ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

2 Corinthians

2 Corinthians 1

2 Corinthians 1:1-2

ប្រយោគភ្ជាប់

បន្ទាប់ពីសាវ័កប៉ូល ជម្រាបសួរដល់ក្រុមជំនុំក្នុងក្រុងកូរិនថូស គាត់ក៏សរសេរពីការឈឺចាប់ និងការជួយសម្រួលពីព្រះយេស៊ូគ្រិស្ត។ លោកធីម៉ូថេក៏នៅជាមួយគាត់ដែរ។​

ព័ត៌មានទូទៅៈ

ពាក្យថា «បងប្អូន» សំដៅទៅលើប្រជារាស្រ្តនៃក្រុមជំនុំ ក្នុងក្រុងកូរិនថូស និងបងប្អូនគ្រីស្ទបរិស័ទនៅតំបន់នោះ។ ហើយប្រហែលលោកធីម៉ូថេ សរសេរលើស្បែកសត្វ តាមពាក្យដែលលោកសាវ័កបានថែ្លង។

សាវ័កប៉ូល.....ទៅកាន់ក្រុមជំនុំព្រះក្នុងក្រុងកូរិនថូស

ភាសារបស់អ្នកអាចមានលក្ខណៈពិសេសសម្រាប់ ការចង្អុលបង្ហាញពីអ្នកសរសេរសំបុត្រ និងអ្នកស្តាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសាវ័កប៉ូក......បានសរសេរសំបុត្រនេះទៅកាន់បងប្អុន ក្រុមជំនុំព្រះក្នុងក្រុងកូរិនថូស»

លោកធីម៉ូថេ បងប្អុនរបស់យើង

នេះបង្ហាញថាទាំងសាវ័កប៉ូល និងជនជាតិកូរិនថូស បានត្រូវថា និងចាត់ទុកលោកធីម៉ូថេ ជាបងប្អូនខាងព្រលឹងវិញ្ញាណរបស់ពួកគេ។

ស្រុកអាខៃ

នេះជាឈ្មោះនៃអាណាខេត្តរបស់ជនជាតិរ៉ូម៉ាំង ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសក្រិចសព្វថ្ងៃ។ (សូមមើល៖ INVALID translate/translate-names)

សូមឲ្យបងប្អូនប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត

នេះជាពាក្យជម្រាបសួរទូទៅ ដែលសាវ័កប៉ូលប្រើក្នុងការសរសេរសំបុត្ររបស់លោក។​

2 Corinthians 1:3-4

សូមលើកតម្កើងព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ​ «សូមឲ្យយើងខ្ញុំតែងតែឡើងតម្កើងព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង» (សូមមើល៖ INVALID translate/figs-activepassive)

ព្រះជាម្ចាស់ និងជាព្រះបិតា

«ព្រះជាម្ចាស់ ជាព្រះបិតា»

ព្រះបិតានៃក្តីមេត្តាករុណា និងព្រះនៃការកំសាន្តចិត្ត

ឃ្លាទាំងពីរនេះ បង្ហាញពីគំនិតដូចគ្នា តែមានលក្ខណៈប្លែកពីគ្នា។ ឃ្លាទាំងពីរសំដៅទៅលើព្រះជាម្ចាស់។ (សូមមើល៖ INVALID translate/figs-parallelism)

ព្រះបិតានៃក្តីមេត្តាករុណា និងព្រះនៃការកំសាន្តចិត្ត

អាចមានន័យថា ១) ពាក្យថា​ «ក្តីមេត្តាករុណា» និង «កំសាន្តចិត្ត» បង្ហាញពីលក្ខណៈពី «ព្រះបិតា» និង «ព្រះអម្ចាស់» ឬ ២) មានថា «ព្រះបិតា» និង«ព្រះជាម្ចាស់» សំដៅលើ ទ្រង់តែមួយគត់ ដែលជាប្រភពនៃ «ក្តីមេត្តាករុណា» និង «ចិត្តកំសាន្ត»។

កម្សាន្តចិត្តយើង គ្រប់ទាំងសេចក្ដីលំបាករបស់យើង

ពាក្យថា «យើង» និង «របស់យើង» រួមជាមួយជនជាតិកូរិនថូស។​ (សូមមើល៖ INVALID translate/figs-inclusive)

2 Corinthians 1:5-7

ព្រះគ្រិស្តបានរងទុក្ខលំបាកដោយព្រោះយើងច្រើនយ៉ាងណា

សាវ័កប៉ូលបានថ្លែងពីការរងទុកលំបាករបស់ព្រះគ្រិស្ត ដូចជា ការនោះធ្វើឲ្យចម្រើនឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រិស្តរងទុកលំបាកខ្លាំង ដោយព្រោះតែយើង»។​ (សូមមើល៖ INVALID translate/figs-metaphor)

ការរងទុកលំបាករបស់ព្រះគ្រីស្ត

អាចមានន័យថា ១) សំដៅលើបទពិសោធន៍របស់ សាវ័កប៉ូល និងលោកធីម៉ូថេ ពីការរងទុកលំបាក ដោយព្រោះពួកគេអធិប្បាយពីព្រះគ្រិស្ត។​ ឬ​ ២) សំដៅលើ ការរងទុកលំបាកជំនួសយើង ដែលព្រះគ្រិស្តធ្លាប់មានបទពិសោធន៍។

ការកំសាន្តចិត្តរបស់យើងច្រើនឡើង

សាវ័កប៉ូលថ្លែងពីការកំសាន្តចិត្ត ដែលជាការនោះបានកើនឡើង។​ (សូមមើល៖ INVALID translate/figs-metaphor)

ប៉ុន្តែប្រសិនបើ យើងមានទុក្ខលំបាក

ពាក្យថា «យើង» សំដៅលើសាវ័កប៉ូល និងលោកធីម៉ូថេ តែមិនមែនអ្នកនៅក្រុងកូរិនថូសឡើយ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែប្រសិនបើ ពួកគេធ្វើឲ្យយើងមានទុក» (សូមមើល INVALID translate/figs-exclusive និង INVALID translate/figs-activepassive)

ប្រសិនបើយើងបានការកំសាន្តចិត្ត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើព្រះអម្ចាស់កំសាន្តចិត្តយើង»

​សេចក្ដីកម្សាន្តចិត្តរបស់បងប្អូនបានធ្វើការយ៉ាងមានប្រសិទ្ធភាព

«អ្នកមានបទពិសោធន៍ការកម្សាន្តចិត្តយ៉ាងមានប្រសិទ្ធភាព»

2 Corinthians 1:8-10

យើងមិនចង់ឲ្យអ្នកល្ងង់ខ្លៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងចង់ឲ្យបងប្អូនបានដឹង» (សូមមើល៖ INVALID translate/figs-litotes)

ពួកយើងមានបន្ទុកយ៉ាងខ្លាំងដែលយើងមិនអាចទ្រាំទ្របាន

សាវ័កប៉ូល និងលោកធីម៉ូថេ ពួកគាត់សំដៅលើអារម្មណ៍របស់ពួកគាត់ដែលអស់សង្ឃឹម ដោយមានបន្ទុកយ៉ាងធ្ងន់ដែលត្រូវទទួល។ (សូមមើល៖ INVALID translate/figs-metaphor)

ពួកយើងមានបន្ទុកយ៉ាងខ្លាំង

ពាក្យថា «បន្ទុក» សំដៅលើអារម្មណ៍ដែលអស់សង្ឃឹម។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងមានបទពិសោធន៍ពីបញ្ហាដែលជាបន្ទុកយ៉ាងខ្លាំងសម្រាប់យើង» ឬ«យើងពិតជាអស់សង្ឃឹមយ៉ាងខ្លាំង» (សូមមើល៖ INVALID translate/figs-activepassive)

ពួកយើងមានទោសស្លាប់នៅជាប់ជាមួយយើង

សាវ័កប៉ូល និងលោកធីម៉ូថេ បានប្រៀបធៀបពីអារម្មណ៍នៃការអស់សង្ឃឹម ដូចជានរណាម្នាក់ដែលត្រូវបានកាត់ទោសឲ្យស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងអស់សង្ឃឹមដូចនរណាម្នាក់ត្រូវបានកាត់ទោសឲ្យស្លាប់។ (សូមមើល៖ INVALID translate/figs-metaphor)

