2 John
2 John 1
2 John 1:1-3
ឃ្លាភ្ជាប់៖
បន្ទាប់ពីការសួរសុខទុក្ខលោកយ៉ូហានបង្ហាញអ្នកជឿថាសេចក្តីស្រឡាញ់ និងសេចក្តីពិតនៅជាមួយគ្នា។
ព័ត៌មានទូទៅ:
ទំនៀមទម្លាប់សម្គាល់សាវ័កយ៉ូហានជាអ្នកសរសេរសំបុត្រនេះ។ ទោះបីជាអាចធ្វើទៅបានចំពោះស្ត្រីម្នាក់ៗក៏ដោយព្រោះគាត់សរសេរថាពួកគេគួរតែ «ស្រឡាញ់គ្នាទៅវិញទៅមក» នេះប្រហែលជាសំដៅទៅក្រុមជំនុំ។
ព័ត៌មានទូទៅ:
ឧទាហរណ៍ពាក្យ «អ្នក» និង «របស់អ្នក» នៅក្នុងលិខិតនេះគឺមានពហុវចនៈលើកលែងតែមានការកត់សម្គាល់ផ្សេងក្រៅពីនេះ។ (សូមមើល: INVALID translate/figs-you)
ព័ត៌មានទូទៅ:
នៅក្នុងសំបុត្រនេះលោកយ៉ូហានបានបញ្ចូលខ្លួនគាត់និងអ្នកអានរបស់គាត់ដោយប្រើពាក្យ "យើង" និង «របស់យើង» (សូមមើល: INVALID translate/figs-inclusive)
ពីចាស់ទុំ ទៅកាន់ស្រ្តីដែលបានជ្រើសរើស និងកូនៗរបស់នាង
នេះជារបៀបដែលសំបុត្រត្រូវបានចាប់ផ្តើម។ ឈ្មោះអ្នកនិពន្ធអាចត្រូវបានបញ្ចាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំយ៉ូហានជាចាស់ទុំកំពុងសរសេរសំបុត្រនេះទៅកាន់ស្ត្រីដែលបានជ្រើសរើសនិងកូនៗ របស់នាង» (សូមមើល: INVALID translate/figs-explicit)
ចាស់ទុំ
នេះសំដៅទៅលើលោកយ៉ូហានដែលជាសាវ័កនិងជាសិស្សរបស់ព្រះយេស៊ូ។ គាត់សំដៅទៅលើខ្លួនគាត់ថាជា «ចាស់ទុំ» ដោយសារគាត់មានអាយុចាស់ឬដោយសារគាត់ជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ។
ទៅកាន់ស្រ្តីដែលបានជ្រើសរើស និងកូនៗរបស់នាង
នេះប្រហែលជាសំដៅទៅលើក្រុមជំនុំ និងអ្នកជឿដែលជាកម្មសិទ្ធិរបស់ក្រុមជំនុំ។ (សូមមើល: INVALID translate/figs-metaphor)
ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត
"អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់ពិត"
អ្នកដែលបានស្គាល់សេចក្តីពិត
អ្នកដែលស្គាល់សេចក្ដីពិតអំពីព្រះជាម្ចាស់និងព្រះយេស៊ូ។
ព្រះវរបិតា ព្រះបុត្រា
ទាំងនេះគឺជាឋានៈសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
នៅក្នុងសេចក្តីពិត និងសេចក្តីស្រឡាញ់
ពាក្យ «សេចក្តីពិត» ពិពណ៌នាអំពី «សេចក្តីស្រឡាញ់» ។ ប្រហែលជាវាមានន័យថា៖ ការបកប្រែផ្សេងទៀត៖ «នៅក្នុងស្នេហាពិត» ។ (សូមមើល: INVALID translate/figs-hendiadys)
2 John 1:4-6
