ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Amos

Amos 1

Amos 1:1-2

នេះជាពាក្យ...ដែលលោកអេម៉ុស...បានទទួលការបើកសម្តែង

អ្វីដែលព្រះជាម្ចាស់ធ្វើឲ្យលោកអេម៉ុសយល់តាមរយៈអ្វីដែលលោកអេម៉ុសបានឃើញ និងឮ។

ព្រះអម្ចាស់ស្រែកគ្រហឹមពីភ្នំស៊ីយ៉ូនហើយព្រះអង្គនឹងបន្លឺព្រះសូសៀងពីក្រុងយេរូសាឡឹម

ឃ្លាទាំងពីរនេះមានន័យស្រដៀងគ្នា។ ពាក្យទាំងពីរបញ្ជាក់ថា ព្រះអម្ចាស់ស្រែកគ្រហឹមខ្លាំងៗ ខណៈពេលដែលទ្រង់បានត្រៀមដើម្បីវិនិច្ឆ័យជាតិទាំងមូល។ (សូមមើលៈ INVALID translate/figs-parallelism)

ព្រះជាម្ចាស់នឹងស្រែកគ្រហឹម

ដូចជា ១) សត្វតោ ឬ ២)ផ្គរលាន់ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះអម្ចាស់

នេះគឺជាព្រះនាមរបស់ព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងដល់ប្រជារាស្ត្ររបស់ទ្រង់នៅក្នុងគម្ពីរសញ្ញាចាស់។ សូមមើលទៅក្នុងទំព័រនៃអត្ថបទសម្រាយអំពីព្រះម្ចាស់ដែលបានពាក់ព័ន្ធពីរបៀបដើម្បីសម្រូលការនេះ។

Amos 1:3-4

ដោយព្រោះអំពើបាបទាំងបី...ឬក៏បួន

«ដោយសារតែអំពើបាបដ៏ច្រើន...ឬដោយសារអំពើបាបច្រើនពេក» ឬ «ដោយសារតែ...បានប្រព្រឹត្តបាបជាច្រើន ប្រព្រឹត្តបាបច្រើនជាងខ្ញុំបានសារភាព»។ (សូមមើលៈ INVALID translate/figs-idiom)

យើងនឹងមិនព្រមលើកលែងទោសឲ្យពួកគេឡើយ

«យើងនឹងដាក់ទោសឲ្យខ្លាំងដល់មនុស្សទាំងនោះ»។ (សូមមើលៈ INVALID translate/figs-litotes)

Amos 1:5

បំបាត់ប្រជាជន

នៅទីនេះ «បំបាត់» ក៏មានដូចនឹង «កម្ទេចចោល» ឬ «កម្ចាត់ចេញ»។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រមទាំងអ្នកដែលកាន់អំណាចនៅបេតអេដែនផង

នៅក្នុងគម្ពីរបកប្រែថ្មីគឺមានន័យស្រដៀងនឹងអ្នកដែលរស់នៅតាមជ្រលងភ្នំអាវេន។

អ្នកដែលរស់នៅក្នុងតាមជ្រលងភ្នំអាវេន

នៅក្នុងគម្ពីរបកប្រែថ្មីគឺមានន័យថា «មនុស្សដែលរស់នៅជ្រលងភ្នំអេវេន»។ របកគំហើញដែលថាមាន «បុរសម្នាក់» ជាធម្មតាត្រូវបានគេសម្រួលឃ្លានេះថាជាស្តេច។

អេវេន...បេតអេដែន...ឬក៏ គៀរ

ជាឈ្មោះរបស់ទីក្រុង (សូមមើលៈ INVALID translate/translate-names)

អេដែន

គឺខុសគ្នាពីសួនអេដែន។

អ្នកដែលកាន់អំណាច

គឺជាស្តេច ឬជាប្រមុខ (សូមមើលៈ INVALID translate/figs-metonymy)

Amos 1:6-7

ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

Amos 1:8

បំបាត់

នៅទីនេះ «បំបាត់» ក៏មានដូចនឹង «កម្ទេចចោល» ឬ «កម្ចាត់ចេញ»។

ប្រជាជនទាំងអស់ដែលរស់នៅអាសដូឌ

នៅក្នុងគម្ពីរបកប្រែថ្មីខ្លះមានន័យថា «មនុស្សដែលរស់នៅក្នុងអាសដូឌ» របកគំហើញដែលមាន «ប្រជាជន» ជាធម្មតាត្រូវបានគេសម្រួលឃ្លានេះថាជាស្តេច។

អ្នកកាន់កាប់អំណាចពីក្រុងអាស្កាឡូន

នៅក្នុងគម្ពីរបកប្រែថ្មីគឺមានន័យស្រដៀងនឹងអ្នកដែលរស់នៅអាសដូឌ។

យើងនឹងលើកដៃទៅទាស់នឹងក្រុងអេក្រុន

ឬក៍ «យើងនឹងប្រឆាំងនឹងពួកអេក្រុន»។ (សូមមើលៈ INVALID translate/figs-synecdoche)

Amos 1:9-10

ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

សម្ពន្ធមេត្រីនៃភាតរភាពរបស់គេ

«កិច្ចព្រមព្រៀងដែលពួកគេបានបង្កើតឡើងដើម្បីរាប់អ្នកជាបងប្អូន»។

Amos 1:11-12

ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

ហើយចេះតែចងកំហឹងឥតឈប់ឡើយ

«ហើយកំហឹងរបស់គេបានកើតឡើងរហូតដល់ពេលឥឡូវ»។ (សូមមើល INVALID translate/figs-hyperbole)

ក្រុងបូសរ៉ា

(សូមមើលៈ INVALID translate/translate-names)

Amos 1:13

ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

Amos 1:14-15

មានសម្រែកសឹកសង្រ្គាមទាំងមានព្យុះសង្ឃរាមកយ៉ាងខ្លាំង

«ក៏មានហេតុការណ៍អាក្រក់ៗបានកើតឡើងទាំងអស់នៅក្នុងពេលតែមួយ»។ (សូមមើលៈ INVALID translate/figs-metaphor)

សម្រែកសឹកសង្រ្គាម...ព្យុះសង្ឃរា

ទាំងពីរនេះជាព្យុះយ៉ាងឃោរឃៅ។

ព្យុះសង្ឃរា

ជាព្យុះមួយដែលមានខ្យល់បក់បោកជុំវិញ។

Amos 2

Amos 2:1

ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

ផេះ

ជាកម្ទេចផេះដែលនៅសល់ ​នៅពេលដែលខ្យងសមុទ្រ និងប្រភេទថ្មផ្សេងៗដែលត្រូវបានដុតហើយ។

Amos 2:2-3

ក្រុងកេរីយ៉ុត

(សូមមើលៈ INVALID translate/translate-names)

ស្រុកម៉ូអាប់នឹងត្រូវស្លាប់

«ប្រជាជនម៉ូអាប់នឹងត្រូវស្លាប់»។ (សូមមើលៈ INVALID translate/figs-metonymy)

