ញុំនិយាយសារជាថ្មីម្តងទៀតពីអ្វីដែលខ្ញុំកំពុងនិយាយ» ឬ «ខ្ញុំមានន័យយ៉ាងនេះ»។ (សូមមើលៈINVALID translate/figs-rquestion)

តើព្រះក្លែងក្លាយមានប្រយោជន៍ទេ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនៅក្នុងចិត្តរបស់ពួកគេដូច្នេះ លោកមិនចាំបាច់និងនិយាយប្រាប់ពួកគេទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកបានដឹងហើយ ខ្ញុំមិនបាននិយាយថាព្រះក្លែងក្លាយជាអ្វីមួយពិតប្រាកដនោះទេ»។ (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-ellipsis)

ឬតើអាហារដែលបានសែនដល់ព្រះក្លែងក្លាយគ្មានប្រយោជន៍ទេឬអី?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនៅក្នុងចិត្តរបស់ពួកគេដូច្នេះ លោកមិនចាំបាច់និងនិយាយប្រាប់ពួកគេទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកបានដឹងហើយ ខ្ញុំមិនបាននិយាយថា អាហារដែលបានសែនដល់ព្រះក្លែងក្លាយនោះមិនមានសារសំខាន់នោះទេ»។ (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-ellipsis) « »

បងប្អូនមិនអាចផឹកពីពែងរបស់ព្រះជាម្ចាស់ ហើយនិងពីពែងរបស់អារក្សផងបាននោះទេ

លោកប៉ូលនិយាយពីអ្នកផឹកពែងរួមគ្នាជាមួយសាតាំងដែលជាភស្តុតាងបញ្ជាក់ថាអ្នកនោះជាមិត្តរបស់អារក្ស។ ការបកប្រែផ្សេងទៀតៈ «មិនអាចទៅរួចទេសម្រាប់អ្នកក្នុងការធ្វើជាមិត្តសំឡាញ់របស់ព្រះអម្ចាស់ផង និងអារក្សនោះទេ»។ (សូមមើលៈINVALID translate/figs-metonymy)

បងប្អូនមិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងនោះទេ

មិនអាចទៅរួមទេសំរាប់បងប្អូនក្នុងការធ្វើជារាស្រ្តដ៏ពិតប្រាកដរបស់ព្រះអម្ចាស់ផង ហើយជារាស្រ្តរបស់អារក្សផងនោះទេ។

ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនេះក្នុងចិត្តរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងដោយមិនចាំបាច់ខ្ញុំប្រាប់ទេថា មិនត្រឹមត្រូវទេដែលធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ»។

ញុះញ៉ង់

ធ្វើឲ្យមានកំហឹង ឬ ខឹង។

​យើងមិន​ខ្លាំង​ពូកែ​ជាង​ព្រះអង្គទេ មែនទេ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនេះក្នុងចិត្តរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងដោយមិនចាំបាច់ខ្ញុំប្រាប់ទេថា យើងមិនខ្លាំងពូកែជាងព្រះអង្គទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 10:20-22

បងប្អូនមិនអាចផឹកពីពែងរបស់ព្រះជាម្ចាស់ ហើយនិងពីពែងរបស់អារក្សផងបាននោះទេ។

លោកប៉ូលមានប្រសាសន៍ពីអ្នកដែលផឹកពែងរបស់អារក្ស របៀបដូចជាមិត្តសម្លាញ់របស់អារក្ស។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនអាចធ្វើជាមិត្តសម្លាញ់ជាមួយព្រះជាអម្ចាស់ផង និងអារក្សផងបានទេ» (សូមមើលៈINVALID translate/figs-metonymy)

បងប្អូនមិនអាចប្រកបរួមតុរបស់ព្រះជាម្ចាស់ផង ហើយរួមតុរបស់អារក្សផងនោះទេ

«បងប្អូនមិនអាចរួមតែមួយជាមួយប្រជារាស្រ្តរបស់ព្រះអម្ចាស់ និងជាមួយអារក្សផងបានទេ»។​

ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ?

លោកប៉ូលចង់ឲ្យអ្នកក្រុងកូរិនថូសឆ្លើយសំនួរនៅក្នុងគំនិតរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «អ្នកគួរដឹងថា​បើគ្មានខ្ញុំប្រាប់អ្នកថា ការធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ មិនត្រឹមត្រូវទេ»

ខឹង

ខឹង ឬ ក្ដៅក្រហាយ

តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ?

លោកប៉ូលចង់ឲ្យអ្នកក្រុងកូរិនថូសឆ្លើយសំណួរនៅក្នុងគំនិតរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «អ្នកគួរដឹងថា​បើគ្មានខ្ញុំប្រាប់អ្នករាល់គ្នាថា យើងមិនខ្លាំងជាព្រះជាម្ចាស់ទេ» (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 10:23-24

ប្រយោគភ្ជាប់

ជាថ្មីម្តងទៀតលោកប៉ូលរំលឹកពួកគេពីបញ្ញាតិ្តនៃសេរីភាព និងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាប្រយោជន៍សម្រាប់អ្នកដទៃ។

យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បានមែន

អាចមានន័យថាទី១ លោកប៉ូលកំពុងឆ្លើយពីអ្វីដែលក្រុមជំនុំកូរិនថូសមួយចំនួនកំពុងគិត «អ្នកខ្លះនិយាយថា ខ្ញុំអាចធ្វើគ្រប់អ្វីៗបានទាំងអស់» ឬ ទី២ លោកប៉ូលជាការពិតកំពុងនិយាយអ្វីដែលលោកគិតថាជាសេចក្តីពិត « ព្រះអម្ចាស់អនុញ្ញាតឲ្យខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងបាន»។​ ឃ្លានេះអាចត្រូវបានបកប្រែនៅក្នុង ១ កូរិនថូស ៦ៈ១២ (../06/12.md)

ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះទេ

អ្វីមួយចំនួនមិនមែនសុទ្ឋតែមានប្រយោជន៍នោះទេ។

ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​មនុស្សចម្រើន​ឡើង​ទេ

ការធ្វើឲ្យមនុស្សចម្រើនជាតំណាងចំពោះការជួយពួកគេឲ្យមានជំនឿពេញវ័យ និងរឹងមាំ។ សូមមើលការបកប្រែៈ «ធ្វើឲ្យចម្រើនឡើង» ក្នុង ១កូរិនថូស ៨ៈ១ (../08/01.md)។ ការបកប្រែផ្សេងទៀតៈ «មិនមែនអ្វីៗគ្រប់យ៉ាងធ្វើឲ្យមនុស្សរឹងមាំនោះទេ» ឬ «អ្វីៗមួយចំនួនក៏មិនធ្វើឲ្យមនុស្សរឹងមាំដែរ»។​ (សូមមើលៈINVALID translate/figs-metaphor)

មិន​បាច់​សួរ​ទេ ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​

បងប្អូន ព្រះអង្គចង់ឲ្យបងប្អូនបរិភោគអាហារដោយមានមនសិការច្បាស់លាស់។

1 Corinthians 10:25-27

ដោយមិន​បាច់​សួរទេ ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​។​

«បងប្អូនអើយ ព្រះជាម្ចាស់ចង់ឲ្យបងប្អូនទទួលទានអាហារដោយមនសិការស្អាត»

1 Corinthians 10:28-30

ប៉ុន្តែ ប្រសិនបើ មានគេប្រាប់ថា...កុំហូបធ្វើអី្វ...សម្រាប់អ្នកដែលបានប្រាប់បងប្អូន

ការបកប្រែខ្លះទៀតដាក់ខគម្ពីរនេះបន្តទៀត «ហើយមិនមែនជារបស់អ្នក» នៅក្នុងខគម្ពីរបន្ទាប់ នៅក្នុងវង់ក្រចក ពីព្រោះ ទី១ ទម្រង់នៃពាក្យ «អ្នក» និង «បរិភោគ» ទាំងនេះជាឯកវចនៈ​ ប៉ុន្តែ លោកប៉ូលប្រើពហុវចនៈភ្លាមៗពីមុន និងបន្ទាប់ពី នៅក្នុងប្រយោគនេះ ទី២ ពាក្យ «ដ្បិត ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?» នៅក្នុងខគម្ពីរបន្ទាប់ហាក់បីដូចជំរុញឲ្យធ្វើ «បរិភោគពីអ្វីដែលបានដាក់នៅខាងមុខបងប្អូនដោយមិនចាំបាច់សួរពីមនសិការរបស់ខ្លួនទេ» ១កូរិនថូស ១០ៈ២៧ (../10/27.md)) ជាជាង «មនសិការរបស់មនុស្សដទៃទៀត»។ (សូមមើលៈINVALID translate/figs-you)

មានគេប្រាប់ថា...កុំហូបធ្វើអី្វ...បានប្រាប់បងប្អូន

លោកប៉ូលនិយាយពីក្រុមជំនុំកូរិនថូសដែលពួកគេជាមនុស្សតែមួយដូច្នេះពាក្យ «បងប្អូន» និងបទបញ្ញាតិ្ត «កុំបរិភោគ» ទាំងនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

ខ្ញុំមិនបាននិយាយថាវាខុសនឹងមនសិការ របស់បងប្អូននោះទេ តែបារម្ភពីមនសិការអ្នកដទៃវិញ

ការបកប្រែមួយចំនួនបានដាក់ពាក្យទាំងនេះរួមជាមួយាពាក្យនៅក្នុងខគម្ពីរពីខាងមុខពាក្យមួយនេះ ក្នុងវង់ក្រចក ពីព្រោះ ទី១​ ទម្រង់នៃពាក្យ «របស់អ្នក» ពាក្យនេះជាឯកវចនៈ ប៉ុន្តែ លោកប៉ូលប៉ុន្តែលោកប៉ូលប្រើពហុវចនៈភ្លាមៗពីមុន និងបន្ទាប់ពី នៅក្នុងប្រយោគនេះ ទី២ ពាក្យ «ដ្បិត ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?» នៅក្នុងខគម្ពីរបន្ទាប់ហាកបីដូចជំរុញឲ្យធ្វើ «បរិភោគពីអ្វីដែលបានដាក់នៅខាងមុខបងប្អូនដោយមិនចាំបាច់សួរពីមនសិការរបស់ខ្លួនទេ» ១កូរិនថូស ១០ៈ២៧ (../10/27.md)) ជាជាង «មនសិការរបស់មនុស្សដទៃទៀត»។ (សូមមើលៈINVALID translate/figs-you)

របស់បងប្អូននោះទេ

លោកប៉ូលនិយាយពីក្រុមជំនុំកូរិនថូសដែលពួកគេជាមនុស្សតែមួយដូច្នេះពាក្យ «របស់បងប្អូន» ពាក្យនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

ដ្បិតហេតុអ្វី...មនសិការ?

សំណួរនេះអាចមានន័យទៅតាមសំណួរនៅក្នុងខគម្ពីរបន្តបន្ទាប់ ដូចជាទី១ ពាក្យ «ដ្បិត» សំដៅទៅលើ ១ កូរិនថូស ១០ៈ២៧ (../10/27.md)។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនបានសួរសំណួរអំពីមនសិការនោះទេ ដូច្នេះហេតុអ្វី...មនសិការ?» ឬ ទី២ លោកប៉ូលដកស្រង់ពីអ្វីដែលក្រុមជំនុំកូរិនថូសកំពុងគិត។ ការបកប្រែផ្សេងទៀតៈ «ប្រហែលអ្នកមួយចំនួនគិតថា ដ្បិត ហេតុអ្វី...មនសិការ?»

ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ?

អ្នកនិយាយចង់ឲ្យអ្នកដែលបានលឺឆ្លើយសំណួរនៅក្នុងចិត្តរបស់គាត់។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែដឹងដោយមិនចាំបាច់ខ្ញុំនិយាយប្រាប់អ្នកទេថា គ្មាននរណាម្នាក់អាចនិយាយថាខ្ញុំធ្វើខុសនោះទេដោយគ្រាន់តែអ្នកនោះមានគំនិតត្រូវ ឬខុសដែលការគិតទាំងអស់នោះខុសពីគំនិតរបស់ខ្ញុំឡើយ»។ (សូមមើលៈINVALID translate/figs-rquestion)

ប្រសិន​បើ​ ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​មានឥរិយាបទល្អ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​រួច​ហើយ​នោះ​ទៅ​វិញ?

អ្នកនិយាយចង់ឲ្យអ្នកដែលបានលឺឆ្លើយសំណួរនៅក្នុងចិត្តរបស់គាត់។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំបរិភោគអាហារទាំងការដឹងគុណ ដូច្នេះ មិនគួរឲ្យនរណាម្នាក់ប្រមាថចំពោះសេចក្តីដែលខ្ញុំអរគុណនោះទៅវិញ?» (សូមមើលៈINVALID translate/figs-rquestion)

ប្រសិនបើខ្ញុំទទួលទាន

ប្រសិនបើ លោកប៉ូលមិនបានដក់ស្រង់ពីការគិតរបស់ក្រុមជំនុំកូរិនថូសនោះទេ ពាក្យ ​«ខ្ញុំ» តំណាងឲ្យអស់អ្នកដែលបរិភោគអាហារទាំងការអរព្រះគុណ។ «ដ្បិត អ្នកដែលបានទទួលទាន» ឬ «នៅពេលអ្នកបរិភោគ» ។

ទាំង​មានឥរិយាបទល្អ

ហើយអរព្រះគុណសំរាប់ការនេះ ឬ «អរគុណដល់អ្នកដែលបានឲ្យមកខ្ញុំចំពោះការនេះ»។

​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់រវាត​ចិត្ត​ឡើយ

កុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិកមិនពេញចិត្តឡើយ ឬ «កុំធ្វើឲ្យសាសន៍យូដា ឬ សាសន៍ក្រិកខឹងឡើយ»។

ខ្ញុំ​បានព្យាយាម​​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់

ធ្វើឲ្យមនុស្សទាំងអស់សប្បាយចិត្ត។

ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ

ខ្ញុំមិនបានធ្វើអ្វីតាមតែបំណងចិត្តរបស់ខ្ញុំនោះទេ។

សម្រាប់​មនុស្ស​ជាច្រើនវិញ

សម្រាប់មនុស្សរឹតតែច្រើនតាមតែអាចធ្វើទៅបាន។

1 Corinthians 10:31-33

សូម​បងប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់រវាត​ចិត្ត​ឡើយ

«កុំធ្វើឲ្យជនជាតិយូដា ឬជនជាតិក្រិករវាតចិត្តឡើយ» ឬ «កុំធ្វើឲ្យជនជាតិយូដា ឬ ជនជាតិក្រិកខឹងឡើយ»

ខ្ញុំ​បានព្យាយាម​​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់

«ចូរធ្វើឲ្យមនុស្សគ្រប់គ្នាអរសប្បាយ»

ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ

«ខ្ញុំមិនធ្វើអ្វីៗ សម្រាប់ខ្លួនខ្ញុំទេ»

​សម្រាប់​មនុស្ស​ជាច្រើនវិញ

ធ្វើសម្រាប់មនុស្សជាច្រើនតាមដែលអាចធ្វើបាន។

1 Corinthians 11

1 Corinthians 11:1-4

ប្រយោគភ្ជាប់

បន្ទាប់ពីរំលឹកពួកគេឲ្យតាមលោក ក្នុងរបៀបដែលលោកដើរតាមព្រះគ្រិស្ត លោកប៉ូលក៏ផ្តល់នូវការបង្រៀនជាក់លាក់មួយចំនួនដល់ស្រ្តី និងបុរសក្នុងការរស់នៅក្នុងភាពជាអ្នកជឿ។

​បងប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​ការទាំងអស់

បងប្អូនគិតពីខ្ញុំគ្រប់ពេលវេលា ឬ​ «បងប្អូនតែងតែព្យាយាមធ្វើតាមអ្វី ដែលខ្ញុំចង់ឲ្យបងប្អូនធ្វើ» ក្រុមជំនុំកូរិនថូសបានភ្លេចថាលោកប៉ូលជានរណា ឬ ពីអ្វីដែលលោកបានបង្រៀនពួកគេ។

ឥឡូវ ខ្ញុំចង់ប្រាប់

អាចមានន័យថា ទី១ «ដោយសាររឿងនេះ ខ្ញុំចង់ប្រាប់» ឬ ទី២ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ប្រាប់»។

គឺជាក្បាល

មានសិទ្ធិអំណាចលើ

មនុស្សប្រុសគឺជាក្បាលរបស់មនុស្សស្រី

អាចមានន័យថា ទី១ «បុរសមានសិទ្ធិអំណាចលើស្រ្តី» ឬ ទី២ «ប្តីមានសិទ្ធិអំណាចលើប្រពន្ធ»។

ដោយបិតបាំង​​ក្បាលរបស់គាត់

ដោយធ្វើយ៉ាងដូច្នេះ បន្ទាប់ពីពាក់ក្រណាត់ ឬ ពាក់ស្បៃនៅលើក្បាលរបស់លោក

មិនឲ្យតម្លៃក្បាលខ្លួនឯង

អាចមានន័យថា ទី១ «ធ្វើឲ្យខូចកិត្តិយសខ្លួនឯង» ឬ ទី២ «ធ្វើឲ្យខូចកិត្តិនាមចំពោះព្រះគ្រិស្តដែលទ្រង់ជាសិរសា»។

1 Corinthians 11:5-6

ស្រ្តីណាម្នាក់ដែលអធិស្ឋាន...មិនឲ្យតម្លៃក្បាលរបស់នាងឡើយ

អាចមានន័យថា ទី១ «ស្រ្តីណាដែលអធិស្ឋាន...ធ្វើឲ្យខូចកិត្តិយសខ្លួនឯង» ឬ ទី២ «ប្រពន្ធណាដែលអធិស្ឋាន...ធ្វើឲ្យខូចកិត្កិនាមប្តីរបស់ខ្លួន»។

ដោយគ្មានអ្វីគ្របលើក្បាលទេ

ដោយមិនមានទទូរស្បៃនៅលើក្បាល និងមិនបានគ្រប់ទាំងសក់ និងស្មាផង។

ជាអ្វីមួយដែលប្រៀបដូចជានាងបានកោរក្បាលរបស់នាងដែរ

ដែលដូចជានាងកោរសក់ទាំងអស់របស់នាងជាមួយនឹងកាំបិតកោរ។

នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ

ជាសញ្ញាណនៃភាពអាម៉ាស់សម្រាប់ស្រ្តីដែលត្រូវបានកោរសក់ ឬកាត់សក់ខ្លី។

​ទទូរ​ស្បៃនៅលើក្បាលរបស់នាង

ដោយបានទទូរស្បៃនៅលើក្បាល និងបានគ្រប់ទាំងសក់ និងស្មារបស់នាងផងដែរ។

1 Corinthians 11:7-8

បុរសមិន​គួរទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ អាចមានន័យថា​ ទី១ «មិនត្រូវទទូរស្បៃពីលើក្បលឡើយ» ឬ ទី២ «មិនត្រូវការទទូរស្បៃពីលើក្បាលទេ»។ (សូមមើលៈINVALID translate/figs-activepassive)

ជាសិរី‌រុងរឿង​របស់​ប្ដី​វិញ

ជាប្តីឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់ព្រះ ហើយស្រ្តីក៏ឆ្លុះបញ្ចាំងពីអត្តចរិករបស់ប្តីដែរ។

ដ្បិត បុរសមិនបានកើតពីស្រ្តីទេ។ ផ្ទុយទៅវិញ ស្រ្តីបានកើតពីបុរសវិញទេ

ព្រះបានបង្កើតស្រ្តីដោយការដកយកឆ្អឹងជំនីពីបុរស ហើយក៏បង្កើតស្រ្តីពីឆ្អឹងនោះ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះមិនបានបង្កើតបុរសចេញពីស្រ្តីទេ។ តែផ្ទុយទៅវិញ ទ្រង់បានបង្កើតស្រ្តីចេញពីបុរសវិញទេ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 11:9-10

ដ្បិត បើមិន... បុរសវិញ

ពាក្យទាំងអស់នេះនៅ ១ កូរិនថូស ១១ៈ៨(../11/07.md) ដែលបានដាក់ក្នុងវង់ក្រចកដើម្បីឲ្យអ្នកអានមើលឃើញពាក្យ «នេះ» នៅក្នុង «នេះជាមូលហេតុ...ទេវតា» ត្រូវបានសំដៅយ៉ាងច្បាស់លាស់ទៅលើពាក្យ «ស្រ្តីជាសិរីរុងរឿងនៃបុរស» នៅក្នុង ១ កូរិនថូស ១១ៈ៧ ។(../11/07.md).