មានកូនៗរបស់យើង អ្នក អ្នកស្រី សរសេរមកអ្នក
ឧទាហរណ៍នៃ «របស់អ្នក» និង «អ្នក» របស់អ្នកគឺឯកវចនៈ។ (សូមមើល: INVALID translate/figs-you)
ដូចដែលយើងបានទទួលបញ្ញាត្តិនេះ មកពីព្រះវរបិតា
«ដូចព្រះជាព្រះវរបិតាបានបញ្ជាយើង»
ខ្ញុំមិនគ្រាន់តែសរសេរបញ្ញាត្តិថ្មីមកកាន់អ្នកស្រីតែប៉ុណ្ណឹងទេ
“ មិនមែនដូចជាខ្ញុំបញ្ជាអោយអ្នកធ្វើអ្វីថ្មីទេ”
ប៉ុន្តែ ព្រះដែលយើងមានតាំងពីដើមដំបូងមក
ត្រង់នេះ «ការចាប់ផ្តើម» សំដៅទៅលើ «ពេលដែលយើងជឿមុនដំបូង» ។ ការបកប្រែផ្សេងទៀត៖ «ប៉ុន្តែខ្ញុំកំពុងសរសេរទៅអ្នកនូវអ្វីដែលព្រះគ្រិស្តបានបញ្ជាឲ្យយើងធ្វើនៅពេលយើងជឿដំបូង»។ (សូមមើល: INVALID translate/figs-explicit)
យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក
នេះអាចត្រូវបានបកប្រែជាប្រយោគថ្មី: «ហើយគាត់បានបញ្ជាថាយើងគួរតែស្រឡាញ់គ្នាទៅវិញទៅមក» ។
នេះគឺជាបញ្ញាត្តិ ដូចដែលអ្នកធ្លាប់បានឮរួចមកហើយតាំងពីដំបូង ថាអ្នកត្រូវដើរតាមបញ្ញាត្តិនេះ
ការប្រព្រឹត្តក្នុងជីវិតរបស់យើងស្របតាមបទបញ្ជារបស់ព្រះជាម្ចាស់ប្រៀបដូចជាយើងកំពុងដើរតាមគន្លងរបស់ពួកគេដែរ។ ពាក្យថា «វា» គឺសំដៅទៅលើសេចក្តីស្រឡាញ់។ «ហើយទ្រង់បានបញ្ជាអ្នក ត្រូវស្រឡាញ់គ្នាទៅវិញទៅមក» តាំងពីអ្នកជឿដំបូងមកម្លេះ។ (សូមមើល: INVALID translate/figs-metaphor)
2 John 1:7-8
ឃ្លាភ្ជាប់៖
លោកយ៉ូហានព្រមានពួកគេអំពីអ្នកបោកបញ្ឆោតរំលឹកពួកគេឲ្យនៅជាប់នឹងការបង្រៀនរបស់ព្រះគ្រិស្តហើយព្រមានពួកគេឲ្យនៅឆ្ងាយពីអ្នកដែលមិននៅជាប់នឹងការបង្រៀនរបស់ព្រះគ្រិស្ត។
ដោយសារមានអ្នកបោកប្រាស់ជាច្រើនបានចេញទៅក្នុងលោកីយ៍នេះ
«មានគ្រូក្លែងក្លាយជាច្រើនបានចាកចេញពីក្រុមជំនុំ» ឬ «មានអ្នកបោកបញ្ឆោតជាច្រើននាក់នៅក្នុងពិភពលោក»
អ្នកបោកប្រាស់ជាច្រើន
«គ្រូក្លែងក្លាយជាច្រើន» ឬ «អ្នកក្លែងបន្លំជាច្រើន»
លោកីយ៍នេះ
ជាការបញ្ជាក់សំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅក្នុងពិភពលោក។
ព្រះយេស៊ូគ្រិស្តបានត្រឡប់ទៅជាសាច់ឈាម
«ព្រះយេស៊ូគ្រិស្តបានយាងមកជាមនុស្សពិត» (សូមមើល: INVALID translate/figs-metonymy)
នេះគឺជាអ្នកបោកប្រាស់ និងជាអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត
«ពួកគេគឺជាអ្នកដែលបញ្ឆោតអ្នកដទៃហើយប្រឆាំងនឹងព្រះគ្រិស្តខ្លួនឯង»