ផ្ទុយទៅវិញ យើងបានសេចក្តីជំនឿលើព្រះជាម្ចាស់

ពាក្យថា «ដាក់សេចក្ដីជំនឿលើខ្លួនរបស់យើង» ត្រូវបានលុបចេញពីឃ្លានេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្ទុយទៅវិញ ចូរដាក់សេចក្តីជំនឿលើព្រះអម្ចាស់»។​ (សូមមើល៖ INVALID translate/figs-ellipsis)

ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ

«ដែលប្រោសមនុស្សស្លាប់ឲ្យមានជីវិតឡើងវិញ»

សេចក្ដីស្លាប់ដ៏គ្រោះថ្នាក់

សាវ័កប៉ូលបានប្រៀបធៀបពីអារម្មណ៍របស់គាត់ ដូចជាលទ្ធផលបញ្ហាដែលពួកគាត់មានបទពិសោធន៍ ពីសេចក្តីស្លាប់ដ៏គ្រោះថ្នាក់ ឬ សេចក្តីគ្រោះថា្នក់ដ៏កាចសាហាវ។ «ការអស់សង្ឃឹម»

2 Corinthians 1:11

ព្រះអង្គនឹងធ្វើការនេះដូចដែលបងប្អូនបានជួយពួកយើង

«ព្រះអម្ចាស់នឹងជួយសង្គ្រោះយើងដូចជាបងប្អូន ដែលជាក្រុមជំនុំនៃទីក្រុងកូរិនថូស ដែលបានជួយពួកយើងដែរ»

ការសណ្ដោសប្រណីអត់ទោសដល់យើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានផ្តល់ឲ្យយើង ការសណ្តោសប្រណីអត់ទោស» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 1:12-14

យើងមានអំនួតដោយព្រោះ...មូលហេតុដែលមានអួតអាង

ពាក្យថា «អំនួត» និង «អួតអាង» ត្រូវបានប្រើក្នុងន័យវិជ្ជមាននៃដែលមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង និងអំណរលើអ្វីមួយ។​

សេចក្ដីបន្ទាល់នៃមនសិការរបស់យើង

គំនិតរបស់សាវ័កប៉ូល និងលោកធីម៉ូថេ​ អំពីសកម្មភាព​ផ្ទាល់របស់ពួកគេ សម្រាប់ជាទីបន្ទាល់ពីការប្រព្រឹត្តដើម្បីធ្វើឲ្យព្រះអង្គសព្វប្រទ័យ។​

មិនមែនដោយពឹងអាងលើប្រាជ្ញាលោកីយ៍

ពាក្យថា «លោកីយ៍» សំដៅលើលក្ខណៈសង្គមមនុស្ស ដែលមិនទុកចិត្តដល់ព្រះជាម្ចាស់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលមិនរួមជាមួយប្រាជ្ញារបស់មនុស្សឡើយ»។ ​​(សូមមើល៖ INVALID translate/figs-metonymy)

យើងមិនបានសរសេរអ្វីផ្សេងផ្ញើមកបងប្អូន ដែលបងប្អូនអានមិនបាន ឬមិនយល់នោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់ស្រប។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនអាចអានបាន និងយល់អ្វីៗទាំងអស់ដែលយើងបានសរសេរមកបងប្អូន» (សូមមើល៖ INVALID translate/figs-doublenegatives)

ក៏ជាហេតុដែលធ្វើឲ្យបងប្អូនមានអំនួតដូចគ្នាដែរ

បងប្អូនអាចប្រើពាក្យ «ហេតុផលរបស់យើង គឺជាអំនួត»។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនជាហេតុដែលយើងនឹងមានអំនួត» (សូមមើល៖ INVALID translate/figs-ellipsis)

2 Corinthians 1:15-16

ប្រយោគភ្ជាប់៖

សាវ័កប៉ូលពន្យល់ការរំពឹងទុកដោយឥតកំបាំងជាមួយចិត្តជំរុញដែលបរិសុទ្ធដើម្បីឃើញក្រុមជំនុំក្រុងកូរិនថូស បន្ទាប់ពីសំបុត្រទី១របស់គាត់។

ពត៌មានទូទៅ៖

សាវ័កប៉ូលបានសរសេរសំបុត្រ៣យ៉ាងតិចទៅកាន់អ្នកទីក្រុងកូរិនថូស។ តែមានតែពីរសំបុត្រប៉ុណ្ណោះ ដែលបានកត់ទុកក្នុងគម្ពីរ ទៅកាន់ទីក្រុងកូរិនថូស។

ដោយសារខ្ញុំមានទំនុកចិត្តអំពីការនេះ

ពាក្យថា «ការនេះ» សំដៅទៅលើពាក្យពេចន៍អំពីជនជាតិកូរិនថូស។​

អ្នក​រាល់គ្នា​បាន​ទទួល​អត្ថប្រយោជន៍ពីរដង

«អ្នកនឹងទទួលបានពីការសួរសុខទុកពីខ្ញុំពីរដង»

ជូនដំណើរខ្ញុំទៅសុ្រកយូដា

«ជួយជូនដំណើរខ្ញុំទៅស្រុកយូដា»

2 Corinthians 1:17-18

តើខ្ញុំស្ទាក់ស្ទើរមែនទេ?

សាវ័កប៉ូលបានប្រើសំនួរនេះ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់របស់គាត់ក្នុងការសម្រេចចិត្តទៅសួរសុខទុកអ្នករស់នៅទីក្រុងកូរិនថូស។ ចំលើយដែលបានគិតទុកសម្រាប់សំណួរនេះគឺថា ទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំគ្មានសា្ទក់ស្ទើរ» ឬ «ខ្ញុំមានទំនុកចិត្តក្នុងការសម្រេចចិត្តរបស់ខ្ញុំ» (សូមមើល៖ INVALID translate/figs-rquestion)

ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​​តាមរបៀបសាច់ឈាមបស់មនុស្ស ....ក្នុង​ពេល​តែ​មួយ​ដូច្នេះ?

សាវ័កប៉ូលប្រើប្រាស់សំណួរនេះដើម្បីបញ្ជាក់ពីផែនការរបស់គាត់ដើម្បីសួរសុខទុកជនជាតិកូរិនថូសដោយភាពស្មោះត្រង់។​ ការបកប្រែរបៀបផ្សេងទៀតៈ «​ខ្ញុំមិនបាន​សម្រេចចិត្ដ​​តាមរបៀបសាច់ឈាមរបស់មនុស្ស .....ក្នុង​ពេល​តែ​មួយ​ដូច្នេះ? (សូមមើល៖ INVALID translate/figs-rquestion)

ដូច្នេះហើយបានជាខ្ញុំនិយាយថា​ «បាទៗ»​ និង​ «ទេ‍ៗ» ក្នុងពេលតែមួយដូច្នេះ?

នោះមានន័យថា សាវ័កប៉ូលមិនបាននិយាយថា គាត់សួរសុខទុក ឬមិនសួរសុខទុក ក្នុង​ពេល​តែ​មួយ​ដូច្នេះ? ហើយពាក្យថា «បាទ» និង «ទេ» ត្រូវបាននិយាយដដែលដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះខ្ញុំនិយាយ​ «បាទ» ខ្ញុំច្បាស់ជាទៅ ហើយ «ទេ» ខ្ញុំនឹងមិនទៅសួរសុខទុក្ខក្នុងពេលតែមួយ» (សូមមើល៖ INVALID translate/figs-explicit និង ​INVALID translate/figs-doublet)

2 Corinthians 1:19-20

ដ្បិត ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់ .....ព្រះអង្គមិនបានមានបន្ទូល «បាទ» ផង «ទេ» ​ផងនោះទេ។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ​។

ព្រះយេស៊ូគ្រិស្តមានបន្ទូល «បាទ» សំដៅលើការសន្យារបស់ព្រះអង្គ ដែលមានន័យថា ទ្រង់ធានាការនោះគឺជាការពិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិត» ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់........មិនបានមានបន្ទូល «បាទ» ផង «ទេ» ​ផងនោះទេ សំដៅលើការសន្យារបស់ព្រះជាម្ចាស់។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ​។ (សូមមើល៖ INVALID translate/figs-explicit)

បុត្រានៃព្រះជាម្ចាស់

នេះជាចំណងជើងដែលសំខាន់សម្រាប់ព្រះយេស៊ូដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះជាម្ចាស់។ (សូមមើល៖ INVALID translate/guidelines-sonofgodprinciples)

គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអង្គគឺមានតែ «បាទ» នៅក្នុងព្រះអង្គ។

មានន័យថាព្រះយេស៊ូធានារាល់ព្រះបន្ទូលសន្យា។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ត្រូវបានធានាក្នុងព្រះយេស៊ូគ្រិស្ត» (សូមមើល៖ INVALID translate/figs-explicit)

ដោយព្រោះព្រះអង្គយើងនិយាយថា «អាម៉ែន»

ពាក្យថា «ព្រះអង្គ» សំដៅលើ ព្រះយេស៊ូគ្រិស្ត។

2 Corinthians 1:21-22

ព្រះជាម្ចាស់ហើយដែលបានទទួលយកយើងជាមួយនឹងបងប្អូន

អាចមានន័យថា ១) «ព្រះជាម្ចាស់ទទួលយកទំនាក់ទំនងរបស់យើងជាមួយគ្នាដោយសារតែយើងស្ថិតនៅក្នុងព្រះគ្រិស្ត» ឬ ២) «ព្រះជាម្ចាស់ទទួលយកទាំងទំនាក់ទំនងជាមួយព្រះគ្រិស្តរបស់យើង និងបងប្អូន»។

ព្រះអង្គបានចាក់ប្រេងតាំងយើង

អាចមានន័យថា ១) «ទ្រង់ចាក់ប្រេងតាំងយើងដើម្បីចែកចាយពីដំណឹងល្អ» (UDB)​ ឬ២)« ទ្រង់ចាក់ប្រេងតាំងយើងដើម្បីប្រែក្លាយជាប្រជារាស្ត្ររបស់ទ្រង់។»

ទ្រង់បានប្រថាប់ត្រារបស់ព្រះអង្គនៅលើយើង

មានន័យថា ព្រះអង្គធ្វើទីសំគាល់ដល់អ្នកជឿទាំងអស់ជាកម្មសិទ្ធរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ទ្រង់ធ្វើទីសំគាល់យើងជាកម្មសិទ្ធរបស់ទ្រង់»។ (សូមមើល៖ INVALID translate/figs-metaphor)

ប្រទានព្រះវិញ្ញាណឲ្យគង់នៅក្នុងដួងចិត្តរបស់យើង

ពាក្យថា «ដួងចិត្ត» សំដៅលើផ្នែកខាងក្នុងនៃមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ទ្រង់ប្រទានយើងព្រះវិញ្ញាណឲ្យគង់ក្នុងយើងម្នាក់ៗ»។ (សូមមើល៖ INVALID translate/figs-synecdoche)

ព្រះវិញ្ញាណ.......ដើម្បីជាការធានានូវ

ព្រះវិញ្ញាណត្រូវបានថ្លែងថាព្រះបានបង់លះដើម្បីបានជីវិតអស់កល្បជានិច្ច។ (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 1:23-24

ខ្ញុំសូមព្រះជាម្ចាស់ឲ្យធ្វើជាសាក្សីសម្រាប់ខ្ញុំ

ឃ្លា «ជាសាក្សី» សំដៅលើមនុស្សដែលនិយាយនូវអ្វីដែលគេបានឃើញ​ ឬបានលឺដើម្បីដោះស្រាយបញ្ហា។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសុំព្រះអង្គបង្ហាញអ្វីដែលខ្ញុំនិយាយគឺឲ្យបានត្រឹមត្រូវ»

មកពីខ្ញុំយោកយល់ដល់បងប្អូន

«ដូច្នេះខ្ញុំនឹងមិនបង្ករបញ្ហាឲ្យអ្នករងទុក្ខទៀត»

ពួកយើងរួមគ្នាធ្វើជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរ

«ពួកយើងរួមគ្នាធ្វើជាមួយបងប្អូនដូច្នេះបងប្អូនមានអំណរ»

ឈរនៅក្នុងជំនឿរបស់បងប្អូន

ពាក្យថា «ឈរ» សំដៅលើអ្វីមួយដែលមិនផ្លាស់ប្រែ។​ ការបកប្រែរបៀបផ្សេងទៀតៈ​ «នៅតែរឹងមាំក្នុងជំនឿរបស់បងប្អូន» (សូមមើល៖ INVALID translate/figs-idiom)

2 Corinthians 2

2 Corinthians 2:1-2

ប្រយោគភ្ជាប់ៈ

ដោយសារតែក្តីស្រលាញ់យ៉ាងខ្លាំងរបស់លោកចំពោះពួកគេ​ សាវ័កប៉ូលបានថ្លែងយ៉ាងច្បាស់ ការកែតម្រូវរបស់លោក ក្នុងសំបុត្រទី១ទៅពួកគេ (ការកែតម្រូវដែលពួកគេទទួលពីអំពើបាបដែលអសីលធម៍) ដែលធ្វើឲ្យលោកមានការឈឺចាប់ និងក្រុមជំនុំក្នុងទីក្រុងកូរិនថូសឈឺចាប់ និងមនុស្សអសីលធម៍។

ខ្ញុំបានសម្រេចចិត្តដោយខ្លួនឯង

«ខ្ញុំបានធ្វើការសម្រេចចិត្ត»

ក្នុងស្ថានភាពដែលពេញដោយការឈឺចាប់

«ក្នុងស្ថានភាពដែលអាចឲ្យអ្នកមានការឈឺចាប់»

ប្រសិនបើ ខ្ញុំធ្វើឲ្យអ្នកឈឺចាប់ តើអ្នកណាអាចលើកទឹកចិត្តខ្ញុំបាន ក្រៅពីពួកអ្នកឈឺចាប់ដោយសារខ្ញុំនោះ?

សាវ័កប៉ូលបានប្រើនេះជាសំណួរវោហារស័ព្ទដើម្បីបញ្ជាក់ឲ្យច្បាស់ថា រូបលោក និងពួកគេនឹងទទួលបានផលប្រយោជន៍តាមរយៈការអញ្ជើញទៅរបស់លោក ដែលធ្វើឲ្យពួកគេមានការឈឺចាប់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើខ្ញុំធ្វើឲ្យអ្នកឈឺចាប់ អ្នកនោះហើយដែលជាអ្នកលើកទឹកចិត្តខ្ញុំ» (សូមមើល៖ INVALID translate/figs-rquestion)

អ្នកដែលត្រូវបានខ្ញុំធ្វើឲ្យឈឺចាប់កាន់តែខ្លាំង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺជាអ្នកដែលខ្ញុំធ្វើឲ្យកាន់តែឈឺចាប់» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 2:3-4

ខ្ញុំបានសរសេរ ដូចអ្វីដែលខ្ញុំបានធ្វើ

នេះសំដៅទៅសំបុត្រមួយទៀត ដែលសាវ័កប៉ូលបានសរសេរគ្រីស្តបរិស័ទនៅក្នុងក្រុងកូរិនថូស ដែលលែងមានតទៅទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសរសេរនៅអ្វីដែលខ្ញុំបានធ្វើក្នុងសំបុត្រមុន»។ (សូមមើល៖ INVALID translate/figs-explicit)

ខ្ញុំអាចនឹងមិនឈឺចាប់ ដោយសារអស់អ្នកដែលធ្វើឲ្យខ្ញុំមានអំណរនោះទេ

សាវ័កប៉ូលថ្លែងទៅអ្នកជឿក្នុងក្រុងកូរិនថូសដែលមានអាកប្បកិរិយាច្បាស់លាស់ ដែលធ្វើឲ្យមានមានអារម្មណ៍ឈឺចាប់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលធ្វើឲ្យខ្ញុំមានអំណរ នឹងមិនធ្វើឲ្យខ្ញុំឈឺចាប់ឡើយ» (សូមមើល៖ INVALID translate/figs-activepassive)

អ្នករាល់គ្នាមានអំណរដូចអំណរដែលខ្ញុំមានដែរ

«អ្វីដែលធ្វើឲ្យខ្ញុំមានអំណរ និងធ្វើឲ្យអ្នកមានអំណរដែរ។»

ពីទុក្ខលំបាក

ពាក្យថា «ទុកលំបាក» សំដៅលើអារម្មណ៍ឈឺចាប់។

សេចក្ដីទុក្ខព្រួយនៅក្នុងចិត្ត

ពាក្យថា «ក្នុងចិត្ត»សំដៅលើការមានអារម្មណ៍។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាមួយទុកព្រួយយ៉ាងខ្លាំង»។ (សូមមើល៖ INVALID translate/figs-metonymy)

