Acts
Acts 1
Acts 1:1-3
ប្រយោគភ្ជាប់
លោកលូកាពន្យល់ ពីហេតុដែលលោកសរសេរមកកាន់លោកថេវភីល។
សៀវភៅទីមួយដែលខ្ញុំបានសរសេរ
សៀវភៅទីមួយគឺដំណឹងល្អរបស់លោកលូកា។
លោកថេវភីល
លោកលូកាបានសរសេរសៀវភៅនេះទៅកាន់បុរសម្នាក់ដែលឈ្មោះថាលោកថេវភីល។ ការបកប្រែខ្លះ បានធ្វើតាមវប្បធម៌របស់ពួកគេនៅការបញ្ជាក់ពីសំបុត្រ ហើយសរសេរថា៖ «ជូនចំពោះលោកថេវភីល» គឺជាការចាប់ផ្តើមនៃប្រយោគ។ លោកថេវភីលមានន័យថា «មិត្តសម្លាញ់របស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/translate-names)
រហូតដល់ថ្ងៃដែលព្រះអង្គឡើងទៅស្ថានបរមសុខ
ឃ្លានេះសំដៅលើការយាងឡើងទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានបរមសុខវិញ» (UDB) ឬ «រហូតដល់ថ្ងៃដែលព្រះអង្គឡើងទៅស្ថានបរមសុខវិញ»។(សូមមើលៈ INVALID translate/figs-activepassive)
ព្រះអង្គបានផ្ដែផ្ដាំតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះវិញ្ញាណដ៏វិសុទ្ធបាននាំព្រះយេស៊ូឲ្យណែនាំដល់សាវករបស់ព្រះអង្គទាក់ទងនឹងកិច្ចការមួយចំនួន។
ក្រោយពេលរងទុក្ខលំបាករួចហើយ
ការនេះសំដៅលើការរងទុក្ខរបស់ព្រះយេស៊ូ និងការសុគតលើឈើឆ្កាង។
ព្រះអង្គបានបង្ហាញអង្គទ្រង់ដល់ពួកគេថាព្រះអង្គមានព្រះជន្មរស់ពិតមែន
ព្រះយេស៊ូបានយាងមករកពួកសាវក និងពួកសិស្សជាច្រើនទៀតរបស់ព្រះអង្គ។
Acts 1:4-5
ប្រយោគភ្ជាប់
ព្រឹកការណ៍នេះបានកើតឡើងនៅក្នុងអំឡុងពេលសែបសិបថ្ងៃ ដែលព្រះយេស៊ូបានយាងមកជួបអ្នកដើរតាមព្រះអង្គ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ព័ត៌មានទូទៅ
ពាក្យថា «គាត់» សំដៅលើ ព្រះយេស៊ូ។ លើកលែកតែកន្លែងសម្គាល់ផ្សេងទៀត ពាក្យ «អ្នក» នៅក្នុងកណ្ឌកិច្ចការជាពហុសវចនៈ។ (សូមមើលៈ INVALID translate/figs-youdual)
កាលព្រះអង្គបានជួបជុំជាមួយពួកគេហើយ
«កាលព្រះយេស៊ូបានជួបជុំជាមួយពួកសាវករបស់ព្រះអង្គ»។
ព្រះបន្ទូលសន្យារបស់ព្រះបិតា
ការនេះសំដៅលើព្រះវិញ្ញាណដ៏វិសុទ្ធ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាសន្យាថានឹងចាត់មក»។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយព្រះអង្គក៏មានបន្ទូល
ប្រសិនបើ អ្នកបកប្រែឃ្លាមុនដើម្បីបូកពាក្យ «ព្រះវិញ្ញាណដ៏វិសុទ្ធ» អ្នកអាចប្តូរពាក្យ «ដែល» ទៅ «អ្នក»។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីអ្នកដែលព្រះយេស៊ូមានបន្ទូល»។
លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យពួកគេក្នុងទឹក...ជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ
ព្រះយេស៊ូបានបង្ហាញពីភាពខុសគ្នា ពីរបៀបនៃការជ្រមុជរបស់លោកយ៉ូហានដល់មនុស្ស ដោយទឹក និងជាមួយរបៀបដែលព្រះអង្គជ្រមុជអ្នកជឿដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យពួកគេក្នុងទឹក
«លោកយ៉ូហានពិតជាបានធ្វើពិធីជ្រមុជឲ្យពួកគេក្នុងទឹកមែន»។
អ្នករាល់គ្នានឹងទទួលពិធីជ្រមុជ
ការនេះ មានន័យថា បែបបទ ឬទម្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងជ្រមុជអ្នករាល់គ្នា» (សូមមើលៈ INVALID translate/figs-activepassive)
Acts 1:6-8
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅត្រង់នេះ សំដៅលើពួកសាវក។
តើព្រះអង្គនឹងស្តាររាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?
«តើព្រះអង្គនឹងធ្វើឲ្យអ៊ីស្រាអែលទៅជាអាណាចក្រដ៏អស្ចារ្យម្តងទៀតឬ?»
ពេលវេលា ឬរដូវកាល
ប្រហែលជាមានន័យថា៖ ទី១ ពាក្យថា៖ «ពេលវេលា» និង «រដូវកាល» សំដៅទៅលើប្រភេទនៃពេលវេលាផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំឡុងនៃពេលវេលាទូទៅ ឬ ថ្ងៃជាក់លាក់ណាមួយ» ឬទី ២ ពាក្យទាំងពីរនេះ ជាទូទៅមានន័យដូចគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលវេលាពិតប្រាកដ»។ (សូមមើលៈ INVALID translate/figs-doublet)
អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ
ពួកសាវកនឹងទទួលឫទ្ធានុភាពដែលនឹងជួយឲ្យពួកគេឲ្យធ្វើបន្ទាល់ពីព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងប្រទានអំណាចដល់អ្នក...ធ្វើជាបន្ទាល់របស់ខ្ញុំ»។
រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី
ទំនងជាមានន័យថា ទីមួយ «ពេញទូទាំងពិភពលោក» ឬទីពីរ «ទៅកន្លែនៅលើផែនដីដាច់ស្រយាល»។ (សូមមើលៈ INVALID translate/figs-idiom)
Acts 1:9-11
កាលពួកគេកំពុងតែសម្លឹងមើលទៅ
«ពេលពួកគេសម្លឹងមើល»។ ពួកសាវក «បានសម្លឹងមើលឡើងលើ» ទៅឯព្រះយេស៊ូ ដោយសារព្រះយេស៊ូបានលើកឡើងទៅលើមេឃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលពួកគេកំពុងតែសម្លឹងមើលទៅ»។ (សូមមើលៈ INVALID translate/figs-explicit)
អ្នកស្រុកកាលីឡេអើយ!
ទេវតាបញ្ជាក់ដល់ពួកសាវក ក្នុងនាមជាអ្នកស្រុកកាលីឡេ។
នឹងយាងត្រឡប់មកវិញតាមរបៀបដូចគ្នា
ព្រះយេស៊ូនឹងយាងត្រឡប់មកវិញពីលើមេឃ ដូចដែលពពកបានគ្របបាំងព្រះអង្គ នៅពេលព្រះអង្គយាងឡើងទៅស្ថានសួគ៌។
Acts 1:12-14
បន្ទាប់មកពួកគេក៏ត្រឡប់ទៅវិញ
ពួកសាវកបានប្រឡប់ទៅវិញ
ធ្វើដំណើរនៅថ្ងៃសប្ប័ទ
ពាក្យនេះ សំដៅលើចម្ងាយ សម្របតាមប្រពៃណីរបស់រ៉ាប៊ី មនុស្សដែលអនុញ្ញាតឲ្យដើរនៅថ្ងៃសប្ប័ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចម្ងាយប្រហែលជាមួយគីឡូម៉ែត្រ»។ (សូមមើលៈ INVALID translate/figs-explicit)
ពេលពួកគេបានទៅដល់
«ពេលពួកគេទៅដល់គោលដៅរបស់ពួកគេ»។ ខ ១២ ចែងថា ពួកគេបានត្រឡប់ទៅដល់យេរូសាឡិម។
បន្ទប់ខាងលើ
«នៅក្នុងផ្ទះដែលមានបន្ទប់ខាងលើ»។
ពួកគេរួមចិត្តគំនិតគ្នា
ពាក្យនេះមានន័យថា ពួកសាវក និងពួកអ្នកជឿបានរួមគ្នា និងប្តូរផ្តាច់ជាមួយគ្នា ក្នុងគោលបំណងតែមួយ ហើយគ្មានជម្លោះនៅក្នុងចំណោមពួកគេឡើយ។
ព្យាយាមអធិស្ឋាន
ពាក្យនេះមានន័យថា ពួកសិស្សបានអធិស្ឋានជាមួយគ្នាជាប្រចាំ និងញឹកញាប់។
Acts 1:15-16
ប្រយោគភ្ជាប់
ព្រឹកការណ៍នេះបានកើតឡើង នៅអំឡុងពេលដែលលោកពេត្រុស និងអ្នកជឿផ្សេងៗទៀតនៅជាមួយគ្នានៅបន្ទប់ខាងលើ។
នៅគ្រានោះ
ពាក្យនេះសម្គាល់ពីចំណុចចាប់ផ្តើមនៃសាច់រឿងថ្មី។ ពួកគេសំដៅលើអំឡុងពេល បន្ទាប់ពីព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌ ចំណែកពួកសិស្សជួបជុំគ្នានៅបន្ទប់ជាន់លើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅអំឡុងពេលនោះ»។ (សូមមើលៈ INVALID translate/writing-newevent)
នៅកណ្ដាលចំណោមបងប្អូន
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើបងប្អូនអ្នកជឿ ហើយបូករួមទាំងបុរស និងស្រ្តីផង។
ពិតជាសំខាន់ណាស់ដែលអត្ថបទគម្ពីរនឹងពេញលេញ
ពាក្យនេះ អាចនៅក្នុងទម្រង់ដែលមានសកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលយើងបានអានអំពីបទគម្ពីរ ត្រូវតែបានសម្រេច»។ (សូមមើលៈ INVALID translate/figs-activepassive)
តាមរយៈព្រះបាទដាវីឌ
ពាក្យ «មាត់» សំដៅលើពាក្យដែលព្រះបាទដាវីឌសរសេរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈព្រះបាទដាវីឌ»។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 1:17-19
ប្រយោគភ្ជាប់
នៅក្នុងខ ១៧ លោកពេត្រុសបានបន្តសុន្ទរកថារបស់គាត់ទៅកាន់អ្នកដែលគាត់បានចាប់ផ្តើមនៅក្នុង ១:១៥។
ព័ត៌មានទូទៅ
នៅក្នុងខ ១៨-១៩ អ្នកនិពន្ធបានប្រាប់អ្នកអានពីព័ត៌មាននៃសាវតាអំពីការដែលលោកយូដា និងកន្លែងដែលគាត់ស្លាប់។ នេះមិនមែនជាផ្នែកនៃសុន្ទរកថារបស់លោកពេត្រុសទេ។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
ទោះបីជា លោកពេត្រុសគឺបញ្ជាក់នៅក្នុងក្រុមមនុស្ស ពាក្យ «យើង» នៅទីនេះ សំដៅទៅលើតែពួកសាវកទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ឥឡូវបុរសម្នាក់នេះ
ពាក្យថា «បុរសនេះ» សំដៅលើ លោកយូដាសអ៊ីស្ការីយ៉ុត។
បានយកប្រាក់ទុច្ចរិតរបស់ខ្លួន
«ប្រាក់ដែលគាត់បានមក ពីអំពើអាក្រក់ដែលគាត់បានធ្វើ»។ ពាក្យថាៈ «អំពើអាក្រក់របស់ខ្លួន» សំដៅលើលោកយូដាសអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូ ដើម្បីឲ្យមនុស្សធ្វើឃាតព្រះអង្គ។ (សូមមើលៈ INVALID translate/figs-explicit)
គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ
ការនេះប្រហែលជា លោកយូដាធ្លាក់ពីទីខ្ពស់ ឬប្រហែលជាគ្រាន់តែរអិលដួល។ ការដួលនេះធ្ងន់ធ្ងរ ព្រោះធ្វើឲ្យគាត់ធ្លាយពោះវៀន។ បទគម្ពីផ្សេងទៀតបានចែងថា គាត់ចងករសម្លាប់ខ្លួន។ (សូមមើលៈ INVALID translate/figs-explicit)
ចម្ការឈាម
ពេលមនុស្សរស់នៅក្នុងក្រុងយេរូសាឡិមបានឮពីការដែលោកយូដាសស្លាប់ ពួកគេបានដូរឈ្មោះចម្ការនោះ។
Acts 1:20
ប្រយោគភ្ជាប់
លោកពេត្រុសបន្តសុន្ទរកថារបស់គាត់ជាមួយអ្នកជឿដែលគាត់បានចាប់ផ្តើមនៅក្នុងជំពូក ១:១៥
ព័ត៌មានទូទៅ
ផ្អែកទៅលើស្ថានភាពរបស់លោកយូដា នោះលោកពេត្រុសបានប្រកាស ហើយគាត់បានដកស្រងពីទំនុកតម្កើងរបស់ព្រះបាទដាវីឌពីរខដែលទាក់ទងនឹងរឿងនេះ។ គាត់ដកស្រងនៅខាងចុងខនេះ។
ក្នុងគម្ពីរទំនុកតម្កើងមានចែងទុក
ការនេះអាចចាប់ផ្តើមនៅទម្រងសកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត ព្រះបាទដាវីឌបានសរសេរនៅក្នុងកណ្ឌទំនុកតម្កើង»។ (សូមមើលៈ INVALID translate/figs-activepassive)
ចូរឲ្យចម្ការរបស់អ្នកនោះក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ
នៅក្នុងឃ្លាទាំងពីរនេះមានន័យប្រហាក់ប្រហែលគ្នា។ សេចក្តីបញ្ជាក់ទីពីរមានគំនិតតែមួយតែពាក្យផ្សេងគ្នា។ (សូមមើលៈ INVALID translate/figs-parallelism)
ក្លាយទៅជាទីស្ងាត់ជ្រងំ
«ក្លាយជាទទេ»។
Acts 1:21-23
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់សុន្ទរកថារបស់គាត់ជាមួយអ្នកជឿដែលគាត់បានចាប់ផ្តើមនៅក្នុងជំពូក ១:១៥
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើពួកសាវក មិនបូករួមអ្នកស្តាប់លោកពេត្រុសនិយាយជាមួយទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ហេតុនេះ ជាការសំខាន់ណាស់
ផ្អែកទៅលើបទគម្ពីរដែលគាត់បានដកស្រង់ និងលើអ្វីដែលលោកយូដាបានធ្វើ លោកពេត្រុសបានប្រាប់ក្រុម ពីអ្វីដែលពួកគេត្រូវធ្វើ។
រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ នេះជាបន្ទាល់អំពីការរស់ឡើងវិញរបស់ព្រះអង្គ
លោកពេត្រុសបានរៀបរាប់ពីគុណសម្បត្តិរបស់មនុស្សដែលជំនួសលោកយូដាស ដើម្បីធ្វើជាសាវក។
ព្រះអម្ចាស់យេស៊ូដែលបានយាងមក និងយាងឡើងទៅក្នុងចំណោមពួកយើង
«ព្រះអម្ចាស់យេស៊ូគង់នៅកណ្តាលចំណោមយើង»។ (សូមមើលៈ INVALID translate/figs-idiom)
ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក
អាចមានន័យថា៖ ទីមួយ) «ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះយេស៊ូ» ឬ «ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យប្រជាជន»។ (សូមមើលៈ INVALID translate/figs-abstractnouns)។
រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅស្ថានសួគ៌» (UDB) ឬ «រហូតដល់ថ្ងៃដែលព្រះអម្ចាស់បានយកព្រះអង្គចេញពីយើងទៅ»។ (សូមមើលៈ INVALID translate/figs-activepassive)
គេបាននាំសិស្សពីររូបមក
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកជឿទាំងអស់ដែលមានវត្តមាននៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេអាចជាបុរសពីរនាក់ដែលអាចបំពេញតម្រូវការដែលលោកពេត្រុសបានរៀបរាប់»។ (សូមមើលៈ INVALID translate/figs-explicit)
ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាស យូស្ទូស និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។
បារសាបាសគឺជាត្រកូលរបស់លោកយ៉ូសែប ឬនាមខ្លួន ប៉ុន្តែ មនុស្សក៏បានហៅពួកគេផងដែរថា យូស្ទូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកយ៉ូសែប បារសាបាស ដែលគេហៅគាត់ថា យូស្ទូស»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 1:24-26
ពួកគេក៏នាំគ្នាអធិស្ឋានថា
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកជឿទាំងអស់ ប៉ុន្តែ វាប្រហែលជាសិស្សម្នាក់នៅក្នុងចំណោមពួកសាវកដែលបាននិយាយពាក្យទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿបានអធិស្ឋានជាមួយគ្នា ហើយសាវកម្នាក់មានប្រសាសន៍ថា»។ (សូមមើលៈ INVALID translate/figs-explicit)
បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់
ពាក្យ «ចិត្តគំនិត» នៅទីនេះ សំដៅទៅលើគំនិត និងការជំរុញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបគំនិត និងការជម្រុញរបស់មនុស្សទាំងអស់»។ (សូមមើលៈ INVALID translate/figs-metonymy)
ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណាឲ្យបំពេញមុខងារជាសាវក
ពាក្យ «សាវក» នៅទីនេះ បង្ហាញអ្វីទៅជា «ព័ន្ធកិច្ច»។ ឬ «ជំនួសយូដាស ក្នុងការបម្រើជាសាវក។ (សូមមើលៈ INVALID translate/figs-doublet)
យូដាសបានបោះបង់មុខងារនេះ
ពាក្យ «បោះបង់ចោល» នៅទីនេះ សំដៅលើលោកយូដាសបានបែរចេញពី ឬឈប់ធ្វើការ នៅក្នុងព័ន្ធកិច្ចនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យូដាសបានបោះបង់មុខងារនេះ»។
សិស្សនាំគ្នាចាប់ឆ្នោត
ពួកសាវកបោះឆ្នោតជ្រើសរើសរវាងលោកយ៉ូសែប និងលោកម៉ាត់ធាស។
ចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស
ឆ្នោតបានបង្ហាញថា លោកម៉ាត់ធាសជាម្នាក់ដែលជំនួសលោកយូដាស។
លោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវកដប់មួយរូបទៀត
នេះអាចជាទម្រង់សកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿបានរាប់ថាគាត់គឺជាម្នាក់ក្នុងចំណោមពួកសាវកដប់មួយផ្សេងទៀត»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 2
Acts 2:1-4
ព័ត៌មានទូទៅ
នេះគឺជាព្រឹត្តការណ៍ថ្មី នៅពេលនេះគឺជាថ្ងៃទីហាសិប ហាសិបថ្ងៃបន្ទាប់ពីពិធីបុណ្យចម្លង។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកសាវក និងអ្នកជឿ១២០នាក់ផ្សេងទៀត ដែលលោកលូកាបាននិយាយនៅក្នុងកណ្ឌលូកា ១:១៥។
រំពេចនោះ
ពាក្យនេះ សំដៅលើព្រឹត្តការណ៍ដែលបានកើតឡើងដោយមិនបានរំពឹងទុក។
ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ
ន័យទី១ អាច «ស្ថានសួគ៌» សំដៅទៅកាន់ទីកន្លែងដែលព្រះគង់នៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ» ឬ ២ «ស្ថានសួគ៌» សំដៅលើមេឃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ»។
ដូចជាខ្យល់បក់បោកយ៉ាងខ្លាំង
«មានឮស្នូរសន្ធឹកពីលើមេឃដូចជាខ្យល់បក់បោកយ៉ាងខ្លាំង»
ពេញក្នុងផ្ទះទាំងអស់
នេះអាចជាផ្ទះ ឬអាចជាអគារដែលធំជាងផ្ទះ។
មានអណ្ដាតភ្លើងបែកជាចំណែកចេញពីគ្នា
ទាំនអាចមិនមែនជាអណ្តាតឬភ្លើងពិតប្រាកដទេ ប៉ុន្តែ ជាអ្វីមួយដែលស្រដៀងនឹងវា។ ន័យទី១) អណ្តាតដែលមើលទៅដូចជាអណ្តាតភ្លើង ឬទី២) អាចជាអណ្តាតភ្លើងតូចមួយដែលមើលទៅដូជាអណ្តាត។ នៅពេលភ្លើងឆេះនៅកន្លែងតូចមួយ ដូចជាអំពូលភ្លើងមួយ អំពូលភ្លើងអាចមានសណ្ឋានដូចជាអណ្តាតមួយ។ (សូមមើលៈ INVALID translate/figs-simile)
ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ
ឃ្លានេះមានន័យថា៖ «អណ្តាតដូចជាភ្លើង» បែងខ្ញែកទៅលើមនុស្សម្នាក់ៗ។
អ្នកទាំងអស់នោះក៏បានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «ព្រះវិញ្ញណដ៏វិសុទ្ធបានបំពេញអស់អ្នកដែលនៅទីនោះ ហើយពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)
ចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា
ភាសាទាំងនេះគឺជាភាសាដែលពួកគេមិនដឹងពីមុន។
Acts 2:5-7
ព័ត៌មានទូទៅ
ខ៥ផ្តល់ព័ត៌មានទូទៅអំពីចំនួនជនជាតិយូដាជាច្រើនដែលរស់នៅក្នុងក្រុងយេរូសាឡិម មានជនជាតិយូដាជាច្រើនដែលមានវត្តមាននៅក្នុងក្រុងយេរូសាឡិម នៅក្នុងអំឡុងពេលព្រឹត្តការណ៍នោះ។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកអ្នកជឿ។ ពាក្យថាៈ «គាត់» សំដៅលើមនុស្សម្នាក់ៗនៅក្នុងហ្វូងមនុស្ស។
អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់
ពាក្យ៖ «អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់» សំដៅលើមនុស្សដែលជឿព្រះដែលពួកគេថ្វាយបង្គំ ហើយព្យាយាមក្នុងការស្តាប់បង្គាប់តាមច្បាប់របស់ជនជាតិយូដាទាំងអស់។
ប្រជាជាតិនានាក្នុងពិភពលោកទាំងមូល
«ប្រជាជាតិនានាក្នុងពិភពលោកទាំងមូល»។ នេះគឺជាការនិយាយបំផ្លើស ក្នុងការបញ្ជាក់ថាមនុស្សមានពីប្រជាជាតិជាច្រើនផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជាតិផ្សេងៗជាច្រើន»។ (សូមមើលៈ INVALID translate/figs-hyperbole)
ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងនោះ
នេះសំដៅលើសម្លេងដែលប្រហាក់ប្រហែលជាសម្លេងខ្យល់បក់ខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលពួកគេឮសម្លេងនេះ»។ (សូមមើលៈ INVALID translate/figs-activepassive)
មហាជន
«ហ្វូងមនុស្សយ៉ាងធំ»
ពួកគេស្ងប់ស្ងែងនិងស្ងើចសរសើរ
ពាក្យពីរនេះ ប្រហាក់ប្រហែលគ្នា។ ពាក្យទាំងពីរនេះបង្ហាញពីការភ្ញាក់ផ្អើល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ (សូមមើលៈ INVALID translate/figs-doublet)
អ្នកដែលនិយាយទាំងនេះសុទ្ធតែជាអ្នកស្រុកកាលីឡេមែនទេ?
មនុស្សបានសួរសំណួរនេះ ដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់ពួកគេ។ សំណួរអាចប្តូរទៅជាការលាន់មាត់។ ប្រែម្យ៉ាងទៀតថាៈ «អ្នកស្រុកកាលីឡេទាំងនេះ មិនអាចចេះភាសារបស់យើងទេ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-exclamations)
Acts 2:8-11
ហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
អត្ថន័យទី១ អាច ១) នេះគឺជាសំណួរដែលមិនទាមទារចម្លើយ ដែលបង្ហាញថាពួកគេភ្ញាក់ផ្អើលយ៉ាងណា ឬ ទី២) នេះគឺជាសំណួរពិត សម្រាប់មនុស្សដែលចង់បានចម្លើយ។ (សូមមើលៈ INVALID translate/figs-rquestion)
ជាភាសាកំណើតរបស់យើងទាំងអស់គ្នាផ្ទាល់
«ជាភាសាកំណើតរបស់យើង ដែលយើងទាំងអស់គ្នាបានរៀនតាំងពីកើតមក»
អ្នកស្រុកផាថុស...ជនជាតិអារ៉ាប់
បញ្ជីនេះ មានប្រទេស សាសនា និងទីក្រុងមួយចំនួន ដែលពួកគេបានមក។ (សូមមើលៈ INVALID translate/translate-names)
អ្នកចូលសាសនាយូដា
«អ្នកជឿលើសាសនាយូដា»។
Acts 2:12-13
ស្ញប់ស្ញែងនិង មិនដឹងគិតយ៉ាងណា
ពាក្យពីរនេះមានន័យប្រហែលគ្នា។ ពាក្យទាំងពីរនេះបញ្ជាក់ថាមនុស្សមិនយល់ពីអ្វីដែលកំពុងកើតឡើងទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភ្ញាក់ផ្អើល ហើយវង្វេង»។ (សូមមើលៈ INVALID translate/figs-doublet)
ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ
អ្នកខ្លះចោទប្រកាន់ថា អ្នកជឿបានស្រវឹងដោយសារផឹកស្រាច្រើនពេក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេស្រវឹង»។ (សូមមើលៈ INVALID translate/figs-idiom)
ស្រាថ្មី
នេះសំដៅលើស្រាដែលស្ថិតនៅក្នុងដំណើរការនៃការធ្វើឲ្យក្លាយជាស្រា។
Acts 2:14-15
ប្រយោគភ្ជាប់
លោកពេត្រុសបានចាប់ផ្តើមសុន្ទរកថារបស់គាត់ទៅកាន់ជនជាតិយូដា ដែលមកចូលរួមបុណ្យថ្ងៃទីហាសិប។
ឈរឡើងជាមួយសាវកដប់មួយរូប
សាវកទាំងអស់បានឈរជាមួយដើម្បីគាំទ្រប្រសាសន៍របស់លោកពេត្រុស។
សូមបងប្អូនជ្រាប
នេះមានន័យថា លោកពេត្រុសកំពុងពន្យល់ពីអត្ថន័យនៃអ្វីដែលមនុស្សបានធ្វើបន្ទាល់។ នេះអាចជាទម្រង់នៃសកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមដឹងពីការនេះ» ឬ «សូមឲ្យខ្ញុំជម្រាបដល់បងប្អូនពីការនេះ»។ (សូមមើលៈ INVALID translate/figs-activepassive)
សូមផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ
លោកពេត្រុសកំពុងសំដៅលើអ្វីដែលគាត់កំពុងនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលខ្ញុំកំពុងនិយាយនេះ»។ (សូមមើលៈ INVALID translate/figs-metonymy)
ព្រោះទើបតែម៉ោងទីបីប៉ុណ្ណោះ
«ទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ» (UDB)។ លោកពេត្រុសចង់ពន្យល់អ្នកស្តាប់របស់គាត់ឲ្យដឹងថាមនុស្សមិនស្រវឹងស្រានៅពេលព្រឹកនោះទេ។ (សូមមើលៈ INVALID translate/figs-explicit)
Acts 2:16-17
ព័ត៌មានទូទៅ
នៅទីនេះ លោកពេត្រុសប្រាប់ពួកគេពីបទគម្ពីរដែលព្យាការីយ៉ូអែលសរសេរនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ដែលទាក់ទងអ្វីដែលបានកើតឡើងជាមួយនឹងភាសាដែលអ្នកជឿកំពុងនិយាយ។ ពាក្យនេះ ត្រូវបានសរសេរឡើងនៅក្នុងទម្រង់កំណាព្យ ហើយគាត់បានដកស្រង់វាមក។
នេះជាទំនាយ ដែលព្យាការីយ៉ូអែលបានថ្លែងទុកមក
នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «នេះគឺជាអ្វីដែលព្រះជាម្ចាស់បានប្រាប់ដល់ព្យាការីយ៉ូអែលឲ្យសរសេរ» ឬ «នេះគឺជាអ្វីដែលព្យាការីយ៉ូអែលបានថ្លែង»។ (សូមមើលៈ INVALID translate/figs-activepassive)
នឹងមាន
«នេះគឺជាអ្វីដែលនឹងកើតឡើង» ឬ «នេះគឺជាអ្វីដែលយើងនឹងធ្វើ»
យើងនឹងយកវិញ្ញាណព្រះអង្គមកចាក់បង្ហូរលើមនុស្សលោក
ពាក្យនៅទីនេះ «ចាក់បង្ហូរ» មានន័យថា នឹងប្រទានដោយសទ្ធានិងបរិបូរ។ ប្រែម្យ៉ាងទៀតថាៈ «យើងនឹងប្រទានព្រះវិញ្ញណរបស់យើងជាបរិបូរដល់មនុស្សលោកគ្រប់គ្នា»។ (សូមមើលៈ INVALID translate/figs-idiom)
Acts 2:18-19
ប្រយោគភ្ជាប់
លោកពេត្រុសបន្តដកស្រង់ពីព្យាការីយ៉ូអែល។
អ្នកបម្រើទាំងប្រុសទាំងស្រីរបស់យើង
«ទាំងអ្នកបម្រើទាំងប្រុសទាំងស្រីរបស់យើង»។ ពាក្យនេះ បញ្ជាក់ថា ព្រះជាម្ចាស់នឹងចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់ទៅលើអ្នកបម្រើរបស់ព្រះអង្គ ទាំងបុរស និងស្រី្ត។
យើងនឹងចាក់ព្រះវិញ្ញាណរបស់យើង
ពាក្យ «ចាក់បង្ហូរ» នៅទីនេះ មានន័យថា នឹងប្រទានដោយសទ្ធា និងជាបរិបូរ។ ប្រែម្យ៉ាងទៀតថាៈ «យើងនឹងប្រទានព្រះវិញ្ញាណរបស់យើងជាបរិបូរដល់មនុស្សគ្រប់រូប»។ មើលពីរបៀបដែលអ្នកត្រូវបកប្រែនៅក្នុង ២:១៦។ (សូមមើលៈ INVALID translate/figs-idiom)
កំសួលផ្សែង
«ផ្សែងយ៉ាងក្រាស់» ឬ «ផ្សែងពពក»។
Acts 2:20-21
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់ការដកស្រង់ពីព្យាការីយ៉ូអែល។
ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី
នេះមានន័យថា ព្រះអាទិត្យនឹងប្រែជាងងឹតលែងភ្លឺទៀតហើយ។ ប្រែម្យ៉ាងទៀតថាៈ «ព្រះអាទិត្យនឹងត្រឡប់ទៅជាងងឹត»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះចន្ទនឹងប្រែទៅជាឈាម
នេះមានន័យថា ព្រះចន្ទនឹងប្រែជាក្រហមដូចជាឈាម។ ប្រែម្យ៉ាងទៀតថាៈ «ហើយព្រះចន្ទនឹងប្រែជាក្រហម»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-ellipsis)
ថ្ងៃដ៏អស្ចារ្យ និងរុងរឿងឧត្ដុង្គឧត្ដម
ពាក្យ «អស្ចារ្យ» និង «គួរឲ្យកត់សម្គាល់» មានន័យប្រហាក់ប្រហែលគ្នា ហើយបញ្ជាក់ន័យពីភាពអស្ចារ្យ។ ប្រែម្យ៉ាងទៀតថាៈ «ជាថ្ងៃដ៏អស្ចារ្យណាស់»។ (សូមមើលៈ INVALID translate/figs-doublet)
អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ
នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «ព្រះអម្ចាស់នឹងសង្គ្រោះមនុស្សគ្រប់គ្នា ដែលអំពាវនាវរកព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-metonymy)
Acts 2:22-24
ប្រយោគភ្ជាប់
លោកពេត្រុសបន្តសន្ទរកថារបស់គាត់ទៅកាន់ជនជាតិយូដាដែលគាត់បានមានប្រសាសន៍នៅក្នុង ១:១៥
សូមស្ដាប់ពាក្យនេះចុះ
«សូមស្ដាប់អ្វីដែលខ្ញុំនឹងនិយាយចុះ»
ព្រះជាម្ចាស់បានបង្ហាញ... ដោយសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ។
នេះមានន័យថា ព្រះជាម្ចាស់បានបង្ហាញថា ព្រះជាម្ចាស់បានជ្រើសរើសព្រះយេស៊ូបំពេញបេសកកម្មរបស់ព្រះអង្គ ដោយប្រទានឲ្យព្រះយេស៊ូសម្លែងការអស្ចារ្យជាច្រើន។
ជាម្នាក់ដែលព្រះជាម្ចាស់បានកំណត់មកសម្រាប់អ្នក
ជាម្នាក់ដែលត្រូវបានកំណត់ដោយព្រះជាម្ចាស់សម្រាប់អ្នក»។
ព្រោះព្រះជាម្ចាស់មានផែនការកំណត់ ហើយទ្រង់បានជ្រាបជាមុន
នេះមានន័យថា ព្រះជាម្ចាស់បានមានផែនការ ហើយជ្រាបជាមុននូវអ្វីដែលអាចនឹងកើតឡើងចំពោះព្រះយេស៊ូ។ ប្រែម្យ៉ាងទៀតថាៈ «ព្រោះព្រះជាម្ចាស់មានផែនការ ហើយជ្រាបមុនអ្វីៗគ្រប់យ៉ាងដែលអាចនឹងកើតឡើង»។ (សូមមើលៈ INVALID translate/figs-abstractnouns)
ព្រះអង្គនឹងត្រូវបានគេចាប់បញ្ជូន
អត្ថន័យទី១) «អ្នកបានចាប់បញ្ជូនព្រះយេស៊ូទៅក្នុងដៃរបស់ខ្មាំងសត្រូវ» (UDB) ឬ ២) លោកយូដាសក្បត់ព្រះយេស៊ូ និងអ្នក»។ (សូមមើលៈ INVALID translate/figs-activepassive)
អ្នកនឹងបញ្ជូនទ្រង់ទៅឲ្យពួកជនពាលឆ្កាង និងសម្លាប់លោក
ពិតណាស់ ទោះបីជា «ពួកជនពាល»ឆ្កាងព្រះយេស៊ូ លោកពេត្រុសបានចោទប្រកាន់ទៅលើបណ្តាជន ដោយសារពួកគេបានសម្លាប់ ព្រោះពួកគេចង់ឲ្យព្រះអង្គសុគត។
ដោយសារហេតុនេះ បានជាពួកគេចង ហើយធ្វើទុក្ខដល់សុគត។
លោកពេត្រុសមានប្រសាសន៍ពីការសុគត ព្រោះពួកគេបានធ្វើជាមួយទ្រង់ដូចជាអ្នកទោស ហើយធ្វើឲ្យអ្នកនោះរងទុក្ខ។ (សូមមើលៈ INVALID translate/figs-personification)
ត្រូវបានដោះរួចពីការឈឺចាប់នៃសេចក្តីស្លាប់... ដោយសារការនោះ
លោកពេត្រុសមានប្រសាសន៍ពីសេចក្តីស្លាប់ ប្រៀបដូចជាមនុស្សម្នាក់ដែលជាអ្នកទោស ហើយធ្វើឲ្យគេរងទុក្ខ។ (សូមមើលៈ INVALID translate/figs-personification)
ដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់
លោកពេត្រុសមានប្រសាសន៍អំពីសេចក្តីស្លាប់ ប្រៀបដូចជាចំណងដែលចងមនុស្សជាមួយចំណងនៃភាពឈឺចាប់។ ប្រែម្យា៉ាងទៀតថាៈ «មានសេរីភាពពីការឈឺចាប់ដែលតកើតឡើងដោយសេចក្តីស្លាប់»។ (សូមមើលៈ INVALID translate/figs-metaphor)
សេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ
«នោះសេចក្តីស្លាប់មិនអាចឃុំព្រះអង្គបានឡើយ»។ នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «នោះសេចក្តីស្លាប់នឹងកាន់ទ្រង់ជាប់»។ ឬ «សេចក្តីស្លាប់នោះនឹងមិនអាចយកឈ្នះអំណាចរបស់ព្រះអង្គបានឡើយ»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-activepassive)
Acts 2:25-26
ព័ត៌មានទូទៅ
នៅទីនេះ លោកពេត្រុសបានដកស្រង់បទគម្ពីរដែលព្រះបាទដាវីឌសរសេរនៅក្នុងកណ្ឌទំនុកតម្កើង ដែលទាក់ទងនឹងការជាប់ឆ្កាង និងការរស់ឡើងវិញរបស់ព្រះយេស៊ូ។
ព័ត៌មានទូទៅ
នៅពេលលោកពេត្រុសមានប្រសាសន៍ថា៖ ព្រះបាទដាវីឌមានរាជឱង្ការសេចក្តីទាំងនេះទាក់ទងនឹងព្រះយេស៊ូ ពាក្យ «ខ្ញុំ» និង «របស់ខ្ញុំ» សំដៅលើព្រះយេស៊ូ និងពាក្យ «ព្រះអម្ចាស់» និង «ទ្រង់» សំដៅលើព្រះជាម្ចាស់។
នៅមុខទូលបង្គំ
«នៅចំពោះមុខខ្ញុំ»។ ប្រែម្យ៉ាងទៀតថាៈ «នៅក្នុងវត្តមានខ្ញុំ» ឬ «ជាមួយខ្ញុំ» (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-idiom)
នៅខាងស្ដាំទូលបង្គំ
ការនៅ «ខាងស្តាំដៃ» នរណាម្នាក់ ជាញឹកញាប់សំដៅលើ តួនាទីក្នុងការជួយ និងទ្រទ្រង់។ ប្រែម្យ៉ាងទៀតថាៈ «នៅជាមួយខ្ញុំ ដើម្បីជួយខ្ញុំ»។ (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-idiom)
មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ
ពាក្យ «ញាប់ញ័រ» នៅទីនេះមានន័យថា ថប់បារម្ភ ។ នេះគឺជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «មនុស្សមិនអាចធ្វើឲ្យខ្ញុំថប់បារម្ភឡើង» ឬ គ្មានអ្វីអាចធ្វើឲ្យខ្ញុំថប់បារម្ភឡើយ»។ (សូមមើលៈ INVALID translate/figs-activepassive)
ចិត្តទូលបង្គំរីករាយ ហើយអណ្តាត ទូលបង្គំពោលពាក្យដោយអំណរ
មនុស្សគិតថា «ដួងចិត្ត» ចំណុចកណ្តាលនៃអារម្មណ៍ ហើយ «អណ្តាត» គឺជាសម្លេងនៃអារម្មណ៍។ អាចប្រែម្យ៉ាងទៀតថាៈ «ខ្ញុំមានអំណរ ហើយអរសប្បាយ»។ (សូមមើលៈ INVALID translate/figs-synecdoche)
រូបកាយរបស់ទូលបង្គំក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ។
ពាក្យ «រូបកាយ» អាចមានន័យ ទី១) គាត់ជាមនុស្ស ដែលនឹងស្លាប់។ ប្រែម្យ៉ាងទៀតថាៈ «ទោះបីទូលបង្គំគ្រាន់តែជាមនុស្សក្តី ទូលបង្គំទុកចិត្តលើព្រះជាម្ចាស់»។ ឬ ទី២) វាគឺជារូបកាយរបស់គាត់ទាំងមូល។ ប្រែម្យ៉ាងទៀតថាៈ «ខ្ញុំនឹងរស់នៅដោយទុកចិត្តនៅក្នុងព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-synecdoche)
Acts 2:27-28
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់ការដកស្រង់ពីព្រះបាទដាវីឌ។
ព័ត៌មានទូទៅ
នៅពេលលោកពេត្រុសមានប្រសាសន៍ថា ព្រះបាទដាវីឌមានរាជឱង្ការសេចក្តីទាំងនេះទាក់ទងនឹងព្រះយេស៊ូ ពាក្យថាៈ «ខ្ញុំ» «ព្រះដ៏វិសុទ្ធ»។ ហើយ «ខ្ញុំ» សំដៅលើព្រះយេស៊ូ និងពាក្យថាៈ «អ្នក» និង «របស់អ្នក» សំដៅលើព្រះជាម្ចាស់។
ព្រះអង្គក៏មិនបណ្ដោយឲ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ
ព្រះមេស្ស៊ី ព្រះយេស៊ូ សំដៅលើអង្គទ្រង់ជាមួយនឹងពាក្យថា៖ «អ្នកបរិសុទ្ធរបស់ព្រះអង្គ»។ ប្រែម្យ៉ាងទៀតថាៈ «ព្រះអង្គមិនបណ្តោយទូលបង្គំ ជាអ្នកបរិសុទ្ធ ត្រូវពុករលួយឡើយ»។ (សូមមើលៈ INVALID translate/figs-123person)
ឃើញនឹងភាពពុករលួយ
ពាក្យ «ឃើញ» មានន័យថាមានបទពិសោធន៍ជាមួយអ្វីមួយ។ ពាក្យថាៈ «ពុករលួយ» សំដៅលើការស្អុយរលួយនៃរូបកាយរបស់គាត់បន្ទាប់ពីស្លាប់។ អាចប្រែម្យ៉ាងទៀតថាៈ «ពុករលួយ» (សូមមើលៈ INVALID translate/figs-explicit)
ផ្លូវនៃជីវិត
«ផ្លូវដែលនាំទៅកាន់ជីវិត»។
មានទឹកមុខពេញដោយអំណរ
ពាក្យ «មុខ» នៅទីនេះ សំដៅលើវត្តមានរបស់ព្រះជាម្ចាស់។ អាចប្រែម្យ៉ាងទៀតថាៈ «សប្បាយចិត្តខ្លាំងណាស់ពេលបានជួបអ្នក» ឬ សប្បាយចិត្តណាស់ ពេលខ្ញុំបាននៅក្នុងវត្តមានរបស់អ្នក»។ (សូមមើលៈ INVALID translate/figs-metonymy)
អំណរ
«អំណរ» ឬ «សុភមង្គល»
Acts 2:29-31
ប្រយោគភ្ជាប់
លោកពេត្រុសបានបន្តសុន្ទរកថាដែលគាត់បានថ្លែងនៅក្នុង ១:១៥ ទៅកាន់ជនជាតិយូដា ដែលនៅជុំវិញគាត់ ហើយអ្នកជឿផ្សេងទៀតនៅក្នុងយេរូសាឡិម។
ព័ត៌មានទូទៅ
នៅក្នុងខ ២៩&៣០ ពាក្យថា គាត់ «របស់គាត់» និង «គាត់» សំដៅលើព្រះបាទដាវីឌ។ នៅក្នុងខ ៣១ ទី១ «គាត់» សំដៅលើព្រះបាទដាវីឌ និងពាក្យនៅក្នុងការដែលគាត់បានដកស្រង់ «គាត់» និង «របស់គាត់» សំដៅលើព្រះគ្រិស្ត។
បងប្អូនអើយ
«បងប្អូនជនជាតិយូដា»
អ្នកទាំងពីរបានស្លាប់ ហើយត្រូវបានបញ្ជុះក្នុងផ្នូរ
ឃ្លានិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «គាត់បានស្លាប់ ហើយមនុស្សបានបញ្ចុះសពគាត់ (សូមមើលៈ INVALID translate/figs-activepassive)។
ទ្រង់គឺជាផលដំបូងនៃរូបកាយរបស់គាត់នៅលើបល្ល័ង្ករបស់ទ្រង់។
«ព្រះជាម្ចាស់បានតាំងពូជពង្សរបស់ព្រះបាទដាវីឌឲ្យសោយរាជ្យ។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «ព្រះជាម្ចាស់នឹងតាំងពូជពង្សរបស់ដាវីឌឲ្យធ្វើជាស្តេចលើរាជបល្ល័ង្ករបស់ដាវីឌ»។ (សូមមើលៈ INVALID translate/figs-metonymy)
ព្រះរាជវង្សរបស់ទ្រង់មួយអង្គ
ពាក្យ «ផលផ្លែ» នៅត្រង់នេះ សំដៅលើអ្វីដែល «រូបកាយរបស់ទ្រង់» បានបង្កើត។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «ព្រះរាជវង្សរបស់ទ្រង់មួយអង្គ» (សូមមើលៈ INVALID translate/figs-idiom)
ព្រះបាទដាវីឌបានឈ្វេងយល់ជាមុន
«ទ្រង់ជ្រាបការនេះ មុនពេលវាកើតឡើង»។ លោកពេត្រុសប្រើភាសានេះដើម្បីនិយាយពីអ្វីមួយដែលបានដឹងមុន ដូចជាបានឃើញមុនពេលវាកើតឡើង។ (សូមមើលៈ INVALID translate/figs-metaphor)
ទ្រង់បានឈ្វេងយល់
នៅក្នុងករណីនេះ ព្រះជាម្ចាស់បានធ្វើឲ្យព្រះបាទដាវីឌមានរាជឱង្ការអំពីការរស់ឡើងវិញរបស់ព្រះមេស្ស៊ី។ (សូមមើលៈ INVALID translate/figs-explicit)
ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ
ឃានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «ព្រះជាម្ចាស់មិនបានទុកឲ្យទ្រង់នៅក្នុងស្ថានមនុស្សស្លាប់ឡើយ»។ (សូមមើលៈ INVALID translate/figs-activepassive)
មិនទុកឲ្យសពព្រះអង្គត្រូវរលួយ
ពាក្យ «ជួប» នៅទីនេះ មានន័យថា មានបទពិសោធន៍ជាមួយអ្វីមួយ។ ពាក្យថា៖ «រលួយ» សំដៅលើរូបកាយរបស់ទ្រង់បន្ទាប់ពីសុគត។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «រូបកាយរបស់ទ្រង់នឹងជួបនឹងភាពពុករលួយ»។ ឬ «រូបកាយរបស់ទ្រង់នៅតែស្លាប់រហូតដល់រូបកាយពុករលួយឡើយ» សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ២:២៧។ (សូមមើល: INVALID translate/figs-explicit)។
Acts 2:32-33
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើ ពួកសិស្ស និងអស់អ្នកដែលបានធ្វើបន្ទាល់ពីការរស់ឡើងវិញរបស់ព្រះយេស៊ូ បន្ទាប់ពីព្រះអង្គសុគត។ (សូមមើលៈ INVALID translate/figs-exclusive)
ព្រះជាម្ចាស់បានលើកទ្រង់ឡើង
ពាក្យ «លើកឡើង» សំដៅលើ ព្រះជាម្ចាស់បានលើកព្រះយេស៊ូពីសុគតឡើងវិញ។
បានលើកឡើងគង់នៅខាងស្តាំព្រះជាម្ចាស់
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបមួយទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើង ដើម្បីឲ្យគង់នៅខាងស្តាំព្រះហស្តព្រះអង្គ។ (សូមមើលៈ INVALID translate/figs-activepassive)
បានលើកឡើងគង់នៅខាងស្តាំព្រះហស្ត
ឃ្លានេះសំដៅលើ ព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូ ទៅក្នុងតំណែងនៃកិត្ដិយស និងសិទ្ធិអំណាច។
ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះ
ពាក្យ «ចាក់បង្ហូរ» មានន័យថា ព្រះយេស៊ូជាព្រះជាម្ចាស់ដែលធ្វើឲ្យការនេះកើតឡើង។ វាគឺជាការចាក់បំពេញដែលព្រះអង្គបានធ្វើការនេះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកជឿ។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «ព្រះអង្គបានធ្វើឲ្យការទាំងនេះបានកើតឡើង»។ (សូមមើលៈ INVALID translate/figs-idiom និង INVALID translate/figs-explicit)
Acts 2:34-36
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់សុន្ទរកថារបស់គាត់ទៅកាន់ជនជាតិយូដាដែលលោកបានចាប់ផ្តើមនៅក្នុង ១:១៥
ព័ត៌មានទូទៅ
លោកពេត្រុសបានដកស្រង់ទំនុកតម្កើងមួយរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌមិនបានមានរាជឱង្ការពីអង្គទ្រង់ទេ នៅក្នុងទំនុកតម្កើងនេះ។ «ព្រះអម្ចាស់» និង «របស់ខ្ញុំ» សំដៅលើព្រះជាម្ចាស់ «ព្រះអម្ចាស់របស់ខ្ញុំ» និង «របស់អ្នក» សំដៅលើព្រះយេស៊ូ ជាព្រះមេស្ស៊ី។
ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ
ឃ្លានេះ មានន័យថា ព្រះជាម្ចាស់នឹងយកឈ្នះលើខ្មាំងសត្រូវរបស់ព្រះមេស្ស៊ី ហើយធ្វើឲ្យពួកគេចុះចូលជាមួយព្រះអង្គសិន។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «ទំរាំ យើងបានធ្វើឲ្យអ្នកឈ្នះលើខ្មាំងសត្រូវទាំងអស់របស់អ្នកសិន»។ (សូមមើលៈ INVALID translate/figs-metaphor)
ជនជាតិអ៊ីស្រាអែលទាំងមូល
ឃ្លានេះសំដៅលើប្រជាជាតិអ៊ីស្រាអែលទាំងមូល។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ជនជាតិអ៊ីស្រាអែលគ្រប់រូប» (សូមមើលៈ INVALID translate/figs-idiom)
Acts 2:37-39
ប្រយោគភ្ជាប់
ជនជាតិយូដាបានឆ្លើយតបទៅកាន់សុន្ទរកថារបស់លោកពេត្រុស ហើយលោកពេត្រុសបានឆ្លើយទៅកាន់ពួកគេ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើមនុស្សនៅក្នុងហ្វូងមនុស្ស ដែលលោកពេត្រុសបាននិយាយជាមួយ។
នៅពេលបណ្ដាជនបានឮសេចក្ដីទាំងនេះ
«នៅពេលប្រជាជនបានឮអ្វីដែលលោកពេត្រុសមានប្រសាសន៍»។
ពួកគេរំជួលចិត្តជាខ្លាំង
ឃ្លានេះនិយាយជាទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ពាក្យរបស់លោកពេត្រុសបានចាក់ចុចចិត្តរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)
ពួកគេរំជួលចិត្តជាខ្លាំង
ឃ្លានេះមានន័យថា មនុស្សមានអារម្មណ៍ថាគេមានកំហុស ហើយពួកគេមានការសោកស្តាយជាខ្លាំង។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «មានការព្រួយចិត្តជាខ្លាំង»។ (សូមមើលៈ INVALID translate/figs-idiom)
ត្រូវទទួលពិធីជ្រមុជទឹក
ឃ្លានេះ នៅក្នុងទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «សូមឲ្យយើងជ្រមុជទឹកឲ្យអ្នករាល់គ្នា» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះអង្គមានព្រះបន្ទូលសន្យា ចំពោះបងប្អូនទាំងអស់គ្នា
«ព្រោះព្រះបន្ទូលសន្យានេះសម្រាប់បងប្អូន»។
ចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ
ឃ្លានេះអាចមានន័យថា ទី១) «មនុស្សទាំងអស់ដែលរស់នៅទីឆ្ងាយៗ» ឬ ទី២) «មនុស្សគ្រប់គ្នាដែលរស់នៅឆ្ងាយពីព្រះជាម្ចាស់»។
Acts 2:40-42
ប្រយោគភ្ជាប់
នេះគឺជាចុងបញ្ចាប់នៃសាច់រឿង ដែលបានកើតឡើងនៅថ្ងៃទីហាសិប។ នៅក្នុង ខ ៤២ បានចាប់ផ្តើមនៅក្នុងវគ្គដែលពន្យល់ពីរបៀបរបស់អ្នកជឿបន្តរស់នៅបន្ទាប់ពីថ្ងៃទីហាសិប។ (សូមមើលៈ INVALID translate/writing-endofstory)
លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ
«លោកបានប្រាប់ពួកគេយ៉ាងច្បាស់ ហើយអង្វរពួគគេផង»។ ពាក្យ «ធ្វើបន្ទាល់នៅទីនេះ» និង «អង្វរ» មានន័យប្រហាក់ប្រហែលគ្នា ហើយបានបញ្ជាក់ថា លោកពេត្រុសបានដាស់តឿនពួកគេយ៉ាងខ្លាំង ក្នុងការឆ្លើយតបចំពោះអ្វីដែលគាត់បាននិយាយ។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «គាត់បានទូន្មានយ៉ាងខ្លាំងដល់ពួកគេ»។ (សូមមើលៈ INVALID translate/figs-doublet)
សូមបងប្អូនទទួលការសង្គ្រោះឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ
ការប៉ះពាល់គឺថា ព្រះជាម្ចាស់នឹងដាក់ទោស «មនុស្សអាក្រក់នៅក្នុងជំនាន់នេះ»។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ចូរសង្គ្រោះខ្លួនអ្នកពីការដាក់ទោសដែលមនុស្សអាក្រក់នឹងទទួលរង»។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេបានទទួលពាក្យរបស់លោក
ពាក្យ «ទទួល» នៅទីនេះ មានន័យថា ពួកគេទទួលអ្វីដែលលោកពេត្រុសមានប្រសាសន៍ថាជាសេចក្តីពិត។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ពួកគេជឿលើអ្វីដែលលោកពេត្រុសនិយាយ»។ (សូមមើលៈ INVALID translate/figs-idiom)
ទទួលពិធីជ្រមុជទឹក
ឃ្លានេះនិយាយជាទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ពួកគេធ្វើពិធីជ្រមុជដល់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)
នៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់បានរាប់បញ្ជូល
ឃ្លានេះនិយាយជាទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «មានព្រលឹងមនុស្សប្រហែលជាបីពាន់នាក់ទៀតបានចូលរួមជាមួយពួកអ្នកជឿនៅថ្ងៃនោះ»។ (សូមមើលៈ INVALID translate/figs-activepassive)
ធ្វើពិធីកាច់នំបុ័ង
ឃ្លានេះមានន័យថា ពួកគេបានចែករំលែកអាហារ និងបរិភោគជាមួយគ្នា។
Acts 2:43-45
មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា
ពាក្យ «កោតស្ញប់ស្ញែង» នៅទីនេះ សំដៅលើការគោរពយ៉ាងខ្លាំង ហើយ ស្ញែងខ្លាចចំពោះព្រះជាម្ចាស់។ ពាក្យថា «ព្រលឹង» សំដៅលើមនុស្សទាំងស្រុង។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «មនុស្សម្នាក់ៗមានការកោតខ្លាច ហើយស្ញប់ស្ញែងចំពោះព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-synecdoche)
ក្រុមសាវកបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។
អាចមានន័យថា ទី១) «ពួកសាវកធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន» ឬ ទី២) «ព្រះជាម្ចាស់បានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើនតាមរយៈពួកសាវក (សូមមើលៈ INVALID translate/figs-activepassive)។
សម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗ
«ធ្វើការអស្ចារ្យ និងព្រឹត្តការណ៍អធិធម្មជាតិ»។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុងជំពូក ២:២២។
អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ
អាចមានន័យថា ទី១) «ពួកគេជឿលើរឿងតែមួយទាំងអស់គ្នា» ឬទី២) «អ្នកជឿទាំងអស់បានរួមជាមួយគ្នានៅកន្លែងតែមួយ»។
យករបស់របរដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់
«បានចែករបស់របររបស់ពួកគេដល់គ្នាទៅវិញទៅមក»។
គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន
«ដី និងអ្វីៗដែលពួកគេមាន»។
ចែកដល់ពួកគេគ្រប់គ្នា
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើ ផលចំណេញដែលពួកគេធ្វើបានពីការលើទ្រព្យសម្បត្តិ និងកេរអាកររបស់ពួកគេ។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «បានចែករំលែកអ្វីដែលមានដល់មនុស្សគ្រប់គ្នា» (សូមមើលៈ INVALID translate/figs-metonymy)។
តាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ
ពួកគេចែកប្រាក់ដែលពួកគេសន្សំបានពីការលក់ ទ្រព្យសម្បត្តិ និងកេរអាករ ដល់អ្នកជឿដែលខ្វះខាត។
Acts 2:46-47
គេបន្តរួមចិត្តគំនិតគ្នា
ទី១) អាចមានន័យថាៈ «ពួកគេបន្តជួបជុំជាមួយគ្នា» (UDB)។ ទី ២ «ពួកគេទាំងអស់គ្នាបន្តក្នុងការមានចិត្តគំនិតតែមួយ»។
ពួកគេធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ
ទី១) អាចមានន័យថា៖ «ពួកគេបានចែករំលែកអាហារ ហើយបរិភោគអាហារនៅផ្ទះជាមួយគ្នា» ទី២) «ពួកគេ ធ្វើពិធីជប់លៀងអាហារពេលល្ងាចជាមួយគ្នានៅផ្ទះរបស់ពួកគេ»។ សូមមើលពីរបៀបនៃការបកប្រែឃ្លានៅក្នុង ២:៤០។ (សូមមើលៈ INVALID translate/figs-idiom)
យ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។
ពាក្យ «ចិត្តស្មោះសរ» នៅទីនេះ អាចសំដៅទៅលើចិត្តជ្រះថ្លា។ ពាក្យ «ចិត្ត» សំដៅលើមនុស្សទាំងមូល។ របៀបនៃការបកប្រែមួយទៀតៈ «ពេញដោយអំណរ និងមានចិត្តជ្រះថ្លា»។ (សូមមើលៈ INVALID translate/figs-synecdoche)
រាប់អានជាមួយមនុស្សគ្រប់គ្នា
«មនុស្សទាំងអស់ទទួលស្គាល់គ្នាទៅវិញទៅមក»
អ្នកដែលព្រះអង្គបានសង្គ្រោះ
នេះអាចជាប្រយោគនៅក្នុងទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «អស់អ្នកដែលព្រះអម្ចាស់បានសង្គ្រោះ»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 3
Acts 3:1-3
ប្រយោគភ្ជាប់
ថ្ងៃមួយលោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារ។
ព័ត៌មានទូទៅ
ខ ២ បានប្រាប់ពីព័ត៌មានទូទៅអំពីអ្នកពិការជើង។ (សូមមើលៈ INVALID translate/writing-background)
ឡើងទៅព្រះវិហារ
ពួកគេមិនបានឡើងចូលទៅក្នុងអគារព្រះវិហារ ជាកន្លែងដែលអនុញ្ញាឲ្យមានតែបូជាចារ្យទេ។ របៀបបកប្រែផ្សេងទៀតៈ «ឡើងទីធ្លាព្រះវិហារ» (UDB) ឬ «ទៅបរិវេណព្រះវិហារ»។
អ្នកពិការជើង ពីកំណើតម្នាក់ត្រូវបានគេសេងមកដាក់
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតៈ «ជារៀងរាល់ថ្ងៃ គេបានសែងបុរសម្នាក់ ដែលពិការជើងពីកំណើតនេះ ហើយបានដាក់គាត់នៅទីនោះ»។ (សូមមើលៈ INVALID translate/figs-activepassive)
ពិការជើង
មិនអាចដើរបាន
នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលម្អ»
នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតៈ «នៅខ្លោងទ្វារព្រះវិហារ ដែលមនុស្សហៅថា «លម្អ» (សូមមើលៈ INVALID translate/figs-activepassive)
ទ្វារ
«ខ្លោងទ្វារ»
Acts 3:4-6
លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលមុខគាត់ រួចនិយាយថា៖
ទាំងលោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលបុរសនោះ ប៉ុន្តែលោកពេត្រុសនិយាយ។
សម្លឹងមើលមុខគាត់
ទី ១ អាចមានន័យថា៖ «សម្លឹងទៅគាត់ចំតែម្តង» (UDB) ឬ ទី២) «សម្លឹងដោយយកចិត្តទុកដាក់ទៅឯគាត់»។ (សូមមើលៈ INVALID translate/figs-idiom)
អ្នកពិការជើងក៏ក្រឡេកមើលទៅលោកទាំងពីរ
ពាក្យ «មើល» នៅទីនេះ មានន័យថា យកចិត្តទុកដាក់លើអ្វីមួយ។ របៀបបកប្រែផ្សេងទៀតៈ «អ្នកពិការជើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅកាន់ពួកគេ»។
ខ្ញុំគ្មានប្រាក់ គ្មានមាសទេ
ពាក្យនេះ សំដៅលើលុយកាក់។ (សូមមើលៈ INVALID translate/figs-metonymy)
អ្វីៗដែលខ្ញុំមាន
យើងយល់ថា លោកពេត្រុសមានសមត្ថភាពក្នុងការប្រោសបុរសនោះឲ្យជា។ (សូមមើលៈ INVALID translate/figs-explicit)
ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាច។ របៀបបកប្រែផ្សេងទៀតៈ «ដោយសារសិទ្ធិអំណាចរបស់ព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 3:7-8
គាត់ចូលក្នុងព្រះវិហារ
គាត់មិនបានចូលទៅខាងក្នុងព្រះវិហារ ដែលអនុញ្ញាតឲ្យតែបូជាចារ្យនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់បានចូលទៅក្នុង... បរិវេណព្រះវិហារ» (UDB) ឬ «គាត់បានចូលទៅក្នុង...ទីធ្លាព្រះវិហារ»។
Acts 3:9-10
គេបានដឹងថាអ្នកនោះ
«បានដឹងថាគឺបុរសនោះហើយ» ឬ «បានដឹងថាគាត់គឺជាបុរសនោះ»។
«ទ្វារលំអ»
នេះគឺជាឈ្មោះនៃច្រកចូលមួយរបស់ព្រះវិហារ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅឃ្លាប្រហាក់ប្រហែលនេះ នៅក្នុង ៣:១
ពួកគេមានការការអស្ចារ្យ និងស្ងើចសរសើរជាខ្លាំង
ពាក្យ «អស្ចារ្យ» និង «ស្ងើចសរសើរ» មានន័យប្រហាក់ប្រហែលគ្នា ហើយសង្កត់ន័យទៅលើការស្ងើចសរសើររបស់មនុស្ស។ របៀបបកប្រែផ្សេងទៀតៈ «ពួកគេកើតមានការភ្ញាក់ផ្អើលជាខ្លាំង»។ (សូមមើលៈ INVALID translate/figs-doublet)
Acts 3:11-12
ប្រយោគភ្ជាប់
បន្ទាប់ពីប្រោសបុរសដែលមិនអាចដើរបានឲ្យជាហើយ លោកពេត្រុសនិយាយទៅកាន់មនុស្ស។
ព័ត៌មានទូទៅ
ឃ្លា «នៅថែវដែលហៅថា ថែវសាឡូម៉ូន» បានបង្ហាញយ៉ាងច្បាស់ថា ពួកគេមិនបាននៅក្នុងព្រះវិហារ ជាកន្លែងដែលអនុញ្ញាតឲ្យចូលបានតែពួកបូជាចារ្យទេ។
ព័ត៌មានទូទៅ
ពាក្យ «ពួកយើង» និង «យើង» នៅទីនេះ សំដៅលើ លោកពេត្រុស និងលោកយ៉ូហាន ប៉ុន្តែ មិនមែនបណ្តាជនដែលលោកពេត្រុសកំពុងនិយាយជាមួយទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ថែវដែលគេហៅថាថែវសាឡូម៉ូន
«ថែវសាឡូម៉ូន»។ នេះគឺជាកន្លែងដើរ ដែលមានសរសេរសងខាង និងមានដំបូលពីលើ ដែលគេដាក់ឈ្មោះវាតាមព្រះនាមរបស់ព្រះបាទសាឡូម៉ូន។
ស្ញប់ស្ញែងជាខ្លាំង
«ភ្ញាក់ផ្អើលយ៉ាងខ្លាំង»
កាលលោកពេត្រុសឃើញដូច្នោះ
ពាក្យ «ដូច្នោះ» នៅទីនេះ សំដៅលើ ការភ្ញាក់ផ្អើលរបស់មនុស្ស។
បងប្អូនអ៊ីស្រាអែលអើយ!
«បងប្អូនអ៊ីស្រាអែលអើយ» (UDB)។ លោកពេត្រុសបានបញ្ជាក់ដល់បណ្តាជន។
ហេតុដូចម្ដេចបានជាបងប្អូនស្ញប់ស្ញែងអំពីហេតុការណ៍នេះ?
លោកពេត្រុសសួរសំណួរដើម្បីបញ្ជាក់ថា ពួកគេមិនគួរភ្ញាក់ផ្អើលដោយសារអ្វីដែលបានកើតឡើងទេ។ របៀបបកប្រែផ្សេងទៀតៈ «អ្នករាល់គ្នាមិនគួរភ្ញាក់ផ្អើលទេ» (UDB) (សូមមើលៈ INVALID translate/figs-rquestion)។
ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងមិនដាក់ភ្នែកដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់មែនទេ?
លោកពេត្រុសសួរសំណួរដើម្បីបញ្ជាក់ថា បណ្តាជនមិនគួរគិតថា គាត់ និងលោកយ៉ូហានជាអ្នកធ្វើឲ្យបុរសនោះជាដោយសមត្ថភាពរបស់ពួកគេទេ។ ពាក្យនេះ អាចសរសេរជាពីប្រយោគ។ របៀបបកប្រែផ្សេងទៀតៈ «សូមកុំសម្លឹងមកយើងដូច្នេះ យើងមិនបានធ្វើឲ្យគាត់ដើរបានដោយអំណាច ឬអំពើល្អរបស់យើងទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
បងប្អូនសម្លឹងមើលមកយើង
ឃ្លានេះមានន័យថា ពួកគេសម្លឹងមិនដាក់ភ្នែកលើពួកគេ។ របៀបបកប្រែផ្សេងទៀតៈ «សម្លឹងមើលមកយើង» ឬ «មើលមកយើង»។ (សូមមើលៈ INVALID translate/figs-idiom)
Acts 3:13-14
ប្រយោគភ្ជាប់
លោកពេត្រុសបន្តមានប្រសាសន៍ទៅកាន់ជនជាតិយូដាដែលគាត់បានមានប្រសាសន៍នៅក្នុង ជំពូក ៣:១១
ត្រូវបានគេបញ្ជូន
«អ្នកដែលអ្នកបានបញ្ជូនឲ្យទៅលោកពីឡាត់» ឬ «ជាអ្នកដែលអ្នកបានប្រគល់ទៅលោកពីឡាត់»។
ត្រូវបានគេបដិសេធមិនទទួលស្គាល់នៅចំពោះមុខលោកពីឡាត
ពាក្យ «ចំពោះមុខ» មានន័យថា «នៅចំពោះវត្តមាន»។ របៀបបកប្រែផ្សេងទៀតៈ «បដិសេធនៅចំពោះវត្តមានរបស់លោកពីឡាត់» (សូមមើលៈ INVALID translate/figs-idiom)
នៅពេលដែលលោកពីឡាតចង់ដោះលែងព្រះអង្គ
«នៅពេលដែលលោកពីឡាតចង់ដោះលែងព្រះយេស៊ូ»
ដូច្នេះ យើងនឹងដោះលែងឃាតករដល់អ្នករាល់គ្នា
នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតៈ «ព្រោះលោកពីឡាត់បានដោះលែងឃាតករ»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 3:15-16
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ បូករួមទាំងលោកពេត្រុស និងលោកយ៉ូហាន។ (សូមមើលៈ INVALID translate/figs-exclusive)
ម្ចាស់ប្រភពនៃជីវិត
ឃ្លានេះសំដៅលើព្រះយេស៊ូ។ ទី១ អាចមានន័យថាៈ «ម្នាក់ដែលផ្តល់ឲ្យមនុស្សមានជីវិតអស់កល្ប» (UDB) ឬ ទី២) «អ្នកត្រួតត្រាជីវិត»។
ព្រះអង្គម្ចាស់
«ព្រះអង្គម្ចាស់» «អ្នកនិពន្ធ» ឬ «មេបញ្ជាការ»
ឥឡូវ
ពាក្យ «ឥឡូវ» ជាមធ្យោបាយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់ទៅកាន់អ្នកពិការជើង។
ដោយសារជំនឿលើព្រះនាម
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើព្រះយេស៊ូ។ ទី ១ អាចមានន័យថាៈ «ដោយសារបុរសនេះជឿលើព្រះនាមព្រះយេស៊ូ» ឬទី២) ដោយសារលោកយ៉ូហាន និងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-metonymy)
ធ្វើឲ្យគាត់មានកម្លាំងឡើងវិញ
«ធ្វើឲ្យគាត់បានជា»
Acts 3:17-18
ឥឡូវនេះ
លោកពេត្រុសទាញចំណាប់អារម្មណ៍អ្នកស្តាប់ពីអ្នកពិការជើង ហើយបន្តនិយាយជាមួយពួកគេដោយផ្ទាល់។
បងប្អូនបានប្រព្រឹត្តដូច្នោះ ទាំងមិនដឹងខ្លួន
ទី១ អាចមានន័យថាៈ «មនុស្សមិនបានដឹងថាព្រះយេស៊ូជាព្រះមេស្ស៊ី (UDB) ឬ ទី២) មនុស្សមិនបានយល់ពីភាពសំខាន់នូវអ្វីដែលពួកគេកំពុងធ្វើ។
ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់
នៅពេលព្យាការីថ្លែង វាដូចជាអ្វីដែលព្រះអង្គមានបន្ទូលចេញពីព្រះអង្គផ្ទាល់ ព្រោះព្រះអ្នកប្រាប់ពួកគេនូវអ្វីដែលពួកគេត្រូវថ្លែង។ របៀបបកប្រែផ្សេងទៀតថាៈ «ព្រះជាម្ចាស់បានប្រាប់ជាមុន ដោយប្រាប់ដល់ព្យាការីទាំងអស់នូវអ្វីដែលពួកគេត្រូវថ្លែង»។
ប្រកាសទុកជាមុន
«ប្រាប់មុនពេល» ឬ «ប្រាប់មុនវាកើតឡើង»។
នៅក្នុងបបូរមាត់របស់ព្យាការីទាំងអស់
ពាក្យ «បបូរមាត់» នៅទីនេះ សំដៅលើពាក្យដែលព្យាការីនិយាយ និងសរសេរចុះ។ របៀបបកប្រែផ្សេងទៀតៈ «ពាក្យរបស់ព្យាការីទាំងអស់» (សូមមើលៈ INVALID translate/figs-metonymy)
Acts 3:19-20
ចូរកែប្រែចិត្តគំនិត ហើយវិលមករក
ពាក្យ «ប្រែចិត្ត» និង «វិលមករក» សំដៅលើការប្តូរផ្លូវនៃការគិតរបស់មនុស្សម្នាក់ បែរចេញពីផ្លូវនៃអំពើបាប ហើយបែរទៅរកព្រះជាម្ចាស់វិញ។
ដើម្បីឲ្យព្រះអង្គលុបអំពើបាបរបស់បងប្អូន
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតថាៈ «ដើម្បីឲ្យព្រះជាម្ចាស់បានលុបអំពើបាបរបស់អ្នកចេញ»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានទទួលព្រះវត្តមានរបស់ព្រះអង្គ
«ពេលវេលាដែលបងប្អូនអាចចូលទៅក្នុងព្រះវត្តមានរបស់ព្រះអម្ចាស់»។ ទី១ អាចមានន័យថា៖ «ជាពេលដែលនៅពេលព្រះជាម្ចាស់នឹងចម្រើនកម្លាំងខាងវិញ្ញាណរបស់អ្នក» ឬ ទី២) ជាពេលវេលា នៅពេលព្រះជាម្ចាស់ស្តារអ្នកឡើងវិញ»។
ពីព្រះវត្តមានរបស់ព្រះអម្ចាស់
ពាក្យ «ព្រះវត្តមានរបស់ព្រះអម្ចាស់» នៅទីនេះ គឺជាពាក្យប្រៀបធៀបមួយសម្រាប់ព្រះអម្ចាស់ទ្រង់ផ្ទាល់។ របៀបបកប្រែផ្សេងទៀតៈ «ពីព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)
ដើម្បីឲ្យព្រះអង្គប្រទានព្រះគ្រិស្ដ
«ដើម្បីឲ្យព្រះអង្គបានព្រះប្រទានព្រះគ្រិស្ត»។ ឃ្លានេះ សំដៅលើការយាងត្រឡប់មកវិញជាថ្មីម្តងទៀតរបស់ព្រះគ្រិស្ត។
ដូចព្រះអង្គបានគ្រោងទុកជាមុនសម្រាប់អ្នករាល់គ្នា
ឃ្លានេះ អាចនិយាយជាទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតៈ «ជាអ្នកដែលព្រះអង្គបានគ្រោងទុកសម្រាប់អ្នករាល់គ្នា»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 3:21-23
ប្រយោគភ្ជាប់
លោកពេត្រុសបន្តសន្ទរកថារបស់គាត់ដែលគាត់បានចាប់ផ្តើមនៅក្នុង ជំពូក ៣:១១ ទៅកាន់ជនជាតិយូដានៅក្នុងបរិវេណព្រះវិហារ។
ព័ត៌មានទូទៅ
នៅក្នុង ខ ២២-២៣ លោកពេត្រុសបានដកស្រងអ្វីមួយដែលលោកម៉ូសេបានប្រាប់ មុនពេលព្រះមេស្ស៊ីមក។
ព្រះអង្គគឺជាព្រះមួយអង្គដែលគង់នៅស្ថានសួគ៌ត្រូវទទួល។
«ព្រះអង្គគឺជាព្រះដែលស្ថានសួគ៌ស្វាគមន៍»។ លោកពេត្រុសមានប្រសាសន៍អំពីស្ថានសួគ៌ថា ស្ថានសួគ៌នឹងស្វាគមន៍អស់អ្នកដែលដែលស្វាគមន៍ព្រះយេស៊ូមកក្នុងផ្ទះរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-personification)
ស្ថានសួគ៌អាចទទួលបាន ទាល់តែ
ឃ្លានេះមានន័យថា វាគឺជាការចាំបាច់សម្រាប់ព្រះយេស៊ូក្នុងការគង់នៅស្ថានសួគ៌ ព្រោះនោះគឺជាផែនការរបស់ព្រះជាម្ចាស់។
រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ
ទី១ អាចមានន័យថាៈ «រហូតទាល់តែ ព្រះជាម្ចាស់បានស្តារអ្វីៗទាំងអស់ឡើងវិញ» ឬ ទី២ «រហូតទាល់តែ ព្រះជាម្ចាស់នឹងបំពេញអ្វីៗទាំងអស់ដែលព្រះអង្គបានមានបន្ទូលប្រាប់ពីមុន»។
ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។
តាមរយៈពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ នៅជំនាន់ដើមស្រាប់ វាជាអ្វីដែលព្រះជាម្ចាស់ផ្ទាល់បានមានបន្ទូល ព្រោះព្រះអង្គបានប្រាប់ឲ្យពួកគេនិយាយ។ របៀបបកប្រែផ្សេងទៀតៈ «ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលយូរណាស់មកហើយ ដោយប្រាប់ដល់ពួកព្យាការីដ៏បរិសុទ្ធរបស់ព្រះអង្គថ្លែងពីពួកគេ»។
តាមរយៈបបូរមាត់របស់ពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ
ពាក្យ «បបូរមាត់» សំដៅលើពាក្យដែលពួកព្យាការីបានថ្លែង និងកត់ទុក។ របៀបបកប្រែផ្សេងទៀតៈ«ពាក្យរបស់ព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy)។
នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើង
«នឹងតែងតាំងឲ្យមានព្យាការីម្នាក់ឡើង»
គេនឹងបំផ្លាញព្យាការីនោះទាំងស្រុង
ឃ្លានេះអាចស្ថិតក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្យាការីនោះ ព្រះជាម្ចាស់នឹងបំផ្លាញទាំងស្រុង»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 3:24-26
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់សុន្ទរកថារបស់គាត់ទៅកាន់ជនជាតិយូដាដែលគាត់បានចាប់ផ្តើមនៅក្នុងជំពូក ៣:១១
ពិតមែន ព្យាការីទាំងអស់
«ពិតមែន ព្យាការីទាំងអស់»។ ពាក្យ «ពិតមែន» នៅទីនេះ ដាក់មកដើម្បីបញ្ជាក់អ្វីដែលនឹងមកតាមក្រោយ។
ចាប់តាំងពីលោកសាំយូអែលមកសុទ្ធតែបានថ្លែងទុកអំពីសម័យកាលនេះ
«ចាប់តាំងពីលោកសាំយូអែល ហើយបន្តមកជាមួយព្យាការីផ្សេងៗទៀត ដែលរស់នៅតាមក្រោយគាត់»។
សម័យកាលនេះ
«សម័យកាលនេះ» ឬ «អ្វីៗដែលកើតឡើងនៅពេលនេះ»។
បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី
ពាក្យ «កូនចៅ» សំដៅលើអ្នកទទួលមរតក ដែលនឹងបានទទួលអ្វីដែលពួកព្យាការី និងសេចក្តីសន្យានៃសម្ពន្ធមេត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគឺជាអ្នកទទួលមរតកពីព្យាការី និងទទួលមរតពីសម្ពន្ធមេត្រី»។ (សូមមើលៈ INVALID translate/figs-idiom និង INVALID translate/figs-ellipsis)
ពូជពង្សរបស់អ្នក
«ដោយព្រោះពូជពង្សរបស់អ្នក»។
ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ
ពាក្យ «ក្រុមគ្រួសារ» នៅទីនេះ សំដៅលើ ក្រុមមនុស្ស ឬប្រជាជាតិ។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងឲ្យពរដល់ក្រុមមនុស្សនៅក្នុងពិភពលោកទាំងមូល»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 4
Acts 4:1-4
ប្រយោគភ្ជាប់
អ្នកដឹកនាំសាសនាបានចាប់លោកពេត្រុស និងលោកយ៉ូហាន បន្ទាប់ពី លោកពេត្រុសបានធ្វើឲ្យបុរសដែលពិការតាំងពីកំណើតឲ្យបានជា។
បានមកដល់ពួកគេ
«បានមកដល់ពួកគេ» ឬ «មកដល់ពួកគេ»
ពួកគេទាស់ចិត្តជាខ្លាំង
«ពួកគេខឹងសម្បាជាខ្លាំង»។ ជាពិសេសពួកសាឌូស៊ី បានខឹងសម្បាជាមួយនឹងអ្វីដែលលោកពេត្រុស និងលោកយ៉ូហានបាននិយាយ ព្រោះពួកគេមិនជឿលើការរស់ឡើងវិញទេ។ (សូមមើលៈ INVALID translate/figs-explicit)
ប្រកាសអំពីការរស់ពីស្លាប់ឡើងវិញអំពីព្រះយេស៊ូ
លោកពេត្រុស និងលោកយ៉ូហានមានប្រសាសន៍ថា ព្រះជាម្ចាស់បានប្រោសមនុស្សពីស្លាប់ឡើងវិញដូចគ្នានឹងការដែលព្រះអង្គបានប្រោសព្រះយេស៊ូពីចំណោមមនុស្សស្លាប់ដែរ។ បកប្រែបែបនេះថាៈ អនុញ្ញាត «ឲ្យមានការរស់ឡើងវិញ» ដើម្បីសំដៅលើទាំងការរស់ឡើងវិញរបស់ព្រះយេស៊ូ និងការរស់ឡើងវិញជាទូទៅរបស់អ្នកផ្សេង។
ពីចំណោមមនុស្សស្លាប់
«ពីចំណោមមនុស្សស្លាប់»
ពួកគេបានចាប់សាវកទាំងពីរ
«ពួកបូជាចារ្យ មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ីបានចាប់លោកពេត្រុស និងលោកយ៉ូហាន»។
ដ្បិត ពេលនោះល្ងាចណាស់ហើយ
វាគឺជាទម្លាប់ មិនត្រូវសួរសំណួរនៅពេលយប់ឡើយ។
បណ្តាជនភាគច្រើនដែលបានឮព្រះបន្ទូលបានជឿ
ឃ្លានេះសំដៅលើតែបុរសទេ មិនបានបូករួមជាមួយស្រ្តីនិងកុមារដែលជឿទេ។
មានប្រមាណប្រាំពាន់នាក់
«រីកចម្រើនទៅដល់ចំនួនប្រាំពាន់អ្នក»។
Acts 4:5-7
ប្រយោគភ្ជាប់
ពួកមេដឹកនាំបានសួរលោកពេត្រុសនិងលោកយ៉ូហាន ដែលឆ្លើយដោយគ្មានការភ័យខ្លាច។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើជនជាតិយូដាទាំងមូល។
លុះស្អែកឡើង
ឃ្លាដែលត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ពីសកម្មភាពចាប់ផ្តើមនៅទីណា។ ប្រសិនបើ ភាសារបស់អ្នកមានរបៀបដូចនេះ អ្នកអាចប្រើវានៅទីនេះ។
ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ និងពួកអាចារ្យរបស់ពួកគេ
ឃ្លានេះ អំណះអំណាងទៅលើក្រុមប្រឹក្សាជាន់ខ្ពស់ អ្នកគ្រប់គ្រងលើផ្នែកតុលាការ ដែលមានមនុស្សបីក្រុមនៅក្នុងនោះ។ (សូមមើលៈ INVALID translate/figs-synecdoche)
លោកយ៉ូហាន លោកអលេក្សានត្រុស
បុរសពីរនាក់នេះ គឺជាសមាជិកគ្រួសាររបស់មហាបូជាចារ្យ។ នេះមិនមែនជាលោកយ៉ូហាន ដែលជាសាវកទេ។
សម្អាងលើអំណាចអ្វី
«តើនរណាប្រគល់អំណាចដល់អ្នក» (UDB)
ក្នុងនាមនរណា
ពាក្យ «នាមនរណា» នៅទីនេះ សំដៅលើសិទ្ធិអំណាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្អាងលើអំណាចនរណា» (សូមមើលៈ INVALID translate/figs-metonymy)
Acts 4:8-10
លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានចាក់បំពេញលោកពេត្រុស ហើយនិងព្រះអង្គ»។ សូមមើលពីរបៀបនៃការដែលអ្នកបកប្រែនៅក្នុងជំពូក ២:១ (សូមមើលៈ INVALID translate/figs-activepassive)
ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំ ពីអំពើល្អដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យបានជាតាមរបៀបណា?
លោកពេត្រុសសួរសំណួរនេះ ដើម្បីបញ្ជាក់ថា នេះគឺជាហេតុផលជាក់លាក់ដែលពួកគេត្រូវគេចោទប្រកាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានសួរយើងនៅថ្ងៃនេះ...តើអំពើល្អដែលយើងខ្ញុំធ្វើឲ្យអ្នកពិការឲ្យបានជា» (សូមមើលៈ INVALID translate/figs-rquestion)
សូមអស់លោក និងប្រជារាស្ត្រអ៊ីស្រាអែលទាំងមូលជ្រាបថា
ឃ្លានេះ អាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «សូមឲ្យអ្នកទាំងអស់គ្នា និងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងពីការនេះ» (សូមមើលៈ INVALID translate/figs-activepassive)
ចំពោះអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់គ្នា
«ចំពោះអស់អ្នករាល់គ្នាដែលសួរយើងខ្ញុំ និងប្រជាជនអ៊ីស្រាអែលទាំងអស់ផ្សេងទៀ»។
ដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកភូមិណាសារ៉ែត
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាច។ របៀបនៃការបកប្រែផ្សេងទៀតៈ «ដោយសារអំណាចរបស់ព្រះយេស៊ូគ្រិស្ត ជាអ្នកភូមិណាសារ៉ែត (សូមមើលៈ INVALID translate/figs-metonymy)។
Acts 4:11-12
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់សុន្ទរកថារបស់គាត់ទៅកាន់អ្នកកាន់អ្នកដឹកនាំសាសនាយូដាដែលគាត់បានចាប់ផ្តើមនៅក្នុងជំពូក ៤:៨។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកពេត្រុស និងអស់អ្នកដែលគាត់និយាយទៅកាន់។ (សូមមើល: INVALID translate/figs-inclusive)
ព្រះយេស៊ូគ្រិស្ត គឺជាថ្ម...ប៉ុន្តែ ព្រះអង្គបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត
លោកពេត្រុសបានដកស្រង់ពីទំនុកតម្កើង។ នេះគឺជាពាក្យប្រៀបធៀបដែលសំដៅលើអ្នកដឹកនាំសាសនា ប្រៀបដូចជាអ្នកសង់ បានបដិសេធព្រះយេស៊ូ ប៉ុន្តែ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះអង្គទៅជាសំខាន់បំផុតនៅក្នុងព្រះរាជរបស់ព្រះ ប្រៀបដូចជាថ្មគ្រឹះដ៏សំខាន់ នៅក្នុងការសាងសង់។ (សូមមើលៈ INVALID translate/figs-metaphor)។
ដ៏សំខាន់បំផុត (ក្បាល/សិរសា)
ពាក្យ «ក្បាល» នៅទីនេះ មានន័យថាៈ «សំខាន់បំផុត» ឬ «សំខាន់ណាស់»។
លោកទាំងអស់គ្នា ជាជាងសំណង់បានបោះចោល
«លោកទាំងអស់គ្នា ជាជាងសំណង់បានបដិសេធ» ឬ «អ្នករាល់គ្នាជាជាងសំណង់បដិសេធថាគ្មានប្រយោជន៍»
ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ
ឃ្លានេះ នៅក្នុងទម្រង់អសកម្ម។ របៀបបកប្រែផ្សេងទៀតៈ «ព្រះអង្គគឺជាព្រះតែមួយអង្គគត់ដែលអាចសង្គ្រោះបាន» (សូមមើលៈ INVALID translate/figs-abstractnouns)។
ដ្បិត នៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស
នេះអាចជាទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «គ្មាននាមណាទៀតនៅក្រោមមេឃ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សឡើយ» (សូមមើលៈ INVALID translate/figs-activepassive)។
ដ្បិត នៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងបានឡើយ
ឃ្លា «នាម...ដែលបានប្រទានដល់មនុស្ស» សំដៅលើព្រះយេស៊ូ។ របៀបនៃការបកប្រែផ្សេងទៀតៈ «គ្មាននរណាផ្សេតទៀតនៅក្រោមមេឃ ដែលបានប្រគល់ដល់មនុស្សដើម្បីឲ្យបានសង្គ្រោះឡើយ» (សូមមើលៈ INVALID translate/figs-metonymy)
ដើម្បីសង្គ្រោះយើងបានឡើយ
ពាក្យនេះ អាចជាទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «ដែលអាចសង្គ្រោះយើង» ឬ «ដែលសង្គ្រោះយើង» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 4:13-14
ព័ត៌មានទូទៅ
នេះគឺជាឧទាហរណ៍ទីពីរនៃពាក្យ «ពួកគេ» សំដៅលើ លោកពេត្រុស និងលោកយ៉ូហាន។ ពាក្យ «ពួកគេ» នៅដែលមានផ្សេងៗទៀតនៅក្នុងវគ្គនេះ សំដៅលើអ្នកដឹកនាំរបស់ជនជាតិយូដា។
ទឹកចិត្តក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន
ពាក្យ «ទឹកចិត្តក្លាយហាន» សំដៅលើរបៀបដែលលោកពេត្រុស និងលោកយ៉ូហានឆ្លើយតបចំពោះអ្នកដឹកនាំរបស់ជនជាតិយូដា។ របៀបនៃការបកប្រែផ្សេងទៀតៈ «លោកពេត្រុស និងលោកយ៉ូហានមានទឹកចិត្តក្លាហានក្នុងការនិយាយ» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-abstractnouns)។
ភាពក្លាយហាន
«អង់អាច» ឬ «ចិត្តក្លាហាន»
គេងឿងឆ្ងល់ណាស់ថា លោកទាំងពីរជាមនុស្សសាមញ្ញ
អ្នកដឹកនាំជនជាតិយូដា «ដឹងថា» ដោយព្រោះតែការនិយាយស្តីរបស់លោកពេត្រុស និងលោកយ៉ូហាន។ (សូមមើលៈ INVALID translate/figs-explicit)
បានដឹង
«បានយល់»
ជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រជ្រៅជ្រះទេ
ពាក្យ «សាមញ្ញ» និង «មិនបានរៀនសូត្រជ្រៅជ្រះ» មានន័យប្រហែលគ្នា។ ពួកគសង្កត់ន័យថា លោកពេត្រុស និងលោកយ៉ូហានបានទទួលការហ្វឹកហ្វឺនជាផ្លូវការតាមច្បាប់របស់ជនជាតិយូដាទេ។ (សូមមើលៈ INVALID translate/figs-doublet)
បុរសដែលបានជា
នេះជាទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតៈ «បុរសម្នាក់ដែលលោកពេត្រុស និងលោកយ៉ូហានបានធ្វើឲ្យជា» (សូមមើលៈ INVALID translate/figs-activepassive)
ពួកគេក៏រកពាក្យឆ្លើយតបវិញពុំបានសោះ
«គ្មានអ្វីនិយាយទាស់នឹងលោកពេត្រុស និងលោកយ៉ូហានដែលធ្វើឲ្យអ្នកនោះជាទេ»។ ពាក្យ «នេះ» សំដៅលើអ្វីដែលលោកពេត្រុស និងលោកយ៉ូហានបានធ្វើ។
Acts 4:15-18
ពួកសាវក
ឃ្លានេះ សំដៅលើលោកពេត្រុស និងលោកយ៉ូហាន។
តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ?
អ្នកដឹកនាំជនជាតិយូដា សួរសំណួរនេះចេញពីការខកចិត្ត ពីព្រោះពួកគេគិតមិនឃើញថាត្រូវធ្វើអ្វីជាមួយលោកពេត្រុស និងលោកយ៉ូហាន។ របៀបនៃការបកប្រែផ្សេងទៀតៈ «គ្មានអ្វីដែលយើងអាចធ្វើជាមួយបុរសទាំងពីរនាក់នេះទេ!» (សូមមើលៈ INVALID translate/figs-rquestion)
ដ្បិត អ្នកក្រុងយេរូសាឡិមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត គ្មានអ្នករស់នៅក្នុងយេរូសាឡិមមួយណាមិនដឹងថា ពួកគេបានធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេសដែលមិនអាចបដិសេធបាននោះទេ» (សូមមើលៈ INVALID translate/figs-activepassive)។
អ្នករស់នៅក្រុងយេរូសាឡិមគ្រប់គ្នា
នេះអាចជាពាក្យបំផ្លើស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលរស់នៅក្នុងក្រុងយេរូសាឡិមស្ទើរតែទាំងអស់គ្នា» (សូមមើលៈ INVALID translate/figs-hyperbole)។
ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជនបន្ថែមទៀត
ពាក្យ «វា» សំដៅលើការអស្ចារ្យ ឬសេចក្តីបង្រៀនផ្សេងៗរបស់លោកពេត្រុស និងលោកយ៉ូហានអាចបន្តទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីកុំឲ្យមានអ្នកផ្សេងទៀតបានឮអំពីការអស្ចារ្យនេះទៀត» «ដើម្បីកុំឲ្យដំណឹងនៃការអស្ចារ្យនេះឮខ្ចរខ្ចាយទៀត» (សូមមើលៈ INVALID translate/figs-explicit)
កុំឲ្យប្រកាសប្រាប់នរណាអំពីនាមនោះតទៅទៀតឡើយ
ពាក្យ «ព្រះនាម» សំដៅលើ បុគ្គលយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លែងឲ្យនិយាយទៅនរណាម្នាក់ទៀតអំពីមនុស្សម្នាក់ហ្នឹង គឺព្រះេយស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 4:19-20
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកពេត្រុស និងលោកយ៉ូហាន ប៉ុន្តែ មិនសំដៅលើអ្នកដែលគាត់និយាយទៅកាន់ទេ។ (សូមមើលៈ INVALID translate/figs-exclusive)
សូមអស់លោកពិចារណាមើល នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
ឃ្លា «នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់» សំដៅលើព្រះតម្រិះរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើព្រះអង្គព្រះតម្រិះថាត្រឹមត្រូវ» (សូមមើលៈ INVALID translate/figs-metonymy)
យើងឈប់និយាយមិនបានទេ
«យើងត្រូវតែបន្តនិយាយ» ឬ «យើងមិនអាចឈប់និយាយបានទេ»
Acts 4:21-22
ព័ត៌មានទូទៅ
នៅក្នុង ខ២២បានផ្តល់ព័ត៌មានពីប្រវត្តិនៃបុរសពិការដែលបានជា។ (សូមមើលៈ INVALID translate/writing-background)
បន្ទាប់ពី គំរាមសាជាថ្មីទៀត
អ្នកដឹកនាំជនជាតិយូដាបានគំរាមកំហែងសាជាថ្មី ក្នុងការដាក់ទោសលោកពេត្រុស និងលោកយ៉ូហាន។
ពួកគេមិនអាចរកឃើញកំហុសណាមួយ ដើម្បីដាក់ទោសដល់ពួកគេបានឡើយ
ទោះបីជា អ្នកដឹកនាំជនជាតិយូដាគំរាមកំហែងលោកពេត្រុស និងលោកយ៉ូហានក្តី ក៏ពួកគេមានអាចរកហេតុនឹងដាក់ទោសពួកគេបានដែរ ព្រោះពួកគេមិនបាននាំឲ្យមនុស្សមានការបះបោរទេ។
ចំពោះហេតុការណ៍ដែលកើតមាននោះ
នេះអាចជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយព្រោះអ្វីដែលលោកពេត្រុស និងលោកយ៉ូហានបានធ្វើ» (សូមមើលៈ INVALID translate/figs-activepassive)
បុរសដែលបានជាដោយការអស្ចារ្យនោះ
«បុរសដែលលោកពេត្រុស និងលោកយ៉ូហានបានធ្វើឲ្យជាដោយសារការអស្ចារ្យ»។
Acts 4:23-25
ព័ត៌មានទូទៅ
ថ្លែងរួមគ្នា គេបានដកស្រង់ទំនុកតម្កើងរបស់ព្រះបាទដាវីឌ ពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកជឿទាំងអស់ ប៉ុន្តែ មិនមែនសំដៅលើលោកពេត្រុស និងលោកយ៉ូហានទេ។
លោកពេត្រុស និងលោកយ៉ូហាននាំគ្នាទៅជួបពួកបងប្អូន
ឃ្លា «បងប្អូនរបស់ពួកគេ» សំដៅលើអ្នកជឿទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានទៅជួបអ្នកជឿផ្សេងទៀត» (UDB) (សូមមើលៈ INVALID translate/figs-explicit)
ព្រះអង្គមានព្រះបន្ទូលតាមព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរសយើងខ្ញុំថា៖
នេះមានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធ ធ្វើឲ្យព្រះបាទដាវីឌមានរាជឱង្ការ ឬសរសេរចុះនូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល។
តាមរយៈព្រះបាទដាវីឌ ជាបុព្វបុរសយើងខ្ញុំ
ពាក្យ «មាត់» នៅទីនេះ សំដៅលើពាក្យដែលព្រះបាទដាវីឌមានរាជឱង្ការ ឬសរសេរចុះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈព្រះរាជឱង្ការរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើង»។ (សូមមើលៈ INVALID translate/figs-metonymy)
«ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយនាំគ្នាបង្កើតកោលាហលដូច្នេះ? ហេតុអ្វីបានជាប្រជារាស្ត្រនានាមានគំនិតឥតខ្លឹមសារដូច្នេះ?
នេះគឺជាសំណួរដែលមិនទាមទារចម្លើយ ដែលបញ្ជាក់ពីភាពឥតប្រយោជនៃការប្រឆាំងជាមួយព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជាតិសាសន៍ដទៃមិនគួរមានកំហឹង ហើយប្រជាជនទាំងឡាយក៏មិនគួរមានគំនិតឥតប្រយោជន៍ដែរ» (សូមមើលៈ INVALID translate/figs-rquestion)
ប្រជារាស្ត្រនានាមានគំនិតឥតខ្លឹមសារ
«ឥតខ្លឹមសារ» នៅទីនេះ មានមកជាមួយនូវផែនការទាស់ជាមួយព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សមានគំនិតឥតខ្លឹមសារ ក្នុងការទាស់ជាមួយព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
ប្រជារាស្ត្រ
«ក្រុមមនុស្ស» ឬ «កុលសម្ព័ន្ធ»
Acts 4:26
ប្រយោគភ្ជាប់
ពួកអ្នកជឿបាននិយាយពីការដកស្រង់នៅក្នុងទំនុកតម្កើងរបស់ព្រះបាទដាវីឌ ដែលពួកគេបាននិយាយនៅក្នុងជំពូក ៤:២៣
ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដរបស់ព្រះអង្គ
ប្រយោគពីរនេះ មានន័យដូចគ្នា។ ប្រយោគពីរនេះ បញ្ជាក់ពីការខំប្រឹងរួបរួមគ្នារបស់មេដឹកនាំនៅលើផែនដី ដើម្បីប្រឆាំងជាមួយព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-parallelism)
ពួតដៃ រួមគំនិតគ្នា
ឃ្លាពីរនេះ មានន័យថា ពួកគេបង្រួបបង្រួមទាហានរបស់ពួកគេជាមួយគ្នាដើម្បីធ្វើសង្គ្រាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្រួបបង្រួមទាហានរបស់ពួកគេជាមួយគ្នា... ប្រមូលកងទ័ពរបស់ពួកគេជាមួយគ្នា» (សូមមើលៈ INVALID translate/figs-metonymy)
ប្រឆាំងនឹងព្រះគ្រិស្ដរបស់ព្រះអង្គ
ពាក្យ «ព្រះអម្ចាស់» នៅទីនេះ សំដៅលើព្រះជាម្ចាស់។ នៅក្នុងទំនុកតម្កើង ពាក្យ «ព្រះគ្រិស្ត» សំដៅលើព្រះមេស្ស៊ី ឬ ព្រះដែលព្រះជាម្ចាស់បានចាក់ប្រេងតាំង។
Acts 4:27-28
ប្រយោគភ្ជាប់
អ្នកជឿបន្តក្នុងការអធិស្ឋាន
នៅក្នុងក្រុងនេះ
«ក្រុងនេះ» សំដៅលើក្រុងយេរូសាឡិម»
អ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ
«ព្រះេយស៊ូដែលបម្រើព្រះអង្គដោយស្មោះត្រង់»
ប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុនដោយព្រះហស្តទ្រង់ និងដោយព្រះតម្រិះរបស់ព្រះអង្គ
ពាក្យ «ព្រះហស្ត» នៅទីនេះ ប្រើក្នុងន័យ ព្រះចេស្តារបស់ព្រះជាម្ចាស់។ លើសពីនេះទៀត ឃ្លា «ព្រះហស្ត និងព្រះតម្រិះរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-synecdoche)
Acts 4:29-31
ប្រយោគភ្ជាប់
អ្នកជឿបានបញ្ចប់សេចក្តីអធិស្ឋានរបស់ពួកគេ ដែលពួកគេបានចាប់ផ្តើមនៅក្នុងជំពូក ៤:២៣
សូមទតមើល សេចក្តីគំរាមរបស់ពួកគេ
ពាក្យ «សូមទតមើល» នេះ គឺជាសំណើថ្វាយដល់ព្រះជាម្ចាស់ឲ្យកត់សម្គាល់ពីរបៀបដែលអ្នកដឹកនាំជនជាតិយូដាបានគំរាមកំហែងដល់ពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមចំណាំមើល ពីការដែលពួកគេគំរាមនឹងដាក់ទោសពួកយើង»។ (សូមមើលៈ INVALID translate/figs-idiom)
សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា
ពាក្យ «ព្រះហស្ត» នៅទីនេះ សំដៅលើ អំណាចចេស្តារបស់ព្រះ។ នេះគឺជាការស្នើសុំចំពោះព្រះជាម្ចាស់ សូមឲ្យព្រះអង្គសម្តែងពីព្រះចេស្តារបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមសម្តែងបារមីនៃការប្រោសឲ្យអ្នកជំងឺបានជារបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy)
តាមរយៈព្រះនាមព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈអំណាចរបស់ព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-metonymy)
អ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ
«ព្រះយេស៊ូជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអង្គ»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៤:២៧
កន្លែងនោះ...ក៏រញ្ជួយ
នេះអាចជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ (សូមមើលៈ INVALID translate/figs-activepassive)
គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានចាក់បំពេញគេគ្រប់គ្នា»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះ នៅក្នុងជំពូក ២:១។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 4:32-33
ពួកគេមានចិត្តថ្លើមតែមួយ
ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើគំនិត និងពាក្យ «គំនិត» សំដៅលើអារម្មណ៍ ជាមួយគ្នាពួកគេសំដៅលើមនុស្សទាំង អស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេគិតដូចគ្នា ហើយចង់បានអ្វីដូចគ្នា» (សូមមើល: INVALID translate/figs-metonymy)
ពួកគេបានដាក់របស់ទាំងអស់រួមគ្នា
«ពួកគេបានចែករំលែកអ្វីដែលគេមានដល់គ្នាទៅវិញទៅមក» សូមមើលរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុង ជំពូក ២:៤៣
ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ដល់ពួកគេទាំងអស់គ្នា។
ទី ១) អាចមានន័យថាៈ ព្រះជាម្ចាស់បានប្រទានពរដល់អ្នកជឿគ្រប់គ្នាដ៏លើសលប់ ឬ ២) អ្នកក្រុងយេរូសាឡិម មានការស្ងើចសរសើរដល់អ្នកជឿយ៉ាងខ្លាំង។
Acts 4:34-35
អស់អ្នកដែលមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះ
ឃ្លានេះមានន័យថា ពួកគេសរសេរ ដើម្បីបង្ហាញថាពួកគេដែលមានដី ផ្ទះផ្ទាល់ខ្លួន។
មានដីធ្លី
«បានចែករំលែក» ឬ «បានកត់ត្រាទុក»
លុយដែលបានមកពីលក់របស់របរ
ឃ្លានេះ អាចជាសិ្ថតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លុយដែលពួកគេទទួលបានពីអ្វីដែលគេលក់ឥវាន់» (សូមមើលៈ INVALID translate/figs-activepassive)
យកប្រាក់ មកជូនក្រុមសាវក
«នេះមានន័យថា ពួកគេបានយកលុយទៅជូនពួកសាវក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បាននាំវាមកជូនពួកសាវក» (សូមមើលៈ INVALID translate/figs-idiom)
អ្នកជឿទាំងអស់គ្នាទទួលចំណែកតាមសេចក្ដីត្រូវការរៀងៗខ្លួន
ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានបែងចែកលុយដល់អ្នកជឿម្នាក់ៗតាមដែលពួកគេត្រូវការ»។ (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-abstractnouns)
Acts 4:36-37
ព័ត៌មានទូទៅ
លោកលូកាបានណែនាំលោកបារណាបាស មកក្នុងសាច់រឿងនេះ។ (សូមមើលៈ INVALID translate/writing-participants)
យ៉ូសែប ជាពួកលេវី ...ក្រុមសាវកបានដាក់ឈ្មោះគាត់ថា បារណាបាស
ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសាវកបានហៅលោកយ៉ូសែប...ថាបារណាបាស» (សូមមើលៈ INVALID translate/figs-activepassive)
ដែលមានន័យថា
ឃ្លានេះនិយាយនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលអាចប្រែថា» ឬ «ដែលមានន័យថា» (សូមមើលៈ INVALID translate/figs-activepassive)
កូននៃការលើកទឹកចិត្ត
ពួកសាវកបានប្រើពាក្យនេះ ដើម្បីបង្ហាញថា លោកយ៉ូសែបជាមនុស្សម្នាក់ដែលលើកទឹកចិត្តអ្នកដទៃ។ គេប្រើពាក្យនេះ ហាក់បីដូចគាត់ជាមនុស្សម្នាក់ដែលជាអ្នកលើកទឹកចិត្ត ឪពុករបស់លោកយ៉ូសែប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមនុស្សម្នាក់ដែលតែងតែលើកទឹកចិត្តអ្នកដទៃជានិច្ច» (UDB) (សូមមើលៈ INVALID translate/figs-personification)។
យកប្រាក់មកជូនក្រុមសាវក
ឃ្លានេះ មានន័យថាពួកគេបានយកប្រាក់មកជូនពួកសាវក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានយកវាមកជូនពួកសាវក» ឬ «បានឲ្យវាទៅពួកសាវក»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៤:៣៤។ (សូមមើលៈ INVALID translate/figs-idiom)
Acts 5
Acts 5:1-2
ប្រយោគភ្ជាប់
បន្តពីរឿងរ៉ាវដែលគ្រិស្តបរិស័ទដំបូងបានចែករំលែកអ្វីដែលគេមានដល់អ្នកជឿផ្សេងទៀត លោកលូកាបានប្រាប់អំពីអ្នកជឿពីរនាក់ លោកអាណាណាស និងនាងសាភីរ៉ា។ (សូមមើល: INVALID translate/writing-background និង INVALID translate/writing-participants)
ឥឡូវនេះ
ពាក្យនេះត្រូវបានប្រើដើម្បីបង្ហាញពីការ សម្រាកពីរឿងចាស់ ហើយចាប់ផ្តើមសាច់រឿងថ្មី។
ប្រពន្ធរបស់គាត់ក៏ដឹងឮដែរ
«ប្រពន្ធរបស់គាត់ក៏បានដឹងថាគាត់បានទុកប្រាក់មួយចំណែក»
យកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវក
ឃ្លានេះមានន័យថា ពួកគបានយកប្រាក់ទៅជូនពួកសាវក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានយកវាមកដាក់ឲ្យពួកសាវក»។ សូមមើលពីរបៀបនៃការដែលអ្នកបកប្រែពាក្យនេះនៅក្នុងជំពូក ៤:៣៤ (សូមមើលៈ INVALID translate/figs-idiom)
Acts 5:3-6
ព័ត៌មានទូទៅ
ប្រសិនបើ ភាសារបស់អ្នកមិនប្រើសំណួរដែលមិនទាមទារចម្លើយទេ អ្នកអាចត្រឡប់ប្រយោគនេះបាន។
ហេតុដូចម្ដេចបានជាមារសាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហក...ដីដូច្នេះ?
