ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Philemon

Philemon 1

Philemon 1:1-3

ប្រយោគភ្ជាប់

លោកប៉ូលបានបញ្ជាក់ខ្លួនគាត់បីដងថា គឺជាអ្នកនិពន្ធសំបុត្រនេះ។ ជាក់ស្តែងលោកធីម៉ូថេនៅជាមួយលោកហើយប្រហែលជាសរសេរពាក្យនេះចូលដូចដែលប៉ូលបាននិយាយទៅពួកគេ។ លោកប៉ូលបានស្វាគមន៍អ្នកដទៃទៀតដែលជួបនៅឯព្រះវិហារនៅផ្ទះរបស់លោកភីលេម៉ូន។

ព័ត៌មាន​ទូទៅ

ឧទាហរណ៍ថា «ខ្ញុំ» «ខ្ញុំ» និង «របស់ខ្ញុំ» សំដៅទៅលើលោកប៉ូល។ លោកភីលេម៉ូនជាមនុស្សសំខាន់ដែលបានសរសេរសំបុត្រនេះ។ ឧទាហរណ៍ថា «អ្នក» និង «របស់អ្នក» ដែលសំដៅទៅលើគាត់ ហើយមានលក្ខណៈតែម្នាក់ឯងលុះត្រាតែមានការកត់សម្គាល់ផ្សេង។ (សូមមើលៈ INVALID translate/figs-you)

ព័ត៌មានទូទៅ

ពាក្យថា «យើង» នៅទីនេះរាប់បញ្ចូលទាំងប៉ូល និងភីលេម៉ូន ហើយអាចមានអ្នកជឿនៅព្រះវិហារដែលជួបជុំគ្នានៅផ្ទះភីលេម៉ូន។ (សូមមើល: INVALID translate/figs-inclusive)

លោកប៉ូលជាអ្នកទោសរបស់ព្រះគ្រិស្ដយេស៊ូនិងប្អូនប្រុសលោកធីម៉ូថេនៅក្រុងភីលេម៉ូន

ភាសារបស់អ្នកអាចមានវិធីជាក់លាក់ណាមួយដើម្បីណែនាំអ្នកនិពន្ធនៃសំបុត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំ ប៉ូលដែលជាប់ឃុំឃាំងក្នុងព្រះគ្រិស្ដយេស៊ូ និងលោកធីម៉ូថេដែលជាបងប្អូនយើងកំពុងតែសរសេរសំបុត្រនេះជូនលោកភីលេម៉ូន» ។​ (សូមមើលៈ INVALID translate/figs-exclusive )

អ្នកទោសរបស់ព្រះគ្រិស្ដយេស៊ូ

«អ្នកទោសគឺសម្រាប់ជាប្រយោជន៍របស់ព្រះគ្រិស្ដយេស៊ូ» ។ មនុស្សដែលប្រឆាំងនឹងការផ្សព្វផ្សាយរបស់លោកប៉ូលបានដាក់ទណ្ឌកម្មលោកដោយដាក់នៅក្នុងគុក។

បងប្អូន

នេះមានន័យថាបងប្អូនគ្រីស្ទានម្នាក់

និងមិត្តរួមការងារ

«អ្នកខ្លះទៀត ក៏ដូចជាពួកយើងដែរធ្វើការដើម្បីផ្សាយដំណឹងល្អ»

អាប់ភា ជាប្អូនស្រីរបស់យើង

«អាប់ភា ជាអ្នកចូលរួមជឿរបស់យើង» ឬ «អាប់ភា ជាប្អូនស្រីខាងវិញ្ញាណរបស់យើង» (សូមមើលៈ INVALID translate/translate-names​ )

អើឃីព

នេះគឺជាឈ្មោះបុរសម្នាក់នៅក្នុងព្រះវិហារជាមួយភីលេម៉ូន។​​ (សូមមើលៈ INVALID translate/translate-names )