ព្រមទាំងទឹកភ្នែកជាច្រើន

«ជាមួយការយំស្រែកយ៉ាងខ្លាំង»

2 Corinthians 2:5-7

នោះមិនគ្រាន់តែធ្វើឲ្យខ្ញុំ

មានទំហំខ្លះៗ

មិនត្រូវដាក់ទោសអ្នកទាំងនោះខ្លាំងពេកទេ

អាចមានន័យថា ១) «ខ្ញុំមិនចង់និយាយវាធ្ងន់ធ្ងរពេកទេ»​ ឬ ២)​ «ខ្ញុំមិនចង់និយាយបំផ្លើសទេ»។

ការដាក់អ្នកនោះគឺទុកឲ្យមនុស្សភាគច្រើនជាអ្នកដាក់ទោសគេវិញគឺគ្រប់គ្រាន់ហើយ។

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ពាក្យ «ការដាក់ទោស» គឺអាចបកប្រែដោយប្រើកិរិយាសព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «វិធីដែលមនុស្សភាគច្រើនជាអ្នកដាក់ទោសគេវិញគឺគ្រប់គ្រាន់ហើយ» (សូមមើល: INVALID translate/figs-activepassive និង INVALID translate/figs-abstractnouns)

គឺគ្រប់គ្រាន់ហើយ

«សមគួរហើយ»

កុំឲ្យគាត់មានទុក្ខព្រួយខ្លាំងពេក

មានន័យថា ការឆ្លើយតបដោយអារម្មណ៍ខ្លាំងពីទុកព្រួយ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ទុកព្រួយមិនមែនឈ្នះគាត់ទេ» (សូមមើល: INVALID translate/figs-activepassive)

2 Corinthians 2:8-9

ប្រយោគភ្ជាប់៖

សារ័កប៉ូលលើកទឹកចិត្តឲ្យក្រុមជំនុំនៃទីក្រុងកូរិនថូសបង្ហាញពីសេចក្តីស្រលាញ់​ និងចេះអត់ទោសដល់មនុស្សមានទោស។ ហើយលោកបានសរសេរថា​រូបលោកក៏ត្រូវបានអត់ទោសដែរ។​

បង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនចំពោះគាត់នៅទីសាធារណៈ

មានន័យថា ពួកគេត្រូវបញ្ជាក់ពីសេចក្តីស្រលាញ់របស់ពួកគេចំពោះគាត់ ក្នុងវត្តមានរបស់អ្នកមានជំនឿ។​

បងប្អូនស្ដាប់បង្គាប់ខ្ញុំគ្រប់ការទាំងអស់

អាចមានន័យថា​ ១) «អ្នករាល់គ្នាបានស្តាប់បង្គាប់ព្រះជាម្ចាស់គ្រប់ការទាំងអស់» ឬ អ្នកទាំងអស់គ្នាបានស្តាប់បង្គាប់គ្រប់ទាំងអ្វីដែលខ្ញុំបានបង្រៀន» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 2:10-11

អត់ទោសដោយយល់ដល់អ្នករាល់គ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ខ្ញុំអត់ទោសដោយយល់ដល់អ្នក» (សូមមើល: INVALID translate/figs-activepassive)

អត់ទោសដោយយល់ដល់អ្នករាល់គ្នា

អាចមានន័យថា ១) «អត់ទោសដោយចេញពីសេចក្តីស្រលាញ់សម្រាប់អ្នក» (UBS) ឬ ២) «អត់ទោសសម្រាប់ជាប្រយោជន៍របស់អ្នក។»

យើងយល់មិនដល់គម្រោងការរបស់វាឡើយ

សាវ័កប៉ូលបានប្រើប្រាស់ន័យផ្ទុយដើម្បីសង្កត់ពីភាពផ្ទុយគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតយើងបានដឹងច្បាស់ពីគម្រោងផែនការនេះ» (សូមមើល: INVALID translate/figs-litotes)

2 Corinthians 2:12-13

ប្រយោគភ្ជាប់៖

សាវ័កប៉ូល លើកទឹកចិត្តដល់អ្នកមានជំនឿក្នុងក្រុងកូរិនថូស ដោយប្រាប់ពីឱកាសដែលគាត់អាចអធិប្បាយពីដំណឹងល្អ ក្នុងក្រុងទ្រអាស និងស្រុកម៉ាសេដូន។

ព្រះអម្ចាស់បានបើកទ្វារក្រុងចំហរឲ្យខ្ញុំ.....ដើម្បីប្រកាសដំណឹងល្អ

សាវ័កប៉ូលបាននិយាយពីឱកាសដែលគាត់អាចប្រកាសពីដំណឹងល្អតាមរយៈទ្វារក្រុងដែលត្រូវបានអនុញ្ញាតឲ្យរូបលោកបានឆ្លងកាត់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ព្រះជាម្ចាស់បានបើកទ្វារក្រុងមកខ្ញុំ ....ដើម្បីប្រកាសដំណឹងល្អ» ឬព្រះអម្ចាស់បានផ្តល់ឱកាសឲ្យខ្ញុំ....ដើម្បីប្រកាសដំណឹងល្អ» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ខ្ញុំគ្មានសន្តិភាពទេ

«ចិត្តរបស់ខ្ញុំមានបញ្ហា»​ ឬ «ខ្ញុំមានក្តីបារម្មណ៍»

លោកទីតុសជាបងប្អូនរបស់ខ្ញុំ

សាវ័កប៉ូលបានហៅលោកទីតុសជាបងប្អូនខាងវិញ្ញាណ។

ទើបខ្ញុំចាកចេញពីពួកគេ

«ដូច្នេះខ្ញុំចាកចេញពីប្រជាជនទីក្រុងទ្រអាស»

2 Corinthians 2:14-15

ព្រះជាម្ចាស់ ដែលតែងតែដឹកនាំយើងចូលក្នុងជ័យជម្នះ

សាវ័កប៉ូលបានថ្លែងពីព្រះអម្ចាស់ គឺនៅពេលដែលលោកដឹកនាំក្បួនដង្ហែជ័យជំន្នះដោយទទួលបានជោគជ័យ ហើយដោយរូបគាត់ផ្ទាល់ និងសហការីរបស់លោកដែលពួកគេបានចូលរួមក្បួនដង្ហែនោះ។ អាចមានន័យថា ១) «ព្រះជាម្ចាស់តែងតែធ្វើឲ្យយើងរាល់គ្នាអាចទទួលជ័យជម្នះរួមគ្នា» ឬ ២) «ព្រះជាម្ចាស់តែងតែដឹកនាំយើងឲ្យទទួលបានជ័យជម្នះលើមនុស្សទាំងនោះដែលទទួលបានជោគជ័យ» (សូមមើល: INVALID translate/figs-metaphor)

តាមរយៈយើង ព្រះអង្គបានសាយភាយក្លិនក្រអូបដែលនាំឲ្យស្គាល់ព្រះអង្គគ្រប់ទីកន្លែង

សាវ័កប៉ូលបានថ្លែងពីការស្គាល់ពីព្រះគ្រិស្ត ដូចជាគ្រឿងក្រអូបដែលមានក្លិនល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «គាត់បានបណ្តាលឲ្យការស្គាល់ពីព្រះអង្គ បានចែកចាយដល់អ្នករាល់គ្នាបានស្តាប់លឺពីយើង ដូចជាគ្រឿងក្រអូបដែលត្រូវបានដុតហើយសាយភាយដល់អ្នករាល់គ្នាដែលនៅជិតនោះ» (សូមមើល: INVALID translate/figs-metaphor)

គ្រប់ទីកន្លែង

«គ្រប់ទីកន្លែងដែលយើងទៅ»

យើងជាក្លិនក្រអូបរបស់ព្រះគ្រិស្តចំពោះព្រះអង្គ

សាវ័កប៉ូលថ្លែងពីព័ន្ធកិច្ចរបស់ល្អ ដូចជាដង្វាយដែលដុតថ្វាយសម្រាប់ព្រះអង្គ។ (សូមមើល: INVALID translate/figs-metaphor)