លោកពេត្រុសប្រើសំណួរនេះ ដើម្បីស្ដីបន្ទោសលោកអាណាណាស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនត្រូវអនុញ្ញាតឲ្យសាតាំងបញ្ចុះបញ្ចូលអ្នកឲ្យកុហក...ដីដូច្នេះ» (សូមមើលៈ INVALID translate/figs-rquestion)។
មារសាតាំងនៅពេញក្នុងចិត្តអ្នក
ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើ បំណងចិត្ត និងអារម្មណ៍។ ទី ១ អាចមានន័យថាៈ «សាតាំងគ្រប់គ្រងអ្នកទាំងស្រុង» (UDB) ឬ ២) «សាតាំងបានបញ្ចុះបញ្ចូលអ្នក» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-idiom)
រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
ឃ្លានេះមានន័យថា លោកអាណាណាសបានប្រាប់ពួកសាវកថា លោកបានថ្វាយអ្វីៗគ្រប់យ៉ាងដែលបានទទួលពីការលក់ដីរបស់លោក។ (សូមមើលៈ INVALID translate/figs-explicit)
កាលវាមិនទាន់លក់នៅឡើយ តើវាមិនមែនជារបស់អ្នកទេឬអី?
លោកពេត្រុសប្រើសំណួរនេះដើម្បីស្តីបន្ទោសលោកអាណាណាស។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលវាមិនទាន់លក់នៅឡើយ វាគឺជាទ្រព្យសម្បត្តិរបស់អ្នក»។ (សូមមើលៈ INVALID translate/figs-rquestion)
កាលវាមិនទាន់លក់នៅឡើយ
«កាលអ្នកមិនបានលក់វានៅឡើយ»
ម្ដេចបានជាអ្នកមានចិត្តប្រព្រឹត្តយ៉ាងហ្នឹង?
លោកពេត្រុសប្រើសំណួរនេះ ដើម្បីស្តីបន្ទោសដល់លោកអាណាណាស។ ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើបំណងចិត្ត និងអារម្មណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួរមានគំនិតធ្វើការបែបនេះទេ» (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-metonymy)
ដួលដាច់ខ្យល់ស្លាប់ទៅ
លោកអាណាណាសបានដួលចុះ ព្រោះគាត់ស្លាប់ គាត់មិនបានស្លាប់ដោយសារគាត់ដួលទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានស្លាប់ ហើយដួលទៅនឹងដី» (សូមមើល: INVALID translate/figs-euphemism)
Acts 5:7-8
ភរិយារបស់គាត់បានចូលមកដល់
«ភរិយារបស់លោកអាណាណាសបានចូលមកខាងក្នុង» ឬ «នាងសាភីរ៉ាបានចូលមកដល់»
អ្វីដែលបានកើតឡើង
«ដែលស្វាមីរបស់នាងបានស្លាប់»
បានច្រើនប៉ុណ្ណឹង
«បានច្រើនប៉ុណ្ណឹង»។ ឃ្លានេះសំដៅលើចំនួនប្រាក់ដែលលោកអាណាណាសបានប្រគល់ឲ្យពួកសាវក។
Acts 5:9-11
ប្រយោគភ្ជាប់
នេះគឺជាចុងបញ្ចប់នៃសាច់រឿងអំពីលោកអាណាណាស និងនាងសាភីរ៉ា។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ ជាពហុវចនៈ សំដៅទៅលើទាំងលោកអាណាណាស និងនាងសាភីរ៉ា។ (សូមមើលៈ INVALID translate/figs-you)
ហេតុដូចម្ដេចបានជាអ្នករួមគំនិតគ្នា ដើម្បីល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ?
លោកពេត្រុសសួរសំណួរនេះដើម្បីស្ដីបន្ទោសនាងសាភីរ៉ា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួររួមគំនិតគ្នាដើម្បីល្បងលវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះទេ» (សូមមើលៈ INVALID translate/figs-rquestion)
អ្នករួមគំនិតគ្នា
«អ្នកទាំងពីរនាក់បានរួមគំនិតជាមួយគ្នា»
ដើម្បីល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់
ពាក្យ «ល្បងល» នៅទីនេះ មានន័យថា រករឿងឈ្លោះ ឬបង្ហាញភស្តុតាង។ ពួកគេព្យាយាមកំហកព្រះជាម្ចាស់ ហើយចង់ឃើញថាព្រះជាម្ចាស់នឹងដាក់ទោសគេឬយ៉ាងណា។
ជើងនៃពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ
ឃ្លា «ជើង» នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែ «ពួកអ្នកដែលកប់ស្វាមីនាង»
ហើយនាងក៏ដាច់ខ្យល់ស្លាប់ទៅ
«ស្លាប់» សូមមើលរបៀបដែលអ្នកបកប្រែឃ្លានេះនៅក្នុងគំរូនៅក្នុង កិច្ចការ ៥:៣។ (សូមមើលៈ INVALID translate/figs-euphemism)
Acts 5:12-13
ប្រយោគភ្ជាប់
លោកលូកាបន្តប្រាប់ពីអ្វីដែលបានកើតឡើងនៅក្នុងក្រុមជំនុំសម័យដើម។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅទៅលើពួកអ្នកជឿ។
មានទីសម្គាល់ និងការអស្ចារ្យ ជាច្រើននៅក្នុងចំណោមប្រជាជនតាមរយៈដៃរបស់ពួកសាវក
«មានទីសម្គាល់ និងការអស្ចារ្យ ជាច្រើននៅក្នុងចំណោមប្រជាជនតាមរយៈដៃរបស់ពួកសាវក»។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសាវកបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើននៅក្នុងចំណោមប្រជាជន» (សូមមើលៈ INVALID translate/figs-activepassive)។
ទីសម្គាល់ និងការអស្ចារ្យ ជាច្រើន
«ព្រឹត្តិការណ៍អធិធម្មជាតិ និងការសម្តែងការអស្ចារ្យ»។ សូមមើលពីការរបៀបនៃការបកប្រែរបស់អ្នកនៅក្នុងជំពូក ២:២២
តាមរយៈដៃរបស់ពួកសាវក
ពាក្យ «ដៃ» នៅទីនេះ សំដៅលើពួកសាវក។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈដៃរបស់ពួកសាវក» (សូមមើលៈ INVALID translate/figs-synecdoche)
បាំងសាចសាឡូម៉ូន
នេះគឺផ្លូវដើរដែលមានដំបូល ដែលមានសរសេរសងខាង ដើម្បីទ្រដំបូល ហើយគេបានហៅឈ្មោះតាមព្រះនាមរបស់ព្រះបាទសាឡូម៉ូន។ សូមមើលពីរបៀបនៃការបកប្រែរបស់អ្នកនៅក្នុងជំពូក ៣:១១ ដែលថា៖ «បាំងសាចសាឡូម៉ូន»។
ពួកគេបានទទួលការកោតសរសើរពីប្រជាជនគ្រប់ៗគ្នា។
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនបានកោតសរសើរដល់ពួកអ្នកជឿជាខ្លាំង» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 5:14-16
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើមនុស្សដែលរស់នៅក្នុងក្រុងយេរូសាឡិម។
មានអ្នកជឿជាច្រើនបានបូកបន្ថែមមកក្នុងព្រះអម្ចាស់
ឃ្លានេះស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនថែមទៀតបានជឿដល់ព្រះអម្ចាស់»។ សូមមើល ពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២:៤០ «បានបន្ថែម»។ (សូមមើលៈ INVALID translate/figs-activepassive)
ស្រមោលរបស់លោកបាំងលើអ្នកណាម្នាក់
មានន័យថា ព្រះជាម្ចាស់បានប្រោសពួកគេ ដោយសារស្រមោលរបស់លោកពេត្រុសប៉ះពួកគេ។ (សូមមើលៈ INVALID translate/figs-explicit)
អ្នកដែលមានវិញ្ញាណអាក្រក់ចូល
«អស់អ្នកដែលមានវិញ្ញាណអាក្រក់ចូល»
ពួកគេបានជាគ្រប់ៗគ្នា
ឃ្លានេះ ស្ថិតក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសាវកបានប្រោសពួកគឲ្យបានជាគ្រប់គ្នា» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 5:17-18
ប្រយោគភ្ជាប់
ពួកអ្នកដឹកនាំសាសនាបានចាប់ផ្តើមបៀតបៀនដល់ពួកអ្នកជឿ។
ប៉ុន្តែ
នៅទីចាប់ផ្តើមដោយសាច់រឿងផ្ទុយគ្នា។ អ្នកអាចបកប្រែឃ្លានេះនៅក្នុងភាសារបស់អ្នកណែនាំក្នុងន័យផ្ទុយគ្នា។
លោកមហាបូជាចារ្យបានក្រោកឡើង
ឃ្លា «ក្រោកឡើង» នៅទីនេះ មានន័យថា មហាបូជាចារ្យសម្រេចក្នុងការចាត់វិធានការ មិនមែនក្រោកពីកន្លែងអង្គុយរបស់លោកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមហាបូជាចារ្យបានចាត់វិធានការ» (សូមមើលៈ INVALID translate/figs-idiom)
ពួកគេមានចិត្តច្រណែនជាខ្លាំង
នេះអាចស្ថិតក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមានចិត្តច្រណែនជាខ្លាំង» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-abstractnouns)
បានមកចាប់ពួកសាវក
នេះមានន័យថា ពួកគេបានចាប់ពួកសាវកដោយប្រើកម្លាំង។ ពួកគអាចអាចបញ្ជាឲ្យអ្នកយាមធ្វើការនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានឲ្យអ្នកយាមចាប់ខ្លួនពួកសាវក» (សូមមើលៈ INVALID translate/figs-idiom និង INVALID translate/figs-metonymy)
Acts 5:19-21
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ និង «ពួកគេ» សំដៅលើពួកសាវក។
ក្នុងព្រះវិហារ...ចូលទៅក្នុងព្រះវិហារ
ពួកគេមិនបានចូលទៅក្នុងអគារព្រះវិហារ ជាកន្លែងដែលអនុញ្ញាតឲ្យតែបូជាចារ្យទេចូលបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងទីលានព្រះវិហារ... ចូលទៅក្នុងទីលានរបស់ព្រះវិហារ» (សូមមើលៈ INVALID translate/figs-explicit)។
ព្រះបន្ទូលនៃជីវិត
ឃ្លានេះសំដៅលើដំណឹងល្អដែលពួកសាវកបានប្រកាសរួចហើយ។ ន័យទី ១) អាចមានន័យថា «គ្រប់ទាំងព្រះបន្ទូលនៃជីវិត» ឬ ទី២) ព្រះបន្ទូលនៃការរស់នៅបែបថ្មីទាំងមូល»។
តាំងពីមុនថ្ងៃរះ
«មុនពេលថ្ងៃចាប់ផ្តើមរះ» ទោះបីជាទេវតាបាននាំពួកគេចញពីគុកនៅពេលយប់ ថ្ងៃមិនទាន់រះក្តី ពួកសាវកបានចូលទៅដល់ទីលានព្រះវិហារបាត់ទៅហើយ។
ចាត់គេឲ្យទៅនាំពួកសាវកពីគុកមក
នេះមានន័យថាចាប់នរណាម្នាក់ដាក់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចាត់នរណាម្នាក់ទៅគុក ដើម្បីនាំពួកសាវកចេញពីគុក» (សូមមើលៈ INVALID translate/figs-ellipsis)។
Acts 5:22-23
យើងខ្ញុំពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះទេ
ពាក្យ «នរណាម្នាក់» សំដៅលើពួកសាវក។ នេះមានន័យថា គ្មានអ្នកផ្សេងណាទៀតនៅក្នុងគុកក្រៅពីពួកសាវកឡើយ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនបានឃើញពួកគេនៅខាងក្នុងឡើយ» (សូមមើលៈ INVALID translate/figs-explicit)
Acts 5:24-25
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ ជាពហុវចនៈ ហើយសំដៅលើមេឆ្មាំព្រះវិហារ និងនាយកបូជាចារ្យ។ (សូមមើលៈ INVALID translate/figs-you)
ពួកគេងឿងឆ្ងល់ជាខ្លាំង
«ពួកគេងឿងឆ្ងល់ជាខ្លាំង» ឬ «ពួកគេភណ្ឌភាំងជាខ្លាំង»
ទាក់ទងនឹងពួកគេ
«ទាក់ទងនឹងពាក្យ ដែលពួកគេបានឮ» ឬ «ទាក់ទងនឹងការទាំងនេះ»។
អំពីអ្វីៗដែលបានកើតឡើងនោះ
«ហើយអ្វីដែលនឹងកើតឡើង ចេញជាលទ្ធផល»។
ឈរនៅក្នុងព្រះវិហារ
ពួកគេមិនបានចូលទៅក្នុងអគារព្រះវិហារ ជាកន្លែងដែលអនុញ្ញាតឲ្យតែបូជាចារ្យទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈរនៅក្នុងទៅលានព្រះវិហារ» (សូមមើលៈ INVALID translate/figs-explicit)។
Acts 5:26-28
ប្រយោគភ្ជាប់
មេឆ្មាំ និងពួកអជ្ញាធរបាននាំពួកសាវកមកចំណោះក្រុមព្រឹក្សាជាន់ខ្ពស់របស់ជនជាតិយូដា។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅក្នុងវគ្គនេះ សំដៅលើមេឆ្មាំ និងពួកអជ្ញាធ។ នៅក្នុងឃ្លាថា «ពួកគេខ្លាចបណ្តាជនចោលពួកគេនឹងដុំថ្ម» ពាក្យ «ពួកគេ» សំដៅលើមេឆ្មាំ និងពួកអជ្ញាធ។ គ្រប់យ៉ាងដែលបានកើតឡើងដោយសារ «ពួកគេ» នៅក្នុងកំណាត់នេះ សំដៅលើ ពួកសាវក។
ពួកគេខ្លាច
«ពួកគេភ័យខ្លាច»
ក្នុងនាមនេះ
ពាក្យ «ឈ្មោះ» សំដៅលើ ព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំនិយាយពីឈ្មោះបុរសឈ្មោះថាយេស៊ូនេះទៀត»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៤:១៥ (សូមមើលៈ INVALID translate/figs-metonymy)
អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡិមទៅវិញ
ឃ្លាប្រៀបធៀបនេះមានន័យថា ពួកគេបានបង្រៀនដល់មនុស្សគ្រប់គ្នានៅក្នុងក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានបង្រៀនដល់មនុស្សគ្រប់គ្នានៅក្នុងក្រុងយេរូសាឡិមពីព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-idiom និង INVALID translate/figs-hyperbole)
ចង់នាំឈាមរបស់បុរសនេះមកលើយើង
ពាក្យ «ឈាម» នៅទីនេះ សំដៅលើការស្លាប់របស់ព្រះយេស៊ូ។ នេះគឺជាពាក្យប្រៀបធៀបនៃការនិយាយថា ពួកគេនឹងទទួលខុសត្រូវសម្រាប់ការធ្វើគត់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានបំណងចង់ឲ្យយើងទទួលខុសត្រូវលើការស្លាប់របស់បុរសម្នាក់នេះ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-idiom)។
Acts 5:29-32
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើពួកសាវក មិនមែនសំដៅលើអ្នកស្តាប់ទេ។ (សូមមើលៈ INVALID translate/figs-exclusive)
លោកពេត្រុស និងពួកសាវកបានឆ្លើយឡើងថា
លោកពេត្រុសមានប្រសាសន៍នៅក្នុងនាមពួកសាវក នៅពេលគាត់មានប្រសាសន៍សេចក្តីដូចខាងក្រោមនេះ។
ដោយព្យួរនៅលើឈើ
ពាក្យ «ឈើ» នៅទីនេះ លោកពេត្រុសចង់សំដៅទៅលើឈើឆ្កាងដែលធ្វើពីឈើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយព្យួរព្រះអង្គលើឈើឆ្កាង» (សូមមើលៈ INVALID translate/figs-metonymy)
ដើម្បីឲ្យប្រជារាស្ត្រអ៊ីស្រាអែលបានប្រែចិត្ត ហើយអស់ទោសឲ្យរួចពីបាប
ពាក្យ «ប្រែចិត្ត» និង «ការអត់ទោស» អាចប្រែជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីប្រទានឲ្យអ៊ីស្រាអែលមានឱកាសដើម្បីប្រែចិត្ត និងបានទទួលការអត់ទោសពីព្រះជាម្ចាស់ចំពោះបាបរបស់ពួកគេ» (សូមមើលៈ INVALID translate/figs-abstractnouns)។
អ៊ីស្រាអែល
ពាក្យ «អ៊ីស្រាអែល» សំដៅលើជនជាតិយូដា»។ (សូមមើលៈ INVALID translate/figs-metonymy)
អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ
«អស់អ្នកដែលចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់»។
Acts 5:33-34
ប្រយោគភ្ជាប់
លោកកាម៉ាលាលបានឆ្លើយទៅសមាជិកក្រុមព្រឹក្សាជាន់ខ្ពស់។
លោកកាម៉ាលាល ជាគ្រូបង្រៀនខាងវិន័យ ជាម្នាក់ដែលប្រជាជនគោរពគ្រប់ៗគ្នា
លោកលូកាបានណែនាំលោកកាម៉ាលាល និងប្រាប់ពីជីវប្រវត្តិរបស់លោក។ (សូមមើលៈ INVALID translate/writing-participants និង INVALID translate/writing-background)
ជាម្នាក់ដែលប្រជាជនគោរពគ្រប់ៗគ្នា
នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបបកប្រែផ្សេងទៀតៈ «ជាម្នាក់ដែលមនុស្សទាំងអស់គោរព» (សូមមើលៈ INVALID translate/figs-activepassive)
បានបង្គាប់ឲ្យគេយកពួកសាវកចេញពីទីនោះ
នេះសិ្ថតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្គាប់ឲ្យអ្នកយាមនាំពួកសាវកចេញក្រៅ» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 5:35-37
សូមប្រយ័ត្នចំពោះអ្វី
«សូមរិះគិតដោយប្រុងប្រយ័ត្ន» (UDB) ឬ «ចូរប្រយ័ត្នអំពី»។ លោកកាម៉ាលាលបានដាស់តឿនពួកគេមិនឲ្យធ្វើអ្វីដែលពួកគេអាចនឹងសោកស្តាយនៅពេលក្រោយ។
លោកថឺដាសបានក្រោកឡើង
អាចមានន័យពីរ ១) «លោកថឺដាស់ប្រឆាំង» (UDB) ឬ ២) «លោកថឺដាសបានបង្ហាញខ្លួន»។
ប្រកាសថាខ្លួនជាអ្នកក្លាហាន
«ប្រកាសថាខ្លួនជាមនុស្សសំខាន់»
លោកត្រូវគេប្រហារជីវិត
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេបានសម្លាប់គាត់» (សូមមើលៈ INVALID translate/figs-activepassive)
ពួកអ្នកដែលបានចូលរួមជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់
នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបានស្តាប់តាមគាត់ បានបានបែកខ្ញែកគ្នា ហើយទៅតាមកន្លែងផ្សេងៗគ្នា» (សូមមើលៈ INVALID translate/figs-activepassive)
លែងធ្វើអ្វីទៀតបាន
នេះមានន័យថា ពួគកេធ្វើអ្វីដែលពួកគេគ្រោងនឹងធ្វើមិនកើត។
បន្ទាប់ពីបុរសម្នាក់នោះ
«បន្ទាប់ពីលោកថឺដាស»
នៅថ្ងៃដែលគេជំរឿនប្រជាជន
«អំឡុងពេលនៃការជំរឿន»
នាំមនុស្សជាច្រើនឲ្យទៅតាមគាត់
នេះមានន័យថា គាត់បានបញ្ចុះបញ្ចូលអ្នកខ្លះឲ្យបះបោរជាមួយគាត់ទាស់នឹងអាណាចក្ររ៉ូម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមានមនុស្សជាច្រើនដើរតាមគាត់» ឬ «ធ្វើឲ្យមានមនុស្សជាច្រើនចូលរួមប៉ះបោរជាមួយគាត់» (សូមមើលៈ INVALID translate/figs-idiom)។
Acts 5:38-39
ប្រយោគភ្ជាប់
លោកកាម៉ាលាលបានឆ្លើយទៅកាន់ពួកសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់។ ទោះបីជាពួកគេវាយពួកសាវក ហើយបង្គាប់ពួកគេមិនឲ្យបង្រៀនអំពីព្រះយេស៊ូទៀត ហើយឲ្យពួកគេចេញទៅ តែពួកសិស្សនៅតែបន្តបង្រៀន និងប្រកាសព្រះបន្ទូលទៀត។
សូមដកខ្លួនពីអ្នកទាំងនេះ ហើយដោះលែងគេទៅ
លោកកាម៉ាលាលប្រាប់ដល់អ្នកដឹកនាំជនជាតិយូដាមិនឲ្យដាក់ទោសពួកសាវក ឬចាប់ពួកគេដាក់គុកឡើយ។ (សូមមើលៈ INVALID translate/figs-explicit)
ប្រសិនបើគម្រោង ឬកិច្ចការនេះមកពីមនុស្ស
«ប្រសិនបើមនុស្សបង្កើតគម្រោងនេះ ឬធ្វើការនេះ»។
វានឹងត្រូវវិនាសមិនខាន
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមាននរណាម្នាក់បំផ្លាញវាមិនខាន» (សូមមើលៈ INVALID translate/figs-activepassive)។
ប៉ុន្តែប្រសិនបើ មកពីព្រះជាម្ចាស់វិញ
ពាក្យ «វា» សំដៅលើ «គម្រោង ឬកិច្ចការនេះ» របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ ព្រះជាម្ចាស់បង្កើតគម្រោងនេះ ឬបង្គាប់អ្នកទាំងអស់នេះឲ្យធ្វើការនេះ» (សូមមើលៈ INVALID translate/figs-ellipsis)។
ដូច្នេះ ពួកគេយល់ស្របតាម
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកកាម៉ាលាលបានបញ្ចុះបញ្ចូលពួកគេយ៉ាងដូច្នេះ» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 5:40-42
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើកសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់។ ពាក្យ «ពួកគេ» ទាំងអស់ សំដៅលើពួកសាវក។
ពួកគេក៏ហៅពួកសាវកមកក្នុងវិញ ហើយវាយពួកគេ
សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់បានបញ្ជាឲ្យអ្នកយាមព្រះវិហារធ្វើការទាំងនេះ។ (សូមមើលៈ INVALID translate/figs-metonymy)
ប្រកាសអំពីព្រះនាមព្រះយេស៊ូ
ពាក្យ «ឈ្មោះ» នៅទីនេះ សំដៅលើសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនឲ្យនិយាយអំពីសិទ្ធិអំណាចរបស់ព្រះយេស៊ូទៀត» សូមមើល ពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៤:១៥ (សូមមើលៈ INVALID translate/figs-metonymy)
ពួកគេបានរាប់ថាមានកិត្តិយស ដោយសារគេមើលងាយព្រោះតែព្រះនាម
ពួកសាវកមានអំណរ ដោយសារព្រះជាម្ចាស់បានលើកតម្កើងពួកគេ ដោយអនុញ្ញាតឲ្យអ្នកដឹកនាំរបស់ជនជាតិយូដាកោតសរសើរពួកគេ។ ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានរបស់ពួកគេថាសមនឹងទទួលការមើលងាយដោយព្រោះព្រះនាមរបស់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រោះតែព្រះនាម
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះតែព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
បន្ទាប់ពីនោះមក
«បន្ទាប់ពីនោះមក ជារៀងរាល់ថ្ងៃ» ឃ្លានេះសំដៅលើ អ្វីដែលពួកសាវកបានធ្វើជារៀងរាល់ថ្ងៃ។
នៅក្នុងព្រះវិហារ និងពីផ្ទះមួយទៅផ្ទះមួយ
ពួកគេមិនបានចូលទៅក្នុងអគារព្រះវិហារជាកន្លែងដែលពួកបូជាចារ្យទៅទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងទីលានព្រះវិហារ និងនៅតាមផ្ទះរបស់មនុស្សផ្សេងៗ» (សូមមើលៈ INVALID translate/figs-explicit)។
Acts 6
Acts 6:1
ព័ត៌មានទូទៅ
នេះគឺជាការចាប់ផ្តើមសាច់រឿងថ្មី។ លោកលូកាបានផ្តល់ប្រវត្តិសំខាន់ដើម្បីយល់ពីសាច់រឿង។ (សូមមើលៈ INVALID translate/writing-background)
នៅគ្រានោះ
ចូរពិចារណាពីសាច់រឿងថ្មី ដែលណែនាំនៅក្នុងភាសារបស់អ្នក។ (សូមមើលៈ INVALID translate/writing-newevent)
ចេះតែកើនចម្រើនឡើង
«រីកចម្រើនជាខ្លាំង»
ជនជាតិយូដាដែលនិយាយភាសាក្រិក
អ្នកទាំងនេះគឺជាជនជាតិយូដាដែលរស់នៅក្នុងអាណាចក្ររ៉ូមស្ទើរតែមួយជីវិតរបស់ពួកគេដែលចេញពីអ៊ីស្រាអែល ហើយបានលូតលាស់ឡើងដោយនិយាយជាភាសាក្រិក។ ភាសា និងវប្បធម៌របស់ពួកគេគឺខុសពីអស់អ្នកដែលលូតលាស់នៅអ៊ីស្រាអែល។
ជនជាតិយូដាដែលនិយាយភាសាហេព្រើរ
ជនជាតិយូដាទាំងនេះគឺជាអ្នកដែលរស់នៅក្នុងអ៊ីស្រាអែល និយាយភាសាហេព្រើរ ឬអារ៉ាម។ ក្រុមជំនុំដែលមានតែជនជាតិយូដា និងអ្នកដែលប្តូរទៅកាន់សាសនាយូដាកន្លងមក។
ស្រីមេម៉ាយ
ស្ត្រីដែលមានប្តីស្លាប់
ពួកគេបានមើលរំលងស្រីមេម៉ាយរបស់ពួកគេ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿជនជាតិហេព្រើរបានមើលរំលងស្រ្តីមេម៉ាយជាជនជាតិក្រិក» (សូមមើលៈ INVALID translate/figs-activepassive)។
មើលរំលង
«ត្រូវបានគេមើលរំលង» ឬ «ត្រូវបានគេបំភេ្លចចោល»។ មានសេចក្តីត្រូវការជាច្រើនដែលពួកគេមិនបានបំពេញ។
នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ
ប្រាក់ដែលបានប្រគល់ឲ្យពួកសាវកប្រើដើម្បីទិញអាហារសម្រាប់ស្ត្រីមេម៉ាយនៅក្នុងក្រុមជំនុំដើម។
Acts 6:2-4
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ សំដៅលើពួកអ្នកជឿ។ (សូមមើលៈ INVALID translate/figs-youdual)
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «ពួកយើង» នៅទីនេះ សំដៅលើពួកសាវកទាំងដប់ពីរ។ ដែលអាចប្រើបាន ជាពិសេសនៅក្នុងភាសារបស់អ្នក។ (សូមមើលៈ INVALID translate/figs-exclusive)
សិស្សទាំងដប់ពីររូប
សំដៅលើពួកសាវកដប់មួយនាក់ បូករួមទាំងម៉ាធាស ដែលបានជ្រើសរើសនៅក្នុងជំពូក ១:២៤
ពួកសិស្សទាំងអស់
«ពួកសិស្សទាំងអស់» ឬ «ពួកអ្នកជឿទាំងអស់»។
មិនគួរឲ្យយើងខ្ញុំបោះបង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
និយាយបំផ្លើសដើម្បីបញ្ជាក់ពីភាពសំខាន់នៃភារកិច្ចបង្រៀនព្រះបន្ទូលព្រះជាម្ចាស់របស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ប្រកាស និងឈប់បង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-hyperbole)។
បម្រើនៅតុ
ឃ្លានេះមានន័យថា បម្រើអាហារដល់បណ្តាជន។ (សូមមើលៈ INVALID translate/figs-metonymy)
ជាអ្នកដែលមានកេរ្តិ៍ឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងមានប្រាជ្ញា
អាចមានន័យពីរយ៉ាង ទី១) មនុស្សដែលមានគុណសម្បត្តិបី កេរិ៍្តឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងមានប្រាជ្ញា។ ឬ ទី២) មនុស្សដេលមានកេរ្តិ៍ឈ្មោះល្អ ដោយសារមានគុណសម្បត្តិពីរ គឺពេញដោយព្រះវិញ្ញាណ និងប្រកបដោយប្រាជ្ញា(UDB)។
អ្នកដែលមានកេរ្តិ៍ឈ្មោះល្អ
«អ្នកដែលមនុស្សស្គាល់ថាជាមនុស្សល្អ» ឬ «ជាមនុស្សដែលគេទុកចិត្ត»
តែងតាំងពួកគេឲ្យធ្វើការងារនេះ
«ឲ្យទទួលខុសត្រូវក្នុងការបំពេញភារកិច្ចនេះ»។
ក្នុងព័ន្ធកិច្ចបម្រើព្រះបន្ទូល
អាចជាប្រយោជន៍ជាច្រើនក្នុងការបន្ថែមពណ៌មានថែមទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព័ន្ធកិច្ចនៃការបង្រៀន និងប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-ellipsis)
Acts 6:5-6
សំដីរបស់ពួកគេបានពេញចិត្តនឹងអ្នកទាំងអស់នោះណាស់
«ពួកសិស្សទាំងអស់ពេញចិត្តនឹងសំណើរបស់ពួកគេ»។
លោកស្ទេផាន...និងលោកនីកូឡាស
ទាំងពីរនេះគឺជាឈ្មោះរបស់ក្រិក ហើយអ្នកដែលបានជ្រើសរើសគឺមកពីពួកអ្នកជឿជនជាតិយូដានិយាយភាសាក្រិក។ (សូមមើលៈ INVALID translate/figs-explicit)
ជាអ្នកដែលចូលសាសនាយូដា
សាសន៍ដទៃដែលបានចូលសាសនាយូដា
ដាក់ដៃពីលើបុរសទាំងនោះ
ស្តែងអំពីការឲ្យពរ និងផ្ទុកផ្តាក់ទំនួលខុសត្រូវ ព្រមទាំងប្រគល់សិទ្ធិអំណាចដើម្បីធ្វើការដល់អ្នកទាំងប្រាំពីរនាក់នោះ។ (សូមមើលៈ INVALID translate/translate-symaction)
Acts 6:7
ព័ត៌មានទូទៅ
នៅខគម្ពីរនេះ បានបង្ហាញពីព័ត៌មាននៃការរីកចម្រើនរបស់ក្រុមជំនុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តផ្សាយ
និយាយអំពីការរីកចម្រើននៃចំនួនមនុស្សដែលជឿលើព្រះបន្ទូល គឺប្រៀបដូចជាព្រះបន្ទូលបានបន្តផ្សាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំនួនមនុស្សដែលបានជឿលើព្រះបន្ទូលដែលបានផ្សាយ»។
បានស្តាប់បង្គាប់ចំពោះជំនឿនេះ
«ដើរតាមសេចក្តីបង្រៀននៃជំនឿថ្មីនេះ»
ជំនឿ
អាចមានន័យបី ទី១) សាររបស់ដំណឹងល្អនៃសេចក្តីពិតនៅក្នុងព្រះយេស៊ូ ឬទី២) សេចក្តីបង្រៀនរបស់ក្រុមជំនុំ ឬ ទី៣) សេចក្តីបង្រៀនរបស់គ្រិស្តបរិស័ទ។
Acts 6:8-9
ប្រយោគភ្ជាប់
នេះគឺជាការចាប់ផ្តើមនៃសាច់រឿងមួយថ្មី
ព័ត៌មានទូទៅ
ខនេះបានផ្តល់ពីជីវប្រវត្តិរបស់លោកស្ទេផាន និងអ្នកផ្សេងទៀតដើម្បីងាយយល់នៅក្នុងសាច់រឿងនេះ។ (សូមមើលៈ INVALID translate/writing-background)
ពេលនោះ លោកស្ទេផាន
នេះគឺជាការណែនាំអំពីតួអង្គរបស់លោកស្ទេផាននៅក្នុងសាច់រឿងត្រង់នេះ។ (សូមមើលៈ INVALID translate/writing-participants)
លោកស្ទេផានបានពេញព្រះគុណ និងអំណាច បានធ្វើការការអស្ចារ្យ និងទីសម្គាល់ធំៗជាច្រើន
ពាក្យ «ព្រះគុណ» និង «អំណាច» នៅទីនេះ សំដៅលើការទទួលអំណាចពីព្រះជាម្ចាស់។ ពាក្យនេះបកប្រែនៅក្នុងទម្រង់ជាក់លាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានប្រទានអំណាចដល់លោកស្ទេផានដើម្បីធ្វើការ» (UDB) (សូមមើលៈ INVALID translate/figs-explicit)។
សាលាប្រជុំរបស់អ្នកដែលមានសេរីភាព
«សេរីភាព» ប្រហែលជា អតីតជាបាវបម្រើដែលមកពីតំបន់ផ្សេងៗ។ មិនប្រាកដថា អ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីនៅក្នុងសាលាប្រជុំ ឬគ្រាន់តែចូលរួមតវ៉ាជាមួយលោកស្ទេផានតែប៉ុណ្ណឹង។
ជជែកតវ៉ាជាមួយលោកស្ទេផាន
«ជជែកវែកញែកជាមួយលោកស្ទេផាន» (UDB)
Acts 6:10-11
ប្រយោគភ្ជាប់
ព័ត៌មានពីសាវតាដែលបានចាប់ផ្តើមនៅក្នុងជំពូក ៦:៨ បន្តរហូតដល់ ខ១០។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅតែបុរសៗដែលពួកគេបញ្ចុះបញ្ចូលឲ្យកុហកទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើមនុស្សដែលមកពីសាលាប្រជុំនៃពួកអ្នកដែលមានសេរីភាពក្នុងជំពូក ៦:៨។
ពុំអាចឈរទាស់នឹង
ឃ្លានេះមានន័យថា ពួកគេមិនអាចបង្ហាញពីអ្វីដែលគាត់មានប្រសាសន៍ថាមិនត្រឹមត្រូវឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនអាចប្រឆាំងទាស់»។ (សូមមើលៈ INVALID translate/figs-idiom)
ព្រះវិញ្ញាណ
«ព្រះវិញ្ញាណដ៏វិសុទ្ធ»
មនុស្សខ្លះឲ្យនិយាយ
ដោយសារការនេះបានធ្វើដោយអាថ៌កំបាំង មានន័យថា ទីបន្ទាល់របស់ពួកគេគឺកុហក។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកខ្លះដើម្បីកុហក ដោយនិយាយថា» (សូមមើលៈ INVALID translate/figs-explicit)
និយាយពាក្យប្រមាថ
«និយាយការអាក្រក់អំពី» (UDB)
Acts 6:12-15
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ដែលប្រើ ភាគច្រើនសំដៅលើមនុស្សដែលមកពីសាលាប្រជុំសេរីភាព នៅក្នុងជំពូក ៦:៨។ ពួកគេទទួលខុសត្រូវលើទីបន្ទាល់ក្លែងក្លាយ និងការចាក់រុកដល់ក្រុមទីប្រឹក្សាជាន់ខ្ពស់ ពួកចាស់ទុំ និងពួកអាចារ្យ ព្រមទាំងមនុស្សផ្សេងៗទៀតផង។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើទីបន្ទាប់ក្លែងក្លាយដែលពួកគេបាននាំមកធ្វើជាសាក្សី។ (សូមមើលៈ INVALID translate/figs-exclusive)
ចាក់រុកប្រជាជន
«ញុះញង់ប្រជាជនឲ្យខឹង»
ពួកគេបានមកឯ
នេះអាចជាប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «នោះពួកគេទាំងគ្នាបានតទល់នឹង»
បានចាប់
«បានចាប់ទាញ»
មិនព្រមឈប់និយាយ
«បន្តនិយាយ»
បានប្រគល់មកឲ្យយើង
ឃ្លា «បានប្រគល់» មានន័យថា «ហុចបន្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្រៀនដល់បុព្វបុរសរបស់យើង» (UDB) (សូមមើលៈ INVALID translate/figs-idiom)
បានសម្លឹងមើលមុខលោកគ្រប់ៗគ្នា
«បានសម្លឹងមើលទៅគាត់» ឬ «បានសម្លក់គាត់» (សូមមើលៈ INVALID translate/figs-idiom)
មុខរបស់លោកមានលក្ខណដូចមុខរបស់ទេវតា
ឃ្លានេះ ប្រៀបធបៀបមុខរបស់គាត់ថា ដូចជាទេវតា ប៉ុន្តែ មិនបាននិយាយជាក់លាក់នូវអ្វីដែលជារួមទេ។ (សូមមើលៈ INVALID translate/figs-simile)
Acts 7
Acts 7:1-3
ប្រយោគភ្ជាប់
ផ្នែកមួយនៃសាច់រឿងរបស់លោកស្ទេផាន ដែលបានចាប់ផ្តើមនៅក្នុង ជំពូក ៦:៨ នៅតែបន្ត។ លោកស្ទេផានបានចាប់ផ្តើមការឆ្លើយតបរបស់គាត់ទៅកាន់មហាបូជាចារ្យ និងក្រុមទីប្រឹក្សាជាន់ខ្ពស់ ដោយនិយាយអំពីអ្វីៗដែលបានកើតឡើងចំពោះប្រវត្តិរបស់អ៊ីស្រាអែល។ ភាគច្រើននៃសាច់រឿងនេះបានមកពីការសរសេររបស់លោកម៉ូសេ។
ព័ត៌មានទូទៅ
ពាក្យ «យើង» បូករួមទាំងលោកស្ទេផាន និងក្រុមប្រឹក្សាជាន់ខ្ពស់របស់យូដាដែលលោកនិយាយជាមួយ ហើយនិងអ្នកស្តាប់គាត់ទាំងអស់ផង។ ពាក្យ «របស់អ្នក» ជាឯកវចនៈ សំដៅលើលោកអប្រាហាំ។ (សូមមើលៈ INVALID translate/figs-yousingular)
ឱបងប្អូន និងលោកឪពុកអើយ សូមស្តាប់ខ្ញុំសិន
លោកស្ទេផាន ចាប់ផ្តើមដោយការគោរពដល់ក្រុមប្រឹក្សាជាន់ខ្ពស់នៅក្នុងការស្វាគមន៍របស់គាត់ដល់ពួកគេ ប្រៀបដូចជាគ្រួសារ។
Acts 7:4-5
ព័ត៌មានទូទៅ
នៅក្នុងខ ៤ ពាក្យ «គាត់» ឬ «របស់គាត់» សំដៅលើ លោកអប្រាហាំ។ នៅក្នុងខ ៥ ពាក្យ He «គាត់» សំដៅលើព្រះជាម្ចាស់ ប៉ុន្តែ ពាក្យ «គាត់» ជាអក្សរតូច សំដៅលើលោកអប្រាហាំ។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ សំដៅលើក្រុមប្រឹក្សារបស់យូដា និងអ្នកស្តាប់។ (សូមមើលៈ INVALID translate/figs-youdual)
ព្រះជាម្ចាស់មិនបានប្រទានទឹកដីឲ្យលោកឡើយ
«ព្រះអង្គមិនបានប្រទានទឹកដីណាឲ្យទេ»
សូម្បីតែដីដើម្បីដាក់បាតជើងក៏គ្មានផង
អាចមានន័យពីរ ទី១) ដីសម្រាប់ឈរក៏គ្មានផង ឬទី២) ដីដាក់ជើងក៏គ្មានផង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូម្បីដីតូចមួយ» (សូមមើលៈ INVALID translate/figs-idiom)
ទៅជំនាន់ក្រោយគាត់ទុកជាកេរអាករ
«ព្រោះលោកអប្រាហាំមានដី ហើយប្រគល់ឲ្យកូនចៅរបស់គាត់»
Acts 7:6-8
ព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកយ៉ាងដូច្នេះថា
នេះអាចជាប្រយោជន៍ក្នុងការបញ្ជាក់ ពាក្យនេះ ដែលមាននៅពេលក្រោយទៀត នៅប្រយោគក្នុងខមុន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រោយមក ព្រះជាម្ចាស់បានប្រាប់ដល់លោកអប្រាហាំ»
អស់រយៈពេលបួនរយឆ្នាំ
«៤០០ឆ្នាំ» (សូមមើល: INVALID translate/translate-numbers)
យើងនឹងជំនុំជម្រះប្រជាជាតិ
«ប្រជាជាតិ» សំដៅលើមនុស្សដែលរស់នៅក្នុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងជំនុំជម្រះប្រជាជនរបស់ប្រជាជាតិនេះ» (សូមមើលៈ INVALID translate/figs-metonymy)។
ដែលពួកគេបម្រើ
«ដែលពូជពង្សរបស់អ្នកធ្វើជាទាសករ»
ប្រទានសម្ពន្ធមេត្រីនៃការកាត់ស្បែកឲ្យលោកអប្រាហាំ
ជនជាតិយូដាអាចយល់ថា សម្ពន្ធមេត្រីនេះគឺតម្រូវឲ្យលោកអប្រាហាំកាត់ស្បែកពួកប្រុសៗនៅក្នុងគ្រួសាររបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចងសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ គឺកាត់ស្បែកពួកប្រុសៗនៅក្នុងគ្រួសាររបស់គាត់» (សូមមើលៈ INVALID translate/figs-explicit)
ដូច្នេះ លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក
សាច់រឿងបានប្តូរមកកូនចៅរបស់គាត់វិញ។
ហើយលោកយ៉ាកុបជាឪពុក
«ហើយលោកយ៉ាកុបបានក្លាយជាឪពុក» លោកស្ទេផានបានសង្ខេបមកដល់ត្រង់នេះ។ (សូមមើលៈ INVALID translate/figs-ellipsis)
Acts 7:9-10
ពួកបុព្វបុរស
«កូនប្រុសច្បងរបស់លោកយ៉ាកុប» ឬ «បងប្រុសច្បងរបស់លោកយ៉ូសែប»
មានចិត្តច្រណែន
«មានចិត្តច្រណែន»។ ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភាពច្រណែនបានធ្វើឲ្យបុព្វបុរសប្រឆាំងទាស់» (សូមមើល: INVALID translate/figs-activepassive)
លក់លោកឲ្យអ្នកស្រុកអេស៊ីប
ជនជាតិយូដាដឹងពីបុព្វបុរសរបស់ពួកគេបានល់លោកយ៉ូសែបឲ្យទៅធ្វើជាទាសកនៅក្នុងអេស៊ីប។ របៀបផ្សេងទៀតនៃការបកប្រែៈ «លក់គាត់ឲ្យធ្វើជាទាសកនៅក្នុងអេស៊ីប» (សូមមើលៈ INVALID translate/figs-explicit)
ប៉ុន្តែ ព្រះជាម្ចាស់
បើនិយាយឲ្យងាយស្តាប់សម្រាប់អ្នកស្តាប់គឺ «ប៉ុន្តែ ព្រះជាម្ចាស់»។
គង់ជាមួយលោក
ពាក្យប្រៀបធៀបនេះសម្រាប់ជួយនរណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជួយគាត់» (សូមមើលៈ INVALID translate/figs-idiom)
ឲ្យគ្រប់គ្រងស្រុកអេស៊ីប
នេះសំដៅលើមនុស្សនៅអេស៊ីប។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់គ្រងលើប្រជាជនអេស៊ីប» (សូមមើលៈ INVALID translate/figs-metonymy)
ត្រួតត្រាដំណាក់របស់ស្តេចទាំងមូលផង
ឃ្លានេះសំដៅលើរាជ្យទ្រព្យរបស់ស្តេចទាំងមូលផង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីៗគ្រប់យ៉ាងដែលស្តេចមាន» (សូមមើលៈ INVALID translate/figs-metonymy)។
Acts 7:11-13
មានគ្រោះទុរ្ភិក្ស
«មានគ្រោះទុរ្ភិក្សបានកើតឡើង»។ ដីលែងបង្កើតផល។
បុព្វបុរសរបស់យើង
សំដៅលើលោកយ៉ាកុប និងកូនប្រុសៗរបស់គាត់ដេលជាបុព្វបុរសរបស់ជនជាតិយូដា។
ស្រូវ
«ស្រូវ» ជាអាហារចំបាច់សម្រាប់មនុស្សគ្រប់គ្នានៅពេលនោះ។
ពួកបុព្វបុរសរបស់យើង...បងប្អូនរបស់លោក
ឃ្លាទាំងពីរនេះសំដៅលើបងប្រុសច្បងរបស់លោកយ៉ូសែប។ នៅក្នុងគម្ពីរ UDB និយាយយ៉ាងច្បាស់។ (សូមមើលៈ INVALID translate/figs-explicit)
លើកទីពីរ
«គ្រាបន្ទាប់មក» (សូមមើលៈ INVALID translate/translate-ordinal)
បង្ហាញបងប្អូនរបស់លោកឲ្យស្គាល់លោក
លោកយ៉ូសែបបានបង្ហាញខ្លួនដល់បងប្អូនរបស់គាត់ ថាគាត់ជាបងប្អូនរបស់ពួកគេ។
ព្រះបាទផារោនក៏ស្គាល់ក្រុមគ្រួសាររបស់លោកយ៉ូសែបដែរ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចផារោនបានដឹងថា ពួគគេជាក្រុមគ្រួសាររបស់លោកយ៉ូសែប»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 7:14-16
បានចាត់បងប្អូនរបស់លោកឲ្យត្រឡប់ទៅវិញ
«បានចាត់បងប្អូនរបស់លោកឲ្យត្រឡប់ទៅវិញ» ឬ «ចាត់បងប្អូនរបស់គាត់ឲ្យត្រឡប់ទៅផ្ទះវិញ»។
ហើយលោកស្លាប់ទៅ
សូមឲ្យប្រាកដថា គាត់ស្លាប់នេះមិនមែនគាត់មកដល់អេស៊ីបភ្លាមស្លាប់ទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រោយមកគាត់បានស្លាប់ទៅ»។
លោកស្លាប់ទៅ ព្រមទាំងពួកបុព្វបុរសយើងផងដែរ
«យ៉ាកុបនិងកូនៗប្រុសរបស់គាត់ដែលជាបុព្វបុរសរបស់យើង»
ពួកគេបានដឹកសពលោកទៅស៊ីគែម ហើយបានបញ្ចុះក្នុងផ្នូរ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅរបស់លោកយ៉ាកុបបានដឹកសពរបស់លោកយ៉ាកុប ហើយបានបញ្ចុះ» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 7:17-19
ព័ត៌មានទូទៅ
ពាក្យ «របស់យើង» បូករួមទាំងលោកស្ទេផាន និងអ្នកស្តាប់លោកដែរ។ (សូមមើលៈ INVALID translate/figs-inclusive)
នៅពេលសន្យាជិតមកដល់... ប្រជាជនរបស់យើងបានចម្រើនកាន់តែចច្រើនឡើង
នៅក្នុងភាសាខ្លះអាចជួយក្នុងការនិយាយថា មនុស្សរីកចម្រើនជាច្រើនឡើង មុនពេលសេចក្តីសន្យានោះបានសម្រេច។ (សូមមើលៈ UDB)
នៅពេលសន្យាជិតមកដល់
វាជិតដល់ពេលដែលព្រះជាម្ចាស់សម្រេចសេចក្តីសន្យារបស់ព្រះអង្គដល់លោកអប្រាហាំ។
មានស្ដេចអេស៊ីបថ្មីឡើងគ្រងរាជ្យ
«ស្តេចផ្សេងទៀតបានចាប់ផ្តើមគ្រប់គ្រង»។
លើអេស៊ីប
«អេស៊ីប» សំដៅលើប្រជាជនរបស់អេស៊ីប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអេស៊ីប» (សូមមើលៈ INVALID translate/figs-metonymy)។
ស្តេចនោះមិនស្គាល់លោកយ៉ូសែបទេ
«យ៉ូសែប» សំដៅលើកេរ្តិ៍ឈ្មោះរបស់លោកយ៉ូសែប» របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចមិនបានស្គាល់ថាលោកយ៉ូសែបបានជួយដល់អេស៊ីបឡើយ»។ (សូមមើលៈ INVALID translate/figs-metonymy)
បានប្រើល្បិចអាក្រក់ ហើយបោកបញ្ឆោត
«ប្រព្រឹត្តនឹងបុព្វបុរសរបស់យើងមិនល្អ» ឬ «កេងចំណេញលើបុព្វបុរសរបស់យើង»។
ឲ្យដាក់កូនងែតនៅកន្លែងគ្រោះថ្នាក់
ធ្វើទុក្ខដល់កូនងែតរបស់ពួកគេ ដើម្បីឲ្យកូនងែតនោះស្លាប់។
Acts 7:20-21
នៅសម័យ លោកម៉ូសេកើតមក
នេះគឺជាការណែនាំលោកម៉ូសេមកក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
ដ៏ស្អាតនៅចំពោះព្រះជាម្ចាស់
ឃ្លានេះគឺជាពាក្យប្រៀបធៀបដែលមានន័យថាលោកម៉ូសេស្អាតណាស់។ (សូមមើលៈ INVALID translate/figs-idiom)
បានចិញ្ចឹម
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឪពុកម្តាយរបស់គាត់បានចិញ្ចឹមគាត់» ឬ «ឪពុកម្តាយរបស់គាត់បានមើលថែគាត់»។ (សូមមើលៈ INVALID translate/figs-activepassive)
នៅពេលគេដាក់លោកចោលនៅខាងក្រៅ
លោកម៉ូសេ «ត្រូវបានដាក់នៅខាងក្រៅ» ដោយសារស្តេចផារោនបានបង្គាប់។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលឪពុកម្តាយគាត់បានទុកគាត់ចោលនៅខាងក្រៅ» ឬ «ពេលឪពុកម្តាយរបស់គាត់បោះបង់គាត់ចោលនៅខាងក្រៅ»។ (សូមមើលៈ INVALID translate/figs-activepassive)
ធ្វើជាបុត្ររបស់ព្រះនាងផ្ទាល់
«ធ្វើដូចជាបុត្ររបស់ព្រះនាងផ្ទាល់»
Acts 7:22-25
លោកម៉ូសេបានទទួលការអប់រំ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិអេស៊ីបបានផ្តល់ការអបរំដល់លោកម៉ូសេ»។ (សូមមើលៈ INVALID translate/figs-activepassive)
អប់រំតាមចំណេះវិជ្ជាទាំងប៉ុន្មាន
នេះគឺជាជានិយាយបំផ្លើស ដើម្បីបញ្ជាក់ថា គាត់បានទទួលការអប់រំយ៉ាងជ្រៅជ្រះ។ (សូមមើលៈ INVALID translate/figs-hyperbole)
លោកពូកែវោហារ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង
«លោកមានឥទ្ធិពលក្នុងការនិយាយ និងការប្រព្រឹត្ត» ឬ «មានឥទ្ធិពលក្នុងអ្វីដែលគាត់និយាយ និងធ្វើ»។
លោកមានដួងចិត្ត
«លោកបានគិត ហើយបានសម្រេចចិត្ត»។ នេះគឺជាការពាក្យប្រៀបធៀបដែលមានន័យថា «លោកបានសម្រេចចិត្ត» (សូមមើល: INVALID translate/figs-idiom)។
ការសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោកដែលជាកូនចៅអ៊ីស្រាអែល
នេះសំដៅលើប្រជាជនរបស់គាត់ និងមិនគ្រាន់តែក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅមើលឲ្យដឹងថាប្រជាជនរបស់លោកសុខទុក្ខយ៉ាងណា ហើយកូនចៅអ៊ីស្រាអែល ធ្វើអ្វីខ្លះ» (សូមមើល: INVALID translate/figs-explicit)។
លោកបានឃើញជនជាតិអ៊ីស្រាអែលម្នាក់ត្រូវគេធ្វើបាប...ជនជាតិអេស៊ីប
ឃ្លានេះនិយាយជាទម្រង់សកម្ម ដោយគ្រាន់តែប្តូរលេខរៀង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយឃើញជនជាតិអេស៊ីបធ្វើបានជនជាតិអ៊ីស្រាអែលដូច្នេះ លោកម៉ូសេបានការពារពួកគេ ហើយបានសងសឹកជំនួសជនជាតិអ៊ីស្រាអែលដោយវាយជនជាតិអេស៊ីបដែលបានសង្កត់សង្កិនគាត់។ (សូមមើលៈ INVALID translate/figs-activepassive)
វាយសម្លាប់ជនជាតិអេស៊ីប
លោកម៉ូសេបានវាយជនជាតិអេស៊ីបយ៉ាងខ្លាំងរហូតដល់ស្លាប់។
លោកបានគិតថា
«គាត់បានគិតក្នុងចិត្តថា»
ប្រើដៃលោកសង្គ្រោះពួកគេ
«សង្គ្រោះពួកគេតាមរយៈលោកម៉ូសេ» ឬ «ប្រើលោកម៉ូសេដើម្បីសង្រ្គោះពួកគេ» (សូមមើលៈ INVALID translate/figs-metonymy)។
Acts 7:26-28
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើជនជាតិអ៊ីស្រាអែល ប៉ុន្តែ មិនបានបូករួមលោកម៉ូសេ។ (សូមមើលៈ INVALID translate/figs-exclusive)
ជនជាតិអ៊ីស្រាអែលខ្លះ
អ្នកស្តាប់អាចនឹងស្គាល់ពីកំណត់ហេតុនៅក្នុងនិក្ខមនំ គឺបុរសពីរនាក់នេះ ប៉ុន្តែ លោកស្ទេផានមិនបានបញ្ជាក់ច្បាស់លាស់ទេ។ (សូមមើលៈ INVALID translate/figs-explicit)
ព្យាយាមសម្រុះសម្រួលពួកគេឲ្យត្រូវគ្នាវិញ
«ធ្វើឲ្យពួកគេឈប់ឈ្លោះគ្នា» (UDB)
អ្នករាល់គ្នាជាបងប្អូននឹងគ្នា
លោកម៉ូសេបានបញ្ជាក់ថាជនជាតិអ៊ីស្រាអែលគឺជាអ្នកឈ្លោះគ្នា។
ហេតុអ្វីបានជាធ្វើបាបគ្នាឯងដូច្នេះ?
លោកម៉ូសេបានសួរសំណួរនេះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យឈប់ឈ្លោះគ្នា។ របៀបមួយផ្សេងទៀតនៃការបកប្រែៈ «បងប្អូនមិនធ្វើបាបគ្នាឯងនោះទេ!» (សូមមើលៈ INVALID translate/figs-rquestion)
តើអ្នកណាបានតាំងលោកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?
បុរសដែលប្រើសំណួរនេះ ដើម្បីដាស់តឿនលោកម៉ូសេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគ្មានសិទ្ធិអំណាចលើយើងទេ» (សូមមើលៈ INVALID translate/figs-rquestion)។
តើលោកចង់សម្លាប់ខ្ញុំ ដូចលោកបានសម្លាប់ជនជាតិអេស៊ីបម្នាក់ពីម្សិលមិញដែរឬ
បុរសនេះប្រើសំនួរនេះ ដើម្បីដាស់តឿនលោកម៉ូសេថា គាត់និងអ្នកផ្សេងទៀតបានដឹងថាលោកម៉ូសេបានសម្លាប់ជនជាតិអេស៊ីប។
Acts 7:29-30
ព័ត៌មានទូទៅ
អ្នកស្តាប់របស់លោកស្ទេផានបានដឹងរួចហើយថា លោកម៉ូសេបានរៀបការជាមួយស្រីជនជាតិម៉ាឌាន ពេលគាត់រត់គេចពីអេស៊ីប។ (សូមមើលៈ INVALID translate/figs-explicit)
បន្ទាប់ពីបានឮការនេះ
បង្កប់ន័យថា លោកម៉ូសេយល់ថាជនជាតិអ៊ីស្រាអែលដឹងថាគាត់បានសម្លាប់ជនជាតិអេស៊ីបពីម្សិលមិញ នៅក្នុងជំពូក ៧:២៦។ (សូមមើលៈ INVALID translate/figs-explicit)
នៅពេលសែសិបឆ្នាំបានកន្លងផុតទៅ
«បន្ទាប់ពី៤០សិបឆ្នាំក្រោយមក»។ នេះគឺជាចំនួនឆ្នាំដែលលោកម៉ូសេបានរស់នៅក្នុងស្រុកម៉ាឌាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សែបសិបឆ្នាំបន្ទាប់ពីលោកម៉ូសេរត់គេចពីអេស៊ីប»។ (សូមមើលៈ INVALID translate/figs-explicit)
ទេវតាមួយរូបបានបង្ហាញខ្លួន
អ្នកស្តាប់របស់លោកស្ទេផានដឹងថា ព្រះជាម្ចាស់មានបន្ទូលតាមរយៈទេវតា។ កណ្ឌគម្ពីរ UDB បានបញ្ជាក់យ៉ាងច្បាស់។ (សូមមើលៈ INVALID translate/figs-explicit)
Acts 7:31-32
លោកងឿងឆ្ងល់នឹងអ្វីដែលបានឃើញនោះ
លោកម៉ូសេភ្ញាក់ផ្អើលនឹងគម្ពោតព្រៃដែលឆេះមិនសុស។ នេះប្រហែលជាអ្នកស្តាប់របស់លោកស្ទេផានយល់។ របៀបផ្សេងទៀតនៃការបកប្រែៈដោយសារគម្ពោតព្រៃឆេះមិនសុស» (UDB) (សូមមើលៈ INVALID translate/figs-explicit)
លោកចូលទៅជិតវា ដើម្បីមើលវា ...លោកម៉ូសេភ័យញ័រជាខ្លាំង ហើយមិនហ៊ានទាំងមើលផង
ឃ្លានេះអាចមានន័យថា លោកម៉ូសេបានចាប់ផ្តើមចូលទៅជិតគុម្ពោតព្រៃ ដើម្បីពិនិត្យមើល ប៉ុន្តែ គាត់បានត្រឡប់ក្រោយដោយភាពភ័យខ្លាច ពេលគាត់ឮសម្លេង។
យើងជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា
«យើងគឺជាព្រះជាម្ចាស់ដែលដូនតារបស់អ្នកថ្វាយបង្គំ» (UDB)។
លោកម៉ូសេភ័យញ័រជាខ្លាំង
លោកម៉ូសេញ័រដោយសារភ័យខ្លាច។ នេះបានបង្ហាញយ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកម៉ូសេញ័រដោយសាខ្លាច»។ (សូមមើលៈ INVALID translate/figs-explicit)
Acts 7:33-34
ចូរដោះស្បែកជើងរបស់អ្នកចេញ
ព្រះជាម្ចាស់មានបន្ទូលជាមួយលោកម៉ូសេបែបនេះ ដើម្បីឲ្យគាត់បានគោរពកោតខ្លាចដល់ព្រះអង្គ។ (សូមមើលៈ INVALID translate/translate-symaction)
ដ្បិត កន្លែងដែលអ្នកឈរជាកន្លែងដ៏វិសុទ្ធ
បញ្ជាក់ថាកន្លែងនោះជាកន្លែងដែលព្រះជាម្ចាស់គង់នៅ ជាកន្លែងដែលព្រះជាម្ចាស់រាប់ថាជាកន្លែងបរិសុទ្ធសម្រាប់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-explicit)
យើងបានឃើញ
«បានឃើញយ៉ាងច្បាស់» ពាក្យច្បាស់នៅត្រង់នេះ បន្ថែមដើម្បីបញ្ជាក់ពាក្យ ឃើញ។
ប្រជារាស្ត្ររបស់យើង
ពាក្យ «របស់យើង» បញ្ជាក់ថា ប្រជាជនទាំងនេះ ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពូជពង្សរបស់លោកអាប្រាហាំ អ៊ីសាក និងយ៉ាកុប»
យើងចុះមកដើម្បីសង្គ្រោះពួកគេ
យើងខ្លួនឯងនឹងធ្វើពួកគេមានសេរីភាព»
ឥឡូវនេះ ចូរមក
«ចូររួចរាល់»។ ព្រះជាម្ចាស់ប្រើសេចក្តីបង្គាប់នៅត្រង់នេះ។
Acts 7:35-37
ព័ត៌មានទូទៅ
នៅក្នុងខ ៣៥-៣៨ បង្កប់សេ៊រីនៃការភ្ជាប់ពីឃ្លាសំដៅលើលោកម៉ូសេ។ ឃ្លានីមួយៗ បញ្ជាកពីលោកម៉ូសេ ដូចជា «លោកម៉ូសេនេះ» ឬ «លោកម៉ូសេនេះហើយ» ឬ «នេះគឺជាបុរស» ឬ «គឺលោកម៉ូសេនេះហើយ» ប្រសិនបើអាច ប្រើប្រយោគដើម្បីបញ្ជាក់លោកម៉ូសេ។
ព័ត៌មានទូទៅ
បន្ទាប់ពីជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប ពួកគចំណាយ៤០ឆ្នាំ វង្វេងនៅក្នុងទីរហោស្ថាន មុនពេលព្រះជាម្ចាស់នាំពួកគេមកចូលក្នុងទឹកដី ដែលព្រះអង្គបានសន្យាជាមួយពួកគេ។
គឺលោកម៉ូសេនេះហើយ ដែលពួកគេបានបដិសេធ
នេះសំដៅលើព្រឹត្តការណ៍ដែលបានកត់ត្រានៅក្នុងជំពូក ៧:២៦
តើអ្នកណាបានតាំងលោកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម?
សំណួរនេះប្រើដើម្បីដាស់តឿនលោកម៉ូសេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគ្មានសិទ្ធិអំណាចលើយើងទេ!» សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងសំណួរដែលមិនទាមទារចម្លើយនៅក្នុងជំពូក ៧:២៦ (សូមមើលៈ INVALID translate/figs-rquestion)
ជាមេដឹកនាំ និងជាអ្នកសង្គ្រោះ
«ដើម្បីដឹកនាំលើពួកគេ និងរំដោះពួកគេពីភាពជាទាសភាព»។
ដោយមានជំនួយពីទេវតា
«ទេវតាជាអ្នកជួយ» (សូមមើលៈ INVALID translate/figs-metonymy)
អស់រយៈពេលសែសិបឆ្នាំ
អ្នកស្តាប់របស់លោកស្ទេផានដឹងអំពីរឿង ៤០ឆ្នាំ ដែលជនជាតិអ៊ីស្រាអែលរស់នៅក្នុងទីរហោស្ថាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំឡុងពេល ៤០ឆ្នាំដែលជនជាតិអ៊ីស្រាអែលរស់នៅក្នុងទីរហោស្ថាន» (UDB) (សូមមើលៈ INVALID translate/figs-explicit)។
ធ្វើឲ្យមានព្យាការីម្នាក់
«ធ្វើឲ្យអ្នកផ្សេងទៀតក្លាយជាព្យាការី»។
ពីចំណោមបងប្អូនអ្នករាល់គ្នា
«ពីចំណោមប្រជាជនរបស់អ្នកផ្ទាល់» (UDB)។
Acts 7:38-40
ព័ត៌មានទូទៅ
នៅក្នុងការដកស្រង់នៅក្នុងខ ៤០ យកចេញពីការសរសេររបស់លោកម៉ូសេ។
នេះគឺជាបុរសម្នាក់ដែលនៅជួបជុំគ្នា
«បុរសនេះគឺលោកម៉ូសេដែលបាននៅក្នុងចំណោមជនជាតិអ៊ីស្រាអែល» (UDB)
នេះគឺជាបុរសម្នាក់
ឃ្លា «នេះគឺជាបុរសម្នាក់» នេះ នៅក្នុងព្រះបន្ទូលដែលនិយាយទាក់ទងនឹងលោកម៉ូសេទាំងអស់។
នេះគឺជាបុរសម្នាក់ដែលបានទទួលព្រះបន្ទូលដែលផ្ដល់ដ៏រស់យកមកប្រគល់ឲ្យយើង
ព្រះជាម្ចាស់ជាព្រះដែលបានប្រទានព្រះបន្ទូលទាំងនោះមកយើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាបុរសម្នាក់ដែលព្រះជាម្ចាស់មានបន្ទូលពីព្រះបន្ទូលដ៏រស់ដល់យើង»។
ព្រះបន្ទូលដ៏រស់
អាចមានន័យពីរ ទី១) «ព្រះបន្ទូលដែលអត់ធ្មត់» ទី២) «ព្រះបន្ទូលដែលផ្តល់ជីវិត»។
ពួកគេបានច្រានលោកចោលចេញពីពួកគេ
ពាក្យប្រៀបធៀបនេះ បង្ហាញពីការដែលពួកគេបដិសេធលោកម៉ូសេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានបដិសេធលោកឲ្យធ្វើជាអ្នកដឹកនាំ» (UDB) (សូមមើលៈ INVALID translate/figs-metaphor)
នៅក្នុងចិត្តរបស់ពួកគេ ពួកគេចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។
ពួកគេប្រាថ្នាចង់ត្រឡប់ទៅអេស៊ីបវិញ» (សូមមើលៈ INVALID translate/figs-idiom)
ពេលនោះ
«នៅពេលពួកគេសម្រេចចិត្តប្រឡប់ទៅអេស៊ីបវិញ»
Acts 7:41-42
ព័ត៌មានទូទៅ
ការដកស្រង់របស់លោកស្ទេផាននៅទីនេះ មកពីព្យាការីអេម៉ុស។
ពួកគេបានធ្វើរូបកូនគោមួយ
អ្នកស្តាប់របស់លោកស្ទេផានបានដឹងពីកូនគោ ដែលពួកគេបានធ្វើជារូបចម្លាក់ មើលទៅដូចជាសត្វគោ»។ (សូមមើលៈ INVALID translate/figs-explicit)
ធ្វើរូបកូនគោមួយ... រូបព្រះ...ដោយ សារស្នាដៃរបស់ពួកគេ
ឃ្លាទាំងអស់នេះសំដៅលើរូបចម្លាក់កូនគោ។
ព្រះជាម្ចាស់បានបែរចេញ
«ព្រះជាម្ចាស់បានបែរចេញ»។ សម្មភាពនេះបង្ហាញថា ព្រះជាម្ចាស់មិនគាត់ព្រះទ័យនឹងប្រជាជន ហើយព្រះអង្គលែងជួយគេទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ឈប់កែតម្រង់ពួកគេ» (សូមមើលៈ INVALID translate/translate-symaction)
ប្រគល់ពួកគេឲ្យ
«បោះបង់ពួកគេចោល» (UDB)។
ផ្កាយទាំងឡាយនៅលើមេឃ
អាចមានន័យថាពីរ ទី១) តែផ្កាយទេ ឬ ទី២) មានព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ។
គម្ពីរពួកព្យាការី
នេះគឺជាការប្រមូលការសរសេររបស់ព្យាការីមួយចំនួននៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ មកដាក់នៅក្នុងក្រាំងមួយ។ អាចបូកបញ្ចូលជាមួយកណ្ឌគម្ពីរអេម៉ូសដែរ។
តើអ្នករាល់គ្នាបានសម្លាប់សត្វ និងយកយញ្ញបូជា...អ៊ីស្រាអែល?
ព្រះជាម្ចាស់សួរសំនួរនេះដើម្បីបង្ហាជនជាតិអ៊ីស្រាអែល ពួកគេមិនបានថ្វាយបង្គំព្រះអង្គដោយយញ្ញបូជារបស់ពួកគេដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ អ្នករាល់គ្នាមកបានគោរពយើង ពេលអ្នករាល់គ្នាសម្លាប់សត្វ និងថ្វាយយញ្ញបូជា...អ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-rquestion)
វង្ស អ៊ីស្រាអែល
នេះសំដៅលើប្រជាជាតិអ៊ីស្រាអែលទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ អ្នករាល់គ្នាជាវង្ស អ៊ីស្រាអែលអើយ»។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 7:43
ប្រយោគភ្ជាប់
លោកស្ទេផានបន្តការឆ្លើយតបរបស់គាត់ចំពោះមហាបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលគាត់បានចាប់ផ្តើមនៅក្នុង ជំពូក ៧:១។
ព័ត៌មានទូទៅ
្ដដកស្រង់ចេញពីព្យាការីអេម៉ូស បន្តនៅត្រង់នេះ។
អ្នករាល់គ្នាបានទទួល
មានន័យថា ពួកគេបានយករូបព្រះនេះមកជាមួយពួគគេ នៅពេលពួកគេធ្វើដំណើរនៅក្នុងទីរហោស្ថាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាបានយកមកជាមួយអ្នករាល់គ្នាពីកន្លែងមួយទៅកន្លែងមួយ» (UDB) (សូមមើលៈ INVALID translate/figs-explicit)
ពន្លារបស់ព្រះម៉ូឡុក
ពន្លាគឺជាផ្ទះរបស់ព្រះក្លែងក្លាយរបស់ម៉ូឡុក
ផ្កាយរបស់ព្រះរេមផាន់
ផ្កាយគឺបញ្ជាក់ពីព្រះក្លែងក្លាយរបស់រេមផាន់
រូបសំណាក់ដែលអ្នករាល់គ្នាបានធ្វើ
ពួកគេបានធ្វើរូបចម្លាក់ ឬរូបរបស់ព្រះម៉ូឡុក និងព្រះរេមផាន់ដើម្បីថ្វាយបង្គំរូបព្រះទាំងនោះ។
យើងនឹងនាំអ្នករាល់គ្នាយកទៅហួសស្រុកបាប៊ីឡូនទៅទៀត
«យើងនឹងនាំអ្នករាល់គ្នាទៅឆ្ងាយជាដូនតារបស់អ្នករាល់គ្នាទៀតគឺទៅឆ្ងាយជាងបាប៊ីឡូនទៀត»។ នេះគឺជាការជំនុំជម្រះរបស់ព្រះជាម្ចាស់។
Acts 7:44-46
ព្រះពន្លានៃទីបន្ទាល់
ព្រះពន្លាគឺជាផ្ទះរបស់ហឹប (ប្រអប់) ជាមួយនឹងបញ្ញត្តិទាំងដប់ប្រការ ដែលបានឆ្លាក់នៅលើថ្មដាក់ក្នុងនោះ។
ព្រះពន្លានៃទីបន្ទាល់...ព្រះបន្លា
ទាំងពីឃ្លានេះសំដៅលើរបស់ដូចគ្នា។
ជាមរតករបស់បុព្វបុរស
«មកជាមរតករបស់ប្រជាជាតិ»។ បូកបញ្ចូលជាមួយ ទឹកដី អគារ ស្រូវ សត្វពាហនៈ ព្រមទាំងមរតករបស់ប្រជាជាតិដែលជនជាតិអ៊ីស្រាអែលវាយយកបាន។
ប្រជាជាតិផ្សេងៗ
សំដៅលើមនុស្សដែលរស់នៅក្នុងទឹកដីនោះមុនជនជាតិអ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនដែលរស់នៅមុនជនជាតិអ៊ីស្រាអែល» (សូមមើលៈ INVALID translate/figs-metonymy)។
ព្រះពន្លានេះនៅគង់វង្សនៅក្នុងទឹកដីរហូតដល់ជំនាន់ព្រះបាទដាវីឌ។
ហឹបនៅគង់វង្សក្នុងព្រះពន្លារហូតដល់សម័យរបស់ព្រះបាទដាវីឌ ស្តេចរបស់អ៊ីស្រាអែល។
ជាព្រះដំណាក់មួយថ្វាយព្រះជាម្ចាស់របស់លោកយ៉ាកុប
«ផ្ទះសម្រាប់ហឹប ជាកន្លែងដែលព្រះជាម្ចាស់របស់លោកយ៉ាកុបគង់នៅ»។ ព្រះបាទដាវីឌចង់ដាក់ហឹបនៅក្នុងក្រុងយេរូសាឡិមរហូត មិនមែននៅក្នុងព្រះពន្លាទេ។
Acts 7:47-50
ព័ត៌មានទូទៅ
នៅក្នុងខ ៤៩-៥០ លោកស្ទេផានដកស្រង់ចេញពីព្យាការីអេសាយ។ នៅក្នុងការដកស្រង់នេះ ព្រះជាម្ចាស់មានបន្ទូលថាពីអង្គទ្រង់ផ្ទាល់។
ធ្វើដោយដៃ
«មនុស្សជាអ្នកធ្វើ» (សូមមើលៈ INVALID translate/figs-synecdoche)
ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ហើយផែនដីគឺជាកំណល់ទ្រជើងយើង
ព្យាការីកំពុងតែប្រៀបធៀបពីភាពធំឧត្តមរបស់ព្រះវត្តមានរបស់ព្រះជាម្ចាស់ ថាការដែលមនុស្សសង់កន្លែងសម្រាប់ព្រះអង្គ ទោះបីជាពេញផែនដីទាំងមូលក៏គ្មានប្រយោជន៍ដែរ ប៉ុន្តែ វាជាកន្លែងដែលព្រះអង្គដាក់ព្រះបាទារបស់ទ្រង់។
តើដំណាក់បែបណាដែលអ្នកអាចសង់ឲ្យយើង?
ព្រះជាម្ចាស់សួរសំណួរដើម្បីបង្ហាញពីការខំប្រឹងរបស់មនុស្សឥតប្រយោជន៍ ក្នុងការមើលថែព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនអាចសង់ផ្ទះដែលធំល្មមសម្រាប់យើងទេ» (សូមមើលៈ INVALID translate/figs-rquestion)។
តើកន្លែងណាសម្រាប់ឲ្យយើងសម្រាក?
ព្រះជាម្ចាស់សួរសំណួរនេះដើម្បីបង្ហាញដល់មនុស្សថា ពួកគេមិនអាចផ្តល់កន្លែងណាមួយដើម្បីឲ្យព្រះអង្គបានសម្រាកនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានកន្លែងសម្រាកណាដែលល្អល្មមសម្រាប់យើងបានទេ!» (សូមមើលៈ INVALID translate/figs-rquestion)
តើមិនមែនដៃរបស់យើងទេឬដែលបានបង្កើតអ្វីៗទាំងនោះមក?
ព្រះជាម្ចាស់សួរសំណួរនេះ ដើម្បីបង្ហាញថា មនុស្សមិនអាចបង្កើតអ្វីមួយបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដៃរបស់យើងបង្កើតរបស់ទាំងអស់នេះ» (សូមមើលៈ INVALID translate/figs-rquestion)
Acts 7:51-53
ប្រយោគភ្ជាប់
លោកស្ទេផានបានបញ្ចប់ដោយការដាស់តឿនធ្ងន់ៗ ចំពោះមហាបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលបានចាប់ផ្តើមនៅក្នុងជំពូក ៧:១
អស់លោកជាមនុស្សរឹងចចេស
ក្បាលរឹង លោកស្ទេផានប្តូរដោយបង្ហាញអ្នកដឹងនាំរបស់យូដា ដើម្បីដាស់តឿនពួកគេ។
មនុស្សរឹងចចេស
មនុស្សរឹងចចេស មិនមែនមានន័យថាករបស់ពួកគេរឹងទេ ប៉ុន្តែ សំដៅលើ «ចិត្តរឹងរូស» របស់ពួកគេ។ (សូមមើលៈ INVALID translate/figs-idiom)
មានចិត្ត និងត្រចៀកមិនកាត់ស្បែក
ជនជាតិយូដារាប់ការមិនកាត់ស្បែកថាជាមនុស្សមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ លោកស្ទេផានប្រើពាក្យ «ចិត្ត និងត្រចៀក» ដើម្បីបង្ហាញដល់អ្នកដឹកនាំរបស់យូដាដែលបានប្រព្រឹត្តជាមួយសាសន៍ដទៃ ពេលពួកគេមិនស្តាប់បង្គាប់ ឬមិនស្តាប់តាមព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាបដិសេធក្នុងការស្តាប់បង្គាប់ និងស្តាប់» (សូមមើលៈ INVALID translate/figs-metonymy)
តើមានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀន?
លោកស្ទេផានសួរសំនួរនេះ ដើម្បីបង្ហាញពួកគេថា ពួកគេមិនដឹងអ្វីពីកំហុសរបស់បុព្វបុរសរបស់ពួកគេឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុព្វបុរសរបស់អ្នករាល់គ្នាបានបៀតបៀនដល់ព្យាការីគ្រប់គ្នា»។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះជាម្ចាស់ដ៏សុចរិត
សំដៅលើព្រះគ្រិស្ត ព្រះមេស្ស៊ី។
ឥឡូវនេះ អស់លោកបានជាអ្នកក្បត់ ហើយក៏បានសម្លាប់ព្រះអង្គ
«អ្នករាល់គ្នាក៏ជាអ្នកក្បត់ និងធ្វើឃាតព្រះអង្គដែរ»។
អ្នកធ្វើឃាតព្រះអង្គ
«អ្នកធ្វើឃាតដល់ព្រះជាម្ចាស់ដ៏សុចរតិ» ឬ «អ្នកធ្វើឃាតដល់ព្រះគ្រិស្ត»។
ក្រឹត្យវិន័យដែលទេវតាបានបង្កើត
«ក្រឹត្យវិន័យដែលព្រះជាម្ចាស់បានធ្វើឲ្យទេវតាផ្តល់ឲ្យបុព្វបុរសរបស់យើង» (UDB)។
Acts 7:54-56
ប្រយោគភ្ជាប់
ក្រុមប្រឹក្សាជាន់ខ្ពស់ឆ្លើយតបចំពោះពាក្យសំដីរបស់លោកស្ទេផាន។
ឥឡូវនេះ នៅពេលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់បានឮសេចក្តីទាំងនេះ
នេះជាចំណុចសំខាន់ ពេលបញ្ចប់ការចែកចាយ ហើយសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់មានព្រឹត្តកម្ម។
មានចិត្តក្តៅក្រហាយ
«ខឹងជាខ្លាំង» (សួមមើលៈ INVALID translate/figs-idiom)
ពួកគេបានសង្កៀតធ្មេញរបស់ពួកគេដាក់លោកស្ទេផាន
សកម្មភាពនេះបង្ហាញពីកំហឹងយ៉ាងខ្លាំងរបស់ពួកគេចំពោះលោកស្ទេផាន ឬស្អប់ដល់លោកស្ទេផាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេខឹងជាខ្លាំង ហើយពួកគេបានសង្កៀតធ្មេញរបស់ពួកគេទាំងអស់គ្នា»។ ឬ «សង្កៀតធ្មេញទៅមុខទៅក្រោយ ពេលពួកគេមើលលោកស្ទេផាន»។ (សូមមើលៈ INVALID translate/translate-symaction)
លោកសម្លឹងមើលទៅលើស្ថានសួគ៌
«លោកសម្លឹងមើលទៅលើស្ថានសួគ៌ » បង្ហាញថា មានតែលោកស្ទេផានទេ ដែលមើលឃើញនិមិត្ត ហើយពួកបណ្តាជនផ្សេងទៀតមិនបានឃើញទេ។
ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់
ជាទូទៅមនុស្សមានបទពិសោធជាមួយសិរីល្អរបស់ព្រះជាម្ចាស់ ជាពន្លឺភ្លឺពីព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
គង់នៅខាងស្ដាំព្រះជាម្ចាស់
ឃ្លា «គង់នៅខាងស្ដាំ» គឺជាពាក្យប្រៀបធៀបដែលសំដៅលើកន្លែងកិតិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ «គង់នៅកន្លែងកិតិយសក្បែរព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-idiom)។
បុត្រមនុស្ស
ស្ទេផានសំដៅមុខតំណែងព្រះយេស៊ូ ជា «បុត្រមនុស្ស»
Acts 7:57-58
បិទត្រចៀករបស់ពួកគេ
បិទត្រចៀករបស់ពួកគេ បង្ហាញថា ពួកគេមិនចង់ឮអ្វីដែលលោកស្ទេផានមានប្រសាសន៍ទៀត។ (សូមមើលៈ INVALID translate/translate-symaction)
ពួកគេបានអូសលោកចេញពីទីក្រុង
«ពួកគេចាប់លោកស្ទេផាន ហើយអូសកាត់ចេញក្រៅក្រុង»។
ដាក់អាវធំ
អាវធំនេះ ឬរ៉ូបគឺសម្រាប់ពាក់នៅខាងក្រៅ ដើម្បីឲ្យកក់ក្តៅ ប្រហែលនឹងអាវរងាឬអាវស្បែក។
នៅក្បែរជើង
«នៅខាងមុខ»។ ពួកគេដាក់នៅទីនោះ ដើម្បីលោកសូលអាចមើលពួកគេ។
យុវជនម្នាក់
លោកសូលប្រហែលជាអាយុ៣០ឆ្នាំនៅពេលនោះ។
Acts 7:59-60
ប្រយោគភ្ជាប់
នេះគឺជាចំណុចបញ្ចប់របស់លោកស្ទេផាន។
សូមទទួលវិញ្ញាណរបស់ទូលបង្គំផង
«សូមទទួលវិញ្ញាណរបស់ទូលបង្គំ» អាចបន្ថែមពាក្យ «សូម» ដើម្បីបង្ហាញពីការស្នើសុំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមទទួលវិញ្ញាណរបស់ទូលបង្គំផង»
លោកបានលុតជង្គង់ចុះ
នេះគឺជាសកម្មភាពនៃការចុះចូលចំពោះព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/translate-symaction)
សូមកុំប្រកាន់ពួកគេជាមួយនឹងបាបនេះឡើយ
ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់វិជ្ជាមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមអត់ទោសដល់ពួកគេ សម្រាប់បាបនេះផង» (សូមមើលៈ INVALID translate/figs-litotes)
លោកក៏ស្លាប់ទៅ
នេះជាភាសាសុភាព បង្ហាញថាគាត់បាន «ស្លាប់» ហើយ។ (សូមមើលៈ INVALID translate/figs-euphemism)
Acts 8
Acts 8:1-3
ប្រយោគភ្ជាប់
ប្តូរសាច់រឿងពីលោកស្ទេផានមកលោកសូលវិញ នៅក្នុងខគម្ពីរទាំងនេះ។
ព័ត៌មានទូទៅ
វាអាចជាប្រយោជន៍ជាខ្លាំងដល់អ្នកស្តាប់របស់អ្នក ក្នុងការប្តូរពីរឿងរបស់លោកស្ទេផានដោយប្រើមួយខភ្ជាប់ដូចនៅក្នុង កំណែកណ្ឌគម្ពីរ UDB បានធ្វើ។ (សូមមើលៈ INVALID translate/translate-versebridge)
ដូច្នេះ មានការចាប់ផ្តើម...លើកលែងតែពួកសាវកប៉ុណ្ណោះ
នៅក្នុងខមួយនេះគឺជាប្រវត្តអំពីការបៀតបៀនដែលបានចាប់ផ្តើមបន្ទាប់ពីការស្លាប់របស់លោកស្ទេផាន។ នៅក្នុងខបី ពន្យល់ពីហេតុដែលលោកសូលបៀតបៀនដល់ពួកអ្នកជឿ។ (សូមមើលៈ INVALID translate/writing-background)
នៅថ្ងៃនោះ
ឃ្លានេះសំដៅលើថ្ងៃដែលលោកស្ទេផានស្លាប់។ (សូមមើលៈ ៧:៥៩)
ពួកអ្នកជឿគ្រប់រូបបានបែកខ្ញែកគ្នា
ឃ្លានេះគឺជាទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ជាក់ថា ពួកអ្នកជឿជាច្រើននាក់បានចាកចេញពីក្រុងយេរូសាឡិម ដោយការបៀតបៀន។ (សូមមើលៈ INVALID translate/figs-hyperbole)
លើកលែងតែពួកសាវកប៉ុណ្ណោះ
ប្រយោគនេះ បញ្ជាក់ថា ពួកសាវកនៅក្នុងយេរូសាឡិម ទោះបីជាមានការបៀតបៀនខ្លាំងយ៉ាងណាក៏ដោយ។ (សូមមើលៈ INVALID translate/figs-explicit)
ពួកអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់
«មនុស្សដែលកោតខ្លាចព្រះជាម្ចាស់» ឬ «បុរសដែលគោតខ្លាចព្រះជាម្ចាស់»។
ទួញសោកជាខ្លាំងចំពោះលោក
«បានយំសោកជាខ្លាំងចំពោះការស្លាប់របស់លោក»។
ចាប់ទាំងប្រុសទាំងស្រី
លោកសូលបានចាប់បង្ខំពួកអ្នកជឿជនជាតិយូដាចេញពីផ្ទះរបស់ពួកគេ ហើយយកពួកគេទៅដាក់គុក។
ពីផ្ទះមួយទៅផ្ទះមួយ
«ពីមួយផ្ទះម្តងៗ» (UDB)
ចាប់ទាំងប្រុសទាំងស្រី
«ចាប់ទាំងប្រុសទាំងស្រីដោយប្រើកម្លាំង»
ចាប់ទាំងប្រុសទាំងស្រី
ឃ្លានេះសំដៅលើអ្នកជឿលើព្រះយេស៊ូទាំងប្រុសទាំងស្រី។ (សូមមើលៈ INVALID translate/figs-explicit)
Acts 8:4-5
ប្រយោគភ្ជាប់
ឃ្លានេះចាប់ផ្តើមដោយរឿងរបស់លោកភីលីព ជាម្នាក់ដែលគេបានជ្រើសរើសឲ្យធ្វើជាអ្នកបម្រើ។ (សូមមើលៈ ៦:៥)
ដែលបែកខ្ញែកគ្នា
ការបៀតបៀនបានធ្វើឲ្យមានការបែកខ្ញែកគ្នា បានចាប់ផ្តើមពីមុន។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបានរត់គេចពីការបៀតបៀតយ៉ាងខ្លាំង ហើយបានចេញពីផុតពីនោះ»។ (សូមមើលៈ INVALID translate/figs-activepassive)
បានធ្វើដំណើរចុះទៅក្រុងរបស់សាម៉ារី
ឃ្លា «ចុះទៅ» ប្រើនៅទីនេះដោយសារសាម៉ារីមានកំពស់ទាបជាងក្រុងយេរូសាឡិម។
ទីក្រុងសាម៉ារី
មិនច្បាស់ ថាវាជាទីក្រុងរបស់សាសន៍សាម៉ារី ដែលហៅថា «ក្រុងសាម៉ារី» (ULB) ឬ ទៅ «ទីក្រុងមួយនៅក្នុងសាម៉ារី» (UDB)។
ប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ
ឈ្មោះ «ព្រះគ្រិស្ត» សំដៅលើព្រះយេស៊ូ ព្រះមេស្ស៊ី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាប់ពួកគេថា ព្រះយេស៊ូជាព្រះមេស្ស៊ី» (សូមមើលៈ INVALID translate/figs-metonymy)
Acts 8:6-8
នៅពេលបណ្តាជនជាច្រើន
«នៅពេលមនុស្សជាច្រើននៅទីក្រុងសាម៉ារី» ទីកន្លែងបានប្រាប់ពីមុនរួចហើយ។ (សូមមើលៈ ៨:៤)
ពួកគេបានយកចិត្តទុកដាក់ស្តាប់
ហេតុផលដែលប្រជាជានយកចិត្តទុកដាក់ស្តាប់ដោយសារលោកភីលីបបានប្រោសមនុស្សឲ្យជា។
មានវិញ្ញាណអាក្រក់ចេញពីមនុស្សដែលវាបានចូល ដោយស្រែកឮជាខ្លាំង
«វិញ្ញាណអាក្រក់ស្រែកឡើងជាខ្លាំង នៅពេលពួកវាចេញពីមនុស្សជាច្រើន ដែលពួកវាបានចូល»។
មានអំណរសប្បាយជាខ្លាំងនៅក្នុងក្រុងនោះ
ឃ្លា «ទីក្រុងនោះ» សំដៅលើមនុស្សដែលមានអំណរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ មនុស្សនៅទីក្រុងនោះ មានអំណរ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 8:9-11
ព័ត៌មានទូទៅ
មានការណែនាំលោកស៊ីម៉ូនមកក្នុងរឿងរបស់លោកភីលីព។ ខ ៩-១១ គឺជាប្រវត្តិអំពីលោកស៊ីម៉ូន និងអស់អ្នកដែលនៅក្នុងចំណោមសាសន៍សាម៉ារី។ (សូមមើលៈ INVALID translate/writing-background)
ប៉ុន្តែ មានបុរសម្នាក់... ឈ្មោះស៊ីម៉ូន
នេះគឺជាការណែនាំមនុស្សថ្មីមកក្នុងសាច់រឿង។ ភាសារបស់អ្នកអាចប្រើពាក្យខុសគ្នា ក្នុងការណែនាំមនុស្សថ្មីមកក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
ទីក្រុង
«ទីក្រុងនៅក្នុងសាម៉ារី» (សូមមើលៈ ៨:៤)
សាសន៍សាម៉ារីទាំងអស់
នេះគឺជាការនិយាយបំផ្លើស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានសាសន៍សាម៉ារីជាច្រើននៅក្នុងទីក្រុង» (សូមមើលៈ INVALID translate/figs-hyperbole)។
ទាំងអ្នកតូចដល់អ្នកធំ
ឃ្លាទាំងពីរនេះ សំដៅលើមនុស្សគ្រប់គ្នា ពីអ្នកធំម្នាក់ ទៅអ្នកផ្សេងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនសំខាន់ថាពួកគេជានរណាឡើយ» (សូមមើលៈ INVALID translate/figs-merism)។
លោកនេះហើយជាអំណាចរបស់ព្រះជាម្ចាស់ ដែលហៅថាមហិមា
មនុស្សនិយាយថា លោកស៊ីម៉ូនជាអំណាចមកពីព្រះ ដែលពួកគេស្គាល់ថា «អំណាចមហិមា»
ហើយជាអំណាចរបស់ព្រះជាម្ចាស់ ដែលហៅថាមហិមា
អាចមាន័យបួនយ៉ាង ទី១) អំណាចដែលតំណាងឲ្យព្រះជាម្ចាស់។ ទី២) ព្រះជាម្ចាស់ ឬទី៣) មនុស្សដែលមានអំណាចខ្លាំងក្លា ឬទី៤) ជាទេវតា។ ពាក្យគេប្រើមិនច្បាស់ ការបកប្រែដែលល្អបំផុត គឺគ្រាន់តែប្រែថា «អំណាចដ៏មហិមារបស់ព្រះជាម្ចាស់» (UDB)។
Acts 8:12-13
ប្រយោគភ្ជាប់
ខគម្ពីរទាំងនេះបានផ្តល់ព័ត៌មានអំពីលោកស៊ីម៉ូន និងសាសន៍សាម៉ារីមួយចំនួនដែលបានចូលមកជឿលើព្រះយេស៊ូ។
ទទួលពិធីជ្រមុជទឹក
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកភីលីពបានធ្វើពិធីជ្រមុជទឹកឲ្យគេ»។ (សូមមើលៈ INVALID translate/figs-activepassive)
លោកស៊ីម៉ូនខ្លួនឯងក៏បានជឿដែរ
ពាក្យ «ខ្លួនឯង» នៅទីនេះ ប្រើដើម្បីបញ្ជាក់ថា លោកស៊ីម៉ូនបានជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកស៊ីម៉ូនក៏ជាម្នាក់នៃអស់អ្នកដេលបានជឿដែរ» (សូមមើលៈ INVALID translate/figs-rpronouns)។
លោកបានទទួលពិធីជ្រមុជទឹក
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកភីលីពបានជ្រមុជទឹកឲ្យលោកស៊ីម៉ូន» (សូមមើលៈ INVALID translate/figs-activepassive)
គាត់បានឃើញទីសម្គាល់
ឃ្លានេះចាប់ផ្តើមដោយប្រយោគមួយថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលគាត់ឃើញ»
ពេលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យធំៗដែលកើតឡើង គាត់បានការភ្ញាក់ផ្អើលជាខ្លាំង
«លោកស៊ីម៉ូនភ្ញាក់ផ្អើលជាខ្លាំង ពេលគាត់ឃើញលោកភីលីពធ្វើការទីសម្គាល់ និងការអស្ចារ្យធំៗជាច្រើន» (សូមមើលៈ INVALID translate/figs-activepassive)។
Acts 8:14-17
ប្រយោគភ្ជាប់
លោកលូកាបន្តរឿងថ្មី ជាមួយនឹងអ្វីដែលបានកើតឡើងនៅស្រុកសាម៉ារី។
ឥឡូវនេះ នៅពេលពួកសាវកនៅក្រុងយេរូសាឡិមបានឮ
នៅក្នុងផ្នែកនេះ បានចាប់ផ្តើមរឿងថ្មីអំពីសាសន៍សាម៉ារីបានទទួលជឿ។ (សូមមើលៈ INVALID translate/writing-newevent)
សាម៉ារី
ឃ្លានេះ សំដៅលើមនុស្សជាច្រើនដែលបានជឿ នៅក្នុងស្រុកសាម៉ារី។ (សូមមើលៈ INVALID translate/figs-synecdoche)
បានទទួល
«បានជឿ» ឬ «បានទទួលស្គាល់»
ពេលពួកគេបានចុះទៅដល់
«នៅពេលលោកពេត្រុស និងលោកយ៉ូហានបានចុះទៅ»
ចុះទៅ
ឃ្លាដែលប្រើនៅទីនេះ ដោយសារស្រុកសាម៉ារីមានកំពស់ទាបជាងក្រុងយេរូសាឡិម។
បានអធិស្ឋានឲ្យពួកគេ
«លោកពេត្រុស និងលោកយ៉ូហានបានអធិស្ឋានឲ្យពួកអ្នកជឿសាសន៍សាម៉ារី»។
ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
«ដើម្បីឲ្យពួកអ្នកជឿសាសន៍សាម៉ារីបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ»។
ពួកគេបានត្រឹមតែបានទទួលពិធីជ្រមុជទឹក
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកភីលីពគ្រាន់ជ្រមុជឲ្យពួកអ្នកជឿនៅស្រុកសាម៉ារីតែប៉ុណ្ណោះ» (សូមមើលៈ INVALID translate/figs-activepassive)។
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ
«ព្រះនាម» នៅទីនេះ សំដៅលើព្រះយេស៊ូ ដែលសាសន៍សាម៉ារីបានជឿ។ (សូមមើលៈ INVALID translate/figs-metonymy)
លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃលើពួគគេ
ពាក្យ «ពួកគេ» សំដៅលើ សាសន៍សាម៉ារី ដែលបានជឿលើព្រះបន្ទូលដែលលោកស្ទេផានបានប្រកាសដំណឹងល្អ។
បានដាក់ដៃលើពួកគេ
ជានិមិត្តរូបដែលបង្ហាញថា លោកពេត្រុស និងលោកយ៉ូហានចង់ឲ្យព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកអ្នកជឿ។ (សូមមើលៈ INVALID translate/translate-symaction)
Acts 8:18-19
ព្រះវិញ្ញាណត្រូវបានប្រទានមកអ្នកជឿដោយសារការដាក់ដៃលើរបស់ពួកសាវក
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសាវកបានប្រគល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដោយការដាក់ដៃរបស់ពួកគេលើបងប្អូន។ (សូមមើលៈ INVALID translate/figs-activepassive)
ដើម្បីឲ្យអ្នកណាដែលខ្ញុំដាក់ដៃលើ អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
«ដើម្បីឲ្យខ្ញុំអាចប្រគល់ព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកណាដែលខ្ញុំបានដាក់របស់ខ្ញុំលើគេ»។
Acts 8:20-23
ព័ត៌មានទូទៅ
ពាក្យ គាត់ របស់អ្នក អ្នក និងរបស់អ្នក សំដៅលើលោកស៊ីម៉ូន។
ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកទៅ
«ចូរឲ្យអ្នក និងប្រាក់របស់អ្នកត្រូវវិនាសទៅ» (UDB)
អំណោយទានរបស់ព្រះជាម្ចាស់
ឃ្លានេះ សំដៅលើលទ្ធភាពនៃការប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដោយការដាក់ដៃលើមនុស្សណាម្នាក់។
អ្នកគ្មានចំណែក ឬមិនអាចចូលរួមក្នុងកិច្ចការនេះឡើយ
ពាក្យ «ចំណែក» និង «រួមចំណែក» នៅទីនេះ មានន័យដូចគ្នា ហើយប្រើដើម្បីបញ្ជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនអាចចូលរួមក្នុងការងារនេះទេ» (សូមមើលៈ INVALID translate/figs-doublet)។
ចិត្តរបស់អ្នកមិនត្រឹមត្រូវ
ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើការគិតរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការគិតរបស់អ្នកមិនត្រឹមត្រូវទេ» (សូមមើលៈ INVALID translate/figs-idiom)
ចំពោះបំណងចិត្តរបស់អ្នក
«ដោយសារចង់ទិញសមត្ថភាពនៃការប្រគល់ព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដទៃ»។
គំនិតអាក្រក់
«ទាំងនេះគឺជាគំនិតអាក្រក់»
ដើម្បីឲ្យព្រះអង្គអត់ទោសឲ្យអ្នក
«ព្រះអង្គអាចនឹងអត់ទោស»
មានជាតិពុលនៃភាពជូរល្វីង
ពាក្យបៀបធៀបនេះមានន័យថា «មានចិត្តច្រណែនជាខ្លាំង» (សូមមើលៈ INVALID translate/figs-idiom)
នៅក្នុងចំណងនៃអំពើបាប
ពាក្យ «បាប» នៅទីនេះ ក្នុងន័យថាវាអាចទាញគាត់ឲ្យក្លាយជាអ្នកជាប់ចំណង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកទោសនៃអំពើបាប» ឬ «អាចធ្វើបានតែបាបប៉ុណ្ណោះ» (សូមមើលៈ INVALID translate/figs-metaphor)
Acts 8:24
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ សំដៅលើ លោកពេត្រុស និងលោកយ៉ូហាន។
កុំឲ្យអ្វីដែលលោកមានប្រសាសន៍បានកើតឡើងចំពោះខ្ញុំឡើយ
ឃ្លានេះស្ថិតនៅក្នុងដំណាក់មួយផ្សេងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការទាំងនេះ...សូមកុំឲ្យកើតឡើងចំពោះខ្ញុំឡើយ»។
ដើម្បីកុំឲ្យអ្វីដែលលោកមានប្រសាសន៍
ឃ្លានេះសំដៅលើការដែលលោកពេត្រុសស្ដីបន្ទោសអំពីប្រាក់របស់លោកស៊ីម៉ូន នឹងត្រូវវិនាសតាមគាត់ដែរ។
Acts 8:25
ប្រយោគភ្ជាប់
រឿងនេះទាក់ទងជាមួយនឹងសាច់រឿងរបស់លោកស៊ីម៉ូន និងសាសន៍សាម៉ារី។
ធ្វើបន្ទាល់
លោកពេត្រុស និងលោកយ៉ូហានប្រាប់ពីអ្វីដែលពួកគេបានស្គាល់ព្រះយេស៊ូដោយផ្ទាល់ដល់សាសន៍សាម៉ារី។
ថ្លែងព្រះបន្ទូលរបស់ព្រះអម្ចាស់
លោកពេត្រុស និងលោកយ៉ូហាន ពន្យល់ព្រះបន្ទូលរបស់ព្រះយេស៊ូដល់សាសន៍សាម៉ារី។
វិលត្រឡប់ទៅ
ឃ្លានេះ អាចជាប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅតាមផ្លូវ» ឬ «នៅពេលពួកគេទៅ»
ក្នុងភូមិនានារបស់ សាសន៍សាម៉ារី
«ភូមិនានា» នៅទីនេះ សំដៅលើមនុស្សដែលរស់នៅក្នុងភូមិនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅកាន់ប្រជាជនដែលរស់នៅតាមភូមិនានានៅក្នុងស្រុកសាម៉ារី» (សូមមើលៈ INVALID translate/figs-synecdoche)
Acts 8:26-28
ប្រយោគភ្ជាប់
នៅទីនេះចាប់ផ្តើមនិយាយផ្នែកមួយទៀតដែលលោកភីលីព និងបុរសដែលមកពីអេត្យូពី។
ព័ត៌មានទូទៅ
នៅក្នុងខ ២៧ បានផ្តល់ព័ត៌មានពីប្រវត្តិរបស់បុរសដែលមកពីស្រុកអេត្យូពី។ (សូមមើលៈ INVALID translate/writing-background)
ឥឡូវនេះ
ដើម្បីបង្កើតដំណើរផ្លាស់ប្ដូរនៃសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
សូមក្រោកឡើង ហើយធ្វើដំណើរឆ្ពោះទៅ
កិរិយាទាំងនេះ ធ្វើការជាមួយគ្នា ដើម្បីបញ្ជាក់ថា លោករួចរាល់ក្នុងការចាប់ផ្តើមចេញដំណើរ ដែលនឹងចំណាយពេលមួយរយៈ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រួចរាល់ក្នុងការធ្វើដំណើរ»។
តាមផ្លូវចុះពីក្រុងយេរូសាឡិមទៅក្រុងកាសា
ឃ្លា «ចុះពី» ប្រើនៅទីនេះ ដោយសារក្រុងយេរូសាឡិមខ្ពស់ជាក្រុងកាសា។
ផ្លូវនេះស្ងាត់ណាស់
អ្នកប្រាជ្ញភាគច្រើនជឿថា លោកលូកាបន្ថែមនៅត្រង់នេះ ដើម្បីពណ៌នាតំបន់ដែលលោកភីលីពធ្វើដំណើរ។ (សូមមើលៈ INVALID translate/writing-background)
មើល៍
ពាក្យ «មើល៍» នៅទីនេះ រំលឹកយើងពីមនុស្សថ្មីម្នាក់នៅក្នុងសាច់រឿងនេះ។ នៅក្នុងភាសារបស់អ្នក អ្នកអាចរបៀបក្នុងការប្រើពាក្យនេះ។ (សូមមើលៈ INVALID translate/writing-participants)
មនុស្សកម្រៀវ
ការបញ្ជាក់ «មនុស្សកម្រៀវ» នៅទីនេះ គឺនិយាយអំពីជនជាតិអេត្យូពីដែលមានឋានៈខ្ពស់នៅក្នុងរដ្ឋាភិបាល មិនមែនលក្ខណៈនៃភេទផ្ទុយគ្នាឡើយ។
មហាក្សត្រិយានី
នេះគឺជាបរមងារសម្រាប់ម្ចាស់ក្សត្រីអេត្យូពី។ វាប្រហែលនឹងរាជឱង្ការរបស់ព្រះបាទផារោន ប្រើសម្រាប់ស្តេចនៅអេស៊ីប។ (សូមមើលៈ INVALID translate/translate-names)
លោកបានមកក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំព្រះជាម្ចាស់
នេះបង្ហាញថាគាត់ជាសាសន៍ដទៃ ដែលជឿលើព្រះជាម្ចាស់ ហើយបានមកថ្វាយបង្គំព្រះនៅព្រះវិហាររបស់ជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានមកថ្វាយបង្គំនៅព្រះវិហារក្រុងយេរូសាឡិម»។ (សូមមើលៈ INVALID translate/figs-explicit)
រទេះសេះ
អាចជា «រទេះមានកង់បួន» ឬ «រទេះសេះកង់បួន» ស៊ីចង្វាក់នៅក្នុងបរិបទនេះ។ រទេះសេះជាទូទៅនិយាយប្រៀបដូចជាយាន្តយន្តសម្រាប់ធ្វើសង្គ្រាម មិនមែនជារថយន្តសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយទេ។ ហើយមនុស្សឈរបរវានៅលើរទេះសេះនោះ។
ព្រមទាំងអានគម្ពីរព្យាការីអេសាយផង
នេះគឺជាកណ្ឌគម្ពីរអេសាយ នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពុងអានចេញពីកណ្ឌគម្ពីរព្យាការីអេសាយ»។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 8:29-31
ចូលទៅជិតរទេះសេះ
លោកភីលីពយល់ថា គាត់ត្រូវទៅឈរនៅជិតអ្នកដែលជិះរទេះសេះនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅរួមដំណើរជាមួយអ្នកនោះនៅលើរទេះសេះ»។ (សូមមើលៈ INVALID translate/figs-metonymy)
តើលោកយល់អ្វីដែលលោកកំពុងតែអាននេះទេ?