Amos 2:4-5

ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

សេចក្តីភូតភរបស់ពួកគេ

នៅទីនេះ ឃ្លានេះអាចមានន័យថា «ព្រះក្លែងក្លាយ» ឬ «រូបព្រះ» ។ (សូមមើលៈ INVALID translate/figs-metaphor)

វង្វេងចេញ...​ដើរចេញ

ការថ្វាយបង្គំរូបរូប គឺត្រូវបានគេប្រៀបប្រដូចទៅនឹងមនុស្សដែលកំពុងពីក្រោយព្រះក្លែងក្លាយទាំងនេះ។ (សូមមើលៈ INVALID translate/figs-metaphor)

Amos 2:6

ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបជាច្រើនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ​

សូមមើលពីរបៀបដែលអ្នកសម្រួលពាក្យទាំងនេះនៅក្នុង ជំពូក១ ខ៣។

Amos 2:7-8

ជាន់ឈ្លីជិះជាន់

អន្តរាយដោយការជិះជាន់យ៉ាងខ្លាំងក្លា ម្តងហើយម្តងទៀត។

ពួកគេរំលោភសិទ្ធិប្រជាជនតូចតាច

«ពួកមិនព្រមស្តាប់ នៅពេលដែលអ្នកដែលបានគេជិះជាន់និយាយថា ពួកគេកំពុងត្រូវបានគេប្រព្រឹត្តដាក់ដោយភាពអយុត្តិធម៌»។ (សូមមើលៈ INVALID translate/figs-idiom)

Amos 2:9-10

អ្នកដែលមានកម្ពស់ដូចដើមតាត្រៅ និងមានកម្លាំងដូចដើមម៉ៃសាក់

«ចំពោះអ្នកដែលមានកម្ពស់ខ្ពស់ដូចដើមឈើដែលខ្ពស់បំផុត នោះអ្នកនឹងមានកម្លាំងខ្លាំងដូចជាឈើដែលរឹងមាំបំផុត»។ (សូមមើលៈ INVALID translate/figs-hyperbole and INVALID translate/figs-simile)

Amos 2:11-12

ព្រះបន្ទូលរបស់ព្រះអម្ចាស់

ព្យាយាមសម្រួលពាក្យទាំងនេះឲ្យដូចគ្នានៅពេលដែលព្រះបន្ទូលទាំងនេះកើតមាននៅក្នុងព្រះគម្ពីរនេះ។

Amos 2:13-14

សូមមើល

«សូមស្តាប់» ឬ «សូមផ្តោតអារម្មណ៍ទៅលើអ្វីដែលយើងកំពុងមានបន្ទូលទៅកាន់អ្នករាល់គ្នា»។

Amos 2:15-16

អ្នកពូកែបាញ់ធ្នូនឹងមិនអាចឈរនៅបាន

«អ្នកពូកែបាញ់ធ្នូនឹងរត់ចេញឆ្ងាយ»។

អ្នកពូកែរត់នឹងរត់គេចមិនរួច

«អ្នកពូកែរត់នឹងត្រូវបានគេចាប់ខ្លួន»។

អ្នកជិះសេះក៏នឹងមិនអាចសង្រ្គោះខ្លួនបានដែរ

«អ្នកជិះសេះនឹងស្លាប់»។

ខ្លួននៅអាក្រាត

វាអាចមានន័យថា ១) រត់ចេញទៅដោយគ្មានអាវុធនៅក្នុងដៃ «ឬក៏ ២) រតចេញទៅដោយមិនស្លៀកសម្លៀកបំពាក់»។ (សូមមើល INVALID translate/figs-hyperbole)

ព្រះបន្ទូលរបស់ព្រះអម្ចាស់

សូមសម្រួលពាក្យទាំងនេះឲ្យអ្វីដែលបានសរសេរនៅក្នុងជំពូក ២:១១។

Amos 3

Amos 3:3-4

ព័ត៌មានទូទៅៈ

ព្រះជាម្ចាស់នឹងប្រទានចម្លើយនូវសំណួរទាំងនេះ នៅក្នុងជំពូក៣ ខ៧។ (សូមមើលៈ INVALID translate/figs-rquestion)

Amos 3:5-6

ព័ត៌មានទូទៅៈ

ព្រះជាម្ចាស់នឹងប្រទានចម្លើយនូវសំណួរទាំងនេះ នៅក្នុងជំពូក៣ ខ៧។ (សូមមើលៈ INVALID translate/figs-rquestion)

Amos 3:7-8

ពិតប្រាកដណាស់ នៅពេលដែលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គមិនសម្តែងការលាក់កំបាំង...ពួកព្យាការី

«ព្រះអម្ចាស់នឹងបើកសម្តែងដល់ពួក ព្យាការីជាមុនទ្រង់ធ្វើអ្វីផ្សេងទៀត»។ (សូមមើលៈ INVALID translate/figs-doublenegatives)

Amos 3:9-10

ការប្រកាសរបស់ព្រះជាម្ចាស់

សូមប្រែសម្រួលពាក្យទាំងនេះដែលអ្នកបានប្រែសម្រួលនៅក្នង ជំពូក ២:ខ១១។

Amos 3:11-12

កន្លែងដេក

ជាកៅអីធំមួយល្មមដើម្បីសម្រាក

ដោយសារតែជ្រុងនៃកន្លែងដេក គ្រាន់តែជាជ្រុងនៃគ្រែដេក

សារនេះនៅក្នុងគម្ពីរហេព្រើរគឺពិបាកយល់ណាស់ ហើយខគម្ពីរមួយចំនួនប្រែសម្រួលខុសគ្នា។ ការប្រែសម្រួលនៅក្នុង (UDB) ដែលត្រូវបានប្រេីប្រាស់នៅក្នុងខគម្ពីរមួយចំនួន ដោយប្រើដើម្បីប្រៀបធៀប។​ វាមានន័យថា មានតែអ្នកសាសន៍អ៊ីស្រាអែលនឹងត្រូវបានសង្រ្គោះ គ្រាន់តែម្ចាស់ផ្ទះម្នាក់ទេប្រហែលអាចជួយបានតែគ្រឿងសង្ហារឹមពីរឬបី នៅពេលដែលផ្ទះត្រូវបានភ្លើងឆេះ។ (សូមមើលៈ INVALID translate/figs-simile)

Amos 3:13-14

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់

សូមព្យាយាមសម្រួលពាក្យទាំងនេះឲ្យដូចគ្នា រៀងរាល់ពេល ព្រះបន្ទូលទាំងនេះមាននៅក្នុងព្រះគម្ពីរ។

ដោយព្រោះអំពើរំលង

ទាំងនេះដូចជាស្នែងគោជល់ដែលចេញពីទិសតែមួយនៅចុងកំពូល ហើយជាសញ្ញាដើម្បីបង្ហាញថាតើព្រះជាម្ចាស់អស្ចារ្យប៉ុណ្ណា។