ទាហានដែល​តយុទ្ធ​រួម​ជា​មួយ​យើង

លោកប៉ូលនិយាយនៅទីនេះអំពីអើឃីព ហាក់ដូចជា ពួកគេទាំងពីរនាក់ជាទាហាននៅក្នុងជួរកងទ័ព។ លោកមានន័យថា អើឃីពខំធ្វើការដូចលោកប៉ូលខ្លួនឯងខំប្រឹងផ្សព្វផ្សាយដំណឹងល្អ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកចម្បាំងខាងវិញ្ញាណរបស់យើង» ឬ «អ្នកដែលប្រឆាំងខាងវិញ្ញាណជាមួយយើងផងដែរ» (សូមមើលៈ INVALID translate/figs-metaphor)

សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណនិងសេចក្ដីសុខសាន្ដដល់បងប្អូន

«សូមព្រះគុណ និងសេចក្តីសុខសាន្តដល់បងប្អូន ពីព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើង»។ នេះគឺជាព្រះពរ។

ព្រះវរបិតារបស់យើង

នេះគឺជាងារដ៏សំខាន់សំរាប់ព្រះ។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

Philemon 1:4-7

ព័ត៌មាន​ទូទៅ

ពាក្យថា «យើង» គឺពហុវចនៈ ហើយសំដៅទៅលើលោកប៉ូល លោកធីម៉ូថេ​​ និងភីលេម៉ូន។ (សូមមើលៈ INVALID translate/figs-inclusive​ )

ការ​រួម​រស់​ក្នុង​ជំនឿ

«ដែលអ្នកធ្វើការជាមួយយើង»

ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង

«លទ្ធផលនៃការដឹងថាអ្វីដែលល្អ»

ព្រះ‌គ្រិស្ដ

«ពីព្រោះតែព្រះគ្រិស្ត»

ចិត្តរបស់អ្នកជឿដ៏វិសុទ្ធបានធូរស្បើយដោយសារអ្នក។

«អ្នកបានលើកទឹកចិត្តអ្នកជឿ» ឬ ​«អ្នកបានជួយដល់អ្នកជឿ» ​(សូមមើលៈ​ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

បងប្អូន

«បងប្រុសជាទីស្រឡាញ់» ឬ ​«មិត្តជាទីស្រឡាញ់» ។ លោកប៉ូលបានហៅភីលេម៉ូនថា «ប្អូនប្រុស» ពីព្រោះពួកគេទាំងពីរជាអ្នកជឿ និងសង្កត់ធ្ងន់ទៅលើមិត្តភាពរបស់ពួកគេ។

Philemon 1:8-9

ប្រយោគភ្ជាប់

លោកប៉ូលចាប់ផ្ដើមអង្វរ និងមូលហេតុពីសំបុត្ររបស់លោក។

ទាំងអស់​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះ‌គ្រិស្ដ

អត្ថន័យដែលអាចមានគឺ ១) «សិទ្ធិអំណាចដោយសារព្រះគ្រិស្ត» ឬ ២) «ភាពក្លាហានដោយសារព្រះគ្រិស្ត ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភាពក្លាហានពីព្រោះព្រះគ្រិស្តបានផ្តល់សិទ្ធិអំណាចដល់ខ្ញុំ»

ក៏ព្រោះតែក្ដីស្រឡាញ់

អាចមានន័យថាទី ១) «ពីព្រោះខ្ញុំដឹងថាអ្នកស្រឡាញ់ប្រជារាស្រ្តរបស់ព្រះ» ទី ២) «ពីព្រោះអ្នកស្រឡាញ់ខ្ញុំ» ឬ ទី ៣) «ព្រោះខ្ញុំស្រឡាញ់អ្នក»

Philemon 1:10-13

ព័ត៌មាន​ទូទៅ

អូនេស៊ីមជាឈ្មោះរបស់បុរសម្នាក់ ដែលតាមមើលទៅជាទាសកររបស់លោកភីលេម៉ូន ដែលបានលួចរបស់មួយចំនួន ហើយរត់គេចខ្លួន។