ជនជាតិអេត្យូពីជាមនុស្សឆ្លាត ហើយអាចអាន ប៉ុន្តែ ខ្វះការយល់ដីខាងវិញ្ញាណ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើលោកយល់អត្ថន័យដែលលោកបានអានទេ?»
តើខ្ញុំអាចយល់ដូចម្តេចបាន ទាល់តែមាននរណាម្នាក់ណែនាំខ្ញុំ?
សំណួរនេះត្រូវបានសួរដើម្បីបញ្ជាក់ថា គាត់មិនយល់ទេ ទាល់តែមានអ្នកជួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនអាចយល់បានទេ ទាល់តែមាននរណាម្នាក់ណែនាំខ្ញុំ» (សូមមើលៈ INVALID translate/figs-rquestion)
លោកក៏សូមឲ្យលោកភីលីពឡើងជិះរទេះសេះ...អង្គុយជាមួយគាត់
ឃ្លានៅទីនេះ បញ្ជាក់ថា លោកភីលីពយល់ព្រមធ្វើដំណើរជាមួយលោក ដើម្បីពន្យល់ពីបទគម្ពីរ។ (សូមមើលៈ INVALID translate/figs-explicit)
Acts 8:32-33
ព័ត៌មានទូទៅ
អត្ថបទគម្ពីរនេះ ដកស្រង់ចេញពីកណ្ឌគម្ពីរអេសាយ។
ព័ត៌មានទូទៅ
ពាក្យ «លោក» និង «របស់លោក» នៅទីនេះ សំដៅលើព្រះមេស្ស៊ី។
ដូចជាចៀមដែលគេនាំទៅសម្លាប់ និងដូចជាកូនចៀមដែលស្ងៀមនៅមុខអ្នកកាត់រោមដែរ
អ្នកកាត់រោមគឺជាមនុស្សដែលកាត់រោមរបស់ចៀម ដើម្បីយកទៅប្រើ។
នៅពេលគេបន្ទាបបន្ថោកលោក គេមិនបានរកយុត្តិធម៌ជូនលោកទេ។
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកត្រូវគេបន្ទាបបន្ថោក ហើយពួកគេមិនបានកាត់ក្តីឲ្យលោកដោយសុចរិតទេ» (សូមមើលៈ INVALID translate/figs-activepassive)។
តើនរណាអាចតំណាលអំពីពូជពង្សរបស់លោកបាន?
សំណួរនេះប្រើដើម្បីបញ្ជាក់ថា លោកគ្មានពូជពង្សទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាអាចនិយាយទៅកាន់ពូជពង្សរបស់លោកឡើយ ដ្បិត គ្មាននរណាសោឡើយ» (សូមមើលៈ INVALID translate/figs-rquestion)។
ជីវិតរបស់លោកបានដកចេញពីផែនដីហើយ
នេះសំដៅលើការសុគតរបស់លោក។ ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេសម្លាប់លោក» ឬ «គេនឹងយកជីវិតលោកពីផែនដីទៅ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 8:34-35
សូមប្រាប់ខ្ញុំផង
«សូមមេត្តាប្រាប់ខ្ញុំផង»
ពីខ្លួនលោកផ្ទាល់ ឬពីអ្នកណាម្នាក់ផ្សេងទៀត
នេះអាចជាប្រយោជន៍ដល់អ្នកស្តាប់របស់អ្នកក្នុងបន្ថែមពណ៌មានដែលបានបាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើនេះ ព្យាការីនិយាយពីខ្លួនគាត់ ឬគាត់និយាយពីមនុស្សផ្សេងទៀត» (សូមមើលៈ INVALID translate/figs-ellipsis)
នៅក្នុងអេសាយ
ឃ្លានេះសំដៅលើការសរសេររបស់កណ្ឌគម្ពីរអេសាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងសំណេររបស់លោកអេសាយ» (សូមមើលៈ INVALID translate/figs-metonymy)។
ប្រកាស់ពីដំណឹងល្អព្រះយេស៊ូដល់លោក
«ដើម្បីបង្រៀនពីដំណឹងល្អអំពីព្រះយេស៊ូដល់មនុស្សកម្រៀវនោះ»។
Acts 8:36-38
ពួកគេធ្វើដំណើរតាមផ្លូវ
«ពួកគេបានបន្តដំណើរតាមផ្លូវនោះ»
កន្លែងមួយមានទឹក
«ទឹក» ជាគឺអូរ ឬជាថ្លុកទឹក ឬជាស្ទឹងធំមួយ។ យើងមិនដឹងថាវាជ្រៅល្មមឲ្យពួកគេអាចចុះងូតទឹកនោះទេ។ ចូរជ្រើសរើសពាក្យដែលត្រូវជាមួយនឹងភាសារបស់អ្នក។
តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹកបាន?
អ្នកកម្រៀវប្រើសំណួរនេះ ជាវិធីក្នុងការសួរលោកភីលីព ដើម្បីសុំឲ្យគាត់ជ្រមុជទឹកឲ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមអនុញ្ញាតឲ្យខ្ញុំជ្រមុជទឹកផង» (សូមមើលៈ INVALID translate/figs-rquestion)
បានបញ្ជារទេះសេះឲ្យឈប់
«ប្រាប់អ្នកបររទេះសេះឲ្យឈប់»
Acts 8:39-40
ប្រយោគភ្ជាប់
នេះគឺជាចំណុចបញ្ចប់សាច់រឿងអំពីលោកភីលីព និងបុរសម្នាក់ដែលមកពីស្រុកអេត្យូពីហើយ។ សាច់រឿងរបស់លោកភីលីពបញ្ចប់នៅក្រុងសេសារា។
មនុស្សកម្រៀវក៏លែងឃើញលោកទៀត
«អ្នកកម្រៀវលែងឃើញលោកភីលីពទៀត»
លោកភីលីពបានបង្ហាញខ្លួននៅឯក្រុងអាសូតវិញ
មិនមានការបញ្ជាក់ថា លោកភីលីពធ្វើដំណើរបន្ទាប់ពីជ្រមុជទឹកឲ្យសាសន៍អេត្យូពីហើយ និងទៅក្រុងអាសូត។ គាត់គ្រាន់តែបង្ហាញខ្លួននៅតាមផ្លូវទៅកាសា និងបង្ហាញខ្លួនម្តងទៀតនៅក្រុងអាសូត។
តំបន់នោះ
ឃ្លានេះ សំដៅលើតំបន់ដែលនៅជុំវិញក្រុងអាសូត។
គ្រប់ទីក្រុងទាំងអស់
«ទៅគ្រប់ទីក្រុងទាំងអស់នៅក្នុងតំបន់នោះ»។
Acts 9
Acts 9:1-2
ប្រយោគភ្ជាប់
សាច់រឿងបានប្តូរមករកលោកសូល ហើយនិងសេចក្តីសង្គ្រោះរបស់លោកវិញ។
ព័ត៌មានទូទៅ
នៅក្នុងខទាំងនេះ ផ្តល់ព័ត៌មានពីប្រវត្តិដែលប្រាប់ពីយើងពីអ្វីដែលលោកប៉ូលបានធ្វើតាំងពីគាត់បានចោលលោកស្ទេផាននឹងដុំថ្ម។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
ពាក្យ «លោក» សំដៅលើមហាបូជាចារ្យ និង «លោក» នេះ សំដៅលើលោកសូល។
រហូតដល់សម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ទៀតផង
ពាក្យ «សម្លាប់» អាចបកប្រែជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅតែនិយាយគំរាមកំហែង រហូតដល់សម្លាប់ពួកសិស្សផង»។ (សូមមើលៈ INVALID translate/figs-abstractnouns)
ចូលទៅក្នុងសាលាប្រជុំ
ឃ្លានេះ សំដៅលើមនុស្សនៅក្នុងសាលាប្រជុំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីចាប់មនុស្សនៅក្នុងសាលាប្រជុំ» ឬ «ដើម្បីចាប់អ្នកដឹកនាំនៅក្នុងសាលាប្រជុំ» (សូមមើលៈ INVALID translate/figs-metonymy)។
ដើម្បីរកឃើញអ្នកខ្លះនៅទីនោះ
«ពេលលោកឃើញនរណាម្នាក់» ឬ «ប្រសិនបើលោកឃើញនរណាម្នាក់»
ដែលដើរតាមផ្លូវរបស់ព្រះអម្ចាស់
«ដែលដើរតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូគ្រិស្ត»។
ផ្លូវ
ពាក្យនេះ លេចឡើង ជាងារសម្រាប់គ្រិស្តបរិសទនៅសម័យនោះ។
គាត់នឹងចាប់ចងពួកគេនាំយកមកក្រុងយេរូសាឡិម
«លោកនឹងចាប់ពួកគេទៅដាក់គុកនៅក្រុងយេរូសាឡិម»។ គោលបំណងលោកប៉ូល អាចច្បាស់ថែមទៀតដោយបន្ថែម «ដើម្បីឲ្យអ្នកដឹកនាំជនជាតិយូដាអាចកាត់ក្តី ហើយដាក់ទោសពួកគេ» (UDB) (សូមមើលៈ INVALID translate/figs-explicit)។
Acts 9:3-4
ប្រយោគភ្ជាប់
បន្ទាប់ពី មហាបូជាចារ្យប្រគល់សំបុត្រដល់លោកសូល លោកសូលបានចេញទៅក្រុងដាម៉ាស។
ពេលគាត់ចូលទៅជិតក្រុងដាម៉ាស
លោកសូលបានចេញពីក្រុងយេរូសាឡិម ហើយឥឡូវនេះគាត់បានធ្វើដំណើរទៅក្រុងដាម៉ាស។
រំពេចនោះ
ឃ្លានេះបញ្ជាក់ថា ជាចំណុចផ្លាស់ប្តូរនៅក្នុងសាច់រឿង ដើម្បីបង្ហាញពីអ្វីដែលបានកើតឡើងផ្សេងទៀត (សូមមើលៈ INVALID translate/writing-newevent)។
មានពន្លឺមួយចាំងមកជុំវិញលោក ពីស្ថានសួគ៌មក
«ពន្លឺមួយពីស្ថានសួគ៌បានចាំងនៅជុំវិញគាត់»។
ពីស្ថានសួគ៌មក
មានន័យពីរ ទី១) ស្ថានសួគ៌ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ ឬទី២) ជាមេឃ។ ន័យទីមួយគឺល្អជាង។ សូមប្រើន័យនេះ ប្រសិនបើភាសារបស់អ្នកមានពាក្យដោយឡែកទៀត។
លោកក៏ដួលនៅលើដី
អាចមានន័យបីយ៉ាង ទី១) «លោកសូលផ្តូលខ្លួនឯងទៅនឹងដី» ឬទី២) «ពន្លឺបានធ្វើឲ្យគាត់ដួលទៅដី» ឬទី៣) «លោកសូលដួលទៅដីដោយសារដួលសន្លប់»។ លោកសូលមិនបានដួលដោយចៃដន្យទេ។
ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?
នេះជាសំណួរដែលមិនទាមទារចម្លើយ ដើម្បីនិយាយដាស់តឿនដល់លោកសូល។ នៅក្នុងភាសាខ្លះ ប្រើប្រយោគសាមញ្ញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើអ្នកបៀតបៀនខ្ញុំ!» ឬ ជាការបង្គាប់។ របៀបបកប្រែខ្លះទៀតថាៈ «ឈប់បៀតបៀនខ្ញុំទៅ!» (សូមមើលៈ INVALID translate/figs-rquestion)
Acts 9:5-7
ប្រយោគភ្ជាប់
គ្រប់ទាំងពាក្យដែលនិយាយថា «អ្នក» នៅទីនេះ ជាឯកវចនៈ
លោកម្ចាស់អើយ! តើលោកជានរណា?
លោកសូលមិនទទួលស្គាល់ថា ព្រះយេស៊ូជាព្រះអម្ចាស់ទេ។ លោកប្រើងារនេះដោយសារលោកយល់ថា លោកនិយាយជាមួយនរណាម្នាក់ដែលមានអំណាចខាងវិញ្ញាណ។
ប៉ុន្តែ ចូរក្រោកឡើង ចូលទៅក្នុងទីក្រុង
«ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងដាម៉ាសទៅ»
គេនឹងប្រាប់អ្នកថា
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមានគេប្រាប់អ្នក» (សូមមើលៈ INVALID translate/figs-activepassive)
ឮសម្លេង ប៉ុន្តែ គ្មានឃើញមាននរណាឡើយ
«ពួកគេឮសម្លេង ប៉ុន្តែ ពួកគេមិនឃើញនរណាម្នាក់ឡើយ»។
ប៉ុន្តែ គ្មានឃើញមាននរណាឡើយ
«ប៉ុន្តែ មិនឃើញនរណាម្នាក់ឡើយ»។ មានតែលោកសូលទេដែលមានបទពិសោធន៍ជាមួយពន្លឺនោះ។
Acts 9:8-9
ពេលលោកបើកភ្នែករបស់លោក
ឃ្លានេះបញ្ជាក់ថា លោកបានបិទភ្នែករបស់លោក ដោយសារពន្លឺភ្លឺខ្លាំងពេក។ (សូមមើលៈ INVALID translate/figs-explicit)
លោកមើលអ្វីមិនឃើញសោះ
«លោកមិនអាចមើលអ្វីឃើញទេ»។ លោកសូលខ្វាក់ភ្នែក។
មិនអាចមើលឃើញ
«បានខ្វាក់ភ្នែក» ឬ «មិនអាចមើលអ្វីឃើញទេ» (UDB)
លោកក៏មិនបានហូបបាយ ឬក៏ពិសាទឹកដែរ
នេះមិនមែនជាស្ថានភាពនៃការមិនផឹកឬមិនហូប នៅក្នុងទម្រង់ជាការថ្វាយបង្គំព្រះឡើយ ឬ លោកមិនបានទូលអង្វរអ្វីដែរ ព្រោះលោកតានតឹងខ្លាំងពេក ពីហេតុការណ៍ដែលលោកបានជួប។ ជាការល្អ បើយើងមិនបញ្ជាក់ពីហេតុផល។
Acts 9:10-12
ព័ត៌មានទូទៅ
សាច់រឿងរបស់លោកសូលនៅតែបន្តប៉ុន្តែ លោកលូកាបានណែនាំបុរសម្នាក់ទៀតឈ្មោះលោកអាណាណាស។ នេះមិនមែនជាអាណណាសដែលស្លាប់នៅក្នុងកិច្ចការ ៥:៣ ទេ។ អ្នកអាចប្រែវាដូចអ្នកប្រែនៅក្នុងកិច្ចការ ៥:៣ដែរ។ (សូមមើលៈ INVALID translate/translate-names)
ព័ត៌មានទូទៅ
នៅទីនេះ ទោះបីលោកយូដាសបាននិយាយលើសពីម្នាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី នៅទីនេះនិយាយតែលោកយូដាតែមួយទេ។
ឥឡូវនេះ មានសិស្សម្នាក់
ឃ្លានេះកំពុងណែនាំលោកអាណាណាស ជាតួអង្គមួយថ្មី។ (សូមមើលៈ INVALID translate/writing-participants)
គាត់ទូលតបថា
«លោកអាណាណាសទូលតបថា»
ចូរក្រោកឡើង ហើយទៅតាមផ្លូវមួយឈ្មោះ ផ្លូវត្រង់
«ទៅតាមផ្លូវត្រង់» (UDB)
ផ្ទះយូដាស
លោកយូដាសនេះ មិនជាសិស្សដែលក្បត់ព្រះយេស៊ូទេ។ លោកយូដាសនេះជាម្ចាស់ផ្ទះនៅក្នុងក្រុងដាម៉ាស ជាកន្លែងដែលលោកប៉ូលស្នាក់នៅ។
បុរសម្នាក់មកពីស្រុកតើសុស ឈ្មោះសូល
«មានបុរសម្នាក់មកពីក្រុងតើសុស ឈ្មោះសូល» ឬ «លោកសូល អ្នកក្រុងតើសុុស»
ចូលមកដាក់ដៃលើលោក
នេះគឺជានិមិត្តរូបនៃការឲ្យពរខាងវិញ្ញាណដល់លោកសូល។ (សូមមើលៈ INVALID translate/translate-symaction)
លោកមើលឃើញឡើងវិញ
«អាចមើលឃើញសារជាថ្មី»
Acts 9:13-16
ប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ
«ប្រជារាស្ត្រដ៏វិសុទ្ធ» នៅទីនេះ សំដៅលើគ្រិស្តបរិស័ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនៅក្នុងក្រុងយេរូសាឡិម ដែលជឿលើព្រះអង្គ» (UDB)។
បានទទួលសិទ្ធិអំណាច...ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គនៅទីនេះ
ឃ្លានេះបង្ហាញ ពីសិទ្ធិអំណាចដែលលោកសូលទទួលបានមានដែនកំណត់ចំពោះជនជាតិយូដានៅត្រង់ចំណុចនេះ។ (សូមមើលៈ INVALID translate/figs-explicit)
អង្វររកព្រះនាមព្រះអង្គ
ពាក្យ «ព្រះនាមព្រះអង្គ» នៅទីនេះ សំដៅលើព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-metonymy)
លោកគឺជាភាជនៈដែលខ្ញុំបានជ្រើសរើស
«ជាភាជនៈដែលបានជ្រើសរើស» សំដៅលើអ្វីមួយដែលបានញែកដោយឡែកសម្រាប់ការបម្រើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានជ្រើសរើសគាត់ដើម្បីបម្រើយើង» (សូមមើលៈ INVALID translate/figs-metonymy)។
នាំឈ្មោះខ្ញុំ
ឃ្លានេះសម្រាប់បញ្ជាក់ ឬនិយាយពីព្រះនាមព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីឲ្យគាត់អាចនិយាយពីខ្ញុំ» (UDB) (សូមមើលៈ INVALID translate/figs-metonymy)។
ដោយព្រោះតែឈ្មោះរបស់ខ្ញុំ
ឃ្លាមួយនេះមានន័យថា «សម្រាប់ប្រាប់មនុស្សអំពីខ្ញុំ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 9:17-19
ប្រយោគភ្ជាប់
លោកអាណាណាសបានទៅផ្ទះដែលលោកសូលស្នាក់នៅ។ បន្ទាប់មក លោកសូលបានជា សាច់រឿងបានប្តូរពីលោកអាណាណាសមកលោកសូលវិញ។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ ជាឯកវចនៈ និងសំដៅលើលោកសូល។ (សូមមើលៈ formsofyou-singular)
ដូច្នេះ លោកអាណាណាសបានចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ
វាអាចជួយបានច្រើនក្នុងការនិយាយថា លោកអាណាណាសទៅផ្ទះ មុនពេលគាត់ចូលទៅក្នុងផ្ទះនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ លោកអាណាណាសបានចេញទៅ ហើយបន្ទាប់មកបានឃើញផ្ទះដែលលោកសូលស្នាក់នៅនោះ លោកក៏ចូលទៅ» (UDB)។
ដាក់ដៃរបស់លោកលើលោក
លោកអាណាណាសបានដាក់ដៃលើលោកសូល។ នេះជានិមិត្តរូបនៃការឲ្យពរដល់លោកសូល។ (សូមមើលៈ INVALID translate/translate-symaction)
ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញជាថ្មី ហើយបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធក្នុងបង» (សូមមើលៈ INVALID translate/figs-activepassive)។
មានអ្វីមួយដូចស្រកាត្រី
«អ្វីមួយដែលលេចមកដូចជាស្រកាត្រី»
លោកក៏មើលឃើញឡើងវិញ
«លោកអាចមើលឃើញវិញម្តងទៀត»
លោកបានក្រោកឡើង ហើយបានទទួលពិធីជ្រមុជទឹក
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានក្រោកឡើង ហើយលោកអាណាណាសបានជ្រមុជទឹកឲ្យគាត់» (សូមមើលៈ INVALID translate/figs-activepassive)
Acts 9:20-22
ព័ត៌មានទូទៅ
នៅទីនេះមានពាក្យ «គាត់» លើកទីពីរ សំដៅលើព្រះយេស៊ូ បុត្ររបស់ព្រះជាម្ចាស់។ ហើយពាក្យ «គាត់» ទីមួយ និងផ្សេងទៀតសំដៅលើលោកសូល។
បុត្រារបស់ព្រះជាម្ចាស់
នេះគឺជាងារយ៉ាងសំខាន់សម្រាប់ព្រះយេស៊ូ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
អស់អ្នកដែលបានឮលោក
ឃ្លានេះ ទិដ្ឋភាពជាក់ស្ដែងគឺ «មនុស្សជាច្រើនបានឮ»។ ប្រសិនបើ អ្នកពន្យល់បំផ្លើសផ្សេងទៀត ដូច្នេះ ចូរប្រើតាមទម្រង់របស់អ្នកចុះ។ (សូមមើលៈ INVALID translate/figs-hyperbole)
តើមិនមែនជាលោកនេះទេឬដែលបានបំផ្លាញ អស់អ្នកដែលនៅក្រុងយេរូសាឡិម ដែលអង្វររកព្រះនាមយេស៊ូនោះ
ឃ្លាប្រៀបធៀប និងសំណួរអវិជ្ជាមាននេះ បញ្ជាក់ថា លោកសូលគឺជាមនុស្សដែលបៀតបៀនពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាអ្នកដែលបំផ្លាញបងប្អូននៅក្នុងយេរូសាឡិម ដែលអង្វររកព្រះនាមព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះនាមយេស៊ូនោះ
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាមរបស់ព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
លោកបានផ្ចាញ់ផ្ចាល់ក្នុងចំណោមសាសន៍យូដា
ពួកគេក្ដៅក្រហាយនៅក្នុងន័យថា ពួកគេមិនអាចរកអ្វីមកឆ្លើយបដិសេធជម្លោះរបស់លោកសូល ដែលថាព្រះយេស៊ូគឺជាព្រះគ្រិស្ត។
Acts 9:23-25
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅក្នុងវគ្គនេះ សំដៅលើលោកសូល។
ជនជាតិយូដា
ឃ្លានេះ សំដៅលើអ្នកដឹកនាំរបស់ជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំសាសន៍យូដា» (UDB)។ (សូមមើលៈ INVALID translate/figs-synecdoche)
ប៉ុន្តែ ផែនការរបស់ពួកគេ បានដឹងដល់លោកសូល
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ មានមនុស្សមកប្រាប់ពីផែនការរបស់ពួកគេដល់លោកសូល» ឬ «ប៉ុន្តែ លោកសូលបានដឹងអំពីផែនការរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive)
ពួកគេបានឃ្លាំមើលនៅទ្វារក្រុង
ទីក្រុងនេះមានជញ្ជាំងព័ទ្ធជុំវិញ។ ជាទូលទៅមនុស្សអាចចេញចូលទីក្រុងបានតាមទ្វារនេះ។
ពួកសិស្សរបស់លោក
មនុស្សដែលជឿនៅព្រះបន្ទូលដែលលោកសូលប្រកាសអំពីព្រះយេស៊ូ ហើយដើរតាមសេចក្តីបង្រៀនរបស់លោក។
បានដាក់លោកក្នុងជាលមួយ សម្រូតលោកចុះតាមកំពែងក្រុង
«ប្រើខ្សែសម្រូតលោកដោយដាក់នៅក្នុងជាលមួយយ៉ាងធំ ចុះតាមជញ្ជាំង» (UDB)
Acts 9:26-27
ព័ត៌មានទូទៅ
ពាក្យ «គាត់» និង «របស់គាត់» នៅទីនេះ សំដៅលើលោកសូលទាំងអស់ ប៉ុន្តែ មានតែមួយទេ ដែលមិននិយាយពីលោក។ «ហើយពាក្យ «គាត់» ប្រាប់ពួកគេយ៉ាងណានោះ» ក្នុងខ ២៧ សំដៅលើលោកបារណាបាស។
តែពួកគេទាំងអស់គ្នាខ្លាចលោក
«ពួកគេទាំងអស់គ្នា» គឺនិយាយបំផ្លើស ដ្បិត តាមពិតពួកគេជាច្រើន ឬភាគច្រើន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេស្ទើរតែទាំងអស់» (UDB) (សូមមើលៈ INVALID translate/figs-hyperbole)។
ប្រកាសដោយចិត្តក្លាហាននៅក្រុងដាម៉ាសផង ក្នុងព្រះនាមព្រះយេស៊ូ
ការនិយាយថាប្រកាស ឬបង្រៀនពីដំណឹងល្អអំពីព្រះយេស៊ូគ្រិស្តដោយគ្មានការភ័យខ្លាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេប្រកាសពីព្រះបន្ទូលអំពីព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 9:28-30
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកយូដា និងមនុស្សដែលបានប្តូរសាសនាមកកាន់សាសាន៍យូដាវិញ។
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ
ពាក្យ «ព្រះនាម» គឺជាន័យប្រៀបធៀបសម្រាប់ដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត។ (សូមមើលៈ INVALID translate/figs-metonymy)
បានជជែកវែកញែកជាមួយសាសន៍យូដាដែលនិយាយភាសាក្រិក
លោកសូលព្យាយាមជជែកវែកញែកជាមួយជនជាតិយូដាដែលនិយាយភាសាក្រិក។
ពួកបងប្អូន
ពាក្យ «ពួកបងប្អូន» សំដៅលើពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម។
នាំលោកចុះទៅក្រុងសេសារា
ឃ្លា «នាំលោកចុះ» ប្រើនៅទីនេះ ដោសសារសេសារាមានកម្ពស់ទាបជាងក្រុងយេរូសាឡិម។
បានបញ្ជូនលោកទៅក្រុងតើសុស
សេសារាជាកំពង់ផែ។ ពួកគេប្រហែលជាជូនដំណើរលោកសូលទៅក្រុងតើសុស ធ្វើដំណើរតាមសំពៅ។ (សូមមើលៈ INVALID translate/figs-explicit)
Acts 9:31-32
ប្រយោគភ្ជាប់
នៅក្នុងខ ៣២ សាច់រឿងបានប្តូរពីលោកសូលទៅសាច់រឿងមួយថ្មី អំពីលោកពេត្រុសវិញ។
ព័ត៌មានទូទៅ
ខ ៣១ គឺជាប្រយោគដែលផ្តល់ដំណឹងពីការលូតលាស់ក្រុមជំនុំដើម។
ក្រុមជំនុំក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារីទាំងមូល
នេះគឺជាលើកទីមួយហើយដែលប្រើ «ក្រុមជំនុំ» ជាឯកវចនៈ សំដៅលើក្រុមជំនុំច្រើនកន្លែងជាក្រុមជំនុំមួយកន្លែង។ នៅទីនេះ សំដៅលើអ្នកជឿទាំងអស់នៅក្នុងក្រុមអ៊ីស្រាអែលទាំងមូល។
បានប្រកបដោយសេចក្ដីសុខសាន្ត
«រស់នៅដោយសុខសាន្ត» (UDB)។ នេះមានន័យថា ការបៀតបៀនដែលបានសម្លាប់លោកស្ទេផានត្រូវចប់ហើយ។
បានរឹងមាំឡើង
អ្នកដែលធ្វើឲ្យរឹងមាំ គឺព្រះជាម្ចាស់ ឬព្រះវិញ្ញាណដ៏វិសុទ្ធ។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ជួយឲ្យពួកគេរីកចម្រើន» ឬ «ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើឲ្យពួកគេរឹងមាំ» (សូមមើលៈ INVALID translate/figs-activepassive)។
ដើរដោយកោតខ្លាចព្រះអម្ចាស់
«បន្តគោរពកោតខ្លាចព្រះអម្ចាស់»
បានទទួលការលួងលោមចិត្តដោយព្រះវិញ្ញាណដ៏វិសុទ្ធផង
«ព្រះវិញ្ញាណដ៏វិសុទ្ធបានចម្រើនកម្លាំង និងលើកទឹកចិត្តពួកគេ»
គ្រានោះ
នៅក្នុងឃ្លានេះ ប្រើដើម្បីបង្ហាញពីផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
បានធ្វើដំណើរទៅតាមតំបន់គ្រប់ទីកន្លែង
នេះគឺជាពាក្យបំផ្លើសសម្រាប់លោកពេត្រុស ក្នុងការសួរសុខទុក្ខដល់ពួកអ្នកជឿពេញទាំងស្រុកយូដា កាលីឡេ និងសាម៉ារី។ (សូមមើលៈ INVALID translate/figs-hyperbole)
លោកក៏បានចុះទៅរក
ឃ្លា «ចុះ» ប្រើនៅទីនេះ ដោយសារក្រុងលីដាមានកម្ពស់ទាបជាងក្រុងផ្សេងៗទៀតដែលគាត់ធ្វើដំណើរទៅ។
ក្រុងលីដា
ក្រុងលីដាជាទីក្រុងមួយដែលមានទីតាំងមួយដែលនៅឆ្ងាយពីក្រុងយ៉ុបប៉េ ១៨គីឡូម៉ែត្រ។ ទីក្រុងនេះហៅថាទីក្រុងឡុតនៅក្នុងសម្ពន្ធមេត្រីចាស់ និងនៅក្នុងអ៊ីស្រាអែលបច្ចុប្បន្ន។
Acts 9:33-35
នៅទីនោះ លោកឃើញបុរសម្នាក់
លោកពេត្រុសបានបំណងចិត្តក្នុងការស្វែងរកជនពិការឡើយ ប៉ុន្តែ វាបានកើតឡើងចំពោះលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅទីនោះ លោកពេត្រុសបានជួបបុរសម្នាក់»។
បុរសម្នាក់ឈ្មោះអេណាស
នៅទីនេះ គឺជាការណែនាំតួអង្គថ្មីនៅក្នុងសាច់រឿងគឺលោកអេណាស។ (សូមមើលៈ INVALID translate/writing-participants)
ដែលឈឺដេកលើគ្រែ...គាត់ជាមនុស្សខ្វិន
នេះគឺជាប្រវត្តិរបស់លោកអេណាស។ (សូមមើលៈ INVALID translate/writing-background)
ខ្វិន
មិនអាចដើរបាន ប្រហែលជាមិនអាចធ្វើចលនានៅត្រង់ចង្កេះបាន។
រៀបចំគ្រែអ្នកចុះ
«បត់គ្រែរបស់អ្នកចុះ» (UDB)
មនុស្សគ្រប់គ្នាដែលរស់នៅ
នេះគឺជាពាក្យបំផ្លើស «មនុស្សជាច្រើនដែលរស់នៅ» (សូមមើលៈ INVALID translate/figs-hyperbole)
ក្រុងលីដា និងស្រុកសារ៉ូន
ក្រុងលីដា ស្ថិតនៅក្នុងតំបន់វាលទំនាបស្រុកសារ៉ូន។
ឃើញបុរសនោះ
វាអាចជួយបានច្រើនក្នុងការនិយាយថា ពួកគេបានឃើញថា គាត់បានជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេបានឃើញបុរសដែលលោកពេត្រុសបានប្រោសឲ្យជា»។
Acts 9:36-37
ប្រយោគភ្ជាប់
លោកលូកាបន្តសាច់រឿងជាមួយនឹងព្រឹត្តការណ៍មួយថ្មីអំពីលោកពេត្រុស។
ព័ត៌មានទូទៅ
នៅក្នុងខនេះបានផ្តល់ព័ត៌មានអំពីស្រីម្នាក់ឈ្មោះ តេប៊ីថា។ (សូមមើលៈ INVALID translate/writing-background)
ឥឡូវនេះ មាន
នេះគឺជាការណែនាំសាច់រឿងមួយថ្មី។ (សូមមើលៈ INVALID translate/writing-newevent)
ឈ្មោះតេប៊ីថា ភាសាក្រិកថា «ឌ័រកាស»
តេប៊ីថា គឺជាឈ្មោះរបស់នាងជាភាសាអារ៉ាម ហើយឌ័រកាស គឺជាឈ្មោះរបស់នាងជាភាសាក្រិក។ ទាំងពីរនេះមានន័យថាៈ «ក្តាន់ញី»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈ្មោះរបស់នាងជាភាសាក្រិកគឺ «ឌ័រកាស» (UDB) (សូមមើលៈ INVALID translate/translate-names)
តែងតែប្រព្រឹត្តអំពើល្អ
«បានធ្វើការល្អជាច្រើន»
នៅគ្រានោះ
ឃ្លានេះ សំដៅលើពេលដែលលោកពេត្រុសនៅក្នុងក្រុងយ៉ូបប៉េ។ អាចនិយាយបែបនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅគ្រានោះ ខណៈពេលដែលលោកពេត្រុសនៅជិត» (សូមមើលៈ INVALID translate/figs-explicit)
បានលាងសាកសពនាង
នេះគឺជាការលាងដើម្បីរៀបចំបញ្ចុះសព។
ពួកគេបាននាងនៅបន្ទប់ខាងលើ។
ពួកគេដាក់នៅបន្ទប់ខាងលើបណ្តោះអាសន្ន នៅក្នុងអំឡុងពេលធ្វើពិធីបុណ្យ។
Acts 9:38-39
ពួកគេបានចាត់បុរសពីរនាក់ឲ្យទៅរកលោក
«ពួកសិស្សបានចាត់មនុស្សពីរនាក់ទៅរកលោកពេត្រុស»។
ទៅបន្ទប់ខាងលើ
«ទៅបន្ទប់ជាន់លើ ជាកន្លែងដែលគេដាក់សពនាងឌ័រកាស» (UDB)
ពួកស្ត្រីមេម៉ាយទាំងឡាយ
អាចនិយាយពីពួកស្រី្តមេម៉ាយនៅក្នុងទីក្រុង ព្រោះទីក្រុងនោះមិនធំប៉ុន្មានទេ។
ស្រី្តមេម៉ាយ
ស្រ្តីដែលប្តីស្លាប់ ហើយពួកគេត្រូវការជំនួយ។
កាលនាងរស់នៅជាមួយពួកគេនៅឡើយ
«កាលនាងនៅរស់ នាងបាននៅជាមួយពួកសិស្ស» (UDB)
Acts 9:40-43
ប្រយោគភ្ជាប់
សាច់រឿងរបស់នាងតេប៊ីថាបានចប់នៅក្នុងខ ៤២។ ខ ៤៣ ប្រាប់យើងអំពីអ្វីដែលបានកើតឡើងជាមួយលោកពេត្រុសបន្ទាប់ពីសាច់រឿងចប់។ (សូមមើលៈ INVALID translate/writing-endofstory)
បានឲ្យពួកគេទាំងអស់គ្នាចេញទៅក្រៅបន្ទប់
«ប្រាប់ពួកគេទាំងអស់ឲ្យចេញពីបន្ទប់»។ លោកពេត្រុសបានឲ្យមនុស្សគ្រប់គ្នាចេញពីបន្ទប់ ដើម្បីគាត់អាចនៅម្នាក់ឯង រួចអធិស្ឋានឲ្យនាងតេប៊ីថា។
ចាប់ដៃនាង ហើយលើកនាងឲ្យក្រោកឈរឡើង
លោកពេត្រុសបានចាប់ដៃនាង ហើយជួយនាងឲ្យក្រោកឡើង។
ពួកអ្នកជឿ និងពួកស្ត្រីមេម៉ាយ
ស្រី្តមេម៉ាយ ប្រហែលជាបានជឿង ប៉ុន្តែនិយាយច្បាស់លាស់ដោយសារ នាងតេប៊ីថាសំខាន់សម្រាប់ពួកគេ។
រឿងនេះបានដឹងដល់អ្នកក្រុងយ៉ុបប៉េទាំងមូល
ឃ្លានេះសំដៅលើការអស្ចារ្យដែលលោកពេត្រុសបានប្រោសនាងតេប៊ីថាឲ្យរស់ពីស្លាប់ឡើងវិញ។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនៅក្រុងយ៉ូបប៉េទាំងមូលបានឮអំពីរឿងនេះ»។ (សូមមើលៈ INVALID translate/figs-activepassive)
បានជឿលើព្រះអម្ចាស់
«បានជឿលើដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូ»។
នៅគ្រានោះ
«នៅគ្រានោះ»។ នេះគឺជាការណែនាំនៃការចាប់ផ្តើមសាច់រឿងថ្មី។ (សូមមើលៈ INVALID translate/writing-newevent)
ស៊ីម៉ូនជាអ្នកសម្លាប់ស្បែក
«បុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលធ្វើស្បែកពីស្បែកសត្វ» (UDB)
Acts 10
Acts 10:1-2
ប្រយោគភ្ជាប់
នេះគឺជាការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿងរបស់លោកកូនេលាស។
ព័ត៌មានទូទៅ
នៅក្នុងទាំងនេះ បានផ្តល់ប្រវត្តិរបស់លោកកូនេលាស។ (សូមមើលៈ INVALID translate/writing-background)
ឥឡូវ មានបុរសម្នាក់
នេះគឺជារបៀបនៃការណែនាំមនុស្សថ្មីនៅក្នុងចំណែកនៃកំណត់ហេតុប្រវត្តិសាស្រ្ត។ (សូមមើលៈ INVALID translate/writing-participants)
ឈ្មោះកូនេលាស ជានាយទាហាននៃកងវរសេនាធំមួយហៅថា «កងវរសេនាធំអ៊ីតាលី
«ឈ្មោះរបស់គាត់គឺកូនេលាស។ គាត់ជាមេទាហានដែលគ្រប់គ្រងលើទាហាន ១០០នាក់ មកពីប្រទេសអ៊ីតាលី ជាតំណែងរបស់កងទ័ពរ៉ូម»
លោកជាមនុស្សដែលគោរពកោតខ្លាចព្រះ ហើយជាម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់
«លោកបានជឿលើព្រះជាម្ចាស់ ហើយបានគោរព និងថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងជីវិតរបស់លោក»។
ថ្វាយបង្គំព្រះជាម្ចាស់
ពាក្យថា «ថ្វាយបង្គំព្រះជាម្ចាស់» នៅទីនេះគឺនៅក្នុងបរិបទនៃការគោរពកោតខ្លាចព្រះ និងស្ងប់ស្ងែងដល់ព្រះ។
ជាមួយក្រុមគ្រួសាររបស់គាត់ទាំងមូល
ពាក្យ «ជាមួយក្រុមគ្រួសារ» សំដៅលើមនុស្សទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក។ សមាជិកផ្សេងទៀតនៅក្នុងផ្ទះរបស់លោកប្រហែលជាសាសន៍ដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយនឹងសមាជិកនៅក្នុងផ្ទះរបស់លោកទាំងមូល» (សូមមើលៈ INVALID translate/figs-metonymy)
អធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ឈរ
«លោកបានអធិស្ឋានទៅព្រះជាម្ចាស់ជាប្រចាំ» (UDB)
Acts 10:3-6
ម៉ោងប្រហែលជាប្រាំបួន
«ម៉ោងបីរសៀល» នេះគឺជាពេលវេលាអធិស្ឋានសម្រាប់សម្រាប់សាសន៍យូដានៅពេលរសៀល។
លោកបានឃើញក្នុងនិមិត្តយ៉ាងច្បាស់
«លោកកូនេលាសបានឃើញយ៉ាងច្បាស់»
សេចក្តីអធិស្ឋាន និងអំណោយ...ជាតង្វាយនៃការចងចាំនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់
ឃ្លានេះមានន័យថា អំណោយ និងសេចក្តីអធិស្ឋានរបស់លោក ព្រះជាម្ចាស់បានទទួលហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ«ព្រះជាម្ចាស់គាប់ព្រះទ័យនឹងសេចក្តីអធិស្ឋាន និងអំណោយរបស់លោក...ជាតង្វាយនៃការចងចាំនៅចំពោះព្រះវត្តមានរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-explicit)។
អ្នកសម្លាប់ស្បែក
ជាមនុស្សម្នាក់ដែលស្បែកចេញពីស្បែកសត្វ។
Acts 10:7-8
ពេលលទេវតាដែលបាននិយាយជាមួយលោកចេញផុតទៅ
«ពេលនិមិត្តរបស់លោកកូនេលាសអំពីទេវតាចប់ហើយ»
ទាហានដែលគោរពកោតខ្លាចព្រះម្នាក់ ពីចំណោមអស់អ្នកដែលបម្រើលោក
«មានទាហានម្នាក់ដែលបម្រើលោក គាត់ជាមនុស្សកោតខ្លាចព្រះជាម្ចាស់។ កម្រមានទាហានរ៉ូមកោតខ្លាចព្រះជាម្ចាស់ណាស់ ដូច្នេះ ប្រហែលជាទាហានផ្សេងទៀតរបស់លោកកូនេលាសមិនបានកោតខ្លាចព្រះជាម្ចាស់ទេ។
បានប្រាប់អ្វីដែលបានកើតឡើងដល់ពួកគេទាំងអស់
លោកកូនេលាសបានប្រាប់ពួកគេពីនិមិត្តរបស់គាត់ដល់អ្នកបម្រើទាំងពីរនោះទាំងអស់ ហើយដល់ម្នាក់ទៀតដែលជាទាហានរបស់លោក។
បានចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ
«បានចាត់អ្នកបម្រើរបស់លោកពីរនាក់ ហើយទាហានម្នាក់ទៅក្រុងយ៉ុបប៉េ»
Acts 10:9-12
ប្រយោគភ្ជាប់
សាច់រឿងបានប្តូរពីលោកកូនេលាស ហើយប្រាប់យើងពីអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយលោកពេត្រុសទៅវិញ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកបម្រើពីរនាក់របស់លោកកូនេលាស និងទាហានម្នាក់ដែលនៅក្នុងការបង្គាប់របស់លោកកូនេលាស។ (សូមមើលៈ ១០:៧)
ប្រមាណជាម៉ោងប្រាំមួយ
«ប្រហែលជាថ្ងៃត្រង់»
ឡើងទៅលើដំបូលផ្ទះ
នៅលើដំបូលផ្ទះមានផ្ទៃរាបស្មើ ហើយជារើយៗគេធ្វើកិច្ចការផ្សេងៗនៅលើនោះ។
ក្នុងកាលដែលគេកំពុងតែចម្អិនម្ហូបចំណីនោះ
«មុនពេលគេធ្វើម្ហូបរួច»
លោកបានទទួលនូវនិមិត្តមួយ
«ព្រះជាម្ចាស់បានប្រទាននិមិត្តមួយឲ្យលោក» ឬ «លោកបានឃើញនិមិត្តមួយ» (UDB) (សូមមើលៈ INVALID translate/figs-activepassive)
លោកបានឃើញផ្ទៃមេឃបើកចំហ
នេះគឺជាការចាប់ផ្តើមនិមិត្តរបស់លោកពេត្រុស។ វាអាចជាប្រយោគថ្មី។
ឃើញអ្វីមួយសម្រាប់ដាក់វត្ថុចុះមកដូចកម្រាលតុមួយផ្ទាំងយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង
មានវត្ថុមួយផ្ទុកដោយសត្វដែលមានលក្ខណជាកម្រាលដែលមានបួនជ្រុងស្មើរ។
មានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ដី
«លាតដល់បួនជ្រុង» ឬ «ជាមួយនឹងជ្រុងទាំងបួនរបស់វា ខ្ពស់ផុតពីដី»។
មានសត្វចតុប្បាទគ្រប់ប្រភេទ និងមានសត្វលូនវារ និងបក្សាបក្សីដែលហើរនៅលើមេឃផង
សត្វចតុប្បាទគ្រប់ប្រភេទ...បក្សាបក្សីដែលហើរនៅលើមេឃផង តាមរយៈការឆ្លើយតបរបស់លោកពេត្រុសនៅក្នុងខបន្ទាប់ អាចបង្ហាញពីច្បាប់របស់លោកម៉ូសេ ដែលបានបង្គាប់ដល់ជនជាតិយូដាមិនឲ្យបរិភោគសត្វទាំងនោះឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានសត្វពាហនៈ និងសត្វស្លាប ដែលលោកម៉ូសេបានហាមជនជាតិយូដាមិនឲ្យបរិភោគ» (UDB) (សូមមើលៈ INVALID translate/figs-explicit)។
Acts 10:13-16
ឮព្រះសូរសៀងមានបន្ទូលមកលោក
អ្នកនិយាយមិនបានបញ្ជាក់ច្បាស់ទេ។ «សម្លេង» ប្រហែលជាព្រះជាម្ចាស់ ហើយអាចជាសម្លេងរបស់ទេវតាដែលមកព្រះជាម្ចាស់ដែរ។ (សូមមើលៈ INVALID translate/figs-synecdoche)
ទេ
«ទូលបង្គំមិនធ្វើបែបនោះទេ»
ទូលបង្គំពុំដែលហូបអ្វីដែលស្មោកគ្រោក និងមិនស្អាតឡើយ
ឃ្លានេះបង្ហាញថាមានសត្វខ្លះនៅក្នុងវត្ថុនោះមិនស្អាត តាមសេចក្តីបង្គាប់របស់ក្រឹត្យវិន័យរបស់លោកម៉ូសេឡើយហើយអ្នកជឿមិនត្រូវបរិភោគសត្វទាំងនោះដែរ គឺមុនពេលព្រះគ្រិស្តសុគត។ (សូមមើលៈ INVALID translate/figs-explicit)
អ្វីៗដែលព្រះជាម្ចាស់បានសម្អាតហើយ
ប្រសិនបើ ព្រះជាម្ចាស់មានបន្ទូលហើយ ព្រះអង្គ គឺសំដៅលើអង្គទ្រង់ ជាបុរសទីបី។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលខ្ញុំ ព្រះជាម្ចាស់ បានសម្អាតហើយ»។ (សូមមើលៈ INVALID translate/figs-123person)
ការនេះកើតមានបីដង
មើលទៅដូចជាមិនមែនជាអ្វីដែលលោកពេត្រុសឃើញបីដងទេ។ នេះប្រហែលមានន័យថាៈ «អ្វីដែលព្រះជាម្ចាស់មានបន្ទូលថាស្អាត មិនអាចថាមិនស្អាតបានទេ» និយាយបីដង។ ប៉ុន្តែ នេះអាចជាវិធីដ៏ល្អបំផុតក្នុងការនិយាយថា «ការនេះបានកើតឡើងបីដង» ជំនួសឲ្យ ពន្យល់វែងឆ្ងាយ។
Acts 10:17-18
លោកពេត្រុសកំពុងភាន់ភាំង
នេះមានន័យថាលោកពេត្រុសកំពុងតែពិបាកក្នុងការយល់ថានិមិត្តនោះមានន័យយ៉ាងដូចម្តេច។
មើល៍
ពាក្យ «មើល៍» នៅទីនេះ រំលឹកដាស់តឿនយើងឲ្យយកចិត្តទុកដាក់នឹងព័ត៌មានដ៏ភ្ញាក់ផ្អើលដែលត្រូវធ្វើតាម នៅក្នុងករណីនេះ មានមនុស្សពីរនាក់ឈរនៅមាត់ទ្វារ។
បានមកឈរនៅមាត់ទ្វារ
«បានមកឈរនៅមាត់ទ្វារ នៅមុខផ្ទះ» នេះមានន័យថា ផ្ទះមានជញ្ជាំងនិងទ្វារដើម្បីចូលទៅក្នុងបាន។ (សូមមើលៈ INVALID translate/figs-explicit)
ឈរនៅមាត់ទ្វារ
«ឈរនៅខាងមុខទ្វារផ្ទះ» មានន័យថាថា ផ្ទះនេះមានជញ្ជាំងជាមួយនឹងទ្វារនៅក្នុងនោះ ដើម្បីចូលទៅក្នុងផ្ទះបាន។ (សូមមើលៈ INVALID translate/figs-explicit)
បន្ទាប់មក ពួកកេបានសាកសួររកផ្លូវទៅផ្ទះនោះ
ការនេះកើតឡើងមុនពេលពួកគេមកដល់ផ្ទះ។ ឃ្លានេះនិយាយនៅក្នុងខមុននេះ ដូចនៅក្នុងUDB ដែរ។
ពួកគេស្រែកសួរថា
អ្នកបម្រើលោកកូនេលាសនៅខាងក្រៅទ្វារ ពេលពួកគេសួររកលោកពេត្រុស។
Acts 10:19-21
កំពុងតែគិតអំពីនិមិត្តនោះ
«កំពុងឆ្ងល់អំពីអត្ថន័យរបស់និមិត្តនោះ»
ព្រះវិញ្ញាណ
«ព្រះវិញ្ញាណដ៏វិសុទ្ធ»
មើល៍
«ចូរប្រយ័ត្ន» ឬ «ចូរភ្ញាក់ឡើង»
មានបុរសបីនាក់កំពុងរកអ្នក
អត្ថបទបុរាណមានចំនួនខុសគ្នារបស់មនុស្ស។ (សូមមើលៈ INVALID translate/translate-textvariants)
ចុះទៅក្រោម
«ចុះទៅក្រោមពីដំបូលផ្ទះ»
កុំរារែកក្នុងការទៅជាមួយពួកគេឡើយ
ជាទូទៅសម្រាប់លោកពេត្រុសមិនចង់ទៅជួបពួកគេទេ។ ទី១) ពួកគេជាមនុស្សមិនដែលស្គាល់ ហើយ ទី២) ពួកគេជាសាសន៍ដទៃ សម្រាប់ជនជាតិយូដាមិនទាក់ទងជាមួយពួកគេឡើយ។
ខ្ញុំនេះហើយដែលអស់លោកកំពុងរក
«ខ្ញុំគឺជាអ្នកដែលអ្នករាល់គ្នាកំពុងស្វែងរក» (UDB)
Acts 10:22-23
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «ពួកគាត់» នៅទីនេះ សំដៅលើអ្នកបម្រើទាំងពីរនាក់ និងទាហានម្នាក់មកពីលោកកូនេលាស។ (សូមមើលៈ ១០:៧)
នាយទាហានម្នាក់ លោកកូនេលាស...ស្ដាប់ព្រះបន្ទូលពីលោក
ឃ្លានេះអាចបែងចែកជាប្រយោគផ្សេងៗ ហើយនិយាយនៅក្នុងទម្រង់សកម្ម ដូច្នេះនៅក្នុង UDB ដែរ។ (សូមមើលៈ INVALID translate/figs-activepassive)
គោរពកោតខ្លាចព្រះជាម្ចាស់
ពាក្យ «គោរពកោតខ្លាច» នៅទីនេះ នៅការគោរពជាខ្លាំង និងកោតស្ងប់ស្ញែង។
ជនជាតិយូដាសរសើរគ្រប់ៗគ្នា
ឃ្លានេះបំផ្លើស ដើម្បីបញ្ជាក់ថា គេស្គាល់ច្រើន។ (សូមមើលៈ INVALID translate/figs-hyperbole)
ដូច្នេះ លោកពេត្រុសបានអញ្ជើញពួកគេចូលក្នុងផ្ទះ ហើយឲ្យស្នាក់នៅជាមួយលោក
ដំណើរពីសេសារាជាដំណើរវែងឆ្ងាយណាស់សម្រាប់ពួកគេ បើចេញមកវិញពេលរសៀលនោះ។
ស្នាក់នៅជាមួយលោក
«ធ្វើជាភ្ញៀវរបស់លោក»
មានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ
ឃ្លានេះសំដៅលើពួកអ្នកជឿដែលរស់នៅក្នុងក្រុងយ៉ុបប៉េ។
Acts 10:24
មួយថ្ងៃក្រោយមក
ឃ្លានេះគឺជាថ្ងៃបន្ទាប់ ពួកគេបានចាកចេញពីក្រុងយ៉ុបប៉េ។ ធ្វើដំណើរទៅសេសារាវិញ ដោយចំណាយពេលជាងមួយថ្ងៃ។
លោកកូនេលាសកំពុងរង់ចាំពួកគេ
«លោកកូនេលាសរំពឹងរង់ចាំពួកគេ»
Acts 10:25-26
ពេលលោកពេត្រុសមកដល់
«ពេលលោកពេត្រុសចូលមកដល់ក្នុងផ្ទះ»
លុតជង្គង់ចុះទៀបជើងលោក ដើម្បីថ្វាយបង្គំ
ទោះបីជាការលុតជង្គង់គឺជារឿងសាមញ្ញនៅក្នុងវប្បធម៌នោះ នៅទីនេះ លោកកូនេលាសបានលុតជង្គង់ចំពោះលោកពេត្រុស ជាសកម្មភាពនៃការថ្វាយបង្គំ។ (សូមមើលៈ INVALID translate/translate-symaction)
ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ
នេះគឺជាការដាស់តឿន ឬកែតម្រង់ស្រាលៗដល់លោកកូនេលាស មិនត្រូវថ្វាយបង្គំលោកពេត្រុសទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ធ្វើបែបនេះទៅ! ខ្ញុំក៏ជាមនុស្សដូចលោកដែរ»។
Acts 10:27-29
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ជាក់ដល់មនុស្សដែលមកជុំគ្នានៅផ្ទះរបស់លោកកូនេលាស។
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅទីនេះ សំដៅលើលោកកូនេលាស។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» (អក្សរធំ) និង «អ្នក» (អក្សរតូច) ជាពហុវចនៈ ហើយបូករួមទាំងលោកកូនេលាសផងដែរ ដែលជាសាសន៍ដទៃនៅមានវត្តមាននៅទីនោះ។
មនុស្សជាច្រើននៅជុំគ្នា
«មានសាសន៍ដទៃជាច្រើនប្រជុំគ្នា»។ ឃ្លានេះ មានន័យថា អ្នកដែលលោកកូនេលាសបានអញ្ជើញមកទាំងអស់នេះ គឺជាសាសន៍ដទៃ។ (សូមមើលៈ INVALID translate/figs-explicit)
បងប្អូនដឹងទេ
លោកពេត្រុសកំពុងប្រាប់លោកកូនេលាស ហើយភ្ញៀវដែលលោកបានអញ្ជើញ។
វិន័យរបស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយ ឬសួរសុខទុក្ខជនជាតិផ្សេង
«វិន័យរបស់សាសន៍យូដាបានហាមសាសន៍យូដា»។ នេះសំដៅលើវិន័យរបស់សាសនាយូដា។
ជនជាតិផ្សេង
ឃ្លានេះសំដៅលើមនុស្សដែលមិនមែនជាជនជាតិយូដា និងមិនសំខាន់ថាពួកគេរស់នៅទីណាទេ។
Acts 10:30-33
ប្រយោគភ្ជាប់
លោកកូនេលាសឆ្លើយទៅសំណួរលោកពេត្រុសវិញ។
ព័ត៌មានទូទៅ
នៅក្នុងខ ៣១ និង៣២ លោកកូនេលាសបានស្រង់សម្តីដែលទេវតាបានប្រាប់លោក នៅពេលទេវតាលេចមកជួបលោកនៅម៉ោងប្រាំបួននោះ។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» និង «របស់អ្នក» ជាឯកវចនៈទាំងអស់។ ពាក្យ «យើង» នៅទីនេះ មិនបូករួមលោកពេត្រុសទេ។ (សូមមើលៈ formsofyou-singular និង INVALID translate/figs-exclusive)
កាលពីបួនថ្ងៃមុន
លោកកូនេលាសសំដៅលើថ្ងៃមុនយប់ទីបីមុនពេលគាត់និយាយជាមួយលោកពេត្រុស។ នៅក្នុងវប្បធម៌របស់ព្រះគម្ពីររាប់ពីថ្ងៃបច្ចុប្បន្ន ដូច្នេះ ថ្ងៃមុនពេលបីថ្ងៃមុនគឺ «បួនថ្ងៃមុន»។ បច្ចុប្បន្ននេះ នៅវប្បធម៌លោកខាងលិចមិនបានរាប់ថ្ងៃបច្ចុប្បន្នទេ ដូច្នេះ នៅក្នុងការបកប្រែរបស់ពួកលោកខាងលិចសរសេរថា៖ «កាលពីបីថ្ងៃមុន»។
កំពុងអធិស្ឋាន
អជ្ញាធរពីបុរាណនិយាយថា៖ «ការតមអត់ និងការអធិស្ឋាន» ជំនួសឲ្យគ្រាន់តែនិយាយថា «ការអធិស្ឋាន»។ (សូមមើលៈ INVALID translate/translate-textvariants)
ម៉ោងប្រាំបួន
ជាទូទៅគឺពេលរសៀល ដែលជនជាតិយូដាអធិស្ឋានទៅព្រះជាម្ចាស់។
ព្រះជាម្ចាស់បានឮសេចក្តីអធិស្ឋានរបស់លោកហើយ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានឮសេចក្តីអធិស្ឋានរបស់អ្នកហើយ» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះជាម្ចាស់ចងចាំ
«អ្នកបានធ្វើឲ្យព្រះជាម្ចាស់យកព្រះទ័យទុកដាក់ហើយ»។ នេះមិនមែនមានន័យថា ព្រះជាម្ចាស់បានបោះបង់ចោលទេ។
ហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅថាពេត្រុសឲ្យមករកលោកចុះ
«ប្រាប់លោកស៊ីម៉ូន ដែលគេហៅថាពេត្រុសឲ្យមករកអ្នក»។
ភ្លាមនោះ
«រំពេចនោះ»
លោកបានមកល្អហើយ
ឃ្លានេះបង្ហាញពីការគួរសមនៃការអរគុណដល់លោកពេត្រុសដែលបានមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំពិតជាអរគុណដល់លោកដែលបានមក» (UDB)
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
ឃ្លានេះ សំដៅលើព្រះវត្តមានរបស់ព្រះជាម្ចាស់។
ព្រះអម្ចាស់បានបង្គាប់មកលោកមានប្រសាសន៍ហើយ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថាព្រះអម្ចាស់បានប្រាប់លោកឲ្យមានប្រសាសន៍» (សូមមើលៈ INVALID translate/figs-activepassive)
Acts 10:34-35
ប្រយោគភ្ជាប់
លោកពេត្រុសបានចាប់ផ្តើមមានប្រសាសន៍ទៅកាន់មនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់លោកកូនេលាស។
លោកពេត្រុសបើកមាត់របស់លោក ហើយមានប្រសាសន៍ថា
«លោកពេត្រុសបានចាប់ផ្តើមនិយាយជាមួយពួកគេ» (UDB)
ពិតណាស់
ឃ្លានេះមានន័យថា អ្វីដែលលោកនឹងមានប្រសាសន៍នេះគឺសំខាន់ណាស់ដែលត្រូវដឹង។
ព្រះជាម្ចាស់មិនរើសមុខនរណាឡើយ
«ព្រះជាម្ចាស់មិនរើសមុខនរណាឡើយ»។
អ្នកណាក៏ដោយដែលថ្វាយបង្គំព្រះអង្គ ហើយប្រព្រឹត្តសុចរិត ព្រះអង្គទទួលអ្នកនោះមិនខាន
«ព្រះអង្គទទួលមនុស្សគ្រប់គ្នា ដែលគោរពកោតខ្លាចព្រះអង្គ ហើយធ្វើអ្វីដែលសុចរិត»
ថ្វាយបង្គំព្រះអង្គ
ពាក្យ «ថ្វាយបង្គំព្រះអង្គ» នៅទីនេះ មានន័យថា គោរពកោតខ្លាច និងស្ញប់ស្ញែងព្រះអង្គយ៉ាងខ្លាំង។
Acts 10:36-38
ប្រយោគភ្ជាប់
លោកពេត្រុសបន្តប្រាប់ដល់លោកកូនេលាស និងភ្ញៀវរបស់លោកទៀត។
ព័ត៌មានទូទៅ
ពាក្យថា «គាត់» នៅទីនេះ សំដៅលើព្រះយេស៊ូ។
បងប្អូនដឹងហើយថា ព្រះបន្ទូលដែលព្រះអង្គបានប្រទាន និងជាមួយនឹងអំណាច
ប្រយោគដ៏វែងនេះអាចធ្វើឲ្យខ្លីដូចនៅក្នុងគម្ពីរ UDB ដែរ។
ជាព្រះអម្ចាស់ លើមនុស្សទាំងអស់
ពាក្យ «លើទាំងអស់» នៅទីនេះ មានន័យថា «លើមនុស្សទាំងអស់»
នៅក្នុងស្រុកយូដាទាំងមូល
ឃ្លានេះជាឃ្លាបំផ្លើស។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅតាមកន្លែងជាច្រើនក្នុងស្រុងយូដា» (សូមមើលៈ INVALID translate/figs-hyperbole)
លោកយ៉ូហានបានប្រកាសពីពិធីជ្រមុជទឹក
«បន្ទាប់ពីលោកយ៉ូហានប្រកាសដល់មនុស្សឲ្យប្រែចិត្ត និងបន្ទាប់ធ្វើពិធីជ្រមុជទឹកឲ្យពួកគេ»។
ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងអំណាចលើព្រះអង្គ។
ព្រះវិញ្ញាណដ៏វិសុទ្ធ និងអំណាចរបស់ព្រះជាម្ចាស់ និយាយដូចជាអ្វីមួយដែលអាចចាក់លើមនុស្ស។ (សូមមើលៈ INVALID translate/figs-metaphor)
អស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យបានជា
ឃ្លានេះបំផ្លើស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនដេលត្រូវមារសង្កត់សង្កិន» (សូមមើលៈ INVALID translate/figs-hyperbole)។
ព្រះជាម្ចាស់គង់ជាមួយព្រះអង្គ
ឃ្លាប្រៀបធៀបនេះគឺ «ព្រះអង្គគង់ជាមួយគាត់» មានន័យថា «ជួយគាត់»។ (សូមមើលៈ INVALID translate/figs-idiom)
Acts 10:39-41
ប្រយោគភ្ជាប់
ពាក្យ «យើង» (ជាអក្សរធំ) និង «យើង» ជាអក្សរតូច នីទីនេះ សំដៅលើលោកពេត្រុស និងពួកសាវក និងពួកអ្នកជឿដែលនៅជាមួយព្រះយេស៊ូ ពេលព្រះអង្គគង់នៅលើផែនដី។ (សូមមើលៈ INVALID translate/figs-exclusive)
ព័ត៌មានទូទៅ
ពាក្យ «ព្រះអង្គ» និង «ទ្រង់»នៅទីនេះ សំដៅលើព្រះយេស៊ូ។
នៅក្នុងស្រុករបស់ជនជាតិយូដា
ឃ្លានេះ សំដៅលើស្រុកយូដាទាំងមូលនៅសម័យនោះ។
ពួកគេបានសម្លាប់ព្រះអង្គ
«អស់អ្នកដែលជាអ្នកដឹកនាំជនជាតិយូដាបានសម្លាប់ព្រះអង្គ»
ដោយព្យួរព្រះអង្គនៅលើឈើ
ឃ្លានេះ គឺជាការបញ្ជាក់មួយទៀតដែលសំដៅលើការឆ្កាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឆ្កាងព្រះអង្គនៅលើឈើឆ្កាង» (UDB)
បុរសនេះ
«បុរសនេះគឺព្រះយេស៊ូ»
ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ
«ព្រះជាម្ចាស់បានធ្វើឲ្យរស់ឡើងវិញម្តងទៀត»
នៅថ្ងៃទីបី
«នៅថ្ងៃទីបី បន្ទាប់ពីព្រះអង្គសុគត»
ធ្វើឲ្យគេឃើញព្រះអង្គ
«ធ្វើឲ្យគេបានឃើញព្រះអង្គ»
ក្រោយពេលព្រះអង្គរស់ពីស្លាប់ឡើងវិញ
«ក្រោយពេលព្រះអង្គរស់ពីស្លាប់ឡើងវិញ»។ ពាក្យថា «អ្នកស្លាប់» សំដៅលើវិញ្ញាណរបស់មនុស្សដែលបានស្លាប់ទៅ។ បានត្រឡប់មកវិញ ពីចំណោមពួកគេ មានន័យថាបានរស់ឡើងវិញម្តងទៀត។
Acts 10:42-43
ប្រយោគភ្ជាប់
លោកពេត្រុសបញ្ចប់សុន្ទរកថារបស់លោកចំពោះមនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់លោកកូនេលាស ដែលបានចាប់ផ្តើមនៅក្នុងជំពូក ១០:៣៤
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ បូករួមទាំងលោកពេត្រុស និងពួកអ្នកជឿ។ មិនបានបូករួមជាមួយអ្នកស្តាប់គាត់ទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ព្រះអង្គគឺជាព្រះ ដែលព្រះជាម្ចាស់បានជ្រើសរើស
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នោះ ព្រះជាម្ចាស់បានជ្រើសរើសព្រះយេស៊ូនេះ» (សូមមើលៈ INVALID translate/figs-activepassive)
ទាំងមនុស្សរស់ និងមនុស្សស្លាប់
ឃ្លានេះ សំដៅលើមនុស្សដែលនៅរស់ និងមនុស្សដែលស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលរស់ និងមនុស្សដែលស្លាប់» (សូមមើលៈ INVALID translate/figs-nominaladj)។
គឺព្រះអង្គហើយ ដែលពួកព្យាការីទាំងប៉ុន្មានបានធ្វើបន្ទាល់នោះ
«ដែលពួកព្យាការីទាំងអស់ធ្វើបន្ទាល់ពីព្រះយេស៊ូ»។
អស់អ្នកណាដែលជឿលើព្រះអង្គ នឹងទទួលការអត់ទោសឲ្យរួចពីបាប
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងអត់ទោសបាបដល់អស់អ្នកដែលជឿលើព្រះយេស៊ូ ដោយសារតែអ្វីដែលព្រះអង្គបានធ្វើ។ (សូមមើលៈ INVALID translate/figs-activepassive)
តាមរយៈព្រះនាមព្រះអង្គ
ពាក្យ «ព្រះនាមព្រះអង្គ» នៅទីនេះ សំដៅលើកិច្ចការរបស់ព្រះយេស៊ូ។ ព្រះនាមព្រះអង្គមានន័យថា ព្រះជាម្ចាស់សង្គ្រោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់ពួកគេ» (សូមមើលៈ INVALID translate/figs-metonymy)។
Acts 10:44-45
ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក
ពាក្យ «យាងចុះមក» នៅទីនេះ សំដៅលើការ «យាងចុះមកភ្លាមៗ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកភ្លាម»
អស់អ្នកដែលស្ដាប់ព្រះបន្ទូលដែលលោកថ្លែង
ពាក្យ «អស់អ្នក» សំដៅលើសាសន៍ដទៃគ្រប់គ្នា នៅផ្ទះដែលពួកគេបានស្តាប់លោកពេត្រុស។
ពួកអ្នកដែលជាសមាជិកពួកអ្នកជឿ ដែលបានកាត់ស្បែក
ឃ្លានេះគឺជាវិធីមួយទៀតក្នុងការសំដៅលើពួកអ្នកជឿសាសន៍យូដា។
អំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ
ឃ្លានេះ សំដៅលើព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ ដេលបានប្រទានមកដល់ពួកគេ។
ព្រះវិញ្ញាណដ៏វិសុទ្ធ បានចាក់បង្ហូរ
ឃ្លានេះស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ» (សូមមើលៈ INVALID translate/figs-activepassive)
បានចាក់បង្ហូរ
និយាយពីព្រះវិញ្ញាណដ៏វិសុទ្ធប្រៀបដូចជាអ្វីមួយដែលអាចចាក់បង្ហូរមកលើមនុស្សបាន។ នៅក្នុងន័យបង្ហូរមកដោយចិត្តសប្បុរស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រទានមកដោយសប្បុរស» (UDB) (សូមមើលៈ INVALID translate/figs-metaphor)។
អំណោយទាន
«អំណោយដោយឥតគិតថ្លៃ»
មកសាសន៍ដទៃដែរ
ពាក្យ «ផងដែរ» នៅទីនេះ សំដៅលើសេចក្តីពិតដែលព្រះវិញ្ញាណដ៏វិសុទ្ធបានប្រទានដល់ពួកអ្នកជឿសាសន៍យូដារួចហើយ។
Acts 10:46-48
ប្រយោគភ្ជាប់
ឃ្លានេះបញ្ចប់សាច់រឿងរបស់លោកកូនេលាស។
ព័ត៌មានទូទៅ
ពាក្យ «លោក» និង «គាត់» សំដៅលោកពេត្រុស។
ពួកគេបានឮសាសន៍ដទៃទាំងនេះនិយាយភាសាផ្សេងៗ ហើយសរសើរដល់ព្រះជាម្ចាស់ផង
ការទាំងនេះភាសាដែលគេដឹងថា បានធ្វើឲ្យជនជាតិយូដាទទួលស្គាល់ថាសាសន៍ដទៃក៏សរសើរព្រះជាម្ចាស់ដែរ។
តើនរណាអាចរារាំងយើង មិនឲ្យបងប្អូនទាំងនេះធ្វើពិធីជ្រមុជទឹកបាន និងបងប្អូនទាំងនេះដែលបានទទួល... ដូចជាយើងដែរឬទេ?»
លោកពេត្រុសប្រើសំណួរនេះដើម្បីបញ្ចុះបញ្ចូលដល់គ្រិស្តបរិស័ទសាសន៍យូដាថា ពួកអ្នកជឿសាសន៍ដទៃក៏អាចទទួលបុណ្យជ្រមុជទឹកដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាអាចរារាំងអ្នកទាំងនេះមិនឲ្យជ្រមុជទឹកឡើយ! យើងត្រូវជ្រមុជទឹកឲ្យពួកគេដោយសារពួកគេបានទទួល...ដូចយើងដែរ!» (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-activepassive)
លោកក៏បង្គាប់ឲ្យគេធ្វើពិធីជ្រមុជទឹក
ឃ្លានេះ បានបង្ហាញដល់គ្រិស្តបរិស័ទសាសន៍យូដាគឺជាអ្នកដែលជ្រមុជទឹកឲ្យគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកពេត្រុសបង្គាប់ឲ្យគ្រិស្តបរិស័ទសាសន៍យូដាជ្រមុជទឹកឲ្យពួកគេ» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
ធ្វើពិធីជ្រមុជទឹកដល់ពួកគេ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ
ពាក្យ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត» នៅទីនេះ បង្ហាញពីហេតុដែលពួកគេត្រូវជ្រមុជទឹកថា ពួកគេជឿលើព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរទទួលពិធីជ្រមុជ ក្នុងនាមជាអ្នកជឿលើព្រះយេស៊ូគ្រិស្ត» (UDB) (សូមមើលៈ INVALID translate/figs-metonymy)
Acts 11
Acts 11:1-3
ប្រយោគភ្ជាប់
លោកពេត្រុសបានមកដល់ក្រុងយេរូសាឡិម ហើយបានចាប់ផ្តើមនិយាយជាមួយជនជាតិយូដានៅទីនោះ។
ព័ត៌មានទូទៅ
នេះគឺជាការចាប់ផ្តើមព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿង។
ឥឡូវនេះ
ឃ្លានេះ បញ្ជាក់ពីផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
ពួកបងប្អូន
ឃ្លាថា «ពួកបងប្អូន» នៅទីនេះ សំដៅលើពួកអ្នកជឿនៅក្នុងស្រុកយូដា។
ដែលនៅស្រុកយូដា
«អ្នកដែលរស់នៅក្នុងស្រុកយូដា»
បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ
ឃ្លានេះសំដៅលើសេចក្តីពិតដែលសាសន៍ដទៃដែលបានជឿលើដំណឹងល្អអំពីព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីព្រះយេស៊ូ» (UDB) (សូមមើលៈ INVALID translate/figs-metonymy)
ឡើងទៅដល់ក្រុងយេរូសាឡិមវិញ
ក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងកន្លែងផ្សេងៗទៀតជាច្រើននៅក្នុងអ៊ីស្រាអែល។ ដូច្នេះ វាជារឿងសាមញ្ញដែលជនជាតិអ៊ីស្រាអែលនិយាយថាឡើងទៅក្រុងយេរូសាឡិម និងចុះពីក្រុង។
ពួកអ្នកដែលជាសមាជិកកាត់ស្បែក
ឃ្លានេះ ជាអំណះអំណាងចំពោះជនជាតិយូដាខ្លះដែលបានជឿថា អ្នកជឿទាំងអស់ត្រូវតែកាត់ស្បែក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿជនជាតិយូដាខ្លះនៅក្នុងក្រុងយេរូសាឡិម ដែលចង់ឲ្យពួកអ្នកដែលដើរតាមព្រះយេស៊ូទាំងអស់ត្រូវកាត់ស្បែក។ (UDB) (សូមមើលៈ INVALID translate/figs-metonymy)
ពួកអ្នកដែលមិនកាត់ស្បែក
ពាក្យថា «ពួកអ្នកដែលមិនកាត់ស្បែក» សំដៅលើសាសន៍ដទៃ» (សូមមើលៈ INVALID translate/figs-metonymy)
បានបរិភោគជាមួយពួកគេ
វាគឺជាប្រឆាំងនឹងទម្លាប់របស់ជនជាតិយូដាក្នុងការបរិភោគជាមួយសាសន៍ដទៃ។
Acts 11:4-6
ប្រយោគភ្ជាប់
លោកពេត្រុសបានឆ្លើយតបទៅជនជាតិយូដាដោយប្រាប់ពួកគេពីនិមិត្តរបស់លោក និងពីអ្វីដែលបានកើតឡើងនៅក្នុងផ្ទះរបស់លោកកូនេលាស។
លោកពេត្រុសបានចាប់ផ្តើមពន្យល់
លោកពេត្រុសមិនបានរិះគន់ពួកអ្នកជឿជនជាតិយូដាទេ ប៉ុន្តែ លោកបានឆ្លើយតប និងពន្យល់យ៉ាងសុភាព។
យ៉ាងល្អិតល្អន់
«យ៉ាងជាក់លាក់នូវអ្វីដែលបានកើតឡើង» (UDB)
ដូចកម្រាលតុមួយផ្ទាំងយ៉ាងធំ
វត្ថុដែលផ្ទុកសត្វទាំងឡាយមានរាងបួនជ្រុង ជាក្រណាត់មួយផ្ទាំងយ៉ាងធំ។ សូមមើលពីរបៀបនៃការបកប្រែនេះ នៅក្នុងជំពូក ១០:៩។
មានចងចុងជាយទាំងបួនជ្រុង
«មានចងចុងជាយទាំងបួនជ្រុង» ឬ «ទាំងបួនជ្រុងចុះពីលើមកដល់ដី» សូមមើលពីការបកប្រែនៅក្នុង ១០:៩
មានសត្វចតុប្បាទនៅលើផែនដី
មានសត្វចតុប្បាទនៅលើផែនដី ការដែលលោកពេត្រុសឆ្លើយយ៉ាងដូច្នេះ អាចបញ្ជាក់ថា វិន័យរបស់លោកម៉ូសេបង្គាប់មិនឲ្យសាសន៍យូដាបរិភោគសាច់ខ្លះក្នុងចំណោមសត្វទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្វចតុបាទ និងសត្វស្លាបដែលច្បាប់របស់លោកម៉ូសេបានហាមសាសន៍យូដាមិនឲ្យបរិភោគ»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១០:៩ (សូមមើលៈ INVALID translate/figs-explicit)
សត្វព្រៃ
ប្រហែលជាសំដៅលើសត្វដែលមនុស្សមិនអាចចិញ្ចឹម ឬផ្សាំ ឬគ្រប់គ្រងបាន។
សត្វលូនវារ
ទាំងនេះគឺជាពពួកសត្វល្មូន។
Acts 11:7-10
ខ្ញុំបានឮព្រះសូរសៀង
មិនបានបញ្ជាក់ថានរណាអ្នកនិយាយ។ «សម្លេង» ប្រហែលជាព្រះជាម្ចាស់ ឬអាចជាទេវតារបស់ព្រះជាម្ចាស់។ សូមមើលពីរបៀបដែលអ្នកបកប្រែៈ «សម្លេង» នៅក្នុង១០:១៣.(សូមមើលៈ INVALID translate/figs-synecdoche)
ទេ
«ទូលបង្គំមិនធ្វើដូច្នេះទេ» សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១០:១៣
មិនដែលមានអ្វី ដែលស្មោកគ្រោក ឬមិនស្អាតចូលមកក្នុងមាត់ទូលបបង្គំឡើយ
លក្ខណៈរបស់សត្វនៅក្នុងផ្ទាំងក្រណាត់នោះ គឺជាអ្វីដែលវិន័យរបស់ជនជាតិយូដានៅក្នុងសម្ពន្ធមេត្រីចាស់ហាមជនជាតិយូដាមិនឲ្យបរិភោគ។ ឃ្លានេះនិយាយក្នុងន័យវិជ្ជាមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំបរិភោគតែសាច់ណាដែលស្អាត ហើយបរិសុទ្ធបុ៉ណ្ណោះ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-doublenegatives)។
មិនស្អាត
នៅក្នុងសម្ពន្ធមេត្រីចាស់ ច្បាប់របស់ជនជាតិយូដា មនុស្សនិងក្លាយជាមិនស្អាតដោយសារ ការផ្សេងៗ ដូចជា បរិភោគសត្វដែលបានហាមជាដើម។
អ្វីៗដែលព្រះជាម្ចាស់ប្រកាសថាស្អាតហើយ មិនត្រូវហៅថាមិនស្អាតឡើយ
ឃ្លានេះសំដៅលើសត្វនៅក្នុងផ្ទាំងក្រណាត់។ (សូមមើលៈ INVALID translate/figs-metonymy)
ការនេះបានកើតឡើងបីដង
វាមិនធម្មតាទេ នៅពេលអ្វីមួយនិយាយម្តងទៀតម្តងទៀតរហូតដល់ទៅបីដង។ នេះប្រហែលជាមានន័យថាៈ «អ្វីដែលព្រះជាម្ចាស់សម្អាតហើយ កុំហៅថាមិនស្អាតឡើយ» បាននិយាយដដែលៗរហូតដល់បីដង។ ប៉ុន្តែ វិធីងាយក្នុងការនិយាយគឺ «ការនេះបានកើតឡើងបីដង» ជំនួសឲ្យនិយាយពន្យល់លម្អិត។ សូមមើលពីការដែលអ្នកបកប្រែនៅក្នុង ជំពូក ១០:១៣ «ការនេះបានកើតឡើងបីដង»
Acts 11:11-14
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកពេត្រុស និងពួកអ្នកជឿនៅក្នុងក្រុងយ៉ុបប៉េ។ មិនបានបូកបញ្ចូលជាមួយអ្នកស្តាប់នៅក្រុងយេរូសាឡិម។ (សូមមើលៈ INVALID translate/figs-exclusive)
មើល៍
ពាក្យនេះរំលឹកយើងចំពោះមនុស្សថ្មីនៅក្នុងសាច់រឿង។ ភាសារបស់អ្នកអាចមានវិធីក្នុងការប្រើពាក្យនេះ។
រំពេចនោះ
«ភ្លាមនោះ» ឬ «ពេលខណៈនោះ» (UDB)
ពួកគេត្រូវបានគេចាត់
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នរណាម្នាក់បានចាត់គេឲ្យមក» (សូមមើលៈ INVALID translate/figs-activepassive)
ដោយមិនមានការបារម្ភទាក់ទងនឹងពួកគេឡើយ
«ថា ខ្ញុំមិនត្រូវបារម្ភថា ពួកគេជាសាសន៍ដទៃឡើយ»
បងប្អូនទាំងប្រាំមួយនាក់នេះបានរួមដំណើរជាមួយខ្ញុំ
«បងប្អូនទាំងប្រាំមួយនាក់នេះបានរួមដំណើរជាមួយខ្ញុំទៅសេសារា»
បងប្អូនទាំងប្រាំមួយនាក់
«បងប្អូនទាំងប្រាំមួយនាក់ជាអ្នកជឿជនជាតិយូដា»
ទៅដល់ផ្ទះរបស់ម្នាក់នោះ
ឃ្លានេះសំដៅលើផ្ទះរបស់លោកកូនេលាស។
ឈ្មោះស៊ីម៉ូនដែលហៅថាពេត្រុសមក
«ឈ្មោះស៊ីម៉ូនដែលហៅថាពេត្រុសមក» សូមមើលពីការដែលអ្នកបកប្រែនៅក្នុង ជំពូក ១០:៣០
នឹងធ្វើឲ្យបានសង្គ្រោះ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងសង្គ្រោះអ្នក» (សូមមើលៈ INVALID translate/figs-activepassive)
ក្រុមគ្រួសាររបស់លោកគ្រប់គ្នាផង
ឃ្លានេះសំដៅលើមនុស្សទាំងអស់នៅក្នុងផ្ទះ។ របៀបផ្សេងទៀតក្នុងការបកប្រែៈ «មនុស្សគ្រប់គ្នាដែលរស់នៅនៅក្នុងផ្ទះរបស់អ្នក» (សូមមើលៈfigs-metonymy)
Acts 11:15-16
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះសំដៅលើ លោកពេត្រុស ពួកសាវក និងពួកអ្នកជឿជនជាតិយូដាផ្សេងៗទៀតដែលទទួលព្រះវិញ្ញាណដ៏វិសុទ្ធនៅថ្ងៃទីហាសិប។ (សូមមើលៈ INVALID translate/figs-inclusive)
ក្នុងកាលដែលខ្ញុំចាប់ផ្ដើមនិយាយទៅកាន់ពួកគេ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើពួកគេ
ឃ្លានេះបង្ហាញថា លោកពេត្រុសមិនទាន់បញ្ចប់ការនិយាយរបស់គាត់ទេ ប៉ុន្តែ លោកចង់និយាយច្រើនថែមទៀត។
ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើពួកគេ ដូចព្រះអង្គបានយាងចុះមកលើយើងតាំងពីដើមដំបូងដែរ
លោកពេត្រុសបានចាកចេញ ហើយបានយកមកនិយាយរឿងនេះខ្លីៗវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមកលើពួកអ្នកជឿសាសន៍ដទៃ ដូចដែលព្រះវិញ្ញាណបានសណ្ឋិតលើពួកអ្នកជឿជនជាតិយូដានៅថ្ងៃទីហាសិប» (សូមមើលៈ INVALID translate/figs-ellipsis)។
តាំងពីដើមដំបូង
លោកពេត្រុសកំពុងសំដៅលើថ្ងៃទីហាសិប។
នឹងត្រូវជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងជ្រមុជដល់អ្នកនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 11:17-18
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់សុន្ទរកថារបស់គាត់ (ដែលបានចាប់ផ្តើមនៅក្នុងជំពូក ១១:៤ ទៅកាន់ជនជាតិយូដាអំពីនិមិត្ត និងអំពីអ្វីដែលបានកើតឡើងនៅផ្ទះរបស់លោកកូនេលាស។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើលោកកូនេលាស និងភ្ញៀវរបស់លោក និងអ្នកផ្ទះរបស់គាត់។ លោកពេត្រុសមិនបានហៅពួកគេថាសាសន៍ដទៃនៅក្នុងទំនួលខុសត្រូវរបស់លោកចំពោះអ្នកជឿសាសន៍យូដានៅក្នុងក្រុងយេរូសាឡិម។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើអ្នកជឿជនជាតិយូដាដែលលោកពេត្រុសនិយាយទៅកាន់។ ពាក្យ «យើង» បូករួមទាំងអ្នកជឿសាសន៍យូដាទាំងអស់។ (សូមមើលៈ INVALID translate/figs-inclusive)
ព្រះជាម្ចាស់បានប្រទានអំណោយទានខ្លះដល់ពួកគេ...តើខ្ញុំជាអ្វីដែលខ្ញុំអាចប្រឆាំងជាមួយព្រះជាម្ចាស់នោះ?