ជា​សញ្ញា​នៃសិទ្ធិអំណាចលើក្បាលរបស់នាង

អាចមានន័យថា ទី១​ «ជាសញ្ញាដែលនាងមានបុរសក្បារបស់នាង» ឬ ទី២ «ជាសញ្ញាដែលនាងមានសិទ្ធិអំណាចក្នុងការអធិស្ឋានឬ ការថ្លែងទំនាយ»។

1 Corinthians 11:11-12

ប៉ុន្តែ ក្នុងព្រះជាម្ចាស់

ខណៈអ្វីដែលខ្ញុំបាននិយាយសុទ្ឋតែជាការពិត អ្វីដែលសំខាន់បំផុតនោះគឺ ក្នុងព្រះជាម្ចាស់។

ក្នុងព្រះជាម្ចាស់

អាចមានន័យថា ទី១ «ក្នុងចំណោមគ្រិស្តបរិស័ទដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់» ឬ ទី ២ «ក្នុងពិភពលោកដែលព្រះបានបង្កើត»។

មនុស្សស្រីមិនមានភាពឯករាជ្យពីបុរសឡើយ ហើយបុរសក៏មិនមានភាពឯករាជ្យពីមនុស្សស្រ្តីដែរ

នេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន ការបកប្រែផ្សេងទៀតៈ «ស្រ្តីពឹងអាស្រ័យលើបុរស ហើយបុរសពឹងអាស្រ័យលើស្រ្តីដែរ» (សូមមើលៈINVALID translate/figs-doublenegatives)

​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។

ព្រះជាម្ចាស់បង្កើតគ្រប់អ្វីៗទាំងអស់។

1 Corinthians 11:13-16

ចូរវិនិច្ឆ័យពីខ្លួនអ្នកចុះ

វិនិច្ឆ័យបញ្ហានេះយោងទៅតាមទំលៀមទំលាប់តាមតំបន់ និងការអនុវត្តក្នុងក្រុមជំនុំដែលអ្នកដឹង។

តើវាពិតជាមិនសមរម្យដែលស្រ្តីអធិស្ឋានទៅព្រះជាម្ចាស់ដោយគ្មានស្បៃគ្របក្បាលនោះ?

លោកប៉ូលរំពឹងក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកនិយាយ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម «ដើម្បីថ្វាយកិត្តិយសដល់ព្រះ ស្រ្តីគួរអធិស្ឋានទៅព្រះដោយទទូរស្បៃពីលើក្បាលរបស់នាង»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-rquestion)

សូម្បី​តែ​ ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា...​មុខ​គាត់ណាស់ឬ?

លោកប៉ូលរំពឹងក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកនិយាយ។ ការបកប្រែផ្សេងទៀតៈ «សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នក...សម្រាប់គាត់ផ្ទាល់»។ (សូមមើលៈINVALID translate/figs-rquestion)

សូម្បី​តែ​ ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា...​មុខ​គាត់ណាស់ឬ?

លោកកំពុងនិយាយពីរបៀបដែលមនុស្សក្នុងសង្គម ដែលជាធម្មតាតែងតែធ្វើខ្លួនដូចជាអ្នកបង្រៀន។ ការបកប្រែផ្សេងទៀតៈ «អ្នកដឹងដោយគ្រាន់តែមើលពីរបៀបធម្មតាដែលគេធ្វើ...សម្រាប់គាត់»។ (សូមមើលៈINVALID translate/figs-personification)

ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ដ្បិត ព្រះបង្កើតស្រ្តីរួមនិងសក់»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 11:17-19

ប្រយោគភ្ជាប់

ខណៈលោកប៉ូលនិយាយពីពិធីលៀងព្រះអម្ចាស់ ក្នុងពិធីនោះលោករំលឹកពួកគេឲ្យមានឥរិយាបថត្រឹមត្រូវ និងការរួបរួមផងដែរ។ លោករំលឹកពួកគេថា​ប្រសិនបើពួកគេធ្លាក់ខុសក្នុងចំណុចទាំងនោះខណៈកំពុងធ្វើពិធីលៀងព្រះអម្ចាស់ នោះពួកគេនឹងក្លាយជាមានជំងឺ ហើយស្លាប់ ដែលកាលទាំងនោះធ្លាប់កើតឡើញលើពួកគេមួយចំនួនហើយ។

តាមសេចក្តីណែនាំខាងក្រោមនេះ ខ្ញុំមិនសរសើរបងប្អូនឡើយ

ន័យផ្សេងទៀតដែលអាចមានគឺ «ខណៈខ្ញុំឲ្យសេចក្តីណែនាំទាំងនេះ ដែលមានអ្វីមួយជាហេតុខ្ញុំមិនអាចសរសើរអ្នកបាន នៅពេល»។

តាមសេចក្តីណែនាំ

សេចក្តីណែនាំដែលខ្ញុំបម្រុងនិងនិយាយ។

ពេលបងប្អូនមកជួបប្រជុំគ្នា

ប្រមូលជុំគ្នា ឬ «ជួប»។

វាមិនបានធ្វើឲ្យប្រសើរជាងមុននោះទេ ប៉ុន្តែ បានធ្វើឲ្យអាក្រក់ជាងមុនទៅទៀត

បងប្អូនមិនបានជួយគ្នាទៅវិញទៅមកនោះទេ ផ្ទុយទៅវិញបងប្អូនធ្វើបាបគ្នាវិញ។

នៅព្រះវិហារ

សម្រាប់អ្នកជឿ។ លោកប៉ូលមិននិយាយពីការនៅខាងក្នុងអគារនោះទេ។

មានការបែកបាក់ក្នុងចំណោមបងប្អូន

បងប្អូនបំបែកខ្លួនឯងទៅជាក្រុមប្រឆាំង។

ដ្បិត គឺមានការទាស់ប្រឆាំងគ្នា ក្នុងចំណោមបងប្អូន

អាចមានន័យថា ទី១ ពាក្យ «ត្រូវតែ» បង្ហាញថា ស្ថានភាពនេះហាក់និងកើតឡើង។ ការបកប្រែផ្សេងទៀតៈ «ដ្បិត ប្រហែលនិងមានការទាស់ប្រឆាំងក្នុងចំណោមបងប្អូន» ឬ ទី២ លោកប៉ូលប្រើសើចចំអកដើម្បីឲ្យពួកគេខ្មាសដោយពួកគេមានការទាស់ប្រឆាំងគ្នា។ ការបកប្រែផ្សេងទៀតៈ «ដ្បិត បងប្អូនទំនងជាគិតថា ប្រាកដជាមានការទាស់ប្រឆាំងក្នុងចំណោមបងប្អូន» ឬ «ដ្បិត បងប្អូនទំនងជាគិតថា ប្រាកដជាមានការបំបែកខ្លួនក្នុងចំណោមបងប្អូន»។

បក្សពួក

ក្រុមនៃមនុស្សប្រឆាំង។

ដូច្នេះ អ្នកណាដែលធ្វើការនេះនឹងត្រូវបានស្គាល់នៅក្នុងចំណោមបងប្អូន

អាចមានន័យថា ទី១ «ដូច្នេះមនុស្សបានស្គាល់ និងស្រឡាញ់រាប់អានយ៉ាងខ្លាំងចំពោះអ្នកជឿក្នុងចំណោមអ្នករាល់គ្នា» ឬ ទី២ «ដូច្នេះមនុស្សអាចបង្ហាញសេចក្តីយល់ព្រមនេះដល់អ្នកដទៃក្នុងចំណោមអ្នករាល់គ្នា»។ លោកប៉ូលក៏ប្រហែលជាប្រើពាក្យចំអកខ្លះៗដោយការនិយាយផ្ទុយពីអ្វីដែលោកចង់ឲ្យក្រុមជំនុំកូរិនថូសបានយល់ ដើម្បីឲ្យពួកគេខ្មាស។ (សូមមើលៈINVALID translate/figs-irony)

អ្នកណាដែលធ្វើការនេះ

អាចមានន័យថា ទី១ «អ្នកដែលព្រះពេញចិត្ត» ឬ ទី២ «អ្នកដែលក្រុមជំនុំពេញចិត្ត»។

1 Corinthians 11:20-22

ពេលបងប្អូនមក​ប្រជុំ​គ្នា​

ប្រមូលផ្តុំជុំគ្នា

នោះ​មិន​មែនយើងហូបដូច​ជាពិធីលាងព្រះអម្ចាស់​ទេ

បងប្អូនប្រហែលជាជឿថា បងប្អូនកំពុងតែទទួលទានពិធីលៀងព្រះអម្ចាស់ ប៉ុន្តែ បងប្អូនមិនបានធ្វើដោយការគោរពនោះទេ។

ដើម្បី​ហូប​អាហារ​ទេ​ឬ​អី

ការជុំគ្នាទទួលទានអាហារ។

មើលងាយ

ការស្អប់ ឬ ការប្រព្រឹត្តដោយមិនផ្តល់កិត្តិយស និងការគោរព។

​សេចក្តី​ខ្មាស

ភាពអាម៉ាស់ ឬ ធ្វើឲ្យមានអារម្មណ៍ខ្មាសអៀន។

តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​នឹង​បងប្អូន​ថា​ដូច​ម្តេច? គួរ​ឲ្យ​សរសើរ​បងប្អូនឬអី?

លោកប៉ូលកំពុងស្តីបន្ទោសដល់ក្រុមជំនុំកូរិនថូស។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំអាចនិយាយថាគ្មានអ្វីល្អសោះសំរាប់ការនេះ ខ្ញុំមិនអាចសរសើរអ្នកបានទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 11:23-24

ដ្បិត ​ខ្ញុំ​បានទទួលអ្វីដែលមកពី​ព្រះអម្ចាស់ ហើយក៏ផ្តល់​ដល់​អ្នក​រាល់​គ្នា គឺ​ថា​ព្រះអម្ចាស់

«ដ្បិត ជាអ្វីដែលមកពីព្រះអម្ចាស់ដែលខ្ញុំបានឮអ្វីដែលខ្ញុំបានប្រាប់អ្នក ហើយនេះជាៈ ព្រះអម្ចាស់»

នៅ​ពេល​យប់​ដែល​ព្រះអម្ចាស់ត្រូវ​គេបាន​ក្បត់

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ជាយប់ដែលលោកយូដាស អុីស្ការីយុតក្បត់ព្រះអង្គ»។ (សូមមើលៈINVALID translate/figs-activepassive)

ទ្រង់​​បានកាច់​នំបុ័ង

ទ្រង់ទាញចេញជាចំណែក។

នេះ​ជា​រូបកាយ​ខ្ញុំ

នំបុ័ងដែលខ្ញុំកំពុងកាន់ជារូបកាយរបស់ខ្ញុំ។

1 Corinthians 11:25-26

​ពែង​​

ជាការល្អបំផុតក្នុងការបកប្រែពាក្យនេះជាន័យត្រង់។ ក្រុមជំនុំកូរិនថូសបានដឹងថាពែងណាដែលទ្រង់នឹងទទួល ដូច្នេះ មិនមែនគ្រាន់តែជា «ពែងមួយ» ឬ «ពែងមួយចំនួន» «ពែងណាក៏ដោយ» នោះទេ។ អាចមានន័យផ្សេងទៀត ទី១ ជាពែងស្រាទំពាំងបាយជូរជាពែងដែលប្រើបានតែម្នាក់ដោយរំពឹងថាជាទ្រង់ ឬ ទី២ ជាទី៣ ឬ​ទី៤ នៃចំនួនស្រាទំពាំងបាយជូរទាំងបួនដែលសាសន៍យូដាពិសារអាហារនៅថ្ងៃបុណ្យរំលង។

ចូរ​ធ្វើ​ដូច្នេះ​រាល់​វេលា​ណា​ដែល​ផឹក

ផឹកពីពែងនេះ រាល់វេលាណាដែលអ្នកផឹក។

ប្រកាស​ពីការសុគត​របស់​ព្រះអម្ចាស់

បង្រៀនពីការឈើឆ្កាង និងការរស់ឡើងវិញ។

ដរាប​ដល់​ព្រះអង្គ​យាង​មកវិញ

ឯកន្លែងដែលព្រះយេស៊ូមកនិងអាចកើតមានជាក់ស្តែង។ ការបកប្រែផ្សេងទៀតៈ «រហូតដល់ព្រះយេស៊ូយាងមកផែនដីវិញ»។ (សូមមើលៈINVALID translate/figs-explicit)

1 Corinthians 11:27-30

​បរិភោគ​នំបុ័ង​ ឬ​ផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​

​បរិភោគ​នំបុ័ង​នៃព្រះអម្ចាស់ ឬ​ផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​

ពិនិត្យ

លោកប៉ូលនិយាយពីមនុស្សណាមួយដែលសម្លឹងមើលទំនាក់ទំនងរបស់ខ្លួនជាមួយនិងព្រះ និងពីរបៀបដែលគាត់បានរស់នៅក្នុងជីវិតរបស់គាត់ដូចជាមនុស្សដែលស្វែងរកអ្វីមួយដែលគាត់ចង់ទិញ។ សូមមើលពីរបៀប «សាកល្បងគុណភាព» ត្រូវបានបកប្រែក្នុង ១ កូរិនថូស ៣ៈ១៣ (../03/12.md)។ (សូមមើលៈINVALID translate/figs-metaphor)

បែប​មិន​គួរ​សមចំពោះព្រះកាយ

អាចមានន័យថា ទី១ «មិនបានទទួលស្គាល់ថា ក្រុមជំនុំជារូបកាយនៃព្រះអម្ចាស់» ឬ ទី២ «មិនបានពិចារណាថា គាត់កំពុងតែប្រើប្រាស់រូបកាយរបស់ព្រះអម្ចាស់»។

ខ្សោយ ហើយ​ឈឺ

ពាក្យទាំងនេះមានន័យថាស្ទើរតែដូចគ្នា និងអាចបញ្ចូលគ្នាបាន​នៅក្នុងUDB។

ក៏​មាន​អ្នកខ្លះបាន​ដេក​លក់​ទៅ​ហើយ​ដែរ

ការសម្រាននៅទីនេះជាពាក្យសមរម្យនៃសេចក្តីស្លាប់ ការបកប្រែផ្សេងទៀត «ក៏មានអ្នកខ្លះទៀតបានត្រូវបានស្លាប់»។ (សូមមើលៈINVALID translate/figs-euphemism).