Amos 3:15

ដំណាក់នៅរដូវរងា និងដំណាក់នៅរដូវក្តៅ

«ដំណាក់ទាំងអស់»។ (សូមមើលៈ INVALID translate/figs-merism)

ដំណាក់ភ្លុក

ធ្មេញ និងស្នែងរបស់សត្វចតុបាត។

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់

សូមសម្រួលខនេះដូចដែលអ្នកធ្លាប់បានធ្វើ នៅក្នុងជំពូក ២:១១។

Amos 4

Amos 4:1-2

អូសអ្នករាល់គ្នាចេញដោយទម្ពក់ ហើយនឹងដោតអ្នករាល់គ្នាដូចផ្លែសន្ទូច

ឃ្លាទាំងនេះ មានន័យស្រដៀងគ្នា ហើយបានបញ្ជាក់ថាសត្រូវនឹងឆក់ចាប់យកអ្នកដែលដូចដែលអ្នកចាប់ត្រី។ «យកឈ្នះលើអ្នក ហើយបង្ខំឲ្យអ្នកចេញទៅជាមួយពួកគេ» ឬ «ដាក់អ្នកនៅលើសន្ទូចដូចជាត្រី ហើយថ្ពក់អ្នកចេញទៅ»។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-metaphor)

Amos 4:3

បំបែកកំផែងក្រុងបាក់បែក

ទីកន្លែងដែលសត្រូវបានបំបែកទីក្រុងឲ្យបាក់បែកដើម្បីចូលទៅ។

អ្នករាល់គ្នានឹងត្រូវគេបោះទៅកាន់ហាម៉ូន

«ពួកគេនឹងបោះអ្នកទៅកាន់ហាម៉ូន» ឬ «សត្រូវរបស់អ្នកនឹងបង្ខំអ្នកឲ្យចាកចេញពីទីក្រុងឲ្យទៅកាន់ហាម៉ូន»។(សូមមើលៈ INVALID translate/figs-activepassive)

ហាម៉ូន

នេះប្រហែលជាទីកន្លែងដែលយើងមិនស្គាល់ ឬវាប្រហែលជាសំដៅទៅលើភ្នំហាម៉ូន ហើយនៅក្នុងខគម្ពីរថ្មីខ្លះបានបកប្រែបែបនេះឯង។ (សូមមើលៈ INVALID translate/translate-names)

នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់

នៅក្នុងឃ្លានេះ គឺត្រូវបានគេបង្ហាញថា អ្វីដែលព្រះជាម្ចាស់មានបន្ទូលពីអ្វីប្រាកដនឹងកើតឡើង។ សូមប្រែសម្រួលឃ្លានេះឲ្យដូចដែលអ្នកបានបកប្រែនៅក្នុង ជំពូក២:១១។

Amos 4:4-5

ចូរទៅបេតអែល ហើយធ្វើបាបទៅ ចូរទៅគីលកាល ហើយនាំគ្នាធ្វើបាបកាន់តែច្រើនចុះ

«ដោយសារតែអ្នកបដិសេធមិនសារភាព ការបូជាដែលអ្នកបានធ្វើនៅបេតអែល និងគីលកាល វាមានតែធ្វើឲ្យយើងខ្ញាល់ជាងនឹងទៅទៀត»។ (សូមមើល INVALID translate/figs-irony)

ចូរយកយញ្ញបូជារបស់អ្នក ......ហើយថ្វាយតង្វាយ...ចូរធ្វើយញ្ញបូជាអរព្រះគុណ......ស្រែកប្រកាសឲ្យថ្វាយតង្វាយស្ម័គ្រចិត្ត....ហើយប្រកាសប្រាប់ពួកគេ

បើសិនជាភាសារបស់អ្នកមានវិធីដើម្បីបង្ហាញថា មនុស្សបដិសេធមិនយល់ថាការធ្វើដូច្នេះនឹងធ្វើឲ្យពួកគេគ្មានលទ្ធផលល្អ ប៉ុន្តែពួកគេនឹងឈប់ធ្វើអញ្ចឹងទេ អ្នកប្រហែលជាចង់ប្រើវានៅទីនេះហើយ។ (សូមមើលៈ INVALID translate/figs-irony)

ថ្វាយតង្វាយមួយភាគដប់ជារៀងរាល់ពេលបីថ្ងៃម្ដង

ជំនួសឲ្យថ្វាយតង្វាយមួយភាគដប់ «រៀងរាល់បីថ្ងៃ» ខគម្ពីរខ្លះមាន «រៀងរាល់បីថ្ងៃ» នេះគឺដោយសារតែសាសន៍អ៊ីស្រាអែលគឺត្រូវបានឲ្យនាំយកតង្វាយមួយភាគដប់ទៅព្រះជាម្ចាស់រាល់បីថ្ងៃម្តង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានធ្វើនៅក្នុង ជំពូក ៣:១៣។

Amos 4:6-7

មានធ្មេញស្អាត

«ភាពស្រេកឃ្លាន» ឬ «ការអត់បាយ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-euphemism)

អ្នករាល់គ្នាក៏មិនព្រមវិលមករកយើងវិញ

«អ្នកមិនបានបញ្ឈប់ប្រព្រឹត្តបាបជំទាស់ប្រឆាំងនឹងយើង»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានធ្វើនៅក្នុង ជំពូក ២:១១។

Amos 4:8-9

យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់់គ្នាស្កក និងមានក្រាស៊ី

«ពេលខ្លះយើងបានប្រទានឲ្យអ្នករាល់គ្នាតិចពេក និងច្រើពេក»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-merism)

ការបំផ្លិចបំផ្លាញ

ជាជម្ងឺដែលធ្វើឲ្យដំណាំក្រៀមស្ងួត ហើយស្លាប់តែម្តង។

ដុះផ្សិត

ជាការដុះឡើងនៅរូបរាងអាក្រក់នៅលើដំណាំដែលវាស្ថិតនៅសើមយូរពេក។

អ្នករាល់គ្នាក៏មិនព្រមវិលមករកយើងវិញ

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានធ្វើនៅក្នុង ជំពូក ៦:៤។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានធ្វើនៅក្នុង ជំពូក ២:១១។

Amos 4:10-13

ធ្វើឲ្យមានក្លិនស្អុយ សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា

«ចូលទៅក្នុងបរិយាកាសដោយក្លិនស្អុយ សាយឡើងពីទីតាំងទ័ពរបស់អ្នក» ឬ «អ្នកមិនអាចគេចចេញពីការសាយភាពឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា»។

