ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

James

James 1

James 1:1-3

ប្រយោគភ្ជាប់

ក្រោយពីកាស្វាគមន៍របស់គាត់រួច លោកយ៉ាកុបបានប្រាប់ដល់អ្នកដែលជឿពីគោលបំណងនៃបញ្ហាគឺដើម្បីសាកល្បងពីសេចក្តីជំនឿទេ។

​ខ្ញុំ យ៉ាកុប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត

ពាក្យថា «ខ្ញុំគឺ» មានន័យថា​៖ ខ្ញុំគឺ យ៉ាកុប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត (សូមមើលៈ INVALID translate/figs-explicit)

ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបានបែកខ្ញែកគ្នា

ឃ្លានេះចង់និយាយពីគ្រិស្តបរិស័ទដែលជាជនជាតិយូដាដែលរស់នៅក្រៅទឹកដីអ៊ីស្រាអែល ក៏ដូចជាគ្រិស្តបរិស័ទទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។​ (សូមមើលៈ INVALID translate/figs-metaphor)

លោកយ៉ាកុប

លោកយ៉ាកុបជាបងប្អូនម្តាយទីទៃរបស់ព្រះយេស៊ូគ្រិស្ត

កុលសម្ព័ន្ធទាំងដប់ពីរ

ពាក្យថា៖​ «កុលសម្ព័ន្ធទាំងដប់ពីរ» ជាធម្មតាគឺសំដៅទៅលើជនជាតិអ៊ីស្រាអែលទាំងអស់ ដោយសារតែពួកគេត្រូវបានបំបែកចេញជាកុលសម្ព័ន្ធទាំងដប់ពីរ។ ផ្ទុយទៅវិញ នៅក្នុងអត្ថបទនេះ កុលសម្ព័ន្ធទាំងដប់ពីរ ក៏សំដៅទៅលើគ្រិស្តបរិស័ទជនជាតិយូដា ក៏ដូចជាគ្រិស្តបរិស័ទទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។​ កុលសម្ព័ន្ធទាំងដប់ពីរនៅទីនេះ គឺត្រូវបានគេប្រើជាឈ្មោះ ហើយ ចំនួន «ដប់ពីរ» ​គួតែត្រូវបានគេសរសេរជាតួអក្សរគឺមិនមែនជាលេខទេ។​ (សូមមើលៈ INVALID translate/figs-metaphor)

ការបែកខ្ចាត់ខ្ចាយ

ពាក្យថា៖ «ការបែកខ្ចាត់ខ្ចាយ»​ ជាទូទៅយោងទៅលើជនជាតិយូដាដែលបានបែកខ្ញែកទៅក្នុងប្រទេសដទៃផ្សេងទៀតដែលឆ្ងាយពីទឹកដីកំណើតខ្លួនឯង។ ​ទោះយ៉ាងណា នៅក្នុងបរិបទនេះ «ការបែកខ្ចាត់ខ្ចាយ»​ ក៏សំដៅទៅលើគ្រិស្តបរិស័ទជនជាតិយូដា ក៏ដូចជាគ្រិស្តបរិស័ទទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកដែរ។​ (សូមមើល INVALID translate/figs-metaphor)

ការស្វាគមន៍

កាស្វាគមន៍ជាចម្បង គឺពាក្យថា៖ «សួស្តី» ឬក៏ «ថ្ងៃល្អ»។

បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ​​វិញ។​

​«អស់អ្នកដែលមានជំនឿរបស់ខ្ញុំអើយ សូមគិតពីទុក្ខលំបាកគ្រប់បែបយ៉ាងរបស់អ្នកទាំងអស់គ្នា ដូចជាអ្វីដែលអ្នកត្រូវតែប្រារព្ធធ្វើទៅចុះ»។

ការល្បងលជំនឿរបស់បងប្អូននឹងធ្វើឲ្យបងប្អូនចេះស៊ូទ្រាំ

ឃ្លាដែលថា៖ «​ល្បងល» «​ជំនឿរបស់អ្នក» ​ និង «​ចេះស៊ូទ្រាំ» គឺជានាមដែលតំណាងឲ្យសកម្មភាព។ ព្រះជាម្ចាស់បានធ្វើការល្បងលបែបនេះ ទ្រង់បានរកឃើញពីទំហំនៃសេចក្តីជំនឿដែលពួកគេបានជឿ និងគោរពដល់ព្រះអង្គ។ អ្នកដែលមានជំនឿ គឺជា «អ្នក» ដែលជឿដល់ទ្រង់ ហើយស៊ូទ្រាំពីទុក្ខលំបាក។ នៅពេលដែលអ្នកទទួលការលំបាក ព្រះជាម្ចាស់នឹងជ្រាបពីសេចក្តីជំនឿដែលអ្នកជឿដល់់ទ្រង់។ ជាលទ្ធផល អ្នកនឹងអាចស៊ូទ្រាំ សូម្បីតែការលំបាកជាងនេះក៏ដោយ។ (សូមមើលៈ INVALID translate/figs-abstractnouns)

James 1:4-5

សូមឲ្យបងប្អូនស៊ូទ្រាំលុះដល់បានសម្រេចដើម្បីបង្កើតផលផ្លែដ៏ល្អគ្រប់លក្ខណៈ

ការស៊ូទ្រាំនេះត្រូវបានគេនិយាយហាក់ដូចជាមនុស្សដែលនៅកន្លែងធ្វើការអ៊ីចឹង។ «រៀនស៊ូទ្រាំគ្រប់ការលំបាកទាំងអស់»។ (សូមមើលៈ INVALID translate/figs-personification)

គុណសម្បត្តិល្អសព្វគ្រប់

អាចមានជំនឿលើព្រះគ្រិស្ត ហើយគោរពព្រះអង្គគ្រប់កាលៈទេសៈទាំងអស់។

ដោយមិនខ្វះខាតអ្វីសោះឡើយ

នេះអាចត្រូវគេបាននិយាយដោយភាពវិជ្ជមាន។ «មានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ» ឬក៏ «ធ្វើជាអ្វីដែលអ្នកត្រូវការធ្វើ»។ ​

ត្រូវតែទូលសូមពីព្រះជាម្ចាស់ ព្រះអង្គនឹងប្រទានឲ្យជាប្រាកដ

សូមទូលសូមពីព្រះជាម្ចាស់។ ទ្រង់នឹងប្រទានឲ្យដល់អ្នកជាប្រាកដ។

ព្រះអង្គនឹងប្រទានដោយព្រះហឫទ័យទូលាយ ដោយគ្មានបន្ទោសសោះឡើយ

ទ្រង់នឹងប្រទានឲ្យដោយព្រះហឫទ័យទូលាយដោយគ្មានបន្ទោសសោះឡើយ។

ព្រះអង្គនឹងប្រទានឲ្យ

«ព្រះអង្គនឹងធ្វើការអស្ចារ្យ» ឬ «​ព្រះអង្គនឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់អ្នក»។

James 1:6-8

ដោយសេចក្តីជំ​នឿ នោះគ្មានការ​សង្ស័យ​អ្វីទាំងអស់

ឃ្លានេះអាចត្រូវបានគេចាប់ផ្តើមដោយភាពវិជ្ជមាន ដោយភាពជាក់លាក់ប្រាកដថាព្រះអង្គនឹងឆ្លើយតប។​ (សូមមើលៈ INVALID translate/figs-doublenegatives)

ដ្បិត អ្នក​ដែល​មាន​ចិត្ត​សង្ស័យ គឺដូចជា​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់

អស់អ្នកដែលមានមន្ទិលថាព្រះជាម្ចាស់នឹងជួយគេ គឺត្រូវបានគេប្រដូចទៅនឹងទឹកនៅក្នុងសមុទ្រ ឬនៅក្នុងទឹកបឹងដ៏ធំៗដែលនៅតែរេចុះឡើងនៅក្នុងទិសដៅផ្សេងៗគ្នា។​ (សូមមើលៈ INVALID translate/figs-simile)

មាន​ចិត្ត​សង្ស័យ

គំនិត ពាក្យ «មាន​ចិត្ត​សង្ស័យ»​ សំដៅទៅលើគំនិតរបស់មនុស្សម្នាក់ៗ នៅពេលដែលគេមិនអាចធ្វើការសម្រេចចិត្តបាន។ មិនអាចសម្រេចបានថាតើគាត់នឹងដើរតាមព្រះយេសូ៊គ្រិស្ត ឬក៏អត់នោះទេ។ (សូមមើលៈ INVALID translate/figs-metaphor)

មានចិត្តមិននឹងន​ក្នុងកិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ត​

បុគ្គលម្នាក់នេះត្រូវបានគេនិយាយ ហាក់ដូចជាគាត់មិនអាចនៅហ្នឹងមួយកន្លែង ប៉ុន្តែបែរជាចេញពីកន្លែងមួយទៅកន្លែងមួយទៀត។ (សូមមើលៈ INVALID translate/figs-metaphor)

James 1:9-11

បងប្អូន​ដែល​ក្រីក្រ

អ្នកជឿដែលមិនមានលុយកាក់ច្រើន។

មានមោទនភាពដោយសារតែតំណែងខ្ពស់របស់គេ

នរណាម្នាក់ដែលព្រះជាម្ចាស់ផ្តល់កិត្តិយសគឺហាក់ដូចជាគេកំពុងឈរនៅលើកន្លែងដែលខ្ពស់មួយដូច្នោះដែរ។ (សូមមើលៈ INVALID translate/figs-metaphor)

ប៉ុន្តែ ចំពោះ​អ្នក​មាន​ទ្រព្យវិញ

«ប៉ុន្តែ ចំពោះ​អ្នក​មាន​ទ្រព្យវិញ» អាចមានន័យថា​ ១) អ្នក​មាន​ទ្រព្យគឺជាអ្នកដែលជឿលើ (UDB) ​២) អ្នក​មាន​ទ្រព្យគឺជាអ្នកដែលមិនជឿលើព្រះ។

ត្រូវបានបន្ទាបចុះ

អ្នកមានជំនឿដែលមានទ្រព្យសម្បត្តិគួរតែរីករាយ ប្រសិនបើ ព្រះជាម្ចាស់ប្រទានភាពជូរចត់ដល់គេ។ គួរតែមានអំណរដែលព្រះជាម្ចាស់បានប្រទាននូវតំណែងនោះ។ (សូមមើលៈ INVALID translate/figs-ellipsis)

ទ្រព្យសម្បត្តិរបស់អ្នក​នោះនឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កាស្មៅ

អ្នកមានទ្រព្យសម្បត្តិ គឺត្រូវបានគេប្រៀបប្រដូចទៅហ្នឹងផ្កាដែលរុះរោយ ដែលអាចរស់នៅបានតែរយៈពេលខ្លី។​ (សូមមើលៈ INVALID translate/figs-simile)

អ្នក​មាន​ក៏​នឹងត្រូវ​រុះ‌រោយ​បាត់​ទៅ​តាមរបៀបនេះ នៅត្រឹមកណ្តាលផ្លូវ

ការប្រៀបធៀបនៅកន្លែងនេះប្រហែលត្រូវបានគេបន្ត។ ដោយសារតែផ្កានឹងមិនស្លាប់ភ្លាមៗ ប៉ុន្តែ នឹងត្រូវរុះរោយក្នុងរយៈពេលខ្លី ដូច្នេះ អ្នកមានទ្រព្យសម្បត្តិប្រហែលអាចនឹងស្លាប់ភ្លាមៗ ដោយប្រើពេលតែមួយប្រព្រិចភ្នែកប៉ុណ្ណោះ។ ​(សូមមើលៈ INVALID translate/figs-simile)

James 1:12-13

ប្រយោគភ្ជាប់

លោកយ៉ាកុបបានរំលឹកអ្នកជឿដែលបានចាកចេញពីព្រះជាម្ចាស់ដោយគ្មានចំណង។ លោកបានប្រាប់ពួកគេពីវិធីដែលគេចចេញពីការប៉ុនប៉ង។

មានពរហើយ

មានសំណាង ឬ មានលាភ

ស៊ូទ្រាំនឹងការសាកល្បង

នៅរក្សាក្តីជំនឿលើព្រះជាម្ចាស់ក្នុងការលំបាក

បានជោគជ័យក្នុងការសាកល្បង

គាត់ត្រូវបានទទួលស្គាល់ដោយព្រះជាម្ចាស់។

ទទួលមកុដជីវិត

ជីវិតដ៏អស់កល្បគឺហាក់ដូចជាកម្រងផ្កាដែលត្រូវបានដាក់លើអ្នកមានជ័យជម្នះ។ «ទទួលជីវិតអស់កល្បជារង្វាន់»។​ (សូមមើលៈ INVALID translate/figs-metaphor)

តាមព្រះបន្ទូលសន្យា ចំពោះអស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់

នេះអាចត្រូវបានគេនិយាយថាយ៉ាងសកម្មថា​ ព្រះបានសន្យាប្រទានមកុដជីវិតដល់អ្នកដែលស្រឡាញ់ទ្រង់។ (សូមមើលៈ INVALID translate/figs-activepassive)

នៅពេលដែលទ្រង់ត្រូវបានសាកល្បង

«នៅពេលដែលទ្រង់ត្រូវបានសាកល្បងដោយការអាក្រក់»។

ព្រះជាម្ចាស់បានសាកល្បងខ្ញុំ

នេះអាចត្រូវបានគេនិយាយថាយ៉ាងសកម្មថា «ព្រះកំពុងព្យាយាមធ្វើឲ្យខ្ញុំធ្វើការអាក្រក់»។ (សូមមើលៈ INVALID translate/figs-activepassive)

ការអាក្រក់មិនអាច​ល្បួង​ព្រះ‌ជាម្ចាស់​បានឡើយ

នេះអាចត្រូវបានគេនិយាយថាយ៉ាងសកម្មថា «ព្រះជាម្ចាស់មិនបានសម្រេចធ្វើការអាក្រក់អ្វីទាំងអស់»។ (សូមមើល: INVALID translate/figs-activepassive)

ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ម្នាក់ដែរ

«ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ម្នាក់ឲ្យធ្វើការអាក្រក់ដែរ»។

James 1:14-16

គ្រប់គ្នាទទួលការល្បួងដោយសារបំណងចិត្ត និងភាពលោភលន់របស់ខ្លួនវិញ

បំណងចិត្តរបស់មនុស្សម្នាក់ត្រូវបានគេនិយាយ ហាក់ដូចជានរណាម្នាក់ផ្សេងទៀតដែលកំពុងអូសទាញគេឲ្យប្រព្រឹត្តបាប។ (សូមមើលៈ INVALID translate/figs-personification)

ដែលបានអូសទាញ និងលួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ

គេនៅតែបន្តនិយាយថាបំណងចិត្តរបស់ការអាក្រក់គឺហាក់ដូចជាមនុស្សទៀតដែលអាចអូសទាញនរណាចេញបាន។​ (សូមមើលៈ INVALID translate/figs-personification)

ការបោកបញ្ឆោត

ការទាក់ទាញ ការបង្ខំឲ្យនរណាម្នាក់ធ្វើការអាក្រក់។

បន្ទាប់ពីបំណងចិត្តចាប់ទុំក្នុងផ្ទៃ វានឹងសម្រាលចេញមកជាអំពើបាប ហើយក្រោយពីបាបនោះបានលូតលាស់ធំហើយ វានឹងប្រសូតជាសេចក្តីស្លាប់

គេនៅតែបន្តនិយាយថាបំណងចិត្តគឺជាមនុស្ស ពេលនេះប្រាកដណាស់ ដែលជាស្រ្តីម្នាក់ដែលមានផ្ទៃពោះជាមួយនឹងកូនតូចមួយ។ ក្មេងតូចនេះគឺត្រូវបានគេស្គាល់ថាជាអំពើបាប។ អំពើបាបគឺជាទារិការម្នាក់ទៀតដែលធំឡើង មានផ្ទៃពោះ ហើយប្រសូតជាសេចក្តីស្លាប់។ ច្រវ៉ាក់នៃការប្រៀបធៀបនេះគឺជារូបភាពរបស់នរណាម្នាក់ដែលបញ្ចប់ដោយការស្លាប់ទាំងរូបកាយ និងព្រលឹងវិញ្ញាណ ដោយសារតែការអាក្រក់ និងអំពើបាបរបស់គេ។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-metaphor)

