ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Hebrews

Hebrews 1

Hebrews 1:1-3

ប្រយោគភ្ជាប់៖

បុរេកថានេះទាញទៅរកជីវប្រវតិ្តសម្រាប់ព្រះគម្ពីរ​​​​ព្រះរាជបុត្រាមានឋានៈធំលើសគេទាំងអស់។ ព្រះគម្ពីរបានចាប់ផ្តើមជាមួយនឹងការបញ្ជាក់ថា ព្រះបុត្រាគឺល្អប្រសើរជាងពួកព្យាការី និងពួកទេវតា។

ព័ត៌មានទូទៅ៖

ទោះបីជាមិនបានប្រាប់នៅក្នុងពិធីបើកសំបុត្រនេះ ត្រូវបានសរសេរជាពិសេសដើម្បីជនជាតិហេព្រើរ (ជនជាតិយូដា) ដែលនឹងបានយល់សេចក្តីយោងតាមរយះគម្ពីរសញ្ញាចាស់ជាច្រើន។

នៅសម័យចុងក្រោយបង្អស់

«នៅសម័យចុងក្រោយបង្អស់»។ ក្នុងឃ្លានេះសំដៅទៅលើពេលវេលា ដែលលោកយេស៊ូបានផ្សព្វផ្សាយព្រះរាជកិច្ចរបស់ព្រះអង្គ ដោយបន្តរហូតដល់ព្រះជាម្ចាស់បានបង្កើតច្បាប់ពេញលេញរបស់ព្រះអង្គនៅក្នុងការបង្កើតរបស់ព្រះអង្គ។

តាមរយៈព្រះបុត្រា

«ព្រះបុត្រា» គឺជាការសំខាន់សម្រាប់ព្រះយេស៊ូមាននាមជាព្រះបុត្រារបស់ព្រះជាម្ចាស់។​ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

ប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមរតក

អ្នកនិពន្ធនិយាយអំពី ព្រះបុត្រា ប្រសិនបើលោកនឹងគ្រងទ្រព្យសម្បត្តិ ​និងទ្រព្យសម្បត្តិពីព្រះបិតារបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីគ្រប់គ្រងលើរបស់ទាំងអស់» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

ព្រះជាម្ចាស់បានបង្កើតពិភពទាំងមូល ដោយសារព្រះបុត្រា

«គឺតាមរយៈព្រះរាជបុត្រា ដែលព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់»

ពន្លឺនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់

«ពន្លឺនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ សិរីរុងរឿងរបស់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពន្លឺភ្លឺខ្លាំង។ អ្នកនិពន្ធកំពុងនិយាយថា ព្រះរាជបុត្រាតំណាងឲ្យពន្លឺនោះហើយតំណាងឲ្យសិរីល្អរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ។

មានលក្ខណៈដូចព្រះអង្គបេះបិទ

«រូបភាពនៃការចាប់ផ្ដើមរបស់ព្រះជាម្ចាស់»។ នេះគឺស្រដៀងនឹងអត្ថន័យទៅនឹង «គឺជារស្មីនៃសិរីល្អរបស់ព្រះអង្គ»។ ព្រះបុត្រាតំណាងបុគ្គលិកលក្ខណៈ និងខ្លឹមសារនៃព្រះជាម្ចាស់ និងតំណាងឲ្យអ្វីគ្រប់យ៉ាងដែលជាព្រះជាម្ចាស់យ៉ាងពេញលេញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបុត្រាគឺដូចព្រះ» ឬ «អ្វីដែលពិតអំពីព្រះគឺជាការពិត អំពីព្រះរាជបុត្រាដែរ»

​ព្រះបន្ទូល​ពេញ​ឫទ្ធានុភាព

«​ព្រះបន្ទូល​ពេញ​ឫទ្ធានុភាពរបស់ព្រះអង្គ»។ ត្រង់ថា «ព្រះបន្ទូល» សំដៅទៅលើសារ ​ឬការបង្គាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អានុភាពនៃសេចក្ដីបង្គាប់របស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy)

លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យបានវិសុទ្ធរួចផុត​ពី​បាប​រួច​ហើយ

នាមអរូបី «ការលៀងសំអាត» អាចបញ្ជាក់ជាកិរិយាស័ព្ទ «ធ្វើឲ្យស្អាត»។របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មកព្រះអង្គបានបញ្ចប់ការធ្វើឲ្យយើងបាន ជាស្អាតបរិសុទ្ធពីអំពើបាប» ឬ «បន្ទាប់មកព្រះអង្គបានជំរះយើងអោយបានបរិសុទ្ធរួចពីបាបរបស់យើង» (សូមមើលៈ INVALID translate/figs-abstractnouns)

ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យបានវិសុទ្ធរួចផុត​ពី​បាប​

អ្នកនិពន្ធបាននិយាយអំពី ដូចជាការអត់ទោសចំពោះកំហុសឆ្គង ប្រសិនបើការនេះបានធ្វើឲ្យមនុស្សម្នាក់ស្អាត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គធ្វើឲ្យការនេះអាចធ្វើទៅបានចំពោះព្រះជាម្ចាស់នឹងអត់ទោសបាបរបស់យើង» (សូមមើលៈ​ INVALID translate/figs-metaphor)

ព្រះអង្គគង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត

ត្រង់ថា «​ខាង​ស្ដាំ​» សំដៅទៅលើទីកន្លែងកិត្ដិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ព្រះអង្គគង់នៅកន្លែងកិត្តិយសនៅក្បែរព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត» (សូមមើលៈ INVALID translate/figs-metonymy)

​ព្រះជាម្ចាស់​ដ៏ខ្ពង់ខ្ពស់បំផុត

ត្រង់ថា «ព្រះជាម្ចាស់​ដ៏ខ្ពង់ខ្ពស់» សំដៅទៅលើព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះដ៏ខ្ពង់ខ្ពស់បំផុត» (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 1:4-5

ព័ត៌មានទូទៅ៖

សម្រង់ទំនាយទីមួយ (ព្រះអង្គជាបុត្ររបស់យើង) ដកស្រង់ចេញពីព្រះគម្ពីរទំនុកតម្កើង។ ព្យាការីសាំយូអែលបានសរសេរទម្រង់ទំនាយទីពីរ (យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ)។ ការកើតឡើងទាំងអស់នៃ «ព្រះអង្គ» សំដៅទៅលើព្រះយេស៊ូ ព្រះបុត្រា។ ពាក្យថា «អ្នក» សំដៅទៅលើ ព្រះយេស៊ូ ហើយពាក្យថា «យើង» និង «យើង» សំដៅទៅលើព្រះជាម្ចាស់ជាព្រះបិតា។

ព្រះអង្គនឹងក្លាយជា

«ព្រះបុត្រានឹងក្លាចជា»

​ព្រះនាម​ប្រសើរ​លើស​ពួក​ទេវតាយ៉ាង​ណា ​ព្រះអង្គក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ

ត្រង់ថា «ព្រះនាម» សំដៅទៅលើកិត្តិយស និងអំណាច។ «ជាកិត្ដិយស និងអំណាចដែលព្រះអង្គបានទទួលគឺប្រសើរជាងកិត្តិយស និងអំណាចរបស់ពួកទេវតា» (សូមមើលៈ INVALID translate/figs-metonymy)

ព្រះអង្គបានទទួលឋានៈ

អ្នកនិពន្ធនិយាយដូចការទទួលកិត្តិយស និងអំណាច ប្រសិនបើ ព្រះអង្គត្រូវបានទទួលទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីព្រះបិតារបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានទទួល» (សូមមើលៈ INVALID translate/figs-metaphor)

តើព្រះជាម្ចាស់​ធ្លាប់​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង...ជា​បុត្រា​របស់​យើងដែរឬទេ?»

សំណួរនេះសង្កត់ធ្ងន់ថាព្រះជាម្ចាស់មិនហៅទេវតាណាមួយ ជាបុត្ររបស់ព្រះអង្គទេ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលហៅពួកទេវតាណាម្នាក់ថា អ្នកជាបុត្ររបស់យើង...ជាបុត្រារបស់យើង»។ (សូមមើលៈ INVALID translate/figs-rquestion)

យើង​​បាន​ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​...យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ

ឃ្លាទាំងពីរនេះមានន័យថាសំខាន់ដូចគ្នា។ (សូមមើលៈ INVALID translate/figs-parallelism)

ឬ​មាន​ព្រះបន្ទូល​ថា

ពាក្យ «ម្តងទៀត» បង្ហាញថាសំនួរស្រដៀងគ្នា​ អនុវត្តទៅសម្រង់ទីពីរ។ ពាក្យថា «ម្ដងទៀត» អាចត្រូវបានលុបចោល ឬជំនួសដោយសំណួរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយ» ឬ «អំពីពួកទេវតាដែលព្រះជាម្ចាស់មិនធ្លាប់មានព្រះបន្ទូល» (សូមមើលៈ INVALID translate/figs-ellipsis)

Hebrews 1:6-7

ព័ត៌មានទូទៅ៖

ការដកស្រង់ដំបូងនៅក្នុងផ្នែកនេះ (ទេវតាទាំងអស់របស់ព្រះជាម្ចាស់ ... ) ចេញពីសៀវភៅមួយដែលលោកម៉ូសេបានសរសេរ។ ទីពីរ (ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើត ... ) គឺដកស្រង់មកពីព្រះគម្ពីរទំនុកតម្កើង។

បុត្រច្បង

នេះមានន័យថាព្រះយេស៊ូ។ អ្នកនិពន្ធសំដៅទៅលើព្រះអង្គថាជា «បុត្រច្បង» ដើម្បីបញ្ជាក់ពីសារៈសំខាន់ និងសិទ្ធិអំណាចរបស់ព្រះរាជបុត្រាលើមនុស្សគ្រប់គ្នា។ គឺមិនបានមានន័យថា មានពេលវេលាមុនពេលដែលព្រះយេស៊ូបានប្រសូត្រមក ឬថាព្រះជាម្ចាស់មានបុត្រា ឯទៀតដូចព្រះយេស៊ូនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះរាជបុត្រាដែលមានកិត្តិយស គឺជាព្រះរាជបុត្រាតែមួយគត់របស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះជាម្ចាស់មានព្រះបន្ទូល

«ព្រះជាម្ចាស់មានព្រះបន្ទូល»

ព្រះអង្គជាព្រះជាម្ចាស់ ដែលបានបង្កើតទេវតាជាវិញ្ញាណ ហើយអ្នកបម្រើព្រះអង្គជាអណ្តាតភ្លើង

អាចមានន័យថាទី ១)​ «ព្រះជាម្ចាស់បានធ្វើអោយទេវតារបស់ព្រះអង្គក្លាយជាវិញ្ញាណដែលបំរើព្រះអង្គប្រកបដោយអំណាចដូចជាអណ្តាតភ្លើង» (UDB) ឬទី២) ព្រះជាម្ចាស់ធ្វើឲ្យមានខ្យល់ ហើយអណ្តាតភ្លើងនៃអ្នកនាំសារ និងអ្នកបំរើរបស់ព្រះអង្គ។ នៅក្នុងភាសាដើមពាក្យសម្រាប់ «ទេវតា»គឺដូចគ្នានឹង «អ្នកនាំសារ «ហើយពាក្យ «វិញ្ញាណ» គឺដូចគ្នានឹង «ខ្យល់»។ ដោយអាចមានន័យសំខាន់ថា ទេវតាបម្រើព្រះបុត្រាព្រោះព្រះអង្គមានឋានៈខ្ពស់ជាង។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 1:8-9

ព័ត៌មានទូទៅ៖

ការដកស្រង់បទគម្ពីរនេះចេញមកពីព្រះគម្ពីទំនុកតម្កើង។

ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូល

«ចំពោះព្រះជាម្ចាស់មានព្រះបន្ទូល គឺមានបន្ទូលអំពីព្រះបុត្រា»

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជា ព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

បពិត្រ ព្រះជាម្ចាស់ បល្ល័ង្កព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច

បល្ល័ង្ករបស់ព្រះបុត្រាតំណាងការគ្រប់គ្រងរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគឺជាព្រះ ហើយរជ្ជកាលរបស់ព្រះអង្គនឹងស្ថិតស្ថេរជារៀងរហូត» (សូមមើលៈ INVALID translate/figs-metonymy)

ព្រះរាជ្យរបស់ព្រះអង្គជារាជ្យប្រកបដោយយុត្តិធម៌

ត្រង់ថា «ព្រះរាជ្យ» សំដៅទៅលើការគ្រប់គ្រងរបស់ព្រះរាជបុត្រា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះអង្គនឹងគ្រប់គ្រងលើប្រជាជននៃនគររបស់ព្រះអង្គដោយយុត្តិធម៌» (សូមមើលៈ INVALID translate/figs-metonymy)

ព្រះអង្គបានចាក់ប្រេងអភិសេកព្រះអង្គ ដោយប្រេងនៃអំណរលើសលប់ ជាងមិត្តភក្តិរបស់ព្រះអង្គទៅទៀត

ត្រង់ថា «ប្រេងនៃសេចក្តីអំណរ» សំដៅទៅលើអំណរដែលព្រះរាជបុត្រាមាននៅពេលព្រះជាម្ចាស់លើកកិត្ដិយសព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានផ្តល់កិត្តិយសដល់ព្រះអង្គហើយធ្វើឲ្យព្រះអង្គរីករាយជាងអ្នកដទៃ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 1:10-12

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបន្តពន្យល់ថាព្រះយេស៊ូ មានឋានៈខ្ពស់ជាងពួកទេវតា។

ព័ត៌មានទូទៅ

ការដកស្រង់នេះចេញមកពីទំនុកតម្កើងមួយទៀត។

កាលដើមដំបូងបង្អស់

«មុនពេលមានអ្វីៗកើតឡើង»

ព្រះអម្ចាស់​បាន​បង្កើតគ្រឹះ​ផែនដី

អ្នកនិពន្ធនិយាយអំពី ព្រះជាម្ចាស់បានបង្កើតផែនដី ដូចជាព្រះអង្គ បានសាងសង់នៅលើគ្រឹះ។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានបង្កើតផែនដី» (សូមមើលៈ INVALID translate/figs-metaphor)

​ផ្ទៃ​មេឃ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ

ត្រង់ថា ​«ព្រះហស្ដ» សំដៅទៅលើអំណាច និងសកម្មភាពរបស់ព្រះជាម្ចាស់។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានបង្កើតផ្ទៃមេឃ» (សូមមើលៈ INVALID translate/figs-metonymy)

ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅអស់

«ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ» ឬ «ផ្ទៃមេឃនិងផែនដីនឹងលែងមានទៀតហើយ»

ដូច​សម្លៀកបំពាក់

អ្នកនិពន្ធនិយាយពីមេឃ និងផែនដីហាក់ដូចជា សម្លៀកបំពាក់ ដែលនឹងចាស់ហើយនៅទីបំផុតនឹងក្លាយទៅជាឥតប្រយោជន៍។ (សូមមើលៈ INVALID translate/figs-simile)

បត់​​ផែនដី និង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ

អ្នកនិពន្ធនិយាយពីមេឃ និងផែនដី ដូចជាអាវផាយ ឬសម្លៀកបំពាក់ខាងក្រៅផ្សេង។ (សូមមើលៈ INVALID translate/figs-simile)

ផែនដី និង​ផ្ទៃ​មេឃ​នឹង​ត្រូវរេចរឹល​ទៅដូច​សម្លៀកបំពាក់

អ្នកនិពន្ធនិយាយអំពីមេឃ និងផែនដីដូចជាសម្លៀកបំពាក់ដែលអាចផ្លាស់ប្តូរសម្រាប់សម្លៀកបំពាក់ផ្សេងទៀត។ (សូមមើល INVALID translate/figs-simile)

ផែនដី និង​ផ្ទៃ​មេឃ​នឹង​ត្រូវរេចរឹល​ទៅ

ការនេះអាចត្រូវបានថ្លែងនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងផ្លាស់ប្តូរពួកគេ» ​ (សូមមើលៈ INVALID translate/figs-activepassive)

ព្រះជន្មាយុ​របស់​ព្រះអង្គក៏​មិន​ចេះ​អស់

ជារយៈពេលនៃពេលវេលាត្រូវបានប្រើ ​ដើម្បីតំណាងឲ្យអត្ថិភាពដ៏អស់កល្បរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជន្មាយុ​របស់​ព្រះអង្គក៏​មិន​ចេះ​អស់» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 1:13-14

ព័ត៌មានទូទៅ៖

ការដកស្រង់នេះចេញមកពីទំនុកតម្កើងមួយទៀត។

ចុះតើទេវតាមួយណា ដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គ្រប់ពេលថា...ព្រះបាទាព្រះអង្គ?»

អ្នកនិពន្ធប្រើសំនួរមួយដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលពីរឿងនេះទៅកាន់ទេវតាទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្ដែព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាមួយឡើយ...ព្រះបាទាព្រះអង្គ» (សូមមើលៈ INVALID translate/figs-rquestion)

ចូរអង្គុយនៅខាងស្តាំយើង

ត្រង់ថា «នៅខាងស្ដាំ» សំដៅទៅលើកន្លែងកិត្តិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អង្គុយជិតខ្ញុំនៅកន្លែងកិត្ដិយស» (សូមមើលៈ INVALID translate/figs-metonymy)

រហូតយើងបង្រ្កាបខ្មាំងសត្រូវព្រះអង្គដាក់ក្រោមព្រះបាទាព្រះអង្គ

ខ្មាំងសត្រូវរបស់ព្រះគ្រីស្ទបាននិយាយដូចជា ពួកគេនឹងក្លាយជាវត្ថុដែលដាក់ជើងរបស់ស្ដេច។ រូបភាពនេះតំណាងឲ្យការបរាជ័យ និងភាពអាម៉ាស់សម្រាប់សត្រូវរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

តើទេវតាទាំងអស់មិនមែនជាវិញ្ញាណ...ទទួលការសង្រ្គោះជាមរតកដែរឬទេ?

អ្នកនិពន្ធប្រើសំណួរនេះដើម្បីរំលឹកអ្នកអានថាទេវតា គឺមិនមានឥទ្ធិពលដូចព្រះគ្រិស្ដនោះទេ ប៉ុន្តែពួកគេមានតួនាទីផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកទេវតាទាំងអស់ជាវិញ្ញាណ...ទទួលការសង្រ្គោះជាមរតក»។ (សូមមើលៈ INVALID translate/figs-rquestion)

ដែលត្រូវទទួលការសង្រ្គោះជាមរតក

ការទទួលនូវអ្វី ដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយ ដូចជាទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់អ្នកដែលព្រះជាម្ចាស់នឹងសង្គ្រោះ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 2

Hebrews 2:1

ប្រយោគភ្ជាប់៖

នេះគឺជាការព្រមានដំបូងបង្អស់ក្នុងចំណោមការព្រមានជាបន្ទាន់ចំនួនប្រាំ ដែលអ្នកនិពន្ធបានប្រាប់។

យើងត្រូវ

ត្រង់ថា «យើង» សំដៅទៅលើអ្នកនិពន្ធ ហើយរួមទាំងទស្សនិកជនរបស់គាត់។ (សូមមើលៈ INVALID translate/figs-inclusive)

ដើម្បីកុំឲ្យយើងត្រូវរសាត់បាត់ឆ្ងាយ

ការជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែតិចទៅៗ ត្រូវបានគេនិយាយដូចជា ទូកកំពុងរសាត់នៅលើទឹកពីកន្លែងដែលគួរទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះយើងមិនបញ្ឈប់ការជឿឡើយ» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 2:2-4

ដ្បិតបើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង តាមរយៈពួកទេវតា

ជនជាតិយូដាជឿថាព្រះបានមានបន្ទូលទៅកាន់ម៉ូសេអំពីក្រឹត្យវិន័យរបស់ព្រះអង្គតាមរយៈពួកទេវតា។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើព្រះបន្ទូលដែលព្រះបានមានបន្ទូលតាមរយៈពួកទេវតា» (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)

ដ្បិតបើព្រះបន្ទូល

អ្នកនិពន្ធប្រាកដថា រឿងទាំងនេះគឺជាការពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះដោយសារតែព្រះបន្ទូល»

មានប្រសិទ្ធភាព

«គឺប្រាកដ» ឬ «គឺជាការពិត»

ធ្វើឲ្យមនុស្សប្រព្រឹត្តល្មើស និងមិនស្តាប់បង្គាប់គ្រប់គ្នា ទទួលទោសយ៉ាងនេះទៅហើយ

ត្រង់ថា «ល្មើស» និង «ស្តាប់បង្គាប់» សម្រាប់ប្រជាជនដែលមានកំហុសនៃអំពើបាបទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នាដែលមានអំពើបាប និងមិនស្ដាប់បង្គាប់នឹងត្រូវទទួលទោស» (សូមមើលៈ INVALID translate/figs-metonymy)

ល្មើស និងមិនស្តាប់បង្គាប់

ពាក្យទាំងពីរនេះមានន័យថាជាមូលដ្ឋានដូចគ្នា។

ចុះតើធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្រ្គោះដូច្នេះ?

អ្នកនិពន្ធប្រើសំណួរដើម្បីបញ្ជាក់ថា មនុស្សពិតជានឹងទទួលទណ្ឌកម្ម ប្រសិនបើពួកគេបដិសេធសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តាមរយៈព្រះគ្រីស្ទ។​របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលនោះព្រះជាម្ចាស់ប្រាកដជានឹងដាក់ទណ្ឌកម្មយើង បើយើងមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះអង្គអំពីរបៀបដែលព្រះជាម្ចាស់នឹងសង្គ្រោះយើង!» (សូមមើលៈ INVALID translate/figs-rquestion)

បដិសេធ

«មិនខ្វល់» ឬ «យល់ថាមិនសំខាន់»

ការសង្រ្គោះដែលព្រះអម្ចាស់បានប្រកាស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ផ្ទាល់បានប្រកាសសារអំពីរបៀបដែលព្រះជាម្ចាស់នឹងសង្គ្រោះយើង» (សូមមើលៈ INVALID translate/figs-activepassive)

និងបញ្ជាក់ប្រាប់យើង ដែលបានឮរួចមកហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយបន្ទាប់មកអស់អ្នកដែលឮព្រះបន្ទូលនោះ បានបញ្ជាក់ថា ព្រះបន្ទូលដល់ពួកយើង» (សូមមើលៈ INVALID translate/figs-activepassive)

បើយោងតាមព្រះហឫទ័យរបស់ព្រះអង្គ

«តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ»

Hebrews 2:5-6

ប្រយោគភ្ជាប់៖

អ្នកនិពន្ធរំលឹកដល់អ្នកជឿជនជាតិហេព្រើរទាំងនេះថា នៅថ្ងៃណាមួយផែនដីនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអម្ចាស់យេស៊ូវ។

ព័ត៌មានទូទៅ៖

ការដកស្រង់នេះគឺចេញពី ព្រះគម្ពីរទំនុកតម្កើងក្នុងគម្ពីរសញ្ញាចាស់។ ការដកស្រង់នៅតែបន្តតាមរយៈផ្នែកបន្ទាប់។

ដ្បិត ពុំមែនជាពួកទេវតារបស់ព្រះជាម្ចាស់ទេ

ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យពួកទេវតាធ្វើជាអ្នកដឹកនាំទេ»

ប្រគល់ឲ្យគ្រប់គ្រងពិភពលោក

ត្រង់ថា «ពិភពលោក» សំដៅទៅលើមនុស្សរស់នៅទីនោះ។ ហើយ «ប្រគល់ឲ្យគ្រប់គ្រង» មានន័យថានេះគឺជាពិភពលោកក្នុងយុគសម័យបន្ទាប់ពីព្រះគ្រិស្តយាងត្រឡប់មកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលនឹងរស់នៅក្នុងពិភពលោកថ្មី» (សូមមើល: INVALID translate/figs-metonymy)

តើបុត្រមនុស្សជាអ្វីបានជាព្រះជាម្ចាស់នឹកនាដល់គេមេ្ល៉ះ?

សំណួរនេះត្រូវបានប្រើដើម្បី បញ្ជាក់ថាមនុស្សមិនសំខាន់គ្រប់គ្រាន់ទេ ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានមនុស្សដែលសក្ដិសមនឹងព្រះអង្គយកព្រះហឫទ័យទុកដាក់ទេ!» (UDB) (សូមមើលៈ INVALID translate/figs-rquestion)

ឬក៏បុត្រមនុស្សដែលបងប្អូនគ្នាយកចិត្តទុកដាក់?

នេះមានន័យថាជាមូលដ្ឋានដូចគ្នានឹងសំណួរទីមួយ។ សំណួរវោហារស័ព្ទនេះបង្ហាញពី ការភ្ញាក់ផ្អើលដែលថា មនុស្សមិនសំខាន់គ្រប់គ្រាន់សម្រាប់ព្រះជាម្ចាស់ក្នុងការថែរក្សាពួកគេ។របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានមនុស្សដែលសក្ដិសមនឹងឲ្យព្រះអង្គថែរក្សាពួកគេទេ!» (UDB) (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-rquestion)

Hebrews 2:7-8

តូចជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ

អ្នកនិពន្ធនិយាយអំពីមនុស្សដែលមិនសូវសំខាន់ដូចពួកទេវតាដូចជា មនុស្សកំពុងតែឈរក្នុងឋានៈទាបជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនសំខាន់ដូចពួកទេវតាតែបនិ្តចប៉ុណ្ណោះទេ» (សូមមើលៈ INVALID translate/figs-metaphor)

បង្កើតមនុស្ស...ទទួលបានមកុដ...នៅក្រោមបាទជើងពួកគេ...ចុះចូលនឹងព្រះអង្គនៅឡើយទេ

ត្រង់នេះ ឃ្លាទាំងនេះមិនសំដៅទៅលើមនុស្សជាក់លាក់ទេ ប៉ុន្តែសំដៅទៅលើមនុស្សទូទៅរួមទាំងបុរស និងស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្កើតមនុស្សលោក...ពាក់មកុដឲ្យពួកគេ...ជើងរបស់ពួកគេ...ដល់ពួកគេ» (សូមមើលៈ INVALID translate/figs-genericnoun និង INVALID translate/figs-gendernotations)

បងប្អូនរាល់គ្នាទទួលបានមកុដ ប្រកបដោយសរីរុងរឿង និងកិត្តិយស

អំណោយនៃសិរីល្អ និងកិត្តិយសត្រូវបានគេនិយាយដូចជាកម្រងផ្កា ​ដែលដាក់នៅលើក្បាលរបស់អត្តពលិកដែលទទួលបានជ័យជំនះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្ដិយសដល់ពួកគេ» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមបាទជើងពួកគេ

អ្នកនិពន្ធនិយាយអំពីមនុស្សគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដូចជា ពួកគេបានបោះជំហានទៅមុខលើអ្វីៗគ្រប់យ៉ាងដោយជើងរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានផ្តល់ឲ្យពួកគេគ្រប់គ្រងលើអ្វីៗទាំងអស់» (សូមមើលៈ INVALID translate/figs-metaphor)

ដ្បិតព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងព្រះអង្គ

ភាពអវិជ្ជមានទ្វេដងនេះមានន័យថាអ្វីៗទាំងអស់នឹងត្រូវចុះចូលចំពោះព្រះគ្រិស្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមអំណាចពួកគេ» (សូមមើលៈ INVALID translate/figs-doublenegatives)

យើងឃើញថា អ្វីទាំងអស់ពុំទាន់ចុះចូលនឹងព្រះអង្គនៅឡើយទេ

«យើងដឹងថាមនុស្សមិនអាចគ្រប់គ្រងអ្វីៗទាំងអស់បានទេ»

Hebrews 2:9-10

ប្រយោគភ្ជាប់៖

អ្នកនិពន្ធរំឭកជឿថា ព្រះគ្រិស្ដជាភាសាហេព្រើរទាំងនេះបានក្លាយជាការទាបជាងពួកទេវតា នៅពេលដែលព្រះអង្គបានយាងមកផែនដី ដើម្បីរងទុក្ខសុគតដើម្បីអោយបានរួចពីបាបហើយថា ព្រះអង្គបានក្លាយជាមហាបូជាចារ្យមេត្ដាករុណាដល់អ្នកជឿ។

យើងឃើញម្នាក់

»យើងឃើញថា តែម្នាក់»

អ្នកដែលបានកើត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្រះជាម្ចាស់បានបង្កើត» (សូមមើលៈ INVALID translate/figs-activepassive)

តូចជាងពួកទេវតា...មកុដប្រកបដោយសិរីរុងរឿង និងកិត្តិយស

បកប្រែពាក្យទាំងនេះដូចដែលអ្នកបានធ្វើនៅក្នុងជំពូក ២: ៧។

ទទួលបានមកុដប្រកប

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ព្រះជាម្ចាស់បានទទួលបានមកុដ» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-metaphor)

បានភ្លក្សសេចក្តីស្លាប់

បទពិសោធន៍នៃការស្លាប់ត្រូវបានគេនិយាយដូចជាអាហារដែលត្រូវបានភ្លក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានឆ្លងកាត់ការស្លាប់» ឬ «បានស្លាប់» (សូមមើលៈ INVALID translate/figs-metaphor)

សម្រាប់មនុស្សគ្រប់គ្នា

ត្រង់ថា «មនុស្ស» មានន័យថាមនុស្សទូទៅទាំងប្រុសទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់មនុស្សគ្រប់គ្នា» (សូមមើលៈ INVALID translate/figs-gendernotations)

នាំកូនៗជាច្រើន ឲ្យទទួលបានសិរីរុងរឿង

អំណោយនៃសិរីល្អត្រូវបានគេនិយាយនៅទីនេះដូចជាកន្លែង ដែលមនុស្សអាចត្រូវបានគេនាំយកមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «សង្គ្រោះកូនៗជាច្រើន» ​(សូមមើលៈ INVALID translate/figs-metaphor)

កូនៗជាច្រើន

ត្រង់នេះសំដៅទៅលើអ្នកជឿលើព្រះគ្រិស្តរួមទាំងបុរសនិងស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿជាច្រើន» (សូមមើលៈ INVALID translate/figs-gendernotations)

អ្នកដឹកនាំការសង្រ្គោះ

អ្នកនិពន្ធនិយាយពីសេចក្ដីសង្គ្រោះដូចជា កន្លែងដែលព្រះយេស៊ូបានដឹកនាំពួកគេ។ នេះមានន័យថាព្រះយេស៊ូគឺជាព្រះ ដែលបានសម្ដែងសកម្មភាពមុនដើម្បីជួយសង្គ្រោះអ្នកដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលជួយសង្គ្រោះអ្នកដទៃ» (សូមមើលៈ INVALID translate/figs-metaphor)

ពេញលក្ខណៈ

ក្លាយជាមនុស្សពេញវ័យ និងទទួលការបណ្តុះបណ្តាលទាំងស្រុង ដូចជាមនុស្សម្នាក់ត្រូវបានគេធ្វើឲ្យបានពេញលេញ ប្រហែលជាពេញលេញនៅក្នុងផ្នែកទាំងអស់នៃរាងកាយរបស់គាត់។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 2:11-12

ព័ត៌មានទូទៅៈ

ការដកស្រង់ពាក្យទំនាយនេះ ពីទំនុកតម្កើងរបស់ស្តេចដាវីឌ។

អ្នកដែលប្រោសមនុស្សឲ្យបានវិសុទ្ធ

«អ្នកដែលប្រោសមនុស្សឲ្យបានវិសុទ្ធ» ឬ «អ្នកដែលធ្វើអោយអ្នកដទៃបរិសុទ្ធពរួចចេញពីអំពើបាប»

អ្នកដែលត្រូវបានរាប់ជាបរិសុទ្ធ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្រះអង្គបានធ្វើឲ្យបរិសុទ្ធ» ឬ «អស់អ្នកដែលព្រះអង្គបានធ្វើឲ្យបរិសុទ្ធរួចពីអំពើបាប» (សូមមើលៈ INVALID translate/figs-activepassive)

ចេញមកពីប្រភពតែមួយ

អ្នកដែលជាប្រភពនោះ គឺអាចបញ្ជាក់យ៉ាងច្បាស់។របៀបផ្សេងទៀតនៃការបកប្រែៈ «ចេញមកពីប្រភពតែមួយ គឺព្រះជាម្ចាស់» ឬ «មានព្រះវរបិតាតែមួយ» (សូមមើលៈ INVALID translate/figs-explicit)

ព្រះអង្គមិនខ្មាស

«ព្រះយេស៊ូមិនខ្មាសឡើយ»

មិនខ្មាសនឹងហៅពួកគេថា បងប្អូនឡើយ

នេះជាមធ្យោបាយអវិជ្ជមានពីរដងថាព្រះអង្គនឹងអះអាងថាពួកគេជាបងប្អូនរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺរីករាយក្នុងការហៅពួកគេថាជាបងប្អូនរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-doublenegatives)

បងប្អូន

នៅទីនេះនេះសំដៅទៅលើអស់អ្នកដែលបានជឿលើព្រះយេស៊ូ រួមមានទាំងបុរសនិងស្ត្រី។ (សូមមើលៈ INVALID translate/figs-gendernotations)

ទួលបង្គំនឹងប្រកាសពីព្រះនាមព្រះអង្គប្រាប់បងប្អូនទួលបង្គំ

ត្រង់ថា «ឈ្មោះ»​ សំដៅទៅលើលើកេរ្តិ៍ឈ្មោះរបស់បុគ្គល និងអ្វីដែលពួកគេបានធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនឹងប្រកាសដល់បងប្អូនខ្ញុំនូវការអស្ចារ្យដែលព្រះអង្គបានធ្វើ» (សូមមើលៈ INVALID translate/figs-metonymy)

នៅក្នុងអង្គប្រជុំ

«នៅពេលដែលអ្នកជឿមករួមគ្នាដើម្បីថ្វាយបង្គំព្រះជាម្ចាស់»

Hebrews 2:13-15

ព័ត៌មានទូទៅ៖

ព្យាការីអេសាយបានសរសេរសម្រង់ពាក្យទាំងនេះ។

ម្ដងទៀត

«ហើយព្យាការីមួយរូបបានសរសេរក្នុងអត្ថបទគម្ពីរមួយទៀត ពីអ្វីដែលព្រះគ្រិស្តបានមានព្រះបន្ទូលអំពីព្រះជាម្ចាស់»។ (UDB)

កូនចៅ...កូនចៅរបស់ព្រះជាម្ចាស់

នេះនិយាយអំពីអ្នកដែលជឿលើព្រះគ្រិស្ត ដូចជាពួកគេជាកូនក្មេង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកណាដែលដូចជាកូនៗ របស់យើង ... អស់អ្នកណាដែលដូចជាកូនៗរបស់ព្រះ» (សូមមើលៈ INVALID translate/figs-metaphor)

ជាប់សាច់ឈាមជាមួយគ្នា

ឃ្លាថា "សាច់ និងឈាម" សំដៅទៅលើធម្មជាតិរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមនុស្សទាំងអស់» (UDB) (សូមមើលៈ INVALID translate/figs-idiom)

ព្រះយេស៊ូក៏ចែករំលែកអ្វីៗព្រះអង្គមាន ជាមួយពួកគេដែរ

«ព្រះយេស៊ូវបានក្លាយជាមនុស្សដូចគេដែរ»

តាមរយះការសុគត

ត្រង់ថា «ការសុគត» អាចត្រូវបានថ្លែងជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយការស្លាប់» (សូមមើលៈ INVALID translate/figs-abstractnouns)