ក្លិនក្រអូបរបស់ព្រះគ្រិស្ត

អាចមានន័យថា ១) «ក្លិនក្រអូបដែលជាការបង្ហាញពីការស្គាល់ព្រះគ្រិស្ត» ឬ ២) ព្រះគ្រិស្តបានប្រទានកិ្លនក្រអូប។»

ក្នុងចំណោមអ្នកដែលបានសង្គ្រោះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រិស្តបានសង្គ្រោះអ្នកទាំងនោះ» (សូមមើល: INVALID translate/figs-activepassive)

2 Corinthians 2:16-17

វាជាក្លិន

«ការស្គាល់ព្រះគ្រីស្តគឺជាកិ្លន»។ នេះសំដៅទៅ ជំពូក២៖១៤ ដែលសាវ័កប៉ូលថ្លែងពីការស្គាល់ព្រះគ្រិស្ត ដូចជាគ្រឿងក្រអូបដែលមានក្លិនឈ្ងុយ។ (សូមមើល៖ INVALID translate/figs-metaphor)

ក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យស្លាប់

អាចមានន័យថា ១) ពាក្យថា «សេចក្តីស្លាប់» ដែលត្រូវបានរំលឹកសារឡើងវិញដើម្បីបញ្ជាក់ឃ្លាដែលមាន «ក្លិនដែលនាំឲ្យសេចក្តីសា្លប់» ឬ ២) ក្លិននៃសេចក្តីស្លាប់ដែលនាំឲ្យមនុស្សស្លាប់» (សូមមើល៖ INVALID translate/figs-doublet)

ចំពោះអ្នកដែលបានសង្គ្រោះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលត្រូវបានព្រះសង្គ្រោះ» (សូមមើល៖ INVALID translate/figs-activepassive)

ក្លិននៃជីវិតដែលនាំឲ្យមានជីវិត

អាចមានន័យថា ១) ពាក្យថា «ជីវិត» គឺត្រូវរំលឹកសារឡើងវិញដើម្បីបញ្ជាក់ឃ្លាដែលមានន័យថា «ក្លិនដែលនាំឲ្យជីវិត» ឬ ២) កិ្លននៃជីវិត ដែលនាំឲ្យមនុស្សមានជីវិត» (សូមមើល៖ INVALID translate/figs-doublet)

តើអ្នកណាដែលស័ក្តិសមសម្រាប់ការទាំងនេះ?

សាវ័កប៉ូលប្រើប្រាស់សំនួរនេះ ដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់សាកសមបំរើព័ន្ធកិច្ចដែលព្រះបានត្រាស់ហៅពួកគេមកបំរើនោះទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់សាកសម្រាប់ការទាំងនេះ» (សូមមើល៖ INVALID translate/figs-rquestion)

លើកទឹកចិត្តចេញពីភាពបរិសុទ្ធ

«លើកទឹកចិត្តដោយភាពបរិសុទ្ធ»

យើងនិយាយក្នុងព្រះគ្រិស្ត

«យើងនិយាយជាប្រជារាស្ត្រដែលចូលទៅព្រះគ្រិស្ត» ឬ«យើងនិយាយដោយសិទ្ធអំណាចនៃព្រះគ្រិស្ត»

ដោយព្រះជាម្ចាស់បានចាត់យើងមក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាប្រជារាស្ត្រដែលទ្រង់ចាត់ឲ្យចេញទៅ» (សូមមើល: INVALID translate/figs-activepassive)

នៅចំពោះព្រះភក្ររបស់ព្រះជាម្ចាស់

សាវ័កប៉ូល និងសហការីរបស់លោកថ្លែងពីដំណឹងល្អដោយដឹងថាព្រះជាម្ចាស់កំពុងទតមើលពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងថ្លែងពីព្រះវត្តមានរបស់ព្រះជាម្ចាស់» (សូមមើល៖ INVALID translate/figs-ellipsis)

2 Corinthians 3

2 Corinthians 3:1-3

ប្រយោគភ្ជាប់៖

សាវ័កប៉ូលរំលឹកពួកគេថាលោកមិនបានអួត ដោយលោកប្រាប់ពួកគេថាអ្វីដែលលោកបានធ្វើតាមរយៈព្រះគ្រិស្ត។

តើយើងចាប់ផ្ដើមសរសើរតម្កើងខ្លួនយើងទៀតហើយឬ?

សាវ័កប៉ូលសួរសំណួរនេះ ដើម្បីបញ្ជាក់ថាពួកគេមិនបានអួតពីពួកគេឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនបានចាប់ផ្តើមសរសើរតម្កើងខ្លួនយើងឡើយ» (សូមមើល: INVALID translate/figs-rquestion)

យើងមិនត្រូវការយកលិខិតណែនាំខ្លួនបង្ហាញទៅអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ តើមែនទេ?

សាវ័កប៉ូលបានថ្លែងពីការដើម្បីបង្ហាញថាជនជាតិកូរិនថូសបានដឹងច្បាស់ពីកេរ្តិ៍ឈ្មោះរបស់សាវ័កប៉ូល និងលោកធីម៉ូថេ។ សំណួរនេះបង្ហាញពីចំលើយផ្ទុយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនត្រូវការលិខិតណែនាំខ្លួនបង្ហាញអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ» (សូមមើល៖ INVALID translate/figs-rquestion)

លិខិតណែនាំខ្លួន

លិខិតនេះដែលមនុស្សសរសេរដើម្បីណែនាំពី ឬផ្តល់ការឯកភាពរបស់ពួគគេពីនរណាម្នាក់។​

បងប្អូនអើយ បងប្អូនរាល់គ្នាហើយជាលិខិតណែនាំខ្លួនរបស់យើង

សាវ័កប៉ូលបានថ្លែងពីជនជាតិកូរិនថូស ព្រោះពួកគេជាលិខិតណែនាំខ្លួន។ ដែលពួកគាត់បានប្រែមកជាអ្នកមានជំនឿដែលឲ្យព័ន្ធកិច្ចរបស់លោកទៅកាន់អ្នកដទៃយកជាការបាន។​ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនអើយ បងប្អូនរាល់គ្នា គឺដូចជាលិខិតណែនាំខ្លួនរបស់យ់ើង» (សូមមើល: INVALID translate/figs-metaphor)

ដែលបានសរសេរនៅក្នុងដួងចិត្តយើង

ពាក្យថា «ដួងចិត្ត» ទីនេះសំដៅលើគំនិត និងអារម្មណ៍។ អាចមានន័យថា ១)​ សាវ័កប៉ូល និងសហការីរបស់លោកបានដឹងច្បាស់ពីជនជាតិកូរិនថូសដែលជាលិខិតណែនាំខ្លួនរបស់ពួកគេ ឬ ២) សាវ័កប៉ូល និងសហការីរបស់លោកយកចិត្តទុកខ្លាំងសម្រាប់ជនជាតិកូរិនថូស។

ដែលបានសរសេរនៅក្នុងដួងចិត្តយើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មជាមួយ «ព្រះគ្រិស្ត»ដែលដាក់ជាប្រធានបទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រិស្តបានសរសេរនៅក្នុងដួងចិត្តយើង» (សូមមើល៖ INVALID translate/figs-activepassive)

បានទទួលស្គាល់ និងបានអានដោយមនុស្សគ្រប់គ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នាអាចស្គាល់ និងអានបាន» (សូមមើល៖ INVALID translate/figs-activepassive)

បងប្អូនគឺជាសំបុត្រលិខិតរបស់ព្រះគ្រិស្ត

សាវ័កប៉ូលបានបញ្ជាក់ថាព្រះគ្រិស្ត ដែលជាអ្នកសរសេរសំបុត្រនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនជាសំបុត្រដែលព្រះគ្រិស្តបានសរសេរ» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-explicit)

ដែលយើងបានរៀបចំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងបានរៀបចំ» (សូមមើល: INVALID translate/figs-activepassive)

លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ.....ឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ

សាវ័កប៉ូលបានបញ្ជាក់ថាជនជាតិកូរិនថូសគឺជាលិខិតខាងវិញ្ញាណ មិនមែនជាលិខិតដែលមនុស្សសរសេរដោយផ្នែកនៃរាងកាយឡើយ។

លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ តែបានសរសេរឡើងដោយព្រះវិញ្ញាណដ៏រស់របស់ព្រះជាម្ចាស់វិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «លិខិតនោះមិនមែនជាសំបុត្រដែលមនុស្សសរសេរដោយទឹកខ្មៅ តែជាលិខិតដែលព្រះវិញ្ញាណដ៏រស់បានសរសេរ» (សូមមើល: INVALID translate/figs-activepassive និង INVALID translate/figs-ellipsis)

លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែជាលិខិតដែលបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ» (សូមមើល: INVALID translate/figs-activepassive និង INVALID translate/figs-ellipsis)

លិខិតនៃដួងចិត្តមនុស្ស

សាវ័កប៉ូលបានថ្លែងពីដួងចិត្តរបស់ពួកគេ ប្រៀបដូចជាបន្ទះថ្ម ឬដីឥដ្ឋដែលរាបស្មើរដែលមនុស្សត្រូវបានសរសេរចារលើលិខិត។ (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 3:4-6

នេះហើយជាទំនុកចិត្ត

នេះសំដៅលើអ្វីដែលសាវ័កប៉ូលបានថ្លែងប្រាប់។​ ទំនុកចិត្តរបស់គាត់បានមកពីដឹងថាជនជាតិកូរិនថូសគឺជាសុពលភាពនៃការបម្រើព័ន្ធកិច្ចរបស់លោកចំពោះមុខព្រះជាម្ចាស់។​

សមត្ថភាពនៅក្នុងយើង

«ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងយើង» ឬ «មានភាពគ្រប់គ្រាន់ក្នុងយើង»

ដើម្បីប្រកាសអ្វីមួយ ដែលមកពីយើង

ពាក្យថា «អ្វីមួយ» សំដៅលើអ្វីមួយដែលយោងទៅតាមការបំរើព័ន្ធកិច្ចនៃសាវ័ក។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីប្រកាសពីអ្វីមួយដែលយើងបម្រើព័ន្ធកិច្ចដែលចេញពីសមត្ថភាពរបស់យើងផ្ទាល់» (សូមមើល: INVALID translate/figs-explicit)

សមត្ថភាពគឺមកពីព្រះជាម្ចាស់

«ព្រះអង្គប្រទានឲ្យយើងមានភាពគ្រប់គ្រាន់របស់យើង»

សម្ពន្ធមេត្រីនេះមិនមែនគ្រាន់តែជាសំបុត្រទេ

ពាក្យថា «សំបុត្រ» មានន័យថាអក្សរនៃអក្ខក្រម សំដៅទៅលើពាក្យដែលមនុស្សសរសេរចូល។ ដែលជាឃ្លាដែលយោងតាមច្បាប់គម្ពីរសញ្ញាចាស់។​ ការបកប្រែរបៀបផ្សេងទៀតៈ «សម្ពន្ធមេត្រីមិនអាស្រ័យលើការបង្គាប់បញ្ជាដែលមនុស្សបានចែងទុកនោះទេ» (សូមមើល: INVALID translate/figs-synecdoche និង INVALID translate/figs-explicit)

ប៉ុន្តែ គឺជាព្រះវិញ្ញាណវិញ

ព្រះវិញ្ញាណបរិសុទ្ធគឺព្រះដែលបង្កើតសម្ពន្ធមេត្រីព្រះជាម្ចាស់ជាមួយនឹងមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះតែសម្ពន្ធមេត្រីដែលយោងតាមអ្វីដែលព្រះវិញ្ញាណបានបង្កើត» (សូមមើល៖ INVALID translate/figs-ellipsis)

អក្សរគឺជាការសម្លាប់

សាវ័កប៉ូលបានថ្លែងពីច្បាប់នៃសម្ពន្ធមេត្រីចាស់ ដូចជាមនុស្សដែលសម្លាប់គេ។ យោងតាមច្បាប់នោះ នឹងនាំឲ្យព្រះវិញ្ញាណស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ច្បាប់ដែលចែងហើយនាំឲ្យមានសម្លាប់» (សូមមើល៖ INVALID translate/figs-personification និង INVALID translate/figs-explicit)

2 Corinthians 3:7-8

ប្រយោគភ្ជាប់៖

សាវ័កប៉ូលប្រៀបធៀបពីការបាត់បង់សិរីល្អនៃសម្ពន្ធមេត្រីចាស់​ជាមួយនឹងភាពប្រសើរឡើង និងសេរីភាពនៃសម្ពន្ធមេត្រីថ្មី។ គាត់ប្រៀបធៀបរំនាំងនៃលោកម៉ូសេជាមួយនឹងសេចក្តីបើកបង្ហាញបច្ចុប្បន្ន។​ សម័យកាលលោកម៉ូសេគឺជារូបភាពដែលមិនមានភាពច្បាស់លាស់នឹងអ្វីដែលត្រូវបានបើកបង្ហាញនាបច្ចុប្បន្ន។

ឥឡូវនេះ ការបម្រើដែលនាំឲ្យស្លាប់...........មានសិរីល្អ

សាវ័កប៉ូលបានថ្លែងទោះបីជាច្បាប់នាំមកសេចក្តីស្លាប់ តែវានៅតែមានសិរិល្អ។​ (សូមមើល: INVALID translate/figs-irony)

ការបម្រើដែលនាំឲ្យ

«ព័ន្ធកិច្ចនៃសេចក្តីស្លាប់» សំដៅទៅលើច្បាប់គម្ពីសញ្ញាចាស់ដែលព្រះអង្គបានប្រទានឲ្យលោកម៉ូសេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចដែលនាំឲ្យស្លាប់ដោយព្រោះតែអាស្រ័យទៅលើច្បាប់» (សូមមើល៖ INVALID translate/figs-explicit)

ដែលបានចារឹកទុកជាអក្សរថ្ម

«ចារឹកទុកលើថ្មដោយការសរសេរ»។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះបានចារឹកនៅលើថ្មដោយការសរសេរ» (សូមមើល: INVALID translate/figs-activepassive)

មានសិរីល្អ

«ដែលមានសិរីល្អបរបូរណ៍»

នោះគឺដោយសាតែ

«ដោយព្រោះពួកគេមិនអាចមើល»

តើមានសិរីរុងរឿងច្រើនប៉ុណ្ណាទៅនៃការបម្រើដែលព្រះវិញ្ញាណធ្វើ?

សាវ័កប៉ូលសួរសំនួរនេះដើម្បីបញ្ជាក់ថា «ការបំរើខាងវិញ្ញាណ» ដែលមានសិរីល្អច្រើនជាង «ការបំរើខាងបង្កើត» ដោយថាការបំរើនាំឲ្យមានជីវិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ការបំរើខាងវិញ្ញាណ នឹងបានសិរិល្អច្រើនជាង» (សូមមើល៖ INVALID translate/figs-rquestion)

ការបំរើខាងវិញ្ញាណ

«ការបំរើព័ន្ធកិច្ចខាងវិញ្ញាណ»។ សំដៅលើបញ្ញាតិថ្មី ដែលសាវ័កប៉ូលជាអ្នកបំរើព័ន្ធកិច្ច។ ការបកប្រែរបៀបផ្សេងទៀតៈ «ការបំរើព័ន្ធកិច្ចនាំឲ្យមានជីវិតដោយព្រោះតែពឹងលើខាងវិញ្ញាណ» (សូមមើល: INVALID translate/figs-explicit)

2 Corinthians 3:9-11

ការបម្រើដោយនៃការកាត់ទោស

«ជាការបម្រើព័ន្ធកិច្ចនៃការផ្កោលទោស» នេះសំដៅលើច្បាប់បញ្ញាតិចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ ​«ការបម្រើព័ន្ធកិច្ចដែលផ្កោលទោសមនុស្សដោយព្រោះតែពឹងផ្អែកលើច្បាប់» (សូមមើល៖ INVALID translate/figs-explicit)

ចុះបើកិច្ចការបម្រើខាងឯសេចក្ដីសុចរិតនឹងមានសិរីរុងរឿងប៉ុណ្ណាទៅ!