លោកពេត្រុសប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកគ្រាន់តែស្តាប់បញ្ជាព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើព្រះជាម្ចាស់ប្រទានដល់ពួកគេ...ខ្ញុំសម្រេចថា ខ្ញុំមិនប្រឆាំងជាមួយនឹងព្រះជាម្ចាស់ឡើយ» (សូមមើលៈ INVALID translate/figs-rquestion)
អំណោយទានដូចគ្នា
លោកពេត្រុសសំដៅលើអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
ពួកគេមិនបានឆ្លើយតបអ្វីឡើយ
«ពួកគេឈប់រិះគន់លោកពេត្រុសទៀត»
ប្រទានឲ្យគេកែប្រែចិត្ត ដើម្បីទទួលជីវិត
«ប្រទានឲ្យគេកែប្រែចិត្ត ដើម្បីទទួលជីវិត»។ ប្រហែលជាសំដៅលើជីវិតអស់កល្បជានិច្ច។
Acts 11:19-21
ប្រយោគភ្ជាប់
លោកលូកាប្រាប់អំពីអ្វីដែលបានកើតឡើងដល់ពួកអ្នកជឿដែលរត់គេចបន្ទាប់ពីគេចោលលោកស្ទេផាននឹងដុំថ្ម។
ឥឡូវនេះ
នេះគឺជាការណែនាំផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
អស់អ្នកដែលបានបែកខ្ចាត់ខ្ចាយ ដោយសារការបៀតបៀន ដែលបានចាប់ផ្តើមដោយសម្លាប់លោកស្ទេផាន
នេះគឺជាការនិយាយសារជាថ្មី នៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការបៀតបៀនដែលបានចាប់ផ្តើមសម្លាប់លោកស្ទេផាន ពួកអ្នកជឿបានខ្ចាត់ខ្ចាយ ហើយពួកគេបានប្រកាស» ឬ «ការរងទុក្ខដែលបានចាប់ផ្តើមបន្ទាប់ពីអ្នកដឹកនាំសាសន៍យូដាបានសម្លាប់លោកស្ទេផាន ដោយសារមានអ្នកជឿជាច្រើនចាកចេញពីក្រុងយេរូសាឡិម ហើយពួកគេបានបែកខ្ញែកគ្នា» (សូមមើល: INVALID translate/figs-activepassive)
តែសាសន៍យូដាប៉ុណ្ណោះ
ពួកអ្នកជឿគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់សាសន៍យូដា មិនមែនសម្រាប់សាសន៍ដទៃទេ។
បានប្រាប់ដល់ពួកអ្នកក្រិក
អស់អ្នកដែលនិយាយភាសាក្រិកក៏រាប់ជាសាសន៍ដទៃដែឬ មិនមែនជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក៏បានប្រាប់ដល់សាសន៍ដទៃដែលនិយាយភាសាក្រិកដែរ» (សូមមើលៈ INVALID translate/figs-explicit)។
ព្រះហស្តរបស់ព្រះអម្ចាស់បានជួយពួកគេ
ព្រះហស្តព្រះជាម្ចាស់បញ្ជាក់ពីកម្លាំងរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ពេញដោយព្រះចេស្តាអាចធ្វើឲ្យពួកអ្នកជឿប្រកាសប្រកបដោយឥទ្ធិពល» (UDB) (សូមមើលៈ INVALID translate/figs-metonymy)។
បានបែរមករកព្រះអម្ចាស់វិញ
ឃ្លានេះមានន័យថា ពួកគឈប់ជឿលើព្រះរបស់ពួកគេពីមុន ហើយចាប់ផ្តើមជឿលើព្រះយេស៊ូ។
Acts 11:22-24
ព័ត៌មានទូទៅ
នៅក្នុងខទាំងនេះ ពាក្យ «គាត់» សំដៅលើ «លោកបារណាបាស»។ ពាក្យ «ពួកគេ» សំដៅលើពួកអ្នកជឿរបស់ក្រុមជំនុំក្រុងយេរូសាឡិម។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «របស់ពួកគេ» សំដៅលើពួកអ្នកជឿថ្មី។ (សូមមើលៈ ១១:១៩)
បានឮមកដល់ក្រុមជំនុំ
ពាក្យ «ត្រចៀក» នៅទីនេះ សំដៅលើ «ពួកអ្នកជឿបានឮអំពីព្រឹត្តការណ៍នោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម» (សូមមើលៈ INVALID translate/figs-metonymy)។
ឃើញអំណោយទានរបស់ព្រះជាម្ចាស់
«ឃើញព្រះគុណរបស់ព្រះជាម្ចាស់» ឬ «ព្រះជាម្ចាស់បានប្រព្រឹត្តដោយសប្បុរសចំពោះពួកអ្នកជឿ» (UDB)
លោកបានលើកទឹកចិត្តពួកគេ
«លោកបានបន្តក្នុងការលើកទឹកចិត្តដល់ពួកគេ»
ឲ្យនៅជាប់ជាមួយព្រះអម្ចាស់
«ឲ្យនៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់» ឬ «ឲ្យបន្តទុកចិត្តលើព្រះអម្ចាស់»។
អស់ពីចិត្តជានិច្ច
«ទាំងស្រុង» ឬ «គ្រប់យ៉ាង» (សូមមើលៈ INVALID translate/figs-idiom)
ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះវិញ្ញាណដ៏វិសុទ្ធបានគ្រប់គ្រងលើលោកបារណាបាស នៅពេលលោកស្តាប់បង្គាប់ព្រះវិញ្ញាណដ៏វិសុទ្ធ។
មានមនុស្សជាច្រើនបានបន្ថែមមកក្នុងព្រះអម្ចាស់ថែមទៀត
ពាក្យ «បានបន្ថែម» នៅទីនេះ មានន័យថាពួកគេបានជឿដូចអ្នកដទៃជឿដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនទៀត ក៏ជឿលើព្រះអម្ចាស់ដែរ» (សូមមើលៈ INVALID translate/figs-metonymy)។
Acts 11:25-26
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកបារណាបាស និង «របស់គាត់» សំដៅលើលោកសូល។
ទៅក្រុងតើសុស
«ចេញទៅទីក្រុងតើសុស»
ដើម្បីស្វែងរកលោកសូលនៅ... ពេលរកលោកឃើញហើយ
ឃ្លានេះបង្ហាញថា លោកបារណាបាសបានចំណាយពេល និងកម្លាំងដើម្បីស្វែងរកទីតាំងលោកប៉ូល។
គ្រានោះ
ឃ្លានេះចាប់ផ្តើមព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
ពួកគេបានរស់នៅជាមួយក្រុមជំនុំ
«លោកបារណាបាស និងលោកសូលបានរស់នៅជាមួយក្រុមជំនុំជាមួយគ្នា»
ពួកសិស្សនៅក្រុងអន់ទីយ៉ូកត្រូវបានគេហៅថា «គ្រិស្ដបរិស័ទ»
ឃ្លានេះបង្ហាញថា អ្នកដទៃហៅពួកអ្នកជឿតាមឈ្មោះនេះឯង។ ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកក្រុងអន់ទីយ៉ូកហៅពួកសិស្សថា គ្រិស្តបរិស័ទ» (សូមមើលៈ INVALID translate/figs-activepassive)។
ដំបូងនៅក្រុងអន់ទីយ៉ូក
«លើកទីមួយនៅក្នុងក្រុងអន់ទីយ៉ូក។
Acts 11:27-28
ព័ត៌មានទូទៅ
នៅទីនេះ លោកលូកាប្រាប់ពីប្រវត្តិអំពីសេចក្តីទំនាយនៅក្នុងក្រុងអន់ទីយ៉ូក។ (សូមមើលៈ INVALID translate/writing-background)
ឥឡូវនេះ
ពាក្យដែលប្រើនៅទីនេះ ដើម្បីសម្គាល់ពីការសម្រាកនៅក្នុងរឿងចម្បង។
ចុះពីក្រុងយេរូសាឡិម ទៅឯក្រុងអន់ទីយ៉ូក
ក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងអន់ទីយ៉ូក ដូច្នេះ វាគឺជាការសាមញ្ញក្នុងការឡើង និងចុះពីក្រុងយេរូសាឡិម។
ម្នាក់ក្នុងចំណោមពួកគេ ឈ្មោះអកាប៊ូស
«លោកឈ្មោះអកាប៊ូស» (UDB)
មានការបង្ហាញពីព្រះវិញ្ញាណ
«ព្រះវិញ្ញាណដ៏វិសុទ្ធបានបណ្តាលឲ្យគាត់អាចថ្លែងទំនាយ» (UDB)
នឹងមានកើតទុរ្ភិក្ស
«នឹងមានខ្វះអាហារកើតឡើង»
នៅលើផែនដីទាំងមូល
នេះគឺជាការបំផ្លើសសំដៅទៅលើអាណាចក្ររ៉ូមទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេញទូទាំងអាណាចក្ររ៉ូម» (សូមមើលៈ INVALID translate/figs-hyperbole)
នៅក្នុងរជ្ជកាលព្រះចៅក្លូឌាស
អ្នកស្តាប់របស់លោកលូកាអាចដឹងថា ព្រះចៅក្លូឌាសជាអ្នកគ្រប់គ្រងនៅក្នុងអាណាចក្ររ៉ូម» (UDB) (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/translate-names)។
Acts 11:29-30
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «ពួកគេ» សំដៅលើពួកអ្នកជឿនៅក្នុងក្រុមជំនុំអន់ទីយ៉ូក។ (សូមមើលៈ ២២:២៧)
ដូច្នេះ
ពាក្យនេះ មានន័យថា ជាទីសម្គាល់អំពីអ្វីដែលបានកើតឡើងដោយសាររឿងអ្វីមួយបានកើតឡើងមុន។ នៅក្នុងករណីនេះ ពួកគេបានផ្ញើប្រាក់ដោយសារលោកអកាប៊ូសថ្លែងទំនាយ ឬប្រកាសពីគ្រោះអត់ឃ្លាន។
តាមលទ្ធភាពរៀងៗខ្លួន
អ្នកមានផ្ញើច្រើន អ្នកក្រជាងផ្ញើតិច។
បងប្អូននៅក្នុងស្រុកយូដា
«ដល់ពួកអ្នកជឿនៅក្នុងស្រុកយូដា»
តាមរយៈ
«នៅក្រោមការមើលថែរបស់» (សូមមើលៈ INVALID translate/figs-idiom)
Acts 12
Acts 12:1-2
ប្រយោគភ្ជាប់
ឃ្លានេះចាប់ផ្តើមការបៀតបៀនជាថ្មី ទីមួយការស្លាប់របស់លោកយ៉ាកុប ហើយបន្ទាប់មក គេដាក់លោកពេត្រុសនៅក្នុងគុក ហើយក្រោមមកដោះវិញ។
ព័ត៌មានទូទៅ
ឃ្លានេះប្រាប់ពីការដែលស្តេចហេរ៉ូឌសម្លាប់លោកយ៉ាកុប។ (សូមមើលៈ INVALID translate/writing-background)
ឥឡូវនេះ
ការនេះចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
ដល់ពេលដែល
ឃ្លានេះសំដៅលើពេលគ្រោះអត់ឃ្លាន។
បានលូកព្រះហស្តលើ
នេះមានន័យថា ស្តេចហេរ៉ូឌបានចាប់ចងពួកអ្នកជឿ។ សូមមើលពីការប្រែរបស់អ្នកនៅក្នុងជំពូក ៥:១៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាត់ពួកទាហានមកចាប់» (សូមមើលៈ INVALID translate/figs-idiom)
លើសមាជិកខ្លះនៃក្រុមជំនុំ
មានតែលោកយ៉ាកុបនិងលោកពេត្រុសទេដែលបាននិយាយច្បាស់ ដែលបង្ហាញថា ជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំក្រុងយេរូសាឡិម។ (សូមមើលៈ INVALID translate/figs-explicit)
ដើម្បីធ្វើបាបដល់ពួកគេ
«ដើម្បីធ្វើឲ្យអ្នកជឿរងទុក្ខលំបាក»
ស្តេចបានសម្លាប់លោកយ៉ាកុប...ដោយដាវ។
ឃ្លានេះប្រាប់ពីរបៀបដែលលោកយ៉ាកុបត្រូវគេសម្លាប់។
ស្តេចបានសម្លាប់
ឃ្លានេះមានន័យថា «ស្តេចហេរ៉ូឌជាអ្នកសម្លាប់» ឬ «ស្តេចហេរ៉ូឌបង្គាប់ឲ្យគេសម្លាប់»។
Acts 12:3-4
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅទីនេះ សំដៅលើស្តេចហេរ៉ូឌ។ (សូមមើល: ១២:១)
បន្ទាប់ពីទ្រង់ទតឃើញថា ការនេះបានធ្វើឲ្យជនជាតិយូដាពេញចិត្ត
«នៅពេលស្តេចហេរ៉ូឌជ្រាប់ថាការសម្លាប់លោកយ៉ាកុប គឺជាការពេញចិត្តរបស់អ្នកដឹកនាំសាសន៍យូដា»
ជនជាតិយូដាពេញចិត្ត
«ធ្វើឲ្យជនជាតិយូដាសប្បាយចិត្ត»
ពេលនោះ
«ស្តេចហេរ៉ូឌបានធ្វើការនេះ» ឬ «ការនេះបានកើតឡើង» (UDB)
នៅក្នុងអំឡុងពេលបុណ្យនំបុ័ងឥតមេ
នេះគឺសំដៅលើពេលវេលាដែលសាសនាយូដាធ្វើពិធីបុណ្យក្នុងអំឡុងពេលបុណ្យនំប៉័ងឥតមេ។ របៀបផ្សេងទៀតការបកប្រែៈ «ពិធីបុណ្យ នៅពេលប្រជាជនយូដាបរិភោគនំប៉័ងឥតមេ» (UDB)។
បានចាត់ទាហានបួនក្រុម
«បានចាត់ទាហានបួនក្រុម» (UDB)។ ក្រុមនីមួយៗមានទាហានបួននាក់យាមលោកពេត្រុស យាមមួយក្រុមម្តង។ ក្រុមនីមួយៗបែងចែកគ្នានៅក្នុងពេលម្ភៃបួនម៉ោង ប្តូរគ្នាជាបួនក្រុុម។ មួយពេលមានទាហានពីររូប យាមនៅសងខាងលោក ហើយពីរនាក់ទៀតយាមនៅច្រកចូល។
ស្តេចមានបំណងនឹងនាំលោកមកចំពោះមុខប្រជាជន
«ស្តេចហេរ៉ូឌបានគ្រោងនឹងកាត់ក្តីលោកពេត្រុសនៅក្នុងចំណោមប្រជាជន» ឬ «ស្តេចហេរ៉ូឌគ្រោងកាត់ក្តីលោកពេត្រុសនៅចំពោះមុខជនជាតិយូដា»។
Acts 12:5-6
ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងគុក
ឃ្លានេះបង្ហាញថា ពួកទាហានបន្តយាមលោកពេត្រុសនៅក្នុងគុក។ ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ ពួកទាហានបានយាមលោកពេត្រុសនៅក្នុងគុក»។ (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-explicit)
អស់អ្នកដែលនៅក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្តដល់ព្រះជាម្ចាស់សម្រាប់លោក
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រុមអ្នកជឿនៅក្នុងយេរូសាឡិមបានអធិស្ឋានយ៉ាងអស់ពីចិត្ត ដល់ព្រះសម្រាប់គាត់» (សូមមើលៈ INVALID translate/figs-activepassive)។
យ៉ាងអស់ពីចិត្ត
«បន្តអធិស្ឋានយ៉ាងអស់ពីចិត្ត» ឬ «ប្តូរផ្តាច់អធិស្ឋានយ៉ាងអស់ពីចិត្ត»។
ព្រះបាទហេរ៉ូដយកលោកទៅកាត់ទោស
ស្តេចហេរ៉ូឌគ្រោងនឹងសម្លាប់គាត់អាចឃើញយ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការប្រែៈ «ស្តេចហេរ៉ូឌនឹងនាំលោកពេត្រុសចេញពីគុកដើម្បីសម្លាប់គាត់» (សូមមើលៈ INVALID translate/figs-explicit)
ជាប់ច្រវាក់ពីរខ្សែផង
«ជាប់ច្រវាក់ពីរខ្សែផង» ឬ «ចង់ជាមួយខ្សែរពីរ»។ ខ្សែនីមួយៗ ចងជាមួយអ្នកយាមមួយ នៅយាមនៅខាងក្នុងជាមួយលោកពេត្រុស។
យាមនៅខាងមុខ
«យាមកាម»
Acts 12:7-8
ព័ត៌មានទូទៅ
ពាក្យ «គាត់» និង «របស់គាត់» សំដៅលើលោកពេត្រុស។
មើល៍
គឺជាពាក្យដាស់តឿនដល់យើងឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មានដែលនៅខាងក្រោម។
ដល់គាត់
«ក្បែរលោក» ឬ «នៅជិតលោក»
បន្ទប់ក្នុងគុក
«នៅបន្ទប់ក្នុងគុក»
លោកប៉ះលោកពេត្រុស
«ទេវតាបានប៉ះលោកពេត្រុស» ឬ «ទេវតាបានចាក់លោកពេត្រុស» លោកពេត្រុសបានគេងលក់យ៉ាងស្កប់ស្កល់ ដែលត្រូវឲ្យគេដាស់គាត់។
ច្រវាក់របស់គាត់ធ្លាក់ចេញពីដៃរបស់លោក
ទេវតាធ្វើឲ្យច្រវាក់ធ្លាក់ចេញពីលោកពេត្រុសដោយមិនបានប៉ះច្រវាក់នោះ។
លោកពេត្រុសក៏ធ្វើតាម
«លោកពេត្រុសបានធ្វើតាមអ្វីដែលទេវតាប្រាប់លោកឲ្យធ្វើ» ឬ «លោកពេត្រុសបានស្តាប់បង្គាប់»
Acts 12:9-10
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅត្រង់នេះ សំដៅលើលោកពេត្រុស។ ពាក្យ «ពួកគេ» និង «ពួកគេ» សំដៅលើលោកពេត្រុស និងទេវតា។
លោកមិនបានដឹង
«លោកមិនយល់»
អ្វីដែលទេវតាបានធ្វើនោះគឺជាការពិតឡើយ
ឃ្លានេះអាចប្តូរជាទម្រង់សកម្មវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សកម្មភាពរបស់ទេវតាគឺជាការពិត» ឬ «អ្វីដែលទេវតាបានធ្វើពិតជាបានកើតឡើងមែន» (សូមមើលៈ INVALID translate/figs-activepassive)
បន្ទាប់ពី ពួកគេបានឆ្លងផុតកន្លែងយាមទីមួយ និងទីពីរហើយ
បង្ហាញថា ពួកទាហានមិនអាចឃើញលោកពេត្រុស និងទេវតាទេ នៅពេលពួកកេដើរកាត់នោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកយាមទីមួយ និងទីពីរមិនបានឃើញពួកគេទេ នៅពេលពួកគេដើរកាត់នោះ» (សូមមើលៈ INVALID translate/figs-explicit)
បានឆ្លងផុត
«បានដើរកាត់»
ទីពីរ
«អ្នកយាមទីពីរ»
ពួកគេបានមកដល់
«ពួកគេបានមកដល់ឯ»
ចេញទៅរកទីក្រុង
«ទ្វារបានបើកចំហទៅរកទីក្រុង» ឬ «បានចេញពីគុកទៅរកទីក្រុង»
បានបើកដោយឯកឯង
ពាក្យ «ឯកឯង» វាមើលឲ្យលោកពេត្រុស និងទេវតាដោយឯកឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្វារបានបើកចំហឲ្យពួកគេ» ឬ «ទ្វារបើកចំហដោយឯកឯងដល់ពួកគេ» (សូមមើលៈ INVALID translate/figs-rpronouns)
បានដើរទៅតាមផ្លូវនោះទៅ
«បានដើរតាមផ្លូវនោះ»
ទេវតាក៏បានចាកចេញបាត់ពីលោកបាត់ទៅ
«ទេវតាបានចេញពីលោកពេត្រុសភ្លាម» ឬ «បានបាត់ខ្លួនមួយរំពេច»
Acts 12:11-12
នៅពេល លោកពេត្រុសបានដឹងខ្លួន
«នៅពេលលោកពេត្រុសភ្ញាក់ ហើយដឹងខ្លួន» ឬ «នៅពេលោកពេត្រុសបានដឹងថាអ្វីដែលកើតឡើងគឺជាការពិត»
បានរំដោះខ្ញុំចេញពីដៃរបស់ស្ដេចហេរ៉ូដ
ពាក្យ «ដៃរបស់ស្តេចហេរ៉ូដ» សំដៅលើ «ការចាប់ខ្លួនរបស់ស្តេចហេរ៉ូដ» ឬ «គម្រោងការរបស់ស្តេចហេរ៉ូដ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានសង្គ្រោះខ្ញុំពីការធ្វើទុក្ខដែលស្តេចហេរ៉ូដបានគ្រោងទុក» (សូមមើលៈ INVALID translate/figs-metonymy)
ចេញពីអ្វីៗគ្រប់យ៉ាងដែលប្រជាជនយូដាចង់ធ្វើ
ពាក្យ «ប្រជាជនយូដា» ប្រហែលជាសំដៅលើអ្នកដឹកនាំរបស់យូដា។ របៀបផ្សេងទៀតនៅការបកប្រែៈ «ពីអ្វីដែលអ្នកដឹកនាំជនជាតិគិតថាកើតឡើងមកលើខ្ញុំ» (សូមមើលៈ INVALID translate/figs-synecdoche)
បានយល់ច្បាស់ហើយ
លោកបានដឹងថាព្រះជាម្ចាស់បានរំដោះលោក។
យ៉ូហានដែលហៅម៉ាកុស
«យ៉ូហានដែលហៅថាម៉ាកុសផងដែរ»
Acts 12:13-15
ព័ត៌មានទូទៅ
ពាក្យ «នាង» ឬ «របស់នាង» ទាំងនេះសំដៅលើស្រីបម្រើឈ្មោះ នាងរ៉ូដា។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើមនុស្សដែលនៅខាងក្នុងហើយអធិស្ឋាន។ (សូមមើលៈ ១២:១១)
លោកគោះទ្វារ
«លោកពេត្រុសគោះទ្វារ» គោះទ្វារគឺជាវប្បធម៌របស់ជនជាតិយូដា ដើម្បីឲ្យពួកគេដឹងថាអ្នកចង់សួរសុខទុក្ខដល់ពួកគេ។ អ្នកអាចប្តូរការនេះ ដើម្បីឲ្យត្រូវនឹងវប្បធម៌របស់អ្នក។
កំពុងឈរនៅមាត់ទ្វារ
«នៅមាត់ទ្វារខាងក្រៅ» ឬ «នៅច្រក់ទ្វារចូលពីផ្លូវទៅទីលាន»។
មកបើកឲ្យ
«បានមកឯទ្វារដើម្បីសួរថានរណាគោះទ្វារ»
រំភើបខ្លាំងពេក
«ដោយសារនាងមានអំណរពេក» ឬ «ដោយសារនាងរំភើបពេក»
នាងពុំបានបើកទ្វារឲ្យទេ
«នាងពុំបានបើកទ្វារ» ឬ «នាងភ្លេចដើកទ្វារ»
នាងបានរត់ចូលទៅក្នុងបន្ទប់វិញ
អ្នកអាចនិយាយថា «រត់ឡើងទៅក្នុងបន្ទប់នៅក្នុងផ្ទះ»
នាងបានរាយការណ៍ថា
«នាងបានប្រាប់ពួកគេ» ឬ «នាងនិយាយ»
កំពុងឈរនៅមាត់ទ្វារ
«កំពុងឈរនៅមាត់ទ្វារខាងក្រៅ» លោកពេត្រុសកំពុងឈរនៅខាងក្រៅ។
នាងវង្វេងស្មារតីហើយ
គេមិនបានជឿដល់នាងទេ ប៉ុន្តែ បានដាស់តឿននាថដោយនិយាយថា នាងឆ្គួតហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាងឆ្កួតហើយ»
ប៉ុន្តែ នាងបានប្រកែកថាវាជាការពិត
«នាងនៅតែប្រកែកថា អ្វីដែលនាងនិយាយគឺជាការពិត»។
ពួកគេប្រាប់
«ពួកគេបានឆ្លើយ»
ជាទេវតារបស់លោកទេ
«អ្វីដែលនាងឃើញគឺជាទេវតារបស់លោកពេត្រុសទេ»។ ជនជាតិយូដាខ្លះជឿថាមានទេវតាការពារ ហើយគិតថាជាទេវតារបស់លោកពេត្រុសដែលបានមករកពួកគេ។
Acts 12:16-17
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «របស់ពួកគេ» នៅទីនេះ សំដៅលើមនុស្សដែលនៅក្នុងផ្ទះ។ ពាក្យ «លោក» ឬ «គាត់» សំដៅលើលោកពេត្រុស។
ព័ត៌មានទូទៅ
ទោះបីជាស្តេចហេរ៉ូដបានសម្លាប់លោកយ៉ាកុបនៅក្នុង ជំពូក ១២:១ ក៏មានយ៉ាកុបលើសពីមួយដែរ។
ប៉ុន្តែ លោកពេត្រុសនៅតែបន្តគោះទ្វារ
ពាក្យ «បានបន្ត» មានន័យថា លោកពេត្រុសបន្តគោះទ្វាររហូត ទោះបីជាអ្នកនៅខាងក្នុងកំពុងជជែកគ្នាក្តី។
សូមរាយការណ៍ទាំងនេះ
«ប្រាប់ពីការទាំងនេះ»
ពួកបងប្អូន
«ពួកអ្នកជឿផ្សេងទៀត»
Acts 12:18-19
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅទីនេះ សំដៅលើលោកពេត្រុស។ ពាក្យ «ទ្រង់» សំដៅលើស្តេចហេរ៉ូដ។
ឥឡូវនេះ
ពាក្យនេះប្រើដើម្បីសម្គាល់ចំណុចសម្រាកនៃសាច់រឿង។ ពេលវេលាបានកន្លងផុតទៅ ប៉ុន្តែ ឥឡូវគឺជាថ្ងៃបន្ទាប់។
ពេលថ្ងៃរះឡើង
«នៅពេលព្រឹក»
មានការភ្ញាក់ផ្អើលជាខ្លាំង
ឃ្លានេះប្រើដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើង។ ឃ្លានេះអាចនិយាយក្នុងន័យវិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានការភ្ញាក់ផ្អើលជាខ្លាំង» ឬ «មានការរំភើពជាខ្លាំង» (សូមមើលៈ INVALID translate/figs-litotes)
ភ្ញាក់ផ្អើល
ឃ្លានេះសំដៅលើការភ្ញាក់ផ្អើលបែបអវិជ្ជមានដូចជាភាពតានតឹង នឿយព្រួយជាខ្លាំង ភ័យខ្លាច ឬវិលវល់ជាដើម។
ទាក់ទងនឹង
«ទាក់ទងនឹង» ឬ «អំពី»
បន្ទាប់មក ព្រះបាទហេរ៉ូដបានរកលោក តែរកលោកមិនឃើញ
«បន្ទាប់មក ព្រះបាទហេរ៉ូដបានរកលោកពេត្រុស ហើយរកលោកមិនឃើញ»
បន្ទាប់មក ព្រះបាទហេរ៉ូដបានរកលោក
មានន័យពីរ ទី១) «ពេលស្តេចហេរ៉ូដឮថាបាត់ខ្លួនលោកពេត្រុស ស្តេចទៅរកលោកនៅក្នុងគុកដោយអង្គទ្រង់ផ្ទាល់» ឬ ទី២) ពេលស្តេចហេរ៉ូដឮថាបាត់លោកពេត្រុស ស្តេចបានចាត់ទាហានឲ្យទៅស្វែករកនៅក្នុងគុក»។
ស្ដេចសាកសួរពួកអ្នកយាម ហើយបានបង្គាប់គេឲ្យសម្លាប់ពួកគេ
គឺជាការដាក់ទៅបែបសាមញ្ញសម្រាប់រដ្ឋាភិបាលរ៉ូម ក្នុងការសម្លាប់អ្នកយាម ប្រសិនបើអ្នកទោសរត់បាត់។
បន្ទាប់មក ស្ដេចយាងពីស្រុកយូដាចុះ
ឃ្លា «យាងចុះ» ប្រើនៅទីនេះ ដោយសេសារានៅទាបជាងយូដា។
Acts 12:20-21
ប្រយោគភ្ជាប់
លោកលូកាបន្តជាមួយនឹងព្រឹត្តការណ៍មួយទៀតពីជីវិតរបស់ស្តេចហេរ៉ូដ។
ឥឡូវនេះ
ពាក្យដែលប្រើនៅទីនេះ ដើម្បីសម្គាល់ពីព្រឹត្តការណ៍បន្ទាប់នៅក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-newevent)
ពួកគេបាននាំគ្នាចូលទៅគាល់ស្ដេច
វាមិនទំនងទេ ដែលពួកគេទាំងអស់គ្នាទៅគាល់ស្តេចហេរ៉ូដនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ ពួកអ្នកដែលតំណាងឲ្យអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបាននាំគ្នាទៅទូលព្រះបាទហេរ៉ូដ»។ (សូមមើលៈ INVALID translate/figs-hyperbole)
ពួកគេបានបញ្ចុះបញ្ចូលលោកបា្លសតុស
«អ្នកទាំងនោះបានបញ្ចុះបញ្ចូលលោកប្លាសតុស»
លោកប្លាសតុស
លោកប្លាសតុសគឺជាជំនួយការ ឬជាមន្ត្រីរបស់ស្តេចហេរ៉ូដ។ (សូមមើលៈ INVALID translate/translate-names)
ពួកគេបានទូលសូមសន្តិភាព
«អ្នកទាំងនោះបានសូមសន្តិភាព»
ប្រទេសរបស់ពួកគេបានទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ
ពួកគេប្រហែលជាទិញអាហារទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានទិញស្បៀងរបស់ពួកគេពីអ្នកដែលស្តេចហេរ៉ូដគ្រប់គ្រង» (សូមមើលៈ INVALID translate/figs-explicit)។
ទទួលស្បៀងអាហារ
បង្ហាញថា ព្រះបាទហេរ៉ូដដាក់កម្រិតការផ្គត់ផ្គង់ស្បៀងដោយសារទ្រង់ក្រោធជាមួយនឹងអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ (សូមមើលៈ INVALID translate/figs-explicit)
លុះដល់ថ្ងៃកំណត់
នេះប្រហែលជាថ្ងៃដែលព្រះបាទហេរ៉ូដយល់ព្រមជួបជាមួយអ្នកតំណាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅថ្ងៃដែលព្រះបាទហេរ៉ូដយល់ព្រមជួបជាមួយពួកគេ»
បានស្លៀកសម្លៀកបំពាក់របស់ស្តេច
ជាសម្លៀកបំពាក់ដ៏មានតម្លៃដែលបង្ហាញថាទ្រង់ជាស្តេច។
គង់លើបល្ល័ង្ក
នេះគឺជាកន្លែងដែលព្រះបាទហេរ៉ូដមានរាជឱង្ការទៅកាន់ប្រជារាស្រ្តដែលចូលមកគាល់ទ្រង់។
Acts 12:22-23
ប្រយោគភ្ជាប់
នេះគឺជាសាច់រឿងចុងក្រោយរបស់ស្តេចហេរ៉ូដ។
ភ្លាមនោះ
«រំពេចនោះ» ឬ «នៅពេលប្រជារាស្រ្តសរសើរព្រះបាទហេរ៉ូដ»។
បានប្រហារស្ដេច
«សេ្តចហេរ៉ូដមានជំងឺ» ឬ «ធ្វើឲ្យស្តេចហេរ៉ូដប្រឈួនជាខ្លាំង»
ទ្រង់ពុំបានថ្វាយសិរីដល់ព្រះជាម្ចាស់
ព្រះបាទហេរ៉ូឌអនុញ្ញាតឲ្យប្រជារាស្រ្តទាំងអស់នោះសរសើរទ្រង់ ជំនួសឲ្យពួកគេថ្វាយបង្គំព្រះជាម្ចាស់វិញ។
ស្ដេចត្រូវដង្កូវស៊ី ហើយសុគតទៅ
ពាក្យ «ដង្កូវ» សំដៅលើដង្កូវដែលនៅក្នុងសាច់របស់មនុស្ស ប្រហែលជាដង្កូវក្នុងពោះវៀន។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដង្កូវបានស៊ីគ្រឿងក្នុងរបស់ស្តេចហេរ៉ូដ ហើយទ្រង់ក៏សុគត» (សូមមើលៈ INVALID translate/figs-activepassive)
Acts 12:24-25
ព័ត៌មានទូទៅ
នេះគឺជាព័ត៌មានដែលផ្តល់ការជូនដំណឹងទាក់ទងនឹងការរីកសាយភាយរបស់ព្រះបន្ទូលព្រះជាម្ចាស់ ហើយលើ អ្វីដែលលោកបារណាបាស និងលោកសូលកំពុងធ្វើ។ (សូមមើលៈ INVALID translate/writing-endofstory)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចម្រើនឡើង និងកើនឡើងជាលំដាប់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់និយាយដូចជាដើមឈើដែលរស់ ដែលលូតលាស់និងបង្កើតផល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរីកសាយភាយទៅដល់កន្លែងផ្សេងៗ និងមានមនុស្សជាច្រើនបានជឿលើលោក»។ (សូមមើលៈ INVALID translate/figs-metaphor)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
មានមនុស្សជាច្រើនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឃ្លានេះសំដៅលើព្រះបន្ទូលនៃសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូ។ របៀបផ្សេងទៀនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
បានបញ្ចប់បេសកកម្មរបស់ពួកគេហើយ ពួកគេបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ
ឃ្លានេះសំដៅលើ កាលដែលពួកគេបាននាំប្រាក់ពីពួកអ្នកជឿនៅក្រុងអន់ទីយ៉ូកនៅក្នុងជំពូក ១១:២៩។ របៀបផ្សេងទៀតនៃការបកប្រែៈ «បាននាំយកប្រាក់មកប្រគល់ឲ្យអ្នកដឹកនាំក្រុមជំនុំក្រុងយេរូសាឡិម» (សូមមើលៈ INVALID translate/figs-explicit)
ពួកគេបានត្រឡប់ពីទីនោះ
ពួកគេត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបារណាបាស និងលោកសូលបានត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ» (សូមមើលៈ INVALID translate/figs-explicit)
បានយកលោកយ៉ូហាន
«ពួកគេបានយកលោកយ៉ូហានទៅជាមួយពួកគេ»។
ដែលហៅថាម៉ាកុស
«ដែលហៅថាម៉ាកុសផងដែរ»
Acts 13
Acts 13:1-3
ប្រយោគភ្ជាប់
លោកលូកាចាប់ផ្តើមប្រាប់អំពីដំណើរបេសកកម្មដែលក្រុមជំនុំនៅអន់ទីយ៉ូកចាត់លោកបារបាស និងលោកសូល។
ព័ត៌មានទូទៅ
ខ១ ផ្តល់ប្រវិត្តអំពីមនុស្សនៅក្នុងក្រុមជំនុំអន់ទីយ៉ូក។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ទីមួយនៅទីនេះ គឺប្រហែលជាសំដៅលើអ្នកដឹកនាំទាំងប្រាំ ប៉ុន្តែ ប្រហែលជារួមបញ្ចូលជាមួយអ្នកជឿផ្សេងទៀតដែរ។ ពាក្យ «ពួកគេ» បន្ទាប់ និង «របស់ពួកគេ» ប្រហែលជាសំដៅលើអ្នកដឹកនាំបីនាក់ទៀត រួមទាំងលោកបារណាបាស និងលោកសូល ប៉ុន្តែ អាចរួមទាំងអ្នកជឿផ្សេងៗទៀត។
ឥឡូវនេះ ក្រុមជំនុំនៅក្រុងអន់ទីយ៉ូក
«នៅពេលនោះ នៅក្នុងក្រុមជំនុំអន់ទីយ៉ូក»
លោកស៊ីម្មាន...លោកម៉ាណាអេន
(សូមមើលៈ INVALID translate/translate-names)
ជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូដជាស្ដេចអនុរាជ
លោកម៉ាណាអេនប្រហែលជាអ្នក លេងជាមួយ ឬមិនភ័ក្រ្តជិតស្និទធំធាត់ជាមួយគ្នា។
ជាស្ដេចអនុរាជ
គ្រប់គ្រងលើមួយភាគបួន ឬ មួយភាគបួននៃប្រទេស។
នៅពេល
ពាក្យនេះប្រើដើម្បីសម្គាល់ពីព្រឹត្តការណ៍ពីរដែលកំពុងកើតឡើងក្នុងពេលតែមួយ។
ញែកដោយឡែកសម្រាប់យើង
«ជ្រើសតាំងដើម្បីបម្រើយើង»
យើងហៅឲ្យពួកគេ
កិរិយាសព្ទនៅទីនេះមានន័យថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេឲ្យធ្វើការនេះ។
បានដាក់ដៃលើលោកទាំងពីរ
«បានដាក់ដៃលើលោកទាំងពីរ ដែលព្រះជាម្ចាស់បានញែកដោយឡែកសម្រាប់ការងារនេះ»។ សកម្មភាពនេះបានបង្ហាញថា ពួកអ្នកដឹកនាំបានយល់ស្របថា ព្រះវិញ្ញាណដ៏វិសុទ្ធបានត្រាស់ហៅលោកបារណាបាស និងលោកសូលឲ្យធ្វើការងារនេះ។ (សូមមើលៈ INVALID translate/translate-symaction)
ចាត់ពួកលោកឲ្យចេញទៅ
«ចាត់ពួកលោកឲ្យចេញទៅ» ឬ «ចាត់អ្នកទាំងពីរឲ្យទៅធ្វើការងារដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រាប់ពួកគេឲ្យធ្វើ»
Acts 13:4-5
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ និង «របស់ពួកគេ» សំដៅលើលោកបារណាបាស និងលោកស៊ីឡាស។
ដូច្នេះ
ពាក្យនេះសម្គាល់ពីព្រឹត្តការណ៍ដែលបានកើតឡើងដោយព្រោះព្រឹត្តការណ៍ពីមុន។ នៅក្នុងករណីនេះ កាលពីព្រឹត្តការណ៍លើកមុនគឺលោកបារណាបាស និងលោកសូល ត្រូវបានញែកដោយឡែកដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
បានធ្វើដំណើរចុះទៅ
ការដែលប្រើឃ្លា «ចុះទៅ» នៅទីនេះ ដោយសារ ក្រុងសេលើស៊ាមានកម្ពស់ទាបជាងក្រុងអន់ទីយ៉ូក។
ក្រុងសេលើស៊ា
ជាទីក្រុងមួយនៅជិតសមុទ្រ
ក្រុងសាឡាមីន
ក្រុងសាឡាមីន សិ្ថតនៅលើកោះគីប្រុស។
នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា
មានន័យពីរ ទី១) «មានសាលាប្រជុំរបស់ជនជាតិយូដាជាច្រើននៅក្រុងសាឡាមីន ជាកន្លែងដែលលោកបារណាបាស និងលោកសូលប្រកាស»។ ឬទី២) «លោកបារណាបាស និងលោកសូលបានចាប់ផ្តើមនៅសាលាប្រជុំសាឡាមីន ហើយបន្តប្រកាសនៅគ្រប់សាលាប្រជុំទាំងអស់ នៅពេលពួកគេរកឃើញ នៅពេលពួកគេធ្វើដំណើរជុំវិញកោះគីប្រុស»។
ពួកគេក៏មានលោកយ៉ូហានម៉ាកុសធ្វើជាជំនួយការរបស់ពួកគេផងដែរ
«លោកយ៉ូហានម៉ាកុសបានធ្វើដំណើរជាមួយពួកគេ ហើយបានជួយដល់ពួកគេ» (UDB)។
Acts 13:6-8
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល លោកស៊ីឡាស និងលោកយ៉ូហានម៉ាកុស។
ព័ត៌មានទូទៅ
ពាក្យ «បុរសនេះ» សំដៅលើ «លោកស៊ើគាស-ប៉ូឡូស»។ ពាក្យ «គាត់» លើកទីមួយ សំដៅលើលោកស៊ើគាស-ប៉ូឡូស ជាអភិបាលខេត្ត ពាក្យ «គាត់» លើកទីពីរសំដៅលើលោកអេលីម៉ាស (គេហៅគាត់ថាបារយេស៊ូ) ជាគ្រូមន្តអាគម។
តាមកោះនោះ
ពួកគេឆ្លងកាត់ពីកោះម្ខាងទៅកោះម្ខាងទៀត ហើយចែកចាយដំណឹងល្អ នៅតាមក្រុងនីមួយៗ ដែលពួកគេឆ្លងកាត់។
ក្រុងប៉ាផូស
ជាទីក្រុងធំមួយនៅលើកោះគីប្រុស ជាកន្លែងដែលលោកអភិបាលខេត្តរស់នៅ។
ជាមនុស្សមានប្រាជ្ញា
នេះគឺជាប្រវត្តិរបស់លោកស៊ើគាស-ប៉ូឡូស។ (សូមមើលៈ INVALID translate/writing-background)
អេលីម៉ាស (ឈ្មោះគាត់ប្រែថាគ្រូមន្តអាគម)
នេះគឺជាបារយេស៊ូ ដែលហៅថា គ្រូមន្តអាគមផងដែរ»។ (សូមមើលៈ INVALID translate/translate-names)
(ឈ្មោះគាត់ប្រែថាគ្រូមន្តអាគម)
«នោះគឺជាអ្វីដែលគេហៅគាត់ជាភាសាក្រិក»។
បានប្រឆាំងនឹងពួកគេ ហើយគាត់បានព្យាយាមបង្វែរ
«តតាំងជាមួយពួកគេ ដោយព្យាយាមបង្វែរ» ឬ «ព្យាយាមក្នុងការបញ្ឍប់ពួកគេដោយព្យាយាមបង្វែរ»។
ព្យាយាមបង្វែរលោកអភិបាលខេត្ត ចេញពីជំនឿ
«ព្យាយាមបញ្ចុះបញ្ចូលលោកអភិបាលមិនឲ្យជឿសារនៃដំណឹងល្អ»។
Acts 13:9-10
ប្រយោគភ្ជាប់
នៅពេលទៅដល់កោះប៉ាផូស លោកប៉ូលបានចាប់ផ្តើមនិយាយជាមួយអេលីម៉ាស។
ព័ត៌មានទូទៅ
ពាក្យ «គាត់» «អ្នក» សំដៅលើអេលីមាសជាក្រូមន្តអាគម (គេហៅគាត់ថាបារយេស៊ូផងដែរ» (សូមមើល: ១៣:៦)។
លោកសូល ដែលហៅថាប៉ូល
«សូល» ជាឈ្មោះរបស់ជនជាតិយូដា ហើយ «ប៉ូល» ជាឈ្មោះរបស់រ៉ូម។ ចាប់តាំងពីលោកមានប្រសាសន៍ទៅកាន់មន្ត្រីម្នាក់របស់រ៉ូម លោកបានប្រើឈ្មោះរ៉ូម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកសូល ឥឡូវនេះ ហៅខ្លួនឯងថាប៉ូល» (UDB) (សូមមើលៈ INVALID translate/figs-activepassive)
បានសម្លឹងមើលទៅគាត់
បានមើលទៅគាត់យ៉ាងខ្លាំង»
នែ៎! កូនរបស់មារ
លោកប៉ូលកំពុងនិយាយទៅកាន់បុរសម្នាក់នេះ ដោយធ្វើដូចជាមារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបៀបដូចជាមារ» ឬ «អ្នកធ្វើដូចជាមារ» (សូមមើលៈ INVALID translate/figs-metonymy)
ឯងពេញដោយល្បិចកិច្ចកល និងអាក្រក់គ្រប់យ៉ាង
អ្នកតែងតែបំណងចិត្តធ្វើឲ្យអ្នកដទៃជឿលើអ្វីដែលមិនពិត ដោយប្រើភាពកុហក និងធ្វើអ្វីដែលខុស។
អាក្រក់
នៅក្នុងបរិបទនេះ មានន័យថាខ្ជិលប្រអូស ហើយមិនឧស្សាហ៍នៅក្នុងការដើរតាមបញ្ញត្តិរបស់ព្រះជាម្ចាស់។
ឯងជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង
លោកប៉ូលបានរួមបញ្ចូលលោកអេលីម៉ាសជាមួយនឹងមារ។ ដែលមារគឺជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ និងទាស់ជាមួយនឹងសេចក្តីសុចរិត ដូចជាលោកអេលីម៉ាសដែរ។
តើឯងនៅតែមិនឈប់បង្វែរគេឲ្យងាកចេញពីផ្លូវត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត?
លោកប៉ូលប្រើសំនួរនេះដើម្បីស្តីបន្ទោសដល់អេលីមាស ព្រោះគាត់ប្រឆាំងជាមួយព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកតែងតែនិយាយថា សេចក្តីពិតពីព្រះជាអម្ចាស់គឺកុហក» (UDB) (សូមមើលៈ INVALID translate/figs-rquestion)
ផ្លូវត្រឹមត្រូវរបស់ព្រះអម្ចាស់
នៅទីនេះ «ផ្លូវត្រង់» សំដៅលើផ្លូវដែលជាសេចក្តីពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្លូវនៃសេចក្តីពិតរបស់ព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-idiom)
Acts 13:11-12
ប្រយោគភ្ជាប់
លោកប៉ូលបញ្ចាប់និយាយជាមួយអេលីម៉ាស។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» និង «គាត់» សំដៅលើ អេលីម៉ាស ជាគ្រូមន្តអាគម។
ព័ត៌មានទូទៅ
ពាក្យ «គាត់» សំដៅលើលោកស៊ើគាស-ប៉ូឡូស អភិបាលខេត្ត (ជាអ្នកគ្រប់គ្រងលើក្រុងប៉ាផូស)
ព្រះហស្តរបស់ព្រះអម្ចាស់មកលើអ្នកហើយ
ពាក្យ «ព្រះហស្ត» តំណាងឲ្យអំណាចរបស់ព្រះជាម្ចាស់ និង «លើអ្នក» បង្ហាញពីការដាក់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងដាក់ទោសអ្នក» (សូមមើលៈ INVALID translate/figs-metonymy)
អ្នកនឹងត្រូវខ្វាក់ភ្នែក
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក»។ (សូមមើលៈ INVALID translate/figs-activepassive)
អ្នកនឹងលែងឃើញពន្លឺថ្ងៃ
អេលីម៉ាសនឹងខ្វាក់ភ្នែកទាំងស្រុង សូម្បីតែមើលព្រះអាទិត្យក៏មើលមិនឃើញដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងខ្វាក់ភ្នែក សូម្បីមើលថ្ងៃក៏មើលមិនឃើញដែរ»។
មួយរយៈ
«មួយរយៈពេលខ្លី» ឬ «រហូតដល់ព្រះជាម្ចាស់បានកំណត់ទុក»
ភ្នែករបស់អេលីម៉ាសក៏ដូចជាអព្ទ ហើយងងឹត
«ភ្នែករបស់អេលីម៉ាសបានស្រវាំង ហើយបន្ទាប់មកងងឹតតែម្តង» ឬ «ភ្នែករបស់អេលីម៉ាសបានចាប់ផ្តើមមើលឃើញលែងច្បាស់ ហើយបន្ទាប់មកលោកមើលអ្វីលែងឃើញតែម្តង»។
គាត់ដើរជុំវិញ
«អេលីម៉ាសបានដើរជុំវិញ» ឬ «អេលីម៉ាសបានចាប់ផ្តើមដើរជុំវិញ»
លោកអភិបាលខេត្ត
នេះគឺជាអភិបាលខេត្តដែលទទួលខុសត្រូវលើខេត្តរបស់រ៉ូម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគ្រប់គ្រង»
លោកបានជឿ
«លោកបានជឿលើព្រះយេស៊ូ»
លោកមានការស្ញប់ស្ញែងនឹងសេចក្ដីបង្រៀនអំពីព្រះអម្ចាស់ជាខ្លាំង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ«សេចក្តីបង្រៀនអំពីព្រះអម្ចាស់ធ្វើឲ្យគាត់ភ្ញាក់ផ្អើល»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 13:13-15
ប្រយោគភ្ជាប់
នៅក្នុងសាច់រឿងថ្មីនេះ និយាយអំពីលោកប៉ូលនៅក្នុងក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។
ព័ត៌មានទូទៅ
ខ ១៣ និង១៤ ប្រាប់ពីប្រវត្តិនៅក្នុងសាច់រឿងនេះ។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
«លោកប៉ូល និងមិត្រភក្ដិរបស់លោក» គឺបារណាបាស និងលោកយ៉ូហានម៉ាកុស (ដែលហៅថាយ៉ូហាន)។ ពីចំណុចនេះ លោកសូលហៅថាប៉ូលវិញនៅក្នុងកណ្ឌគម្ពីរកិច្ចការ។ ឈ្មោះរបស់លោកប៉ូលត្រូវបានសរសេរមុនគេ ដោយសារលោកជាអ្នកដឹកនាំក្រុម។ ការដាក់ជាលំដាប់លំដោយងាយក្នុងការបកប្រែ។
ឥឡូវនេះ
ឃ្លានេះសម្គាល់អំពីការចាប់ផ្តើមនៃវគ្គថ្មីរបស់សាច់រឿង។
បានចុះសំពៅពីក្រុងប៉ាផូស
«បានធ្វើដំណើរតាមសំពៅពីប៉ាផូស»
ទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា
«បានមកដល់ក្រុងពើកា ដែលនៅក្នុងស្រុកប៉ាមភីលា»
ប៉ុន្តែ លោកយ៉ូហានបានបែកចេញពីពួកគេ
«ប៉ុន្តែ លោកយ៉ូហានម៉ាកុសបានបែកចេញពីលោកប៉ូល និងលោកបារណាបាស»
ក្រុងអន់ទីយ៉ូក ស្រុកពីស៊ីឌា
«ក្រុងអន់ទីយ៉ូក នៅក្នុងស្រុកពីស៊ីឌា» (UDB)
បន្ទាប់ពី បានអានគម្ពីរវិន័យ និងគម្ពីរព្យាការីរួចហើយ
«គម្ពីរវិន័យ និងគម្ពីរព្យាការី» សំដៅលើផ្នែកនៃបទគម្ពីររបស់សាសន៍យូដាដែលបានអាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីគេបានអានពីគម្ពីរវិន័យ និងគម្ពីរព្យាការី» (សូមមើលៈ INVALID translate/figs-synecdoche)
បានប្រាប់គេឲ្យទៅប្រាប់ពួកគេ ដោយនិយាយថា
«ប្រាប់នរណាម្នាក់ឲ្យនិយាយ» ឬ «សូមនរណាម្នាក់ឲ្យនិយាយ»
បងប្អូនអើយ
ពាក្យ «បងប្អូនអើយ» អ្នកនៅក្នុងសាលាប្រជុំប្រើ ដើម្បីសំដៅលើលោកប៉ូល និងលោកបារបាស ជាបងប្អូនជនរួមជាតិ។
ប្រសិនបើ បងប្អូនមានព្រះបន្ទូលលើកទឹកចិត្ត
«បើ បងប្អូនមានអ្វីចង់និយាយលើកទឹកចិត្តយើង»
សូមមានប្រសាសន៍មកចុះ
«សូមនិយាយចុះ» ឬ «សូមប្រាប់យើងមកចុះ»
Acts 13:16-18
ប្រយោគភ្ជាប់
លោកប៉ូលចាប់ផ្តើមសុន្ទរកថារបស់កាត់ដល់អស់អ្នកដែលនៅក្នុងសាលាប្រជុំ នៅក្នុងស្រុកពីស៊ីឌា ក្រុងអន់ទីយ៉ូក។ លោកបានចាប់ផ្តើមដោយនិយាយពីប្រវត្តិរបស់អ៊ីស្រាអែល។
ព័ត៌មានទូទៅ
ពាក្យ «គាត់» លើកទីមួយសំដៅលើលោកប៉ូល។ ពាក្យ «គាត់» លើទីពីរសំដៅលើព្រះជាម្ចាស់។
ពត៌មានទូទៅ
ពាក្យ «របស់យើង» សំដៅលើលោកប៉ូល និងបងប្អូនជនជាតិយូដារបស់លោក។ (សូមមើលៈ INVALID translate/figs-inclusive)
ពត៌មានទូទៅ
ពាក្យ «ពួកគេ» និង «របស់ពួកគេ» សំដៅលើជនជាតិអ៊ីស្រាអែល។
លើកដៃរបស់គាត់ជាសញ្ញា
ឃ្លានេះ សំដៅលើការលើកដៃរបស់គាត់ជាសញ្ញាថាគាត់រួចរាល់ក្នុងការនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បក់ដៃរបស់គាត់ ដើម្បីបង្ហាញថាគាត់ចង់និយាយ» (សូមមើលៈ INVALID translate/translate-symaction)
បងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់អើយ
ឃ្លានេះសំដៅលើសាសន៍ដទៃដែលបានប្តូរមកកាន់សាសនាយូដាវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនដែលមិនមែនជាជនជាតិអ៊ីស្រាអែល ប៉ុន្តែ ថ្វាយបង្គំព្រះជាម្ចាស់»
សូមស្តាប់
«សូមស្តាប់ខ្ញុំ» ឬ «សូមស្តាប់អ្វីដែលខ្ញុំនឹងនិយាយ»
ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលនេះហើយ
«ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលថ្វាយបង្គំ»
បុព្វបុរសរបស់យើង
«បុព្វបុរសរបស់យើងជាជនជាតិ»
ធ្វើឲ្យប្រជាជនមានគ្នាជាច្រើន
«បានធ្វើឲ្យពួកគេមានគ្នាជាច្រើន» (UDB)
ដោយព្រះចេស្តារបស់ព្រះអង្គ
ឃ្លានេះសំដៅលើព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រកបដោយអំណាចចេស្តា» (សូមមើលៈ INVALID translate/figs-metonymy)
ចេញពីប្រទេសនោះ
«ចេញពីទឹកដីអេស៊ីប»
ព្រះអង្គបានផ្គត់ផ្គង់ពួកគេ
ឃ្លានេះមានន័យថាៈ «ព្រះអង្គអត់ឱនដល់ពួកគេ»។ នៅក្នុងកំណែខ្លះប្រើពាក្យផ្សេងទៀត ដែលមានន័យថា «ព្រះអង្គមើលថែពួកគេ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់អត់ធ្មត់ជាមួយនឹងការមិនស្តាប់បង្គាប់របស់ពួកគេ» ឬ «ព្រះជាម្ចាស់មើលថាពួកគេ»
Acts 13:19-20
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅទីនេះ សំដៅលើព្រះជាម្ចាស់។
ព័ត៌មានទូទៅ
ពាក្យ «ទឹកដីរបស់ពួកគេ» សំដៅលើទឹកដីរបស់ប្រជជាតិទាំងប្រាំពីរ ដែលពួកគេចាប់យកបាន។
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «ពួកគេ» សំដៅលើប្រជាជនអ៊ីស្រាអែល។ អ្នកស្តាប់ជនជាតិយូដារបស់លោកប៉ូល គឺបូករួមទាំង «យើង» គឺលោកប៉ូល និងលោកបារណាបាស។ (សូមមើលៈ INVALID translate/figs-inclusive)
ប្រជាជាតិ
ពាក្យ «ប្រជាជាតិ» នៅទីនេះ សំដៅលើមនុស្សក្រុមផ្សេងៗ និងមិនមែនភូមិសាស្រ្តដែលមានព្រំដែនទេ។
បានកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំមុន
«បានចំណាយពេលជាងបួនរយហាសិបឆ្នាំដើម្បីបានសម្រេច»
រហូតដល់ព្យាការីសាំយូអែល
«រហូតដល់សម័យរបស់ព្យាការីសាំយូអែល»
Acts 13:21-22
ព័ត៌មានទូទៅ
ការដកស្រង់នៅទីនេះ មកពីប្រវត្តិរបស់លោកសាំយ៉ូអែល និងពីទំនុកតម្កើងរបស់លោកអថាន នៅក្នុងកណ្ឌគម្ពីរសម្ពន្ធមេត្រីចាស់។
អស់រយៈពេលសែសិបឆ្នាំ
«ធ្វើជាស្តេចរបស់ពួកគេអស់រយៈពេលសែសិបឆ្នាំ»
ព្រះជាម្ចាស់បានដកទ្រង់ចេញពីភាពជាស្តេច
ពាក្យនេះ មានន័យថាព្រះជាម្ចាស់បានធ្វើឲ្យស្តេចសូលលែងធ្វើជាស្តេចទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបដិសេធស្តេចសូលពីភាពជាស្តេចទៀត» (UDB)។
ព្រះអង្គបានលើកព្រះបាទដាវីឌឲ្យធ្វើជាស្តេចរបស់ពួកគេ
«ព្រះជាម្ចាស់បានលើកព្រះបាទដាវីឌឲ្យធ្វើជាស្តេចរបស់ពួកគេ» ពាក្យ «លើក» គឺជាពាក្យរបៀបធបៀដែលមានន័យថា ព្រះជាម្ចាស់ធ្វើឲ្យព្រះបាទដាវីឌធ្វើជាស្តេច។ (សូមមើលៈ INVALID translate/figs-idiom)
ធ្វើជាស្តេចរបស់ពួកគេ
«ស្តេចរបស់អ៊ីស្រាអែល» ឬ «ស្តេចនៅលើអ៊ីស្រាអែល»
ព្រះអង្គបានមានបន្ទូលអំពីព្រះបាទដាវីឌថា
«ព្រះជាម្ចាស់បានមានបន្ទូលអំពីព្រះបាទដាវីឌ»
យើងរកបាន
«យើងសង្កេតឃើញថា»
ជាមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់
ពាក្យនេះមានន័យថា «លោកជាមនុស្សម្នាក់ដែលចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ» (សូមមើលៈ INVALID translate/figs-idiom)
Acts 13:23-25
ព័ត៌មានទូទៅ
ការដកស្រង់នៅទីនេះគឺដកស្រង់មកពីដំណឹងល្អ។
មកតាមព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ
«តាមរយៈព្រះរាជវង្សរបស់ព្រះបាទដាវីឌ» ឃ្លានេះបានដាក់តាំងពីប្រយោគដំបូង ដើម្បីបញ្ជាក់ថា ព្រះសង្គ្រោះត្រូវតែជាម្នាក់ដែលមកពីពូជពង្សរបស់ព្រះបាទដាវីឌ។ (សូមមើលៈ ១៣:២១)
នាំព្រះសង្គ្រោះមួយអង្គដល់អ៊ីស្រាអែល
ឃ្លានេះសំដៅលើប្រជាជនអ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រទានដល់ជនជាតិអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/figs-metonymy)
ដូចព្រះអង្គបានសន្យា
«ដូចដែលព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងធ្វើ»
អំពីពិធីជ្រមុជទឹកនៃការប្រែចិត្ត
អ្នកអាចបកប្រែពាក្យ «ការប្រែចិត្ត» ជាកិរិយាសព្ទ «ប្រែចិត្ត» ក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីពិធីជ្រមុជទឹកនៃការប្រែចិត្ត» ឬ «ពិធីជ្រមុជដែលពួកគេចង់ធ្វើ ពេលពួកគេចង់ប្រែចិត្តចេញពីបាបរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-abstractnouns)
តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា?
លោកយ៉ូហានបានសួរសំណួរនេះទៅកាន់មនុស្សដើម្បីបង្ខំឲ្យគេគិតថាគាត់ជានរណា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គិតមើល ថាខ្ញុំជានរណា» (សូមមើលៈ INVALID translate/figs-rquestion)
ខ្ញុំនេះមិនមែនជាព្រះអង្គទេ
លោកយ៉ូហានកំពុងសំដៅលើព្រះមេស្ស៊ី ដែលពួកគេរំពឹងថានឹងយាងមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនមែនជាព្រះមេស្ស៊ីទេ» (សូមមើលៈ INVALID translate/figs-explicit)
ប៉ុន្តែ សូមស្តាប់់
ឃ្លានេះបញ្ជាក់ពីភាពសំខាន់នូវអ្វីដែលលោកនឹងមានប្រសាសន៍បន្ទាប់។
ព្រះអង្គដែលមកតាមក្រោយខ្ញុំ
ឃ្លានេះសំដៅលើព្រះមេស្ស៊ី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះមេស្ស៊ីនឹងយាងមកជាឆាប់» (UDB) (សូមមើលៈ INVALID translate/figs-explicit)
សូម្បីតែស្រាយខ្សែស្បែកជើង ក៏ខ្ញុុុំមិនសមនឹងនឹងស្រាយផង
«ខ្ញុំមិនសម សូម្បីតែស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង»។ ព្រះមេស្ស៊ីធំអស្ចារ្យជាលោកយ៉ូហានឆ្ងាយណាស់ ដែលលោកមានអារម្មណ៍ថា មិនសមឲ្យលោកបានស្រាយស្បែកជើងឲ្យព្រះអង្គ។
Acts 13:26-27
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ បូករួមទាំងលោកប៉ូល និងអ្នកស្តាប់របស់លោកនៅក្នុងសាលាប្រជុំទាំងអស់គ្នា។ (សូមមើលៈ INVALID translate/figs-inclusive)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ឬ «របស់ពួកគេ» សំដៅលើ ជនជាតិយូដាដែលរស់នៅក្នុងក្រុងយេរូសាឡិម។
បងប្អូន ដែលជាខ្សែស្រឡាយរបស់លោកអប្រាហាំ និងអស់អ្នកដែល...គោរពកោតខ្លាចព្រះជាម្ចាស់អើយ!
លោកប៉ូលបញ្ជាក់ដល់អ្នកស្តាប់របស់លោកអំពីសាសន៍យូដា និងសាសន៍ដទៃដែលប្តូរមកកាន់សាសនាយូដាវិញ ដោយរំលឹកពួកគេពីឋានៈពិសេសក្នុងការថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិត។
ព្រះបន្ទូលដែលថ្លែងអំពីការសង្គ្រោះនេះ បានប្រទានមកដល់យើង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលអំពីសេចក្តីសង្គ្រោះនេះហើយ» (សូមមើលៈ INVALID translate/figs-activepassive)
អំពីការសង្គ្រោះនេះ
ពាក្យ «ការសង្គ្រោះ» អាចបកប្រែជាកិរិយាសព្ទ «សង្គ្រោះ» របៀបផ្សេងទៀតនៃការបកប្រែៈ «ថាព្រះជាម្ចាស់នឹងសង្គ្រោះមនុស្ស» (សូមមើលៈ INVALID translate/figs-abstractnouns)
មិនបានស្គាល់ព្រះអង្គឡើយ
«មិនបានដឹងថាព្រះយេស៊ូនេះហើយ ជាព្រះដែលព្រះជាម្ចាស់បានចាត់មកសង្គ្រោះពួកគេ» (UDB)
ពួកគេធ្វើតាមព្រះបន្ទូលរបស់ពួកព្យាការី
ពាក្យ «ព្រះបន្ទូល» តំណាងឲ្យព្រះបន្ទូលដែលពួកព្យាការីបានថ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គម្ពីររបស់ពួកព្យាការី» ឬ «ព្រះបន្ទូលរបស់ពួកព្យាការី» (សូមមើលៈ INVALID translate/figs-metonymy)។
ដែលបានអាន
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលគេអាន» (សូមមើលៈ INVALID translate/figs-activepassive)
ពួកគេធ្វើតាមព្រះបន្ទូលរបស់ព្យាការី
«ពួកគេធ្វើតាមព្រះបន្ទូលរបស់ព្យាការីបាននិយាយ ពួកគេធ្វើតាមសេចក្តីដែលមាននៅក្នុងគម្ពីររបស់ពួកព្យាការី»។
Acts 13:28-29
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើជនជាតិយូដា និងអ្នកដឹកនាំសាសនារបស់ពួកគេនៅក្នុងក្រុងយេរូសាឡិម។ ពាក្យ «គាត់» នៅទីនេះ សំដៅលើព្រះយេស៊ូ។
ពួកគេរកហេតុអ្វី ដើម្បីកាត់ទោសព្រះអង្គដល់ស្លាប់ក្តី
«ពួកគេមិនបានរកហេតុផលអ្វីដើម្បីសម្លាប់ព្រះយេស៊ូបានទេ»។
ពួកគេនៅតែសុំឲ្យលោកពីឡាត
ពាក្យ «សុំ» នៅទីនេះ ពាក្យធ្ងន់ ក្នុងន័យតម្រូវ អង្វរ ឬទូលអង្វរ។
នៅពេលពួកគេបានធ្វើតាមសេចក្ដីដែលមានចែងទុកអំពីព្រះអង្គហើយ
«នៅពេលពួកគេបានធ្វើដល់ព្រះយេស៊ូតាមសេចក្ដីគ្រប់យ៉ាងដែលពួកព្យាការីបានចែងថា នឹងកើតឡើងជាមួយព្រះអង្គ»
ពួកគេបានយកសពព្រះអង្គចុះពីឈើឆ្កាង
វាអាចងាយយល់ក្នុងការនិយាយជាក់លាក់ថា ព្រះយេស៊ូសុគតមិនពេលការនេះកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេសម្លាប់ព្រះយេស៊ូ ហើយយកព្រះអង្គចុះពីឈើឆ្កាង បន្ទាប់ពីព្រះអង្គសុគត» (សូមមើលៈ INVALID translate/figs-explicit)
ចុះពីឈើឆ្កាង
«ចុះពីឈើឆ្កាង»។ នេះគឺជារបៀបមួយផ្សេងទៀតដែលមនុស្សនៅសម័យនោះនិយាយទាក់ទងនឹងឈើឆ្កាង។ (សូមមើលៈ INVALID translate/figs-explicit)
Acts 13:30-31
ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីស្លាប់ឡើងវិញ
«ប៉ុន្តែ» បង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្វីដែលមនុស្សធ្វើ និងអ្វីដែលព្រះជាម្ចាស់ធ្វើ។
បានប្រោសព្រះអង្គឲ្យរស់ពីស្លាប់ឡើងវិញ
«បានប្រោសព្រះអង្គឲ្យរស់ពីស្លាប់ឡើងវិញពីមនុស្សស្លាប់»។ ការនៅជាមួយ «មនុស្សស្លាប់» មានន័យថា ព្រះយេស៊ូបានសុគត។
បានប្រោស
«ធ្វើឲ្យរស់ឡើងវិញ»
គេឃើញព្រះអង្គ...ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡិម
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសិស្សដែលមកពីស្រុកកាលីឡេទៅក្រុងយេរូសាឡិមបានឃើញព្រះអង្គជាច្រើនថ្ងៃ» (សូមមើល: INVALID translate/figs-activepassive)
ជាច្រើនថ្ងៃ
យើងដឹងពីអ្នកសរសេរផ្សេងទៀតថារយៈពេលនេះគឺសែសិបថ្ងៃ។ បកប្រែថា «ជាច្រើនថ្ងៃ» ជាមួយនឹងឃ្លាដែលអាចជាក់លាក់នៃចំនួនថ្ងៃ។
បានធ្វើបន្ទាល់ពីព្រះអង្គដល់ប្រជាជន
«បានធ្វើបន្ទាល់ពីព្រះអង្គដល់ប្រជាជនអំពីព្រះយេស៊ូ» ឬ «បានប្រាប់ប្រជាជនអំពីព្រះយេស៊ូ»
Acts 13:32-34
ព័ត៌មានទូទៅ
ការដក់ស្រង់ទីពីរនៅទីនេះគឺចេញពីព្យាការីអេសាយ។
ដូច្នេះ
ពាក្យនេះសង្គាប់ពីព្រឹត្តការណ៍ដែលបានកើតឡើងដោយសារព្រឹត្តការណ៍ពីមុន។ នៅក្នុងករណីនេះ ព្រឹត្តការណ៍មុនគឺព្ះជាម្ចាស់បានប្រោសព្រះយេស៊ូពីស្លាប់ឡើងវិញ។
បុព្វបុរសរបស់យើង
«បុព្វបុរសរបស់យើង» លោកប៉ូលនៅតែបន្តពីជនជាតិយូដា និងសាសន៍ដទៃដែលនៅក្នុងសាលាប្រជុំអន់ទីយ៉ូក នៅស្រុកពីស៊ីឌា ដែលបានប្តូរមកកាន់សាសនាយូដាវិញ។ ទាំងនេះគឺជាបុព្វបុរសខាងសាច់ឈាមរបស់ជនជាតិយូដា និងបុព្វបុរសខាងវិញ្ញាណរបស់ពួកអ្នកដែលប្តូរសាសនា។
ព្រះជាម្ចាស់បានរក្សាសេចក្តីសន្យា
«ព្រះជាម្ចាស់បានធ្វើឲ្យសេចក្តីសន្យាបានសម្រេច»
សម្រាប់យើង និងកូនចៅរបស់ពួកគេ។
«សម្រាប់យើង ដែលជាកូនចៅរបស់បុព្វបុរសរបស់យើង»។ លោកប៉ូលនៅតែបន្តនិយាយទៅកាន់ជនជាតិយូដា និងសាសន៍ដទៃដែលប្តូរមកកាន់សាសនាយូដា ដែលនៅក្នុងសាលាប្រជុំអន់ទីយូកនៅស្រុកពីស៊ីឌា ។ ទាំងនេះគឺជាបុព្វបុរសខាងសាច់ឈាមរបស់ជនជាតិយូដា និងបុព្វបុរសខាងវិញ្ញាណរបស់ពួកអ្នកដែលប្តូរសាសនា។
ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានរស់ឡើងវិញ
«ដោយធ្វើឲ្យព្រះយេស៊ូរស់ឡើងវិញ»
ដូចមានសេចក្តីចែងទុកក្នុងទំនុកតម្កើងទីពីរថា
«ដូចមានសេចក្តីចែងទុកក្នុងទំនុកតម្កើងទីពីរគឺជាការពិត»។
ទំនុកតម្កើងទីពីរ
«ទំនុកតម្កើង២»
បុត្រ...បិតា
នេះគឺជាងារដ៏សំខាន់ដែលពណ៌នាអំពីទំនាក់ទំនងរវាងព្រះយេស៊ូ និងព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានរស់ឡើងវិញ ដើម្បីកុំឲ្យសពព្រះអង្គត្រូវរលួយឡើយ ព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះថា
«ព្រះជាម្ចាសមានបន្ទូលពាក្យទាំងនេះអំពីការដែលព្រះអង្គធ្វើឲ្យព្រះយេស៊ូរស់ឡើងវិញ ដើម្បីកុំឲ្យព្រះអង្គសុគកទៀត»។
ពីមនុស្សស្លាប់
ឃ្លា «មនុស្សស្លាប់» សំដៅលើមនុស្សដែលបានស្លាប់។ ដើម្បីឲ្យបានរស់ឡើងវិញក្នុងចំណោមពួកគេ មានន័យថាបានរស់ឡើងវិញសារជាថ្មី។
បានពរជាប្រាកដ
«ប្រាកដជាបានពរ»
Acts 13:35-37
នេះជាហេតុ បានជាព្រះអង្គមានព្រះបន្ទូលនៅក្នុងកណ្ឌគម្ពីរទំនុកតម្កើងផ្សេងទៀតថា
អ្នកស្តាប់របស់លោកប៉ូលអាចយល់ថា កណ្ឌគម្ពីរទំនុកតម្កើងសំដៅលើព្រះមេស្ស៊ី។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងទំនុកតម្តើងរបស់ស្តេចដាវីឌផ្សេងទៀត ទ្រង់ក៏មានបន្ទូលពីព្រះមេស្ស៊ីដែរ» (UDB) (សូមមើលៈ INVALID translate/figs-explicit)។
ព្រះអង្គក៏មានព្រះបន្ទូល
«ព្រះបាទដាវីឌក៏មានរាជឱង្ការដែរ»។ ព្រះបាទដាវីឌជាអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្តើង ១៦ ពីសេចក្តីដែលបានដកស្រង់ដែរ។
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គត្រូវរលួយឡើយ
ឃ្លា «ត្រូវរលួយឡើយ» គឺជាពាក្យប្រៀបធៀបសម្រាប់ «ពុករលួយ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គមិនអនុញ្ញាតឲ្យរូបកាយអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គត្រូវរលួយឡើង» (សូមមើលៈ INVALID translate/figs-metonymy)
ព្រះអង្គមិនអនុញ្ញាតឲ្យ
នៅទីនេះ ព្រះបាទដាវីឌទូលទៅព្រះជាម្ចាស់។
ក្នុងជំនាន់របស់ទ្រង់នោះ
«ក្នុងជំនាន់ដែលទ្រង់គង់នៅ»
បានបម្រើព្រះជាម្ចាស់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់
«បានធ្វើអ្វីដែលព្រះជាម្ចាស់ចង់ឲ្យទ្រង់ធ្វើ» ឬ «បានធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះទ័យ»។
ទ្រង់ក៏គេងលក់ទៅ
នេះគឺជារបៀបនិយាយគួរសម សំដៅលើការស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់សុគត» (សូមមើលៈ INVALID translate/figs-euphemism)
គេបានបញ្ចុះសពទ្រង់ក្នុងផ្នូរ ជាមួយបុព្វបុរសរបស់ទ្រង់
«បានបញ្ចុះជាមួយបុព្វបុរសរបស់ទ្រង់ ដែលបានសុគតទៅ»
បានរលួយអស់
ឃ្លា «បានរលួយអស់» គឺជានិមិត្តរូបសម្រាប់ «រូបកាយដែលរលួយ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «រូបកាយរបស់ទ្រង់ត្រូវរលួយ» (សូមមើលៈ INVALID translate/figs-metonymy)
ប៉ុន្តែ ព្រះអង្គដែល
«ប៉ុន្តែ ព្រះយេស៊ូដែល»
មិនបានរលួយទេ
ឃ្លា «មិនបានរលួយទេ» គឺជាវិធីក្នុងការនិយាយថា «មិនបានរលួយទេ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនត្រូវរលួយ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 13:38-39
ព័ត៌មានទូទៅ
ពាក្យ «ព្រះអង្គ» នៅទីនេះ សំដៅលើព្រះយេស៊ូ។
សូមបងប្អូនដឹងច្បាស់ថា
«ចូរដឹងពីការនេះ» ឬ «ការនេះសំខាន់សម្រាប់បងប្អូនក្នុងការដឹង»
បងប្អូន
លោកប៉ូលប្រើប្រយោគនេះដោយសារពួកគេជាជនជាតិយូដា និងជាអ្នកដើរតាមសាសនាយូដាដែរ។ នៅត្រង់ចំណុចនេះ ពួកគេមិនមែនជាអ្នកជឿដែលជាគ្រិស្តបរិស័ទឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនអ៊ីស្រាអែល និងមិត្រភក្តិផ្សេងៗទៀតអើយ» (UDB)
ដោយសារបុរសនេះហើយ យើងបានប្រកាសពីការអត់ទោសបាបដល់បងប្អូន
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងប្រកាសដល់បងប្អូនថា បាបរបស់បងប្អូនអាចទទួលការអត់ទោសតាមរយៈព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-activepassive)
ការអត់ទោសបាប
«ការអត់ទោសបាប» ជានាមអរូបី អាចបកប្រែជាកិរិយាសព្ទ «អត់ទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់អាចអត់ទោសបាបរបស់អ្នករាល់គ្នា» (សូមមើលៈ INVALID translate/figs-abstractnouns)
តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿ
«តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿ» ឬ «មនុស្សគ្រប់គ្នាដែលជឿលើព្រះអង្គ»
តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿនិងបានសុចរិតពីការគ្រប់យ៉ាង
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ«ព្រះយេស៊ូនឹងធ្វើឲ្យអ្នកជឿគ្រប់គ្នាបានសុចរិត»។ (សូមមើលៈ INVALID translate/figs-activepassive)
ពីការគ្រប់យ៉ាង
«ពីអំពើបាបទាំងអស់»
Acts 13:40-41
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់សន្ទរកថារបស់លោកនៅក្នុងសាលាប្រជុំនៅស្រុកពីស៊ីឌា ក្រុងអន់ទីយ៉ូក ដែលបានចាប់ផ្តើមនៅក្នុងជំពូក ១៣:១៦
ព័ត៌មានទូទៅ
នៅក្នុងសាររបស់គាត់ទៅកាន់ប្រជាជននៅក្នុងសាលាប្រជុំ លោកប៉ូលបានដកស្រង់ចេញពីព្យាការីហាបាគុក។
ព័ត៌មានទូទៅ
ពាក្យ «ខ្ញុំ» នៅទីនេះ សំដៅលើព្រះជាម្ចាស់។
ចូរប្រយ័ត្ន
ឃ្លានេះបញ្ជាក់ថាអ្វីដែលពួកគេស្តាប់សារពីលោកប៉ូលនោះ ពួកគេត្រូវប្រយ័ត្ន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនិយាយ» (សូមមើលៈ INVALID translate/figs-explicit)
អ្វីដែលពួកព្យាការីបានថ្លែង
«ដើម្បីស្តាប់អ្វីដែលពួគព្យាការីបានថ្លែង»
មើល៍ មនុស្សដែលមើលងាយអ្នក
«អ្នកដែលមានអារម្មណ៍ថាគេមើលងាយ» ឬ «អ្នកដែលត្រូវញេចំអក»
នឹងងឿងឆ្ងល់
«ភ្ញាក់ផ្អើល» ឬ «តក់ស្លុត»
ហើយនឹងត្រូវវិនាសបាត់ទៅ
«ហើយនឹងស្លាប់»
ខ្ញុំកំពុងធ្វើកិច្ចការមួយ
«ខ្ញុំកំពុងធ្វើអ្វីមួយ» ឬ «ខ្ញុំកំពុងធ្វើការមួយ»
នៅជំនាន់របស់បងប្អូន
«នៅក្នុងសម័យរបស់បងប្អូន»
ជាកិច្ចការ ដែល
«ខ្ញុំកំពុងធ្វើការអ្វីមួយដែល»
ទោះបីជាមានគេប្រកាសអ្នករាល់គ្នាក៏ដោយ
«ទោះបីជាមានគេប្រាប់អ្នករាល់គ្នាក៏ដោយ»
Acts 13:42-43
ពេលលោកប៉ូល និងលោកបារណាបាសចាកចេញ
«ក្នុងកាលដែលលោកប៉ូល និងលោកបារណាបាសកំពុងតែចាកចេញ»
ប្រជាជនបានអង្វរពួកគេឲ្យ
«បានអង្វរពួកគេឲ្យ»
មានប្រសាសន៍អំពីសេចក្ដីទាំងនេះ ម្តងទៀត
ពាក្យ «សេចក្តីនេះ» សំដៅលើព្រះបន្ទូលដែលលោកប៉ូលបាននិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រកាសព្រះបន្ទូលម្តងទៀត» (សូមមើលៈ INVALID translate/figs-metonymy)
ពេលប្រជុំនៅសាលាប្រជុំចប់ហើយ
អាចមានន័យថា ទី១) និយាយម្តងទៀត «ពេលលោកប៉ូល និងលោកបារណាបាសចាកចេញ» នៅក្នុងខ៤២ ឬ ទី២) ពេលលោកប៉ូល និងលោកបារណាបាសចាកចេញពីការប្រជុំ មុនពេលចប់ ហើយការនេះបានកើតឡើងនៅពេលក្រោយ។
ពួកអ្នកកោតខ្លាចព្រះចូលសាសនាយូដាជាច្រើន
អ្នកទាំងនេះមិនមែនជាជនជាតិយូដាទេ ដែលបានប្តូរមកកាន់សាសនាយូដា។
ដែលបាននិយាយមួយពួកគេ ហើយដាស់តឿនពួកគេ
«លោកប៉ូល និងលោកបារណាបាសបាននិយាយជាមួយអ្នកទាំងនោះហើយបានលើកទឹកចិត្តពួកគេ»
ឲ្យបន្តនៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់
ឃ្លានេះបង្ហាញថា ពួកគបានជឿព្រះបន្ទូលរបស់លោកប៉ូល ដែលប្រកាសថា ព្រះយេស៊ូជាព្រះមេស្ស៊ី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឲ្យបន្តក្នុងការទុកចិត្តថាព្រះជាម្ចាស់នឹងអត់ទោសបាបរបស់មនុស្សដោយសារអ្វីដែលព្រះយេស៊ូបានធ្វើ» (UDB) (សូមមើលៈ INVALID translate/figs-explicit)
Acts 13:44-45
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅទីនេះ សំដៅលើលោកប៉ូល។
ស្ទើរតែនៅក្រុងទាំងមូល
«ទីក្រុង» តំណាងឲ្យមនុស្សនៅក្នុងទីក្រុង។ ឃ្លានេះប្រើដើម្បីបង្ហាញពីការឆ្លើយតបចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សភាគច្រើននៅក្នុងទីក្រុង» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-hyperbole)
ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ឃ្លានេះបញ្ជាក់ថា លោកប៉ូល និងលោកបារណាបាស គឺជាអ្នកប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីស្តាប់លោកប៉ូល និងលោកបារណាបាសប្រកាសអំពីព្រះអម្ចាស់យេស៊ូ» (UDB) (សូមមើលៈ INVALID translate/figs-explicit)
ជនជាតិយូដា
ពាក្យ «ជនជាតិយូដា» តំណាងឲ្យអ្នកដឹកនាំរបស់ជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ INVALID translate/figs-synecdoche)
មានចិត្តច្រណែនជាខ្លាំង
ពាក្យ ចិត្តច្រណែននៅទីនេះ និយាយអំពីអ្វីមួយដែលមាននៅក្នុងចិត្តរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានចិត្តច្រណែនជាខ្លាំង» (សូមមើលៈ INVALID translate/figs-metaphor)
និយាយទាស់នឹង
«និយាយប្រឆាំង» ឬ«ជំទាស់»
អ្វីៗដែលលោកប៉ូលបានមានប្រសាសន៍
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីៗដែលលោកប៉ូលមានប្រសាសន៍» (សូមមើលៈ INVALID translate/figs-activepassive)
Acts 13:46-47
ព័ត៌មានទូទៅ
ឧទាហរណ៍ពីរដំបូងរបស់ពាក្យ «អ្នក» ជាពហុវចនៈ ហើយសំដៅលើជនជាតិយូដាដែលលោកប៉ូលនិយាយជាមួយ។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស ប៉ុន្តែ មិនមែនបណ្តាជនដែលមានវត្តមាននៅទីនេះទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ព័ត៌មានទូទៅ
ការដកស្រង់របស់លោកប៉ូលគឺចេញពីព្យាការីអេសាយនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ នៅក្នុងព្រះបន្ទូលដើម ពាក្យ «ខ្ញុំ» សំដៅលើព្រះជាម្ចាស់ ហើយពាក្យ «អ្នក» ជាឯកវចនៈ និងសំដៅលើព្រះមេស្ស៊ី។ នៅទីនេះ លោកប៉ូល និងលោកបារណាបាសនិយាយពាក្យដកស្រង់នេះសំដៅលើកិច្ចការបម្រើរបស់ពួកគេដែរ។
សំខាន់ណាស់
ឃ្លានេះ បញ្ជាក់ថាព្រះជាម្ចាស់បានបង្គាប់ថាត្រូវតែធ្វើការនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានបង្គាប់» (សូមមើលៈ INVALID translate/figs-explicit)
ដែលយើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូនជាមុនសិន។
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូនជាមុនសិន» (សូមមើលៈ INVALID translate/figs-activepassive)
ប៉ុន្តែដោយបងប្អូនបដិសេធ
ការបដិសេធព្រះបន្ទូលព្រះជាម្ចាស់របស់ពួកគេគឺនិយាយអំពីអ្វីមួយដែលពួកគេច្រានចោល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលបងប្អូនបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
គិតថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេ
«បានបង្ហាញថា បងប្អូនមិនសមនឹងជីវិតអស់កល្បជានិច្ចទេ» (UDB) ឬ «ធ្វើដូចជាគិតថាបងប្អូនមិនសមនឹងជីវិតអស់កល្បជានិច្ចទេ»
យើងខ្ញុំនឹងងាកទៅសាសន៍ដទៃវិញ
ពាក្យ «ងាក» សំដៅទៅលើប្តូរទៅរកអ្នកដែលពួកគេអាចបង្រៀនបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះ យើងនឹងប្រកាសព្រះបន្ទូលដល់សាសន៍ដទៃ»
ជាពន្លឺ
នៅទីនេះ សេចក្តីពិតអំពីព្រះយេស៊ូនោះលោកប៉ូលកំពុងតែប្រកាស ប្រៀបដូចជាពន្លឺមួយដែលអនុញ្ញាតឲ្យមនុស្សមើលឃើញ។ (សូមមើលៈ INVALID translate/figs-metonymy)
នាំការសង្គ្រោះទៅដល់ចុងបំផុតនៃផែនដី
«សេចក្តីសង្គ្រោះ» ជាពាក្យអរូបនាម អាចប្រែជាកិរិយាសព្ទ «សង្គ្រោះ» ឃ្លា «ចុងបំផុត» សំដៅលើគ្រប់កន្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាប់មនុស្សគ្រប់ទីកន្លែងនៅក្នុងពិភពលោកនេះថា ខ្ញុំចង់សង្គ្រោះពួកគេ» (សូមមើលៈ INVALID translate/figs-abstractnouns)
Acts 13:48-49
សរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់
ពាក្យ «ព្រះបន្ទូល» នៅទីនេះ សំដៅលើព្រះបន្ទូលអំពីព្រះយេស៊ូដែលពួកគេបានជឿ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេសរសើរព្រះជាម្ចាស់ដោយសារព្រះបន្ទូលអំពីព្រះអម្ចាស់យេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
អស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានអ្នកដែលព្រះជាម្ចាស់បានតម្រូវឲ្យទទួលជីវិតអស់កល្បជាចិត្តជាច្រើនបានជឿ» ឬ «មនុស្សគ្រប់គ្នា ដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យទទួលជីវិតអស់កល្បជានិច្ច» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយសុសសាយទូទាំងតំបន់នោះទាំងមូល
«ព្រះបន្ទូល» នៅទីនេះ សំដៅលើព្រះបន្ទូលអំពីព្រះយេស៊ូ។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលបានជឿបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់នៅគ្រប់តំបន់ទាំងអស់» ឬ «អស់អ្នកដែលបានជឿបានចេញទៅគ្រប់កន្លែងនៅក្នុងតំបន់ ហើយប្រាប់អ្នកដទៃអំពីព្រះបន្ទូលរបស់ព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-activepassive)។
Acts 13:50-52
ប្រយោគភ្ជាប់
នេះគឺជាពេលចុងក្រោយរបស់លោកប៉ូលនិងលោកបារណាបាសនៅក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា ហើយពួកគេបានចេញទៅអ៊ីកូនាម។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះសំដៅលើលោកប៉ូល និងលោកបារណាបាស។
សាសន៍យូដា
ប្រហែលជាសំដៅលើអ្នកដឹកនាំរបស់សាសន៍យូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំរបស់សាសន៍យូដា» (សូមមើលៈ INVALID translate/figs-synecdoche)
បានជំរុញ
«បញ្ចុះបញ្ចូល» ឬ «លើកទឹកចិត្ត»
មានមុខមាត់
«ជាអ្នកមានមុខមានមាត់»
ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស
«ពួកគេបញ្ចុះបញ្ចូលពួកអ្នកមានមុខមានមាត់ និងពួកស្រីៗឲ្យបៀតបៀនលោកប៉ូល និងលោកបារណាបាស»
ដេញពួកគេចេញពីដែនដីក្រុងរបស់ពួកគេ
«យកលោកប៉ូល និងលោកបារណាបាសចេញពីទីក្រុងរបស់ពួកគេ»
បានរលាស់ធូលីដីចេញពីជើងរបស់ពួកគេទាស់នឹងពួកគេ
នេះគឺជាសញ្ញាដែលបង្ហាញដល់ពួកអ្នកមិនជឿថា ព្រះជាម្ចាស់នឹងបដិសេធពួកគេ ហើយនិងដាក់ទោសពួកគេ» (សូមមើលៈ INVALID translate/writing-symlanguage)
ពួកសិស្ស
ឃ្លានេះប្រហែលជាសំដៅលើពួកអ្នកជឿថ្មីនៅក្នុងក្រុងអន់ទីយ៉ូក ស្រុកពីស៊ីឌា ដែលលោកប៉ូលនិងលោកស៊ីឡាសទើបតែចាកចេញ។
Acts 14
Acts 14:1-2
ព័ត៌មានទូទៅ
សាច់រឿងរបស់លោកប៉ូល និងលោកបារណាបាស បន្តនៅក្នុងក្រុងអ៊ីកូនាម។
កាលបានទៅដល់ក្រុងអ៊ីកូនាមហើយ
អាចមានន័យ ទី១) «បានកើតឡើងនៅក្រុងអ៊ីកូនាម» ឬ ទី២) នៅក្រុងអ៊ីកូននាមដូចធម្មតា»។
បានប្រកាសរហូតដល់
«ប្រកាសប្រកបដោយអានុភាព»។ និយាយឲ្យងាយយល់គឺថា ពួកគប្រកាសព្រះបន្ទូលអំពីព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រកាសព្រះបន្ទូលអំពីព្រះយេស៊ូប្រកបដោយអានុភាពជាខ្លាំង» (សូមមើលៈ INVALID translate/figs-explicit)
ជនជាតិយូដាដែលមិនស្តាប់បង្គាប់
ឃ្លានេះសំដៅលើជនជាតិយូដាមួយចំនួនដែលមានបានជឿព្រះបន្ទូលអំពីព្រះយេស៊ូ។
បានចាក់រុកដល់គំនិតសាសន៍ដទៃ
ធ្វើឲ្យសាសន៍ដទៃខឹងជាខ្លាំង របៀបដូចជាទឹកបាក់ត្រនប់។ (សូមមើលៈ INVALID translate/figs-metaphor)
គំនិត
ពាក្យ «គំនិត» នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «សាសន៍ដទៃ» (សូមមើលៈ INVALID translate/figs-synecdoche)
ពួកបងប្អូន
ពាក្យ «ពួកបងប្អូន» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស និងពួកអ្នកជឿថ្មី។
Acts 14:3-4
ព័ត៌មានទូទៅ
ពាក្យ «ព្រះអង្គ» នៅទីនេះ សំដៅលើព្រះអម្ចាស់។
ដូច្នេះ ពួកគេបានស្នាក់នៅទីនោះ
«ទោះជាយ៉ាងណាក៏ដោយ ពួកគេបានស្នាក់នៅទីនោះ»។ លោកប៉ូល និងលោកបារណាបាសបានស្នាក់នៅក្រុងអ៊ីកូនាម សម្រាប់នុស្សជាច្រើនដែលជឿ នៅក្នុងជំពូក ១៤:១។ «ដូច្នេះ» អាចលុបចោលប្រសិនបើធ្វើឲ្យមានការយល់ច្រឡំនៅក្នុងបរិបទនេះ។
បានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ
«បានបង្ហាញពីព្រះបន្ទូលនៃព្រះគុណរបស់ទ្រង់ថាជាសេចក្តី»។
ដោយប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យដោយរយៈដៃរបស់លោកប៉ូល និងលោកបារណាបាស
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយធ្វើឲ្យលោកប៉ូល និងលោកបារណាបាស ក្នុងការធ្វើការអស្ចារ្យ និងទីសម្គាល់ផ្សេងៗ។ (សូមមើលៈ INVALID translate/figs-activepassive)
តាមរយៈដៃរបស់លោកប៉ូល និងលោកបារណាបាស
ពាក្យ «ដៃ» នៅទីនេះ សំដៅលើបំណងចិត្ត និងការខំប្រឹងប្រែងរបស់អ្នកទាំងពីរ ដែលនាំដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈព័ន្ធកិច្ចរបស់លោកប៉ូល និងលោកបារណាបាស» (សូមមើលៈ INVALID translate/figs-synecdoche)
មនុស្សភាគច្រើននៅក្រុងនោះបានបាក់បែកគ្នា
ពាក្យ «ទីក្រុង» នៅទីនេះ សំដៅលើមនុស្សដែលរស់នៅក្នុងទីក្រុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សភាគច្រើននៅក្នុងទីក្រុងមិនបានយល់ស្របជាមួយគ្នាឡើយ» (សូមមើលៈ INVALID translate/figs-metonymy)
អ្នកខ្លះនៅខាងសាសន៍យូដា
«បានគាំទ្រសាសន៍យូដា» ឬ «យល់ស្របជាមួយជាមួយសាសន៍យូដា»។ ក្រុមទីមួយមិនបានយល់ស្របជាមួយនឹងព្រះបន្ទូលនៃព្រះគុណទេ។
អ្នកខ្លះទៀតនៅខាងពួកសាវក
ក្រុមទីពីរយល់ស្របជាមួយនឹងព្រះបន្ទូលនៃព្រះគុណ។ វាងាយយល់ក្នុងការនិយាយជាថ្មីដោយកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅខាងពួកសាវក» (សូមមើលៈ INVALID translate/figs-ellipsis)។
ពួកសាវក
លូកាសំដៅលើលោកប៉ូល និងលោកបារណាបាស។ ពាក្យ «សាវក» នៅទីនេះ អាចត្រូវបានប្រើជាទូទៅក្នុងន័យ «ម្នាក់ដែលបានចាត់ឲ្យទៅ»។
Acts 14:5-7
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស។
បានរួមគំនិតគ្នាដើម្បីបញ្ចុះបញ្ចូលមេដឹកនាំរបស់គេ
«បានព្យាយាមបញ្ចុះបញ្ចូលពួកអ្នកដឹកនាំរបស់ក្រុងអ៊ីកូនាម»។ នៅទីនេះ «រួមគំនិតគ្នា» បង្ហាញថា ពួកគេមិនអាចបញ្ចុះបញ្ចូលពួកគេមុនពេលពួកសាវកចាកចេញពីទីក្រុង។
ដើម្បីធ្វើបាប និងចង់ចោលនឹងដុំថ្មសម្លាប់លោកប៉ូល និងបារណាបាស
«វាយលោកប៉ូល និងលោកបារណាបាស ហើយសម្លាប់ពួកគេដោយចោលនឹងដុំថ្ម»
ស្រុកលូកៅនា
ជាស្រុកមួយនៅក្នុងស្រុកអាស៊ីមីន័រ (សូមមើលៈ INVALID translate/translate-names)។
ក្រុងលីស្ដ្រា
ជាទីក្រុងមួយនៅក្នុងអាស៊ីមីន័រ ភាគខាងត្បូងក្រុងអ៊ីកូនាម និងភាគខាងជើងក្រុងឌើបេ (សូមមើលៈ INVALID translate/translate-names)
ក្រុងឌើបេ
ជាទីក្រុងមួយនៅក្នុងអាស៊ីមីន័រ ភាគខាងត្បូងក្រុងអ៊ីកូនាម និងក្រុងលីស្ដ្រា (សូមមើលៈ INVALID translate/translate-names)
ពួកគេប្រកាសដំណឹងល្អនៅទីនោះ
«លោកប៉ូល និងលោកបារណាបាសប្រកាសដំណឹងល្អនៅទីនោះ»
Acts 14:8-10
ប្រយោគភ្ជាប់
លោកប៉ូល និងលោកបារណាបាសនៅលីស្រ្តានៅពេលនេះ។
ព័ត៌មានទូទៅ
ពាក្យ «លោក» ទីមួយ សំដៅលើបុរសស្វិតជើង ហើយពាក្យ «លោក» លើកទីពីរ សំដៅលើលោកប៉ូល។ ពាក្យ «គាត់» សំដៅលើបុរសស្វិតជើង។
មានបុរសម្នាក់អង្គុយ
នេះគឺជាការណែនាំមនុស្សថ្មីនៅក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
ជើងរបស់គាត់គ្មានកម្លាំងទេ
«មិនអាចធ្វើចលនាជើងរបស់គាត់ទេ» ឬ «មិនអាចដើរដោយជើងគាត់បានទេ»។
ពិការជើង
«ខ្វិន»
ស្វិតជើង តាំងពីក្នុងផ្ទៃរបស់ម្តាយរបស់គាត់មកម្លេ៉ះ
«ស្វិតជើងតាំងពីកំណើត»
លោកប៉ូលសម្លឹងមើលគាត់
«លោកប៉ូលបានមើលទៅរកគាត់»
ឃើញថា គាត់មានជំនឿអាចនឹងជាបាន
«ជំនឿ» គឺជាអរូបនាម អាចប្រែជាមួយនិងកិរិយាសព្ទ «ជឿ» បានជឿថាព្រះយេស៊ូអាចប្រោសគាត់ឲ្យជា» ឬ «បានជឿថា ព្រះយេស៊ូអាចធ្វើឲ្យគាត់ជា» (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-activepassive)
បានលោតឡើង
«បានលោតឡើងទៅលើ»។ នេះបង្ហាញថា ជើងរបស់គាត់បានជាទាំងស្រុង។
Acts 14:11-13
អ្វីដែលលោកប៉ូលបានធ្វើ
ឃ្លានេះសំដៅលើការដែលលោកប៉ូលប្រោសបុរសខ្វិនឲ្យជា។
ព្រះបានយាងចុះមករកយើង
មានមនុស្សយ៉ាងច្រើនកោះករជឿលើលោកប៉ូល និងលោកបារណាបាសថាជាព្រះរបស់ពួកគេដែលបានចុះពីស្ថានសួគ៌មក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានចុះពីស្ថានសួគ៌មានរកយើង» (សូមមើលៈ INVALID translate/figs-explicit)
និយាយជាភាសាលូកៅនា
«នៅក្នុងភាសាលូកៅនារបស់ពួកគេផ្ទាល់» (UDB)។ អ្នកស្រុកលីស្រ្តា និយាយភាសាលូកៅនា និងក្រិកផងដែរ។
ក្នុងទម្រង់ជាមនុស្ស
ប្រជាជនទាំងនេះបានជឿថាព្រះរបស់ពួកគេប្តូរលក្ខណៈដើម្បីឲ្យមើលទៅដូចជាមនុស្ស។
ពួកគេហៅលោកបារណាបាសថា៖ «ព្រះសេយូស»
ព្រះសេយូសគឺជាស្តេចលើព្រះរបស់សាសន៍ដទៃ។
ហៅលោកប៉ូលថាៈ «ព្រះហ៊ើមេស» ព្រោះលោកគឺជាអ្នកនាំក្នុងការនិយាយ
ព្រះហ៊ើមេសជាព្រះរបស់សាសន៍ដទៃ ដែលនាំសារមកឲ្យមនុស្សព្រះព្រះសេយូស និងព្រះផ្សេងៗទៀត។
បូជាចារ្យរបស់ព្រះសេយូស ដែលមានវិហារនៅក្រៅទីក្រុង បានដឹក
ងាយយល់ប្រសិនបើ បន្ថែមព័ត៌មានពីបូជាចារ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានវិហារមួយនៅក្រៅក្រុង ជាកន្លែងមនុស្សមកថ្វាយបង្គំព្រះសេយូស។ នៅពេលបូជាចារ្យដែលបម្រើនៅក្នុងព្រះវិហារបានឮពីអ្វីដែលលោកប៉ូល និងលោកបារណាបាសបានធ្វើ គាត់បាននាំ» (សូមមើលៈ INVALID translate/figs-explicit)
គោឈ្មោលនិងកម្រងផ្កា
នាំគោឈ្មោលមកថ្វាយយញ្ញបូជា។ យកកម្រង់ផ្កាមកពាក់ឲ្យលោកប៉ូល និងលោកបារណាបាស ឬដាក់នៅលើគោឈ្មោលដើម្បីថ្វាយជាយញ្ញបូជា។
នៅមាត់ទ្វារក្រុង
ទ្វាររបស់ទីក្រុង ជាកន្លែងដែលប្រើ ដើម្បីជួបជុំគ្នារបស់ដែលនៅក្នុងក្រុងនោះ។
ចង់ធ្វើបូជាយញ្ញ
«ចង់ថ្វាយយញ្ញបូជាចំពោះលោកប៉ូល និងលោកបារណាបាស ជាព្រះសេយូស និងព្រះហ៊ើមេស»
Acts 14:14-16
ពួកសាវក គឺលោកបារណាបាស និងប៉ូល
នៅទីនេះ លោកលូកាប្រើពាក្យ «សាវក» ក្នុងន័យធម្មតាដែលមានន័យថា «ត្រូវបានចាត់ឲ្យទៅ»
ពួកគេបានហែកសម្លៀកបំពាក់
នេះជានិមិត្តរូបនៃការបង្ហាញថាពួកគេព្រួយចិត្ត និងមិនសប្បាយចិត្តជាខ្លាំង ដែលបណ្តាជនចង់ថ្វាយយញ្ញបូជាដល់ពួកគេ។
បងប្អូនអើយ ហេតុអ្វីបានជាបងប្អូនធ្វើការទាំងនេះ?
លោកបារណាបាស និងលោកប៉ូលស្តីបន្ទោសដល់មនុស្សដែលព្យាយាមថ្វាយយញ្ញបូជាដល់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូន មិនត្រូវថ្វាយបង្គំពួកយើងឡើយ!» (សូមមើលៈ INVALID translate/figs-rquestion)
យើងខ្ញុំក៏ជាមនុស្ស ដែលមានអារម្មណ៍ដូចបងប្អូនដែរ។
ដោយសារប្រយោគនេះ លោកបារណាបាស និងលោកប៉ូលប្រាប់ថា ពួកគេមិនមែនជាព្រះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងក៏ជាមនុស្សដូចបងប្អូនដែរ។ យើងមិនមែនជាព្រះទេ!»