មានអំណាចលើសេចក្តីស្លាប់

ត្រង់ថា «ការសុគត» អាចត្រូវបានថ្លែងជាកិរិយាស័ព្ទ។របៀបផ្សេងទៀតនៃការបកប្រែៈ «មានអំណាចធ្វើអោយមនុស្សស្លាប់» (សូមមើលៈ INVALID translate/figs-abstractnouns)

ព្រះអង្គធ្វើដូច្នេះ ដើម្បីរំដោះពួកអ្នកខ្លាចសេចក្តីស្លាប់ ដែលកំពុងតែរស់នៅជាទាសករមួយជីវិត ឲ្យមានសេរីភាពឡើងវិញ

ការភ័យខ្លាចនៃការស្លាប់ត្រូវបានគេនិយាយដូចជា ជាទាសករ។ ដកហូតការភ័យខ្លាចរបស់នរណាម្នាក់ត្រូវបានគេនិយាយថា កំពុងដោះលែងមនុស្សនោះពីទាសករ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាអ្វីដែលព្រះអង្គអាចដោះលែងមនុស្សទាំងអស់។ ព្រោះយើងបានរស់នៅដូចជាទាសករពីព្រោះយើងខ្លាចស្លាប់» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 2:16-18

ពូជរបស់លោកអប្រាហាំ

កូនចៅរបស់លោកអប្រាហាំដូចជាកូនចៅរបស់ព្រះអង្គដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅរបស់អប្រាហាំ» (សូមមើលៈ INVALID translate/figs-metaphor)

គឺជាការចាំបាច់សម្រាប់ព្រះអង្គ

«គឺជាការចាំបាច់សម្រាប់ព្រះយេស៊ូ»

បងប្អូនព្រះអង្គ

ត្រង់ថា «បងប្អូន» សំដៅទៅលើមនុស្សទូទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺដូចជាមនុស្ស»

ព្រះជាម្ចាស់នឹងនាំការអត់ទោសបាបដល់មនុស្សទាំងអស់

ការសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រិស្តមានន័យថា ព្រះអង្គអាចអត់ទោសបាបបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គប្រហែលជាអាចធ្វើឲ្យព្រះជាម្ចាស់អាចអត់ទោសបាបរបស់មនុស្ស»

ត្រូវល្បួងបាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សាតាំងបានល្បួងព្រះអង្គ» (សូមមើលៈ INVALID translate/figs-activepassive)

អ្នកដែលត្រូវល្បួងបាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលសាតាំងកំពុងល្បួង» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 3

Hebrews 3:1-4

ប្រយោគភ្ជាប់៖

ការព្រមានលើកទីពីរនេះគឺវែងជាង និងលម្អិតជាងនេះទៅទៀត ហើយរួមទាំងជំពូក ៣ និង ៤។ អ្នកនិពន្ធចាប់ផ្តើមដោយបង្ហាញថា ព្រះគ្រិស្តប្រសើរជាងលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ។

បងប្អូនដ៏វិសុទ្ធ

ត្រង់ថា «បងប្អូន» សំដៅទៅលើពួកគ្រីស្ទានទាំងប្រុសទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនប្រុស និងស្រីដ៏វិសុទ្ធ» ឬ «បងប្អូនរួមជំនឿរបស់យើង» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-gendernotations)

បងប្អូនបានទទួលការត្រាស់ហៅមកស្ថានបរមសុខ

ត្រង់ថា «ស្ថានបរមសុខ» តំណាងឲ្យព្រះជាម្ចាស់។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានត្រាស់ហៅយើងទាំងអស់គ្នា» (សូមមើលៈ INVALID translate/figs-metonymy)

សាវក

ត្រង់ពាក្យនេះមានន័យថាអ្នកដែលត្រូវបានបញ្ជូន។ នៅក្នុងអត្ថបទនេះគឺ មិនសំដៅទៅលើសាវកណាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរនាក់ទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលត្រូវបានបញ្ជូន»

តាមការប្រកាសជំនឿ

នេះអាចត្រូវបានកែសម្រួល ដូច្នេះហើយនាមអរូបី «ការប្រកាស» គឺបានបញ្ជាក់ថាជាកិរិយាស័ព្ទ «ប្រកាស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលប្រកាសប្រាប់» ឬ «អ្នកដែលយើងជឿ» (សូមមើលៈ INVALID translate/figs-abstractnouns)

ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់

ប្រជាជនហេព្រើរ ជាអ្នកដែលព្រះជាម្ចាស់បានបើកសម្ដែងព្រះអង្គផ្ទាល់អាចនិយាយបាន បើពួកគេជាផ្ទះពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ដល់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះយេស៊ូទទួលបាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានទទួលព្រះយេស៊ូ» ​(សូមមើលៈ INVALID translate/figs-activepassive)

អ្នកដែលសាងសង់អ្វីៗទាំងអស់

សកម្មភាពដែលព្រះជាម្ចាស់ បង្កើតពិភពលោក ត្រូវបានគេនិយាយ ដូចជាព្រះអង្គបានសាងសង់ផ្ទះ។ (សូមមើលៈ INVALID translate/figs-metaphor)

គ្រប់ផ្ទះទាំងអស់មានជាង ជាអ្នកសាងសង់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្ទះនីមួយៗមានអ្នកសាងសង់» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 3:5-6

ម៉្យាងវិញទៀត

ឃ្លានេះចាប់ផ្តើមការប្រៀបធៀបរវាងលោកម៉ូសេ និងព្រះគ្រិស្ត។ ឃ្លានេះអាចទុកចោលចេញពីការបកប្រែរបស់អ្នក បើចាំបាច់។

នៅក្នុងព្រះដំណាក់ទាំងមូលរបស់ព្រះជាម្ចាស់

ប្រជាជនហេព្រើរដែលព្រះជាម្ចាស់បានបើកសម្ដែងព្រះអង្គផ្ទាល់ បើពួកគេជាផ្ទះពិត។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ៣: ១។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះអង្គផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងឡាយ

ឃ្លានេះប្រហែលជាសំដៅទៅលើកិច្ចការរបស់លោកម៉ូសេទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជីវិតេបស់លោកម៉ូសេ និងកិច្ចការចង្អុលបង្ហាញអំពីហេតុការណ៍» (សូមមើលៈ INVALID translate/figs-metonymy)

ដែលនឹងកើតមានឡើងនាពេលអនាគត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះយេស៊ូនឹងមានព្រះបន្ទូលនៅពេលអនាគត» (សូមមើលៈ INVALID translate/figs-activepassive)

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជា ព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

ទទួលបន្ទុកលើព្រះដំណាក់

នេះនិយាយអំពីប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដូចជាពួកគេជា ផ្ទះពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលគ្រប់គ្រងលើប្រជារាស្ដ្ររបស់ព្រះជាម្ចាស់» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

យើងជាព្រះដំណាក់របស់ព្រះជាម្ចាស់

នេះនិយាយអំពីប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដូចជាពួកគេជា ផ្ទះពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

បើយើងមានចិត្តរឹងប៉ឹង និងទំនុកចិត្តប្រកបដោយមោទនភាព

ត្រង់ថា «មានចិត្តរឹងប៉ឹង» និង «ទំនុកចិត្តប្រកបដោយមោទនភាព» គឺជាអរូបីហើយ អាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើយើងបន្ដមានទំនុកចិត្ត ហើយសង្ឃឹមថាព្រះជាម្ចាស់នឹងធ្វើអ្វីៗដែលព្រះអង្គបានសន្យា» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 3:7-8

ប្រយោគភ្ជាប់៖

ការព្រមាននៅទីនេះគឺជាការរំលឹកពីការមិនជឿរបស់ជនជាតិអ៊ុីស្រាអែល ដែលបានរារាំងពួកគេស្ទើរតែទាំងអស់ពីការចូលទឹកដីដែលព្រះជាម្ចាស់បានសន្យាជាមួយពួកគេ។ ការមិនជឿរបស់ពួកគេត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរនិក្ខមនំជំពូក ១៧: ១ នៅពេលពួកគេត្អូញត្អែរនឹងលោកម៉ូសេ ហើយសង្ស័យថាព្រះជាម្ចាស់គង់នៅជាមួយពួកគេ។

ព័ត៌មានទូទៅៈ

ដកស្រង់ចេញមកពីព្រះគម្ពីរសញ្ញាចាស់ នៅក្នុងព្រះគម្ពីរទំនុកដំកើង។

បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ

បញ្ញត្ដិរបស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ុីស្រាអែលគឺដូចជាព្រះអង្គបានឲ្យពួកគេស្ដាប់សំឡេងដែរ។របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើអ្នកឮព្រះជាម្ចាស់មានព្រះបន្ទូល» (សូមមើលៈ INVALID translate/figs-metaphor)

មិនត្រូវមានចិត្តរឹងរូស

ការរឹងចចេសត្រូវបានគេនិយាយថា ជាចិត្តដែលមានលក្ខណៈរឹងរូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំរឹងរូស» (សូមមើលៈ INVALID translate/figs-metaphor)

បះបោរ កំឡុងពេលរងការល្បង នៅទីរហោរស្ថាន

ត្រង់ថា «បះបោរ» និង «ការល្បង» អាចបញ្ជាក់ថា ជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចបុព្វបុរសរបស់អ្នកបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយល្បងលព្រះអង្គនៅទីរហោស្ថាន» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 3:9-11

ព័ត៌មានទូទៅ៖

សម្រង់នេះដកស្រង់ចេញពីព្រះគម្ពីរទំនុកតម្កើង។

បុព្វបុរសអ្នករាល់គ្នា

ត្រង់ថា «របស់អ្នករាល់គ្នា» នេះគឺជាពហុវចនៈ និងសំដៅទៅលើជនជាតិអ៊ុីស្រាអែល។ (សូមមើលៈ INVALID translate/figs-you)

ដោយការល្បងលយើង

ត្រង់ថា «យើង» សំដៅលើព្រះជាម្ចាស់។

សែសិបឆ្នាំ

« ៤០ ឆ្នាំ» (សូមមើលៈ INVALID translate/translate-numbers)

យើងទើសចិត្ត

«យើងទើសចិត្ត» ឬ «យើងពិតជាមិនសប្បាយចិត្តខ្លាំងណាស់»

ចិត្តពួកគេវង្វេងអស់ហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេតែងតែវង្វេងនៅក្នុងដួងចិត្តរបស់ពួកគេ» ឬ «ដួងចិត្តរបស់ពួកគេតែងតែវង្វេងវង្វាន់» (សូមមើលៈ INVALID translate/figs-activepassive)

ចិត្តពួកគេវង្វេងអស់ហើយ

មនុស្សដែលមិនស្មោះត្រង់នឹងព្រះជាម្ចាស់ ត្រូវបានគេនិយាយដូចជា មនុស្សម្នាក់កំពុងដឹកនាំពួកគេចេញពីផ្លូវត្រឹមត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេតែតែងបដិសេធក្នុងការដើរតាមយើង» ឬ «ពួកគេនឹងមិនប្រព្រឹត្តតាមអ្វីដែលយើងបានបង្គាប់ឡើយ» (សូមមើលៈ INVALID translate/figs-metaphor)

ក្នុងចិត្តរបស់ពួកគេ

ត្រង់ថា «ចិត្ត» សំដៅទៅលើគំនិត ឬការសម្រេចចិត្តរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)

ពួកគេពុំស្គាល់មាគ៌ារបស់យើងទេ

ការនេះនិយាយអំពីលក្ខណៈ នៃការប្រព្រឹត្ដជីវិតរបស់មនុស្សម្នាក់ ដូចជារបៀបមួយ ឬផ្លូវមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមិនយល់ពីរបៀប ដែលយើងចង់ឲ្យពួកគេអនុវត្តជីវិតរបស់ពួកគេទេ» (សូមមើលៈ INVALID translate/figs-metaphor)

ពួកគេនឹងមិនអាចសម្រាកបានឡើយ

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនបានចូលទីកន្លែងសម្រាកឡើយ» ឬ «យើងនឹងមិនអនុញ្ញាតឲ្យពួកគេជួបប្រទះនឹងពរជ័យនៃការសម្រាករបស់យើងទេ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 3:12-13

បងប្អូន

ត្រង់នេះគឺសំដៅទៅលើ គ្រីស្ទបរិស័ទរួមទាំងបុរស និងស្ត្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូន​ប្រុស និងស្រី​» ឬ «បងប្អូនរួមជំនឿ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-gendernotations)

មានមនុស្សមានចិត្តអាក្រក់មិនជឿ

ចិត្តត្រូវបានគេនិយាយនៅទីនេះ ហាក់ដូចជាគំនិតរបស់មនុស្ស ជាចំនុចកណ្ដាលនៃឆន្ទៈរបស់មនុស្ស និងការលើកទឹកចិត្ត។របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ឈប់ជឿលើព្រះជាម្ចាស់បានទេ» (សូមមើលៈ INVALID translate/figs-metaphor)

បែរចិត្តចេញពីព្រះជាម្ចាស់ដែលមានព្រះជន្មរស់

ចិត្តរបស់មនុស្សត្រូវបានគេនិយាយថា ដូចជាមនុស្សទាំងអស់ដែលអាចបោះបង់ចោលផ្លូវត្រឹមត្រូវ ក្នុងការដើរតាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នកឈប់គោរពព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះជាម្ចាស់ដែលមានព្រះជន្មរស់

«ព្រះពិត ជាព្រះដែលពិតជាមានជីវិត»

កាលណាព្រះគម្ពីរចែងថា «ថ្ងៃនេះ»

«ខណៈពេលដែលនៅតែមានឱកាស»

កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការបោកបញ្ឆោតនៃអំពើបាបមិនធ្វើអោយអ្នកណាម្នាក់រឹងរូសឡើយ» (សូមមើលៈ INVALID translate/figs-activepassive)

កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ

ការរឹងចចេសត្រូវបានគេនិយាយថា ជាមនុស្សរឹង ឬមានចិត្តរឹងរូស។ ភាពរឹងគឺជាលទ្ធផលនៃការបញ្ឆោតដោយអំពើបាប។ នេះអាចត្រូវបានប្រើឡើងវិញ ដូច្នេះនាមអរូបី «បោកបញ្ឆោត» គឺជាត្រូវបានបង្ហាញជាកិរិយាស័ព្ទ «បញ្ឆោត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់ក្នុងចំណោមអ្នកនឹងត្រូវបានបញ្ឆោត ដោយអំពើបាប ហើយក្លាយជាមនុស្សរឹងចចេសទេ» ឬ «អ្នកមិនធ្វើបាបបោកបញ្ឆោតខ្លួនឯង ដើម្បីឲ្យអ្នកក្លាយជាមនុស្សរឹងចចេសឡើយ» (សូមមើលៈ INVALID translate/figs-abstractnouns និង INVALID translate/figs-metaphor)

Hebrews 3:14-15

ព័ត៌មានទូទៅ៖

ការបន្ដដកស្រង់ចេញពីកាន់ទំនុកដំកើងដូចដែលត្រូវបានដកស្រង់នៅក្នុងជំពូក ៣: ៧។

ដ្បិត យើងបានក្លាយជា

ត្រង់ថា «យើង» សំដៅទៅលើទាំងអ្នកនិពន្ធ និងអ្នកអាន។ (សូមមើលៈ INVALID translate/figs-inclusive)

ប្រសិនបើ យើងមានចិត្តរឹងប៉ឹងទាំងទុកចិត្តព្រះអង្គ

«ប្រសិនបើ យើងនៅតែបន្តមានចិត្តរឹងប៉ឹងមានជំនឿលើព្រះអង្គ»

តាំងពីដើម

«តាំងពីយើងចាប់ផ្ដើមជឿលើព្រះអង្គ«

រហូតដល់ទីបញ្ចប់

នេះជាវិធីគួរសមក្នុងការសំដៅលើនៅពេលមនុស្សស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូតដល់យើងស្លាប់» (សូមមើលៈ INVALID translate/figs-euphemism)

មានសេចក្តីចែងទុកមកថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនិពន្ធជាអ្នកសរសេរ» (សូមមើលៈ INVALID translate/figs-activepassive)

នៅថ្ងៃនេះ បើអ្នករាល់គ្នាឮ

បញ្ញត្ដិរបស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ុីស្រាអែលគឺដូចជាព្រះអង្គ បានឲ្យពួកគេស្ដាប់ព្រះសូរសៀងដែរ។របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ អ្នកឮព្រះជាម្ចាស់មានព្រះបន្ទូល»។ «សូមមើល ពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ៣ៈ៧» (សូមមើលៈ INVALID translate/figs-metaphor)

និងបះបោរឡើយ

ត្រង់ថា «បះបោរ» អាចបញ្ជាក់ថា ជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចនៅពេល ដែលបុព្វបុរសរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់»។ ​សូមមើល ពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ៣ៈ៧ (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 3:16-19

ព័ត៌មានទូទៅ៖

ពាក្យថា «ពួកគេ» សំដៅទៅលើជនជាតិអ៊ុីស្រាអែល ដែលមិនស្តាប់បង្គាប់ និង «យើង» សំដៅទៅលើទាំងអ្នកនិពន្ធ និងអ្នកអាន។ (សូមមើលៈ INVALID translate/figs-inclusive)

តើនរណាខ្លះបានឮព្រះជាម្ចាស់ និងមានចិត្តបះបោរ? តើអ្នកទាំងនោះ ជាអ្នកដែលពុំបានចេញពីប្រទេសអេស៊ីប ជាមួយលោកម៉ូសេទេឬ?

អ្នកនិពន្ធប្រើសំណួរដើម្បីបង្រៀនអ្នកអានរបស់គាត់។សំណួរទាំងពីរនេះអាចត្រូវបានដាក់បញ្ចូលជាប្រយោគមួយ ប្រសិនបើការចាំបាច់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលចេញពី អេស៊ីបដោយលោកម៉ូសេបានឮព្រះសូរសៀងព្រះជាម្ចាស់ តែពួកគេនៅតែបះបោរ»។ (សូមមើលៈ INVALID translate/figs-rquestion)

តើព្រះអង្គខឹងនឹងនរណាខ្លះ រយៈពេលសែសិបឆ្នាំនេះ? តើព្រះជាម្ចាស់មិនខឹងមនុស្សប្រព្រឹត្តអំពើបាបទេឬ?

អ្នកនិពន្ធប្រើសំណួរដើម្បីបង្រៀនអ្នកអានរបស់គាត់។សំណួរទាំងពីរនេះអាចត្រូវបានដាក់បញ្ចូលជាប្រយោគមួយ ប្រសិនបើការចាំបាច់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ខ្ញាល់អស់រយះពេលសែសិបឆ្នាំជាមួយនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប និងអនុញ្ញាតឲ្យពួកគេស្លាប់នៅទីរហោស្ថាន»។ (សូមមើលៈ INVALID translate/figs-rquestion)

សែសិបឆ្នាំ

«៤០ ឆ្នាំ» (សូមមើលៈ INVALID translate/translate-numbers)

តើសាកសពនរណាខ្លះត្រូវបោះចោលទីរហោស្ថាន? តើព្រះជាម្ចាស់បានស្បថពួកគេនឹងមិនអាចសម្រាកបានឡើយ ប្រសិនបើ គេមិនស្តាប់បង្គាប់ព្រះអង្គដូច្ហេះ?

អ្នកនិពន្ធប្រើសំណួរដើម្បីបង្រៀនអ្នកអានរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយចំពោះអ្នកណា ដែលមិនគោរពព្រះជាម្ចាស់បានស្បថថា ព្រះអង្គនឹងមិនអនុញ្ញាតឲ្យពួកគេចូលក្នុងការសម្រាករបស់ព្រះអង្គទេ»។ (សូមមើលៈ INVALID translate/figs-rquestion)

ពួកគេនឹងមិនអាចសម្រាកបានឡើយ

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនចូលទីកន្លែងសម្រាកឡើយ» ​ឬ «ពួកគេនឹងមិនបានភ្លក់ព្រះពរ នៃការសម្រាករបស់គាត់ទេ» (សូមមើលៈ INVALID translate/figs-metaphor)

ព្រោះគ្មានជំនឿ

ត្រង់ថា «គ្មានជំនឿ» អាចបញ្ជាក់ជាពាក្យនៃកិរិយាស័ព្ទ «ជឿ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះពួកគេមិនបានជឿជាក់លើព្រះអង្គឡើយ» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 4

Hebrews 4:1-2

ប្រយោគភ្ជាប់៖

ជំពូក ៤ បន្តការព្រមានដល់អ្នកជឿដែលចាប់ផ្តើមពីជំពូក ៣: ៧។ ព្រះជាម្ចាស់ តាមរយៈអ្នកនិពន្ធផ្តល់ការសម្រាក់ដល់អ្នកជឿ ជាការសម្រាប់របស់ព្រះជាម្ចាស់ ក្នុងការបង្កើតពិភពលោកគឺជារូបភាព។

ដូច្នេះ

«ចាប់តាំងពីព្រះជាម្ចាស់នឹងដាក់ទោសអ្នកដែលមិនប្រតិបត្តិតាម» (៣ៈ១៦)

កុំឲ្យបងប្អូនណាម្នាក់ខកខានមិនបានទទួលព្រះបន្ទូលសន្យា និងធ្វើឲ្យបងប្អូនមិនបានចូលទៅសម្រាករួមជាមួយព្រះជាម្ចាស់

ការសន្យារបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា ជាអំណោយដែលព្រះបានទុកចោលនៅពេលព្រះជាម្ចាស់យាងមកជួបប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ខកខានមិនបានចូលទៅសំរាកជាមួយព្រះជាម្ចាស់ ដែលព្រះអង្គបានសន្យាជាមួយយើងនោះឡើយ» (សូមមើលៈ INVALID translate/figs-metaphor)

ចូលទៅសម្រាករួមជាមួយព្រះជាម្ចាស់

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនចូលទីកន្លែងសម្រាកឡើយ» ​ឬ «ពួកគេនឹងមិនបានភ្លក់ព្រះពរ នៃការសម្រាករបស់គាត់ទេ» (សូមមើល: INVALID translate/figs-metaphor)

ដ្បិត យើងបានទទួលដំណឹងល្អជាមួយពួកគេដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត យើងបានឮដំណឹងល្អដូចជាពួកគេដែរ»​ (សូមមើលៈ INVALID translate/figs-activepassive)

ជាមួយពួកគេដែរ

ត្រង់ថា «ពួកគេ» សំដៅទៅលើបុព្វបុរសរបស់ពួកហេព្រើរដែលបានរស់នៅសម័យលោកម៉ូសេ។

ប៉ុន្តែ ព្រះបន្ទូលមិនបានផ្តល់ផលប្រយោជន៍ ដល់អស់អ្នកណាដែលមិនរួបរួមក្នុងជំនឿ ដែលពួកគេជឿឡើយ

«ប៉ុន្តែសារនោះមិនបានផ្តល់ផលប្រយោជន៍ដល់អ្នកដែលមិនចូលរួមជាមួយមនុស្សដែលជឿ និងគោរពនោះទេ»។ អ្នកនិពន្ធកំពុងនិយាយអំពីមនុស្សពីរក្រុម គឺអ្នកដែលបានទទួលសេចក្ដីសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ ដោយសេចក្ដីជំនឿ និងអ្នកដែលបានឮហើយ តែមិនបានជឿ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែសារនោះបានផ្តល់ផលប្រយោជន៍ដល់អ្នកដែលជឿ និងគោរពនោះតែប៉ុណ្ណោះ» (សូមមើលៈ INVALID translate/figs-doublenegatives)

Hebrews 4:3-5

ព័ត៌មានទូទៅ៖

នេះជាសម្រង់ទីមួយ (យើងស្បថ...) គឺដកស្រង់ចេញពីកាន់គម្ពីរទំនុកតម្កើងមួយ ហើយសម្រង់ទីពីនេះ (ព្រះជាម្ចាស់សម្រាកពី...) គឺដកស្រង់ចេញពីកាន់គម្ពីរលោកម៉ូសេ និងទីបី (ពួកគេនឹងពុំបានចូលទៅ...) គឺបានដកស្រង់ចេញពីកាន់គម្ពីរទំនុកតម្កើងដែរ។

អស់អ្នកណាដែលជឿ

«យើងជាអ្នកជឿ»

អ្នកនោះនឹងបានចូលសម្រាក

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនចូលទីកន្លែងសម្រាកឡើយ» ​ឬ «ពួកគេនឹងមិនបានភ្លក់ព្រះពរ នៃការសម្រាករបស់គាត់ទេ» (សូមមើល: INVALID translate/figs-metaphor)

ដូចព្រះជាម្ចាស់មានព្រះបន្ទូល

«ដូចជាព្រះជាម្ចាស់មានព្រះបន្ទូល»

យើងស្បថដោយព្រះពិរោធ

«ដូចជាយើងបានស្បថនៅពេលដែលយើងខ្ញាល់យ៉ាងខ្លាំង»

ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនចូលទីកន្លែងសម្រាកឡើយ» ​ឬ «ពួកគេនឹងមិនបានភ្លក់ព្រះពរ នៃការសម្រាករបស់គាត់ទេ» (សូមមើល: INVALID translate/figs-metaphor)

ការបង្កើតរបស់សព្វសារពើបានសម្រេច

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានបញ្ចប់ការបង្កើត» ឬ «ព្រះអង្គបានបញ្ចប់កិច្ចការនៃការបង្កើតរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-activepassive)

តាំងពីកំណើតផែនដីមកម្ល៉េះ

អ្នកនិពន្ធនិយាយពីពិភពលោកដូចជា អាគារដែលត្រូវបានដាក់នៅលើគ្រឹះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាំងពីដើមនៃពិភពលោកនេះ» (សូមមើលៈ INVALID translate/figs-metaphor)

នៅថ្ងៃទីប្រាំពី

នេះគឺជាលេខលំដាប់សម្រាប់ «ប្រាំពីរ»។ (សូមមើលៈ INVALID translate/translate-ordinal)

Hebrews 4:6-7

ព័ត៌មានទូទៅ៖

នៅទីនេះយើងបានរកឃើញថា ការដកស្រង់ចេញពីកាន់គម្ពីទំនុកតម្កើងត្រូវបានសរសេរដោយដាវីឌ។​ (សូមមើលក្នុងជំពូក ៣ៈ៧)

ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះបានចូលទៅសម្រាក

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា បើសិនពួកគេអាចសម្រាក់ដោយព្រះអង្គប្រទានឲ្យ និងហាក់ដូចជាពួកគេនៅទីកន្លែងដែលមនុស្សអាចទៅបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នៅតែបន្តឲ្យមនុស្សមួយចំនួនអាចចូលទៅទីសម្រាករបស់ព្រះអង្គបាន» ឬ «ព្រះជាម្ចាស់នៅតែបន្តឲ្យមនុស្សមួយចំនួនបានភ្លក់នូវព្រះពរនៃការសម្រាក់របស់ព្រះអង្គបាន» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-metaphor)

បើសិនអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់

បញ្ញត្ដិរបស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ុីស្រាអែលគឺ ហាក់ដូចជា ព្រះអង្គបានឲ្យពួកគេស្ដាប់សំឡេងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើអ្នករាល់គ្នាឮព្រះជាម្ចាស់មានព្រះបន្ទូល»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះក្នុងជំពូក ៣ៈ៧។ (សូមមើលៈ INVALID translate/figs-metaphor)

កុំឲ្យមានចិត្តរឹងរូសឡើយ

ការរឹងចចេសត្រូវបានគេនិយាយថា ហាក់ដូចជាចិត្តដែលមានលក្ខណៈរឹងរូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំរឹងរូស» សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះក្នុងជំពូក ៣ៈ៧។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 4:8-11

ប្រយោគភ្ជាប់៖

នៅទីនេះអ្នកនិពន្ធបានព្រមានអ្នកជឿស្ដាប់បង្គាប់ ហើយត្រូវចូលទៅក្នុងការសម្រាករបស់ព្រះជាម្ចាស់ដែលប្រទានឲ្យ។ អ្នកនិពន្ធរំលឹកពួកគេថា ព្រះបន្ទូលរបស់ព្រះនឹងធ្វើឲ្យគេជឿជាក់ ហើយពួកគេអាចអធិស្ឋានដោយមានទំនុកចិត្តថាព្រះជាម្ចាស់នឹងជួយពួកគេ។

ប្រសិនបើ លោកយ៉ូស្វេនាំឲ្យពួកគេបានសម្រាកមែន

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា ពួកគេអាចសម្រាកដោយលោកយ៉ូស្វេអាចនឹងឲ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បើសិនលោកយ៉ូស្វេបាននាំប្រជាជនអ៊ុីស្រាអែលទៅកាន់ទីកន្លែងដែលព្រះជាម្ចាស់អាចនឹងឲ្យពួកគេសម្រាក» ឬ «បើសិនក្នុងសម័យលោកយ៉ូស្វេប្រជាជនអ៊ុីស្រាអែលបានភ្លក់នូវព្រះពរនៃកាសម្រាករបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

តម្រូវឲ្យមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «នៅតែមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-activepassive)

ថ្ងៃសប្ប័ទ

សន្តិភាព និងសេចក្ដីសុខអស់កល្បជានិច្ចត្រូវបានគេនិយាយថា ជាថ្ងៃឈប់សម្រាក ដែលជាថ្ងៃគោរពបូជារបស់ជនជាតិយូដា ហើយឈប់សម្រាកពីការងារ។របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់សម្រាកអស់កល្បជានិច្ច» (សូមមើលៈ INVALID translate/figs-metaphor)

អស់អ្នកណាបានចូលទៅសម្រាកជាមួយព្រះជាម្ចាស់

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា ជាកន្លែងដែលពួកគេត្រូវចូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលចូលទៅកាន់ទីកន្លែងសម្រាករបស់ព្រះជាម្ចាស់» ឬ «មនុស្សដែលភ្លក់នូវព្រះពរនៃការសម្រាករបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ចូរឲ្យយើងបានសង្វាតចូលទៅសម្រាក

សន្ដិភាព និងសេចក្ដីសុខដែលព្រះជាម្ចាស់ប្រទានឲ្យ អាចនិយាយបានថា ជាកន្លែងដែលពួកគេត្រូវចូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងក៏គួរតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីសម្រាកជាមួយព្រះជាម្ចាស់ជាកន្លែងដែលព្រះអង្គគង់នៅ» (សូមមើលៈ INVALID translate/figs-metaphor)

កុំឲ្យនរណាម្នាក់ធ្លាក់ខ្លួនជាមនុស្សមិនស្តាប់បង្គាប់ឡើយ

ការមិនស្តាប់បង្គាប់ត្រូវបានគេនិយាយថា ជាប្រហោងដែលអាចបណ្ដោយឲ្យរាងកាយមនុស្សធ្លាក់ទៅក្នុងគ្រោះថ្នាក់។ អត្ថបទនេះអាចត្រូវកែសម្រួល ដូច្នេះនាមអរូបី «ការមិនស្ដាប់បង្គាប់» គឺបង្ហាញថាជាកិរិយាស័ព្ទ «មិនស្គាប់បង្គាប់» របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមិនស្គាប់បង្គាប់តាមរបៀបដែលពួកគេបានធ្វើ» ​(សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-abstractnouns)

Hebrews 4:12-13

ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត

ត្រង់ថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់» ​សំដៅទៅលើអ្វីដែលព្រះជាម្ចាស់បានប្រាស្រ័យទាក់ទងនឹងមនុស្សជាតិមិនថាតាមរយៈមានព្រះបន្ទូល ឬតាមរយៈសារជាលាយលក្ខណ៍អក្សរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត» (សូមមើលៈ INVALID translate/figs-metonymy)

មានជីវិត និងធ្វើចលនា

នេះនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជានៅមានជីវិត។ គឺមានន័យថា នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល នោះពិតជាមានអានុភាព និងប្រសិទ្ធភាព។ (សូមមើលៈ INVALID translate/figs-personification)

មុតជាងដាវមុខពីរទៅទៀត

មុខដាវ ដាវមុខពីរអាចងាយក្នុងការកាត់សាច់មនុស្ស។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រសិទ្ធភាពណាស់ក្នុងការបង្ហាញពីអ្វី ដែលមាននៅក្នុងចិត្តនិងគំនិតរបស់មនុស្ស។ (សូមមើលៈ INVALID translate/figs-metaphor)

ដាវមុខពីរ

មុខដាវ ដាវដែលមុតនៅលើគែមទាំងពីរ

ចាក់ទម្លុះញែកព្រលឹងចេញពីវិញ្ញាណ និងញែកសន្លាក់ចេញពីខួរឆ្អឹង

ត្រង់នេះគឺបន្តនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាដាវ។ នៅទីនេះដាវគឺមុតស្រួចណាស់ ដែលអាចកាត់ និងចែកផ្នែកខ្លះនៃមនុស្ស ដែលពិបាកខ្លាំង ឬមិនអាចចែកបាន។ នេះមានន័យថាគ្មានអ្វីនៅក្នុងចិត្តរបស់យើងដែលអាចលាក់ពីព្រះជាម្ចាស់បានទេ។ (សូមើលៈ INVALID translate/figs-metaphor)

ព្រលឹងចេញពីវិញ្ញាណ

ទាំងនេះគឺជាផ្នែកពីរផ្សេងគ្នា ប៉ុន្តែមិនទាក់ទងនឹងផ្នែករាងកាយរបស់មនុស្ស។ «ព្រលឹង» គឺជាអ្វីដែលបណ្តាលឲ្យមនុស្សមានជីវិត។ ​«វិញ្ញាណ» គឺជាផ្នែកមួយនៃមនុស្ស ដែលធ្វើឲ្យគេអាចស្គាល់ និងជឿលើព្រះជាម្ចាស់។

សន្លាក់ចេញពីខួរឆ្អឹង

«សន្លាក់» ​គឺជាអ្វីដែលមានឆ្អឹងពីររួមគ្នា។ «ខួរឆ្អឹង» គឺជាផ្នែកនៅកណ្តាលឆ្អឹង។

ជ្រាបពីគំនិត

ត្រង់នេះនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាមនុស្សម្នាក់ដែលអាចដឹងអ្វីមួយ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងឡើង» (UDB) (សូមមើលៈ INVALID translate/figs-personification)

បំណងដ៏ស៊ីជម្រៅ

ត្រង់នេះនិយាយអំពីចិត្ត ហាក់ដូចជាចំណុចកណ្តាលនៃការគិត និងអារម្មណ៍នៅក្នុងខ្លួនមនុស្សម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលមនុស្សកំពុងគិត ហើយមានបំណងធ្វើ» (សូមមើលៈ INVALID translate/figs-metaphor)

គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ» (សូមមើលៈ INVALID translate/figs-activepassive)

ផ្ទុយទៅវិញ អ្វីៗទាំងអស់នៅទទេ និងបើកចំហ

នេះនិយាយអំពីអ្វីទាំងអស់ ដូចជា​មនុស្សម្នាក់ដែលឈរនៅកណ្ដាលវាល ឬជាប្រអប់ដែលបើកចំហ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីគ្រប់យ៉ាងត្រូវបានលាតត្រដាងទាំងស្រុង» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

នៅទទេ និងបើកចំហ

ពាក្យទាំងពីរនេះជាទូទៅមានន័យដូចគ្នា ហើយបញ្ជាក់ថាគ្មានអ្វីត្រូវបានលាក់ពីព្រះជាម្ចាស់ទេ។ (សូមមើលៈ INVALID translate/figs-doublet)

