Joel
Joel 1
Joel 1:1-3
ព័ត៌មានទូទៅៈ
ព្រះមានបន្ទូលតាមរយៈលោកយ៉ូអែល ទៅកាន់ប្រជាជនអ៊ីស្រាអែល ដោយការប្រើប្រាសកំណាព្យ។ (សូមមើលៈ INVALID translate/figs-parallelism)
«ព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងមក»
«ព្រះបន្ទូលដែលព្រះអម្ចាស់ ទ្រង់មានបន្ទូល»។ (សូមមើលៈ INVALID translate/figs-idiom)
ព្រះអម្ចាស់
នេះជាព្រះនាមនៃព្រះដែលទ្រង់បានបើកសម្ដែងទៅកាន់រាស្រ្តរបស់ទ្រង់នៅក្នុងជំនាន់សញ្ញាចាស់។ សូមមើលនៅទំព័រដែលការបកប្រែពាក្យ អំពីព្រះអម្ចាស់ដែលទាក់ទងពីរបៀបបកប្រែនេះ។
លោកពេធូអែល
ឪពុករបស់លោកលោកយ៉ូអែល។ (សូមមើលៈ INVALID translate/translate-names)
តើហេតុការណ៍បែបនេះដែលកើតមាន ក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬទេ?
របៀបផ្សេងទៀតនៃការបកប្រែៈ «ហេតុការណ៍នេះមិនដែលបានកើតឡើងពីមុនមកចំពោះអ្នករាល់គ្នា ឬដូនតាអ្នករាល់គ្នាទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
Joel 1:4
ដង្កូវ
ជាក្រុមដ៏ធំនៃពពួកសត្វល្អិតដូចជាសត្វចង្រិតដែលហើរជាហ្វូង និងស៊ីផលដំណាំជាច្រើនជាអាហា (សូមមើលៈ INVALID translate/translate-unknown)
ដង្កូវ...កណ្ដូប...ចង្រិត...ក្រា
ទាំងនេះគឺផ្សេងៗគ្នា កណ្ដូបជំទង់ដែលអាចហើរបាន កណ្ដូបមានមាឌធំអាចហើរយ៉ាងងាយស្រួល កណ្ដូបដែលមានស្លាបគឺនៅខ្ចីក្នុងការហោះហើរ និងកណ្ដូបដែលទើបតែកើតមិនទាន់បានលូតលាស់ស្លាបនៅឡើយ។ សូមប្រើប្រាស់ឈ្មោះដែលនឹងងាយយល់ក្នុងភាសារបស់អ្នក។
Joel 1:5-7
ព័ត៌មានទូទៅៈ
ព្រះដាស់តឿនប្រជាជនអ៊ីស្រាអែលពីការមកដល់នៃទ័ពកណ្ដូប។
ពួកអ្នកប្រមឹកអើយ ហើយយំផង ពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរទាំងឡាយ ទ្រហោយំចុះ
ប្រសិនបើ ក្នុងភាសារបស់អ្នកមានតែមួយសំរាប់ពាក្យ «យំ» និង «ទ្រហោយំ» អ្នកអាចបង្រួមប្រយោគ «មនុស្សរាល់គ្នាដែលស្រឡាញ់ស្រាអើយ ចូរស្រែកទ្រហោយំពេលមានទុក្ខព្រួយ»។ (សូមមើលៈ INVALID translate/figs-parallelism)
ជនជាតិមួយ
ដង្កូវប្រៀបដូចជាទ័ពឈ្លានពាន។ (សូមមើលៈ INVALID translate/figs-metaphor)
ធ្មេញរបស់ពួកគេ ក៏មានថ្គាម វាបានបំផ្លាញ វាហែកសម្បក
សត្វកណ្ដូបប្រៀបដូចជាជនជាតិមួយដែលដូចជាមនុស្សម្នាក់។ អ្នកអាចសំដៅទៅលើជនជាតិមួយថា «វា» ឬក៏ចំពោះសត្វកណ្ដូបថា «ពួកគេ» ឬក៏ចំពោះអ្នកឈ្លានពានដូចជាមនុស្សម្នាក់ (ULB)។
ធ្មេញរបស់ពួកគេគឺជាធេ្មញនៃសត្វសិង្ហ ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។
ប្រយោគទាំងពីរបង្ហាញពីអត្តន័យស្រដៀងគ្នា។ យោងតាមការបញ្ជាក់ ធ្មេញរបស់សត្វកណ្ដូបមានរាងដូចធ្មេញរបស់សត្វសិង្ហ ដែលសំដៅលើភាពឃោរឃៅដែលពួកគេបំផ្លាញទាំងស្រុងនៃដំណាំនៅលើដីទាំងអស់។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-metaphor)
ទឹកដីរបស់ខ្ញុំ ដើមទំពាំងបាយជូររបស់យើង ដើមឧទម្ពររបស់យើង
ទឹកដី ដើមទំពាំងបាយជូរ និងដើមឧទម្ពរជារបស់ព្រះអម្ចាស់
Joel 1:8-10
ព័ត៌មានទូទៅៈ
ព្រះបន្តមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែល។
ទឹកដីបានធ្លាក់ចុះខ្សោយ
នៅទីនេះទឹកដីត្រូវបានិយាយ ប្រៀបដូចជាមនុស្ស។ យ៉ាងណាមិញ មានការបកប្រែកំណែផ្សេងទៀតនៅក្នុងអត្តបទនេះទៅជាពាក្យប្រៀបធៀបផ្សេង «ស្រុកកំពុងយំសោក»។ (សូមមើលៈ INVALID translate/figs-metaphor)
Joel 1:11-12
ព័ត៌មានទូទៅៈ
ព្រះបន្តមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែល។
ស្រូវឱក
ជាប្រភេទស្មៅ ដូចជាស្រូវសាលីដែលមានគ្រាប់ពូជដែលអាចយកមកធ្វើនំប័ុងបាន។ (សូមមើលៈ INVALID translate/translate-unknown)
