2 Thessalonians
2 Thessalonians 1
2 Thessalonians 1:1-2
ព៌តមានទូទៅៈ
សំបុត្រនេះត្រូវបានសរសេរឡើងដោយលោកប៉ូល ប៉ុន្តែលោកបានបញ្ជូន លោកស៊ីលវ៉ាន និងលោក ធីម៉ូថេជាអ្នកនាំសារ។ គាត់ត្រូវបានចាប់ផ្ដើមដោយការទទួលស្វាគមន៏នៅក្រុងថេស្សាឡូនិក ។
ព៌តមានទូទៅ
ពាក្យថា «យើង» ហើយនឹង «ពួកយើង» គឺប្រើទៅកាន់លោកលោកប៉ូល ស៊ីលវ៉ាន និងលោក ធីម៉ូថេ លុះត្រាតែតែមានការបញ្ជាក់ បើមិនដូចច្នេះពាក្យ «អ្នក» ពហុវចនៈ គឺសំដៅទៅលើ ពួកអ្នកជឿក្នុងក្រុមជំនុំនៅក្រុងថេស្សឡូនិក(សូមមើល៖ INVALID translate/figs-exclusive ហើយនឹង INVALID translate/figs-you)
លោក ស៊ីលវ៉ាន
នេះគឺជាទម្រង់ឈ្មោះជាភាសាឡាតាំង នៃ «ស៊ីឡាស» គាត់គឺជាមនុស្សដដែលដែលមានឈ្មោះនៅក្នុងសៀវភៅ កិច្ចការ ក្នុងនាមជាអ្នក ដែលដើតាមលោកប៉ូលនៅក្នុងដំណើររបស់គាត់។
សូមឱ្យព្រះគុណបានមានដល់អ្នក
ជាទូទៅលោកប៉ូលបានតែងតែប្រើការស្វាគមន៏បែបនេះនៅក្នុងសំបុត្ររបស់គាត់។
2 Thessalonians 1:3-5
ព៌តមានទូទៅ៖
លោកប៉ូលបានធ្វើការថ្លែងអំណរគុណ ដល់ក្រុមអ្នកជឿនៅក្រុងថេស្សាឡូនិក។
ត្រូវតែអព្រះគុណដល់ព្រះជាម្ចាស់ជានិច្ច
លោកប៉ូលបាននិយាយដូច្នេះគាត់គួរតែធ្វើការអព្រះគុណដល់ព្រះជាម្ចាស់ជារឿយៗ។ ការបកប្រែរបៀបផ្សេងទៀត: ត្រូវតែអព្រះគុណដល់ព្រះជាម្ចាស់ជាញឹកញាប់(សូមមើលៈfigs-hyperbole)
បងប្អូន
ត្រង់នេះពាក្យ «បងប្អូន» ដែលមានន័យថា បងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុស និង បងប្អូនស្រី»(សូមមើលៈ INVALID translate/figs-gendernotations)
ដ្បិតនេះគឺការជាដែលសមរម្យ
«ដ្បិតវាគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ» ឬក៏ «ដ្បិតវាគឺជាការល្អ»
អ្នករាល់គ្នាមានសេចក្ដីស្រលាញ់យ់ាងច្រើនចំពោះគ្នាទៅវិញទៅមក
«អ្នកបានស្រលាញ់គ្នាយ៉ាងស្មោះទៅវិញទៅមក»
មួយផ្សេងទៀត
ត្រង់នេះពាក្យ «មួយផ្សេងទៀត» មានន័យថា បងប្អូនរួមជំនឿ។
ពួកយើង ខ្លួនយើង
ត្រង់នេះពាក្យ «ខ្លួនយើង» លោកប៉ូលបានប្រើដើម្បីសង្កត់បញ្ជាក់អំពីការអួតអាង។ (សូមមើលៈ INVALID translate/figs-rpronouns)
ពិចារណាថាអ្នកនឹងក្លាយជាព្រះរាជាណាចក្យរបស់ព្រះជាម្ចាស់
វាអាចត្រូវបានថ្លែងនៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «នោះព្រះជាម្ចាស់នឹងពិចារណាក្នុងការធ្វើឱ្យអ្នកជាផ្នែកមួយនៃព្រះរាជាណាចក្យរបស់ទ្រង់» (សូមមើលៈ INVALID translate/figs-activepassive)
2 Thessalonians 1:6-8
ប្រយោគភ្ជាប់ៈ
ដូចលោកប៉ូលតែងតែបន្តរ និយាយ ពីភាពសុចរិករបស់ព្រះជាម្ចាស់
វាគឺជាសេចក្ដីសុចរិតសម្រាប់ព្រះជាម្ចាស់
«ព្រះជាម្ចាស់គឺត្រឹមត្រូវ» ឬក៏ «ព្រះជាម្ចាស់គឺសុចរិត»