ក្លិនស្អុយ

ជាក្លិនដែលអាក្រក់ ជាពិសេសដូចជាសាកសពមនុស្សដែលស្លាប់។

អ្នករាល់គ្នាប្រៀបបានដូចជាអង្កត់អុស ដែលយកចេញពីភ្លើង

«យើងបានទាញយកអ្នករាល់គ្នាចេញពីភ្លើង ដុតអ្នកជាប់នៅភ្លើងដែលកំពុងឆេះ» ឬ «យើងនឹងឲ្យអ្នកដុតវាសិន មុនពេលដែលយើងទាញយកអ្នកចេញពីភ្លើង»។ (សូមមើលៈ INVALID translate/figs-activepassive)

អ្នករាល់គ្នាក៏មិនព្រមវិលមករកយើងវិញ

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានធ្វើនៅក្នុង ជំពូក ៦:៤។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានធ្វើនៅក្នុង ជំពូក ២:១១។

Amos 5

Amos 5:1-3

ស្ត្រីព្រហ្មចារីអុីស្រាអែលបានដូលចុះហើយ...នាងនឹងមិនអាចក្រោកឡើងបានទេ...គ្មាននរណាម្នាក់លើកនាងឡើងទេ

«ប្រជាជនអ៊ីស្រាអែលបានស្លាប់យ៉ាងឃោរឃៅ...ពួកគេនឹងមិនអាចក្រោកឡើងបានទេ...គ្មាននរណាម្នាក់អាចលើកពួកគេឡើងបានទេ»។

Amos 5:4-5

ចូរស្វែង រកយើង

«សូមចូលមករកយើងដើម្បីសុំជំនួយ»។

បេតអែល​ និងត្រូវសូន្យបាត់ទៅ

«បេតអែលនឹងត្រូវបានគេបំផ្លាញទាំងស្រុង» «មនុស្សនឹងចូលមក ហើយបំផ្លាញបេតអែល»។ (សូមមើលៈ INVALID translate/figs-euphemism)

Amos 5:6-7

ព្រះអង្គនឹងឆាបឆេះឡើងដូចជាភ្លើង

«ព្រះអង្គនឹងយាងមកដូចជាភ្លើងដែលឆាបឆេះ និងបំផ្លាញអ្វីៗតែមួយពព្រិចភ្នែក»។ (សូមមើលៈ INVALID translate/figs-simile)

ធ្វើឲ្យយុតិ្តធម៌ប្រែទៅជាពិសពុល ហើយជាន់ឈ្លីសេចក្តីសុចរិតទៀតផង

ធ្វើឲ្យការអាក្រក់ទៅជាល្អ ហើយការល្អប្រែក្លាយទៅការឥតសំខាន់។

ធ្វើឲ្យយុតិ្តធម៌ប្រែទៅជាពិសពុល

ឬ «យុត្តិធម៌ទ្វេរដង» ឬ «ធ្វើអ្វីដោយមិនគ្រាន់តែធ្វើ ប៉ុន្តែនិយាយអ្វីដែលធ្វើ»។ (សូមមើលៈ INVALID translate/figs-idiom)

ហើយជាន់ឈ្លីសេចក្តីសុចរិតទៀតផង

ឬ​ «រាប់សេចក្តីសុចរិតដូចជាការដែលឥតប្រយោជន៍ ឬដូចជាធូលី»។ (សូមមើលៈ INVALID translate/figs-idiom)

Amos 5:8-9

ផ្កាយកូនមាន់ និងផ្កាយនង្គ័ល

ហ្វូងតារា (សូមមើល INVALID translate/translate-unknown)

Amos 5:10-11

ជាន់ឈ្លឺ

«សង្កត់សង្កិនយ៉ាងធ្ងន់ធ្ងរ»។ (សូមមើលៈ INVALID translate/figs-metaphor)

Amos 5:12-13

មិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ

«មិនអនុញ្ញាត្តឲ្យជនក្រីក្រនាំយករឿងរបស់ពួកគេចូលមកជំនុំជម្រះ»។

មនុស្សឈ្លាសវៃ សុខចិត្តនៅស្ងៀម

អ្នកទាំងនោះមិនចង់មនុស្សអាក្រក់ធ្វើបាបពួកគេ នឹងមិននិយាយជំទាស់ប្រឆាំងនឹងអំពើអាក្រក់។

Amos 5:14-15

ចូរតាំងឲ្យមានយុត្តធម៌នៅត្រង់ទ្វារក្រុង

ឬ «សូមមើលឃើញថា ភាពយុត្តធម៌ត្រូវបានកើតឡើងនៅក្នុងតុលាការនៅឯទីក្រុង»។ (សូមមើលៈ INVALID translate/figs-explicit)

Amos 5:16-17

មនុស្សម្នា

វែងឆ្ងាយ សម្លេងអឺងកង សម្លេងយំសោកសង្រែង។

Amos 5:18-20

តើហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះអម្ចាស់

«អ្នកមិនគួរចង់បានថ្ងៃរបស់ព្រះជាម្ចាស់ទេ!»

ថ្ងៃនោះនឹងងងឹត មិនមែនភ្លឺទេ

«ការអាក្រក់ នឹងមិនល្អ នឹងមិនកើតឡើងនៅថ្ងៃនោះទេ»។

តើថ្ងៃរបស់ព្រះអម្ចាស់មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺទេឬ?

«ថ្ងៃរបស់ព្រះជាម្ចាស់ពិតជានឹងមិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺទេ!» ឬ «ការអាក្រក់ នឹងមិនល្អ នឹងមិនកើតឡើងនៅថ្ងៃរបស់ព្រះជាម្ចាស់ទេ!» (សូមមើលៈ INVALID translate/figs-rquestion)

Amos 5:21-22

យើងក៏មិនរីករាយនឹងពីធីបុណ្យផ្សេងៗរបស់អ្នករាល់គ្នាទេ

ពាក្យថា «ស្អប់» គឺជាពាក្យដែលមាននឹងពាក្យ «មិនរីករាយ» ពាក្យទាំងពីរនេះបញ្ជក់ពីលក្ខណនៃការមិនពេញចិត្តរបស់ព្រះជាម្ចាស់ចំពោះពីធិបុណ្យសាសនាផ្សេងៗ។ «យើងមិនរីករាយនឹងពីធីបុណ្យរបស់ជាខ្លាំង»។ (សូមមើលៈ INVALID translate/figs-doublet)

Amos 5:23-24

កងរំពង

សម្លេងមិនរីករាយ។

Amos 5:25-27

តើអ្នករាល់គ្នាមានយកយញ្ញបូជានឹងតង្វាយផ្សេងៗមកឲ្យយើងដែរឬទេ...អ៊ីស្រាអែល?