ពាក្យថា «ប៉ុណ្ណាទៅ» ជាការគូសបញ្ជាក់ថាឃ្លានេះគឺជាបង្ហាញ មិនមែនជាសំណួរឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «នោះការបម្រើខាងសេចក្តីសុចរិត នឹងទទួលបានសិរីរុងរឿងច្រើនឡើង»។ (សូមមើល៖ INVALID translate/figs-exclamations)

ការបម្រើខាង​ឯសេចក្តីសុចរិតនឹងមានសិរិរុងរឿង

សាវ័កប៉ូលបានថ្លែងពី​ «ការបម្រើខាងឯសេចក្តីសុចរិត» ដូចជាគោលបំណងមួយដែលបង្កើតបាន​ ឬពហុគុណគោលបំណងផ្សេងជាច្រើនទៀត។​ គាត់មានន័យថា «ការបម្រើខាងឯសេចក្តីសុចរិត» នឹងទទួលបានសិរីរុងរឿងច្រើនជាងដោយការប្រើច្បាប់ ដែលនឹងទទួលបានសិរិរុងរឿងផងដែរ។ (សូមមើល៖ INVALID translate/figs-metaphor)

ការបម្រើខាងឯសេចក្តីសុចរិត

«ការបម្រើខាងសេចក្តីសុចរិត» នេះសំដៅទៅលើបទបញ្ញាតិថ្មី ដែលសាវ័កប៉ូលជាអ្នកបម្រើម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចដែលធ្វើឲ្យមនុស្សបានសុចរិតដោយព្រោះខាងវិញ្ញាណ» (សូមមើល៖ INVALID translate/figs-explicit)

អ្វី​ដែល​ធ្លាប់​មាន​សិរី​រុងរឿង​ពី​ដើម ទៅ​ជា​លែង​មាន​សិរី​រុងរឿង...... ដោយ​ព្រោះ​សិរីរុងរឿង​ដែល​ប្រសើរ​ជាង​គឺនៅ​ពេល​នេះ

ក្នុងច្បាប់នៃគម្ពីរសញ្ញាចាស់ គឺលែងមានសិរីរុងរឿងប្រសិនបើប្រៀបធៀបជាមួយគម្ពីរសញ្ញាថ្មី ដែលមានសិរីរុងរឿងច្រើនជាង។

អ្វី​ដែល​ធ្លាប់​មាន​សិរី​រុងរឿង​ពី​ដើម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ច្បាប់ដែលព្រះអម្ចាស់បានបង្កើតសិរីរុងរឿងពីដើមមក» (សូមមើល៖ INVALID translate/figs-activepassive)

ក្នុងរបៀបនេះ

«នៅក្នុងវិធីនេះ»

អ្វីដែលកន្លងផុតទៅ

នេះសំដៅលើ «ការបម្រើដែលនាំឲ្យមានទោស» ដែលសាវ័កប៉ូលថ្លែង ប្រៀបដូចជាការដែលអាចនឹងសាបសូន្យបាត់ទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលប្រែក្លាយជាគ្មានប្រយោជន៍» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 3:12-13

ចាប់តាំងពីពេលដែលយើងមានសង្ឃឹម

នេះសំដៅលើអ្វីដែលសាវ័កប៉ូលបានថ្លែង។ សេចក្តីសង្ឃឹមរបស់លោក ដោយដឹងថាបញ្ញាតិថ្មី នឹងនាំឲ្យមានសិរីរុងរឿងអស់កល្បជានិច្ច។

ទីបញ្ចប់នៃសិរីរុងរឿងដែលនឹងសាបសូន្យ

នេះសំដៅលើសិរីរុងរឿងដែលចាំងចែងលើផ្ទៃមុខលោកម៉ូសេ។ ការបកប្រែរបៀបផ្សេងទៀតៈ «សិរីរុងរឿងលើផ្ទៃមុខលោកម៉ូសេ ដែលបានរលត់ចេញទៅទាំងស្រុង» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 3:14-16

ប៉ុន្តែ គំនិតរបស់ពួកគេត្រូវបានបិទ

«ចិត្តរបស់ពួកគេរឹងរួស»។ ដែលសាវ័កប៉ូលបានថ្លែងពីចិត្តរបស់ជនជាតិអ៊ីស្រាអែលជាអ្វីដែលត្រូវបានបិទ ឬធ្វើឲ្យរឹងរួស។ ការបង្ហាញនេះមានន័យថាពួកគេមិនអាចយល់នូវអ្វីដែលពួកគេបានឃើញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជនជាតិអ៊ីស្រាអែលមិនអាចយល់សព្វបាន នៅអ្វីដែលពួកគេបានឃើញឡើយ»។ (សូមមើល: INVALID translate/figs-metaphor)

សូម្បីតែរហូតដល់សព្វថ្ងៃនេះ.........ទោះបីសព្វថ្ងៃនេះ

ឃ្លានេះសំដៅលើកាលដែលសាវ័កប៉ូលបានសរសេរសំបុត្រទៅអ្នកទីក្រុងកូរិនថូស។

ស្បៃនៅតែបាំងភ្នែកពួកគេដដែល ក្នុងការដែលគេអានគម្ពីរសម្ពន្ធមេត្រីចាស់

ដូចជាជនជាតិអ៊ីស្រាអែលដែលមិនអាចមើលឃើញពីសិរីរុងរឿងលើព្រះមុខលោកម៉ូសេ ដោយព្រោះមុខរបស់គាត់ត្រូវបានគ្របបាំងដោយស្បៃ ដែលជាស្បែខាងវិញ្ញាណដែលការពារមនុស្សពីការយល់ដឹងនៅពេលដែលពួកគេអានគម្ពីរសម្ពន្ធមេត្រីចាស់។ (សូមមើល: INVALID translate/figs-metaphor)

ការអានគម្ពីរសម្ពន្ធមេត្រីចាស់

«នៅពេលដែលមាននរណាម្នាក់បានអានពីគម្ពីរសម្ពន្ធមេត្រីចាស់» ឬនៅពេលដែលពួកគេបានលឺពីនរណាម្នាក់បានអានពីគម្ពីរសម្ពន្ធមេត្រីចាស់»។

វាមិនបានដោះចេញទេ ដោយសារតែព្រះគ្រិស្តទើបអាចដោះវាចេញបាន

ការប្រើ២ដងនៃពាក្យថា «វា» ​សំដៅទៅ​ «ស្បៃនៅតែបាំងភ្នែកពួកគេដដែល»។ ន័យម្យ៉ាងទៀត (ទម្រង់ស្រប) ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់ដែលអាចដកចេញស្បៃដែលបាំងភ្នែកពួកគេឡើយ ដោយព្រោះតែព្រះគ្រិស្ត ដែលអាចដកចេញបាន» (សូមមើល៖ INVALID translate/figs-activepassive)

នៅពេលដែលនរណាអានក្រឹត្យវិន័យរបស់លោកម៉ូសេ

ពាក្យថា «ម៉ូសេ» សំដៅលើច្បាប់ក្នុងគម្ពីរសញ្ញាចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលនរណាម្នាក់បានអានក្រឹត្យវិន័យម៉ូសេ» (សូមមើល៖ INVALID translate/figs-metonymy និង INVALID translate/figs-activepassive)

ស្បៃនោះនៅតែបាំងដួងចិត្តរបស់គេ

ពាក្យថា «ដួងចិត្ត» សំដៅលើចិត្ត និងគំនិត។ ស្បៃខាងវិញ្ញាណនឹងគ្របបាំងដួងចិត្ត​ ដោយការពារពួកគេពីការយល់ដឹងពីគម្ពីរសម្ពន្ធមេត្រីចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្បៃដែលបាំងចិត្តរបស់គេ» (សូមមើល៖ INVALID translate/figs-metonymy និង INVALID translate/figs-metaphor)

ស្បៃនោះនឹងត្រូវដកចេញ

មានន័យថា ពួកគេមានលទ្ធភាពក្នុងការយល់ដឹងបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានលើកស្បៃនោះចេញ» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 3:17-18

ឥឡូវនេះ ពួកយើង

ពាក្យថា «ពួកយើង» សំដៅលើពួកអ្នកមានជំនឿ ទាំងសាវ័កប៉ូល និងអ្នកទីក្រុងកូរិនថូស។​ (សូមមើល៖ INVALID translate/figs-inclusive)

ឃើញសិរីល្អរបស់ព្រះជាម្ចាស់ ដោយមិនបាំងមុខទេ

មិនមែនតែជនជាតិអ៊ីស្រាអែល ដែលមិនអាចឃើញពីសិរីល្អរបស់ព្រះដែលបានចែងចាំងលើផ្ទៃមុខលោកម៉ូសេ ដោយព្រោះតែគាត់ត្រូវបានគ្របដោយស្បៃបាំងមុខ តែគ្មានអ្វីមួយដែលអាចបិទបាំងពីអ្នកជឿពីការឃើញ និងការយល់ដឹងពីសិរីល្អរបស់ព្រះជាម្ចាស់។ (សូមមើល៖ INVALID translate/figs-metaphor)