ហើយកាសង្គ្រោះមានដល់អ្នក
អ្នកអាចកំណត់វាបានជាលាក់ថាគឺមានតែព្រះជាម្ចាស់តែមួយដែលបានត្រលប់វាឱ្យទៅជាធូស្បើយ។ ការបកប្រែរបៀបផ្សេងទៀត: «ហើយដ្បិតព្រះជាម្ចាស់ និងត្រលប់វាទៅជាភាពធូស្បើយដល់អ្នក» (សូមមើលៈ INVALID translate/figs-ellipsis)
ទេវតាដែលមានអំណាចរបស់ព្រះអង្គ
«ព្រះជាម្ចាស់គឺជាទេវតាដែលមានអំណាច»
នៅក្នុងអណ្តាតភ្លើង ព្រះអង្គសងសឹកលើអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់
«ព្រះអង្គនិងវាយប្រដៅដោយអណ្ដាតភ្លើងដល់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ ហើយដល់អ្នកណាដែល» ឬក៏ «បន្ទាប់មកជាមួយអណ្ដាតភ្លើង គឺព្រះអង្គនិងវាយប្រដៅដល់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ និងអ្នកណាដែល»
2 Thessalonians 1:9-10
ពួកគេនឹងរងទុក្ខទោស
ត្រង់នេះពាក្យ «ពួកគេ» សំដៅទៅលើដល់អស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមព្រះបន្ទូល។
នៅពេលដែលព្រះអង្គយាងមកនៅថ្ងៃនោះ
ត្រង់នេះពាក្យ «ថ្ងៃនោះ» គឺជាថ្ងៃដែលព្រះយេស៊ូយាងត្រលប់មកផែនដីវិញ។
បានទទួលសិរីល្អដោយសារប្រជារាស្រ្តរបស់ព្រះអង្គ
គឺវាអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ប្រជារាស្ត្ររបស់ព្រះអង្គនិងថ្វាយសិរីល្អដល់ទ្រង់» (សូមមើលៈ INVALID translate/figs-activepassive)
ទទួលការស្ងើចសរសើរយ៉ាងខ្លាំងពីអ្នកដែលជឿព្រះអង្គទាំងអស់
គឺវាអាចចាប់ផ្ដើមនៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «អស់អ្នកណាដែលជឿនិងឈរទាំងស្ញប់ស្ញែងដល់ទ្រង់» (សូមមើលៈ INVALID translate/figs-activepassive)
2 Thessalonians 1:11-12
យើងក៏បន្តអធិស្ឋានឲ្យអ្នករាល់គ្នាផងដែរ។
ជាញឹកញាប់សាវ័កប៉ូលបានអធិស្ឋានខ្លាំងៗសម្រាប់ពួកគេ។ការបកប្រែរបៀបផ្សេងទៀត: យើងកបានអធស្ឋានជយ៉ាងទៀងទាត់សម្រាប់អ្នក។ (សូមមើលៈ INVALID translate/figs-hyperbole)
ត្រាស់ហៅ
ត្រងនេះពាក្យ «ត្រាស់ហៅ» សំដៅទៅលើអ្នកដែលព្រះជាម្ចាស់បានតែងតាំងឬក៏ត្រូវបានជ្រើសជាកូនរបស់ទ្រង់ ជាអ្នកបំរើរបស់ទ្រង់ ហើយប្រកាសព្រះបន្ទូលរបស់ទ្រង់អំពីការសង្គ្រោះតាមរយៈព្រះយេស៊ូ។
ព្រះអង្គនឹងបំពេញគ្រប់ទាំងចិត្តប៉ងប្រាថ្នានៃការធ្វើការល្អ
«ដើម្បីធ្វើឱ្យអ្នកអាច គ្រប់ទាំងការល្អនៅក្នុងរបៀបដែលអ្នករាល់គ្នាចង់បាន» (UDB)
ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូនៃយើងបានទទួលសិរីល្អដោយសារអ្នករាល់គ្នា។
គឺវាអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: នោះអ្នកនឹងថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអម្ចាស់យេស៊ូជាព្រះរបស់យើងរាល់គ្នា» (សូមមើលៈ INVALID translate/figs-activepassive)