សូម​កុំ​ចាញ់ការបោកបញ្ជោតឡើយ

«សូមកុំឲ្យនរណាម្នាក់បោកបញ្ជោតអ្នកឡើយ»​ ឬ «កុំបោកបញ្ជោតខ្លួនឯងឡើយ»។

James 1:17-18

អំណោយ​ដ៏​ល្អៗទាំងឡាយ និង​អំណោយដ៏​គ្រប់​លក្ខណៈ​

ឃ្លាទាំងពីរនេះមានន័យសំខាន់ដូចគ្នា។ លោកយ៉ាកុបប្រើឃ្លាទាំងពីរនេះដើម្បីបញ្ជាក់ថា ការល្អគឺជាបុគ្គលម្នាក់ដែលមកពីព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-doublet)

ព្រះ‌បិតានៃ​ពន្លឺ

ព្រះជាម្ចាស់ គឺជាសត្តនិករនៃពន្លឺទាំងអស់នៅលើមេឃ (ព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារា) គឺត្រូវបានគេថ្លែងថាជាបិតារបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះអង្គ​មិន​ប្រែប្រួលឡើយ សូម្បី​តែ​ស្រមោល​នៃ​ការប្រែប្រួល​ក៏​គ្មាន​ផង

រូបភាពនៃការបញ្ជាក់នេះ ព្រះជាម្ចាស់ គឺជាពន្លឺដែលមិនចេះប្រែប្រួល ដែលខុសពីព្រះអាទិត្យ​ ព្រះចន្ទ ភព និងតារាផ្សេងៗទៀតដែលឆ្លងកាត់ផ្ទៃមេឃ គឺតែងតែផ្លាស់ប្តូរពន្លឺរបស់ពួកគេ។ ព្រះជាម្ចាស់មិនដែលផ្លាស់ប្រែដូចជាព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាដែលតែងតែលិចឡើង លិចចុះ។ (សូមមើលៈ INVALID translate/figs-simile)

ព្រះអង្គ​ប្រទានដល់យើង​

ពាក្យថា "យើង"​ គឺសំដៅលើលោកយ៉ាកុប និង មនុស្សរបស់គាត់។ (សូមមើលៈ INVALID translate/figs-inclusive)

ព្រះអង្គបង្កើតយើងមក

ព្រះជាម្ចាស់បាននាំយកជីវិតដ៍អស់កល្បដល់យើង គឺជាជីវិតដែលទ្រង់បានប្រទានដល់យើង។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត

ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិតរបស់ជាម្ចាស់។ នេះគឺមានន័យថា ជាព្រះបន្ទូលដែលបានបង្កើតយើងមក។ (សូមមើលៈ INVALID translate/figs-metaphor)

ជា​ផល​ដំបូង

លោកយ៉ាកុបកំពុងប្រើគំនិតបុរាណរបស់ជនជាតិហេព្រើរនៃផលផ្លែដំបូងជាវិធីដើម្បីពន្យល់ពីតម្លៃរបស់គ្រិស្តបរិស័ទចំពោះព្រះម្ចាស់។ លោកបានបញ្ជាក់ថា នឹងមានអ្នកជឿបន្ថែមទៀតនៅក្នុងថ្ងៃអនាគត។ (សូមមើលៈ INVALID translate/figs-simile)

James 1:19-21

បងប្អូន​សុទ្ធ​តែ​ដឹង​ហើយ

ន័យដែលអាចទៅរួចគឺ ១) «ដឹងស្រាប់ហើយ» ជាបញ្ញត្តិ ដើម្បីឲ្យផ្តោតអារម្មណ៍ទៅលើអ្វីខ្ញុំបម្រុងនឹងសរសេរ ឬក៏ ២) «បងប្អូន​សុទ្ធ​តែ​ដឹង​ហើយ» ជាឃ្លាមួយដែលខ្ញុំបម្រុងនឹងរំលឹកដល់អ្នកទាំងអស់គ្នាពីអ្វីដែលអ្នកដឹងរួចហើយ។

សូមឲ្យគ្រប់គ្នារហ័សនឹង​ស្ដាប់ តែ​យឺតនឹង​និយាយ ហើយយឺតនឹង​ខឹងផងដែរ

មនុស្សគ្រប់គ្នាគួរតែស្តាប់ដោយយកចិត្តជាមុនសិន រួចពិចារណាដោយប្រុងប្រយ័ត្នពីអ្វីដែលពួកគេបាននិយាយ «យឺតនឹងនិយាយ» មិនមែនមានន័យថានិយាយយឺតៗទេ។ (សូមមើលៈ INVALID translate/figs-metaphor)

យឺតនឹង​ខឹង

«មិនងាយនឹងខឹងងាយៗ» (សូមមើលៈ INVALID translate/figs-metaphor)

កំហឹង​របស់មនុស្សមិនអាច​ធ្វើ​​តាម​សេចក្ដី​សុចរិតនៃ​ព្រះ‌ជាម្ចាស់​ឡើយ

នៅបុគ្គលម្នាក់ខឹង គេមិនអាចធ្វើតាម​សេចក្ដី​សុចរិតនៃ​ព្រះ‌ឡើយ

ចូរ​ដាក់អំពើបាប​គ្រប់​យ៉ាង និង​ចិត្តឃោរ‌ឃៅ​ឲ្យនៅមួយឡែក

អំពើបាប​ និង​ចិត្តឃោរ‌ឃៅនៅទីនេះគឺហាក់ដូចជាកម្មបទមួយដែលអាចត្រូវបានដាក់នៅមួយឡែក ឬចេញឆ្ងាយ។ (សូមមើលៈ​figs-metaphor)

ចូរ​លះ‌បង់​នូវអំពើបាប​គ្រប់​យ៉ាង និង​ចិត្តឃោរ‌ឃៅ​ទាំងនោះ​ចោលចេញ​ទៅ

កាបញ្ជាក់នៅទីនេះ «អំពើបាប​គ្រប់​យ៉ាង» និង «ចិត្តឃោរ‌ឃៅ» គឺមានន័យស្រដៀងនឹងគ្នា។ លោកយ៉ាកុបបានប្រើពាក្យទាំងនេះដើម្បីបញ្ជាក់ថាអំពើបាបវាអាក្រក់ប៉ុណ្ណោះ។ «សូមឈប់ប្រព្រឹត្តឥរិយាបថដែលជាអំពើបាបទៀត»។ (សូមមើលៈ INVALID translate/figs-doublet)

អំពើបាប​គ្រប់​យ៉ាង

នៅទីនេះ «ការអាក្រក់» គឺជា «សេចក្តីស្មោកគ្រោក ដែលសំដៅទៅលើអំពើបាប និងសេចក្តីអាក្រក់»។ (សូមមើលៈ INVALID translate/figs-metaphor)

ចូរបន្ទាបខ្លួន

«គ្មានមោទនភាព» ឬ «គ្មានការអួតអាង»។

ទទួលការបំប៉នពី​ព្រះ‌បន្ទូល

ឃ្លានេះមានន័យថា «ការបំប៉ន» មានន័យថា ដាក់អ្វីមួយនៅក្នុងរបស់អ្វីផ្សេងទៀត។ ព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងកន្លែងនេះគឺមានន័យថា ជារុក្ខជាតិដែលដុះនៅក្នុងអ្នកដែលមានជំនឿ។ «សូមគោរពនៅអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់អ្នកចុះ»។ (សូមមើលៈ INVALID translate/figs-metaphor)

ទទួលការបំប៉នពី​ព្រះ‌បន្ទូល

នៅកន្លែងនេះ «ពាក្យ» គឺជា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសំដៅទៅលើព្រះបន្ទូលនៃសេចក្តីសង្គ្រោះរបស់តាមរយៈព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អស់អ្នកដែលជឿ។ នៅពេលដែលពួកគេជឿ ព្រះជាម្ចាស់នឹងសង្រ្គោះពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)

សង្គ្រោះ​ព្រលឹង​របស់​បងប្អូន

អ្វីដែលមនុស្សត្រូវបានសង្គ្រោះ អាចត្រូវបានគេបង្កើតយ៉ាងពិតប្រាកដមែន។ «ជួសសង្គ្រោះអ្នកពីការជំនុំជម្រះរបស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)

ព្រលឹងវិញ្ញាណ

ពាក្យថា «ព្រលឹង» នៅកន្លែងនេះគឺសំដៅទៅបុគ្គលម្នាក់ៗ។ (សូមមើលៈ INVALID translate/figs-synecdoche)

James 1:22-25

ចូរ​ធ្វើ​តាម​ព្រះ‌បន្ទូល

ពួកគេត្រូវធ្វើតាមអ្វីដែលជាបញ្ញត្តិរបស់ព្រះជាម្ចាស់។ (សូមមើល INVALID translate/figs-metonymy)

បញ្ឆោត​ចិត្ត​ខ្លួនឯង

«បោកបញ្ឆោតខ្លួនឯង»

អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​មិន​ប្រតិបត្តិតាម អ្នក​នោះ​ប្រៀប​ដូចជា​មនុស្ស​ ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន

បុគ្គលដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ តែមិនបានគោរពតាមអ្នក​នោះ​ប្រៀប​ដូចជា​មនុស្ស​ ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន ក្រោយមកក៍ភ្លេចថាខ្លួនឯងដូចអ្វីនោះទេ។ (សូមមើលfigs-simile)

មុខរបស់ខ្លួនឯង

មុខរបស់ខ្លួនឯងដូចអ្វីឲ្យប្រាកដ

ពិនិត្យ​មើល​ខ្លួនឯងរួច​ហើយ ស្រាប់តែភ្លេចទៅវិញភ្លាម

បុគ្គលដែលពិនិត្យមើលមុខខ្លួនឯងហើយ ស្រាប់តែភ្លេចទៅវិញ នោះប្រៀបដូចជាមនុស្សដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ស្រាប់ភ្លេចពីអ្វីដែលគេបានឮ។

អ្នកដែលមើលដោយយកចិត្តទុកដាក់ ចំពោះក្រឹត្យវិន័យ

ឃ្លានេះបន្តថា រូបភាពនៃក្រិតវិន័យប្រៀបដូចជាកញ្ចក់។ (សូមមើល INVALID translate/figs-simile)

សេរីភាពដ៏គ្រប់លក្ខណៈ

«ក្រិតវិន័យដ៏គ្រប់លក្ខណៈបានអនុញ្ញាត្តិឲ្យមនុស្សធ្វើអ្វីដេោយសេរី។»

អ្នក​នោះ​នឹង​បានពរក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​

នេះត្រូវបានគេនិយាយតាមបែបសកម្មថា «ព្រះជាម្ចាស់នឹងប្រទានពរដល់អ្នកនោះដែលធ្វើតាមក្រឹតវិន័យរបស់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-activepassive)

James 1:26-27

គិត​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា

«គិត​ថា​ខ្លួន​ឯងជាអ្នកថ្វាយបង្គំព្រះយ៉ាងត្រឹមត្រូវ»។

អណ្ដាត​ខ្លួនឯង

ការគ្រប់អណ្តាតខ្លួនឯង សំដៅលើការគ្រប់គ្រងលើសម្ដីរបស់ខ្លួនឯង «អ្វីដែលទ្រង់មានបន្ទូល» (សូមមើលៈ INVALID translate/figs-metonymy)

ការបោកបញ្ឆោត

«ការបោកបញ្ឆោត» ឬ «ការយល់ខុស»។

ចិត្តរបស់ខ្លួនឯង

នៅទីនេះ «ចិត្ត» សំដៅទៅលើជំនឿ ឬ គំនិតរបស់គេ «ខ្លួនឯង»។ (សូមមើលៈ INVALID translate/figs-metonymy)

សាសនារបស់ខ្លួនឯងគឺគ្មានតម្លៃ

«គាត់ថ្វាយបង្គំព្រះដោយឥតប្រយោជន៍»។

វិសុទ្ធ និងគ្មានកន្លែងបន្ទោស

លោកយ៉ាកុបនិយាយពីសាសនា ដែលជាវិធីមួយសម្រាប់ថ្វាយបង្គំព្រះ តាមរយៈរូបកាយដ៏វិសុទ្ធ ហើយគ្មានទាស់សោះឡើយ។ ទាំងនេះជាវិធីបុរាណសម្រាប់ជនជាតិយ៉ូដាដែលនិយាយពីអ្វីដែលអាចទៅរួចចំពោះព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-doublet and INVALID translate/figs-metaphor)

នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌បិតា

មានទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

ក្មេង​កំព្រា

«ក្មេង​កំព្រា»

ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក

ស្រ្តីដែលមានទុក្ខលំបាកដោយសារតែស្វាម៉ីបានស្លាប់បង់ជីវិត។

រក្សា​ខ្លួន​ឲ្យ​ល្អ ចៀសចេញពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ

សូមកុំអនុញ្ញាត្តិឲ្យការអាក្រក់ក្នុងលោកីយធ្វើឲ្យអ្នកប្រព្រឹត្តិអំពើបាប។ (សូមមើលៈ INVALID translate/figs-metaphor)

James 2

James 2:1-4

ប្រយោគភ្ជាប់

លោកយ៉ាកុបនៅតែបន្តប្រាប់ដល់អ្នកមានជំនឿជនជាតិយូដាដែលបានបែកខ្ញែកពីរបៀបរស់នៅដោយការស្រឡាញ់អ្នកដទៃ ហើយរំលឹកពួកគេកុំឲ្យយកចិត្តអ្នកមានជាងបងប្អូនជាទីទាល់ក្រ។

បងប្អូនរបស់ខ្ញុំអើយ

លោកយ៉ាកុបបានពិចារណាពីអ្នកដែលស្តាប់គាត់ដែលបានក្លាយជាអ្នកជឿជនជាតិយូដា។ «អស់អ្នកដែលមានជំនឿរបស់យើងអើយ» ឬ «បងប្អូននៅក្នុងព្រះគ្រិស្តរបស់ខ្ញុំអើយ»។

សូមមានជំនឿ​លើ​ព្រះអម្ចាស់ព្រះ‌យេស៊ូ​គ្រិស្ដនៃយើង

ការដែលមានជំនឿលើព្រះគ្រិស្តគឺហាក់ដូចជាកម្មបទមួយដែលយើងអាចកាន់បាន។(សូមមើលៈ INVALID translate/figs-metaphor)

ព្រះអម្ចាស់ព្រះ‌យេស៊ូ​គ្រិស្ដនៃយើង

ពាក្យថា «របស់យើង» រួមទាំង លោកយ៉ាកុបនិងអ្នកដែលស្តាប់លោកទាំងអស់។ (សូមមើលៈ INVALID translate/figs-inclusive)

ដោយក្តីអនុគ្រោះដល់មនុស្សមួយចំនួន

បំណងដែលជួយមនុស្សមួយចំនួនជាងអ្នកណាផ្សេងទៀត

ឧបមា​ថា នរណាម្នាក់

លោកយ៉ាកុបបានផ្តើមពន្យល់ពីស្ថានភាពនៃទីកន្លែងមួយដែលអ្នកដែលអ្នកមានជំនឿប្រហែលជាផ្តល់កិត្តិយសដល់អ្នកមានជាងអ្នកក្រ។ (សូមមើលៈ INVALID translate/figs-hypo)

ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ស្អាត

«ស្លៀកពាក់ដូចជាអ្នកមាន»

មក​អង្គុយនៅទី​នេះជា​កន្លែង​ថ្លៃថ្នូរ

មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​នេះ

ចូលអ្នកឈរនៅទីនោះ

ចូលទៅទីកន្លែងដែលគ្មានកិត្តិយស

មក​អង្គុយ​នៅខាង​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើងវិញ

ចូលទៅទីកន្លែងដែលបន្ទាបខ្លួន

តើ​ធ្វើបែបនេះបងប្អូនមិនមែន​លំអៀងទេឬអី? តើបងប្អូនមិនបាន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬអី?