អ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត
"ប្រឆាំងនឹងព្រះគ្រិស្ត"
ចូរប្រ័យ្នខ្លួនរបស់អ្នក
«ប្រយ័ត្ន» ឬ «យកចិត្តទុកដាក់»
មិនបាត់បង់អ្វីៗ
«បាត់បង់រង្វាន់នាពេលអនាគតនៅឋានសួគ៌»
រង្វាន់យ៉ាងបរិបូរ
«រង្វាន់នៅស្ថានសួគ៌»
2 John 1:9-11
អស់អ្នកណាដែលមិននៅជាប់
នេះសំដៅទៅលើមនុស្សម្នាក់ដែលអះអាងថាស្គាល់ព្រះនិងសេចក្ដីពិតច្រើនជាងអ្នកដទៃ។ ការបកប្រែផ្សេងទៀត៖ «អ្នកណាអះអាងថាស្គាល់ព្រះកាន់តែច្បាស់» ឬ «អ្នកណាដែលមិនគោរពសេចក្ដីពិត» ។
គ្មានព្រះជាម្ចាស់ទេ
«មិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់»
អ្នកណាដែលនៅជាប់នឹងសេចក្តីបង្រៀន អ្នកនោះមានទាំងព្រះវរបិតា និងព្រះបុត្រា
«អ្នកដែលធ្វើតាមការបង្រៀនរបស់ព្រះគ្រិស្តជាកម្មសិទ្ធិរបស់ព្រះវរបិតានិងព្រះរាជបុត្រា»
ព្រះវរបិតា និងព្រះបុត្រា
ទាំងនេះគឺជាឋានៈសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះយេស៊ូ។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)
ទទួលគេមកក្នុងផ្ទះរបស់អ្នក
នេះមានន័យថាស្វាគមន៍និងគោរពគាត់ដោយកិត្តិយសដើម្បីកសាងទំនាក់ទំនងជាមួយគាត់។
មានចំណែកក្នុងអំពើអាក្រក់របស់គេដែរ
«ចែករំលែកជាមួយគាត់ក្នុងអំពើអាក្រក់របស់គាត់» ឬ «ជួយគាត់ក្នុងអំពើអាក្រក់របស់គាត់»
2 John 1:12-13
ឃ្លាភ្ជាប់៖
សំបុត្ររបស់លោកយ៉ូហានបានបញ្ចប់ដោយបំណងប្រាថ្នាចង់មកលេងពួកគេហើយជំរាបសួរពីក្រុមជំនុំផ្សេងទៀត។
ព័ត៌មានទូទៅ:
ពាក្យថា «អ្នក» នៅក្នុងខ ១២ គឺជាឯកវចនៈ។ ពាក្យ «របស់អ្នក» នៅក្នុងខ ១៣ គឺពហុវចនៈ។ (សូមមើល: INVALID translate/figs-you)
ខ្ញុំមិនចង់សរសេរទៅកាន់ពួកគេដោយទឹកប៊ិចលើក្រដាស់ឡើយ
លោកយ៉ូហានមិនចង់សរសេរអ្វីផ្សេងទៀតទេតែចង់មកនិយាយពាក្យទាំងនោះ។ គាត់មិននិយាយថាគាត់នឹងសរសេរជាមួយអ្វីផ្សេងក្រៅពីក្រដាសនិងទឹកខ្មៅទេ។
កូនៗរបស់បងស្រីរបស់លោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើស
លោកយ៉ូហានសំដៅទៅលើក្រុមជំនុំផ្សេងទៀត ប្រៀបដូចជាបងប្អូនស្រីរបស់ក្រុមជំនុំ និងអ្នកជឿដែលជាផ្នែកមួយនៃក្រុមជំនុំនោះ ដូចជាកូនរបស់ក្រុមជំនុំនោះដែរ។ បញ្ជាក់ន័យថា អ្នកជឿទាំងអស់ជាក្រុមគ្រួសារខាងវិញ្ញាណ។ (សូមមើល: INVALID translate/figs-metaphor)