ស្វិតក្រៀម
ស្វិតក្រៀម និងស្លាប់
ល្វា...ទទឹម...សារី
ជាប្រភេទនៃផ្លែឈើ (សូមមើលៈ INVALID translate/translate-unknown)
Joel 1:13-14
ព័ត៌មានទូទៅៈ
ព្រះមានបន្ទូលមកកាន់ពួកបូជាចារ្យក្នុងជនជាតិអ៊ីស្រាអែល។
ពួកសង្ឃអើយ! ចូរស្លៀកសំពត់ធ្មៃ ហើយពួកអ្នកដែលបម្រើនៅលើអាសនាអើយ ចូរទ្រហោរយំចុះ។ ពួកអ្នកបម្រើព្រះជាម្ចាស់អើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ចុះ។
ព្រះកំពុងតែប្រាប់ដល់ពួកបូជាចារ្យឲ្យបន្ទាបខ្លួន និងស្រែកអំពាវនាវក្នុងភាពទុក្ខព្រួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកបូជាចារ្យអើយ ចូរទួញសោក និង ទ្រហោរយំ និង បន្ទាបខ្លួនដោយការចំណាយពេលឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ចុះ»។ (សូមមើលៈ INVALID translate/figs-parallelism)
តង្វាយម្សៅ និងតង្វាយច្រួច
ជាដង្វាយទូទៅនៅក្នុងព្រះវិហារ។
ព្រះដំណាក់នៃព្រះអង្គរបស់អ្នក
ព្រះវិហារក្នុងក្រុងយេរូសាឡិម។
Joel 1:15-17
ព័ត៌មានទូទៅៈ
នេះជាអ្វីដែលព្រះនឹងមានបន្ទូលប្រាប់ទៅពួកបូជាចារ្យឲ្យនិយាយ។
តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរនិងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើងឬទេ?
របៀបផ្សេងទៀតនៃការបកប្រែៈ «យើងធ្លាប់បានឃើញការផ្គត់ផ្គង់នៃអាហារបស់យើងបានប្រើប្រាស់អស់ ហើយពួកគេបានកាត់ផ្ដាច់សេចក្ដីអំណរ និងការសប្បាយរីករាយពីព្រះដំណាក់របស់ព្រះនៃយើង»។ (សូមមើលៈ INVALID translate/figs-ellipsis និង INVALID translate/figs-activepassive)
ពីភ្នែករបស់យើង
«របស់យើងសំដៅលើប្រជាជនអ៊ីស្រាអែលទាំងអស់» ។ (សូមមើលៈ INVALID translate/figs-synecdoche)
អំណរ និងការសប្បាយរីករាយ
ពាក្យទាំងពីរនេះមានន័យដូចគ្នា។ ទាំងពីរចង្អុរបង្ហាញថា ទាំងនេះមិនមែនជាប្រភេទនៃសេចក្ដីអំណរដែលជាសកម្មភាពកើតឡើងនៅព្រះវិហារទេ។ (សូមមើលៈ INVALID translate/figs-doublet)
ដី
ដុំដី
Joel 1:18-20
ព័ត៌មានទូទៅៈ
ព្រះបន្តមានបន្ទូលប្រាប់ដល់ពួកបូជាចារ្យពីរបៀបដែលពួកគេគួរអធិស្ឋានសម្រាប់ប្រជាជនអ៊ីស្រាអែល។
ស្រែកយំ
ធ្វើសំលេងធ្ងន់ដោយសារតែការឈឺចាប់។
ភ្លើងបានឆេះ អណ្ដាតភ្លើងបានឆេះ
ប្រយោគស្រដៀងគ្នាទាំងពីនេះបង្ហាញពីទឹកដីទាំងអស់ ទាំងបានដាំដុះនិង មិនបានដាំដុះត្រូវបានបំផ្លាញ។ (សូមមើលៈ INVALID translate/figs-parallelism)
ជ្រោះ
ប្រព័ន្ធទឹកហូរតូចៗ
Joel 2
Joel 2:1-2
ព័ត៌មានទូទៅៈ
លោកយ៉ូអែលបន្តកំណាព្យដែលបានចាប់ផ្ដើមនៅក្នុងជំពូកមុន (សូមមើលៈ INVALID translate/figs-parallelism)
ផ្លុំត្រែ...សូរសញ្ញា
លោកយ៉ូអែលកំពុងតែបង្ហាញពីសារសំខាន់នៃការហៅប្រជាជនឲ្យជួបជុំគ្នាក្នុងការត្រៀមសំរាប់ការសេចក្ដីអន្តរាយដែលនឹងមក។
ថ្ងៃងងឹត ហើយមេឃស្រទំុ
ពាក្យ «ងងឹត» និង «មេឃស្រទំុ» បង្ហាញពីន័យស្រដៀងគ្នា និងចង្អុរបង្ហាញពីភាពល្អិតល្អន់នៃភាពងងឹត។ ពាក្យទាំងពីរសំដៅលើពេលវេលាមហន្តរាយ ឬក៏ការជំរំជំរះមកពីព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថ្ងៃដែលពេញដោយភាពងងឹត» ឬក៏ «ថ្ងៃជំនុំជម្រះដ៏គួឲ្យស្ញែងខ្លាច»។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metonymy)
មេឃស្រទំុ
ទាំងស្រុង ឬក៏ ងងឹតមួយផ្នែក
ថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់
ប្រយោគនេះមានន័យដូចគ្នា ហើយនិងបង្ហាញពីគំនិតនៃប្រយោគមុន។ ដូចជានៅក្នុងប្រយោគទាំងពីរ «ពពក» និង «ងងឹតយ៉ាងក្រាស់» សំដៅលើសេចក្ដីជំនុំជំរះមកពីព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថ្ងៃដែលមានពេញដោយព្យុះពពកងងឹត»។(សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metonymy)