លោកយ៉ាកុបកំពុងប្រើសំណួរបំភ្លៃដើម្បីបង្រៀន ព្រមទាំងអាចស្តីបន្ទោសដល់អ្នកអានរបស់គាត់។ «អ្នកកំពុងវិនិច្ឆ័យក្នុងចំណោមអ្នករាល់គ្នា ហើយកំពុងតែវិនិច្ឆ័យគេ​ដោយ​គំនិត​អាក្រក់» (សូមមើលៈ INVALID translate/figs-rquestion)

James 2:5-7

សូម​ស្ដាប់! ​បងប្អូន​ជា​ទី​ស្រឡាញ់​អើយ

លោកយ៉ាកុបកំពុងដាស់តឿនដល់អ្នកអានរបស់លោកក្នុងជាគ្រួសារថា «សូមស្តាប់» អ្នកដែលមានជំនឿរបស់ខ្ញុំអើយ។

តើព្រះ‌ជាម្ចាស់មិន​បាន​ជ្រើស​រើស​គាត់ទេឬអី?

នៅទីនេះ លោកយ៉ាកុបប្រើសំណួរបំភ្លៃដើម្បីបង្រៀនដល់អ្នកអានទាំងអស់កុំឲ្យបង្ហាញក្តីអនុគ្រោះ។ វាអាចត្រូវបានគេបង្កើតឃ្លាមួយថា «ព្រះជាម្ចាស់បានជ្រើសរើស ហើយស្រឡាញ់គាត់»។ (សូមមើលៈ INVALID translate/figs-rquestion)

អ្នកក្រីក្រ

«មនុស្សដែលក្រីក្រ» (សូមមើល INVALID translate/figs-nominaladj)

សូមមានជំនឿរឹងមាំ

មានជំនឿដ៏រឹងមាំគឺហាក់ដូចជាអ្នកដែលទ្រព្យធន ឬជាមាន។ កម្មបទនៃសេចក្តីជំនឿអាចនឹងត្រូវបានគេកំណត់ជាក់លាក់ «មានជំនឿរឹងមាំនៅក្នុងអង្គព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-metaphor)

ទាយាទ

ជាមនុស្សដែលព្រះបានមានបន្ទូលសន្យា ហើយហាក់ដូចជាពួកគេត្រូវបានទទួលមរតក និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារណាមួយ។ (សូមមើលៈ INVALID translate/figs-metaphor)

ប៉ុន្តែ អ្នកមាន

លោកយ៉ាកុបកំពុងនិយាយពីអ្នកស្តាប់របស់គាត់ទាំងអស់។ (សូមមើលៈ INVALID translate/figs-you)

បងប្អូន​បែរ​ជា​មិនឲ្យតម្លៃអ្នក​ក្រ​ទៅ​វិញ

«អ្នកមិនផ្តល់កិត្តិយសដល់អ្នកក្រីក្រ»។ (សូមមើលៈ INVALID translate/figs-nominaladj)

តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បានសង្កត់‌សង្កិន​បងប្អូន?

នៅទីនេះ លោកយ៉ាកុបប្រើសំណួរបំភ្លៃដើម្បីកែតម្រូវអ្នកអានរបស់គាត់ទាំងអស់ «តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បានសង្កត់‌សង្កិន​បងប្អូន»? (សូមមើលៈ INVALID translate/figs-rquestion and INVALID translate/figs-nominaladj)

អ្នកមាន

«មនុស្សដែលមានទ្រព្យសម្បត្តិ»។ (សូមមើលៈ INVALID translate/figs-nominaladj)

អ្នកដែល​បានសង្កត់‌សង្កិន​បងប្អូន

«ជាមនុស្សដែលបានរាប់អ្នកដោយមិនល្អ»។

តើពួកគេមិនបាន​អូស​បងប្អូន​យកទៅ​ឲ្យ​តុលា​ការ​ទេ?

នៅទីនេះ លោកយ៉ាកុបប្រើសំណួរបំភ្លៃដើម្បីកែតម្រូវអ្នកអានរបស់គាត់។ វាត្រូវបានគេបង្កើតឃ្លាមួយថាៈ «ពួកអ្នកមានជាអ្នកបាន​អូស​បងប្អូន​យកទៅ​ឲ្យ​តុលា​ការ​»។ (សូមមើលៈ INVALID translate/figs-rquestion)

អូស​បងប្អូន​យកទៅ​ឲ្យ​តុលា​ការ​ទេ

«ប្រើអំណាចអូសទាញបងប្អូនទៅតុលាការដើម្បីចោទប្រកាន់អ្នកនៅចំពោះមុខការជំនុំជម្រះ»។ (សូមមើលfigs-explicit)

តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​ព្រះ‌នាម​ដ៏​ប្រសើរ ដែលជា​របស់​បងប្អូន​ទេ​ឬ?

នៅទីនេះ លោកយ៉ាកុបប្រើសំណួរបំភ្លៃដើម្បីកែតម្រូវអ្នកអានរបស់គាត់។ វាត្រូវបានគេបង្កើតឃ្លាមួយថា «ពួកអ្នកមាន---------- ជាកម្មសិទ្ធិរបស់»។

ព្រះនាមដ៍ថ្លៃថ្លា

«ព្រះនាមព្រះគ្រិស្ត»។ នេះសំដៅទៅលើព្រះនាមព្រះយេស៊ូ។ «ព្រះគ្រិស្ត ដែលអ្នកជាកម្មសិទ្ធទ្រង់»។ (សូមមើលៈ INVALID translate/figs-metonymy)

អ្នកជាកម្មសិទ្ធិរបស់

«អ្នកត្រូវបានគេកំណត់ដោយ»។

James 2:8-9

បើសិនជាអ្នកបំពេញ

ពាក្យថា «អ្នក» សំដៅទៅលើអ្នកជឿជនជាតិយូដា។ (សូមមើលៈ INVALID translate/figs-you)

បំពេញដោយក្រឹត្យ‌វិន័យរបស់ព្រះជាម្ចាស់

«គោរពក្រឹត្យវិន័យរបស់ព្រះជាម្ចាស់» ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យដល់លោកម៉ូសេដើម្បីកត់ត្រានៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។

អ្នកត្រូវស្រឡាញ់​អ្នកជិតខាង ​ឲ្យ​​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ

លោកយ៉ូកុបកំពុងដកស្រង់ចេញពីគម្ពីរលេវីវិន័យ។

អ្នកជិតខាងរបស់អ្នក

«មនុស្សទាំងអស់» ឬ «គ្រប់គ្នា»។

អ្នកធ្វើបានល្អ

«អ្នកកំពុងធ្វើបានល្អ» ឬ «អ្នកកំពុងធ្វើដែលត្រឹមត្រូវ» ។

បើសិនជាអ្នកអនុគ្រោះ

«ផ្តល់ការព្យាបាលជាពិសេស» ឬ «ផ្តល់កិត្តិយសដល់» ប្រព្រឹត្ត​​បាប។

«ការប្រព្រឹត្តបាប»

គឺខុសនឹងក្រឹត្យវិន័យ។

អ្នកល្មើសច្បាប់ត្រូវបានគេកាត់ទោស

ក្រឹត្យវិន័យនៅកន្លែងនេះហាក់បីដូចជាមនុស្សកាត់ទោស «​មានកំហុសដោយការល្មើសនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់»។ (សូមមើលៈ ​figs-personification)

James 2:10-11

ដ្បិត នរណាដែលប្រព្រឹត្តតាមក្រឹត្យវិន័យ

«ដ្បិត នរណាដែលប្រព្រឹត្តតាមក្រឹត្យវិន័យ»។

លើកលែងតែគាត់ភ្លាំងភ្លាត់ នោះក្រឹត្យវិន័យទាំងមូល

ការដើរខ្ញើចៗនឹងដួលចុះខណៈពេលដែលអ្នកកំពុងព្យាយាមធ្វើដើរ។ ការមិនគោរពក្រឹត្យវិន័យណាមួយគឺហាក់ដូចជាវាកំពុងដើរខ្ញើចខណៈពេលកំពុងដើរ។ (សូមមើលៈ INVALID translate/figs-metaphor)

នៅក្នុងការតែមួយ

ដោយសារការមិនគោរពដោយគ្រាន់តែក្រិតវិន័យតែមួយ។

ដ្បិត មានសេចក្តីចែងមកថា

ការនេះសំដៅលើព្រះជាម្ចាស់ដែលបានប្រទានក្រឹត្យវិន័យដល់លោកមូ៉សេ។

មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​

ប្រព្រឹត្ត «អំពើផិត» គឺជាការធ្វើសកម្មភាព។

ប្រសិនបើអ្នក...​ប៉ុន្តែ ប្រសិនបើអ្នក...អ្នកនឹងមាន

នៅទីនេះ «អ្នក» មានន័យថា «ម្នាក់ៗ» ទោះបីជាលោកយ៉ាកុបកំពុងនិយាយទៅកាន់អ្នកដែលមានជំនឿជនជាតិយូដាជាច្រើន នៅក្នុងករណីនេះ គាត់បានប្រើទម្រង់តែមួយដូចគ្នានឹងការដែលគាត់កំពុងសរសេរទៅកាន់អ្នករាល់គ្នាម្នាក់។ (សូមមើលៈ INVALID translate/figs-you)

James 2:12-13

ដូច្នេះ ចូរ​​និយាយ ហើយ​ប្រព្រឹត្ត

«ដូច្នេះ អ្នកត្រូវតែនិយាយ ហើយគោរព» លោកយ៉ាកុបបានបញ្ជាឲ្យប្រព្រឹត្តការនេះ។

អ្នកទាំងនោះដែលនឹងទទួលការវិនិច្ឆ័យតាមន័យរបស់ក្រឹត្យវិន័យនៃសេរីភាព

នេះត្រូវបាននិយាយជាទម្រង់យ៉ាងសកម្ម «អ្នកដែលដឹងថាព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកគេដោយក្រឹត្យវិន័យនៃសេរីភាព»។ (សូមមើលៈ INVALID translate/figs-activepassive)

ដោយក្រឹត្យវិន័យ

ឃ្លានេះមានន័យថា គឺជាព្រះជាម្ចាស់ដែលនឹងវិនិច្ឆ័យផ្អែកលើក្រឹត្យវិន័យរបស់ព្រះអង្គ។

ក្រឹត្យវិន័យនៃសេរីភាព

«ជាក្រឹត្យវិន័យដែលផ្តល់សេរីភាពពិតប្រាកដ»។

សេចក្តីមេត្តាករុណានឹងយកជោគជ័យលើការវិនិច្ឆ័យ

«សេចក្តីមេត្តាករុណានឹងប្រសើរជាង» ឬ « សេចក្តីមេត្តាករុណានឹងឈ្នះ»។ (សូមមើលៈ INVALID translate/figs-personification)

James 2:14-17

ប្រយោគភ្ជាប់

លោកយ៉ាកុបបានលើកទឹកចិត្តអ្នកមានជំនឿដែលបានបែកខ្ញែកឲ្យបង្ហាញពីសេចក្តីជំនឿរបស់គេមុនអ្នកដទៃផ្សេងទៀត ដូចដែលលោកអាប្រាហាំបានបង្ហាញអ្នកដទៃពីជំនឿរបស់លោកតាមរយៈកិច្ចការរបស់លោក។

ប្រសិនបើ​ មាននរណា​ម្នាក់​និយាយ​ថា​ ខ្លួន​មាន​ជំនឿ ប៉ុន្តែ​ មិនបានធ្វើការ​ល្អ​ទេ នោះតើ​មាន​ប្រយោជន៍​អ្វី?

លោកយ៉ាកុបកំពុងប្រើសំណួរបំភ្លៃដើម្បីបង្រៀនអ្នកស្តាប់របស់លោកៈ «វាមិនមែនជាការល្អនោះទេ ចំពោះអ្នកដែលមានជំនឿ ប្រសិនបើ នរណាម្នាក់និយាយថាគេមានជំនឿ ប៉ុន្តែ មិនបានធ្វើការល្អនោះ»។ (សូមមើលៈ INVALID translate/figs-rquestion)

មានសេចក្តីជំនឿ

លោកយ៉ាកុបបាននិយាយពីសេចក្តីជំនឿ ជាជំនឿនៅក្នុងព្រះជាម្ចាស់ គឺប្រៀបដូចជាកម្មបទនៃរូបកាយមួយ។ (សូមមើលៈ INVALID translate/figs-abstractnouns and INVALID translate/figs-metaphor)

មិនបានធ្វើការល្អ

លោកយ៉ាកុបបាននិយាយពីការធ្វើការ ជាការធ្វើការល្អ ហាក់ដូចជាកម្មបទនៃរូបកាយជាច្រើន។ (សូមមើលៈ INVALID translate/figs-abstractnouns and INVALID translate/figs-metaphor)

តើ​ជំនឿ​នោះអាច​​សង្គ្រោះ​គាត់បាន​ឬ?

លោកយ៉ាកុបបានមានប្រសាសន៍ពីសេចក្តីជំនឿ ជាជំនឿនៅក្នុងព្រះជាម្ចាស់ វាហាក់ដូចជាថាមពលពិសេសដើម្បីសង្គ្រោះមនុស្សម្នាក់។ វាមានន័យថា ជំនឿនេះមិនគ្រប់គ្រាន់ទេ នេះអាចជាឃ្លាមួយ «ជំនឿនេះមិនអាចជួយសង្រ្គោះគាត់បានទេ»។ (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-rquestion)

ជួយសង្រ្គោះគាត់

ជួយសង្រ្គោះគាត់ពីការជំនុំជម្រះរបស់ព្រះជាម្ចាស់។

រក្សាភាពកក់ក្តៅ

នេះក៏មានន័យថា «មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីស្លៀកពាក់» ឬ «មានកន្លែងមួយដើម្បីដេក»។ (សូមមើលៈ INVALID translate/figs-metonymy)

សូមឲ្យបានឆ្អែត

«មានគ្រប់គ្រាន់ដើម្បីហូប»។ (សូមមើលៈ INVALID translate/figs-metonymy)

ដើម្បីរូបរាងកាយ

ដើម្បីហូប ដើម្បីស្លៀកពាក់ និងដើម្បីរស់នៅដោយមានផាសុខភាព។ (សូមមើលៈ INVALID translate/figs-metonymy)

តើ​ពាក្យ​ទាំង​នោះមាន​ប្រយោជន៍​អ្វី?