អាចមានន័យ ១) «យើងមិនបានបញ្ជាឲ្យអ្នករាល់គ្នានាំយកយញ្ញបូជាមកឲ្យយើងទេ...អ៊ីស្រាអែល!» ឬ ២) «វាមិនមែនសម្រាប់យើងទេ ការដែលអ្នកនាំយកយញ្ញបូជាមកនោះ...អ៊ីស្រាអែល!» (សូមមើលៈ INVALID translate/figs-rquestion)

ស្តេចស៊ីគុក និងគីយ៉ូន

ព្រះសាសន៍ដទៃ (សូមមើលៈ INVALID translate/translate-names)

ស្តេចគីយ៉ូន

ឬ «ស្តេចគីយ៉ុន»

Amos 6

Amos 6:1-2

ឥតខ្វល់ខ្វាយ

ដែលមានផាសុខភាព និងមិនខ្វល់ខ្វាយពីអ្វីដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យដល់ពួកគេឡើយ។

តើក្រុងទាំងនោះវិសេសជាងនគររបស់អ្នករាល់គ្នាឬ?

«ពួកគេលែងវិសេសជាងនគររបស់អ្នករាល់គ្នាហើយ» ។ (សូមមើលៈ INVALID translate/figs-rquestion)

តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?

«ទឹកដីរបស់ពួកគេតូចជាងរបស់អ្នកអ្នករាល់គ្នា» ឬ «ប្រទេសរបស់គេតូចជាងទឹកដីយូដា និងសាម៉ារី»។ (សូមមើលៈ INVALID translate/figs-rquestion)

Amos 6:3-4

រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិតហើយ

«ចូរប្រព្រឹត្តតាមអ្វីដែលព្រះជាម្ចាស់នឹងនាំមនុស្សឃោរឃៅមកដើម្បីជំនុំជម្រះអ្នក។

រាជ្យដ៏ឃោរឃៅ

«ជារាជ្យនៃសត្រូវដ៏កំណាចឃោរឃៅ»។ (សូមមើលៈ INVALID translate/figs-metonymy)

ដេក...ទម្រេតខ្លួន

សាសន៍អ៊ីស្រាអែលនៅពេលនោះ ជាធម្មតាបានហូបខណៈពេលដែលអង្គុយនៅលើកម្រាលក្រណាត់ ឬកៅធម្មតា។

គ្រែភ្លុក

«ជាគ្រែដែលក្រាលដោយភ្លុកដើម្បីធ្វើពួកគេមើលទៅមានលក្ខណៈប្រសើរ» ឬ​ «គ្រែដែលថ្លៃថ្នូរ»។

ភ្លុក

ធ្មេញ និងស្នែងរបស់សត្វចតុបាត។

ទម្រេតខ្លួន

«សម្រាកលេងដូចជាមនុស្សដែលគ្មានធ្វើការអ្វីទាំងអស់»។

កម្រាលព្រំ

កន្លែងអង្គុយដែលទន់ល្មើយ ធំគ្រប់គ្រាន់ដើម្បីសម្រាកលេង។

Amos 6:5-6

ពួកគេបានបង្កើតគ្រឿងភ្លេង

វាអាចមានន័យថា ១)ពួកគេបានបង្កើតចម្រៀងថ្មីៗ និងរបៀបលេងភ្លេង ឬក៏ ២)ពួកគេបង្កើតឧបករណ៍ភ្លេងថ្មី។

ចានគោមធំៗ

ជាចានគោមប្រើដើម្បីបម្រើនៅក្នុងព្រះវិហារ ហើយវាធំជាងចានដែលប្រើដោយមនុស្សនៅពេលញ៉ាំុអាហារ។

ពួកគេមិនព្រួយបារម្ភឡើយ

«ពួកគេមិនមានអារម្មណ៍ពិបាកចិត្ត ហើយមិនប្រព្រឹត្តដូចជាស្រលាញ់អ្នកបានស្លាប់បាត់បង់ជីវិតទៅហើយ»។

Amos 6:7-8

ព្រះបន្ទូលនៃព្រះនៃពិភពទាំងមូល

សូមប្រែសម្រួលខនេះឲ្យដូចដែលអ្នកបានប្រែនៅក្នុងជំពូក ៣:១៣។

យើងស្អប់ប្រាសាទរបស់ពួកគេ

«យើងមិនរីករាយនឹងប្រជារាស្រ្តអ៊ីស្រាអែល ដោយសារតែពួកគេជឿជាក់និងគោរពបន្ទាយថាការពារពួកគេជាងគោរពយើង»។

បន្ទាយ

ជាជញ្ជាំងដែលសង់ឡើងជុុំវិញទីក្រុងដើម្បីការពារពួកគេពីខ្មាំងសត្រូវ។ (សូមមើលៈ INVALID translate/figs-metonymy)

Amos 6:9-10

ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា នោះគាត់នឹងស្រែកសួរអ្នកដែលនៅក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?»

អត្ថន័យនៃពាក្យទាំងនេះគឺមិនច្បាស់ទេ។ ន័យដែលអាចទៅរួចគឺ ១)សាច់ញាតិរបស់ខ្លួន «គឺជាអ្នកណាម្នាក់ដែលនឹង» យកខ្លួនរបស់ពួកគេ «ហើយបូជា...សាកសព» ហើយនិយាយទៅកាន់អ្នកណាម្មាក់ដែលបានលាក់ខ្លួននៅក្នុងផ្ទះក្រោយពេលសមាជិក១០គ្រួសារបានស្លាប់។ ២) សាច់ញាតិរបស់ខ្លួន ដែល «ចូលមកដោយយកខ្លួនរបស់ពួកគេ» គឺជាបុគ្គលម្នាក់ដែលខុសពី «អ្នកដែលត្រូវបូជា.....សាកសព» រួចពួកគេបាននិយាយជាមួយគ្នានៅក្នុងផ្ទះ សាច់ញាតិរបស់ខ្លួនចូលមកដោយយកខ្លួនរបស់គេជាមួយនរណាម្នាក់ដែលនឹងបូជាសាកសពក្រោយពេលពួកគេត្រូវបានយកចេញពីផ្ទះ។ បើសិនជានៅពេលពួកគេនៅក្នុងផ្ទះ សាច់ញាតិនិយាយទៅកាន់អ្នកបូជាសាកសព «តើជាអ្នកឬ?»

បូជា

បូជាសាកសព

សាកសព

រាងកាយដែលស្លាប់

Amos 6:11

ចូរមើល៍ចុះ

«សូមស្តាប់» ឬ «សូមផ្តោតអារម្មណ៍ទៅលើអ្វីដែលយើងនឹងមានបន្ទូលទៅកាន់អ្នករាល់គ្នា»។

ផ្ទះដែលធំៗនឹងត្រូវបាក់បែកខ្ទេចខ្ទីអស់ ហើយសូម្បីតែផ្ទះតូចៗក៏ត្រូវបាក់ខ្ទេចខ្ទីអស់ដែរ

ឃ្លាទាំងពីរនេះមានន័យស្រដៀងនឹងគ្នា។ ន័យផ្ទុយរវាង «ផ្ទះធំ» ហើយ «ផ្ទះតូច» មានន័យថាការនេះសំដៅទៅលើផ្ទះទាំងអស់។ ន័យដែលអាចទៅរួច ១) ព្រះជាម្ចាស់នឹងបញ្ជាអ្នកដទៃផ្សេងទៀតដើម្បីកម្ទេចផ្ទះនីមួយៗ ឬ ២) ព្រះជាម្ចាស់ផ្ទាល់នឹងកម្ចាយផ្ទះនីមួយៗដោយអង្គទ្រង់ផ្ទាល់ ដោយមានបន្ទូលយ៉ាងសាមញ្ញ។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-merism)