មានជនជាតិមួយយ៉ាងធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ
របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិមួយយ៉ាងធំ ហើយខ្លាំងពូកែចុះមកពីតំបន់ភ្នំមកកាន់តំបន់រាប។ ពួកគេដើរពាសពេញដីដូចជាពន្លឺនៃព្រះអាទិត្យដែលរះ»។ (សូមមើលៈ INVALID translate/figs-simile)
មានជនជាតិមួយយ៉ាងធំ ហើយខ្លាំងពូកែ
ពាក្យ «យ៉ាងធំ» និង «ខ្លាំងពូកកែ» បង្ហាញពីន័យស្រដៀងគ្នានៅត្រង់នេះ និងបង្ហាញពីភាពខ្លាំក្លានៃកងទ័ព។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហ្វូងសត្វដង្កូវដ៏ធំ» (UDB) ឬ «ក្រុមកងទ័ពរបស់មនុស្សយ៉ាងធំ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-doublet)
Joel 2:3
ព័ត៌មានទូទៅៈ
យ៉ូអែលពណ៌នាពីការបន្តមកនៃពួកកងទ័ព។
ផែនដីប្រៀបដូចជា សួនអេដែន
សួនអេដែនជាកន្លែងដ៏ស្រស់ស្អាត។ (សូមមើលៈ INVALID translate/figs-simile)
ផែនដីប្រៀបដូចជា សួនអេដែន តែខាងក្រោយវា ប្រៀបដូចជា ទីរហោស្ថានហួតហែង
ត្រង់នេះបង្ហាញពីភាពផ្ទុយគ្នាពីការលេចមកនៃមហន្តរាយដែលកំពុងបង្កឡើងដោយភ្លើង។
Joel 2:4-5
ព័ត៌មានទូទៅៈ
ការពណ៌នានៅតែបន្តមានជាមួយនឹងសន្ធឹកនៃកងទ័ពសេះ។
សេះ
មានមាឌធំ ហើយជាសត្វដែលលឿនមានជើងបួន។ (សូមមើលៈ INVALID translate/translate-unknown)
រូបរាងរបស់វាមើលទៅដូចជាសេះ
ក្បាលនៃសត្វកណ្ដូបមើលទៅមានរាងដូចក្បាលកូនសេះ ទាំងខ្លាំងក្លា និងលឿនដូចសត្វសេះ។ (សូមមើលៈ INVALID translate/figs-simile)
ពួកវាក៏រត់ដូចជាសេះចម្បាំង
ពួកកងទ័ពផ្លាស់ប្ដូរយ៉ាងលឿន ដូចជាបុរសដែលជិះលើសេះ។ (សូមមើលៈ INVALID translate/figs-simile)
កញ្ជ្រោល
សេះកញ្ជ្រោល ឬលោតផ្លោះយ៉ាងលឿនដូចរត់។
ឮសន្ធឹកដូចរទេះចម្បាំង...ដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះ... ដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលរួចរាល់ក្នុងការចូលទៅច្បាំង
ត្រង់នេះប្រៀបប្រដូចទៅនឹងសន្ធឹកនៃទ័ពកណ្ដូប (សូមមើលៈ INVALID translate/figs-simile)
Joel 2:6-7
ព័ត៌មានទូទៅៈ
លោកយ៉ូអែលបន្តពណ៌នាពីកងទ័ពកណ្ដូបរបស់ព្រះអម្ចាស់។
ពួកគេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង
កងទ័ពនៃសត្វកណ្ដូបដែលបានពណ៌នាដូចទៅនឹងសកម្មភាពនៃកងទ័ពពិតប្រាកដ។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-simile)
កំផែង
កំផែងដែលនៅជុំវិញទីក្រុង។
Joel 2:8-9
ព័ត៌មានទូទៅៈ
ការពណ៌នានៃទ័ពកណ្ដូបរបស់ព្រះអម្ចាស់នៅតែបន្ត។
ពួកគេវាយលុកទៅមុខបំបែកអ្នកការពារ
របៀបផ្សេងទៀតនៃការបកប្រែៈ ពួកគេយកឈ្នះលើកងទ័ពដែលការពារទីក្រុង។
Joel 2:10-11
ផែនដីកក្រើកនៅមុខគេ ផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងបញ្ចេញពន្លឺ
មានសត្វកណ្ដូបជាច្រើន ផែនដីកក្រើក ផ្ទៃមេឃក៏ញ័ររន្ធត់ ហើយវាជារបស់ដែលបិតបាំងផ្ទៃមេឃមិនអាចឲ្យមើលឃើញ។ (សូមមើលៈ INVALID translate/figs-hyperbole)
ព្រះអម្ចាស់បញ្ចេញព្រះសូរសៀង
ព្រះអម្ចាស់សម្ដែងពីអំណាចរបស់ទ្រង់ និងបញ្ជាលើកងទ័ព។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់មានអំណាច»។ (សូមមើល: INVALID translate/figs-synecdoche)
ថ្ងៃដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាចណាស់
ក្នុងប្រយោគទាំងពីរនេះពណ៌នាពីអត្ថន័យតែមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យ៉ាងគួរឲ្យស្ញែងខ្លាច»។ (សូមមើលៈ INVALID translate/figs-hendiadys)
តើអ្នកណាអាចរួចជីវិតពីវាបាន?
របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាខ្លាំងក្លាគ្រប់គ្រាន់អាចគេចរួចផុតពីការជំនុំជម្រះរបស់ព្រះអម្ចាស់ទេ»។ (សូមមើល: INVALID translate/figs-rquestion)
Joel 2:12-13
ចូរនាំគ្នាបែរមករកយើងឲ្យអស់ពីចិត្ត
របៀបផ្សេងទៀតនៃការបកប្រែៈ «បែរចេញពីអំពើបាបរបស់អ្នក ហើយថ្វាយខ្លួនទាំងស្រុងមកយើង»។ (សូមមើលៈ INVALID translate/figs-metonymy)
មិនគ្រាន់តែហែកអាវខ្លួនទេ គឺត្រូវយំក្នុងចិត្ត
ហែកអាវមួយគឺជាសម្មភាពខាងក្រៅបង្ហាញពីសេចក្ដីខ្មាស់ និងការកែប្រែចិត្ត។ «ត្រូវយំក្នុងចិត្ត» សំដៅលើកិរិយាខាងក្នុងដូចជាការកែប្រែចិត្តដែរ។ (សូមមើលៈ INVALID translate/figs-idiom)
បែរចេញ
បញ្ឈប់
Joel 2:14
ប្រហែលជាព្រះអង្គនឹងលើកលែងទោស... ជាព្រះ?
«ប្រហែលជាព្រះអម្ចាស់នឹងបែរពីព្រះពិរោធរបស់ទ្រង់...ព្រះ»។ (សូមមើលៈ INVALID translate/figs-rquestion)
Joel 2:15-16
វាំងនន
បន្ទប់ ជាធម្មតានៅផ្ទះខាងមាតាបិតាជាកន្លែងដែលកូនក្រមុំនឹងរង់ចាំពិធីអាពាហ៍ពិពាហ៍របស់គេ។
Joel 2:17
មរតករបស់ព្រះអង្គ
ប្រជាជនអ៊ីស្រាអែល ជាប្រជាជនពិសេសរបស់ព្រះ។
តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលជនជាតិទាំងឡាយថា តើព្រះរបស់គេនៅឯណាវិញ?
របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនផ្សេងមិនគួរនិយាយថាព្រះនៃប្រជាជនអ៊ីស្រាអែលបានបោះបង់ចោលប្រជាជនរបស់ទ្រង់ទេ»។ (សូមមើលៈ INVALID translate/figs-rquestion).
Joel 2:18-19
ទឹកដីរបស់ព្រះអង្គ
ប្រជាជនអ៊ីស្រាអែល
ប្រជារាស្ត្ររបស់ព្រះអង្គ
ប្រជាជនអ៊ីស្រាអែល
មើល៍
ចូរប្រុងស្ដាប់នូវអ្វីដែលយើងនឹងមានបន្ទូល
ត្មះតិះដៀល
មិនមានតម្លៃគួរឲ្យគោរព
Joel 2:20
ព័ត៌មានទូទៅៈ
ព្រះបន្តសេចក្ដីសន្យារបស់ទ្រង់ទៅជនជាតិអ៊ីស្រាអែល។
ខាងជើង...ខាងកើត...ខាងលិច
ទិសដៅទាំងនេះជាទស្សននៃការរស់នៅរបស់ប្រជាជននៅក្នុងទឹកដីអ៊ីស្រាអែល។
Joel 2:21-23
ទឹកដីអើយ កុំភ័យខ្លាច
«ប្រជាជនរាល់គ្នានៅទឹកដីអើយ ចូរកុំភ័យខ្លាច»។ (សូមមើល: INVALID translate/figs-apostrophe)
ទីរហោស្ថានកំពុងលាស់ខៀវខ្ចី
រុក្ខជាតិល្អៗសម្រាប់ជាអាហារនឹងលូតលាស់លើទឹកដី។
ភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ
ភ្លៀងដើមដំបូងនៃរដូវភ្លៀងមាននៅដើមខែធ្នូ ហើយភ្លៀងចុងក្រោយក្នុងខែមេសា និងខែឧសភា។
Joel 2:24-25
ធុង
ធុងស្តុកយ៉ាងធំសម្រាប់វត្តុរាវ
ឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូបចង្រិតស៊ីបង្ខូច
គ្រាប់ពូជដែលអ្នកថែរក្សាអស់ពេញមួយឆ្នាំ តែត្រូវកណ្ដូបចង្រិតបានស៊ីអស់។
កណ្តូបចង្រិត ដង្កូវនិងក្រា
សូមមើលពីរបៀបដែលបានបកប្រែពាក្យនេះនៅក្នុងជំពូក ១:៤។
Joel 2:26-27
ព័ត៌មានទូទៅៈ
ព្រះអម្ចាស់បន្តសេចក្ដីសន្យាពីការល្អសម្រាប់ប្រជាជនអ៊ីស្រាអែល។
Joel 2:28-29
ព័ត៌មានទូទៅៈ
ព្រះអម្ចាស់បន្តសេចក្ដីសន្យាពីការល្អសម្រាប់ប្រជាជនអ៊ីស្រាអែល។
យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើង
«យើងនឹងប្រទានមកយ៉ាងសប្បុរសដូចដែលមនុស្សបង្ហូរទឹកចេញដែរ»។ (សូមមើលៈ INVALID translate/figs-metaphor)
លើមនុស្សទាំងអស់
ប្រជាជនទាំងអស់
Joel 2:30-31
ព័ត៌មានទូទៅៈ
ព្រះអម្ចាស់នៅតែបន្តមានបន្ទូលពីការដែលទ្រង់នឹងធ្វើនាពេលខាងមុខ។
ឈាម ភ្លើងនិងកម្សួលផ្សែង