ចំពោះព្រះនេត្រព្រះអង្គ ដែលយើងម្នាក់ៗត្រូវទូលថ្វាយគ្រប់កិច្ចការទាំងអស់

ព្រះជាម្ចាស់គឺត្រូវបានគេនិយាយ បើសិនព្រះអង្គមានព្រះនេត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះព្រះដែលនឹងវិនិច្ឆ័យអំពីរបៀបដែលយើងបានរស់នៅ» (សូមមើល [[c://*/ta/man/translate/figs-metaphor]])

Hebrews 4:14-16

ដែលបានឆ្លងកាត់ស្ថានបរមសុខ

«អ្នកដែលបានចូលទៅកាន់កន្លែងដែលព្រះជាម្ចាស់គង់នៅ»

ព្រះបុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឋានះដែលសំខាន់សម្រាប់ព្រះយេស៊ូ។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

ចូរឲ្យយើងកាន់ជំនឿឲ្យបានរឹងមាំ

ជំនឿ និងការទុកចិត្តត្រូវបានគេនិយាយថា ដូចជាវត្ថុដែលមនុស្សអាចយល់បានយ៉ាងរឹងមាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរឲ្យយើងនៅតែបន្តជឿដោយទុកចិត្តលើព្រះអង្គ» (សូមមើលៈ INVALID translate/figs-metaphor)

យើងពុំមែនមានមហាបូជាចារ្យ ដែលមិនចេះប្រណីសណ្តោស ចំពោះភាពទន់ខ្សោយរបស់យើង

ភាពអវិជ្ជមានពីរដងនេះមានន័យថា តាមពិតព្រះយេស៊ូពិតជាអាណិតអាសូរដល់មនុស្សខ្លាំងណាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមានមហាបូជាចារ្យ​ ដែលអាចប្រណីសណ្ដោស...ជាការពិតយើងមាន» (សូមមើលៈ INVALID translate/figs-doublenegatives)

ព្រះអង្គរងការល្បួងគ្រប់ជំពូក ដូចជាយើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបានស៊ូទ្រាំនឹងការល្បួងតាមគ្រប់មធ្យោបាយដែលយើងមាន» ឬ «អារក្សដែលបានល្បួងយើងតាមគ្រប់មធ្យោបាយដែលវាល្បួងយើង» (សូមមើលៈ INVALID translate/figs-activepassive)

ព្រះអង្គពុំបានធ្វើបាបសោះឡើយ

«ព្រះអង្គមិនប្រព្រឹត្តអំពើបាបទេ»

បល្ល័ង្កនៃព្រះគុណ

«ចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ ជាកន្លែងដែលមានព្រះគុណ»។ នៅត្រង់​ «បល្ល័ង្ក» សំដៅទៅលើព្រះជាម្ចាស់សោយរាជ្យជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកន្លែងដែលព្រះជាម្ចាស់ដ៏មានព្រះគុណរបស់យើងកំពុងគង់លើបល្ល័ង្ករបស់ទ្រង់» (សូមមើលៈ INVALID translate/figs-metonymy)

យើងបានទទួលក្តីមេត្តា និងស្វែងរកព្រះគុណ ទុកជាជំនួយ ពេលណាយើងត្រូវការ។

ត្រង់ថា «ក្តីមេត្តា» ​និង ​«ព្រះគុណ» ត្រូវបានគេនិយាយថា ដូចជា វត្ថុដែលអាចត្រូវបានផ្តល់ឱ្យឬអាចត្រូវបានរកឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់អាចមានព្រះហឫទ័យមេត្ដាករុណា និងប្រណីសន្ដោស ហើយជួយយើងនៅពេលមានតម្រូវការ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 5

Hebrews 5:1-3

ប្រយោគភ្ជាប់៖

អ្នកនិពន្ធពិពណ៌នាអំពី អំពើបាបរបស់បូជាចារ្យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បន្ទាប់មកអ្នកនិពន្ធបង្ហាញថា ព្រះគ្រិស្តមានបព្វជិតភាពល្អប្រសើរជាងមុនមិនមែនផ្អែកលើបព្វជិតភាពរបស់អើរ៉ុនទេ តែផ្អែកលើបព្វជិតភាពរបស់មិលគីស្សាដែក។

ជ្រើសរើសពីចំណោមមនុស្ស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលព្រះជាម្ចាស់ជ្រើសរើសពីក្នុងចំណោមប្រជាជន» (សូមមើលៈ INVALID translate/figs-activepassive)

ដើម្បីតែងតាំងឲ្យ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់តែងតាំង» (សូមមើលៈ INVALID translate/figs-activepassive)

បំពេញមុខងារតំណាងឲ្យមនុស្ស

«ដើម្បីតំណាងឲ្យប្រជាជន»

មនុស្សល្ងង់ និងវង្វេង

គុណនាមបន្ទាប់បន្សំទាំងនេះអាចត្រូវបានបញ្ជាក់ជា គុណនាម។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«អស់អ្នកណាដែលជាមនុស្សល្ងង់ និងវង្វេង» (សូមមើលៈ INVALID translate/figs-nominaladj)

វង្វេង

ជាមនុស្សដែលប្រព្រឹត្ដអំពើខុសក្នុងអំពើ

នៅជាមួយមនុស្សទន់ខ្សោយ

ភាពទន់ខ្សោយផ្ទាល់ខ្លួនរបស់សម្ដេចសង្ឃគឺដូចជា កម្លាំងដែលព័ទ្ធជុំវិញគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្សោយខាងវិញ្ញាណ» ឬ «ខ្សោយប្រឆាំងនឹងអំពើបាប» (សូមមើលៈ INVALID translate/figs-metaphor)

មនុស្សទន់ខ្សោយ

ត្រង់នេះសំដៅទៅលើការមានប្រាថ្នាធ្វើបាប។

បានជាលោកត្រូវថ្វាយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ក៏ត្រូវការលោកដែរ» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 5:4-5

ព័ត៌មានទូទៅ៖

ការដកស្រង់នេះ ចេញពីកាន់គម្ពីរទំនុកតម្កើងនៅក្នុងព្រះគម្ពីរសញ្ញាចាស់។

ទទួលកិត្តិយសនេះ

កិត្តិយសត្រូវបានគេនិយាយដូចជា វត្ថុដែលមនុស្សអាចចាប់បាននៅក្នុងដៃរបស់គាត់។ (សូមមើលៈ INVALID translate/figs-metaphor)

ទទួលកិត្តិយសនេះ

ពាក្យ «កិត្តិយស» ឬការសរសើរ និងការគោរពដែលមនុស្សបានផ្តល់ឲ្យ បូជាចារ្យគឺសម្រាប់ភារកិច្ចរបស់គាត់។ (សូមមើលៈ INVALID translate/figs-metonymy)

ព្រះជាម្ចាស់ទេតើ ដែលបានត្រាស់ហៅលោកឲ្យបំពេញមុខងារនេះ ដូចជាលោកអឺរ៉ុនជាដើម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានត្រាស់ហៅលោក ដូចជាព្រះអង្គបានត្រាស់ហៅលោកអឺរ៉ុនដែរ» (សូមមើលៈ INVALID translate/figs-activepassive)

ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអង្គ

«ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោក»

ជាព្រះបុត្រាយើង យើងជាព្រះបិតាព្រះអង្គ

ឃ្លាទាំងពីរនេះមានន័យសំខាន់ដូចគ្នា។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លានេះនៅក្នុងជំពូក ១ៈ៤។ (សូមមើលៈ INVALID translate/figs-parallelism)

ព្រះបុត្រា...ព្រះបិតា

ទាំងនេះគឺជាឋានៈសំខាន់ៗ ​ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះយេស៊ូ និងព្រះវរបិតា។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

Hebrews 5:6

ព័ត៌មានទូទៅ៖

ទំនាយនេះចេញមកពីកាន់គម្ពីរទំនុកតម្កើងរបស់ដាវីឌ។

ព្រះជាម្ចាស់មានបន្ទូលមួយវគ្គទៀត

ទៅកាន់អ្នកដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូល អាចបញ្ជាក់បានយ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់ក៏និយាយទៅកាន់ព្រះគ្រីស្ទដែរ» (សូមមើលៈ INVALID translate/figs-ellipsis)

មួយវគ្គទៀត

«មួយវគ្គទៀតនៅក្នុងបទគម្ពីរ»

តាមរបៀបព្រះបាទមុិលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងម៉ិលគីស្សាដែក ជាបូជាចារ្យដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបដែលម៉ិលគីស្សាដែក ជាបូជាចារ្យ»

Hebrews 5:7-8

កាលព្រះគ្រិស្តគង់នៅក្នុងលោកនេះនៅឡើយ

ត្រង់ថា «ក្នុងលោកនេះ»​ តំណាងឲ្យរយៈពេលមួយនៃពេលវេលា។ ហើយ «សាច់ឈាម» តំណាងឲ្យជីវិតនៅលើផែនដីរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងពេលដែលព្រះអង្គបានរស់នៅលើផែនដី» (សូមមើលៈ INVALID translate/figs-metonymy)

អធិស្ឋាន និងទូលអង្វរ

ពាក្យទាំងពីរនេះមានន័យជាមូលដ្ឋានដូចគ្នា។ ​(សូមមើលៈ INVALID translate/figs-doublet)

សង្រ្គោះមនុស្សពីសេចក្តីស្លាប់

សេចក្ដីស្លាប់អាចហៅថាដូចជា កន្លែងដែលព្រះគ្រិស្តអាចត្រូវបានរារាំងមិនឲ្យចូល ឬជាកន្លែងដែលព្រះអង្គអាចបានសង្គ្រោះ។ ត្រង់នេះសមនឹងអត្ថន័យទាំងពីរ។ ​UDB ជ្រើសរើសអត្ថន័យទីមួយ។ ប្រសិនបើអាច សូមបកប្រែអនុញ្ញាតឲ្យមានការបកស្រាយទាំងពីរ។ (សូមមើលៈ INVALID translate/figs-metaphor)

ព្រះជាម្ចាស់ស្តាប់ឮ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានស្តាប់ឮគាត់» (សូមមើលៈ INVALID translate/figs-activepassive)

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

ការរងទុក្ខលំបាក

បទពិសោធន៍នៃទុក្ខវេទនាត្រូវបានគេនិយាយថា ដូចជាអ្វីដែលពួកគេធ្លាប់មាន។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 5:9-11

ប្រយោគភ្ជាប់៖

នៅក្នុងខ១១ អ្នកនិពន្ធចាប់ផ្តើមការព្រមានលើកទីបីរបស់គាត់។ គាត់ព្រមានអ្នកជឿទាំងនេះថា ពួកគេនៅតែមិនទាន់ពេញវ័យ ហើយលើកទឹកចិត្តពួកគេឲ្យរៀនព្រះបន្ទូលរបស់ព្រះ ដើម្បីពួកគេអាចយល់ពីអ្វីដែលត្រឹមត្រូវ។

ព្រះអង្គបានគ្រប់លក្ខណ៍

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ធ្វើឲ្យព្រះអង្គបានគ្រប់លក្ខណ៍» (សូមមើលៈ INVALID translate/figs-activepassive)

បានគ្រប់លក្ខណ៍

ត្រង់នេះន័យថា ត្រូវធ្វើឲ្យមានភាពចាស់ទុំ គឺអាចលើកកិត្ដិយសព្រះជាម្ចាស់គ្រប់ផ្នែកទាំងអស់នៃជីវិត។

ក្លាយជាប្រភពនៃការសង្រ្គោះអស់កល្បជានិច្ចចំពោះអ្នកណាដែលស្តាប់បង្គាប់ព្រះជាម្ចាស់

ជានាមអរូបី «ការសង្រ្គោះ» អាចបញ្ជាក់ថាជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឡូវនេះព្រះអង្គជួយសង្គ្រោះអស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ហើយឲ្យពួកគេរស់នៅជារៀងរហូត» (សូមមើលៈ INVALID translate/figs-abstractnouns)

ព្រះជាម្ចាស់បានតម្រូវទុកជាមុន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានតម្រូវព្រះអង្គ» ​ឬ «ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ» (សូមមើលៈ INVALID translate/figs-activepassive)

តាមរបៀបព្រះបាទមុិលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែក ជាបូជាចារ្យដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបដែលម៉ិលគីស្សាដែក ធ្វើជាបូជាចារ្យ»

យើងមានចំណុចច្រើនត្រូវនិយាយ

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ក៏ដោយ គឺភាគច្រើនគាត់សំដៅទៅលើតែខ្លួនរបស់គាត់ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ» (សូមមើលៈ INVALID translate/figs-pronouns)

បងប្អូនក្រនឹងយល់ណាស់

សមត្ថភាពក្នុងការយល់ និងស្តាប់បង្គាប់ត្រូវបានគេនិយាយថា ជាសមត្ថភាពក្នុងការស្តាប់។ ហើយសមត្ថភាពក្នុងការស្តាប់ត្រូវបានគេនិយាយដូចជាឧបករណ៍ដែក ដែលក្លាយទៅជារិលជាមួយនឹងការប្រើប្រាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមានបញ្ហាក្នុងការស្វែងយល់» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 5:12-14

អំពីគោលការណ៍គ្រឹះ

ត្រង់ថា «គោលការណ៍» ​មានន័យថា ជាគោលការណ៍ណែនាំ ឬស្តង់ដារសំរាប់ធ្វើការសំរេចចិត្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «មូលដ្ឋានសេចក្តីពិត»

បងប្អូនត្រូវការទឹកដោះគោ

ការបង្រៀនអំពីព្រះជាម្ចាស់ ដែលងាយយល់គឺត្រូវនិយាយដូចជា ទឹកដោះគោដែលជាអាហារតែមួយគត់ដែលទារកអាចទទួលយកបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានក្លាយជាទារក ហើយអាចផឹកតែទឹកដោះគោ» (សូមមើលៈ INVALID translate/figs-metaphor)

មិនទាន់ត្រូវការអាហាររឹងនៅឡើយ

ការបង្រៀនអំពី ព្រះជាម្ចាស់ដែលពិបាកយល់ត្រូវបាននិយាយដូចជា អាហាររឹងសមស្របសម្រាប់មនុស្សពេញវ័យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជំនួសឲ្យអាហាររឹង ដែលមនុស្សពេញវ័យអាចញ៉ាំបាន» (សូមមើលៈ INVALID translate/figs-metaphor

ត្រូវការទឹកដោះគោ

ត្រង់ថា «ត្រូវការ» តំណាឲ្យ «ផឹក» របៀបផ្សេងទៀតនៃការបកប្រែៈ «ផឹកទឹកដោះគោ» (សូមមើលៈ INVALID translate/figs-metonymy)

ព្រោះខ្លួនគេនៅក្មេងខ្ចីនៅឡើយ

នេះនិយាយអំពី អ្នកជឿដែលអាចយល់បានតែការបង្រៀនដ៏សាមញ្ញនៃដំណឹងល្អ ដូចជាគេជាទារកពិត។ (សូមមើលៈ INVALID translate/figs-metaphor)

ប៉ុន្តែ អាហាររឹងសម្រាប់មនុស្សពេញវ័យ អ្នកទាំងនោះជាមនុស្សពេញវ័យ មានការយល់ដឹងថាអ្វីមួយល្អ អ្វីមួយអាក្រក់

មនុស្សដែលបានបណ្តុះបណ្តាលឲ្យយល់អ្វីមួយ អាចបាននិយាយថា ដូចជាសមត្ថភាពក្នុងការយល់ដឹងត្រូវបានបណ្តុះបណ្តាល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាដែលមានភាពចាស់ទុំ ហើយអាចបែងចែករវាងភាពល្អ និងអាក្រក់» (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 6

Hebrews 6:1-3

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបន្តជាមួយអ្វី ដែលអ្នកជឿជនជាតិហេព្រើរដែលមិនទាន់​ពេញវ័យ ត្រូវធ្វើដើម្បីក្លាយទៅជាគ្រីស្ទានដែលមានភាពចាស់ទុំ។ គាត់រំលឹកពួកគេអំពីគ្រឹះនៃការបង្រៀន។

ចូរយើងទុកសេចក្តីដំបូងនៃព្រះបន្ទូលរបស់ព្រះគ្រិស្តមួយឡែក រួចហើយបោះជំហានទៅមុខ ដើម្បីក្លាយខ្លួនជាមនុស្សពេញវ័យវិញ

នេះនិយាយអំពី មូលដ្ឋាននៃការបង្រៀន ដូចជាពួកគេចាប់ផ្តើមនៃការធ្វើដំណើរ និងការបង្រៀនដែលមានភាពចាស់ទុំ ជាចុងបញ្ចប់នៃដំណើរមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យយើងឈប់ពិភាក្សាតែអ្វី ដែលយើងបានរៀនដំបូង ហើយចាប់ផ្តើមយល់ពីការបង្រៀនដែលមានភាពចាស់ទុំជាងមុនផងដែរ» (សូមមើលៈ INVALID translate/figs-metaphor)

ចូរយើងកុំចាក់គ្រឹះ...មានជំនឿលើព្រះជាម្ចាស់វិញ

មូលដ្ឋាននៃការបង្រៀនអាចហៅថា ដូចជាអាគារដែលការស្ថាបនា គឺចាប់ផ្តើមដោយការចាក់គ្រឹះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំអោយយើងរំលឹកឡើងវិញនូវការបង្រៀនជាមូលដ្ឋាន... អំពីជំនឿលើព្រះ» (សូមមើលៈ INVALID translate/figs-metaphor)

កិច្ចការណាឥតបានការ

ការប្រព្រឹត្ដអំពើបាបអាចហៅបានថា ពួកគេជាកម្មសិទ្ធិសេចក្ដីស្លាប់នៃពិភពលោក។ (សូមមើលៈ INVALID translate/figs-metaphor)

ចូរកុំចាក់គ្រឹះនៃពិធីជ្រមុជទឹក...ការជំរំជម្រះអស់កល្បជានិច្ចវិញ

ការបង្រៀនជាមូលដ្ឋានអាចហៅថា ជាអាគារដែលការស្ថាបនាចាប់ផ្តើម ដោយការចាក់គ្រឹះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការបង្រៀនជាមូលដ្ឋាន...ការជំរំជម្រះអស់កល្បជានិច្ច» (សូមមើលៈ INVALID translate/figs-metaphor)

ការដាក់ដៃ

ការអនុវត្តនេះត្រូវបានធ្វើឡើង ដើម្បីកំណត់នរណាម្នាក់ដាច់ដោយឡែកពីគ្នាសម្រាប់សេវាកម្ម ឬមុខតំណែងពិសេស។

Hebrews 6:4-6

អ្នកខ្លះបានភ្លឺម្តងរួចហើយ

ការយល់ដឹងត្រូវបានគេនិយាយ ដូចជាការបំភ្លឺ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលធ្លាប់យល់អំពីព្រះបន្ទូលព្រះគ្រិស្ត» (សូមមើលៈ INVALID translate/figs-metaphor)

ស្គាល់ឱជារសអំណោយទានស្ថានបរមសុខ

ការសង្គ្រោះដែលមានបទពិសោធន៍ត្រូវបានគេនិយាយ ហាក់ដូចជាការកំពុងភ្លក់អាហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលមានបទពិសោធន៍សន្សំព្រះចេស្តារបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ចូលរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះវិញ្ញាណបរិសុទ្ធ ដែលមករកអ្នកជឿត្រូវបានគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធជាវត្ថុដែលមនុស្សអាចចែករំលែកបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្្ធ» (សូមមើលៈ INVALID translate/figs-metaphor)

អស់អ្នកបានស្គាល់ឱជារសព្រះបន្ទូលរបស់ព្រះជាម្ចាស់

ការសិក្សាព្រះបន្ទូលរបស់ព្រះ ត្រូវបានគេនិយាយដូចជាការភ្លក់អាហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលរៀនពីព្រះបន្ទូលល្អៗរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ស្គាល់ប្ញទ្ធានុភាពនៃលោកខាងមុខ

នេះមានន័យថាអំណាចរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះរាជរបស់ព្រះអង្គមានវត្តមាននៅលើពិភពលោកទាំងមូល។ ក្នុងន័យនេះ «ប្ញទ្ធានុភាព» គឺសំដៅទៅលើព្រះជាម្ចាស់ដែលមានអំណាចលើទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានរៀនពីរបៀបដែលព្រះជាម្ចាស់នឹងធ្វើការប្រកបដោយប្ញទ្ធានុភាពពេលអនាគត» (UDB) (សូមមើលៈ INVALID translate/figs-metonymy)

បែរជាធ្លាក់ខ្លួនបាត់ជំនឿទៅវិញ

ការបាត់បង់ភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ត្រូវបានគេនិយាយថា ហាក់ដូចជាការធ្លាក់ចុះខាងរាងកាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មកអ្នកដែលឈប់ជឿលើព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

គេមិនអាចនាំអ្នកនោះឲ្យកែប្រែចិត្តវិញបានទេ

«គឺមិនអាចទៅរួចទេក្នុងការនាំពួកគេត្រឡប់មកវិញដើម្បីប្រែចិត្តម្តងទៀត»

ពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់ និងខ្លួនគេផ្ទាល់ម្តងទៀត

នៅពេលមនុស្សងាកចេញពីព្រះជាម្ចាស់ គឺហាក់ដូចជាពួកគេឆ្កាងព្រះយេស៊ូម្ដងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ដូចជាពួកគេបានឆ្កាងសំរាប់ព្រះរាជបុត្រានៃព្រះជាម្ចាស់ម្តងទៀត» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះបុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូ ដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

Hebrews 6:7-8

ដីណាទទួលទឹកភ្លៀងញឹកញាប់

ដីស្រែដែលទទួលបានអត្ថប្រយោជន៍ពីទឹកភ្លៀងច្រើន ត្រូវបានគេនិយាយ ដូចជាមនុស្សដែលផឹកទឹកភ្លៀង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដីដែលស្រូបយកទឹកភ្លៀង» (សូមមើលៈ INVALID translate/figs-personification)

ដីនោះនឹងបង្កើតផលជារុក្ខជាតិ

ដីស្រែដែលផលិតដំណាំត្រូវបានគេនិយាយថា គឺការផ្តល់កំណើតដល់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលផលិតរុក្ខជាតិ» (សូមមើលៈ INVALID translate/figs-personification)

ដីនោះបង្កើតផល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដល់អ្នកណាដែលបានរៀបចំដី» (សូមមើលៈ INVALID translate/figs-activepassive)

គឺជាដីទទួលព្រះពរមកពីព្រះជាម្ចាស់

ទឹកភ្លៀង និងដំណាំត្រូវបានគេមើលឃើញថា ជាភស្តុតាងដែលបង្ហាញថា ព្រះជាម្ចាស់បានជួយដល់ដីស្រែចំការ។ ដីចំការត្រូវបានគេនិយាយដូចជា មនុស្សដែលអាចទទួលពរពីព្រះជាម្ចាស់។ ​(សូមមើលៈ INVALID translate/figs-personification)

ព្រះពរមកពីព្រះជាម្ចាស់

ត្រង់ថា «ព្រះពរ» មានន័យថា ការជួយពីព្រះជាម្ចាស់ មិនមែនដោយនិយាយទេ។

ហើយជិតត្រូវបណ្តាសាទៀត

នេះនិយាយពី «បណ្តាសា» ដូចជាកន្លែង ដែលមនុស្សអាចចូលទៅជិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាគ្រោះថ្នាក់នៃបណ្តាសារបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

គេនឹងយកវាទៅដុតចោល

ព្រះជាម្ចាស់នឹងធ្វើឲ្យអ្វីៗទាំងអស់ នៅចំការនោះឆេះ។

Hebrews 6:9-10

យើងជឿជាក់

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ​ក៏ដោយ គឺភាគច្រើនគាត់សំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំជឿជាក់» ​ឬ «ខ្ញុំប្រាកដ» (សូមមើលៈ INVALID translate/figs-pronouns)

លើអ្វីៗដែលនាំឲ្យបងប្អូន

នេះមានន័យថាពួកគេធ្វើបានល្អជាងអ្នកដែលបានបដិសេធព្រះជាម្ចាស់មិនស្តាប់បង្គាប់ព្រះអង្គ ហើយឥឡូវនេះមិនអាចប្រែចិត្តទៀតទេ ដូច្នេះព្រះជាម្ចាស់នឹងអត់ទោសឲ្យពួកគេ (សូមមើល ៦ៈ៤)។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកកំពុងធ្វើអ្វីៗប្រសើរជាងនោះ»

ទទួលការសង្រ្គោះ

នាមអរូបី «ការសង្គ្រោះ» អាចបញ្ជាក់ថាជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំលេងដែលខ្វល់ខ្វាយពីព្រះជាម្ចាស់ជួយសង្រ្គោះអ្នក» ​ (សូមមើលៈ INVALID translate/figs-abstractnouns)

ដ្បិត ព្រះជាម្ចាស់ពុំមែនអយុត្តិធ៌ម ដោយបំភ្លេចកិច្ចការ

ភាពអវិជ្ជមានពីរនេះអាចមានន័យថា ព្រះជាម្ចាស់នៅក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គនឹងចងចាំនូវអ្វីដែលល្អដែលប្រជាជនរបស់ព្រះអង្គបានធ្វើ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតព្រះជាម្ចាស់យុត្ដិធម៌ ដូច្នេះហើយព្រះអង្គនឹងនឹកចាំជានិច្ច» (សូមមើលៈ INVALID translate/figs-doublenegatives)

ព្រះនាមព្រះអង្គ

«ព្រះនាម» របស់ព្រះជាម្ចាស់គឺជា​នាមដែលតំណាងឲ្យព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 6:11-12

យើងពិតជាមានបំណង

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ​ក៏ដោយ គឺភាគច្រើនគាត់សំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំពិតជាមានបំណង» (សូមមើលៈ INVALID translate/figs-pronouns)

ចិត្តខ្នះខ្នែង

ប្រុងប្រយ័ត្ន ការខិតខំធ្វើការងារ

រហូតដល់ទីបញ្ចប់

អត្ថន័យជាក់ស្តែងបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដល់ទីបញ្ចប់នៃជីវិតរបស់អ្នក»

ប្រយោជន៍ផ្តល់ទំនុកចិត្តធានារ៉ាប់រងពេញលក្ខណៈ

«ដើម្បីអោយប្រាកដថា ​ព្រះអង្គនឹងសំរេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»

យកតម្រាប់តាម

ការ «យកតម្រាប់តាម» គឺអ្នកណាម្នាក់ដែលចំលងតាម អាកប្បកិរិយារបស់អ្នកដទៃ។

ទទួលមរតក តាមព្រះបន្ទូលសន្យា

ការទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយ ដូចជាការទទួលមរតកជាទ្រព្យសម្បត្តិ​ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទទួលអ្វីដែលព្រះជាម្ចាស់បានសន្យា» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 6:13-15

ព្រះអង្គ​មាន​ព្រះបន្ទូល

ព្រះជាម្ចាស់មានព្រះបន្ទូល

ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជពង្ស​របស់​អ្នក​​កើន​ចំនួន​ច្រើន​ឡើង

ត្រង់ថា «កើន​ចំនួនច្រើន​ឡើង» ​តំណាងឲ្យយកូនចៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន» (សូមមើលៈ INVALID translate/figs-metonymy)

តាមព្រះបន្ទូលសន្យា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលព្រះជាម្ចាស់បានសន្យាជាមួយគាត់» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 6:16-18

ទទួលមរតកតាមព្រះបន្ទូលសន្យា

មនុស្សដែលព្រះជាម្ចាស់បានសន្យាចំពោះពួកគេ ត្រូវបានគេនិយាយថា ពួកគេនឹងទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដល់អស់អ្នកណាដែលនឹងទទួលអ្វីដែលព្រះអង្គបានសន្យា» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះអង្គពុំប្រែប្រួលឡើយ ហើយព្រះអង្គធានាអះអាងដោយពាក្យសម្បថ

«ព្រះរាជបំណងរបស់ព្រះអង្គនឹងមិនផ្លាស់ប្តូរទេ» ឬ «ព្រះអង្គតែងតែធ្វើតាមអ្វីដែលព្រះអង្គមានព្រះបន្ទូលជានិច្ច»

ដើម្បីឲ្យរបស់ពីរយ៉ាងពុំប្រែប្រួល

នេះគឺមានន័យថា ការសន្យារបស់ព្រះជាម្ចាស់ និងសម្បថរបស់ព្រះជាម្ចាស់។ ការទាំងពីរនេះមិនអាចផ្លាស់ប្តូរបានទេ។

គឺព្រះជាម្ចាស់ពុំចេះកុហក់ឡើយ

អវិជ្ជមានទ្វេដងនេះអាចមានន័យថា ព្រះជាម្ចាស់នឹងប្រាប់ការពិតអំពីស្ថានភាពនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីការដែលព្រះតែងតែមានព្រះបន្ទូលការពិត» (សូមមើលៈ INVALID translate/figs-doublenegatives)

អ្នកដែលរត់ទៅរកទីជម្រក

អ្នកជឿដែលទុកចិត្តលើព្រះជាម្ចាស់ ដើម្បីការពារពួកគេអាចនិយាយ ដូចជាពួកគេកំពុងរត់ទៅកន្លែងសុវត្ថិភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងដែលបានជឿទុកចិត្តព្រះអង្គ» (សូមមើលៈ INVALID translate/figs-metaphor)

នឹងទទួលបានការលើកទឹកចិត្ត ដើម្បីមានទំនុកចិត្តរឹងមាំនូវអ្វី ដែលព្រះអង្គបានដាក់នៅមុខយើង

ការជឿទុកចិត្តលើព្រះជាម្ចាស់អាចនិយាយបានថា ហាក់ដូចជា ជំនឿជាវត្ថុមួយដែលអាចត្រូវបានបង្ហាញដល់មនុស្ស ហើយមនុស្សនោះអាចកាន់ខ្ជាប់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងបន្តទុកចិត្តលើព្រះជាម្ចាស់ដូចដែលព្រះអង្គបានលើកទឹកចិត្តឲ្យយើងធ្វើ» (សូមមើលៈ INVALID translate/figs-metaphor)

ដែលព្រះអង្គបានដាក់នៅមុខយើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលព្រះជាម្ចាស់បានដាក់នៅពីមុខយើង» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 6:19-20

ប្រយោគភ្ជាប់៖

ដោយបានបញ្ចប់ការព្រមាន និងការលើកទឹកចិត្តលើកទីបីរបស់អ្នកនិព្ធដល់អ្នកជឿ អ្នកនិពន្ធកាន់គម្ពីរហេព្រើរនៅតែបន្តការប្រៀបធៀបរបស់គាត់អំពីព្រះយេស៊ូ ជាបូជាចារ្យ ជាមួយមិលគីស្សាដែកជាបូជាចារ្យដែរ។

មានទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កាខាងវិញ្ញាណ

ដូចយុថ្ការក្សាទូកមិនឲ្យរសាត់ក្នុងទឹក នោះព្រះយេស៊ូការពារយើងឲ្យមានសុវត្ថិភាពនៅចំពោះព្រះជាម្ចាស់។ ​របៀបផ្សេងទៀតនៃការបកប្រែៈ « ដែលបណ្តាលឲ្យយើងរស់នៅដោយសុវត្ថិភាពនៅចំពោះព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កា

ត្រង់ពាក្យថា «សុវត្ថិភាព»​ និង «ទំនុកចិត្ត» មានន័យថាជាមូលដ្ឋានដូចគ្នា ហើយសង្កត់ធ្ងន់ទៅលើភាពជឿជាក់ពេញលេញនៃយុថ្កា។ របៀបផ្សេងទៀតនៃការបកប្រែៈ «យុថ្កាដែលអាចទុកចិត្តបានទាំងស្រុង» (សូមមើលៈ INVALID translate/figs-doublet)

ដែលធ្វើឲ្យយើងចូលទៅហួសវាំងននទីសក្ការៈ

ភាពជឿជាក់ត្រូវបានគេនិយាយដូចជា មនុស្សដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុតនៃព្រះវិហារ។ (សូមមើលៈ INVALID translate/figs-personification)

ចូលទៅហួស

នេះជាកន្លែងបរិសុទ្ធបំផុតនៅក្នុងព្រះវិហារ។ គឺត្រូវបានគេគិតថា ជាកន្លែងដែលព្រះមានវត្តមានខ្លាំងជាងគេក្នុងចំណោមប្រជាជនរបស់ព្រះអង្គ។ នៅក្នុងអត្ថបទនេះកន្លែងនេះ តំណាងឲ្យឋានសួគ៌ និងបន្ទប់បល្ល័ង្ករបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

ទុក​ជា​ប្រយោជន៍​ដល់​យើង

ហេតុការណ៍ដែលថា ព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយឥឡូវនេះព្រះអង្គគង់នៅជាមួយព្រះជាម្ចាស់ ជាព្រះបិតាបង្ហាញថា អ្នកដែលជឿលើព្រះអង្គនឹងជួបរឿងយ៉ាងនោះដែរ។ ព្រះយេស៊ូត្រូវបានគេនិយាយនៅទីនេះថា ដូចជាអ្នកដែលនាំមុខយើង ដែលយើងកំពុងរត់តាមព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាអ្នកដែលដើរនៅពីមុខយើង» (សូមមើលៈ INVALID translate/figs-metaphor)

តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែកជាបូជាចារ្យដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបម៉ិលគីស្សាដែកជាបូជាចារ្យ»

Hebrews 7

Hebrews 7:1-3

ប្រយោគភ្ជាប់៖

អ្នកនិពន្ធកាន់គម្ពីរហេព្រើរបន្តប្រៀបធៀបព្រះយេស៊ូជាបូជាចារ្យជាមួយបូជាចារ្យម៉ិលគីស្សាដែក។

ក្រុងសាឡិម

នេះគឺជាឈ្មោះនៃទីក្រុងមួយ។ (សូមមើលៈ INVALID translate/translate-names)

ដែលបានជួបលោកអប្រាហាំ ក្រោយពេលលោកវាយឈ្នះស្តេចនានា

នេះគឺសំដៅទៅលើពេល ដែលអប្រាហាំ និងមនុស្សរបស់គាត់បានចេញទៅវាយយកកងទ័ពរបស់ស្តេចបួនអង្គ ដើម្បីជួយសង្គ្រោះក្មួយប្រុសឡុត និងគ្រួសាររបស់គាត់។ (សូមមើលៈ INVALID translate/figs-explicit)

សម្រាប់លោក

«សម្រាប់លោកម៉ិលគីស្សាដែក»

មហាក្សត្រនៃសេចក្តីសុចរិត...មហាក្សត្រនៃសេចក្តីសុខសាន្ត

«ស្តេចដ៏សុចរិត...ស្តេចប្រកបដោយសន្តិភាព»

ព្រះអង្គគ្មានព្រះមាតាបិតា គ្មានវង្សត្រកូល គ្មានដើមកំណើត ក៏គ្មានចុងបញ្ចប់ដែរ

យើងអាចគិតពីអត្ថបទនេះ យើងមិនបានដឹងថា ម៉ិលគីស្សាដែក កើតពេលណា ឬស្លាប់ពេលណានោះទេ។ ទោះយ៉ាងណាគឺមើលទៅអ្នកនិពន្ធទាំងអស់មានន័យថា បទគម្ពីរមិនមានព័ត៌មានអំពីកំណើតជីដូនជីតា ឬមរណភាពរបស់ម៉ិលគីស្សាដែក។

Hebrews 7:4-6

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបាននិយាយថា បព្វជិតភាពរបស់ម៉ិលគីស្សាដែកគឺប្រសើរជាងបព្វជិតភាពរបស់អើរ៉ុន ហើយបន្ទាប់មករំលឹកពួកគេថា បព្វជិតភាពរបស់អើរ៉ុនមិនបានធ្វើឲ្យអ្វីគ្រប់យ៉ាងល្អឥតខ្ចោះទេ។

ព្រះបាទមិុលគីស្សាដែកធំកម្រិតណា

«ព្រះបាទមិុលគីស្សាដែកធំកម្រិតណា»

ម្យ៉ាងវិញទៀត...ប៉ុន្តែ ចំណែកឯ

ឃ្លាទាំងនេះត្រូវបានប្រើដើម្បីប្រៀបធៀបរឿងពីរ។ ភាសារបស់អ្នកអាចមានវិធីដើម្បីបញ្ជាក់ថា អ្នកនិពន្ធកំពុងធ្វើការប្រៀបធៀប។ ឬអ្នកអាចទុក «ម្យ៉ាងវិញទៀត» និងបកប្រែ «ប៉ុន្តែ ចំណែកឯ» គ្រាន់តែជា «ប៉ុន្តែ»។

កូនៗរបស់លោកលេវី ដែលបានទទួលមុខងារជាបូជាចារ្យ

អ្នកនិពន្ធនិយាយបែបនេះពីព្រោះមិនមែនកូនប្រុសទាំងអស់របស់លេវីក្លាយជាបូជាចារ្យទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅលេវីដែលបានក្លាយជាបូជាចារ្យ» (សូមមើលៈ INVALID translate/figs-distinguish)

ពីបងប្អូន

«ពីប្រជាជនអ៊ុីស្រាអែល»

ជាបងប្អូននឹងគ្នា

ត្រង់ថា «បងប្អូន» មានន័យថាពួកគេទាំងអស់មានទំនាក់ទំនងជាមួយគ្នាតាមរយៈលោកអប្រាហាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មកពីសាច់ញាតិរបស់ពួកគេ»

ពួកគេជាបងប្អូននឹងគ្នាកើតចេញពី ពូជពង្សលោកអប្រាហាំ

នេះគឺជារបៀបនៃការនិយាយថា ពួកគេជាកូនចៅរបស់អប្រាហាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេក៏ជាកូនចៅរបស់អ័ប្រាហាំដែរ» (សូមមើលៈ INVALID translate/figs-metaphor)

ដែលពុំជាប់សាច់ឈាមនឹងពួកគេ

«ដែលមិនមែនជាកូនចៅលេវី»

តាមព្រះបន្ទូលសន្យា

អ្វីដែលព្រះជាម្ចាស់បានសន្យាថានឹងធ្វើសម្រាប់អប្រាហាំត្រូវបានគេនិយាយ ដូចជាវត្ថុដែលគាត់អាចមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្រះជាម្ចាស់បានសន្យានឹងគាត់» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 7:7-10

អ្នកតូចទទួលពរពីអ្នកធំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សសំខាន់ជាង អោយពរដល់មនុស្សដែលមិនសូវសំខាន់» (សូមមើលៈ INVALID translate/figs-activepassive)

នៅត្រង់ចំណុចនេះ...នៅត្រង់ចំណុចផ្សេងទៀត

ឃ្លាទាំងនេះត្រូវបានប្រើដើម្បីប្រៀបធៀបពួកលេវីជាមួយនឹងម៉ិលគីស្សាដែក។ ក្នុងភាសារបស់អ្នកអាចមានវិធីដើម្បីបញ្ជាក់ថា អ្នកនិពន្ធកំពុងធ្វើការប្រៀបធៀប។

បញ្ជាក់ថា អ្នកនោះមានជីវិតរស់នៅ

គឺនៅក្នុងបទគម្ពីរ មិនដែលបានសរសេរអំពីការស្លាប់របស់មិលគីស្សាដែកបានជាក់លាក់នោះទេ។ អ្នកនិពន្ធកាន់គម្ពីរហេព្រើរនិយាយ ពីអវត្តមាននៃព័ត៌មានអំពីមរណភាពរបស់ម៉ិលគីស្សាដែក នៅក្នុងបទគម្ពីរ ហាក់ដូចជាសេចក្តីថ្លែងការណ៍វិជ្ជមាន ដែលថាគាត់នៅរស់នៅឡើយ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បទគម្ពីរបង្ហាញថាគាត់រស់នៅ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

លោកលេវី...ស្ថិតនៅក្នុងបុព្វបុរសរបស់លោក

ចាប់តាំងពីលេវីមិនទាន់បានកើតមក អ្នកនិពន្ធនិយាយអំពីគាត់ថា គាត់នៅតែមាននៅក្នុងខ្លួនរបស់អប្រាហាំ។ តាមរបៀបនេះអ្នកនិពន្ធអះអាងថា លេវីបានបង់មួយភាគដប់ ដល់ម៉ិលគីស្សាដែកតាមរយៈអប្រាហាំ។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 7:11-12

ឥឡូវនេះ

នេះមិនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ដែលនៅខាងក្រោម។

តើគួរចាំបាច់ត្រូវមានមុខងារបូជាចារ្យណាមួយទៀត គឺរបៀបព្រះបាទមិុលគីស្សាដែកធ្វើអ្វី? ហេតុអ្វីមិនគិតពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅ?