ផ្ទះដែលធំៗនឹងត្រូវបាក់បែកខ្ទេចខ្ទីអស់

«សត្រូវនឹងកម្ទេចផ្ទះធំជាចំណែកៗ» (សូមមើល INVALID translate/figs-activepassive)

បាក់ខ្ទេចខ្ទី...ជាចំណែកតូចៗ

អ្នកអាចប្រើពាក្យស្រដៀងគ្នាចំពោះឃ្លាទាំងពីរនេះ។

ផ្ទះតូចនឹងត្រូវបាក់ខ្ទេចខ្ទីជាចម្រៀកៗ

«ផ្ទះតូចនឹងត្រូវបានកម្ទេចជាចំណែកតូចៗ» (សូមមើលៈ INVALID translate/figs-ellipsis)

Amos 6:12-13

ព័ត៌មានទូទៅៈ

លោកអេមុសបានប្រើសំណួរបំភ្លៃដើម្បីទាញចំណាប់អារម្មណ៍ដើម្បីស្តីបន្ទោសដូចខាងក្រោមៈ

តើសេះបោលនៅលើផ្ទាំងថ្មឬ?

វាមិនអាចទៅរួចទេដែលសេះអាចបោលនៅលើផ្ទាំងថ្ម ដោយគ្មានការឈឺចាប់។ លោកអេមុសប្រើសំណួរបំភ្លៃនេះដើម្បីស្តីបន្ទោសដល់ពួកគេចំពោះទង្វើរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-rquestion)

តើគេយកគោទៅភ្ជួរនៅលើផ្ទាំងថ្មឬ?

គោមួយមិនអាចភ្ជួរនៅលើផ្ទាំងថ្មបានទេ។ លោកអេមុសប្រើសំណួរបំភ្លៃនេះ ដើម្បីស្តីបន្ទោសដល់ពួកគេចំពោះទង្វើរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-rquestion)

តែអ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ប្រែទៅជាពិសពុល

«ប៉ុន្តែ អ្នកធ្វើឲ្យក្រិត្យវិន័យដែលធ្វើបាបដល់អ្នកគ្មានកំហុស»។ (សូមមើលៈ INVALID translate/figs-metaphor)

ហើយបង្វែរផលនៃសេចក្តីសុចរិត ទៅជាល្វីងដូចជាស្លែង

«រួចអ្នកដាក់ពិន័យដល់អស់អ្នកដែលធ្វើអ្វីដែលត្រឹមត្រូវ»។ (សូមមើលៈ INVALID translate/figs-metaphor)

ក្រុងឡូដាបា...ក្រុងកាណាអ៊ីម

គ្មាននរណាម្នាក់ដឹងពីទីកន្លែងរបស់ទីក្រុងទាំងនេះនៅឯណាទេ។ (សូមមើលៈ INVALID translate/translate-names)

Amos 6:14

សូមមើល៍

«សូមស្តាប់» ឬ «ផ្តោតអារម្មណ៍ទៅលើអ្វីដែលយើងនឹងមានបន្ទូលប្រាប់អ្នករាល់គ្នា»។

ព្រះបន្ទូលរបស់ព្រះនៃប្រភពទាំងមូល

សូមប្រែសម្រួលខនេះឲ្យដូចអ្វីដែលអ្នកបានប្រែសម្រួលនៅក្នុងជំពូក ៣:១៣។

ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា

«ចាប់ពីច្រកទ្វារខាងជើងទៅច្រកខាងត្បូងនៃប្រទេសរបស់អ្នករាល់គ្នា»។

បឹងតូច

ជាទន្លេតូចដែលហូរក្នុងអំឡុងរដូវវស្សា។

Amos 7

Amos 7:1-3

សូមមើល សូមមើល

អ្នកនិពន្ធកំពុងប្រាប់អ្នកអានថា គាត់នឹងនិយាយអ្វីដែលភ្ញាក់ផ្អើល។ ភាសារបស់អ្នកវាល់គ្នានឹងមានវិធីមួយចំពោះការនេះ។

តើលោកយ៉ាកុបនឹងរួចជីវិតដោយរបៀបណា?

«លោកយ៉ាកុបមិនអាចមានជីវិតរបស់បានទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

Amos 7:4-6

សូមមើល

អ្នកនិពន្ធកំពុងប្រាប់អ្នកអានថា គាត់នឹងនិយាយអ្វីដែលភ្ញាក់ផ្អើល។ ភាសារបស់អ្នកវាល់គ្នានឹងមានវិធីមួយចំពោះការនេះ។

តើលោកយ៉ាកុបនឹងរួចជីវិតដោយរបៀបណា?

«លោកយ៉ាកុបនឹងច្បាស់ជាមិនមានជីវិតរស់ទេ!» ឬ «សូមប្រាប់លោកយ៉ាកុបពីអ្វីដែលគាត់ត្រូវធ្វើ ដូច្នេះគាត់អាចនឹងមានជីវិតរស់!» (សូមមើលៈ INVALID translate/figs-rquestion)

Amos 7:7-8

ខ្សែប្រយោល

ខ្សែពួរស្តើងដែលមានទង្ងន់នៅខាងចុងត្រូវបានប្រើនៅក្នងអគារដើម្បីឲ្យប្រាកដថាជញ្ជាំងអាចឈរទៅលើ ​និងក្រោម។

Amos 7:9

អ៊ីសាក...អ៊ីស្រាអែល

ប្រជារាស្រ្តដែលនៅអណាចក្រខាងជើងនៃប្រទេសអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-metonymy)

Amos 7:10-11

បូជាចារ្យ

ន័យដែលអាចទៅរួច ១) លោកអម៉ាស៊ា គឺជាបូជាចារ្យតែម្នាក់គត់នៅបេតអែល ឬ ២) លោកអម៉ាស៊ាគឺជាអ្នកដឹកនាំរបស់ពួកបូជាចារ្យនៅបេតអែល។

លោកអេម៉ុសកំពុងរួមគំនិតទាស់ប្រឆាំងនឹងព្រះករុណា នៅកណ្តាលប្រជាជនអុីស្រាអែល

«លោកអេម៉ុសនៅទីនេះក្នុងទឹកដីរបស់អ៊ីស្រាអែល ហើយទ្រង់កំពុងមានគម្រោងដើម្បីធ្វើការអាក្រក់ដាក់អ្នករាល់គ្នា»។