«ឈាម» ជាសញ្ញាបង្ហាញពីការស្លាប់របស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការស្លាប់ ភ្លើងនិងកម្សួលផ្សែង»។ (សូមមើលៈ INVALID translate/figs-metonymy)
ព្រះចន្ទនឹងទៅជាឈាម
ពាក្យ «ឈាម» សំដៅលើពណ៌ក្រហម។ អ្នកអាចប្រើពាក្យជាកិរិយាស័ព្ទសំរាប់ប្រយោគនេះ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះចន្ទនឹងប្រែពណ៌ក្រហមដូចឈាម»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-ellipsis)
ថ្ងៃដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច
ពាក្យ«ដ៏អស្ចារ្យ» ចង្អុរបង្ហាញឲ្យពាក្យ «ស្ញែងខ្លាច» របៀបផ្សេងទៀតនៃការបកប្រែៈ «ថ្ងៃយ៉ាងអស្ចារ្យគួរស្ញែងខ្លាច»។ (សូមមើលៈ INVALID translate/figs-hendiadys)
Joel 2:32
នៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម
ត្រង់នេះសំដៅទៅលើទីកន្លែងតែមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅភ្នំស៊ីយ៉ូន ក្នុងក្រុងយេរូសាឡិម»។ (សូមមើលៈ INVALID translate/figs-doublet)
ក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ
របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅនឹងបានសង្គ្រោះ»។
អ្នកសង្គ្រោះ
ប្រជាជនដែលនៅរស់ដែលឆ្លងកាត់ព្រឹត្តិការណ៍អាក្រក់ៗគួរឲ្យស្ញែងខ្លាចដូចជាសង្គ្រាម ឬគ្រោះមហន្ដរាយ។
Joel 3
Joel 3:1-3
ព័ត៌មានទូទៅៈ
ព្រះបន្តមានព្រះបន្ទូលពីព្រឹត្តិការណ៍នាពេលអនាគត។
មើល៍
ពាក្យ «មើល៍» នៅត្រង់នេះបញ្ជាក់ន្ថែមឲ្យពាក្យដែលនៅបន្ទាប់។
នៅថ្ងៃនោះ និងនៅវេលានោះ
ប្រយោគ «នៅថ្ងៃនោះ» មានន័យដូចគ្នា និងបង្គ្រប់ន័យឲ្យប្រយោគ «នៅវេលានោះ» របៀបផ្សេងទៀតនៃការបកប្រែៈ «នៅថ្ងៃនោះ» ឬ «នៅខណៈវេលានោះ»។ (សូមមើលៈ INVALID translate/figs-doublet)
កាលយើងបានស្ដារស្រុកយូដា និងក្រុងយេរូសាឡិម ដូចដើមឡើងវិញ
របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលយើងបញ្ចូនការនិរទេសត្រលប់មកដល់ស្រុកយូដា និងក្រុងយេរូសាឡិម»។
ប្រជារាស្ត្ររបស់យើង គឺអុីស្រាអែលជាមរតករបស់យើង
ប្រយោគទាំងពីនេះចង្អុរបង្ហាញពីរបៀបដែលព្រះអម្ចាស់សម្ដែងមកថាប្រជាជនអ៊ីស្រាអែលជាប្រជាជនដ៏មានតម្លៃរបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអ៊ីស្រាអែល ជាមរតករបស់យើង»។ (សូមមើលៈ INVALID translate/figs-doublet)
គេដោះដូរក្មេងប្រុសយកស្រីពេស្យា ហើយគេលក់ក្មេងស្រី ដើម្បីទិញស្រាផឹក ហើយក៏ស្រវឹងដោយស្រានោះ
គំរូនៃកិច្ចការទាំងនេះដែលពួកគេបានធ្វើ មិនបង្ហាញពីអ្វីដែលពួកគេប្រព្រឹត្តចំពោះក្មេងទាំងពីរនាក់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយប្រព្រឹត្តការទាំងនេះ ដោយដោះដូរក្មេងប្រុសយកស្រីពេស្យា ហើយគេលក់ក្មេងស្រី ដើម្បីទិញស្រាផឹក ហើយក៏ស្រវឹងដោយស្រានោះ»។ (សូមមើលៈ INVALID translate/figs-explicit)
Joel 3:4-6
ព័ត៌មានទូទៅៈ
ព្រះមានបន្ទូលទៅប្រជាជនដែលជាប្រជាជាតិនៅព័ទ្ធជុំវិញអ៊ីស្រាអែល។
តើហេតុអ្វីបានជាអ្នកខឹងនឹងយើង
ព្រះទ្រង់ប្រើប្រាស់សំណួរនេះ ដើម្បីស្ដីបន្ទោសដល់ប្រជាជននៅក្រុុងទីរ៉ុស ក្រុងស៊ីដូន និងស្រុកភីលីស្ទីន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាមិនមានសិទ្ធិខឹងដល់យើងនោះទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ?