មានអារម្មណ៍ដូចបងប្អូនដែរ
«ដូចបងប្អូនគ្រប់យ៉ាង»
ងាកចេញពីរបស់ឥតប្រយោជន៍នេះ ទៅរកព្រះជាម្ចាស់ដ៏មានព្រះជន្មរស់
«ឈប់ថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នេះ ដែលមិនអាចជួយបងប្អូនបាន ផ្ទុយទៅវិញចាប់ផ្តើមថ្វាយបង្គំព្រះដ៏មានព្រះជន្មរស់»។
ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់
«ព្រះជាម្ចាស់ដែលមាននៅពិតប្រាកដ» ឬ «ព្រះជាម្ចាស់ដែលមានព្រះជន្មរស់»។
នៅជំនាន់មុនៗ
«សម័យមុនៗ» ឬ «រហូតមកដល់សព្វថ្ងៃនេះ»
ដើរតាមផ្លូវ
«រស់នៅតាម»
Acts 14:17-18
ប្រយោគភ្ជាប់
លោកប៉ូល និងលោកបារណាបាសបន្តនិយាយទៅកាន់បណ្តាជនដែលនៅក្រៅក្រុងលីស្ត្រា។ (សូមមើលៈ ១៤:៨)
ព្រះអង្គមិនមែនមិនបានទុកអង្គទ្រង់ដោយគ្មានសាក្សីឡើយ
ឃ្លានេះនិយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានសន្សល់ទុកសាក្សីម្នាក់» ឬ «ព្រះជាម្ចាស់បានឲ្យមានអ្នកធ្វើបន្ទាល់» (សូមមើលៈ INVALID translate/figs-litotes)
គឺ
«បង្ហាញសេចក្តីពិតថា»
ប្រទានឲ្យរដូវកាលបង្កើតផល ប្រទានឲ្យមានអាហារ និងមានអំណរក្នុងចិត្តផង
«ក្នុងចិត្ត» នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រទានឲ្យអ្នកមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ និងអ្វីៗដែលធ្វើឲ្យអ្នករីករាយ» (សូមមើលៈ INVALID translate/figs-metonymy)។
លោកប៉ូល និងលោកបារណាបាសមានប្រសាសន៍ទាំងនេះក្តី ក៏ពិបាកក្នុងការទប់បណ្តាជនពីការថ្វាយយញ្ញបូជាដល់ពួកគេដែរ
លោកប៉ូល និងលោកបារណាបាសបានបញ្ឍប់បណ្តាជនពីការថ្វាយយញ្ញបូជាដល់ពួកគេ ប៉ុន្តែ ធ្វើមិនបានទេ។
ពិបាកក្នុងការទប់
«ពិបាកក្នុងការទប់ណាស់»
Acts 14:19-20
ព័ត៌មានទូទៅ
ពាក្យ «លោក» និង «គាត់» នៅទីនេះ សំដៅលើលោកប៉ូល។
បានបញ្ចុះបញ្ចូលបណ្តាជន
ងាយយល់ប្រសិនបើនិយាយថា អ្វីដែលពួកគេបញ្ចុះបញ្ចូលបណ្តាជនឲ្យធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ បានបញ្ចុះបញ្ចូលប្រជាជនមិនឲ្យជឿលោកប៉ូល និងលោកបារណាបាស ហើយបែរជាទាស់ជាមួយពួកគេវិញ»។ (សូមមើលៈ INVALID translate/figs-explicit)
បណ្តាជន
នេះអាចមិនមែនក្រុមមនុស្សពីមុន ដូចជា «ហ្វូងមនុស្ស» នៅក្នុងខមុនឡើយ។ មួយរយៈកន្លងផុតទៅ ហើយនេះអាចជាក្រុមផ្សេងដែលប្រជុំគ្នា។
គិតថា លោកស្លាប់ហើយ
«ពីព្រោះពួកគេគិតថាលោកបានស្លាប់បាត់ទៅហើយ»។
ពួកសិស្ស
នេះគឺជាអ្នកជឿថ្មីដែលនៅក្នុងក្រុងលីស្រ្តា។
ចូលទៅទីក្រុងវិញ
«លោកប៉ូលបានចូលក្រុងលីស្រ្តាម្តងទៀតជាមួយពួកអ្នកជឿ»។
លោកបានទៅក្រុងឌើបេជាមួយលោកបារណាបាស
«លោកប៉ូល និងលោកបារណាបាសបានធ្វើដំណើរទៅក្រុងឌើបេ»
Acts 14:21-22
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះសំដៅលើលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ បូករួមទាំងលោកប៉ូល និងលោកបារណាបាស ព្រមទាំងពួកអ្នកជឿផងដែរ។ (សូមមើលៈ INVALID translate/figs-inclusive)
នៅក្នុងទីក្រុងនោះ
«ក្រុងឌើបេ» (សូមមើលៈ ១៤:១៩)
ពួកគេបន្តកម្លាចិត្តរបស់ពួកសិស្ស និងលើកទឹកចិត្តពួកគេឲ្យបន្តក្នុងជំនឿ
ពាក្យ «ព្រលឹង» នៅទីនេះ សំដៅលើពួកសិស្ស។ ឃ្លានេះ បញ្ជាក់ពីខាងក្នុងគំនិត និងជំនឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកប៉ូល និងលោកបារណាបាស បានដាស់តឿនពួកគអ្នកជឿឲ្យបន្តលូតលាស់នៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូ (សូមមើលៈ INVALID translate/figs-synecdoche)។
និងលើកទឹកចិត្តពួកគេឲ្យបន្តក្នុងជំនឿ
«លើកទឹកចិត្តពួកអ្នកជឿឲ្យបន្តទុកចិត្តលើព្រះយេស៊ូ»។
Acts 14:23-26
ព័ត៌មានទូទៅ
លើកលែងតែលើកទីបីទេ ដែលពាក្យ«ពួកគេ» សំដៅលើមនុស្សដែលលោកប៉ូល និងលោកបារណាបាសបាននាំឲ្យស្គាល់ព្រះអម្ចាស់ ក្រៅពីនោះ ពាក្យ «ពួកគេ» នៅទីនេះសំដៅលើលោកប៉ូល និងលោកបារណាបាស។
ពួកគេបានតែងតាំងពួកចាស់ទុំនៅតាមក្រុមជំនុំនីមួយៗ
«នៅពេលលោកប៉ូល និងលោកបារណាបាសបានតែងតាំងពួកចាស់ទុំនៅតាមក្រុមពួកអ្នកជឿថ្មីហើយ។
ពួកគេបានផ្ញើពួកសិស្ស
អានមានន័យពីរ ទី១) «លោកប៉ូល និងលោកបារណាបាសបានផ្ទុកផ្តាក់ពួកចាស់ទុំដែលពួកគេបានតែងតាំង» ឬទី២ «លោកប៉ូល និងលោកបារណាបាសបានផ្ញើពួកចាស់ទុំ និងពួកអ្នកជឿផ្សេងទៀត» (UDB)
នឹងព្រះអម្ចាស់ជាព្រះដែលពួកគេបានជឿ
«ពួកគេ» សំដៅលើ អាស្រ័យលើការជ្រើសរើសន័យរបស់ពាក្យ «ពួកគេ» នៅក្នុងសំណេរពីមុន ថា សំដៅលើ (ពួកចាស់ទុំ ឬ ពួកអ្នកដឹកនាំ និងពួកអ្នកជឿផ្សេងៗទៀត)។
ចុះទៅក្រុងអាតាលា
ឃ្លា «ចុះទៅ» នៅទីនេះ ដោយសារក្រុងអាតាលាមានកំពស់ទាបជាងក្រុងពើកា។
ជាកន្លែងដែលគេបានប្រគល់ពួកគេទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកន្លែងដែលពួកអ្នកជឿ និងអ្នកដឹងនាំនៅក្រុងអន់ទីយ៉ូកបានថ្វាយលោកប៉ូល និងលោកបារណាបាសទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់» ឬ «ជាកន្លែងដែលមនុស្សដែលនៅក្នុងក្រុងអន់ទីយ៉ូកអធិស្ឋាន សូមឲ្យព្រះជាម្ចាស់មើលថែ និងការពារលោកប៉ូល និងលោកបារណាបាស»។
Acts 14:27-28
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «របស់ពួកគេ» សំដៅលើលោកប៉ូល និងលោកបារណាបាស។ ពាក្យ «ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។
បានប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា
«បានហៅពួកអ្នកជឿនៅតាមតំបន់មកជួបជុំគ្នា»
ព្រះអង្គបើកទ្វារនៃជំនឿដល់សាសន៍ដទៃ
ព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាសន៍ដទៃបានជឿ គឺនិយាយដូចជា ព្រះអង្គបានបើកទ្វារដែលបានរារាំងពួកគេពីការចូលមកកាន់ជំនឿដូច្នោះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានបានធ្វើឲ្យសាសន៍ដទៃអាចជឿ»។ (សូមមើលៈ INVALID translate/figs-metaphor)
Acts 15
Acts 15:1-2
ប្រយោគភ្ជាប់
លោកប៉ូល និងលោកបារណាបាសនៅតែសិ្ថតក្នុងទីក្រុងអន់ទីយ៉ូកដដែល ពេលមានជម្លោះអំពីសាសន៍ដទៃ និងការមិនកាត់ស្បែក។
មានអ្នកខ្លះ
«មានអ្នកខ្លះ»។ អ្នកអាចបញ្ជាក់ឲ្យច្បាស់ទៀតថា បុរសទាំងនេះគឺជាជនជាតិយូដាដែលបានជឿលើព្រះយេស៊ូគ្រិស្ត។ (សូមមើលៈ INVALID translate/figs-explicit)
ចុះពីស្រុកយូដា
ឃ្លា «ចុះពី» ប្រើនៅទីនេះ ដោយសារយូដាមានកម្ពស់ខ្ពស់ជាងក្រុងអន់ទីយ៉ូក។
បង្រៀនដល់បងប្អូន
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើ ពួកអ្នកជឿលើព្រះគ្រិស្ត។ បង្ហាញថាពួកគេនៅក្នុងក្រុងអន់ទីយ៉ូក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្រៀនដល់ពួកអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូក» ឬ «កំពុងបង្រៀងបងប្អូននៅក្នុងក្រុងអន់ទីយ៉ូក» (សូមមើលៈ INVALID translate/figs-explicit)
ប្រសិនបើ បងប្អូនមិនទទួលពិធីកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះបងប្អូនមិនអាចទទួលការសង្គ្រោះបានទេ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លុះត្រាតែ នរណាម្នាក់កាត់ស្បែកឲ្យបងប្អូន តាមទម្លាប់របស់លោកម៉ូសេ ព្រះជាម្ចាស់មិនអាចសង្គ្រោះបងប្អូនឡើយ» ឬ «ព្រះជាម្ចាស់មិនអាចសង្គ្រោះបងប្អូនឡើយ លុះត្រាតែ បងប្អូនទទួលពីធីកាត់ស្បែកស្របតាមក្រឹត្យវិន័យរបស់លោកម៉ូសេ» (សូមមើលៈ INVALID translate/figs-activepassive)
តាមទំនៀមទម្លាប់
«ស្របតាមទំនៀមទម្លាប់» ឬ «ដើរតាមសេចក្តីបង្រៀន»
បានជំទាស់ និងជជែកតវ៉ាជាមួយពួកគេយ៉ាងខ្លាំង
ពាក្យ «ប្រឈម» និង «ជជែកតវ៉ា» ជានាមអរូប អាចនិយាយជាកិរិយាសព្ទ ហើយពីកន្លែងដែលមនុស្សបានមក អាចបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានមកជំទាស់ និងជជែកតវ៉ាជាមួយបុរសដែលមកពីយូដា» (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-explicit)
ទៅក្រុងយេរូសាឡិម
ក្រុងយេរូសាឡិមស្ទើរតែខ្ពស់ជាងកន្លែងផ្សេងៗនៅក្នុងអ៊ីស្រាអែល ដូច្នេះ ជាទូទៅជនជាតិអ៊ីស្រាអែលនិយាយថាឡើងទៅក្រុងយេរូសាឡិម។
ទាក់ទងនឹងរឿងនេះ
«បញ្ហានេះ»
Acts 15:3-4
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «របស់ពួកគេ» នៅទីនេះ សំដៅលើ លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកផ្សេងទៀត។ (សូមមើលៈ ១៥:១)
ដូច្នេះ ក្រុមជំនុំបានបញ្ចូនពួកគេ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ សហគមន៍របស់ពួកអ្នកជឿបានចាត់ពួកគេពីអន់ទីយ៉ូកទៅក្នុងយេរូសាឡិម» (សូមមើលៈ INVALID translate/figs-activepassive)
ក្រុមជំនុំបានបញ្ចូន
«ក្រុមជំនុះ» នៅទីនេះ សំដៅលើមនុស្សដែលមានចំណែកនៅក្នុងក្រុមជំនុំ។ (សូមមើលៈ INVALID translate/figs-metonymy)
ធ្វើដំណើរឆ្លងកាត់...ព្រមទាំងប្រាប់ពី
ពាក្យ «ធ្វើដំណើរឆ្លងកាត់» និង «ព្រមទាំងប្រាប់ពី» បញ្ជាក់ពីការដែលពួកគេចំណាយពេលនៅតាមកន្លែងផ្សេងៗ ចែកចាយព័ត៌មានលម្អិតអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើ។
ព្រមទាំងប្រាប់ពី ការប្រែចិត្តរបស់សាសន៍ដទៃ
ពាក្យ «ការប្រែចិត្ត» ជានាមអរូប មានន័យថាសាសន៍ដទៃបានបដិសេធព្រះក្លែងក្លាយសាសន៍ដទៃ ហើយបានជឿលើព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រកាសដល់សហគមន៍ពួកអ្នកជឿនៅតាមកន្លែងទាំងនោះថាសាសន៍ដទៃបានជឿលើព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-abstractnouns)
ពួកគេបាននាំអំណរដ៏លើសលប់ដល់បងប្អូនគ្រប់ៗគ្នា
ព្រះបន្ទូលដែលពួកគេប្រកាស ធ្វើឲ្យបងប្អូនមានអំណរ គឺនិយាយជាអំណរជារឿងដែលនាំឲ្យពួកគេនាំទៅកាន់បងប្អូន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលពួកគេនិយាយ ធ្វើឲ្យបងប្អូនអ្នកជឿមានអំណរ» (សូមមើលៈ INVALID translate/figs-metaphor)
បងប្អូន
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើបងប្អូនអ្នកជឿ។
ក្រុមជំនុំ និងពួកសាវក ព្រមទាំងចាស់ទុំផងបានទទួលស្វាគមន៍ពួកលោក
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសាវក ពួកចាស់ទុំ និងបងប្អូនអ្នកជឿទាំងអស់បានស្វាគមន៍ដល់ពួកគេ» (សូមមើលៈ INVALID translate/figs-activepassive)
ជាមួយពួកគេ
«តាមរយៈពួកគេ»
Acts 15:5-6
ប្រយោគភ្ជាប់
លោកប៉ូល និងលោកបារណាបាស ឥឡូវនេះ នៅក្នុងក្រុងយេរូសាឡិម ដើម្បីជួបពួកសាវក និងពួកចាស់ទុំនៅទីនោះ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើ ពួកអ្នកជឿដែលមិនមែនជាជនជាតិយូដា ដែលមិនបានកាត់ស្បែក និងមិនបានកាន់តាមច្បាប់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់របស់ព្រះជាម្ចាស់។
ប៉ុន្តែ មានបងប្អូនខ្លះ
នៅទីនេះ លោកលូកាគិតផ្ទុយពីអ្នកដែលជឿថា សេចក្តីសង្គ្រោះមាននៅលើតែព្រះយេស៊ូតែមួយគត់ ហើយត្រូវធ្វើពិធីកាត់ស្បែកដើម្បីបានទទួលសេចក្តីសង្គ្រោះ។
កាន់តាមវិន័យរបស់លោកម៉ូសេដែរ
«ស្តាប់បង្គាប់តាមវិន័យរបស់លោកម៉ូសេ»
ដើម្បីពិចារណាអំពីបញ្ហានេះ
អ្នកដឹកនាំក្រុមជំនុំបានសម្រេចចិត្តពិភ្សាថាតើ សាសន៍ដទៃ ចាំបាច់ត្រូវកាត់ស្បែ ឬត្រូវប្រព្រឹត្តតាមច្បាស់របស់លោកម៉ូសេ ដើម្បីឲ្យព្រះជាម្ចាស់បានសង្គ្រោះពួកគេពីបាបរបស់ពួកគេឬយ៉ាងណា។
Acts 15:7-9
ប្រយោគភ្ជាប់
លោកពេត្រុសចាប់ផ្តើមនិយាយប្រាប់ពួកសាវក និងពួកចាស់ទុំ ដែលបានជួប ដើម្បីពិភាក្សាថាតើ សាសន៍ដទៃត្រូវកាត់ស្បែក និងកាន់តាមច្បាប់របស់លោកម៉ូសេ។ (សូមមើលៈ ១៥:៥)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ដំបូង សំដៅលើពួកសាវក និងពួកចាស់ទុំ (១៥:៥)។ ហើយពាក្យ «ពួកគេ» ផ្សេងទៀត សំដៅលើពួកអ្នកជឿសាសន៍ដទៃ។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ ជាពហុវចនៈ សំដៅលើពួកសាវក និងពួកចាស់ទុំ។ (សូមមើលៈ INVALID translate/figs-you)
ព័ត៌មានទូទៅ
ពាក្យ «ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ ជាពហុវចនៈ ហើយសំដៅលើលោកពេត្រុស ពួកសាវក និងពួកចាស់ទុំ ព្រមទាំងពួកអ្នកជឿជនជាតិយូដាទូទៅ។ (សូមមើលៈ INVALID translate/figs-inclusive)
បងប្អូន
លោកពេត្រុសបានបញ្ជាក់ដល់ពួកអ្នកជឿទាំងអស់ដែលមានវត្តនាមនៅទីនោះ។
តាមរយៈមាត់ខ្ញុំ
ពាក្យ «មាត់ខ្ញុំ» សំដៅលើលោកពេត្រុស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីខ្ញុំ» ឬ «តាមរយៈខ្ញុំ» (សូមមើលៈ INVALID translate/figs-synecdoche)
ពួកសាសន៍ដទៃនឹងបានឮ
«ពួកសាសន៍ដទៃអាចបានឮ»
ព្រះបន្ទូលនៃដំណឹងល្អ
ពាក្យ «ព្រះបន្ទូល» នៅទីនេះ សំដៅលើ សារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សារអំពីព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
ដែលស្គាល់ចិត្ត
ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើ «គំនិត» ឬ «សភាវខាងក្នុង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលស្គាល់ចិត្តរបស់មនុស្ស» ឬ «ស្គាល់អ្វីដែលមនុស្សគិត» (សូមមើលៈ INVALID translate/figs-metonymy)
បានធ្វើបន្ទាល់ដល់ពួកគេ
«បានធ្វើបន្ទាល់ដល់សាសន៍ដទៃ»
ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគេ
«ធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមើលពួកគេ»
មិនប្រកាន់
ព្រះជាម្ចាស់មិនបានប្រព្រឹត្តចំពោះពួកអ្នកជឿជនជាតិយូដាខុសពីពួកអ្នកជឿសាសន៍ដទៃឡើយ។
បានធ្វើឲ្យចិត្តរបស់ពួកគេស្អាតដោយសារជំនឿ
ព្រះជាម្ចាស់អត់ទោសបាបដល់ពួកអ្នកជឿសាសន៍ដទៃ លោកនិយាយនៅក្នុងន័យត្រង់គឺសម្អាតចិត្តរបស់ពួកគេ។ «ចិត្ត» នៅទីនេះ សំដៅលើ សភាវខាងក្នុងរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អត់ទោសបាបរបស់ពួកគេ ដោយសារពួកគេបានជឿលើព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
Acts 15:10-11
ប្រយោគភ្ជាប់
លោកពេត្រុសបានបញ្ចប់សម្ដីរបស់គាត់ទៅកាន់ពួកសាវក និងពួកចាស់ទុំ។
ព័ត៌មានទូទៅ
លោកពេត្រុសបូករួមអ្នកស្តាប់របស់លោកដោយប្រើពាក្យ «របស់យើង» និង «យើង»។ (សូមមើលៈ INVALID translate/figs-inclusive)
ឥឡូវនេះ
ឃ្លានេះមិនមែនមានន័យថា «ខណៈនេះទេ» ប៉ុន្តែ ប្រើដើម្បីទាញចំណាប់អារម្មណ៍មកកាន់ចំណុចសំខាន់ខាងក្រោម។
ចុះហេតុអ្វីបានជាបងប្អូនល្បងលនឹងព្រះជាម្ចាស់ដូច្នេះ? តើបងប្អូនគួរដាក់នឹមលើកររបស់ពួកសិស្ស ដែលសូម្បីបុព្វបុរសរបស់យើង ឬយើងខ្លួនឯងផ្ទាល់មិនអាចទទួលបានផងយ៉ាងដូច្នេះ?
លោកពេត្រុសប្រើសំនួរមួយជាមួយនឹងរូបភាព ដើម្បីប្រាប់ដល់ពួកអ្នកជឿជនជាតិយូដាថា ពួកគេមិនគួរតម្រូវឲ្យពួកអ្នកជឿដែលមិនមែនជាសាសន៍យូដាកាត់ស្បែកដើម្បីឲ្យបានសង្គ្រោះឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំល្បងលព្រះជាម្ចាស់ ដោយដាក់បន្ទុកលើពួកអ្នកជឿដែលមិនមែនជាជនជាតិយូដាឡើយ សូម្បីតែយើងជាសាសន៍យូដាក៏មិនអាចធ្វើបាន!» (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-metaphor)
បុព្វបុរសរបស់យើង
ឃ្លានេះសំដៅលើសាសន៍យូដាជាដូនតារបស់ពួកគេ។
ប៉ុន្តែ យើងជឿថា យើងបានទទួលការសង្គ្រោះតាមរយៈព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ ដូចជាពួកគេដែរ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ យើងជឿលើព្រះអម្ចាស់យេស៊ូនឹងសង្គ្រោះយើង ដោយសារព្រះគុណរបស់ព្រះអង្គ ដូចព្រះអង្គបានសង្គ្រោះពួកអ្នកជឿដែលមិនមែនជាជនជាតិយូដាដែរ»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 15:12
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស។
អង្គប្រជុំទាំងមូល
«មនុស្សគ្រប់គ្នា» ឬ «នៅក្នុងក្រុមទាំងមូល» (សូមមើលៈ ១៥:៥)
ព្រះជាម្ចាស់បានធ្វើការ
«ព្រះជាម្ចាស់បានធ្វើការ» ឬ «ព្រះជាម្ចាស់បានធ្វើឲ្យកើតឡើង»
Acts 15:13-14
ប្រយោគភ្ជាប់
លោកយ៉ាកុបបានចាប់ផ្តើមនិយាយទៅកាន់ពួកសាវក និងពួកចាស់ទុំ។ (សូមមើលៈ ១៥:៥)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស។ (សូមមើលៈ ១៥:៥)
បងប្អូន
«បងប្អូនអ្នកជឿ»
ដើម្បីញែកពួកគេពីចំណោមមនុស្ស
«ដើម្បីឲ្យគាត់អាចជ្រើសរើសពួកគេពីចំណោមមនុស្ស»
ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ
«សម្រាប់ព្រះនាមរបស់ព្រះអង្គ»។ ពាក្យ «ព្រះនាម» នៅទីនេះ សំដីលើព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ សម្រាប់ព្រះអង្គផ្ទាល់» (សូមមើលៈ INVALID translate/figs-metonymy)
Acts 15:15-18
ប្រយោគភ្ជាប់
លោកយ៉ាកុបបានដកស្រង់ពីព្យាការីអេម៉ុសនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។
ព័ត៌មានទូទៅ
ពាក្យ «ខ្ញុំ» នៅទីនេះ សំដៅលើព្រះជាម្ចាស់ដែលមានបន្ទូលចេញពីពាក្យរបស់ព្យាការី។
ពួកព្យាការីបានថ្លែងក៏ស្របនឹងនេះដែរ
ពាក្យ «ព្រះបន្ទូល» នៅត្រង់នេះសំដៅលើសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យល់ស្របជាមួយអ្វីដែលព្យាការីបានថ្លែង» (សូមមើលៈ INVALID translate/figs-metonymy)។
ស្របនឹងនេះដែរ
«បញ្ជាក់ថាជាសេចក្តីពិត»
ដូចមានសេចក្តីចែងទុកមកថា
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចព្យាការីអេម៉ុសបានសរសេរជាយូរមកហើយ» (សូមមើលៈ INVALID translate/figs-activepassive)។
ហើយយើងនឹងសង់ពន្លារបស់ដាវីឌដែលរលំជាថ្មី ...បាក់បែកខ្ទេចខ្ទីឡើងវិញ
ឃ្លានេះនិយាយម្តងទៀតពីពូជពង្សដែលព្រះបានជ្រើសរើសនៅក្នុងពូជពង្សសេ្តចដាវីឌឲ្យសោយរាជ្យលើប្រជារាស្រ្តរបស់ទ្រង់ ទោះបីជាទ្រង់សង់ព្រះពន្លាជាថ្មីក្តី បន្ទាប់ពីវាបានដួលចុះ» (សូមមើលៈ INVALID translate/figs-metaphor)។
ព្រះបន្លា
ពាក្យ «ព្រះពន្លា» នៅទីនេះ សំដៅលើគ្រួសាររបស់ព្រះបាទដាវីឌ។ (សូមមើលៈ INVALID translate/figs-metonymy)
ពួកអ្នកដែលដែលនៅសល់ ស្វែងរកព្រះអម្ចាស់
ឃ្លានេះនិយាយអំពីមនុស្សដែលចង់ស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយរៀនពីព្រះអង្គច្រើនថែមទៀត និយាយក្នុងន័យត្រង់ពួកគេស្វែងរកព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)
ពួកអ្នកដែលដែលនៅសល់
ពាក្យ «បុរស» នៅទីនេះ សំដៅលើទាំងមនុស្សប្រុស និងមនុស្សស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកដែលនៅសល់» (សូមមើលៈ INVALID translate/figs-gendernotations)
អាចស្វែងរកព្រះអម្ចាស់
ព្រះជាម្ចាស់មានបន្ទូលពីអង្គទ្រង់ជាបុរសទីបី។ របៀបផ្សេងទៀតនៃការបកប្រែៈ «អាចស្វែកយើង ព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-123person)
រួមជាមួយជាតិសាសន៍ដទៃដែលស្រែករកឈ្មោះយើងផង
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បូករួមទាំងសាសន៍ដទៃទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំ» (សូមមើលៈ INVALID translate/figs-activepassive)
ឈ្មោះយើង
ពាក្យ «ឈ្មោះយើង» សំដៅលើ ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metonymy)
ពួកគេបានដឹង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថាមនុស្សទាំងអស់បានដឹង» (សូមមើលៈ INVALID translate/figs-activepassive)
Acts 15:19-21
ប្រយោគភ្ជាប់
លោកយ៉ាកុបបញ្ចប់ការនិយាយរបស់គាត់ទៅកាន់ពួកសាវក និងពួកចាស់ទុំ។ (សូមមើលៈ ១៥:៣ និង ១៥:១៣)
ព័ត៌មានទូទៅ
ពាក្យ «យើង» បូករួមទាំងលោកយ៉ាកុប ពួកសាវក និងពួកចាស់ទុំ។ (សូមមើលៈ INVALID translate/figs-inclusive)
យើងមិនគួរធ្វើឲ្យមានការខ្វាយខ្វល់ដល់សាសន៍ដទៃ
អ្នកអាចធ្វើឲ្យកាន់តែច្បាស់នៅក្នុងអ្វីដែលលោកយ៉ាកុបមិនចង់ធ្វើឲ្យសាសន៍ដទៃខ្វល់ខ្វាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនគួរតម្រូវឲ្យសាសន៍ដទៃកាត់ស្បែក និងធ្វើតាមក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ» (សូមមើលៈ INVALID translate/figs-explicit)។
ដែលបានបែរមករកព្រះជាម្ចាស់
មនុស្សដែលចាប់ផ្តើមស្តាប់បង្គាប់ព្រះជាម្ចាស់ បើនិយាយឲ្យងាយយល់គឺបែរខាងសាច់ឈាមមករកព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)
ពួកគេ ជៀសចេញពីអំពើសៅហ្មងនៃរូបព្រះ...ប្រាសចាកសីលធម៌ខាងផ្លូវភេទ...បរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក...ការបរិភោគឈាម
ប្រាសចាកសីលធម៌ខាងផ្លូវភេទ បរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងបរិភោគឈាម ជាញឹកញាប់នៅក្នុងផ្នែកនៃការថ្វាយបង្គំរូបព្រះ និងព្រះក្លែងក្លាយ។
ជៀសចេញពីអំពើសៅហ្មង
នេះប្រហែលជាសំដៅការបរិភោគសត្វដែលនរណាម្នាក់ដែលថ្វាយយញ្ញបូជាទៅរូបព្រះ ឬទៅអ្វីផ្សេងទៀតដូចជាការថ្វាយបង្គំរូបព្រះ។ (សូមមើលៈ INVALID translate/figs-explicit)
បានប្រកាសគ្រប់ទីក្រុងទាំងអស់តាំងពីដើម ហើយលោកអាននៅនៅក្នុងសាលាប្រជុំ រៀងរាល់ថ្ងៃសប្ប័ទ
លោកយ៉ាកុបកំពុងបង្ហាញថាសាសន៍ដទៃដឹងពីច្បាប់ដ៏សំខាន់នេះ ព្រោះជនជាតិយូដាបានបង្រៀនដល់ពួកគេនៅគ្រប់កន្លែងដែលមានសាលាប្រជុំ។ បង្ហាញថា សាសន៍ដទៃ។ (សូមមើលៈ INVALID translate/figs-explicit)
អានគម្ពីរលោកម៉ូសេ
ពាក្យ «លោកម៉ូសេ» នៅទីនេះ សំដៅលើក្រឹត្យវិន័យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អានក្រឹត្យវិន័យរបស់លោកម៉ូសេ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 15:22-23
ព័ត័មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកយូដាស និងលោកស៊ីឡាស។ ពាក្យ «ពួកគេ» សំដៅលើ ពួកសាវក ពួកចាស់ទុំ និងពួកអ្នកជឿរបស់ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម។
ក្រុមជំនុំទាំងមូល
ពាក្យ «ក្រុមជំនុំ» នៅទីនេះ សំដៅលើមនុស្សដែលមានចំណែកនៅក្នុងក្រុមជំនុំនៅក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ឬ នៅក្នុងសហគមន៍ពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិមទាំងមូល» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-metonymy)
យូដាស ហៅបារសាបាស
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ «បារណាបាស» គឺជាឈ្មោះទីពីរដែលគេហៅលោក។ (សូមមើលៈ INVALID translate/translate-names)
យើងខ្ញុំជាសាវក ជាចាស់ទុំ និងជាបងប្អូន សូមជម្រាបសួរបងប្អូនជាសាសន៍ដទៃ នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា!
នេះគឺជាការណែនាំនៅក្នុងសំបុត្រ។ ភាសារបស់អ្នកអាចមានវិធីផ្សេងទៀតក្នុងការណែនាំអ្នកនិពន្ធសំបុត្រ ហើយផ្ញើដល់អ្នកដែលអ្នកនិពន្ធសរសេរទៅកាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំបុត្រនេះបានមកពីពួកសាវក ពួកចាស់ទុំ និងបងប្អូនអ្នកជឿនៅក្នុងក្រុងយេរូសាឡិម។ យើងខ្ញុំសរសេរសំបុត្រនេះមកកាន់បងប្អូនអ្នកជឿសាសន៍ដទៃនៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
ស្រុកគីលីគា
នេះគឺជាឈ្មោះរបស់ខេត្តមួយ នៅលើឈូងសមុទ្រអាស៊ីមីន័រនៅក្នុងកោះគីប្រុស
Acts 15:24-26
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «ពួកយើង» សំដៅលើពួកអ្នកជឿនៅក្នុងក្រុមជំនុំក្រុងយេរូសាឡិម។ (សូមមើលៈ INVALID translate/figs-exclusive និង ១៥:២២)
ព័ត៌មានទូទៅ
ពាក្យ «របស់យើង» នៅទីនេះ សំដៅលើពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម បូករួមទាំងពួកអ្នកជឿទាំងអស់ ទាំងពួកអ្នកជឿសាសន៍ដទៃ និងអស់អ្នកដែលគេសរសេរសំបុត្រផ្ញើទៅ។ (សូមមើលៈ INVALID translate/figs-inclusive)
មានពួកអ្នកខ្លះ
«មានអ្នកខ្លះ»
មានពួកអ្នកខ្លះបានចេញពីយើង ដោយមិនបានទទួលបញ្ជាពីយើង
«ពួកអ្នកខ្លះដែលយើងមិនបានបង្គាប់ដល់ពួកគេឡើយ»
បានរំខានដល់បងប្អូនដោយការបង្រៀនដែលធ្វើឲ្យបងប្អូនព្រួយចិត្ត
ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្រៀងការខ្លះដែលនាំឲ្យបងប្អូនព្រួយចិត្ត»។ (សូមមើលៈ INVALID translate/figs-synecdoche)
ដោយហេតុនេះហើយ យើងខ្ញុំទាំងអស់គ្នាបានព្រមព្រៀង
«ដូច្នេះ យើងទាំងអស់គ្នាបានព្រមព្រៀងគ្នា»
ជ្រើសរើសអ្នកខ្លះ
បុរសដែលពួកគេចាត់ឲ្យទៅនោះគឺលោកយូដាស ដែលហៅថាបារណាបាស និងលោកស៊ីឡាស។ (សូមមើលៈ១៥:២២)
ដើម្បីព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង
ពាក្យ «ព្រះនាម» សំដៅលើមនុស្សតាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះពួកគេបានជឿលើព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង» ឬ «ដោយសារពួកគេបម្រើព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង»។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 15:27-29
ប្រយោគភ្ជាប់
នេះបូករួមសំបុត្រមកពីក្រុមជំនុំក្រុងយេរូសាឡិមផ្ញើទៅកាន់ពួកអ្នកជឿសាសន៍ដទៃនៅក្នុងក្រុងអន់ទីយ៉ូក។
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «ពួកយើង» នៅទីនេះ សំដៅលើអ្នកដឹកនាំ និងពួកអ្នកជឿនៅក្នុងក្រុមជំនុំក្រុងយេរូសាឡិម។ (សូមមើលៈ INVALID translate/figs-exclusive និង ១៥:២២)
ដូច្នេះ យើងខ្ញុំចាត់
«ដូច្នេះហើយ យើងខ្ញុំបានចាត់» ឬ «ដោយហេតុនេះ យើងខ្ញុំបានចាត់» (សូមមើលៈ ១៥:២៤)
ដែលនឹងជម្រាបបងប្អូនចេញពីពាក្យរបស់ពួកគេផ្ទាល់
«ពួកគេនឹងប្រាប់បងប្អូននូវអ្វីៗដែលយើងខ្ញុំបានសរសេរ»
មិនគួរដាក់បន្ទុកលើបងប្អូន ក្រៅពីសេចក្តីដែលចាំបាច់ទាំងនេះឡើយ
៊ឃ្លានេះ និយាយពីច្បាប់ដែលមនុស្សត្រូវធ្វើតាម ប្រៀបដូចជាវត្ថុមួយដែលមនុស្សលីនៅលើស្មារបស់ពួកគេដូច្នោះដែរ។ (សូមមើលៈ INVALID translate/figs-metaphor)
គឺបងប្អូនជៀសវាងពីអ្វីៗដែល
ឃ្លានេះ និយាយពីការដែលពួកគេមិនត្រូវចូលរួមជាមួយនិងការប្រព្រឹត្តមួយចំនួន សំដៅលើការបែរចេញពីពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)
បានថ្វាយដល់រូបព្រះ
មានន័យថា ពួកគេមិនត្រូវបរិភោគសាច់សត្វដែលនរណាម្នាក់បានថ្វាយទៅរូបព្រះឡើយ។
ឈាម
នេះសំដៅលើផឹកឈាម ឬបរិភោគសាច់សត្វដែលមិនបានបង្ហូរឈាម។
អ្វីៗដែលសម្លាប់ដោយច្របាច់ក
សត្វដែលសម្លាប់ដោយច្របាច់ក ប៉ុន្តែ ឈាមរបស់វាមិនបានហូរចេញមក។
សូមជម្រាបលា
នេះគឺជាចុងបញ្ចប់នៃសំបុត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លាសិនហើយ»។
Acts 15:30-32
ប្រយោគភ្ជាប់
លោកប៉ូល លោកបារណាបាស លោកយូដាស និងលោកស៊ីឡាសបានធ្វើដំណើរទៅក្រុងអន់ទីយ៉ូក។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ពីរដំបូង សំដៅលើលោកប៉ូល លោកបារណាបាស លោកយូដាស និងលោកស៊ីឡាស។ ហើយពាក្យ «ពួកគេ» ពីរចុងក្រោយ រួមទាំងពាក្យ «របស់ពួកគេ» សំដៅលើពួកអ្នកជឿសាសន៍ដទៃនៅក្នុងក្រុងអន់ទីយ៉ូក។
ពួកគេបានបែកខ្ញែកគ្នា
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកសាវក និងពួកចាស់ទុំចាត់ពួកគេឲ្យទៅ» ឬ «នៅពេលពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិមបានបែកគ្នាជាមួយពួកគេ» (សូមមើលៈ INVALID translate/figs-activepassive)
ធ្វើដំណើរទៅដល់ក្រុងអន់ទីយ៉ូក
ឃ្លា «ចុះទៅ» នៅទីនេះ ដោយសារក្រុងអន់ទីយ៉ូកមានកំពស់ទាបជាងក្រុងយេរូសាឡិម។
និងពួកព្យាការី
ពួកព្យាការីគឺជាគ្រូបង្រៀនដែលបានទទួលសិទ្ធិអំណាចមកព្រះជាម្ចាស់ដើម្បីនិយាយជំនួសព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយសារពួកគេជាពួកព្យាការី» ឬ «ពួកគេជាព្យាការីផងដែរ»
បងប្អូន
«បងប្អូនអ្នកជឿ»
បានកម្លាចិត្តដល់ពួកគេ
ជួយនរណាម្នាក់ឲ្យទុកចិត្តលើព្រះយេស៊ូថែមទៀត ប្រៀបដូចជាអ្នកដែលចម្រើនកម្លាំងខាងសាច់ឈាមដែរ។ (សូមមើលៈ INVALID translate/figs-metaphor)
Acts 15:33-35
ប្រយោគភ្ជាប់
លោកយូដាស និងលោកស៊ីឡាសបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ប៉ុន្តែ លោកប៉ូល និងលោកស៊ីឡាសបន្តនៅក្នុងក្រុងអន់ទីយ៉ូកដដែល។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ប្រើពីរដងដំបូង សំដៅលើលោកយូដាស និងលោកស៊ីឡាស។ ប៉ុន្តែ ពាក្យ «ពួកគេ» លើកទីបី ប្រើថា «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស។
បន្ទាប់ពីបានចំណាយពេលនៅទីនោះមួយរយៈមក
និយាយពីពេលវេលា ប្រៀបដូចអ្នកនោះចំណាយទិញទំនិញដូច្នោះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីពួកគេស្នាក់នៅទីនោះមួយរយៈ» (សូមមើលៈ INVALID translate/figs-metaphor)
ពួកបងប្អូនបានចាត់ពួកគេឲ្យត្រឡប់ទៅឯអ្នកដែលបានចាត់គេឲ្យមក ដោយសុខសាន្ត
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូកបានចាត់ពួកគេឲ្យទៅពីក្រុងអន់ទីយ៉ូកប្រកបដោយសេចក្តីសុខសាន្ត»
ពួកបងប្អូនបានចាត់ពួកគេឲ្យត្រឡប់ទៅឯអ្នកដែលបានចាត់គេឲ្យមក ដោយសុខសាន្ត
«ដូចជាមិត្តសម្លាញ់ពីក្រុមជំនុំនៅក្នុងក្រុងអន់ទីយ៉ូក»
ឲ្យត្រឡប់ទៅឯអ្នកដែលបានចាត់គេឲ្យមក
«ចាត់ឲ្យទៅរកបងប្អូននៅក្នុងក្រុងយេរូសាឡិម ដែលបានចាត់លោកយូដាស និងលោកស៊ីឡាមក» (សូមមើលៈ ១៥:២២)
ចំណែក លោកប៉ូល និងលោកបារណាបាស់ស្នាក់នៅ
«ប៉ុន្តែ លោកប៉ូល និងលោកបារណាបាស់ស្នាក់នៅបន្ត»
ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់
ពាក្យ «ព្រះបន្ទូល» សំដៅលើព្រះរាជសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះរាជ្យសារអំពីព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)
Acts 15:36-38
ប្រយោគភ្ជាប់
លោកប៉ូល និងលោកបារណាបាសបានបែកផ្លូវគ្នា។
ឥឡូវនេះ ចូរយើងត្រូវត្រឡប់ទៅ
«ខ្ញុំស្នើ ថាយើងត្រូវត្រឡប់ទៅ ឥឡូវនេះ»
សួរសុខទុក្ខបងប្អូន
«ខ្វល់ខ្វាយពីបងប្អូន» ឬ «ផ្តល់ជំនួយដល់ពួកអ្នកជឿ»
ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់
ពាក្យ «ព្រះបន្ទូល» នៅទីនេះ សំដៅលើព្រះរាជសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះរាជសារអំពីព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)
ដើម្បីឲ្យដឹងពីសុខទុក្ខយ៉ាងណា
«ដើម្បីឲ្យដឹងថាបងប្អូនសុខទុក្ខយ៉ាងណា» ពួកគេចង់ដឹងពីស្ថានភាពបច្ចុប្បន្នរបស់បងប្អូន និងពីការដែលពួកគេកាត់ខ្ជាប់សេចក្តីពិតរបស់ព្រះអម្ចាស់។
ចង់នាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយពួកគេដែរ
«យកលោកយ៉ូហាន ដែលហៅថាម៉ាកុសទៅជាមួយដែរ»
លោកប៉ូលយល់ឃើញថា យកលោកម៉ាកុសទៅជាមួយមិនល្អទេ
ពាក្យថា «មិនល្អ» ដែលប្រើនៅទីនេះ ដើម្បីបង្ហាញពីភាពផ្ទុយគ្នានឹងល្អ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកប៉ូលគិតថា យកលោកម៉ាកុសទៅជាមួយមិនល្អទេ»។ (សូមមើលៈ INVALID translate/figs-litotes|Litotes)
ក្រុងប៉ាមភីលា
នេះគឺជាខេត្តមួយនៅក្នុងអាស៊ីមីន័រ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ២:៨
មិនបានបន្តធ្វើការជាមួយពួកគេទៀតឡើយ
«មិនបន្តធ្វើការជាមួយពួកគេទៀតឡើយ» ឬ «មិនបន្តបម្រើជាមួយពួកគេទៀតឡើយ»។
Acts 15:39-41
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកបារណាបាស និងលោកប៉ូល។
បន្ទាប់មក មានខ្វែងគំនិតគ្នាយ៉ាងខ្លាំង
«ខ្វែងគំនិតគ្នា» ជានាមអរូប អាចនិយាយជាកិរិសព្ទក៏បាន «ខ្វែងគំនិតគ្នា»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេខ្វែងគំនិងគ្នាជាខ្លាំង» (សូមមើលៈ INVALID translate/figs-abstractnouns)
បន្ទាប់មក ពួកបងប្អូនបានថ្វាយលោកទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់
ផ្ទុកផ្តាក់លើនរណាម្នាក់ មានន័យថា ដាក់ការមើលថែ និងទំនួលខុសត្រូវលើអ្នកនោះ ឬលើអ្វីមួយដល់អ្នកណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មក បងប្អូនអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូកបានថ្វាយលោកប៉ូល ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់» ឬ «បន្ទាប់មក ពួកអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូកបានអធិស្ឋានដល់ព្រះអម្ចាស់ដើម្បីថ្វាយលោកប៉ូល និងសូមព្រះជាម្ចាស់មេត្តាដល់លោក» (សូមមើលៈ INVALID translate/figs-activepassive)។
លោកក៏ចេញដំណើរ
នៅក្នុងប្រយោគមុន បញ្ជាក់ថា លោកស៊ីឡាសនៅជាមួយលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេក៏ចេញដំណើរទៅ» (សូមមើលៈ INVALID translate/figs-explicit)។
ឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគា
ទាំងពីរនេះគឺជាខេត្តនៅក្នុង អាស៊ីមីន័រ ជិតកោះគីប្រុស។
ដោយបានកម្លាចិត្តដល់ក្រុមជំនុំនានាផង
លើកទឹកចិត្តដល់ពួកអ្នកជឿនៅតាមក្រុមជំនុំ គឺលោកប៉ូល និងលោកស៊ីឡាសជាអ្នកកម្លាទឹកចិត្តបងប្អូនក្រុមជំនុំឲ្យរឹងមាំឡើង។ ពាក្យ «ក្រុមជំនុំនានា» សំដៅលើក្រុមអ្នកជឿនៅក្នុងស្រុកស៊ីរី និងស្រុកគីលីគា។ របៀបផ្សេងទៀតនៃការបកប្រែៈ «លើកទឹកចិត្តពួកអ្នកជឿនៅតាមក្រុមជំនុំនានា» ឬ «ជួយសហគមន៍អ្នកជឿឲ្យទុកចិត្តលើព្រះយេស៊ូកាន់តែខ្លាំងឡើង» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)។
Acts 16
Acts 16:1-3
ប្រយោគភ្ជាប់
ដំណើរបេសកកម្មរបស់លោកប៉ូល និងលោកស៊ីឡាសនៅតែបន្ត។
ព័ត៌មានទូទៅ
លោកធីម៉ូថេត្រូវបានណែនាំមកក្នុងសាច់រឿង ក្នុងការចូលរួមលោកប៉ូល និងលោកស៊ីឡាស់។ នៅក្នុងខ ១ និង ២ បាននិយាយពីជីវប្រវត្តិរបស់លោកធីម៉ូថេ។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
ទីមួយ ទីបី និងទីបួន មានករណីនៃពាក្យ «គាត់» សំដៅលើលោកធីម៉ូថែ។ ចំណែកពាក្យ «គាត់» ទីពីរ សំដៅលើលោកប៉ូល។
លោកប៉ូលបានទៅដល់
ពាក្យ «មកដល់» នៅទីនេះ អាចប្រែថា «បានមកដល់»។ (សូមមើលៈ INVALID translate/figs-go)
ក្រុងឌើបេ
នេះគឺជាឈ្មោះរបស់ទីក្រុងនៅអាស៊ីមីន័រ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ១៤:៥
មើល៍
ពាក្យ «មើល៍» តឿនឲ្យយើងដឹងថាមានមនុស្សថ្មីនៅក្នុងសាច់រឿង។ ភាសារបស់អ្នកអាចធ្វើបែបនេះដែរ។
ដែលបានជឿម្នាក់
ពាក្យ «នៅក្នុងព្រះគ្រិស្ត» ងាយយល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបានជឿលើព្រះគ្រិស្ត» (សូមមើលៈ INVALID translate/figs-ellipsis)
គាត់មានកេរ្តិ៍ឈ្មោះល្អ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកធីម៉ូថេមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមបងប្អូន» ឬ «បងប្អូននិយាយល្អពីគាត់» (សូមមើល: INVALID translate/figs-activepassive)
ក្នុងចំណោមបងប្អូន
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីសំណាក់ពួកអ្នកជឿ»។
បានធ្វើពិធីកាត់ស្បែកឲ្យគាត់
អាចទៅរួច ដែលលោកប៉ូលខ្លួនឯងជាអ្នកកាត់ស្បែកឲ្យលោកធីម៉ូថេ ប៉ុន្តែ ហាក់បីដូចជាមានអ្នកផ្សេងទៀតកាត់ស្បែកឲ្យលោកធីម៉ូថេ។
ដោយយល់ដល់ជនជាតិយូដានៅស្រុកទាំងនោះ
«ដោយសារជនជាតិយូដារស់នៅស្រុកនោះ ជាកន្លែងដែលោកប៉ូល និងលោកធីម៉ូថេធ្វើដំណើរទៅ»
ដ្បិត ពួកគេបានដឹងថាឪពុកគាត់ជាជនជាតិក្រិកគ្រប់គ្នា
ព្រោះសាសន៍ក្រិកមិនដែលឲ្យកូនរបស់ពួកគេកាត់ស្បែកឡើយ ជនជាតិយូដាអាចដឹងថាលោកធីម៉ូថេមិនបានកាត់ស្បែក ហើយពួកគេនឹងបដិសេធលោកប៉ូល និងលោកធីម៉ូថេ មុនពេលពួកគេបានឮព្រះបន្ទូលអំពីព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-explicit)
Acts 16:4-5
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល លោកស៊ីឡាស (១៥:៣៩) និងលោកធីម៉ូថេ (១៦:១)។
នៅពេលពួកគេធ្វើដំណើរតាមក្រុងនានា
«ពួកគេបានប្រាប់ដល់ក្រុមជំនុំនានានៅទីនោះ»
ដើម្បីឲ្យពួកគេអនុវត្តតាម
«ដើម្បីឲ្យក្រុមជំនុំបានអនុវត្តតាម» ឬ «ដើម្បីឲ្យពួកអ្នកជឿបានអនុវត្តតាម»
ពីការណែនាំរបស់ពួកសាវក និងពួកចាស់ទុំដែលបានសរសេរនៅក្រុងយេរូសាឡិម
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលពួកសាវក និងពួកចាស់ទុំនៅក្នុងក្រុងយេរូសាឡិមបានសរសេរ» (សូមមើលៈ INVALID translate/figs-activepassive)។
បានជាក្រុមជំនុំនានាបានទទួលការកម្លាចិត្តក្នុងជំនឿ និងមានចំនួនច្រើនឡើងជារៀងរាល់ថ្ងៃ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿបានរឹងមាំឡើងនៅក្នុងជំនឿរបស់ពួកគេ ហើយមានអ្នកជឿច្រើនឡើងថែមទៀតជារឿងរាល់ថ្ងៃ» (សូមមើលៈ INVALID translate/figs-activepassive)។
ក្រុមជំនុំនានា
សំដៅលើពួកអ្នកជឿនៅក្នុងក្រុមជំនុំនានា។ (សូមមមើលៈ INVALID translate/figs-metonymy)
Acts 16:6-8
ស្រុកព្រីគា
ស្រុកព្រីគាគឺជាតំបន់នៅក្នុងអាស៊ី។ សូមមើលពីរបៀបបកប្រែឈ្មោះនេះ នៅក្នុងជំពូក ២:៨។
ព្រះវិញ្ញាណដ៏វិសុទ្ធបានហាមមិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានហាមពួកគេ» ឬ «ព្រះវិញ្ញាណដ៏វិសុទ្ធមិនបានអនុញ្ញាតដល់ពួកគេ» (សូមមើលៈ INVALID translate/figs-activepassive|Active or Passive)
ព្រះបន្ទូល
ពាក្យ «ព្រះបន្ទូល» នៅទីនេះ សំដៅលើ «ព្រះរាជសារ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះរាជសារអំពីព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
ពេលពួកគេទៅដល់
ពាក្យ «មកដល់» នៅទីនេះ អាចប្រែជាកិរិយាសព្ទ «បានទៅដល់» ឬ «បានមកដល់» (សូមមើលៈ INVALID translate/figs-go)
ស្រុកមីស៊ា...ស្រុកប៊ីធូនា
នេះគឺជាតំបន់ពីរផ្សេងទៀតនៅក្នុងអាស៊ី។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ព្រះវិញ្ញាណរបស់ព្រះយេស៊ូ
«ព្រះវិញ្ញាណដ៏វិសុទ្ធ»
ពួកគេបានចុះទៅទៅក្រុងរបស់ត្រូអាសវិញ
ឃ្លា «ចុះទៅ» ប្រើនៅទីនេះ ដោយសារក្រុងត្រូអាសមានកម្ពស់ទាបជាងមីស៊ា។
ពួកគេបានចុះទៅ
ពាក្យ «មក» អាចប្រែជា «បានទៅ»។ (សូមមើលៈ INVALID translate/figs-go)
Acts 16:9-10
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ រាប់បញ្ចូល និងសំដៅលើលោកប៉ូល និងបូករួមអ្នកធ្វើដំណើរជាមួយលោកលូកា និងលោកលូកាជាអ្នកនិពន្ធដែរ។ (សូមមើលៈ INVALID translate/figs-inclusive)
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើមនុស្សនៅក្នុងស្រុកម៉ាសេដូន។ ពាក្យ «យើង» លើកទីពីរ ប្រើសំដៅលើលោកប៉ូល និងអ្នករួមដំណើរជាមួយលោក។ (សូមមើលៈ INVALID translate/figs-exclusive និង INVALID translate/figs-inclusive)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើមនុស្សនៅក្នុងស្រុកម៉ាសេដូន។
លោកបានឃើញនិមិត្តហើយ
«លោកប៉ូលមាននិមិត្តពីព្រះជាម្ចាស់» ឬ «លោកប៉ូលបានទទួលនិមិត្តពីព្រះជាម្ចាស់»។
ហៅលោក
«សូមលោក» ឬ «អញ្ជើញលោក»
សូមលោកឆ្លងមកស្រុកម៉ាសេដូន
ឃ្លា «ឆ្លងមក» នៅទីនេះ ព្រោះស្រុកម៉ាសេដូនត្រូវឆ្លងសមុទ្រចេញពីត្រូអាសទៅ។
Acts 16:11-13
ប្រយោគភ្ជាប់
លោកប៉ូល និងអ្នករួមដំណើរជាមួយលោក នៅពេលនេះគឺនៅក្រុងភីលីព នៅក្នុងដំណើររបស់ពួកគេ។ ខ ១៣ ចាប់ផ្តើមសាច់រឿងលីឌា។ មានរឿងខ្លីនៅទីនេះ ក្នុងដំណើររបស់លោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «យើង» រួមបញ្ចូល និងសំដៅលើលោកប៉ូល និងអ្នករួមដំណើរជាមួយលោក ព្រមទាំងលោកលូកា ដែលជាអ្នកនិពន្ធកណ្ឌកិច្ចការនេះផងដែរ។ (សូមមើលៈ INVALID translate/figs-inclusive|Inclusive "យើង")
កោះសាម៉ូត្រាស...ក្រុងនាប៉ូល
នេះគឺជាកោះនៅតាមទីក្រុងនានាជិតក្រុងភីលីព នៅក្នុងស្រុងម៉ាសេដូន។ (សូមមើលៈtranslate-names|How to Translate Names)
យើងបានទៅដល់ក្រុងនាប៉ូល
ពាក្យ «ទៅដល់» នៅទីនេះ អាចប្រែថា «មកដល់» ឬ «បានមកដល់» (សូមមើលៈ INVALID translate/figs-go)
នៅក្រោមអាណានិគមរ៉ូម
នេះគឺជាទីក្រុងនៅខាងក្រៅប្រទេសអ៊ីតាលី នៅទីនោះមានជនជាតិរ៉ូមជាច្រើនរស់នៅ។ ពួកគេមានសិទ្ធិ និងសេរីភាពមួយចំនួន ក្នុងនាមជាអ្នកក្រុងម្នាក់នៅអ៊ីតាលី។ ពួកគេអាចគ្រប់គ្រងខ្លួនឯង ហើយពួកគេមិនចាំបាច់បង់ពន្ធទេ។ (សូមមើលៈ INVALID translate/figs-explicit)
Acts 16:14-15
ប្រយោគភ្ជាប់
ចុងបញ្ចប់នៃសាច់រឿងរបស់នាងលីឌា។
មានស្ត្រីម្នាក់ ឈ្មោះលីឌា
ពាក្យ «មានស្រី្តម្នាក់» គឺជាការណែនាំមនុស្សថ្មីមកក្នុងសាច់រឿង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានស្រីម្នាក់ ឈ្មោះនាងលីឌា» (សូមមើលៈ INVALID translate/writing-participants)។
ជាអ្នកលក់ក្រណាត់ពណ៌ស្វាយ
ពាក្យ «ក្រណាត់» គេយល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជំនួញដែលលក់ក្រណាត់ពណ៌ស្វាយ» (សូមមើលៈ INVALID translate/figs-ellipsis)
ជាអ្នកស្រុកធាទេរ៉ា
នេះគឺជាឈ្មោះរបស់ក្រុងមួយ។ (សូមមើលៈ INVALID translate/translate-names)
ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់
ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ និងដើរតាមព្រះអង្គ ប៉ុន្តែ មិនបានស្តាប់បង្គាប់តាមច្បាប់របសលោកម៉ូសេទាំងអស់ទេ។
ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងអ្វីដែលលោកប៉ូលមានប្រសាសន៍
ដ្បិត ព្រះអម្ចាស់ធ្វើឲ្យនរណាម្នាក់បានយកចិត្តទុកដាក់ស្តាប់ ហើយទទួលសារដែលលោកប៉ូលបាននិយាយ គឺបៀបដូចជាព្រះអង្គជាអ្នកបើកចិត្តមនុស្សចំហ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានធ្វើឲ្យនាងយល់ និងយកចិត្តទុកដាក់ជាមួយនឹងការនោះ (សូមមើលៈ INVALID translate/figs-metaphor)។
បានបើកចិត្តនាង
ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើគំនិតរបស់មនុស្សម្នាក់។ បូករួមទាំងអ្នកនិយាយផងដែរ និយាយពី «ចិត្ត» ឬ «គំនិត» ប្រៀបដូចជាប្រអប់មួយដែលគេបើកចំហ ងាយឲ្យនរណាម្នាក់ដាក់ឥវ៉ានចូល។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor)
ឲ្យយកចិត្តទុកដាក់នឹងអ្វីដែលលោកប៉ូលមានប្រសាសន៍
ឃ្លានេះ និយាយនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីៗដែលលោកប់ូនបានមានប្រសាសន៍» (សូមមើលៈ INVALID translate/figs-activepassive|Active ឬ Passive)
ពេលនាង និងក្រុមគ្រួសារនាងបានទទួលពិធីជ្រមុជទឹករួចហើយ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបធៀបផ្សេងទៀតនៃការបកប្រែៈ «ពេលពួកគេជ្រមុជទឹកឲ្យលីឌា និងអ្នកនៅក្នុងគ្រួសាររបស់នាង» (សូមមើលៈ INVALID translate/figs-activepassive|Active ឬ Passive)។
Acts 16:16-18
ប្រយោគភ្ជាប់
ឃ្លានេះចាប់ផ្តើមពីព្រឹត្តការណ៍ដំបូង និងឆ្លងទៅព្រឹត្តការណ៍មួយទៀត នៅក្នុងដំណើររបស់លោកប៉ូល។ គឺនិយាយពីគ្រូទាយស្រីវ័យក្មេង។
ព័ត៌មានទូទៅ
ព័ត៌មានពីប្រវត្តិដែលបានផ្តល់នៅទីនេះ ដើម្បីពន្យល់ថា ស្រី្តគ្រូទាយវ័យក្មេងនេះ រកប្រាក់បានច្រើនណាស់សម្រាប់ម្ចាស់របស់នាង ដោយទាយពីអនាគតរបស់មនុស្ស។ (សូមមើលៈ INVALID translate/writing-background)
មានថ្ងៃមួយ
ឃ្លានេះ សម្គាល់ពីការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង។ ប្រសិនបើ ភាសារបស់អ្នកធ្វើបែបនេះ អ្នកអាចប្រើវាបាន។
មានស្រីម្នាក់
ឃ្លា «មានស្រីម្នាក់» ណែនាំពីមនុស្សថ្មីមកក្នុងសាច់រឿង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានក្មេងស្រីម្នាក់» (សូមមើលៈ INVALID translate/writing-participants)
ដែលមានវិញ្ញាណភីថង់ចូលមកជួបយើង
មានវិញ្ញាណអាក្រក់និយាយប្រាប់នាង ជាញឹកញាប់ទាក់ទងនឹងរឿងនាពេលអនាគតរបស់មនុស្ស។
ផ្លូវនៃការសង្គ្រោះ
ពីការដែលមនុស្សអាចបានសង្គ្រោះ ត្រូវបាននិយាយនៅទីនេះ ប្រៀបដូចជាផ្លូវ ឬ មាគ៌ាដែលមនុស្សដើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស» (UDB) (សូមមើលៈ INVALID translate/figs-metaphor)
ប៉ុន្តែ នាងរំខានដល់លោកប៉ូលជាខ្លាំង ក៏ងាកទៅក្រោយ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ នាងបានរំខានដល់លោកប៉ូលជាខ្លាំង ដូច្នេះលោកក៏បែរទៅក្រោយ»។ (សូមមើលៈ INVALID translate/figs-activepassive)
ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ
ពាក្យ «ព្រះនាម» តំណាងឲ្យការនិយាយអាងលើសិទ្ធិអំណាច ឬជាអ្នកតំណាងឲ្យព្រះយេស៊ូគ្រិស្ត។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយវាក៏ចេញពីនាងភ្លាម
«ហើយវិញ្ញាណនោះបានចេញភ្លាម»
Acts 16:19-21
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើលោកប៉ូល និងលោកស៊ីឡាស ប៉ុន្តែ មិនមែនលោកធីម៉ូថេ និងលោកលូកាទេ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ពីរដំបូង សំដៅលើចៅហ្វាយរបស់ក្មេងស្រីដែលជាទាយឲ្យគេនោះ។ ពាក្យ «ពួកគេ» លើកទីបី សំដៅលើលោកប៉ូល និងលោកស៊ីឡាស។
ព័ត៌មានទូទៅ
នៅត្រង់នេះចៅហ្វាយនិយាយពាក្យ ពាក្យ «យើង» បូករួមទាំងពួកអាជ្ញាធរ ដែលពួកគេប្រកាសថាពួកគេជារ៉ូម។ (សូមមើលៈ INVALID translate/figs-inclusive|Inclusive "យើង")
ពួកម្ចាស់របស់នាង
«ម្ចាស់របស់ទាសករស្រី»
លែងមានសង្ឃឹមនឹងបានកម្រៃអ្វីទៀត
ឃ្លានេះសំដៅលើសមត្ថភាពរបស់ក្មេងស្រីដែលចេញមន្តអាគម ឬចេះទាយពីអនាគត ហើយធ្វើឲ្យមនុស្សចាប់អារម្មណ៍ថានាងជាព្យាការី។
តាមផ្សារ
«ចូលទៅតាមទីសាធារណៈ» ទីសាធារណៈនេះគឺជាកន្លែងជំនួញ ដែលមនុស្សម្នាទិញលក់ឥវ៉ាន គោ ឬ កន្លែងធ្វើការ។
ទៅជួបពួកអាជ្ញាធរ
«មកចំពោះពួកអាជ្ញាធរ» ឬ «ដើម្បីឲ្យពួកអាជ្ញាធរកាត់ក្តីឲ្យពួកគេ»។
នៅពេលពួកគេបាននាំពួកលោកជួបចៅក្រមហើយ
«ពេលគេបាននាំពួកគេទៅដល់ចៅក្រមហើយ»
ពួកចៅក្រម
«អ្នកគ្រប់គ្រង» ឬ «អ្នកកាត់ក្តី»
ទទួល ឬ កាន់តាម
«ជឿ ឬស្តាប់បង្គាប់» ឬ «ទទួល ឬ ធ្វើ»
Acts 16:22-24
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «ពួកគេ» សំដៅលើលោកប៉ូល និងលោកស៊ីឡាស។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកទាហាន។
បញ្ជាឲ្យវាយពួកគេនឹងរំពាត់
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្គាប់ឲ្យពួកទាហានវាយពួកគេ ជាមួយនឹងរំពាត់» (សូមមើលៈ INVALID translate/figs-activepassive|Active ឬ Passive)
បានបញ្ជាឲ្យអ្នកយាមគុកយាមពួកគេដោយប្រុងប្រយ័ត្ន។
«បានបង្គាប់អ្នកយាមគុក យកពួកគេទៅដាក់គុកដោយយាមឲ្យប្រុងប្រយ័ត្ន» (UDB)
បានវាយពួកគេច្រើនរំពាត់រួចហើយ
«បានវាយពួកគេជាច្រើនរំពាត់»
អ្នកយាមគុក
មនុស្សម្នាក់ដែលទទួលខុសត្រូវ មនុស្សដែលជាប់គុក និងមើលខុសត្រូវគុក។
អ្នកយាមគុកបានទទួលបញ្ជានេះហើយ
«គាត់បានទទួលបញ្ជានេះ»
ដាក់ខ្នោះនៅនឹងជើងរបស់ពួកគេ
«បានដាក់ខ្នោះជើងរបស់ពួកគេទាំងពីរ»
ខ្នោះ
ឈើមួយដុំ ជាមួយនឹងរន្ធសម្រាប់ការពារជើងរបស់គេមិនឲ្យរើរួច។
Acts 16:25-26
ប្រយោគភ្ជាប់
ឃ្លានេះ បន្តនិយាយពីរឿងរបស់លោកប៉ូល និងលោកស៊ីឡាសនៅក្នុងគុក នៅក្រុងភីលីព ហើយបានប្រាប់ពីអ្វីដែលបានកើតឡើងដល់អ្នកយាមគុក។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើ លោកប៉ូល និងលោកស៊ីឡាស។
ក៏មានការរញ្ជួយផែនដីយ៉ាងខ្លាំង ធ្វើឲ្យកក្រើកដល់គ្រឹះនៅក្នុងគុក
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានការរញ្ជួយដី ធ្វើឲ្យកក្រើកដល់គ្រឹះនៅក្នុងគុក» (សូមមើលៈ INVALID translate/figs-activepassive)។
ធ្វើឲ្យកក្រើកដល់គ្រឹះនៅក្នុងគុក
នៅពេលកក្រើកដល់គ្រឹះនៅក្នុងគុក ធ្វើឲ្យគុកទាំងមូលរញ្ជួយ។ (សូមមើលៈ INVALID translate/figs-synecdoche)
ទ្វារគុកទាំអអស់បានបើកឡើង
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្វារទាំងអស់បានបើកចំហ» (សូមមើលៈ INVALID translate/figs-activepassive)
ហើយច្រវាក់របស់មនុស្សគ្រប់គ្នាក៏របូតចេញអស់ដែរ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្នោះរបស់ពួកគេបានរបូតចេញ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 16:27-28
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកប៉ូល លោកស៊ីឡាស និងអ្នកទោសផ្សេងៗទៀត ប៉ុន្តែ មិនបូករួមអ្នកយាមគុកទេ។ (សូមមើលៈ INVALID translate/figs-exclusive)
អ្នកយាមគុកបានភ្ញាក់ពីគេងឡើង
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកយាមគុកបានក្រោកពីគេងឡើង» (សូមមើលៈ INVALID translate/figs-activepassive)
រៀបនឹងសម្លាប់ខ្លួន
«ប្រុងនឹងសម្លាប់ខ្លួនគាត់»។ អ្នកយាមគុកចង់សម្លាប់ខ្លួនឯងជាជាងរងទុក្ខដោយសារឃើញពីលទ្ធផលនៃការដែលអ្នកទោសគេចផុត។
Acts 16:29-31
ហៅឲ្យគេយកភ្លើងមក
ហេតុផលដែលអ្នកយាមគុកត្រូវការភ្លើងគឺដើម្បីបង្ហាញឲ្យច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានហៅនរណាម្នាក់យកភ្លើងឲ្យគាត់ ដើម្បីកាត់អាចមើលថាតើនរណានៅក្នុងគុកខ្លះ» (សូមមើលៈ INVALID translate/figs-explicit)។
យកភ្លើងមក
ពាក្យ «យកភ្លើងមក» សំដៅលើអ្វីមួយដែលធ្វើឲ្យមានភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចន្លុះ» ឬ «ចង្កៀង» (សូមមើលៈ INVALID translate/figs-metonymy)
ចូលទៅក្នុងគុកជាប្រញាប់ប្រញាប់
«បានចូលទៅក្នុងគុកជាប្រញាប់ប្រញាប់»
ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស
អ្នកយាមគុកបានបន្ទាបខ្លួនដោយលុតជង្គង់នៅចំពោះលោកប៉ូល និងលោកស៊ីឡាស។ (សូមមើលៈ INVALID translate/translate-symaction)
បាននាំពួកគេចេញមកក្រៅ
«បាននាំពួកគេចេញមកក្រៅគុក»
តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបានសង្គ្រោះ?
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើយើងខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យព្រះជាម្ចាស់សង្គ្រោះខ្ញុំចេញពីបាប» (សូមមើលៈ INVALID translate/figs-activepassive)
នឹងបានសង្គ្រោះ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងសង្គ្រោះអ្នក» ឬ «ព្រះជាម្ចាស់សង្គ្រោះអ្នក ពីបាបរបស់អ្នក» (សូមមើលៈ INVALID translate/figs-activepassive)
ក្រុមគ្រួសាររបស់លោក
ពាក្យ «ផ្ទះ» នៅទីនេះ តំណាងឲ្យអ្នករស់នៅក្នុងផ្ទះទាំងអស់គ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «សមាជិកនៅក្នុងផ្ទះរបស់លោក» ឬ «នៅក្នុងគ្រួសាររបស់លោក» (សូមមើលៈ INVALID translate/figs-metonymy)
Acts 16:32-34
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ប្រើលើកទីមួយ បូករួមទាំង «ពួកគេ» និង «ពួកគេ» សំដៅលើលោកប៉ូល និងលោកស៊ីឡាស។ ប្រៀបធៀបនៅក្នុង ជំពូក ១៦:២៥។
ព័ត៌មានទូទៅ
ពាក្យ «គាត់» «របស់គាត់» និង «គាត់» សំដៅលើ អ្នកគុក។
ពួកគេបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់
ពាក្យ «ព្រះបន្ទូល» តំណាងឲ្យព្រះរាជសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេប្រាប់គាត់ពីព្រះបន្ទូលអំពីព្រះអម្ចាស់យេស៊ូ»។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ក៏បានទទួលពិធីជ្រមុជទឹក
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកប៉ូល និងលោកស៊ីឡាសបានជ្រមុជទឹកឲ្យអ្នកយាមគុក និងសមាជិកគ្រួសាររបស់គាត់ទាំងអស់» (សូមមើលៈ INVALID translate/figs-activepassive|Active ឬ Passive)។
Acts 16:35-36
ព័ត៌មានទូទៅ
នេះគឺជាព្រឹត្តការណ៍ចុងក្រោយនៃរឿងរបស់លោកប៉ូល និងលោកស៊ីឡាស នៅក្នុងភីលីព។ (សូមមើលៈ ១៦:១១)
ឥឡូវនេះ
ពាក្យនេះ ប្រើដើម្បីបញ្ជាក់ថា សម្រាកនៅក្នុងសាច់រឿងធំ។ លោកលូកាប្រាប់នៅទីនេះ គឺជាព្រឹត្តការណ៍ចុងក្រោយដែលចាប់ផ្តើមនៅក្នុងជំពូក ១៦:១៦។
ចាត់គេឲ្យប្រាប់ពួកអ្នកយាមគុក
ពាក្យ «ព្រះបន្ទូល» នៅទីនេះ តំណាងឲ្យ «ព្រះរាជសារ» ឬ «បង្គាប់» របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាត់គេឲ្យទៅប្រាប់អ្នកយាមគុក» ឬ «បានបង្គាប់គេឲ្យប្រាប់អ្នកយាមគុក» (សូមមើលៈ INVALID translate/figs-metonymy)
ចាត់ព្រះបន្ទូល
ពាក្យ «ចាត់» នៅទីនេះ មានន័យថាក្រុមអ្នកកាត់ក្តីប្រាប់គេឲ្យទៅប្រាប់អ្នកយាមគុកតាមសាររបស់គេ។
ឲ្យដោះលែងលោក
«ដោះលែងពួកគេ» ឬ «អនុញ្ញាតឲ្យពួកគេចេញទៅ»
ចេញទៅ
«ចេញពីគុក»
Acts 16:37-39
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» គ្រប់ពេលវេលាទាំងអស់ លើកលែងតែម្តងទេ ប្រើពាក្យ «ពួកគេ»។ ពាក្យទាំងនេះ សំដៅលើពួកចៅក្រម។ ពាក្យ «ពួកគេខ្លួនឯង» សំដៅលើពួកចៅក្រម»។ ពាក្យ «ពួកគេ» លើកទីពីរ សំដៅលើលោកប៉ូល និងលោកស៊ីឡាស។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើតែ លោកប៉ូល និងលោកស៊ីឡាសទេ។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "យើង")
មានប្រសាសន៍ទៅពួកគេ
ប្រហែលជាលោកប៉ូលមានប្រសាសន៍ទៅកាន់អ្នកយាមគុក ប៉ុន្តែ គាត់ប្រាប់អ្នកយាមគុក ឲ្យប្រាប់ទៅពួកចៅក្រមដែលលោកមានប្រសាសន៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាប់ដល់អ្នកយាមគុក» (សូមមើលៈ INVALID translate/figs-explicit)
ពួកគេមានសិទ្ធិអ្វីក្នុងការវាយយើងនៅកន្លែងសាធារណៈ
ពាក្យ «ពួកគេ» សំដៅលើក្រុមចៅក្រម ដែលបានបង្គាប់ពួកទាហានឲ្យវាយពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកចៅក្រមបានបង្គាប់ពួកទាហានឲ្យវាយយើងនៅទីសាធារណៈ» (សូមមើលៈ INVALID translate/figs-metonymy)
ដោយមិនបានជំនុំជម្រះដូច្នេះ ហើយក៏យកយើងមកដាក់គុកទៀត ទាំងយើងជាជនជាតិរ៉ូម
«អ្នកដែលមានសញ្ជាតិរ៉ូម ហើយពួកគេបានឲ្យពួកទាហានរបស់ពួកគេចាប់យើងដាក់គុក ដោយមិនបានជំនុំជម្រះ ថាយើងមានកំហុស»
ឥឡូវនេះ តើពួកគេចង់ដោះលែងយើងដោយស្ងាត់ៗឬ? ទេ!
លោកប៉ូលប្រើសំនួរមួយនេះ ដើម្បីបញ្ជាក់ថា គាត់មិនអនុញ្ញាតឲ្យពួកចៅក្រមដោះលែងពួកគេដោយសម្ងាត់ឡើង បន្ទាប់ពីពួកគេបានធ្វើបាបលោកប៉ូល និងលោកស៊ីឡាស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនអនុញ្ញាតឲ្យគេដោះលែងយើងចេញពីទីក្រុងនេះដោយសម្ងាត់ឡើយ»។ (សូមមើលៈ INVALID translate/figs-rquestion)
ចូរឲ្យពួកគេមកដោយខ្លួនឯង
ពាក្យ «ដោយខ្លួនឯង» នៅទីនេះ ប្រើដើម្បីបញ្ជាក់។ (សូមមើល: INVALID translate/figs-rpronouns)
ពួកចៅក្រម ហើយនៅពេលពួកគេបានឮថា លោកប៉ូល និងលោកស៊ីឡាសមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ
ក្នុងនាមជាសញ្ជាតិរ៉ូម ជាសិទ្ធិស្របច្បាប់នៅអាណាចក្ររ៉ូម។ សញ្ជាតិរ៉ូមដល់សេរីភាពមិនឲ្យនរណាធ្វើទោសដោយមមិនបានជំនុំជម្រះឡើយ។ អ្នកដឹកនាំក្រុងភ័យខ្លាចជាពិសេសខ្លាចអជ្ញាធររ៉ូមដឹងថាអ្នកដឹកនាំក្រុងធ្វើបាបលោកប៉ូល និងលោកស៊ីឡាស។ (សូមមើលៈ INVALID translate/figs-explicit|Assumed Knowledge និង Implicit Information)
Acts 16:40
ប្រយោគភ្ជាប់
នេះគឺជាសាច់រឿងចុងក្រោយរបស់លោកប៉ូល និងលោកបារណាបាសចំណាយពេលនៅក្រុងភីលីព។ (សូមមើលៈ INVALID translate/writing-endofstory)
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកស៊ីឡាស។ ពាក្យ «ពួកគេ» សំដៅលើលពួកអ្នកជឿនៅភីលីព។
ចូលទៅផ្ទះ
ពាក្យ «ចូលទៅ» អាចប្រែថា «បានចូល» (សូមមើលៈ INVALID translate/figs-go)
ចូលទៅផ្ទះរបស់នាងលីឌា
«ផ្ទះរបស់នាងលីឌា»
បានឃើញពួកបងប្អូន
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើអ្នកជឿ ទាំងប្រុសទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានឃើញអ្នកជឿ» (សូមមើលៈ INVALID translate/figs-gendernotations)
Acts 17
Acts 17:1-2
ប្រយោគភ្ជាប់
សាច់រឿងរបស់លោកប៉ូល និងលោកស៊ីឡាស ព្រមទាំងលោកធីម៉ូថេដំណើរបេសកកម្ម។ ពួកគេបានមកដល់ក្រុងថេស្សាឡូនិក នៅទីនេះ គ្មានលោកលូកាទេ លោកមានប្រសាសន៍ថា «ពួកគេ» មិនមែន «យើង» ទេ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកស៊ីឡាស។ ប្រៀបធៀបនៅក្នុងជំពូក ១៦:៤០។ពាក្យ «ពួកគេ» សំដៅលើជនជាតិយូដានៅក្នុងសាលាប្រជុំនៅក្នុងក្រុងថេស្សាឡូនិក។
ឥឡូវនេះ
ពាក្យនេះប្រើដើម្បីសម្គាល់ពីការសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកា ជាអ្នកនិពន្ធចាប់ផ្តើមប្រាប់ពីសាច់រឿងថ្មី។
ធ្វើដំណើរកាត់
«បានធ្វើដំណើរឆ្លងកាត់»
ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា
ទីក្រុងទាំងនេះនៅតាមឈូងសមុទ្រនៅក្នុងស្រុកម៉ាសេដូន។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ពួកគេបានទៅដល់ក្រុង
ពាក្យ «មកដល់» នៅទីនេះ ប្រែថា «បានទៅ» ឬ «បានមកដល់» របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានមកដល់ទីក្រុង» ឬ «ពួកគេបានមកដល់ទីក្រុង» (សូមមើលៈ INVALID translate/figs-go)
តាមទម្លាប់របស់លោក
«តាមទម្លាប់របស់លោក» ឬ «នៅក្នុងការប្រតិបត្តរបស់លោក»។ លោកប៉ូលជាទូទៅបានចូលទៅតាមសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ នៅពេលជនជាតិយូដាប្រជុំគ្នា។
បីថ្ងៃសប្ប័ទ
«នៅថ្ងៃសប្ប័ទ បីសប្តាហ៍»
ព្រមទាំងជជែកវែកញែកពីបទគម្ពីរ
លោកប៉ូលពន្យល់អ្វីអត្ថន័យនៅក្នុងបទគម្ពីរ ដើម្បីបង្ហាញដល់ជនជាតិយូដាថាព្រះយេស៊ូជាព្រះមេស្ស៊ី។ (សូមមើលៈ INVALID translate/figs-explicit)
ជជែកវែកញែកពីបទគម្ពីរជាមួយពួកគេ
«ឲ្យហេតុផលដល់ពួកគេ» ឬ «ជជែកតវ៉ាជាមួយពួកគេ» ឬ «ពិភាក្សាជាមួយពួកគេ»។
Acts 17:3-4
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកប៉ូល។ (សូមមើលៈ ១៧:១)
លោកបានបើកបទគម្ពីរ
ឃ្លានេះអាចមានន័យពីរ ទី១) ដើម្បីពន្យល់ពីបទគម្ពីរឲ្យមនុស្សបានយល់ពីអ្វីដែលលោកបានមានប្រសាសន៍ដូចជាលោកបើកអ្វីមួយឲ្យមនុស្សបានឃើញអ្វីដែលនៅខាងក្នុង។ ឬទី២) លោកប៉ូលបើកសៀវភៅ ឬក្រាំងគម្ពីរហើយអានពីគម្ពីរនោះ។ (សូមមើលៈ INVALID translate/figs-metaphor
ជាការសំខាន់ណាស់
«ជាផ្នែកមួយនៃផែនការរបស់ព្រះជាម្ចាស់»
រស់ពីស្លាប់ឡើងវិញ
«មានព្រះជន្មរស់ឡើងវិញ»
រស់ពីស្លាប់ឡើងវិញ
«រស់ពីស្លាប់ឡើងវិញ» ឃ្លានេះ «របស់ពីមនុស្សស្លាប់» សំដៅលើវិញ្ញាណរបស់មនុស្សដែលបានស្លាប់។ រស់ពីស្លាប់ឡើងវិញ មានន័យថាមានជីវិតរស់ឡើងវិញ។
ជនជាតិយូដាខ្លះបានជឿ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿជនជាតិយូដា» ឬ «ជនជាតិយូដាបានយល់»
ហើយចូលមករួមជាមួយលោកប៉ូល
«បានចូលរួមជាមួយលោកប៉ូល»
ជនជាតិក្រិកដែលកោតខ្លាចព្រះ
ឃ្លានេះមានន័យថា អ្នកដែលថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែ មិនមែនអ្នកដែលប្តូរមកកាន់សាសនាយូដាតាមរយៈការកាត់ស្បែកទេ។
បណ្តាជនជាច្រើន
«មានហ្វូងមនុស្សជាច្រើន»
Acts 17:5-7
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើសាសន៍យូដាដែលមិនជឿ និងមនុស្សអាក្រក់ពីផ្សា។
គេមានចិត្តច្រណែន
មានអារម្មណ៍ច្រណែន និយាយដូចជាច្រណែនបានធ្វើឲ្យមនុស្សខឹងសម្បា។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានអារម្មណ៍ច្រណែន» ឬ «មានអារម្មណ៍ខឹងយ៉ាងខ្លាំង» (សូមមើលៈ INVALID translate/figs-metaphor)
មានចិត្តច្រណែន
ឃ្លានេះបញ្ជាក់ថាជនជាតិយូដាបានច្រណែនជាមួយនឹងជនជាតិយូដា និងជនជាតិក្រិកខ្លះ ដែលបានជឿលើព្រះបន្ទូលរបស់លោកប៉ូល។ (សូមមើលៈ INVALID translate/figs-explicit)
ប្រមូលជនពាល
ពាក្យ «ប្រមូល» មិនមែនមានន័យថា ប្រមូលមនុស្សដោយបង្ខំទេ។ មានន័យថាជនជាតិយូដាបានបញ្ចុះបញ្ចូលជនពាលឲ្យជួយពួកគេ។
ប្រមូលជនពាល
«មនុស្សអាក្រក់ខ្លះ» ពាក្យ «មនុស្ស» នៅទីនេះ សំដៅលើតែមនុស្ស ប្រុសជាពិសេស។
ដែលនៅតាមផ្សា
«នៅតាមទីសាធារណៈ» គឺនៅកន្លែងជំនួញនៅតាមសាធារណៈ ជាកន្លែងដែលគេទិញ និងលក់ឥវ៉ាន គោឬ កន្លែងសេវាកម្មផ្សេងទៀត។
បង្ករឲ្យការប៉ះបោរនៅក្នុងក្រុង
ពាក្យ «ទីក្រុង» តំណាងឲ្យមនុស្សដែលនៅក្នុងទីក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមនុស្សនៅក្នុងទីក្រុងមានការបះបោរកើតឡើង» ឬ «ធ្វើឲ្យមនុស្សនៅក្នុងទីក្រុងបះបោរ» (សូមមើលៈ INVALID translate/figs-metonymy)
បានវាយសម្រុកចូលផ្ទះ
«បានវាយលុកផ្ទះ»។ ឃ្លានេះ មានន័យថាមនុស្សដែលចោលដុំថ្មលើផ្ទះ និងព្យាយាមក្នុងការបំបាក់ទ្វារផ្ទះ។
លោកយ៉ាសូន
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names)
យកទៅឲ្យបណ្តាជន
អាចមានន័យថា «មនុស្ស» ទី១) ក្រុមមនុស្សដែលមានអំណាច ឬអ្នកច្បាប់នៅក្នុងជាតិសាសន៍នោះបានជួបជុំគ្នាដើម្បីសម្រេចចិត្ត។ ឬ ទី២) ហ្វូងមហាជន
បងប្អូនខ្លះទៀត
ពាក្យ «បងប្អូន» សំដៅលើពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានបងប្អូនផ្សេងទៀត»
ទៅប្រគល់ឲ្យអាជ្ញាធរក្រុង
«នៅចំពោះវត្តមានរបស់អាជ្ញាធរ»
«ពួកអ្នកទាំងនេះបាននាំ»
អ្នកដឹកនាំជនជាតិយូដាបាននិយាយ ហើយឃ្លាថា «បុរសទាំងនេះ» សំដៅលើលោកប៉ូល និងលោកស៊ីឡាស។
ធ្វើឲ្យពិភពលោកទាំងមូលក្រឡាប់ចាក់
ឃ្លានេះ គឺជារបៀបមួយទៀតក្នុងការនិយាយពីលោកប៉ូល និងលោកស៊ីឡាស ជាអ្នកធ្វើឲ្យមានបញ្ហានៅគ្រប់កន្លែងដែលពួកគេទៅ។ អ្នកដឹកនាំជនជាតិយូដាបាននិយាយបំផ្លើសពីឥទ្ធិពលរបស់លោកប៉ូល និងលោកស៊ីឡាស ដោយសារសេចក្តីបង្រៀនរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមានបញ្ហាគ្រប់កន្លែងដែលពួកគេបានទៅ» (សូមមើល: INVALID translate/figs-hyperbole|Hyperbole និង INVALID translate/figs-idiom)
យ៉ាសូនបានទទួល
ឃ្លានេះជាសញ្ញាដែលលោកយ៉ាសូនបានយល់ស្របជាមួយនឹងសារដែលនាំឲ្យវឹកវររបស់លោកប៉ូលដែរ។
Acts 17:8-9
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើពួកអាជ្ញាធរនៅក្នុងទីក្រុង។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើលោកយ៉ាសូន និងអ្នកជឿផ្សេងៗទៀត ពួកគេត្រូវបានគេនាំមកជួបពួកអាជ្ញាធរក្រុង។
ខឹង
«បារម្ភ» ឬ «ខ្វល់ខ្វាយ»
ពួកអាជ្ញាធរបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗ
ប្រាក់នេះ ត្រូវបានសន្យាដោយបំណងល្អ ប្រាក់នេះអាចនឹងផ្ញើត្រឡប់ទៅវិញ ប្រសិនបើ វាដំណើរការធម្មតាឡើងវិញ ឬ អាចប្រើដើម្បីជួសជុលអ្វីៗដែលខូច ដោយសារប្រព្រឹត្តមិនគួរសម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានទទួលចំណង» ឬ «បានទទួលប្រាក់»
អ្នកឯទៀតៗ
ពាក្យ «អ្នកឯទៀតៗ» សំដៅលើអ្នកជឿផ្សេងទៀតដែលជនជាតិយូដាបាននាំមកចំពោះអាជ្ញាធរ។
Acts 17:10-12
ព័ត៌មានទូទៅ
លោកប៉ូល និងលោកស៊ីឡាសបានធ្វើដំណើរបន្តទៅក្រុងបេរាទៀត។
ពួកបងប្អូន
ពាក្យ «ពួកបងប្អូន» នៅទីនេះ សំដៅលើបុរស និងស្រីអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿ» (សូមមើលៈ INVALID translate/figs-gendernotations)
ឥឡូវ
ពាក្យ «ឥឡូវ» ប្រើនៅទីនេះ ដើម្បីសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកាប្រាប់ពីប្រវត្តិអំពីមនុស្សនៅក្នុងក្រុងបេរា។ ពីរបៀបដែលពួកគេចង់ស្តាប់លោកប៉ូល និងពិភាក្សាពីអ្វីដែលលោកបាននិយាយ។ (សូមមើលៈ INVALID translate/writing-background)
ប្រជាជននៅក្រុងនេះ មានចិត្តល្អជាងជនជាតិយូដា
ពាក្យនេះ «មានចិត្តល្អ» មនុស្សមានចិត្តក្នុងការគិតពីគំនិតថ្មីៗជាងអ្នកដទៃទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចិត្តចិត្តទូលាយជាង» ឬ «មានចិត្តចង់ស្តាប់ច្រើនជាង»
បានទទួលព្រះបន្ទូល
ពាក្យ «ព្រះបន្ទូល» នៅទីនេះ សំដៅលើការបង្រៀន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានស្តាប់សេចក្តីបង្រៀន» (សូមមើលៈ INVALID translate/figs-metonymy)
ដោយយកចិត្តទុកដាក់
៊អ្នកស្រុកបេរារួចរាល់ក្នុងការពិនិត្យពិចៃសេចក្តីបង្រៀនរបស់លោកប៉ូលអំពីបទគម្ពីរ។
សេចក្ដីពិតជាត្រឹមត្រូវមែន
«អ្វីដែលលោកប៉ូលមានប្រសាសន៍គឺជាសេចក្តីពិត»
Acts 17:13-15
ព័ត៌មានទូទៅ
ក្រុងអាថែនជាឈូងសមុទ្រនៅទាបជាងបេរា ដែលនៅក្នុងស្រុកម៉ាសេដូន។ ក្រុងអាថែនជាក្រុងមួយដ៏សំខាន់នៅក្នុងប្រទេសក្រិក។ (សូមមើលៈ INVALID translate/translate-names)
ដឹងថា
«រកឃើញ» ឬ «បានដឹង» (UDB)
ក៏ទៅទីនោះនាំឲ្យមានបញ្ហាឡើង
ឃ្លានេះនិយាយអំពីភាពវឹកវរ ដោយសារគំនិតរបស់ពួកគេនាំឲ្យមានការវឹកវរ ដូចជាការកូរវត្ថុរាវ ឲ្យវាឡើងមកលើ» របៀបផ្សេងទៀតនៃការបកប្រែៈ «បានទៅទីនោះ ហើយនាំឲ្យមានបញ្ហា» ឬ «បានទៅទីនោះ ហើយរំខាន» (សូមមើលៈ INVALID translate/figs-metaphor)
ហើយមានបញ្ហាជាមួយបណ្តាជន
«ហើយធ្វើឲ្យបណ្តាជនបារម្ភ» ឬ «ធ្វើឲ្យញញើត និងខ្លាចនៅក្នុងចំណោមមនុស្ស»
ពួកបងប្អូន
ពាក្យ «ពួកបងប្អូន» នៅទីនេះ សំដៅលើមនុស្សប្រុស និងមនុស្សស្រីដែលជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿ» (សូមមើលៈ INVALID translate/figs-gendernotations)
ទៅមាត់សមុទ្រ
«ទៅតាមមាត់សមុទ្រ» ពីទីនេះ លោកប៉ូលប្រហែលជានិយាយពីទីក្រុងផ្សេង។
ដែលជូនដំណើរលោកប៉ូល
«ដែលបានរួមដំណើរលោកប៉ូល» ឬ «ដែលធ្វើដំណើរជាមួយលោកប៉ូល»
លោកប៉ូលបានផ្តាំឲ្យលោកស៊ីឡាស និងលោកធីម៉ូថេ
«លោកបានប្រាប់ពួកគេដោយប្រាប់ដល់លោកស៊ីឡាស និងលោកធីម៉ូថេ»។ ឃ្លានេះអាចនិយាយដោយត្រង់នៅក្នុង UDB (សូមមើលៈ INVALID translate/figs-quotations)
Acts 17:16-17
ព័ត៌មានទូទៅ
នេះគឺជាផ្នែកមួយទៀតនៃសាច់រឿងនៃដំណើររបស់លោកប៉ូល និងលោកស៊ីឡាស។ លោកប៉ូលនៅក្នុងក្រុងអាថែននៅពេលនេះ ជាកន្លែងដែលគាត់រងចាំលោកស៊ីឡាស និងធីម៉ូថេដើម្បីចូលរួមជាមួយលោក។
ឥឡូវនេះ
ពាក្យនេះ ប្រើនៅទីនេះដើម្បីបញ្ជាក់ពីការសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកាចាប់ផ្តើមប្រាប់យើងពីផ្នែកថ្មីនៃសាច់រឿង។
វិញ្ញាណរបស់លោកមានកំហឹងជាខ្លាំង ពេលគាត់ឃើញទីក្រុងពេញដោយរូបព្រះ
ពាក្យ «វិញ្ញាណ» នៅទីនេះ តំណាងឲ្យលោកប៉ូលខ្លួនឯង។ ឃ្លានេះ អាចនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនសប្បាយចិត្តសោះ ដោយសារលោកឃើញថាមានរូបព្រះនៅគ្រប់កន្លែងនៅក្នុងទីក្រុង» ឬ «ឃើញរូបព្រះនៅក្នុងទីក្រុងគ្រប់កន្លែងដូច្នេះ ធ្វើឲ្យលោកមិនសប្បាយចិត្តសោះ» (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-activepassive)
លោកបានជជែកតវ៉ា
«លោកបានតវ៉ា» ឬ «លោកបានពិភាក្សា»។ នេះមានន័យថាមានការឆ្លើយឆ្លងពីអ្នកស្តាប់ជាជាងលោកតែម្នាក់ឯង។ ពួកគេក៏និយាយមករកលោកដែរ។
អ្នកផ្សេងទៀតដែលកោតខ្លាចព្រះ
ឃ្លានេះ សំដៅលើសាសន៍ដទៃដែលបានសរសើរដល់ព្រះជាម្ចាស់ និងអ្នកដើរតាមព្រះអង្គ ប៉ុន្តែ មិនបានស្តាប់បង្គាប់តាមច្បាប់របស់ជនជាតិយូដាឡើយ។
នៅតាមផ្សា
«នៅតាមទីលានសាធារណៈ» គឺជាកន្លែងសម្រាប់ធ្វើជំនួញ កន្លែងដែលគេទិញ និងលក់ឥវ៉ាន គោ ឬ បម្រើសេវាកម្មផ្សេងៗ។
Acts 17:18
ព័ត៌មានទូទៅ
ពាក្យ «លោក» «គាត់» នៅទីនេះ សំដៅលើលោកប៉ូល។
មានអ្នកទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក
អ្នកទាំងនេះ ជឿលើអ្វីៗគ្រប់យ៉ាង ដែលបានកើតឡើងដោយចៃដន្យ និងថាព្រះរវល់នឹងរីករាយជាមួយការគ្រប់គ្រងសកលលោកទាំងមូល។ ពួកគេបដិសេធការរស់ឡើងវិញ និងចង់មានតែភាពរីករាយតែប៉ុណ្ណោះ។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ទស្សនខាងស្ដូអ៊ីក
អ្នកទាំងនេះជឿលើសេរីភាពបានមកដោយសារការលះចោលខ្លួនឯងមករកព្រហ្មលិខិតវិញ។ ពួកគេបដិសេធការស្រឡាប់ព្រះជាម្ចាស់ផ្ទាល់ខ្លួន និងការរស់ឡើងវិញ។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
បានជួបលោក
«បានកើតឡើងចំពោះលោក»
អ្នកខ្លះទៀតពោលថា
«ហើយអ្នកទស្សនវិទូខ្លះពោលថា»
អ្នកដែលនិយាយផ្តេសផ្តាសនេះចង់និយាយអំពីរឿងអ្វី
ពាក្យ «ផ្តេសផ្តាស» ប្រើសំដៅលើលសត្វស្លាបដែលចឹកគ្រាប់ស្រូវជាអាហារ។ សំដៅលើភាពអវិជ្ជាមានរបស់មនុស្ស ដែលដឹងព័ត៌មានបន្តិចបន្តួច។ អ្នកទស្សនវិទូមានប្រសាសន៍ថា លោកប៉ូលមានព័ត៌មានតិចតួច គ្មានតម្លៃនឹងស្តាប់លោកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើមនុស្សល្ងង់ម្នាក់នេះចង់និយាយពីអី្វ?» (សូមមើលៈ INVALID translate/figs-metaphor)
អ្នកខ្លះទៀតពោលថា
«អ្នកទស្សនវិទូខ្លះពោលថា»
មើលទៅគាត់ដូចជាអ្នកដែលប្រកាស
«មើលទៅគាត់ដូចជាអ្នកដែលប្រកាស» ឬ «លោកប្រៀបដូចជាបេសកកជនប្រកាសព្រះបន្ទូល»
ព្រះសាសន៍ដទៃ
ឃ្លានេះ មិនមែនក្នុងន័យ «ប្លែក» ទេ ប៉ុន្តែ ក្នុងន័យ «ព្រះសាសន៍ដទៃ» ជាព្រះដែលសាសន៍ក្រិក និងរ៉ូមមិនបានថ្វាយបង្គំ ឬស្គាល់ឡើយ។
Acts 17:19-21
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «យើង» នៅទីនេះ សំដៅលើអ្នកទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "យើង" និង ១៧:១៨)
ព័ត៌មានទូទៅ
ពាក្យ «គាត់» «លោក» និង «អ្នក» សំដៅលើលោកប៉ូល (សូមមើលៈ ១៧:១៨)
ពួកគេបានយក...នាំគាត់
ឃ្លានេះមិនបានមានន័យថា ពួកគេចាប់ខ្លួនលោកប៉ូលទេ។ ប៉ុន្តែ ពួកទស្សនវិទូបានអញ្ជើញលោកប៉ូល មកនិយាយជាផ្លូវការជាមួយអ្នកដឹកនាំរបស់ពួកគេ។
នៅទួលអើរីយ៉ូស
«នៅទួលអើរីយ៉ូស» ជាកន្លែងដែលពួកអ្នកដឹកនាំជួបជុំគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅរកអ្នកដឹកនាំដែលជួបគ្នានៅទួលអ៊រីយ៉ូស» (សូមមើលៈ INVALID translate/figs-metonymy)
ហើយនាំគាត់នៅទួលអើរីយ៉ូស ហើយពោលថា
នៅទីនេះ អ្នកដឹកនាំនៅទួលអើរីយ៉ូសកំពុងនិយាយ។ ឃ្លានេះអាចនិយាយនៅក្នុងប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅទួលអើរីយ៉ូស អ្នកដឹកនាំនិយាយទៅកាន់លោកប៉ូល»
ទួលអើរីយ៉ូស
នេះគឺជាថ្មមួយដុំយ៉ាងធំ លេចចេញមកក្រៅ ឬជាភ្នំនៅក្នុងអាថែននៅចំកន្លែងតុលាកំពូលរបស់ក្រុងអាថែន ដែលជួបជុំនៅទីនោះ។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ដ្បិត លោកបាននាំអ្វីមួយដែលប្លែកមកដល់ត្រចៀករបស់យើង
សេចក្តីបង្រៀនរបស់លោកប៉ូលអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ ប្រៀបដូចជាដែលវត្ថុម្យ៉ាងដែលមនុស្សម្នាក់អាចនាំយកមកឲ្យម្នាក់ទៀតបាន។ ពាក្យ «ច្រចៀក» នៅត្រង់នេះ សំដៅលើអ្វីដែលពួកគេបានឮ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត អ្នកបានបង្រៀនអ្វីមួយដែលយើងមិនដែលឮពីមុន» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)។
ឥឡូវ...អ្វីថ្មីៗ
ពាក្យនេះប្រើ ដើម្បីសម្គាល់ពីការសម្រាកនៅក្នុងសាច់រឿងធំ។ នៅទីនេះ លោកលូកាប្រាប់ពីប្រវត្តិអំពីមនុស្សដែលរស់នៅក្រុងអាថែន និងចំណាប់អារម្មណ៍នៃសេចក្តីបង្រៀនថ្មី។ (សូមមើលៈ INVALID translate/writing-background)
អ្នកក្រុងអាថែនទាំងអស់
«អ្នកក្រុងអាថែន» ជាអ្នករស់នៅក្រុងអាថែន ទីក្រុងនៅជិតសមុទ្រនៅខាងក្រោមម៉ាសេដូន (បច្ចុប្បន្នក្រិក) (សូមមើលៈ INVALID translate/translate-names|How to Translate Names)
និងជនបរទេសឯទៀតៗ
«និងសាសន៍ដទៃផ្សេងទៀត»
មិនចំណាយពេលរបស់ពួកគេ ក្រៅពីនិយាយ
ពាក្យ «ពេលវេលា» នៅទីនេះ សំដៅលើ ប្រៀបដូចវត្ថុមួយដែលអាចចំណាយពេល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូលចិត្តតែ» (សូមមើលៈ INVALID translate/figs-metaphor)
ក្រៅពីនិយាយ ឬស្ដាប់រឿងអ្វីថ្មីៗឡើយ
«ពីការពិភាក្សាទស្សនៈថ្មី» ឬ និយាយអំពីអ្វីដែលថ្មីចំពោះពួកគ» (UDB)
Acts 17:22-23
ព័ត៌មានទូទៅ
លោកប៉ូលចាប់ផ្តើមសុន្ទរកថារបស់លោកទៅកាន់អ្នកទស្សនានៅក្នុងអើរីយ៉ូស។
អស់លោកជាអ្នកកាន់សាសនាគ្រប់របៀបតែម្តង
លោកប៉ូលសំដៅលើរូបព្រះដែលបានឃើញនៅទីសាធារណៈនៅក្រុងអាថែនដែលពួកគេគោរព អធិស្ឋាន សង់កន្លែងថ្វាយយញ្ញបូជា និងថ្វាយយញ្ញបូជាថែមទៀតផង។
ពេលខ្ញុំដើរក្នុងទីក្រុង
«ដោយសារ ពេលខ្ញុំដើរកាត់» ឬ «កាលខ្ញុំដើរកាត់»
សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់
អាចមានន័យពីរ ទី១) ទៅកាន់ព្រះមួយអង្គដែលមិនស្គាល់» ឬ២) «ទៅព្រះដែលមិនស្គាល់»។ នេះគឺជាការសរសេរចំៗ ឬជាការចារនៅលើកន្លែងថ្វាយយញ្ញបូជានោះ។
Acts 17:24-25
ផែនដី
នៅក្នុងន័យទូទៅ ពាក្យ «ផែនដី» សំដៅលើស្ថានសួគ៌ និងផែនដី ព្រមទាំងអ្វីៗនៅក្នុងនោះ។
ព្រោះព្រះអង្គជាព្រះអម្ចាស់
«ព្រោះព្រះអង្គជាព្រះអម្ចាស់»។ ពាក្យ «ទ្រង់» នៅទីនេះ សំដៅលើព្រះដែលមិនស្គាល់ ដែលនិយាយក្នុងជំពូក ១៧:២២ ដែលលោកប៉ូលបានពន្យល់ថាព្រះអម្ចាស់គឺជាព្រះជាម្ចាស់។
នៃស្ថានសួគ៌ និងផែនដី
ពាក្យ «ស្ថានសួគ៌» និង «ផែនដី» ប្រើជាមួយគ្នា សំដៅលើសត្តនិករ និងអ្វីៗនៅស្ថានសួគ៌និងផែនដី (សូមមើលៈ INVALID translate/figs-merism)
ដែលសង់ដោយដៃមនុស្ស
ពាក្យ «ដៃមនុស្ស» នៅទីនេះ តំណាងឲ្យមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «សង់ដោយដៃរបស់មនុស្ស» ឬ «ដែលមនុស្សបានសង់» (សូមមើលៈ INVALID translate/figs-synecdoche)
ព្រះអង្គក៏មិនត្រូវការឲ្យដៃមនុស្សបម្រើព្រះអង្គដែរ
ពាក្យ «បម្រើ» មានន័យដូចជាគ្រូពេទ្យដែលព្យាបាលអ្នកជំងឺ ដើម្បីឲ្យអ្នកជំងឺបានជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គក៏មិនត្រូវការឲ្យដៃមនុស្សដើម្បីមើលថែព្រះអង្គឡើយ» (សូមមើលៈ INVALID translate/figs-activepassive)
ដោយដៃមនុស្ស
ពាក្យ «ដៃមនុស្ស» តំណាងឲ្យមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយដៃមនុស្សលោក» (សូមមើលៈ INVALID translate/figs-synecdoche)
ព្រោះព្រះអង្គទ្រង់ផ្ទាល់
«ដោយសារព្រះអង្គទ្រង់ផ្ទាល់» ពាក្យ «អង់ទ្រង់» គឺបន្ថែមសម្រាបបញ្ជាក់។ (សូមមើលៈ INVALID translate/figs-rpronouns)
Acts 17:26-27
ព័ត៌មានទូទៅ
ពាក្យ «ព្រះអង្គ» និង «ទ្រង់» នៅទីនេះ សំដៅលើព្រះពិតតែមួយ ព្រះអទិករ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» ឬ «របស់ពួកគេ» សំដៅលើប្រជាជាតិទាំងអស់ដែលរស់នៅលើផែនដី។
ព័ត៌មានទូទៅ
ការប្រើពាក្យ «យើង» នៅទីនេះ លោកប៉ូលបានរួមបញ្ចូលខ្លួនលោក និងអ្នកស្តាប់ ព្រមទាំងប្រជាជាតិទាំងអស់ដែរ។ (សូមមើលៈ INVALID translate/figs-inclusive|Inclusive "យើង")
ដូច្នេះហើយ
ពាក្យនេះ សម្គាល់អំពីប្រយោគដែលបាននិយាយហើយ ដោយសារអ្វីដែលលោកប៉ូលបានមានប្រសាសន៍កាលពីមុន។
ចេញពីមនុស្សម្នាក់
ឃ្លានេះមានន័យថាលោកអាដាម គឺជាមនុស្សដំបូងដែលព្រះជាម្ចាស់បានបង្កើត។ នេះអាចនិយាយរួមបញ្ចូលនាងអេវាដែរ។ គឺតាមរយៈលោកអាដាម និងនាងអេវានោះព្រះជាម្ចាស់បានបង្កើតមនុស្សទាំងអស់។ របៀបផ្សេងទៀតនៃការកប្រែៈ «គូស្វាមីភរិយា» (UDB)
ទាំងកំណត់រដូវកាល និងកំណត់ព្រំដែននៃការរស់នៅរបស់ពួកគេ
នេះអាចនិយាយនៅក្នុងប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះអង្គបានកំណត់ពេលវេលា និងកន្លែងដែលពួកគេរស់នៅ»
ដូច្នេះហើយ
ពាក្យនេះ សម្គាល់អំពីប្រយោគដែលបាននិយាយហើយ ដោយសារអ្វីដែលលោកប៉ូលបានមានប្រសាសន៍កាលពីមុន។
ដើម្បីឲ្យពួកគេអាចស្វែងរកព្រះជាម្ចាស់ ប្រសិនបើ ពួកគេស្វែងរកព្រះជាម្ចាស់ ប្រហែលជាពួកគេអាចនឹងរកព្រះអង្គឃើញ។
មានដួងចិត្តក្នុងការរៀនពីព្រះជាម្ចាស់ និងមានទំនាក់ទំនងជាមួយព្រះអង្គ គឺប្រៀបដូចជាមនុស្សម្នាក់ ដែលស្វែងរកមនុស្សម្នាក់ទៀត ហើយបានឈោងចាប់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេរៀនពីព្រះអង្គ ដើម្បីពួកគេអាចយល់ថាពួកគេត្រូវការព្រះអង្គ ហើយបានក្លាយជាម្នាក់នៅក្នុងចំណោមប្រជារាស្រ្តព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-metaphor)
ព្រះអង្គមិនគង់នៅឆ្ងាយពីយើងម្នាក់ៗឡើយ
នេះអាចនិយាយក្នុងទម្រង់វិជ្ជាមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគង់នៅជិតយើងគ្រប់គ្នា»។
Acts 17:28-29
ព័ត៌មានទូទៅ
ពាក្យ «ទ្រង់» ឬ «របស់ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។ (សូមមើលៈ ១៧:២៤)
ព័ត៌មានទូទៅ
នៅពេលលោកប៉ូលមានប្រសាសន៍ថា «យើង» នៅទីនេះ លោករួមបញ្ចូលខ្លួនលោក ជាមួយនឹងអ្នកស្តាប់របស់លោកដែរ។ (សូមមើលៈ INVALID translate/figs-inclusive|Inclusive "We")
នៅក្នុងព្រះអង្គ
«ដោយសារព្រះអង្គ»
យើងពិតជាពូជរបស់ព្រះជាម្ចាស់
ដោយសារព្រះអង្គបង្កើតមនុស្សគ្រប់គ្នា ដូច្នេះ ពួកគេគឺជាបុត្រធីតារបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)
ព្រះអង្គមានលក្ខណៈ
ពាក្យ «ព្រះអង្គមានលក្ខណៈ» សំដៅលើលក្ខណៈរបស់ព្រះ ឬ លក្ខណៈសម្បត្តិ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)
ដូចរូបសំណាក់ ធ្វើពីមាស ប្រាក់ ឬថ្មដែលជាការរចនាតាមការនឹកឃើញរបស់មនុស្សនោះឡើយ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ «ដែលមនុស្សម្នាក់ប្រើទេពកោសល់របស់ខ្លួនបង្កើតទៅជាអ្វីមួយដែលគាត់តាក់តែ» ឬ «ធ្វើវាជាមួយនឹងសិល្បៈនិងគំនិតរបស់មនុស្ស»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 17:30-31
ប្រយោគភ្ជាប់
លោកប៉ូលបញ្ចប់សុន្ទរកថាទៅកាន់អ្នកទស្សនវិទូ នៅអ៊រីយ៉ូស ដែលលោកបានចាប់ផ្តើមនៅក្នុងជំពូក ១៧:២២
ព័ត៌មានទូទៅ
ពាក្យ «ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។
ដូច្នេះ
ពាក្យនេះ សម្គាល់អំពីប្រយោគដែលបាននិយាយហើយ ដោយសារអ្វីដែលលោកប៉ូលបានមានប្រសាសន៍កាលពីមុន។
ព្រះជាម្ចាស់បានទតរំលងនៅក្នុងសម័យកាលនៃភាពល្ងង់ខ្លៅ
«ព្រះជាម្ចាស់បានសម្រេចចិត្តមិនដាក់ទោសមនុស្ស នៅក្នុងអំឡុងពេលនៃភាពល្ងង់ខ្លៅឡើយ»
ក្នុងសម័យកាលនៃភាពល្ងង់ខ្លៅ
ឃ្លានេះ សំដៅលើសម័យមុនពេលព្រះអង្គបើកសម្ដែងអង្គទ្រង់តាមរយៈព្រះយេស៊ូគ្រិស្ត និងមុនពេលមនុស្សមិនទាន់ដឹងពីរបៀបនៃការស្តាប់បង្គាប់ព្រះជាម្ចាស់។
មនុស្សទាំងអស់
ឃ្លានេះមានន័យថាមនុស្សទាំងអស់ មិនថាប្រុសឬស្រីឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នា» (សូមមើលៈ INVALID translate/figs-gendernotations)
នៅពេលព្រះអង្គជំនុំជម្រះផែនដីដោយសុចរិត តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានជ្រើសរើស
«នៅពេលដែលព្រះអង្គជំនុំជម្រះមនុស្សដែលព្រះអង្គបានជ្រើសរើស ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសុចរិត»។
ព្រះអង្គជំនុំជម្រះផែនដី
ពាក្យ «ផែនដី» សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងជំនុំជម្រះមនុស្ស» (សូមមើលៈ INVALID translate/figs-metonymy)។
ដោយសុចរិត
«ទៀតត្រង់» ឬ «ត្រឹមត្រូវ»
ព្រះជាម្ចាស់បានបង្ហាញភ័ស្តុតាងពីបុរសម្នាក់នោះ
«ព្រះជាម្ចាស់បានបង្ហាញការសម្រេចចិត្តរបស់ព្រះអង្គនៅលើបុរសម្នាក់នោះ»
ដោយប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ
«ពីក្នុងចំណោមមនុស្សស្លាប់» ឃ្លា «មនុស្សស្លាប់» សំដៅលើវិញ្ញាណរបស់មនុស្សដែលបានស្លាប់ទៅ។ ឲ្យត្រឡប់ពីចំណោមពួកគេមានន័យថាឲ្យបានរស់ឡើងវិញម្តងទៀត។
Acts 17:32-34
ប្រយោគភ្ជាប់
នេះគឺជាផ្នែកចុងក្រោយនៃសាច់រឿងរបស់លោកប៉ូលនៅក្នុងក្រុងអាថែន។ (សូមមើលៈ INVALID translate/writing-endofstory)
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើអ្នកក្រុងអាថែន។ ពួកគេនិយាយទៅរកលោកប៉ូលដោយផ្ទាល់ ប៉ុន្តែ មិនបានរួមជាមួយលោកប៉ូលនៅក្នុងក្រុមរបស់ពួកគេឡើយ។ ប្រហែលជាពួកគេគ្រាន់តែគួរសម ហើយគិតថាពួកគេចង់ស្តាប់លោកប៉ូលម្តងទៀត។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "យើង")
ឥឡូវ
ពាក្យនេះប្រើនៅទីនេះ ដើម្បីសម្គាល់ពីការសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកាប្តូរពីការបង្រៀនរបស់លោកប៉ូលទៅពីព្រឹត្តកម្មរបស់ប្រជាជនអាថែនវិញ។
អ្នកក្រុងអាថែន
អ្នកទាំងនេះ គឺមានវត្តមាននៅអារីយ៉ូស ស្តាប់លោកប៉ូល។
មានអ្នកខ្លះក៏ចំអកលោកប៉ូល
«មានអ្នកខ្លះសើចចំអកឲ្យលោកប៉ូល» ឬ «អ្នកខ្លះសើចដាក់លោកប៉ូល»។ ពួកគេមិនបានជឿថាមនុស្សម្នាក់ស្លាប់ហើយបន្ទាប់មករស់ឡើងវិញបានទេ។
លោកឌេវនីសនៅទួលអើរីយ៉ូស
លោកឌេវនីសគឺជាឈ្មោះរបស់បុរសម្នាក់។ ហើយទួលអើរីយ៉ូសបង្ហាញថា ដេវនីសជាចៅក្រមនៅក្រុមប្រឹក្សារបស់អើរីយ៉ូស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ដាម៉ារីស
នេះគឺជាឈ្មោះរបស់មនុស្សស្រីម្នាក់។ (សូមមើលៈ INVALID translate/translate-names)
Acts 18
Acts 18:1-3
ប្រយោគភ្ជាប់
នេះគឺជាផ្នែកផ្សេងទៀតរបស់សាច់រឿងដំណើររបស់លោកប៉ូឡ ពេលគាត់ទៅក្រុងកូរិសថូស។
ព័ត៌មានទូទៅ
លោកអគីឡា និងនាងព្រីស៊ីល ត្រូវបានណែនាំមកក្នុងសាច់រឿងនេះ នៅក្នុងខ ២ និងខ៣ បានប្រាប់ពីប្រវត្តិអំពីពួកគេ។ (សូមមើលៈ INVALID translate/writing-background)
បន្ទាប់ពីការទាំងនេះមក
«បន្ទាប់ពីព្រឹត្តការណ៍ការទាំងនេះបានកើតឡើងនៅក្រុងអាថែន»
ក្រុងអាថែន
ក្រុងអាថែនជាទីក្រុងមួយដ៏សំខាន់របស់ប្រទេសក្រិក។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ១៧:១៣។
នៅទីនោះ លោកបានជួប
អាចមានន័យពីរយ៉ាង ទី១) លោកប៉ូលបានជួបដោយចៃដន្យ ឬទី២) លោកប៉ូលបានជួបដោយការតាំងចិត្ត។
ជនជាតិយូដាម្នាក់ ឈ្មោះអគីឡា
«បុរសម្នាក់» នៅទីនេះ បង្ហាញពីការណែនាំមនុស្សថ្មីនៅក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
ជាអ្នកស្រុកប៉ុនតុស
ស្រុកប៉ុនតុសជាខេត្តមួយនៅភាគខាងត្បូងឈូងសមុទ្រខ្មៅ។ (សូមមើលៈ INVALID translate/translate-names)
លោកទើបតែមក
នេះប្រហែលជាទើបនឹងមកកាលពីឆ្នាំមុន។
អ៊ីតាលី
នេះគឺជាឈ្មោះរបស់ប្រទេស។ រ៉ូមជាទីក្រុងរបស់ប្រទេសអ៊ីតាលី។ (សូមមើលៈ INVALID translate/translate-names)
ព្រះចៅក្លូឌាស បានចេញបញ្ជា
នៅពេលនេះ ព្រះចៅក្លូឌាស ជាព្រះចៅអធិរាជរបស់រ៉ូម។ សូមមើលពីរបៀបដែលអ្នកបកប្រែក្នុងជំពូក ១១:២៧។
លោកប្រកបរបដូចគ្នា
«លោកធ្វើការដូចពួកគេធ្វើដែរ»
Acts 18:4-6
ព័ត៌មានទូទៅ
លោកស៊ីឡាស និងលោកធីម៉ូថេ បានមកចូលរួមជាមួយលោកប៉ូលជាថ្មី។
ដូច្នេះ លោកប៉ូលបានជជែកតវ៉ា
«ដូច្នេះ លោកប៉ូលបានជជែកវែកញែក» ឬ «ដូច្នេះ លោកប៉ូលបានពិភាក្សា»។ លោកបានឲ្យហេតុផល។ នេះមានន័យថា មិនគ្រាន់តែបង្រៀនប៉ុណ្ណោះទេ លោកប៉ូលបាននិយាយ ហើយឆ្លើយឆ្លងជាមួយនឹងប្រជាជនដែរ។
លោកបញ្ចុះបញ្ចូលទាំងជនជាតិយូដា និងជនជាតិក្រិកឲ្យជឿ
អាចមានន័យពីរ ទី១) លោកធ្វើឲ្យទាំងសាសន៍យូដា និងសាសន៍ក្រិកជឿ» ឬទី២) «លោកបានព្យាយាមបញ្ចុះបញ្ចូលសាសន៍យូដា និងសាសន៍ក្រិក»។
ព្រះវិញ្ញាណបានជំរុញលោកប៉ូល
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ « លោកប៉ូលត្រូវបានជំរុញដោយព្រះវិញ្ញាណ» (សូមមើលៈ INVALID translate/figs-activepassive|Active ឬ Passive)
លោកប៉ូលបានរលាស់អាវរបស់លោក
នេះគឺជានិមិត្តរូបនៃការបញ្ជាក់ថាលោកប៉ូលលែងព្យាយាមបង្រៀនដល់សាសន៍យូដានៅទីនោះអំពីព្រះយេស៊ូទៀតហើយ។ លោកបានប្រគល់ពួកគេឲ្យព្រះជាម្ចាស់ជំនុំជម្រះពួកគេចុះ»។ (សូមមើលៈ INVALID translate/translate-symaction)
សូមឲ្យឈាមរបស់អ្នករាល់គ្នាបានធ្លាក់នៅលើក្បាលរបស់អ្នករាល់គ្នាចុះ
ពាក្យ «ឈាម» នៅទីនេះ តំណាងឲ្យកំហុសនៃការប្រព្រឹត្តរបស់ពួកគេ។ ពាក្យ «ក្បាល» នៅទីនេះសំដៅលើមនុស្សទាំងស្រុង។ លោកប៉ូលប្រាប់ជនជាតិយូដាថា ពួកគេនឹងប្រឈមនឹងភាពរឹងរូសរបស់ពួកគេ ប្រសិនបើពួកគេមិនព្រមប្រែចិត្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នានឹងទទួលខុសត្រូវដោយខ្លួនឯង ពេលអ្នកត្រូវបានដាក់ទោសដោយសារបាបរបស់អ្នករាល់គ្នា»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-synecdoche)
Acts 18:7-8
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «លោក» ទីមួយ សំដៅលើលោកទីទិយុសយូស្ទូស។ ហើយលោកទីពីរ សំដៅលើលោកគ្រីសប៉ុស ុ។
លោកទីទិយុសយូស្ទូស...លោកគ្រីសប៉ុស
នេះគឺជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
អ្នកគោរពកោតខ្លាចព្រះជាម្ចាស់
អ្នកថ្វាយបង្គំព្រះជាម្ចាស់គឺជាសាសន៍ដទៃម្នាក់ ដែលបានថ្វាយការសរសេើរដល់ព្រះជាម្ចាស់ និងដើរតាមព្រះអង្គ ប៉ុន្តែ មិនចំបាច់ត្រូវធ្វើតាមក្រឹត្យវិន័យគ្រប់យ៉ាងរបស់ជនជាតិយូដាឡើយ។
អ្នកដឹកនាំនៅក្នុងសាលាប្រជុំ
ជាឧបាសកដែលគាំទ្រ និងជាអ្នកគ្រប់គ្រងនៅក្នុងសាលាប្រជុំ មិនចាំបាច់ត្រូវបង្រៀនទេ។
នៅក្នុងផ្ទះរបស់គាត់ទាំងអស់គ្នា
ពាក្យ «ផ្ទះ» សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលរស់នៅក្នុងផ្ទះជាមួយគាត់» (សូមមើលៈ INVALID translate/figs-metonymy)
បានជ្រមុជទឹក
ឃា្លនេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានទទួលវិធីជ្រមុជទឹក» (សូមមើលៈ INVALID translate/figs-activepassive)
Acts 18:9-11
កុំខ្លាចអី! ប៉ុន្តែ ចូរប្រកាស ហើយមិនត្រូវនៅស្ងៀមឡើយ
ព្រះអម្ចាស់បានប្រទានសេចក្តីបង្គាប់មួយតាមរបៀបពីរយ៉ាង ដើម្បីបញ្ជាក់ថា លោកប៉ូលត្រូវបន្តប្រកាស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនត្រូវភ័យខ្លាចឡើយ ផ្ទុយទៅវិញ អ្នកត្រូវបន្តនិយាយ ហើយមិនត្រូវស្ងាត់ឡើយ» (សូមមើលៈ INVALID translate/figs-parallelism|Parallelism)
ចូរប្រកាស ហើយមិនត្រូវនៅស្ងៀមឡើយ
ព្រះអម្ចាស់បានប្រទានសេចក្តីបង្គាប់មួយតាមរបៀបពីរយ៉ាង ដើម្បីបង្គាប់យ៉ាងខ្លាំងដល់លោកប៉ូលឲ្យនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកត្រូវបន្តនិយាយ ហើយមិនត្រូវស្ងាត់ឡើយ» (សូមមើលៈ INVALID translate/figs-doublet|Doublet)
ហើយមិនត្រូវនៅស្ងៀមឡើយ
ឃ្លានេះអាចនិយាយបញ្ជាក់នូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យលោកប៉ូលនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «និងមិនត្រូវឈប់ក្នុងការប្រកាសដំណឹងល្អឡើយ» (សូមមើលៈ INVALID translate/figs-explicit)
ដ្បិតយើងមានមនុស្សជាច្រើននៅក្នុងទីក្រុងនេះ
«មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះ ដែលបានដាក់ជំនឿរបស់ពួកគេលើខ្ញុំ» ឬ «មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះ នឹងដាក់ជំនឿរបស់ពួកគេលើខ្ញុំ»
លោកប៉ូលរស់នៅទីនោះ...បង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចំណោមពួកគេ
ឃ្លានេះ រួមបញ្ចូលទាំងប្រសាសន៍ដែលមាននៅក្នុងសាច់រឿងនេះផងដែរ។ (សូមមើលៈ INVALID translate/writing-endofstory)
Acts 18:12-13
ប្រយោគភ្ជាប់
សាសន៍យូដាដែលមិនជឿបាននាំលោកប៉ូលទៅកន្លែងកាត់ក្តីនៅចំពោះ លោកកាលីយ៉ូ។
ព័ត៌មានទូទៅ
ស្រុកអាខៃ ជាខេត្តរបស់រ៉ូម ដែលមានទីតាំងនៅក្នុងក្រុងកូរិនថូស។ ជាទីក្រុងដ៏ធំបំផុតនៅក្នុងភាគខាងត្បូងនៃប្រទេសក្រិក និងជាទីក្រុងរបស់ខេត្តនោះ។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
លោកកាលីយ៉ូ
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names)
ជនជាតិយូដា
នេះជាតំណាងឲ្យអ្នកដឹកនាំសាសន៍យូដា ដែលមិនបានជឿលើព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-synecdoche)
បានរួមគ្នាប្រឆាំង
«បានមករួមគ្នា» ឬ «បានចូលរួមជាមួយគ្នា»
នាំលោកយកទៅកន្លែងកាត់ក្ដី
ជនជាតិយូដាបាននាំលោកប៉ូលដោយប្រើកម្លាំង យកលោកប៉ូលមកកាត់ក្តី។ ពាក្យ «កន្លែងកាត់ក្តី» នៅទីនេះ សំដៅលើកន្លែងដែលលោកកាលីយ៉ូអង្គុយ ពេលលោកសម្រេចក្តីនៅក្នុងតុលាការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាំលោក ដើម្បីឲ្យមន្ត្រីអាចជំនុំជម្រះលោក នៅកន្លែងកាត់ក្តី»។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 18:14-15
លោកកាលីយ៉ូបានមានប្រសាសន៍
លោកកាលីយ៉ូជាអភិបាលខេត្តរ៉ូម។
បញ្ញាតិ្តរបស់អ្នកផ្ទាល់
ពាក្យ «បញ្ញាតិ្ត» សំដៅលើច្បាប់របស់លោកម៉ូសេ និងទំនៀមទម្លាប់របស់សាសន៍យូដានៅសម័យរបស់ប៉ូល។
ខ្ញុំមិនកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងទាំងនេះទេ
«ខ្ញុំបដិសេធមិនជំនុំជម្រះបញ្ហានេះទេ»។
Acts 18:16-17
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើសាសន៍ដទៃនៅក្នុងតុលាការ។ ពួកគេបានប្រព្រឹត្តទាស់នឹងជនជាតិយូដាដែលបាននាំលោកប៉ូលមកកន្លែងជំនុំជម្រះ។ (សូមមើលៈ ១៨:១២)
លោកកាលីយ៉ូបានឲ្យពួកគេចេញពីកន្លែងកាត់ក្ដី
«លោកកាលីយ៉ូបានឲ្យពួកគេចេញពីកន្លែងកាត់ក្ដី»។ ពាក្យ «កន្លែងកាត់ក្តី» សំដៅលើកន្លែងដែលលោកកាលីយ៉ូអង្គសម្រេចក្តីនៅក្នុងតុលាការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកកាលីយ៉ូបានធ្វើឲ្យពួកគេចេញពីវត្តមាននៅក្នុងតុលាការ» ឬ «លោកកាលីយ៉ូបានធ្វើឲ្យពួកគេចេញពីតុលាការ» (សូមមើលៈ INVALID translate/figs-metonymy)
ពួកគេទាំងអស់គ្នាបានចាប់
ឃ្លានេះអាចនិយាយបំផ្លើស ដើម្បីបញ្ជាក់ពីអារម្មណ៍ដ៏ខ្លាំងដែលមនុស្សមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនបានចាប់» ឬ «មានពួកគេជាច្រើនបានចាប់» (សូមមើលៈ INVALID translate/figs-hyperbole|Hyperbole)
ដូច្នេះ ពួកគេទាំងអស់គ្នាបានចាប់លោកសូស្តែន ជាអ្នកដឹកនាំនៅក្នុងសាលាប្រជុំ ហើយបានមកវាយគាត់នៅមុខកន្លែងកាត់ក្ដី
អាចមានន័យពីរ ទី១) សាសន៍ដទៃបានវាយលោកសូស្តែននៅក្នុងតុលាការ នៅកន្លែងកាត់ក្តី ព្រោះលោកជាអ្នកដឹកនាំសាសន៍យូដា ឬ ទី២) អាចទៅរួចដែលលោកសូស្តែនជាអ្នកជឿលើព្រះគ្រិស្ត ដូច្នេះ ជនជាតិយូដាវាយគាត់នៅចំពោះមុខតុលាការ។
លោកសូស្តែន ជាអ្នកដឹកនាំនៅក្នុងសាលាប្រជុំ
«លោកសូស្តែន» ជាអ្នកគ្រប់គ្រងលើសាលាប្រជុំនៅក្នុងក្រុងកូរិនថូស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
វាយគាត់
«វាយគាត់ជាច្រើនរំពាត់» ឬ «វាយជាច្រើនដៃ»
Acts 18:18-19
ប្រយោគភ្ជាប់
នេះជាដំណើរបេសកកម្មរបស់លោកប៉ូល នៅពេលលោកប៉ូល និងនាងព្រីស៊ីល និងលោកអគីឡាចាកចេញពីក្រុងកូនរិនថូស។ នៅទីនេះ ហាក់បីដូចជាបង្ហាញថា លោកស៊ីឡាស និងធីម៉ូថេនៅក្នុងក្រុងកូរិនថូសដដែល ព្រោះបាននិយាយថា «លោក» នៅទីនេះ មិនមែនជា «យើង» ទេ។
ព័ត៌មានទូទៅ
កេងគ្រាជាកំពង់ផែដែលជាចំណែកមួយនៅក្នុងទីក្រុងដ៏ធំនេះ នៅក្នុងតំបន់ក្រុងកូរិនថូស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកប៉ូល។
ប្រយោគភ្ជាប់
ពាក្យ «ពួកគេ» សំដៅលើលោកប៉ូល នាងព្រីស៊ីល និងលោកអគីឡាុ។
បានចាកចេញបងប្អូន
ពាក្យ «បងប្អូន» សំដៅលើមនុស្សប្រុស និងស្រីដែលជាអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាកចេញពីបងប្អូនអ្នកជឿ» (សូមមើលៈ INVALID translate/figs-gendernotations)
ចុះសំពៅទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡា
លោកប៉ូលបានឡើងសំពៅនោះ ហើយធ្វើដំណើរទៅស្រុកស៊ីរី។ នាងព្រីស៊ីល និងលោកអគីឡាបានធ្វើដំណើរជាមួយគាត់ដែរ។
លោកបានកោរសក់របស់លោក
នេះគឺជានិមិត្តរូបដែលបង្ហាញពីការបំពេញតាមសម្បថ។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានរកគេកោរសក់នៅលើក្បាលរបស់លោក» (សូមមើលៈ INVALID translate/translate-symaction និង INVALID translate/figs-activepassive)
បានជជែកវែកញែក
«ពិភាក្សាជាមួយ» ឬ «បានតវ៉ាជាមួយ»
Acts 18:20-21
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើជនជាតិយូដានៅអេភេសូរ។
ចេញពីពួកគេ
«និយាយពាក្យជម្រាបលាទៅកាន់ពួកគេ»
Acts 18:22-23
ប្រយោគភ្ជាប់
លោកប៉ូលបន្តដំណើរបេសកកម្មរបស់លោក។
ព័ត៌មានទូទៅ
ស្រុកព្រីគាគឺជាខេត្តមួយនៅអាស៊ីដែលឥឡូវនេះជាប្រទេសទួរគី។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២:៨។
ទៅដល់ក្រុងសេសារា
«បានមកដល់ក្រុងសេសារា» ពាក្យ «មកដល់» ប្រើដើម្បីបង្ហាញថា លោកបានមកដល់ដោយសារសំពៅ។
លោកបានឡើងទៅ
លោកបានធ្វើដំណើរទៅទីក្រុងយេរូសាឡិម។ ឃ្លា «ឡើងទៅ» ដែលប្រើនៅទីនេះ គឺដោយសារទីក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងសេសារា។
សួរសុខទុក្ខក្រុមជំនុំនៅយេរូសាឡិម
ពាក្យ «ក្រុមជំនុំ» នៅទីនេះ សំដៅលើអ្នកជឿនៅក្នុងក្រុងយេរូសាឡិម» របៀបផ្សេងទៀតនៃការបកប្រែៈ «សួរសុខទុក្ខសមាជិកក្រុមជំនុំក្រុងយេរូសាឡិម» (សូមមើលៈ INVALID translate/figs-metonymy)
បន្ទាប់មក ចុះទៅ
ឃ្លា «ចុះទៅ» ប្រើនៅទីនេះ ដោយសារក្រុងអន់ទីយ៉ូកមានកម្ពស់ទាបជាងក្រុងយេរូសាឡិម។
លោកប៉ូលបានចេញដំណើរ
«លោកប៉ូលបានចេញទៅ» ឬ «លោកប៉ូលបានចាកចេញ»
បន្ទាប់ពីបានស្នាក់នៅទីនោះមួយរយៈមក
ឃ្លានេះនិយាយពី «ពេលវេលា» បៀបដូចជាមនុស្សម្នាក់ដែលចំណាយពេល។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពី ស្នាក់នៅទីនោះមួយរយៈ» (សូមមើលៈ INVALID translate/figs-metaphor)
Acts 18:24-26
ប្រយោគភ្ជាប់
លោកលូកាប្រាប់អ្វីដែលបានកើតឡើងនៅក្នុងអេភេសូរ ជាមួយនាងព្រីស៊ីល និងលោកអគីឡា។
ព័ត៌មានទូទៅ
លោកអប៉ូឡូស ត្រូវបានណែនាំមកក្នុងសាច់រឿងនេះ។ ខ ២៤ និង ២៥ ប្រាប់ពីប្រវត្តិគាត់។ (សូមមើលៈ INVALID translate/writing-background)
ឥឡូវនេះ
ពាក្យនេះ ប្រើនៅទីនេះដើម្បីសម្គាល់ការសម្រាកនៅក្នុងសាច់រឿងធំ។
មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស
ឃ្លា «បុរសម្នាក់» នេះ បញ្ជាក់ថា លោកលូកាកំពុងណែនាំមនុស្សថ្មីចូលមកក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
មានកំណើតជាអ្នកស្រុកអលេក្សានទ្រា
«ជាអ្នកស្រុកអលេក្សានទ្រា» អាចមានន័យពីរ ទី១) អលេក្សានទ្រានៅក្នុងស្រុកអេស៊ីប នៅភាគខាងជើងនៃឈូងសមុទ្ររបស់អាហ្វិក។ ឬទី២) អលេក្សានទ្រា ស្ថិតនៅភាគខាលិចនៃឈូងសមុទ្រអាស៊ី។ (សូមមើលៈ INVALID translate/translate-names)
គាត់ជាមនុស្សមានវោហារ
«ពូកែនិយាយ»
ហើយស្គាល់បទគម្ពីរយ៉ាងល្អិតល្អន់
«ហើយស្គាល់បទគម្ពីរយ៉ាងពិស្តារ» លោកយល់សេចក្តីដែលសរសេរនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់យ៉ាងល្អ។
លោកអប៉ូឡូសបានទទួលការអប់រំអំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ«អ្នកជឿផ្សេងទៀតបានបង្រៀនលោកអប៉ូឡូសពីរបៀបដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ» (UDB) (សូមមើលៈ INVALID translate/figs-activepassive)
មានចិត្តក្លៀវក្លាខាងវិញ្ញាណ
ពាក្យ «វិញ្ញាណ» នៅទីនេះសំដៅលើជីវិតរបស់លោកអប៉ូឡុសទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានចិត្តក្លៀវក្លាជាខ្លាំង» (សូមមើលៈ INVALID translate/figs-synecdoche)
ពិធីជ្រមុជទឹករបស់លោកយ៉ូហាន
«ជាពិធីជ្រមុជដែលលោកយ៉ូហានបានធ្វើ»។ នេះគឺជាការប្រៀបធៀបពិធីជ្រមុជរបស់លោកយ៉ូហាន ដែលជ្រមុជដោយទឹក ដល់ព្រះយេស៊ូ ជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ។
ស្គាល់ផ្លូវរបស់ព្រះជាម្ចាស់
ពីរបៀបដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ គឺប្រៀបដូចជាផ្លូវរបស់មនុស្សដើរដែរ។ (សូមមើលៈ INVALID translate/figs-metaphor)
រឹតតែស្គាល់ច្បាស់ថែមទៀត
«ត្រឹមត្រូវ» ឬ «ពេញលេញ»
Acts 18:27-28
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកអប៉ូឡូស។ (សូមមើលៈ ១៨:២៤)
ព័ត៌មានទូទៅ
ស្រុកអាខៃជាខេត្តរបស់រ៉ូមនៅភាគខាងត្បូងរបស់ក្រិក។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១៨:១២។
ធ្វើដំណើរទៅកាន់ស្រុកអាខៃ
«ធ្វើដំណើរទៅកាន់តំបន់អាខៃ» ឃ្លា «ឆ្លងកាត់» ប្រើនៅទីនេះ ដោយសារលោកអប៉ូឡូសត្រូវឆ្លងកាត់សមុទ្រប៉ាត់ម៉ុសដើម្បីចូលទៅស្រុកអាខៃ ដោយចេញពីក្រុងអេភេសូរ។
ពួកបងប្អូន
ពាក្យ «ពួកបងប្អូន» នៅទីនេះ សំដៅលើប្រុស និងស្រីដែលជាអ្នកជឿ។ អ្នកអាចធ្វើឲ្យវាច្បាស់គឺថាពួកគេជាពួកអ្នកជឿនៅក្នុងក្រុងអេភេសូរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនអ្នកជឿនៅក្នុងអេភេសូរ» (សូមមើលៈ INVALID translate/figs-gendernotations និង INVALID translate/figs-explicit)
បានសរសេរសំបុត្រផ្ញើទៅពួកសិស្ស
«បានសរសេរសំបុត្រផ្ញើទៅកាន់គ្រិស្តបរិស័ទនៅស្រុកអាខៃ»
អ្នកដែលបានជឿ ដោយសារព្រះគុណ
«អ្នកដែលបានជឿនៅលើសេចក្តីសង្គ្រោះ ដោយសារព្រះគុណ» ឬ «អស់អ្នកដែលដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ពួកគេបានជឿលើព្រះយេស៊ូ»។
លោកអប៉ូឡូសឆ្លើយបដិសេធជនជាតិយូដានៅតាមទីសាធារណៈ
លោកអប៉ូឡូសបានឆ្លើយការពារជនជាតិយូដា នៅចំពោះមុខមនុស្សដែលឈ្លោះជាមួយលោក។
ដោយអំណាច និងជំនាញរបស់លោក
«ជាមួយនឹងកម្លាំងនៃការតវ៉ា និងជំនាញរបស់គាត់ក្នុងនាមជាវាគ្មិន»។
Acts 19
Acts 19:1-2
ប្រយោគភ្ជាប់
លោកប៉ូលធ្វើដំណើរទៅក្រុងអេភេសូរ។
ព័ត៌មានទូទៅ
«តំបន់ខ្ពង់រាប» ជាតំបន មួយនៅអាស៊ី ដែលសព្វថ្ងៃនេះនៅក្នុងប្រទេសទួរគី ទៅភាគខាងជើងនៃក្រុងអេភេសូរ។ លោកប៉ូលត្រូវធ្វើដំណើរដោយថ្មីជើងនៅខាងលើសមុទ្របាតម៉ុស ដើម្បីឲ្យអាចចូលទៅក្រុងអេភេសូរបាន (សព្វថ្ងៃនេះ នៅក្នុងប្រទេសតួគី) ចេញពីនេះទៅក្រុងកូរិនថូសដោយត្រង់តាមសមុទ្រ។
នៅគ្រាដែល
ឃ្លានេះប្រើទៅទីនេះ ដើម្បីសម្គាល់ពីចាប់ផ្តើមសាច់រឿងថ្មី។ ប្រសិនបើ ភាសារបស់អ្នកចាប់ផ្តើមដោយវិធីនេះ អ្នកអាចប្រើវានៅទីនេះបាន។
ឆ្លងកាត់
«ធ្វើដំណើរឆ្លងកាត់»
ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
ឃ្លានេះមានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមកលើពួកគេ។
សូម្បីតែឮអំពីព្រះវិញ្ញាណដ៏វិសុទ្ធ ក៏យើងមិនធ្លាប់ឮដែរ
«សូម្បីតែឮអំពីព្រះវិញ្ញាណដ៏វិសុទ្ធក៏យើងមិនធ្លាប់ឮផង»
Acts 19:3-4
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» «អ្នក» និង «ពួកគេ» សំដៅលើពួកសិស្សនៅក្នុងក្រុងអេភេសូរ។ (សូមមើលៈ ៩:៣)
ព័ត៌មានទូទៅ
ពាក្យ «គាត់» សំដៅលើលោកយ៉ូហាន។
ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកបែបណា?
