ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Obadiah

Obadiah 1

Obadiah 1:1-2

ព្រះ‌អម្ចាស់‌់

នេះគឺជាព្រះនាមរបស់ព្រះជាម្ចាស់ដែលទ្រង់បានសំដែងដល់ប្រជារាស្រ្តរបស់ព្រះអង្គដែលមាននៅក្នុងសញ្ញាណចាស់។​ (សូមមើលៈ ​translationWord page about Yahweh concerning how to translate this.)

បាន​ចាត់អ្នក​នាំ​ពាក្យ

របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះ‌អង្គ​បាន​ចាត់អ្នក​នាំ​ពាក្យម្នាក់»។ (សូមមើលៈ INVALID translate/figs-activepassive)

ក្រោក​ឡើង

«ចូរក្រោកឡើង»​ ឃ្លានេះត្រូវបានប្រើដើម្បីប្រាប់មនុស្សអោយបានរួចរាល់។

មើល៍

របៀបផ្សេងទៀតនៃការបកប្រែៈ «មើល៍»​ ឬ «ស្តាប់» សូមប្រុងប្រយ័ត្នពីអ្វីដែលខ្ញុំនឹងប្រាប់ទៅដល់អ្នក។

នឹង​មើល‌ងាយ​អ្នកយ៉ាង​ខ្លាំង

«ជាតិសាសន៍ដទៃនឹងស្អប់អ្នក»។​ (សូមមើលៈ INVALID translate/figs-activepassive)

Obadiah 1:3-4

ព័ត៌មានទូទៅៈ

និមិត្តរបស់​អូបាឌាសំដៅលើស្រុកអេដុមតទៅមុខ។

ចិត្ត​អំនួត​របស់​អ្នក

ព្រះអម្ចាស់ប្រើផ្នែកនៃរូបកាយរបស់មនុស្សដែលភ្ជាប់ជាមួយនឹងផ្លូវអារម្មណ៏​ សំដៅអារម្មណ៍នៃអំនួតរបស់អ្នកស្រុកអេដុម។(សូមមើលៈ INVALID translate/figs-synecdoche)

នៅ​តាម​ក្រហែង​ថ្ម

«នៅតាមចន្លេាះថ្ម»។

ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ

«នៅផ្ទះរបស់អ្នកដែលបានសាងសង់ឡើងនៅលើទីទួលខ្ពស់»។

តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?

សំណួរនេះបង្ហាញថាតើសាសន៍អេដុមបានមានអារម្មណ៍សុវត្ថិភាព និងអំនួតបែបណា។​របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានសុវត្ថិភាពពីគ្រប់ពួកវាយប្រហារទាំងអស់»។(សូមមើលៈ INVALID translate/figs-rquestion)

​អ្នក​គិតថានឹងហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ

ប្រយោគទាំងពីរនេះនិយាយថាស្រុកអេដុមត្រូវបានសាងសង់ឡើងខ្ពស់ជាងអ្វីដែលអាចទៅរួច និយាយទៅវាបានសាងសង់នៅលើទីទួលដ៏ខ្ពស់។ (សូមមើលៈ INVALID translate/figs-hyperbole and INVALID translate/figs-parallelism)

យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ

អំនួតគឺទាក់ទងជាមួយនឹងកម្ពស់​ ឯការបន្ទាបខ្លួនទាក់ទងជាមួយភាពទន់ទាប។​ព្រះអម្ចាស់មានព្រះបន្ទូលថាទ្រង់នឹងទាញស្រុកអេដុមចុះ​ និយាយទៅគឺទ្រង់នឹងបន្ទាបស្រុកនេះ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងបន្ទាបឯងចុះ»។ (សូមមើលៈ INVALID translate/figs-idiom)

Obadiah 1:5-6

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែប្រទានអោយលោកអូបាឌាជាអ្នកនាំសារទៅអោយស្រុកអេដុម។

ពួក​ចោរ​ប្លន់​ចូល​មក​នៅ​ពេល​យប់

«ឬប្រសិនបើចោរបានចូលមកនៅពេលយប់»។

ចោរ

មនុស្សដែលបង្កភាពចលាចលដោយការលួចរបស់អ្នកដទៃ។

តើអ្នកនឹងបាត់បង់អ្វីខ្លះ

ព្រះអម្ចាស់បន្ថែមឃ្លានេះនៅពាក់កណ្តាលនៃប្រយោគដទៃដើម្បីបញ្ចាក់ពីការដាក់ទោសលយ៉ាងរន្ធត់នៃស្រុកអេដុម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឱ ឯងត្រូវបានបំផ្លាញទាំងស្រុង»។ (សូមមើល: INVALID translate/figs-rquestion)

តើចោរ​មិន​ត្រឹម​តែ​លួច​ឲ្យ​ល្មមសម្រាប់ខ្លួនពួកគេទេ?

របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងលួចឲ្យល្មមសម្រាប់ខ្លួនគេ»។​ (សូមមើលៈ INVALID translate/figs-rquestion)

អេសាវ​អើយ គេ​គាស់​កកាយ​​ទឹកដីអ្នក ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក

របៀបផ្សេងទៀតនៃការបកប្រែៈ «ឱ ពួកទាហានបានស្វែងរកអេសាវ ពួកគេបានតាមរកទ្រពសម្បត្តិដែលគាត់បានលាក់ទុក»។ (សូមមើលៈ INVALID translate/figs-activepassive)

គាស់​កកាយ

ការស្វែងរករបស់ដើម្បីនឹងលួចវា។

Obadiah 1:7-9

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម

សម្ព័ន្ធ​មិត្ត​របស់​អ្នក

ពាក្យថា «របស់អ្នក» សំដៅទៅលើប្រជាជននៃស្រុកអេដុម។

បណ្តេញ​អ្នក​រហូត​ដល់​ព្រំ​ដែន

«នឹងបណ្តេញអ្នកចេញពីទឹកដីរបស់ពួកគេ»។សាសន៍អេដុមព្យាយាមស្វែងរកជំរកនៅលើទឹកដីរបស់សម្ព័ន្ធមិត្តរបស់ពួកគេ ប៉ុន្តែ សម្ព័ន្ធមិត្តរបស់ពួកគេមិនអនុញ្ញាតឲ្យសាសន៍អេដុមរស់នៅលើទឹកដីរបស់ពួកគេឡើយ។

អ្នក​គ្មាន​ការ​យល់​ដឹង​អ្វី​ឡើយ

«អេដុមមិនអាចយល់ទេ»។

«តើយើងគួរមិនធ្វើទេនៅថ្ងៃនោះ» គឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពីទឹកដី​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ទឹកដី​ភ្នំ​របស់​អេសាវ?»

«នៅថ្ងៃនេាះ ព្រះអម្ចាស់មានព្រះបន្ទូល «យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពីទឹកដី​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ទឹកដី​ភ្នំ​របស់​អេសាវ?» (សូមមើលៈ INVALID translate/figs-rquestion)

មនុស្ស​ខ្លាំង​ពូកែ របស់​អ្នក​នឹង​ត្រូវ​ស្រយុត​ចិត្ត

«អ្នកចម្បាំងដ៏ខ្លាំងពូកែរបស់អ្នកនឹងមានភាពភ័យខ្លាច»។

ថេម៉ាន

ឈ្មេាះតំបន់មួយដែលមាននៅក្នុងស្រុកអេដុម។​ (សូមមើលៈ INVALID translate/translate-names)

គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវដោយ​សម្លាប់រង្គាល

របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះនៅលើភ្នំរបស់អេសាវនឹងមិនមានអ្នកណារស់នៅទីនេាះទៀតឡើយ ព្រេាះពួកទាហានបានសម្លាប់ពួកគេអស់ហើយ»។ (សូមមើលៈ INVALID translate/figs-activepassive)

ភ្នំ​របស់​អេសាវ

ទឹកដីជាច្រើនរបស់អេសាវគឺជាភ្នំ​ ដូច្នេះនេះគឺជាវិធីមួយនៃការសំដៅទៅលើទឹកដីរបស់អេសាវ។

Obadiah 1:10-11

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម។

យ៉ាកុប ជា​‌ប្អូន​របស់​អ្នក

របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលជាកូនចៅរបស់យ៉ាកុបជាពូជពង្សរបស់អ្នក»។ (សូមមើលៈ INVALID translate/figs-metonymy)

សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​អ្នក

«អ្នកនឹងទទួលបានការអាម៉ាសទាំងស្រុង»។

នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រហូត

«នឹងមិនមានជារៀងរហូត»។ (សូមមើលៈ INVALID translate/figs-activepassive)

បាន​ឈរ​មើល

«សម្លឹងមើលនឹងមិនបានជួយអ្វីទាំងអស់»។

ជ​នជាតិ​ដទៃ

ប្រជាជនដែលមកពីជាតិសាសន៍ដទៃ។

ទ្រព្យ​សម្បត្តិ​របស់​គេ

ពាក្យ «របស់គេ» ​សំដៅលើ «យ៉ាកុប» ដែលជាវិធីមួយសំដៅទៅកាន់សាសន៍អុីស្រាអែល។

ចាប់​ឆ្នោត​យក​ក្រុង​យេរូ‌សាឡិម

ឃ្លានេះមានន័យថា «ពួកគេសម្រេចចិត្តចាប់ឆ្នោតរើសអ្នកដែលអាចយករបស់មានតំលៃដែលពួកគេបានយកចេញពីទីក្រុងយេរូសាឡិម»។ (សូមមើលៈ INVALID translate/figs-idiom)