«តើអ្នករាល់នឹងសងសឹកនឹងយើងឬ?» ព្រះទ្រង់ប្រើប្រាស់សំណួរនេះដើម្បីធ្វើឲ្យប្រជាជនគិតអំពីអ្វីដែលពួកគេកំពុងប្រព្រឹត្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាគិតថា អ្នករាល់គ្នាអាចសងសឹកនឹងយើងបានឬ?» (សូមមើលៈ INVALID translate/figs-rquestion)
យើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច
ពាក្យ«ក្បាល» សំដៅទៅមនុស្ស។ ការសងសឹកដែលពូកគេចង់សំដៅឆ្ពោះទៅព្រះអម្ចាស់ ដែលទ្រង់នឹងធ្វើឲ្យកើតឡើងដល់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងបណ្ដាលឲ្យអ្នករាល់គ្នារងទុក្ខដោយព្រោះអ្នករាល់គ្នាព្យាយាមសងសឹកនឹងយើង»។ (សូមមើលៈ INVALID translate/figs-synecdoche and INVALID translate/figs-idiom)
ទម្លាក់
«សងសឹក» ឬ «បង់ថ្លៃ»។
Joel 3:7-8
ចេញពីទីកន្លែងដែលអ្នកបានលក់គេទៅ
ប្រជាជនអ៊ីស្រាអែលនឹងចាកចេញពីទីកន្លែងដែលពួកគេធ្លាប់ជាទាសករ ហើយត្រលប់មកទឹកដីនៃអ៊ីស្រាអែលវិញ (សូមមើល: INVALID translate/figs-explicit)
សងអំពើនោះ
របៀបផ្សេងទៀតនៃការបកប្រែៈ «យកមកវិញនូវអ្វីដែលអ្នកគួរនឹងទទួលបាន»។
ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនយូដាវិញ
របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយអំណាចនៃប្រជាជនស្រុកយូដា» ឬ «ដោយប្រជាជននៃស្រុកយូដា»។
ពួកសេបា
ប្រជាជនសេបា ហើយក៏ត្រូវបានហៅថាសេបា។ ប្រជាជននេះរស់នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/translate-names)
Joel 3:9-10
សូមត្រៀមខ្លួនចូលច្បាំង...ចូរដាស់មនុស្សខ្លាំងពូកែឡើង
ប្រយោគទាំងពីរនិយាយពីការរៀបចំកងទ័ពសម្រាប់ចូលច្បាំង។ (សូមមើលៈ INVALID translate/figs-parallelism)
ចូរដាស់មនុស្សខ្លាំងពូកែឡើង
ដាស់មនុស្សខ្លាំងពូកែឲ្យត្រៀមសំរាប់ការច្បាំង។
ចូរដំដែកផាលនង្គ័លរបស់អ្នករាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់អ្នករាល់គ្នាធ្វើជាលំពែងទៅ
ប្រយោគទាំងពីរនេះបង្ហាញន័យស្រដៀងគ្នា។ ប្រយោគទាំងពីរបង្រៀនប្រជាជនឲ្យប្រើប្រាស់ឧបករណ៍កសិកម្មទៅជាអាវុធច្បាំង (សូមមើលៈ INVALID translate/figs-parallelism)
ផាលនង្គ័ល
ឧបករណ៍ដែលប្រើប្រាស់សម្រាប់បំបែកដីដើម្បីដាំដំណាំ។
ដង្កាវ
កាំបិតដែលប្រើប្រាស់សំរាប់កាត់មែកឈើតូចៗ។
Joel 3:11
មកប្រជុំគ្នា
មកប្រជុំគ្នាដើម្បីច្បាំង (សូមមើលៈ INVALID translate/figs-explicit)
ព្រះអម្ចាស់ សូមឲ្យពួកខ្លាំងពូកែរបស់ព្រះអង្គចុះមក
ជាចំណុចកណ្ដាលនៃរាជ្យសារទៅកាន់ពួកខ្មាំងសត្រូវនៃប្រជាជនអ៊ីស្រាអែល ប្រយោគនេះបានបង្ហាញមកពីវត្តមានព្រះអម្ចាស់។ ប្រហែលជាត្រង់នេះនឹងធ្វើឲ្យពួកខ្មាំងសត្រូវស្ញែងខ្លាចដល់កងទ័ពព្រះអម្ចាស់។ (សូមមើលៈ INVALID translate/figs-apostrophe)
Joel 3:12-13
ព័ត៌មានទូទៅៈ
ព្រះអម្ចាស់បន្តមានបន្ទូលទៅប្រជាជារបស់ទ្រង់។
ត្រូវឲ្យជនជាតិទាំងប៉ុន្មានភ្ញាក់ឡើង... ជនជាតិទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ
ពាក្យ «ជនជាតិ» និង «ជនជាតិទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ» សំដៅលើជនជាតិតែមួយដែលនៅព័ទ្ធជុំវិញស្រុកយូដា។ ព្រះអម្ចាស់នឹងជំនុំជម្រះពួកគេនៅជ្រលងនៃយេហូសាផាតសម្រាប់អ្វីដែលពួកគេបានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