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើបងប្អូនបានទទួលពិធីជ្រមុជទឹកបែបណា?» (សូមមើលៈ INVALID translate/figs-activepassive)
ពិធីជ្រមុជទឹកដោយពិធីជ្រមុជនៃការប្រែចិត្ត
អ្នកអាចបកប្រែជានាមអរូប «ការប្រែចិត្ត» ជាកិរិយាសព្ទ «ប្រែចិត្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាពិធីជ្រមុជដែលមនុស្សសុំ នៅពេលពួកគេចង់ប្រែចិត្ត» (សូមមើលៈ INVALID translate/figs-abstractnouns)
ពិធីជ្រមុជទឹករបស់លោកយ៉ូហាន
អាចប្រែប្រយោគនេះជាមួយប្រយោគតែម្តងក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងទទួលពិធីជ្រមុជទឹកដែលបង្រៀនដោយលោកយ៉ូហាន» (សូមមើលៈ INVALID translate/figs-ellipsis)
ពិធីជ្រមុជនៃការប្រែចិត្ត
អ្នកអាចបកប្រែជានាមអរូប «ការប្រែចិត្ត» ជាកិរិយាសព្ទ «ប្រែចិត្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាពិធីជ្រមុជដែលមនុស្សសុំ នៅពេលពួកគេចង់ប្រែចិត្ត» (សូមមើលៈ INVALID translate/figs-abstractnouns)
លើព្រះអង្គ ដែលយាងមក
ពាក្យ «លើព្រះអង្គ» សំដៅលើព្រះយេស៊ូ។
ក្រោយលោក
ឃ្លានេះ មានន័យថា មកក្រោយសម័យលោកយ៉ូហានបាទិស្ត និងមែនក្រោយខាងសាច់ឈាមរបស់លោកទេ។
Acts 19:5-7
ប្រយោគភ្ជាប់
លោកប៉ូលបន្តនិយាយនៅក្នុងអេភេសូរ។
ពេលប្រជាជន
ពាក្យ «ប្រជាជន» សំដៅលើពួកសិស្សនៅអេភេសូរ ដែលនិយាយជាមួយលោកប៉ូល» (សូមមើលៈ ១៩:៣)
ពួកគេបានទទួលពិធីជ្រមុជទឹក
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានទទួលពិធីជ្រមុជទឹក» (សូមមើលៈ INVALID translate/figs-activepassive)
ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាចរបស់ព្រះេយស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងនាមជាអ្នកជឿក្នុងព្រះអម្ចាស់យេស៊ូ។ (សូមមើលៈ INVALID translate/figs-metonymy)
បានដាក់ដៃលើគេ
«បានដាក់ដៃលើពួកគេ»។ លោកប្រហែលជាដាក់ដៃរបស់លោកនៅលើស្មារ ឬលើក្បាល។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានដាក់ដៃរបស់លោកនៅលើក្បាលរបស់ពួកគេ ហើយលោកអធិស្ឋានឲ្យ» (UDB)
ពួកគេបាននិយាយភាសាផ្សេងៗ និងថ្លែងទំនាយផង
មិនដូចនៅក្នុងជំពូក ២:១ ទេ នៅទីនេះគ្មានព័ត៌មានលម្អិតពីអ្នកដែលយល់ពីព្រះបន្ទូលហើយ។
ពួកគេមានគ្នាទាំងអស់ប្រហែលជាដប់ពីរនាក់
ឃ្លានេះ ប្រាប់ពីចំនួនមនុស្សប៉ុន្មានអ្នកដែលបានទទួលពិធីជ្រមុជ។ (សូមមើលៈ INVALID translate/writing-background)
ដប់ពីរនាក់
«១២ នាក់» (សូមមើលៈ INVALID translate/translate-numbers)
Acts 19:8-10
លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្តក្លាហានអស់រយៈពេលបីខែ
«លោកប៉ូលបានចូលរួមប្រជុំនៅក្នុងសាលប្រជុំជាប្រចាំអស់រយៈពេលបីខែ ហើយប្រកាសដោយចិត្តក្លាហាន»
បញ្ចុះបញ្ចូលពួកគេ
«ជំរុញមនុស្សពីសេចក្តីពិត»
អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
ពាក្យ «ព្រះរាជ» នៅទីនេះ តំណាងឲ្យ ការសោយរាជរបស់ព្រះជាម្ចាស់ក្នុងនាមជាស្តេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីការសោយរាជរបស់ព្រះជាម្ចាស់ ក្នុងនាមជាស្តេច» ឬ «ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់បង្ហាញអង្គទ្រង់ក្នុងនាមជាស្តេច»។ (សូមមើលៈ INVALID translate/figs-metonymy)
មានជនជាតិយូដាខ្លះមានចិត្តរឹង ហើយមិនស្តាប់បង្គាប់
មានចិត្តរឹងក្នុងការជឿ គឺប្រៀបដូចជាមនុស្សដែលដូចជាថ្ម ហើយធ្វើចលនាមិនបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាខ្លះមានចិត្តរឹងមិនព្រមជឿ» ឬ «មានជនជាតិយូដាខ្លះមានចិត្តរឹងបដិសេធមិនទទួល និងមិនស្តាប់បង្គាប់ព្រះបន្ទូល» (សូមមើលៈ INVALID translate/figs-metaphor)
និយាយអាក្រក់ពីផ្លូវរបស់ព្រះអម្ចាស់នៅមុខបណ្តាជនផង
អ្វីដែលព្រះគ្រិស្តចង់ឲ្យមនុស្សជឿ ប្រៀបដូចជាផ្លូវដែលមនុស្សដើរ។ ឃ្លា «ផ្លូវ» ហាក់បីដូចជាងារសម្រាប់គ្រិស្តបរិស័ទនៅសម័យនោះ» ឬ «និយាយអាក្រក់ទៅប្រាប់បណ្តាជនអំពីព្រះគ្រិស្ត និងអំពីអ្វីដេលលោកបង្រៀនអំពីព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metaphor និង ៩:១)
និយាយអាក្រក់ពី
«និយាយការមិនល្អអំពី»
នៅក្នុងសាលប្រជុំរបស់ទីរ៉ាណុស
«នៅក្នុងបន្ទាប់ដ៏ធំ ដែលបង្រៀនមនុស្សនៅរីរ៉ាណុស»
ទីរ៉ាណុស
នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ INVALID translate/translate-names)
អ្នកស្រុកអាស៊ីទាំងអស់បានឮព្រះបន្ទូល
អានមានន័យពីរយ៉ាង។ ទី១) លោកប៉ូលចែកចាយពីដំណឹងល្អនៅពេញអាស៊ីទាំងមូល ឬ ទី២) ព្រះបន្ទូលរបស់លោកប៉ូលបានទៅលើមនុស្សទាំងអស់នៅអាស៊ី ពីក្រុងអេភេសូរ ដោយអ្នកក្រុងអេភេសូរ និងអ្នកដែលមកលេងក្រុងអេភេសូរ និងមកពីគ្រប់ទិសទីនៅក្នុងអេភេសូរ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ពាក្យ «ព្រះបន្ទូល» តំណាងឲ្យព្រះបន្ទូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)
Acts 19:11-12
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «ពួកគេ» សំដៅលើអស់អ្នកដែលមានជំងឺ។
ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើនតាមរយៈដៃលោកប៉ូល
ពាក្យ «ដៃ» តំណាងឲ្យខ្លួនលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានធ្វើឲ្យលោកប៉ូលអាចធ្វើការអស្ចារ្យបាន» ឬ «ព្រះជាម្ចាស់ធ្វើការអស្ចារ្យតាមរយៈលោកប៉ូល» (សូមមើលៈ INVALID translate/figs-synecdoche)
ហើយសូម្បីតែគេយកកន្សែង និងអៀមដែលបានប៉ះលោកប៉ូលមកដាក់ពីលើអ្នកជំងឺ ហើយជំងឺរបស់គេនឹងបានជា
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីឲ្យលោកបានប្រោសអ្នកឈឺឲ្យជា» ឬ «សូម្បីតែអ្នកឈឺក៏បានជាដែរ» (សូមមើលៈ INVALID translate/figs-activepassive)
អ្នកជំងឺ
ពាក្យ «អ្នកជំងឺ» បញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជំងឺ» ឬ «អស់អ្នកដែលឈឺ» (សូមមើលៈ INVALID translate/figs-nominaladj)
គេយកកន្សែង និងអៀមដែលបានប៉ះលោកប៉ូលមកដាក់ពីលើអ្នកជំងឺ ជំងឺរបស់គេនឹងបានជា
នេះប្រហែលជាអាវដែលលោកប៉ូលពាក់ ឬប្រើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកគេប៉ះកន្សែង និងអៀមដែលលោកប៉ូលពាក់ពេលគាត់ធ្វើការ»។
កន្សែង
កន្លែងដែលពាក្យនៅជុំវិញក្បាល
អៀម
អាវដែលពាក់នៅខាងមុខខ្លួន ដើម្បីការពារមិនឲ្យប្រឡាក់។
Acts 19:13-14
ព័ត៌មានទូទៅ
ឃ្លានេះចាប់ផ្តើមព្រឹត្តការមួយទៀតដែលបានកើតឡើងពេលលោកប៉ូលនៅក្រុងអេភេសូរ។ គឺទាក់ទងនឹងគ្រូដេញអារក្សរបស់សាសន៍យូដា។
គ្រូដេញអារក្ស
មនុស្សដែលដេញវិញ្ញាណអាក្រក់ពីមនុស្ស ឬពីកន្លែងផ្សេងៗ។
អំពាវនាវរកព្រះនាមព្រះអម្ចាស់យេស៊ូ ដើម្បីឲ្យពួកគេអាចមានអំណាច
ទោះបីជាពួកគេមិនបានទទួលជឿព្រះយេស៊ូក្តី ពួកគេព្យាយាមប្រើព្រះនាមព្រះអង្គជាគ្រូមន្តអាគមរបស់ពួកគេម្នាក់។
អស់អ្នកដែលមានវិញ្ញាណអាក្រក់ចូល
«អស់អ្នកដែលនៅក្រោមការគ្រប់គ្រងរបស់វិញ្ញាណអាក្រក់»
ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស
«ព្រះយេស៊ូ» គឺជាឈ្មោះមួយដ៏សំខាន់នៅសម័យនោះ ដូច្នេះហើយពួកគ្រូដេញអាក្សចង់ឲ្យមនុស្សបានដឹងថា គេកំពុងតែនិយាយពីឈ្មោះនរណា។
ក្នុងព្រះនាមព្រះយេស៊ូ
ឃ្លានេះ តំណាងឲ្យអំណាច និងសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៅក្នុងការបកប្រែៈ «ដោយសារអំណាច និងសិទ្ធិអំណាចរបស់ព្រះយេស៊ូ» ឬ «ដោយសារអំណាចរបស់ព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ាដែលជាមហាបូជាចារ្យរបស់ជនជាតិយូដាបានធ្វើការនេះ
នេះគឺប្រវត្តិអំពីពួកគ្រូដេញអារក្ស។ (សូមមើលៈ INVALID translate/writing-background)
លោកស្កេវ៉ា
នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ INVALID translate/translate-names)
Acts 19:15-17
យើងស្គាល់ព្រះយេស៊ូ ហើយលោកប៉ូលក៏យើងស្គាល់ដែរ
«យើងស្គាល់ព្រះយេស៊ូ និងលោកប៉ូល» ឬ «យើងស្គាល់ព្រះយេស៊ូ ហើយយើងស្គាល់ប៉ូល»
ចុះពួកឯងវិញជានរណា?
វិញ្ញាណអាក្រក់បានសួរសំនួរនេះដើម្បីបញ្ជាក់ថា ពួកគ្រូទាយគ្មានសិទ្ធិអំណាចលើវិញ្ញាណអាក្រក់ឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ យើងមិនស្គាល់អ្នកទេ!» ឬ «ប៉ុន្តែ អ្នកគ្មានសិទ្ធិអំណាចអ្វីលើយើងទេ!» (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)
វិញ្ញាណអាក្រក់ដែលនៅក្នុងនោះបានស្ទុះមកសង្កត់
ពាក្យនេះមានន័យថា វិញ្ញាណអាក្រក់ធ្វើឲ្យមនុស្សដែលអារក្សគ្រប់គ្រងបានស្ទុះមើលលើពួកគ្រូដេញអារក្ស។
ពួកគ្រូដេញអារក្ស
សំដៅលើមនុស្សដែលដេញវិញ្ញាណអាក្រក់ពីមនុស្ស ឬពីទីកន្លែងផ្សេងៗ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ១៩:១៣។
ពួកគេរត់ចេញ...ទាំងអាក្រាត
ពួកគ្រូដេញអារក្សបានរត់ជ្រុះខោអាវពីពួកគេអស់។
ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូត្រូវបានលើកតម្កើង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានលើកតម្កើងព្រះនាមព្រះអម្ចាស់យេស៊ូ» ឬ «ពួកគេគិតថា ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូពិតជាអស្ចារ្យណាស់» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះនាម
តំណាងឲ្យអំណាច និងសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-metonymy)
Acts 19:18-20
ប្រយោគភ្ជាប់
នេះគឺជាចុងបញ្ចប់នៃសាច់រឿងអំពីពួកគ្រូដេញអារក្ស។ (សូមមើលៈ INVALID translate/writing-endofstory)
បានយកក្បួនតម្រារបស់ពួកគេ
«បានប្រមូលក្បួនតម្រារបស់ពួកគេ»។ ពាក្យ «សៀវភៅ» សំដៅលើក្រាំដែលពួកគ្រូមន្តអាគមធ្វើ និងសរសេរជារូបមន្ត។
បានធ្វើជាសាធារណៈ
«នៅចំពោះមនុស្សគ្រប់គ្នា»
បានរាប់ពីតម្លៃរបស់ទាំងនោះ
«តម្លៃរបស់ក្បួនតម្រាទាំងនោះ» ឬ «តម្លៃរបស់ក្រាំងទាំងនោះ»
ប្រាំម៉ឺន
«៥០០០០» (សូមមើលៈ INVALID translate/translate-numbers)
កាក់ប្រាក់
«កាក់ប្រាក់» មួយកាក់ប្រាក់ស្មើនឹងថ្លៃឈ្នួលកម្លាំងធ្វើការមួយថ្ងៃ។ (សូមមើលៈ INVALID translate/translate-bmoney)
ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮយ៉ាងទូលំទូលាយ និងប្រកបដោយអំណាចផង
«ដូច្នេះ ដោយសារអំណាចនៃការធ្វើការអស្ចារ្យទាំងនេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮយ៉ាងទូលំទូលាយ»
Acts 19:21-22
ប្រយោគភ្ជាប់
លោកប៉ូលមានប្រសាសន៍អំពីការចេញទៅក្រុងយេរូសាឡិម ប៉ុន្តែ មិនទាន់ចេញពីក្រុងអេភេសូរនៅឡើយទេ។
ឥឡូវនេះ
ការប្រើពាក្យនេះនៅទីនេះដើម្បីសម្គាល់ពីការសម្រាកពីសាច់រឿងចម្បង។ នៅទីនេះ លោកលូកាចាប់ផ្តើមប្រាប់ពីផ្នែកថ្មីនៃសាច់រឿង។
លោកប៉ូលបានបំពេញព័ន្ធកិច្ចរបស់លោកនៅអេភេសូរហើយ
«លោកប៉ូលបានបំពេញកិច្ចការដែលព្រះជាម្ចាស់ប្រទានឲ្យលោកនៅអេភេសូររួចហើយ»
លោកបានសម្រេចចិត្តនៅក្នុងវិញ្ញាណ
អាចមានន័យពីរ។ ទី១) លោកប៉ូលបានសម្រេចចិត្តដោយព្រះវិញ្ញាណជួយ។ ទី២) លោកប៉ូលបានសម្រេចនៅខាងក្នុងវិញ្ញាណរបស់លោកផ្ទាល់ ដែលមានន័យថាលោកបានសម្រេចចិត្តរួចស្រេចហើយ។
ស្រុកអាខៃ
ស្រុកអាខៃជាខេត្តរបស់រ៉ូម ដែលក្រុងកូនរិនថូសក៏នៅទីនោះដែរ។ ស្រុកអាខៃជាទីក្រុងដ៏ធំបំផុតនៅភាគខាងត្បូងរបស់ប្រទេសក្រិក និងទីក្រុងរបស់ខេត្តនោះតែម្តង។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១៨:១២។
ខ្ញុំនឹងទៅក្រុងរ៉ូមទៀត
«ខ្ញុំត្រូវទៅក្រុងរ៉ូមទៀត»
លោកអេរ៉ាស្ទុស
នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ INVALID translate/translate-names)
ប៉ុន្តែ លោកខ្លួនឯងស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈសិន
ឃ្លានេះបញ្ជាក់នៅក្នុងពីរបីបន្ទាប់ដែលលោកប៉ូលនៅក្រុងអេភេសូរដដែល។ (សូមមើលៈ INVALID translate/figs-explicit)
លោកខ្លួនឯង
ឃ្លានេះសម្រាប់បញ្ជាក់។ (សូមមើលៈ INVALID translate/figs-rpronouns)
Acts 19:23-25
ប្រយោគភ្ជាប់
លោកលូកាប្រាប់ពីកុប្បកម្មដែលបានកើតឡើងពេលលោកប៉ូលនៅក្រុងអេភេសូរ។
ព័ត៌មានទូទៅ
ដេមេទ្រាសត្រូវបានណែនាំមកក្នុងសាច់រឿង។ ខ ២៤ ប្រាប់ពីប្រវត្តិអំពីដេមេទ្រាស។ (សូមមើលៈ INVALID translate/writing-background)
ព័ត៌មានទូទៅ
ក្រុងអេភេសូរមានព្រះវិហារដ៏ធំមួយដែលឧទ្ទិស ថ្វាយព្រះនាងឌីអាន ពេលខ្លះប្រែឈ្មោះជាភាសាក្រិក «អរតេមីស»។ ព្រះនាងឌីអានជាព្រះក្លែងក្លាយដែលសាយកូន។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
មានការរំខានជាខ្លាំងនៅអេភេសូរ ដោយព្រោះមាគ៌ានេះ
នេះគឺជាការសង្ខេបនៃការចាប់ផ្តើមបើកសេចក្តីថ្លែងការណ៍។
មានការរំខានជាខ្លាំង
«ប្រជាជននាំគ្នាខឹងជាខ្លាំង»
ផ្លូវ
នេះគឺជាពាក្យដែលប្រើសំដៅលើគ្រិស្តបរិស័ទ។ សូមមើលពីរបៀបដែលអ្នកបកប្រែងារនេះ នៅក្នុងជំពូក ៩:១។
មានជាងប្រាក់ម្នាក់ឈ្មោះដេមេទ្រាស
ការប្រើពាក្យ «មានបុរសម្នាក់» ដើម្បីណែនាំបុគ្គលថ្មីនៅក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
ជាងប្រាក់
ជាងប្រាក់ដែលធ្វើការជាមួយប្រាក់ ដើម្បីធ្វើជារូបសំណាក ឬគ្រឿងអលង្ការ។
ឈ្មោះដេមេទ្រាស
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ ដេមេទ្រាសជាជាងប្រាក់នៅក្នុងក្រុងអេភេសូរ ដែលប្រឆាំងទាស់ជាមួយលោកប៉ូល និងក្រុមជំនុំនៅក្នុងតំបន់នោះ។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
មានជាងប្រាក់ម្នាក់ឈ្មោះដេមេទ្រាស
ការប្រើពាក្យ «មានបុរសម្នាក់» ដើម្បីណែនាំបុគ្គលថ្មីនៅក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
Acts 19:26-27
ប្រយោគភ្ជាប់
លោកដេមទ្រាសបន្តនិយាយជាមួយពួកជាង។
សូមបងប្អូនមកមើល ហើយស្តាប់ចុះ
«សូមបងប្អូនមក ដើម្បីដឹងហើយយល់ថា»
បង្វែរមនុស្សជាច្រើន
លោកប៉ូលបានបញ្ឍប់មនុស្សជាច្រើនពីការថ្វាយបង្គំរូបព្រះ បើនិយាយទៅ លោកប៉ូលបានបង្វែរមនុស្សឲ្យដើរតាមផ្លូវផ្សេង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានធ្វើឲ្យមនុស្សជាច្រើនឈប់លែងថ្វាយបង្គំរូបព្រះនៅតាមតំបន់» (សូមមើលៈ INVALID translate/figs-metaphor)
គាត់ពោលថា គ្មានព្រះណាដែលធ្វើដោយដៃមនុស្សទេ
ពាក្យ «ដៃ» នៅទីនេះ អាចសំដៅលើមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមានប្រសាសន៍ថា គ្មានព្រះដែលបង្កើតដោយមនុស្សទេ»។ ឬ «លោកកំពុងនិយាយថា រូបព្រះដែលមនុស្សបានធ្វើមិនមែនជាព្រះពិតទេ» (សូមមើលៈ INVALID translate/figs-ellipsis និង INVALID translate/figs-synecdoche)
មុខរបរបស់យើងគ្មានគេត្រូវការ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សលែងចង់ទិញរូបព្រះពីយើងហើយ» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះវិហារនៃព្រះនាងឌីអាន គ្មានតម្លៃទៀតផង
ឃា្លនេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ«មនុស្សនឹងគិតថាលែងមានប្រយោជន៍ក្នុងការទៅព្រះវិហារ ដើម្បីថ្វាយបង្គំព្រះនាងឌីអានទៀតហើយ» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះនាងនឹងបាត់ភាព មហិមារបស់ព្រះនាង
ភាពធំឧត្តមរបស់ព្រះនាងឌីអានកើតចេញពីការគិតរបស់មនុស្សតែប៉ុណ្ណោះ។
អ្នកស្រុកអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំ
ឃ្លានេះ និយាយបំផ្លើស ដើម្បីបង្ហាញពីប្រជាប្រិយ៍ភាពរបស់ព្រះនាងឌីអាន។ ពាក្យ «អាស៊ី» និងផែនដី» នៅទីនេះ សំដៅលើមនុស្សនៅក្នុងអាស៊ី និងពិភពលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សនៅអាស៊ីជាច្រើន និងអ្នកនៅកន្លែងផ្សេងទៀតនៃផែនដីថ្វាយបង្គំ» (សូមមើលៈ INVALID translate/figs-hyperbole|Hyperbole និង INVALID translate/figs-metonymy)
Acts 19:28-29
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ ដំបូងគេសំដៅលើជាងប្រាក់ ដែលធ្វើរូបព្រះ (១៩:២៣)។ ពាក្យ «ពួកគេ» លើកទីពីរ សំដៅលើមនុស្សដេលប្រមូលគ្នាមកស្តាប់ជាងប្រាក់ដែលស្រែក។
ព័ត៌មានទូទៅ
លោកកៃយុស និងលោកអើរីស្ដាកបានមកពីម៉ាសេដូន ប៉ុន្តែ បានមកធ្វើការជាមួយលោកប៉ូលនៅក្នុងក្រុងអេភេសូរ។
ពួកគេខឹងយ៉ាងខ្លាំង
ឃ្លានេះនិយាយពីជាងប្រាក់ ពួកគេប្រៀបដូចជាប្រអប់មួយ។ ពាក្យ «ខឹង» និយាយពីការចាក់ពេញ ដូចជាពេញប្រអប់ដូច្នោះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួគេបានខឹងជាខ្លាំង» (សូមមើលៈ INVALID translate/figs-metaphor)
ហើយបានស្រែកឡើង
«ស្រែកជាខ្លាំង» ឬ «ស្រែកឮៗ»
ទីក្រុងទាំងមូលកើតការច្របូកច្របល់
ពាក្យ «ទីក្រុង» នៅទីនេះ សំដៅលើមនុស្ស។ ទីក្រុងប្រៀបដូចជាប្រអប់។ ហើយ «ការច្របូកច្របល់» និយាយប្រៀបដូចជាវាបានពេញដូចដែលគេចាក់ពេញក្នុងប្រអប់ដូច្នោះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មក ប្រជាជននៅក្នុងទីក្រុង មានការខឹង ហើយចាប់ផ្តើមស្រែកឡើយ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor)
បណ្តាជនបានដើរជាមួយគ្នា
ឃ្លានេះសំដៅលើហ្វូងមនុស្ស ឬស្ថានភាពកុប្បកម្ម។
ឆ្ពោះទៅមហោស្រព
សាលមហោស្របនៅក្រុងអេភេសូរត្រូវបានប្រើជាសាធារណៈ ដើម្បីប្រជុំ និងសម្រាប់កម្សាន្តដូចជាលែង និងតន្រ្តីជាដើម។ នៅទីនោះគឺហាលវាលមានកន្លែងអង្គុយ ដេលដាក់មនុស្សបានរាប់ពាន់នាក់។
អ្នករួមដំណើរជាមួួយលោកប៉ូល
អ្នកដែលបាននៅជាមួួយលោកប៉ូល។
លោកកៃយុស និងលោកអើរីស្ដាក
នេះគឺជាឈ្មោះរបស់មនុស្ស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
Acts 19:30-32
ព័ត៌មានទូទៅ
ក្រុងអេភេសូរជាផ្នែកមួយនៃអាណាចក្ររ៉ូម និងនៅក្នុងខេត្តរបស់អាស៊ី។
ចូលទៅក្នុងសាលមហោស្រព
សាលមហោស្របនៅក្រុងអេភេសូរត្រូវបានប្រើជាសាធារណៈ ដើម្បីប្រជុំ និងសម្រាប់កម្សាន្តដូចជាលែង និងតន្រ្តីជាដើម។ នៅទីនោះគឺហាលវាលមានកន្លែងអង្គុយ ដែលដាក់មនុស្សបានរាប់ពាន់នាក់។ សូមមើលពីរបៀបនៃការបកប្រែរបស់អ្នកនៅក្នុង ជំពូក ១៩:២៨។
Acts 19:33-34
លោកអលេក្សានត្រុស
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names)
បានលើកដៃរបស់គាត់ធ្វើសញ្ញា ចង់ពន្យល់
អ្នកអាចបង្ហាញថា លោកអលេក្សានត្រុសព្យាយាមធ្វើឲ្យបណ្តាជនស្ងាត់។ «របៀបផ្សេងទៀតនៃការបកប្រែៈ «បានធ្វើជាសញ្ញាដល់បណ្តាជនឲ្យស្ងាត់ ដើម្បីលោកអាចពន្យាល់បាន» (សូមមើលៈ INVALID translate/figs-explicit)។
ចង់ពន្យល់ដល់
លោកចង់និយាយ ប៉ុន្តែ មិនច្បាស់ថាលោកចង់និយាយពីអ្វី។
ដោយសម្លេងតែមួយ
មនុស្សបានស្រែកឡើងជាមួយនៅក្នុងពេលតែមួយ និយាយទៅ ពួកគេមានសម្លេងតែមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឯកភាពគ្នា» ឬ «ជាមួយគ្នា» (សូមមើលៈ INVALID translate/figs-metaphor)
Acts 19:35-37
ប្រយោគភ្ជាប់
លេខាធិការរបស់ក្រុងអេភេសូរនិយាយឲ្យបណ្តាជននៅស្ងៀុម។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» និង «អ្នក» សំដៅលើមនុស្សដែលមានវត្តមាន គឺអ្នកដែលមកពីអេភេសូរ។ (សូមមើលៈ INVALID translate/figs-you|Forms of You)
លេខាធិការក្រុង
ឃ្លានេះ សំដៅលើ «អ្នកសរសេរ» ឬ «ជាលេខាធិការ» ទីក្រុង។
តើនរណាមិនដឹងថា ក្រុងអេភេសូរជាអ្នកថែរក្សាព្រះវិហារដែលមានរូបសំណាក់...ស្ថានសួគ៌មកនោះ?
លេខាធិការបានសួរសំនួរនេះដើម្បីបញ្ជាក់ដល់បណ្តាជនថា ពួកគេត្រឹមត្រូវ និងដើម្បីកម្លាចិត្តពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នាដឹងពីទីក្រុងអេភេសូរជាព្រះវិហារដែលទុក...ស្ថានសួគ៌» (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)។
តើនរណាមិនដឹង
ស្មៀនក្រុងប្រើពាក្យ «មិន» ដើម្បីបញ្ជាក់ថាមនុស្សគ្រប់គ្នាដឹងពីការនេះ។ (សូមមើលៈ INVALID translate/figs-litotes)
អ្នកថែរក្សាព្រះវិហារ
អ្នកក្រុងអេភេសូរមើលថែ និងការពារព្រះវិហាររបស់ព្រះនាងឌីអាន។
រូបសំណាក់ធ្លាក់ចុះពីស្ថានសួគ៌មក
នៅក្នុងព្រះវិហារព្រះនាងឌីអានជារូបសំណាកមួយដែលបានបង្ហាញពីអាចម៍ផ្កាយដែលធ្លាក់ពីលើមេឃមក។ នេះគឺជាថ្មមួយដុំ ដែលបានធ្លាក់ចុះមកពីព្រះសេយូស ជាអ្នកគ្រប់គ្រងព្រះរបស់ក្រិក (រូបព្រះ)។
ការទាំងអស់នេះមិនអាចបដិសេធបានទេ
«បងប្អូនបានដឹងពីការនេះទាំងអស់គ្នាហើយ»
កុំធ្វើអ្វីប្រញាប់ប្រញាលពេក
«កុំទាន់ធ្វើអ្វីមុនពេលអ្នកមានពេលគិតពីវាសិន»។
ប្រញាប់ប្រញាល
«សាហាវ» ឬ «កាច» ឬ «មិនបានគិតគូរ»
អ្នកទាំងនេះ
ពាក្យ «អ្នកទាំងនេះ» សំដៅលើលោក «លោកកៃយុស និងលោកអើរីស្ដាក ដែលបានរួមដំណើរជាមួយលោកប៉ូល។ (សូមមើលៈ ១៩:២៨)
Acts 19:38-41
ប្រយោគភ្ជាប់
ស្មៀនក្រុងបានបញ្ចប់ការនិយាយរបស់គាត់ជាមួយបណ្តាជន។
ដូច្នេះ
ពាក្យនេះ ដើម្បីសម្គាល់ប្រយោគដែលបាននិយាយ ដោយសារអ្វីដែលបាននិយាយពីមុន។ ស្មៀនក្រុងបាននិយាយនៅក្នុង ជំពូក ១៩:៣៥ ថា លោកកៃយុស និងលោកអើរីស្ដាក មិនមែនជាចោរ ឬជាអ្នកប្រមាថអ្វីឡើយ។
ចូរឲ្យពួកគេប្តឹងផ្តល់គ្នាចុះ
ពាក្យ «ប្តឹងផ្តល់» អាចប្រែជាកិរិយាសព្ទ «ប្តឹង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចង់ប្តឹងនរណាម្នាក់» (សូមមើលៈ INVALID translate/figs-abstractnouns)
អភិបាល
«ជាតំណាង» ឃ្លានេះ សំដៅលើអ្នកតំណាងរបស់ព្រះចៅអធិរាជរ៉ូម ដេលមានសិទ្ធិកាត់ក្នុងនៅក្នុងតុលាការ។ (សូមមើលៈ INVALID translate/translate-unknown|Translate Unknowns)
ចូរឲ្យពួកគេប្តឹងផ្តល់គ្នាចុះ
មិនគ្រាន់តែលោកដេមេទ្រាស និងអស់អ្នកដែលនៅជាមួយគាត់តវ៉ាដល់គ្នាទៅវិញទៅមក។ នេះមានន័យថា នេះគឺជាកន្លែងដែលមនុស្សអាចនិយាយប្តឹងផ្តល់គ្នាបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សអ្នកប្តឹងផ្តល់រវាងគ្នានិងគ្នា»។
ប៉ុន្តែ ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ
«ប៉ុន្តែ ប្រសិនបើបងប្អូនមានរឿងចង់ពិភាក្សា»
គួរតែដោះស្រាយពេលមានអង្គប្រជុំពេញច្បាប់ទៅ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរយើងដោះស្រាយគ្នានៅតាមអង្គប្រជុំតាមធម្មតាទៅ» (សូមមើលៈ INVALID translate/figs-activepassive)។
មានអង្គប្រជុំ
ឃ្លានេះ សំដៅលើការប្រជុំរបស់ជាតិសាសន៍មួយដែលនៅក្រោមអធិបតីភាពរបស់ស្មៀន។
គេអាចនឹងប្តឹងយើងទាក់ទងនឹងការបះបោរដែលបានកើតឡើងនៅថ្ងៃនេះ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានការគ្រោះថ្នាក់ដោយព្រោះការប្តឹងផ្តល់របស់អាជ្ញាធររ៉ូម ប្តឹងយើងនាំឲ្យមានកុប្បកម្មនៅថ្ងៃនេះ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 20
Acts 20:1-3
ប្រយោគភ្ជាប់
លោកប៉ូលចាកចេញពីក្រុងអេភេសូរ និងបន្តដំណើររបស់លោកទៀត។
បន្ទាប់ពី ភាពចលាចលនេះបានបញ្ចប់
«បន្ទាប់ពីកុប្បកម្ម» ឬ «ក្រោយពីកុប្បកម្ម»
លោកបានលា
«លោកបានជម្រាបលា»
បានលើកទឹកចិត្តដល់ពួកគេជាច្រើន
«បានលើកទឹកចិត្តបងប្អូនអ្នកជឿជាច្រើន» ឬ «បាននិយាយការជាច្រើនលើកទឹកចិត្តបងប្អូនអ្នកជឿ»
បន្ទាប់មក លោកស្នាក់នៅទីនោះអស់រយៈពេលបីខែ
«បន្ទាប់មក លោកស្នាក់នៅទីនោះអស់រយៈពេលបីខែ»។ ឃ្លានេះនិយាយពីពេលវេលា ប្រៀបដូចជាការចំណាយ។ (សូមមើលៈ INVALID translate/figs-metaphor)
ជនជាតិយូដារៀបចំផែនការទាស់នឹងលោក
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិយូដាបានរៀបគម្រោងទាស់នឹងលោក» ឬ «ជនជាតិយូដាបានរៀបគម្រោងដោយសម្ងាត់ដើម្បីធ្វើទុក្ខដល់លោក» (សូមមើលៈ INVALID translate/figs-activepassive|Active or Passive)
ជាតិយូដា
ពាក្យនេះ មានន័យថា តែជនជាតិយូដាទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិយូដាខ្លះ» (សូមមើលៈ INVALID translate/figs-synecdoche)
ពេលលោករៀបនឹងចុះសំពៅទៅស្រុកស៊ីរី
«ពេលលោករៀបចំចុះសំពៅទៅស្រុកស៊ីរី»
Acts 20:4-6
ព័ត៌មានទូទៅ
ពាក្យ «គាត់» នៅទីនេះ សំដៅលើលោកប៉ូល។ (សូមមើលៈ ២០:១)
ព័ត៌មានទូទៅ
លោកលូកា ជាអ្នកនិពន្ធសៀវភៅកិច្ចការ បានចូលរួមក្រុង។ នៅទីនេះ លោកប្រើពាក្យ «យើង» សំដៅលើ លោកលូកា និងលោកប៉ូល។ (សូមមើលៈ INVALID translate/figs-exclusive)
អ្នកដែលបានរួមដំណើរជាមួយលោក
«ធ្វើដំណើរជាមួយលោក»
លោកសូប៉ាត្រុស...លោកពីរូស ...លោកសេគុនដុស...ទីឃីកុស... លោកត្រូភីម
នេះគឺជាឈ្មោះរបស់មនុស្ស។ (សូមមើល: INVALID translate/translate-names)
ស្រុកបេរា...ស្រុកឌើបេ...ក្រុងត្រូអាស
នេះគឺជាឈ្មោះទីកន្លែងផ្សេងៗ។ (សូមមើលៈ INVALID translate/translate-names)
លោកអើរីស្ដាក...លោកកៃយុស
នេះគឺជាឈ្មោះរបស់មនុស្ស។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនៅក្នុងជំពូក ១៩:២៨។
អ្នកទាំងនេះបានចេញដំណើរទៅមុនយើង
«អ្នកទាំងនេះបានចេញដំណើរទៅមុនយើង»
Acts 20:7-8
ប្រយោគភ្ជាប់
លោកលូកាប្រាប់ពីការដែលលោកប៉ូលបង្រៀននៅក្រុងត្រូអាស និងអំពីអ្វីដែលបានកើតឡើងជាមួយនឹងអ៊ើទីកុស។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកលូកា លោកប៉ូល និងអ្នករួមដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive និង ២០:៤)
កាច់នំបុ័ង
នំប៉័ងជាការអាហារសំខាន់សម្រាប់គ្រប់ពេល។ ពាក្យ «កាច់នំប៉័ង» នៅទីនេះ ប្រហែលជាមានន័យថាពួកគេប្រកបអាហារជាមួយគ្នា។ (សូមមើលៈ INVALID translate/figs-synecdoche)
បន្ទប់ជាន់លើ
ឃ្លានេះអាចនៅផ្ទះជាន់ទីបី។
Acts 20:9-10
ព័ត៌មានទូទៅ
ពាក្យ «ខ្លួនឯង» សំដៅលើលោកប៉ូល។ ពាក្យ «លោក» លើកទីមួយសំដៅលើលោកប៉ូល។ ពាក្យ «លោក» លើកទីពីរសំដៅលើយុវជន អ៊ើទីកុស។ ពាក្យ «គាត់» សំដៅលើ អ៊ើទីកុស។
នៅលើមាត់បង្អួច
បង្អួចបានបើកមានជើងដែលធំល្មឲ្យមនុស្សម្នាក់អាចអង្គុយបាន។
អ៊ើទីកុស
នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ INVALID translate/translate-names)
បានលង់លក់យ៉ាងស្កប់ស្កល់
និយាយពីគេងលក់ យ៉ាងស្កប់ស្កល់ ដែលធ្វើឲ្យមនុស្សធ្លាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេងលក់ស្រួល» ឬ «គាត់បានងោកងុយខ្លាំងៗ រហូតដល់ទីបំផុងគេងលក់ស្រួលតែម្តង» (សូមមើលៈ INVALID translate/figs-metaphor)។
បានធ្លាក់ពីជាន់ទីបីនោះមក ហើយពេលគេលើកឡើង គាត់បានស្លាប់បាត់ទៅហើយ
ពេលពួកគេចុះមក ពិនិត្យមើលស្ថានភាពរបស់គាត់ ពួកគេឃើញថាគាត់បានស្លាប់បាត់ទៅហើយ។ ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅជាន់ទីបី ហើយនៅពេលពួកគេចុះទៅលើកគាត់ឡើង ពួកគេឃើញថាគាត់ស្លាប់បាត់ទៅហើយ» (សូមមើលៈ INVALID translate/figs-activepassive)
ជាន់ទីបី
ឃ្លានេះ មានន័យថាពីរជាន់នៅពីលើជាន់ទីមួយ។ ប្រសិនបើ ទម្លាប់របស់អ្នកមិនរាប់ជាន់ក្រោម អ្នកអាចនិយាយឃ្លានេះថា «ជាន់ទីពីរ»។
Acts 20:11-12
ប្រយោគភ្ជាប់
នេះគឺជាចុងបញ្ចប់នៃសាច់រឿង ពីសេចក្តីបង្រៀនរបស់លោកប៉ូលនៅក្រុងត្រូអាស និង ពីអ៊ើទីកុស។
ព័ត៌មានទូទៅ
ពាក្យ «គាត់» សំដៅលើលោកប៉ូល។
កាច់នំបុ័ង
នំប៉័ងជាអាហារសំខាន់សម្រាប់គ្រប់ពេល។ ពាក្យ «កាច់នំបុ័ង» នៅទីនេះ ប្រហែលជាមានន័យថា ពួកគេប្រកបអាហារជាមួយនឹងអាចផ្សេងទៀតមិនគ្រាន់តែនំប៉័ងប៉ុណ្ណោះទេ។ (សូមមើលៈ INVALID translate/figs-synecdoche)
លោកក៏ចេញដំណើរទៅ
«លោកបានចាកចេញទៅ»
យុវជន
ពាក្យនេះ សំដៅលើអ៊ើទីកុស(២០:៩)។ អាចមានន័យបីៈ ទី១) គាត់ជាក្មេងដែលមានអាយុលើពី១៤ឆ្នាំ (UDB) ទី២) គាត់អាចមានអាយុពីចន្លោះ ៩ដល់១៤ឆ្នាំ។ ទីបី) ពាក្យ «យុវជន» សំដៅលើ គាត់ជាអ្នកបម្រើ ឬជាទាសករ។
Acts 20:13-14
ប្រយោគភ្ជាប់
លោកលូកា ជាអ្នកនិពន្ធ លោកប៉ូល និងអ្នករួមដំណើរជាមួយលោកបានបន្តដំណើររបស់ពួកគេបន្តទៀត។ ប៉ុន្តែ លោកប៉ូល បានចែកផ្លូវដែរ។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកលូកា និងអស់អ្នកដែលនៅជាមួយគាត់ ប៉ុន្តែ មិនរួមបញ្ចូលលោកប៉ូលទេ។ (សូមមើល: INVALID translate/figs-exclusive|Exclusive "We")
ព័ត៌មានទូទៅ
ពាក្យ «លោក» «លោកខ្លួនឯង» និង «គាត់» សំដៅលើលោកប៉ូល។
ពួកយើងផ្ទាល់ យើងចង់ចុះសំពៅ
ពាក្យ «ពួកយើងផ្ទាល់» បន្ថែមដើម្បីបញ្ជាក់ និងការញែកចេញពីលោកលូកា ហើយនិងអ្នករួមដំណើរជាមួយលោកចេញពីលោកប៉ូល ដែលមិនបានរួមសំពៅជាមួយគ្នា។ (សូមមើល: INVALID translate/figs-rpronouns|Reflexive Pronouns និង INVALID translate/figs-exclusive|Exclusive "We")
ចុះសំពៅទៅក្រុងអាសុស
អាសុសគឺជាក្រុងមួយដែលមានទីតាំងបច្ចុប្បន្ននៅប៊ីរាម ក្នុងប្រទេសទួរគី នៅឈូងសមុទ្រប៉ាត់ម៉ុស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
លោកខ្លួនឯងផ្ទាល់ចង់
លោកខ្លួនឯងប្រើដើម្បីបញ្ជាក់ថា នេះគឺជាអ្វីដែលលោកប៉ូលចង់ធ្វើ។ (សូមមើលៈ INVALID translate/figs-rpronouns|Reflexive Pronouns)
ធ្វើដំណើរតាមផ្លូវគោក
«ធ្វើដំណើរតាមផ្លូវគោក»
ឆ្ពោះទៅក្រុងមីទូឡែន
ក្រុងមីទូឡែនគឺជាទីក្រុងមួយ ដែលបច្ចុប្បន្ននេះនៅក្នុងប្រទេសទួរគី នៅឈូងសមុទ្រប៉ាត់ម៉ុស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
Acts 20:15-16
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកប៉ូល អ្នកនិពន្ធលោកលូកា ហើយនិងអ្នកធ្វើដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive)
ទៅដល់ទន្ទឹមនឹងកោះ
«នៅជិតកោះ» ឬ «ឆ្លងពីកោះ»
កោះឃីយ៉ូស
កោះឃីយ៉ូសគឺជាកោះដែលនៅឈូងសមុទ្រតួគីបច្ចុប្បន្ន នៅឈូងសមុទ្រប៉ាត់ម៉ុស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
យើងទៅដល់កោះសាម៉ូស
«យើងបានទៅដល់លើកោះសាម៉ូស»។
កោះសាម៉ូស
កោះសាម៉ូសគឺជាកោះនៅភាគខាងត្បូងនៃកោះឃីយ៉ូស ដែលបច្ចុប្បន្ននេះនៅឈូងសមុទ្រប៉ាត់ម៉ុស ប្រទេសតួគី។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
យើងក៏បានទៅដល់ក្រុងមីលេត
ក្រុងមីលេតជាទីក្រុងកំពង់ផែ នៅភាគខាងជើងនៃមាត់ទន្លេមេហ្គាន។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូរទេ
លោកប៉ូលធ្វើដំណើរពីភាគខាងត្បូងកំពង់ផែអេភេសូរ ហួសទៅភាគខាងត្បូងនៃក្រុងមីលេត។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ដើម្បីកុំឲ្យយឺតដំណើរ
ឃ្លានេះនិយាយពី «ពេលវេលា» ប្រៀបដូចជាចំណាយទិញទំនិញដែលមនុស្សម្នាក់អាចចំណាយ ឬប្រើប្រាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ លោកមិនបានចំណាយពេលនៅទីនោះឡើយ» ឬ «ដូច្នេះ លោកមិនបានពន្យាពេលឡើយ» (សូមមើលៈ INVALID translate/figs-metaphor)
Acts 20:17-21
ប្រយោគភ្ជាប់់
លោកប៉ូលបានហៅពួកអ្នកដឹកនាំពីក្រុមជំនុំអេភេសូរ ហើយចាប់ផ្តើមនិយយាទៅពួកគេ។
ព័ត៌មានទូទៅ
ពាក្យ «លោក» សំដៅលើលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកប៉ូល និងអ្នកដឹកនាំដែលគាត់គាត់កំពុងនិយាយជាមួយ។ (សូមមើលៈ INVALID translate/figs-inclusive)
ក្រុងមីលេត
ក្រុងមីលេត ជាកំពង់ផែក្រុងភាគខាងលិចនៃអាស៊ីកណ្តាល ជិតមានទន្លេមេហ្គាន។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុង ២០:១៥។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
បងប្អូនដឹងស្រាប់ហើយ
ពាក្យ «អ្នកខ្លួនឯង» ប្រើដើម្បីបញ្ជាក់ន័យ។ (សូមមើលៈ INVALID translate/figs-rpronouns)
ខ្ញុំជាន់ជើងលើទឹកដីស្រុកអាស៊ី
ពាក្យ «ជើង» នៅទីនេះ តំណាងឲ្យមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានចូលដល់អាស៊ី» (សូមមើលៈ INVALID translate/figs-synecdoche)
ពីការដែលខ្ញុំបានចំណាយពេលវេលាជាមួយបងប្អូន
ឃ្លានេះ និយាយពីពេលវេលា របៀបដូចជាអ្វីមួយដែលត្រូវចំណាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំតែងតែធ្វើឲ្យខ្លួនខ្ញុំ មានពេលសម្រាប់បងប្អូន» (សូមមើលៈ INVALID translate/figs-metaphor)
ដោយចិត្តទន់ទាប
ឃ្លានេះ និយាយពីអ្វីមួយដែលបន្ទាបខ្លួន របៀបដូចជាការបន្ទាបដល់ដី។ ពាក្យ «គំនិត» តំណាងឲ្យឥរិយាបថខាងក្នុងរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាបខ្លួន» ឬ «ភាពទន់ទាប» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
ទាំងទឹកភ្នែក
ពាក្យ «ទឹកភ្នែក» តំណាងឲ្យអារម្មណ៍កើតទុក្ខ និងយំសោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំយំ នៅពេលខ្ញុំបម្រើព្រះអម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)
របស់ជនជាតិយូដា
នេះមិនមែនសំដៅលើជនជាតិយូដាទាំងអស់។ ឃ្លានេះបានឲ្យយើងដឹងថានរណាជាអ្នកមានគម្រោងអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «របស់ជនជាតិយូដាខ្លះ» (សូមមើលៈ INVALID translate/figs-synecdoche)។
បងប្អូនដឹងហើយថា ខ្ញុំមិនបានឈប់ពីការប្រកាសដល់បងប្អូន
«បងប្អូនដឹងហើយថា ខ្ញុំមិនដែលនៅស្ងៀមឡើយ ប៉ុន្តែ ខ្ញុំតែងតែប្រកាសដល់បងប្អូនជានិច្ច»
និងតាមផ្ទះមួយទៅផ្ទះមួយ
លោកប៉ូលបានបង្រៀនដល់បងប្អូននៅតាមផ្ទះផ្សេងៗដោយឡែក។ ពាក្យ «ខ្ញុំបង្រៀន» ងាយយល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំក៏បង្រៀន ពេលខ្ញុំនៅតាមផ្ទះដែរ» (សូមមើលៈ INVALID translate/figs-ellipsis)។
អំពីការប្រែចិត្តមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះអម្ចាស់ព្រះយេស៊ូរបស់យើង
ជានាមអរូប «ការប្រែចិត្ត» ឬ «ជំនឿ» អាចនិយាយជាកិរិយាសព្ទក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេត្រូវប្រែចិត្តនៅចំពោះព្រះជាម្ចាស់ និងជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ត» (សូមមើលៈ INVALID translate/figs-abstractnouns)
Acts 20:22-24
ព័ត៌មានទូទៅ
ពាក្យ «ខ្ញុំ» សំដៅលើលោកប៉ូល។
ខ្ញុំនឹងធ្វើដំណើរទៅក្រុងយេរូសាឡិម ដោយព្រះវិញ្ញាណបានបណ្តាល ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងដល់ខ្ញុំនៅទីនោះទេ
ព្រះវិញ្ញាណដ៏វិសុទ្ធបានជំរុញលោកប៉ូលឲ្យធ្វើដំណើរទៅក្រុងយេរូសាឡិម និយាយប្រៀបដូចជាព្រះវិញ្ញាណចងកាត់ដូចជាទាសករ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធ បានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិម ហើយខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ» (សូមមើលៈ INVALID translate/figs-metaphor)
ព្រះវិញ្ញាណដ៏វិសុទ្ធដាស់តឿនដល់ខ្ញុំ
«ព្រះវិញ្ញាណដ៏វិសុទ្ធបានមានបន្ទូលដាស់តឿនដល់ខ្ញុំ»
ច្រវាក់ និងការឈឺចាប់រងចាំខ្ញុំ
«ច្រវាក់» សំដៅលើ លោកប៉ូលត្រូវបានចាប់ខ្លួន និងដាក់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេចាប់ខ្ញុំដាក់គុក ហើយធ្វើឲ្យខ្ញុំឈឺចាប់»។ (សូមមើលៈ INVALID translate/figs-metonymy)
ប្រសិនបើខ្ញុំបញ្ចប់ការប្រណាំង និងបញ្ចប់ព័ន្ធកិច្ចដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ
ឃ្លានេះ និយាយពី «ការរត់ប្រណាំង» និង «ព័ន្ធកិច្ច» របស់លោកប៉ូល។ ឃ្លានេះប្រសិនបើពួកគេជាវត្ថុដែលព្រះយេស៊ូប្រទាន ហើយលោកប៉ូលជាអ្នកទទួល។ «ការប្រណាំង» និង «ព័ន្ធកិច្ច» នៅទីនេះ មានន័យដូចគ្នា។ លោកប៉ូលនិយាយការនេះម្តងទៀតដើម្បីបញ្ជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីឲ្យខ្ញុំអាចបំពេញការងារដែលព្រះអម្ចាស់យេស៊ូបានបង្គាប់ឲ្យខ្ញុំធ្វើ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-doublet)
ខ្ញុំបញ្ចប់ការប្រណាំង
លោកប៉ូលនិយាយអំពីបញ្ចប់ការងារដែលព្រះយេស៊ូបង្គាប់លោកឲ្យធ្វើ របៀបដូចជាការរត់ប្រណាំង។ (សូមមើលៈ INVALID translate/figs-metaphor|Metaphor)
ដើម្បីឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់
«ដើម្បីប្រាប់មនុស្សពីដំណឹងល្អអំពីព្រះគុណរបស់ព្រះជម្ចាស់»។ នេះគឺជាព័ន្ធកិច្ចដែលលោកប៉ូលទទួលពីព្រះយេស៊ូ។
Acts 20:25-27
ប្រយោគភ្ជាប់
លោកប៉ូលបន្តនិយាយទៅកាន់ពួកចាស់ទុំនៅក្រុងអេភេសូរ។ (សូមមើលៈ ២០:១៧)
ឥឡូវនេះ មើល៍ ខ្ញុំដឹងថា
«ហើយឥឡូវនេះ សូមយកចិត្តទុកដាក់ ព្រោះខ្ញុំដឹង»
ខ្ញុំដឹងថា ក្នុងចំណោមបងប្អូនទាំងអស់គ្នា
«ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា»
ក្នុងចំណោមបងប្អូនទាំងអស់គ្នា ទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ
ពាក្យ «ព្រះរាជ្យ» តំណាងឲ្យការគ្រប់គ្រងជាស្តេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានប្រកាសទៅដល់អស់អ្នកដែលខ្ញុំបង្រៀនពីព្រះបន្ទូលអំពីព្រះជាម្ចាស់សោយរាជ្យជាស្តេច» ឬ «ទៅអ្នកដែលខ្ញុំប្រកាសពីការដែលព្រះជាម្ចាស់បង្ហាញអង្គទ្រង់ជាស្តេច» (សូមមើលៈ INVALID translate/figs-metonymy)
បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ
ពាក្យ «មុខ» នៅទីនេះ សំដៅលើវត្តមានរបស់លោកប៉ូលខាងរូបសាច់របស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងលែងឃើញខ្ញុំនៅលើផែនដីទៀតហើយ» (សូមមើលៈ INVALID translate/figs-synecdoche|Synecdoche)
ខ្ញុំជាមនុស្សគ្មានកំហុសពីឈាមរបស់នរណាម្នាក់ឡើយ
ពាក្យ «ឈាម» នៅទីនេះ តំណាងឲ្យមនុស្សម្នាក់ស្លាប់ ដែលនៅក្នុងករណីនេះ មិនស្លាប់ខាងរូបសាច់នេះទេ ប៉ុន្តែ ស្លាប់ខាងវិញ្ញាណនៅពេលព្រះជាម្ចាស់ប្រកាសពីកំហុសរបស់មនុស្សម្នាក់។ លោកប៉ូលបានប្រាប់ពួកគេពីសេចក្តីពិតរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនទទួលខុសត្រូវសម្រាប់នរណាឡើយ នៅពេលព្រះជាម្ចាស់ជំនុំជម្រះកំហុសនៃអំពើបាប ដោយសារពួកគេមិនបានទុកចិត្តលើព្រះយេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)។
នរណាម្នាក់ឡើយ
នរណាម្នាក់ នៅទីនេះមានន័យថាទាំងប្រុសទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «នរណាក៏ដោយ» (សូមមើលៈ INVALID translate/figs-gendernotations)
ដ្បិត ខ្ញុំមិនបានលាក់លៀមក្នុងការប្រកាសដល់បងប្អូន
«ដ្បិត ខ្ញុំមិននៅស្ងៀម ហើយមិនប្រាប់ដល់បងប្អូនឡើយ»។ ឃ្លានេះ និយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត ខ្ញុំបានប្រកាសយ៉ាងច្បាស់ហើយដល់បងប្អូន» (សូមមើលៈ INVALID translate/figs-litotes)
Acts 20:28-30
ដូច្នេះ
ពាក្យនេះសម្គាល់ពីប្រយោគ ដែលបាននិយាយ ដោយអ្វីដែលបាននិយាយពីមុន។ នៅក្នុងករណីនេះ វាបានត្រឡប់ទៅរកអ្វីដែលលោកបានមានប្រសាសន៍កន្លងមកនៅក្នុងសុន្ទរកថារបស់លោក អំពីការដែលលោកចាកចេញពីពួកគេ។
ចូរថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូន ធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាហ្វូងចៀមនៅក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់
នៅទីនេះ អ្នកជឿបៀបដូចជា «ហ្វូងចៀម»។ ព្រះជាម្ចាស់បានផ្ទុកផ្តាក់ដល់អ្នកដឹកនាំក្រុមជំនុំឲ្យមើលថែសហគមន៍អ្នកជឿដូចជាមើលថែហ្វូងចៀម ហើយការពារពួកគេពីឆ្កែចចក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្តាក់ក្រុមអ្នកជឿដល់បងប្អូន។ ចូរប្រាកដថា បងប្អូនមើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor|Metaphor)
ក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានទិញ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់
បានបង្ហូរ «ឈាម» របស់ព្រះគ្រិស្ត នៅទីនេះ ប្រៀបដូចជាការបង់ថ្លៃទៅព្រះជាម្ចាស់សម្រាប់បាបរបស់យើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះគ្រិស្តបានសង្រ្គាះមនុស្សពីបាបរបស់ពួកគេដោយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង» (សូមមើលៈ INVALID translate/figs-metaphor|Metaphor)
ព្រះលោហិតរបស់ព្រះអង្គផ្ទាល់
ពាក្យ «លោហិត» តំណាងឲ្យការសុគតរបស់ព្រះគ្រិស្ត។ (សូមមើលៈ INVALID translate/figs-metonymy)
នឹងមានចចកដ៏សាហាវចូលមកក្នុងចំណោមបងប្អូន ហើយវានឹងមិនប្រណីដល់ហ្វូងចៀមឡើយ
រូបភាពរបស់មនុស្សដែលបង្រៀនគោលលទ្ធិខុសឆ្គង និងអ្នកដែលធ្វើទុក្ខដល់សហគមន៍របស់អ្នកជឿ គិតថាពួកគេជាពួកចចក ដែលស៊ីចៀមនៅក្នុងហ្វូង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានខ្មាំងសត្រូវជាច្រើននឹងមកក្នុងចំណោមអ្នករាល់ ហើយព្យាយាមធ្វើទុក្ខដល់សហគមន៍គ្រិស្តបរិស័ទ» (សូមមើលៈ INVALID translate/figs-metaphor)។
ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមពួកគេទៀតផង
គ្រូបង្រៀនខុសឆ្គងបញ្ចុះបញ្ចូលអ្នកជឿឲ្យចាប់ផ្តើមជឿលើសេចក្តីបង្រៀនខុសឆ្គងរបស់ពួកគេ និយាយដូចជាពួកគេនាំចៀមឲ្យវង្វេងពីហ្វូងចៀម ហើយដើរតាមព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីបញ្ចុះបញ្ចូលមនុស្សដែលជាសិស្សរបស់ព្រះគ្រិស្ត ឲ្យក្លាយជាសិស្សរបស់គេវិញ» (សូមមើលៈ INVALID translate/figs-metaphor)។
Acts 20:31-32
ដូច្នេះ ចូរប្រយ័ត្ន ដោយនឹកចាំថា
«ចូរប្រយ័ត្ន ហើយនឹកចាំថា» ឬ «ចូរប្រយ័ត្ន ហើយអ្នកត្រូវចាំ»
ដូច្នេះ ចូរប្រយ័ត្ន
«ចូរប្រយ័ត្ន និងភ្ញាក់រលឹកឡើង» ឬ «ប្រយ័ត្ន» (UDB)។ អ្នកដឹកនាំគ្រិស្តបរិស័ទមានការប្រុងប្រយ័ត្នជាមួយអ្នកដែលអាចធ្វើទុកដល់សហគមន៍គ្រិស្តបរិស័ទ លោកប្រាប់ឲ្យពួកគេប្រុងប្រយ័ត្នដូចជាទាហានយាមនៅក្នុងបន្ទាយទាហាន។ (សូមមើលៈ INVALID translate/figs-metaphor)
នឹកចាំ
«បន្តនឹកចាំ» ឬ «កុំភ្លេច»
ក្នុងរយៈពេលបីឆ្នាំ ខ្ញុំមិនបានឈប់ក្នុងការដាស់តឿនបងប្អូនគ្រប់គ្នា...ទាំងយប់ ទាំងថ្ងៃ
លោកប៉ូលមិនបង្រៀនពួកគេរហូតដល់បីឆ្នាំ ប៉ុន្តែ លើសជាងបីឆ្នាំ។ (សូមមើលៈ INVALID translate/figs-hyperbole|Hyperbole)
ខ្ញុំមិនបានឈប់ក្នុងការដាស់តឿន
«ខ្ញុំមិនបានឈប់ក្នុងការដាស់តឿន»
ដោយទឹកភ្នែក
ពាក្យ «ទឹកភ្នែក» សំដៅលើលោកប៉ូលយំដោយសារអារម្មណ៍បារម្ភ ពេលគាត់ចាកចេញ ហើយលោកបានដាស់តឿនពួកគេផងដែរ។ (សូមមើលៈ INVALID translate/figs-metonymy)
ខ្ញុំសូមផ្ទុកផ្តាក់បងប្អូនដល់ព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ
ពាក្យ «ព្រះបន្ទូល» តំណាងឲ្យព្រះរាជសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំទូលទៅព្រះជាម្ចាស់ឲ្យមើលថែបងប្អូន ហើយឲ្យព្រះអង្គជួយបងប្អូននៅតែបន្តជឿលើព្រះបន្ទូលដែលខ្ញុំបាននិយាយជាមួយបងប្អូនអំពីព្រះគុណ» (សូមមើលៈ INVALID translate/figs-metonymy)
ផ្ទុកផ្តាក់
ប្រគល់នរណាម្នាក់ទៅអ្នកម្នាក់ទៀតទទួលខុសត្រូវមើលថែអ្នកនោះ ឬរបស់នោះ។
ដែលអាចនឹងសាងបងប្អូនឡើង
ជំនឿរបស់អ្នកនោះបានរឹងមាំឡើង បៀបដូចអ្នកនោះជាជញ្ជាំង ដែលនរណាម្នាក់កំពុងសង់គាត់ឲ្យខ្ពស់ និងរឹងមាំឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលអាចធ្វើឲ្យអ្នកបានរឹងមាំកាន់តែខ្លាំងឡើងៗនៅក្នុងជំនឿ» (សូមមើលៈ INVALID translate/figs-metaphor)។
ព្រមទាំងប្រទានមរតកដល់បងប្អូន
នេះគឺនិយាយអំពី «ព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ» គឺព្រះអង្គផ្ទាល់ប្រទានមរតកដល់អ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះជាម្ចាស់នឹងប្រទានមរតកដល់បងប្អូន» (សូមមើលៈ INVALID translate/figs-personification)
មរតក
ព្រះពរដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿ គឺនិយាយប្រៀបដូចជាប្រាក់កាស ឬទ្រព្យសម្បិត្តដែលកូនបានទទួលកេរពីឪពុករបស់ខ្លួន។ (សូមមើលៈ INVALID translate/figs-metaphor)
Acts 20:33-35
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចាប់សុន្ទរកថាទៅកាន់ពួកចាស់ទុំរបស់ក្រុមជំនុំនៅក្នុងអេភេសូរ ដែលលោកបានចាប់ផ្តើមនិយាយនៅក្នុងជំពូក ២០:១៧។
ខ្ញុំមិនចង់បានប្រាក់ មាសឬសម្លៀកបំពាក់អ្វីរបស់នរណាឡើយ
«ខ្ញុំមិនប្រាថ្នាចង់បានប្រាក់របស់អ្នកណាឡើយ» ឬ «ខ្ញុំមិនចង់បានប្រាក់របស់អ្នកណា មាសឬសម្លៀកបំពាក់អ្វីរបស់នរណាឡើយ»។
ប្រាក់ មាសឬសម្លៀកបំពាក់អ្វីរបស់នរណាឡើយ
សម្លៀកបំពាក់សំដៅលើទ្រព្យសម្បត្តិ បើអ្នកមានសម្លៀកបំពាក់ច្រើនប៉ុណ្ណា អ្នកជាអ្នកមានខ្លាំងប៉ុណ្ណោះដែរ។
បងប្អូនខ្លួនឯង
ពាក្យ «បងប្អូនខ្លួនឯង» ដែលប្រើនៅទីនេះ គឺដើម្បីបញ្ជាក់ន័យ។ (សូមមើលៈ INVALID translate/figs-rpronouns|Reflexive Pronouns)
ដៃទាំងពីររបស់ខ្ញុំនេះ បានធ្វើការ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្ញុំ
ពាក្យ «ដៃ» នៅទីនេះ តំណាងឲ្យខ្លួនមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំធ្វើការសន្សំប្រាក់ ហើយបង់ថ្លៃចំណាយផ្សេងៗរបស់ខ្ញុំ» (សូមមើលៈ INVALID translate/figs-synecdoche)
បងប្អូនត្រូវជួយដល់អ្នកដែលខ្សោយ
បងប្អូនត្រូវធ្វើការ ដើម្បីបងប្អូនមានប្រាក់ជួយដល់អ្នកដែលគ្មានប្រាក់សម្រាប់ខ្លួនគេ»។
អ្នកដែលខ្សោយ
អ្នកអាចនិយាយពាក្យនេះជាគុណនាមធម្មតា គឺជាគុណនាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សទន់ខ្សោយ» ឬ «អ្នកដែលទន់ខ្សោយ» (សូមមើលៈ INVALID translate/figs-nominaladj)
ខ្សោយ
«ឈឺ»
ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ
ពាក្យ «ព្រះបន្ទូល» សំដៅលើអ្វីដែលព្រះយេស៊ូមានបន្ទូល» (សូមមើលៈ INVALID translate/figs-metonymy)
ដែលឲ្យនោះ មានពរច្រើនជាងទទួល
នេះមានន័យថាមនុស្សម្នាក់ដែលទទួលមេត្តាពីព្រះជាម្ចាស់ ហើយមានបទពិសោធជាមួយអំណរថែមទៀត នៅពេលគេឲ្យទៅអ្នកដទៃ ជាជាងអ្នកដែលតែងតែទទួលពីអ្នកដទៃ។
Acts 20:36-38
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់ពេលវេលារបស់គាត់ជាមួយពួកចាស់ទុំនៅក្នុងក្រុមជំនុំអេភេសូរ ដោយអធិស្ឋានជាមួយពួកគេ។
លោកបានលុតជង្គង់ចុះហើយបានអធិស្ឋាន
វាគឺជាទម្លាប់សាមញ្ញក្នុងការលុតជង្គង់ក្នុងពេលអធិស្ឋាន។ វាជាសញ្ញាដែលបង្ហាញពីការបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/translate-symaction)
ឱបកលោកប៉ូល
«ឱបលោកយ៉ាងខ្លាំង» ឬ «ដាក់ដៃរបស់ពួកគេនៅជុំវិញលោក»
ថើបលោក
ថើបថ្ពាល់នរណាម្នាក់បង្ហាញពីភាពជាបងប្អូន ឬស្រឡាញ់ជាមិត្តសម្លាញ់ នៅក្នុងទម្លាប់របស់ពួកមជ្ឈិមបូព៌ា។
គេនឹងលែងឃើញមុខលោកទៀតហើយ
ពាក្យ «មុខ» នៅទីនេះ តំណាងឲ្យរូបសាច់របស់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងលែងឃើញខ្ញុំនៅលើផែនដីនេះទៀត» (សូមមើលៈ INVALID translate/figs-synecdoche|Synecdoche)
Acts 21
Acts 21:1-2
ប្រយោគភ្ជាប់
លោកលូកាជាអ្នកនិពន្ធ លោកប៉ូល និងអ្នករួមដំណើរជាមួយលោកបន្តដំណើរទៅមុខទៀត។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើអ្នកនិពន្ធ លោកលូកា លោកប៉ូល និងអ្នករួមដំណើរជាមួយលោកបន្តដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "We")
យើងបានធ្វើដំណើរតម្រង់ឆ្ពោះទៅក្រុងកូស
«យើងបានធ្វើដំណើរតម្រង់ឆ្ពោះទៅក្រុងកូស» ឬ «យើងទៅទីក្រុងកូសត្រង់តែម្តង»
ក្រុងកូស
ក្រុងកូស នៅក្នុងកោះរបស់ក្រិក នៅខាងត្បូងឈូងសមុទ្រប៉ាតម៉ូស។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ក្រុងកោះរ៉ូដូស
កោះរ៉ូដូសគឺជាកោះរបស់ក្រុងនៅក្នុងប្រទេសតួគីបច្ចុប្បន្ន ដែលស្ថិតតំបន់ឈូងសមុទ្រប៉ាតម៉ូស នៅភាគខាងត្បូងនៃកោះកូស និងភាគខាងជើងកោះក្រែត។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ក្រុងប៉ាតារ៉ា
ក្រុងប៉ាតារ៉ាគឺជាទីក្រុងនៅភាគខាងត្បូងនៃឈូងសមុទ្ររបស់តួគីបច្ចុប្បន្ន នៅខាងត្បូងកោះប៉ាតម៉ូស នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
នៅពេលយើងឃើញសំពៅមួយជិះឆ្លងទៅស្រុកភេនីស
ពាក្យ «ជិះសំពៅឆ្លង» តំណាងឲ្យអ្នកសំពៅដែលជិះសំពៅជាមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលយើងឃើញសំពៅមួយ ជាមួយនឹងអ្នកសំពៅឆ្លងទៅស្រុកភេនីស» (សូមមើលៈ INVALID translate/figs-metonymy)
សំពៅនោះហើយចេញដំណើរទៅទៀត
ពាក្យ «ឆ្លង» មិនមែនមានន័យថាភ្លាមៗនោះទេ ប៉ុន្តែ វាអាចឆ្លងក្នុងពេលឆាប់ៗទៅស្រុកភេនីស។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំពៅបន្តឆ្លងកាត់តាមសមុទ្រ» ឬ «សំពៅដែលអាចនឹងឆ្លងទៅ»
Acts 21:3-4
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកលូកា លោកប៉ូល និងពួកអ្នកដែលរួមដំណើរជាមួយពួកគេ។ (សូមមើល: INVALID translate/figs-exclusive)
បានងាកទៅខាងឆ្វេង
«ឆ្លងកោះនៅខាងឆ្វេងដៃ»
យកទំនិញចេញពីសំពៅ
ពាក្យ «សំពៅ» តំណាងឲ្យអ្នកសំពៅដែលជិះសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកនាវិកយកទំនិញចេញពីសំពៅ» (សូមមើលៈ INVALID translate/figs-metonymy)
តាមរយៈព្រះវិញ្ញាណ ពួកគេបានឃាត់លោកប៉ូល
«ពួកអ្នកជឿបានប្រាប់លោកប៉ូល នូវអ្វីដែលព្រះវិញ្ញាណបានបើកសម្តែងពួកគេ»។
មិនឲ្យទៅក្រុងយេរូសាឡិមឡើយ
ពាក្យ «ជើង» តំណាងឲ្យរូបកាយរបស់មនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថា លោកមិនគួរទៅក្រុងយេរូសាឡិមឡើយ» (សូមមើលៈ INVALID translate/figs-synecdoche)
Acts 21:5-6
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើពួកអ្នកជឿដែលមកក្រុងទីរ៉ុស។
ពេលយើងនៅទីនោះបានប្រាំពីរថ្ងៃហើយ
ឃ្លានេះសំដៅលើថ្ងៃ ថ្ងៃរបៀបដូចជាអ្វីមួយដែលមនុស្សចំណាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលប្រាំពីរថ្ងៃកន្លងផុតទៅ» ឬ «នៅពេលដល់ពេលដែលត្រូវចាកចេញ»។ (សូមមើលៈ INVALID translate/figs-metaphor)
នៅពេលយើងបានចំណាយពេលជាច្រើនថ្ងៃ
និយាយពីថ្ងៃ បៀបដូចជាអ្វីមួយដែលពួកគេចំណាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលប្រាំពីរថ្ងៃកន្លងផុតទៅ» ឬ «នៅពេលដល់ពេលដែលត្រូវចាកចេញ» (សូមមើលៈ INVALID translate/figs-metaphor)
លុតជង្គង់នៅមាត់សមុទ្រ អធិស្ឋាន
ជាទម្លាប់ធម្មតាក្នុងការលុតជង្គង់ ពេលអធិស្ឋាន។ នេះគឺជាសញ្ញានៃការបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/translate-symaction)
ហើយបាននិយាយលាគ្នាទៅវិញទៅមក
«និយាយលាគ្នាទៅវិញទៅមក»
Acts 21:7-9
ប្រយោគភ្ជាប់
នៅទីនេះចាប់ផ្តើមពីពេលលោកប៉ូលនៅសេសារា។
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកលូកា លោកប៉ូល និងអ្នករួមដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "We")
យើងក៏មកដល់ក្រុងផ្ទោឡេម៉ៃស៍
ក្រុងផ្ទោឡេម៉ៃស៍ជាទីក្រុងមួយនៃក្រុងទីរ៉ុស ប្រទេសលីបង់។ ក្រុងផ្ទោឡេម៉ៃស៍បច្ចុប្បន្នសិ្ថតនៅអាឃើ (Acre) ប្រទេសអ៊ីស្រាអែល។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ពួកបងប្អូន
«បងប្អូនអ្នកជឿ»
ជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប
«ប្រាំពីរ» សំដៅលើមនុស្សដែលបានជ្រើសរើសដើម្បីចែកអាហារ និងជួយដល់ស្រី្តមេម៉ាយនៅក្នុងជំពូក ៦:៥។
លោកភីលីព
«បុរសនេះ» នៅក្នុង ខ៨។
ឥឡូវនេះ
ពាក្យប្រើដើម្បីបង្ហាញពីការសម្រាកនៅក្នុងសាច់រឿងចម្បង។ នៅទីនេះ លោកលូកាបានប្រាប់ពីប្រវត្តិរបស់លោកភីលីព និងកូនស្រីរបស់លោក។ (សូមមើលៈ INVALID translate/writing-background)
កូនក្រមុំបួននាក់ដែលថ្លែងព្រះបន្ទូល
«កូនក្រមុំបួននាក់ដែលបានទទួល និងប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រចាំ»
Acts 21:10-11
ប្រយោគភ្ជាប់
នៅត្រង់នេះប្រាប់អំពីទំនាយមួយដែលទាយអំពីលោកប៉ូលនៅក្នុងសេសារា ថ្លែងដោយព្យាការីអកាប៊ូស។
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «ពួកយើង» សំដៅលើលោកលូកា លោកប៉ូល និងអ្នករួមដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive)
មានព្យាការីមួយរូបបានធ្វើដំណើរមកពីស្រុកយូដាឈ្មោះអកាប៊ូស
ឃ្លានេះ បានណែនាំមនុស្សថ្មីមកក្នុងសាច់រឿង។ (សូមមើលៈ INVALID translate/writing-participants)
ឈ្មោះអកាប៊ូស
អកាប៊ូសគឺជាបុរសម្នាក់មកពីស្រុកយូដា។ (សូមមើលៈ INVALID translate/translate-names|How to Translate Names)
ដកយកខ្សែក្រវាត់លោកប៉ូល
«បានដោះខ្សែក្រវាត់របស់លោកប៉ូលចេញពីចង្កេះរបស់លោកប៉ូល»
ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិមនឹងចងដៃម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ...របស់ជនជាតិដទៃផងដែរ។
ការដកស្រង់សំដីនៅក្នុងការដកស្រង់។ នៅខាងក្នុងការដកស្រង់សម្តីអាចនិយាយការស្រង់សម្តីដោយត្រង់តែម្តង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា នេះគឺជាអ្វីដែលជនជាតិយូដានៅយេរូសាឡិមចងលោក ...របស់ជនជាតិដទៃផងដែរ។ (សូមមើលៈ INVALID translate/figs-quotesinquotes និង INVALID translate/figs-quotations)
ជនជាតិយូដា
នេះមិនមែនមានន័យថាជនជាតិយូដាទាំងអស់នោះទេ ប៉ុន្តែ ប្រជាជននេះដែលនឹងធ្វើការនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំសាសន៍យូដា» ឬ «ជនជាតិយូដាខ្លះ» (សូមមើលៈ INVALID translate/figs-synecdoche)
បញ្ជូនលោកទៅក្នុង
«ប្រគល់លោក»
ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិដទៃ
ពាក្យ «ដៃ» នៅទីនេះ តំណាងឲ្យការគ្រប់គ្រង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រគល់ទៅឲ្យសាសន៍ដទៃចាប់ឃុំ» ឬ «ទៅឲ្យសាសន៍ដទៃ» (សូមមើលៈ INVALID translate/figs-metonymy|Metonymy)
សាសន៍ដទៃ
តំណាងឲ្យសិទ្ធិអំណាចនៅក្នុងចំណោមសាសន៍ដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សិទ្ធិអំណាចរបស់សាសន៍ដទៃ» (សូមមើលៈ INVALID translate/figs-synecdoche)
Acts 21:12-14
ប្រយោគភ្ជាប់
ពាក្យ «យើង» នៅទីនេះ សំដៅលើលលោកលូកា និងអ្នកជឿផ្សេងៗទៀត ប៉ុន្តែ មិនបានរួមបញ្ចូលលោកប៉ូលទេ។ (សូមមើលៈ INVALID translate/figs-exclusive)
ហេតុអ្វីបានជាបងប្អូនយំហើយបំបាក់ទឹកចិត្តខ្ញុំដូច្នេះ
លោកប៉ូលសួរសំនួរនេះ ដើម្បីបង្ហាញអ្នកជឿ ឲ្យពួកគេឈប់ព្យាយាមបញ្ចុះបញ្ចូលលោកទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ធ្វើអ្វីដែលអ្នករាល់គ្នាធ្វើទៅ។ ការយំសោករបស់បងប្អូនធ្វើឲ្យខ្ញុំបាក់ទឹកចិត្តទេ» (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)
បំបាក់ទឹកចិត្តខ្ញុំ
ធ្វើឲ្យនរណាម្នាក់មិនសប្បាយចិត្ត ឬបំបាក់ទឹកចិត្តរបស់នរណាម្នាក់ដោយនិយាយបំបាក់ទឹកចិត្ត។ ពាក្យ «ចិត្ត» តំណាងឲ្យអារម្មណ៍របស់មនុស្សម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បំបាក់ទឹកចិត្តខ្ញុំ» ឬ ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសោះ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
មិនគ្រាន់តែឲ្យគេចងប៉ុណ្ណោះទេ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនគ្រាប់តែឲ្យពួកគេចងខ្ញុំទេ» (សូមមើលៈ INVALID translate/figs-activepassive)
ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ
ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើបុគ្គលរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតដោយព្រះអម្ចាស់យេស៊ូ» ឬ «ដោយសារខ្ញុំជឿនៅលើព្រះអម្ចាស់យេស៊ូ» (សូមមើលៈ INVALID translate/figs-metonymy)
មិនចង់ឲ្យគេបញ្ចុះបញ្ចូល
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនចង់ឲ្យយើងព្យាយាមបញ្ចុះបញ្ចូលគាត់មិនឲ្យទៅក្រុងយេរូសាឡិមឡើយ។ (សូមមើលៈ INVALID translate/figs-activepassive)
សូមឲ្យព្រះហឫទ័យរបស់ព្រះអម្ចាស់បានសម្រេចចុះ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យគ្រប់យ៉ាងបានកើតឡើងតាមព្រះអម្ចាស់មានផែនការចុះ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 21:15-16
ប្រយោគភ្ជាប់
នេះគឺជាពេលចុងក្រោយរបស់លោកប៉ូលនៅសេសារាហើយ។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកលូកា លោកប៉ូល និងអស់អ្នកដែលធ្វើដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "We")
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើពួកសិស្សខ្លះមកពីសេសារា។
ពួកគេបាននាំបុរសម្នាក់ឈ្មោះម៉្នាសុនមកជាមួយពួកគេ
«នៅក្នុងចំណោមពួកគេមានបុរសម្នាក់»
សិស្សតាំងដើមដំបូងមក
ឃ្លានេះមានន័យថាម្នាសុន ជាម្នាក់ដែលជាអ្នកជឿព្រះយេសូ៊ដំបូងគេ។
Acts 21:17-19
ប្រយោគភ្ជាប់
លោកប៉ូឡនិងអ្នករួមដំណើរជាមួយលោកបានមកដល់ក្រុងយេរូសាឡិម។
ព័ត៌មានទូទៅ
ពាក្យ «លោក» ឬ «គាត់» សំដៅលើលោកប៉ូល។ ពាក្យ «ពួកគេ» សំដៅលើពួកចាស់ទុំ។
ពួកបងប្អូនបានទទួលយើងដោយអំណរ។
ពាក្យ «បងប្អូន» នៅទីនេះសំដៅលើអ្នកជឿក្នុងក្រុងយេរូសាឡិមមិនប្រុសឬស្រីឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ បងប្អូនអ្នកជឿបានស្វាយគមន៍យើង» (សូមមើលៈ INVALID translate/figs-gendernotations)
លោកបានរាយការណ៍ម្តងមួយៗ
«លោកផ្តល់ការលម្អិតទាក់ទងនឹងមនុស្សគ្រប់គ្នា»
Acts 21:20-21
ប្រយោគភ្ជាប់
ពួកចាស់ទុំនៅក្នុងក្រុងយេរូសាឡិម ចាប់ផ្តើមឆ្លើយតបទៅកាន់លោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើលោកយ៉ាកុប និងពួកចាស់ទុំ។
ព័ត៌មានទូទៅ
ពាក្យ «លោក» សំដៅលើលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើអ្នកជឿសាសន៍យូដា ដែលចង់ឲ្យអ្នកជឿសាសន៍យូដាទាំងអស់កាន់តាមច្បាប់ និងទំនៀមទម្លាប់របស់ជនជាតិយូដា។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» និង «របស់ពួកគេ» នៅទីនេះ សំដៅលើជនជាតិយូដាដែលជឿលើព្រះយេស៊ូ។
បងប្អូន
ពាក្យ «បងប្អូន» មានន័យថា «បងប្អូនអ្នកជឿ»។
ពួកគេបានដឹងឮពីបងថា...ឲ្យបោះបង់ចោលគម្ពីរវិន័យ
នៅទីនេះ មានជនជាតិយូដាខ្លះបានបង្ខូចអ្វីដែលលោកប៉ូលបានបង្រៀន។ លោកមិនបានបំបាក់ទឹកចិត្តរបស់ជនជាតិយូដា មិនឲ្យពួកគេស្តាប់បង្គាប់ក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ។ សាររបស់លោកគឺការកាត់ស្បែក និងទំនៀមទម្លាប់មួយចំនួនមិនចំបាច់ដើម្បីឲ្យព្រះយេស៊ូសង្គ្រោះពួកគេឡើយ។ អ្នកអាចបញ្ជាក់ថា ពួកអ្នកដឹកនាំសាសន៍យូដាដែលជឿនៅក្នុងក្រុងយេរូសាឡិមដឹងថា លោកប៉ូលបង្រៀនព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេបានដឹងឮពីបងថា
ឃ្លានេះនិយាយជាប្រយោគសកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានគេប្រាប់ដល់អ្នកជឿសាសន៍យូដា» (សូមមើលៈ INVALID translate/figs-activepassive|Active ឬ Passive)
ឲ្យបោះបង់ចោលគម្ពីរវិន័យរបស់លោកម៉ូសេ
ពាក្យ «លោកម៉ូសេ» នៅទីនេះ តំណាងឲ្យច្បាប់របស់លោកម៉ូសេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឲ្យឈប់ប្រព្រឹត្តតាមច្បាប់ដែលលោកម៉ូសេបានប្រគល់ដល់យើង» (សូមមើលៈ INVALID translate/figs-metonymy)។
មិនឲ្យកាន់តាមទំនៀមទម្លាប់ចាស់
មិនឲ្យស្តាប់បង្គាប់តាមទម្លាប់ចាស់ និយាយសំដៅលើការនាំពួកគេ ហើយមនុស្សដែលដើរតាមលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនឲ្យប្រព្រឹត្តតាមទំនៀមទម្លាប់ចាស់» (សូមមើលៈ INVALID translate/figs-metaphor)
តាមទំនៀមទម្លាប់ចាស់
«ទំនៀមទម្លាប់ដែលជនជាតិយូដាប្រព្រឹត្តតាមជាធម្មតា»។
Acts 21:22-24
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកយ៉ាកុប និងពួកចាស់ទុំ។ (សូមមើលៈ ២១:១៧ និង INVALID translate/figs-exclusive|Exclusive "We")
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើអ្នកជឿជនជាតិយូដានៅក្នុងក្រុងយេរូសាឡិម ដែលចង់បង្រៀនអ្នកជឿជនជាតិយូដាថា ពួកគេតែប្រព្រឹត្តតាមច្បាប់របស់លោកម៉ូសេ។ (សូមមើលៈ ២១:២០
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» «របស់ពួកគេ» ហើយពាក្យ «ពួកគេ» លើកទីមួយ សំដៅលើមនុស្សបួននាក់ដែលបានស្បថ។ ពាក្យ «ពួកគេ» លើកទីពីរ សំដៅលើអ្នកជឿជនជាតិយូដានៅក្នុងក្រុងយេរូសាឡិម ដែលចង់បង្រៀនអ្នកជឿជនជាតិយូដាថា ពួកគេនៅតែកាន់តាមច្បាប់របស់លោកម៉ូសេ។
បួននាក់ដែលជាប់បំណន់
«បួននាក់ដែលបានសន្យាជាមួយព្រះជាម្ចាស់»។ សម្បថប្រភេទនេះ គឺមនុស្សមិនអាចផឹកស្រា ឬកាត់សក់របស់ពួកគេទេ រហូតទាល់តែចប់ពេលកំណត់។
នាំប្រុសៗទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយឲ្យខ្លួនឯងបានបរិសុទ្ធជាមួយគេ
ពួកគេបានធ្វើពិធីជម្រះកាយ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងព្រះវិហារបាន។ (សូមមើលៈ INVALID translate/figs-explicit)
បង់ថ្លៃសម្រាប់ពួកគេផង
«បង់ថ្លៃសម្រាប់អ្វីដែលពួកគេត្រូវការផង»។ ចំណាយលផ្សេងៗត្រូវទៅទិញចៀមញី ចៀមឈ្មោល និងគ្រាប់ស្រូវ ព្រមទាំងតង្វាយច្រូចផង។(សូមមើលៈ INVALID translate/figs-explicit)
ពួកគេបានកោរសក់របស់ពួកគេ
នេះជាសញ្ញាដែលមនុស្សម្នាក់បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយព្រះជាម្ចាស់ឲ្យពួកគេធ្វើ។ (សូមមើលៈ INVALID translate/translate-symaction)
មនុស្សគ្នានឹងដឹងថា អ្វីៗដែលពួកគេបាននិយាយពីបង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលគេនិយាយពីបង» (សូមមើលៈ INVALID translate/figs-activepassive)
ប្រព្រឹត្តតាមក្រឹត្យវិន័យ
ឃ្លានេះនិយាយពីការស្តាប់បង្គាប់ច្បាប់ ប្រៀបដូចជាច្បាប់របស់អ្នកដឹកនាំម្នាក់ និងមនុស្សដែលដើរតាមពីក្រោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តាប់តាមច្បាប់» ឬ «រស់ក្នុងជីវិតដែលកាន់តាមច្បាប់របស់លោកម៉ូសេ និងទំនៀមទម្លាប់ផ្សេងៗទៀតរបស់លោកម៉ូសេ។ (សូមមើលៈ INVALID translate/figs-metaphor)
Acts 21:25-26
ប្រយោគភ្ជាប់
លោកយ៉ាកុប និងពួកចាស់ទុំនៅក្នុងក្រុងយេរូសាឡិមបានបញ្ចប់សំណើរបស់ពួកគេចំពោះលោកប៉ូល។ (សូមមើលៈ ២១:១៧)
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកយ៉ាកុប និងពួកគេចាស់ទុុំ។ (សូមមើលៈ INVALID translate/figs-exclusive|Exclusive "We")
ពួកគេត្រូវជៀសវាងពីអ្វីដែលបានថ្វាយដល់រូបព្រះ ពីឈាម ពីសត្វដែលសម្លាប់ដោយច្របាច់ក
ច្បាប់ទាំងអស់នេះ គឺមិនឲ្យពួកគេបរិភោគ។ ពួកគេត្រូវបានហាមមិនឲ្យបរិភោគសត្វដែលថ្វាយទៅរូបព្រះ បរិភោគសាច់ដែលមានឈាម និងសាច់សត្វដែលស្លាប់ដោយច្របាច់ក ព្រោះវាមានឈាមនៅក្នុងសាច់។ សូមមើលពីរបៀបដែលអ្នកបកប្រែប្រហាក់ប្រហែលនិងឃ្លានៅក្នុងជំពូក ១៥:១៩។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេត្រូវជៀសវាងពីអ្វីដែលបានថ្វាយដល់រូបព្រះ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេត្រូវនៅឆ្ងាយពីសាច់របស់សត្វដែលនរណាម្នាក់បានថ្វាយដល់រូបព្រះ» (សូមមើលៈ INVALID translate/figs-activepassive)។
ពីសត្វដែលសម្លាប់ដោយច្របាច់ក
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ អ្នកអាចនិយាយបញ្ជាក់សង្ខេបព័ត៌មានអំពីសត្វ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីសត្វដែលមនុស្សម្នាក់បានសម្លាប់ដោយច្របាច់ក» ឬ «ពីសត្វដែលមនុស្សបានសម្លាប់សម្រាប់ជាអាហារ ប៉ុន្តែ មិនបានបង្ហូរឈាម»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
នាំបុរសទាំងនោះ
អ្នកទាំងបួននេះគឺជាអ្នកដែលបានស្បថ។
ទៅធ្វើពិធីជម្រះកាយខ្លួនលោកឲ្យបានបរិសុទ្ធជាមួយពួកគេ
មុនពេលចូលទៅក្នុងទីតាំងរបស់ព្រះវិហារ ជនជាតិយូដាតម្រូវឲ្យធ្វើពិធី ជម្រះកាយ។ ពាក្យសម្អាតនេះគឺសម្រាប់ជនជាតិយូដាដែលបានទៅពាក់ព័ន្ធជាមួយសាសន៍ដទៃ។
ចូលទៅក្នុងព្រះវិហារ
ពួកគេមិនបានចូលទៅក្នុងព្រះវិហារ ជាកន្លែងដែលមានតែមហាបូជាចារ្យតែមួយគត់ដែលអនុញ្ញាតឲ្យចូល។ ពួកគេបានចូលទៅក្នុងទីធ្លារបស់ព្រះវិហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចូលទៅក្នុងទីធ្លារបស់ព្រះវិហារ» (សូមមើលៈ INVALID translate/figs-synecdoche)
ពេលកំណត់នៃថ្ងៃជម្រះកាយឲ្យបានបរិសុទ្ធ
នេះគឺជាការជម្រះកាយដែលជាដំណើរការ ខុសពីការជម្រះកាយដែលតម្រូវឲ្យពួកគេបំពេញ ដើម្បីពួកគេអាចចូលទៅក្នុងទីលានរបស់ព្រះវិហារបាន។
រហូតទាល់តែ ពួកគេបានថ្វាយតង្វាយ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូតដល់ពួកគេបានថ្វាយសត្វសម្រាប់ជាតង្វាយ»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 21:27-29
ប្រយោគភ្ជាប់
នេះគឺជាចាប់ផ្តើមការចាប់ខ្លួនលោកប៉ូល។
ព័ត៌មានទូទៅ
ខ ២៩ ផ្តល់ប្រវត្តិអំពីជនជាតិយូដាពីស្រុកអេស៊ី។
លុះរយៈពេលមួយសប្ដាហ៍
នេះគឺជារយៈពេលនៃការជម្រះកាយឲ្យបរិសុទ្ធក្នុងរយៈពេលប្រាំពីរថ្ងៃ។
នៅក្នុងព្រះវិហារ
លោកប៉ូលមិនបាននៅក្នុងព្រះវិហារ។ លោកនៅក្នុងទីធ្លាព្រះវិហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងទីធ្លាព្រះវិហារ» (សូមមើលៈ INVALID translate/figs-synecdoche)។
បំបះបំបោរបណ្ដាជនទាំងមូល
«បណ្តាលឲ្យមានមនុស្សជាច្រើនចាប់ផ្តើមបះបោរ»
នាំគ្នាចាប់លោក
ពាក្យ «នាំគ្នាចាប់» មានន័យថា «ចាប់ខ្លួន» ឬ «ចាប់»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ៥:១៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាប់លោកប៉ូល» (សូមមើល: INVALID translate/figs-idiom)
ប្រឆាំងនឹងប្រជារាស្ត្រ ប្រឆាំងនឹងក្រឹត្យវិន័យ ហើយប្រឆាំងនឹងព្រះវិហារ
«ប្រឆាំងនឹងប្រជារាស្ត្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ ហើយប្រឆាំងនឹងព្រះវិហារ»
គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ
មានតែប្រុសៗជនជាតិយូដាទេ ដែលអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណព្រះវិហារក្រុងយេរូសាឡិម។ (សូមមើលៈ INVALID translate/figs-explicit)
មកពីគេបានឃើញលោក...ចូលក្នុងព្រះវិហារដែរ
នេះគឺជាប្រវត្តិ។ លោកលូកាពន្យល់ពីហេតុផលដែលជនជាតិយូដាមកពីអាស៊ី គិតថាលោកប៉ូលបាននាំជនជាតិក្រិកចូលទៅក្នុងព្រះវិហារ។ (សូមមើលៈ INVALID translate/writing-background)
លោកត្រូភីម
លោកគឺជាបុរសជនជាតិក្រិកម្នាក់ ដែលពួកគេចោទប្រកាន់លោកប៉ូល អំពីការដែលបាននាំមនុស្សចូលទៅក្នុងទីលានព្រះវិហារដែលមានតែជនជាតិយូដាទេដែលអាចចូលបាន។ សូមមើលពីរបៀបដែលអ្នកប្រែឈ្មោះនេះនៅក្នុងជំពូក ២០:៤។
Acts 21:30-31
មានការភ្ញាក់ផ្អើលពេញទីក្រុងទាំងមូល
ពាក្យ «ទាំងមូល» នៅទីនេះ គឺជាពាក្យបំផ្លើសដើម្បីបញ្ជាក់។ ពាក្យ «ទីក្រុង» សំដៅលើមនុស្សនៅក្នុងក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើននៅក្នុងទីក្រុងបានខឹងលោកប៉ូល» (សូមមើលៈ INVALID translate/figs-hyperbole|Hyperbole និង INVALID translate/figs-metonymy|Metonymy)
បានចាប់លោកប៉ូល
«បានចាប់ខ្លួនលោកប៉ូល» ឬ «ចាប់លោកប៉ូល»
បានបិទទ្វារភ្លាម
ពួកគេបានបិទទ្វារ ដើម្បីកុំឲ្យមានកុប្បកម្មនៅក្នុងទីធ្លារបស់ព្រះវិហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជនជាតិយូដាខ្លះបានបិទទ្វារព្រះវិហារភ្លាម» ឬ «អ្នកយាមព្រះវិហារបានបិទទ្វារ» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive|Active ឬ Passive)
ដំណឹងបានឮទៅដល់មេបញ្ជាការនៃកងទាហាន
ពាក្យ «ដំណឹង» សំដៅលើអ្នកនាំសារដែលបានទៅប្រាប់ដំណឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សម្នាក់បានផ្តល់ដំណឹងដល់មេបញ្ជាការនៃកងទាហាន។ (សូមមើលៈ INVALID translate/figs-metonymy)
មេបញ្ជាការនៃកងទាហាន
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
ក្រុងយេរូសាឡិមទាំងមូលអំពីការចលាចលនេះ
ពាក្យ «ក្រុងយេរូសាឡិម» នៅទីនេះ សំដៅលើអ្នកក្រុងយេរូសាឡិម។ ពាក្យ «ទាំងមូល» គឺជាពាក្យបំផ្លើសដើម្បីបង្ហាញថាមានបណ្តាជនជាច្រើនមិនសប្បាយចិត្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើននៅក្នុងក្រុងយេរូសាឡិមបានប៉ះបោរឡើង» (សូមមើលៈ INVALID translate/figs-hyperbole|Hyperbole និង INVALID translate/figs-metonymy|Metonymy)
Acts 21:32-33
ព័ត៌មានទូទៅ
ពាក្យ «លោក» និងពាក្យ «គាត់» សំដៅលើនាយទាហានរបស់អ្នកយាមដែលនិយាយនៅក្នុងជំពូក ២១:៣០។
រត់ចុះ
ពីបន្ទាយ មានកាំជណ្តើរចុះមកក្នុងតុលាការ។
មេបញ្ជាការ
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
បានចាប់លោកប៉ូល
«បានចាប់លោកប៉ូល» ឬ «គេចាប់ខ្លួនលោកប៉ូល»
បញ្ជាឲ្យគេដាក់ច្រវាក់ពីរថែមទៀតផង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្គាប់ទាហានឲ្យចាប់ចងគាត់» (សូមមើលៈ INVALID translate/figs-activepassive)
ច្រវាក់ពីរ
ឃ្លានេះមានន័យថា ពួកគេបានចងលោកប៉ូលដោយទាហានពីរនាក់របស់រ៉ូម ម្នាក់ម្ខាង។
លោកបានសួរថា លោកជានរណា ហើយលោកបានធ្វើអ្វីខ្លះ
ឃ្លានេះនិយាយដូចជាការដកស្រង់ដោយផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានសួរថាៈ «តើបុរសនេះជានរណា? តើគាត់បានធ្វើអ្វីខ្លះ?» (សូមមើលៈ INVALID translate/figs-quotations)
លោកបានសួរថា លោកជានរណា
លោកមេបញ្ជាការនិយាយទៅកាន់បណ្តាជន មិនមែនទៅកាន់លោកប៉ូល។
Acts 21:34-36
មេបញ្ជាការ
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
លោកបានបញ្ជាឲ្យគេនាំលោកប៉ូល
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានបង្គាប់ទាហានរបស់លោកឲ្យនាំលោកប៉ូល» (សូមមើលៈ INVALID translate/figs-activepassive)
ទៅបន្ទាយ
បន្ទាយនេះមានរបងជាប់នឹងទីធ្លាខាងក្រៅរបស់ព្រះវិហារ។
នៅពេលលោកមកដល់ជណ្ដើរបន្ទាយ ពួកទាហានបានសែងលោក
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលលោកប៉ូលមកដល់កាំជណ្តើរបន្ទាយ ពួកទាហានបានសែងលោក» (សូមមើលៈ INVALID translate/figs-activepassive)
កម្ចាត់វាចោលទៅ
បណ្តាជនប្រើពាក្យប្រហាក់ប្រហែលនឹងភាសាដែលសូមឲ្យសម្លាប់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្លាប់គាត់» ឬ «សម្លាប់លោក» (សូមមើលៈ INVALID translate/figs-euphemism)
Acts 21:37-38
នៅពេលពួកគេរៀបនឹងយកលោកប៉ូល
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកទាហានរួចរាល់នឹងនាំលោកប៉ូល» (សូមមើលៈ INVALID translate/figs-activepassive)
ចូលទៅក្នុងបន្ទាយ
បន្ទាយនេះមានរបងជាប់នឹងទីធ្លាខាងក្រៅរបស់ព្រះវិហារ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ២១:៣៤។
មេបញ្ជាការ
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
តើលោកចេះនិយាយភាសាក្រិកដែរមែនទេ? តើលោកមិនមែនជាជនជាតិអេស៊ីប ដែលបានបំបះបំបោរ ហើយនាំអ្នកធ្វើឃាតបួនពាន់នាក់ចេញទៅទីរហោស្ថានទេឬ?»