អ្នកនឹងថ្វាយសិរីល្អដល់ព្រះអង្គ
គឺវាអាចថ្លែងនៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះយេស៊ូនិងប្រទានសិរីរុងរឿងដល់អ្នក» (សូមមើលៈ INVALID translate/figs-activepassive)
ដោយព្រោះព្រះគុណរបស់ព្រះជាម្ចាស់នៃយើង
«ដោយសារព្រះគុណរបស់ព្រះជាម្ចាស់»
2 Thessalonians 2
2 Thessalonians 2:1-2
ពត៌មានទូទៅ៖
លោកប៉ូលបានដាស់តឿនដល់ក្រុមអ្នកជឿអំពីការនិយាយភូតកុហកពីថ្ងៃដែលព្រះយេស៊ូយាងមកម្ដងទៀត
ឥឡូវនេះ
ពាក្យថា «ឥឡូវនេះ» សញ្ញាសម្គាល់ត្រូវបានផ្លាស់ប្ដូរ នៃប្រធានបទនៅក្នុងកាណែនាំរបស់សាវ័កប៉ូល។
បងប្អូន
ត្រង់នេះពាក្យ «បងប្អូន» ដែលមានន័យថា បងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី។ ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុសនិងបងប្អូនស្រី» (សូមមើលៈ INVALID translate/figs-gendernotations)
សូមកុំងាយនឹងរំខាន ឬខ្វល់ខ្វាយ
«ដូចនេះអ្នកនឹងមិនងាយឱ្យបញ្ហាទាំអស់នេះងាយស្រួលចូលមកកាន់អ្នក»
មិនថាដោយសារ ឬដោយសំបុត្រដែលហាក់បីដូចជាមកពីយើងក្តី
«ដោយពាក្យដែលយើងនិយាយឬ ដោយសំបុត្រដែលយើងសរសេរ នោះគឺជាការសម្ដែងដែលចេញពីខ្លួនយើង»
ដែលហាក់បីដូចជា
«ដែលនិយាយថា»
ថ្ងៃរបស់ព្រះជាម្ចាស់
នេះសំដៅទៅលើពេលដែលព្រះយេស៊ូគ្រិស្តយាងត្រលប់មកផែនដីសម្រាប់អ្នកជឿទាំងអស់។
2 Thessalonians 2:3-4
ព័ត៌មានទូទៅ៖
លោកប៉ូលបង្រៀនអំពីមនុស្សដែលទទឺងច្បាប់។
នោះនឹងមិនមកដ
ថ្ងៃរបស់ព្រះជាម្ចាស់និងមិនមកដល់
ការធ្លាក់ចុះ
នេះគឺសំដៅទៅលើពេលវេលានៅអនាគត គឺនៅពេលដែលមនុស្សជាច្រើនបែចេញពីព្រះជាម្ចាស់។
ហើយមនុស្សទទឹងច្បាប់លេចមក
គឺវាអាចថ្លែងនៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ហើយព្រះជាម្ចាស់បានបង្ហាញមនុស្សដែលទទឹងច្បាប់ចេញមក» (សូមមើលៈ INVALID translate/figs-activepassive)
គឺជាកូននៃការបំផ្លិញបំផ្លាញ
លោកប៉ូលបាននិយាយអំពិការបំផ្លិចបំផ្លាញ ជាមនុស្សម្នាក់ដែលបានបង្កើតកូនក្នុងគោលបំណងក្នុងការបំផ្លាញអ្វីៗទាំងអស់។ ការបកប្រែរបៀបផ្សេងទៀត: «ជាមនុស្សម្នាក់ដែលបំផ្លាញអ្វីទាំងអស់ដែលគាត់អាចបំផ្លាញ» (សូមមើលៈ INVALID translate/figs-metaphor)
ជាមួយអ្វីដែលហៅថា ព្រះជាម្ចាស់ ឬការថ្វាយបង្គំ។
គឺវាអាចថ្លែងនៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ជាអ្វីទាំងអស់ដែលមនុស្សពិចារណាថាតើព្រះឬអ្វីទាំងអស់ដែលមនុស្សថ្វាយបង្គំ» (UDB) (សូមមើលៈfigs-activepassive)
បង្ហាញខ្លួនឯងថាជាព្រះជាម្ចាស់
«បង្ហាញថា ខ្លួនឯងជាព្រះជាម្ចាស់»
2 Thessalonians 2:5-7
តើអ្នកមិនចាំការទាំងអស់នេះទេឬអី?