ចូរដាក់កណ្តៀវទៅ...ធុងបញ្ជាន់ផ្លែពេញហើយ
អាចមានន័យ ១) ការវាយដណ្ដើមលើជនជាតិដែលពេញដោយបាបប្រៀបដូចជាការចម្រូតផលដំណាំ និងគាបផ្លែទំពាំងបាយជូរ ឬ ២) ជាការជំនុំជម្រះជនជាតិដែលមានបាបដូចជាអ្នកដែលប្រមូលផលចម្រូត និងគាបផ្លែទំពាំងបាយជូរ។
ចូរដាក់កណ្តៀវទៅ ដ្បិតចម្រូតទុំហើយ
ព្រះអម្ចាស់មានបន្ទូលទៅជនជាតិថាពួកគេដូចជាទីវាលចម្ការនៃដំណាំដែលទុំត្រូវប្រមូលផល។របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរដាក់កណ្តៀវទៅ ដ្បិត ជនជាតិប្រៀបទៅនឹងការចម្រូតនៃផលដំណាំ»។ (សូមមើលៈ INVALID translate/figs-metaphor)
ចូរដាក់កណ្តៀវទៅ
បង្វិលកណ្ដៀវច្រូតកាត់ដំណាំ
កណ្តៀវ
កាំបិតកោងរាងវែងដែលមនុស្សប្រើប្រាស់សម្រាប់ច្រូតកាត់ដំណាំ។
ដំណាំទុំ
ដំណាំដែលដល់ពេលត្រូវប្រមូល
ចូរមកជាន់ផ្លែចុះ ដ្បិត ធុងបញ្ជាន់ផ្លែពេញហើយ
ព្រះអម្ចាស់មានបន្ទូលពីជនជាតិមួយដែលពួកគេដូចជាចង្កោមនៃទំពាំងបាយជូរដែលនៅក្នុងធុងបញ្ជាន់ផ្លែដែលរៀបរយសំរាប់ការច្របាច់វា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរមក កម្ទេចជនជាតិនេះ ដ្បិតពួកគេជាទំពាំងបាយជូរដែលនៅក្នុងធុងបញ្ជាន់ផ្លែ»។ (សូមមើល: INVALID translate/figs-metaphor)
ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់
ព្រះអម្ចាស់មានបន្ទូលពីអំពើអាក្រក់របស់ប្រជាជាតិមួយដែលប្រៀបទៅនឹងទឹកផ្លែឈើដែលពេញហៀរនៅក្នុងធុងដែលបានប្រមូលផល។ ធុងដែលផ្ទុកភោគផលមិនធំគ្រប់គ្រាន់ក្នុងការផ្ទុកចំនួននៃអំពើអាក្រក់ដែលបង្ហូរចូលក្នុងវានោះទេ។ (សូមមើលៈ INVALID translate/figs-metaphor)
Joel 3:14-15
មនុស្សមួយហ្វូង ហើយមនុស្សទាំងនោះ
មនុស្សមួយហ្វូងឮសន្ធឹកដោយសារតែមានហ្វូងមនុស្សច្រើន។ ការដែលនិយាយបន្ទរដោយសារតែចង់បញ្ជាក់ថាវាឮសន្ធឹកយ៉ាងខ្លាំងពីមនុស្សទាំងអស់។
ជ្រលងភ្នំនៃការជំនុំជម្រះទោស...ជ្រលងភ្នំនៃការជំនុំជម្រះទោស
ប្រយោគនេះនិយាយបន្ទរដោយព្រោះថាការជំនុំជម្រះទោសនឹងកើតមកជាពិតប្រាកដ។
Joel 3:16-17
ព្រះអម្ចាស់នឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម
ប្រយោគទាំងពីរមានន័យថា ព្រះអម្ចាស់នឹងស្រែកជាសំលេងយ៉ាងខ្ទរខ្ទារ ច្បាស់ ហើយនិងមានព្រះចេស្ដាពីក្រុងយេរូសាឡិមមក។ បើសិនជាក្នុងភាសារបស់អ្នកមានតែមួយពាក្យនោះ ពាក្យស្រែកនឹងត្រូវបានប្រើក្នុងប្រយោគនេះ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងស្រែកពីក្រុងយេរូសាឡិមមក»។ (សូមមើលៈ INVALID translate/figs-parallelism)
ព្រះអម្ចាស់នឹងស្រែកគ្រហឹម
អាចមានន័យ ១) «ព្រះអម្ចាស់នឹងស្រែកគ្រហឹមដូចសត្វសឹង្ហ» ២) «ព្រះអម្ចាស់នឹងស្រែកគ្រហឹមដូចសន្ធឹកផ្គរលាន់»។ (សូមមើលៈ INVALID translate/figs-metaphor)
ផ្ទៃមេឃ និងផែនដីកក្រើករំពើក
ព្រះអម្ចាស់ស្រែកគ្រហឹមមានអស់ទាំងព្រះចេស្ដាដែលនឹងបណ្ដាលឲ្យផ្ទៃមេឃ និងផែនដីកក្រើកញាប់ញ័រ។
ព្រះអម្ចាស់ជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអុីស្រាអែល