មេបញ្ជាការប្រើសំណួរទាំងនេះ ដើម្បីបញ្ជាក់ពីការភ្ញាក់ផ្អើលដែលថា លោកមិនដូចជាមនុស្សដែលលោកបានគិតនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ តើអ្នកនិយាយភាសាក្រិក។ ខ្ញុំគិតថាអ្នកជាជនជាតិអស៊ីប ដែលនាំការបះបោរនៅទីរហោរស្ថានជាមួយពួកអ្នកចំណាលស្រុកបួនពាន់នាក់» (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-litotes) Status:
តើលោកមិនមែនជាជនជាតិអេស៊ីប
មុនពេលលោកប៉ូលបានមកដល់ មានបុរសម្នាក់ដែលគ្មានឈ្មោះ មកពីស្រុកអេស៊ីប បាននាំឲ្យមានប៉ះបោរប្រឆាំងជាមួយរ៉ូូមនៅក្នុងក្រុងយេរូសាឡិម។ ក្រោយមក លោកបានរត់ «ទៅក្នុងទីរហោស្ថាន» និងមេទ័ពដែលឆ្ងល់ថា លោកប៉ូលគឺជាម្នាក់នោះ។ (សូមមើលៈ INVALID translate/figs-explicit)
ដែលបានបំបះបំបោ
ពាក្យ «បះបោរ» អាចប្រើជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមនុស្សបះបោរទាស់នឹងរដ្ឋាភិបាលរ៉ូម» (សូមមើលៈ INVALID translate/figs-abstractnouns)
អ្នកធ្វើឃាតបួនពាន់នាក់
«អ្នកធ្វើឃាត ៤០០០នាក់» (សូមមើលៈ INVALID translate/translate-numbers)
ពួកអ្នកធ្វើឃាត
«ពួកឃាតករ» នៅទីនេះ សំដៅលើជនជាតិយូដាដែលបានសម្លាប់ជនជាតិរ៉ូម និងនរណាម្នាក់ដែលបានគ្រាំទ្រជនជាតិរ៉ូម។
Acts 21:39-40
ប្រយោគភ្ជាប់
លោកប៉ូលចាប់ផ្តើមការពារអ្វីដែលលោកបានធ្វើ។
សូមលោក
«សូមលោកមេត្តា» ឬ «ខ្ញុំសូមអង្វរលោក»
អនុញ្ញាតឲ្យខ្ញុំ
«សូមអនុញ្ញាតឲ្យខ្ញុំ» ឬ សូមអនុញ្ញាតឲ្យខ្ញុំ។
ពេលលោកមេបញ្ជាការអនុញ្ញាតឲ្យលោកហើយ
ពាក្យ «អនុញ្ញាត» អាចនិយាយជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មេបញ្ជាការបានអនុញ្ញាតឲ្យលោកប៉ូលមានប្រសាសន៍» ឬ «មេបញ្ជាការអនុញ្ញាតឲ្យលោកប៉ូលមានប្រសាសន៍» (សូមមើលៈ INVALID translate/figs-abstractnouns)
លោកប៉ូលបានឈរនៅលើកាំជណ្ដើរ
ពាក្យ «កាំជណ្តើរ» នៅទីនេះសំដៅលើកាំជណ្តើរឡើងទៅបន្ទាយ។
លើកដៃធ្វើសញ្ញាទៅប្រជាជន
នេះគឺជាការបញ្ជាក់ ហេតុអ្វីលោកប៉ូលនិយាយជាមួយនឹងការលើកដៃជាសញ្ញា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើសញ្ញាដោយដៃរបស់គាត់ ដើម្បីឲ្យមនុស្សស្ងាត់ស្ងៀម»។ (សូមមើលៈ INVALID translate/figs-explicit)
នៅពេលស្ងៀមស្ងាត់ហើយ
«នៅពេលមនុស្សបានស្ងប់ស្ងាត់អស់ហើយ»
Acts 22
Acts 22:1-2
ប្រយោគភ្ជាប់
លោកប៉ូលមានប្រសាសន៍ទៅកាន់បណ្តាជនជនជាតិយូដានៅក្នុងក្រុងយេរូសាឡិម។
ព័ត៌មានទូទៅ
ខ ២ បានប្រាប់ពីសាវតាដែលបានកើតឡើង។ (សូមមើលៈ INVALID translate/writing-background)
បងប្អូន និងឪពុកទាំងអស់គ្នាអើយ
នេះគឺជារបៀបនិយាយដោយសុភាពទៅកាន់បងប្អូន ទាំងចាស់ ទាំងក្មេង ដែលជាអ្នកស្តាប់។
នឹងនិយាយជាមួយបងប្អូននៅពេលនេះសិន
«ខ្ញុំនឹងពន្យល់ដល់បងប្អូន» ឬ «ខ្ញុំនឹងប្រាប់ដល់បងប្អូននៅពេលនេះ»
ភាសាហេព្រើរ
ភាសាហេព្រើរជាភាសារបស់ជនជាតិយូដា។
Acts 22:3-5
ប៉ុន្តែ ខ្ញុំបានមកទទួលការអបរំនៅក្នុងទីក្រុងនេះ អង្គុយរៀនជាមួយលោកកាម៉ាលាល
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ខ្ញុំជាសិស្សរបស់រ៉ាប៊ីកាម៉ាលាស នៅក្នុងក្រុងយេរូសាឡិមនេះ» (សូមមើលៈ INVALID translate/figs-activepassive)
អង្គុយរៀនជាមួយលោកកាម៉ាលាល
ពាក្យ «ជើង» តំណាងឲ្យកន្លែងដែលសិស្សម្នាក់ អង្គុយក្នុងពេលដែលពួកគេរៀនពីគ្រូម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីលោកកាម៉ាលាល» (សូមមើលៈ INVALID translate/figs-metonymy)
លោកកាម៉ាលាល
លោកកាម៉ាលាលគឺជាគ្រូក្រឹត្យវិន័យរបស់ជនជាតិយូដាដែលមានមុខមាត់បំផុត។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនេះនៅក្នុងជំពូក ៥:៣៣។
ខ្ញុំបានទទួលការយ៉ាងតឹងរ៉ឹងអំពីក្រឹត្យវិន័យនៃបុព្វបុរសរបស់យើង
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានបង្រៀនដល់ខ្ញុំ ពីរបៀបនៃការប្រព្រឹត្តតាមច្បាប់របស់បុព្វបុរសរបស់យើងយ៉ាងយកចិត្តទុកដាក់» ឬ «ខ្ញុំបានទទួលការណែនាំឲ្យដើរតាមច្បាប់របស់បុព្វបុរសរបស់យើងយ៉ាងល្អិតល្អន់» (សូមមើលៈ INVALID translate/figs-activepassive)
អំពីក្រឹត្យវិន័យនៃបុព្វបុរសរបស់យើង
នេះគឺជារបៀបមួយទៀត «នៃការក្រឹត្យវិន័យរបស់លោកម៉ូសេ»។
ខ្ញុំបានខ្នះខ្នែងចំពោះព្រះជាម្ចាស់
«ខ្ញុំបានឧទ្ទិសខ្លួនទាំងស្រុងក្នុងការស្តាប់បង្គាប់ព្រះជាម្ចាស់» ឬ «ខ្ញុំមានចិត្តឆេះឆួលចំពោះកិច្ចការបម្រើរបស់ខ្ញុំចំពោះព្រះជាម្ចាស់»។
ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ
«ដូចគ្នាជាមួយបងប្អូនទាំងអស់គ្នា នៅថ្ងៃនេះដែរ» លោកប៉ូលបានប្រៀបខ្លួនរបស់លោកជាមួយបណ្តាជន។
តាមផ្លូវនេះ
នេះគឺជាពាក្យដែលប្រើសំដៅលើគ្រិស្តបរិស័ទ។ សូមមើលពីរបៀបដែលអ្នកបកប្រែ «តាមផ្លូវនេះ» នៅក្នុងជំពូក ៩:១។
ដល់សម្លាប់ពួកគេ
ពាក្យ «ស្លាប់» អាចប្រែជាកិរិយាសព្ទ «ស្លាប់» ឬ «សម្លាប់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំបានស្វែងរកវិធីដើម្បីសម្លាប់ពួកគេ» (UDB) ឬ «ហើយខ្ញុំ ក៏ធ្លាប់ធ្វើឲ្យពួកគេស្លាប់ដែរ» (សូមមើលៈ INVALID translate/figs-abstractnouns)
ចាប់យកពួកគេទៅដាក់គុក
«ចាប់ពួកគេដាក់គុក» ឬ ដាក់ពួកគេទៅក្នុងគុក»។
ធ្វើជាសាក្សីបាន
«អាចប្រាប់បាន» ឬ «បញ្ជាក់បាន» ឬ «ធ្វើបន្ទាល់បាន»
ខ្ញុំបានទទួលលិខិតពីលោកទាំងនោះ
«មហាបូជាចារ្យ និងពួកចាស់ទុំបានប្រគល់សំបុត្រដល់ខ្ញុំ»
ទៅជូនបងប្អូននៅក្រុងដាម៉ាស
ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើ «បងប្អូនជនជាតិយូដា»។
ខ្ញុំបានទៅទីនោះដើម្បីចាប់ចងពួកគេយកមកក្រុងយេរូសាឡិម
«ពួកគេបានបង្គាប់ដល់ខ្ញុំ ឲ្យចាប់ចងអស់អ្នកដែលដើរតាមផ្លូវនេះ ហើយបញ្ជូលពួកគេប្រឡប់ទៅក្រុងយេរូសាឡិមវិញ»។
ដើម្បីដាក់ទោស
ឃ្លានេះអាចនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីចាប់ពួកគេឲ្យទទួលទោស» ឬ «ដើម្បីជនជាតិយូដាដែលមានសិទ្ធិអំណាចដាក់ទោសពួកគេ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 22:6-8
ប្រយោគភ្ជាប់
លោកប៉ូលពណ៌នាពីការដែលលោកបានជួបព្រះយេស៊ូ។
ការនេះបានកើតឡើង
ឃ្លានេះ ប្រើដើម្បីបញ្ជាក់ សកម្មភាពដែលគេចាប់ផ្តើមនៅទីណា។ ប្រសិនបើ ភាសារបស់អ្នកមានរបៀបក្នុងការធ្វើការនេះ អ្នកអាចប្រើវានៅទីនេះបាន។
បានឮសម្លេងមួយពោលមកខ្ញុំ
ពាក្យ «សម្លេង» តំណាងឲ្យមនុស្សកំពុងនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានឮមនុស្សម្នាក់និយាយមកខ្ញុំ» (សូមមើលៈ INVALID translate/figs-synecdoche)
Acts 22:9-11
ពួកគេមិនបានឮព្រះសូរសៀងរបស់ព្រះអង្គដែលមានបន្ទូលមកខ្ញុំទេ
ពាក្យ «សម្លេង» តំណាងឲ្យមនុស្សម្នាក់កំពុងនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមិនយល់ពីអ្វីដែលអ្នកនោះនិយាយមកខ្ញុំទេ» (សូមមើលៈ INVALID translate/figs-synecdoche)
គេនឹងប្រាប់អ្នកគ្រប់យ៉ាង
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅទីនោះនឹងមានគេប្រាប់អ្នកហើយ» ឬ «នៅទីនោះ អ្នកនឹងដឹងហើយ» (សូមមើលៈ INVALID translate/figs-activepassive)
ខ្ញុំពុំអាចមើលអ្វីឃើញសោះ
«ខ្ញុំបានខ្វាក់ភ្នែកដោយសារពន្លឺដ៏ភ្លឺ»
ហើយអស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្រុងដាម៉ាស
ពាក្យ «ដៃ» តំណាងឲ្យអ្នកដែលដឹកដៃលោកប៉ូល។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស» (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-activepassive)។
Acts 22:12-13
ព័ត៌មានទូទៅ
ពាក្យ «លោក» និង «គាត់» សំដៅលើលោកអណាណាស។
លោកអណាណាស
នេះមិនមែនជាលោកអណាណាសដែលស្លាប់នៅក្នុងកិច្ចការ ៥:៣ នោះទេ អ្នកអាចប្រែវាដូចគ្នា ដូចអ្នកបានធ្វើនៅក្នុងកិច្ចការ ៥:១ (សូមមើលៈ INVALID translate/translate-names)
ជាអ្នកគោរពកោតខ្លាចព្រះស្របតាមក្រឹត្យវិន័យ
លោកអណាណាសជាមនុស្សដែលច្បាស់លាស់ជាមួយនឹងការដើរតាមច្បាប់របស់ព្រះជាម្ចាស់។
ហើយមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាគ្រប់ៗគ្នាដែលរស់នៅទីនោះ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិយូដាដែលរស់នៅក្នុងទីនោះ ស្គាល់ពីកេរ្តិ៍ឈ្មោះរបស់គាត់» (សូមមើលៈ INVALID translate/figs-activepassive)
បងសូល
ពាក្យ «បង» នៅទីនេះ ជារបៀបគួរសមនៃការនិយាយជាមួយនរណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្លាញ់សូលអើយ» (UDB)
សូមឲ្យបងមើលឃើញវិញចុះ
ពាក្យ «មើលឃើញ» អាចប្រែជាកិរិយាសព្ទ «ឃើញ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឃើញជាថ្មី» (UDB) (សូមមើលៈ INVALID translate/figs-abstractnouns)
រំពេចនោះ
នេះគឺជាទម្លាប់នៃការនិយាយពីអ្វីដែលបានកើតឡើងភ្លាមៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលនោះ» «ភ្លាមនោះ» (សូមមើលៈ INVALID translate/figs-idiom)
Acts 22:14-16
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់ប្រាប់ពីអ្វីដែលបានកើតឡើងជាមួយលោកនៅក្រុងដាម៉ាស។ លោកបានដកស្រង់អ្វីដែលលោកអណាណាសនិយាយជាមួយគាត់។ នេះគឺជាចំណែកមួយនៃសុន្ទរកថារបស់លោកទៅកាន់បណ្តាជននៅក្នុងក្រុងយេរូសាឡិម។
ព័ត៌មានទូទៅ
ពាក្យ «លោក» សំដៅលើ លោកអណាណាស។ (សូមមើលៈ ២២:១២)
ព្រះហឫទ័យរបស់ព្រះអង្គ
«អ្វីដែលព្រះជាម្ចាស់មានផែនការ ហើយនឹងធ្វើឲ្យកើតឡើង»
បានឮព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់
ទាំង «សម្លេង» និង «មាត់» សំដៅលើនរណាម្នាក់និយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តាប់ព្រះអង្គមានបន្ទូលមកកាន់លោកដោយផ្ទាល់ទៅ» (សូមមើលៈ INVALID translate/figs-synecdoche)
ពោះមុខមនុស្សទាំងអស់
«មនុស្ស» មានន័យថា មនុស្សទាំងអស់មិនថាប្រុស ឬស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះមនុស្សគ្រប់គ្នា» (សូមមើលៈ INVALID translate/figs-gendernotations)។
ឥឡូវនេះ
ពាក្យ «ឥឡូវនេះ» មិនមែនមានន័យថា «នៅពេលនេះទេ» ប៉ុន្តែ វាត្រូវបានប្រើដើម្បីទាញចំណាប់អារម្មណ៍ទៅកាត់ចំណុចសំខាន់ដែលនឹងមកដល់។
តើបងនៅចាំដល់កាលណាទៀត?
នេះជាសំណួរដែលបានសួរទៅលោកប៉ូល ដើម្បីឲ្យទទួលពិធីជ្រមុជទឹក។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំចាំអី» ឬ «កុំពន្យាអី» (UDB) (សូមមើល: INVALID translate/figs-rquestion)
ទទួលពិធីជ្រមុជទឹក
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យខ្ញុំធ្វើពិធីជ្រមុជទឹកឲ្យបង» ឬ «ចូរទទួលពិធីជ្រមុជទឹក» (UDB) (សូមមើលៈ INVALID translate/figs-activepassive)
លាងបាបរបស់បងចេញ
ប្រៀបដូចជាលាងសម្អាតដីពីនរណាម្នាក់ អំពាវនាវរកព្រះនាមព្រះយេស៊ូដើម្បីឲ្យព្រះអង្គអត់ទោស និងសម្អាតបាបដែលនៅខាងក្នុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមអត់ទោសបាបសម្រាប់បាបរបស់អ្នក» (សូមមើលៈ INVALID translate/figs-metaphor)
ព្រមទាំងអំពាវនាវរកព្រះនាមទ្រង់ផង
ពាក្យ «ព្រះនាម» សំដៅលើព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពាវនាវរកព្រះអម្ចាស់» ឬ «ទុកចិត្តលើព្រះអម្ចាស់»។
Acts 22:17-18
ប្រយោគភ្ជាប់
លោកប៉ូលចាប់ផ្តើមដោយប្រាប់បណ្តាជនពីនិមិត្តរបស់គាត់អំពីព្រះយេស៊ូ។
ការនេះបានកើតឡើងដូច្នេះ
ឃ្លានេះ ប្រើដើម្បីបង្ហាញកន្លែងដែលត្រូវចាប់ផ្តើម។ ប្រសិនបើ ភាសារបស់អ្នកមានរបៀបនេះដែរ អ្នកអាចប្រើវានៅទីនេះ។
ខ្ញុំបានទទួលនិមិត្តមួយ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានឃើញនិមិត្តមួយ» ឬ «ព្រះជាម្ចាស់បានប្រទាននិមិត្តមួយឲ្យខ្ញុំ» (សូមមើលៈ INVALID translate/figs-activepassive)
ខ្ញុំបានឃើញព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា
«ខ្ញុំបានឃើញ ព្រះយេស៊ូ មានបន្ទូលមកខ្ញុំ»
ពួកគេមិនព្រមទទួលទីបន្ទាល់ដែលអ្នកនិយាយអំពីខ្ញុំទេ
«អស់អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិមមិនជឿអ្វីដែលអ្នកប្រាប់ពួកគេអំពីខ្ញុំទេ»។
Acts 22:19-21
ប្រយោគភ្ជាប់
នេះគឺជាចុងបញ្ចប់នូវអ្វីដែលលោកប៉ូលអាចនិយាយបានទៅកាន់បណ្តាជនជនជាតិយូដាដែលនៅជិតបន្ទាយ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះសំដៅលើអ្នកជឿដែលមិនមែនជាជនជាតិយូដានៅក្នុងក្រុងយេរូសាឡិម។
ពួកគេបានដឹងហើយថា
ពាក្យ «ពួកគេខ្លួនឯង» ប្រើនៅទីនេះ ដើម្បីបញ្ជាក់។ (សូមមើលៈ INVALID translate/figs-rpronouns)
នៅតាមសាលាប្រជុំទាំងអស់
លោកប៉ូលបានចូលទៅតាមសាលាប្រជុំដើម្បីជួបអ្នកជឿព្រះយេស៊ូជនជាតិយូដា។
នៅពេលគេបង្ហូរឈាមលោកស្ទេផាន ដែលជាបន្ទាល់របស់ព្រះអង្គ
ពាក្យ «ឈាម» តំណាងឲ្យជីវិតរបស់លោកស្ទេផាន។ កម្ចាយឈាមមានន័យថាសម្លាប់។ ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានសម្លាប់លោកស្ទេផាន ដែលបានធ្វើបន្ទាល់ពីព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-activepassive)
Acts 22:22-24
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ និងពាក្យ «លោក» លើកទីមួយ និងទីពីរ សំដៅលើលោកប៉ូល។ ពាក្យ «លោក»និង «លោក» ចុងក្រោយសំដៅលើមេបញ្ជាការ។
សូមកម្ចាត់មនុស្សបែបនេះចេញពីផែនដីចោលទៅ
ឃ្លា «ចេញពីផែនដី» បន្ថែមមកដើម្បីបញ្ជាក់ទៅនឹងពាក្យ «កម្ចាត់មនុស្សបែបនេះចោលទៅ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្លាប់គាត់ចោលទៅ»
កាលដែលពួកគេកំពុងតែ
«កាលដែលពួកគេកំពុងតែ» (UDB)។ ឃ្លា «កាលពួកគេកំពុងតែ» ប្រើនៅទីនេះ ដើម្បីបង្ហាញពីព្រឹត្តិការណ៍ពីរ ដែលបានកើតឡើងនៅក្នុងពេលតែមួយ។
បោះអាវរបស់ពួកគេ និងបាចធូលីដីឡើងលើទៀតផងនោះ
នៅក្នុងសកម្មភាពទាំងនេះបង្ហាញថា ជនជាតិយូដានៅទីនោះបានតវ៉ា ដោយសារពួកគេមានអារម្មណ៍ថាលោកប៉ូលនិយាយទាស់នឹងព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/translate-symaction)
មេបញ្ជាការ
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
បានបញ្ជាគេឲ្យនាំលោកប៉ូល
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្គាប់ទាហានរបស់លោកឲ្យទៅនាំលោកប៉ូល»។ (សូមមើលៈ INVALID translate/figs-activepassive)
បន្ទាយ
បន្ទាយនេះ នៅជាប់ទីលានខាងក្រៅព្រះវិហារ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២១:៣៤។
លោកបានបញ្ជាឲ្យគេវាយសួរចម្លើយ
មេបញ្ជាការបានឲ្យគេធ្វើទារុណកម្មលោកប៉ូលដោយវាយលោក ដើម្បីឲ្យលោកប្រាប់ពីការពិត។ ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានបង្គាប់ទាហានរបស់លោកឲ្យវាយលោកប៉ូលដើម្បីបង្ខំលោកឲ្យប្រាប់សេចក្តីពិត» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-explicit)
Acts 22:25-26
ព័ត៌មានទូទៅ
ពាក្យ «ពួកគេនៅទីនេះ» សំដៅលើទាហាន»។
ខ្សែ
នេះគឺជាខ្សែស្បែក ឬខ្សែស្បែកសត្វ។
តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម ដោយមិនកាត់ទោសជាមុនឬ?
លោកប៉ូលប្រើសំណួរនេះដើម្បីធ្វើឲ្យមេទាហានពិនិត្យថាពួកទាហានវាយលោកប៉ូលនោះតើត្រឹមត្រូវ ឬយ៉ាងណា។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើត្រូវច្បាប់ទេ ដែលអ្នកវាយមនុស្សម្នាក់ដែលជាសញ្ជាតិរ៉ូមដោយមិនបានកាត់ក្តី» (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)
កាត់ទោស
ឃ្លានេះមានន័យថា គ្មាននរណារកឃើញថាលោកមានកំហុសទេ នៅក្នុងតុលាការ។
តើលោកនឹងធ្វើអ្វីជាមួយរបស់នេះ?
នេះជាសំណួរដែលប្រើដើម្បីដាស់តឿនមេបញ្ជាការ ឲ្យគិតសារជាថ្មីពីផែនការរបស់គាត់ក្នុងការវាយលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនត្រូវធ្វើដូច្នេះទេ!» (សូមមើលៈ INVALID translate/figs-rquestion|Rhetorical Question)
Acts 22:27-29
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកប៉ូល។
លោកមេបញ្ជាការបានមក
ពាក្យ «បានមក» អាចបកប្រែថា «បានទៅ» (សូមមើលៈ INVALID translate/figs-go)
ខ្ញុំបានចាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូមនេះ
«ដើម្បីឲ្យបានសញ្ជាតិរ៉ូមនេះ ខ្ញុំបានចាយប្រាក់ជាច្រើនទៅឲ្យអាជ្ញធរ» លោកមេបញ្ជាការបានមានប្រសាសន៍បែបនេះ ដោយសារលោកដឹងថា វាលំបាកយ៉ាងណាដើម្បីឲ្យបានសញ្ជាតិរ៉ូម ហើយលោកសង្ស័យថាលោកប៉ូលប្រាប់មិនពិត។
ខ្ញុំបានកើតមកមានសញ្ជាតិរ៉ូមតែម្តង
ខ្ញុំបានទទួលសញ្ជាតិរ៉ូមតែម្តង» ឬ «ខ្ញុំក្លាយជាសញ្ជាតិរ៉ូម»
អ្នកដែលរៀបនឹងសួរចម្លើយលោក
«អ្នកដែលគ្រោងនឹងសួរចម្លើយ» ឬ «បុរសដែលរៀបនឹងសួរសំណួរ»
Acts 22:30
ព័ត៌មានទូទៅ
ពាក្យ «លោក» សំដៅលើមេបញ្ជាការ។
មេបញ្ជាការ
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
ដូច្នេះ លោកបានឲ្យគេស្រាយចំណងចេញពីលោក
អាចជា «មេបញ្ជាការ» តំណាងឲ្យ «មេបញ្ជាការរបស់ទាហាន»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ មេបញ្ជាការ បានបង្គាប់ទាហាររបស់លោកឲ្យស្រាយចំណងលោកប៉ូល» (សូមមើលៈ INVALID translate/figs-metonymy)
បាននាំលោកប៉ូលចុះមក
ពីបន្ទាយ ដែលមានកាំជណ្តើរចុះទៅកាន់ទីលានរបស់ព្រះវិហារ។
Acts 23
Acts 23:1-3
ប្រយោគភ្ជាប់
លោកប៉ូលឈរនៅចំពោះនាយកបូជាចារ្យ និងសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់។ (សូមមើលៈ ២២:៣០)
បងប្អូនអើយ
ពាក្យនេះមានន័យថា «បងប្អូនជនជាតិយូដាអើយ»។
ខ្ញុំបានរស់នៅនៅចំពោះព្រះជាម្ចាស់ មនសិកាត្រឹមត្រូវគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃ
«ខ្ញុំដឹងថា ទោះបីជាសព្វថ្ងៃនេះក្តី ខ្ញុំបានធ្វើអ្វីដែលព្រះជាម្ចាស់ចង់ឲ្យខ្ញុំធ្វើ»។
លោកអណាណាស
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ ទោះបីជាឈ្មោះនេះ ដូចឈ្មោះអណាណាសនៅក្នុងជំពូក ៥:១ ឬ ដូចជាអណាណាស នៅក្នុងជំពូក ៩:១០ ក្តី។ (សូមមើលៈ INVALID translate/translate-names)
ឱកំពែងលាបពណ៌សអើយ
ឃ្លានេះ សំដៅលើជញ្ជាំងមួយដែលលាបពណ៌ស ដើម្បីឲ្យមើលទៅឃើញស្អាត។ លោកប៉ូលប្រាប់លោកអណាណាសថាលោកដូចជាជញ្ជាំងលាបពណ៌សដែលមើលទៅស្អាត ដូច្នេះហើយបានជាលោកអណាណាសមើលទៅដូចជាមនុស្សដែលស្អាតស្អំ ប៉ុន្តែ លោកពេញដោយការអាក្រក់នៅខាងក្នុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឱកំពែងលាបពណ៌សអើយ» (សូមមើលៈ INVALID translate/figs-metaphor)
តើលោកអង្គុយកាត់ក្ដី...តាមក្រឹត្យវិន័យមែនទេ?
លោកប៉ូលប្រើសំណួរនេះដើម្បីបង្ហាញពីភាពលាក់ពុតរបស់លោកអណានាស។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកអង្គុយកាត់ក្តីនៅទីនោះ...ទាស់នឹងក្រឹត្យវិន័យ» (សូមមើលៈ INVALID translate/figs-rquestion)
បានបង្គាប់ឲ្យអស់អ្នកដែលឈរជិតលោក វាយមាត់លោក
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ អ្នកអាចប្រើពាក្យ «វាយ» ដូចអ្នកប្រើនៅក្នុងឃ្លា «ព្រះជាម្ចាស់នឹងប្រហារអ្នក»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្គាប់ដល់មនុស្សឲ្យវាយខ្ញុំ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 23:4-5
តើអ្នកហ៊ានមើលងាយមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ?
មនុស្សប្រើសំណួរនេះ ដើម្បីស្ដីបន្ទោសលោកប៉ូលចំពោះអ្វីដែលលោកបាននិយាយនៅក្នុងជំពូក ២៣:១។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំប្រមាថមហាបូជាចារ្យរបស់ព្រះជាម្ចាស់ឡើយ» (សូមមើលៈ INVALID translate/figs-rquestion)
ដ្បិត មានចែងទុកមកថា
លោកប៉ូលបម្រុងនឹងដកស្រង់អ្វីដែលលោកម៉ូសេបានសរសេរនៅក្នុងក្រឹត្យវិន័យ។ ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត លោកម៉ូសេបានសរសេរនៅក្នុងក្រឹត្យវិន័យ» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
Acts 23:6-8
បងប្អូនអើយ
ពាក្យ «បងប្អូនអើយ» សំដៅលើ «បងប្អូនជនជាតិយូដា»
ជាកូនរបស់គណៈផារីស៊ី
ពាក្យ «កូន» មានន័យថាលោកពិតជាកូនរបស់ផារីស៊ី និងជាពូជពង្សរបស់ផារីស៊ី។ របៀបផ្សេងទៀតនៃការបកបកប្រែៈ «ហើយឪពុកខ្ញុំ និងដូនតារបស់ខ្ញុំក៏ជាផារីស៊ីដែរ»
ដោយព្រោះខ្ញុំបានជឿលើការរស់ពីស្លាប់ឡើងវិញ ដែលខ្ញុំ
ពាក្យ «រស់ឡើងវិញ» អាចនិយាយថា «មានជីវិតរស់ឡើងវិញ»។ ពាក្យ «ស្លាប់» អាចប្រែថា «អស់អ្នកដែលបានស្លាប់»។ របៀបផ្សេងទៀតនាំការបកប្រែៈ «អស់ង្នកដែលបានស្លាប់ទៅហើយ នឹងមានជីវិតរស់ឡើងវិញ។ ហើយខ្ញុំ» (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-nominaladj)
ខ្ញុំកំពុងកាត់ទោសនៅពេលនេះ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកកំពុងកាត់ក្តីខ្ញុំ» (សូមមើលៈ INVALID translate/figs-activepassive)
បណ្តាជនក៏បាក់បែកគ្នា
«មនុស្សនៅក្នុងហ្វូងមនុស្សមានការខ្វែងគំនិតគ្នាជាខ្លាំង»
រវាងពួកខាងគណៈផារីស៊ី...និងពួកខាងគណៈសាឌូស៊ី
នេះគឺជាប្រវត្តិអំពី...ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី។ (សូមមើលៈ INVALID translate/writing-background)
Acts 23:9-10
ដូច្នេះ ក៏កើតមានសម្រែកឡូឡា
«ដូច្នេះ ពួកគេបានចាប់ផ្តើមសម្រែកឡូឡា ដាក់គ្នាទៅវិញទៅមក»។ ពាក្យ «ដូច្នេះ» សម្គាល់ពីព្រឹត្តិការណ៍ដែលបានកើតឡើង ដោយសារអ្វីមួយផ្សេងទៀតដែលបានកើតឡើងពីមុន។ នៅក្នុងករណីនេះ ព្រឹត្តិការណ៍មុនគឺលោកប៉ូលចាប់ពីសេចក្តីជំនឿរបស់លោកនៅក្នុងការរស់ឡើងវិញ។
ប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?
ផារីស៊ីបានស្តីបន្ទោសដល់សាឌូស៊ីដោយបញ្ជាក់ថា ព្រះវិញ្ញាណ និងទេវតាមាននៅ ហើយអាចនិយាយទៅកាន់មនុស្សបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រហែលជាព្រះវិញ្ញាណ ឬទេវតាបាននិយាយមកកាន់គាត់» (សូមមើលៈ INVALID translate/figs-hypo)
នៅពេលមានការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ
ពាក្យ «ការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើង» អាចនិយាយសារឡើងវិញ «ឈ្លោះគ្នាដោយហឹង្សា»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកគេចាប់ផ្តើមឈ្លោះគ្នាជាខ្លាំង» (សូមមើលៈ INVALID translate/figs-abstractnouns)
មេបញ្ជាការ
មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។
ពួកគេហែកហួរសម្លាប់លោកប៉ូល
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេអាចហែកលោកប៉ូលជាបំណែកតូចៗ» ឬ «ពួកគេនឹងធ្វើឲ្យលោកប៉ូល គ្រោះថ្នាក់ដល់រូបកាយជាខ្លាំង» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-hyperbole)
គាត់ក៏បញ្ជាឲ្យទាហាននាំលោកដោយប្រើកម្លាំង
«ដោយប្រើកម្លាំងដើម្បីយកលោកចេញ»
ទៅបន្ទាយវិញ
បន្ទាយនៅជិតទីលានខាងក្រៅរបស់ព្រះវិហារ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២១:៣៤។
Acts 23:11
នៅយប់បន្ទាប់
នេះមានន័យថានៅយប់បន្ទាប់ បន្ទាប់ពីលោកប៉ូបានឈរនៅចំពោះក្រុមប្រឹក្សាជាន់ខ្ពស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅយប់នោះ» (UDB)
ត្រូវធ្វើទីបន្ទាល់ពីខ្ញុំនៅក្រុងរ៉ូម
ពាក្យ «ពីខ្ញុំ» យល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើបន្ទាប់ពីខ្ញុំនៅក្រុងរ៉ូម» ឬ «ធ្វើសាក្សីពីខ្ញុំនៅក្រុងរ៉ូម» (សូមមើលៈ INVALID translate/figs-ellipsis)
Acts 23:12-13
ប្រយោគភ្ជាប់
ពេលលោកប៉ូលនៅក្នុងគុកនៅក្នុងបន្ទាយ ពួកយូដាដែលមិនជឿបានស្បថថានឹងសម្លាប់គាត់។
ស្បថ
«បានស្បថ» ឬ «បានស្បថនៅចំពោះព្រះជាម្ចាស់»
ស្បថ
ជាការព្រមព្រៀងក្នុងការធ្វើអ្វីមួយ
ស្បថឲ្យត្រូវបណ្តាសាលើពួកគេ
ពាក្យ «បណ្ដាសា» និយាយសាឡើងវិញ។ ក៏អាចបញ្ជាក់អ្វីដែលធ្វើឲ្យពួកគេត្រូវបណ្ដាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលទៅព្រះជាម្ចាស់ឲ្យត្រូវបណ្ដាសាដល់ពួកគេ ប្រសិនបើ ពួកគេមិនបានធ្វើតាមសេចក្តីសន្យា» (UDB) (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-explicit)
សែសិបនាក់
«៤០នាក់» (សូមមើលៈ INVALID translate/translate-numbers)
ដែលបានផ្សំគំនិតគ្នានេះ
«ដែលបង្កើតផែនការនេះ» ឬ «អ្នកដែលគ្រោងសម្លាប់លោកប៉ូល»
Acts 23:14-15
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើជនជាតិយូដាទាំងសែសិបនាក់ នៅក្នុងជំពូក ២៣:១២។
ព័ត៌មានទូទៅ
ពាក្យ «លោក» ប្រើជាពហុវចនៈ និងសំដៅលើនាយកបូជាចារ្យ និងចាស់ទុំ។ (សូមមើលៈ INVALID translate/figs-you)
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «ពួកយើង» ទាំងពីរ នៅទីនេះ សំដៅលើជនជាតិយូដាទាំងសែសិបនាក់ ដែលគ្រោងសម្លាប់លោកប៉ូល។ (សូមមើលៈ INVALID translate/figs-exclusive)
យើងខ្ញុំបានស្បថថា នឹងមិនបរិភោគអាហារអ្វីឡើយ លុះត្រាតែយើងបានបានសម្លាប់ប៉ូលសិន
ស្បថ ហើយសូមព្រះជាម្ចាស់ឲ្យពួកគេត្រូវបណ្តាសា ប្រសិនបើពួកគេស្បថហើយមិនធ្វើតាម។ បណ្តាសាប្រៀបដូចជាវត្ថុមួយដែលពួកគេអាចលឺនៅលើស្មាររបស់ពួកគេបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានស្បថឲ្យត្រូវបណ្តាសាលើយើង ប្រសិនបើ យើងមិនបានស្លាប់លោកប៉ូលទេ។ យើងសូមព្រះជាម្ចាស់ឲ្យត្រូវបណ្តាសាលើយើង ប្រសិនបើយើងមិនធ្វើអ្វីដែលយើងបានសន្យាថានឹងធ្វើ»។ (សូមមើលៈ INVALID translate/figs-metaphor)
ឥឡូវនេះ
ឥឡូវនេះ មិនមែនមានន័យថា «នៅពេលនេះទេ» ប៉ុន្តែ ប្រើដើម្បីទាញចំណាប់អារម្មណ៍ទៅរកចំណុចសំខាន់ដែលត្រូវដើរតាម។
ដូច្នេះ
ពាក្យនេះគឺឃ្លាដែលត្រូវនិយាយ ដោយសារអ្វីដែលបាននិយាយកាលពីមុខ។ នៅក្នុងករណីនេះ ជនជាតិយូដាប្រាប់ក្រុមប្រឹក្សាអំពីសម្បថរបស់ពួកគេ។
នាំលោកមកជួប
«នាំលោកប៉ូលចុះពីបន្ទាយមកជួបជាមួយលោក»
ធ្វើដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ឲ្យបានច្បាស់លាស់ថែមទៀត
«ក្រែងលោលោកចង់សិក្សាបន្ថែមទៀតអំពីអ្វីដែលលោកប៉ូលបានធ្វើ»
Acts 23:16-17
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើក្មួយលោកប៉ូល។ ពាក្យ «គាត់» សំដៅលើមេបញ្ជាការ។
ពួកគេចង់សម្លាប់
«ពួកគេរួចរាល់នឹងពួនស្ទាក់វាយលោកប៉ូល» ឬ «ពួកគេរងចាំស្ទាក់សម្លាប់លោកប៉ូល»។
បន្ទាយ
បន្ទាយនេះនៅជាប់នឹងទីលានខាងក្រៅរបស់ព្រះវិហារ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២១:៣៤។
Acts 23:18-19
ប៉ូលជាអ្នកទោសបានហៅខ្ញុំបាទទៅជួបគាត់
«ប៉ូលជាអ្នកទោសបានហៅខ្ញុំបាទឲ្យមកនិយាយជាមួយគាត់»
នាំយុវជននេះមក...ជួបលោកមេបញ្ជាការបានដឹកដៃគាត់
ពេលលោកមេបញ្ជាការបានដឹកដៃនាំយុវជន ក្មួយរបស់លោកប៉ូលមានអាយុប្រហែលជា ១២ដល់ ១៥ឆ្នាំ។
Acts 23:20-21
ជនជាតិយូដាបានព្រមព្រៀងគ្នាថា
ឃ្លានេះ មិនមានន័យថាជនជាតិយូដាទាំងអស់នោះទេ ប៉ុន្តែ ក្រុមមនុស្សទាំងអស់ដែលនៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជនជាតិយូដាខ្លះបានយល់ស្រប់» (សូមមើលៈ INVALID translate/figs-synecdoche)
ឲ្យបញ្ជូនលោកប៉ូលចុះទៅ
«ឲ្យបញ្ជូនលោកប៉ូលចុះពីបន្ទាយ»
ពួកគេចង់សាកសួរសំណុំរឿងរបស់គាត់ឲ្យកាន់តែច្បាស់ថែមទៀត
«ពួកគេចង់សិក្សាបន្ថែមទៀតនូវអ្វីដែលលោកប៉ូលបានធ្វើ»
សែសិបនាក់
«៤០នាក់» (សូមមើលៈ INVALID translate/translate-numbers)
ពួនស្ទាក់ចង់សម្លាប់លោក
«បានពួនស្ទាក់រួចរាល់រងចាំសម្លាប់លោក» ឬ «រួចរាល់ក្នុងការសម្លាប់លោកប៉ូល»
ពួកគេបានស្បថមិនបរិភោគ ឬផឹកអ្វីឡើយ លុះត្រាណាតែពួកគេបានសម្លាប់លោកសិន
«ពួកគេបានស្បថមិនបរិភោគ ឬផឹកអ្វីឡើយ លុះត្រាតែពួកគេបានស្លាប់លោកប៉ូលសិន។ ហើយពួកគេបានទូលដល់ព្រះជាម្ចាស់ឲ្យដាក់បណ្តាសាលើពួកគេ ប្រសិនបើពួគគេមិនបានធ្វើអ្វីដែលពួកគេបានសន្យានឹងធ្វើ»។
Acts 23:22-24
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើមេបញ្ជាការ។
ព័ត៌មានទូទៅ
លោកភេលិចបានរស់នៅក្រុងសេសារា ជាទេសាភិបាលរបស់រ៉ូមនៅក្នុងតំបន់នោះ។
លោកបានហៅនាយទាហានពីររូបមក
លោកបានហៅគេមកឯលោក»
នាយទាហានពីររូប
«នាយទាហាន២នាក់» (សូមមើលៈ INVALID translate/translate-numbers)
ទ័ពសេះចិតសិបនាក់
«ទ័ពសេះ៧០» (សូមមើលៈ INVALID translate/translate-numbers)
ទ័ពលំពែងពីររយនាក់
«ទាហាន២០០នាក់ ដែលមានលំពែងជាមួយផង» (សូមមើលៈ INVALID translate/translate-numbers)
ម៉ោងទីបីយប់នេះ
នៅម៉ោងប្រាំបួនយប់នេះ
Acts 23:25-27
ព័ត៌មានទូទៅ
លោកមេបញ្ញាការ បានសរសេរសំបុត្រទៅជូនលោកទេសាភិបាលភេលិចអំពីការចាប់ខ្លួនលោកប៉ូល។
ព័ត៌មានទូទៅ
ក្លួឌាសលូស៊ាគឺជាឈ្មោះរបស់មេបញ្ជាការ។ លោកទេសាភិបាលរ៉ូមដេលគ្រប់គ្រងលើតំបន់នោះទាំងមូល។ (សូមមើលៈ INVALID translate/translate-names)
ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប
នេះគឺជាការណែនាំជាផ្លូវការនៅក្នុងសំបុត្រ។ លោកមេបញ្ជាការបានចាប់ផ្តើមណែនាំខ្លួនលោក។ អ្នកអាចបកប្រែជាបុរសទីមួយ។ ពាក្យ «ខ្ញុំសរសេរ» អាចយល់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបាទ ជាក្លូឌាស លូស៊ា ខ្ញុំបាទសរសេរសំបុត្រនេះជូនលោកឯកឧត្ដមភេលិច ជាទេសាភិបាល។ សូមជម្រាបសួរ»។ (សូមមើលៈ INVALID translate/figs-123person និង INVALID translate/figs-ellipsis)
សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប
«សូមជម្រាបមកលោកទេសាភិបាលភេលិច ជាទីគោរពដ៏ខ្ពង់ខ្ពស់»។
បុរសនេះត្រូវបានជនជាតិយូដាចាប់ខ្លួន
ពាក្យ «ជនជាតិយូដា» មានន័យថា មានជនជាតិយូដាខ្លះ»។ ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាខ្លះបានចាប់ខ្លួនបុរសនេះ» (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-activepassive)
ពួកគេបម្រុងនឹងសម្លាប់
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេរួចរាល់ក្នុងការសម្លាប់លោកប៉ូល» (សូមមើលៈ INVALID translate/figs-activepassive)
ខ្ញុំបាទបានទៅជាមួយនឹងទាហានហើយជួយគាត់
«ខ្ញុំ និងទាហានបានទៅដល់កន្លែងនោះ ជាកន្លែងដែលលោកប៉ូល និងជនជាតិយូដានោះ»
Acts 23:28-30
ព័ត៌មានទូទៅ
លោកមេបញ្ជាការបានបញ្ចប់សំបុត្ររបស់លោកជាមួយលោកទេសាភិបាលភេលិច។
ព័ត៌មានទូទៅ
ពាក្យ «ខ្ញុំ» នៅទីនេះ សំដៅលើ លោកក្លូឌាសលីស៊ា ជាមេបញ្ជាការ។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើក្រុមរបស់ជនជាតិយូដាដែលចោទប្រកាន់លោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» គឺជាឯកវចនៈ ហើយសំដៅទៅលើលោកទេសាភិបាលភេលិច។ (សូមមើលៈ INVALID translate/figs-you)
កគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាទាក់ទងទៅ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេចោទប្រកាន់លោកដោយសារបញ្ហាដែលទាក់ទងនឹង» (សូមមើលៈ INVALID translate/figs-activepassive)
ប៉ុន្តែ ការចោទប្រកាន់ដែលទាស់នឹងគាត់នោះ មិនសមនឹងមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ
«ស្លាប់» ជាពាក្យអរូប ហើយ «ជាប់ឃុំឃាំង» អាចនិយាយជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ គ្មានអ្វីអាចនិយាយទាល់នឹងលោក ដល់ថ្នាក់អជ្ញាធររ៉ូមសម្លាប់លោកទេ ឬ បញ្ចូលគាត់ទៅឃុំឃាំងឡើយ» (សូមមើលៈ INVALID translate/figs-abstractnouns)
បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រោយមក ខ្ញុំបាទបានដឹងថា» (សូមមើលៈ INVALID translate/figs-activepassive)
Acts 23:31-33
ប្រយោគភ្ជាប់
នេះគឺជាពេលចុងក្រោយរបស់លោកប៉ូលនៅក្រោមការចាប់ខ្លួននៅក្នុងយេរូសាឡិម ហើយចាប់ផ្តើមបញ្ជូនលោកទេសាភិបាលទៅក្រុងសេសារ។
ព័ត៌មានទូទៅ
ក្រុងអាន់ទីប៉ាទ្រីសជាទីក្រុងមួយដែលស្តេចហេរ៉ូដបានសង់ដើម្បីឧទ្ទិសថ្វាយទៅព្រះបាទ អាន់តីប៉ាធើ ជាព្រះបិតារបស់ទ្រង់។ វាមានទីតាំងនៅចំកណ្តាលអ៊ីស្រាអែលបច្ចុប្បន្ន។ (សូមមើលៈ INVALID translate/translate-names)
ព័ត៌មានទូទៅ
ពាក្យ «គាត់» លើកដំបូង សំដៅលើលោកប៉ូល។ ពាក្យ «គាត់» ទីពីរសំដៅលើលោកទេសាភិបាលភេលិច។
ដូច្នេះ ពួកទាហានក៏ធ្វើតាមបញ្ជារបស់ពួកគេ
ពាក្យ «ដូច្នេះ» សម្គាល់ពីព្រឹត្តការដែលបានកើតឡើង ដោយសារអ្វីមួយបានកើតឡើងពីមុន។ នៅក្នុងករណីនេះ ព្រឹត្តការណ៍លើកមុនគឺលោកមេបញ្ជាការបានបញ្ជាឲ្យគេការពារលោកប៉ូល។
ពួកគេបានយកលោកប៉ូល ហើយនាំគាត់ទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់
ពាក្យ «នាំ» អាចប្រែជា «យក»។ របៀបផ្សេងទៀតនៃការបកប្រែៈ ពួកគេបាននាំលោកប៉ូល ហើយយកលោកទៅទាំងយប់»។
Acts 23:34-35
ព័ត៌មានទូទៅ
ពាក្យ «លោក» ទីមួយ និងទីពីរសំដៅលើលោកទេសាភិបាលភេលិច ហើយពាក្យ «លោក» ទីបីសំដៅលើលោកប៉ូល ហើយពាក្យ «លោក» ចុងក្រោយសំដៅលើលោកទេសាភិបាលភេលិច។
គាត់បានសួរលោកប៉ូលថាមកពីស្រុកណា
ឃ្លានេះ និយាយដកស្រង់ដោយផ្ទាល់តែម្តង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់បានសួរលោកប៉ូលថា «តើលោកមកពីខេត្តណា?» (សូមមើលៈ INVALID translate/figs-quotations)
ពេលលោកជ្រាបថា គាត់មកពីស្រុកគីលីគា នោះលោកមានប្រសាសន៍ថា
ឃ្លានេះ និយាយដកស្រង់សំដីផ្ទាល់តែម្តង។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកប៉ូលមានប្រសាសន៍ថា «ខ្ញុំមកពីស្រុកគីលីគា»។ បន្ទាប់មក លោកទេសាភិបាលមានប្រសាសន៍ថា» (សូមមើលៈ INVALID translate/figs-quotations)
ខ្ញុំនឹងស្តាប់លោកទាំងស្រុង
«ខ្ញុំនឹងស្តាប់លោកទាំងស្រុង នូវអ្វីដែលលោកមានប្រសាសន៍» ឬ «លោកបានបង្គាប់ពួកទាហានឲ្យការពារគាត់»
Acts 24
Acts 24:1-3
ប្រយោគភ្ជាប់
លោកប៉ូលកាត់ក្តីនៅសេសារា។ ទើទូលុសគឺជាអ្នកប្តឹងនឹងលោកទេសាភិបាលភេលិច ទាស់នឹងលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «លោក» នៅទីនេះ សំដៅលើលោកទេសាភិបាលភេលិច។ (សូមមើលៈ INVALID translate/figs-you)
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើសញ្ជាតិដែលនៅក្រោមការគ្រប់គ្រងលោកភេលិច។ (សូមមើលៈ INVALID translate/figs-exclusive)
ប្រាំថ្ងៃក្រោយមក
«ប្រាំថ្ងៃ បន្ទាប់ពីទាហានរ៉ូមយកលោកប៉ូទៅក្រុងសេសារា»
លោកអណាណាស
នេះគឺជាឈ្មោះរបស់បុរសម្នាក់។ នេះមិនមែនជាលោកអណាណាសនៅក្នុងជំពូក ៥:១ ឬ លោកអណាណាស នៅក្នុងជំពូក ៩:១០ ទេ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២៣:១។ (សូមមើលៈ INVALID translate/translate-names)
មេធាវីម្នាក់
«ជាមេធាវី»។ លោកទើទូលុសគឺជាអ្នកជំនាញច្បាប់នៅក្នុងក្រុងរ៉ូម ដែលមកប្តឹងលោកប៉ូលឡើងតុលាការ។
លោកទើទូលុស
គឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names)
បានទៅដល់ទីនោះ
«បានទៅដល់សេសារា កន្លែងដែលលោកប៉ូលនៅ»
ឈរនៅចំពោះលោកទេសាភិបាល
«នៅចំពោះវត្តមានរបស់លោកទេសាភិបាល ដែលជំនុំជម្រះនៅក្នុងតុលាការ»
បានចោទប្រកាន់លោក
«បានចោទប្រកាន់លោកពីការធ្វើខុសច្បាប់» ដល់លោកទេសាភិបាល។
យើងខ្ញុំបានប្រកបដោយសេចក្ដីសុខសាន្ត
ពាក្យ «យើង» នៅទីនេះ សំដៅលើប្រជាជានដែលនៅក្រោកការគ្រប់គ្រងរបស់លោកភេលិច។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើង ជាប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់លោក យើងខ្ញុំរស់នៅដោយសុខសាន្តណាស់» (សូមមើលៈ INVALID translate/figs-exclusive)
ដោយសារតែឯកឧត្ដមមានចក្ខុវិស័យ នាំការកែទម្រង់ដល់ប្រជាជាតិរបស់យើងខ្ញុំ
«ដោយសារគម្រោងការរបស់លោក មានការអភិវឌ្ឍប្រជាជនយើងខ្ញុំជាខ្លាំង»។
ឯកឧត្ដមភេលិចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
«ឯកឧត្ដមភេលិចស័ក្តិសមនឹងទទួលការគោរពដ៏ខ្ពស់បំផុត» ឯកឧត្ដមភេលិចជាទេសាភិបាលជនជាតិរ៉ូម ដែលគ្រប់គ្រងនៅក្នុងតំបន់នោះទាំងមូល។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងឃ្លាដែលប្រហាក់ប្រែនៅក្នុងជំពូក ២៣:២៥។
Acts 24:4-6
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកអណាណាស ពួកចាស់ទុំ និងលោកទើទូលុស។ (សូមមើលៈ INVALID translate/figs-exclusive)
ខ្ញុំបាទមិនចង់រំខានឯកឧត្ដមច្រើនទេ
អាចមានន័យពីរយ៉ាង។ ទី១) «ដូច្នេះ ខ្ញុំនឹងមិនចំណាយពេលឯកឧត្តមច្រើនទេ (UDB)។ ទី២) ដូច្នេះ ខ្ញុំបាទមិនរំខានឯកឧត្តមច្រើនទេ»។
ខ្ញុំបាទគ្រាន់សូមឲ្យឯកឧត្ដមមេត្តាស្ដាប់ខ្ញុំសង្ខេបខ្លីៗតែប៉ុណ្ណោះ
«សូមមេត្តាស្ដាប់ខ្ញុំបាទនិយាយខ្លីៗ»
ជននេះជាមនុស្សចង្រៃ
ឃ្លានេះនិយាយពីលោកប៉ូល ប្រៀបដូចជាលោកជាមនុស្សដែលនាំគ្រោះកាចពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសនេះ ជាមនុស្សនាំឲ្យមានបញ្ហាកើតឡើង» (សូមមើលៈ INVALID translate/figs-metaphor)
ជនជាតិយូដាទាំងអស់ នៅលើពិភពលោកទាំងមូល
ពាក្យ «ទាំងមូល» នៅទីនេះ ប្រើដើម្បីបំផ្លើសការចោទប្រកាន់ទាស់នឹងលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាពេញទូទាំងពីភពលោកទាំងមូល» (សូមមើលៈ INVALID translate/figs-hyperbole)
គាត់ជាមេដឹកនាំម្នាក់នៅក្នុងនិកាយណាសារ៉ែត
ឃ្លា «និកាយណាសារ៉ែត» ឈ្មោះមួយទៀតគឺគ្រិស្តបរិស័ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបាននាំក្រុមមនុស្សទាំងអស់ដែលហៅខ្លួនឯងថាជាអ្នកដើរតាមនិកាយណាសារ៉ែត» (UDB) (សូមមើលៈ INVALID translate/figs-explicit)
និកាយ
នេះគឺជាក្រុមដែលតូចជាពួកមនុស្សដែលនៅក្នុងក្រុមធំ។ លោកទើទូលុសគិតថាគ្រិស្តបរិស័ទគឺជាក្រុមតូចមួយនៅក្នុងសាសនាយូដា។
Acts 24:7-9
ប្រយោគភ្ជាប់
លោកទើទូលុសបានបញ្ចប់ការប្តឹងទាល់នឹងលោកប៉ូលនៅចំពោះលោកទេសាភិបាលភេលិច។
ព័ត៌មានទូទៅ
ពាក្យ «អ្នក» ជាឯវចនៈ ហើយសំដៅទៅលើលោកទេសាភិបាលភេលិច។ (សូមមើលៈ INVALID translate/figs-you)
ចោទប្រកាន់លោក
«ចោទប្រកាន់លោកប៉ូលពីការប្រព្រឹត្ត» ឬ «ចោទប្រកាន់លោកប៉ូលពីកំហុសរបស់លោក»
ជនជាតិយូដា
ឃ្លានេះ សំដៅលើអ្នកដឹកនាំជនជាតិយូដា ដែលនៅកន្លែងកាត់ក្តីលោកប៉ូលនៅទីនោះ។ (សូមមើលៈ INVALID translate/figs-synecdoche)
Acts 24:10-13
ប្រយោគភ្ជាប់
លោកប៉ូលឆ្លើយទៅលោកទេសាភិបាលភេលិចអំពីការដែលពួកគេចោទប្រកាន់ទាស់នឹងលោក។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើជនជាតិយូដាដែលចោទប្រកាន់លោកប៉ូល។
លោកទេសាភិបាលបានធ្វើសញ្ញា
«លោកទេសាភិបាលបានធ្វើកាយវិការ»
អ្នកកាត់ក្តីដល់ប្រជាជាតិនេះ
ពាក្យ «ប្រជាជាតិ» សំដៅលើមនុស្សដែលជាជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកកាត់ក្តីប្រជាជនជនជាតិយូដា» (សូមមើលៈ INVALID translate/figs-metonymy)
នឹងពន្យល់ពីខ្លួនខ្ញុំបាទ
«នឹងពន្យល់ពីស្ថានភាពរបស់ខ្ញុំ»
ឯកឧត្តមនឹងជ្រាបថា
«ឯកឧត្តមនឹងឃើញភ័ស្តុតាង»
ពីដប់ពីរថ្ងៃ
«១២ថ្ងៃ» (សូមមើលៈ INVALID translate/translate-numbers)
ខ្ញុំបាទក៏មិនបាបង្ករចលាចលនៅក្នុងបណ្តាជន
«បង្ករចលាចល» គឺជាពាក្យប្រៀបធៀបនឹងការចាក់ចុចមនុស្សមិនឲ្យសម្រាកបាន ដូចជាការអង្រួនវត្ថុរាវឲ្យក្រឡក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនបានធ្វើឲ្យបណ្តាជនខឹងទេ» (សូមមើលៈ INVALID translate/figs-metaphor)
ការចោទប្រកាន់
«ស្តីបន្ទោសចំពោះការធ្វើខុស» ឬ «ចោទប្រកាន់ពីបទល្មើស»
Acts 24:14-16
ខ្ញុំបាទទទួលស្គាល់ចំពោះឯកឧត្ដមថា
«ខ្ញុំបាទទទួលស្គាល់ចំពោះឯកឧត្ដម» ឬ «ខ្ញុំសារភាពការនេះជាមួយឯកឧត្តម»
យោងទៅតាមមាគា៌
ឃ្លា «ផ្លូវ» គឺជាងារប្រើសម្រាប់គ្រិស្តបរិស័ទ នៅក្នុងសម័យរបស់លោកប៉ូល។
ពួកគេហៅថានិកាយខុសឆ្គង
នេះគឺជាក្រុមមនុស្សដែលក្នុងក្រុមតូច នៅក្នុងក្រុមធំ។ លោកទើទូលុសគិតថាគ្រិស្តបរិស័ទគឺជាក្រុមតូចមួយនៅក្នុងសាសនាយូដា។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យ «និកាយ» នៅក្នុងជំពូក ២៤:៤។
ខ្ញុំបាទបានបម្រើព្រះជាម្ចាស់របស់បុព្វបុរសរបស់យើង
លោកប៉ូលប្រើឃ្លា «ដូចគ្នា» មានន័យថាលោកជាអ្នកជឿលើព្រះយេស៊ូ សម្រាប់ព្រះជាម្ចាស់ដូចជាជាមួយនឹងបុព្វបុរសរបស់យើងបានធ្វើដែរ។ លោកមិនមែនជាអ្នកដឹកនាំ «និកាយ» ឬ បង្រៀនអ្វីមួយថ្មីដែលផ្ទុយនឹងសាសនាបុរាណរបស់ពួកគេឡើយ។
ដូចលោកទាំងនេះដែរ
ពាក្យ «លោកទាំងនេះ» សំដៅលើជនជាតិយូដាដែលចោទប្រកាន់លោកប៉ូលនៅក្នុងតុលាការ។
ទាំងមនុស្សទុច្ចរិតនឹងរស់ឡើងវិញ
«ការរស់ឡើងវិញ» នេះគឺជានាមអរូប អាចនិយាយបានថាៈ «ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេរស់ឡើងវិញ»។ បើជាគុណនាមវិញ «ស្លាប់» អាចនិយាយថាៈ «អស់អ្នកដែលស្លាប់»។ នៅពេលព្រះជាម្ចាស់ប្រោសមនុស្សទាំងអស់ឲ្យរស់ឡើងវិញ ទាំងមនុស្សសុចរិត និងទុច្ចរិត» (សូមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-nominaladj)
ទាំងមនុស្សសុចរិត
«អស់អ្នកដែលបានធ្វើអ្វីដែលត្រឹមត្រូវ»
ទាំងមនុស្សទុច្ចរិតនឹងរស់ឡើងវិញ
«អស់អ្នកដែលបានប្រព្រឹត្តអ្វីដែលអាក្រក់»
ខ្ញុំបាទតែងតែខិតខំជាខ្លាំង
«ខ្ញុំព្យាយាមអស់ពីសមត្ថភាព»
ដើម្បីឲ្យមានមនសិការស្អាតនៅចំពោះ
ពាក្យ «មនសិកាល្អ» សំដៅលើមនុស្សខាងក្នុង ជាសីលធម៌នៃការជ្រើសរើសរវាងត្រឹមត្រូវ និងខុសឆ្គង។ របៀបផ្សេងទៀតនៃការបកប្រែៈ «រកកន្លែងបន្ទោសមិនបាន» ឬ «ធ្វើអ្វីដែលត្រឹមត្រូវជានិច្ច»។ (សូមមើលៈ INVALID translate/figs-metonymy)
នៅចំពោះព្រះជាម្ចាស់
«នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់»
Acts 24:17-19
ឥឡូវនេះ
ពាក្យនេះ បង្ហាញពីការប្តូររឿងជម្លោះរបស់លោកប៉ូល។ នៅទីនេះ លោកប៉ូលបានពន្យល់ពីស្ថានភាពនៅក្នុងក្រុងយេរូសាឡិម ពេលជនជាតិយូដាខ្លះបានចាប់ខ្លួនលោក។
បន្ទាប់ពីបានចាកចេញច្រើនឆ្នាំ
«បន្ទាប់ពីបានចាកចេញពីក្រុងយេរូសាឡិមច្រើនឆ្នាំ»
ខ្ញុំបាទបានត្រឡប់មកជួយប្រជាជាតិខ្ញុំវិញ ហើយបាននាំយកប្រាក់ជាច្រើន
ពាក្យ «ខ្ញុំបានមក» អាចប្រែថា «ខ្ញុំបានទៅ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានទៅជួយបងប្អូនរបស់ខ្ញុំដោយនាំយកប្រាក់ជាអំណោយដល់ពួកគេ»។ (សូមមើលៈ INVALID translate/figs-go)
ខ្ញុំបាទធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ
«នៅក្នុងព្រះវិហារ បន្ទាប់ពីខ្ញុំបានបញ្ចប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធដល់ខ្ញុំខ្លួនឯងរួចហើយ»។
គ្មានការប្រជុំបណ្ដាជន ឬកើតចលាចលឡើយ
ឃ្លានេះអាចបំបែកជាប្រយោគពីរផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនបានជួបជុំបណ្តាជន ឬ ខ្ញុំព្យាយាមឲ្យមានការធ្វើកុប្បកម្មឡើយ» (សូមមើលៈ INVALID translate/figs-explicit)
ពួកអ្នកទាំងនោះ
«ជនជាតិយូដាមកពីអាស៊ី»
ប្រសិនបើពួកគេមានរឿងអ្វីទាស់នឹងខ្ញុំបាទមែន
«ប្រសិនបើ ពួកគេគ្មានអ្វីនិយាយទេ»
Acts 24:20-21
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់ការឆ្លើយតបរបស់គាត់ទៅកាន់លោកទេសាភិបាលភេលិចអំពីការដែលគេចោទប្រកាន់ទាស់នឹងលោក។
អ្នកទាំងនេះ
ឃ្លានេះ សំដៅលើសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ដែលមានវត្តមាននៅក្នុងក្រុងយេរូសាឡិម កាត់ក្តីលោកប៉ូល។
អ្នកទាំងនេះ ដែលបានឃើញខ្ញុំបាទមានទោសអ្វី
«អាចនិយាយកំហុសឆ្គងដែលខ្ញុំបានធ្វើដែលពួកគេអាចចាប់កំហុសបាន»
កាត់ទោសនៅថ្ងៃនេះ ដោយសារតែមនុស្សស្លាប់នឹងរស់ឡើងវិញ
«ការរស់ឡើងវិញ» ជានាមអរូប អាចនិយាយថា «ព្រះជាម្ចាស់ធ្វើឲ្យមានជីវិតរស់ឡើងវិញ»។ ប៉ុន្តែ «ស្លាប់» គុណនាម អាចនិយាយថាៈ «អស់អ្នកដែលស្លាប់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយសារខ្ញុំជឿថា ព្រះជាម្ចាស់បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ» (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-nominaladj)
បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនកាត់ក្តីខ្ញុំនៅថ្ងៃនេះ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 24:22-23
ព័ត៌មានទូទៅ
លោកភេលិចជាទេសាភិបាលរបស់រ៉ូមនៅក្នុងតំបន់ដែលលោកគ្រប់គ្រងនៅក្នុងក្រុងសេសារា។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនេះនៅក្នុងជំពូក ២៣:២២។ (សូមមើលៈ INVALID translate/translate-names)
អំពីមាគ៌ា
គឺជាងាររបស់គ្រិស្តបរិស័ទ។ សូមមើលពីរបៀបបកប្រែនៅក្នុងជំពូក ៩:១។
ពេលលោកមេបញ្ជាការលូស៊ាចុះពីយេរូសាឡិមមកដល់
«ពេលលោកលូស៊ា មេបញ្ជាការចុះពីមកដល់» ឬ «នៅពេលលោកសូស៊ា ជាមេបញ្ជាការចុះមកដល់»
លោកលូស៊ា
នេះគឺជាឈ្មោះរបស់មេបញ្ជាការ។សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនៅក្នុងជំពូក ២៣:២៥។
ចុះពីយេរូសាឡិមមកដល់
ក្រុងយេរូសាឡិមខ្ពស់ជាងក្រុងសេសារា ដូច្នេះ ជាទូទៅពួកគេនិយាយថាចុះពីក្រុងយេរូសាឡិម។
ខ្ញុំនឹងសម្រេចក្តីរបស់លោក
«ខ្ញុំនឹងសម្រេចចិត្តទាក់ទងនឹងរឿងក្តីទាស់នឹងលោកនេះ» ឬ «ខ្ញុំមិនកាត់ក្តី ថាតើលោកមានកំហុសឬយ៉ាងណា»
មានសេរីភាព
«លោកប៉ូលបានទទួលសេរីភាពខ្លះ បើមិនដូច្នោះទេ លោកជាប់គុកបាត់ទៅហើយ»
Acts 24:24-25
ប៉ុន្មានថ្ងៃក្រោយមក
«ពីរបីថ្ងៃក្រោយមក»
ទ្រូស៊ីល ជាមួយភរិយារបស់លោក
ទ្រូស៊ីលគឺជាឈ្មោះរបស់ស្រ្តីមា្នក់។ (សូមមើលៈ INVALID translate/translate-names)
ជាស្រី្តជនជាតិយូដា
មានន័យថា ស្រី្តជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាជនជាតិយូដា» (សូមមើលៈ INVALID translate/figs-explicit)
លោកភេលិចមានការភ័យខ្លាច
លោកភេលិចមានអារម្មណ៍ប៉ះពាល់ចំពោះបាបរបស់លោក។
ឥឡូវនេះ
«សម្រាប់ពេលឥឡូវនេះ»
Acts 24:26-27
លោកសង្ឃឹមថាលោកប៉ូលនឹងជូនប្រាក់ដល់លោក
លោកភេលិចសង្ឃឹមថាលោកប៉ូលឲ្យអំណោយអ្វីមួយដល់លោក។
ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូលមក ហើយជជែកជាមួយលោកជារឿយៗ
«ហេតុនេះហើយបានជាលោកភេលិចចាត់គេឲ្យទៅហៅលោកប៉ូលមក ហើយជជែកជាមួយលោកប៉ូលជារឿយៗ»
លោកពរគាស-ភេស្ទុស
នេះគឺជាទេសាភិបាលថ្មីជំនួសលោកភេលិច។ (សូមមើលៈ INVALID translate/translate-names)
លោកភេលិចចង់យកចិត្តសាសន៍យូដា
ពាក្យ «ជនជាតិយូដា» សំដៅលើអ្នកដឹកនាំជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចង់យកចិត្តអ្នកដឹកនាំជនជាតិយូដាឲ្យចូលចិត្តលោក» (សូមមើលៈ INVALID translate/figs-synecdoche)
លោកបានទុកលោកប៉ូលឲ្យបន្តនៅជាប់គុកដដែល
«លោកបានទុកលោកប៉ូលនៅជាប់គុកដដែល»
Acts 25
Acts 25:1-3
ប្រយោគភ្ជាប់
លោកប៉ូលបន្តធ្វើជាអ្នកទោសនៅក្នុងក្រុងសេសារា។
ព័ត៌មានទូទៅ
លោកភេស្ទុសក្លាយជាទេសាភិបាលនៅក្រុងសេសារា។ សូមមើលពីរបៀបនៃការបកប្រែឈ្មោះនៅក្នុងជំពូក ២៤:២៦។
៌ឥឡូវនេះ
ពាក្យនេះ ដើម្បីសម្គាល់ពីការចាប់ផ្តើមព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿង។
លោកភេស្ទុសចូលមកដល់ស្រុកនោះ
អាចមានន័យពីរ។ ទី១) លោកផេស្ទុសមកដល់កន្លែងនោះដើម្បីគ្រប់គ្រង (UDB)។ ទី២) លោកភេស្ទុសបានមកដល់តំបន់នោះ។
លោកបានចេញពីក្រុងសេសារាឡើងទៅក្រុងយេរូសាឡិម
ឃ្លា «ឡើងទៅ» ប្រើនៅទីនេះ ដោយសារក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងសេសារា។
ពួកអ្នកធំរបស់ជនជាតិយូដាបានទៅប្ដឹងពីលោកប៉ូលជាមួយលោកភេស្ទុស
ឃ្លានេះ និយាយពីការប្តឹង និយាយដូចជាមនុស្សម្នាក់នាំមនុស្សម្នាក់ទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកធំរបស់ជនជាតិយូដា បានប្តឹងលោកប៉ូលជាមួយនឹងលោកភេស៊្ទុស»។ (សូមមើលៈ INVALID translate/figs-metaphor)
ពួកគេបានទទូចលោកភេស្ទុស
«ពួកគេអង្វរលោកភេស្ទុស»
សុំឲ្យលោកមេត្តាអនុគ្រោះបញ្ជូនលោកប៉ូល...ព្រោះពួកគេបានផ្សំគំនិតគ្នា ស្ទាក់ចាំសម្លាប់លោកតាមផ្លូវ
«សូមលោកភេស្ទុសឲ្យហៅលោកប៉ូល...ដើម្បីពួកជនជាតិយូដាអាចសម្លាប់លោកប៉ូល»។
សុំឲ្យលោកមេត្តាអនុគ្រោះបញ្ជូនលោក
ឃ្លានេះ មានន័យថាលោកភេលិចបង្គាប់ទាហានរបស់លោកឲ្យនាំលោកប៉ូលឡើងទៅក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឲ្យលោកបញ្ជាទាហានរបស់លោកឲ្យនាំលោកប៉ូល» (សូមមើលៈ INVALID translate/figs-synecdoche)
ពួកគេបានផ្សំគំនិតគ្នា ស្ទាក់ចាំសម្លាប់លោកតាមផ្លូវ
ពួកគេនឹងស្ទាក់សម្លាប់លោកប៉ូលតាមផ្លូវ។
Acts 25:4-5
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកភេស្ទុស និងជនជាតិរ៉ូមដែលធ្វើដំណើរជាមួយលោក។ (សូមមើល: INVALID translate/figs-exclusive)
ប៉ុន្តែ លោកភេស្ទុសបានឆ្លើយថា លោកប៉ូលជាអ្នកទោសនៅក្រុងសេសារាចំណែកខ្លួនលោកផ្ទាល់ នឹងត្រូវត្រឡប់ទៅទីនោះវិញឆាប់ៗនេះហើយ
ឃ្លានេះគឺនិយាយដកស្រង់ទាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ លោកភេស្ទុសមានប្រសាសន៍ថា៖ «លោកប៉ូលជាអ្នកទោសនៅក្នុងក្រុងសេសារា ហើយខ្ញុំនឹងត្រឡប់ទៅទីនោះវិញជាប្រញាប់»។ (សូមមើលៈ INVALID translate/figs-quotations)
ដូច្នេះ លោកមានប្រសាសន៍ថា៖ «អស់អ្នកដែលអាច សូមអញ្ជើញទៅទីនោះជាមួយយើង
ឃ្លា «លោកមានប្រសាសន៍» អាចនិយាយនៅដើមប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មកលោកមានប្រសាសន៍ថា៖ «ដូច្នេះ អស់អ្នកដែលអាចចុះទៅក្រុងសេសារា ចូរទៅទីនោះជាមួយយើង» (សូមមើលៈ INVALID translate/writing-quotations)
បើបុរសនោះមានកំហុសអ្វី
«ប្រសិនបើ លោកប៉ូលបានធ្វើអ្វីខុស»
អ្នករាល់គ្នាចោទប្រកាន់គាត់ទៅ
«អ្នករាល់គ្នាអាចចោទប្រកាន់លោកតាមច្បាប់» ឬ «អ្នកអាចប្តឹងទាស់នឹងលោកបាន»
Acts 25:6-8
ព័ត៌មានទូទៅ
ពាក្យ «លោក» បីដំបូង ជាមួយនឹងពាក្យ «គាត់» សំដៅលើលោកភេស្ទុស។ ពាក្យ «លោក» លើកទីបួន សំដៅលើលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើជនជាតិយូដា ដែលមកពីក្រុងយេរូសាឡិម។
ចុះទៅក្រុងសេសារា
ក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងសេសារា។ វាគឺជារឿងសាមញ្ញក្នុងការនិយាយថាចុះពីក្រុងយេរូសាឡិម។
បានអង្គុយនៅទីកាត់ក្ដី
ពាក្យ «បានអង្គុយនៅទីកាត់ក្ដី» សំដៅលើលើការគ្រប់គ្រងរបស់លោកភេស្ទុស ក្នុងនាមជាចៅក្រមកាត់ក្តីលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អង្គុយនៅលើកៅអី ជាកន្លែងដែលលោកជំនុំជម្រះក្តី» ឬ «លោកអង្គុយកាត់ក្តីក្នុងនាមជាចៅក្រម» (សូមមើល: INVALID translate/figs-metonymy)
បង្គាប់ឲ្យគេនាំលោកប៉ូលមកជួបលោក
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាហានរបស់លោកបាននាំលោកប៉ូលមកជួបលោក» (សូមមើល: INVALID translate/figs-activepassive)
ពេលគាត់មកដល់
«នៅពេលលោកមានដល់ ហើយឈរនៅចំពោះលោកភេស្ទុស»
ពួកគេបាននាំបណ្ដឹងធ្ងន់ៗជាច្រើន
ចោទប្រកាន់មនុស្សម្នាក់ពីបទល្មើស និយាយប្រៀបដូចជាវត្ថុមួយដែលមនុស្សនាំទៅកាត់ក្នុងនៅតុលាការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនិយាយទាស់នឹងលោកប៉ូលរឿងអាក្រក់ៗជាច្រើន» (សូមមើល: INVALID translate/figs-metaphor)
ទាស់នឹងព្រះវិហារ
លោកប៉ូលមានប្រសាសន៍ថា លោកមិនបានធ្វើខុសច្បាប់ នៃការចូលទៅក្នុងព្រះវិហារក្រុងយេរូសាឡិមឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាស់នឹងច្បាប់នៃការចូលក្នុងព្រះវិហារ» (សូមមើលៈ INVALID translate/figs-synecdoche)
Acts 25:9-10
ប្រយោគភ្ជាប់
លោកប៉ូលសូមប្តឹងឡើងទៅចំពោះព្រះចៅអធិរាជ ដើម្បីកាត់ក្តី។
លោកភេស្ទុសចង់យកចិត្តជនជាតិយូដា
ពាក្យ «ជនជាតិយូដា» មានន័យថាអ្នកដឹកនាំជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចង់យកចិត្តអ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ INVALID translate/figs-synecdoche)
ឡើងទៅក្រុងយេរូសាឡិម
ក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងសេសារា។ ការនិយាយថាឡើងទៅក្រុងយេរូសាឡិមគឺជារឿងធម្មតា។
ខ្ញុំនឹងកាត់ក្ដីឲ្យអ្នក អំពីរឿងទាំងនេះនៅទីនោះ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកន្លែងដែលខ្ញុំនឹងជំនុំជម្រះជាមួយនឹងរឿងក្តីទាំងនេះ» (សូមមើលៈ INVALID translate/figs-activepassive)
ខ្ញុំបាទឈរនៅចំពោះមុខទីកាត់ក្តីរបស់សេសារហើយ ជាកន្លែងដែលត្រូវកាត់ក្ដីឲ្យខ្ញុំបាទ
«វេទិកាជំនុំជម្រះ» សំដៅលើសិទ្ធិអំណាចរបស់ព្រះចៅអធិរាជដើម្បីកាត់ក្តីលោកប៉ូល។ ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំសូមលោកទៅរកព្រះចៅអធិរាជ ដើម្បីឲ្យទ្រង់បានជំនុំជម្រះខ្ញុំ» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-activepassive)
Acts 25:11-12
ប្រសិនបើ ការចោទប្រកាន់របស់ពួកគេមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យពួកគេឡើយ
លោកប៉ូលមានប្រសាសន៍អំពីស្ថានភាពប្រឌិត។ ប្រសិនបើ លោកមានកំហុស លោកនឹងទទួលទោស ប៉ុន្តែ លោកដឹងថា លោកគ្មានកំហុសទេ។ (សូមមើលៈ INVALID translate/figs-hypo)
ខ្ញុំបាទបានធ្វើអ្វីខុស សមនឹងមានទោសដល់ស្លាប់នោះ
«ប្រសិនបើខ្ញុំបានធ្វើអ្វីខុសដែលសមឲ្យមានទោសដល់ស្លាប់»
ប្រសិនបើ ការចោទប្រកាន់របស់ពួកគេមិនពិតទេ
«ប្រសិនបើ ការចោទប្រកាន់ទាស់នឹងខ្ញុំមិនពិត»
គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យពួកគេឡើយ
អាចមានន័យពីរ។ ទី១) លោកភេស្ទុសមិនមានសិទ្ធិប្រគល់លោកប៉ូលទៅក្នុងកណ្តាប់ដៃរបស់អ្នកដែលចោទប្រកាន់លោកទេ។ ទី២) លោកប៉ូលមានប្រសាសន៍ថា ប្រសិនបើ លោកមិនបានធ្វើអ្វីខុស លោកទេសាភិបាលមិនអាចធ្វើតាមសំណើរបស់ជនជាតិយូដាទេ។
ខ្ញុំបាទសូមប្តឹងឡើងទៅសេសារវិញ
«ខ្ញុំសូម បន្តទៅព្រះចៅអធិរាជ ដើម្បីឲ្យទ្រង់បានកាត់ក្តីឲ្យខ្ញុំ»។
ជាមួយក្រុមប្រឹក្សាជាន់ខ្ពស់
នេះមិនមែនជាតុលាការជាន់ខ្ពស់នៃ សាសន៍យូដាទេ។ ពាក្យ «ក្រុមប្រឹក្សាជាន់ខ្ពស់» នៅក្នុងកិច្ចការទាំងមូល។ នេះគឺជាក្រុមប្រឹក្សាជាន់ខ្ពស់នៅក្នុងអាណាចក្ររ៉ូម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយនឹងមន្ត្រីប្រឹក្សាយោបលរបស់លោកផ្ទាល់»។
Acts 25:13-16
ប្រយោគភ្ជាប់
លោកភេស្ទុសពន្យល់រឿងក្តីលោកប៉ូលដល់ព្រះបាទអគ្រីប៉ា។
ព័ត៌មានទូទៅ
ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីសជាបុគ្គលថ្មីនៅក្នុងសាច់រឿង។ ទ្រង់គ្រប់គ្រង់តំបន់មួយចំនួនប៉ុណ្ណោះ ព្រះបាទអគ្រីប៉ា ជាស្តេចដែលសោយរាជ្យនៅប៉ាឡេស្ទីន។ ម្ចាស់ក្សត្រីយ៍បេរេនីសជាប្អូនស្រីរបស់ព្រះបាទអគ្រីប៉ា។ (សូមមើលៈ INVALID translate/writing-participants និង INVALID translate/translate-names)
ឥឡូវនេះ
ពាក្យនេះ សម្គាល់អំពីការចាប់ផ្តើមព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿង។
ដើម្បីសួរសុខទុក្ខលោកភេស្ទុសជាផ្លូវការ
«ដើម្បីសួរសុខទុក្ខលោកភេស្ទុសជាផ្លូវការដើម្បីដោះស្រាយបញ្ហាមួយចំនួន»
លោកភេលិចបានទុកបុរសម្នាក់នៅទីនេះជាអ្នកទោស
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលលោកភេលិចចេញពីមុខតំណែងរបស់លោក លោកបានបន្សល់អ្នកទោសម្នាក់នៅទីនេះ» (សូមមើលៈ INVALID translate/figs-activepassive)
លោកភេលិច
លោកភេលិចជាទេសាភិបាលរបស់រ៉ូម លោកគ្រប់គ្រងនៅតំបន់ក្រុងសេសារា។ សូមមើលពីរបៀបនៃការដែលអ្នកបកប្រែឈ្មោះនៅក្នុងជំពូក ២៣:២២។
បាននាំពាក្យបណ្តឹងមកទូលបង្គំ ឲ្យកាត់ទោសគាត់
ដើម្បីប្តឹងមនុស្សម្នាក់នៅក្នុងតុលាការ នៅទីនេះ និយាយប្រៀបដូចកម្មបទ ដែលមនុស្សម្នាក់បាននាំទៅតុលាការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «និយាយប្រាប់ទូលបង្គំទាស់នឹងបុរសនេះ» (សូមមើលៈ INVALID translate/figs-metaphor)
និងពួកចាស់ទុំនៃសាសន៍យូដាបាននាំពាក្យបណ្តឹងមកទូលបង្គំ ឲ្យកាត់ទោសគាត់
ពាក្យ «កាត់ទោស» ជានាមអរូបី អាចប្រែជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេសូមឲ្យទូលបង្គំកាត់ទោសកាត់ដល់ស្លាប់» (សូមមើលៈ INVALID translate/figs-abstractnouns)
ទៅឲ្យគេសម្លាប់
«ដើម្បីកាត់ទោសបុរសម្នាក់ដល់ស្លាប់»
បានជួបជាមួយអ្នកដើមចោទនោះទេ
«ដើម្បីជួបអ្នកដែលចោទប្រកាន់គាត់ដោយផ្ទាល់»
Acts 25:17-20
ដូច្នេះ
ពាក្យនេះសម្គាល់ពីប្រយោគ ដែលបាននិយាយពីមុន។ នៅក្នុងករណីនេះ លោកភេស្ទុសគ្រាន់តែនិយាយថា បុរសដែលគេចោទប្រកាន់ ត្រូវតែមានឱកាសជួបអ្នកដែលចោទប្រកាន់លោក ហើយត្រូវមានការឆ្លើយការពារ។
ពេលពួកគេមកជាមួយគ្នានៅទីនេះ
«ពេលអ្នកដឹកនាំជនជាតិយូដាមកជួបទូលបង្គំនៅទីនេះ»
ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី
ពាក្យ «អង្គុយនៅទីកាត់ក្តី» សំដៅលើលោកភេស្ទុសគ្រប់គ្រងលើការជំនុំជម្រះក្តីលោកប៉ូល ក្នុងនាមជាចៅក្រម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំបានអង្គុយដើម្បីកាត់ក្តី» ឬ «ទូលបង្គំអង្គុយកាត់ក្តីក្នុងនាមជាចៅក្រម» (សូមមើលៈ INVALID translate/figs-metonymy)
ទូលបង្គំបានឲ្យគេនាំបុរសនោះមក
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំបានបង្គាប់ពួកទាហានឲ្យនាំលោកប៉ូលមករកទូលបង្គំ» (សូមមើលៈ INVALID translate/figs-activepassive)
សាសនារបស់គេផ្ទាល់
ពាក្យ «សាសន៍» មានន័យថា ជាប្រព័ទ្ធជំនឿរបស់មនុស្សចំពោះជីវិត និងខាងវិញ្ញាណ។
ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកន្លែងដែលក្រុមប្រឹក្សាជាន់ខ្ពស់របស់ជនជាតិយូដាអាចសម្រេចថា គាត់មានកំហុសចំពោះការចោទប្រកាន់ទាំងនេះ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 25:21-22
ប្រយោគភ្ជាប់
ឯឧត្តមភេស្ទុសបានបញ្ចប់ពន្យល់រឿងក្តីរបស់លោកប៉ូលថ្វាយព្រះបាទអគ្រីប៉ា។
ប៉ុន្តែ ពេលលោកប៉ូលបានសុំឲ្យឃុំគាត់សិន ក្នុងការដែលរងចាំឲ្យព្រះចៅអធិរាជសម្រេច
ឃ្លានេះនិយាយជាប្រយោគសកម្ម។ របៀបផ្សេងទៀតការបកប្រែៈ «ប៉ុន្តែពេលលោកប៉ូលទទួចថា លោករស់នៅក្រោមការគ្រប់គ្រងរបស់អ្នកយាម ពេលព្រះចៅអធិរាជ អាចសម្រេចក្តីនេះ» (សូមមើលៈ INVALID translate/figs-activepassive)។
ទូលបង្គំបានចេញបញ្ជាឲ្យឃុំគាត់ទុក
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំប្រាប់ទាហានឲ្យរក្សាលោកក្នុងគុក» (សូមមើលៈ INVALID translate/figs-activepassive)
លោកភេស្ទុសទូលថា៖ «នៅថ្ងៃស្អែកព្រះករុណានឹងបានស្ដាប់គាត់ហើយ»
ឃ្លា «លោកភេស្ទុសទូលថា៖» អាចយកមកដាក់នៅដើមប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកភេស្ទុសទូលថា៖ «ទូលបង្គំនឹងរៀបចំថ្វាយទ្រង់ស្តាប់លោកប៉ូលថ្ងៃស្អែក» (សូមមើលៈ INVALID translate/writing-quotations)
Acts 25:23-24
ប្រយោគភ្ជាប់
លោកភេស្ទុសបានផ្តល់ព័ត៌មានអំពីរឿងក្តីលោកប៉ូលថ្វាយព្រះបាទអគ្រីប៉ា។
ព័ត៌មានទូទៅ
ទ្រង់គ្រប់គ្រងតែពីរបីតំបន់ប៉ុណ្ណោះ ព្រះបាទអគ្រីប៉ាសោយរាជនៅស្រុកប៉ាលីស្ទីន។ ម្ចាស់ក្សត្រីយ៍បេរេនីជាប្អូនស្រីរបស់ទ្រង់។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនេះនៅក្នុងជំពូក ២៥:១៣។
កម្មវិធីយ៉ាងអធិកអធម
«ធ្វើកម្មវិធីយ៉ាងអធិកអធមដើម្បីថ្វាយកិតិ្តយសដល់ពួកគេ»
សាល
នេះគឺជាបន្ទប់យ៉ាងធំ ជាកន្លែងដែលមនុស្សប្រមូលផ្តុំធ្វើពិធី និងជំនុំជម្រះក្តី និងព្រឹត្តការណ៍ផ្សេងៗ។
គេក៏នាំលោកប៉ូលមកឯពួកគេ
ឃ្លានេះនិយាយជាប្រយោគសកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកទាហានបាននាំលោកប៉ូលមកចំពោះពួកគេ» (សូមមើលៈ INVALID translate/figs-activepassive)
ជាអ្នកដែលជនជាតិយូដាគ្រប់រូប
នេះគឺជាការនិយាយបំផ្លើស ប្រើដើម្បីបញ្ជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាជាច្រើន» ឬ «ពួកអ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ INVALID translate/figs-hyperbole)
ពួកគេបានស្រែកមកខ្ញុំថា
«ពួកគេបានស្រែកមកខ្ញុំ»
គាត់មិនត្រូវរស់តទៅទៀតទេ
ឃ្លានេះនិយាយក្នុងភាពអវិជមានដើម្បីបញ្ជាក់ពីភាពវិជ្ជាមានវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់គួរតែស្លាប់ភា្លាម» (សូមមើលៈ INVALID translate/figs-litotes)
Acts 25:25-27
ព័ត៌មានទូទៅ
ពាក្យ «អ្នក» ជាពហុវចនៈទីមួយ។ ពាក្យ «អ្នក» ទីពីរជាឯកវចនៈ។ (សូមមើលៈ INVALID translate/figs-you)
ដោយសារគាត់បានសុំឡើងទៅព្រះចៅអធិរាជ
«ដោយសារលោកបានសូមព្រះចៅអធិរាជដើម្បីកាត់ក្តីឲ្យលោក»
ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះបាទអគ្រីប៉ាផ្ទាល់
«ខ្ញុំបាននាំលោកប៉ូលមកជួបអស់លោកទាំងអស់គ្នា ប៉ុន្តែជាពិសេស ព្រះបាទអគ្រីប៉ា»។
ប៉ុន្តែ ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសើរ
«ដើម្បីឲ្យទូលបង្គំមានអ្វីមួយផ្សេងទៀតដើម្បីសរសេរ» ឬ «ដើម្បីឲ្យទូលបបង្គំដឹងអ្វីដែលទូលបង្គំគួរសរសេើរ»។
ដ្បិត មិនសមឲ្យខ្ញុំត្រូវបញ្ជូនអ្នកទោស ហើយមិនបានបញ្ជាក់ពីការចោទប្រកាន់ទាស់នឹងគាត់នោះ
ជាពាក្យអវិជ្ជាមាន «គ្មានហេតុផល» និង «មិនសម» អាចប្រែជាប្រយោគវិជ្ជាមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាសមហេតុផលសម្រាប់ទូលបង្គំក្នុងការចាត់បញ្ចូលអ្នកទៅ ហើយទូលបង្គំមានអ្វីនិយាយនោះ» (សូមមើលៈ INVALID translate/figs-doublenegatives)
ការចោទប្រកាន់ទាស់នឹងគាត់នោះ
អាចមានន័យពីរ។ ទី១) ការចោទប្រកាន់ដែលអ្នកដឹកនាំជនជាតិយូដាបាននាំមកទាស់នឹងលោក។ ទី២) ចោទប្រកាន់នៅក្រោមច្បាប់ដែលអនុវត្តនៅក្នុងរឿងក្តីរបស់លោកប៉ូល។
Acts 26
Acts 26:1-3
ប្រយោគភ្ជាប់
ឯកឧត្តមភេស្ទុសបាននាំលោកប៉ូលមកចំពោះព្រះបាទអគ្រីប៉ា។ នៅក្នុខខ ២ លោកប៉ូលបានការពារខ្លួនរបស់លោកចំពោះព្រះបាទអគ្រីប៉ា។
ព្រះបាទអគ្រីប៉ា
ព្រះបាទអគ្រីប៉ាបច្ចុប្បន្នសោយរាជ្យនៅប៉ាលីស្ទីន ទ្រង់បានសោយរាជ្យលើទឹកដីមួយចំនួន។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនៅក្នុងជមពូក ២៥:១៣។
លោកប៉ូលលើកដៃឡើង
«បានលើកដៃធ្វើសញ្ញាទៅរកបណ្តាជន ដើម្បីទាញចំណាប់អារម្មណ៍របស់ពួកគេ»
មានប្រសាសន៍ការពារខ្លួន
«ការពារខ្លួន» ជានាមអរូប អាចនិយាយជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាប់ផ្តើមការពារខ្លួនលោកទាស់នឹងអ្នកដែលចោទប្រកាន់លោក» (សូមមើលៈ INVALID translate/figs-abstractnouns)
ទូលបង្គំមានរីករាយណាស់
លោកប៉ូលរីករាយ ដោយសារលោកអាចឈរនៅចំពោះព្រះបាទអគ្រីប៉ា ដើម្បីមានឱកាសប្រកាសដំណឹងល្អ។
អាចឆ្លើយការពារខ្លួន
ឃ្លានេះ មានន័យថា លោកពណ៌នាពីស្ថានភាពរបស់គាត់ ដើម្បីឲ្យអស់អ្នកដែលនៅក្នុងតុលាការអាចពិភាក្សា និងសម្រេចចិត្តពីរឿងក្តីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីការពារខ្លួនរបស់ទូលបង្គំ»
ចំពោះសេចក្តីទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ
«ការចោទប្រកាន់» គឺជានាមអរូប អាចនិយាយជាកិរិយាសព្ទ «ចោទប្រកាន់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាស់នឹងពួកយូដាទាំងអស់ដែលចោទប្រកាន់នឹងទូលបង្គំ» (សូមមើលៈ INVALID translate/figs-abstractnouns)
ពួកយូដា
ពាក្យនេះមានន័យថាពួកយូដាទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ INVALID translate/figs-synecdoche)
បញ្ហាផ្សេងៗ
អ្នកអាចបញ្ជាក់ថាបញ្ហាប្រភេទណា មានន័យយ៉ាងដូចម្តេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «និងសំណួរទាក់ទងនឹងបញ្ហាសាសនា។ (សូមមើលៈ INVALID translate/figs-explicit)
Acts 26:4-5
ជនជាតិយូដាគ្រប់រូបស្គាល់ពីរបៀបរស់នៅរបស់ទូលបង្គំ...នៅក្នុងក្រុងយេរូសាឡិម
អាចមានន័យពីរ។ ទី១) ផារីស៊ីដែលបានធំធាត់ជាមនួយលោកប៉ូល ហើយគេនឹងស្គាល់លោកថាជាផារីស៊ី។ ទី២) លោកប៉ូលមានឈ្មោះល្បីនៅក្នុងចំណោមជនជាតិយូដា ដែលមានចិត្តឆេះឆួល ក្នុងនាមជាផារីស៊ី ហើយឥឡូវនេះបានត្រឡប់ទៅជាអ្នកជឿ។
ជនជាតិយូដាគ្រប់រូប
ឃ្លានេះនិយាយបំផ្លាស់ ដើម្បីបញ្ជាក់ថា មានជនជាតិយូដាជាច្រើនបានស្គាល់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាជាច្រើន» (សូមមើលៈ INVALID translate/figs-hyperbole)
នៅក្នុងប្រទេសជាតិរបស់ទូលបង្គំផ្ទាល់
អាចមានន័យពីរ។ ទី១) ក្នុងចំណោមប្រជាជនរបស់លោកផ្ទាល់ មិនសំខាន់លើតែទឹកដីអ៊ីស្រាអែលទេ។ ទី២) នៅក្នុងទឹកដីអ៊ីស្រាអែល។
ជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង
«ក្រុមនៅក្នុងសាសនាយូដា ជាមនុស្សដែលរស់នៅកាន់ច្បាប់តឹងរ៉ឹងជាងគេ»
Acts 26:6-8
ព័ត៌មានទូទៅ
ពាក្យ «លោក» ជាពហុវចនៈនិងសំដៅទៅលើមនុស្សដែលកំពុងស្តាប់លោកប៉ូល។ (សូមមើលៈ INVALID translate/figs-you)
ឥឡូវនេះ
ពាក្យនេះ ដើម្បីគម្គាល់ពីការផ្លាស់ប្តូរពីការពិភាក្សារឿងពីអតីតរបស់លោកប៉ូល មកនិយាយជាមួយនឹងរឿងបច្ចុប្បន្នម្តង។
ទូលបង្គំឈរនៅទីនេះ ដើម្បីឲ្យគេកាត់ក្តី
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំនៅទីនេះ ជាកន្លែងដែលគេយកទូលបង្គំមកកាត់ក្តី» (សូមមើលៈ INVALID translate/figs-activepassive)
ទូលបង្គំចង់បានសេចក្តីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង
ឃ្លានេះ និយាយពីសេចក្តីសន្យា ប្រៀបដូចជាអ្វីមួយដែលពួកគេស្វែងរក និងចង់ឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំរង់ចាំដោយសង្ឃឹមចំពោះព្រះជាម្ចាស់ឲ្យព្រះអង្គធ្វើអ្វីដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងថាព្រះអង្គនឹងធ្វើ»។ (សូមមើលៈ INVALID translate/figs-metaphor)
ដ្បិត នេះគឺជាសេចក្តីសង្ឃឹមរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់យើង នឹងបានទទួល
ឃ្លា «កុលសម្ព័ន្ធទាំងដប់ពីររបស់យើង» តំណាងឲ្យប្រជាជននៅក្នុងកុលសម្ពន្ធទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះក៏ជាអ្វីដែលបងប្អូនជនជាតិយូដានៅក្នុងកុលសម្ពន្ធទាំងដប់ពីរដែលកំពុងរង់ចាំ។ (សូមមើលៈ INVALID translate/figs-metonymy)
សេចក្តីសន្យាជាសេចក្តីសង្ឃឹម...នឹងបានទទួល
ឃ្លានេះនិយាយពីសេចក្តីសន្យា ដែលដូចជាវត្ថមួយដេលអាចទទួលបាន។ (សូមមើលៈ INVALID translate/figs-metaphor)
ថ្វាយបង្គំព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ
ពាក្យ «ទាំងយប់» និង «ថ្ងៃ» មានន័យថាពួកគេ «ថ្វាយបង្គំព្រះជាម្ចាស់រហូត»។ (សូមមើលៈ INVALID translate/figs-merism)
ជនជាតិយូដា
ឃ្លានេះ មិនមានន័យថាជនជាតិយូដាទាំងអស់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ INVALID translate/figs-synecdoche)
ហេតុអ្វីបានជាអស់លោកគិតថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ គឺជាការដែលមិនគួរឲ្យជឿដូច្នេះ?