លោកប៉ូលបានប្រើសំណួរដែលពេញដោយវោហាសព្ទ៌ដើម្បីរំលឹកពួកគេអំពីអ្វីដែលលោកបានបង្រៀនពួកគេ នៅគ្រាមុនដែលលោកបាននៅជាមួយពួកគេ។ នេះបានបង្ហាញជាប្រយោគ។ ការបកប្រែរបៀបផ្សេងទៀត: «ខ្ញុំប្រាកដ៍ណាស់ថាអ្នកចាំការទាំងអស់នេះ» (សូមមើលៈ INVALID translate/figs-rquestion)
ការទាំងអស់នេះ
នេះសំដៅទៅលើកាលដែលព្រះយេស៊ូយាងត្រលប់មកវិញ គឺថ្ងៃនៃព្រះអម្ចាស់ ហើយនឹងមនុស្សដែលទទឹងច្បាប់។
គាត់និងបង្ហាញខ្លួននៅពេលកំណត់
គឺវាអាចចាប់ផ្ដើមនៅក្នុងទម្រង់បែបសកម្ម។ការបកប្រែរបៀបផ្សេងទៀត: «ព្រះជាម្ចាស់នឹងបង្ហាញមនុស្សដែលទទឹងច្បាប់ នៅពេលកំណត់បានមកដល់» (សូមមើលៈ INVALID translate/figs-activepassive)
អាថ៍កំបាំងនៃការទទឹងច្បាប់
នេះគឺសំដៅទៅលើសេចក្ដី អាថ៌កំបាំងដ៏ពិសិដ្ខ ដែលមានតែព្រះម្ចាស់មួយប៉ុណ្ណោះដែលបានដឹង។
អ្នកណាដែលរារាំងគាត់
ដើម្បីរារាំងនណារម្នាក់គឺ ចាប់ពួកគេទុក ឬក៏ បង្ខាំងពួកគេទុកចេញពីអ្វីដែលពួកគេចង់ធ្វើ។
2 Thessalonians 2:8-10
បន្ទាប់មកពួកទទឹងច្បាប់នឹងបង្ហាញខ្លួន
គឺវាអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ការបកប្រែរបៀបផ្សេងទៀត: «បន្ទាប់មកព្រះជាម្ចាស់នឹងអនុញ្ញាត្តិឱ្យអ្នកដែលទទឹងច្បាប់បង្ហាញខ្លួនគេ» (សូមមើលៈ INVALID translate/figs-activepassive)
ជាមួយដង្ហើមដែលចេញពីព្រះឱស្ឋព្រះអង្គមក
ត្រង់នេះ «ដង្ហើម» តំណាងឱ្យឬទ្ធានុភាពនៃព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀត: «ដោយឬទ្ធានុភាពនៃព្រះបន្ទូលរបស់ទ្រង់» (សូមមើលៈ INVALID translate/figs-metonymy)
បំផ្លាញដោយការបើកសម្តែងនៃការយាងមកវិញរបស់ព្រះអង្គ។
នៅពេលដែលព្រះយេស៊ូយាងត្រលប់មកផែនដីហើយបង្ហាញព្រះកាយព្រះអង្គ ព្រះអង្គនឹងបំផ្លាញអ្នកដែលទទឹងច្បាប់។
រួមជាមួយ ឬទ្ធានុភាព ការអស្ចារ្យ និងទីសម្គាល់ក្លែងក្លាយ
«រួមជាមួយគ្រប់កិច្ចការទាំងអស់នៃ ឬទ្ធានុភាព ការអស្ចារ្យ និងទីសម្គាល់ក្លែងក្លាយ»
ជាមួយបោកប្រាស់នៃអំពើទុច្ចរិតគ្រប់យ៉ាង។
អ្នកនោះនិងប្រើគ្រប់របៀបនៃការអាក្រក់ ដើម្បីោកបញ្ឆោមនុស្ស ជឿលើគេជំនួសឱ្យការជឿលើព្រះជាម្ចាស់
ការទាំងនេះនឹងកើតឡើងសម្រាប់អស់អ្នកដែលត្រូវវិនាស
បុរសនោះដែលត្រូវបានប្រគល់អំណាចដោយមាសាតាំង ដើម្បីបំផ្លាញដល់អស់អ្នកដែលមិនជឿលើព្រះគ្រិស្តយេស៊ូ។
2 Thessalonians 2:11-12
ដ្បិត ដោយហេតុនេះហើយ
«ដោយព្រោះតែមនុស្សមិនបានស្រលាញ់សេចក្ដីពិត»
ព្រះជាម្ចាស់ចាត់ពួកគេដើម្បីធ្វើការបោកប្រាស់ ដើម្បីឲ្យពួកគេបានជឿនៅក្នុងសេចក្តីកុហកនោះ។
លោកប៉ូលបាននិយាយអំពីអ្វីដែលព្រះជាម្ចាស់អនុញ្ញាត្តិឱ្យកើតឡើង ដល់មនុស្ស ដូចជាប្រសិនបើគាត់បញ្ជូនពួកគេទៅជាអ្វីមួយ។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះជាម្ចាស់អនុញ្ញាត្តិ អ្នកដែលទទឹងច្បាប់ បោកបញ្ឆោតពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)
ពួកគេនឹងត្រូវវិនិច្ឆ័យគ្រប់គ្នា
នេះអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកគេ» (សូមមើលៈ INVALID translate/figs-activepassive)
អស់អ្នកដែលមិនជឿលើសេចក្តីពិត ប៉ុន្តែ ផ្ទុយទៅវិញពួកគេរីករាយក្នុងអំពើទុច្ចរិតវិញ។
អស់អ្នកដែលរីករាយក្នុងអំពើទុច្ចរិត ដោយព្រោះពួកគេមិនបានជឿលើសេចក្ដីពិត»
2 Thessalonians 2:13-15
ប្រយោគភ្ជាប់ៈ
ឥឡូវលោកប៉ូលបាន ផ្លាស់ប្ដូរប្រធានបទ។
ព៌តមានទូទៅៈ
លោកប៉ូលបានអព្រះគុណដល់ព្រះជាម្ចាស់សំរាប់ដល់អ្នកជឿនិងលើកទឹកចិត្តពួកគេ។
ប៉ុន្តែ
លោកប៉ូលបានប្រើពាក្យទីនេះដើម្បីសម្គាល់ការផ្លាស់ប្ដូរនៅក្នុងប្រធានបទ។
យើងត្រូវតែអរព្រះគុណដល់ព្រះជាម្ចាស់ជានិច្ច
នេះគឺជាការនិយាយបំផ្លើស ជាការនិយាយផ្ទុយពីការពិត។ ការបកប្រែរបៀបផ្សេងទៀត: «យើងគួតែបន្តអព្រះគុណព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-hyperbole)
យើងត្រូវតែ
ត្រង់នេះ «យើងគឺសំដៅទៅលើសាវ័កប៉ូល លោកស៊ីលវ៉ាន ហើយនិង លោកធីម៉ូថេ។
បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់
នេះអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ដ្បិតព្រះអម្ចាស់ស្រលាញ់អ្នក បងប្អូនអើយ» (សូមមើលៈ INVALID translate/figs-activepassive)
បងប្អូន
ត្រង់នេះ «បងប្អូន» មានន័យថាបងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី។ ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុស និង បងប្អូនស្រី» (សូមមើលៈ INVALID translate/figs-gendernotations)
ជាផលដំបូងសម្រាប់សេចក្តីសង្គ្រោះ
«ស្ថិតក្នុងចំណោមអ្នកដែលជឿលើព្រះយេស៊ូដំបូងគេហើយទទួលបានការសង្គ្រោះ»
នៅក្នុងភាពសុចរិតរបស់ព្រះវិញ្ញាណ
«ហើយញែកអ្នករាល់គ្នាចេញ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ»
មានជំនឿនៅក្នុងសេចក្តីពិត
«ជឿក្នុងសេក្ដីពិត» ឬក៏ «មានទំនុកចិត្តនៅក្នុងសេចក្ដីពិត»
ដូច្នេះ បងប្អូនអើយ ចូរឈរមាំ
លោកប៉ូលបានដាស់តឿនដល់ដល់អ្នកជឿឱ្យប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿនៅក្នុងព្រះគ្រិស្តយេស៊ូ។
កាន់ខ្ជាប់សន្តាប់ធ្នាប់
ត្រង់នេះ «សណ្ដាប់ធ្នាប់» សំដៅទៅលើសេចក្ដីពិតនៃព្រះគ្រិស្តយេស៊ូ ដែលសាវ័កប៉ូលនិងសាវ័ឯទៀតបានបង្រៀន។ លោកប៉ូលបានបាននិយាយទៅកាន់ពួគេដូចជាអ្នកអានរបស់គាត់ ដែលអាចកាន់ដោយដៃរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀត: «សូមចាំពីសេចក្ដីពិត» (សូមមើលៈ INVALID translate/figs-metaphor)
អ្នកត្រូវបានបង្រៀន
នេះអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «យើងបានបង្រៀនអ្នក» (UDB) (សូមមើលៈ INVALID translate/figs-activepassive)
មិនថាដោយសំដី ឬដោយសំបុត្ររបស់យើងទេ
អ្នកអាចធ្វើឱ្យវាប្រាកដ៏នូវព៌តមានជាក់លាក់។ ការបកប្រែរបៀបផ្សេងទៀត: «មិនថាដោយអ្វីដែលយើងបានបង្រៀនដល់អ្នកក្នុងនាមជាមនុស្ស ឬក៏ ដោយអ្វីដែលយើងបានសរសេរទៅកាន់អ្នកនូវក្នុងសំបុត្រ» (សូមើលៈ INVALID translate/figs-explicit)