លោកយ៉ាកុបបានប្រើសំណួរបំភ្លៃដើម្បីបង្រៀនអ្នកស្តាប់របស់គាត់។ នោះមិនមែនជាការល្អទេ។ (សូមមើលៈ INVALID translate/figs-rquestion)

បងប្អូនប្រុស ស្រី

អ្នកដែលមានជំនឿនៅក្នុងព្រះគ្រិស្ត អាចជាស្រ្តី ឬជាបុរស

សេចក្តីជំនឿ ...ជាសេចក្តីស្លាប់

លោកយ៉ាកុបមានប្រសាសន៍ពីសេចក្តីជំនឿដែលមានជីវិតគឺនៅពេលដែលធ្វើការល្អ ហើយសេចក្តីជំនឿដែលស្លាប់ នៅពេលនរណាម្នាក់មិនធ្វើការល្អនោះ។ (សូមមើល INVALID translate/figs-abstractnouns និង INVALID translate/figs-metaphor)

សេចក្តីជំនឿ ...ធ្វើការល្អ

សេចក្តីជំនឿគឺហាក់បីដូចជាបុគ្គលម្នាក់បានធ្វើការល្អ។ (សូមមើលៈ INVALID translate/figs-personification)

James 2:18-20

ប៉ុន្តែ មានអ្នកខ្លះនិយាយថា

លោកយ៉ាកុបពន្យល់ពីស្ថានភាពជាគ្រាមភាសា ដែលនរណាម្នាក់ជំទាស់ទៅនឹងការបង្រៀនរបស់លោក។ លោកយ៉ាកុបស្វែងរកដើម្បីកែតម្រូវពីចំនេះដឹងនៃសេចក្តីជំនឿ និងកិច្ចរបស់អ្នកដែលស្តាប់របស់លោក។ (សូមមើល​ៈ INVALID translate/figs-hypo|Hypothetical Situations)

អ្នក​មាន​ជំនឿ ឯ​ខ្ញុំវិញមានការ​ប្រព្រឹត្ត​វិញ

«វាអាចទទួលយកបានបើសិនជានរណាម្នាក់មានជំនឿ អ្នកផ្សេងទៀតធ្វើការល្អ» លោកយ៉ាកុបកំពុងពណ៌នាពីរបៀបដែលនរណាម្នាក់ដែលអាចនឹងជំទាស់នឹងការបង្រៀនរបស់គាត់។

អ្នក​មាន​ជំនឿ ឯ​ខ្ញុំវិញមានការ​ប្រព្រឹត្ត​វិញ ...សូមបង្ហាញជំនឿរបស់អ្នកមក

លោកយ៉ាកុបមានប្រសាសន៍ពីសេចក្តីជំនឿ និងការធ្វើកិច្ចការរបស់នរណាម្នាក់ ហើយបង្ហាញដល់អ្នកដទៃ។ (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-metaphor)

នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយការ​ប្រព្រឹត្ត

លោកយ៉ាកុបនិយាយពីសេចក្តីជំនឿហាក់បីដូចជាមួយរយៈដែលនរណាម្នាក់បានធ្វើការល្អ « ខ្ញុំនឹងបង្ហាញពីជំនឿរបស់ខ្ញុំដោយការធ្វើកិច្ចការល្អ»។ (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-metaphor)

ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយពួកវា​ភ័យ​ញាប់​ញ័ផងដែរ

«ពួកអារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ប៉ុន្តែ ពួកវា​ភ័យ​ញាប់​ញ័ផងដែរ»។ លោកយ៉ាកុបប្រឆាំងនឹងពួកអារក្សជាមួយនឹងពួកអ្នកដែលបានអះអាចថាជឿ ហើយមិនបានធ្វើការល្អ។ លោកយ៉ាកុបបានមានប្រសាសន៍ថាពួកអារក្សគីវាឆ្លាតជាង ដោយសារតែពួកវាភ័យខ្លាចនឹងព្រះជាម្ចាស់ខណៈពេលដែលអ្នកខ្លះទៀតមិនបានប្រព្រឹត្ត។

តើបងប្អូនដឹងតែថា ​មនុស្ស​ឥត​ប្រាជ្ញា​ និងជំនឿ​គ្មាន​ការ​ប្រព្រឹត្ត​ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់?

នេះគឺជាសំណួរបំភ្លៃដែលត្រូវបានប្រើដើម្បីបន្ទោសបុគ្គលដែលមិនបានស្តាប់លោកយ៉ាកុប។ «មនុស្សឥត​ប្រាជ្ញា!» អ្នកមិនចង់ស្តាប់យើងបង្ហាញថាជំនឿដែលគ្មានការប្រព្រឹត្តគឺជាការឥតប្រយោជន៍។ (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)

តើអ្នកដឹងទេ...​ការឥតប្រយោជន៍?

លោកយ៉ាកុបបានសួរសំណួរនេះដើម្បីបង្កើតសេចក្តីបង្រៀននៅពេលក្រោយ។ «យើងនឹងបង្ហាញអ្នកពីរបៀប...​ការឥតប្រយោជន៍»។ (សូមមើលៈ INVALID translate/figs-rquestion)

James 2:21-24

ព័ត៌មានទូទៅ

ដោយសារតែអ្នកដែលមានជំនឿជនជាតិយូដាទាំងនេះ ពួកគេបានដឹងពីសាច់រឿងរបស់លោកអាប្រាហាំ ដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ដល់ពួកគេតាមរយៈព្រះបន្ទូលរបស់ទ្រង់ជាយូរណាស់មកហើយ។

តើមិនមែនលោកអប្រាហាំជាឪពុកដ៏សុចរិតរបស់យើង

សំណួរបំភ្លៃនេះត្រូវប្រើដើម្បីជំទាស់ប្រឆាំងនឹងការប្រឆាំងរបស់មនុស្សឥតប្រាជ្ញាពីជំពូក២ ខ១៨ ដែលបានបដិសេធពីសេចក្តីជំនឿ និងការប្រព្រឹត្តដែលវាដើរទន្ទឹមគ្នា។ «លោកអាប្រាហាំជាបិតានៃសេចក្តីសុចរិត»។ (សូមមើលៈ INVALID translate/figs-rquestion)

សុចរិតដោយការប្រព្រឹត្ត

លោកយ៉ាកុបនិយាយពីការប្រព្រឹត្តហាក់ដូចជាកាជំទាស់មួយដែលអ្នកមាន «សុចរិតដោយការប្រព្រឹត្តល្អ»។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះបិតា

នៅទៅនេះ «ព្រះបិតា» គឺត្រូវបានប្រើជំនួសឲ្យពាក្យថា «បុព្វបុរស»។

អ្នកយល់ទេ

ពាក្យថា «អ្នក» គឺជាឯកវចនដែលសំដៅទៅលើមនុស្សប្រឌិត។ លោកយ៉ាកុបបានមានប្រសាសន៍ទៅអ្នកស្តាប់ទាំងអស់របស់លោកប្រៀបដូចជាមនុស្សតែម្នាក់។

អ្នកដឹងទេ

ពាក្យថា «ដឹង» គឺជាពាក្យប្រៀប «យល់»។ (សូមមើលៈ INVALID translate/figs-metonymy)

ជំនឿ​រួម​ផ្សំនឹងការ​​ប្រព្រឹត្ត ហើយតាមរយៈការ​ប្រព្រឹត្តនោះ

លោកយ៉ាកុបនិយាយពីជំនឿគឺហាក់ដូចជាការធ្វើការល្អអញ្ចឹង។ ជំនឿរបស់លោកអាប្រាហាំនៅក្នុងព្រះជាម្ចាស់តាមរយៈលោកអ៊ីសាកដែលអាចឲ្យលោកអាប្រាហាំគោរពព្រះជាម្ចាស់ខណៈពេលដែលមានគ្រាលំបាក។ ដោយការគោរពព្រះជាម្ចាស់ ជំនឿរបស់លោកអាប្រាហាំបានជារឹងមាំ។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-abstractnouns)

តាមរយៈការ​ប្រព្រឹត្តនោះ ធ្វើ​ឲ្យ​ជំនឿ​របស់លោកបាន​ពេញ​លក្ខណៈ

ការជឿជាក់របស់លោកអាប្រាហាំនៅក្នុងព្រះជាម្ចាស់គឺហាក់ដូចជាអ្វីមួយដែលអាចនាំមកវិញនូវភាពល្អឥតខ្ចោះ ដូច្នេះហើយវាអាចបំពេញបំណងបានពេញលេញ។ «ដោយសារលោកអាប្រាហាំបានគោរពព្រះជាម្ចាស់ នោះលោកបានទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-abstractnouns)

បទគម្ពីរត្រូវបានបំពេញ

នេះត្រូវបានគេនិយាយជាច្រើនដង «ការនេះបានបំពេញបទគម្ពីរហើយ»។ (សូមមើលៈ INVALID translate/figs-activepassive)

លោកអាប្រាហាំត្រូវបានគេរាប់ថាជាមនុស្សសុចរិត។

«ព្រះជាម្ចាស់បានរាប់ថាជំនឿរបស់លោកថាជាសុចរិត»។ ជំនឿ និងសេចក្តីសុចរិតរបស់លោកអាប្រាហាំ គឺត្រូវបានគេរាប់ថាជាការដែលមានតម្លៃ។ (សូមមើលៈ INVALID translate/figs-metaphor)

អ្នកដឹងទេ

លោកយ៉ាកុបបានហៅអ្នកស្តាប់របស់លោកម្តងទៀតដោយផ្ទាល់ដោយប្រើពាក្យទម្រង់ពហុវចននៃពាក្យ «អ្នក»។

មនុស្ស​ត្រូវបានរាប់ថាជា​សុចរិត ដោយ‌សារ​ប្រព្រឹត្តដែរ គឺ​មិន​មែនដោយ‌សារ តែ​ជំនឿ​មួយមុខនោះ​ទេ

«ការប្រព្រឹត្ត និងសេចក្តីជំនឿគឺជាអ្វីដែលធ្វើឲ្យមនុស្សសុចរិត គឺមិនមែនដោយសារតែជំនឿនោះទេ»។ លោកយ៉ាកុបបានប្រព្រឹត្ត ដែលហាក់ដូចជាការបដិសេធទទួលទទួលយក។ (សូមមើលៈ INVALID translate/figs-activepassive and INVALID translate/figs-metaphor)

James 2:25-26

ដូចគ្នានេះដែរ...​បានសុចរិតដោយការប្រព្រឹត្ត

លោកយ៉ាកុបបាននិយាយអ្វីដែលជាការពិតពីលោកអាប្រាហាំគឺវាពិតដូចជានាងរ៉ាហាប។ អ្នកទាំងពីរនោះបានសុចរិតដោយសារការប្រព្រឹត្ត។

តើមិនមែននាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​ទេឬអី ដែល​បាន​សុចរិត ដោយ‌សារ​ការប្រព្រឹត្ត​របស់នាង...តាមផ្លូវមួយផ្សេងទៀត?

លោកយ៉ាកុបកំពុងប្រើសំណួរបំភ្លៃដើម្បីណែនាំដល់អ្នកស្តាប់លោករបស់លោក។ «គឺជានាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​ ដែល​បាន​សុចរិត ដោយ‌សារ​ការប្រព្រឹត្ត​របស់នាង...តាមផ្លូវមួយផ្សេងទៀត»។ (សូមមើលៈ INVALID translate/figs-rquestion and INVALID translate/figs-activepassive)

នាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​

ស្រ្តីឈ្មោះរាហាប់គឺមកពីគម្ពីរសម្ពន្ធមេត្រីចាស់ដែលលោកយ៉ាកុបបានរំពឹងថាអ្នកស្តាប់របស់លោកនឹងយល់។

បាន​សុចរិតដោយ‌សារ​ការប្រព្រឹត្ត

លោកយ៉ាកុបបាននិយាយពីការប្រព្រឹត្តដូចទៅនឹងអ្វីដែលមាន។ (សូមមើលៈ INVALID translate/figs-metaphor)

អ្នកនាំសារ

មនុស្សដែលនាំយកព័ត៌មានពីកន្លែងមួយផ្សេងទៀត

ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត

«បន្ទាប់មកជួយពួកគេឲ្យគេចខ្លួនចេញពីទីក្រុង»។

ដ្បិត បើរូបកាយដាច់ចេញពីវិញ្ញាណ ​រូប​កាយនោះនឹងស្លាប់​ ហើយជំនឿ​គ្មាន​ការ​ប្រព្រឹត្ត​ ក៏​ជា​ជំនឿ​ស្លាប់ដែរ

លោកយ៉ាកុបបានមានប្រសាសន៍ពីសេចក្តីជំនឿដោយគ្មានការប្រព្រឹត្តគឺហាក់ដូចជារូបកាយដែលស្លាប់ដោយគ្មានព្រលឹងវិញ្ញាណ។ (សូមមើលៈ INVALID translate/figs-metaphor)

James 3

James 3:1-2

មិនមានមនុស្សច្រើនទេ

«មិនមានមនុស្សច្រើនទេក្នុងចំណោមអ្នករាល់គ្នា» លោកយ៉ាកុបកំពុងនិយាយការនេះជាទូទៅ។ (សូមមើលៈ INVALID translate/figs-genericnoun)

បងប្អូនអើយ

«អ្នកដែលមានជំនឿរបស់ខ្ញុំអើយ»។

យើងដឹងថាយើងនឹងត្រូវទទួលការវិនិច្ឆ័យទោសធ្ងន់ធ្ងរដែរ

នៅក្នុងឃ្លានេះនិយាយពីវាវិនិច្ឆ័យម៉ឺងម៉ាត់ដែលនឹងមកពីព្រះជាម្ចាស់ទៅលើអស់អស់អ្នកដែលបង្រៀនអ្នកដទៃអំពីទ្រង់។ ព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកយើងយ៉ាងតឹងតែងជាងហ្នឹងទៅទៀត ដោយសារតែយើងដឹងពីព្រះបន្ទូលរបស់ព្រះជាងអ្នកទាំងនោះដែលយើងបានបង្រៀនទៅទៀត។ (សូមមើលៈ INVALID translate/figs-explicit)

យើងនឹងទទួល

លោកយ៉ាកុបកំពុងចាត់ចែងអ្នកទាំងនោះដែលបង្រៀនជាមួយគាត់។ បើទោះជាអ្នកខ្លះក្នុងចំណោមអ្នកដែលមានជំនឿដែលនឹងទទួលលិខិតនេះអាចជាគ្រូបង្រៀនខគម្ពីរ ហើយខ្លះទៀតក៏មិនមែនដែរ។ (សូមមើលៈ INVALID translate/figs-exclusive)

ដ្បិត យើង​តែងតែ​ធ្វើ​ខុស​ជា​

ពាក់ព័ន្ធនឹងពាក្យថា «យើង» លោកយ៉ាកុបក៏ត្រលប់មកវិញដើម្បីបញ្ចូលពួកអ្នកស្តាប់គាត់ទាំងអស់។ (សូមមើលៈ INVALID translate/figs-inclusive)

ការធ្វើខុស

ការធ្វើបាបគឺត្រូវបានត្រូវគេនិយាយប្រដូចទៅនឹងកាធ្វើខុសខណៈពេលកំពុងតែដើរ «បរាជ័យ»​ ឬ «អំពើបាប»។ (សូមមើលៈ INVALID translate/figs-metaphor)

មិនមែនខុសដោយពាក្យសម្តី

«មិនមែនធ្វើបាបដោយការនិយាយស្តីអ្វីខុសនោះទេ»។

អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ

«គាត់ជាមនុស្សចាស់ទុំខាងព្រលឹងវិញ្ញាណ»។

ហើយអាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន

លោកយ៉ាកុបកំពុងសំដៅទៅលើដួងចិត្ត អារម្មណ៍ កាប្រព្រឹត្តរបស់មនុស្សម្នាក់ៗ «ត្រួតត្រាលើអាកប្បកិរិយារបស់គាត់» ឬ «គ្រប់គ្រងទៅលើការប្រព្រឹត្តរបស់គាត់»។ (សូមមើលៈ INVALID translate/figs-synecdoche)

James 3:3-4

ព័ត៌មានទូទៅ

លោកយ៉ាកុបកំពុងសម្រួលជម្លោះសម្រាប់ការតូចឲ្យគ្រប់គ្រងលើការធំ។

ប្រសិនបើ យើង​ដាក់​បង្ហៀរ​នៅ​​មាត់របស់​សេះ​

លោកយ៉ាកុបនិយាយពីបង្ហៀរសត្វសេះ។ បង្ហៀរគឺជាចំណែកតូចនៃលោហៈធាតុដែលត្រូវបានគេដាក់នៅហ្នឹងមាត់សេះដើម្បីបញ្ជាវាឲ្យទៅកន្លែងណាមួយ។

ឥឡូវប្រសិនបើ

«ប្រសិនបើ» ឬ «នៅពេល»។

សត្វសេះ

សេះគឺជាសត្វធំមួយក្បាលត្រូវបានប្រើដើម្បីដឹកវត្ថុ ឬក៏មនុស្ស។

ចូរសង្កេតមើលសំពៅដូចគ្នាដែរ ទោះបីជាវាធំយ៉ាងណា ...អ្នកបើកសំពៅអាចបត់បែនទៅណាក៏បាន

សំពៅគឺដូចជារថយន្តដឹកទំនិញដែលអណ្តែតនៅលើទឹក។ អ្នកបើសំពៅគឺជាទូកសំប៉ែតមួយ ឬក៏ជាលោហធាតុនៅផ្នែកខាក្រោយនៃសំពៅដែលត្រូវបានគេប្រើដើម្បីវាដើម្បីគ្រប់គ្រងទិសដៅ។ ពាក្យថា «អ្នកបើកសំពៅ»​ អាចត្រូវបានគេបកប្រែថាជា «ឧបករណ៍» ផងដែរ។

ហើយត្រូវបានខ្យល់បក់ខ្លាំង

នេះត្រូវវបានគេនិយាយជាច្រើនលើសារ។ ខ្យល់ខ្លាំងបានបក់បោកពួកគេទៅ។ (សូមមើលៈ INVALID translate/figs-activepassive)