សំណួរនេះសង្កត់ធ្ងន់ថា មិននឹកស្មានដល់ទេដែលថាបូជាចារ្យមកបន្ទាប់ពីមិលគីស្សាដែក។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់ត្រូវការបូជាចារ្យផ្សេងទៀត អ្នកដែលដូចជាម៉ិលគីស្សាដែក និងមិនដូចលោកអើរ៉ុន ដើម្បីក្រោកឈរឡើងនោះទេ» (សូមមើលៈ INVALID translate/figs-rquestion)

ដើម្បី​ក្រោក​ឡើង

«មក» ឬ «បង្ហាញខ្លួន»

គឺរបៀបព្រះបាទមិុលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែកជាបូជាចារ្យដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបម៉ិលគីស្សាដែកជាបូជាចារ្យ»

មិនគិតពីបូជាចារ្យតាមរបៀបលោកអើរ៉ុន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំធ្វើតាមគំរូរបស់អើរ៉ុន» ឬ «អ្នកដែលមិនមែនជាបូជាចារ្យដូចលោកអើរ៉ុន» (សូមមើលៈ INVALID translate/figs-activepassive)

ដ្បិតកាលណាមានការផ្លាស់ប្តូររបៀបបូជាចារ្យ នោះក៏ត្រូវមានការផ្លាស់ប្តូរក្រឹត្យវិន័យដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះនៅពេលដែលព្រះជាម្ចាស់បានផ្លាស់ប្តូរបព្វជិតភាពព្រះអង្គក៏ត្រូវផ្លាស់ប្តូរច្បាប់ដែរ» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 7:13-14

ដ្បិតម្នាក់ដែល

សំដៅទៅលើព្រះយេស៊ូ។

ដែលមានចែងក្នុងអត្ថបទនេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីនរណាដែលខ្ញុំកំពុងនិយាយ» (សូមមើលៈ INVALID translate/figs-activepassive)

ឥឡូវនេះ

នេះមិនមានន័យថា «នៅពេលនេះ»ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

លោកកើតចេញពីកុលសម្ព័ន្ធយូដា ដែលព្រះអម្ចាស់បានប្រសូតមក

ពាក្យថា «ព្រះអម្ចាស់» សំដៅទៅលើព្រះយេស៊ូ។

ចេញពីកុលសម្ព័ន្ធយូដា

«ពីកុលសម្ព័ន្ធយូដា»

Hebrews 7:15-17

ព័ត៌មានទូទៅ៖

ការដកស្រង់នេះចេញមកពីទំនុកតម្កើងរបស់ស្តេចដាវីឌ។

សេចក្តីដែលយើងបាននិយាយយ៉ាងច្បាស់

«យើងអាចយល់កាន់តែច្បាស់ថែមទៀត»។ ត្រង់ថា «យើង» សំដៅលើអ្នកនិពន្ធ និងអ្នកស្តាប់របស់លោក។ (សូមមើលៈ INVALID translate/figs-inclusive)

ប្រសិនបើ មានរបៀបបូជាចារ្យមួយផ្សេងទៀត

«ប្រសិនបើបូជាចារ្យមួយទៀតមក»

តាមរបៀបព្រះបាទមិុលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែកដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបម៉ិលគីស្សាដែកជាបូជាចារ្យ»

ស្ថិតលើមូលដ្ឋានគ្រឹះក្រឹត្យវិន័យរបស់មនុស្ស

គំនិតនៃដើមកំណើតមនុស្សត្រូវបានគេនិយាយ គឺគ្រាន់តែទាក់ទងនឹងសាច់ឈាមនៃរាងកាយរបស់មនុស្សម្នាក់ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្អែកលើមូលដ្ឋាននៃច្បាប់អំពីថា តើក្រុមគ្រួសាររបស់គាត់ជានរណា» (សូមមើលៈ INVALID translate/figs-metonymy)

ផ្ទុយទៅវិញមុខងារបូជាចារ្យនេះ ស្ថិតនៅលើប្ញទ្ធានុភាពនៃជីវិតមិនចេះសាបសូន្យឡើយ

ឃ្លាថា «គាត់បានក្លាយជាបូជាចារ្យ» គឺយល់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែផ្ទុយទៅវិញគាត់បានក្លាយជាបូជាចារ្យផ្អែកលើអំណាចនៃជីវិតរបស់គាត់ដែលមិនចេះចប់» (សូមមើលៈ INVALID translate/figs-ellipsis)

ដ្បិត ព្រះគម្ពីរធ្វើបន្ទាល់អំពីព្រះអង្គ

នេះគឺនិយាយអំពីបទគម្ពីរហាក់ដូចជាមនុស្សម្នាក់ដែលអាចធ្វើជាសាក្សីអំពីអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះព្រះជាម្ចាស់ដែលធ្វើបន្ទាល់អំពីព្រះអង្គតាមរយៈបទគម្ពីរ» (សូមមើលៈ INVALID translate/figs-personification)

តាមរបៀបព្រះបាទមិុលគីស្សាដែក

នេះមានន័យថា ព្រះគ្រិស្តជាបូជាចារ្យមានរឿងរ៉ាវដូចគ្នានឹងមិលគីស្សាដែកដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបម៉ិលគីស្សាដែកជាបូជាចារ្យ»

Hebrews 7:18-19

បទបញ្ជាពីមុនត្រូវបានលុបចោលហើយ

«ព្រះជាម្ចាស់បានបង្កើតបញ្ញត្ដិមិនត្រឹមត្រូវតាំងពីដើមមក»

ក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីៗបានគ្រប់លក្ខណៈឡើយ

ច្បាប់នេះត្រូវបានគេនិយាយថា ជាមនុស្សដែលអាចធ្វើ សកម្មភាពបាន។ (សូមមើលៈ INVALID translate/figs-personification)

មានទំនុកចិត្តប្រសើរជាងមុន

«ព្រះជាម្ចាស់បានផ្ដល់ហេតុផលដ៏ប្រសើរសម្រាប់យើងក្នុងការមានទំនុកចិត្ត»

មានទំនុកចិត្តប្រសើរជាងមុន នាពេលអនាគត ដែលនាំយើងឲ្យចូលជិតព្រះជាម្ចាស់

មានទំនុកចិត្តចំពោះអនាគតត្រូវបានគេនិយាយដូចជា វត្ថុដែលមនុស្សម្នាក់ត្រូវតែដើរ ដើម្បីចូលទៅជិតព្រះជាម្ចាស់។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានផ្តល់ហេតុផលល្អប្រសើរជាងមុន ដើម្បីឲ្យយើងមានទំនុកចិត្តលើព្រះអង្គពីព្រោះព្រះអង្គធ្វើឲ្យយើងមានលទ្ធភាពចូលទៅជិតព្រះអង្គ» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

យើងចូលជិតព្រះជាម្ចាស់

ការថ្វាយបង្គំព្រះជាម្ចាស់ និងទទួលការពេញចិត្ដពីព្រះត្រូវបានគេនិយាយថា ជាសកម្មភាពដែលត្រូវចូលទៅជិតព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 7:20-21

ព័ត៌មានទូទៅ៖

ការដកស្រង់នេះក៏ចេញមកពីទំនុកតម្កើងរបស់ដាវីឌដូច ក្នុងខ១៧ ដែរ។ (សូមមើលៈ ៧:១៥)

ព្រះអង្គពុំបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថឡើយ

សកម្មភាពការស្បថអាចនិយាយ ដោយមិននិយាយថានរណាបានស្បថឡើយ។ ទោះជាយ៉ាងណាក៏ដោយគឺជាព្រះជាម្ចាស់។ នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «រឿងនេះបានកើតឡើងពីព្រោះព្រះជាម្ចាស់បានស្បថ» (សូមមើល៖ INVALID translate/figs-explicit និង INVALID translate/figs-doublenegatives)

ដោយព្រះជាម្ចាស់មានព្រះបន្ទូលថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ ពីព្រោះព្រះជាម្ចាស់បានស្បថចំពោះគាត់ដោយមានព្រះបន្ទូលថា» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 7:22-24

ប្រយោគភ្ជាប់៖

បន្ទាប់មកអ្នកនិពន្ធបានអះអាងដល់អ្នកជឿជនជាតិយូដាទាំងនេះថា ព្រះគ្រិស្តមានបព្វជិតភាពប្រសើរជាងមុនពីព្រោះព្រះអង្គមានព្រះជន្មជារៀងរហូត ហើយបូជាចារ្យដែលមកពីកូនចៅអើរ៉ុនបានស្លាប់។

ធានា

«ការធានា» ឬ «ភាពប្រាកដប្រជា»

ម្យ៉ាងវិញទៀត...លើសពីនេះទៅទៀត

ឃ្លាទាំងនេះត្រូវបានប្រើដើម្បីប្រៀបធៀបរឿងពីរ។ ភាសារបស់អ្នកអាចមានវិធីដើម្បីបញ្ជាក់ថា អ្នកនិពន្ធកំពុងធ្វើការប្រៀបធៀប។ ឬអ្នកអាចទុកទីមួយ «ម្យ៉ាងវិញទៀត» និងបកប្រែទីពីរ «លើសពីនេះទៅទៀត» គ្រាន់តែជា «ប៉ុន្តែ»។

តែពួកគេតែងតែស្លាប់ដោយពុំអាចបំពេញរហូតបានទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទីបំផុតពួកគេស្លាប់ហើយមិនអាចបន្តទៅមុខទៀតបានទេ» (សូមមើលៈ INVALID translate/figs-activepassive)

ព្រះអង្គបំពេញមុខជាបូជាចារ្យអស់កល្បជានិច្ច

ការងាររបស់បូជាចារ្យត្រូវបានគេនិយាយដូចជា វត្ថុដែលព្រះយេស៊ូមាន។ នេះអាចត្រូវបានគេនិយាយដោយជៀសវាងគំនិតអរូបី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គជាបូជាចារ្យជារៀងរហូត» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 7:25-26

ដូច្នេះ

អ្នកអាចធ្វើឲ្យច្បាស់នូវអ្វីដែល «ដូច្នេះ» បង្កប់ន័យ។ ពីព្រោះព្រះគ្រិស្ត គឺជាសម្តេចសង្ឃរបស់យើងដែលមានព្រះជន្មជារៀងរហូត» (សូមមើលៈ INVALID translate/figs-explicit)

ដែលចូលមករកព្រះជាម្ចាស់តាមរយៈព្រះអង្គ

«អ្នកដែលចូលមកឯព្រះជាម្ចាស់ ដោយសារអ្វីដែលព្រះយេស៊ូបានធ្វើ»

និងគង់នៅខ្ពស់ជាងស្ថានបរសមុខ

«ហើយព្រះជាម្ចាស់បានលើកគាត់ឡើងទៅស្ថានខ្ពស់បំផុត»។ អ្នកនិពន្ធនិយាយពីកិត្តិយស និងអំណាចច្រើនជាងអ្នកដទៃទៀត ដូចជាឋានៈខ្ពស់ជាងអ្វីៗទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយព្រះជាម្ចាស់បានផ្តល់ឲ្យគាត់នូវកិត្តិយស និងអំណាចច្រើនជាងអ្នកដទៃ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 7:27-28

ព័ត៌មានទូទៅ៖

ត្រង់ពាក្យថា «ព្រះអង្គ» ​និង «អង្គទ្រង់» សំដៅទៅលើព្រះយេស៊ូ។ ពាក្យ «របស់ព្រះអង្គ» សំដៅទៅលើសម្តេចសង្ឃជាន់ខ្ពស់នៅលើផែនដី។

ក្រឹត្យវិន័យតែងតាំង

ត្រង់ថា «ក្រឹត្យវិន័យ» គឺជាពាក្យប្រៀបធៀបដែលតំណាងព្រះដែលបានបង្កើតច្បាប់។ បើយោងតាមច្បាប់ដែលជនជាតិអ៊ុីស្រាអែលបានតែងតាំងបូជាចារ្យរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)

ជាមនុស្ស ដែលទន់ខ្សោយ

«បុរសដែលខ្សោយខាងវិញ្ញាណ» ឬ «បុរសដែលទន់ខ្សោយប្រឆាំងនឹងអំពើបាប»

ព្រះបន្ទូលសម្បថមកក្រោយក្រឹត្យវិន័យបានតែងតាំងព្រះបុត្រា

នេះអាចត្រូវបានប្រើឡើងវិញដូច្នេះនាមអរូបី «ព្រះបន្ទូល» ត្រូវបានបង្ហាញជាកិរិយាស័ព្ទ «ស្បថ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីគាត់បានផ្តល់ច្បាប់ព្រះជាម្ចាស់បានស្បថ ហើយបានតែងតាំងព្រះបុត្រារបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-abstractnouns)

ព្រះបន្ទូលសម្បថ

ពាក្យ «សម្បថ» មានលក្ខណៈ និងការបង្ហាញដូចជាមនុស្សម្នាក់ដែលបាននិយាយ។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-personification)

ព្រះបុត្រា

នេះគឺជាឋានៈសំខាន់សម្រាប់ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

ដែលគ្រប់លក្ខណ៍ជារៀងរហូត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ហើយក្លាយជាមនុស្សចាស់ទុំ» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 8

Hebrews 8:1-2

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបានបង្ហាញថាបព្វជិតភាពរបស់ព្រះគ្រិស្តប្រសើរជាងបព្វជិតភាពនៅលើផែនដី ហើយបព្វជិតភាពនៅលើផែនដី គឺជាគំរូនៃអ្វីៗនៅស្ថានសួគ៌។ ព្រះគ្រីស្ទមានកិច្ចបំរើដ៏ខ្ពង់ខ្ពស់ និងសេចក្តីសញ្ញាខ្ពង់ខ្ពស់។

បរិយាយនេះ

នេះមិនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

យើងកំពុងតែនិយាយ

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ក៏ដោយ ភាគច្រើនគឺគាត់សំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំកំពុងនិយាយ» ឬ «ខ្ញុំកំពុងសរសេរ» (សូមមើលៈ INVALID translate/figs-pronouns)

ដែលបានគង់នៅខាងស្តាំ

ត្រង់ថា «នៅខាងស្តាំ» សំដៅទៅលើទីកន្លែងកិត្ដិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគង់នៅទីកន្លែងកិត្ដិយស»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះក្នុងជំពូក ១:១។

បល្ល័ង្កនៃព្រះដ៏ខ្ពង់ខ្ពស់

ត្រង់ថា «ព្រះដ៏ខ្ពង់ខ្ពស់» សំដៅទៅលើព្រះជាម្ចាស់ ហើយ «បល្ល័ង្ក» សំដៅទៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដូចជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៃព្រះដែលជាស្តេចដ៏អស្ចារ្យរបស់យើង» (សូមមើលៈ INVALID translate/figs-metonymy)

ជាព្រះពន្លាដែលព្រះអម្ចាស់បានសាងសង់ឡើង ពុំមែនសង់ដោយដៃមនុស្សទេ

មនុស្សបានសង់ត្រសាលនៅលើផែនដី ចេញពីស្បែកសត្វភ្ជាប់ទៅនឹងគ្រោងឈើ ហើយពួកគេរៀបចំឡើងតាមរបៀបនៃតង់។ ត្រង់នេះ «ឧបោសថ» មានន័យថារោងព្រះពន្លានៅស្ថានសួគ៌ដែលព្រះជាម្ចាស់បានបង្កើត។

Hebrews 8:3-5

ដ្បិត មហាបូជាចារ្យគ្រប់រូបទទួលការតែងតាំងឲ្យ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ត្បិតព្រះជាម្ចាស់តែងតាំងបូជាចារ្យគ្រប់ៗរូប» (សូមមើលៈ INVALID translate/figs-activepassive)

ឥឡូវនេះ

នេះមិនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

ស្របតាមក្រឹត្យវិន័យ

«ដូចជាព្រះជម្ចាស់តម្រូវក្នុងច្បាប់»

ជាគំរូ និងស្រមោល

ពាក្យទាំងនេះមានអត្ថន័យប្រហាក់ប្រហែលគ្នា ដើម្បីបញ្ជាក់ថា រោងឧបោសថគ្រាន់តែជារូបសំណាកនៃត្រសាលពិតប្រាកដនៅស្ថានសួគ៌ប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រូបភាពមិនច្បាស់» (សូមមើលៈ INVALID translate/figs-doublet)

ស្រមោលនៃពិធីផ្សេងៗនៅស្ថានបរមសុខ

អ្នកនិពន្ធនិយាយអំពី ប្រាសាទនៅលើផែនដីដែលជាច្បាប់ចម្លងនៃប្រាសាទនៅស្ថានបរមសុខ ហាក់ដូចជាស្រមោល។ (សូមមើលៈ INVALID translate/figs-metaphor)

ដូចជាព្រះជាម្ចាស់បានព្រមានដល់លោកម៉ូសេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺគ្រាន់តែជាការព្រមានម៉ូសេ នៅពេលដែលលោកម៉ូសេសង់ព្រះពន្លា» (សូមមើលៈ INVALID translate/figs-activepassive)

ពេលលោករៀបនឹងសង់ព្រះពន្លា

លោកម៉ូសេមិនបានសង់ត្រសាលដោយខ្លួនឯងទេ។ គាត់បានបញ្ជាឲ្យប្រជាជនសាងសង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហៀបនឹងបញ្ជាប្រជាជនអោយសាងសង់សង់ព្រះពន្លា» (សូមមើលៈ INVALID translate/figs-explicit)

ចូរ​ប្រយ័ត្ននូវអ្វី

​«ឲ្យ​ប្រាកដថា​»

ដោយយកគម្រូ

«ការរចនា»

តាមការបង្ហាញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលខ្ញុំបានបង្ហាញអ្នក» (សូមមើលៈ INVALID translate/figs-activepassive)

នៅលើភ្នំ

អ្នកអាចបញ្ជាក់យ៉ាងច្បាស់ថា «ភ្នំ» សំដៅទៅលើភ្នំស៊ីណៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅលើភ្នំស៊ីណៃ» (សូមមើលៈ INVALID translate/figs-explicit)

Hebrews 8:6-7

ប្រយោគភ្ជាប់៖

ផ្នែកនេះចាប់ផ្តើមបង្ហាញថា កិច្ចព្រមព្រៀងថ្មីប្រសើរជាងកិច្ចព្រមព្រៀងចាស់ជាមួយអ៊ុីស្រាអែល និងយូដា។

ព្រះគ្រិស្តបានទទួល

«ព្រះជាម្ចាស់បានប្រទានព្រះគ្រិស្ត»

ព័ន្ធកិច្ចប្រសើរជាងមុន។ គឺព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីប្រសើរជាងមុន

«ជាកិច្ចបំរើដ៏ប្រសើរជាងនេះដូចជា ព្រះគ្រិស្តគឺជាអ្នកសម្រុះសម្រួលនៃសម្ពន្ធមេត្រីដែលប្រសើរជាង»

ជាស្ពាននៃសម្ពន្ធមេត្រីប្រសើរជាងមុន

នេះមានន័យថាព្រះគ្រិស្តបណ្តាលឲ្យ មានកិច្ចព្រមព្រៀងល្អប្រសើររវាងព្រះជាម្ចាស់ និងមនុស្ស។

ដែលចងឡើងព្រះបន្ទូលសន្យាប្រសើរជាង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺជាកិច្ចព្រមព្រៀងនេះដែលព្រះជាម្ចាស់បានធ្វើដោយផ្អែកលើការសន្យាប្រសើរជាងមុន» ឬ «ព្រះជាម្ចាស់បានសន្យាអ្វីដែលប្រសើរជាងមុននៅពេលដែលព្រះអង្គបានធ្វើកិច្ចព្រមព្រៀងនេះ» (សូមមើលៈ INVALID translate/figs-activepassive)

សម្ពន្ធមេត្រីទីមួយ...សម្ពន្ធមេត្រីទីពីរ

ពាក្យថា «ទីមួយ» និង «ទីពីរ» ជាលេខធម្មតា។ របៀបផ្សេងទៀតនៃការបកប្រែៈ «កិច្ចព្រមព្រៀងចាស់...កិច្ចព្រមព្រៀងថ្មី» (សូមមើលៈ INVALID translate/translate-ordinal)

គ្មានកំហុស

«បានល្អឥតខ្ចោះ»

Hebrews 8:8-9

ព័ត៌មានទូទៅ៖

នៅក្នុងសម្រង់នេះព្យាការីយេរេមាបានទាយអំពី សម្ពន្ធមេត្រីថ្មីដែលព្រះនឹងធ្វើ។

ប្រជាជន

«ជាមួយប្រជាជនអ៊ុីស្រាអែល»

ឃើញ

«មើល» ឬ «ស្តាប់» ឬ «យកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំរៀបនឹងប្រាប់អ្នក»

ថ្ងៃជិតមកដល់ហើយ

នាពេលអនាគតត្រូវបានគេនិយាយ ហាក់ដូចជាកំពុងឆ្ពោះទៅរកអ្នកនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមានពេលមួយ» (សូមមើលៈ INVALID translate/figs-metaphor)

ពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា

ប្រជាជនអ៊ុីស្រាអែល និងយូដាត្រូវបានគេនិយាយដូចជាផ្ទះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអ៊ុីស្រាអែល និងប្រជាជនយូដា» (សូមមើលៈ INVALID translate/figs-metaphor)

យើងបានចងឡើងជាមួួយបុព្វបុរសរបស់ពួកគេ គឺនៅថ្ងៃយើងដឹកដៃពួកគេចេញពីប្រទេសអេសុីប

ពាក្យប្រៀបធៀបនេះតំណាងឲ្យសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបាននាំពួកគេចេញពីប្រទេសអេហ្ស៊ីបដូចជាឪពុកដឹកនាំកូនតូចរបស់» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

លែងរវីរវល់ជាមួយពួកគេដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់

ដើម្បីធ្វើតាមកិច្ចព្រមព្រៀងរបស់ព្រះជាម្ចាស់គឺហាក់ដូចជាមាននរណាម្នាក់បន្ដធ្វើដូច្នោះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមិនបានគោរពតាមសម្ពន្ធមេត្រីរបស់យើងទេ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 8:10

ព័ត៌មានទូទៅ៖

នេះជាការដកស្រង់ចេញពីព្យាការីយេរេមា។

ប្រជាជនអ៊ុីស្រាអែល

ប្រជាជនអ៊ុីស្រាអែលត្រូវបានគេនិយាយដូចជាពួកគេជាផ្ទះមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអ៊ីស្រាអែល» ​(សូមមើលៈ INVALID translate/figs-metaphor)

បន្ទាប់ពីថ្ងៃនោះកន្លងផុតទៅ

«បន្ទាប់ពីពេលនោះ»

យើងនឹងចារក្រឹត្យវិន័យយើងក្នុងគំនិត

តម្រូវការរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយ ដូចជាវត្ថុដែលអាចដាក់នៅកន្លែងណាមួយ។ សមត្ថភាពរបស់មនុស្សក្នុងគំនិតត្រូវបានគេនិយាយ ដូចជាកន្លែងមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងអនុញ្ញាតឱ្យពួកគេយល់ពីច្បាប់របស់យើង» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

យើងចារក្រឹត្យវិន័យទាំងនោះក្នុងដួងចិត្តពួកគេផងដែរ

ដួងចិត្តរបស់មនុស្សដែលត្រូវបានគេគិតថា ជាចំណុចកណ្តាលនៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះជាម្ចាស់ត្រូវបានគេនិយាយថា ជាទំព័រដែលអាចត្រូវបានសរសេរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងអនុញ្ញាតឲ្យពួកគេគោរពច្បាប់របស់យើងដោយស្មោះត្រង់» (សូមមើលៈ INVALID translate/figs-metaphor)

យើងធ្វើជាព្រះជាម្ចាស់ពួកគេ

«យើងនឹងធ្វើជាព្រះដែលពួកគេថ្វាយបង្គំ»

ពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើង

«ពួកគេនឹងធ្វើជាមនុស្សដែលយើងយកចិត្តទុកដាក់»

Hebrews 8:11-12

ព័ត៌មានទូទៅ៖

នេះនៅតែបន្តសម្រង់ពីព្យាការីយេរេមានេះ។

ពួកគេលែងបង្រៀនអ្នកជិតខាង និងបង្រៀនបងប្អូនទៅវិញទៅមក ដោយនិយាយថា ចូរស្គាល់ព្រះអម្ចាស់

សម្រង់ផ្ទាល់នេះអាចត្រូវបានបញ្ជាក់ជាសម្រង់ដោយប្រយោល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនចាំបាច់បង្រៀនអ្នកជិតខាង ឬបងប្អូនរបស់ពួកគេឲ្យស្គាល់យើងទេ» (សូមមើលៈ INVALID translate/figs-quotations)

អ្នកជិតខាង...បងប្អូន

ទាំងពីរនេះសំដៅទៅលើជនរួមជាតិអ៊ុីស្រាអែល។ (សូមមើលៈ INVALID translate/figs-doublet)

ស្គាល់ព្រះអម្ចាស់...មនុស្សគ្រប់គ្នានឹងស្គាល់យើង

«ស្គាល់» ត្រង់នេះតំណាងឲ្យការទទួលស្គាល់។ (សូមមើលៈ INVALID translate/figs-metonymy)

ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត

នេះគឺតំណាងឲ្យមនុស្សដែលតាំងចិត្តប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ» របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះអ្នកដែលបានធ្វើអំពើទុច្ចរិត» (សូមមើលៈ INVALID translate/figs-metonymy)

យើងនឹងមិននឹកចាំពីអំពើបាបពួកគេទៀតទេ

ត្រង់ថា «នឹកចាំ» តំណាងឲ្យ «ការពិត»។ (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 8:13

នឹង​ត្រូវ​សាប​សូន្យ​មិនខាន

«ស្ទើរតែបាត់ខ្លួនន» ឬ «ឆាប់នឹងបាត់»

Hebrews 9

Hebrews 9:1-2

ប្រយោគភ្ចាប់៖

អ្នកនិពន្ធបានបញ្ជាក់យ៉ាងច្បាស់ដល់អ្នកជឿជនជាតិយូដាទាំងនេះថា ច្បាប់ និងព្រះពន្លានៃសម្ព័ន្ធមេត្រីចាស់គ្រាន់តែជារូបភាពនៃកិច្ចព្រមព្រៀងថ្មីប្រសើរជាង។

ឥឡូវនេះ

ពាក្យនេះសម្គាល់ផ្នែកថ្មីនៃការបង្រៀន។

សម្ពន្ធមេត្រីទីមួយ

បកប្រែដូចដែលអ្នកបានបកប្រែនៅក្នុងជំពូក ៨: ៦។

មានក្បួនច្បាប់

«មានការណែនាំលំអិត» ឬ «មានច្បាប់»

សម្រាប់

អ្នកនិពន្ធកំពុងបន្តការពិភាក្សាចាប់ពីជំពូក ៨: ៦។

សង់ព្រះពន្លាឡើង

ព្រះពន្លាត្រូវបានសាងសង់ និងបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រើ។ គំនិតនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិអ៊ុីស្រាអែលបានរៀបចំរោងឧបោសថ» (សូមមើលៈ INVALID translate/figs-activepassive)

ជើងចង្កៀង តុ និងនំប៉័ងតំណាងវត្តមាន

វត្ថុទាំងអស់នេះត្រូវបានចង្អុលបញ្ជាក់ដោយ «នេះ» ពីព្រោះអ្នកនិពន្ធសន្មតថាអ្នកអានរបស់គាត់ដឹងអំពីរឿងទាំងនេះហើយ។

នំប៉័ងតំណាងវត្តមាន

នេះអាចត្រូវបានប្រើឡើងវិញដូច្នេះនាមអរូបី «វត្តមាន» ត្រូវបានបង្ហាញជាកិរិយាស័ព្ទ «បង្ហាញ» ឬ «បច្ចុប្បន្ន»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នំប៉័ងដាក់បង្ហាញនៅចំពោះព្រះ» ឬ «នំប៉័ងដែលពួកបូជាចារ្យថ្វាយដល់ព្រះ» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 9:3-5

នៅខាងក្រោយវាំងននទីពីរ

វាំងននទីមួយគឺជញ្ជាំងខាងក្រៅនៃត្រសាលដូច្នេះ «វាំងននទីពីរ» គឺជាវាំងននរវាង «ទីបរិសុទ្ធ» និង «ទីបរិសុទ្ធបំផុត»។

ទីពីរ

នេះគឺជាពាក្យលេខលំដាប់លេខពីរ។ (សូមមើលៈ INVALID translate/translate-ordinal)

នៅខាងក្នុងហិបនោះ

«នៅខាងក្នុងហិបនៃសម្ពន្ធមេត្រី»

ដំបងរបស់លោកអើរ៉ុនមានដុះផ្កាចេញ

នេះសំដៅទៅលើ ពេលដែលព្រះជាម្ចាស់បានបង្ហាញដល់ប្រជាជនអ៊ុីស្រាអែលថា ព្រះអង្គបានជ្រើសរើសអើរ៉ុនធ្វើជាបូជាចារ្យរបស់ព្រះអង្គ ដោយធ្វើដំបងរបស់អើរ៉ុន។ (សូមមើលៈ INVALID translate/figs-explicit)

ដុះផ្កាចេញ

«ផ្កា» ឬ «ពន្លក» ឬ «លូតលាស់ និងអភិវឌ្ឍ»

បន្ទះថ្មនៃសម្ពន្ធមេត្រី

ត្រង់ថា «បន្ទះថ្ម» គឺជាដុំថ្មរាបស្មើដែលបានសរសេរពីលើ។ នេះសំដៅទៅលើបន្ទះថ្មដែលសេចក្ដីបង្គាប់ទាំងដប់បានសរសេរពីលើ។

រូប​ចេរូប៊ីនពេញដោយសិរីរុងរឿង ត្រដាង​ស្លាប​បាំង​ពី​លើ

នៅពេលដែលជនជាតិអ៊ុីស្រាអែលកំពុងធ្វើទូកធំនៃកិច្ចព្រមព្រៀងនោះ ព្រះជាម្ចាស់បានបញ្ជាពួកគេឲ្យឆ្លាក់រូបចេរូប៊ីនពីរនៅទុលមុខគ្នា ដោយស្លាបរបស់ពួកគេប៉ះលើគម្របដង្វាយលោះបាបរបស់ហិបនៃសម្ពន្ធមេត្រី។

រូប​ចេរូប៊ីន

ត្រង់ថា «​ចេរូប៊ីន» មានន័យថាជារូបចេរូប៊ីនពីរ។ (សូមមើលៈ INVALID translate/figs-metonymy)