ប្រយោគទាំងពីរមានន័យថាព្រះអម្ចាស់នឹងថែរក្សាប្រជារាស្រ្តរបស់ទ្រង់។ ទីមាំមួនជាខែលយ៉ាងរឹងមាំដែលប្រើសម្រាប់ការពារមនុស្សកំឡុងពេលច្បាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងជាទីដ៏មាំមួនសម្រាប់ប្រជារាស្រ្តរបស់ទ្រង់»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-parallelism)
Joel 3:18-19
ព័ត៌មានទូទៅៈ
ព្រះបន្តមានបន្ទូលពីថ្ងៃនៃព្រះអម្ចាស់
ភ្នំធំៗនឹងស្រក់ស្រាទំពាំងបាយជូរផ្អែម
«ស្រាទំពាំងបាយជូរផ្អែមនឹងស្រក់មកពីភ្នំ» នេះគឺជាពក្យពន្លើសដើម្បីបង្ហាញថាទឹកដីដែលសម្បូរជីជាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លើកំពូលភ្នំនឹងមានចម្ការទំពាំងបាយជូរដែលអាចផលិតស្រាទំពាំងបាយជូរផ្អែមបានយ៉ាងច្រើន។ (សូមមើលៈ INVALID translate/figs-hyperbole)
ហើយភ្នំតូចៗនឹងហូរដោយទឹកដោះ
«ទឹកដោះនឹងហូរមកពីភ្នំតូចៗ» របៀបផ្សេងទៀតនៃការបកប្រែៈ «លើភ្នំតូចៗគោក្របី ហើយពពែនឹងផលិតទឹកដោះបានយ៉ាងច្រើន។
អស់ទាំងជ្រោះនៅទឹកដីយូដានឹងមានទឹកហូរ
ទឹកនឹងហូរមកកាត់តាមជ្រោះទាំងឡាយនៅស្រុកយូដា។
មកស្រោចស្រពជ្រលងភ្នំស៊ីទីម
«នឹងបញ្ជូនទឹកមកស្រោចស្រពជ្រលងភ្នំនាងនួន» «ស៊ីទីម» គឺជាឈ្មោះនៃទីកន្លែងនៅភាគខាងកើតនៃទន្លេយ័រដាន់ «មានន័យថាដើមនាងនួន»។ (សូមមើលៈ INVALID translate/translate-names)
ទឹកដីអេស៊ីប នឹងទៅជាបោះបង់ចោលត្រូវបំផ្លាញ
របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកដីអេស៊ីបនឹងត្រូវបំផ្លាញ ហើយប្រជាជននឹងចាកចេញ» ឬ «ប្រជាជនជាខ្មាំងសត្រូវនឹងបំផ្លាញទឹកដីអេស៊ីប ហើយប្រជាជនអេស៊ីបនឹងចាកចេញពីទឹកដីរបស់ពួកគេ»។
ស្រុកអេដុមនឹងទៅជាទីរហោស្ថាន
«ស្រុកអេដុមនឹងទៅជាទីរហោស្ថាន ហើយប្រជាជននឹងចាកចេញ»។
ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា
ព្រោះតែអំពើឃោរឃៅជាការដែលប្រជាជនអេស៊ីប និងប្រជាជនស្រុកអេដុមបានប្រព្រឹត្តចំពោះប្រជាជនយូដា។
ដ្បិត គេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅលើទឹកដីរបស់គេ
«ឈាមមនុស្សស្លូតត្រង់» សំដៅលើមនុស្សស្លូតត្រង់ដែលត្រូវបានសម្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះតែប្រជាជនអេស៊ីប និងប្រជាជនស្រុកអេដុមបានសម្លាប់មនុស្សស្លូតត្រង់នៅស្រុកយូដា»។ (សូមមើលៈ INVALID translate/figs-metonymy)
Joel 3:20-21
ព័ត៌មានទូទៅៈ
ព្រះបន្តមានបន្ទូលពីថ្ងៃនៃព្រះអម្ចាស់។
យូដានឹងរស់នៅរហូតតទៅ
វាអាចជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននឹងរស់នៅស្រុកយូដារហូតតទៅ»។ (សូមមើលៈ INVALID translate/figs-activepassive)
ក្រុងយេរូសាឡិមដែរ គឺគ្រប់ជំនាន់តរៀងទៅ
របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់ជំនាន់តរៀងទៅ ប្រជាជននឹងរស់នៅក្រុងយេរូសាឡិម»។ (សូមមើលៈ INVALID translate/figs-activepassive)
យើងនឹងសងសឹកឲ្យឈាមរបស់គេ គឺឈាមដែលយើងមិនទាន់បានសងសឹកឲ្យនៅឡើយ
របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងជំនុំជម្រះពួកខ្មាំងសត្រូវដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែល ហើយនៅតែមិនទាន់បានជំនុំជម្រះនៅឡើយ»។