មនុស្សច្រើននៅក្នុងបងប្អូន

ស្តាប់មើលទៅហាក់ដូចលោកប៉ូលកំពុងនិយាយពីអស់អ្នកដែលបានស្លាប់ អ្នកត្រូវធ្វើការបញ្ជាឲ្យច្បាស់លាស់ថាមិនមែនជាលោកទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកខ្លះនៃសមាជិកក្រុមរបស់អ្នក»។ (សូមមើលៈINVALID translate/figs-explicit)

1 Corinthians 11:31-32

ពិនិត្យ

លោកប៉ូលនិយាយពីមនុស្សណាមួយដែលសម្លឹងមើលទំនាក់ទំនងរបស់ខ្លួនជាមួយនិងព្រះ និងពីបៀបដែលគាត់បានរស់នៅក្នុងជីវិតរបស់គាត់ដូចជាមនុស្សដែលស្វែងរកអ្វីមួយដែលគាត់ចង់ទិញ។ សូមមើលពីការបកប្រែក្នុង ១ កូរិនថូស​ ១១ៈ២៨ (../11/27.md)។ (សូមមើលៈINVALID translate/figs-metaphor)

យើង​មិន​ត្រូវ​ជាប់​ជំនុំជម្រះ​ឡើយ

នេះត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការកបប្រែផ្សេងទៀតៈ «ព្រះអង្គមិនជំនុំជម្រះយើងទេ»។ (សូមមើលៈINVALID translate/figs-activepassive)

ពេលយើងជាប់ជំនុំជម្រះដោយព្រះអម្ចាស់ ពួកយើងបានទទួលការកែតម្រង់ទេ ដូច្នេះ យើងមិនជាប់ក្នុងទោសឡើយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះអង្គជំនុំជម្រះយើង ទ្រង់កែតម្រង់យើងដើម្បីយើងមិនត្រូវបានជាប់ទោសឡើយ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 11:33-34

មកជុំ​គ្នាដើម្បី​នឹង​បរិភោគ

ប្រមូលមកឲ្យជុំគ្នាដើម្បីបរិភោគអាហារ មុនពេលប្រារព្ធពិធីលៀងព្រះអម្ចាស់។

គួររង់ចាំ​ឲ្យបានរួចរាល់ទាំងអស់គ្នា

រង់ចាំអនុញ្ញាតឲ្យអ្នកដទៃបានមកដល់មុនពេលចាប់ផ្តើមបរិភោគអាហារ។

ឲ្យ​អ្នក​នោះ​ហូប​នៅ​​ផ្ទះ​ចុះ

សូមឲ្យគាត់ហូបឲ្យរួច មុនពេលមកជួបជុំគ្នាយ៉ាងដូច្នេះ។

នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ

មិនមែនជាឱកាសសម្រាប់ព្រះក្នុងការស្តីប្រដៅអ្នកឡើយ។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 12

1 Corinthians 12:1-3

ប្រយោគភ្ជាប់

លោកប៉ូលឲ្យពួកគេដឹងថាព្រះបានផ្តល់ឲ្យអំណោយទានពិសេសសម្រាប់អ្នកជឿ។ អំណោយទានទាំងនោះដើម្បីជួយដល់រូបរាងកាយនៃអ្នកជឿ។

ខ្ញុំ​មិន​ចង់​ឲ្យបងប្អូន​ទៅជា​ល្ងង់​ទេ

នេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់ឲ្យអ្នកដឹង»។ (សូមមើលៈINVALID translate/figs-doublenegatives)

ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គេ តាម​របៀបអ្វីដែលបងប្អូនបានដឹកនាំដោយពួកគេ

ពាក្យ «ត្រូវបង្វែរ» ជាការប្រៀបធៀបមួយ ដែលត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។ ការត្រូវបានបង្វែរទៅព្រះក្លែងក្លាយជាតំណាងនៃការបញ្ចុះបញ្ចូលទាំងខុសដើម្បីឲ្យទៅថ្វាយបង្គំព្រះក្លែងក្លាយ។ ឃ្លា «ដែលត្រូវបានបង្វែរ» និង «បងប្អូនបានដឹងនាំដោយពួកគេ» អាចត្រូវបានបញ្ជាក់ក្នងទម្រង់ជាវិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «បងប្អូនត្រូវបានបញ្ចុះបញ្ចូលក្នុងរបៀបផ្សេងៗដើម្បីថ្វាយបង្គំព្រះក្លែងក្លាយ ជាព្រះដែលមិនចេះនិយាយ» ឬ «បងប្អូនជឿលើពាក្យកុហក មិនដឹងថាយ៉ាងម៉េច ហើយបងប្អូនក៏ថ្វាយបង្គំព្រះក្លែងក្លាយដែលមិនចេះនិយាយទៀត»។ (សូមមើលៈINVALID translate/figs-metaphor និងINVALID translate/figs-activepassive)

មិន​ដែល​មាន​អ្នក​ណា​និយាយដោយ​នូវ​ព្រះវិញ្ញាណ​នៃ​ព្រះ​ជាម្ចាស់

អាចមានន័យថា ទី១ «គ្មានគ្រិស្តបិរស័ទណាដែលមានព្រះវិញ្ញាណនៃព្រះក្នុងគាត់អាចនិយាយពាក្យនោះទេ» ឬ ទី២ «គ្មាននរណាដែលថ្លែងទំនាយដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះអាចនិយាយពាក្យនោះបាននោះដែរ»។

ព្រះយេស៊ូ​ត្រូវ​បណ្តាសា

ព្រះនិងដាក់ទណ្ឌកម្មព្រះគ្រិស្ត ឬ «ព្រះនិងធ្វើឲ្យព្រះគ្រិស្តរងទុក្ខ»

ជាអ្នកដែលកំពុងធ្វើការគ្រប់យ៉ាងក្នុងអ្នករាល់គ្នា

ជាហេតុដែលអ្នករាល់គ្នាមានពួកគេ។

1 Corinthians 12:4-6

ព្រះជាម្ចាស់តែមួយដែលធ្វើឲ្យមុខងារទាំងនោះដល់មនុស្សគ្រប់គ្នា

«ធ្វើឲ្យមនុស្សគ្រប់គ្នាបានទទួលអំណោយទាននោះ»

1 Corinthians 12:7-8

ប្រទាន​ឲ្យ​ព្រះវិញ្ញាណ​សម្ដែង​មក​ក្នុង​គ្រប់​គ្នា

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ព្រះអង្គជាម្នាក់ដែលប្រទានឲ្យ ១ កូរិនថូស ១២ៈ៦ (../12/06.md))។ ការបកប្រែផ្សេងទៀតៈ «ព្រះអង្គប្រទានឲ្យគ្រប់ៗគ្នា»។

ព្រះអង្គប្រទាន​​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ដោយសារ​ព្រះវិញ្ញាណ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ដោយមានន័យថា ព្រះវិញ្ញាណនៃព្រះប្រទានឲ្យមនុស្សណាម្នាក់មានពាក្យនៃប្រាជ្ញា»។ (សូមមើលៈINVALID translate/figs-activepassive)

​ពាក្យ​សម្តី​

ព្រះបន្ទូល

ដោយព្រះវិញ្ញាណ

ព្រះអង្គប្រទានអំណោយទានតាមរយៈកិច្ចការការងាព្រះវិញ្ញាណ។

ប្រាជ្ញា...ចំណេះដឹង

ភាពខុសគ្នារវាងពាក្យទាំងពីរនេះមិនសំខាន់ជាងសេចក្តីពិតដែលព្រះអង្គប្រទានពាក្យទាំងពីរដោយព្រះវិញ្ញាណដូចគ្នា។

​ពាក្យ​សម្តី​នៃ​ប្រាជ្ញា

លោកប៉ូលចែករំលែកគំនិតតែមួយតាមរយៈពាក្យពីរម៉ាត់។ ការបកប្រែផ្សេងទៀតៈ «ពាក្យនៃប្រាជ្ញា»។ (សូមមើលៈINVALID translate/figs-hendiadys)«»«»

ពាក្យ​សម្តី​នៃ​ចំណេះ​ដឹង

លោកប៉ូលចែករំលែកគំនិតតែមួយតាមរយៈពាក្យពីរម៉ាត់។ ការបកប្រែផ្សេងទៀតៈ «ជាពាក្យដែលបង្ហាញពីចំណេះដឹង»។ (សូមមើលៈINVALID translate/figs-hendiadys)

បានប្រទានឲ្យ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែនេះក្នុង ១ កូរិនថូស ១២ៈ៨ (../12/07.md)។ ការបកប្រែផ្សេងទៀតៈ «ព្រអង្គប្រទាន»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 12:9-11

ហើយឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន​នៃការប្រោស​ឲ្យ​ជា ដោយ​ព្រះវិញ្ញាណ​តែមួយ

ពាក្យ «បានប្រទានឲ្យ» ត្រូវបានយល់តាំងពីឃ្លាពីមុន។ ការបកប្រែផ្សេងទៀតៈ «អំណោយទានផ្សេងទៀតជាអំណោយទាននៃការព្យាបាលគឺបានយកដោយព្រះវិញ្ញាណតែមួយដែលបានប្រទានឲ្យ»។ (សូមមើលៈINVALID translate/figs-ellipsis)

ឲ្យ​ម្នាក់​ទៀត​ចេះថ្លែងព្រះបន្ទូល

ឃ្លា «ប្រទានឲ្យដោយព្រះវិញ្ញាណដដែល» ត្រូវបានយល់តាំងពីឃ្លាពីមុន។ ការបកប្រផ្សេងទៀតៈ «អំណោយទានចេះថ្លែងព្រះបន្ទូលក៏ត្រូវបានប្រទានដោយព្រះវិញ្ញាណដដែលដែរ»។ (សូមមើលៈINVALID translate/figs-ellipsis)

ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​

ឃ្លា «ប្រទានឲ្យដោយព្រះវិញ្ញាណដដែល» ត្រូវបានយល់តាំងពីឃ្លាពីមុន។ ការបកប្រែផ្សេងទៀតៈ «អំណោយទានចេះនិយាយភាសាដទៃក៏ត្រូវបានប្រទានដោយព្រះវិញ្ញាណដដែលដែរ»។ (សូមមើលៈINVALID translate/figs-ellipsis)

ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ

ឃ្លា «ប្រទានឲ្យដោយព្រះវិញ្ញាណដដែល» ត្រូវបានយល់តាំងពីឃ្លាពីមុន។ ការបកប្រផ្សេងទៀតៈ «អំណោយទានចេះបកប្រែភាសាដទៃក៏ត្រូវបានប្រទានដោយព្រះវិញ្ញាណដដែលដែរ»។ (សូមមើលៈINVALID translate/figs-ellipsis)

​ការបក​ប្រែ​ភាសា​ដទៃ

នេះជាសមត្ថភាពក្នុងការស្តាប់នរណាម្នាក់និយាយភាសាណាមួយ ហើយប្រើភាសាផ្សេងទៀតក្នុងការនិយាយប្រាប់អ្នកដទៃពីអ្វីដែលអ្នកនោះបាននិយាយ។ ការបកប្រែផ្សេងទៀតៈ «ជាសមត្ថភាពក្នុងការបកប្រែពីអ្វីដែលបាននិយាយ ទៅភាសាដទៃទៀត»។

គឺ​ជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង

ព្រះអង្គប្រទានអំណោយទានតាមរយៈព្រះវិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង។ សូមមើលការបកប្រែនេះក្នុង ១ កូរិនថូស ១២ៈ៨ (../12/07.md)។

1 Corinthians 12:12-13

ប្រយោគភ្ជាប់

លោកប៉ូលបន្តនិយាយពីអំណោយទានផ្សេងៗទៀតដែលព្រះប្រទានឲ្យអ្នកជឿ ព្រះអង្គប្រទានឲ្យអំណោយទានផ្សេងៗដល់អ្នកជឿខុសៗគ្នា ប៉ុន្តែលោកប៉ូលចង់ឲ្យពួកគេដឹងថាគ្រប់អ្នកជឿទាំងអស់ត្រូវរួមគ្នាជារូបកាយតែមួយ ដែលត្រូវបានហៅថាជា រូបកាយនៃព្រះគ្រិស្ត។ ដ្បិត នេះជាហេតុដែលអ្នកជឿគួរមានការរួបរួម។

ដ្បិត យើង​បាន​ទទួល​ពិធីជ្រមុជចូល​ក្នុង​រូបកាយ​តែ​មួយ

អាចមានន័យថា​ ទី១ ជាព្រះវិញ្ញាណដ៏វិសុទ្ធតែមួយដែលជ្រមុជយើង «ដ្បិត ព្រះវិញ្ញាណតែមួយដែលជ្រមុជយើង» ឬ ទី២ ព្រះវិញ្ញាណនោះ ដូចជាការជ្រមុជទឹក ដែលជារបៀបដែលយើងជ្រមុជចូលក្នុងរូបកាយ «ដ្បិត​ យើង​បាន​ទទួល​ពិធីជ្រមុជដោយព្រះវិញ្ញាណតែមួយ»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-metaphor)

បើទោះជា អ្នកបម្រើ ឬ​អ្នក​ជា ​ក្តី

អ្នកបម្រើជាការតំណាងឲ្យនៃពាក្យ «ទាសករ»។ ការបកប្រែផ្សេងទៀតៈ «បើទោះជាមនុស្សជាទាសករ ឬមិនទាសករក្តី»។ (សូមមើលៈINVALID translate/figs-metonymy)

ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ​មួយ​ដែរ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត៖ «ព្រះអង្គប្រទានឲ្យយើងទាំងអស់គ្នានូវព្រះវិញ្ញាណដដែល ហើយយើងចែករំលែកព្រះវិញ្ញាណតែមួយនោះ ដូចជាមនុស្សចែករំលែកពែងតែមួយដែរ»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-metaphor)

តើ​នឹង​ស្តាប់​​តាម​ណាដែរ?... តើ​នឹង​ដឹង​ក្លិន​តាមណាទៅ?

នេះអាចត្រូវធ្វើជាសេចក្តីថ្លែងការបាន ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនមិនអាចស្តាប់ទាំងអស់គ្នាបានទេ...បងប្អូនមិនអាចដឹងក្លិនទាំងអស់គ្នាបានដែរ»។ (សូមមើលៈINVALID translate/figs-rquestion)«»

សុទ្ធ​តែ​ជា​អវយវៈ​តែមួយ

ពាក្យ «អវយវៈ» ជាពាក្យទូទៅសម្រាប់ផ្នែកនៃរូបរាងកាយ ដូចជា ក្បាល ដៃ ឬ ជង្គង់។ ការបកប្រែផ្សេងទៀតៈ «ផ្នែកដូចគ្នានៃរូបរាងកាយ»។

តើ​រូបកាយ​នឹង​នៅ​ឯ​ណា?

នេះអាចត្រូវធ្វើជាសេចក្តីថ្លែងការបាន ការបកប្រែផ្សេងទៀតៈ «នោះនឹងគ្មានរូបកាយទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 12:14-17

​តើ​នឹង​ស្តាប់​​តាម​ណាដែរ?...​តើ​នឹង​ដឹង​ក្លិន​តាមណាទៅ?

ឃ្លានេះអាចធ្វើជាប្រយោគមួយ។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនអាចឮអ្វីឡើយ...អ្នកក៏មិនអាចដឹងក្លិនបានដែរ» (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 12:18-20

ជា​អវយវៈ​តែមួយ

ពាក្យ អវយវៈ» គឺជាពាក្យទូទៅសម្រាប់ផ្នែកផ្សេងៗនៃរាងកាយ ដូចជាក្បាល ដៃ ឬជង្គង់ជាដើម។ ការបកប្រែផ្សេងទៀតៈ «ជា​សរីរាង្គ​តែ​មួយ»

​តើ​រូបកាយ​នឹង​នៅ​ឯ​ណា?

ឃ្លានេះអាចធ្វើជាប្រយោគមួយ។ ការបកប្រែផ្សេងទៀតៈ «អាចមិនមែនជារូបកាយទេ» (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 12:21-24

ខ្ញុំ​មិន​ត្រូវ​ការ​​ឯងទេ

ខ្ញុំអត់ត្រូវការអ្នកទេ។

ដែល​មិន​ល្អ​មើល

ដែលមិនមានសារសំខាន់។

អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល

នេះប្រហែលសំដៅលើផ្នែកណាមួយនៃរូបកាយ​ដែលមនុស្សរក្សាការបិទបាំង។​ (សូមមើលៈINVALID translate/figs-euphemism)

1 Corinthians 12:25-27

ដើម្បីកុំ​ឲ្យ​មាន​សេចក្តី​បែកខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ

«រូបកាយប្រហែលត្រូវបានបង្រួបបង្រួមនិង»។

ពេលអវយវៈមួយត្រូវបានសរសើរ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «នរណាម្នាក់ឲ្យការសរសើរដល់អវយវៈណាមួយ»។ (សូមមើលៈINVALID translate/figs-activepassive)

ពេលនេះ អ្នក​រាល់​គ្នា

ពាក្យ «ពេលនេះ» ត្រូវប្រើក្នុងការទាញការចាប់អារម្មណ៍ចំពោះចំនុចសំខាន់ដែលត្រូវធ្វើតាម។

1 Corinthians 12:28-29

​ពួក​ជំនុំ​មុន​ដំបូង

អាចមានន័យថា ទី១ «អំណោយដំបូងខ្ញុំផ្តោតលើគឺពួកសាវក» ឬ ទី២ «អំណោយដែលមានសារសំខាន់បំផុតគឺជាសាវក»។

ពួកអ្នកផ្តល់ការ​ជួយ

អស់អ្នកដែលផ្តល់ការជួយដល់អ្នកជឿដទៃទៀត។

ពួកអ្នកធ្វើការ​គ្រប់​គ្រង

អស់អ្នកគ្រប់គ្រង់ក្នុងក្រុមជំនុំ។

ព្រមទាំងអស់អ្នកដែលនិយាយ​​ភាសាផ្សេងៗផង

ជាបុគ្គលអ្នកដែលអាចនិយាយភាសាបរទេសបានមួយ ឬច្រើនជាងមួយដោយមិនបានរៀនភាសាទាំងនោះទេ។

តើពួកគេសុទ្ធជាសាវកឬអី? តើពួកគេទាំងនោះសុទ្ធជាព្យាការីឬអី? តើអ្នកទាំងនោះសុទ្ធតែជាគ្រូបង្រៀនមែនទេ? តើពួកគាត់សុទ្ធតែមានឬទ្ធិបារមីឬអី?

លោកប៉ូលរំលឹកអ្នកអានពីអ្វីដែលពួកគេបានដឹងហើយ។ ការបកប្រែផ្សេងទៀត៖ «មានតែមួយចំនួនពួកគេទេ​ជាសាវក មានតែមួយចំនួនពួកគេទេជាព្យាការី។ មានតែមួយចំនួនពួកគេទេជាគ្រូបង្រៀន។ មានតែមួយចំនួនពួកគេដែលពិតជាមានឫទ្ធិបារមី»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 12:30-31

តើពួកគេមានអំណោយទានប្រោសឲ្យជាទាំងអស់គ្នាឬអី?