អាចបត់បែនទៅណាក៏បាន តាមចិត្តរបស់អ្នកបើកសំពៅចង់ទៅ ទោះបីវាមានចង្កូតតូចមួយក្តី

«មានឧបករណ៍តូចមួយដែលមនុស្សម្នាក់អាចប្រើវាដើម្បីគ្រប់គ្រងទិសដៅដែលសំពៅចង់ទៅ»។

James 3:5-6

ក៏ដូចគ្នាដែរ

ន័យរបស់ពាក្យនេះមានន័យស្រដៀងនឹងអណ្តាតទៅនឹងបង្ហៀរបស់សេះ និងអ្នកបើកសំពៅបាននិយាយនៅក្នុងខគម្ពីរមុន «នៅក្នុងស្ថានភាពដូចគ្នា»។

អួតអាចពីអ្វីៗអស្ចារ្យជាច្រើន

នៅទីនេះ «អ្វីៗ» គឺជាពាក្យទូទៅចំពោះអ្វីៗដែលមនុស្សទាំងនោះមានមោទនភាព។

សូមកត់ចំណាំផង

«គិតអំពី»

សូម្បី​តែ​ផ្កា​ភ្លើង​​តូចមួយ​វាអាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​​​ធំមួយ​បាន

ដើម្បីជួយមនុស្សទាំងនោះឲ្យយល់ពីគ្រោះថ្នាក់ដែលអណ្តាតអាចបង្ក លោកយ៉ាកុបនិយាយពីគ្រោះថ្នាក់ដែលអណ្តាតភ្លើងដ៏តូចមួយអាចបង្កគ្រោះថ្នាក់បាន។ «សូម្បី​តែ​ផ្កា​ភ្លើង​​តូចមួយ​វាអាច​ធ្វើ​ឲ្យ​ឆេះ​ដើមឈើជាច្រើនដើមបាន»។

អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង

អណ្តាតគឺជាពាក្យប្រៀបធៀបចំពោះអ្វីដែលមនុស្សនិយាយ។ លោកយ៉ាកុបបានហៅថាវាថាជាភ្លើងដោយសារតែការខូចខាតខ្លាំងដែលវាអាចបង្កឡើង។ «អណ្តាតក៏ដូចជាភ្លើងមួយផងដែរ» ឬជា «អ្វីដែលមនុស្សនិយាយដែលអាចបង្កបញ្ហាធ្ងន់ធ្ងរដោយសារតែអណ្តាតភ្លើង»។ (សូមមើលៈ INVALID translate/figs-metonymy and INVALID translate/figs-metaphor)

ជា​ពិភព​នៃ​អំពើ​ទុច្ចរិត ដែលជា​ផ្នែក​មួយ​នៅក្នុងរូបកាយរបស់​យើង

ផលប៉ះពាល់ដ៏ធំនៃអំពើបាបដោយពាក្យសម្តី គឺវាហាក់បីដូចជាប្រភពមួយដែលបង្កើតឡើងដោយខ្លួនឯង។ (សូមមើលៈ INVALID translate/figs-metaphor)

វាអាច​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង

អំពើបាបដោយពាក្យសម្តីគឺត្រូវបានគេនិយាយបែបប្រៀបធៀបហាក់ដូចជាវាធ្វើឲ្យរូបកាយមួយសៅហ្មងបាន។ ហើយក្លាយទៅជាការដែលមិនអាចទៅរួចនៅចំពោះមុខព្រះជាម្ចាស់ គឺហាក់ដូចជាភាពកខ្វក់នៅលើរាងកាយ។ (សូមមើលៈ INVALID translate/figs-metaphor)

និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា

ឃ្លាដែលថា «ដំណើរជីវិត» សំដៅទៅលើជីវិតរបស់មនុស្សម្នាក់ទាំងស្រុង «ហើយវាអាចបំផ្លាញជីវិតរបស់មនុស្សម្នាក់ទាំងស្រុង»។ (សូមមើលៈ INVALID translate/figs-metaphor)

ជីវិត ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ

ពាក្យថា «ខ្លួនឯង»​ សំដៅទៅលើអណ្តាត។ នៅទីនេះពាក្យថា«នរក» សំដៅទៅលើអាវុធរបស់ការអាក្រក់ ឬអារក្ស។ នេះត្រូវបានគេនិយាយជាញឹកញាប់ «ជីវិតគឺដោយសារអារក្សប្រើវាដើម្បីការអាក្រក់»។ (សូមមើលៈ INVALID translate/figs-activepassive and INVALID translate/figs-metaphor)

James 3:7-8

ដ្បិត សត្វ​ព្រៃគ្រប់ប្រភេទ...​និងមនុស្សជាតិផងដែរ

នៅឃ្លា «គ្រប់ប្រភេទ» គឺជាឃ្លាដែលសំដៅទៅលើសត្វព្រៃគ្រប់ប្រភេទទាំងអស់។ នេះត្រូវបានគេនិយាយជារឿយៗ។ «មនុស្សបានរៀនគ្រប់គ្រងលើសត្វព្រៃគ្រប់ប្រភេទ បក្សី និងសត្វលូនវា និងសត្វនៅក្នុងទឹកផងដែរ»។ (សូមមើលៈ INVALID translate/figs-activepassive)

សត្វលូនវា

នេះគឺជាប្រភេទសត្វលូនវា នៅលើដី។ (សូមមើលៈ INVALID translate/translate-unknown)

សត្វ​នៅ​ក្នុង​ទឹក

នេះគឺជាសត្វដែលរស់នៅក្នុងទឹក។

ប៉ុន្តែ ដោយសារតែអណ្តាត គ្មាន​នរ​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បានឡើយ

លោកយ៉ាកុបបានចែកចាយពីអណ្តាត វាហាក់បីដូចជាសត្វព្រៃអញ្ចឹង។ នៅទីនេះ «អណ្តាត» តំណាងឲ្យគោលបំណងមួយរបស់មនុស្សដើម្បីនិយាយពីគំនិតដែលអាក្រក់។ (សូមមើលៈ INVALID translate/figs-metonymy and INVALID translate/figs-metaphor)

ព្រោះ​វា​មិនអាចគ្រប់គ្រងបាន

អណ្តាតគឺត្រូវបានគេប្រៀបប្រដូចទៅនឹងសេចក្តីអាក្រក់ដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបាន។ លោកយ៉ាកុបកំពុងយោងទៅលើគោលបំណងរបស់មនុស្សដើម្បីនិយាយពីគំនិតដែលអាក្រក់។ (សូមមើលៈ INVALID translate/figs-abstractnouns)

ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុលរហូតដល់ស្លាប់

យ៉ាកុបសំដៅទៅលើសមត្ថភាពរបស់មនុស្សនរណាម្នាក់ដើម្បីនិយាយពីការអាក្រក់ដែលវាហាក់បីដូចជាសត្វពស់ ឬក៏រុក្ខជាតិដែលមានពិស។ ពិសគឺវាមានគ្រោះថ្នាក់ដល់ពាក្យសម្តីទាំងអស់នោះដែលអាចដាក់ទោសដល់អ្នកដទៃផ្សេងទៀត។ (សូមមើលៈ INVALID translate/figs-metaphor)

James 3:9-10

ដោយសារអណ្តាយយើងអាច

«ដោយសារអណ្តាតយើងអាចប្រើអណ្តាតដើម្បីនិយាយពាក្យជាច្រើន»។

យើងក៏ដាក់បណ្តាសាដល់មនុស្ស

ដើម្បីដាក់បណ្តាសាគឺជាការទូលសូមព្រះជាម្ចាស់ឲ្យធ្វើបាបដល់អ្នកដទៃ។

ជាអ្នកព្រះជាម្ចាស់បានបង្កើតដូចជារូបអង្គទ្រង់

នេះត្រូវបានគេនិយាយជារឿយៗ «អស់អ្នកដែលព្រះជាម្ចាស់បានបង្កើតឲ្យដូចជារូបអង្គទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)

វាចេញពីមាត់តែមួយ ប៉ុន្តែ វាអាចជាព្រះពរហើយក៏បណ្តាសាដែរ

ពាក្យដែលនាំមកនូវព្រះពរ ឬក៏ បណ្តាសាគឺជាត្រូវបានគេប្រៀបធៀបទៅហ្នឹងការបដិសេធដែលចេញពីមាត់របស់នរណាម្នាក់។ (សូមមើលៈ INVALID translate/figs-abstractnouns and INVALID translate/figs-metaphor)

បងប្អូនអើយ

«បងប្អូនគ្រិស្តបរិស័ទ»

ការនេះមិនគួរឲ្យកើតឡើងទេ

«នេះគឺជាការដែលខុស»

James 3:11-12

សេចក្តីថ្លែងការដែលជាប់ពាក់ព័ន្ធគ្នា

ក្រោយពេលដែលលោកយ៉ាកុបបញ្ជាក់ថាពាក្យសម្តីរបស់អ្នកដែលមានជំនឿមិនគួរជាព្រះពរ ឬក៏ជាបណ្តាសាទេ គាត់បានផ្តល់ជាគំរូតាមបែបធម្មជាតិដើម្បីបង្រៀនអ្នកអានរបស់លោកដែលពួកគេស្មោះត្រង់ចំពោះព្រះជាម្ចាស់ដោយការគោរពទ្រង់ដែលគួរតែតាមវិធីណាដែលត្រឹមត្រូវ។

តើដែលមានប្រភពទឹកមួយអាចបញ្ចេញទឹកផ្អែម និងល្វីងផងបានទេ?

លោកយ៉ាកុបប្រើសំណួរបំភ្លៃដើម្បីរំលឹកអ្នកជឿពីអ្វីដែលកើតឡើងតាមបែបធម្មជាតិ។ នេះត្រូវបានគេនិយាយជារឿយៗ។ «ប្រភពទឹកមួយមិនអាចបញ្ចេញទឹកផ្អែមផង និងល្វីងផងបានទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

បងប្អូនអើយ

«បងប្អូនរួមជំនឿជាស្រឡាញ់»។

បងប្អូនអើយ តើដើម​ឧទុម្ពរ​អាចចេញផ្លែ​អូលីវបានទេ? ឬតើដើមទំពាំងបាយជូរ អាចចេញផ្លែឧទុម្ពរបានទេ?

លោកយ៉ាកុបប្រើសំណួរបំភ្លៃពីរយ៉ាងដើម្បីរំលឹកអ្នកដែលមានជំនឿពីអ្វីដែលកើតឡើងតាមបែបធម្មជាតិ។ «បងប្អូនអើយ ដើម​ឧទុម្ពរ​មិនអាចចេញជាផ្លែ​អូលីវបានទេ ហើយដើមទំពាំងបាយជូរ ក៏មិនអាចចេញជាផ្លែឧទុម្ពរបានដែរ»។ (សូមមើលៈ INVALID translate/figs-rquestion)

James 3:13-14

តើក្នុងចំណោមបងប្អូន មានអ្នកណាមានប្រាជ្ញាដែរឬទេ?

លោកយ៉ាកុបប្រើសំណួរនេះដើម្បីបង្រៀនអ្នកស្តាប់របស់លោកពីឥរិយាបថសមរម្យ។ ពាក្យថា «មានប្រាជ្ញា» និង «ចំណេះដឹង» គឺមានន័យស្រដៀងគ្នា «ខ្ញុំនឹងប្រាប់អ្នករាល់គ្នាពីរបៀបដែលបុគ្គលដែមានប្រាជ្ញា និងចំណេះដឹងបានប្រព្រឹត្ត»។ (សូមមើលៈ INVALID translate/figs-rquestion and INVALID translate/figs-doublet)

បង្ហាញពីគំរូជីវិតដ៏ល្អមួយ

ទិសដៅនៃសកម្មភាពគឺត្រូវបានប្រៀបធៀបទៅហ្នឹងកម្មបទមួយដែលនរណាម្មាក់បានបង្ហាញដល់អ្នកដទៃ។ «ការបង្ហាញពីគំរូជីវិតរស់នៅមួយដ៏ល្អ»។ (សូមមើលៈ INVALID translate/figs-abstractnouns)

ដោយការប្រព្រឹត្តល្អ ក៏ដូចជាការដាក់ខ្លួនពេញដោយប្រាជ្ញា

«ដោយការប្រព្រឹត្តល្អ ក៏ដូចជាការដាក់ខ្លួនគឺមកពីការមានប្រាជ្ញាពិតៗ»។

មានការច្រណែន ជូរល្វីង និងមហិច្ឆតានៅក្នុងចិត្តរបស់អ្នកនោះ

ពាក្យថា «ចិត្ត» គឺសំដៅទៅលើអារម្មណ៍ ឬគំនិត។ «បំណងប្រាថ្នាដ៏រឹងមាំទៅលើអ្វីដែលអ្នកដទៃមាន ឬមានបទពិសោធន៍ ហើយអ្នកស្វែងបំណងចិត្តរបស់ខ្លួនដោយផ្អែកលើបំណងចិត្តរបស់អ្នកដទៃ»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-abstractnouns)

ការច្រណែន ជូរល្វីង និងមហិច្ឆតា

អារម្មណ៍ទាំងនេះគឺត្រូវបានគេដឹងវាជាវត្ថុបំណងដែលកើតមាននៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។ មហិច្ឆតានៅក្នុងបរិបទនេះគឺជាបំណងចិត្តដើម្បីទទួលជោគជ័យជាងអ្នកដទៃ។ (សូមមើលៈ INVALID translate/figs-abstractnouns)

សូម​កុំ​អួត​ខ្លួន និងកុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ

«សូមកុំបំពានសេចក្តីពិតដោយការកុហក ហើយមានមោទនៈនឹងការកុហកនោះឲ្យសោះ»។

James 3:15-18

ការនេះមិនមែនជា

«ការនេះ» សំដៅទៅលើ «ការច្រណែន ជូរល្វីង និងសេចក្តីវេទនា» បានពណ៌នានៅក្នុងខគម្ពីរមុន។

ប្រាជ្ញាដែលមកពីខាងលើ

គុណភាពនៃប្រាជ្ញាគឺត្រូវបានគេនិយាយវាគឺជាបំណងដែលព្រះជាម្ចាស់ប្រទានមកពីស្ថានសួគ៍។ (សូមមើលៈ INVALID translate/figs-abstractnouns)

ខាងលើ

នៅទីនេះ «ខាងលើ» គឺជាការប្រៀបធៀបមួយសម្រាប់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metonymy)

លោកីយ៍

ពាក្យថា «លោកីយ៍» សំដៅទៅលើតម្លៃ ​និងឥរិយាបថរបស់មនុស្សដែលមិនស្មោះត្រង់នឹងព្រះជាម្ចាស់ «មិនស្មោះត្រង់នឹងព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metonymy)

មនុស្ស

«មិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធ» ឬ «មិនមែនមកពីវិញ្ញាណទេ»។

អារក្ស

«មកពីអារក្ស»

ដ្បិត​ ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា

នៅទីនេះ «ការច្រណែន» សំដៅទៅលើបំណងប្រាថ្នាមុតមាំដើម្បីឲ្យមាន ឬមានបទពិសោធន៍ពីអ្វីដែលអ្នកដទៃមាន និងប្រព្រឹត្ត ហើយមហិច្ចតាសំដៅទៅលើការស្វែងរកចំណាប់អារម្មណ៍របស់ខ្លួនឯងដោយផ្អែកលើបំណងចិត្តរបស់អ្នកដទៃ។ (សូមមើលៈ INVALID translate/figs-abstractnouns)

មានការយល់ច្រលំ

«មានការចលាចល» ឬ​ «មានការវឹកវរ»។

រឿង​អាស្រូវ​គ្រប់​យ៉ាង

«ឥរិយាបថនៃអំពើបាបគ្រប់បែបយ៉ាង» ឬ «រឿងកំណាចគ្រប់បែបយ៉ាង»។

គឺវិសុទ្ធ

«គឺជាព្រះវិញ្ញាណបរិសុទ្ធ»

ស្តាប់បង្គាប់

បារម្ភចំពោះអ្នកដទៃ។

ផលផ្លែល្អ

ការប្រព្រឹត្តល្អគឺត្រូវបានគេប្រៀបធៀបនឹងផ្លែឈើនៅលើដើមឈើ «ការប្រព្រឹត្តល្អ»។ (សូមមើលៈ INVALID translate/figs-metaphor)

ភាពស្មោះត្រង់

«ភាពស្មោះសរ» ឬ «ពេញដោយការទុកចិត្ត»។

ផលនៃសេចក្តីសុចរិតបានសាបព្រោះនៅក្នុងចំណោមអ្នកកសាងសន្ដិភាព

លទ្ធល្អនៃអំពើសុចរិតគឺត្រូវបានគេប្រៀបធៀបទៅនឹងគ្រាប់ពូជដែលត្រូវបានសាបព្រោះដោយកសិករ។ «គឺអស់អ្នកដែលរស់នៅក្នុងសន្តិភាពកំពុងធ្វើកិច្ចការអ្វីដែលព្រះមានបន្ទូលថាត្រឹមត្រូវ»។ (សូមមើលៈ INVALID translate/figs-metaphor)

បង្កើតសន្តិភាព

«រស់នៅក្នុងសន្តិភាព» សន្តិភាពត្រូវបានគេចាត់ទុកជាគោលបំណងមួយដែលមនុស្សអាចបង្កើតបាន។ «ដោយសារតែមនុស្សរស់នៅពេញដោយសន្តិភាព» ។(សូមមើលៈ INVALID translate/figs-abstractnouns)

James 4

James 4:1-3

ប្រយោគភ្ជាប់

លោកយ៉ាកុបបានស្តីបន្ទោសដល់អ្នកជឿទាំងនេះចំពោះលោកីយ៍ និងខ្វះការគោរពរបស់ពួកគេ។ គាត់ជម្រុញពួកគេឲ្យមើលពីរបៀបដែលពួកគេនិយាយគ្នាទៅវិញទៅមកម្តងទៀត។

ព័ត៌មានទូទៅ

នៅក្នុងផ្នែកនេះ ពាក្យថា «របស់ខ្លួនអ្នក» «របស់អ្នក» និង «អ្នក» គឺជាពហុវចន ហើយសំដៅទៅលើអស់អ្នកដែលជឿដែលលោកយ៉ាកុបបានសរសេរទៅកាន់។

តើការទាស់ទែង និងការឈ្លោះប្រកែកគ្នាកើតចេញមកពីណា?