កូនរបស់ខ្ញុំគឺអូនេស៊ីម

«កូនប្រុសរបស់ខ្ញុំអូនេស៊ីម»។ លោកប៉ូលនិយាយអំពីរបៀបដែលលោកជាមិត្ដភក្ដិនឹងអូនេស៊ីមហាក់ដូចជាឪពុក និងកូនប្រុសរបស់លោកស្រឡាញ់គ្នា។ អូនេស៊ីមមិនមែនជាកូនប្រុសពិតរបស់លោកប៉ូលទេ ប៉ុន្តែលោកបានទទួលជីវិតខាងវិញ្ញាណនៅពេលដែលលោកប៉ូលបានបង្រៀនគាត់អំពីព្រះយេស៊ូ ហើយលោកប៉ូលស្រឡាញ់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនប្រុសខាងវិញ្ញាណរបស់ខ្ញុំគឺអូនេស៊ីម» (សូមមើលៈ INVALID translate/figs-metaphor )

អូនេស៊ីម

ឈ្មោះ «អូណេស៊ីម» មានន័យថា «ផលចំណេញ» ឬ «មានផលប្រយោជន៍» ។ (សូមមើលៈtranslate-names)

ដែលខ្ញុំបានបង្កើតមក

របៀបដែលអូនេស៊ីមបានក្លាយជាកូនប្រុសរបស់លោកប៉ូលអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបានក្លាយជាកូនប្រុសខាងវិញ្ញាណរបស់ខ្ញុំនៅពេលខ្ញុំបង្រៀនលោកអំពីព្រះគ្រីស្ទហើយលោកបានទទួលជីវិតថ្មី» ឬ «ដែលបានក្លាយជាកូនប្រុសខ្ញុំ» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-metaphor)

នៅ​ពេល​ជាប់​ឃុំ‌ឃាំង

អ្នកទោសត្រូវបានគេដាក់ច្រវាក់ជាញឹកញាប់។ នៅពេលដែលលោកប៉ូលសរសេរសំបុត្រនេះគឺនៅពេលដែលលោកបានជាប់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលខ្ញុំនៅក្នុងគុក» (សូមមើលៈ INVALID translate/figs-metonymy)

ខ្ញុំ​សូម​ចាត់​គាត់​... ឲ្យ​វិល​មក​រក​អ្នកវិញ

លោកប៉ូលប្រហែលជាបានចាត់អូនេស៊ីមជាមួយអ្នកជឿម្នាក់ទៀតដែលកាន់សំបុត្រនេះ។

ប្រៀប​បី​ដូច​ជា​ដួងចិត្ត​របស់​ខ្ញុំ

ត្រង់ពាក្យថា «បេះដូង» ត្រូវបានប្រើសម្រាប់មនុស្សដែលជាទីស្រឡាញ់។ លោកប៉ូលបាននិយាយអំពីអូនេស៊ីម។របៀបផ្សេងទៀតនៃការបកប្រែៈ​ «ដែលខ្ញុំស្រឡាញ់ខ្លាំង» (សូមមើល INVALID translate/figs-metaphor )

ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​អ្នក

«ដោយសារអ្នកមិនអាចនៅទីនេះ​ គាត់អាចជួយខ្ញុំ» ឬ «ដូច្នេះគាត់អាចជួយខ្ញុំជំនួសអ្នក»

ពេលខ្ញុំនៅជាប់ឃុំឃាំង

«ពេលខ្ញុំនៅគុក» (សូមមើលៈ INVALID translate/figs-metonymy )

ព្រោះ​តែ​ដំណឹង‌ល្អ​នេះ

«ពីព្រោះខ្ញុំផ្សាយដំណឹងល្អ» (សូមមើលៈ INVALID translate/figs-metonymy)

Philemon 1:14-16

ប៉ុន្តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកឡើយ

លោកប៉ូលនិយាយបដិសេធពីរដង ដើម្បីមានន័យផ្ទុយពីនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែខ្ញុំចង់រក្សាគាលោកនៅជាមួយខ្ញុំ លុះត្រាតែលោកយល់ព្រម» (សូមមើលៈ INVALID translate/figs-doublenegatives)

ខ្ញុំមិនចង់ឱ្យការប្រព្រឹត្ដល្អរបស់ប្អូន ធ្វើទាំង​ទើសទាល់នោះទេ គឺធ្វើ​ដោយ​ស្ម័គ្រចេញពី​ចិត្ត​វិញ