ដែលយើងមិនអាច

ទោះបីជាអ្នកនិពន្ធប្រើសព្វនាមពហុវចនៈ «យើង» ក៏ដោយ គឺភាគច្រើនគាត់ជាសំដៅទៅលើតែខ្លួនគាត់ប៉ុណ្ណោះ។ «ដែលខ្ញុំមិនអាច» (សូមមើលៈ INVALID translate/figs-pronouns)

Hebrews 9:6-7

បន្ទាប់ពីបានរៀបចំរបស់ទាំងនេះរួចហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីក្រុមបូជាចារ្យបានរៀបចំរបស់ទាំងនេះ» (សូមមើលៈ INVALID translate/figs-activepassive)

ហើយលោកត្រូវយកឈាមទៅថ្វាយយញ្ញបូជារំដោះបាបខ្លួនលោកផ្ទាល់

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយគាត់តែងតែនាំឈាម» ​(សូមមើលៈ INVALID translate/figs-doublenegatives)

ឈាម

នេះជាឈាមគោបានិងឈាមពពែដែលលោកមហាបូជាចារ្យត្រូវថ្វាយនៅថ្ងៃធ្វើពិធីលោះបាប។

Hebrews 9:8-10

ផ្លូវចូលទៅកាន់ទីសក្ការៈបំផុតមិនទាន់បើកឲ្យមនុស្សទូទៅចូលបានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់មិនទាន់បានបង្ហាញផ្លូវទៅកាន់ទីបរិសុទ្ធបំផុតទេ» (សូមមើលៈ INVALID translate/figs-activepassive)

ទីសក្ការៈបំផុតមិន

អត្ថន័យដែលអាចមានទី១គឺ បន្ទប់ខាងក្នុងនៃរោងឧបោសថនៅលើផែនដី ឬទីពីរគឺ វត្តមានរបស់ព្រះនៅស្ថានសួគ៌។

ដរាបណាព្រះពន្លានៅឈររឹងមាំនៅឡើយ

អាចមានន័យថាទី១) គឺ «បន្ទប់ខាងក្រៅនៃរោងឧបោសថនៅតែឈរដដែល» ឬ ទីព២) គឺ «រោងឧបោសថនៅលើផែនដី និងប្រព័ន្ធថ្វាយយញ្ញបូជានៅតែមាននៅឡើយ។ (សូមមើលៈ INVALID translate/figs-metonymy)

នេះជានិមិត្តរូប

«នេះជារូបភាពមួយ» ​ឬ «នេះគឺជានិមិត្តរូប»

បច្ចុប្បន្នកាលនេះ

«ក្នុងពេលឥឡូវនេះ»

មិនអាចធ្វើឲ្យមនសិកាអ្នកថ្វាយបង្គំបាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបូជាចារ្យប្រគល់ឲ្យឥឡូវ» (សូមមើលៈ INVALID translate/figs-activepassive)

មិនអាចធ្វើឲ្យមនសិកាអ្នកថ្វាយបង្គំបានគ្រប់លក្ខណ៍ទេ

អ្នកនិពន្ធនិយាយពីមនសិការរបស់មនុស្សម្នាក់ដូចជា វត្ថុមួយដែលអាចត្រូវបានធ្វើឲ្យប្រសើរឡើង និងប្រសើរជាងមុនរហូតដល់វាគ្មានកំហុស។ ​មនសិការរបស់មនុស្សម្នាក់គឺចំណេះដឹងអំពីអ្វីដែលត្រូវ និងអ្វីដែលមិនត្រឹមត្រូវ។ ក៏ជាការយល់ដឹងរបស់គាត់ផងដែរថា តើគាត់បានធ្វើខុស ឬអត់។ ប្រសិនបើគាត់ដឹងថា គាត់បានធ្វើខុសយើងអាចថា គាត់មានអារម្មណ៍ថាមានកំហុស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនអាចធ្វើឲ្យអ្នកថ្វាយបង្គំមិនមានកំហុកទេ» (សូមមើលៈ INVALID translate/figs-metaphor)

អ្នកថ្វាយបង្គំបានគ្រប់លក្ខណ៍

អ្នកនិពន្ធហាក់ដូចជាសំដៅទៅលើ អ្នកថ្វាយបង្គំម្នាក់ប៉ុណ្ណោះ ប៉ុន្តែគាត់មានន័យថា អ្នកដែលមកថ្វាយបង្គំព្រះជាម្ចាស់នៅត្រសាល។ (សូមមើលៈ INVALID translate/figs-genericnoun)

តម្រាសម្រាប់មនុស្ស

ត្រង់ថា «សាច់ឈាម» សំដៅទៅលើរូបរាងកាយ។ «ច្បាប់សម្រាប់រាងកាយ» (សូមមើលៈ INVALID translate/figs-metonymy)

ទាំងនេះជាក្បួនតម្រាសម្រាប់មនុស្ស ដែលបានប្រទាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ព្រះជាម្ចាស់បានផ្តល់បទបញ្ជាទាំងអស់នេះសម្រាប់សាច់ឈាម» (សូមមើលៈ INVALID translate/figs-activepassive)

ដែលបានប្រទានទំរាំដល់ពេលព្រះជាម្ចាស់ប្រទានបទបញ្ជាថ្មី

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលព្រះបានផ្តល់រហូតដល់ព្រះអង្គបានបង្កើតបទបញ្ជាថ្មី» (សូមមើលៈ INVALID translate/figs-activepassive)

បទបញ្ជាថ្មី

«សម្ព័ន្ធមេត្រីថ្មី» (UDB)

Hebrews 9:11-12

ប្រយោគភ្ជាប់៖

ដោយបានពិពណ៌នាអំពី សេវាកម្មនៃត្រសាលនៅក្រោមច្បាប់របស់ព្រះជាម្ចាស់ អ្នកនិពន្ធបានបញ្ជាក់យ៉ាងច្បាស់ថា ការបម្រើរបស់ព្រះគ្រិស្តនៅក្រោមកិច្ចព្រមព្រៀងថ្មី ​គឺប្រសើរជាងព្រោះត្រូវបានផ្សាភ្ជាប់ជាមួយនឹងព្រះលោហិតរបស់ព្រះអង្គ។ ក៏ប្រសើរដែរ ព្រោះព្រះគ្រិស្ដបានចូលក្នុងរោងឧបោសថពិត។ នោះគឺវត្ដមានរបស់ព្រះជាម្ចាស់ផ្ទាល់នៅស្ថានសួគ៌ជាជាងបូជាចារ្យឯទៀតចូលក្នុងត្រសាលនៅផែនដី ដែលមានតែច្បាប់ចម្លងមិនល្អឥតខ្ចោះប៉ុណ្ណោះ។

សម្បត្តិ

នេះមិនសំដៅទៅលើទ្រព្យសម្បត្ដិទេ។ គឺមានន័យថារបស់ល្អៗ ដែលព្រះជាម្ចាស់បានសន្យានៅក្នុងកិច្ចព្រមព្រៀងថ្មីរបស់ព្រះអង្គ។

ពន្លាមួយដ៏ប្រសើរ និងគ្រប់លក្ខណ៍

នេះមានន័យថាត្រសាល ឬរោងឧបោសថនៅស្ថានសួគ៌គឺសំខាន់ និងល្អឥតខ្ចោះជាងត្រសាលនៅលើផែនដី។

ពុំមែនសង់ឡើងដោយដៃមនុស្ស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលមិនបានធ្វើដោយដៃមនុស្ស» (សូមមើលៈ INVALID translate/figs-activepassive)

ដោយដៃមនុស្ស

ត្រង់ថា «ដៃ» សំដៅទៅលើមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្ស» (សូមមើលៈ INVALID translate/figs-synecdoche)

ទីសក្ការៈបំផុត

វត្តមានរបស់ព្រះជម្ចាស់នៅស្ថានសួគ៌ត្រូវបានគេនិយាយថា ជាកន្លែងបរិសុទ្ធបំផុតជាបន្ទប់ខាងក្នុងបំផុតនៅក្នុងរោងឧបោសថ។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 9:13-15

ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅហ្មង

បូជាចារ្យត្រូវទម្លាក់ផេះបន្តិចបន្តួចទៅលើមនុស្សមិនបរិសុទ្ធ។

ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ

ត្រង់ថា «​សាច់ឈាម» សំដៅទៅលើរាងកាយទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់ការសំអាតរាងកាយរបស់ពួកគេ» (សូមមើលៈ INVALID translate/figs-metonymy)

ចុះចំណង់​បើ​ព្រះលោហិត​​ព្រះគ្រិស្ដ​ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច ថ្វាយព្រះអង្គផ្ទាល់ទុកជាយញ្ញបូជាឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ ទាំងសម្អាតមនសិកាយើងកិច្ចការឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់យ៉ាងណាទៅទៀត​?

អ្នកនិពន្ធប្រើសំណួរនេះដើម្បីបញ្ជាក់ថា ការលះបង់របស់ព្រះគ្រិស្តគឺមានឥទ្ធិពលបំផុត។ ប្រាកដហើយព្រះលោហិតរបស់ព្រះគ្រិស្តនឹងសំអាតមនសិការរបស់យើងអោយបានកាន់តែច្រើនថែមទៀត ពីការប្រព្រឹត្ដ ដែលស្លាប់ដើម្បីបំរើព្រះដ៏មានព្រះជន្មរស់ ដោយសារតាមរយៈវិញ្ញាណដ៏នៅអស់កល្បជានិច្ចព្រះអង្គបានថ្វាយខ្លួនដោយគ្មានស្នាមជាព្រះ។ (សូមមើលៈ INVALID translate/figs-rquestion)

ព្រះលោហិត​​ព្រះគ្រិស្ដ

«ព្រះលោហិត» នៃព្រះគ្រិស្តតំណាងឲ្យការសុគត់របស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metonymy)

សម្អាតមនសិកា

ត្រង់ថា «មនសិកា» សំដៅទៅលើអារម្មណ៍នៃកំហុសរបស់មនុស្សម្នាក់។ ដោយសារព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គ នោះអ្នកជឿមិនចាំបាច់មានអារម្មណ៍ថាខ្លួនគេមានកំហុសចំពោះអំពើបាបដែលពួកគេបានធ្វើដោយសារព្រះអង្គបានអត់ទោសឲ្យពួកគេហើយ។

ស្នាមជាំ

នេះគឺជាអំពើបាបតូច ឬកំហុសខាងសីលធម៌ ដែលត្រូវបានគេនិយាយនៅទីនេះ ដូចជាចំណុចតូចមិនធម្មតា ឬពិការភាពនៅលើព្រះកាយរបស់ព្រះគ្រិស្ត។ (សូមមើលៈ INVALID translate/figs-metaphor)

សម្អាត

ត្រង់ថា ​«សម្អាត» ​តំណាងឱ្យសកម្មភាពនៃការបំបាត់មនសិការរបស់យើងពី កំហុសដែលយើងបានធ្វើ។ (សូមមើលៈ INVALID translate/figs-metaphor)

កិច្ចការឥត​បាន​ការ

ការប្រព្រឹត្ដអំពើបាបត្រូវបានគេនិយាយដូចជា ពួកគេជាកម្មសិទ្ធិរបស់ពិភពលោកនៃការស្លាប់នេះ។ (សូមមើលៈ INVALID translate/figs-metaphor)

ដោយហេតុនេះហើយ

«ជា​លទ្ធផល» ឬ ​«ដោយសារតែរឿងនេះ»

ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីថ្មីមួយ

នេះមានន័យថា ព្រះគ្រិស្តបណ្តាលឲ្យមានកិច្ចព្រមព្រៀងថ្មីរវាងព្រះជាម្ចាស់ និងមនុស្ស។

សម្ពន្ធមេត្រីទីមួយ

បកប្រែពាក្យនេះដូចជាអ្នកបានបកប្រែនៅក្នុងជំពូក ៨ៈ៦។

អស់អ្នកដែលព្រះអង្គបានត្រាស់ហៅមក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសធ្វើជាកូនរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-activepassive)

មរតក

ការទទួលនូវអ្វី ដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយដូចជា ការទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ ​ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 9:16-17

នឹង

ឯកសារស្របច្បាប់ ដែលបុគ្គលម្នាក់បានចែងថា គួរតែទទួលទ្រព្យសម្បត្តិរបស់គាត់នៅពេលគាត់ស្លាប់

ដរាបណាមានភស្តុតាងបង្ហាញថា អ្នកសរសេរបណ្តាំមរតកស្លាប់ជាមុនសិន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «នរណាម្នាក់ត្រូវតែបង្ហាញថា អ្នកដែលបានធ្វើតាមឆន្ទៈនឹងបានស្លាប់»

Hebrews 9:18-20

ដូច្នេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មិនបានចងឡើង ដោយគ្មានការបង្ហូរឈាមនោះឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មនិងវិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះព្រះជាម្ចាស់បានបង្កើតសម្ពន្ធមេត្រីដំបូងជាមួយឈាម» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-doublenegatives)

សម្ពន្ធមេត្រីទីមួយ

បកប្រែពាក្យនេះដូចជាអ្នកបានបកប្រែនៅក្នុងជំពូក ៨ៈ៦​។

ឈាម

ការស្លាប់របស់សត្វ ដែលបានថ្វាយដល់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា មិនមែនជាឈាមទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការស្លាប់របស់សត្វបានបូជាដល់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metonymy)

យកឈាម...ព្រមទាំងទឹក...ប្រោះ...ដោយជ្រលក់...ប្រជាជនទាំងមូល

បូជាចារ្យជ្រលក់មែកហ៊ីសុបក្នុងឈាម និងទឹករួចរញ្ជួយមើមហុស ដូច្នេះឈាម និងទឹកនឹងធ្លាក់ចុះនៅលើរមូរ លើប្រជាជន។ ការប្រោះទឹកគឺជាសកម្មភាពនិមិត្តរូបដែលធ្វើឡើងដោយពួកបូជាចារ្យ ដែលពួកគេអនុវត្តអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះមនុស្ស និងវត្ថុ។ នៅទីនេះរមូរ និងភាពអាចទទួលយកបានរបស់ប្រជាជនចំពោះព្រះជាម្ចាស់ត្រូវបានបង្កើតជាថ្មី។ (សូមមើលៈ INVALID translate/translate-symaction)

ស្លឹកហ៊ីសុប

ជាដើមឈើតូចមួយដែលមានផ្កានៅរដូវក្តៅប្រើក្នុងពិធីប្រោះទឹក

ជាឈាមនៃសម្ពន្ធមេត្រី

ត្រង់ថា​ ​«ឈាម» សំដៅទៅលើការស្លាប់របស់សត្វដែលបានបូជា ដើម្បីបំពេញតាមតម្រូវការនៃកិច្ចព្រមព្រៀង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈាមដែលនាំមកនូវសម្ពន្ធមេត្រីនេះ» (UDB) (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 9:21-22

លោកបានប្រោះ

«លោកម៉ូសេបានប្រោះ»

ប្រោះ

ការប្រោះទឹកគឺជាសកម្មភាពនិមិត្តរូបដែលធ្វើឡើងដោយពួកបូជាចារ្យ ដែលពួកគេអនុវត្តអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះមនុស្ស និងវត្ថុ។ សូមមើលរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៩ៈ១៨។ (សូមមើលៈ INVALID translate/translate-symaction)

ប្រដាប់ប្រដាប្រើប្រាស់ទាំងអស់ សម្រាប់បម្រើព្រះជាម្ចាស់

ប្រអប់គឺជា វត្ថុដែលអាចដាក់របស់របរបាន។ នៅទីនេះអាចសំដៅទៅលើប្រភេទនៃប្រដាប់ប្រដាប្រើប្រាស់ ឬឧបករណ៍ណាមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឧបករណ៍ប្រើប្រាស់ទាំងអស់ដែលត្រូវបានប្រើក្នុងសេវាកម្ម»

ប្រើប្រាស់ទាំងអស់ សម្រាប់បម្រើ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បូជាចារ្យប្រើក្នុងការងាររបស់ពួកគេ» (សូមមើលៈ INVALID translate/figs-activepassive)

ស្ទើរតែគ្រប់អ្វីៗទាំងអស់បានស្អាត ដោយសារឈាម

ការធ្វើអ្វីៗដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់គឺ ត្រូវបានគេនិយាយថា គឺកំពុងតែសំអាតរឿងនោះហើយ។ គំនិតនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រុមបូជាចារ្យប្រើឈាម ដើម្បីសំអាតអ្វីៗស្ទើរតែទាំងអស់» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

បើគ្មានការបង្ហូរឈាមទេនោះ ក៏គ្មានការអត់ទោសបាបដែរ

ត្រង់ថា «ការបង្ហូរឈាម» សំដៅទៅលើអ្វីមួយដែលស្លាប់ជាការបូជាដល់ព្រះជាម្ចាស់។ អវិជ្ជមានទ្វេដងនេះអាចមានន័យថា ការអភ័យទោសទាំងអស់កើតឡើងតាមរយៈការបង្ហូរឈាម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ការអភ័យទោសបានកើតឡើងនៅពេលមានអ្វីមួយស្លាប់ជាយញ្ញបូជា» ឬ «ព្រះជាម្ចាស់លើកលែងទោសអោយ លុះត្រាតែមានអ្វីមួយស្លាប់ជាយញ្ញបូជា» (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-doublenegatives)

ការអត់ទោស

អ្នកអាចបញ្ជាក់យ៉ាងច្បាស់នូវអត្ថន័យដែលបានបង្កប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការអភ័យទោសពីអំពើបាបរបស់ប្រជាជន» (សូមមើលៈ INVALID translate/figs-explicit)

Hebrews 9:23-24

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបានសង្កត់ធ្ងន់ថាព្រះគ្រិស្ត (ឥឡូវនេះនៅស្ថានបរមសុខអង្វរជំនួសយើង) ត្រូវតែសុគត់តែម្ដងគត់សម្រាប់អំពើបាប ​ហើយព្រះអង្គនឹងត្រឡប់មកផែនដីជាលើកទីពីរ។

គ្រាន់តែអ្វីៗចម្លងពីស្ថានបរមសុខបានស្អាតបរិសុទ្ធដោយសារយញ្ញបូជារបស់សត្វទាំងនេះទៅហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បូជាចារ្យគួរតែប្រើការបូជាសត្វទាំងនេះ ដើម្បីសំអាតនូវអ្វីដែលជាច្បាប់ចម្លងពីអ្វីៗដែលនៅស្ថានសួគ៌» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-explicit)

អ្វីៗនៅស្ថានបរមសុខនឹងបានស្អាតបរិសុទ្ធ​​​ ដោយត្រូវការយញ្ញបូជាប្រសើរជាងនេះទៅទៀត

នោះគឺជាការប្រសើរជាងការលះបង់ ដែលប្រើដើម្បីសំអាតច្បាប់ចម្លងនៅលើផែនដី។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះរបស់នៅស្ថានសួគ៌វិញ ព្រះជាម្ចាស់ត្រូវតែសំអាតពួកគេ ដោយការលះបង់ដ៏ប្រសើរ» (សូមមើលៈ INVALID translate/figs-activepassive)

ដោយដៃមនុស្ស

ត្រង់ថា «ដៃ» សំដោទៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលមនុស្សបានបង្កើត» (សូមមើលៈ INVALID translate/figs-synecdoche)

ពីរបស់ពិតប៉ុណ្ណោះទេ

«នៃទីបរិសុទ្ធបំផុតដ៏ពិត»

Hebrews 9:25-26

ព្រះអង្គពុំបានយាងចូលទៅទីនោះ

«ព្រះអង្គមិនបានចូលទៅស្ថានសួគ៌ទេ» (UDB)

រៀងរាល់ឆ្នាំ

«រៀងរាល់​ឆ្នាំ» ឬ «ក្នុងមួយឆ្នាំៗ»

ដោយយកឈាមរបស់អ្នកដទៃ

នេះមានន័យថា ជាឈាមរបស់ជនរងគ្រោះមិនមែនដោយឈាមរបស់ព្រះអង្គទេ។

ប្រសិនបើវាដូច្នោះមែន

«ប្រសិនបើ ព្រះអង្គបានថ្វាយព្រះអង្គផ្ទាល់ជាញឹកញាប់»

តាំងពីកំណើតលោកីយ៍មកមេ្ល៉ះ

ការបង្កើតពិភពលោកត្រូវបានគេនិយាយថា ពិភពលោកគឺជាអាគារ ហើយគ្រឹះគឺជាផ្នែកដំបូងដែលត្រូវបានសាងសង់។របៀបផ្សេងទៀតនៃការបកប្រែៈ «ចាប់តាំងពីព្រះបានចាប់ផ្តើមបង្កើតពិភពលោក» (សូមមើលៈ INVALID translate/figs-metonymy)

ព្រះជាម្ចាស់បានបើកសម្តែង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានបង្ហាញគាត់» (សូមមើលៈ INVALID translate/figs-activepassive)

ដើម្បីលុបបំបាត់បាប​ដោយព្រះអង្គត្រូវថ្វាយព្រះអង្គផ្ទាល់ជាយញ្ញបូជា

នេះនិយាយអំពីអំពើបាប ដូចជាវត្ថុដែលមនុស្សអាចបោះចោលបាន។ ធ្វើឲ្យព្រះជាម្ចាស់អត់ទោសបាបដោយលះបង់ព្រះអង្គផ្ទាល់» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 9:27-28

ព្រះគ្រិស្តត្រូវថ្វាយព្រះអង្គទ្រង់ម្តង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះគ្រិស្ដក៏បានថ្វាយព្រះអង្គផ្ទាល់ដែរ» (សូមមើលៈ INVALID translate/figs-activepassive)

ដើម្បីដកបាប

ទង្វើនៃការធ្វើឲ្យយើងគ្មានទោសជាជាងមានទោសចំពោះអំពើបាបរបស់យើង ត្រូវបានគេនិយាយថា អំពើបាបរបស់យើងគឺ ជារបស់ខាងសាច់ឈាមដែលព្រះគ្រិស្តអាចយកចេញពីយើង។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះព្រះជាម្ចាស់នឹងអត់ទោសបាប» (សូមមើល់ INVALID translate/figs-metaphor)

អំពើបាប

ត្រង់ថា «បាប» មានន័យថា ជាកំហុសដែលមនុស្សមានចំពោះព្រះជាម្ចាស់ ដោយសារអំពើបាបដែលពួកគេបានប្រព្រឹត្ត។ (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 10

Hebrews 10:1-4

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបង្ហាញពីភាពទន់ខ្សោយនៃច្បាប់ និងយញ្ញបូជា ​ហេតុអ្វីព្រះជាម្ចាស់ប្រទានច្បាប់ និងភាពល្អឥតខ្ចោះនៃបព្វជិតភាពថ្មី និងការលះបង់របស់ព្រះគ្រិស្ត។

ក្រឹត្យវិន័យគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងត្រូវមកដល់

នេះនិយាយអំពីច្បាប់ដូចជា ស្រមោល។ អ្នកនិពន្ធចង់មានន័យថា ច្បាប់មិនមែនជារឿងល្អដែលព្រះជាម្ចាស់បានសន្យាទេ។ គឺគ្រាន់តែប្រាប់អំពីរឿងល្អៗ ដែលព្រះជម្ចាស់នឹងធ្វើ។ (សូមមើលៈ INVALID translate/figs-metaphor)

ពុំមែនជារបស់ប្រចក្សទេ

«មិនមែនជារបស់ពិតរបស់ពួកគេទេ»

មួយឆ្នាំម្តងជាបន្តបន្ទាប់

«ជារៀងរាល់ឆ្នាំ»

បើពួកគេបានគ្រប់លក្ខណ៍មែន ពួកគេលែងថ្វាយទៀតហើយ?

អ្នកនិពន្ធប្រើសំណួរមួយដើម្បីបញ្ជាក់ថា ការលះបង់ត្រូវបានកំណត់ដោយអំណាចរបស់ពួកគេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងឈប់ផ្តល់ការបូជា» ​(សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-activepassive)

លែង

«បានបញ្ឈប់»

ដូចគ្នានេះដែរ

«ក្នុងស្ថានភាពនោះ»

ប្រសិនបើ ពួកគេបានស្អាតបរិសុទ្ធ

អំពើបាបរបស់មនុស្សអាចនិយាយបានថា ដូចជាពួកគេបានលាងសំអាតរាងកាយចេញ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើព្រះជាម្ចាស់បានអត់ទោសបាបរបស់ពួកគេរួចហើយ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

នឹងលែងរំព្ញកថា

«ដឹងថាពួកគេលែងមានទោសពីអំពើបាបទៀតហើយ»

ដ្បិត ឈាមគោឈ្មោល និងឈាមពពែពុំអាចដកបាបមនុស្សលោកបានទេ

អំពើបាបត្រូវបានគេនិយាយថា ជាវត្ថុដែលឈាមសត្វអាចហូរចេញនៅពេលហូរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះឈាមគោឈ្មោល និងឈាមពពែមិនអាចធ្វើឲ្យព្រះជាម្ចាស់អត់ទោសបាបបានឡើយ» ​(សូមមើលៈ INVALID translate/figs-metaphor)

ឈាមគោឈ្មោល និងឈាមពពែ

ត្រង់ថា «ឈាម» សំដៅទៅលើសត្វទាំងនេះស្លាប់ជាយញ្ញបូជាដល់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metonymy)

Hebrews 10:5-7

ព័ត៌មានទូទៅ៖

ព្រះបន្ទូលរបស់ព្រះគ្រិស្ត នៅពេលដែលព្រះអង្គនៅលើផែនដីត្រូវបានទាយទុកនៅក្នុងការដកស្រង់ចេញពីកាន់គម្ពីរទំនុកតម្កើងរបស់ស្តេចដាវីឌ។

ព្រះអង្គចង់​បាន

ត្រង់ថា «ព្រះអង្គ» គឺជាឯកវចនៈ ហើយសំដៅទៅលើព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-you)

បាន​ធ្វើ

«បានធ្វើរួមហើយ»

រួចមក ទូលបង្គំពោលថា

ត្រង់ថា «ទូលបង្គំ» សំដៅទៅលើព្រះយេស៊ូគ្រិស្ត។

ដូចមានសេចក្តីចែងទុកពីទូលបង្គំនៅក្នុងគម្ពីរថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចពួកហោរាបានសរសេរអំពីទូលបង្គំនៅក្នុងក្រាំង» (សូមមើលៈ INVALID translate/figs-activepassive)

ក្រាំង

នេះមានន័យថាបទគម្ពីរ ឬសំណេរបរិសុទ្ធ។

Hebrews 10:8-10

ព័ត៌មានទូទៅ៖

ទោះជាមានការផ្លាស់ប្តូរពាក្យបន្តិចបន្តួច ក៏ដោយអ្នកនិពន្ធបានដកស្រង់ពាក្យទាំងនេះចេញពីកាន់គម្ពីទំនុកតម្កើងរបស់ស្ដេចដាវីឌដើម្បីបញ្ជាក់។

យញ្ញបូជា...តង្វាយ..តង្វាយដុតទាំងមូល...យញ្ញបូជារំដោះបាប

សូមបកប្រែពាក្យទាំងនេះដូចជាអ្នកបានបកប្រែនៅក្នុងជំពូក ១០ៈ៥។

ទាំងអស់នេះត្រូវថ្វាយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបូជាចារ្យថ្វាយ» (សូមមើលៈ INVALID translate/figs-activepassive)

មើល

«មើល» ឬ «ស្ដាប់»

ចូរដករបៀបគោរពបម្រើទីមួយចោល

នាមអរូបី «គោរព» នេះសំដៅទៅលើវិធីនៃការធ្វើដង្វាយលោះសម្រាប់អំពើបាប។ ការបញ្ឈប់ការធ្វើ ត្រូវបានគេនិយាយ ដូចជាវត្ថុដែលអាចត្រូវបានដកចេញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ថ្វាយដង្វាយលោះសំរាប់អំពើបាបទីមួយចោល» (សូមមើលៈ INVALID translate/figs-abstractnouns and INVALID translate/figs-metaphor)

គោរពបម្រើទីមួយ...គោរពបម្រើទីពីរ

ពាក្យថា «ទីមួយ» និង «ទីពីរ» ​គឺលេខលំដាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គោរពបម្រើចាស់..គោរពបម្រើថ្មី» (សូមមើលៈ INVALID translate/translate-ordinal)

យើងបានវិសុទ្ធ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បាបរាប់យើងជាបរិសុទ្ធ» ឬ «ព្រះឃាម្ចាស់បានប្រគល់យើងទៅកាន់ព្រះអង្គផ្ទាល់» (សូមមើលៈ INVALID translate/figs-activepassive)

តាមរយៈព្រះយេស៊ូគ្រិស្តថ្វាយរូបកាយព្រះអង្គ

នាមអរូបី «ការថ្វាយ» អាចត្រូវបានបង្ហាញជាមួយកិរិយាស័ព្ទ «ថ្វាយ» ឬ «ការលះបង់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលព្រះយេស៊ូគ្រិស្ដ បានថ្វាយព្រះកាយរបស់ព្រះអង្គជាយញ្ញបូជា» ឬ «ពីព្រោះព្រះយេស៊ូគ្រិស្ដបានបូជាព្រះជន្មរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 10:11-14

ចំណែកឯ...ម៉្យាងវិញទៀត

ឃ្លាទាំងនេះត្រូវបានប្រើដើម្បីប្រៀបធៀបរឿងពីរ។ ក្នុងភាសារបស់អ្នកអាចមានវិធីដើម្បីបញ្ជាក់ថា អ្នកនិពន្ធកំពុងធ្វើការប្រៀបធៀប។ ឬអ្នកអាចទុកពាក្យ «ចំណែកឯ» ចោល ហើយបកប្រែ «ម៉្យាងវិញទៀត» គ្រាន់តែជាពាក្យ «ប៉ុន្តែ» បានហើយ។

ពីមួយថ្ងៃទៅមួយថ្ងៃ

«ពីមួយថ្ងៃទៅមួយថ្ងៃ» ឬ «ជារៀងរាល់ថ្ងៃ»

ពុំអាចដកបាបមនុស្សលោកបាន

នេះនិយាយអំពី «អំពើបាប» ប្រសិនបើ ជាវត្ថុដែលមនុស្សម្នាក់អាចយកទៅឆ្ងាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនអាចធ្វើអោយព្រះជាម្ចាស់អត់ទោសបាបបានឡើយ» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះអង្គគង់នៅខាងស្តាំព្រះជាម្ចាស់

ត្រង់ថា «​ខាង​ស្ដាំ​» សំដៅទៅលើទីកន្លែងកិត្ដិយស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គគង់នៅកន្លែងកិត្តិយសនៅក្បែរព្រះជាម្ចាស់»។ សូមមើលរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ១ៈ១។ (សូមមើលៈ INVALID translate/figs-metonymy)

រហូតទាល់តែសត្រូវរបស់ព្រះជាម្ចាស់ត្រូវបង្រ្កាបដាក់ក្រោមព្រះបាទាព្រះអង្គ

ការខ្មាស់អៀនរបស់ខ្មាំងសត្រូវរបស់ព្រះគ្រិស្តត្រូវបានគេនិយាយ ដូចកន្លែងដែលព្រះអង្គដាក់ព្រះបាទារបស់ព្រះអង្គ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូតដល់ព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវរបស់ព្រះគ្រិស្តអាម៉ាស់ ហើយពួកគេបានក្លាយកំណល់កល់ព្រះបាទារបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ប្រោសឲ្យបានវិសុទ្ធ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកណាដែលព្រះជាម្ចាស់កំពុងធ្វើឲ្យបរិសុទ្ធ» ឬ «អ្នកដែលព្រះបានប្រគល់ព្រះអង្គផ្ទាល់» (សូមមើលៈ INVALID translate/figs-activepassive)

Hebrews 10:15-16

ព័ត៌មានទូទៅ៖

នេះជាការដកស្រង់ចេញពីកាន់គម្ពីរហោរាយេរេមានៅក្នុងគម្ពីរសញ្ញាចាស់។

ជាមួយពួកគេ

«ជាមួយប្រជាជនរបស់យើង»

បន្ទាប់ពីពេលនោះកន្លងផុតទៅ

«ពេលកំណត់នៃសម្ពន្ធមេត្រីទីមួយជាមួយប្រជារាស្ដ្ររបស់យើងបានចប់សព្វគ្រប់ហើយ» (UDB)

យើងនឹងដាក់ក្រឹត្យវិន័យយើងនៅក្នុងចិត្តពួកគេ ហើយយើងនឹងចារក្រឹត្យវិន័យក្នុងគំនិតពួកគេផងដែរ

ដួងចិត្ត និងគំនិតរបស់មនុស្សត្រូវបានគេនិយាយដូចជាច្បាប់របស់ព្រះជាម្ចាស់ បានដាក់ ឬសរសេរនៅលើច្បាប់ទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងធ្វើឲ្យពួកគេយល់ពីច្បាប់របស់យើង ហើយយើងនឹងធ្វើឲ្យពួកគេគោរពតាម» (UDB) (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 10:17-18

ព័ត៌មានទូទៅ៖

នេះជាការដកស្រង់ចេញពីកាន់គម្ពីរហោរាយេរេមានៅក្នុងគម្ពីរសញ្ញាចាស់។

នឹងលែងនឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេទៀតហើយ

នេះគឺជាផ្នែកទីពីរនៃទីបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធ (សូមមើលក្នុងជំពូក ១០:១៥)។ អ្នកអាចធ្វើឲ្យការនេះច្បាស់លាស់នៅក្នុងការបកប្រែ។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«បន្ទាប់មកព្រះអង្គបានមានព្រះបន្ទូលថា យើងនឹងមិនចាំពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេទៀតទេ» (សូមមើលៈ INVALID translate/figs-explicit)

នឹងលែងនឹកនាពីអំពើបាប

«យើងនឹងមិនចាំពីអំពើបាបរបស់ពួកគេទៀតទេ» ឬ «យើងនឹងមិនគិតអំពីអំពើបាបរបស់ពួកគេទៀតទេ»

អំពើបាប និងអំពើទុច្ចរិត

ពាក្យថា «អំពើបាប» និង «អំពើទុច្ចរិត» មានន័យជាមូលដ្ឋានរឿងដូចគ្នា។ ពាក្យទាំងពីរនេះរួមគ្នាសង្កត់ធ្ងន់ ថាតើអំពើបាបគឺអាក្រក់ប៉ុណ្ណា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បាបកម្ម អំពើអាក្រក់» (សូមមើលៈ INVALID translate/figs-doublet)

កាលណាមាន

នេះមិនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

មានការអត់ទោសបាប

នេះអាចប្រើឡើងវិញ ដូច្នេះនាមអរូបី «ការអភ័យទោស» កឺបានបង្ហាញជាកិរិយាស័ព្ទ «អត់ទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលព្រះជាម្ចាស់បានអត់ទោសគ្រប់រឿងទាំងនេះ» (សូមមើលៈ INVALID translate/figs-abstractnouns)

លែងមានយញ្ញបូជារំដោះបាបទៀតដែរ

នេះអាចប្រើឡើងវិញ ដូច្នេះនាមអរូបី «ថ្វាយយញ្ញ បូជា» គឺបានបង្ហាញជាកិរិយាស័ព្ទ «ធ្វើតង្វាយ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សលែងត្រូវការតង្វាយសម្រាប់អំពើបាបទៀតហើយ» (សូមមើលៈ INVALID translate/figs-abstractnouns)