នេះអាចជាសេចក្តីថ្លែងការមួយ ការបកប្រែផ្សេងទៀតៈ «មិនមែនពួកគេទាំងអស់គ្នាសុទ្ឋតែមានអំណោយទានខាងប្រោសឲ្យជានោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

តើពួកគេចេះនិយាយភាសារដទៃទាំងអស់គ្នាឬអី?

នេះអាចជាសេចក្តីថ្លែងការមួយ។ ការបកប្រែផ្សេងទៀតៈ «មិនមែនពួកគេទាំងអស់គ្នាសុទ្ធចេះនិយាយភាសាដទៃនោះទេ»។ (សូមមើលៈ​INVALID translate/figs-rquestion)

តើពួកគាត់ទាំងអស់គ្នាចេះបកស្រាយភាសាដទៃទាំងអស់គ្នាឬអី?

នេះអាចជាសេចក្តីថ្លែងការមួយ។ ការបកប្រែផ្សេងទៀតៈ «មិនមែនពួកគេទាំងអស់គ្នាសុទ្ធចេះបកស្រាយភាសាដទៃនោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

បកស្រាយ

នេះមានន័យថា​ ជាការប្រាប់នរណាម្នាក់ដែលបាននិយាយកភាសាណាមួយទៅកាន់អ្នកដទៃដែលមិនយល់ភាសានោះ។ សូមមើលការបកប្រែក្នុង ១ កូរិនថូស ២ៈ១៣ (../02/12.md)។

សេចក្តីសង្វាត​រកឲ្យ​បាន​អំណោយ​ទានទាំងនោះ

អាចមានន័យថា ទី១ «បងប្អូនត្រូវតែខ្នះខ្នែងស្វែងរកពីព្រះអង្គនូវអំណោយទានដែលជួយក្រុមជំនុំ» ឬ ទី២ «បងប្អូនខ្នះខ្នែងស្វែងរកអំណោយទានដែលបងប្អូនគិតថាអស្ចារ្យដោយបងប្អូនគិតថាអំណោយទានទាំងនោះនិងធ្វើឲ្យបងប្អូនរំភើបខ្លាំងប្រសិនបើមាន»។

1 Corinthians 13

1 Corinthians 13:1-3

ប្រយោគភ្ជាប់

ជាការនិយាយអំពីអំណោយទានដែលព្រះបានប្រទានឲ្យអ្នកជឿ លោកប៉ូលបញ្ជាក់ពីអ្វីដែលរឹតតែសំខាន់។

ភាសា​...ទេវតា​ក្តី

អាចមានន័យថា ទី១ «លោកប៉ូលកំពុងនិយាយពន្លើសដោយដឹងពីផលប៉ះពាល់ ​និងមិនជឿថាមនុស្សអាចនិយាយភាសាដែលទេវតាប្រើបាននោះទេ ឬ ទី២ លោកប៉ូលគិតថា មានអ្នកខ្លះដែលនិយាយភាសាដទៃពិតជាអាចនិយាយភាសាដែលទេវតាប្រើបាន។ (សូមមើលINVALID translate/figs-hyperbole)

ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹងដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ

ខ្ញុំបានត្រឡប់ដូចជាឧបករណ៍ភ្លេងដែល​ឮ​ មានសំលេងរំខានខ្លាំងប៉ុណ្ណោះ។ (សូមមើលៈINVALID translate/figs-metaphor)

លង្ហិន

ជាបន្ទះដែកសំប៉ែតមូលស្តើងធំមួយ​ដែលគោះទ្រនាប់កំណាត់ឈើដើម្បីបង្កើតបានជាសំលេង​ឮមួយ (សូមមើលៈINVALID translate/translate-unknown)

ឈឹងដែល​ឮ​ទ្រហឹង

ជាបន្ទះពីរស្តើង ជាបន្ទះដែកសំប៉ែតមូល ដែលគោះចូលគ្នាដើម្បីបង្កើតជាសំលេងឮទ្រហឹងបាន។ (សូមមើលៈ ​INVALID translate/translate-unknown)

ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​

ឃ្លា «ទៅ​ឲ្យ​គេ​ដុត» អាចក្លាយជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំអនុញ្ញាតឲ្យអ្នកណាដែលបៀតបៀនខ្ញុំអាចយកខ្ញុំទៅដុតឲ្យស្លាប់បាន»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-explicit)

1 Corinthians 13:4-10

សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយសប្បុរស...ក៏មិនក្រអឺតក្រទមដែរ

នៅទីនេះលោកប៉ូលនិយាយពីសេចក្តីស្រឡាញ់ប្រៀបដូចជាមនុស្សណាម្នាក់។ (សូមមើលៈINVALID translate/figs-personification)

មិនរហ័សខឹង

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «គ្មាននរណាម្នាក់អាចធ្វើឲ្យគាត់រហ័សខឹងបាននោះទេ»។ (សូមមើលៈINVALID translate/figs-activepassive)

មិនរីករាយនឹងនៅក្នុងសេចក្តីទុច្ចរិតឡើយ។ ផ្ទុយទៅវិញ ត្រូវរីករាយនៅក្នុងសេចក្តីពិតវិញ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «រីករាយនៅក្នុងតែសេចក្តីសុច្ចរិត និងសេចក្តីពិតប៉ុណ្ណោះ»។ (សូមមើលៈINVALID translate/figs-doublenegatives)

1 Corinthians 13:11-13

ដ្បិត ឥឡូវនេះ យើងឃើញបែបមិនផ្ទាល់ ដូចជានៅក្នុងកញ្ចាក់

នៅក្នុងសម័យកាលលោកប៉ូល កញ្ចក់ត្រូវបានបង្កើតឡើយដោយការខាត់ឲ្យរលោងនៃលោហៈធាតុណាមួយជាជាងការធ្វើដោយកញ្ចក់ដែលអាចផ្តល់ឲ្យមានភាពស្រអាប់ ចំណាំងមិនច្បាស់លាស់។

ដ្បិត ឥឡូវនេះ យើងឃើញ

អាចមានន័យថា ទី១ «ដ្បិត ឥឡូវនេះយើងឃើញព្រះគ្រិស្ត» ឬ ទី២ «ឥឡូវនេះយើងឃើញព្រះអង្គ»។

ប៉ុន្តែ ពេលខាងមុខខ្ញុំនឹងទទួលចេះដឹង

ពាក្យ «ព្រះគ្រិស្ត» បានយល់ហើយ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំនិងស្គាល់ព្រះគ្រិស្តពេញលេញ»។ (សូមមើលៈINVALID translate/figs-ellipsis)

ខ្ញុំនឹងទទួលចេះដឹង ក៏ពេញលេញ

«ខ្ញុំនឹងស្គាល់ព្រះគ្រិស្តពេញលេញ» (សូមមើលៈINVALID translate/figs-ellipsis)

ដូចជាព្រះជាម្ចាស់ស្គាល់ខ្ញុំដែរ

នេះអាចត្រូវបានបញ្ជាក់ថាជាសកម្ម។ ការបកប្រែផ្សេងទៀតៈ «ដូចព្រះគ្រិស្តបានស្គាល់ខ្ញុំពេញលេញដែរ» (សូមមើលៈINVALID translate/figs-activepassive)

ឥឡូវនេះ មានការបីដែលនៅគង់វង្ស

«វាសំខាន់ណាស់...ឥឡូវនេះ។ វាសំខាន់ណាស់...ហើយវាសំខាន់ណាស់» (UDB)

សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់

នាមអរូបទាំងនេះត្រូវបានបង្ហាញនៅក្នុងឃ្លាដែលមានកិរិយាសព្ទ។ ការបកប្រែផ្សេងទៀតៈ «យើងត្រូវតែទុកចិត្តព្រះអម្ចាស់ ត្រូវតែជឿជាក់ថាទ្រង់នឹងធ្វើអ្វីដែលទ្រង់បានសន្យា និងត្រូវស្រឡាញ់ទ្រង់ និងអ្នកដទៃ»។ (សូមមើលៈINVALID translate/figs-abstractnouns)

1 Corinthians 14

1 Corinthians 14:1-4

ប្រយោគភ្ជាប់

លោកប៉ូលចង់ឲ្យពួកគេដឹងថា បើទោះជាការបង្រៀនគឺជាការណែនាំមនុស្សមានសារសំខាន់យ៉ាងណាក៏ដោយ ក៏ត្រូវធ្វើចេញពីសេចក្តីស្រឡាញ់ដែរ។

ចូលដេញតាមសេចក្តីស្រឡាញ់

លោកប៉ូលនិយាយពីសេចក្តីស្រឡាញ់ប្រៀបដូចជាមនុស្សម្នាក់។ «ត្រូវដេញតាមស្រឡាញ់» ឬ «ខំប្រឹងប្រែងស្រឡាញ់មនុស្ស»។ (សូមមើលៈINVALID translate/figs-123person)

ជាពិសេសនោះគឺអំណោយទាននៃការថ្លែងព្រះបន្ទូល

និងធ្វើការឲ្យរឹតតែខ្លាំងដើម្បីអាចថ្លែងព្រះបន្ទូលបាន។

ដើម្បីស្អាងចិត្តពួកគេ

ការស្អាងចិត្តមនុស្សគឺជាការតំណាងឲ្យការជួយពួកគេឲ្យក្លាយជាពេញវ័យ និងរឹងមាំក្នុងសេចក្តីជំនឿរបស់ពួកគេ។ សូមមើលពីរបៀបអ្នកបកប្រែ «ការស្អាងចិត្ត» នៅក្នុង ១កូរិនថូស ៨ៈ១(../08/01.md)។ ការបកប្រែផ្សេងទៀតៈ «ដើម្បីពង្រឹងពួកគេ»។ (សូមមើលៈINVALID translate/figs-metaphor)

ស្អាងចិត្ត

ការស្អាងចិត្តមនុស្សគឺជាការតំណាងឲ្យការជួយពួកគេឲ្យក្លាយជាពេញវ័យ និងរឹងមាំក្នុងសេចក្តីជំនឿរបស់ពួកគេ។ សូមមើលពីរបៀបអ្នកបកប្រែ «ការស្អាងចិត្ត» នៅក្នុង ១កូរិនថូស ៨ៈ១(../08/01.md)។ ការបកប្រែផ្សេងទៀតៈ «ដើម្បីពង្រឹងពួកគេ»។ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 14:5-6

ឥឡូវអ្នកដែលថ្លែងព្រះបន្ទូលប្រសើរជាង

លោកប៉ូលបញ្ជាក់ថា អំណោយទានថ្លែងព្រះបន្ទូលប្រសើរជាងអំណោយទាននៃការនិយាយភាសាដទៃ។ ការបកប្រែផ្សេងទៀតៈ «អ្នកដែលថ្លែងព្រះបន្ទូលមានអំណោយទានអស្ចារ្យជាង»។ (សូមមើលៈINVALID translate/figs-synecdoche)

អ្នកនោះចេះបកស្រាយ

អត្ថន័យនេះចង់ប្រាប់ពីអ្វីដែលនរណាម្នាក់បាននិយាយនៅក្នុងភាសាណាមួយទៅអ្នកដទៃដែលមិនយល់ពីភាសានោះ។ សូមមើលពីការបកប្រែនេះក្នុង ១ កូរិនថូស ២ៈ១៣ (../02/12.md)។

តើបងប្អូនអាចយល់បានទេ?

នេះអាចជាសេចក្តីថ្លែងការមួយ ការបកប្រែផ្សេងទៀត «ខ្ញុំមិនមានប្រយោជន៍ចំពោះបងប្អូននោះទេ» ឬ «ខ្ញុំមិនបានធ្វើអ្វីមួយដែលជួយអ្នកនោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 14:7-9

ប្រសិនបើ ​មិន​មានសំលេងខុសគ្នា

នេះសំដៅលើការលើកដាក់សំលេងផ្សេងៗគ្នាដែលបង្កើតបានជាសាច់ភ្លេង ដោយមិនខុសគ្នាររវាងសំលេងខ្លុយ និងសំលេងពិណ។

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ខ្លុយត្រូវចាប់ផ្តើមលេង?

លោកប៉ូលចង់ឲ្យក្រុមជំន​ុំកូរិនថូសឆ្លើយសំណួរនេះដោយខ្លួនពួកគេផ្ទាល់។​ ការបកប្រែផ្សេងទៀតៈ «គ្មានរណាម្នាក់ដឹងថា ខ្លុយ ឬ ពិណលេងបទណានោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

តើ​នឹង​មាន​អ្នក​ណារៀបចំសម្រាប់ច្បាំង​ទៅ?

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសឆ្លើយសំណួរនេះដោយខ្លួនពួកគេផ្ទាល់។ ការបកប្រែផ្សេងទៀតៈ «គ្មាននរណាម្នាក់ដឹងថាពេលណាត្រូវរៀបចំសម្រាប់ច្បាំងនោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 14:10-11

ហើយគ្មានភាសារណា​មួយ​ដែល​មិន​មានន័យ​នោះឡើយ

នេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «សុទ្ធតែមានន័យទាំងអស់»។ (សូមមើលៈINVALID translate/figs-doublenegatives)

1 Corinthians 14:12-14

អំណោយទានខាងវិញ្ញាណ

អាចធ្វើអ្វីៗដោយការបង្ហាញថាព្រះវិញ្ញាណគ្រប់គ្រងអ្នក។

ត្រូវស្វែងរកឲ្យបានកាន់ច្រើនឡើង ដើម្បីស្អាងក្រុមជំនុំឡើង

លោកប៉ូលនិយាយពីក្រុមជំនុំប្រៀបដូចជាផ្ទះមួយដែលមាននរណាម្នាក់អាចសាងសង់ឡើង និងការងារនៃការសាងសង់ក្រុមជំនុំប្រៀបដូចជាអ្វីមួយ ជាអ្នកដែលប្រមូលផល។ ការបកប្រែផ្សេងទៀតៈ «ការជោគជ័យដ៏អស្ចារ្យជាការដែលធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអាចបម្រើព្រះរឹតតែច្រើនឡើង»។ (សូមមើលៈINVALID translate/figs-metaphor)

បកស្រាយ

អត្ថន័យនេះចង់ប្រាប់ពីអ្វីដែលនរណាម្នាក់បាននិយាយនៅក្នុងភាសាណាមួយទៅអ្នកដទៃដែលមិនយល់ពីភាសានោះ។ សូមមើលពីការបកប្រែនេះក្នុង ១ កូរិនថូស ២ៈ១៣ (../02/12.md)។

ប៉ុន្តែ នៅក្នងគំនិតខ្ញុំវិញគឺមិនមានលទ្ធផលអ្វីទេ

ជាគំនិតដែលមិនបានយល់ពីអ្វីដែលកំពុងត្រូវបានអធិស្ឋាន ដែរជាហេតុមិនបានទទួលប្រយោជន៍ពីសេចក្តីអធិស្ឋានដែលបាននិយាយនោះទេ ប្រៀបដូចជា «គំនិតដែលមិនមានលទ្ឋផល»។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនយល់នៅក្នុងគំនិតខ្ញុំទេ» ឬ «គំនិតរបស់ខ្ញុំមិនទទួលបានប្រយោជន៍ណាមួយពីសេចក្តីអធិស្ឋាននោះទេ ដោយសារតែខ្ញុំមិនយល់ពាក្យដែលខ្ញុំកំពុងនិយាយនោះផង»។ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 14:15-16

តើខ្ញុំគួរធ្វើដូចម្តេច?

លោកប៉ូលកំពុងណែនាំការសរុបសេចក្តីរបស់លោក ការបកប្រែផ្សេងទៀតៈ «នេះជាអ្វីដែលខ្ញុំនិងធ្វើ»។ (សូមមើលៈINVALID translate/figs-rquestion)

អធិស្ឋានដោយវិញ្ញាណរបស់ខ្ញុំ...អធិស្ឋានក្នុនៅក្នុងគំនិតរបស់ខ្ញុំ...ច្រៀងដោយវិញ្ញាណរបស់ខ្ញុំ...ច្រៀងនៅក្នុងគំនិតរបស់ខ្ញុំ

សេចក្តីអធិស្ឋាន និងបទចម្រៀងត្រូវតែជាភាសាមួយដែលមនុស្សក្នុងសម័យនោះអាចយល់បាន។

នៅក្នុងគំនិតរបស់ខ្ញុំ

ជាពាក្យដែលខ្ញុំអាចយល់បាន។

បងប្អូនសរសើរតម្កើងព្រះជាម្ចាស់...អ្នកអរព្រះគុណដល់ព្រះជាម្ចាស់...អ្នកកំពុងនិយាយ

ថ្វីបើ «អ្នក» ជាឯកវចនៈនៅទីេនះលោកប៉ូលកំពុងសម្គាល់អ្នកគ្រប់គ្នាដែលអធិស្ឋានជាមួយតែវិញ្ញាណប៉ុណ្ណោះ មិនមែនជាមួយគំនិតនោះទេ។ (សូមមើលៈINVALID translate/figs-you)

តើធ្វើដូចម្តេចដើម្បីឲ្យអ្នកដែលអត់ចេះនឹងនិយាយថា «អាម៉ែន»...កំពុងនិយាយទេ?