អ្នក​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ

«ដែលគិតថាអ្នកគឺជាម្នាក់ក្នុងចំណោមជនជាតិដទៃ និងសាសន៍ដទៃ»។

Obadiah 1:12-14

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម។

ទាំង​ត្រេក​អរ

«មិនត្រូវសប្បាយដោយព្រេាះ» ​ឬ​ «កុំយកភាពរីករាយដាក់ក្នុង»។

ប្អូន​របស់​អ្នក

នេះគឺជាវិធីមួយដើម្បីសំដៅលើសាសន៍អុីស្រាអែល​ ព្រេាះយ៉ាកុប ​និង​អេសាវគឺជាបងប្អូននឹងគ្នា។

ថ្ងៃ

របៀបផ្សេងទៀតនៃការបកប្រែៈ «ជាថ្ងៃដែលត្រូវដាក់ទោស» ឬ​ «ពេលវេលានៃការដាក់ទោស»។ (សូមមើលៈ INVALID translate/figs-idiom)

ទុក្ខវេទនា

«គ្រេាះមហន្តរាយ» ឬ «បញ្ហា»។

នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ

«នៅថ្ងៃដែលពួកទាហានរបស់គេបានកម្ទេចពួកគេ»។

នៅ​ថ្ងៃ​ដែល​គេ​មាន​ទុក្ខ​លំបាក

«ពីព្រេាះជាពេលវេលាដែលពួកគេកំពុងរងទុក្ខលំបាក»។

មហន្តរាយ...មហន្តរាយ...មហន្តរាយ...

ទាំងនេះគឺជាការបកប្រែខុសគ្នានៃពាក្យដូចគ្នា។ អ្នកបកប្រែគួរប្រើពាក្យតែមួយដើម្បីបកប្រែពាក្យទាំងបីនេះ។

គេ​រង​ទុក្ខ

«ដោយព្រេាះការអាក្រក់កើតឡើងចំពេាះពួកគេ»។

មិន​គួរ​ឆ្លៀត​លួច​យកទ្រព្យសម្បត្តិ របស់​គេ

«មិនត្រូវយកទ្រព្យសម្បត្តិរបស់គេ» ឬ​ «មិនលួចទ្រព្យសម្បត្តិរបស់គេ»។

ផ្លូវ​បំបែក

ជាកន្លែងដែលផ្លូវពីរនឹងមកប្រសប់គ្នា

ដើម្បី​សម្លាប់​អ្នក​ដែល​រត់​គេច​ខ្លួន

«ដើម្បីសម្លាប់សាសន៍អុីស្រាអែលដែលកំពុងព្យាយាមរត់គេចខ្លួន» ឬ​ «តាមចាប់អស់អ្នកដែលព្យាយាមរត់គេចខ្លួន» (UDB)។

មិន​គួរ​ប្រគល់​អ្នក​ដែល​នៅ​មាន​ជីវិត​រស់

«មិនត្រូវចាប់ខ្លួនអស់អ្នកដែលនៅមានជីវិតហើយប្រគល់ទៅឲ្យទាហានរបស់ពួកគេទេ»។

Obadiah 1:15-16

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម។

ដ្បិត​ ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​ជនជាតិ

​«ពេលនឹងមកដល់ឆាប់ៗនេះ ជាពេលដែលព្រះអម្ចាស់នឹងបង្ហាញដល់ប្រជាជាតិទាំងអស់ថា ទ្រង់ គឺជាព្រះអម្ចាស់»។

អ្នកបានប្រព្រឹត្តយ៉ាងណា នោះអ្នកក៏នឹងបានទទួលយ៉ាងនោះដែរ

«យើងនឹងប្រព្រឹត្តចំពោះអ្នកដូចដែលអ្នកបានធ្វើចំពោះអ្នកដទៃដែរ»។ (សូមមើលៈ INVALID translate/figs-activepassive)

ការប្រព្រឹត្តរបស់អ្នក នឹងធ្លាក់មកលើក្បាលអ្នកវិញ

ត្រង់៖ «អ្នកនឹងរងឈឺចាប់ពីផលដែលអ្នកបានប្រព្រឹត្ត»។ (សូមមើលៈ INVALID translate/figs-idiom)