ទឹកដីទាំងមូលនឹងមិនអាចទ្រាំបាននឹងពាក្យគាត់ឡើយ

«ប្រជារាស្រ្តប្រហែលជាជឿគាត់ បន្ទាប់មកធ្វើអ្វីដែលបំផ្លាញមនុស្សជាតិ»។

Amos 7:12-13

រកស៊ីទាយចិញ្ចឹមជីវិតនៅទីនោះចុះ

«ឃើញទេអ្នកអាចនាំប្រជារាស្ត្រមកទីនោះដើម្បីឲ្យអ្នករាល់គ្នា»។

Amos 7:14-15

អ្នកគង្វាលសត្វ

នៅទីនេះប្រហែលមានន័យថា «អ្នកដែលអាចមើលថែចៀម» ដូច្នេះហើយគេហៅគាត់ថា «អ្នកគង្វាលចៀម» នៅក្នុងជំពូក ១:១។

Amos 7:16-17

ទឹកដីមិនបរិសុទ្ធ

ឃ្លានេះសំដៅទៅលើទឹកដីបរទេសដែលជាទីដែលមនុស្សមិនទទួលស្គាល់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

Amos 8

Amos 8:1-3

សូមមើល

អ្នកនិពន្ធកំពុងប្រាប់អ្នកអានថា គាត់នឹងនិយាយអ្វីដែលភ្ញាក់ផ្អើល។ ភាសារបស់អ្នកវាល់គ្នានឹងមានវិធីមួយចំពោះការនេះ។

ព្រះបន្ទូលរបស់ព្រះនៃប្រភពទាំងមូល

សូមប្រែសម្រួលខនេះឲ្យដូចអ្វីដែលអ្នកបានប្រែសម្រួលនៅក្នុងជំពូក ៣:១៣។

នៅគ្រប់ទីកន្លែង

«នៅកន្លែងជាច្រើន»។

Amos 8:4-6

អស់អ្នកណាដែលជិះជាន់...បណ្តេញអ្នកក្រចេញ

លោកអេម៉ុសកំពុងនិយាយទៅកាន់អ្នកដែល «លក់» និង «ទីផ្សារ»។

ជិះជាន់

សូមមើលពីរបៀបដែលអ្នកប្រែសម្រួលនៅក្នុងខនេះ នៅក្នុងជំពូក​ ២ ខ៧។

ពួកគេនិយាយថា «តើពេលណាទើបផុតបុណ្យចូលខែថ្មី ដើម្បីឲ្យយើងបានលក់ស្រូវ? តើពេលណាទើបផុតបុណ្យសប្ប័ទ ដើម្បីឲ្យយើងបានលក់ភោជ្ជសាលី?»

«ពួកគេតែងតែសួរថា នៅពេលណាផុតបុណ្យចូលខែថ្មី ដូច្នេះពួកគេអាចលក់ដូរម្តងទៀតបាន ហើយនៅពេលណាថ្ងៃបុណ្យសប្ប័ទផុតទៅ ដូច្នេះ ពួកគេអាចលក់ភោជ្ជសាលី»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-quotations)

យើងនឹងបង្រួមរង្វាស់ឲ្យតូចហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង

ពាណិជ្ជករនឹងប្រើភ្នែកជញ្ជីងក្លែងក្លាយដើម្បីបង្ហាញថាចំនួននៃគ្រាប់ធញ្ញជាតិដែលពួកគេកំពុងលក់នោះច្រើនជាងចំនួនពិត ហើយចំនួននៃការចំណាយតិចជាងហ្នឹងទៀត។

មនុស្សកម្សត់ ដោយស្បែកជើងមួយគូ

«ហើយទិញមនុស្សកម្សត់ ដោយស្បែកជើងមួយគូ»។ (សូមមើលៈ INVALID translate/figs-ellipsis)

Amos 8:7-8

ព្រះអម្ចាស់បានស្បថដោយអំនួតរបស់លោកយ៉ាកុប

«ព្រះអម្ចាស់បានស្បថដោយអង្គទ្រង់ដោយបន្ទូល» ឬ «ព្រះអម្ចាស់ដែលជាព្រះរបស់លោកយ៉ាកុបដែលមានអំនួតបានស្បថ»។

ទន្លេនៅអេស៊ីប

ជាឈ្មោះផ្សេងមួយទៀតរបស់ទន្លេនីល។

Amos 8:9-10

ព្រះបន្ទូលរបស់ព្រះនៃប្រភពទាំងមូល

សូមប្រែសម្រួលខនេះឲ្យដូចអ្វីដែលអ្នកបានប្រែសម្រួលនៅក្នុងជំពូក ៣:១៣។

Amos 8:11-12

ព្រះបន្ទូលរបស់ព្រះនៃប្រភពទាំងមូល

សូមប្រែសម្រួលខនេះឲ្យដូចអ្វីដែលអ្នកបានប្រែសម្រួលនៅក្នុងជំពូក ៣:១៣។

ពួកគេនឹងដើរចុះឡើង...ហើយនឹងរត់

មានអ្នកខ្លះនឹងដើរយឺតៗ ហើយងាយនឹងដួលចុះ ដូចជាមនុស្សម្នាក់ដែលកំពុងស្រេកឃ្លាន ចំណែក អ្នកដទៃទៀតដែលនៅទីនេះ និងទីនោះនឹងដើរយ៉ាងលឿន។ (សូមមើលៈ INVALID translate/figs-merism)

ពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ពួកគេនឹងរត់ចេញពីទិសខាងជើងទៅទិសខាងកើតដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអង្គ

ន័យដែលអាចទៅរួច ១) សូមមើល UDB ២) «ពីសមុទ្រម្ខាងទៅសមុទ្រម្ខាងចេញពីទិសខាងជើងទៅទិសខាងកើត។ ពួកគេនឹងរត់ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់»។

ពីសមុទ្រម្ខាងទៅសមុទ្រម្ខាង...ពីទិសខាងជើងទៅទិសខាងកើត

ដោយសារតែបុគ្គលម្នាក់ឈរនៅបេតអែល នេះអាចជារង្វង់មួយ។ ទន្លេនៃសេចក្តីស្លាប់ (ខាងត្បូង) ទៅសមុទ្រឬមេឌីទែរ៉ាណេ (ខាងលិច) ទៅទិសខាងកើត។ (សូមមើលៈ INVALID translate/figs-merism)

Amos 8:13-14

អស់កម្លាំង

បាត់បង់ថាមពលរបស់ពួកគេ។

សោយសារតែផ្លូវទៅបឿស៊ីបានៅមាន

នេះប្រហែលជាសេចក្តីយោងមួយចំពោះផ្លូវដែលអ្នកធម្មយាត្រាអាចនឹងដើរទៅបៀស៊ីបាដើម្បីថ្វាយបង្គំគរវូបនៅទៅនោះ។