នេះអាចជាសេចក្តីថ្លែងការណ៍មួយ ការបកប្រែផ្សេងទៀតៈ «អ្នកដែលអត់ចេះនិងមិនអាចនិយាយថា «អាម៉ែន» នោះទេ...កំពុងនិយាយទេ»។​ (សូមមើលៈINVALID translate/figs-rquestion)

អ្នកដែលអត់ចេះ

អានមានន័យថា ទី១ «អ្នកដទៃផ្សេងទៀត» ឬ ទី២ «មនុស្សថ្មីនៅក្នុងក្រុមរបស់អ្នក»។

និយាយ «អាម៉ែន»

អាចយល់ព្រមបាន (សូមមើលៈINVALID translate/figs-synecdoche)

1 Corinthians 14:17-19

បងប្អូនអរ​ព្រះគុណ​យ៉ាង​ល្អ​ហើយ

លោកប៉ូលកំពុងនិយាយចំពោះក្រុមជំនុំកូរិនថូស​ ហាក់ដូចជាពួកគេជាមនុស្សតែមួយ ដូច្នេះពាក្យ «បងប្អូន» នៅទីនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

ប៉ុន្តែ ​អ្នក​ផ្សេង​មិន​បាន​ទទួលការស្អាង​ចិត្ត​ឡើយ

ការស្អាងចិត្តមនុស្សជាតំណាងឲ្យការជួយពួកគេឲ្យក្លាយជាពេញវ័យ និងរឹងមាំក្នុងសេចក្តីជំនឿរបស់ពួកគេ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែៈ «ស្អាងចិត្ត» នៅក្នុង ១ កូរិនថូស ៨ៈ១ (../08/01.md)។ ការបកប្រែផ្សេងទៀតៈ «មនុស្សដទៃទៀតមិនរឹងមាំ» ឬ «អ្វីដែលអ្នកនិយាយមិនបានធ្វើឲ្យអ្នកដែលអត់ចេះណាម្នាក់ត្រូវបានរឹងមាំដោយឮពាក្យអ្នកនោះទេ»។ (សូមមើលៈ INVALID translate/figs-metaphor និងINVALID translate/figs-activepassive)

ប្រសើរជាងខ្ញុំនិយាយមួយពាន់ពាក្សជាភាសាដទៃវិញ

លោកប៉ូលមិនបានរាប់ពាក្យរបស់លោកនោះទេ ប៉ុន្តែ លោកប្រើការបញ្ជាក់ថាពីរបីពាក្យដែលអាចស្តាប់យល់បានមានតម្លៃច្រើនប្រសើរជាងការនិយាយពាក្យជាច្រើនសន្ឋឹកសន្ឋាប់ក្នុងភាសាណាមួយតែមនុស្សមិនអាចយល់បាន។ ការបកប្រែផ្សេងទៀតៈ «១០,០០០ពាក្យ» ឬ «ពាក្យជាច្រើនសន្ឋឹកសន្ឋាប់ទៀត»។ (សូមមើលINVALID translate/translate-numbers និងINVALID translate/figs-hyperbole)

1 Corinthians 14:20-21

ព័ត៌មានទូទៅ

លោកប៉ូលប្រាប់ពួកគេថា​​ ការនិយាយភាសាដទៃត្រូវបានប្រាប់តាំងពីសម័យកាលមុនដោយព្យាការីអេសាយ ជាច្រើនឆ្នាំមុនការនិយាយភាសាដទៃនេះបានកើតឡើងក្នុងក្រុមជំនុំដំបូងរបស់ព្រះគ្រិស្ត។

សូមកុំនៅតែក្មេងខ្ចីខាងឯការគិតរបស់អ្នកឡើយ

ពាក្យ «ក្មេងខ្ចី» ជាការប្រៀបធៀបពីការមិនពេញវ័ញខាងឯវិញ្ញាណ។ ការបកប្រែផ្សេងទៀតៈ «កុំគិតដូចជាកូនក្មេង»។ (សូមមើលៈINVALID translate/figs-metaphor)

មានសេចក្តីចែងទុកនៅក្នុងក្រឹត្យវិន័យថា

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្យាការីបានសរសេរចែងទុកពាក្យទាំងនេះក្នុងក្រឹត្យវិន័យថា» (សូមមើលៈINVALID translate/figs-activepassive)

តាមរយៈ ភាសានៃអណ្តាតដ៏ច​ម្លែករបស់មនុស្ស ហើយតាមបបូរមាត់សាសន៍ដទៃ

ឃ្លាទាំងពីរនេះមានន័យជាគោលដូចគ្នា ហើយត្រូវបានប្រើរួមគ្នាដើម្បីបញ្ជាក់អ្វីមួយ។ (សូមមើលៈINVALID translate/figs-parallelism)

1 Corinthians 14:22-23

ប្រយោគភ្ជាប់

លោកប៉ូលបង្រៀនយ៉ាងជាក់លាក់ពីរបៀបប្រើប្រាស់អំណោយទានឲ្យបានត្រឹមត្រូវក្នុងក្រុមជំនុំុ។

មិនមែនជាទីសម្គាល់​សម្រាប់​ពួក​អ្នក​មិន​ជឿទេ ប៉ុន្តែជាទីសម្គាល់​សម្រាប់ពួក​អ្នក​ដែល​ជឿ​វិញ

នេះអាចត្រូវបង្ហាញជាវិជ្ជមាន និងរួមបញ្ចូលជាមួយសេចក្តីថ្លែងការវិជ្ជមានផ្សេងទៀត។​​ ការបកប្រែផ្សេងទៀតៈ «ជាទីសម្គាល់​សម្រាប់ពួក​អ្នក​ដែល​ជឿ​តែប៉ុណ្ណោះ»។ (សូមមើលៈINVALID translate/figs-doublenegatives INVALID translate/figs-parallelism

តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី?

នេះអាចជាសេចក្តីថ្លែងការណ៍មួួយ ការបកប្រែផ្សេងទៀតៈ «ពួកគេគួរតែនិយាយថាអ្នករាល់គ្នាឆ្កួតលីលា»។ (សូមមើលៈINVALID translate/figs-rquestion)

1 Corinthians 14:24-25

គេនិងបានដឹងខ្លួន ដោយគ្រប់អ្វីៗ និងបានពិនិត្យដោយគ្រប់អ្វីៗ

លោកប៉ូលនិយាយជាគោលដូចគ្នាពីរដងដើម្បីបញ្ជាក់អ្វីមួយ។ ការបកប្រែផ្សេងទៀតៈ «គេគួរតែដឹងថាខ្លួនមានកំហុសធ្វើបាបដោយសារគេបានឮពីអ្វីដែលបងប្អូនបានកំពុងនិយាយ»។ (សូមមើលៈINVALID translate/figs-parallelism)

អស់​ទាំង​ ការ​លាក់កំបាំង​ក្នុង​ចិត្ត​គេនឹង​បាន​សម្តែងចេញមក

ពាក្យ «ដួងចិត្ត» សំដៅលើគំនិតបុគ្គលណាម្នាក់។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះអង្គនិងសម្តែងឲ្យគេឃើញពីសេចក្តីលាក់កំបាំងក្នុងដួងចិត្តរបស់គេ» ឬ «គេគួរតែទទួលស្គាល់គំនិតខាងក្នុងខ្លួនរបស់គេផ្ទាល់»។ (សូមមើលៈINVALID translate/figs-metonymy និងINVALID translate/figs-activepassive)

គេ​អាចក្រាប​ផ្កាប់​មុខ​ ហើយថ្វាយ​បង្គំ​ដល់​ព្រះជាម្ចាស់

ក្រាប​ផ្កាប់​មុខនៅទីនេះជាគ្រាមភាសា មានន័យថា ក្រាបចុះ។ ការបកប្រែផ្សេងទៀតៈ «គេនិងក្រាបចុះ ហើយថ្វាយបង្គំព្រះអម្ចាស់»។ (សូមមើលៈINVALID translate/figs-idiom)

1 Corinthians 14:26-28

បង​ប្អូន​អើយ តើយើងគួរធ្វើអ្វីបន្ទាប់?

លោកប៉ូលប្រើសំណួរមួយដើម្បីបង្ហាញពីផ្នែកបន្ទាប់ពីការលិខិតរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ដោយសារគ្រប់អ្វីៗដែលខ្ញុំបាននិយាយជាសេចក្តីពិត នេះជាអ្វីដែលអ្នករាល់គ្នាត្រូវធ្វើ បងប្អូនរួមជំនឿខ្ញុំអើយ»។ (សូមមើលៈINVALID translate/figs-rquestion)

ការ​បក​ប្រែ

នេះមានន័យថា ជាការប្រាប់នរណាម្នាក់ដែលបាននិយាយក្នុងភាសាណាមួយ ទៅកាន់អ្នកដទៃដែលមិនបានយល់ភាសានោះ។ សូមមើលៈពាក្យ «ការស្រាយ» បកប្រែយ៉ាងម៉េចក្នុង ១ កូរិនថូស ២ៈ១៣ (../02/12.md)។

ហើយ​និយាយម្នាក់​ម្តងៗផង

ហើយពួកគេគួរនិយាយម្តងម្នាក់ៗ ឬ «ពួកគេគួរនិយាយម្តងមួយៗ»។

ត្រូវតែបកស្រាយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «បកស្រាយពីអ្វីដែលអ្នកបាននិយាយ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 14:29-30

សូមឲ្យពីរ​ ឬបីនាក់ថ្លែងព្រះបន្ទូលទៅបានហើយ

អាចមានន័យថា ទី១ សូមឲ្យតែព្យាការីតែពីរ ឬបីនាក់ថ្លែងព្រះបន្ទូលទេក្នុងការប្រជុំណាមួយ ឬ ទី២ សូមឲ្យតែព្យាការីតែពីរ ឬបីនាក់ដាក់វេនក្នុងការថ្លែងព្រះបន្ទូលក្នុងការប្រជុំណាមួយ។

ពីអ្វីដែលគាត់បានថ្លែងនោះ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ពីអ្វីដែលពួកគេនិយាយ»។ (សូមមើលៈINVALID translate/figs-activepassive)

បើជាការបើកសម្តែង ដែលបានផ្តល់ឲ្យអ្នកដទៃទៀត

នេះអាចត្រូវបាននិយាយជាទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «ដ្បិត ព្រះជាម្ចាស់បានប្រទានការបើកសម្តែងដល់នរណាម្នាក់»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-explicit)

1 Corinthians 14:31-33

ថ្លែងព្រះបន្ទូលម្នាក់ម្តងៗ

ក្នុងពេលតែមួយគួរតែមានអ្នកដែលថ្លែងព្រះបន្ទូលតែម្នាក់ប៉ុណ្ណោះ។

គ្រប់ៗគ្នានិងបានទទូលការលើកទឹកចិត្ត

នេះអាចនិយាយជាទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀតៈ «អ្នករាល់គ្នានិងលើកទឹកចិត្តគ្រប់គ្នាទាំងអស់»។​(សូមមើលៈINVALID translate/figs-activepassive)

ព្រះ​ជាម្ចាស់​មិន​មែន​ជា​ព្រះ​នៃ​ការ​វឹកវរ​ទេ

ព្រះជាម្ចាស់មិនបានបង្កើតស្ថានភាពវឹកវរដែលធ្វើឲ្យមនុស្សគ្រប់គ្នានិយាយក្នុងពេលតែមួយនោះទេ។

1 Corinthians 14:34-36

សូមនៅស្ងៀម

អាចមានន័យថា ទី១ ឈប់និយាយ ទី២ ឈប់និយាយពេលព្យាការីកំពុងថ្លែងព្រះបន្ទូល ឬ ទី៣ សូមឲ្យស្ងៀមឈឹងខណៈពេលថ្វាយបង្គំក្នុងក្រុមជំនុំ។

តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មកពីបងប្អូនទេ? ឬមានតែបងប្អូនទេ ដែលបានទទួលព្រះបន្ទូល?

លោកប៉ូលបញ្ជាក់ថា ក្រុមជំនុំកូរិនថូសមិនមែនគ្រាន់តែជាម្នាក់ដែលយល់ពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យគ្រិស្តបរិស័ទធ្វើនោះទេ។ ការបកប្រែផ្សេងទៀតៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនមកតែពីបងប្អូននៅក្នុងក្រុមជំនុំកូរិនថូសនោះទេ បងប្អូនមិនមែនជាមនុស្សតែម្នាក់តែប៉ុណ្ណោះដែលយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ»។ (សូមមើលៈINVALID translate/figs-rquestion)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅទីនេះជាការតំណាងឲ្យសារដែលមកពីព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀតៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ (សូមមើលៈINVALID translate/figs-metonymy)

1 Corinthians 14:37-38

គេត្រូវទទូលស្គាល់

ជាព្យាការីពិតម្នាក់ ឬ ជាមនុស្សពិតខាងវិញ្ញាណម្នាក់ដែលនិងទទួលស្គាល់សំបុត្ររបស់លោកប៉ូលពិតជាមកពីព្រះជាម្ចាស់ពិតប្រាកដមែន។

​​មិនចាំបាច់ឲ្យគាត់យល់​ទេ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «បងប្អូនមិនគួរមិនយល់ពីគាត់ទេ»។ (សូមមើលៈ INVALID translate/figs-activepassive)

1 Corinthians 14:39-40

កុំ​ឲ្យ​ឃាត់​អ្នកណាម្នាក់ពីការ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ

លោកប៉ូលបញ្ជាក់យ៉ាងច្បាស់ថា ការនិយាយភាសាដទៃនៅក្នុងការជូបជុំនៅក្នុងក្រុមជំនុំត្រូវបានអនុញ្ញាត ហើយទទួលយកបាន។

ប៉ុន្តែ សូមឲ្យការទាំងអស់សម្រេចដូចអ្វីដែលបានថ្លែង និងតាម​លំដាប់លំដោយ​ផង

លោកប៉ូលសង្កត់ថា ការជូបជុំនៅក្នុងក្រុមជំនុំគួរត្រូវធ្វើឡើយដោយមានឥរិយាបថត្រឹមត្រូវ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ សូមធ្វើអ្វីៗឲ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់» ឬ «ប៉ុន្តែសូមធ្វើគ្រប់អ្វីៗទាំងអស់ឲ្យមានលំដាប់លំដោយ ហើយក្នុងរបៀបដែលអាចទទួលយកបាន»។

1 Corinthians 15

1 Corinthians 15:1-2

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកដល់ពួកគេថា ជាដំណឹងល្អទេដែលសង្រ្គោះពួកគេ ហើយលោកបានប្រាប់ពួកគេម្តងទៀតថា អ្វីទៅជាដំណឹងល្អ។ ហើយបន្ទាប់មកលោកក៏បានឲ្យមេរៀនប្រវត្តិសា្រស្តខ្លីមួយទៅពួកគេ ដែលនិងបញ្ចប់ជាមួយអ្វីដែលនិងមិនទាន់កើតនៅឡើយ។

ធ្វើឲ្យអ្នកបានដឹង

ជួយឲ្យអ្នកចង់ចាំបាន

សូមឈរជាមួួយ

លោកប៉ូលកំពុងនិយាយពីក្រុមជំនុំកូរិនថូសដែលពួកគេហាក់ដូចជាផ្ទះមួយ ហើយដំណឹងល្អហាក់ដូចជាគ្រឹះដែលផ្ទះនោះអាចឈរបាន។ (សូមមើលៈINVALID translate/figs-metaphor)

បងប្អូនបានទទួលសេចក្តីសង្រ្គោះ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ «ព្រះអម្ចាស់និងសង្រ្គោះអ្នក»។ (សូមមើលៈ INVALID translate/figs-activepassive)

តាមសេចក្តីដែលខ្ញុំបានប្រកាសដល់បងប្អូន

ជាព្រះបន្ទូលដែលខ្ញុំបានប្រកាសដល់បងប្អូន។

1 Corinthians 15:3-4

ដូចជារបស់សំខាន់ដំបូង

អាចមានន័យថា ទី១ ជាអ្វីដែលមានសារសំខាន់បំផុតលើសអ្វីៗផ្សេងទៀត ឬ ទី២ ជាពេលដំបូងបង្អស់។

សម្រាប់បាបរបស់យើង

បង់ថ្លៃសម្រាប់បាបយើង ឬ «ដើម្បីព្រះអម្ចាស់អាចលើកលែងទោសចំពោះបាបរបស់យើង»។

តាមព្រះគម្ពីរបានចែង

លោកប៉ូលសំដៅលើសេចក្តីចែងទុកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

ព្រះជាម្ចាស់ត្រូវបញ្ចុះក្នុងផ្នូរ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ពួកគេបញ្ជុះទ្រង់»។ (សូមមើលៈINVALID translate/figs-activepassive)

ព្រះអង្គមានព្រះជន្មរស់ឡើងវិញ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់ប្រោសទ្រង់ឲ្យរស់ឡើងវិញ»។ (សូមមើលៈINVALID translate/figs-activepassive)

មានព្រះជន្ម

បណ្ដាលឲ្យរស់ឡើងវិញម្តងទៀត។

1 Corinthians 15:5-7

ប្រយោគភ្ជាប់

ប្រសិនបើ បងប្អូនចង់តម្រូវឲ្យខ៥ក្លាយជាប្រយោគពេញលេញមួយ បញ្ចប់ ១ កូរិនថូស ១៥ៈ៤(../15/03.md) ជាមួយក្បៀសមួយដើម្បីឲ្យខ៥ អាចចាប់ផ្តើមមានប្រយោគពេញលេញវិញនៅក្នុង ១ កូរិនថូស ១៥ៈ៣ (../15/03.md)។

ព្រះអង្គក៏បង្ហាញអង្គទ្រង់

បង្ហាញខ្លួន។

ប្រាំរយនាក់

៥០០ (សូមមើលINVALID translate/translate-numbers)

អ្នកផ្សេងទៀតក៏បានដេកលក់ទៅហើយដែរ

ដេកលក់ នៅទីនេះគឺជាពាក្យនិយាយធម្មតាសំរាប់ការស្លាប់ ការបកប្រែផ្សេងទៀត «មានអ្នកខ្លះទៀតត្រូវបានស្លាប់»។ (សូមមើលៈINVALID translate/figs-euphemism)

1 Corinthians 15:8-9

ចុងក្រោយគេបង្អស់

ជាចុងបញ្ចប់ បន្ទាប់ពីទ្រង់បានបង្ហាញអង្គទ្រង់ដល់អ្នកដទៃ

កូនបានកើតមកខុសពេល

នេះជាគ្រាមភាសា ដែលលោកប៉ូលមានន័យថា លោកបានក្លាយជាគ្រិស្តបរិស័ទម្នាក់ដែលយឺតជាងគេក្នុងចំណោមសាវកដទៃៗទៀត ឬ ប្រហែលជាលោកមានន័យថា មិនដូចជាសាវកដទៃទៀត ដែលលោកមិនបានធ្វើជាសាក្សីសំរាប់ព្រះយេស៊ូដែលទ្រង់បានធ្វើព័ន្ធកិច្ចរយៈពេល៣ឆ្នាំ។ ការបកប្រែផ្សេងទៀតៈ «ជានរណាម្នាក់ដែលខ្វះបទពិសោធន៍ពីអ្នកដទៃ»។ (សូមមើលៈINVALID translate/figs-idiom)

1 Corinthians 15:10-11

តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ នោះខ្ញុំបានក្លាយជាខ្ញុំ

ព្រះគុណរបស់ព្រះ ឬសេចក្តីសប្បុរសរបសព្រះបានធ្វើឲ្យលោកប៉ូលក្លាយជាលោកប៉ូលមកដល់ឥឡូវនេះ។

ព្រះគុណរបស់ព្រះជាម្ចាស់ដែលក្នុងខ្ញុំ គឺមិនមែនគ្មានប្រយោជន៍ឡើយ

លោកប៉ូលកំពុងបញ្ជាក់ថាតាមរយៈការបំភ្លឺដែលព្រះធ្វើការតាមរយៈលោកប៉ូល។ ការបកប្រែផ្សេងទៀតៈ «ដោយសារទ្រង់មានចិត្តសប្បុរសដល់ខ្ញុំ ខ្ញុំអាចធ្វើការល្អៗបានជាច្រើនទៀត»។ (សូមមើលៈINVALID translate/figs-litotes)

ព្រះគុណរបស់ព្រះជាម្ចាស់ដែលនៅជាមួយខ្ញុំវិញ

លោកប៉ូលនិយាយពីកិច្ចការដែលលោកអាចធ្វើបានដោយសារព្រះមានចិត្តសប្បុរសដល់លោក ប្រៀបដូចជាព្រះគុណទេដែលបានធ្វើការទាំងនោះ។ ការបកប្រែផ្សេងទៀតៈ អាចមានន័យថា ទី១ នេះជាការនិយាយពិត ដែលព្រះអង្គទ្រង់ជាអ្នកធ្វើការ និងមានចិត្តសប្បុរសប្រើលោកប៉ូលដូចជាឧបករណ៍ ឬ ទី២ លោកប៉ូលកំពុងប្រើការប្រៀបធៀប ហើយនិយាយថា ព្រះមានចិត្តសប្បុរសឲ្យលោកប៉ូលធ្វើការ និងជួយឲ្យការងារលោកប៉ូលសម្រេចបានលទ្ឋផលល្អ។ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 15:12-14

ហេតុអ្វីបានជាបងប្អូននិយាយថា គឺមិនមានការរស់ពីសេចក្តីស្លាប់ឡើងវិញ ដូច្នេះ?