2 Thessalonians 2:16-17
ប្រយោគភ្ជាប់ៈ
លោកប៉ូលបានបញ្ចប់ជាមួយនិងព្រះពរដែលមកពីព្រះជាម្ចាស់។
ឥឡូវនេះ
លោកប៉ូលបានប្រើពាក្យនៅត្រង់នេះដើម្បីផ្លាស់ប្ដូរប្រធានបទមួយ។
សូមព្រះអម្ចាស់ដែលស្រឡាញ់យើង ហើយប្រទានដល់យើង
ពាក្យថា «របស់យើង» ហើយនិង «យើង» សំដៅទៅលើពួកអ្នកជឿទាំងអស់។ (សូមើលៈ INVALID translate/figs-inclusive)
ព្រះអម្ចាស់យេស៊ូគ្រិស្តផ្ទាល់
ត្រង់នេះ «ព្រះអង្គផ្ទាល់» បានផ្ដល់នូវការសង្កត់ធ្ងន់បន្ថែម ទៅកាន់ប្រយោគ «ព្រះអម្ចាស់យេស៊ូគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-rpronouns)
ចូរកម្សាន្តចិត្ត ហើយពង្រឹងចិត្តរបស់អ្នក
«ចិត្ត» សំដៅទៅលើកៅអីនៃអារម្មណ៏។ ការបកប្រែរបៀបផ្សេងទៀត: «កម្សាន្តចិត្តអ្នក ហើយនិង ពង្រឹងអ្នកសម្រាប់» (សូមមើលៈ INVALID translate/figs-metonymy)
2 Thessalonians 3
2 Thessalonians 3:1-3
ព៌តមានទូទៅ៖
លោកប៉ូលបានសូមឱ្យក្រុមអ្នកជឿអធិស្ខានសម្រាប់គាត់និង ដៃគូររបស់គាត់។
ហើយ៌ឡូវនេះ
លោកប៉ូលបានប្រើពាក្យ «ឥឡូវនេះ» ដើម្បីសម្គាល់ការផ្លាស់ប្ដូរមួយនៅក្នុង ប្រធាបបទ។
បងប្អូន
ត្រង់នេះ«បងប្អូន»មានន័យថាបងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី។ ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុស និង បងប្អូនស្រី» (សូមមើលៈ INVALID translate/figs-gendernotations)
ព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយលឿន ហើយបានប្រកបដោយសិរីល្អ
លោកប៉ូលបាននិយាយពីការរីករាលដាល នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចេញពីកន្លែងមួយទៅកន្លែងមួយ។ ការបកប្រែរបៀបផ្សេងទៀត: «ឆាប់ៗនេះនិងមានមនុស្សកាន់តែច្រើនឡើងៗ ដែលនឹងបានលឺពីសាររបស់យើង ដែលនិយាយពី ព្រះអម្ចាស់យេស៊ូ ហើយថ្វាយព្រះកត្តិយស» (UDB) (សូមើល: INVALID translate/figs-metaphor)
ឲ្យយើងបានរួចផុត
នេះអាចថ្លែងបាននៅក្នុងទម្រង់បែបសកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «នោះព្រះជាម្ចាស់នឹងសង្គ្រោះយើង» ឬក៏ «ព្រះជាម្ចាស់នឹងរំដោះយើង» (សូមមើលៈ INVALID translate/figs-activepassive)
ព្រោះមិនមែនមនុស្សគ្រប់គ្នាមានជំនឿនោះទេ
«ដ្បិតមនុស្សជាច្រើននិងមិនជឿលើព្រះយេស៊ូគ្រិស្ត»
នណារដែលបានសាងអ្នក
«តើនណារដែលពង្រឹងកម្លាំងអ្នក»
មនុស្សអាក្រក់
«សាតាំង»
2 Thessalonians 3:4-5
យើងមានទំនុកចិត្ត
«យើងមានជំនឿ» ឬក៏ «យើងជឿ»
ដឹកនាំដួងចិត្តរបស់អ្នក
លោកប៉ូលបានបរិយាយ ពីព្រះអម្ចាស់ ដែលជំរុញទឹកចិត្តគ្រិស្តបរិស័ទឱ្យស្រលាញ់ព្រះជាម្ចាស់ដូចដែលព្រះអម្ចាស់បាននាំពួកគេពួកគេឱ្យដើតាមផ្លូវ។ ការបកប្រែរបៀបផ្សេងទៀត: «ជួយអ្នកឱ្យបានស្គាល់» (UDB) (សូមមើលៈ INVALID translate/figs-metaphor)
ដួងចិត្ត
នេះគឺជាពាក្យប្រៀបធៀបសម្រាប់អារម្មណ៏ ឬក៏ ជាឆន្ទៈគ្រប់គ្រងរវាងក្ដីស្រលាញ់និង ភាពស្មោះត្រង់។ (សូមមើលៈ INVALID translate/figs-metaphor)
ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងឲ្យអត់ធ្មត់នៅក្នុងព្រះគ្រិស្ត។
លោកប៉ូលបាននិយាយពីក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និង ភាពអត់ធ្មត់បស់ព្រះគ្រិស្ត ដូចជាពួកគេដែលមានទិសដៅលើផ្លូវមួយ។ ការបកប្រែរបៀបផ្សេងទៀត: «តើព្រះជាម្ចាស់ស្រលាញ់អ្នកប៉ុណ្ណា ហើយ តើព្រះជាម្ចាស់ អត់ធ្មត់និងប៉ុណ្ណា សម្រាប់អ្នក» (UDB) (សូមមើលៈ INVALID translate/figs-metaphor)
2 Thessalonians 3:6-9
ព៌តមានទូទៅ៖
លោកប៉ូលផ្ដល់កាណែនាំចុងក្រោយខ្លះៗ ដល់ក្រុមអ្នកជឿ អំពីការធ្វើការ និងមិនត្រូវធ្វើការ។
ឥឡូវនេះ
លោកប៉ូលបានប្រពាក្យនេះសម្រាប់សម្គាល់ការផ្លាស់ប្ដូរនៅក្នុងប្រធានបទមួយ។
នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង
«ដោយសិទ្ធអំណាចព្រះយេស៊ូ»
បងប្អូន
បងប្អូន ត្រង់នេះ «បងប្អូន» មានន័យថាបងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី។ ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុស និង បងប្អូនស្រី» (សូមើលៈ INVALID translate/figs-gendernotations)
ព្រះអម្ចាស់នៃយើង
«នៃយើង» សំដៅទៅលើក្រុមអ្នកជ់ឿទាំងអស់។ (សូមមើលៈ INVALID translate/figs-inclusive)
រស់នៅដោយឥតបានការ
«គឺខ្ជិល ហើយនិង បដិសេដមិនធ្វើការ» (UDB)
យកតម្រាប់តាមយើង
«ធ្វើដូចជាលោកប៉ូល និងអ្នកដែលរួមការងារជាមួយគាត់» ឬក៏ «មានឥរិយាបថដូចជាលោកប៉ូល និងអ្នកដែលរួមការងារជាមួយគាត់»
យើងមិនបានរស់នៅក្នុងចំណោមអ្នករាល់គ្នាដូចអស់អ្នកដែលគ្មានរបៀបវិន័យនោះទេ
លោកប៉ូលបានប្រើភាពអវិជ្ជមានចំនួនពីរដងដើម្បីប្រៀបធៀបភាពវិជ្ជមាន។ នេះអាចថ្លែងបញ្ជាក់បានៅក្នុងភាពវិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀត: «យើងបានរស់នៅក្នុងអ្នករាល់គ្នាដល់អ្នកណាដែលមានរបៀបវិន័យ» (សូមមើលៈ INVALID translate/figs-doublenegatives)
យើងធ្វើការទាំយប់ទាំងថ្ងៃ
«យើងធ្វើការទាំងពេលយប់ ហើយនិងទាំងពេលថ្ងៃ» ឬក៍ «យើងធ្វើការគ្រប់ពេល»
នៅក្នុងការងារលំបាក ហើយនិងសេចក្ដីលំបាកវេទនា
លោកប៉ូលបានប្រៀបធៀបកាលៈទសៈលំបាករបស់គាត់។ ការងារលំបាកបានបង្កប់ន័យ ការងារដែលតម្រូវឱ្យមានកាខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ សេចក្ដីលំបាកបានបង្កប់ន័យថាពួកគេបានស៊ូទ្រាំនិងការឈឺចាប់។ ការបកប្រែរបៀបផ្សេងទៀត: «នៅក្នុងគ្រប់កាលៈទេសៈលំបាកទាំងអស់» (សូមមើលៈ INVALID translate/figs-doublet)
យើងធ្វើបែបនេះ មិនមែនដោយសារយើងគ្មានសិទ្ធិអំណាចនោះទេ
លោកប៉ូលបានប្រើភាពអវិជ្ជមានពីរដងដើម្បីប្រៀបធៀបភាពវិជ្ជមាន។ នេះអាចថ្លែងបញ្ជាក់បានជាភាពវិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀត: «យើងពិតជាមានសិទ្ធអំណាច» (សូមមើលៈ INVALID translate/figs-doublenegatives)
2 Thessalonians 3:10-12
ខ្លះដើរយ៉ាងខ្ជឹលច្រអូស