លោកប៉ូលប្រើសំណួរមួយដើម្បីសួរជនជាតិយូដាដែលមានវត្តមាននៅទីនេះ។ ពួកគេជឿព្រះម្ចាស់ថា ប្រោសមនុស្សឲ្យរស់ឡើងវិញ ប៉ុន្តែ មិនបានមិនជឿថា ព្រះជាម្ចាស់អាចប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញទេ។ នេះគឺជាឃ្លាដែលអាចបញ្ជាក់នៅក្នុងប្រយោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនជឿទេឬថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ» (សូមមើលៈ INVALID translate/figs-rquestion)
Acts 26:9-11
ពេលមួយ
លោកប៉ូលប្រើឃ្លានេះ ដើម្បីបញ្ជាក់ពីការប្តូរនៅរកការការពារខ្លួនរបស់គាត់វិញ។ លោកកំពុងទទួលខុសត្រូវពីការដែលគាត់ធ្លាប់បៀតបៀនពួកបរិសុទ្ធ។
ទាស់នឹងព្រះនាមព្រះយេស៊ូ
ពាក្យ «ព្រះនាម» នៅទីនេះ តំណាងឲ្យព្រះយេស៊ូផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីបញ្ឍប់មនុស្សលែងឲ្យជឿលើព្រះយេស៊ូ» (UDB) (សូមមើលៈ INVALID translate/figs-metonymy)
ពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំបោះឆ្នោតទាស់នឹងពួកគេដែរ។
ឃ្លា «បានសម្លាប់» អាចនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំក៏បោះឆ្នោតយល់ស្របជាមួយអ្នកដឹកនាំជនជាតិយូដាផ្សេងទៀត ឲ្យកាត់ទោសពួកអ្នកជឿដល់ស្លាប់ដែរ» (សូមមើលៈ INVALID translate/figs-activepassive)
ទូលបង្គំបានធ្វើទុក្ខដល់ពួគគេជាច្រើនដង
អាចមានន័យពីរ។ ទី១) លោកប៉ូលដាក់ទោសអ្នកជឿខ្លះជាច្រើនដង ឬទី២) លោកប៉ូលបានដាក់ទោសពួកអ្នកជឿជាច្រើនអ្នក។
Acts 26:12-14
ប្រយោគភ្ជាប់
អំឡុងពេលទូលទៅព្រះបាទអគ្រីប៉ា លោកប៉ូលបានទូលពីការដែលលោកបានទូលទៅព្រះជាអម្ចាស់។
អំឡុងពេលទូលបង្គំធ្វើការនេះ
លោកប៉ូលប្រើឃ្លានេះ ដើម្បីសម្គាល់ថាលោកបានប្តូរទៅរកការការពារខ្លួនរបស់លោកវិញ។ លោកទូលអំពីការដែលលោកបានឃើញព្រះយេស៊ូ ហើយបានត្រឡប់ទៅជាសិស្សរបស់ព្រះអង្គ។
អំឡុងពេល
ពាក្យនេះ ប្រើដើម្បីសម្គាល់ពីព្រឹត្តការណ៍ពីរ ដេលបានកើតឡើងក្នុងពេលតែមួយ។ នៅក្នុងករណីនេះ លោកប៉ូលបានធ្វើដំណើរទៅក្រុងដាម៉ាស ក្នុងពេលដែលលោកបៀតបៀនគ្រិស្តបរិស័ទ។
បានទទួលសិទ្ធិអំណាច និងសេចក្តីបង្គាប់
លោកប៉ូលមានសំបុត្រពីពួកអ្នកដឹកនាំយូដា បានប្រគល់អំណាចឲ្យបៀតបៀនពួកអ្នកជឿជនជាតិយូដា។
ទូលបង្គំបានឮសម្លេងមួយពោលមកទូលបង្គំ
ពាក្យ «សម្លេង» តំណាងឲ្យមនុស្សម្នាក់កំពុងនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំបានឮសម្លេងមនុស្សម្នាក់និយាយមកកាន់ទូលបង្គំ និយាយថា» (សូមមើលៈ INVALID translate/figs-metonymy)
វាពិបាកសម្រាប់អ្នកក្នុងការទាត់ជន្លួញដូច្នេះ
ដ្បិត លោកប៉ូលបានបដិសេធព្រះយេស៊ូ ហើយទៅបៀតបៀនដល់ពួកអ្នកជឿ បៀបដូចជាលោកទៅនឹងសត្វគោ ហើយយកខ្លួនទៅទល់នឹងជន្លួញដ៏មុតដែលគេប្រើដើម្បីចាក់សត្វ។ មានន័យថា លោកប៉ូលធ្វើទុក្ខដល់ខ្លួនឯងទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកធ្វើទុកដល់ខ្លួនឯងទេ ដូចជាគោទាត់ជន្លួញដូច្នោះដែរ» (សូមមើលៈ INVALID translate/figs-metaphor)
Acts 26:15-18
ប្រយោគភ្ជាប់
លោកប៉ូលបន្តធ្វើការការពារខ្លួននៅចំពោះព្រះបាទអគ្រីប៉ា។ នៅក្នុងទាំងនេះ លោកបន្តដកស្រង់ការសន្ទនារបស់លោកជាមួយព្រះអម្ចាស់។
ដើម្បីបើកភ្នែករបស់ពួកគេ
ដើម្បីជួយមនុស្សឲ្យយល់សេចក្តីពិត នៅក្នុងន័យត្រង់គឺជួយមនុស្សឲ្យបើកភ្នែករបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)
ឲ្យពួកគេបែរចេញពីសេចក្ដីងងឹតមករកពន្លឺ
ជួយនរណាម្នាក់ឲ្យឈប់ធ្វើអ្វីដែលអាក្រក់ ហើយចាប់ផ្តើមស្តាប់បង្គាប់ព្រះជាម្ចាស់ និយាយក្នុងន័យត្រង់គឺនាំមនុស្សចេញពីទីងងឹតមកដាក់នៅកន្លែងភ្លឺ។ (សូមមើលៈ INVALID translate/figs-metaphor)
បែរចេញពីអំណាចរបស់មារសាតាំង មករកព្រះជាម្ចាស់វិញ
ជួយនរណាម្នាក់ឲ្យឈប់ស្តាប់បង្គាប់សាតាំង ហើយចាប់ផ្តើមស្តាប់បង្គាប់ដល់ព្រះជាម្ចាស់វិញ និយាយក្នុងន័យត្រង់ គឺបែរនរណាម្នាក់ពីកន្លែងដែលសាតាំងគ្រប់គ្រង ហើយនាំអ្នកនោះទៅដាក់នៅកន្លែងដែលព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងវិញ។ (សូមមើលៈ INVALID translate/figs-metaphor)
ដើម្បីឲ្យពួកគេអាចទទួលពីព្រះជាម្ចាស់នៅការអត់ទោសឲ្យរួចពីបាប
«ការអត់ទោស» ជានាមអរូប អាចនិយាយជាកិរិយាសព្ទក៏បាន «អត់ទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់អាចអត់ទោសបាបរបស់ពួកគេ» (សូមមើលៈ INVALID translate/figs-abstractnouns)
ទទួលមរតកដែលខ្ញុំឲ្យដល់
«មរតក» ជានាមអរូប អាចនិយាយជាកិរិយាសព្ទក៏បាន «ទទួលមរតក»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេអាចនឹងទទួលមរតកដែលខ្ញុំនឹងឲ្យ» (សូមមើលៈ INVALID translate/figs-abstractnouns)
ទទួលមរតក
ជាព្រះពរដែលព្រះយេស៊ូប្រទានដល់អ្នកជឿលើព្រះអង្គ របៀបដូចជាមរតកដែលពួកគេបានទទួលពីឪពុករបស់ពួកគេដែរ។ (សូមមើលៈ INVALID translate/figs-metaphor)
ដែលបានញែកដោយឡែកសម្រាប់ខ្ញុំ
ព្រះយេស៊ូបានជ្រើសរើសមនុស្សខ្លះ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គ និយាយន័យត្រង់គឺញែកពួកគេដោយឡែកពីមនុស្សផ្សេងទៀត។ (សូមមើលៈ INVALID translate/figs-metaphor)
ដោយជំនឿលើខ្ញុំ
«ដោយសារពួកគេបានជឿដល់ខ្ញុំ» លោកប៉ូលបានបញ្ចប់ដោយដកស្រង់ព្រះបន្ទូលពីព្រះអម្ចាស់។
Acts 26:19-21
ដូច្នេះ
ពាក្យនេះ ដើម្បីសម្គាល់ពីសេចក្តីថ្លែង ដោយសារអ្វីដែលបាននិយាយពីមុន។ នៅក្នុងករណីនេះ លោកប៉ូលបានពន្យល់ពីអ្វីដែលព្រះជាម្ចាស់បានបង្គាប់ដល់លោកនៅក្នុងនិមិត្តរបស់លោក។
ទូលបង្គំត្រូវស្តាប់បង្គាប់
ឃ្លានេះនិយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានស្តាប់បង្គាប់» (សូមមើលៈ INVALID translate/figs-doublenegatives)
និមិត្តពីស្ថានសួគ៌
សំដៅលើអ្វីដែលមនុស្សម្នាក់នៅក្នុងនិមិត្តប្រាប់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលមនុស្សម្នាក់មកពីស្ថានសួគ៌ប្រាប់ខ្ញុំនៅក្នុងនិមិត្ត» (សូមមើលៈ INVALID translate/figs-metonymy)
បែរមករកព្រះជាម្ចាស់
ចាប់ផ្តើមទុកចិត្តលើព្រះជាម្ចាស់ និយាយប្រៀបដូចជាមនុស្សម្នាក់ចាប់ផ្តើមដើរទៅរកព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទុកចិត្តលើព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)
ដោយប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្តមែន
«ការប្រែចិត្ត» ជានាមអរូប អាចនិយាយជាកិរិយាសព្ទក៏បាន «ប្រែចិត្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចាប់ផ្តើមធ្វើអ្វីល្អ ដើម្បីបង្ហាញថាពួកគេពិតជាប្រែចិត្តមែន» (សូមមើលៈ INVALID translate/figs-abstractnouns)
ជនជាតិយូដា
ពាក្យនេះ មិនសំដៅលើជនជាតិយូដាទាំងអស់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិយូដាខ្លះ» (សូមមើលៈ INVALID translate/figs-synecdoche)
Acts 26:22-23
ប្រយោគភ្ជាប់
លោកប៉ូលបញ្ចប់ការការពារខ្លួនរបស់គាត់ចំពោះព្រះបាទអគ្រីប៉ា។
មិនបាននិយាយក្រៅពីអ្វី
ឃ្លានេះ និយាយក្នុងទម្រង់វិជ្ជាមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីអ្វីដែលច្បាស់លាស់»
អ្វីដែលពួកព្យាការី
លោកប៉ូលសំដៅលើការចងក្រងសំណេររបស់ពួកព្យាការីនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។
គឺថាព្រះគ្រិស្ដបានរងទុក្ខ
អ្នកអាចបញ្ជាក់ច្បាស់នៅត្រង់នេះថា ព្រះគ្រិស្តត្រូវសុគត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថាព្រះគ្រិស្តត្រូវរងទុក្ខ ហើយសុគត» (សូមមើលៈ INVALID translate/figs-explicit)។
ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីក្រោកឡើង
ពាក្យ «រស់ឡើងវិញ» ជានាមអរូប អាចនិយាយថា «ប្រោសមនុស្សឲ្យមានជីវិតរស់ឡើងវិញ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគឺជាមនុស្សដំបូងដែលបានរស់ពីចំណោមមនុស្សស្លាប់ នៅពេលព្រះជាម្ចាស់ចាប់ផ្តើមធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ» (សូមមើលៈ INVALID translate/figs-abstractnouns)
រស់ពីស្លាប់
ពាក្យ «រស់ពីស្លាប់» សំដៅលើ វិញ្ញាណរបស់មនុស្សដែលបានស្លាប់ទៅហើយ។ ឲ្យមានជីវិតរស់ឡើងវិញពីចំណោមពួកគេ មានន័យថា រស់ឡើងវិញម្តងទៀត។
ប្រកាសពីពន្លឺ
«ប្រកាសពីព្រះបន្ទូលនៃពន្លឺ»។ ប្រាប់មនុស្សអំពីការដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស និយាយពីមនុស្សបៀបដូចជាពន្លឺ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីប្រកាសពីព្រះបន្ទូលពីការដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស» (សូមមើលៈ INVALID translate/figs-metaphor)។
Acts 26:24-26
ប្រយោគភ្ជាប់
លោកប៉ូល និងព្រះបាទអគ្រីប៉ាបន្តនិយាយជាមួយគ្នា។
អ្នកឆ្កួតហើយ
«អ្នកកំពុងនិយាយរឿងឥតប្រយោគហើយ» ឬ «អ្នកឆ្កួតហើយ»
អ្នករៀនសូត្រច្រើនពេក បានជាធ្វើឲ្យអ្នកឆ្កួតដូច្នេះ
«អ្នករៀនសូត្រច្រើនពេក បានជាធ្វើឲ្យអ្នកឆ្កួតដូច្នេះ»
ខ្ញុំបាទមិនឆ្កួតទេ ប៉ុន្តែ
ឃ្លានេះនិយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំឆ្កួត...ហើយ» ឬ «ខ្ញុំគិតត្រឹមត្រូវទេ... ហើយ» (សូមមើលៈ INVALID translate/figs-doublenegatives)
ឯកឧត្ដមភេស្ទុសអើយ
«ឯកឧត្ដមភេស្ទុស ដែលស័ក្តិសមនឹងទទួលការគោរពអើយ»
ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវតែប៉ុណ្ណោះ
«ពាក្យ» តំណាងឲ្យ សាររបស់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនិយាយពីសេចក្តីពិត និងច្បាស់លាស់» (សូមមើលៈ INVALID translate/figs-metonymy)
ដ្បិត ព្រះរាជា...ចំពោះព្រះអង្គ...ពីទ្រង់
លោកប៉ូលនៅតែទូលទៅព្រះបាទអគ្រីប៉ា ប៉ុន្តែ លោកកំពុងតែសំដៅលើខ្លួនលោកជាបុរសទីបី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត ព្រះរាជា...ចំពោះព្រះអង្គ...ពីទ្រង់» (សូមមើលៈ INVALID translate/figs-123person)
ខ្ញុំបាទជឿជាក់ថា
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំប្រាកដណាស់» (សូមមើលៈ INVALID translate/figs-activepassive)
គ្មានអ្វីអាចលាក់កំបាំងពីទ្រង់ឡើយ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម និងវិជ្ជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថាលោកដឹងការនេះ» ឬ «ថាអ្នកបានដឹងពីការនេះហើយ» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-litotes)
មិនបានកើតឡើងនៅទីសម្ងាត់ឡើយ
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនបានកើតឡើងនៅទីសម្ងាត់ឡើយ»។ (សូមមើលៈ INVALID translate/figs-activepassive)
Acts 26:27-29
ឱព្រះបាទអគ្រីប៉ាអើយ តើព្រះអង្គជឿពួកព្យាការីឬទេ?
លោកប៉ូលទូលសួរសំនួរនេះ ដើម្បីរំលឹកព្រះបាទអគ្រីប៉ាថា ព្រះបាទអគ្រីប៉ាបានជឿរួចមកហើយនូវអ្វីដែលព្យាការីបានថ្លែងពីព្រះយេស៊ូ។ ឃ្លានេះនិយាយដូចជាសេចក្តីថ្លែងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឱព្រះបាទអគ្រីប៉ា! ព្រះអង្គជ្រាប់នូវអ្វីដែលព្យាការីបានថ្លែងហើយ» (សូមមើលៈ INVALID translate/figs-rquestion)
នៅតែបន្តិចទៀត អ្នកអាចនឹងធ្វើឲ្យខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ
ព្រះបាទអគ្រីប៉ាបានសួរសំនួរនេះដើម្បីបង្ហាញលោកប៉ូលថា លោកមិនអាចបញ្ចុះបញ្ចូលព្រះបាទអគ្រីប៉ាបានទេ ប្រសិនបើគ្មានភ័ស្តុតាងផ្សេងទៀតបញ្ជាក់នោះ។ ឃ្លានេះនិយាយដូចជាសេចក្តីថ្លែងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដណាស់ សូមកុំគិតថា អ្នកអាចបញ្ចុះបញ្ចូលយើង ដើម្បីឲ្យយើងបានជឿលើព្រះយេស៊ូដោយងាយដូច្នេះ» (សូមមើលៈ INVALID translate/figs-rquestion)
មិនមែនដោយជាប់ច្រវាក់ទាំងនេះឡើយ
ពាក្យ «ជាប់ច្រវាក់» តំណាងឲ្យភាពជាអ្នកទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ប្រាកដណាស់ ខ្ញុំមិនចង់ឲ្យអ្នក ក្លាយជាអ្នកទោសដូចខ្ញុំទេ» (សូមមើលៈ INVALID translate/figs-metonymy)
Acts 26:30-32
ប្រយោគភ្ជាប់
នេះគឺជាចុងបញ្ចប់នៃពេលវេលារបស់លោកប៉ូលជាមួយព្រះបាទអគ្រីប៉ា។
ព័ត៌មានទូទៅ
ម្ចាស់ក្សត្រីយ៍បេរេនីស ជាប្អូនស្រីរបស់ព្រះបាទអគ្រីប៉ា។ (សូមមើលៈ ២៥:១៣)
បន្ទាប់មក ព្រះរាជា លោកទេសាភិបាល
«បន្ទាប់មក ព្រះបាទអគ្រីប៉ា លោកទេសាភិបាលភេស្ទុសបានក្រោកឡើង»
សាលប្រជុំ
នេះគឺជាបន្ទប់ប្រជុំដ៏ធំមួយ សម្រាប់ពិធីបុណ្យ ជំនុំជម្រះក្តី និងព្រឹត្តការណ៍ផ្សេងៗទៀត។
បុរសនេះមិនបានធ្វើអ្វីឲ្យសមដល់ស្លាប់ ឬជាប់ច្រវាក់ឡើយ
«ស្លាប់» ជានាមអរូបី អាចនិយាយជាកិរិយាសព្ទ «ស្លាប់»។ ពាក្យ «ជាប់ច្រវាក់» នៅទីនេះ តំណាងឲ្យដាក់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសនេះ មិនសមស្លាប់ ឬជាប់គុគឡើយ» (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-metonymy)
គាត់អាចមានសេរីភាពបាន
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំអាចដោះលែងបុរសនេះបាន» (សូមមើលៈ INVALID translate/figs-activepassive)
Acts 27
Acts 27:1-2
ប្រយោគភ្ជាប់
លោកប៉ូល ជាអ្នកទោស ចាប់ផ្តើមធ្វើដំណើរទៅរ៉ូម។
ព័ត៌មានទូទៅ
ពាក្យ «យើង» រួមបញ្ចូលលោកលូកា ជាអ្នកនិពន្ធកណ្ឌគម្ពីរកិច្ចការ និងអ្នកផ្សេងទៀតដែលធ្វើដំណើរជាមួយលោកប៉ូល។ (សូមមើលៈ INVALID translate/figs-exclusive)
ព័ត៌មានទូទៅ
ក្រុងអាត្រាមីត គឺជាទីក្រុងមួយដែលមានទីតាំងនៅប៉ែកខាងលិចប្រទេសតួគីបច្ចុប្បន្ន។ (សូមមើលៈ INVALID translate/translate-names)
នៅពេល ពួកគេសម្រេច
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលលោកទេសាភិបាលបានសម្រេច» (សូមមើលៈ INVALID translate/figs-activepassive)
ចុះសំពៅចេញទៅស្រុកអ៊ីតាលី
ស្រុកអ៊ីតាលីគឺជាឈ្មោះរបស់ខេត្តរ៉ូម។ សូមមើលពីរបៀបដែលអ្នកបកប្រែ «អ៊ីតាលី» នៅក្នុងជំពូក ១៨:១។
ពួកគេបានដាក់លោកប៉ូល និងអ្នកទោសខ្លះទៀតនៅក្រោមការទទួលខុសត្រូវរបស់នាយទាហានម្នាក់ឈ្មោះលោកយូលាស ជាកងទាហានរបស់ព្រះចៅអធិរាជ
«ទាហានរបស់រ៉ូម បានដាក់មេទាហានម្នាក់ឈ្មោះ លោកយូលាស ជាកងទាហានរបស់ព្រះចៅអធិរាជ ជាអ្នកទទួលខុសត្រូវលើលោកប៉ូល និងអ្នកទោសផ្សេងៗទៀត»
នាយទាហានម្នាក់ឈ្មោះលោកយូលាស
លោកយូលាសគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names)
ជាកងទាហានរបស់ព្រះចៅអធិរាជអូហ្គូស្ទីន
នេះគឺជាឈ្មោះរបស់កងវរសេនាតូច ឬទាហានដែលលោកយូលាសចេញមក។ (សូមមើលៈ INVALID translate/translate-names)
យើងបានចុះសំពៅ...កាត់តាមបណ្ដោយឆ្នេរ
ពាក្យ «សំពៅ...ដែលបានចុះសំពៅ» តំណាងឲ្យអ្នកសំពៅដែលជិះសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានចុះសំពៅ...ជាមួយនឹងអ្នកសំពៅដើម្បីធ្វើដំណើរ» (សូមមើលៈ INVALID translate/figs-metonymy)
សំពៅពីក្រុងអាត្រាមីត
អាចមានន័យពីរ។ ទី១) ជាសំពៅដែលមកពីក្រុងអាត្រាមីត។ ឬទី២) ជាសំពៅដែលចុះឈ្មោះ ឬមានសិទ្ធិនៅក្នុងអាត្រាមីត។
បានចុះសំពៅ
«យើងបម្រុងនឹងចុះសំពៅ» ឬ «ចេញដំណើរជាឆាប់»
បានទៅតាមសមុទ្រ
«ចាប់ផ្តើមធ្វើដំណើរតាមសមុទ្រ»
លោកអើរីស្ដាក
លោកអើរីស្ដាកមកពីម៉ាសេដូន ប៉ុន្តែធ្លាប់ធ្វើការជាមួយលោកប៉ូលនៅក្នុងអេភេសូរ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១៩:២៨។
Acts 27:3-6
ព័ត៌មានទូទៅ
ពាក្យ «យើង» នៅទីនេះ សំដៅលើលោកលូកា លោកប៉ូល និងអ្នករួមដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive)
លោកយូលាសបានប្រព្រឹត្តនឹងលោកប៉ូលដោយចិត្តមេត្តា
«លោកយូលាសបានប្រព្រឹត្តនឹងលោកប៉ូលដោយក្តីសប្បុរស»។ សូមមើលពីរបៀបដែលអ្នកបកប្រែ «យូលាស» នៅក្នុងជំពូក ២៧:១។
ទៅផ្ទះមិត្រភក្ដិ ដើម្បីឲ្យគេមើលថែលោក
«មើលថែ» ជានាមអរូប អាចនិយាយជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅរកមិត្តសម្លាញ់របស់លោកដើម្បីពួកគេអាចជួយលោក» ឬ «ទៅរកមិត្តសម្លាញ់របស់លោក ដើម្បីពួកគេអាចជួយលោកនូវអ្វីដែលលោកត្រូវការ» (សូមមើលៈ INVALID translate/figs-abstractnouns)។
យើងបានចុះសំពៅ ហើយចេញទៅ
«យើងបានចាប់ផ្តើមចុះសំពៅ ហើយចេញទៅ»
ដោយសសៀរតាមបណ្ដោយកោះគីប្រុស នៅជិតកោះ ហើយក៏មានខ្យល់បកជាខ្លាំងផងដែរ
ជាឃ្លាអកម្ម «មានខ្យល់បក» និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានសរសៀរតាមឈូងសមុទ្រគីប្រុស ដើម្បីគេចពីខ្យល់ ហើយនាំសំពៅទៅខុសផ្លូវ» (UDB)
ស្រុកប៉ាមភីលា
ស្រុកប៉ាមភីលាជាខេត្តមួយនៅក្នុងស្រុកអាស៊ីមីន័រ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅជំពូក ២:៨។
បានមកដល់ក្រុងមីរ៉ា ជាក្រុងមួយនៅក្នុងស្រុកលូគា
អ្នកអាចបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតថា ពួកគេបានចេញពីសំពៅនៅក្រុងមីរ៉ា ជាទីក្រុងមួយរបស់ស្រុកលូគា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានមកដល់ក្រុងមីរ៉ា ជាស្រុកលូគា ជាកន្លែងដែលពួកគេចុះសំពៅមក។ (សូមមើលៈ INVALID translate/figs-explicit)
ជាក្រុងមួយនៅក្នុងស្រុកលូគា
ស្រុកលូគា ជាខេត្តរបស់រ៉ូម មានទីតាំងនៅភាគខាងត្បូងឈៀងខ្លាលេចឈូងសមុទ្ររបស់ប្រទេសទួរគីបច្ចុប្បន្ន។ (សូមមើលៈ INVALID translate/translate-names)
បានសំពៅមួយ មកពីស្រុកអលេក្សានទ្រាដែលត្រូវចេញទៅស្រុកអ៊ីតាលី
ឃ្លានេះបញ្ជាក់ថា អ្នកសំពៅបានចុះសំពៅទៅអ៊ីតាលី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានឃើញសំពៅមួយដែលអ្នកសំពៅនោះមកពីស្រុកអលេក្សានទ្រា ហើយរៀបនឹងចេញដំណើរទៅអ៊ីតាលី» (សូមមើលៈ INVALID translate/figs-explicit)។
ស្រុកអលេក្សានទ្រា
នេះគឺជាឈ្មោះរបស់ទីក្រុងមួយ។ (សូមមើលៈ INVALID translate/translate-names)
Acts 27:7-8
ពេលយើងជិះសំពៅទៅមុខយឺតៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ជិតក្រុងគ្នីដូសដោយលំបាក
អ្នកអាចបញ្ជាក់ថា ហេតុដែលពួកគេធ្វើដំណើរយឺត និងលំបាកគឺដោយសារខ្យល់ព្យុះបក់បោកលើពួកគេខ្លាំងពេក។ (សូមមើលៈ INVALID translate/figs-explicit)
ក្រុងគ្នីដូស
នេះគឺជាទីក្រុងបុរាណ ដែលមានទីតាំងនៅប្រទេសទួរគីបច្ចុប្បន្ន។ (សូមមើលៈ INVALID translate/translate-names)
ខ្យល់បក់ខ្លាំងពេកមិនឲ្យយើងអាចទៅតាមផ្លូវនោះបានទេ
«យើងមិនអាចទៅតាមផ្លូវនោះបានទេ ដោយសារខ្យល់បង់ខ្លាំងពេក»
ដូច្នេះ យើងក៏បត់សំពៅសសៀរទៅរកតាមបណ្ដោយកោះក្រែតវិញ
«ដូច្នេះ យើងបានធ្វើដំណើរសសៀរទៅរកតាមបណ្ដោយកោះក្រែតវិញ ជាកន្លែងដែលមិនសូវមានខ្យល់»
ទល់មុខនឹងជ្រោយសាលម៉ូន
នេះគឺជាឈូងសមុទ្ររបស់ទីក្រុងក្រែត។ (សូមមើលៈ INVALID translate/translate-names)
យើងបន្តដំណើរតាមឆ្នេរយ៉ាងលំបាក
អ្នកអាចបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ទោះបីជាខ្យល់ខ្លាំង តែមិនសូវខ្លាំងដូចមុនទេ ប៉ុន្តែ នៅតែលំបាកក្នុងការធ្វើដំណើរ។ (សូមមើលៈ INVALID translate/figs-explicit)
កំពង់ស្អាត
ជាកំពង់ផែដែលនៅជិតក្រុងឡាសេ មានទីតាំងនៅជិតភាគខាងត្បូងរបស់កោះក្រែត។ (សូមមើលៈ INVALID translate/translate-names)
នៅជិតក្រុងឡាសេ
នេះគឺជាឈូងសមុទ្ររបស់ទីក្រុងកោះក្រែត។ (សូមមើលៈ INVALID translate/translate-names)
Acts 27:9-11
ព័ត៌មានទូទៅ
ពាក្យ «យើង» «ពួកយើង» នៅទីនេះ សំដៅលើលោកប៉ូល និងមនុស្សគ្រប់គ្នាដែលនៅលើសំពៅ។ (សូមមើលៈ INVALID translate/figs-inclusive)
យើងបានប្រើពេលជាច្រើនថ្ងៃ
ដោយសារទៅដៅនោះខ្យល់បក់ខ្លាំងពេក ដំណើរពីសេសារា ទៅកាន់កំពង់ស្អាតត្រូវចំណាយពេលច្រើនជាងការគ្រោងទុក។
ឥឡូវជាដំណើរមួយដែលពេេញដោយគ្រោះថ្នាក់ ដ្បិតថ្ងៃពិធីបុណ្យតមអាហារក៏ហួសហើយដែរ
ពិធីបុណ្យតមអាហារនេះ កើតឡើងនៅថ្ងៃបុណ្យថ្ងៃរំដោះបាប ដែលជាទូទៅគេធ្វើឡើងនៅចុងខែកញ្ញា ឬដើមខែតុលា យោងទៅតាមប្រតិទិន របស់ពួកលោកខាងលិច។ បន្ទាប់ពីនេះ មានគឺជាដំណើរដ៏គ្រោះថា្នាក់ដោយសារព្យុះ។
ខ្ញុំយល់ថាបើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង
«ប្រសិនបើ យើងធ្វើដំណើរនៅពេលនេះ យើងនឹងគ្រោះថ្នាក់ជាខ្លាំង និងមានការបាត់បង់ផង»។
គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង
ពាក្យ «គ្រោះថ្នាក់» មានន័យថា ត្រូវបំផ្លាញ ពេលសំដៅលើរបស់ផ្សេងៗ និងសេចក្តីស្លាប់ នៅពេលសំដៅលើមនុស្ស។
មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ
ទំនិញគឺជាអ្វីមួយដែលមនុស្សដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតតាមសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនគ្រាន់តែសំពៅ និងទំនិញនៅក្នុងសំពៅទេ»។
ពាក្យរបស់លោកប៉ូលបានប្រាប់
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលោកប៉ូលបានមានប្រសាសន៍» (សូមមើលៈ INVALID translate/figs-activepassive)
Acts 27:12-13
ដោយសារកំពង់ផែនោះ ពិបាកក្នុងការចតនៅក្នុងរដូវរងា
អ្នកអាចបញ្ជាក់ពីហេតុដែលពិបាកក្នុងការចងនៅកំពង់ផែ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពង់ផែមិនធំគ្រប់គ្រាន់ក្នុងការឲ្យសំពៅបានចត នៅអំឡុងពេលព្យុះនៅក្នុងរដូវរងារឡើយ។ (សូមមើលៈ INVALID translate/figs-activepassive)
កំពង់ផែ
ជាកន្លែងមួយនៅជិតដីគោក ដែលមានសុវត្តិភាពសម្រាប់សំពៅ។
ក្រុងភេនីច
ក្រុងភេនីចជាទីក្រុងកំពង់ផែនៅលើឈូងសមុទ្រក្រែត។ (សូមមើលៈ INVALID translate/translate-names)
ដើម្បីស្នាក់នៅទីនោះនៅក្នុងរដូវរងា
ឃ្លានេះ និយាយពីរដូវកាលរដូវរងា ប្រៀបដូចជាប្រាក់ដែលគេអាចចំណាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្នាក់នៅទីនោះនៅក្នុងរដូវរងារ» (សូមមើលៈ INVALID translate/figs-metaphor)
បែរទៅរកទិសនិរតី និងទិសពាយ័ព្យ
ឃ្លានេះមានន័យថាទីក្រុងនេះបែរចេញពីទិសខ្យល់បប់។ ដូច្នេះ ខ្យល់បក់លើទីក្រុងពីខាងជើងឈៀងខាងលិច និងភាគខាងត្បូងឈៀងខាងលិចដែរ។
ស្រាវយុថ្កា
ពាក្យ «ស្រាវ» មានន័យថាទាញចេញពីទឹក។ យុថ្កាជាវត្ថុមួយធ្ងន់ដែលចងភ្ជាប់នឹងខ្សែពួរ ដេលធ្វើឲ្យសំពៅមានសុវត្តិភាព។ យុថ្កាគឺជាជើងរបស់សំពៅដែលលេចចូលទៅក្នុងទឹក ហើយលេចទៅដល់បាតសមុទ្រ ការពារសំពៅមិនឲ្យរសាត់ទៅឆ្ងាយ។
Acts 27:14-16
ប្រយោគភ្ជាប់
លោកប៉ូល និងអស់អ្នកដែលបានធ្វើដំណើរនៅលើសំពៅ បានជួបនឹងព្យុះដ៏កំណាច។
ប៉ុន្តែ បន្តិចក្រោយមក
«បន្តិចក្រោយមក»
មានខ្យល់ព្យុះមួយយ៉ាងខ្លាំង
«ជាខ្យល់យ៉ាងខ្លាំង និងគ្រោះថ្នាក់»
ឈ្មោះ «ខ្យល់ព្យុះភាគឦសាន្ដ»
«បានហៅថា ខ្យល់បក់ពីទិសភាគឦសាន្ដ»។ ពាក្យសម្រាប់ «ខ្យល់ព្យុះភាគឦសាន្ដ» នៅក្នុងភាសាដើមគឺ «ខ្យល់ព្យុះភាគឦសាន្ដ»។ អ្នកអាចបកប្រែពាក្យនេះ តាមភាសារបស់អ្នក។ (សូមមើលៈ INVALID translate/translate-transliterate)
បានចាប់ផ្តើមបក់បោកពីកោះនោះមក
«បានមកពីកោះក្រែត ហើយវាបានបក់យ៉ាងខ្លាំងប៉ះនឹងសំពៅរបស់យើង»
នៅពេលសំពៅបានប៉ះនឹងព្យុះនោះ សំពៅមិនអាចបែរក្បាលទល់នឹងខ្យល់បានទេ
«នៅពេលខ្យល់បក់យ៉ាងខ្លាំងប៉ះនឹងមុខសំពៅ នោះយើងមិនអាចបណ្តែតសំពៅទល់នឹងវាបានទេ»
យើងក៏បណ្ដោយសំពៅឲ្យរសាត់ទៅតាមខ្យល់ទៅ ហើយខ្យល់នោះបាននាំយើងទៅ។
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានឈប់ព្យាយាមជិះសំពៅទៅមុខទៀត ហើយយើងបានអនុញ្ញាតឲ្យខ្យល់រុញយើងតាមទិសដែលវាបក់»។ (សូមមើលៈ INVALID translate/figs-activepassive)
ពេលយើងមកដល់ខាងត្បូងកោះតូចមួយ
«យើងបានជិះទៅដល់កន្លែងមួយជាកន្លែងដែលមិនសូវមានខ្យល់បក់ខ្លាំង»
កោះតូចមួយឈ្មោះកោះក្លូដេ
នេះគឺជាកោះមួយដែលមានទីតាំងនៅខាងត្បូងឈូងសមុទ្រក្រែត។ (សូមមើលៈ INVALID translate/translate-names)
សំប៉ាន
ជាទូកតូចដែលដាក់នៅខាងក្រោយសំពៅ ហើយជាអ្វីមួយដែលអាចដឹកមនុស្សទៅរកសំពៅ និងចុះពីសំពៅ។ ទូកតូចប្រើនៅក្នុងបុព្វហេតុផ្សេងរួមបញ្ចូលទាំងការគេចផុតពីការលេចសំពៅផងដែរ។
Acts 27:17-18
ពួកគេបានលើងសំពានឡើងអស់ហើយ
«ពួកគេបានលើកសំពានឡើង» ឬ «ពួកគេបានរុញសំពានឡើងលើសំពៅ»
ពួកគេបានប្រើខ្សែពួរដើម្បីចងព័ទ្ធជុំវិញសំពៅ
«គ្រោង» សំដៅលើតួសំពៅ។ ពួកគេចងខ្សែជុំវិញ ដើម្បីសំពៅអាចយកឈ្នះក្នុងពេលមានព្យុះ។
ឈូងសមុទ្រសៀរទីស
សៀរទីសជាកន្លែងមួយដែលរាក់នៅតំបន់សមុទ្រនៅក្នុងកោះ។ ឈូងសមុទ្រសៀរទីសបានជាប់គាំងនៅលើដីខ្សាច់។ ឈូងសមុទ្រសៀរទីសមានទីតាំងនៅឈូងសមុទ្ររបស់លីយា អាហ្វិកខាងជើង។ (សូមមើលៈ INVALID translate/translate-names)
ពួកគេក៏ទម្លាក់យុថ្កាសមុទ្រ
ពួកគេបានទម្លាក់យុថ្កាចូលទៅក្នុងទឹក ដើម្បីទប់សំពៅឲ្យយឺត ព្រោះខ្យល់បក់សំពៅរបស់ពួកគេ។
យុថ្កា
យុថ្កាជាវត្ថុមួយធ្ងន់ ចង់ភ្ជាប់ជាមួយខ្សែ ដើម្បីធ្វើឲ្យសំពៅមានសុវត្តិភាព។ យុថ្កាត្រូវបានទម្លាក់ទៅក្នុងទឹក ហើយលិចទៅក្នុងសមុទ្រដល់បាតសមុទ្រ ដើម្បីទប់សំពៅពីការរសាត់។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះនៅក្នុងជំពូក ២៧:១២។
ហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឲ្យសំពៅទៅទិសណាតាមតែខ្យល់បក់យើង» (សូមមើលៈ INVALID translate/figs-activepassive)។
យើងបានជួបជាមួយនឹងខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្យល់បក់មកលើយើងជាខ្លាំង បក់ទៅមក» (សូមមើលៈ INVALID translate/figs-activepassive)។
ពួកគេក៏ចាប់ផ្តើមទម្លាក់ទំនិញចោល
ធ្វើបែបនេះដើម្បីឲ្យសំពៅបានស្រាលឡើង ដើម្បីការពារកុំឲ្យសំពៅលិច។
ទំនិញ
ទំនិញគឺជាអ្វីមួយដែលមនុស្សបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈសំពៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទំនិញលើសំពៅ» សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុងជំពូក ២៧:៩។
Acts 27:19-20
ពួកអ្នកសំពៅក៏បោះគ្រឿងសម្ភាររបស់សំពៅចោលដោយដៃរបស់ពួគគេផ្ទាល់
ពាក្យ «សម្ភារ» សំដៅលើឧបករណ៍របស់អ្នកសំពៅត្រូវការដើម្បីធ្វើជាក្តោង។ ការនេះបង្ហាញពីស្ថានភាពលំបាកខ្លាំងយ៉ាងណា។
នៅពេលព្រះអាទិត្យ និងផ្កាយអត់រះលើយើងអស់រយៈពេលជាច្រើនថ្ងៃ
ពួកគេមិនអាចមើលឃើញថ្ងៃ និងផ្កាយទេដោយសារខ្យល់ព្យុះពពកងងឹត។ អ្នកសំពៅ ចង់ឃើញព្រះអាទិត្យ និងផ្កាយដើម្បីដឹងថាពួកគេទៅណា ឬនៅកន្លែងណា ថាតើពួកគេកំពុងទៅណា។
ដោយខ្យល់ព្យុះនៅតែវាយលុកលើយើងដដែលនោះ
«ខ្យល់ព្យុសាហាវពេក នៅតែបក់មកលើយើងទៅវិញទៅមកយ៉ាងខ្លាំង»។
យើងក៏លែងមានសង្ឃឹមថាយើងនឹងបានរួចជីវិត
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នាលែងមានសង្ឃឹម ថាយើងអាចរួចជីវិត» (សូមមើលៈ INVALID translate/figs-activepassive)
Acts 27:21-22
ប្រយោគភ្ជាប់
លោកប៉ូលមានប្រសាសន៍ទៅអ្នកសំពៅនៅលើសំពៅ។
ពេលពួកគេមិនបានបរិភោគអាហារជាយូរថ្ងៃមក
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកសំពៅ។ សំដៅលើលោកលូកា លោកប៉ូល និងអស់អ្នកដែលនៅជាមួយពួកគេក៏មិនបានបរិភោគអាហារដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានអត់អាហារជាច្រើនថ្ងៃ» (សូមមើលៈ INVALID translate/figs-explicit)
នៅកណ្ដាលចំណោមពួកអ្នកសំពៅ
«ក្នុងចំណោមពួកប្រុសៗ»
បងប្អូននឹងមិនរងរបួស ហើយខូចខាតដូច្នេះឡើយ
«ជាលទ្ធផលបងប្អូននឹងរងរបួស ហើយខូចខាតមិនខាន»
ដ្បិតគ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ
លោកប៉ូលមានប្រសាសន៍ទៅកាន់អ្នកសំពៅ។ បង្ហាញថា លោកប៉ូលចង់មានន័យថា លោក និងអ្នកដែលនៅជាមួយលោកមិនស្លាប់ទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងចំណោមយើងនៅទីនេះគ្មាននរណាស្លាប់ទេ» (សូមមើលៈ INVALID translate/figs-explicit)
មានតែសំពៅប៉ុណ្ណោះទេ ដែលត្រូវខូចបង់
ពាក្យ «ខូចបង់» ប្រើនៅទីនេះក្នុងន័យបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ខ្យល់ព្យុះនឹងបំផ្លាញតែសំពៅទេ»។
Acts 27:23-26
អ្នកត្រូវតែបានទៅឈរនៅមុខសេសារ
ឃ្លា «ឈរនៅមុខសេសារ» សំដៅលើលោកប៉ូលនឹងឡើងតុលាការ ហើយព្រះអធិរាជសេសារនឹងកាត់ក្តីលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងឈរនៅចំពោះព្រះចៅអធិរាជសេសារ ដូច្នេះ ទ្រង់នឹងជំនុំជម្រះក្តីឲ្យលោក» (សូមមើលៈ INVALID translate/figs-metonymy)។
ព្រះជាម្ចាស់ប្រោសប្រណីអ្នក និងអស់អ្នកដែលរួមដំណើរជាមួយអ្នកផងដែរ
«ព្រះជាម្ចាស់បានសម្រេចព្រះទ័យ អនុញ្ញាតឲ្យអស់អ្នកដែលជិះសំពៅជាមួយអ្នកមានជីវិតរស់នៅ»
ដូចព្រះអង្គមានព្រះបន្ទូលមកខ្ញុំមែន
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចដែលទេវតាបានប្រាប់ខ្ញុំ» (សូមមើលៈ INVALID translate/figs-activepassive)
យើងនឹងត្រូវទើរនៅលើកោះណាមួយមិនខាន
«ខ្យល់នឹងបក់យើងឡើងដីគោកមិនខាង»
Acts 27:27-29
ប្រយោគភ្ជាប់
ខ្យល់ព្យុះយ៉ាងខ្លាំងនៅតែបន្ត។
នៅពេលដល់យប់ទីដប់បួន
ពាក្យ «ទីដប់បួន» ជាលេខទី អាចប្រែថា «ដប់បួន» ឬ «១៤»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពី១៤ថ្ងៃ តាំងពីព្យុះបានចាប់ផ្តើមនៅពេលយប់នោះ» (សូមមើលៈ INVALID translate/translate-ordinal និង INVALID translate/translate-numbers)
កាលដែលយើងបានរសាត់អណ្តែត
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលខ្យល់បន្តបក់មកលើយើងទៅវិញទៅមក» (សូមមើលៈ INVALID translate/figs-activepassive)
នៅលើផ្ទៃសមុទ្រអាឌ្រា
ជាសមុទ្រដែលនៅចន្លោះប្រទេសអ៊ីតាលី និងប្រទេសក្រិក។ (សូមមើលៈ INVALID translate/translate-names)
ពួកគេបានបោះខ្សែសម្ទង់ក្នុងទឹក
«ពួកគេវាស់ជម្រៅទឹកសមុទ្រ» (UDB)។ ពួកគេវាស់ជម្រៅទឹកដោយទម្លាក់ខ្សែចង់ជាមួយរបស់ធ្ងន់ដាក់ចូលទៅក្នុងទឹក។
បានឃើញថាមានជម្រៅម្ភៃព្យាម
«ឃើញថាមានជម្រៅ២០ព្យាម»។ ពាក្យ «ព្យាម» គឺជារង្វាស់សម្រាប់វាស់ជម្រៅទឹក។ មួយព្យាមប្រហែលជាពីរម៉ែត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឃើញថាមានជម្រៅ ៤០ម៉ែត្រ» (សូមមើលៈ INVALID translate/translate-numbers)
ឃើញថាមានជម្រៅដប់ប្រាំព្យាម
«ឃើញថាមានជម្រៅ១៥ព្យាម»។ ពាក្យ «ព្យាម» គឺជារង្វាស់សម្រាប់វាស់ជម្រៅទឹក។ មួយព្យាមប្រហែលជាពីរម៉ែត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឃើញថាមានជម្រៅ ៣០ម៉ែត្រ» (សូមមើលៈ INVALID translate/translate-numbers)
យុថ្កា
យុថ្កាជាវត្ថុមួយធ្ងន់ ចង់ភ្ជាប់ជាមួយខ្សែ ដើម្បីធ្វើឲ្យសំពៅមានសុវត្តិភាព។ យុថ្កាត្រូវបានទម្លាក់ទៅក្នុងទឹក ហើយលិចទៅក្នុងសមុទ្រដល់បាតសមុទ្រ ដើម្បីទប់សំពៅពីការរសាត។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះនៅក្នុងជំពូក ២៧:១២។
កន្សៃសំពៅ
«ពីខាងក្រោយសំពៅ»
Acts 27:30-32
ព័ត៌មានទូទៅ
ពាក្យ «អ្នក» នៅទីនេះ ជាពហុវចនៈ សំដៅលើមេទាហាន និងទាហានរបស់រ៉ូម។ (សូមមើលៈ INVALID translate/figs-you)
សំប៉ាន
សំប៉ានជាទូកតូចដែលពេលខ្លះគេដាក់នៅខាងក្រោយសំពៅ ហើយពេលខ្លះគេដាក់នៅខាងក្នុងសំពៅ ហើយចង់ភ្ជាប់។ ជាទូកតូច គេប្រើវាក្នុងករណីមួយចំនួន។ រួមបញ្ចូលទាំងគេចពេលសំពៅលិច។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ២៧:១៤។
ពីក្បាលសំពៅ
«ពីក្បាលសំពៅ»
ប្រសិនបើ អ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកមិនអាចរួចជីវិតបានឡើយ
ពាក្យ «ប្រសិនបើ» និង «មិនអាច» អាចនិយាយជាប្រយោគភ្ជាប់។ ជាប្រយោគអកម្ម ឃ្លា «បានសង្គ្រោះ» អាចនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសទាំងអស់នេះត្រូវនៅក្នុងសំពៅ ដើម្បីឲ្យអ្នកទាំងអស់គ្នាបានរួចជីវិត» (សូមមើលៈ INVALID translate/figs-doublenegatives និង INVALID translate/figs-activepassive)
Acts 27:33-35
លុះថ្ងៃរៀបនឹងរះឡើង
«នៅពេលថ្ងៃរៀបនឹងរះឡើង»
នេះគឺជាថ្ងៃទីដប់បួនហើយ
លេខ «ទីដប់បួន» អាចនិយាយ «ដប់បួន» ឬ «១៤ថ្ងៃ» (សូមមើលៈ INVALID translate/translate-ordinal និង INVALID translate/translate-numbers)
ដ្បិត គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនបាត់សក់មួយសរសៃពីក្បាលរបស់គេឡើយ
នេះគឺជាទម្លាប់នៃការនិយាយថា គ្មានគ្រោះថ្នាក់អ្វីកើតឡើងដល់ពួកគេឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នានឹងរួចជីវិតនៅក្នុងគ្រោះមហន្តរាយនេះ» (សូមមើលៈ INVALID translate/figs-idiom)
កាច់នំប៉័ង
«ហែកនំប៉័ង» ឬ «កាច់នំប៉័ងជាបំណែក»
Acts 27:36-38
បន្ទាប់មក ពួកគេគ្រប់គ្នាបានទទួលការលើកទឹកចិត្ត
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការនេះបានលើកទឹកចិត្តដល់ពួកគេទាំងអស់គ្នា» (សូមមើលៈ INVALID translate/figs-activepassive)
យើងមានគ្នាទាំងអស់២៧៦នាក់ នៅក្នុងសំពៅនោះ
នេះគឺជាព័ត៌មានពីប្រវត្តិ។ (សូមមើលៈ INVALID translate/translate-numbers និង INVALID translate/writing-background)
Acts 27:39-41
ឆកសមុទ្រ
ជាតំបន់ទឹកមួយយ៉ាងធំ ព័ទ្ធទៅដោយដីគោក។
ពួកគេមិនស្គាល់ទឹកដីនោះទេ
«ឃើញទឹកដី ប៉ុន្តែ មិនស្គាល់កន្លែងដែលពួកគេទៅដល់នោះទេ»។
កាត់ខ្សែយុថ្កា ហើយទម្លាក់វាចូលទៅក្នុងសមុទ្រ
«កាត់ខ្សែ និងទម្លាក់យុថ្កាចោល»
ក្ដោង
ជាក្តោង ឬឈើដេលនៅខាងក្រោយសំពៅ ប្រើសម្រាប់កាច់បង្កូត។
ក្ដោងមុខ
«ជាក្តោងនៅខាងមុខសំពៅ» ក្តោងមានក្រណាត់មួយយ៉ាងធំ ដើម្បីចាប់ខ្យល់ឲ្យបក់សំពៅ។
ពួកគេក៏តម្រង់ទៅរកឆ្នេរ។
«ពួកគេបានកាច់បង្កូតទៅរកឆ្នេរ»
ពួកគេបានទៅកន្លែងមួយដែលមានខ្សែទឹកពីរប្រសបគ្នា
នៅទីនេះ ទឹកហូរនៅក្នុងទិសដៅមួយ។ ពេលខ្លះទឹកហូរលើសពីមួយ ទៅទិសដៅផ្សេងគ្នា។ នេះអាចធ្វើឲ្យខ្សាច់នៅក្រោមទឹក មូលគ្នាធ្វើឲ្យទឹកហូរកាន់តែខ្លាំង។
ក្បាលសំពៅ
«នៅខាងមុខសំពៅ»
កន្សៃសំពៅ
«កន្ទុយសំពៅ»
Acts 27:42-44
គម្រោងរបស់ពួកទាហាននោះ
«ពួកទាហានបានរៀបគម្រោង»
ដូច្នេះ គាត់បញ្ឍប់គម្រោងរបស់ពួកគេ
«ដូច្នេះ លោកបានបញ្ឍប់ពួកគេពីធ្វើអ្វីដែលពួកគេបានរៀបគម្រោងនឹងធ្វើ»
លោតពីសំពៅមុន
«លោតចេញពីសំពៅនៅក្នុងទឹក»
ខ្លះតោងលើបន្ទះក្ដារ
«អ្នកខ្លះតោងបន្ទះក្តារ»
Acts 28
Acts 28:1-2
ប្រយោគភ្ជាប់
បន្ទាប់ពីការលិចសំពៅ មនុស្សនៅលើ កោះម៉ាល់ត៍បានជួយលោកប៉ូល ហើយនិងមនុស្សគ្រប់គ្នាដែលនៅក្នុងសំពៅ។ ពួកគេស្នាក់នៅទីនោះបីខែ។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកប៉ូល និងលោកលូកាដែលជាអ្នកនិពន្ធកណ្ឌគម្ពីរកិច្ចការ ដែលបានធ្វើដំណើរជាមួយលោកប៉ូលនៅក្នុងដំណើរនេះ»។ (សូមមើលៈ INVALID translate/figs-exclusive)
នៅពេលយើងបានមកដល់ដោយសុវត្តិភាពហើយ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ«ពេលយើងមកដល់ដោយសុវត្តិភាពហើយ» (សូមមើលៈ INVALID translate/figs-activepassive)
ទើបយើងស្គាល់ថា
លោកប៉ូល និងលោកលូកាបានស្គាល់ឈ្មោះកោះនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានដឹងពីប្រជាជន» ឬ «យើងបានដឹងពីអ្នកដែលរស់នៅទីនោះ» (សូមមើលៈ INVALID translate/figs-exclusive)
កោះនោះឈ្មោះ កោះម៉ាល់ត៍
កោះម៉ាល់ត៍ជាកោះមួយដែលមានទីតាំងនៅភាគខាងត្បូងកោះស៊ីលីសព្វថ្ងៃ។ (សូមមើលៈ INVALID translate/translate-names)
អ្នកកោះនោះ
«ប្រជាជននៅក្នុងតំបន់»
មិនគ្រាន់តែទទួលយើងដោយចិត្តសប្បុរសដ៏លើសលប់ប៉ុណ្ណោះទេ
មានចិត្តសប្បុរសដល់មនុស្សគ្រប់គ្នា របៀបដូចជាឲ្យរបស់ទៅនរណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនគ្រាន់តែទទួលយើងដោយចិត្តល្អលើសលប់ប៉ុណ្ណោះទេ» (សូមមើលៈ INVALID translate/figs-metaphor)
មិនគ្រាន់តែទទួលយើងដោយចិត្តសប្បុរសដ៏លើសលប់ប៉ុណ្ណោះទេ
ឃ្លានេះត្រូវបានប្រើដើម្បីបញ្ជាក់ពីការនិយាយផ្ទុយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រព្រឹត្តដោយក្តីសប្បុរស» (សូមមើលៈ INVALID translate/figs-litotes)
ពួកគេបានបង្កាត់ភ្លើង
«ពួកគេបានបង្កាត់ភ្លើង និងផ្គុំមែកឈើជាមួយគ្នា ហើយដុតមែកឈើទាំងនោះ»
បានស្វាគមន៍យើងទាំងអស់គ្នា
អាចមានន័យពីរ។ ទី១) ស្វាគមន៍មនុស្សគ្រប់គ្នាដែលមកពីសំពៅ» ឬ ទី២) បានស្វាគមន៍លោកប៉ូល ហើយនិងអ្នករួមដំណើរជាមួយលោក»។
Acts 28:3-4
មានពស់វែកមួយលូនចេញមក
«ពស់វែងមួយបានលូនចេញពីកំដៅភ្លើង»
បានចឹកដៃរបស់លោកជាប់
«បានចឹកលោកប៉ូល ហើយមិនរបូតសោះ»
អ្នកនេះពិតជាឃាតកមែន
«ប្រាកដណាស់ អ្នកនេះពិតជាឃាតករមែន» ឬ «បុរសនេះ ពិតជាឃាតករមែន»
សេចក្តីយុត្តិធម៌
ពាក្យ «សេចក្តីយុត្តិធម៌» សំដៅលើឈ្មោះរបស់ព្រះមួយអង្គដែលពួកគេថ្វាយបង្គំ។ របៀបបកប្រែៈ «ព្រះរបស់គេហៅថាសេចក្តីយុត្តិធម៌» (សូមមើលៈ INVALID translate/figs-explicit)
Acts 28:5-6
លោកបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង
«លោកបានរលាស់ដៃរបស់លោក ដើម្បីឲ្យពស់នោះធ្លាក់ពីដៃរបស់គាត់ចូលទៅក្នុងភ្លើង»
លោកគ្មានការឈឺចាប់អ្វីឡើយ
«លោកប៉ូលគ្មានការឈឺចាប់អ្វីឡើយ»
ហើមនិងក្តៅខ្លួន
អាចមានន័យពីរ។ ទី១) រូបកាយរបស់លោកហើម ដោយសារពិសរបស់ពស់។ ឬទី២) លោកក្តៅខ្លួនជាខ្លាំង។
គ្មានអ្វីខុសពីធម្មតាកើតឡើងដល់លោកសោះ
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់យ៉ាងធម្មតា គ្មានអ្វីកើតឡើងឡើយ» (សូមមើលៈ INVALID translate/figs-doublenegatives)
ពួកគេបានដូរគំនិតរបស់ពួកគេ
គិតខុសពីស្ថានភាព ប្រៀបដូចជាមនុស្សម្នាក់ប្តូរគំនិតរបស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេគិតជាថ្មី» (សូមមើលៈ INVALID translate/figs-metaphor)
ហើយនិយាយថា លោកប៉ូលជាព្រះ
ឃ្លានេះអាចនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយនិយាយថា៖ «បុរសគឺជាព្រះហើយ» (សូមមើលៈ INVALID translate/figs-quotations)
និយាយថា លោកជាព្រះ
ប្រហែលនៅទីនោះពួកគេជឿថានរណាម្នាក់ដែលនៅមានជីវិតបន្ទាប់ពីពិសពស់ចឹកហើយ គឺជាព្រះ ឬ មកពីព្រះ។
Acts 28:7-10
ព័ត៌មានទូទៅ
ពាក្យ «យើង» និង «យើង» នៅទីនេះ សំដៅលើលោកប៉ូល លោកលូកា និងអស់អ្នកដែលធ្វើដំណើរជាមួយពួកគេ។ (សូមមើលៈ INVALID translate/figs-exclusive)
ឥឡូវនេះ នៅជិតនោះ មានដីមួយកន្លែង
«ឥឡូវនេះ» ប្រើដើម្បីណែនាំមនុស្សថ្មី ឬព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿងដែលពាក់ព័ទ្ធ។
ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ
អាចមានន័យពីរ។ ទី១) ជាអ្នកដឹកនាំដែលធំជាងគេ ឬទី២) ជាមនុស្សម្នាក់ដែលសំខាន់នៅលើកោះនោះ ប្រហែលជាគាត់ជាអ្នកមាន។
ឈ្មោះពូព្លាស
នេះគឺជាឈ្មោះរបស់បុរសម្នាក់ (សូមមើលៈ INVALID translate/translate-names)
នៅពេលនោះ ឪពុករបស់លោកពូព្លាសមានជំងឺ គ្រុនក្តៅ និងរោគមួល
នេះគឺជាព័ត៌មានពីសាវតារឪពុករបស់លោកពូព្លាសដែលសំខាន់ដើម្បីយល់ពីសាច់រឿងនេះ។ (សូមមើលៈ INVALID translate/writing-background)
មានជំងឺ
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈឺ» (សូមមើលៈ INVALID translate/figs-activepassive)
មានជំងឺ គ្រុនក្តៅ និងរោគមួល
ជំងឺមួលគឺមេរោគដែលរលាក់ខាងក្នុង។
លោកបានអធិស្ឋាន ដាក់ដៃរបស់លោកពីលើគាត់
«បានយកដៃទៅប៉ះគាត់»
បានប្រោសគាត់ឲ្យជា
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយលោកបានប្រោសឲ្យពួកគេបានជាដែរ» (សូមមើលៈ INVALID translate/figs-activepassive) (UDB)
ប្រជាជនគោរពរាប់អានយើងជាខ្លាំង
ប្រហែលជាពួកគេគោរពរាប់លោកប៉ូល និងអ្នកដែលនៅជាមួយគាត់ដោយឲ្យជាអំណោយផ្សេងៗ។
Acts 28:11-12
ប្រយោគភ្ជាប់
ដំណើររបស់លោកប៉ូលបន្តទៅក្រុងរ៉ូម។
ព័ត៌មានទូទៅ
បងប្អូនភ្លោះពីរនាក់សំដៅលើខាស្ទើ និងផូលលុច ជាកូនភ្លោះរបស់ព្រះសេយូស ព្រះរបស់ក្រិក។ ពួកគេគិតថាលោកជាអ្នកការពារសំពៅ។ (សូមមើលៈ INVALID translate/figs-explicit)
ជាសំពៅមកពីក្រុងអលេក្សានទ្រា
អាចមានន័យពីរ។ ទី១) «ជាសំពៅដែលមកពីអលេក្សានទ្រា» ទី២) «ជាសំពៅដែលបានចុះឈ្មោះ ឬមានសិទ្ធិនៅក្នុងអលេក្សានទ្រា»។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យ«អលេក្សានទ្រា» នៅក្នុងជំពូក ៦:៨។
ហើយបានចំណាយពេលនៅលើកោះនោះនៅក្នុងរដូវងា
«គេបានទុកអ្នកសំពៅកោះនោះនៅក្នុងរដូវរងារ»។
ក្រុងស៊ីរ៉ាគូស
ក្រុងស៊ីរ៉ាគូសជាក្រុងមួយនៅទិសខាងត្បូងឆៀងខាងកើតឈូងសមុទ្រស៊ីលីបច្ចុប្បន្ន ដូចនៅទិសខាងត្បូងឆៀងខាងកើតរបស់អ៊ីតាលីដែរ។ (សូមមើលៈ INVALID translate/translate-names)
Acts 28:13-15
ព័ត៌មានទូទៅ
ផ្សារអាប់ភាស និងដល់ផ្ទះសំណាក់បីខ្នងជាផ្សារមានឈ្មោះល្បី ហើយផ្ទះសំណាក់ នៅលើផ្លូវធំហៅថាផ្លូវអាប់ភាស ប្រហែលជា៥០គីឡូម៉ែត្រខាងត្បូងក្រុងរ៉ូម។ (សូមមើលៈ INVALID translate/translate-names)
ក្រុងរេគាម
នេះគឺជាទីក្រុងកំពង់ផែ ដែលមានទីតាំងនៅនិរតីប្រទេសអ៊ីតាលី។ (សូមមើលៈ INVALID translate/translate-names)
មានខ្យល់បក់មកពីទិសខាងត្បូង
«ខ្យល់ចាប់ផ្តើមបក់មកពីទិសខាងត្បូង»
ក្រុងពូទីយ៉ូលី
ក្រុងពូទីយ៉ូលីមានទីតាំងនៅឈូងសមុទ្រភាគខាលិចអ៊ីតាលី។ (សូមមើលៈ INVALID translate/translate-names)
នៅទីនោះ យើងបានជួប
«នៅទីនោះយើងបានជួប»
ពួកបងប្អូន
អ្នកទាំងនេះគឺជាអ្នកដើរតាមព្រះយេស៊ូ រួមបញ្ចូលទាំងប្រុស ទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនអ្នកជឿ» (សូមមើលៈ INVALID translate/figs-gendernotations)
ពួកគេបានអញ្ជើញយើង
ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេបានអញ្ជើញយើង» (សូមមើលៈ INVALID translate/figs-activepassive)
យើងបានទៅដល់ក្រុងរ៉ូមបែបនេះឯង
នៅពេលលោកប៉ូលបានទៅដល់ក្រុងពូទីយ៉ូលី នោះគឺជាដំណើរចុងក្រោយរបស់លោកទៅរ៉ូមតាមដីគោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីយើងស្នាក់នៅជាមួយពួកគេបានប្រាំពីរថ្ងៃ យើងបានចេញទៅរ៉ូម»។
បន្ទាប់ពីបងប្អូននៅទីនោះបានដឹងដំណឹងអំពីយើង
«បន្ទាប់ពី ពួកគេបានឮថាយើងមក»
លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ
មានចិត្តក្លាហានគឺនិយាយប្រៀបដូចជាវត្ថុដែលមនុស្សម្នាក់យក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការនេះបានលើកទឹកចិត្តដល់គាត់ ហើយគាត់បានអរគុណដល់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)
Acts 28:16-18
ប្រយោគភ្ជាប់
លោកប៉ូលបានមកដល់ក្រុងរ៉ូម ក្នុងនាមជាអ្នកទោស ប៉ុន្តែ មានសេរីភាព អាចស្នាក់នៅផ្ទះរបស់គាត់ខ្លួនឯង។ លោកបានហៅជនជាតិយូដាដែលនៅក្នុងតំបន់មកជុំគ្នា ដើម្បីពន្យល់ពីអ្វីដែលបានកើតឡើងជាមួយលោក។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើលោកលូកា ដែលសរសរកណ្ឌគម្ពីរកិច្ចការ ក៏ដូចជាលោកប៉ូល និងអ្នកឯទៀតដែលធ្វើដំណើរជាមួយលោកដែរ។ (សូមមើលៈ INVALID translate/figs-exclusive)
នៅពេលយើងបានចូលដល់ក្រុងរ៉ូមហើយ គេបានអនុញ្ញាតឲ្យលោកប៉ូលនៅម្នាក់ឯង
ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពី យើងបានមកដល់ក្រុងរ៉ូម ពួកអាជ្ញាធរបានអនុញ្ញាតឲ្យលោកប៉ូលមាន» (សូមមើលៈ INVALID translate/figs-activepassive)
បីថ្ងៃក្រោយមក
ឃ្លាប្រើនៅទីនេះ ដើម្បីសម្គាល់ពីការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង។ ប្រសិនបើ ភាសារបស់អ្នក មានរបៀបនិយាយពីការនេះ អាចអាចប្រើវានៅទីនេះ។
ពួកអ្នកដឹកនាំក្នុងចំណោមជនជាតិយូដា
អ្នកទាំងនេះគឺជាជនជាតិយូដាធម្មតា ឬ ជាអ្នកដឹកនាំសាសនាយូដាដែលរស់នៅក្រុងរ៉ូម។
បងប្អូនអើយ
ពាក្យនេះមានន័យថា «បងប្អូនយូដាអើយ»
ទាស់នឹងប្រជាជាតិយើង
«ទាស់នឹងប្រជាជាតិយើង» ឬ «ទាស់នឹងជនជាតិយូដា»
តែគេបានចាប់ខ្ញុំបញ្ជូនខ្ញុំពីក្រុងយេរូសាឡិម មកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាខ្លះបានចាប់ខ្ញុំនៅក្នុងក្រុងយេរូសាឡិម ហើយបានយកខ្ញុំទៅដាក់ក្នុងមន្ទីឃុំឃាំងរបស់អាជ្ញាធររ៉ូម» (សូមមើលៈ INVALID translate/figs-activepassive)
មកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម
ពាក្យ «ដៃ» នៅទីនេះ តំណាងឲ្យអំណាច ឬការគ្រប់គ្រង។ (សូមមើលៈ INVALID translate/figs-metonymy)
ពួកគេរកហេតុនឹងដាក់ទោសខ្ញុំដល់ស្លាប់ឡើយ។
«ខ្ញុំមិនបានធ្វើអ្វីដែលធ្វើឲ្យពួកគេសម្លាប់ខ្ញុំឡើយ»
Acts 28:19-20
ជនជាតិយូដា
នេះមិនមែនមានន័យថាជនជាតិយូដាទាំងអស់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ INVALID translate/figs-synecdoche)
ជំទាស់បំណងរបស់ពួកគេ
«បានប្តឹងផ្តល់អំពីអ្វីដែលអាជ្ញាធររ៉ូមចង់ធ្វើ»
ខ្ញុំបានបង្ខំចិត្តសុំឡើងមកដល់សេសារ
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំសូមប្តឹងទៅដល់សេសារឲ្យកាត់ក្តីខ្ញុំ» (សូមមើលៈ INVALID translate/figs-activepassive)
ទោះបីខ្ញុំគ្មានបំណងចោទប្រកាន់ទាស់នឹងប្រជាជាតិរបស់ខ្ញុំក៏ដោយ
ពាក្យ «ចោទប្រកាន់» គឺជានាមអរូប អាចនិយាយជាកិរិយាសព្ទ «ចោទប្រកាន់»។ ពាក្យ «ប្រជាជាតិ» នៅទីនេះ តំណាងឲ្យមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែមិនមែនដោយសារខ្ញុំចង់ចោទប្រកាន់ជនជាតិខ្ញុំ នៅចំពោះសេសារទេ» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-metonymy)
ជនជាតិអ៊ីស្រាអែលជឿ
អាចមានន័យពីរ។ ១) ប្រជាជនអ៊ីស្រាអែលជឿលើព្រះមេស្ស៊ីនឹងយាងមក។ ទី២) ប្រជាជនអ៊ីស្រាអែលជឿថាព្រះជាម្ចាស់នឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
អ្វីដែលជនជាតិអ៊ីស្រាអែល
ពាក្យ «អ៊ីស្រាអែល» នៅទីនេះ តំណាងឲ្យប្រជាជាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលជនជាតិអ៊ីស្រាអែលជឿគឺ» ឬ «អ្វីដែលជនជាតិយូដាជឿគឺ» (សូមមើលៈ INVALID translate/figs-metonymy)
បានជាខ្ញុំជាប់ចំណងនេះដូច្នេះ
ពាក្យ «បានជាខ្ញុំជាប់ចំណងនេះ» តំណាងឲ្យភាពជាអ្នកទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំជាអ្នកទោស» (សូមមើលៈ INVALID translate/figs-metonymy)
Acts 28:21-22
ប្រយោគភ្ជាប់
អ្នកដឹកនាំជនជាតិយូដាបានឆ្លើយទៅលោកប៉ូល។
ព័ត៌មានទូទៅ
ពាក្យ «យើង» សំដៅលើអ្នកដឹកនាំជនជាតិយូដានៅក្នុងក្រុងរ៉ូម។ (សូមមើលៈ ២៨:១៦ និង INVALID translate/figs-exclusive)
ក៏គ្មានបងប្អូនណាម្នាក់មក
ពាក្យ «បងប្អូន» តំណាងឲ្យបងប្អូនជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក៏គ្មានបងប្អូនជនជាតិយូដាណាដែរ»
ពីអ្វីដែលលោកគិតអំពីនិកាយនេះ
និកាយនេះ ជាក្រុមតូចមួយនៅក្នុងក្រុមធំ។ នៅទីនេះសំដៅលើអស់អ្នកដែលជឿលើព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគិតថា អ្នកនៅក្រុមនេះ»
ព្រោះយើងដឹងថាមានគេជំទាស់នឹងនិកាយរបស់លោក
ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយសារយើងដឹង» (សូមមើលៈ INVALID translate/figs-activepassive)
គេជំទាស់នឹងនិកាយរបស់លោកនៅគ្រប់ទីកន្លែង
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាជាច្រើននៅក្នុងអាណាចក្ររ៉ូមនិយាយអាក្រក់ពីការនេះ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 28:23-24
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកដឹកនាំជនជាតិយូដានៅក្នុងក្រុងរ៉ូម (សូមមើលៈ ២៨:១៦)
ព័ត៌មានទូទៅ
ពាក្យ «គាត់» «លោក» និង «គាត់» សំដៅលើលោកប៉ូល។
បានណាត់ពេលជួបលោកម្ដងទៀត
«បានជ្រើសរើសពេលវេលាសម្រាប់លោកដើម្បីនិយាយជាមួយពួកគេ»។
បានធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
ពាក្យ «ព្រះរាជ្យរបស់ព្រះជាម្ចាស់» តំណាងឲ្យ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងនាមជាស្តេច» ឬ «ប្រាប់ពួកគេពីព្រះជាម្ចាស់បង្ហាញអង្គទ្រង់ជាស្តេច» (សូមមើលៈ INVALID translate/figs-metonymy)។
ពីគម្ពីរព្យាការី
ពាក្យ «ពួកព្យាការី» សំដៅលើអ្វីដែលពួកគេបានសរសេរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីអ្វីដែលពួកព្យាការីបានសរសេរ» (សូមមើលៈ INVALID translate/figs-metonymy)។
មានពួកគេខ្លះបានជឿពាក្យដែលលោកមានប្រសាសន៍
ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកប៉ូលអាចបញ្ចុះបញ្ចូលពួកគេខ្លះឲ្យជឿ» (សូមមើលៈ INVALID translate/figs-activepassive)
Acts 28:25-26
ប្រយោគភ្ជាប់
ពេលជនជាតិយូដារៀបនឹងចេញហើយ លោកប៉ូលបានដក់ស្រង់បទគម្ពីរសម្ពន្ធមេត្រីចាស់ដែលត្រូវនឹងពេលបច្ចុប្បន្ន។
ព័ត៌មានទូទៅ
ពាក្យ «ពួកគេ» សំដៅលើអ្នកដឹកនាំជនជាតិយូដានៅក្នុងក្រុងរ៉ូម។ (សូមមើលៈ ២៨:១៦)
ព័ត៌មានទូទៅ
ពាក្យ «របស់អ្នក» សំដៅលើមនុស្សដែលលោកប៉ូលនិយាយជាមួយ។ នៅក្នុង ខ២៦ លោកប៉ូលបានចាប់ផ្តើមដោយដកស្រង់ពីព្យាការីអេសាយ។
បន្ទាប់ពីលោកមានប្រសាសន៍ពាក្យមួយនេះ
ពាក្យ «ពាក្យ» តំណាងឲ្យ សារ ឬជាសេចក្តីថ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីលោកប៉ូលមានប្រសាសន៍ម្តងទៀត» ឬ «បន្ទាប់មក លោកប៉ូលបានថ្លែងការនេះម្តងទៀត» (សូមមើលៈ INVALID translate/figs-metonymy)
ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ថា៖ «អ្នករាល់គ្នាស្ដាប់ឮមែន ប៉ុន្តែ មិនយល់ទេ ហើយអ្នករាល់គ្នាមើលមែន ប៉ុន្តែ មើលមិនឃើញទេ
ការដកស្រង់សម្តីរនៅក្នុងសម្រង់សម្តី។ អ្នកអាចប្រែការដកស្រង់ដោយផ្ទាល់ដូចនៅក្នុង UDB ឬ អ្នកអាចបកប្រែទាំងពីនេះនៅក្នុងការដកស្រង់នៅក្នុងសម្រង់សម្តីបានដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលតាមរយៈព្យាការីអេសាយទៅកាន់បុព្វបុរស់របស់អ្នករាល់គ្នាត្រូវណាស់ ពេលព្រះវិញ្ញាណប្រាប់លោកអេសាយឲ្យប្រាប់ពួកគេថា ពួកគេនឹងឮ ហើយមិនយល់ ហើយពួកគេឃើញ តែពួកគេមិនយល់» (សូមមើលៈ INVALID translate/figs-quotesinquotes និង INVALID translate/figs-quotations)
អ្នករាល់គ្នាស្ដាប់ឮមែន ប៉ុន្តែ មិនយល់ទេ ហើយអ្នករាល់គ្នាមើលមែន ប៉ុន្តែមើលមិនឃើញទេ
ពាក្យ «ឮ» និង «ឃើញ» និយាយម្តងហើយម្តងទៀតដើម្បីបញ្ជាក់។ «អ្នកស្តាប់ដោយយកចិត្តទុកដាក់...ហើយអ្នកមើលដោយយកចិត្តទុកដាក់ដែរ»។
ប៉ុន្តែមិនយល់ទេ...ប៉ុន្តែ មើលមិនឃើញទេ។
ឃ្លាទាំងពីរនេះមានន័យថាដូចគ្នា។ ពួគគេបញ្ជាក់ថា ជនជាតិយូដានឹងមិនយល់ពីផែកការរបស់ព្រះជាម្ចាស់ឡើយ» (សូមមើលៈ INVALID translate/figs-parallelism)
Acts 28:27
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់ការដកស្រង់ពីព្យាការីអេសាយ។
ព័ត៌មានទូទៅ
ការបកប្រែការដកស្រង់របស់លោកប៉ូលពីលោកអេសាយ ឲ្យដូចនឹងការដកស្រង់ដែលអ្នកបានបកប្រែនៅក្នុង ជំពូក ២៨:២៥។
ដ្បិត ចិត្តរបស់ប្រជាជននេះបានស្ពឹកស្រពន់អស់ហើយ
មនុស្សដែលមានចិត្តរឹងរូសបដិសេធក្នុងការយល់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើ គឺបៀបដូចជាមនុស្សថ្លង់។ ពាក្យ «ចិត្ត» នៅទីនេះ តំណាងឲ្យគំនិត។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
ត្រចៀករបស់ពួកគេក៏ពួកគេស្តាប់លែងឮ ហើយពួកគេក៏បិទភ្នែកដែរ
មនុស្សដែលមានចិត្តរឹងរូស បដិសេធក្នុងការយល់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើ ប្រៀបដូចជាមនុស្សថ្លង់បានបិទភ្នែក ដើម្បីពួកគេមើលឃើញ។ (សូមមើលៈ INVALID translate/figs-metaphor)
ក៏យល់នៅក្នុងចិត្តរបស់ពួកគេដែរ
ពាក្យ «ចិត្ត» តំណាងឲ្យគំនិត។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយបែរមកវិញ
ដើម្បីស្តាប់បង្គាប់ព្រះជាម្ចាស់ គឺបែរទាំងរូបកាយមករកព្រះជាម្ចាស់វិញ។ (សូមមើលៈ INVALID translate/figs-metaphor)
យើងប្រោសពួកគេឲ្យបានជា
នេះមិនមែនមានន័យថា ព្រះជាម្ចាស់ព្យាបាលគ្រាន់តែរូបសាច់របស់ពួកគេទេ។ ព្រះអង្គថែមទាំងព្យាបាលខាងវិញ្ញាណដែរ ដោយអត់ទោសបាបរបស់ពួកគេដែរ។
Acts 28:28-29
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ចប់និយាយជាមួយអ្នកដឹកនាំជនជាតិយូដានៅក្នុងក្រុងរ៉ូម។
សេចក្តីសង្គ្រោះរបស់ព្រះអង្គដែលបានប្រទានឲ្យដល់សាសន៍ដទៃ
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបៀបដែលព្រះអង្គសង្គ្រោះមនុស្ស ប្រៀបដូចជាវត្ថមួយដែលអាចផ្ញើបាន។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានចាត់អ្នកនាំសាររបស់ព្រះអង្គទៅកាន់សាសន៍ដទៃ ដើម្បីប្រាប់ពួកគេអំពីរបៀបដែលព្រះអង្គសង្គ្រោះពួកគេ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ពួកគេព្រមស្តាប់
«នឹងមានអ្នកខ្លះក្នុងចំណោមពួកគេស្តាប់អ្នក»។ ការឆ្លើយតបរបស់សាសន៍ដទៃ ផ្ទុយពីការឆ្លើយតបរបស់ជនជាតិយូដានៅពេលនោះ។
Acts 28:30-31
ប្រយោគភ្ជាប់
លោកលូកាបានបញ្ចប់សាច់រឿងរបស់លោកប៉ូលនៅក្នុងកណ្ឌគម្ពីរកិច្ចការ។ (សូមមើលៈ INVALID translate/writing-endofstory)
លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់
ពាក្យ «ព្រះរាជ្យរបស់ព្រះជាម្ចាស់» សំដៅលើព្រះជាម្ចាស់គ្រប់គ្រងក្នុងនាមជាស្តេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានប្រកាសអំពីការសោយរាជ្យរបស់ព្រះជាម្ចាស់ក្នុងនាមជាស្តេច» ឬ «លោកប្រកាសអំពីរបៀបដែលព្រះជាម្ចាស់បង្ហាញអង្គទ្រង់ជាស្តេច» (សូមមើលៈ INVALID translate/figs-metonymy)