លោកប៉ូលកំពុងប្រើសំណួរនេះក្នុងការចាប់ផ្តើមប្រធានបទថ្មីមួយ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនមិនគួរនិយាយថា មិនមានការរស់ពីសេចក្តីស្លាប់ឡើយវិញនោះទេ!» (សូមមើលៈ INVALID translate/figs-rquestion)

មានព្រះជន្ម

ធ្វើឲ្យមានជីវិតម្តងទៀត

ប្រសិនបើ គ្មានការរស់ពីស្លាប់ឡើងវិញមែន ដូច្នេះ សូម្បីតែព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ

លោកប៉ូលកំពុងប្រើករណីដើម្បីអះអាងថា មានសេចក្តីរស់ឡើងវិញពីសេចក្តីស្លាប់។ លោកដឹងថា ព្រះគ្រិស្តត្រូវបានមានព្រះជន្មរស់ឡើងវិញ ដែលនេះជាហេតុដែលមានការរស់ឡើងវិញ។ ដែលនិយាយថាគ្មានការរស់ពីស្លាប់ឡើងវិញ នោះជាការនិយាយថាព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ ហើយនេះជាការមិនត្រឹមត្រូវទេដោយសារលោកប៉ូលបានឃើញការរស់ពីស្លាប់របស់ព្រះគ្រិស្ត ១ កូរិនថូស ១៥ៈ៨(../15/08.md))។ (សូមមើលៈINVALID translate/figs-hypo)

សូម្បីតែព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ

នេះអាចត្រូវបានបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់មិនទាំងបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញទេ»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 15:15-17

ប្រយោគភ្ជាប់

លោកប៉ូលចង់ឲ្យពួកគេអះអាងថា ព្រះគ្រិស្តបានរស់ពីសេចក្កីស្លាប់។

ពួកយើងរកឃើញថា គឺជាការធ្វើបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់

លោកប៉ូលកំពុងជជែកវែកញែកថា​ ប្រសិនបើព្រះគ្រិស្តមិនបានរស់ឡើងវិញពីសេចក្តីស្លាប់ទេនោះ ពួកគេកំពុងធ្វើជាសាក្សីក្លែងក្លាយ ឬ កំពុងនិយាយកុហកពីការរស់ឡើងវិញរបស់ព្រះគ្រិស្តហើយ។

ពួកយើងរកឃើញថា

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «គ្រប់គ្នានិងដឹងប្រាកដថា យើងជា»។

ជំនឿរបស់បងប្អូនគឺឥតប្រយោជន៍ នោះបងប្អូននៅក្នុងបាបរបស់បងប្អូនដដែរ

ជំនឿរបស់ពួកគេគឺអាស្រ័យលើការរស់ឡើងវិញពីសេចក្តីស្លាប់របស់ព្រះគ្រិស្ត ដូច្នេះ ប្រសិនបើមិនមានការរស់ឡើងវិញទេនោះ ជំនឿរបស់ពួកគេនិងមិនល្អឡើយ។

មនុស្ស​ទាំង​អស់

មនុស្សគ្រប់គ្នា ទាំងអស់ជឿ និងអ្នកមិនជឿ

នោះ​យើង​វេទនាលើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត

មនុស្សគួរមានអារម្មណ៍សោកស្តាយចំពោះយើងច្រើនជាងមនុស្សដទៃផ្សេងទៀត។

1 Corinthians 15:18-19

​មនុស្ស​ទាំង​អស់

«មនុស្សទាំងអស់ រួមបញ្ចូលទាំងអ្នកជឿ និងមិនជឿ»

នោះ​យើង​វេទនាលើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។

«មនុស្សនឹងមានអារម្មណ៍ថាអាណិតយើង ច្រើនជាងពួកគេអាណិតអ្នកដទៃទៀត»

1 Corinthians 15:20-23

ពេលនេះ ព្រះគ្រិស្ត

ជាព្រះគ្រិស្ត ឬ «នេះជាសេចក្តីពិត ព្រះគ្រិស្ត» ។

ផលដំបូង

ពាក្យ​ «ផលដំបូង» ជាការប្រៀបធៀប ព្រះគ្រិស្តទៅជាផលដំបូងនៃអ្នកចម្រូតដែលនិងត្រូវឲ្យអ្នកច្រូតដទៃទៀតធ្វើតាម។ ព្រះគ្រិស្តជាម្នាក់ដំបូងដែលបានត្រូវបានរស់ពីេសចក្តីស្លាប់។ ការបកប្រែផ្សេងទៀតៈ «នរណាដែលជាផ្នែកដំបូងនៃការប្រមូលផល»​ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 15:24-26

ព័ត៌មានទូទៅ

ពាក្យ «ទ្រង់» និង «របស់ទ្រង់» សំដៅដល់ព្រះគ្រិស្ត។

ព្រះអង្គនឹង​ទំលាក់​រាជ្យទាំងអស់​ និង​អំណាច ព្រមទាំង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញដែរ

ទ្រង់និងបញ្ចប់ការគ្រប់គ្រង់របស់មនុស្សដែលមានអំណាច និងមនុស្សដែលមានឥទ្ឋិពលក្នុងការធ្វើអ្វីដែលពួកគេកំពុងធ្វើ។

រហូតដល់ពេលដែលព្រះអង្គបានដាក់ពួកខ្មាំងសត្រូវនៅក្រោមព្រះបាទារបស់ព្រះអង្គ

ស្តេចដែលទទួលជ័យជម្នះក្នុងសង្រ្គាមដាក់ព្រះបាទារបស់ទ្រង់លើករបស់ខ្មាំងដែលបរាជ័យ។ ការបកប្រែផ្សេងទៀតៈ «រហូតដល់ព្រះបានបញ្ចប់យ៉ាងបរិបូរក្នុងការបំផ្លាញខ្មាំងសត្រូវរបស់ព្រះគ្រិស្ត»។ (សូមមើលៈINVALID translate/figs-idiom)

ពួកខ្មាំងសត្រូវ​ដែលនៅក្រោយគេ នឹង​ត្រូវ​បំផ្លាញគឺជាសេចក្តី​ស្លាប់

លោកប៉ូលនិយាយពីសេចក្តីស្លាប់នៅទីនេះហាក់ដូចជាមនុស្សណាម្នាក់ដែលព្រះទ្រង់និងសម្លាប់។ ការបកប្រែផ្សេងទៀតៈ «សត្រូវចុងក្រោយបង្អស់ដែលព្រះទ្រង់និងសម្លាប់ បានស្លាប់ដោយខ្លួនឯងផ្ទាល់»។ (សូមមើលៈINVALID translate/figs-activepassive និងINVALID translate/figs-personification)

1 Corinthians 15:27-28

ព្រះជាម្ចាស់បានបង្ក្រាបគ្រប់យ៉ាងនៅក្រោមព្រះបាទារបស់ព្រះអង្គ

ស្តេចដែលទទួលជ័យជម្នះក្នុងសង្រ្គាមដាក់ព្រះបាទារបស់ទ្រង់លើករបស់ខ្មាំងដែលបរាជ័យ។ សូមមើលការបកប្រែពាក្យ «ដាក់...ក្រោមព្រះបាទាទ្រង់» នៅក្នុង ១ កូរិនថូស ១៥ៈ២៥(../15/24.md)។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់បានបញ្ចប់យ៉ាងបរិបូរក្នុងការបំផ្លាញខ្មាំងសត្រូវរបស់ព្រះគ្រិស្ត»។ (សូមមើលៈINVALID translate/figs-idiom)

គ្រប់របស់ទាំងអស់ បានចុះចូលចំពោះព្រះអង្គ

នេះអាចត្រូវបញ្ជាក់ជាសកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះបានធ្វើអ្វីៗគ្រប់ទាំងអស់ឲ្យចុះចូលចំពោះព្រះគ្រិស្ត»។ (សូមមើលៈINVALID translate/figs-activepassive)

ព្រះរាជ្យបុត្រាផ្ទាល់នឹងត្រូវចុះចូល

នេះអាចត្រូវបញ្ជាក់ជាសកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះរាជ្យបុត្រាផ្ទាល់នឹងត្រលប់មកចុះចូល»។ (សូមមើលៈINVALID translate/figs-activepassive)

បុត្រាផ្ទាល់

នៅក្នុងខគម្ពីរពីមុនៗទ្រង់សំដៅលើ «ព្រះគ្រិស្ត»។ ការបកប្រែផ្សេងទៀតៈ «ព្រះគ្រិស្ត ជាព្រះរាជបុត្រាផ្ទាល់»។​

បុត្រា

នេះជានាមមួយយ៉ាងសំខាន់ដែលពិពណ៌នាពីទំនាក់ទំនងរវាងព្រះគ្រិស្ត និងព្រះជាម្ចាស់។​​ (សូមមើលៈINVALID translate/guidelines-sonofgodprinciples)

1 Corinthians 15:29-30

បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ហេតុអ្វីបានជាគេធ្វើពិធី​ជ្រមុជសម្រាប់​មនុស្ស​ស្លាប់?

លោកប៉ូលប្រើសំនួរនេះដើម្បីបង្រៀនដល់ពួកជំនុំកូរិនថូស។ អាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «បើមិនដូច្នេះទេ នោះនឹងមិនមានប្រយោជន៍សំរាប់គ្រិស្តបរិស័ទក្នុងការទទួលពិធីជ្រមុជសម្រាប់មនុស្សស្លាប់ឡើយ»។ (សូមមើលINVALID translate/figs-rquestion និងINVALID translate/figs-activepassive)

ប្រសិនបើ​ សេចក្តីស្លាប់​មិន​រស់​ឡើងវិញ​ ​ហេតុ​អ្វី​បាន​ជា​ពួកគេ​ទទួល​ពិធីជ្រមុជចូលក្នុងសេចក្តី​ស្លាប់​ធ្វើ​អី្វ?

លោកប៉ូលប្រើការស្មានលើស្ថានភាពនេះដើម្បីវែកញែកថា សេចក្តីស្លាប់ត្រូវបានប្រោសរស់ឡើងវិញ។ ការដែលនិយាយថា សេចក្តីស្លាប់មិនត្រូវបានប្រោសរស់ឡើងវិញនោះជាការដែលនិយាយថាមនុស្សមិនគួរត្រូវបានទទួលពិធីចូលក្នុងសេចក្តីស្លាប់នោះទេ។ ប៉ុន្តែ មនុស្សខ្លះប្រហែលជាសមាជិកក្រុមជំនុំកូរិនថូសមួយចំនួនបានទទួលពិធីជ្រមុជចូលក្នុងសេចក្តីស្លាប់ ដូច្នេះលោកយល់ព្រមឲ្យសមាជិកទាំងមនុស្សទាំងនោះទទួលពិធីជ្រមុជចូលក្នុងសេចក្តីស្លាប់ ពីព្រោះពួកគេជឿថា សេចក្តីស្លាប់ត្រូវបានប្រោសរស់ឡើងវិញ។ (សូមមើល (See:INVALID translate/figs-hypo)

សេចក្តីស្លាប់​មិន​រស់​ឡើងវិញ

នេះអាចត្រូវបានបកប្រែជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះអង្គមិនបានរស់ឡើងវិញពីសេចក្តីស្លាប់ទេ»។ (សូមមើលៈINVALID translate/figs-activepassive)

​មិន​រស់​ឡើងវិញ

ដែលមិនបង្កឲ្យរស់ឡើងវិញម្តងទៀតទេ។

ហេតុ​អ្វី​បាន​ជា​ពួកគេ​ទទួល​ពិធីជ្រមុជចូលក្នុងសេចក្តី​ស្លាប់​ធ្វើ​អី្វ?

លោកប៉ូលប្រើសំនួរនេះដើម្បីបង្រៀនដល់ពួកជំនុំកូរិនថូស។ អាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មិនមានហេតុផលណាមួយសំរាប់ពួកគេក្នុងការឲ្យមនុស្សធ្វើពិធីជ្រមុជសំរាប់ពួកគេដោយក្នុងនាមនៃមនុស្សស្លាប់»។ (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-activepassive)

ហេតុអ្វីបានជាយើងស្ថិតនៅក្នុងគ្រោះថ្នាក់គ្រប់ពេលវេសាដូច្នេះ?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបង្រៀនដល់ក្រុមជំនុំកូរិនថូស។ ហេតុផលដែលលោក និងអ្នកដទៃផ្សេងទៀតស្ថិតនៅក្នុងគ្រោះថ្នាក់ដោយព្រោះមានមនុស្សខ្លះបានខឹងពីការបង្រៀន ថា ព្រះយេស៊ូនិងប្រោសមនុស្សឲ្យរស់ពីសេចក្តីស្លាប់ឡើងវិញ។ ការបកប្រែផ្សេងទៀតៈ «ប្រសិនបើមនុស្សមិនរស់ពីសេចក្តីស្លាប់ឡើងវិញនោះទេ យើងមិនទទួលបានអ្វីសោះឡើយ​ តែនឹងមានគ្រោះថ្នាក់គ្រប់ពេលសំរាប់ការបង្រៀនថាមនុស្សនិងរស់ឡើងវិញ»។ (សូមមើលៈINVALID translate/figs-rquestion និងINVALID translate/figs-explicit)

1 Corinthians 15:31-32

ខ្ញុំស្លាប់ជារៀងរាល់ថ្ងៃ!