Hebrews 10:19-22

ប្រយោគភ្ជាប់៖

ដោយបានបញ្ជាក់យ៉ាងច្បាស់ថា មានតែយញ្ញបូជាតែមួយសម្រាប់អំពើបាប អ្នកនិពន្ធនៅតែបន្តរូបភាពនៃទីសក្ការៈបំផុតនៅក្នុងព្រះវិហារ​ ដែលមានតែមហាបូជាចារ្យប៉ុណ្ណោះ ដែលអាចចូលក្នុងមួយឆ្នាំៗ ដោយឈាមនៃយញ្ញបូជាសម្រាប់អំពើបាប។ ​លោកបានរំលឹកអ្នកជឿថា ពួកគេឥឡូវថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងវត្តមានរបស់ព្រះអង្គ ប្រសិនបើពួកគេត្រូវបានគេឈរនៅក្នុងទីសក្ការៈបំផុត។

បងប្អូនអើយ

ត្រង់នេះមានន័យថា អ្នកជឿលើព្រះគ្រីស្ទមិនថាប្រុស ឬស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនប្រុសស្រី» ឬ «គ្នីគ្នាអ្នកជឿ» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-gendernotations)

ទីសក្ការៈបំផុត

នេះមានន័យថា វត្តមានរបស់ព្រះជាម្ចាស់មិនមែននៅកន្លែងបរិសុទ្ធបំផុតនៅក្នុងត្រសាលចាស់ទេ។ (សូមមើលៈ INVALID translate/figs-metaphor)

ដោយពឹងលើព្រះលោហិតព្រះយេស៊ូ

ត្រង់ថា «ព្រះលោហិតព្រះយេស៊ូ» សំដៅទៅលើការសុគតរបស់ព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-metonymy)

របៀបរស់នៅ

អាចមានន័យថាទី១) គឺ វិធីថ្មីនេះចំពោះព្រះជាម្ចាស់ដែលព្រះយេស៊ូបានផ្តល់លទ្ធផលដល់អ្នកជឿដែលរស់នៅជារៀងរហូតឬ ទី២) គឺ ព្រះយេស៊ូមានព្រះជន្មរស់ ហើយព្រះអង្គគឺជា មាគ៌ាដែលអ្នកជឿចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។

ឆ្លងកាត់វាំងនន

វាំងនននៅក្នុងព្រះវិហារនៅលើផែនដី តំណាងឲ្យការបែកចែករវាងមនុស្ស និងវត្តមានពិតរបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)

គឺព្រះអង្គបានកើតមកជាមនុស្ស

ត្រង់ថា «ជាមនុស្ស» សំដៅទៅរូបរាងកាយរបស់ព្រះយេស៊ូ ហើយព្រះកាយរបស់ព្រះអង្គ តំណាងឲ្យការលះបង់ព្រះជន្មរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយះការសុគតរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-metonymy)

យើងមានមហាបូជាចារ្យដ៏ប្រសើរឧត្តម គ្រប់គ្រងលើព្រះដំណាក់ព្រះជាម្ចាស់

នេះត្រូវតែបកប្រែតាមរបៀប ដើម្បីឲ្យច្បាស់ថា ​ព្រះយេស៊ូជា «មហាបូជាចារ្យ»។

គ្រប់គ្រងលើព្រះដំណាក់

«ទទួលបន្ទុកលើព្រះដំណាក់»

ព្រះដំណាក់ព្រះជាម្ចាស់

នេះនិយាយអំពីរាស្ដ្ររបស់ព្រះដូចជា ពួកគេជាព្រះដំណាក់ពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជារាស្រ្ដទាំងអស់របស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ចូរយើងចូលទៅ​ជិត​

ត្រង់ថា «ចូលទៅ​ជិត​» តំណាងឲ្យការសំរាប់ថ្វាយបង្គំព្រះជាម្ចាស់ ដូចជាបូជាចារ្យដែលឡើងទៅលើអាសនៈរបស់ព្រះជាម្ចាស់ដើម្បីបូជាសត្វអោយគាត់។ (សូមមើលៈ INVALID translate/figs-metonymy)

ដោយ​ចិត្ត​ទៀង​ត្រង់

«ដួងចិត្តស្មោះត្រង់» ឬ «ចិត្តស្មោះត្រង់»។ ត្រង់ថា «​ចិត្ត» តំណាងឲ្យឆន្ទៈពិតប្រាកដ ​និងការលើកទឹកចិត្តរបស់អ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយស្មោះ» (សូមមើលៈ INVALID translate/figs-metonymy) ​

ពេញដោយ​ជំនឿ

«ដោយជំនឿជឿជាក់» ឬ «ជឿទុកចិត្តលើព្រះយេស៊ូទាំងស្រុង» ​

មាន​ចិត្ត​បរិសុទ្ធ បានជម្រះគំនិត​សៅហ្មង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាព្រះអង្គបានធ្វើឲ្យចិត្តរបស់យើងស្អាតដោយព្រះលោហិតរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-activepassive)

បានជម្រះគំនិត​សៅហ្មង

ត្រង់ថា «គំនិត» តំណាងឱ្យមនសិការការយល់ដឹងអំពីអ្វីដែលត្រឹមត្រូវ និងខុស។ ត្រូវបានស្អាតស្អំ តំណាងឲ្យការអភ័យទោស និងបានផ្តល់ឋានៈនៃសេចក្ដីសុចរិត។ ដួងចិត្តអាចនិយាយថា ពួកគេបានសំអាតដោយឈាម។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-explicit)

បានជម្រះ

ការប្រោះទឹកគឺជាសកម្មភាពនិមិត្តរូបដែលធ្វើឡើងដោយពួកបូជាចារ្យ ដែលពួកគេអនុវត្តអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងចំពោះមនុស្ស និងវត្ថុ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៨ៈ១៨។ (សូមមើលៈ INVALID translate/translate-symaction)

ព្រម​ទាំង​លាង​រូប​កាយ​​ដោយ​ទឹក​​បរិសុទ្ធ​ផង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាគាព្រះអង្គបានលាងសំអាតរាងកាយរបស់យើងក្នុងទឹកបរិសុទ្ធ» (UDB) (សូមមើលៈ INVALID translate/figs-activepassive)

​លាង​រូប​កាយ​​ដោយ​ទឹក​​បរិសុទ្ធ​ផង

ប្រសិនបើអ្នកបកប្រែយល់ឃ្លានេះសំដៅទៅលើ ពិធីបុណ្យជ្រមុជទឹករបស់គ្រិស្តបរិស័ទនោះ «ទឹក» គឺន័យត្រង់មិនមែនជាន័យធៀបទេ។ ប៉ុន្តែប្រសិនបើទឹកត្រូវបានយកជាន័យត្រង់ បន្ទាប់មកពាក្យ «សុទ្ធ» គឺជាន័យធៀបឈរសម្រាប់ភាពបរិសុទ្ធខាងវិញ្ញាណដែលពិធីបុណ្យជ្រមុជទឹកត្រូវបានគេនិយាយនៅទីនេះដើម្បីសំរេច។ «ការលាងសំអាត» តំណាងឲ្យអ្នកជឿដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។

Hebrews 10:23-25

កាន់ចិត្តមាំមួនចំពោះជំនឿ ដែលយើងបានប្រកាស

នៅទីនេះផ្នែកនៃជំនឿ ដែលមនុស្សសារភាពត្រូវបានគេនិយាយ ដូចជាវត្ថុដែលមនុស្សអាចកាន់នៅក្នុងដៃរបស់គេ។ ឃ្លាថា «កាន់ចិត្តមាំមួន» មានន័យថា «បន្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្តប្រាប់ប្រជាជនថា យើងមានទំនុកចិត្តពីព្រោះយើងជឿជាក់ថាព្រះជាម្ចាស់នឹងធ្វើតាមអ្វីដែលព្រះអង្គបានសន្យា» (សូមមើលៈ INVALID translate/figs-metaphor)

ដោយគ្មានរង្គើ

ការមិនប្រាកដប្រជាអំពីអ្វីមួយត្រូវបានគេនិយាយ ដូចជាគេវង្វេងស្មារតី ឬងាកពីម្ខាងទៅម្ខាងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយមិនប្រាកដ» ឬ «ដោយគ្មានការសង្ស័យ» ​(សូមមើលៈ INVALID translate/figs-metaphor)

ចូរយើងកុំឈប់ជួបជុំគ្នា

អ្នកអាចបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនបានជួបជុំគ្នាដើម្បីគោរពបូជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំអោយយើងឈប់មករួមគ្នាដើម្បីគោរពបូជា» (សូមមើលៈ INVALID translate/figs-explicit)

ដោយដឹងថាថ្ងៃរបស់ព្រះអម្ចាស់កាន់តែជិតមកដល់ហើយ

ពេលអនាគតត្រូវបានគេនិយាយថា ជាវត្ថុដែលខិតជិតអ្នកនិយាយ។ ត្រង់ថា «ថ្ងៃ» សំដៅទៅលើពេលដែលព្រះយេស៊ូនឹងយាងត្រឡប់មកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចដែលអ្នកដឹងថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញឆាប់ៗ» ​ (សូមមើលៈ INVALID translate/figs-metaphor and INVALID translate/figs-metonymy)

Hebrews 10:26-27

ប្រយោគភ្ជាប់៖

បន្ទាប់មកអ្នកនិពន្ធបានផ្តល់ការព្រមានលើកទីបួនរបស់គាត់។

ចេតនា

«ដោយចេតនា»

ក្រោយពេលយើងបានទទួលសេចក្តីពិតហើយ

ចំណេះដឹងអំពីសេចក្តីពិតត្រូវបាននិយាយដូចជា វត្ថុដែលអាចផ្តល់​ ដោយមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រោយពេលយើងបានរៀនពីការពិត» (សូមមើលៈ INVALID translate/figs-metaphor)

សេចក្តីពិត

សេចក្តីពិតអំពីព្រះ។ (សូមមើលៈ INVALID translate/figs-explicit)

នោះគ្មានយញ្ញបូជាណាអាចជួយរំដោះបាបអ្នកបានទេ

គ្មាននរណាម្នាក់អាចថ្វាយយញ្ញបូជាថ្មីបានទេ ពីព្រោះការលះបង់របស់ព្រះគ្រិស្តគឺជា អង្គតែមួយដែលធ្វើការ។ ​ ​របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់អាចផ្តល់ការលះបង់ ដែលព្រះជាម្ចាស់នឹងលើកលែងទោសបាបរបស់ឲ្យយើងទេ» (សូមមើលៈ INVALID translate/figs-explicit)

យញ្ញបូជាណាអាចជួយរំដោះបាប

ត្រង់ថា «យញ្ញបូជាណាអាចជួយរំដោះបាប» តំណាងឲ្យ «មធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការលះបង់សត្វ ដើម្បីដកបាប»

ការជំនុំជម្រះ

អំពីការជំនុំជំរះរបស់ព្រះជាម្ចាស់នោះគឺថា ព្រះជាម្ចាស់នឹងជំនុំជម្រះ។ (សូមមើលៈ INVALID translate/figs-explicit)

ភ្លើងសន្ធោសន្ធៅឆេះសត្រូវរបស់ព្រះជាម្ចាស់

សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា ភ្លើងដែលនឹងឆាបឆេះសត្រូវរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 10:28-29

នៅចំពោះមុខសាក្សីពីរ ឬបីនាក់

ការបង្កប់ន័យនេះមានន័យថា «យ៉ាងហោចណាស់មានសាក្សីពីរ ឬបីនាក់»។ ​(សូមមើលៈ INVALID translate/figs-explicit)

តើបងប្អូនគិតថា ម្នាក់ដែលបានមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់...នៃព្រះគុណ?

អ្នកនិពន្ធកំពុងសង្កត់ធ្ងន់លើភាពអស្ចារ្យនៃការដាក់ទណ្ឌកម្ម ចំពោះអ្នកដែលបដិសេធព្រះគ្រិស្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាទណ្ឌកម្មធ្ងន់ធ្ងរ» ប៉ុន្តែការដាក់ទណ្ឌកម្មនឹងកាន់តែធំសម្រាប់អ្នកណានរម្នាក់...ព្រះគុណ!» (សូមមើលៈ INVALID translate/figs-rquestion)

មើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់

ការមិនគោរពព្រះគ្រិស្ត និងប្រមាថមើលងាយព្រះអង្គត្រូវបានគេនិយាយដូចជា មាននរណាម្នាក់បានដើរលើព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«បានបដិសេធព្រះរាជបុត្រានៃព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះបុត្រារបស់ព្រះជាម្ចាស់

នេះគឺជា ឋានៈសំខាន់សម្រាប់ព្រះយេស៊ូ។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)

មើលងាយព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលបានប្រោសគេឲ្យវិសុទ្ធ

ការបង្ហាញនេះអំពី មនុស្សដែលបានមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីថាមិនបរិសុទ្ធ»

ព្រះលោហិតនៃសម្ពន្ធមេត្រី

ត្រង់ថា «ព្រះលោហិត» តំណាងឲ្យការសុគតរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់បានសម្ពន្ធមេត្រីថ្មី។ (សូមមើលៈ INVALID translate/figs-metonymy)

ជាព្រះលោហិតដែលបានប្រោសគេឲ្យវិសុទ្ធ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះលោកហិត ដែលព្រះជាម្ចាស់បានរាប់ជាបរិសុទ្ធ» (សូមមើលៈ INVALID translate/figs-activepassive)

ព្រះវិញ្ញាណនៃព្រះគុណ

«ព្រះវិញ្ញាណនៃព្រះជម្ចាស់ដែលផ្តល់ព្រះគុណ»

Hebrews 10:30-31

ព័ត៌មានទូទៅ៖

ពាក្យថា «យើង» ត្រង់នេះសំដៅទៅលើអ្នកនិពន្ធ និងអ្នកជឿទាំងអស់។ ការដកស្រង់ទាំងពីរនេះចេញមកពីច្បាប់ ដែលលោកម៉ូសេបានអោយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។

ការ​សងសឹក​ស្រេច​​លើ​យើង

ការសងសឹកត្រូវបានគេនិយាយដូចជា វត្ថុដែលជាកម្មសិទ្ធិរបស់ព្រះជម្ចាស់ ដែលមានសិទ្ធិធ្វើដូចដែលព្រះអង្គចង់បានជាមួយនឹងអ្វីដែលព្រះអង្គមាន។ ​ព្រះជាម្ចាស់មានសិទ្ធិសងសឹកសត្រូវរបស់ព្រះអង្គ។ (សូមមើលៈ INVALID translate/figs-metaphor)

​យើង​នឹង​តប​ស្នង​ដល់​គេវិញ

ព្រះជាម្ចាស់សងសឹក អាចយាយបានថា ព្រះអង្គបានអោយប្រាក់ឈ្នួលដែលគេសមនឹងទទួល។

ធ្លាក់ចូលក្នុងព្រះហស្ត

ការទទួលទណ្ឌកម្មពីព្រះជាម្ចាស់ទាំងស្រុងអាចនិយាយថា ដូចជាមនុស្សនោះធ្លាក់ចូលក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ត្រង់ថា «ព្រះហស្ត» សំដៅទៅលើអំណាចរបស់ព្រះជាម្ចាស់ ដើម្បីវិនិច្ឆ័យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីទទួលទណ្ឌកម្មពេញលេញរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

Hebrews 10:32-34

សម័យអតីតកាល

«ពេលវេលាក្នុងអតីតកាល»

បន្ទាប់ពីយើងភ្លឺហើយម្តង

ការរៀនពីសេចក្ដីពិតអាចនិយាយបានថា ព្រះជាម្ចាស់បានបំភ្លឺមកលើមនុស្ស។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«បន្ទាប់ពីអ្នកបានរៀនសេចក្ដីពិតអំពីព្រះគ្រិស្ត» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

តើបងប្អូនត្រូវស៊ូទ្រាំនឹងការលំបាកកម្រិតណា

«តើអ្នកត្រូវស៊ូទ្រាំនឹងទុក្ខលំបាកប៉ុន្មាន»

បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើលងាយ ដោយទទួលរងការអាម៉ាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ មនុស្សចំអកអ្នកដោយការជេរប្រមាថ និងធ្វើទុក្ខបុកម្នេញអ្នកនៅទីសាធារណៈ» (សូមមើលៈ INVALID translate/figs-activepassive)

បងប្អូនកំពុងតែចូលរួមទុក្ខលំបាកជាមួយអស់អ្នកដែល

«អ្នកបានចូលរួមជាមួយអ្នកទាំងនោះ»

សមនឹងទទួលទ្រព្យសម្បត្តិដែលនៅស្ថិតស្ថេរជានិច្ចវិញ

ព្រះពរដ៏អស់កល្បរបស់ព្រះជាម្ចាស់ត្រូវបាននិយាយថាជា «កម្មសិទ្ធិ»។ ​(សូមមើលៈ INVALID translate/figs-metaphor)

Hebrews 10:35-37

ព័ត៌មានទូទៅ៖

នៅក្នុងជំពូក ១០:៣៧ គឺជាការដកស្រង់ចេញពីកាន់គម្ពីរហោរាអេសាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។

ចូរកុំបោះបង់ទំនុកចិត្តបងប្អូនឡើយ ព្រោះដល់ពេលកំណត់បងប្អូននឹងទទួលរង្វាន់មិនខាន

ការបដិសេធការសន្យាត្រូវបានគេនិយាយថា ដូចជាការបោះចោលអ្វីមួយដែលគ្មានតម្លៃ ឬគ្មានប្រយោជន៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរកុំឈប់ជឿទុកចិត្តលើព្រះជាម្ចាស់ដែលនឹងផ្តល់រង្វាន់ដល់អ្នក» ​ឬ ​«ទុកចិត្ដទាំងស្រុងលើព្រះជាម្ចាស់ដែលនឹងឲ្យរង្វាន់ដល់អ្នក» (សូមមើលៈ INVALID translate/figs-metaphor)

ដ្បិតនៅពេលបន្តិចទៀត

អ្នកអាចធ្វើឲ្យការនេះកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចព្រះបានមានព្រះបន្ទូលនៅក្នុងបទគម្ពីរថា ក្នុងពេលដ៏ខ្លីនេះ» (សូមមើលៈ INVALID translate/figs-explicit)

នៅពេលបន្តិចទៀត

«យ៉ាង​ឆាប់»

Hebrews 10:38-39

ព័ត៌មានទូទៅ៖

នៅក្នុងជំពូក ១០:៣៨ អ្នកនិពន្ធដកស្រង់ចេញពីកាន់គម្ពីរហោរាហាបាគុក ដែលធ្វើតាមការដកស្រង់ពីកាន់គម្បីរហោរាអេសាយនៅក្នុងជំពូក ១០:៣៧។

បងប្អូនជាមនុស្សសុចរិតរបស់យើង...បើគេត្រឡប់ក្រោយវិញ...គេហើយ

ទាំងនេះសំដៅទៅលើរាស្ដ្រណាមួយរបស់ព្រះជាម្ចាស់ជាទូទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សសុចរិតរបស់យើង...ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមពួកគេប្រែ ... ជាមួយមនុស្សនោះ» ឬ «មនុស្សសុចរិតយើង ... ប្រសិនបើពួកគេងាក ... ជាមួយពួកគេ» (សូមមើលៈ INVALID translate/figs-genericnoun)

បងប្អូនជាមនុស្សសុចរិតរបស់យើង...យើងនឹង

ត្រង់ថា «របស់យើង» និង «យើង» សំដៅទៅព្រះជាម្ចាស់។

បើគេត្រឡប់ក្រោយវិញ

ការបាត់បង់ភាពក្លាហាន និងជំនឿត្រូវបានគេនិយាយដូចជាកំពុងងាកចេញពីផ្លូវមួយ។ (សូមមើលៈ INVALID translate/figs-metaphor)

ជាប្រភេទមនុស្សដើរថយក្រោយឲ្យត្រូវវិនាសឡើយ

ការបាត់បង់ភាពក្លាហាន និងជំនឿត្រូវបានគេនិយាយដូចជាកំពុងងាកចេញពីផ្លូវមួយ។ ហើយ «ការបំផ្លាញ» ត្រូវបានគេនិយាយថា ជាទិសដៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាឈប់ទុកចិត្តលើព្រះជាម្ចាស់នឹងធ្វើឲ្យព្រះអង្គបំផ្លាញយើង» (សូមមើលៈ INVALID translate/figs-metaphor)

ព្រលឹងបានទទួលការសង្រ្គោះ

ការរស់នៅជារៀងរហូតជាមួយព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា កំពុងរក្សាព្រលឹងរបស់មនុស្សម្នាក់។ ត្រង់ថា «ព្រលឹង» សំដៅទៅលើមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលនឹងនាំឲ្យយើងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូត» (សូមមើលៈ INVALID translate/figs-metaphor and INVALID translate/figs-synecdoche)

Hebrews 11

Hebrews 11:1-3

ប្រយោគភ្ជាប់៖

អ្នកនិពន្ធប្រាប់រឿងបីយ៉ាងអំពីជំនឿលើសេចក្តីណែនាំខ្លីនេះ។

ឥឡូវនេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការសម្រាកនៅក្នុងការបង្រៀនគោល។ នៅទីនេះអ្នកនិពន្ធចាប់ផ្តើមពន្យល់ពីអត្ថន័យនៃ «ជំនឿ»។

ជំនឿគឺជាការសង្ឃឹមជាក់ ថានឹងបានដូចការរំពឹងទុក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្តីជំនឿគឺជា អ្វីដែលអាចអោយមនុស្សម្នាក់ទទួលបាននូវការរំពឹងទុកលើអ្វីដែលជឿជាក់លាក់» (សូមមើលៈ INVALID translate/figs-activepassive)

បានដូចការរំពឹងទុក

ត្រង់នេះបញ្ជាក់យ៉ាងច្បាស់អំពីការសន្យារបស់ព្រះជាម្ចាស់ ជាពិសេសការជឿជាក់ថា អ្នកជឿលើព្រះយេស៊ូទាំងអស់នឹងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូតនៅឯស្ថានសួគ៌។

មើល​ពុំ​ឃើញនៅឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលយើងនៅតែមិនបានឃើញ» ឬ «ដែលនៅតែមិនទាន់កើតឡើង» (សូមមើលៈ INVALID translate/figs-activepassive)

ដោយហេតុនេះហើយ

«ពីព្រោះពួកគេប្រាកដអំពីព្រឹត្តិការណ៍ដែលមិនបានកើតឡើង»

បានជាបុព្វបុរស បានទទួលកេរ្តិ៍ឈ្មោះល្អដោយសារជំនឿ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានយល់ព្រមនឹងបុព្វបុរសរបស់យើងដោយសារពួកគេមានជំនឿ» (សូមមើលៈ INVALID translate/figs-activepassive)

ជាបុព្វបុរស

អ្នកនិពន្ធកំពុងនិយាយទៅកាន់ប្រជាជនហេព្រើរអំពី បុព្វបុរសរបស់ហេព្រើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុព្វបុរសរបស់យើង» (សូមមើលៈ INVALID translate/figs-explicit)

ព្រះជាម្ចាស់បង្កើតពិភពលោកទាំងមូល ដោយសារព្រះបន្ទូល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានបង្កើតពិភពលោកទាំងមូលដោយសារការមានព្រះបន្ទូល ធ្វើឲ្យកើតមានឡើង» ​(សូមមើលៈ INVALID translate/figs-activepassive)

អ្វីៗដែលមើលឃើញនឹងភ្នែក ពុំុមែនកើតឡើងដោយអ្វីៗមានរូបរាងឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់មិនបានបង្កើតអ្វី ដែលយើងមើលឃើញចេញពីអ្វីដែលអាចមើលឃើញទេ» ​

Hebrews 11:4

ប្រយោគភ្ជាប់៖

បន្ទាប់មកអ្នកនិពន្ធបានផ្តល់ឧទាហរណ៍ជាច្រើន (ភាគច្រើនមកពីការសរសេរនៅព្រះគម្ពីរសញ្ញាចាស់) របស់មនុស្សដែលរស់នៅ ដោយជំនឿទោះបីជាពួកគេមិនបានទទួលអ្វី ដែលព្រះជាម្ចាស់បានសន្យានៅពេលពួកគេរស់នៅលើផែនដីក៏ដោយ។

លោកជាមនុស្ស សុចរិត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានប្រកាសថាលោក​អេបិល​គឺជាមនុស្សសុចរិត» (សូមមើលៈ INVALID translate/figs-activepassive)

លោកជាមនុស្ស សុចរិត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានប្រកាសថាគាត់ជាមនុស្សសុចរិត» (សូមមើលៈ INVALID translate/figs-activepassive)

​លោក​អេបិលនៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ

ការអានបទគម្ពីរ និងការរៀនអំពីជំនឿរបស់លោកអេបិលត្រូវបាននិយាយដូចជា លោកអេបិលខ្លួនឯងកំពុងតែនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនៅតែរៀនពីអ្វីដែលអេបិលបានធ្វើ» (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 11:5-6

ដោយសារជំនឿ ព្រះជាម្ចាស់បានលើកលោកហេណុកឡើងទៅ ទាំងលោកនៅមិនទាន់ស្លាប់ផង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គឺដោយសារជំនឿ ដែលលោកហេណុកមិនបានស្លាប់ដោយសារព្រះជាម្ចាស់បានយកគាត់» (សូមមើលៈ INVALID translate/figs-activepassive)

ឃើញសេចក្ដីស្លាប់

នេះនិយាយពីសេចក្តីស្លាប់ដូចជា វត្ថុដែលមនុស្សអាចមើលឃើញ។ គឺមានន័យថា ត្រូវឆ្លងកាត់សេចក្តីស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្លាប់» (សូមមើលៈ INVALID translate/figs-metaphor)

មុនពេលព្រះជាម្ចាស់លើកលោកឡើងទៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មុនពេលដែលព្រះជាម្ចាស់បានយកគាត់» (សូមមើលៈ INVALID translate/figs-activepassive)

បានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អាចមានន័យថាទី១គឺ ) «ព្រះបានមានបន្ទូលថា ហេណុកបានពេញចិត្ដនឹងព្រះអង្គ» ឬ ទី២រគឺ) «ប្រជាជននិយាយថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក»។ (សូមមើលៈ INVALID translate/figs-activepassive)

ឥឡូវនេះ បើគ្មានជំនឿទេ

ត្រង់ថា ​«ឥឡូវនេះ» មិនមែនមានន័យថា «នៅពេលនេះ» ទេ ប៉ុន្តែត្រូវបានប្រើដើម្បីយកចិត្តទុកដាក់ទៅចំណុចសំខាន់ដែលនៅខាងក្រោម។

បើគ្មានជំនឿទេ គ្មាននរណាគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់បានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សម្នាក់អាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានលុះត្រាតែគេមានជំនឿលើព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-doublenegatives)

ដ្បិត អស់អ្នកណាដែលចូលទៅរកព្រះជាម្ចាស់

ការចង់ថ្វាយបង្គំព្រះជាម្ចាស់ និងជាកម្មសិទ្ធិរបស់ប្រជាជនរបស់ព្រះអង្គត្រូវបានគេនិយាយដូចជា មនុស្សនោះកំពុងតែមកឯព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាចង់ធ្វើជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ព្រះអង្គនឹងប្រទានរង្វាន់ ដល់អស់អ្នកណា

«ព្រះជាម្ចាស់បានប្រទានរង្វាន់ដល់អស់អ្នកណា»

ដល់អស់អ្នកណាស្វែងរកព្រះអង្គ

ការរៀនអំពីព្រះ និងការខំប្រឹងធ្វើតាមបង្គាប់ព្រះអង្គគឺហាក់ដូចជា អ្នកណាម្នាក់ចង់រកមនុស្សម្នាក់ទៀត។ (សូមមើលៈ INVALID translate/figs-metaphor)

Hebrews 11:7

ទទួលព្រះរាជសារពីស្ថានបរមសុខ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម និងក្នុងពាក្យផ្សេងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយព្រោះព្រះជាម្ចាស់បានប្រាប់គាត់» (សូមមើលៈ INVALID translate/figs-activepassive)

នូវហេតុការណ៍ទាំងឡាយណា ដែលពុំទាន់មើលឃើញនៅឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីរឿងដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញពីមុន» ឬ «អំពីព្រឹត្តិការណ៍ដែលមិនទាន់កើតឡើង» (សូមមើលៈ INVALID translate/figs-activepassive)

ពិភពលោក

ត្រង់ថា «ពិភពលោក» សំដៅទៅលើចំនួនប្រជាជននៃពិភពលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនដែលរស់នៅក្នុងពិភពលោកនាពេលនោះ» (សូមមើលៈ INVALID translate/figs-metonymy)

ក្លាយជាមនុស្សសុចរិតទុកជាមរតក

លោកណូអេត្រូវបានគេនិយាយដូចជា គាត់ត្រូវទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទទួលបានសេចក្តីសុចរិតពីព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-metaphor)

ដោយសារជំនឿ

«ដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលមានជំនឿលើព្រះអង្គ»

Hebrews 11:8-10

ពេលព្រះជាម្ចាស់បានត្រាស់ហៅលោក​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលព្រះជាម្ចាស់បានត្រាស់ហៅលោក» (សូមមើលៈ INVALID translate/figs-activepassive)

ចាកចេញទៅកន្លែងមួយ

«បានចាកចេញពីផ្ទះរបស់គាត់ដើម្បីទៅកន្លែងមួយ»

ដែល​លោក​នឹង​ទទួល​ទុក​ជា​មរតក

ស្រុកដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យកូនចៅរបស់អប្រាហាំគឺដូចជា ដីដែលជាមរតកដែលអប្រាហាំត្រូវទទួល។ ​របៀបផ្សេងទៀតនៃការបកប្រែៈ ​«ដែលព្រះជាម្ចាស់នឹងប្រទានឲ្យលោក» (សូមមើលៈ INVALID translate/figs-metaphor)

លោក​ចេញ​ទៅ

»លោកចាកចេញពីផ្ទះរបស់គាត់»

លោកបាន​មក​រស់​នៅទឹកដីសន្យា ក្នុងនាម​ជាជនបរទេស

នេះអាចត្រូវបានប្រើឡើងវិញដើម្បីនាមអរូបី «សន្យា» ​គឺបានបង្ហាញជា កិរិយាស័ព្ទ «បានសន្យា» ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់បានរស់នៅជាជនបរទេសនៅក្នុងទឹកដីដែលព្រះជាម្ចាស់បានសន្យានឹងគាត់» (សូមមើលៈ INVALID translate/figs-abstractnouns)

ទទួល​មរតក

«ទទួលមរតកជាមួយគ្នា»។ នេះនិយាយអំពីអប្រាហាំអ៊ីសាក និងយ៉ាកុបហាក់ដូចជា ពួកគេជាអ្នកស្នងមរតកដែលនឹងទទួលមរតកពីដូនតារបស់ពួកគេ។ ​ (សូមមើល: INVALID translate/figs-metaphor)

ក្រុង​មួយ ដែល​​មាន​គ្រឹះ​រឹងមាំ

នោះគឺជាគ្រឹះអចិន្រ្តៃយ៍។ ដូច្នេះទីក្រុងនេះនឹងក្លាយជាទីក្រុងអចិន្រ្តៃយ៍។ (សូមមើលៈ INVALID translate/figs-metonymy)

គឺជា​ក្រុង​ដែល​ព្រះជាម្ចាស់​ជាស្ថាបត្យករ និងសាងសង់

ព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា ព្រះអង្គជាស្ថាបត្យករ និងជាអ្នកសាងសង់។ (សូមមើលៈ INVALID translate/figs-metaphor)

ស្ថាបត្យករ

«មនុស្សម្នាក់ដែលរចនាអគារ»

Hebrews 11:11-12

ដោយសារជំនឿ

នាមអរូបី «ជំនឿ» អាចត្រូវបានសម្តែងដោយកិរិយាស័ព្ទជឿ។ អាចមានន័យថាទី១) គឺ ដោយសារជំនឿរបស់អប្រាហាំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយសារអប្រាហាំជឿលើព្រះជាម្ចាស់» ឬទី២) គឺ ដោយសារជំនឿរបស់សារ៉ា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះសារ៉ាជឿលើព្រះជាម្ចាស់» (សូមមើលៈ INVALID translate/figs-abstractnouns)

ទទួលសមត្ថភាពធ្វើជាឪពុកដែរ

«បានទទួលសមត្ថភាពដើម្បីក្លាយជាឪពុក» ឬ «ទទួលបានសមត្ថភាពបង្កើតកូន»

លោកយល់ថាព្រះជាម្ចាស់ស្មោះត្រង់ និងសម្រេចតាមព្រះបន្ទូលសន្យា

«ព្រោះគាត់ជឿលើព្រះជាម្ចាស់ ជាព្រះដែលបានសន្យាថានឹងស្មោះត្រង់»

ដែលហៀបនឹងស្លាប់ទៅហើយ

«ចាស់ពេកហើយដើម្បីមានកូន» ​ឬ «ចាស់ណាស់»

មានមនុស្សជាច្រើនរាប់មិនអស់ ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ

រឿងប្រៀបប្រដូចនេះមានន័យថា អប្រាហាំមានកូនចៅជាច្រើន។ (សូមមើលៈ INVALID translate/figs-simile)

រាប់មិនអស់

«ដែលមានច្រើនពេកសម្រាប់នរណាម្នាក់អាចរាប់បាន»

Hebrews 11:13-14

ដោយពុំបានទទួលអ្វីតាមព្រះបន្ទូលសន្យាឡើយ

នេះនិយាយពីការសន្យាដូចជា ពួកគេជាវត្ថុដែលមនុស្សម្នាក់ទទួល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយមិនបានទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាជាមួយពួកគេ» (សូមមើលៈ INVALID translate/figs-metaphor)

ផ្ទុយទៅវិញ លោកបានឃើញ និងទទួលពីចម្ងាយ

ព្រឹត្តិការណ៍ដែលបានសន្យានាពេលអនាគតត្រូវបានគេនិយាយដូចជា ពួកគេជាអ្នកដំណើរដែលធ្វើដំណើរមកពីឆ្ងាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីបានដឹងពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើនៅពេលអនាគត» (សូមមើលៈ INVALID translate/figs-metaphor)

លោកគ្រាន់តែជា

«ពួកគេបានទទួលស្គាល់» ឬ «ពួកគេបានទទួលយក»

លោកគ្រាន់តែជាជនបរទេស ធ្វើដំណើរនៅលើផែនដីតែប៉ុណ្ណោះ

ត្រង់ថា «ជនបរទេស» និង «និរទេស» មានន័យជាមូលដ្ឋានរឿងដូចគ្នា។ នេះបញ្ជាក់ថា ​ផែនដីនេះមិនមែនជាផ្ទះពិតរបស់ពួកគេទេ។ ពួកគេកំពុងរង់ចាំផ្ទះពិតរបស់ពួកគេដែលព្រះជាម្ចាស់នឹងធ្វើសម្រាប់ពួកគេ។ (សូមមើលៈ INVALID translate/figs-doublet)

មាតុភូមិ

«ប្រទេសសម្រាប់ពួកគេជាកម្មសិទ្ធិ»

Hebrews 11:15-16

គឺស្ថានបរមសុខ

«ប្រទេសដូចស្ថានបរមសុខ» ឬ «ប្រទេសនៅក្នុងស្ថានបរមសុខ»