ត្រង់នេះ «ដើរ» ឈតំណាងឱ្យឥរយាបថនៅក្នុងជីវិត។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកខ្លះរស់ក្នុងជីវិតដែលទំនេ» ឬក៏ «អ្នកខ្លះខ្ចឹលច្រអូស» (សូមមើលៈ INVALID translate/figs-metaphor)
ប៉ុន្តែផ្ទុយទៅវិញពួកគេចូលចិត្ត ការជ្រៀតជ្រែក
ការជ្រៀតជ្រែក គឺជាមនុស្សដែលជ្រៀតជ្រែកកិច្ចការរបស់អ្នកដទៃដោយមិនត្រូវបានស្នើសុំឱ្យជួយ។
ដោយឥតរអ៊ូរទាំ
«ដោយស្ងៀមស្ងាត់ ប្រកបដោយសន្តិភាព សុភាពទន់ភ្លន់។» លោកប៉ូលបានដាស់តឿនដល់មនុស្សដែលជ្រៀតជ្រៀក ឱ្យឈប់ចូលរួមចេះដឹងក្នុងកិច្ចការរបស់អ្នកដ៏ទៃ។
2 Thessalonians 3:13-15
ប៉ុន្តែ
លោកប៉ូលបានប្រពាក្យនេះដើម្បីប្រៀបធៀបអ្នកជឿដែលខ្ចឹល និងអ្នកជឿដែលខិតខំធ្វើការ។
អ្នករាល់គ្នា បងប្អូនអើយ
ពាក្យ«អ្នករាល់»សំដៅទៅលើអ្នកជឿទាំងអស់ដែលនៅក្រុងថេស្សាឡូនិក។ (សូមមើលៈ INVALID translate/figs-you)
បងប្អូន
ត្រង់នេះ«បងប្អូន»មានន័យថាបងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី។ ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុស និង បងប្អូនស្រី» (សូមមើលៈ ត្រង់នេះ «បងប្អូន» មានន័យថាបងប្អូនរួមជំនឿ ដែលរួមបញ្ជូលទាំងបុរស និងស្ត្រី។ ការបកប្រែរបៀបផ្សេងទៀត: «បងប្អូនប្រុស និង បងប្អូនស្រី»
មិនត្រូវបាក់ទឹក
«បាក់ទឹកចិត្ត» គឺជាពាក្យសំដីដែលមានន័យថា ចាប់ផ្ដើមនឿយហត់ ធុញទ្រាន់ ឬក៏ «ធ្លាក់ទឹកចិត្ត»។ ការបកប្រែរបៀបផ្សេងទៀត: «មិនត្រូវបាក់ទឹកចិត្ត» ឬក៏ «មិនត្រូវនឿយណាយឡើយ» (សូមមើលៈ INVALID translate/figs-idiom)
ចូរសម្គាល់អ្នកនោះ
កត់សម្គាល់ថាគាត់ជានណារ។ ការបកប្រែរបៀបផ្សេងទៀត: «កត់សម្គាល់អត្តសញ្ញាណ អ្នកនោះជាសាធារណៈ» (UDB) (សូមមើលៈ INVALID translate/figs-idiom)
ដូច្នេះ គាត់អាចនឹងអាម៉ាស់
លោកប៉ូលបានណែនាំ ពួកអ្នកជឿ ឱ្យបដិសេដពួកអ្នកជឿដែលខ្ចឹលច្រអូស ថាជាសកម្មភាពវិន័យមួយ។
2 Thessalonians 3:16-18
ព៌តមានទូទៅ៖
លោកប៉ូលបានធ្វើការបញ្ចប់ការអធិប្បាយ ទៅកាន់ពួកអ្នកជឿនៅក្រុងថេស្សាឡូនិក។
សូមព្រះអម្ចាស់នៃេចក្តីសុខសាន្ត ប្រទានសេចក្តីសុខសាន្តដល់អ្នក
អ្នកអាចបញ្ជាក់យ៉ាងច្បាសថានេះគឺជាការអធិស្ឋាន របស់លោកប៉ូលសម្រាប់អ្នកក្រុងថេស្សាឡូនិក។ ការបកប្រែរបៀបផ្សេងទៀត: «ខ្ញុំអធិស្ឋានថា សូមព្រះអម្ចាស់នៃេចក្តីសុខសាន្ត ប្រទានសេចក្តីសុខសាន្តដល់អ្នក........» (សូមមើលៈ INVALID translate/figs-explicit)
ព្រះអម្ចាស់នៃេចក្តីសុខសាន្ត
ត្រង់នេះ «អង្គទ្រង់ផ្ទាល់» បញ្ជាក់ថាព្រះអម្ចាស់ នឹងប្រទានសេចក្ដីសុខសាន្តដល់អ្នកជឿដោយអង្គទ្រង់ផ្ទាល់។ (សូមមើលៈ INVALID translate/figs-rpronouns)
នេះគឺជាពាក្យជម្រាបសួររបស់ខ្ញុំ ប៉ូល សរសេរដោយដៃរបស់ខ្ញុំផ្ទាល់
«ខ្ញុំប៉ូល បានសរសេរកិច្ចស្វាគមន៏នេះដោយដៃខ្ញុំផ្ទាល់»
នេះគឺជារបៀបដែលខ្ញុំសរសេរ
លោកប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថានេះគឺសំបុត្រដែលមកពីគាត់ហើយក៏មិនមែនជាការក្លែងបន្លំដែរ។