ដ្បិតអ្នក

ពាក្យថា «អ្នក» សំដៅលើអ្នកស្រុកអេដុម។

ដ្បិត អ្នកបានស្រវឹង

ព្យាការីរៀបរាប់ពីមនុស្សដែលព្រះអម្ចាស់បានដាក់ទោស ដូចកំពុងផឹកការដាក់ទោសពីព្រះអម្ចាស់ ត្រង់ «ដ្បិត យើងបានដាក់ទោសអ្នកហើយ»។ (សូមើលៈ INVALID translate/figs-metaphor)

ភ្នំបរិសុទ្ធរបស់យើង

នេះជារបៀបដែលសំដៅលើ ក្រុងយេរូសាឡិម។

ប្រជាជាតិទាំងអស់ក៏នឹងផឹកជាបន្តបន្ទាប់

របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងដាក់ទោសប្រជាជាតិទាំងអស់ដោយមិនឈប់ឡើយ»។ ព្រះអម្ចាស់បានដាក់ទោសក្រុងយេរូសាឡិម ប៉ុន្តែ ព្រះអង្គបានបញ្ឈប់មុនពេលព្រះអង្គបំផ្លាញមនុស្សទាំងអស់។ យ៉ាងណាក៏ដោយ ព្រះអង្គនឹងដាក់ទោសប្រជាជាតិទាំងអស់រហូតដល់គ្មានពួកគេតទៅទៀត។

Obadiah 1:17-18

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅបន្តឲ្យលោកអូបេឌាធ្វើជាអ្នកនាំពាក្យរបស់ព្រះអង្គ។

រួចជីវិត

«រួចជីវិតពីការដាក់ទោសរបស់ព្រះអម្ចាស់»។ អ្នកទាំងនេះ គឺអស់អ្នកដែលរួចជីវិតបន្ទាប់ពីព្រះអង្គបានដាក់ទោសរួច។ (សូមមើលៈ INVALID translate/figs-explicit)

ហើយភ្នំ

ពាក្យថា «ភ្នំ» គឺសំដៅលើ «ភ្នំស៊ីយ៉ូន»។

ពូជពង្សយ៉ាកុប...យ៉ូសែបជាអណ្តាតភ្លើង

ព្រះអម្ចាស់ប្រៀបប្រដូចពូជពង្សលោកយ៉ាកុប និងលោកយ៉ូសែបទៅនឹងភ្លើង ពីព្រោះពួកគេនឹងកម្ចាត់ពូជពង្សអេសាវដូចជាភ្លើងយ៉ាងលឿន ហើយដុតកំឡោចទាំងស្រុងដូចចម្បើង។ (សូមមើលៈ INVALID translate/figs-metaphor)

ជញ្ជ្រាំង

«ចម្បើង» ឬ «អង្កាម» បំណែកនៃរុក្ខជាតិដែលស្ងួតត្រូវបោះបង់ចោលបន្ទាប់ពីបានច្រូតកាត់រួច។

ហើយភ្លើង

ពាក្យថា «ភ្លើង» សំដៅលើពូជពង្សរបស់លោកយ៉ាកុប និងយ៉ូសែប។

នឹងឆាបឆេះគេ

ពាក្យថា «គេ» សំដៅលើ កូនចៅរបស់អេសាវ ដែលជាជាតិសាសន៍អេដុម។

គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ

«គ្មានសូម្បីតែម្នាក់នៃពូជពង្សរបស់លោកអេសាវដែលនឹងនៅរស់រានមានជីវិត»។

Obadiah 1:19

បេនយ៉ាមីន

«កុលសម្ព័ន្ធបេនយ៉ាមីន» ឬ «កូនចៅបេនយ៉ាមីន»។

Obadiah 1:20-21

ពល‌ទ័ព​នៃ​កូន​ចៅ​អុីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ

«ពលទ័ពរបស់អ៊ីស្រាអែលដែលត្រូវបានគេជន្លាស»។

ពលទ័ព

ជាក្រុមមនុស្សដ៏ច្រើន។

សារិបតា

នេះជាឈ្មោះរបស់ក្រុងមួយដែលនៅជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលនៅចន្លោះក្រុងទីរ៉ុស និងក្រុងស៊ីដូន។ (សូមមើលៈ INVALID translate/translate-names)

សេផារ៉ាឌ

នេះគឺជាឈ្មោះកន្លែងមួយដែលមិនមានទីតាំងច្បាស់លាស់។ (សូមមើលៈ INVALID translate/translate-names)

អ្នកជួយសង្គ្រោះ

គឺសំដៅលើអ្នកដឹកនាំកងទ័ពអ៊ីស្រាអែលផ្សេងៗដែលព្រះជាម្ចាស់នឹងប្រើដើម្បីវាយប្រហារប្រជាជាតិអេដុម។