Amos 9

Amos 9:1-2

បំបែកពួកគេ

ន័យដែលអាចទៅរួច ១) បំបែកវិហារជាចំណែកតូចៗ ឬ ២) បំបែកពីចុងកំពូលនៃសរសរទាំងអស់

ទោះបើគេជីកទម្លុះទៅដល់ស្ថានមនុស្សស្លាប់ក៏ដោយ ក៏ដៃរបស់យើងនឹងអូសយកមកវិញ។ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ ក៏យើងទាញទម្លាក់មកវិញដែរ

«មិនថាកន្លែងណាដែលពួកគេព្យាយាមទៅ យើងនឹងគង់នៅទីនោះដើម្បីចាប់ពួកគេ»។ (សូមមើលៈ​figs-merism and INVALID translate/figs-hyperbole)

Amos 9:3-4

សត្វពស់

ជាសត្វសមុទ្រកំណាចឃោរឃៅដែលមិនស្គាល់ មិនមែនពស់ដែលនៅក្នុងសួនអេដែន ហើយមិនមែនជាពស់ធម្មតា។

យើងនឹងតាមមើលពួកគេ

បើសិនជាភាសារបស់អ្នកមានពាក្យដែលមានន័យជាធម្មតាថា អ្នកនិយាយចង់ធ្វើការល្អសម្រាប់អ្នកដទៃ ប៉ុន្តែ ក៏អាចត្រូវបានគេប្រើនៅពេលដែលនិយាយចង់ធ្វើបាបពួកគេផងដែរ អ្នកប្រហែលជាចង់ប្រើវានៅទីនេះដែរ។ (សូមមើលៈ INVALID translate/figs-idiom and INVALID translate/figs-irony)

មិនមែនដើម្បីការល្អទេ

ពាក្យទាំងនោះត្រូវប្រាកដថាអ្នកស្តាប់យល់ពីពាក្យថា «ដើម្បីធ្វើបាបពួកគេ»។

Amos 9:5-6

ព្រះអង្គសង់ព្រះដំណាក់ដ៏ខ្ពស់នៅលើស្ថានសួគ៌

ការទាំងនេះដំណាក់ដែលមនុស្សជំនាន់ដើមស្រមើលស្រម៉ៃចង់ទៅរាជ្សវាំងរបស់ព្រះជាម្ចាស់នៅក្នុងស្ថានសួគ៌។ ទោះបីជាយ៉ាងណា ការបកស្រាយតាមបែបទំនើបខ្លះៗចង់អានអត្ថន័យនៃនៅក្នុងគម្ពីរហេព្រើរមួយគឺ «រាជ្យវាំង» ឬ «បន្ទប់» នៅទីនេះ «ដំណាក់របស់ព្រះជាម្ចាស់» ប្រហែលជាបម្រើជាការប្រៀបសម្រាប់រាជ្យវាំងរបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metonymy)

ហើយព្រះអង្គដាក់លំហអាកាសនៅពីលើផែនដី

នៅក្នុងការប្រែសម្រួលថ្មីបកប្រែថា «ទ្រង់បានបង្កើតការគាំទ្រនៅលើផែនដី» គឺជារចនាសម្ព័ន្ធដែលផែនដីសម្រាក។

Amos 9:7-8

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

សូមប្រែសម្រួលឃ្លានេះឲ្យដូចការដែលអ្នកបានប្រែនៅក្នុងជំពូក ២:១១។

Amos 9:9-10

គេរែងអង្ករនៅក្នុងកញ្រែ្ចង តែមិនមានគ្រាប់ថ្មតូចណាមួយធ្លាក់ដល់ដីឡើយ។

រូបភាពនៅទីនេះគឺដូចជាអង្ករដែលធ្លាក់ចូលទៅក្នុងកញ្រែ្ចង ហើយមិនមានគ្រាប់ថ្មតូចៗណាមួយទេ។ របកគំហើញថ្មីខ្លះយល់ថា «មិនមានគ្រាប់ថ្មតូចៗនៅក្នងកញ្រែ្ចងទេ» មានន័យថាគ្រាប់អង្ករដែលល្អនឹងមិនធ្លាក់ចូលទៅក្នុងកញ្រែ្ចងជាមួយនឹងសម្ភារដែលគេចង់ឲ្យមាន។

កញ្រែ្ចង

ផ្ទៃមុខមួយដែលប្រហោងជាច្រើនដែលអាចឲ្យរបស់អ្វីដែលតូចៗអាចឆ្លងកាត់បាន ហើយរបស់ដែលធំៗមិនបានចេញបានទេ។

Amos 9:11-12

តង់សំណាក់...កន្លែងធ្លុះធ្លាយ...ការខូចបង់

ក្រោយពេលដែលព្រះជាម្ចាស់បំផ្លាញអាណាចក្រអ៊ីស្រាអែល វានឹងមានរាងដូចជាតង់នឹងបាក់ធ្លាក់ចុះ ជញ្ជាំងនឹងដួលប្រេះស្រាំនៅតាមកន្លែងមួយចំនួន ហើយផ្ទះនឹងត្រូវធ្លុះធ្លាយ។ (សូមមើលៈ INVALID translate/figs-metaphor)

កន្លែងធ្លុះធ្លាយ

ជាផ្នែកនៃជញ្ជាំងមួយចំនួនបានធ្លាក់បាក់ចុះ

ការខូចបង់

ជាអ្វីដែលនៅសេសសល់ នៅពេលដែលអគារត្រូវបានបំផ្លាញ។

ផ្នែកសេសសល់នៃក្រុងអេដុម

មិនថាជាផ្នែកដែលណាមួយនៃអ៊ីស្រាអែលដែលត្រូវបានគេលុកលុយ ឬក៏ជាប្រជារាស្រ្តនៅស្រុកអេដុមនោះទេ។

Amos 9:13

សូមមើល

អ្នកនិពន្ធកំពុងប្រាប់អ្នកអានថា គាត់នឹងនិយាយអ្វីដែលភ្ញាក់ផ្អើល។ ភាសារបស់អ្នកវាល់គ្នានឹងមានវិធីមួយចំពោះការនេះ។

ទឹកទំពាំងបាយជូរនឹងហូរស្រក់តាមភ្នំធំៗ​ ហើយអស់ទាំងភ្នំតូចៗ ក៏នឹងហូរមកដែរ

ឃ្លាទាំងពីរនេះមានន័យស្រដៀងគ្នា ហើយបញ្ជាក់ថាទឹកដីនោះនឹងត្រូវបង្កើតផលផ្លែ។ (សូមមើលៈ INVALID translate/figs-parallelism)

Amos 9:14-15

គ្មាននរណាអាច បណ្តេញពួកគេចេញពីទឹកដីបានទេ

«គ្មាននរណាម្នាក់អាចនឹងបណ្តេញពួកគេចេញពីទឹកបានទេ»។ (សូមមើលៈ INVALID translate/figs-activepassive) «ពួកគេនឹងរស់នៅលើទឹកដីនោះជារៀងរហូតដូចជារុក្ខជាតិដែលរក្សាឬសនៅក្នងដី»។ (សូមមើលៈ INVALID translate/figs-metaphor)