ពាក្យថា «ការទាស់ទែង» និង «ការឈ្លោះប្រកែក» មានន័យថាដូចគ្នា។ លោកយ៉ាកុបប្រើពាក្យទាំងនេះដើម្បីបញ្ជាក់ថាគឺកំពុងចែកចាយពីប្រភេទជម្លោះរវាងមនុស្ស។ (សូមមើលៈ INVALID translate/figs-doublet)

ការទាស់់ទែង និងការឈ្មោះប្រកែក

ប្រភេទនៃឥរិយាបថទាំងនេះគឺត្រូវបានគេប្រៀបធៀបទៅនឹងការជំទាស់ដែលមកពីកន្លែងមួយចំនួន។ (សូមមើលៈ INVALID translate/figs-abstractnouns)

តើការនោះមិនមែនចេញពីបំណងចិត្ត ដែលទាស់ប្រឆាំងគ្នាទេឬ

លោកយ៉ាកុបប្រើសំណួរដើម្បីបន្ទោសដល់អ្នកស្តាប់របស់លោក។ ការនេះត្រូវបានសម្រួលទៅជាឃ្លាមួយ។ «គឺដោយសារតែអ្នកមានគោលបំណងអាក្រក់» ឬ «ដោយសារតែអ្នកមានអ្វីដែលជាគោលបំណងអាក្រក់»។(សូមមើលៈ INVALID translate/figs-rquestion)

តើការនោះមិនមែនចេញពីបំណងចិត្ត ដែលទាស់ប្រឆាំងគ្នាក្នុងចំណោមបងប្អូនអ្នករាល់គ្នាទេឬអី?

លោកយ៉ាកុបនិយាយពីគោលបំណង ដោយសារពួកគេជាសត្រូវដែលធ្វើសង្រ្គាមប្រឆាំងនឹងអ្នកដែលមានជំនឿទាំងអស់។ ជាក់ស្តែង វាជាការពិតដែលមនុស្សមានគោលបំណងទៅលើអ្នកដែលជំទាស់ប្រឆាំងនឹងខ្លួនរបស់ពួកគេ។ «អ្នកមានគោលបំណងអាក្រក់ ហើយអ្នកបញ្ចប់ដោយការធ្វើបាបដល់អ្នកដទៃ»។ (សូមមើលៈ INVALID translate/figs-personification)

ក្នុងចំណោមបងប្អូនអ្នករាល់គ្នា

វាអាចមានន័យថា ១) មានជម្លោះក្នុងចំណោមអ្នកជឿំ ឬ ២) មានការជំទាស់ ប្រឆាំងនៅក្នុងខ្លួនរបស់អ្នកជឿម្នាក់ៗ។

ទោះបងប្អូន​សម្លាប់ និង​ឈ្នានីស​គេ ក៏​បងប្អូននៅ​តែ​មិនបាន​អ្វីដែរ

ពាក្យថា «បងប្អូន​សម្លាប់» បញ្ជាក់ពីវិធីដែលមនុស្សធ្វើអាក្រក់ដើម្បីឲ្យបាននូវអ្វីដែលពួកគេចង់បាន។ វាអាចត្រូវបានគេបកស្រាយថា «អ្នកធ្វើការអាក្រក់ទាំងអស់ដើម្បីឲ្យបាននូវអ្វីដែលខ្លួនឯងមិនមាន»។ (សូមមើលៈ INVALID translate/figs-hyperbole|Hyperbole)

អ្នកបានជំទាស់ ហើយប្រឆាំង

ពាក្យថា «ជំទាស់» និង «ប្រឆាំង» មានន័យស្រដៀងគ្នា។ លោកយ៉ាកុបបានប្រើពាក្យទាំងនេះដើម្បីបញ្ជាក់របៀបដែលមនុស្សមានជម្លោះនឹងខ្លួនឯងខ្លាំងប៉ុណ្ណា «អ្នកជំទាស់យ៉ាងខ្ជាប់ខ្ជួន»។ (សូមមើលៈ INVALID translate/figs-doublet)

អ្នកបានទូលសូមដោយមិនល្អ

ន័យដែលអាចទៅរួចគឺ ១)«អ្នកបានទូលសូមដោយគោលបំណងមិនត្រឹមត្រូវ» ឬ «អ្នកទូលសូមដោយមានឥរិយាបថមិនត្រឹមត្រូវ» ២) «អ្នកកំពុងទូលសូមនូវអ្វីដែលខុស» ឬ «អ្នកកំពុងទូលសូមនូវអ្វីដែលមិនល្អ» ។

James 4:4-5

ឱអ្នកដែលមានចិត្តក្បត់អើយ!

លោកយ៉ាកុបនិយាយពីអ្នកមានជំនឿគឺហាក់ដូចជាប្រពន្ធដែលដេកជាមួយនឹងបុរសៗជាស្វាម៉ីខ្លួនឯង។ «អ្នកមិនបានស្មោះត្រង់នឹងព្រះជាម្ចាស់!» (សូមមើលៈ INVALID translate/figs-metaphor)

តើបងប្អូនដឹងទេថា...ព្រះជាម្ចាស់?

លោកយ៉ាកុបបានប្រើសំណួរដើម្បីបង្រៀនដល់អ្នកស្តាប់របស់គាត់។ ការនេះអាចត្រូវបានគេសម្រួលទៅជាឃ្លាមួយ។ «អ្នកដឹងទេ ...ព្រះជាម្ចាស់!» (សូមមើល INVALID translate/figs-rquestion)

ការធ្វើជាមិត្តសម្លាញ់ជាមួយនឹងលោកីយ៍

ឃ្លានេះសំដៅទៅលើការកំណត់សម្គាល់ ឬការចូលរួមនៅក្នុងតម្លៃនៃប្រព័ន្ធ ឬឥរិយាបទរបស់លោកីយ៍។ (សូមមើលៈ INVALID translate/figs-metonymy)

ការធ្វើជាមិត្តសម្លាញ់ជាមួយនឹងលោកីយ៍

នៅទីនេះប្រព័ន្ធនៃតម្លៃរបស់លោកីយ៍គឺត្រូវបានគេប្រៀបធៀបទៅនឹងបុគ្គលម្នាក់ដែលអ្នកដទៃទៀតអាចធ្វើមិត្តជាមួយបាន។ (សូមមើលៈ INVALID translate/figs-personification)

ការធ្វើជាមិត្តសម្លាញ់របស់លោកីយ៍ ប្រឆាំងទាស់ជាមួយនឹងព្រះជាម្ចាស់

ការធ្វើមិត្តជាមួយលោកីយ៍គឺមានន័យថាអ្នកនោះគឺជាសត្រូវនឹងព្រះជាម្ចាស់។ នៅទីនេះ «ការធ្វើមិត្តជាមួយលោកីយ៍» គឺសំដៅទៅលើមនុស្សដែលមិត្តនឹងលោកីយ៍ ហើយ «ប្រឆាំងទាស់ជាមួយនឹងព្រះជាម្ចាស់» គឺសំដៅទៅលើមនស្សដែលជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ «មិត្តភាពជាមួយនឹងលោកីយ៍គឺជាសត្រូវនឹងព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metonymy)

ឬតើអ្នកគិតថាព្រះបន្ទូល ដែលបានចែងទាំងអស់នោះសុទ្ធតែឥតបានការឬអី

នេះគឺជាសំនួរបំភ្លៃដែលលោកយ៉ាកុបប្រើដើម្បីដាស់តឿនដល់អ្នកស្តាប់របស់លោក។ និយាយឥតបានការគឺមានន័យថានិយាយឥតប្រយោជន៍ «មានហេតុផលមួយដែលបទគម្ពីរថ្លែង»។

ព្រះវិញ្ញាណព្រះអង្គដែលគង់ក្នុងយើង

នៅក្នុងកំណែខ្លះៗដោយរួមទាំង ULB និង UDB​ ក៏យល់ពីការនេះជាសេចក្តីយោងទៅលើព្រះវិញ្ញាណបរិសុទ្ធ។ កំណែផ្សេងៗទៀតៗបានបកស្រាយថា «ព្រះវិញ្ញាណ»។ នៅក្នុងន័យនេះ វិញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់បង្កើតមនុស្សម្នាក់ៗឲ្យមានវិញ្ញាណនោះ។ យើងសូមណែនាំថាអ្នកប្រើអត្តន័យនោះគឺត្រូវបានគេបង្ហាញនៅក្នុងការសម្រួលផ្សេងទៀតដែលត្រូវបានប្រើដោយអ្នកអាន។

James 4:6-7

ប៉ុន្តែ ព្រះជាម្ចាស់បានប្រទានព្រះគុណច្រើនថែមទៀត

តើឃ្លានេះជាប់ពាក់ព័ន្ធទៅនឹងខគម្ពីរមុនដែលអាចត្រូវបានគេបង្កើតជាក់ស្តែងយ៉ាងម៉េច។ «ប៉ុន្តែ បើទោះជាវិញ្ញាណរបស់យើង អាចនឹងសម្រេចអ្វីដែលយើងមិនអាចមាន នោះព្រះជាម្ចាស់នឹងប្រទានព្រះគុណច្រើនជាងហ្នឹងទៀត បើសិនជាយើងបន្ទាបខ្លួនយើង»។ (សូមមើលៈ INVALID translate/figs-explicit)

ប្រទានព្រះគុណច្រើនថែមទៀត

ព្រះគុណកំពុងត្រូវបានគេចាត់ទុកជាគោលបំណងមួយដែលអាចត្រូវបានប្រទានឲ្យ។ (សូមមើលៈ INVALID translate/figs-abstractnouns)

មោទនភាព

«មនុស្សដែលមានមោទនភាព»។ (សូមមើលៈ INVALID translate/figs-nominaladj)

កាបន្ទាបខ្លួន

«មនុស្សដែលបន្ទាបខ្លួន»។ (សូមមើលៈ INVALID translate/figs-nominaladj)

ដូច្នេះ

«ដោយសារការនេះ»

គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់

«គោរពតាមព្រះជាម្ចាស់»

ហើយ​ប្រឆាំង​នឹង​មារ

«ប្រឆាំងនឹងបីសាច» ឬ «សូមកុំធ្វើអ្វីដែលបីសាចចង់ធ្វើ»។

នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន

«វានឹងរត់ចេញឆ្ងាយពីអ្នក» ។

James 4:8-10

ព័ត៌មានទូទៅ

ពាក្យអ្នក «អ្នក» នៅទីនេះសំដៅទៅលើអ្នកជឿដែលបែកខ្ញែកដែលលោកយ៉ាកុបសរសេរទៅកាន់។

សូមចូលមកជិតព្រះអង្គ ​នោះព្រះជាម្ចាស់នឹងយាងមកជិតបងប្អូនវិញ

នៅទីនេះគំនិតដែលថាចូលមកជិតសំដៅទៅលើការស្មោះត្រង់ ហើយបើកចំហរនឹងព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

សូមលាងដៃបងប្អូនឲ្យបានស្អាត បងប្អូនជាមនុស្សមានបាប សូមជម្រះចិត្តឲ្យបានវិសុទ្ធ ហើយសូមជម្រះគំនិតដែលតែងតែសង្ស័យឲ្យបានស្អាតផង។

គំនិតដែលតែងតែសង្ស័យ ឃ្លាទាំងពីរនេះគឺវាមានន័យស្របគ្នាទៅវិញទៅមក។ ​(សូមមើលៈ INVALID translate/figs-parallelism)

សូមលាងដៃបងប្អូនឲ្យបានស្អាត

ការពញ្ញាក់នេះគឺជាបញ្ញត្តិសម្រាប់មនុស្សទៅទូឲ្យប្រព្រឹត្តសុចរិតជំនួសឲ្យការប្រព្រឹត្តទុចរិត «សូមប្រព្រឹត្តទៅតាមផ្លូវដែលស្មោះត្រង់នឹងព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metonymy)

សូមជម្រះចិត្តឲ្យបានវិសុទ្ធ

នៅទីនេះ «ចិត្ត» សំដៅទៅលើគំនិត និងអារម្មណ៍របស់មនុស្ស «សូមស្មោះត្រង់នឹងព្រះជាម្ចាស់ដោយចេញពីចិត្ត»។ (សូមមើលៈ INVALID translate/figs-metaphor)

គំនិតដែលតែងតែសង្ស័យ

គំនិត ពាក្យថា «ចិត្តដែលសង្ស័យ» សំដៅទៅអ្នកដែលមិនអាចសម្រេចចិត្តច្បាស់លាស់ពីអ្វីមួយ។ «មនុស្សដែលតែងតែសង្ស័យ» ឬ «មនុស្សដែលមិនអាចសម្រេចចិត្តថាតើគេចង់គោរពតាមព្រះជាម្ចាស់ឬក៍អត់នោះទេ»។ (សូមមើល INVALID translate/figs-metaphor)

ចូរកាន់ទុក្ខ និង​សោក​សង្រេង

ពាក្យទាំងនេះមានន័យស្រដៀងគ្នា។ លោកយ៉ាកុបប្រើពាក្យទាំងពីរនេះដើម្បីបញ្ជាក់ថាមនុស្សគួរតែសុំទោសដោយស្មោះត្រង់ចំពោះការដែលមិនបានគោរពព្រះជាម្ចាស់ លោកយ៉ាកុបនិយាយបែបនេះគឺវាជាបញ្ញត្តិមួយ។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-exclamations)

ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​បងប្អូន ​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​បងប្អូន​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ

ការនិយាយបែបនេះដូចគ្នា នៅក្នុងការបញ្ជាក់ខុសគ្នាផ្សេងៗ។ សំណើច​ក្អាក‌ក្អាយគឺត្រូវបានគេប្រៀបប្រដូចនៅទៅហ្នឹងកម្មបទមួយដែលអាចត្រូវបានគេផ្លាស់ប្តូរទៅជាការសោកសង្រែង។ វាដូចគ្នាទៅហ្នឹងរីករាយ និងទុក្ខព្រួយ «បញ្ឈប់សំណើចរបស់អ្នកភ្លាមៗ ហើយចាប់ផ្តើមទូលព្រះជាម្ចាស់ថាអ្នកសូមទោស»។ (សូមមើលៈ INVALID translate/figs-parallelism និង​figs-abstractnouns)

ចូរបន្ទាបខ្លួនបងប្អូន នៅចំពោះព្រះជាម្ចាស់

«ចូរបន្ទាបខ្លួនចំពោះព្រះជាម្ចាស់» ការប្រព្រឹត្តត្រូវបានសម្រេចដោយមានវត្តមានព្រះជាម្ចាស់នៅក្នុងចិត្តគឺត្រូវបានគេប្រៀបប្រដូចទៅហ្នឹងការសម្រេចដោយរូបកាយរបស់អ្នក។ (សូមមើលៈ INVALID translate/figs-metaphor)

នោះព្រះជាម្ចាស់នឹងលើកបងប្អូនឡើង

លោកយ៉ាកុបនិយាយពីព្រះជាម្ចាស់ស្មោះត្រង់នឹងអ្នកដែលចេះបន្ទាបខ្លួន ប្រៀបដូចជាទ្រង់់នឹងលើកអ្នកនោះឡើងចេញពីផែនដីដែលជាទីដែលអ្នកនោះបានឱនលំទោនខ្លួនឯងដោយការគោរព។ «ទ្រង់នឹងស្មោះត្រង់ហ្នឹងអ្នក»។ (សូមមើលៈ INVALID translate/figs-metaphor)

James 4:11-12

ព័ត៌មានទូទៅ

ពាក្យថា «អ្នក» និង «របស់អ្នក» នៅក្នុងផ្នែកនេះ សំដៅទៅលើអ្នកដែលជឿដែលលោកយ៉ាកុបបានសរសេរទៅកាន់។

និយាយ​ទាស់

«និយាយពីអ្វីដែលអាក្រក់» ឬ «ជំទាស់»។

បងប្អូនអើយ

លោកយ៉ាកុបនិយាយពីអ្នកជឿគឺត្រូវបានប្រៀបប្រដូចទៅនឹងបងប្អូនតាមបែបជីវសាស្រ្ត «បងប្អូនជាទីស្រឡាញ់»។ (សូមមើលៈ INVALID translate/figs-metonymy)

ប៉ុន្តែការថ្កោល​ទោស

«ប៉ុន្តែ អ្នកកំពុងប្រព្រឹត្តដូចជាមនុស្សដែលផ្តល់ក្រឹត្យវិន័យអញ្ចឹង»។

ព្រះជាម្ចាស់តែមួយគត់ ដែលជាអ្នកផ្តល់ក្រឹត្យវិន័យ និងការវិនិច្ឆ័យ

ការនេះសំដៅលើព្រះជាម្ចាស់ «គឺមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលប្រទានក្រិត្យវិន័យ និងការវិនិច្ឆ័យដល់មនុស្ស»។

តើបងប្អូនជានរណាបានជាហ៊ានវិនិច្ឆ័យបងប្អូនរបស់អ្នកនោះ?

នេះជាសំណួរបំភ្លៃដែលលោកយ៉ាកុបប្រើដើម្បីស្តីបន្ទោសដល់អ្នកស្តាប់របស់លោក។ នេះត្រូវបានគេបញ្ជាក់ជាឃ្លាមួយ។ «អ្នកជាមនុស្សម្នាក់ ហើយអ្នកមិនអាចវិនិច័្ឆយទៅលើអ្នកណាផ្សេងបានទេ»។ (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)

James 4:13-14

ចំណាយពេលមួយឆ្នាំនៅទីនោះ

លោកយ៉ាកុបនិយាយពីការចំណាយពេល ហាក់ដូចជាត្រូវបានគេប្រៀបប្រដូចទៅនឹងលុយ «ស្នាក់នៅទីនោះមួយឆ្នាំ»។ (សូមមើលៈ INVALID translate/figs-idiom)

តើអ្នកណាដឹងថាថ្ងៃស្អែកមានរឿងកើតអីឡើង?

លោកយ៉ាកុបប្រើសំណួរនេះដើម្បីកែតម្រូវអ្នកស្តាប់របស់លោក។ ឃ្លានេះត្រូវបានគេបញ្ជាក់ជាឃ្លាមួយ «គ្មាននរណាម្នាក់ដឹងថានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែកទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

ហើយតើជីវិត​បងប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា?

លោកយ៉ាកុបបានប្រើសំណួរនេះដើម្បីបង្រៀនអ្នកជឿទាំងនេះថា​ ជីវិតខាងរូបកាយគឺមិនមានអ្វីសំខាន់ទេ។ ឃ្លានេះត្រូវបានគេបញ្ជាក់ជាឃ្លាមួយ «ហើយសូមគិតពីជីវិតខាងរូបកាយរបស់បងប្អូន»។ (សូមមើលៈ INVALID translate/figs-rquestion)

ដោយសារតែបងប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ

លោកយ៉ាកុបនិយាយពីមនុស្សដែលប្រៀបដូចជាចំហាយ​ទឹកដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ «អ្នករស់នៅតែមួយរយៈពេលខ្លី ហើយក៏ស្លាប់បាត់បង់ជីវិតទៅ»។ (សូមមើលៈ INVALID translate/figs-metaphor)

James 4:15-17

ផ្ទុយទៅវិញ បងប្អូន​គួរ​តែ​និយាយ​ថា

«ផ្ទុុយទៅវិញ កិរិយាមាយាទរបស់អ្នកគួរតែជា»។

យើងនឹងមានជីវិតរស់នៅ

ពាក្យថា «យើង» មិនបានសំដៅលោកយ៉ាកុប ឬក៏អ្នកស្តាប់របស់លោកដោយផ្ទាល់ទេ ប៉ុន្តែ វាជាគំរូដែលអ្នកស្តាប់របស់លោកយ៉ាកុបគួរតែប្រព្រឹត្ត។

ការ​នេះ ឬ​ធ្វើ​ការ​នោះ

«សូមធ្វើអ្វីដែលយើងបានត្រៀមធ្វើ»។

ប្រសិនបើអ្នក​ណា​ដឹងថាត្រូវធ្វើ​អំពើ​ល្អយ៉ាងណាហើយ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។

អ្នកណាដែលបរាជ័យក្នុងការធ្វើការល្អ ដោយគេដឹងថាគេគួរតែធ្វើ នោះរាប់់ថាជាអំពើបាបហើយ។

James 5

James 5:1-3

ប្រយោគភ្ជាប់

លោកយ៉ាកុបបានដាស់តឿនដល់ពួកអ្នកមានពីការផ្តោតរបស់គេទៅលើក្តីរីករាយ និងទ្រព្យសម្បត្តិ។

សម្រាប់អ្នកមាន

វាអាចមានន័យថា ១)លោកយ៉ាកុបកំពុងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកជឿដែលមានទ្រព្យសម្បត្តិ (UDB) ​ឬ ២)លោកយ៉ាកុបកំពុងនិយាយពីអ្នកមានដែលមិនជឿ «អ្នកគឺជាអ្នកមាន រួចនិយាយថាអ្នកស្មោះត្រង់នឹងព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)

ពីព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នកជាមិនខាន

លោកយ៉ាកុបបាននិយាយថាអ្នកទាំងនេះនឹងទទួលរងយ៉ាងធ្ងន់ធ្ងរនៅក្នុងថ្ងៃអនាគត ហើយការទទួលរបស់គេប្រៀបដូចជាការជំទាស់ដែលនឹងចូលទៅក្នុងជីវិតរបស់គេ «ដោយសារតែអ្នកនឹងទទួលរងយ៉ាងធ្ងន់ធ្ងរនៅក្នុងថ្ងៃអនាគត»។ (សូមមើលៈ INVALID translate/figs-abstractnouns)

ភាពមានបានរបស់បងប្អូននឹងរលួយអស់ ហើយសម្លៀកបំពាក់របស់អ្នកក៏ត្រូវកណ្តៀរសីុដែរ។ មាស និងប្រាក់របស់បងប្អូនត្រូវច្រេះសីុបំផ្លាញបាន។

មាស និងប្រាក់របស់បងប្អូនត្រូវច្រេះសីុបំផ្លាញ។ លោកយ៉ាកុបនិយាយពីព្រឹត្តិការណ៍ទាំងនេះហាក់បីដូចជាពួកវាបានកើតឡើងរួចហើយ។ លោកយ៉ាកុបបានបញ្ជាក់ថា អ្នកមាននៅក្នុងលោកីយ៍មិនអាចនៅបានយូរ ឬក៏មានជីវិតដ៏នៅអស់កល្បទេ «ភាពមានបានក៏ដូចជាកាស្អុយរលួយ សម្លៀកបំពាក់របស់អ្នកក៏ដូចជាកណ្តៀរសីុ មាស និងប្រាក់របស់បងប្អូនក៏ដូចជាការសីុបំផ្លាញ»។ (សូមមើលៈ INVALID translate/figs-pastforfuture)

ភាពមានបាន...សម្លៀកបំពាក់...មាសប្រាក់

ទាំងអស់នេះគឹត្រូវបាននិយាយជាឧទាហរណ៍នៃរបស់ដែលមានតម្លៃចំពោះអ្នកមានទ្រព្យសម្បត្តិ។ (សូមមើលៈ INVALID translate/figs-metonymy)

ការសីុបំផ្លាញទាំងនោះជាសក្ខីភាពអំពីការទាស់ប្រឆាំងជាមួយបងប្អូន

«ការស៊ីបំផ្លាញ» គឺជាកំណត់នៃប្រភេទដែលពិពណ៌នាពីការបំបែកលោហៈធាតុតាមបែបធម្មជាតិ។ លោកយ៉ាកុបកំពុងនិយាយពីបន្ទប់តុលាការដែលចោទប្រកាន់ចំពោះអំពើអាក្រក់របស់ជនល្មេីស។ «ហើយនៅពេលដែលព្រះជាម្ចាស់វិនិច្ឆ័យអ្នក ទ្រព្យសម្បត្តិបង្ហិនបង្ហោចរបស់អ្នកនឹងដូចជានរណាម្នាក់ដែលចោទប្រកាន់អ្នកនៅក្នុងតុលាការ។ (សូមមើលៈ INVALID translate/figs-personification)

នឹងបំផ្លាញអ្នក...ដូចជាភ្លើងអញ្ចឹង

ការបំផ្លាញនៅទីនេះត្រូវបានគេប្រៀបធៀបទៅនឹងភ្លើងដែលនឹងដុតបំផ្លាញម្ចាស់របស់វាអញ្ចឹង។ (សូមមើលៈ INVALID translate/figs-simile and INVALID translate/figs-metaphor)

សរសៃឈាមរបស់អ្នក

នៅទីនេះ «សរសៃឈាម» សំដៅលើរាងកាយរបស់មនុស្ស។ (សូមមើលៈ INVALID translate/figs-metonymy)

ភ្លើង

គំនិតនៃភ្លើងនៅកន្លែងនេះគឺមានន័យថា នាំមនុស្សឲ្យចងចាំថា ភ្លើងជារឿយៗគេសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ដែលនឹងកើតឡើងលើមនុស្សអាក្រក់។ (សូមមើលៈ INVALID translate/figs-metaphor)

នៅថ្ងៃចុងក្រោយ

នេះសំដៅទៅលើពេលវេលាដ៏សមស្របនៅចំពោះព្រះជាម្ចាស់ចូលមកជំនុំជម្រះមនុស្សទាំងអស់។ មនុស្សអាក្រក់គិតថាពួកគេអាចរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេបាននៅថ្ងៃអនាគត ប៉ុន្តែ អ្វីដែលពួកគេកំពុងធ្វើគឺកំពុងប្រមូលទណ្ឌកម្មទុក។ «ដ្បិតដល់ពេលកំណត់ព្រះជាម្ចាស់នឹងជំនុំជម្រះអ្នក»។ (UDB) (សូមមើលៈ INVALID translate/figs-metonymy)

James 5:4-6

ប្រយោគភ្ជាប់

លោកយ៉ាកុបបន្តដាស់តឿនដល់អ្នកមានពីភាពងប់ងុលលើក្តីរីករាយ និងភាពមានបានរបស់គេ។

ប្រាក់ឈ្នួលដែលត្រូវបើកឲ្យពួកកម្មករ នោះត្រូវបានទាមទារ ដោយព្រោះតែគ្មានប្រាក់បើកឲ្យដល់អ្នកចម្រូត ដែលបានធ្វើការឲ្យអ្នក

លុយកាក់ដែលគួរតែត្រូវបានបង់គឺត្រូវបានគេបៀបប្រដូចនៅនឹងមនុស្សម្នាក់ដែលកំពុងស្រែក ដោយសារតែភាពអយុត្តិធម៌ដែលកើតឡើងដល់គេ។ «ការពិតដែលថាអ្នកមិនបានបង់ថ្លៃដល់អ្នកទាំងនោះដែលអ្នកបានជួលឲ្យធ្វើការនៅក្នុងវាលស្រែ បានបង្ហាញថាអ្នកបានធ្វើខុស»។ (សូមមើលៈ INVALID translate/figs-personification)

នោះសម្រែកពួកគេក៏បានឮដល់ព្រះជាម្ចាស់នៃពិភពទាំងមូល

សម្លេងស្រែករបស់អ្នកច្រូតកាត់ គឺត្រូវបានប្រៀបធៀបទៅនឹងអ្វីដែលគេបានឮនៅស្ថានសួគ៌ «ព្រះអម្ចាស់នៃប្រភពទាំងមូលបានឮសម្រែកស្រែកយំរបស់អ្នកច្រូតកាត់»។ (សូមមើលៈ INVALID translate/figs-metaphor|Metaphor)

បានឮដល់ព្រះជាម្ចាស់នៃពិភពទាំងមូល

ព្រះជាម្ចាស់ត្រូវបានគេដឹងថា ទ្រង់ហាក់មានព្រះកាណ៌ដូចដែលមនុស្សមានអញ្ចឹងដែរ «ព្រះអម្ចាស់នៃប្រភពទាំងមូលបានឮ»។ (សូមមើលៈ INVALID translate/figs-metaphor)

ហើយអ្នកអាចបំពេញតាមបំណងចិត្ត ដែលខ្លួនត្រូវការ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ

នៅទីនេះ មនុស្សទាំងអស់គឺត្រូវបានគេមើលឃើញថាហាក់ដូចជាគោក្របី ដែលត្រូវបានផ្តល់អាហារល្អៗ ដូច្នេះ ពួកគេក៏បានធំធាត់ឡើងដើម្បីឲ្យគេសម្លាប់ដើម្បីធ្វើបុណ្យ។ ទោះយ៉ាងនេះក្តី ក៏គ្មាននរណាម្នាក់នឹងធ្វើបុណ្យនៅថ្ងៃជំនុំជម្រះដែរ «ភាពលោភលន់របស់អ្នកបានធ្វើឲ្យអ្នកត្រៀមខ្លួនសម្រាប់តែការជំនុំជម្រះនៃអំពើដ៏អាក្រក់ដ៏អស់កល្បប៉ុណ្ណោះ»។ (សូមមើលៈ INVALID translate/figs-metaphor)

ដួងចិត្តរបស់អ្នក

នៅទីនេះ «ចិត្ត» គឺត្រូវបានគេប្រើជាចំនុចកណ្តាលចំពោះគោលបំណងរបស់មនុស្ស។ ពាក្យនេះសំដៅទៅលើមនុស្សទាំងស្រុង។ (សូមមើលៈ INVALID translate/figs-metonymy)

អ្នករាល់គ្នាបានដាក់ទោស និងសម្លាប់អ្នកសុចរិតផង

នេះប្រហែលជាមិនបាន «ដាក់ទោស» តាមអារម្មណ៍ដែលត្រឹមត្រូវ នៃការជំនុំជម្រះ ដែលបានឈ្នះលើការកាត់ទោសប្រហារជីវិតលើបទឧក្រិដ្ឋ។ ផ្ទុយទៅវិញ វាប្រហែលជាសំដៅទៅលើមនុស្សអាក្រក់​ និងពួកមានអំណាចដែលបានសម្រេចចិត្តធ្វើបាបដល់អ្នកក្ររហូតដល់ពួកគេស្លាប់។