ការនិយាយបន្ថែមនេះមានន័យថា លោកស្ថិតនៅក្នុងការគ្រោះថា្នក់ដល់ស្លាប់។ លោកដឹងថា មនុស្សមួយចំនួនចង់សម្លាប់លោកពីព្រោះពួកគេមិនចូលចិត្តពីការបង្រៀនរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ជារៀងរាល់ថ្ងៃ ខ្ញុំស្ថិតក្នុងភាពគ្រោះថ្នាក់ដល់ស្លាប់» ឬ «ជារៀងរាល់ថ្ងៃខ្ញុំប្រថុយជីវិតរបស់ខ្ញុំ‌!» (សូមមើលINVALID translate/figs-hyperbole)

ការនេះច្បាស់ណាស់ ដោយខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ

លោកប៉ូលប្រើការនិយាយនេះដូចជាភ័ស្តុតាងថា លោកប្រឈមសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ។ ការបកប្រែផ្សេងទៀតៈ «បងប្អូនអាចដឹងថានេះជាសេចក្តីពិត ដោយសារបងប្អូនដឹងពីសេចក្តីអំនួតដែលខ្ញុំមានក្នុងបងប្អូន» ឬ «បងប្អូនអាចដឹងថា នេះជាសេចក្តីពិត ដោយសារបងប្អូនដឹងថា ខ្ញុំមានអំនួតយ៉ាងធំប៉ុណ្ណាក្នុងបងប្អូនទាំងអស់គ្នា»។

ខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ ក៏ដូចជាអំនួតដែលខ្ញុំមាននៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងដែរ

លោកប៉ូលមានអំនួតក្នុងពួកគេដោយព្រោះព្រះគ្រិស្តយេស៊ូបានធ្វើសំរាប់ពួកគេហើយ។ កាបកប្រែផ្សេងទៀតៈ «ខ្ញុំដែលមានអំនួតក្នុងបងប្អូន ក៏ដូចជាអំនួតដែលខ្ញុំមាននៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយយើងដែលបានធ្វើសំរាប់បងប្អូន»។ (សូមមើលៈ INVALID translate/figs-explicit)

ខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ

ពីរបៀបដែលខ្ញុំប្រាប់អ្នកដទៃពីសចក្តីល្អរបស់បងប្អូន។

តើខ្ញុំបានចំណេញអី្វ...ប្រសិនបើ ខ្ញុំបានប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ...សេចក្តីស្លាប់មិនរស់ឡើងវិញ

លោកប៉ូលចង់ឲ្យក្រុមជំនុំកូរិនថូសបានយល់ដោយមិនចំបាច់លោកត្រូវប្រាប់ពួកប្រាប់ពួកគេឡើយ។ នេះអាចជាសេចក្តីថ្លែងការមួយ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនបានចំណេញអ្វីនោះទេ...ដោយការប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ...សេចក្តីស្លាប់មិនបានរស់ឡើងវិញទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

ខ្ញុំបានប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ

លោកប៉ូលសំដៅលើអ្វីមួយដែលលោកប្រាកដបានធ្វើ។ អាចមានន័យថា ទី១ លោកបាននិយាយដោយប្រៀបធៀបពីការជជែកវែកញែករបស់លោក ជាមួយការវៀនពីសាសន៍ដទៃ ឬជម្លោះផ្សេងទៀតជាមួយមនុស្សដែលចង់សម្លាប់លោក ឬ​ទី២ លោកប្រាកដជាដាក់នៅក្នុងទីលាន ដើម្បីប្រយុទ្ឋប្រឆាំងជាមួយសត្វដែលគ្រោះថា្នក់។ (សូមមើលៈINVALID translate/figs-metaphor)

ដូច្នេះសូមសីុផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ

លោកប៉ូលបង្រួមសេចក្តីថា គ្មានជីវិតណាវែងឆ្ងាយទៀតទេបន្ទាប់ពីសេចក្តីស្លាប់ ដូច្នេះ ជាការល្អសំរាប់ពួកយើងក្នុងការសប្បាយនៅក្នុងជីវិតនេះតាមតែយើងអាចធ្វើបាន ដោយថ្ងៃស្អែកជីវិតរបស់ពួកយើងនឹងបញ្ចប់ដោយគ្មានសេចក្តីសង្ឃឹមនៅខាងមុខនោះទេ។

1 Corinthians 15:33-34

មានមិត្តអាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ

ប្រសិនបើបងប្អូនរស់នៅជាមួយមនុស្សអាក្រក់ បងប្អូននិងធ្វើដូចជាពួកគេ។ លោកប៉ូលកំពូងដកស្រង់ពីការនិយាយធម្មតាមួយ។

ចូរដឹងខ្លួនឡើង

បងប្អូនត្រូវតែគិតឲ្យបានម៉ត់ចត់ពីការនេះ។

1 Corinthians 15:35-36

ប្រយោគភ្ជាប់

លោកប៉ូលបានឲ្យការជាក់លាក់មួយចំនួនពីរការរស់ឡើងវិញនៃរូបរាងកាយអ្នកជឿ។ លោកបានឲ្យរូបភាពនៃធម្មជាតិ និងវិញ្ញាណខាងរូបរាងកាយ និងការប្រៀបធៀបមនុស្សដំបូងអាដាមជាមួយមនុស្សចុងក្រោយអាដាម ព្រះគ្រិស្ត។

ប៉ុន្តែ អ្នកខ្លះនឹងនិយាយថា «តើមនុស្សស្លាប់រស់ឡើងយ៉ាងដូចម្តេច ហើយតើរូបកាយបែបយ៉ាងណា ពេលដែលពួកគេរស់ឡើងវិញនោះ?

អាចមានន័យថា ទី១ ជាបុគ្គលដែលសួរសំនួរនេះដោយភាពស្មោះត្រង់ ឬ ទី២ ជាបុគ្គលដែលកំពុងប្រើសំនួរនេះដើម្បីចំអកដល់គំនិតនៃការរស់ឡើងវិញ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែអ្នកខ្លះនិងនិយាយថា ពួកគេមិនអាចស្រមៃឃើញពីរបៀបដែលព្រះប្រោសរស់អ្នកដែលស្លាប់នោះទេ និងរូបកាយប្រភេទណាដែលព្រះនិងផ្តល់ឲ្យពួកគេក្នុងថ្ងៃរស់ឡើងវិញនោះទេ»។ (សូមមើលINVALID translate/figs-rquestion)

អ្នកខ្លះនឹងនិយាយថា

អ្នកខ្លះនឹងសួរថា។

រូបកាយបែបយ៉ាងណា ពេលដែលពួកគេរស់ឡើងវិញនោះ

នោះ តើនឹងជារូបរាងកាយខាងសាច់ឈាម ឬ ជារូបរាងកាយខាងវិញ្ញាណ? តើរូបរាងកាយនិងមានទម្រង់ជាយ៉ាងម៉េច? តើរូបរាងកាយនិងត្រូវធ្វើពីអ្វី? ការបកប្រែបានប្រើសំនួរទូទៅជាច្រើន ដែលមនុស្សទូទៅចង់ដឹងពីចម្លើយនូវសំនួរទាំងឡាយណាដែលពួកគេសួរ។

បងប្អូនល្ងង់ណាស់! អ្វីដែលបងប្អូនបានព្រោះទៅ

លោកប៉ូលកំពុងនិយាយទៅដល់ពួកជំនុំកូរិនថូស ហាក់ដូចជាពួកគេជាមនុស្សតែមួយ ដូច្នេះ ទាំងពីរជំនួសឲ្យពាក្យថា «បងប្អូន» ជាឯកវចនៈ។ (សូមមើល INVALID translate/figs-you)

បងប្អូនល្ងង់ណាស់! អ្វីដែលបងប្អូនបានព្រោះទៅ

បងប្អូនមិនដឹងពីអ្វីទាល់តែសោះ

អ្វីដែលបងប្អូនបានព្រោះទៅនឹងដីគឺវាមិនដុះភ្លាមទេ លើកតែវាបានស្លាប់ជាមុនសិន

គ្រាប់ពូជនឹងមិនលូតលាស់ទេ ទាល់តែកប់ក្រោមដីជាដំបូងសិន។ ក្នុងរបៀបដូចគ្នានោះដែរ បុគ្គលនោះត្រូវស្លាប់សិនមុនពេលដែលព្រះជាម្ចាស់អាចប្រោសរស់គេ។ (សូមមើលINVALID translate/figs-metaphor)

1 Corinthians 15:37-39

អ្វីដែលបងប្អូនបានព្រោះ គឺមិនមែនជារូបកាយនោះទេ

លោកប៉ូលប្រើការប្រៀបធៀបពីគ្រាប់ពូជម្តងទៀតដើម្បីនិយាយថា ព្រះនិងប្រោសរូបកាយអ្នកជឿដែលស្លាប់ឲ្យរស់ឡើងវិញ ប៉ុន្តែ រូបកាយនោះនឹងមិនលេញឡើងជារូបកាយដោយខ្លួនឯងនោះទេ។ (សូមមើលៈINVALID translate/figs-metaphor)

អ្វីដែលបងប្អូនបានព្រោះ

លោកប៉ូលកំពុងនិយាយទៅក្រុមជំនុំកូរិនថូស ហាក់បីដូចជាពួកគេជាមនុស្សតែមួយ ដូច្នេះពាក្យ «បងប្អូន» នៅទីនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

ប៉ុន្តែ ព្រះជាម្ចាស់នឹងផ្តល់ឲ្យនូវរូបកាយ ដែលព្រះអង្គបានជ្រើសរើស

ព្រះជាម្ចាស់នឹងសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទរូបកាយដែលនិងត្រូវមាន។

សាច់​

ក្នុងបរិបទនៃសត្វពាហនៈ «សាច់» ប្រហែលជាត្រូវបកប្រែថា «រាងកាយ» «ស្បែក» ឬ «សាច់»។

1 Corinthians 15:40-41

រូបកាយស្ថានបរមសុខ

អាចមានន័យថា ទី១ ព្រះអាទិត្យ ព្រះចន្ទ តារា និងពន្លឺផ្សេងៗទៀតដែលមើលឃើញនៅលើមេឃ ឬ ទី២ នៅស្ថាបរមសុខមានហាក់ដូចជា ទេវតា និងការអស្ចារ្យលើសពីធម្មតាជាច្រើនទៀត។

រូបកាយលោកីយ៍

នេះសំដៅលើមនុស្សលោក។

សិរីរុងរឿងនៃរូបកាយស្ថានសួគ៌មានលក្ខណៈផ្សេង ហើយសិរីរុងរឿងនៃរូបកាយរបស់លោកីយ៍ក៏មានលក្ខណៈផ្សេងដែរ

សិរីរុងរឿងដែលរូបកាយស្ថាបរមសុខមានគឺមានភាពខុសគ្នាពីសិរីរុងរឿងនៃរូបកាយលោកីយ៍។

សិរីរុងរឿង

ពាក្យ «សិរីរុងរឿង» សំដៅលើពន្លឺដែលទាក់ទងនិងវត្ថុអ្វីមួយដែលភ្នែកមនុស្សលោកមើលឃើញនៅលើមេឃ។

1 Corinthians 15:42-44

អ្វីដែលគេ​បាន​កប់​...ពេល​រស់​ឡើង​វិញ

អ្នកសរសេនិយាយពីរូបកាយរបស់នរណាម្នាក់ដែលបានកប់ ហាក់ដូចជាគ្រប់ពូជមួយដែលត្រូវបានដាក់ដាំក្រោមដី។ ហើយលោកនិយាយពីរូបកាយរបស់នរណាម្នាក់ដែលរស់ឡើងវិញពីសេចក្តីស្លាប់ ហាក់ដូចជាគ្រប់ពូជដែលត្រូវបានដុះឡើង។ កិរិយាសព្ទអកម្មត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «អ្វីដែលបានកប់ក្នុងដី...អ្វីដែលដុះចេញពីដី» ឬ «អ្វីដែលមនុស្សកប់...អ្វីដែលព្រះជាម្ចាស់ឲ្យរស់ឡើងវិញ»។ (សូមមើលៈINVALID translate/figs-idiom និងINVALID translate/figs-metaphor និងINVALID translate/figs-activepassive)

ពេល​រស់​ឡើង​វិញ

បណ្តាលឲ្យមានជីវិតម្តងទៀត។

ក្នុងការរលួយ...ក្នុងភាពអសកល្បជានិច្ច

អាចពុករលួយ...មិនអាចពុករលួយ។

នៅពេល​កប់​ទៅ...ពេល​រស់​ឡើង​វិញ

អ្នកសរសេនិយាយពីរូបកាយរបស់នរណាម្នាក់ដែលបានកប់ ហាក់ដូចជាគ្រប់ពូជមួយដែលត្រូវបានដាក់ដាំក្រោមដី។ ហើយលោកនិយាយពីរូបកាយរបស់នរណាម្នាក់ដែលរស់ឡើងវិញពីសេចក្តីស្លាប់ ហាក់ដូចជាគ្រប់ពូជដែលត្រូវបានដុះឡើង។ កិរិយាសព្ទអកម្មត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «អ្វីដែលបានកប់ក្នុងដី...អ្វីដែលដុះចេញពីដី» ឬ «មនុស្សអ្នកកប់...ព្រះជាម្ចាស់អ្នកធ្វើឲ្យរស់ឡើងវិញ»។ (សូមមើលៈINVALID translate/figs-idiom និងINVALID translate/figs-metaphor និងINVALID translate/figs-activepassive)

នៅពេល​កប់​ទៅ...ពេល​រស់​ឡើង​វិញ

អ្នកសរសេនិយាយពីរូបកាយរបស់នរណាម្នាក់ដែលបានកប់ ហាក់ដូចជាគ្រប់ពូជមួយដែលត្រូវបានដាក់ដាំក្រោមដី។ ហើយលោកនិយាយពីរូបកាយរបស់នរណាម្នាក់ដែលរស់ឡើងវិញពីសេចក្តីស្លាប់ ហាក់ដូចជាគ្រប់ពូជដែលត្រូវបានដុះឡើង។ កិរិយាសព្ទអកម្មត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «អ្វីដែលបានកប់ក្នុងដី...អ្វីដែលដុះចេញពីដី» ឬ «មនុស្សអ្នកកប់...ព្រះជាម្ចាស់អ្នកធ្វើឲ្យរស់ឡើងវិញ»។ (សូមមើលៈINVALID translate/figs-idiom និងINVALID translate/figs-metaphor និងINVALID translate/figs-activepassive)

ប៉ុន្តែ អ្វីដែលខាងឯព្រះវិញ្ញាណមិនបានមកមុនទេ ប៉ុន្តែ អ្វីដែលខាងឯធម្មជាតិវិញ ហើយក្រោយមកខាងឯព្រះវិញ្ញាណ

ជាធម្មជាតិដែលបានមកមុន។ វិញាណបានមកពីព្រះជាម្ចាស់ហើយបានមកក្រោយ។

ជាធម្មជាតិ

ត្រូវបានបង្កើតដោយរបៀបនៃផែនដី មិនទាន់មានទំនាក់ទំនងជាមួយព្រះទេ

1 Corinthians 15:45-46

ប៉ុន្តែ អ្វីដែលខាងឯព្រះវិញ្ញាណមិនបានមកមុនទេ ប៉ុន្តែ អ្វីដែលខាងឯធម្មជាតិវិញ ហើយក្រោយមកខាងឯព្រះវិញ្ញាណ។

«អ្វីដែលជាធម្មជាតិមកមុន។ ហើយអ្វីដែលខាងវិញ្ញាណដែលមកពីព្រះជាម្ចាស់មកតាមក្រោយ»។

ធម្មជាតិ

បានកើតឡើយដោយសារលោកីយ៍ មិនទាក់ទងជាមួយព្រះជាម្ចាស់ទេ។

1 Corinthians 15:47-49

បុរសទីមួយគឺកើតពីដី បង្កើតចេញពីធូលីដី

ព្រះជាម្ចាស់បង្កើតបុរសជាទីដំបូង លោកអាដាមកើតចេញពីធូលីដីនៃផែនដី។ (សូមមើលៈINVALID translate/figs-activepassive)

ធូលីដី

ក្អែល

មនុស្សខាងឯស្ថានបរមសុខ

ព្រះយេស៊ូគ្រិស្ត

ពួក​ស្ថានសួគ៌​ក៏​យ៉ាង​នោះ​ដែរ

អស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះ។

បានកើតក្នុងរូបភាព...មានលក្ខណៈមនុស្ស

ត្រូវបានដូចជា...និងត្រូវក្លាយដូចជា។

1 Corinthians 15:50-51

ប្រយោគភ្ជាប

លោកប៉ូលចង់ឲ្យពួកគេដឹងថាមានអ្នកជឿខ្លះមិនបានស្លាប់ខាងរូបកាយនោះទេ ប៉ុន្តែ នៅមានរូបកាយរស់ឡើងវិញតាមរយៈជ័យជម្នះរបស់ព្រះគ្រិស្ត។

សាច់និងឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយ។ ព្រោះ អ្វីដែលមិនចេះពុករលួយ ក៏មិនអាចគ្រងអ្វីដែលពុករលួយបានឡើយ

អាចមានន័យថា ទី១ ប្រយោគទាំងពីរមានអត្ថន័យដូចគ្នា។ ការបកប្រែផ្សេងទៀត «មនុស្សសញ្ជាតិដែលពិតប្រាកដជាស្លាប់មិនអាចគ្រងព្រះរាជ្យដ៏អស់កល្បរបស់ព្រះបានទេ» ឬ ប្រយោគទីពីរបញ្ចប់ការការគិតដោយបានចាប់ផ្តើមដោយប្រើពាក្យដំបូង។ ការបកប្រែផ្សេងទៀតៈ «មនុស្សទន់ខ្សោយមិនអាចគ្រងព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយ។ ហើយអស់អ្នកដែលពិតជានិងស្លាប់ក៏មិនអាចគ្រង់ព្រះរាជដែលនិងអស់កល្បជានិច្ចរបស់ព្រះបានដែរ»។ (សូមមើលៈINVALID translate/figs-parallelism)

សាច់និងឈាម

អស់អ្នកដែលរស់នៅក្នុងរូបកាយនិងត្រូវវិនាសដល់ស្លាប់។ (សូមមើល INVALID translate/figs-metaphor និងINVALID translate/figs-metonymy)

គ្រងព្រះរាជ្យ

ជាការទទួលអ្វីដែលព្រះបានសន្យាដល់អ្នកជឿដែលត្រូវបាននិយាយដូចជាការទទួលទ្រព្យមរតក និងការទទួលទ្រព្យសម្បត្តិពីសមាជិកគ្រួសារណាម្នាក់។ (សូមមើលៈINVALID translate/figs-metaphor)

ពុករលួយ...មិនចេះពុករលួយវិញ

អាចពុក...មិនអាចពុក។ សូមមើលការបកប្រែពាក្យនេះនៅក្នុង ១ កូរិនថូស ១៥ៈ៤២ (../15/42.md)។

យើងទាំងអស់គ្នានឹងទទូលការផ្លាស់ប្តូរ

នេះអាចត្រូវបានបញ្ជាក់ជាសកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់និងផ្លាស់ប្តូរយើងគ្រប់គ្នា»។ (សូមមើលៈINVALID translate/figs-activepassive)

1 Corinthians 15:52-53

ពួកយើងនឹងផ្លាស់ប្តូរ

នេះអាចត្រូវបានបញ្ជាក់ជាសកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់និងផ្លាស់ប្តូរយើង»។ (សូមមើលៈINVALID translate/figs-activepassive)

ក្នុងមួយពព្រិចភ្នែក

ជាការកើតឡើងយ៉ាងរហ័សហាក់បីដូចជាមនុស្សព្រិចភ្នែកមួយពព្រិច។

ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​បន្លឺ

នៅពេលដែល​ឮ​សូរ​ត្រែ​បន្លឺជាចុងក្រោយ។

ពួកដែលស្លាប់នឹងរស់ឡើង

នេះអាចត្រូវបានបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះអង្គនិងប្រោសមនុស្សឲ្យរស់ឡើងវិញពីសេចក្តីស្លាប់»។ (សូមមើលៈINVALID translate/figs-activepassive)