ព្រះជាម្ចាស់មិនអាម៉ាស់នឹងឲ្យគេហៅថា ព្រះជាម្ចាស់របស់ពួកគេឡើយ

នេះអាចត្រូវបានបង្ហាញជាទម្រង់សកម្មនិងវិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់រីករាយដែលបានហៅពួកគេថាជាព្រះរបស់ពួកគេ» ឬ «ព្រះមានមោទនភាពដែលមានពួកគេនិយាយថាគាត់ជាព្រះរបស់ពួកគេ» (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-litotes)

Hebrews 11:17-19

ពេលព្រះជាម្ចាស់សាកល្បងចិត្តលោក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលព្រះបានសាកល្បងគាត់» (សូមមើលៈ INVALID translate/figs-activepassive)

ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ «ដល់អស់អ្នកណាដែលព្រះជាម្ចាស់បានមានបន្ទូល» (សូមមើលៈ INVALID translate/figs-activepassive)

កូនចៅរបស់អ្នកនឹងមានឈ្មោះ

ត្រង់ថា «មានឈ្មោះ» ​មានន័យថាចាត់តាំង ឬបានរៀបចំ។ ប្រយោគនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «យើងនឹងរៀបចំកូនចៅរបស់អ្នក»

ការនិយាយន័យធៀប

«ក្នុងលក្ខណៈនៃការនិយាយ» នេះមានន័យថា អ្វីដែលអ្នកនិពន្ធនិយាយបន្ទាប់គឺ មិនត្រូវយល់អោយចំៗទេ។ព្រះជាម្ចាស់មិនបាននាំអ៊ីសាកត្រឡប់មកវិញពីសេចក្ដីស្លាប់ទេ។ ប៉ុន្តែដោយព្រោះ អប្រាហាំហៀបនឹងបូជាអ៊ីសាកនៅពេលដែលព្រះបានបញ្ឈប់គាត់គឺ ហាក់ដូចជាព្រះជាម្ចាស់បាននាំគាត់ពីស្លាប់ឡើងវិញ។

ហើយដោយហេតុនេះ

«រស់ពីស្លាប់វិញបាន»

លោកបានទទួលកូនមកវិញ

«លោកអប្រាហាំបានទទួលអ៊ីសាកមកវិញ»

Hebrews 11:20-22

លោកយ៉ាកុបថ្វាយបង្គំ

«លោកយ៉ាកុបថ្វាយបង្គំព្រះជាម្ចាស់»

លោកយ៉ូសែបជិតនឹងលាលោកនេះទៅហើយ

ត្រង់ថា «ជិតនឹងលាលោកនេះ» ​គឺជាវិធីគួរសមក្នុងការសំដៅទៅលើការស្លាប់។​ របៀបផ្សេងទៀត នៃការបកប្រែ «ពេលគាត់ជិតស្លាប់» (សូមមើលៈ INVALID translate/figs-euphemism)

បានប្រកាសថា កូនចៅអ៊ុីស្រាអែលនឹងត្រូវចាកចេញពីប្រទេសអេស៊ីប

«បាននិយាយអំពីពេលដែលជនជាតិអ៊ីស្រាអែលនឹងចាកចេញពីទឹកដីអេស៊ីប»

កូនចៅអ៊ីស្រាអែល

«ជនជាតិអ៊ីស្រាអែល» ឬ «ពូជពង្សអ៊ីស្រាអែល»

ហើយប្រាប់ពួកគេពីរបៀបរៀបចំទុកដាក់ធាតុរបស់លោក

យ៉ូសែបបានស្លាប់នៅក្នុងទឹកដីអេស៊ីប។ គាត់ចង់ ឲ្យ ប្រជាជនរបស់គាត់យកឆ្អឹងគាត់ទៅជាមួយនៅពេលពួកគេចាកចេញពីទឹកដីអេស៊ីប ដើម្បីពួកគេអាចកប់ឆ្អឹងរបស់គាត់នៅក្នុងទឹកដីដែលព្រះជាម្ចាស់បានសន្យា។ (សូមមើលៈ INVALID translate/figs-explicit)

Hebrews 11:23-26

លោកម៉ូសេកើតមក​​​ ឪពុកម្តាយលោកបានយកលោកទៅលាក់ទុកចំនួនបីខែ​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ឪពុកម្តាយរបស់លោកម៉ូសេបានលាក់គាត់អស់រយៈពេលបីខែបន្ទាប់ពីគាត់កើត» (សូមមើល INVALID translate/figs-activepassive)

ធំពេញវ័យឡើង

«បានក្លាយជាមនុស្សពេញវ័យ»

បដិសេធមិនឲ្យគេហៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «បានបដិសេធមិនអនុញ្ញាតឲ្យមនុស្សហៅគាត់» (សូមមើល INVALID translate/figs-activepassive)

រងកាប្រមាថព្រោះតែដើរតាមព្រះគ្រិស្ត

នេះអាចត្រូវបានប្រើឡើងវិញ ដូច្នេះនាមអរូបី «កាប្រមាថ» ត្រូវបានបង្ហាញជាកិរិយាស័ព្ទ «មិនគោរព»។របៀបផ្សេងទៀត នៃការបកប្រែ «បទពិសោធន៍របស់មនុស្សដែលមិនគោរពគាត់ ពីព្រោះគាត់បានធ្វើអ្វីដែលព្រះគ្រិស្តចង់បាន» (សូមមើល INVALID translate/figs-abstractnouns)

ដើរតាមព្រះគ្រិស្ត

ការស្ដាប់បង្គាប់ព្រះគ្រិស្តត្រូវបានគេនិយាយដូចជា កំពុងដើរតាមព្រះអង្គ។ (សូមមើល INVALID translate/figs-metaphor)

លោកសម្លឹងមើលរង្វាន់មកពីព្រះជាម្ចាស់វិញ

ការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការសម្រេចគោលដៅត្រូវបានគេនិយាយដូចជា មនុស្សម្នាក់កំពុងសម្លឹងមើលគោលដៅមួយ ហើយបដិសេធមិនមើលទៅឆ្ងាយ។ របៀបផ្សេងទៀត នៃការបកប្រែ «ធ្វើអ្វីដែលគាត់បានដឹងថា ព្រះអង្គនឹងផ្តល់រង្វាន់ដល់គាត់នៅឯស្ថានសួគ៌» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-explicit)

Hebrews 11:27-28

លោកសម្លឹងមើលឃើញព្រះជាម្ចាស់ ដែលមនុស្សមើលពុំឃើញ

លោកម៉ូសេគឺត្រូវបាននិយាយដូចជា គាត់បានឃើញព្រះជាម្ចាស់ដែលមនុស្សពុំអាចមើលឃើញ។ (សូមមើល INVALID translate/figs-simile)

ដែលមនុស្សមើលពុំឃើញ

«គ្មាននរណាម្នាក់អាចមើលឃើញ»

ពិធីប្រោះឈាម

នេះសំដៅទៅលើបទបញ្ជារបស់ព្រះជាម្ចាស់ដល់ជនជាតិអ៊ីស្រាអែលឲ្យសម្លាប់កូនចៀម ហើយលាបឈាមទៅលើទ្វារផ្ទះទាំងអស់ នៃផ្ទះដែលប្រជាជនអ៊ីស្រាអែលរស់នៅ។ នេះអាចរារាំងអ្នកបំផ្លាញមិនឲ្យធ្វើបាបកូនប្រុសច្បងរបស់ពួកគេ។ (សូមមើល INVALID translate/figs-explicit)

ដើម្បីកុំឲ្យមច្ចុរាជបំផ្លាញ

ត្រង់ថា «ប៉ះ» សំដៅទៅលើការបំផ្លាញប ឬសម្លាប់នរណាម្នាក់។ របៀបផ្សេងទៀត នៃការបកប្រែ «មិនគួរបង្កគ្រោះ» ឬ «មិនគួរសម្លាប់» (សូមមើល INVALID translate/figs-metonymy)

Hebrews 11:29-31

ព័ត៌មានទូទៅ៖

ត្រង់ពាក្យដំបូង «ពួកគេ» សំដៅទៅលើជនជាតិអ៊ីស្រាអែល «ពួកគេ» ទីពីរសំដៅទៅលើជនជាតិអេស៊ីប «ពួកគេ» ទីបីសំដៅទៅលើជញ្ជាំងនៃក្រុងយេរីខូ។

ជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម

«ជនជាតិអ៊ីស្រាអែលដើរកាត់សមុទ្រក្រហម»

ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់។

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ទឹកបានគ្របពីលើជនជាតិអេស៊ីប» (សូមមើល INVALID translate/figs-activepassive)

ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់។

ទឹកត្រូវបានគេនិយាយដូចជា ជាសត្វ។ របៀបផ្សេងទៀត នៃការបកប្រែ ​«ជនជាតិអេស៊ីបបានលង់ទឹកស្លាប់នៅក្នុងទឹក» (សូមមើល INVALID translate/figs-personification)

ពួកអ៊ីស្រាអែលដើរជុំវិញប្រាំពីរថ្ងៃ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ជនជាតិអ៊ីស្រាអែលនាំគ្នាដើរព័ទ្ធជុំវិញកំពែងអស់ប្រាំពីរថ្ងៃ» (សូមមើល INVALID translate/figs-activepassive)

ប្រាំពីរថ្ងៃ

«៧ថ្ងៃ» (សូមមើល INVALID translate/translate-numbers)

​បានទទួលអ្នកស៊ើបការដោយមេត្រី

«បានទទួលអ្នកស៊ើបការណ៍ដោយសន្តិភាព»

Hebrews 11:32-34

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបន្តនិយាយពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់បុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល។

តើខ្ញុំអាចនិយាយអ្វីបានខ្លះទៀត?

អ្នកនិពន្ធប្រើសំណួរ ដើម្បីបញ្ជាក់ថាមានឧទាហរណ៍ជាច្រើនដែលគាត់អាចដកស្រង់បាន។ នេះអាចត្រូវបានបង្ហាញជា សេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀត នៃការបកប្រែ «ហើយមានឧទាហរណ៍ជាច្រើនទៀត»។ (សូមមើល INVALID translate/figs-rquestion)

ខ្ញុំ​គ្មាន​ពេល

«ខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ទេ»

លោក​បារ៉ាក់

នេះគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើល INVALID translate/translate-names)

ដោយសារជំនឿ ពួកគេ​ទាំងនោះ​បាន

ត្រង់ថា «ពួកគេ» មិនមានន័យថាមនុស្សម្នាក់ៗដែលមានចុះនៅ ១១:៣២ បានធ្វើអ្វីៗទាំងអស់ដែលអ្នកនិពន្ធរៀបរាប់អំពីទេ។ អ្នកនិពន្ធមានន័យថា ជាទូទៅទាំងនេះគឺជាប្រភេទនៃអ្វីដែលអ្នកដែលមានជំនឿអាចធ្វើបាន។ របៀបផ្សេងទៀត នៃការបកប្រែ «តាមរយៈជំនឿដែលបុរសនោះចូលចិត្តរបស់ទាំងនេះ»

លោក​ទាំង​នោះ​បាន​ច្បាំងឈ្នះ​នគរ​ផ្សេងៗ

ត្រង់ថា​ «នគរ​ផ្សេងៗ» សំដៅទៅលើប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀត នៃការបកប្រែ «ពួកគេបានកម្ចាត់ប្រជាជនរបស់រនគរបរទេស»

ពួកគេ​បាន​បិទ​មាត់​សឹង្ហ ពន្លត់​ភ្លើង​​ឆេះ​សន្ធោសន្ធៅ និង​គេច​ផុត​ពី​មុខ​ដាវ

ទាំងនេះគឺជាវិធីមួយចំនួនដែលព្រះជាម្ចាស់បានសង្គ្រោះអ្នកជឿពីសេចក្តីស្លាប់។ របៀបផ្សេងទៀត នៃការបកប្រែ «សត្វតោមិនបានស៊ីពួកគេទេ ភ្លើងមិនបានឆេះពួកគេទេសត្រូវរបស់ពួកគេមិនបានសំលាប់ពួកគេទេ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

បានជាសះស្បើយពីជំងឺ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «បានទទួលប្រោសឲ្យជាពីព្រះជាម្ចាស់» (សូមមើល INVALID translate/figs-activepassive)

មានកម្លាំងពួកគេបានក្លាយជាអ្នកខ្លាំងពូកែក្នុងការប្រយុទ្ធ ​និងចាញ់សង្រ្គាម

«ពួកគេបានក្លាយជាអ្នកខ្លាំងពូកែក្នុងការប្រយុទ្ធ និងចាញ់សង្រ្គាម»

Hebrews 11:35-38

ស្ត្រីៗ​បាន​ឃើញ​គ្រួសារ​ខ្លួន ​ដែល​ស្លាប់​ទៅ​ហើយ​នោះ​រស់​ឡើង​វិញ

ឃ្លាថា «ដោយការរស់ឡើងវិញ» មានន័យថា «នៅពេលដែលព្រះបានប្រោសពួកគេឱ្យរស់ឡើងវិញ»។ ពាក្យថា «ស្លាប់» គឺជាគុណនាមបន្ទាប់បន្សំ។ គឺអាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ របៀបផ្សេងទៀត នៃការបកប្រែ «ស្ត្រីទទួលបានមកវិញនូវអ្នកដែលបានស្លាប់» (សូមមើល INVALID translate/figs-abstractnouns និង INVALID translate/figs-nominaladj)

អ្នក​ខ្លះ​ទទួល​ទារុណកម្ម មិនព្រមឲ្យគេ​ដោះ​លែង​ឡើយ

គឺបញ្ជាក់ថា សត្រូវរបស់ពួកគេនឹងដោះលែងពួកគេពីគុក ប្រសិនបើពួកគេនឹងបដិសេធព្រះយេស៊ូជាព្រះអម្ចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកផ្សេងទៀតទទួលយកការធ្វើទារុណកម្មជាជាងដោះលែងពីពន្ធនាគារ» ឬ «អ្នកផ្សេងទៀតបានអនុញ្ញាតឲ្យសត្រូវរបស់ពួកគេធ្វើទារុណកម្មពួកគេជាជាងបដិសេធព្រះយេស៊ូ ដើម្បីឲ្យសត្រូវរបស់ពួកគេដោះលែងពួកគេ ហើយ» (សូមមើល INVALID translate/figs-activepassive និង INVALID translate/figs-explicit)

ទទួល​ទារុណកម្ម

ធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់ផ្លូវចិត្ត ឬរាងកាយ

​បាន​ជីវិត​រស់​ឡើង​វិញ​​ប្រសើរ​ជាង

អត្ថន័យដែលអាចមានទី១គឺ មនុស្សទាំងនេះនឹងទទួលបានជីវិតនៅស្ថានសួគ៌ប្រសើរជាងអ្វីដែលពួកគេធ្លាប់មាននៅក្នុងពិភពលោកនេះ ឬ ទី២គឺ មនុស្សទាំងនេះនឹងមានការរស់ឡើងវិញប្រសើរជាងអ្នកដែលមិនមានជំនឿ។ អ្នកដែលមានជំនឿនឹងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូត។ អ្នកដែលគ្មានជំនឿនឹងរស់នៅដាច់ដោយឡែកពីព្រះជាម្ចាស់ជារៀងរហូត។

អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡកឡឺយ...អ្នក​ខ្លះ​ត្រូវ​គេ​​គប់​សម្លាប់នឹងដំថ្ម។ អ្នកខ្លះត្រូវ​គេ​សម្លាប់​ដោយ​​ដាវ។ អ្នកខ្លះត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ

ទាំងនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «មនុស្សចំអក និងវាយដំអ្នកដទៃ...ប្រជាជនគប់ដុំថ្មទៅលើអ្នកដទៃ។ មនុស្សបានឃើញអ្នកដទៃជាពីរ។ មនុស្សបានសម្លាប់អ្នកដទៃដោយដាវ» (សូមមើល INVALID translate/figs-activepassive)

អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡកឡឺយ គេ​វាយដំ ព្រមទាំងឲ្យ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង

នេះអាចត្រូវបានប្រើឡើងវិញដូច្នេះនាមអរូបីត្រូវបានបង្ហាញជាកិរិយាស័ព្ទ។ របៀបផ្សេងទៀត នៃការបកប្រែ «ព្រះជាម្ចាស់បានសាកល្បងអ្នកដទៃ ដោយអនុញ្ញាតឲ្យសត្រូវរបស់ពួកគេចំអក និងវាយពួកគេហើយថែមទាំងដាក់ពួកគេនៅក្នុងច្រវាក់ ហើយដាក់គុកពួកគេ» (សូមមើល INVALID translate/figs-abstractnouns)

មាន​តែ​

«ពីកន្លែងមួយទៅកន្លែងមួយ» ឬ «រស់នៅគ្រប់ពេលវេលា»

ស្បែក​ចៀម និង​ស្បែក​ពពែ​

«ស្លៀកតែស្បែកចៀម និងពពែប៉ុណ្ណោះ»

អ្នកខ្លះខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់

«ពួកគេមិនមានអ្វីទាំងអស់» ឬ «ពួកគេក្រីក្រខ្លាំងណាស់»

លោកីយ៍​ពុំ​ស័ក្ដិសម

ត្រង់ថា «លោកីយ៍​» សំដៅទៅលើមនុស្ស។ របៀបផ្សេងទៀត នៃការបកប្រែ «​ប្រជាជននៅលើលោកនេះមិនសមនឹងទទួលបាន» (សូមមើល INVALID translate/figs-metonymy)

តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំជាដើម

«ហើយអ្នកខ្លះរស់នៅក្នុងរូងភ្នំ និងប្រហោងក្នុងដី»

Hebrews 11:39-40

ទោះ​បីព្រះជាម្ចាស់បានទទួល​អ្នក​ទាំង​នោះ​ដោយសារ​ជំនឿ​​ក្ដី ក៏​គេ​ពុំ​ទាន់បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ព្រះជាម្ចាស់បានលើកកិត្ដិយសអ្នកទាំងនេះ ដោយសារជំនឿរបស់ពួកគេ ប៉ុន្តែពួកគេមិនបានទទួលអ្វីដែលព្រះជាម្ចាស់បានសន្យាទេ» (សូមមើល INVALID translate/figs-activepassive)

​ព្រះបន្ទូល​សន្យា​

ឃ្លានេះតំណាងឲ្យ «អ្វីដែលព្រះជាម្ចាស់បានសន្យានឹងពួកគេ»។ (សូមមើល INVALID translate/figs-metonymy)

ដូច្នេះ បើគ្មានយើងទេ ​អ្នក​ទាំង​នោះ​ពុំ​បាន​គ្រប់​លក្ខណ៍ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់វិជ្ជមាន និងសកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ដើម្បីឲ្យព្រះជាម្ចាស់ធ្វើអោយយើងបានគ្រប់​លក្ខណ៍ ហើយពួកគេរួមគ្នា» (សូមមើល INVALID translate/figs-activepassive)

Hebrews 12

Hebrews 12:1-6

ប្រយោគភ្ជាប់៖

ដោយសារតែចំនួនដ៏ច្រើននៃអ្នកជឿក្នុងព្រះគម្ពីរសញ្ញាចាស់ អ្នកនិពន្ធនិយាយពីជីវិតនៃជំនឿដែលអ្នកជឿគួរតែរស់នៅជាមួយព្រះយេស៊ូជាគំរូរបស់ពួកគេ។

ព័ត៌មានទូទៅ

ពាក្យថា «យើង» និង «ពួកយើង» យោងទៅអ្នកនិពន្ធ និងអ្នកអានរបស់គាត់។ ពាក្យថា «អ្នក» គឺជាពហុវចនៈ ហើយត្រង់នេះសំដៅលើអ្នកអាន។ (សូមមើល INVALID translate/figs-inclusive និង INVALID translate/figs-you)

មានមនុស្សជាច្រើននៅជុំវិញ ធ្វើបន្ទាល់ទុកឲ្យយើងទៅហើយ

អ្នកនិពន្ធនិយាយអំពីអ្នកជឿក្នុងព្រះគម្ពីរសញ្ញាចាស់ដូចជា ពពកដែលព័ទ្ធជុំវិញអ្នកជឿសព្វថ្ងៃនេះ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «មានពពកសាក្សីជាច្រើនព័ទ្ធជុំវិញយើង» ឬ «មានឧទាហរណ៍ជាច្រើននៃមនុស្សស្មោះត្រង់អំពីអ្នកដែលយើងបានរៀននៅក្នុងបទគម្ពីរ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ធ្វើបន្ទាល់

ត្រង់ថា «ធ្វើបន្ទាល់» សំដៅទៅលើអ្នកជឿក្នុងព្រះគម្ពីរសញ្ញាចាស់ក្នុងជំពូកទី ១១ ដែលបានរស់នៅមុនការប្រណាំងនៃសេចក្តីជំនឿដែលអ្នកជឿបច្ចុប្បន្នរត់។

ចូរយើងលះបង់គ្រប់ទាំងបន្ទុក​ និងអំពើបាបរួមរឹតចោល

ត្រង់ថា «បន្ទុក» និង «អំពើបាបរួមរឹតចោល» ត្រូវបានគេនិយាយដូចជា មនុស្សម្នាក់អាចយកពួកគេចេញពីខ្លួនគាត់ ហើយដាក់ពួកគេចុះ។ (សូមមើល INVALID translate/figs-metaphor)

គ្រប់ទាំងបន្ទុក

អាកប្បកិរិយា ឬទំលាប់ដែលធ្វើឲ្យអ្នកជឿមិនទុកចិត្ត និងស្តាប់បង្គាប់ព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា បន្ទុកដែលអាចធ្វើឲ្យមនុស្សពិបាកបំពេលនៅពេលកំពុងរត់។ (សូមមើល INVALID translate/figs-metaphor)

អំពើបាបរួមរឹតចោល

អំពើបាបត្រូវបានគេនិយាយដូចជា សំណាញ់ ឬអ្វីផ្សេងទៀត ដែលអាចធ្វើឲ្យមនុស្សឡើងជិះ ហើយធ្វើឲ្យពួកគេដួល។ របៀបផ្សេងទៀត នៃការបកប្រែ «បាបដែលធ្វើអោយការស្តាប់បង្គាប់ព្រះជាម្ចាស់ពិបាក» (សូមមើល INVALID translate/figs-metaphor)

ចូរយើងរត់ទៅមុខដោយចិត្តអត់ធ្មត់ ដែលព្រះជាម្ចាស់បានដាក់ឲ្យយើងរត់

ការដើរតាមព្រះយេស៊ូត្រូវបានគេនិយាយដូចជា កំពុងរត់ប្រណាំង។ របៀបផ្សេងទៀត នៃការបកប្រែ «ចូរយើងបន្តគោរពតាមអ្វីដែលព្រះជាម្ចាស់បានបញ្ជាយើងដូចជាអ្នករត់ប្រណាំងនៅតែបន្តរហូតដល់ការប្រណាំងបានបញ្ចប់» (សូមមើល INVALID translate/figs-metaphor)

អ្នកចាប់ផ្តើមជំនឿ និងធ្វើឲ្យជំនឿយើងបានគ្រប់លក្ខណ៍

«អ្នកបង្កើត និងអ្នកបញ្ចប់»។ នេះមានន័យថា ព្រះយេស៊ូជាប្រភពនៃជំនឿរបស់អ្នកជឿ។ ព្រះអង្គគឺជាព្រះដែលអ្នកជឿទុកចិត្ត ហើយព្រះអង្គក៏នឹងធានាថា អ្នកជឿឈានដល់គោលដៅរបស់ពួកគេដែរ។

អំណរនៅចំពោះមុខព្រះអង្គ

អំណរដែលនឹងជារបស់ព្រះយេស៊ូត្រូវបានគេនិយាយដូចជា ព្រះវរបិតាបានដាក់នៅចំពោះមុខព្រះអង្គ ដើម្បីឈានដល់គោលដៅមួយ។ (សូមមើល INVALID translate/figs-metaphor)

ឥតមានខ្មាស់សោះឡើយ

នេះមានន័យថាព្រះអង្គមិនមានការព្រួយបារម្ភអំពីភាពខ្មាស់អៀននៃការស្លាប់នៅលើឈើឆ្កាងទេ។

គង់នៅខាងស្តាំ

ត្រង់ថា «ខាងស្តាំ» សំដៅទៅលើកន្លែងកិត្តិយស។ របៀបផ្សេងទៀត នៃការបកប្រែ «គាត់បានអង្គុយនៅកន្លែងកិត្តិយស»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុង ១: ១។ (សូមមើល INVALID translate/figs-metonymy)

បល្ល័ង្ករបស់ព្រះជាម្ចាស់

ត្រង់ថា «បល្ល័ង្ក» សំដៅទៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ជាស្ដេច។ របៀបផ្សេងទៀត នៃការបកប្រែ «នៃព្រះជាម្ចាស់ជាស្តេច» (សូមមើល INVALID translate/figs-metonymy)

កុំឲ្យបងប្អូនណាយចិត្ត

ត្រង់ថា «ចិត្ត» តំណាងឲ្យគំនិត និងអារម្មណ៍របស់មនុស្ស។ របៀបផ្សេងទៀត នៃការបកប្រែ «ធ្លាក់ទឹកចិត្ត» (សូមមើល INVALID translate/figs-metonymy)

Hebrews 12:7-8

ចូរស៊ូទ្រាំទុក្ខលំបាកដូចពួកសិស្សព្រះអង្គ

«យល់ដឹងក្នុងអំឡុងពេលរងទុក្ខព្រះជាម្ចាស់បង្រៀនយើងអំពីវិន័យ»

ព្រះជាម្ចាស់ដោះស្រាយជាមួយបងប្អូនក្នុងនាមជាកូន

នេះជាការប្រៀបធៀបព្រះជាម្ចាស់ដាក់វិន័យប្រជាជនរបស់ព្រះអង្គដូចឪពុកដែលដាក់វិន័យកូនរបស់គេ។ អ្នកអាចបញ្ជាក់ព័ត៌មានដែលយល់ច្បាស់។ របៀបផ្សេងទៀត នៃការបកប្រែ «ព្រះដោះស្រាយជាមួយអ្នកតាមរបៀបដែលឪពុកធ្វើជាមួយកូនៗរបស់គេ» (សូមមើល INVALID translate/figs-simile and INVALID translate/figs-ellipsis)

កូនៗ...កូន

រាល់ការកើតឡើងនៃពាក្យទាំងនេះអាចត្រូវបានគេរាប់បញ្ចូលទាំងបុរស និងស្ត្រី។ របៀបផ្សេងទៀត នៃការបកប្រែ «កូនៗ ... កូន» (សូមមើល INVALID translate/figs-gendernotations)

តើមានកូនណាដែលលោកឪពុកមិនដាក់វិន័យ?

អ្នកនិពន្ធបញ្ជាក់ពីសំណួរនេះថា ឪពុកល្អគ្រប់រូបប្រៀនប្រដៅកូនៗរបស់គេ។ នេះអាចត្រូវបានបង្ហាញជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀត នៃការបកប្រែ «ឪពុកគ្រប់រូបដាក់វិន័យកូន ៗ របស់គាត់!» (សូមមើល INVALID translate/figs-rquestion)

ប៉ុន្តែ បើសិនបងប្អូនមិនទទួលវិន័យ ដូចកូនដទៃទៀតទទួលទេ

អ្នកអាចនិយាយឡើងវិញនូវនាមអរូបី «វិន័យ» ដូចជាកិរិយាស័ព្ទ «ដាក់វិន័យ»។ របៀបផ្សេងទៀត នៃការបកប្រែ «ដូច្នេះប្រសិនបើអ្នកមិនមានបទពិសោធន៍ ដែលព្រះជាម្ចាស់ដាក់វិន័យអ្នកដូចព្រះអង្គដាក់វិន័យកូនៗទាំងអស់របស់ព្រះអង្គ» (UDB) (សូមមើល INVALID translate/figs-abstractnouns)

នោះបងប្អូនជាកូនឥតខាន់ស្លា និងពុំមែនជាកូនព្រះអង្គឡើយ

អ្នកដែលព្រះជាម្ចាស់មិនប្រៀនប្រដៅត្រូវបានគេនិយាយថា ពួកគេជាកូនៗដែលកើតមកពីបុរស និងស្ត្រីដែលមិនបានរៀបការជាមួយគ្នា។ (សូមមើល INVALID translate/figs-metaphor)

Hebrews 12:9-11

ឪពុកខាងសាច់ឈាម

ត្រង់ថា «ខាងសាច់ឈាម»​ សំដៅទៅលើមនុស្ស។ របៀបផ្សេងទៀត នៃការបកប្រែ «ឪពុកបង្កើត» (UDB) ឬ «ឪពុកនៅលើផែនដី» (សូមើល INVALID translate/figs-metonymy)

ជាអ្នកដាក់វិន័យ

«អ្នកដែលបានដាក់វិន័យពួកយើង»

តើមិនគួរឲ្យយើងគោរពឪពុកខាងវិញ្ញាណ រឹតតែខ្លាំងថែមទៀតដើម្បីទទួលបានជីវិតទេឬអី?

អ្នកនិពន្ធប្រើសំនួរមួយដើម្បីបញ្ជាក់ថា គួរតែស្តាប់បង្គាប់ឪពុក។ នេះអាចត្រូវបានបង្ហាញជា សេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀត នៃការបកប្រែ «ដូច្នេះយើងគួរតែស្តាប់បង្គាប់ឪពុកខាងវិញ្ញាណ និងមានជីវិត!» (សូមមើល INVALID translate/figs-rquestion)

និងមានជីវិត

«ដូច្នេះយើងនឹងរស់នៅ»

ឪពុកខាងវិញ្ញាណ

ពាក្យនេះផ្ទុយនឹង «ឪពុកខាងសាច់ឈាម»។ របៀបផ្សេងទៀត នៃការបកប្រែ «ព្រះវរបិតាខាងវិញ្ញាណរបស់យើង» ឬ «ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌» (សូមមើល INVALID translate/figs-idiom)

ដូច្នេះ យើងអាចចែករំលែកភាពវិសុទ្ធរបស់ព្រះអង្គបាន

ពាក្យប្រៀបធៀបនេះនិយាយអំពី «ភាពបរិសុទ្ធ» ដូចជាវត្ថុដែលអាចចែករំលែកក្នុងចំណោមមនុស្ស។ របៀបផ្សេងទៀត នៃការបកប្រែ «ដូច្នេះយើងអាចបានបរិសុទ្ធដូចព្រះជាម្ចាស់គឺបរិសុទ្ធ» (សូមមើល INVALID translate/figs-metaphor)

ផលផ្លែមេត្រី

ត្រង់ថា «ផលផ្លែ» គឺជាការប្រៀបធៀប ហើយត្រូវបានគេនិយាយដូចជា មនុស្សម្នាក់ដែលមានសន្តិភាព ហើយដែលនាំមកនូវសន្តិភាពដល់អ្នកដទៃ។ (សូមមើល INVALID translate/figs-personification)

ផលផ្លែ នៃសេចក្តីសុចរិត

សេចក្ដីសុចរិតដែលជាគុណសម្បត្ដិរបស់អ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា ផ្លែឈើដែលផ្លែនៅលើដើម។ នៅទីនេះអ្នកនិពន្ធកំពុងនិយាយថា ភាពសុចរិតកើនឡើងជាលទ្ធផលនៃវិន័យ។ (សូមមើល INVALID translate/figs-metaphor)

អ្នកណាទទួលការអប់រំពីព្រះអង្គ។

«អ្នកដែលត្រូវបានបណ្តុះបណ្តាលដោយវិន័យ»។ វិន័យ ឬការកែតម្រូវដែលបានធ្វើដោយព្រះអម្ចាស់ត្រូវបានគេនិយាយដូចជា ព្រះអម្ចាស់ផ្ទាល់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ដែលព្រះជាម្ចាស់បានបណ្តុះបណ្តាលដោយដាក់វិន័យពួកគេ» (សូមមើល INVALID translate/figs-personification និង INVALID translate/figs-activepassive)

Hebrews 12:12-13

ចូរលើកដៃរបស់បងប្អូនឡើង និងតម្រង់ជង្គង់ដែលទន់ ឲ្យរឹងមាំឡើងវិញ។ ចូររៀបចំផ្លូវឲ្យត្រង់ ដើម្បីកុំឲ្យអ្នកពិការជើងពិបាកដើរ

ប្រហែលជារឿងនេះបន្ដប្រៀបធៀបអំពីការរត់ប្រណាំងក្នុង ១២: ១។ គឺតាមរបៀបដែលអ្នកនិពន្ធនិយាយអំពី ការរស់នៅក្នុងនាមជាគ្រីស្ទបរិស័ទ និងការជួយអ្នកដទៃ។ (សូមមើល INVALID translate/figs-metaphor)

ផ្លូវឲ្យត្រង់

ការរស់នៅដើម្បីគោរព និងផ្គាប់ព្រះហឬទ័យព្រះជាម្ចាស់ត្រូវបានគេនិយាយថា ជាផ្លូវត្រូវដើរតាម។ (សូមមើល INVALID translate/figs-metaphor)

ពិការមិនត្រូវគ្រេចជើងឡើយ

នៅក្នុងការប្រៀបធៀបនៃការរត់ប្រណាំងមួយគឺ «មនុស្សខ្វិន» តំណាងឲ្យមនុស្សម្នាក់ទៀតដែល​ឈឺចាប់ក្នុងការរត់ប្រណាំង ហើយចង់លាឈប់។ នេះជាតំណាងឲ្យគ្រីស្ទបរិស័ទខ្លួនឯង។ អ្នកណាខ្សោយ ហើយចង់ឈប់នោះនឹងមិនគ្រេចកជើងទេ» (សូមមើល INVALID translate/figs-metaphor)

មិនត្រូវគ្រេចជើងឡើយ

មនុស្សម្នាក់ដែលឈប់គោរពព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា គេបានរងរបួសជើង ឬគ្រេចកជើងនៅតាមផ្លូវ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ ​«នឹងមិនគ្រេចកជើងរបស់គេទេ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ឲ្យពួកគេបានជាសះស្បើយវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ផ្ទុយក្លាយជាខ្លាំង» ឬ «ផ្ទុយទៅវិញព្រះជាម្ចាស់នឹងព្យាបាលគេ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

Hebrews 12:14-17

ព័ត៌មានទូទៅ៖

លោកអេសាវ ដែលត្រូវបានប្រាប់នៅក្នុងសំណេររបស់លោកម៉ូសេ សំដៅទៅលើកូនប្រុសដំបូងរបស់អ៊ីសាក និងបងប្រុសរបស់យ៉ាកុប។

ចូរស្វែងរស់នៅឲ្យបានសុខជាមួយមនុស្សគ្រប់គ្នា

ត្រង់ថា «ចូរស្វែង» ត្រូវបានគេនិយាយដូចជា អ្វីមួយដែលមនុស្សម្នាក់ត្រូវតែដេញតាម។ របៀបផ្សេងទៀត នៃការបកប្រែ «ព្យាយាមរស់នៅដោយសន្តិភាពជាមួយមនុស្សគ្រប់គ្នា» (UDB) (សូមមើល INVALID translate/figs-metaphor)

និងឲ្យបានវិសុទ្ធផង បើគ្មានវិសុទ្ធភាពគ្មាននរណាមើលឃើញព្រះជាម្ចាស់ឡើយ

នេះអាចត្រូវបានបង្ហាញជាការលើកទឹកចិត្តវិជ្ជមាន។ របៀបផ្សេងទៀត នៃការបកប្រែ «ហើយក៏ខិតខំធ្វើខ្លួនអោយបរិសុទ្ធដែរ ពីព្រោះមានតែមនុស្សបរិសុទ្ធប៉ុណ្ណោះដែលនឹងឃើញព្រះអម្ចាស់» (សូមមើល INVALID translate/figs-doublenegatives)