«ដូច្នេះអ្នកនឹងធ្វើអ្វីដែលត្រឹមត្រូវមិនមែនដោយសារខ្ញុំកំពុងបង្ខំអ្នកឡើយ»

ប៉ុន្តែធ្វើ​ដោយ​ស្ម័គ្រចេញពី​ចិត្ត​វិញ

«ប៉ុន្តែដោយសារតែអ្នកបានជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ»

ប្រហែលជាគាត់​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​អ្នក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រហែលជាហេតុផលដែលព្រះបានយកអូនេស៊ីមចេញពីអ្នក» (សូមមើល: INVALID translate/figs-activepassive )

មួយ​រយៈ

«ក្នុងកំឡុងពេលនេះ»

ប្រសើរជាងទាសករ

«មានតម្លៃជាងទាសករ»

ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់

«បងប្អូនជាទីស្រឡាញ់» ឬ «បងប្រុសជាទីស្រឡាញ់នៅក្នុងព្រះគ្រិស្ត»

​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត

«គាត់មានន័យថាកាន់តែមានច្រើនចំពោះអ្នក»

ទាំង​ខាង​លោកីយ៍

«ទាំងពីរគឺដូចជាបុរស»។ លោកប៉ូលកំពុងសំដៅទៅលើអូនេស៊ីមដែលជាអ្នកបម្រើ ដែលគួរឲ្យ ទុកចិត្ដ។ (សូមមើល: INVALID translate/figs-metaphor )

ទាំង​ខាង​ព្រះ‌អម្ចាស់

«និងជាបងប្អូននៅក្នុងព្រះអម្ចាស់» ឬ «ហើយដោយសារតែគាត់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់»

Philemon 1:17-20

ប្រសិន​បើ​អ្នកចាត់ទុកខ្ញុំ​ជា​បងប្អូន​រួម​ជំនឿ​មែន

«ប្រសិនបើអ្នកគិតថាខ្ញុំជាអ្នករួមការងារដើម្បីព្រះគ្រិស្ត»

សូម​គិត​​លើ​ខ្ញុំ​ចុះ

«និយាយថា ខ្ញុំគឺជាអ្នកដែលជំពាក់លោក»

ខ្ញុំ ប៉ូល សរសេរ​ពាក្យទាំង​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​

ខ្ញុំ ប៉ូលសរសេរពាក្យទាំងនេះដោយខ្លួនឯង។ ប៉ូលសរសេរផ្នែកនេះដោយដៃរបស់គាត់ផ្ទាល់ដើម្បីឲ្យភីលេម៉ូនដឹងថា ពាក្យទាំងនេះគឺមកពីប៉ូល ហើយប៉ូលប្រាកដជាបង់ប្រាក់អោយភីលេម៉ូន។

តែខ្ញុំ​មិនចាំ​បាច់​រំឭកទេ​

«ខ្ញុំមិនចាំបាច់រំលឹកអ្នក» ឬ «អ្នកដឹងរួចហើយ» (សូមមើលៈ INVALID translate/figs-irony )

អ្នក​ក៏​នៅ​ជំពាក់​ខ្ញុំ​​ដែរ​នោះ​ទេ

«អ្នកជំពាក់ខ្ញុំគឺជាជីវិតផ្ទាល់ខ្លួនរបស់អ្នក» ។ លោកប៉ូលបានបញ្ជាក់ថាភីលេម៉ូនមិនគួរនិយាយថាអូនេស៊ីម​ ឬ​ ប៉ូលជំពាក់អ្វីទាំងអស់ ពីព្រោះភីលេម៉ូនជំពាក់ប៉ូលច្រើនជាង។ មូលហេតុដែលភីលេម៉ូនជំពាក់ប៉ុលជីវិតរបស់លោកអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជំពាក់ខ្ញុំច្រើនព្រោះខ្ញុំបានជួយសង្រ្គោះជីវិតរបស់អ្នក» ឬ «អ្នកជំពាក់ជីវិតខ្លួនឯងព្រោះអ្វីដែលខ្ញុំបានប្រាប់អ្នកគឺដើម្បីជួយជីវិតរបស់អ្នក» (សូមមើលៈ INVALID translate/figs-explicit )