មនុស្សសុចរិត

«មនុស្សដែលធ្វើអ្វីដែលត្រឹមត្រូវ» ការបញ្ជាក់នេះសំដៅទៅលើមនុស្សសុចរិតជាទូទៅ មិនមែនសំដៅលើបុគ្គលណាម្នាក់ទេ។ (សូមមើលៈ INVALID translate/figs-genericnoun)

គេមិនបានចុះចូលនឹងអ្នក

«មិនបានជំទាស់នឹងអ្នក» ។

James 5:7-8

សេចក្តីថ្លែងការដែលជាប់ពាក់ព័ន្ធគ្នា

លោកយ៉ាកុបបានប្តូរប្រធានបទពីការបន្ទោសអ្នកមានទៅជាការដាស់តឿនដល់អ្នកជឿ។

ព័ត៌មានទូទៅ

ជាទីបញ្ចប់ លោកយ៉ាកុបបានរំលឹកដល់អ្នកជឿពីការយាងត្រលប់មកវិញរបស់ព្រះជាម្ចាស់ និងប្រទានមេរៀនខ្លីជាច្រើនពីរបៀបរស់នៅដើម្បីព្រះជាម្ចាស់។

ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់

«ដោយការនេះ សូមរង់ចាំ ហើយស្ងប់ចិត្តចុះ»។

រហូតដល់ព្រះជាម្ចាស់យាងត្រឡប់មកវិញ

ឃ្លានេះសំដៅទៅលើការយាងត្រលប់មកវិញរបស់ព្រះយេស៊ូគ្រិស្ត នៅពេលនោះទ្រង់នឹងចាប់ផ្តើមអាណាចក្ររបស់ទ្រង់នៅលើផែនដី ព្រមទាំងជំនុំជម្រះមនុស្សទាំងអស់ «រហូតដល់ការយាងត្រលប់វិញរបស់ព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-metonymy)

អ្នកចម្ការ

លោកយ៉ាកុបបានប្រៀបធៀបដោយប្រើឈ្មោះអ្នកចម្ការ​ ​និងអ្នកជឿដើម្បីបង្រៀនពីអ្វីដែលមានន័យថាការអត់ធ្មត់។ (សូមមើលៈ INVALID translate/figs-metaphor)

សូមធ្វើចិត្តឲ្យបានរឹងបឹុង

លោកយ៉ាកុបកំពុងធ្វើឲ្យចិត្តរបស់អ្នកជឿមានភាពស្មើគ្នាទៅនឹងឆន្ទះរបស់គេដើម្បីនៅតែរក្សាការប្តេជ្ញាចិត្ត។ «នៅតែប្តេជ្ញាចិត្ត» ឬ «សូមរក្សាសេចក្តីជំនឿនៅតែរឹងមាំ»។ (សូមមើលៈ INVALID translate/figs-metonymy)

ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ជិតមកដល់ហើយ

«ព្រះអម្ចាស់នឹងត្រលប់មកវិញឆាប់ៗនេះ»។

James 5:9-11

បងប្អូនអើយ មិនត្រូវរអ៊ូរទាំ និងទាស់ប្រឆាំងគ្នាទៅវិញទៅមកទេ...

លោកយ៉ាកុបកំពុងសរសេរទៅកាន់អ្នកជឿជនជាតិយូដាដែលបានបែកខ្ញែកគ្នា។

ទាស់ប្រឆាំងគ្នាទៅវិញទៅមកទេ

«ទៅវិញទៅមក»។

បងប្អូនមិនត្រូវបានវិនិច្ឆ័យឡើយ

ការនេះត្រូវបានគេនិយាយជារឿយៗ «ព្រះយេស៊ូគ្រិស្តនឹងមិនវិនិច័្ឆយអ្នកឡើយ»។ (សូមមើលៈ INVALID translate/figs-activepassive)

អ្នកកាត់ក្ដី កំពុងតែឈរនៅនឹងមាត់ទ្វារ

លោកយ៉ាកុបបានប្រៀបធៀប ព្រះយេស៊ូ ការវិនិច្ឆ័យ ទៅនឹងមនុស្សម្នាក់ដែលបានឆ្លងកាត់ទ្វារដើម្បីបញ្ជាក់ពីរបៀបដែលព្រះយេស៊ូគ្រិស្តនឹងយាងត្រលប់មកវិញដើម្បីវិនិច្ឆ័យពីភពលោក «ការវិនិច័្ឆយនឹងចូលមកឆាប់ៗនេះ»។ (សូមមើលៈ INVALID translate/figs-metaphor)

ការរងទុក្ខ ​និងការអត់ធ្មត់របស់ព្យាការី

«របៀបដែលព្យាការីរងទុក្ខពីការធ្វើទុក្ខបុកម្នេញដោយការអត់ធ្មត់»។

ថ្លែងព្រះបន្ទូលក្នុងនាមរបស់ព្រះជាម្ចាស់

«ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សទាំងអស់» ។

សូមមើលចុះ

នៅទីនេះ «សូមមើល» បានបញ្ជាក់ទៅលើអ្វីដែលត្រូវអនុវត្ត «សូមស្តាប់ដោយប្រុងប្រយ័ត្ន» ឬ «សូមចងចាំ»។

ព្យាការីដែលបានលើកសរសើរ

អស់អ្នកដែលបន្តគោរពព្រះជាម្ចាស់សូម្បីតែស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណា។

James 5:12

លើសជាងនេះ

«នេះជាការដែលសំខាន់» ឬ «ជាពិសេស»។

បងប្អូនអើយ

«បងប្អូនជាទីស្រឡាញ់អើយ»។

កុំស្បថឲ្យសោះ

«ស្បថ» គឺត្រូវនិយាយអ្វីដែលអ្នកនឹងធ្វើអ្វីៗ ឬនោះជាអ្វីដែលពិត ហើយដើម្បីឲ្យប្រកាន់ភ្ជាប់នូវទំនួលខុសត្រូវដោយអជ្ញាធរជាន់ខ្ពស់ «សូមកុំធ្វើការស្បថស្បែ» ឬ «សូមកុំធ្វើការសច្ចា»។

មិនថាស្ថានសួគ៌ ឬលោកីយ៍

ពាក្យថា «ស្ថានសួគ៏» និង «លោកីយ៍» សំដៅទៅលើសិទ្ធិអំណាចរបស់វិញ្ញាណ ឬក៏មនុស្សដែលនៅក្នុងស្ថានសួគ៌ ឬផែនដី។ (សូមមើលៈ INVALID translate/figs-metonymy)

សូមឲ្យបងប្អូនគ្រាន់តែនិយាយថា «បាទ» គឺ «បាទ» ហើយថា «ទេ» គឺ «ទេ»

«សូមធ្វើអ្វីដែលអ្នកនិយាយថានឹងធ្វើដោយគ្មានការស្បថស្បែ»។

ដូច្នេះ អ្នកនឹងមិននៅជាប់ក្រោមការកាត់ទោសឡើយ

ការកាត់ទោសត្រូវបានគេប្រៀបប្រដូចទៅនឹងអ្វីមួយដែលបានធ្លាក់ចុះ ប៉ះទង្គិចនឹងអ្វីមួយដែលមានទម្ងន់ធ្ងន់ «ដូច្នេះព្រះជាម្ចាស់នឹងដាក់ទោសដល់អ្នក»។ (សូមមើលៈ INVALID translate/figs-metaphor)

James 5:13-15

តើមានអ្នកណានៅក្នុងចំណោមអ្នករាល់គ្នាជួបទុក្ខលំបាក និងការឈឺចាប់ឬទេ? សូមឲ្យអ្នកទាំងនោះអធិស្ឋានចុះ។

«បើសិនជានរណាម្នាក់កំពុងស្ថិតនៅក្នុងការលំបាក អ្នកនោះគួរតែអធិស្ឋាន»។ (សូមមើលៈ INVALID translate/figs-rquestion)

តើមានអ្នកណាអរសប្បាយដែលឬទេ? សូមឲ្យអ្នកនោះច្រៀងសរសើរតម្កើងចុះ។

«បើសិនជានរណាម្នាក់រីករាយ អ្នកនោះគួរតែច្រៀងចម្រៀងសរសើរតម្កើងវិញ»។

តើមានអ្នកណាឈឺក្នុងចំណោមអ្នកឬទេ? សូមឲ្យគេអញ្ជើញ

«បើសិនជានរណាម្នាក់ឈឺ គេគួរតែអញ្ចើញ»។

សេចក្តីអធិស្ឋានដោយជំនឿនឹងប្រោសអ្នកឈឺឲ្យបានជា ហើយព្រះអម្ចាស់នឹងលើកគាត់ឡើងវិញ

នៅពេលដែលអ្នកជឿអធិស្ឋានដល់អ្នកឈឺ នោះព្រះអម្ចាស់នឹងឮពីសេចក្តីអធិស្ឋានរបស់ពួកគេ រួចទ្រង់នឹងព្យាបាលអ្នកទាំងនោះ «ព្រះអម្ចាស់នឹងឮពួកគេអ្នកជឿកំពុងអធិស្ឋានដោយសេចក្តីជំនឿ នោះទ្រង់នឹងព្យាបាលអ្នកដែលឈឺនោះ»។

James 5:16-18

ព័ត៌មានទូទៅ

ដោយសារតែអ្នកទាំងនេះជាអ្នកជឿជនជាតិយូដា លោកយ៉ាកុបបានរំលឹកពួកគេឲ្យអធិស្ឋានដោយការអញ្ជើញព្យាការីចាស់ទុំម្នាក់ ហើយនោះជាសំណូមអធិស្ឋានរួមទាំងការប្រព្រឹត្តរបស់ព្យាការី។

ដូច្នេះ សូមលន់តួបាប

នេះគឺជាការសារភាពដល់អ្នកជឿដទៃទៀត នូវអ្វីដែលអ្នកបានធ្វើខុស ដូច្នេះ អ្នកអាចនឹងត្រូវបានគេអត់ទោសឲ្យ។

ចំពោះគ្នាទៅវិញទៅមក

«ទៅវិញទៅមក»។

ធ្វើដូចនេះអ្នកនឹងបានប្រោសឲ្យជា

«ដូច្នេះព្រះជាម្ចាស់នឹងប្រោសអ្នកឲ្យបានជា»។ (សូមមើលៈ INVALID translate/figs-activepassive)

សេចក្តីអធិស្ឋានរបស់មនុស្សសុចរិតខ្លាំងពូកែណាស់។

សំណូមអធិស្ឋានគឺត្រូវបានគេបង្ហាញហាក់ដូចជាគោលបំណងដែលរឹងមាំ និងមានអំណាច។ «នៅពេលដែលមនុស្សគោរពប្រតិបត្តិតាមអ្វីដែលព្រះជាម្ចាស់អធិស្ឋាន នោះទ្រង់នឹងធ្វើការអស្ចារ្យ»។ (សូមមើលៈ INVALID translate/figs-metaphor)

យ៉ាងស្មោះអស់ពីចិត្ត

«យ៉ាងស្រេកឃ្លាន» ឬក៏ «យ៉ាងក្លៀវក្លា»។

បីឆ្នាំ និងប្រាំមួយខែ

«៣...៦» (សូមមើល ៈtranslate-numbers)

ស្ថានសួគ៌នឹងប្រទានភ្លៀងមក

«ស្ថានសួគ៌» ប្រហែលសំដៅទៅលើផ្ទៃមេឃ ដែលតំណាងឲ្យប្រភពនៃទឹកភ្លៀង។ «ភ្លៀងធ្លាក់បានមកពីលើមេឃ»។

ផែនដីបានដុះភោគផលឡើងវិញ

នៅទីនេះផែនដីគឺតំណាងឲ្យប្រភពនៃដំណាំ។

ផ្លែឈើ

នៅទីនេះ «ផ្លែឈើ» តំណាងឲ្យដំណាំទាំងអស់របស់កសិករ។ (សូមមើលៈ INVALID translate/figs-metonymy)

James 5:19-20

បងប្អូនអើយ

«បងប្អូនអើយជាទីស្រឡាញ់» (សូមមើលៈ INVALID translate/figs-gendernotations)

ប្រសិនបើ មានអ្នកណាក្នុងចំណោមបងប្អូន វង្វេងផ្លូវចេញពីសេចក្តីពិត ហើយមានម្នាក់ទៀតនាំគាត់ ត្រឡប់មកវិញ

អ្នកជឿម្នាក់ដែលឈប់ជឿជាក់ លើព្រះជាម្ចាស់ ហើយមិនការគោរពប្រតិបត្តិតាមទ្រង់ គឺត្រូវបានប្រៀបប្រដូចទៅនឹងចៀមមួយក្បាលដែលវង្វេងចេញពីហ្វូង។ អ្នកដែលបានជម្រុញឲ្យអ្នកជឿលើព្រះជាម្ចាស់ម្តងទៀត គឺត្រូវបានប្រៀបធៀបទៅនឹងអ្នកគង្វាលម្នាក់ដែលបានចេញទៅរកចៀមដែលវង្វេង។ «នៅពេលណាដែលនរណាម្នាក់ឈប់គោរពប្រតិបត្តិព្រះជាម្ចាស់ ហើយមានម្នាក់ទៀតនឹងជួយគាត់ឲ្យចាប់ផ្តើមគោរពព្រះជាម្ចាស់ម្តងទៀត»។ (សូមមើលៈ INVALID translate/figs-metaphor)

ម្នាក់ ដែលបាននាំមនុស្សមានបាបឲ្យចេញពីការវង្វេងផ្លូវនោះ...អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ។

លោកយ៉ាកុបចង់មានន័យថា ព្រះជាម្ចាស់នឹងប្រើការប្រព្រឹត្តរបស់មនុស្សម្នាក់នេះ ដើម្បីជម្រុញអ្នកមានបាបសារភាពកំហុស ហើយទទួលបានការសង្គ្រោះ។ ប៉ុន្តែ លោកយ៉ាកុបថ្លែងបែបនេះ ប្រៀបធៀបទៅនឹងអ្នកដទៃទៀតដែលបានសសង្គ្រោះអ្នកចេញពីព្រលឹងដែលមានបាប ឲ្យចេញពីសេចក្តីស្លាប់។ (សូមមើលៈ INVALID translate/figs-metonymy)

នឹងសង្គ្រោះគាត់ឲ្យរួចពីសេចក្តីស្លាប់ ហើយជាងនេះទៅទៀត អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ

នៅទីនេះ «សេចក្តីស្លាប់» សំដៅទៅលើសេចក្តីស្លាប់ខាងវិញ្ញាណ ការដាច់ចេញពីព្រះដ៏អស់កល្ប។ «នឹងសង្គ្រោះគាត់ឲ្យរួចពីសេចក្តីស្លាប់ខាងវិញ្ញាណ ហើយទ្រង់នឹងអត់អោនទោសរាល់អំពើបាបរបស់គេទាំងអស់»។ (សូមមើលៈ igs-synecdoche)

អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ

ន័យដែលអាចទៅរួចគឺ ១) អ្នកដែលនាំបងប្អូនដែលមិនបានស្តាប់បង្គាប់ឲ្យត្រលប់មកវិញ នឹងត្រូវបានអត់ទោសរាល់អំពើបាបរបស់គេ ឬក៏ ២)បងប្អូនដែលមិនបានស្តាប់បង្គាប់ នៅពេលដែលគេត្រលប់មករកព្រះជាម្ចាស់វិញ គេនឹងត្រូវបានលើកលែងទោសរាល់អំពើបាបរបស់គេ។ អំពើបាបត្រូវបានគេប្រៀបធៀបទៅនឹងការជំទាស់ដែលព្រះជាម្ចាស់អាចគ្រប់បាំង ដូច្នេះ ទ្រង់នឹងមិនឃើញពួកគេ ដែលជាហេតុដែលទ្រង់បានលើកលែងទោសដល់ពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)