ឲ្យបានវិសុទ្ធផង

អ្នកអាចបញ្ជាក់ព័ត៌មានដែលយល់ច្បាស់។ របៀបផ្សេងទៀត នៃការបកប្រែ «ចូរស្វែងរកបរិសុទ្ធផងដែរ» (សូមមើល INVALID translate/figs-ellipsis)

នរណាខ្វះព្រះគុណព្រះជាម្ចាស់

«គ្មាននរណាម្នាក់ទទួលព្រះគុណរបស់ព្រះជាម្ចាស់ទេ នោះចូរបណ្ដោយតាមនោះទៅ» ឬ «គ្មាននរណាម្នាក់បដិសេធព្រះគុណរបស់ព្រះជាម្ចាស់បន្ទាប់ពីទុកចិត្តលើព្រះអង្គ»

កុំឲ្យប្ញសគល់នៃភាពល្វីងជូរចត់រីកដុះដាល បង្កជាបញ្ហាផ្សេងៗ និងបំពុលចិត្តគំនិតបងប្អូនឡើយ

អាកប្បកិរិយាស្អប់ខ្ពើម ឬអាក់អន់ចិត្តត្រូវបានគេនិយាយដូចជា រុក្ខជាតិដែលជូរចត់ទៅនឹងរសជាតិ។ របៀបផ្សេងទៀត នៃការបកប្រែ «ថាគ្មាននរណាម្នាក់ក្លាយជាឬសដ៏ជូរចត់ នៅពេលដែលលូតលាស់បង្កបញ្ហា និងបង្កអន្តរាយដល់មនុស្សជាច្រើនឡើយ» (សូមមើល INVALID translate/figs-metaphor)

ឪពុកក៏បានបដិសេធ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ៊ីសាកជាឪពុករបស់គាត់បានបដិសេធមិនអោយពរគាត់» (សូមមើល INVALID translate/figs-activepassive)

ព្រោះ​គាត់​គ្មានឱកាសប្រែចិត្ត

«ពីព្រោះអ៊ីសាកជាឪពុកមិនអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់គាត់បានទេ»

ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំងស្រក់​ទឹក​ភ្នែក​ក៏​ដោយ

ត្រង់ថា «គាត់» សំដៅទៅលើលោកអេសាវ។

Hebrews 12:18-21

ប្រយោគភ្ជាប់៖

អ្នកនិពន្ធផ្តល់ភាពខុសគ្នារវាងអ្វីដែលអ្នកជឿនៅក្នុងសម័យលោកម៉ូសេ មានពេលរស់នៅក្រោមច្បាប់ និងអ្វីដែលអ្នកជឿសព្វថ្ងៃមានបន្ទាប់ពីបានមករកព្រះយេស៊ូក្រោមសម្ព័ន្ធមេត្រីថ្មី។ គាត់បង្ហាញពីបទពិសោធន៍របស់ជនជាតិអ៊ីស្រាអែល ដោយពិពណ៌នាអំពីរបៀបដែលព្រះជាម្ចាស់បានបង្ហាញព្រះអង្គផ្ទាល់ដល់ពួកគេនៅឯភ្នំស៊ីណាយ។

ព័ត៌មានទូទៅ

ពាក្យថា «អ្នក» និង «អ្នក» សំដោទៅលើទៅអ្នកជឿជនជាតិហេប្រឺ ​ដែលអ្នកនិពន្ធបានសរសេរ។ ពាក្យថា «ពួកគេ» សំដៅទៅលើប្រជាជនអ៊ីស្រាអែលបន្ទាប់ពីលោកម៉ូសេបាននាំពួកគេចេញពីស្រុកអេស៊ីប។ ការដកស្រង់ដំបូងចេញមកពីសំណេររបស់លោកម៉ូសេ។ ព្រះជាម្ចាស់បានបង្ហាញនៅក្នុងអត្ថបទគម្ពីរហេព្រើរនេះដែលលោកម៉ូសេបាននិយាយថា លោកបានញ័រនៅពេលឃើញភ្នំ។

ដ្បិត បងប្អូនពុំបានចូលមកភ្នំដែលអាចប៉ះបានទេ

ព័ត៌មានទាំងស្រុងត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ​របៀបផ្សេងទៀត នៃការបកប្រែ «សម្រាប់អ្នកមិនបានមកដូចជា ប្រជាជនអ៊ីស្រាអែលបានមកដល់ភ្នំមួយដែលអាចប៉ះបាន» (សូមមើល INVALID translate/figs-explicit)

អាចប៉ះបាន

នេះមានន័យថា អ្នកជឿលើព្រះគ្រិស្តមិនបានមកពីរូបរាងភ្នំដូចជាភ្នំស៊ីណាយ ដែលមនុស្សម្នាក់អាចប៉ះ ឬមើលឃើញបានទេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «មនុស្សម្នាក់ដែលអាចប៉ះ» ឬ «មនុស្សដែលអាចយល់បានដោយញ្ញាណរបស់ពួកគេ» (សូមមើល INVALID translate/figs-activepassive)

បងប្អូនពុំបានចូលមករកសំឡេងត្រែ

«អ្នកមិនបានមកដល់កន្លែងដែលមានសម្លេងត្រែខ្លាំងទេ»

និងឮសំឡេង ដែលគេអង្វរមិនចង់ឲ្យឮម្តងទៀត

ត្រង់ថា «សំឡេង» ​សំដៅទៅលើនរណាម្នាក់កំពុងនិយាយ។ ឃ្លា «ត្រូវបាននិយាយ» អាចត្រូវបានថ្លែងនៅក្នុងសំណុំបែបបទសកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ឬកន្លែងដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូលតាមរបៀបដែលអ្នកដែលបានឮគេអង្វរ ព្រះអង្គមិនឲ្យនិយាយពាក្យផ្សេងទៀតទៅពួកគេទេ» (សូមមើល INVALID translate/figs-metonymy និង INVALID translate/figs-activepassive)

បទបញ្ជា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ ​«អ្វីដែលព្រះជាម្ចាស់បានបង្គាប់» (សូមមើល INVALID translate/figs-activepassive)

ត្រូវចោលសម្លាប់នឹងដំថ្ម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកត្រូវចោលសម្លាប់នឹងដំថ្ម» (សូមមើល INVALID translate/figs-activepassive)

Hebrews 12:22-24

ព័ត៌មានទូទៅ៖

បុរសឈ្មោះអេបិលជា កូនប្រុសរបស់បុរស និងស្ដ្រីដំបូងគឺ អ័ដាម និងអេវ៉ា។ កាអ៊ីនដែលជាកូនប្រុសរបស់ពួកគេបានសម្លាប់អេបិល។

ភ្នំស៊ីយ៉ូន

អ្នកនិពន្ធនិយាយអំពីភ្នំស៊ីយ៉ូន ដែលជាព្រះវិហារភ្នំនៅក្រុងយេរូសាឡិមដូចជា ស្ថានសួគ៌ជាដំណាក់របស់ព្រះជាម្ចាស់។ (សូមមើល INVALID translate/figs-metaphor)

ពួកទេវតារាប់លានរាប់កោដិ

«ចំនួនទេវតារាប់មិនអស់»

រៀមច្បង

នេះនិយាយអំពីអ្នកជឿលើព្រះគ្រិស្តដូចជា ពួកគេជាកូនច្បង។ ការនេះសង្កត់ធ្ងន់ទៅលើកន្លែងពិសេស និងឯកសិទ្ធិរបស់ពួកគេជា រាស្ដ្ររបស់ព្រះជាម្ចាស់។ (សូមមើល INVALID translate/figs-metaphor)

មានឈ្មោះកត់ទុកនៅស្ថានបរមសុខ

«អស់អ្នកណាដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ»។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ អស់អ្នកដែលព្្រះជាម្ចាស់បានឈ្មោះកត់ទុកនៅស្ថានបរមសុខ» (សូមមើល INVALID translate/figs-activepassive)

ជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី

នេះមានន័យថាព្រះយេស៊ូបណ្តាលឱ្យមានកិច្ចព្រមព្រៀងថ្មីរវាងព្រះនិងមនុស្ស។ សូមមើលរបៀបដែលអ្នកបកប្រែឃ្លានេះក្នុង ៩ៈ១៣។

ដែលបានគ្រប់លក្ខណ៍

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានគ្រប់លក្ខណ៍» (សូមមើល INVALID translate/figs-activepassive)

លោហិតដែលបានប្រោះ ប្រសើរជាងឈាមរបស់លោកអេបិលទៀតផង

ព្រះលោហិតរបស់ព្រះយេស៊ូ និងឈាមរបស់អេបិលត្រូវបានគេនិយាយថា ហាក់ដូចជាមនុស្សពីរនាក់បានហៅចេញមក។ របៀបផ្សេងទៀត នៃការបកប្រែ «លោដិតដែលបានប្រោះរបស់ព្រះយេស៊ូវ អាចនិយាយបានថាជាការប្រសើរជាងឈាមអេបិល» (សូមមើល INVALID translate/figs-personification និង INVALID translate/figs-explicit)

ឈាម

ត្រង់ថា «ឈាម» ​​តំណាងឲ្យការសុគតរបស់ព្រះយេស៊ូ ដូចជាឈាមរបស់អេបិល គឺតំណាងឲ្យសេចក្ដីស្លាប់លោក។ (សូមមើល INVALID translate/figs-metonymy)

Hebrews 12:25-26

ប្រយោគភ្ជាប់៖

ដោយបានប្រៀបធៀបបទពិសោធន៍របស់ជនជាតិអ៊ីស្រាអែល នៅភ្នំស៊ីណាយជាមួយបទពិសោធន៍របស់អ្នកជឿ បន្ទាប់ពីព្រះគ្រិស្តបានសុគតអ្នកនិពន្ធបានរំកដល់អ្នកជឿថា ពួកគេមានព្រះតែមួយដែលបានព្រមានពួកគេនៅថ្ងៃនេះ។ នេះគឺជាការព្រមានសំខាន់ទី៥ ដែលបានផ្តល់អោយអ្នកជឿ។

ព័ត៌មានទូទៅ

ការដកស្រង់នេះចេញពីកាន់គម្ពីហោរាហាកាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ពាក្យថា «អ្នក» បន្តសំដៅទៅលើអ្នកជឿ។ ពាក្យថា «យើង» បន្តសំដៅទៅលើអ្នកនិពន្ធ និងអ្នកអាន ជាអ្នកដែលជឿ។ (សូមមើល INVALID translate/figs-you និង INVALID translate/figs-inclusive)

សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់គ្នា​នោះ​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងនិយាយ» (សូមមើល INVALID translate/figs-doublenegatives)

ប្រសិន​បើ​ពួកគេមិនរត់គេចទេ

ព័ត៌មានទាំងស្រុងអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀត នៃការបកប្រែ «ប្រសិនបើ ប្រជាជនអ៊ីស្រាអែលមិនបានរួចផុតពីការវិនិច្ឆ័យ» (សូមមើល INVALID translate/figs-explicit)

​ទូន្មាន​គេ​នៅ​លើ​ផែនដី

អត្ថន័យដែលអាចមានទី១គឺ «លោកម៉ូសេដែលបានព្រមានពួកគេនៅលើផែនដី» ឬទី២ «ព្រះជាម្ចាស់ដែលព្រមានពួកគេនៅឯភ្នំស៊ីណាយ»

ចុះបើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើង​

ការមិនគោរពព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជា មនុស្សម្នាក់កំពុងងាក និងដើរចេញពីព្រះអង្គ។ របៀបផ្សេងទៀត នៃការបកប្រែ «បើយើងមិនគោរពអ្នកដែលព្រមាន» (សូមមើល INVALID translate/figs-metaphor)

ព្រះសូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី

«នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើកឡើង»

បានកក្រើក...កក្រើក

សូមប្រើពាក្យសម្រាប់ការរញ្ជួយដីនេះ នៅពេលផែនដីមានចលនា។ នេះសំដៅទៅកាន់ ១២ៈ១៨ ហើយអ្វីដែលបានកើតឡើងនៅពេល ដែលប្រជាជនបានឃើញភ្នំដែលលោកម៉ូសេបានទទួលច្បាប់ពីព្រះ។

Hebrews 12:27-29

ព័ត៌មានទូទៅ៖

ត្រង់នេះការដកស្រង់ពីកាន់គម្ពីរហោរាហាកាយត្រូវបានធ្វើម្តងទៀតចាប់ពីខមុន។

អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ព្រះជាម្ចាស់នឹងបំផ្លាញចោលអ្វីៗទាំងអស់ដែលកក្រើក»​ (សូមមើល INVALID translate/figs-activepassive)

ត្រូវ​កក្រើក​

សូមប្រើពាក្យសម្រាប់ការរញ្ជួយដីនេះ នៅពេលផែនដីមានចលនា។ នេះសំដៅទៅកាន់ ១២ៈ១៨ ហើយអ្វីដែលបានកើតឡើង នៅពេលដែលប្រជាជនបានឃើញភ្នំដែលលោកម៉ូសេបានទទួលច្បាប់ពីព្រះជាម្ចាស់។ មើលរបៀបដែលអ្នកបកប្រែ «បានកក្រើក» និង «កក្រើក» ក្នុង ១២ៈ២៥។

អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ដែលព្រះជាមា្ចស់បានបង្កើត» (សូមមើល INVALID translate/figs-activepassive)

អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «របស់ដែលមិនបានកក្រើក» (សូមមើល INVALID translate/figs-activepassive)

​ទទួល​ព្រះរាជ្យ

អ្នកអាចបន្ថែមពាក្យ «ពីព្រោះយើង» ដើម្បីធ្វើឲ្យការតភ្ជាប់សមហេតុផល រវាងប្រយោគនេះ និងប្រយោគបន្ទាប់។ របៀបផ្សេងទៀត នៃការបកប្រែ «ពីព្រោះយើងកំពុងទទួលបាននគរមួយ» ឬ «ព្រោះព្រះជាម្ចាស់កំពុង ធ្វើឲ្យយើងក្លាយជាសមាជិកនៃព្រះរាជ្យរបស់ព្រះអង្គ»

ដែល​មិន​ចេះ​កក្រើក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ដែលមិនកក្រើក» (សូមមើល INVALID translate/figs-activepassive)

យើង​ត្រូវ​តែ​ដឹង​គុណ

«ចូរយើងអរព្រះគុណ»

ដោយការគោរព និងកោតស្ញប់ស្ញែង

ពាក្យថា «ការគោរព» និង «កោតស្ញប់ស្ញែ» ចែករំលែកអត្ថន័យស្រដៀងគ្នា និងសង្កត់ធ្ងន់លើភាពអស្ចារ្យនៃការគោរពដល់ព្រះជាម្ចាស់។ របៀបផ្សេងទៀត នៃការបកប្រែ «ការគោរពយ៉ាងខ្លាំង និងខ្លាចក្រែង» (សូមមើល INVALID translate/figs-doublet)

ព្រះជាម្ចាស់នៃយើង​ដូច​ជា​ភ្លើង​​ឆេះ​សន្ធោសន្ធៅ

ព្រះជាម្ចាស់ត្រូវបានគេនិយាយនៅទីនេះថា ព្រះអង្គជាភ្លើងដែលអាចឆេះអ្វីៗបាន។ (សូមមើល INVALID translate/figs-metaphor)

Hebrews 13

Hebrews 13:1-2

ប្រយោគភ្ជាប់៖

នៅក្នុងផ្នែកបិទនេះ អ្នកនិពន្ធបានផ្តល់ការណែនាំជាក់លាក់ ដល់អ្នកជឿលើរបៀបដែលពួកគេត្រូវរស់នៅ។

ចូរបន្តស្រឡាញ់គ្នាជាបងប្អូនជានិច្ច

«បន្ដបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះអ្នកជឿឯទៀត ដូចជាអ្នកស្រឡាញ់សមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់អ្នកដែរ»

កុំភ្លេច

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀត នៃការបកប្រែ «ត្រូវប្រាកដថាចងចាំ» (សូមមើល INVALID translate/figs-litotes)

ទទួលមនុស្សដទៃ

ដើម្បីស្វាគមន៍ និងបង្ហាញសេចក្តីសប្បុរសចំពោះមនុស្សដទៃ»

Hebrews 13:3-4

ដូចជាបងប្អូននៅជាប់ឃុំឃាំងជាមួយពួកគេដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ប្រសិនបើ អ្នកជាប់ឃុំឃាំងជាមួយពួកគេ» (សូមមើល INVALID translate/figs-activepassive)

អ្នកដែលត្រូវធ្វើបាប

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកផ្សេងទៀតដែលប្រព្រឹត្តអំពើបាប» ឬ ​«អ្នកដែលរងទុក្ខវេទនា» (សូមមើល INVALID translate/figs-activepassive)

ប្រៀបបីដូចជាបងប្អូនមានរូបកាយដូចពួកគេដែរ

ឃ្លានេះលើកទឹកចិត្តអ្នកជឿឲ្យគិតអំពី ទុក្ខវេទនារបស់អ្នកដទៃ ដូចដែលពួកគេនឹងគិតអំពីទុក្ខវេទនាផ្ទាល់ខ្លួន។របៀបផ្សេងទៀត នៃការបកប្រែ «ប្រសិនបើ អ្នកបានរងទុក្ខ» ​(សូមមើល INVALID translate/figs-activepassive)

ចូរបងប្អូនគោរពចុះចូលគ្នាក្នុងនាមជាស្វាមីភរិយា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «បុរស និងស្ត្រីដែលបានរៀបការជាមួយគ្នាត្រូវតែគោរពគ្នាទៅវិញទៅមក» (UDB) (សូមមើល INVALID translate/figs-activepassive)

ចូរស្វាមីភរិយាស្មោះត្រង់នឹងគ្នា

នេះសំដៅទៅលើទង្វើនៃសម្ព័ន្ធភាពផ្លូវភេទ គ្រាន់តែជការរួមដំណេករបស់ប្តីប្រពន្ធប៉ុណ្ណោះ។ របៀបផ្សេងទៀត នៃការបកប្រែ «សូមឱ្យស្វាមី និងភរិយាគោរពទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ពួកគេឲ្យគ្នាទៅវិញទៅមក ហើយកុំដេកជាមួយមនុស្សផ្សេងទៀត» (សូមមើល INVALID translate/figs-euphemism និង INVALID translate/figs-metonymy)

Hebrews 13:5-6

ចូរបងប្អូនកុំស្រឡាញ់ប្រាក់

«កុំស្រឡាញ់ប្រាក់»

ចូរស្កប់ចិត្ត

«ត្រូវពេញចិត្ត»

ព្រះអម្ចាស់ជាជំនួយខ្ញុំ...អាចតទល់នឹងខ្ញុំបាន

នេះជាការដកស្រង់ចេញពីកាន់គម្ពីរទំនុកតម្កើងក្នុងគម្ពីរសញ្ញាចាស់។ (សូមមើល INVALID translate/figs-explicit)

ខ្ញុំនឹងមិនខ្លាចអ្វីសោះឡើយ។ តើមាននរណាអាចតទល់នឹងខ្ញុំបាន?

អ្នកនិពន្ធប្រើសំណួរដើម្បីបញ្ជាក់ថា គាត់មិនខ្លាចមនុស្សទេ ពីព្រោះព្រះជាម្ចាស់កំពុងជួយគាត់។ ត្រង់ថា «បុរស» មានន័យថាមនុស្សទូទៅ។ ​របៀបផ្សេងទៀត នៃការបកប្រែ «ខ្ញុំមិនខ្លាចអ្វីដែលមនុស្សធ្វើចំពោះខ្ញុំទេ!» (សូមមើល INVALID translate/figs-rquestion និង INVALID translate/figs-gendernotations)

Hebrews 13:7-8

លទ្ធផលនៃកិច្ចការរបស់ពួកគេ

«លទ្ធផលនៃរបៀបដែលពួកគេប្រព្រឹត្ដ»

យកតម្រាប់តាមជំេនឿពួកគេ

នៅទីនេះការទុកចិត្តលើព្រះជាម្ចាស់ និងផ្លូវនៃជីវិតដែលដឹកនាំដោយអ្នកដឹកនាំទាំងនេះ ត្រូវបានគេនិយាយថា ជា «ជំនឿរបស់ពួកគេ»។ របៀបផ្សេងទៀត នៃការបកប្រែ «ការទុកចិត្ត និងការស្តាប់តាមព្រះតាមរបៀបដែលពួកគេធ្វើ» (សូមមើល INVALID translate/figs-metonymy)

នៅតែដដែលម្សិលម៉ិញ ថ្ងៃនេះ និងរហូតតទៅ

ត្រង់ថា «ម្សិលម៉ិញ» មានន័យថាពេលវេលាទាំងអស់ដែលនៅក្នុងអតីតកាល។ របៀបផ្សេងទៀត នៃការបកប្រែ ​«គឺដូចគ្នានៅអតីតកាលបច្ចុប្បន្ន និងអនាគតកាលជារៀងរហូត» ​(សូមមើល INVALID translate/figs-metonymy)

Hebrews 13:9-11

ព័ត៌មានទូទៅ៖

ផ្នែកនេះសំដៅទៅលើការបូជាសត្វដែលធ្វើ ដោយអ្នកជឿលើព្រះជាម្ចាស់នៅសម័យសញ្ញាចាស់ ដែលបានគ្របបាំងអំពើបាបរបស់ពួកគេជាបណ្តោះអាសន្នរហូតដល់ការសុគតរបស់ព្រះគ្រិស្តបានមកដល់។

កុំបណ្តោយខ្លួនតាមសេចក្តីបង្រៀនចម្លែកផ្សេងនោះឡើយ

ការបញ្ចុះបញ្ចូលដោយការបង្រៀនផ្សេងៗត្រូវបានគេនិយាយដូចជា មនុស្សត្រូវបានគេយកទៅដោយកម្លាំង។នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «កុំអោយអ្នកដទៃបញ្ចុះបញ្ចូលអ្នកអោយជឿលើការបង្រៀនប្លែកៗរបស់គេ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

សេចក្តីបង្រៀនចម្លែកផ្សេង

ការបង្រៀនខុសៗគ្នាជាច្រើន ដែលមិនមែនជាដំណឹងល្អដែលយើងបានប្រាប់អ្នក»

ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹងដោយសារព្រះគុណ ពុំមែនដោយសារវិន័យស្តីអំពីចំណីអាហារឡើយ ដ្បិត វាគ្មានប្រយោជន៍ចំពោះបងប្អូនទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «យើងកាន់តែរឹងមាំនៅពេលយើងគិតពីរបៀបដែលព្រះជាម្ចាស់បានមានព្រះហប្ញទ័យសប្បុរសចំពោះយើង ប៉ុន្តែយើងមិនខ្លាចជាអ្នកខ្លាំងជាងនេះទេ ​ដោយគោរពច្បាប់អំពីអាហារ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹង

ត្រង់ថា «ចិត្ត» ​តំណាងឲ្យភាពក្លាហានសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តរបស់មនុស្សម្នាក់។ រឿងទាំងនេះត្រូវបានគេនិយាយថា ត្រូវបានពង្រឹង បើសិនជាចិត្តរបស់មនុស្ស» (សូមមើល INVALID translate/figs-metaphor)

ចំណីអាហារ

ត្រង់ថា «ចំណីអាហារ» តំណាងឲ្យវិន័យស្តីចំណីអាហារ។ (សូមមើល INVALID translate/figs-metonymy)

អ្នកដែលដើរដោយចំណីអាហារ

ការរស់នៅត្រូវបានគេនិយាយដូចជា កំពុងដើរ។ របៀបផ្សេងទៀត នៃការបកប្រែ «អ្នកដែលរស់នៅដោយចំណីអាហារ» ឬ «គ្រប់គ្រងជីវិតរបស់ពួកគេដោយចំណីអាហារ»

យើងមានអាសនៈមួយ

ត្រង់ថា ​«អាសនៈ» ​តំណាងឲ្យ «កន្លែងគោរពបូជា»។ហើយក៏តំណាងឲ្យសត្វ ដែលបូជាចារ្យនៅក្នុងសម្ព័ន្ធមេត្រីចាស់បានបូជា ដែលពួកគេបានយកសាច់សម្រាប់ខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេ។ (សូមមើល INVALID translate/figs-metonymy)

ឈាមរបស់សត្វត្រូវគេសម្លាប់ជំនួសបាបមនុស្ស និងត្រូវមហាបូជាចារ្យនាំយកទៅថ្វាយនៅទីសក្ការៈបំផុត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «មហាបូជាចារ្យនាំឈាមសត្វដែលបូជាចារ្យបានសម្លាប់ចូលក្នុងទីសក្ការៈបំផុត សម្រាប់លោះបាប» (សូមមើល INVALID translate/figs-activepassive)

តែសាច់សត្វត្រូវគេដុតនៅក្រៅជំរំវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ខណៈពេលដែលបូជាចារ្យបានដុតសាច់របស់សត្វ» (សូមមើល INVALID translate/figs-activepassive)

នៅក្រៅជំរំ

«ឆ្ងាយពីកន្លែងដែលមនុស្សរស់នៅ»

Hebrews 13:12-14

ប្រយោគភ្ជាប់៖

នៅទីនេះមានការប្រៀបធៀបរវាងការថ្វាយញ្ញបូជារបស់ព្រះយេស៊ូ និងការបូជានៅរោងឧបោសថក្នុងសម័យសញ្ញាចាស់។

ដូច្នេះ

«ក្នុងរបៀបដូចគ្នា» ឬ «ដោយសារតែសាកសពនៃយញ្ញបូជាត្រូវបានដុតនៅខាងក្រៅជំរំ» (១៣ៈ៩)

ខាងក្រៅទ្វារក្រុង

នេះតំណាងឲ្យ «នៅខាងក្រៅក្រុង»។ (សូមមើល INVALID translate/figs-metonymy)

ចូរយើងចេញទៅខាងក្រៅជំរំ

ការស្ដាប់បង្គាប់ព្រះយេស៊ូត្រូវបានគេនិយាយដូចជា មនុស្សម្នាក់កំពុងចេញពីជំរំទៅកន្លែងដែលព្រះយេស៊ូគង់នៅ។ (សូមមើល INVALID translate/figs-metaphor)

ទទួលភាពអាម៉ាស់រួមជាមួយព្រះអង្គ

ភាពអាម៉ាស់ត្រូវបានគេនិយាយដូចជា វត្ថុមួយដែលត្រូវយកទៅដាក់ក្នុងដៃ ឬលើខ្នងរបស់គេ។ របៀបផ្សេងទៀត នៃការបកប្រែ «ខណៈពេលដែលអនុញ្ញាតឲ្យអ្នកដទៃជេរប្រមាថយើង ដូចជាមនុស្សបានប្រមាថព្រះអង្គ» (សូមមើល INVALID translate/figs-metaphor)

ទន្ទឹងរង់ចាំ

«រង់ចាំ» (UDB)

Hebrews 13:15-17

យញ្ញបូជានៃការសរសើរតម្កើង

ការសរសើរត្រូវបានគេនិយាយថា ជាការបូជាសត្វ ឬគ្រឿងក្រអូប។ (សូមមើល INVALID translate/figs-metaphor)

សរសើរតម្កើងដល់ព្រះជាម្ចាស់ជានិច្ច ដ្បិតផលផ្លែនៃបបូរមាត់ទទួលស្គាល់ព្រះនាមព្រះអង្គ

ការសរសើរត្រូវបានគេនិយាយថា គឺជាផលផ្លែ ហើយ «បបូរមាត់» ត្រូវបានគេនិយាយថា ពួកគេជាដើមឈើដែលបង្កើតផ្លែនោះ។ លើសពីនេះទៀត «បបូរមាត់» តំណាងមនុស្សដែលសរសើរព្រះអម្ចាស់។ របៀបផ្សេងទៀត នៃការបកប្រែ «ការសរសើរដែលជាតង្វាយពីអ្នកដែលទទួលស្គាល់ព្រះនាមរបស់ព្រះអង្គ» (សូមមើល INVALID translate/figs-metaphor និង INVALID translate/figs-synecdoche)

ព្រះនាមព្រះអង្គ

ឈ្មោះរបស់មនុស្សម្នាក់តំណាងឲ្យមនុស្សនោះ។ របៀបផ្សេងទៀត នៃការបកប្រែ «គាត់» (សូមមើល INVALID translate/figs-metonymy)

ចូរយើងកុំភ្លេចប្រព្រឹត្តអំពើល្អ និងជួយគ្នាទៅវិញទៅមក

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀត នៃការបកប្រែ «សូមឲ្យយើងចងចាំជានិច្ច ក្នុងការធ្វើល្អ និងជួយអ្នកដទៃ» (សូមមើល INVALID translate/figs-litotes)

នឹងយញ្ញបូជាបែបនេះ

ការធ្វើល្អ និងជួយអ្នកដទៃត្រូវបានគេនិយាយថា ពួកគេបានថ្វាយយញ្ញបូជានៅលើអាសនៈ។ (សូមមើល INVALID translate/figs-metaphor)

មើលថែព្រលឹងបងប្អូន

ព្រលឹងរបស់អ្នកជឿ ដែលជាសុខុមាលភាពខាងវិញ្ញាណរបស់អ្នកជឿត្រូវបានគេនិយាយថា ពួកគេជាវត្ថុ ឬសត្វដែលអ្នកយាមអាចមើលថែ។ (សូមមើល INVALID translate/figs-metaphor)

ពុំមែនដោយការរអ៊ូរទាំ

ត្រង់ថា «រអ៊ូរទាំ» តំណាងឲ្យភាពក្រាមក្រំ ឬទុក្ខព្រួយ។ (សូមមើល INVALID translate/figs-metonymy)

Hebrews 13:18-19

ប្រយោគភ្ជាប់៖

អ្នកនិពន្ធបញ្ចប់ដោយមានពរជ័យ និងការស្វាគមន៍។

ចូរអធិស្ឋានឲ្យយើងផង

ត្រង់ថា «យើង» សំដៅទៅលើអ្នកនិពន្ធ និងដៃគូរបស់គាត់។ (សូមមើល INVALID translate/figs-exclusive)

យើងមានមនសិកាភ្លឺស្វាង

ត្រង់ថា «ភ្លឺស្វាង» ​តំណាងឲ្យការរួចផុតពីកំហុស។ របៀបផ្សេងទៀត នៃការបកប្រែ «យើងដឹងច្បាស់ថា យើងគ្មានកំហុស» (សូមមើល INVALID translate/figs-metaphor)

ដើម្បីឲ្យខ្ញុំនឹងត្រឡប់មកជួបបងប្អូនក្នុងពេលឆាប់ៗនេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «ដែលព្រះជាម្ចាស់នឹងលុបចោលអ្វីដែលបញ្ឈប់ការមករបស់ខ្ញុំចំពោះអ្នក» (UDB) (សូមមើល INVALID translate/figs-activepassive)

Hebrews 13:20-21

ឥឡូនេះ

នេះជាផ្នែកសម្គាល់ថ្មីនៃលិខិត។ នៅទីនេះអ្នកនិពន្ធសរសើរដល់ព្រះជាម្ចាស់ ហើយចុងក្រោយអធិស្ឋានសម្រាប់អ្នកអានរបស់គាត់។

ជាគង្វាលដ៏ប្រសើរឧត្តម

ព្រះគ្រិស្តនៅក្នុងតួនាទីជា អ្នកដឹកនាំ ​និងជាអ្នកការពារអ្នកដែលជឿលើព្រះអង្គត្រូវបានគេនិយាយថា ព្រះអង្គដូចជាអ្នកគង្វាលចៀម។ (សូមមើល INVALID translate/figs-metaphor)

សម្ពន្ធមេត្រីដ៏នៅអស់កល្បជានិច្ច ដោយសារព្រះលោហិតព្រះអង្គ

ត្រង់ថា «លោកហិត» តំណាងឲ្យការសុគតរបស់ព្រះយេស៊ូ ដែលជាមូលដ្ឋាននៃសម្ព័ន្ធមេត្រី ដែលនឹងស្ថិតស្ថេរជារៀងរហូតរវាងព្រះជាម្ចាស់ និងអស់អ្នកដែលជឿលើព្រះគ្រិស្ត។ (សូមមើល INVALID translate/figs-metonymy)

បានធ្វើឲ្យបងប្អូនបានគ្រប់លក្ខណ៍ក្នុងគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះជាម្ចាស់

ត្រង់ថា «ធ្វើឲ្យបងប្អូនបានគ្រប់លក្ខណ៍» មានន័យថា «ធ្វើឲ្យអ្នកមានសមត្ថភាព» ឬ «បំពាក់អ្នក»។ របៀបផ្សេងទៀត នៃការបកប្រែ «ធ្វើឲ្យអ្នកមានសមត្ថភាពធ្វើអ្វីៗ ដែលល្អគ្រប់យ៉ាង តាមឆន្ទៈរបស់ព្រះអង្គ»

សូមព្រះជាម្ចាស់ធ្វើការក្នុងយើងរាល់គ្នា

ពាក្យថា «យើង» សំដៅលើអ្នកនិពន្ធ និងអ្នកអាន។ (សូមមើល INVALID translate/figs-inclusive)

សូមថ្វាយសិរីរុងរឿងព្រះអង្គជាអង្វែងតទៅ

«ព្រះអង្គជាព្រះដែលមនុស្សគ្រប់គ្នានឹងសរសើរតម្កើងជារៀងរហូត»

Hebrews 13:22-23

ឥឡូវនេះ

នេះផ្នែកសម្គាល់ថ្មីនៃលិខិត។ នៅទីនេះអ្នកនិពន្ធផ្តល់យោបល់ចុងក្រោយរបស់គាត់ដល់ទស្សនិកជន។

បងប្អូន

នេះសំដៅទៅលើអ្នកជឿទាំងអស់ដែលគាត់កំពុងសរសេរទោះបីប្រុសឬ ស្រីក៏ដោយ។ របៀបផ្សេងទៀត នៃការបកប្រែ «បងប្អូនរួមជំនឿ» (សូមមើល INVALID translate/figs-gendernotations)

ឲ្យ​ទទួល​ពាក្យលើកទឹកចិត្ត​ទាំង​នេះ

«សូមពិចារណា ដោយអត់ធ្មត់នូវអ្វីដែលខ្ញុំទើបតែបានសរសេរ ដើម្បីលើកទឹកចិត្តអ្នក» (UDB)

ពាក្យលើកទឹកចិត្ត

ត្រង់ថា «ពាក្យ» តំណាងឲ្យសារ។ របៀបផ្សេងទៀត នៃការបកប្រែ «សារលើកទឹកចិត្ត» ​(សូមមើល INVALID translate/figs-metonymy)

បាន​រួច​ពី​ឃុំឃាំង​ហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀត នៃការបកប្រែ «លែងនៅក្នុងការឃុំឃាំងហើយ» (សូមមើល INVALID translate/figs-activepassive)

Hebrews 13:24-25

បង​ប្អូន​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ

អត្ថន័យដែលអាចមានទី១គឺ អ្នកនិពន្ធមិនមែននៅអ៊ីតាលីទេ ប៉ុន្តែមានក្រុមអ្នកជឿជាមួយគាត់ដែលមកពីប្រទេសអ៊ីតាលីឬទីពីរគឺ អ្នកនិពន្ធគឺនៅប្រទេសអ៊ីតាលីខណៈពេលកំពុងសរសេរលិខិតនេះ។

អ៊ីតាលី

នេះគឺជាឈ្មោះនៃតំបន់មួយនៅពេលនោះ។ រ៉ូមគឺជាទីក្រុងរបស់អ៊ីតាលីនាពេលនោះ។ (សូមមើល INVALID translate/translate-names)