សូម​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បានធូរស្បើយ

«ធ្វើឲ្យខ្ញុំរីករាយ» ឬ ​«លួងលោមខ្ញុំ» ។ របៀបដែលប៉ូលចង់ឲ្យ អូនេស៊ីមធ្វើកិច្ចការនេះអាចបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើអោយបេះដូងខ្ញុំស្រស់ស្រាយដោយទទួលយកអូនេស៊ីមដោយចិត្តល្អ» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-metaphor )

Philemon 1:21-22

ប្រយោគភ្ជាប់

លោកប៉ូលបានបិទសំបុត្ររបស់គាត់ហើយជូនពរដល់ភីលេម៉ូននិងអ្នកជឿដែលបានជួបជុំគ្នានៅព្រះវិហារនៅក្នុងផ្ទះរបស់លោកភីលេម៉ូន។

ព័ត៌មាន​ទូទៅ

​ពាក្យ «របស់អ្នក» និង ​«អ្នក» នៅទីនេះសំដៅទៅលើភីលេម៉ូននិងអ្នកជឿដែលបានជួបគ្នានៅផ្ទះរបស់គាត់ហើយមានគ្នាច្រើននាក់។ (សូមមើលៈ INVALID translate/figs-you)

ដោយ​ភាពជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ

«ពីព្រោះខ្ញុំដឹងច្បាស់ថាអ្នកនឹងធ្វើអ្វីដែលខ្ញុំស្នើសុំ»

ក្នុងពេល​ជា​មួយ​គ្នា​នេះ

«ផងដែរ»

សូមអ្នក​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅផង

«រៀបចំបន្ទប់នៅក្នុងផ្ទះរបស់អ្នកឲ្យរួចរាល់សម្រាប់ខ្ញុំ» ។ លោកប៉ូលបានសុំឲ្យ ភីលេម៉ូនធ្វើការនេះសម្រាប់គាត់។

ខ្ញុំនឹងប្រគល់ជូនអ្នកវិញ

«អ្នកដែលកំពុងឃុំឃាំងខ្ញុំ និងដោះលែងខ្ញុំដើម្បីឲ្យខ្ញុំអាចទៅជួបអ្នកបាន»។

Philemon 1:23-25

​អេប៉ា‌ប្រាស

នេះគឺជាអ្នកជឿ និងជាអ្នកទោសជាមួយប៉ូល។ (សូមមើលៈ INVALID translate/translate-names)

​ដែលបាន​ជាប់​ឃុំ‌ឃាំង​ជា​មួយនឹង​ខ្ញុំ ព្រោះ​តែ​ព្រះគ្រិស្ដ‌យេស៊ូ

«ជាអ្នកជាប់ក្នុងគុកជាមួយខ្ញុំពីព្រោះគាត់បំរើព្រះគ្រិស្ដយេស៊ូ»

ព្រមទាំងលោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំដែរ

«លោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាសនិងលោកលូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ​ក៏សូមជំរាបសួរមកអ្នកដែរ»។

លោក​ម៉ាកុស... លោក​អើរី‌ស្ដាក... លោក​ដេម៉ាស... និង​លោក​លូកា

ទាំងនេះគឺជាឈ្មោះរបស់មនុស្សប្រុស។ (​សូមមើលៈ INVALID translate/translate-names)

ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ

«បុរសដែលធ្វើការជាមួយខ្ញុំ» ឬ «អ្នកដែលធ្វើការជាមួយខ្ញុំ» ។

សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ស្ថិត​នៅជាប់​ជា​មួយ​វិញ្ញាណ​របស់​លោក​ប្អូន។

ពាក្យថា «របស់អ្នក» នៅទីនេះគឺសំដៅទៅលើភីលេម៉ូននិងអ្នកដែលបានជួបគ្នានៅក្នុងផ្ទះរបស់លោក។ ពាក្យថា «វិញ្ញាណរបស់អ្នក» គឺជានិមិត្តរូបមួយហើយតំណាងឱ្យប្រជាជនខ្លួនឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមអោយព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងមានព្រះហឫទ័យសប្បុរសចំពោះអ្នក» ។ (​សូមមើលៈ INVALID translate/figs-you និង INVALID translate/figs-synecdoche)