បានរស់

បណ្ដាលឲ្យរស់ឡើងវិញម្តងទៀត។

លែងមានភាពពុករលួយ

នៅក្នុងទម្រង់មួយដែលមិនពុករលួយ។ សូមមើលឃ្លាស្រដៀងគ្នាក្នុងការបកប្រែនៅក្នុង ១ កូរិនថូស ១៥ៈ៤២(../15/42.md)។

រូបកាយដែលពុករលួយនេះ...ដែលមិនចេះពុករលួយ

រូបកាយនេះអាចរលួយ...មិនអាចពុករលួយ។ សូមមើលឃ្លាស្រដៀងគ្នាក្នុងការបកប្រែនៅក្នុង ១ កូរិនថូស ១៥ៈ៤២(../15/42.md)។

នឹងទៅជា

លោកប៉ូលកំពុងនិយាយពីព្រះដែលបង្កើតរូបកាយរបស់យើងដូច្នេះពួកយើងនិងមិនត្រូវស្លាប់ម្តងទៀតឡើយប្រៀបដូចជាព្រះបានបំពាក់សំលៀកបំពាក់ថ្មីលើយើង។ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 15:54-55

ប៉ុន្តែ ពេលដែលរូបកាយដែលពុករលួយ បានជំនួសរូបកាយដែលមិនចេះពុករលួយ

នៅទីនេះ រូបកាយត្រូវបាននិយាយហាក់បីដូចជាមនុស្សណាម្នាក់ និងការក្លាយជាមិនពុករលួយត្រូវបាននិយាយហាក់ដូចជាស្លៀកសំលៀកបំពាក់ដែលមិនចេះពុកដែលរូបកាយគួរតែស្លៀកពាក់។ ការបកប្រែផ្សេងទៀតៈ «នៅពេលដែលរូបកាយដែលពុករលួយនេះក្លាយជាមិនពុករលួយវិញ» ឬ «នៅពេលដែលរូបកាយដែលអាចរលួយនេះ ទៅជាឈប់រលួយវិញ»។ (សូមមើលៈINVALID translate/figs-personification និងINVALID translate/figs-metaphor)

រូបកាយដែលតែងតែស្លាប់បានជំនួសរូបកាយដែលមិនចេះស្លាប់

នៅទីនេះ រូបកាយត្រូវបាននិយាយហាក់បីដូចជាមនុស្សណាម្នាក់ និងការក្លាយជាមិនចេះស្លាប់ត្រូវបាននិយាយហាក់ដូចជាស្លៀកសំលៀកបំពាក់ដែលមិនចេះស្លាប់ដែលរូបកាយគួរតែស្លៀកពាក់។ ការបកប្រែផ្សេងទៀតៈ «នៅពេលដែលរូបកាយដែលពុករលួយនេះក្លាយជាមិនពុករលួយវិញ» ឬ «នៅពេលដែលរូបកាយដែលអាចរលួយនេះ ទៅជាឈប់រលួយវិញ»។ (សូមមើលៈINVALID translate/figs-personification និងINVALID translate/figs-metaphor)

សេចក្តីស្លាប់អើយ តើជោគជ័យឯងនៅណា? សេចក្តីស្លាប់អើយ តើទ្រនិចឯងនៅណា?

លោកប៉ូលនិយាយប្រៀបធៀបការស្លាប់ជាមនុស្សណាម្នាក់ ហើយលោកប្រើសំនួរនេះដើម្បីចំអកដល់អំណាចនៃសេចក្តីស្លាប់ដែលព្រះគ្រិស្តបានយកជ័យ។ ការបកប្រែផ្សេងទៀត «សេចក្តីស្លាប់បានបរាជ័យ។ សេចក្តីស្លាប់ជ័យជម្នះឯងនៅឯណា»។ (សូមមើលៈINVALID translate/figs-apostrophe និងINVALID translate/figs-rquestion)

របស់អ្នក...របស់អ្នក

ពាក្យទាំងនេះជាឯកវចនៈ។ (សូមមើលៈINVALID translate/figs-you)

1 Corinthians 15:56-57

ទ្រនិច​នៃ​សេចក្តី​ស្លាប់គឺ​ជា​​បាប

ដោយអំពើបាបដែលដឹកនាំយើងទៅប្រឈមនឹងសេចក្តីស្លាប់ ជាការស្លាប់។

អំណាច​របស់​បាបគឺ​ជា​ក្រឹត្យវិន័យ

ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដែលបានប្រគល់ឲ្យលោកម៉ូសេបានបញ្ជាក់ពីអំពើបាប និងបង្ហាញអំពើបាបពួកយើងចំពោះមុខព្រះ។

ឲ្យពួកយើងមានជ័យជម្នះ

បានឈ្នះសេចក្តីស្លាប់សម្រាប់យើង។

1 Corinthians 15:58

ប្រយោគភ្ជាប់

លោកប៉ូលចង់ឲ្យពួកអ្នកជឿខណៈពួកគេធ្វើការសម្រាប់ព្រះជាម្ចាស់ សូមឲ្យពួកគេចង់ចាំពីការផ្លាស់ប្តូរ រូបកាយដែលនិងរស់ឡើងវិញដែលព្រះជាម្ចាស់និងផ្តល់ឲ្យពួកយើង។

ចូរ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ឥត​រង្គើ

លោកប៉ូលនិយាយពីនរណាមួយដែលមិនអនុញ្ញាតឲ្យអ្វីមួយអាចបញ្ឈប់លោកពីការសម្រេចចិត្តរបស់លោកបើទោះជាលោកមិនអាចកម្រើករូបកាយរបស់លោកក៏ដោយ។ ការបកប្រែផ្សេងទៀតៈ «ត្រូវបានតាំងចិត្ត»។​(សូមមើលៈINVALID translate/figs-metaphor)

ទាំង​ធ្វើ​ការ​ព្រះអម្ចាស់ ឲ្យ​បរិបូរ​ណ៍ជា​ដរាប​

លោកប៉ូលនិយាយពីការព្យាយាមក្នុងការធ្វើការសម្រាប់ព្រះអម្ចាស់ ហាក់ដូចជាគោលដៅដែលបុគ្គលម្នាក់នោះអាចទទួលបានកាន់តែច្រើន។ ការបកប្រែផ្សេងទៀតៈ «ជានិច្ចកាលធ្វើការឲ្យព្រះអម្ចាស់ដោយស្មោះត្រង់» ។(សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 16

1 Corinthians 16:1-2

សម្រាប់ពួកអ្នកជឿ

លោកប៉ូលបានប្រមូលលុយពីក្រុមជំនុំរបស់លោកសម្រាប់គ្រិស្តបរិស័ទសាសន៍យូដាដែលក្រីក្រនៅទីក្រុងយេរូសាឡិម និង​ស្រុកយូដា។

ដូចដែលខ្ញុំបានណែនាំ

ដូចដែលខ្ញុំបានបង្រៀនយ៉ាងជាក់លាក់។

ទុកតាមដែលបងប្អូន

អាចមានន័យថា​ ទី១ «រក្សាទុកនៅផ្ទះ» ឬ «ទុកនៅជាមួយក្រុមជំនុំ» ។

ចូរធ្វើដូច្នេះ ដើម្បីកុំឲ្យមានការប្រមូលប្រាក់នៅពេលខ្ញុំទៅរកបងប្អូន

ដូច្នេះ បងប្អូននិងមិនត្រូវបានមូលលុយទៀតឡើយ ខណៈខ្ញុំនៅជាមួយបងប្អូន។

1 Corinthians 16:3-4

អ្នកណាក៏ដោយដែលបងប្អូន ដែលយល់ព្រម

លោកប៉ូលកំពុងប្រាប់ដល់ក្រុមជំនុំឲ្យជ្រើសរើសមនុស្សមួយចំនួនក្នុងចំណោមពួកគេដើម្បីលើកដង្វាយរបស់ពួកគេសម្រាប់ក្រុងយេរូសាឡិម។ «អ្នកណាក៏ដោយដែលបងប្អូនជ្រើសរើស» ឬ «មនុស្សដែលបងប្អូនជ្រើសតាំងឡើង» ។

ខ្ញុំនឹងផ្ញើសំបុត្រ

អាចមានន័យថា​ ទី១ «ខ្ញុំនិងផ្ញើសំបុត្រដែលខ្ញុំនិងសរសេរ» ឬ ទី២ «ខ្ញុំនិងផ្ញើសំបុត្រដែលបងប្អូននិងសរសេរ»។

បងប្អូនអាចនឹងជួយខ្ញុំក្នុងដំណើរ នៅពេលដែលខ្ញុំទៅរកបងប្អូន

នេះមានន័យថា ពួកគេប្រហែលនិងឲ្យលុយទៅលោកប៉ូល ឬ របស់ផ្សេងៗដែលលោកត្រូវការដើម្បីលោក និងក្រុមរបស់លោកអាចបន្តដំណើររបស់លោកទៀត។

1 Corinthians 16:5-6

បងប្អូនអាចនឹងជួយខ្ញុំក្នុងដំណើរ

ឃ្លានេះមានន័យថា ពួកគេអាចជួយលោកប៉ូលជាប្រាក់ ឬរបស់ផ្សេងទៀតដែលលោកត្រូវការ ដើម្បីលោក និងក្រុមបម្រើព័ន្ធកិច្ចរបស់លោកអាចបន្តដំណើរទៅមុខទៀត។

1 Corinthians 16:7-9

ខ្ញុំមិនចង់ជួបបងប្អូន សម្រាប់តែពេលខ្លីនោះទេ

លោកប៉ូលកំពុងបញ្ជាក់ថា លោកចង់មកសួរសុខទុកខក្នុងរយៈពេលវែងនៅលើកក្រោយ មិនមែនពេលខ្លីនេះទេ។

បុណ្យ​ថ្ងៃ​ទី ​៥០

លោកប៉ូលនឹង​នៅ​ក្រុង​អេភេសូររហូតដក់ពិធីបុណ្យនេះ ដែលនឹងមកដល់ក្នុងខែឧសភា ឬ ខែមិថុនា ៥០ថ្ងៃបន្ទាប់ពី ពិធីបុណ្យរំលងហើយ។ លោកនឹងធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងបន្ទាប់ទៀតព្យាយាមឲ្យទៅដល់ក្រុងកូរិនថូសមុនពេលរដូវរងាដែលនឹងចាប់ផ្តើមក្នុងខែវិច្ឆិការ។

មានទ្វារដ៏ធំមួយបើកសម្រាប់ខ្ញុំ

លោកប៉ូលនិយាយឱកាសដែលព្រះបានប្រទានឲ្យលោកបានឈ្នះមនុស្សក្នុងការប្រកាសដំណឹងល្អ ហាក់បីដូចជាទ្វារដែលព្រះអម្ចាស់បានបើកចំហដើម្បីលោកអាចដើរឆ្លងកាត់បាន។ (សូមមើលៈINVALID translate/figs-metaphor)

1 Corinthians 16:10-12

សូមរាប់អានគាត់ និងកុំឲ្យគាត់មានការព្រួយបារម្ភអ្វីឡើយ

សូមមើលទៅ លោកមិនមានការភ័យខ្លាចអ្វីសោះក្នុងការនៅជាមួយបងប្អូនទាំងអស់គ្នា។

សូមកុំមើលងាយគាត់ឡើយ

ដោយសារលោកធីម៉ូថេមានវ័យក្មេងច្រើនជាងលោកប៉ូល ដូច្នេះ ពេលខ្លះលោកមិនត្រូវបានទទួលលការគោរព ដែលលោកស័ក្តិសមនឹងទទួលបានដែលលោកជាអ្នកបំរើព័ន្ធកិច្ចនៃដំណឹងល្អមួយរូប។

លោកអប៉ុឡូសជាបងប្អូនរបស់យើង

នៅទីនេះពាក្យថា «របស់យើង» សំដៅទៅលោកប៉ូល នឹងពួកជំនុំរបស់លោក ត្រូវបានបញ្ចូលដែរ។ (សូមមើល​ៈINVALID translate/figs-inclusive)

1 Corinthians 16:13-14

ចូលចាំយាម និងឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរស្តែងចេញដូចជាមនុស្សក្លាហាន និងមានកម្លាំង

លោកប៉ូលកំពុងពណ៌នាពីអ្វីដែលលោកចង់ឲ្យក្រុមជំនុំកូរិនថូសធ្វើប្រៀបដូចជាលោកចេញបទបញ្ជាបួនយ៉ាងទៅទាហានក្នុងសង្រ្គោម។ បទបញ្ជាទាំងបួនយ៉ាងនោះមានន័យស្ទើរដូចគ្នា ហើយត្រូវបានប្រើសំរាប់ការបញ្ជាក់។ (សូមមើលៈINVALID translate/figs-parallelism)

ចូលចាំយាម

លោកប៉ូលនិយាយពីមនុស្សដែលប្រុងប្រយ័ត្នពីអ្វីដែលនឹងកើតឡើងដូចជាពួកគេកំពុងយាមការពារទីក្រុងមួយ ឬ ចម្ការមួយ។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀតៈ «ចូរប្រុងប្រយ័ត្នជាមួយមនុស្សដែលបងប្អូនទុកចិត្ត» ឬ «ចូរប្រយ័ត្នពីគ្រោះថា្នក់»។ (សូមមើលៈINVALID translate/figs-metaphor)

ឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ

លោកប៉ូលនិយាយពីមនុស្សដែលបន្តសេចក្តីជំនឿក្នុងព្រះគ្រិស្តតាមរយៈសេចក្តីបង្រៀនរបស់លោកប្រៀបដូចជាពួកគេជាទាហានដែលបដិសេធមិនដកថយនៅពេលសត្រូវវាយប្រហារ។ អាចមានន័យថា ទី១ «សូមរក្សាជំនឿឲ្យបានរឹងមាំពីអ្វីដែលយើងបានបង្រៀនបងប្អូន» ឬ ទី២ «សូមរក្សាទំនុកចិត្តនឹងព្រះគ្រិស្តឲ្យបានរឹងម៉ឹុង»។ (សូមមើលៈINVALID translate/figs-metaphor)

ចូរស្តែងចេញដូចជាមនុស្សក្លាហាន

នៅក្នុងសង្គមដែលលោកប៉ូល និងពួកជំនុំរបស់លោករស់នៅ មនុស្សតែងតែធ្វើការយ៉ាងលំបាកសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយវៃប្រឆាំងតវ៉ាចំពោះជនឈ្លានពាន។ នេះអាចត្រូវបានបញ្ជាក់ឲ្យកាន់តែច្បាស់។ សូមមើលការបកប្រែផ្សេងទៀតៈ «មានទំនុលខុសត្រូវ»។ (សូមមើលៈINVALID translate/figs-metaphor)

សូមឲ្យគ្រប់ការទាំងអស់ដែលបងបងប្អូនធ្វើ ចូរធ្វើដោយសេចក្តីស្រឡាញ់

គ្រប់អ្វីដែលបងប្អូនធ្វើគួរតែបង្ហាញដល់មនុស្សថាបងប្អូនស្រឡាញ់ពួកគេ។

1 Corinthians 16:15-16

ប្រយោគភ្ជាប់

លោកប៉ូលចាប់ផ្តើមបញ្ចប់សេចក្តីក្នុងសំបុត្ររបស់លោក ហើយផ្ញើការសួរសុខទុក្ខដល់ក្រុមជំនុំផ្សេងៗទៀត ដូចជាលោក​អគី‌ឡា និង​នាង​ព្រីស៊ីល និងក្រុមជំនុំរបស់លោកប៉ូលខ្លួនឯផ្ទាស់។

ក្រុមគ្រួសាររបស់លោកស្ទេផានា

លោកស្ទេផានាជាអ្នកជឿដំបូងម្នាក់ក្នុងក្រុមជំនុំកូរិនថូស។ (សូមមើលៈINVALID translate/translate-names)

ស្រុកអាខៃ

នេះជាឈ្មោះនៃខេត្តមួយក្នុងប្រទេសក្រិក។ (សូមមើលៈINVALID translate/translate-names)

1 Corinthians 16:17-20

លោកស្ទេផានា លោកភ័រទីណាទូស និងលោកអខៃគូស

បុរសទាំងអស់នេះបើមិនមានអ្នកខ្លះជាអ្នកជឿដំបូងក្នុងក្រុមជំនុំកូរិនថូសទេ ក៏ជាចាស់ទុំក្នុងក្រុមជំនុំដែលជាក្រុមការងាររបស់លោកប៉ូលដែរ។

លោកស្ទេផានា លោកភ័រទីណាទូស និងលោកអខៃគូស

ទាំងនេះសុទ្ឋតែជាឈ្មោះមនុស្ស។ (សូមមើលៈINVALID translate/translate-names)

ពួកគេបានបំពេញឲ្យបងប្អូន ក្នុងការដែលអ្នកមិនមកបាន

ពួកគេបំពេញពីសេចក្តីពិតដែលថាបងប្អូនមិននៅទីនេះ

ដ្បិត ពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំស្រស់ថ្លា

លោកប៉ូលកំពុងនិយាយថា​ លោកទទួលបានការលើកទឹកចិត្តពីការសម្រាបសួររបស់ពួកគេ។

1 Corinthians 16:21-24

ខ្ញុំ ប៉ូល សរសេរសំបុត្រនេះជាមួយដៃរបស់ខ្ញុំផ្ទាល់

លោកប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីណែនាំទាំងទ្បាយនៅក្នុងសំបុត្រនេះគឺលោកជាអ្នកសរសេរ បើទាះជាមានអ្នករួមការងាររបស់លោកម្នាក់បានសរសរពីអ្វីដែលលោកប៉ូលបាននិយាយនៅក្នុងសំបុត្រនៅសល់ដទៃទៀតក៏ដោយ។ លោកប៉ូលបានសរសេរផ្នែកចុងក្រោយនៃសំបុត្រនេះដោយដៃរបស់លោកផ្ទាល់។

សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ

សូមឲ្យព្រះដាក់បណ្តាសាគាត់ចុះ។ សូមមើលការបកប្រែៈ «ត្រូវបណ្តាសា» នៅក្នុង ១ កូរិនថូស ១២ៈ៣(../12/03.md)។