យើងកំពុងតែផ្លាស់ប្រែទៅរកសិរីល្អមួយដែលដូចជាព្រះអម្ចាស់

ព្រះវិញ្ញាណអាចផ្លាស់ប្តូរអ្នកជឿឲ្យមានសិរីល្អដូចព្រះអម្ចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ផ្លាស់ប្តូរយើងទៅរកសិរិល្អមួយដែលដូចជាព្រះអម្ចាស់» (សូមមើល៖ INVALID translate/figs-activepassive)

ពីសិរីល្អមួយទៅសិរីល្អមួយ

«ពីចំនួនសិរីល្អមួយ ទៅចំនួនសិរីល្អផ្សេងទៀត»។មានន័យថាព្រះវិញ្ញាណបង្កើតសិរីល្អរបស់អ្នកជឿច្រើនឡើងជាលំដាប់។

ដ្បិត​នេះ​មក​ពី​ព្រះ‌អម្ចាស់

«ដ្បិតនេះដែលបានមកពីព្រះអម្ចាស់»

2 Corinthians 4

2 Corinthians 4:1-2

ប្រយោគភ្ជាប់៖

សាវ័កប៉ូលសរសេរពី ភាពស្មោះត្រង់របស់លោកក្នុងព័ន្ធកិច្ចរបស់លោកដែលបានអធិប្បាយពីព្រះគ្រីស្ត ដោយមិនលើកដម្កើងខ្លួន​ឯង។ លោកបង្ហាញពីការសុគត និងការរស់នៅរបស់ព្រះយេស៊ូក្នុងរបៀបដែលទ្រង់រស់នៅដូច្នេះជីវិតដែលធ្វើការដល់អ្នកជឿដែលរស់នៅក្រុងកូរិនថូស។

យើងមានការងារនេះ

ពាក្យថា «យើង» សំដៅលើ សាវ័កប៉ូល និងសហការីរបស់លោក តែមិនមែនអ្នកទីក្រុងកូរិនថូស។ (សូមមើល៖ INVALID translate/figs-exclusive)

ហើយយើងក៏បានទទួលនូវព្រះគុណផង

ឃ្លានេះបង្ហាញពីសាវ័កប៉ូល និងសហការីរបស់លោក«ដែលបំរើការងារព័ន្ធកិច្ចនេះ»។ ដែលជាអំណោយទានដែលព្រះបានប្រទានឲ្យពួកគេតាមរយៈព្រះគុណ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះព្រះអង្គបានបង្ហាញពីព្រះគុណ» (សូមមើល៖ INVALID translate/figs-explicit)

យើងបានលះចោលផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំងផ្សេងទៀត

មានន័យថាសាវ័កប៉ូល និងសហការីរបស់លោកបដិសេធរាល់អំពើលាក់បាំង​ និងខ្មាសអៀននានា។ នោះមិនមានន័យថាពួកគាត់មិនបានធ្វើរឿងទាំងនេះពេលអតីតកាលឡើយ។

ផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំង

ពាក្យថា «លាក់បាំង» ពិព័ណនាពីអំពើដែល​ «ដែលគួរឲ្យខ្មាស»។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្លូវដែលគួរឲ្យខ្មាសដែលមនុស្សព្យាយាមលាក់បាំងពីពួកគេ» (សូមមើល៖ INVALID translate/figs-hendiadys)

រស់នៅដោយល្បិចកល

«រស់នៅដោយការបោកប្រាស់»

យើងមិនបានមិនភ្លេចក្នុងការហុចព្រះបន្ទូលរបស់ព្រះជាម្ចាស់

ឃ្លានេះប្រើគំនិតផ្ទុយពីរដង ដើម្បីបង្ហាញពីគំិនិតស្របមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងប្រើពាក្យរបស់ព្រះឲ្យបានត្រឹមត្រូវ» (សូមមើល៖ INVALID translate/figs-doublenegatives)

យើងបង្ហាញខ្លួនឯងទៅដល់មនសិការបស់មនុស្សគ្រប់គ្នា

មានន័យថាពួកគេផ្តល់ឲ្យសាក្ខីភាពគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ៗដែលបានលឺ សម្រេចចិត្តថាតើពួកគេធ្វើបានត្រឹមត្រូវ ឬខុស។​

នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់

នេះសំដៅលើព្រះវត្តមានរបស់ព្រះជាម្ចាស់។ ការស្គាល់ និងយល់ស្របនៃភាពត្រឹមត្រូវរបស់សាវ័ក​ប្រៀបដូចជាព្រះអង្គកំពុងទតមើលពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅចំពោះព្រះភក្ត្រ» ឬជាសាក្សីភាពរបស់ព្រះ» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 4:3-4

ដំណឹងល្អរបស់ត្រូវបានបិទ​បាំងមែន គឺគ្របបាំងតែពួកអ្នកដែលនឹងត្រូវវិនាសវិញ

នេះសំដៅទៅជំពូក៣៖១៤ ដែលសាវ័កប៉ូលពន្យល់ ការគ្របបាំងនៃខាងវិញ្ញាណដែលការពារមនុស្សពីការយល់ដឹងនៅពេលពួកគេអានគម្ពីរសម្ពន្ធមេត្រីចាស់។ ក្នុងន័យដូចគ្នាថា មនុស្សទាំងនោះនឹងមិនអាចយល់ដឹងពីដំណឹងល្អឡើយ។ (សូមមើល៖ INVALID translate/figs-metaphor)

ដំណឹងល្អរបស់ត្រូវបានបិទ​បាំងមែន គឺគ្របបាំង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនការគ្របបាំងត្រូវបានគ្របដំណឹងល្អរបស់យើង នោះការគ្របបាំងនឹងគ្របបាំងហើយ» (សូមមើល៖ INVALID translate/figs-activepassive)

ដំណឹងល្អរបស់យើង

«ដំណឹងល្អដែលយើងអធិប្បាយ»

ព្រះនៃលោកីយ៍នេះបានធ្វើទៅជាមើលមិនឃើញ និងមានគំនិតមិនជឿ

សាវ័កប៉ូលបានថ្លែងពីគំនិតរបស់ពួកគេ ដូចជាពួកគេមានភ្នែក តែពួកគេមិនអាចយល់ដឹងបាន ដោយព្រោះចិត្តរបស់ពួកគេមិនអាចមើលឃើញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះនៃលោកីយ៍រារាំងអ្នកមិនជឿពីការយល់ដឹង» (សូមមើល៖ INVALID translate/figs-metaphor)

ព្រះនៃលោកីយ៍នេះ

«ព្រះដែលគ្រប់គ្រងលើលោកីយ៍នេះ»។ ឃ្លានេះសំដៅលើពួកសាតាំង។

ពួកគេមិនអាចឃើញពន្លឺនៃដំណឹងល្អ និងសិរីរុងរឿងរបស់ព្រះគ្រិស្ត

ជាតិសាសន៍អ៊ីស្រាអែលនឹងមិនអាចឃើញពីសិរិល្អនៃព្រះអម្ចាស់ដែលបានចែងចាំងលើផ្ទៃមុខលោកម៉ូសេដោយព្រោះតែលោកត្រូវបានបាំងដោយស្បៃបាំងមុខ (មើលជំពូក៣៖១២) អ្នកមិនជឿមិនអាចមើលឃើញសិរីល្អនៃព្រះគ្រិស្តដែលបានចែងចាំងក្នុងដំណឹងល្អ។ នេះមានន័យថាពួកគេមិនអាចយល់ដឹងពី «ដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រិស្ត» (សូមមើល៖ INVALID translate/figs-metaphor)

ពន្លឺនៃដំណឹងល្អ

«ពន្លឺដែលមកពីដំណឹងល្អ»

ដំណឹងល្អ និងសិរីរុងរឿងរបស់ព្រះគ្រិស្ត

«ដំណឹងល្អពីសិរីល្អរបស់ព្រះគ្រិស្ត»

2 Corinthians 4:5-6

ប៉ុន្តែ យើងប្រកាសពីព្រះគ្រិស្តយេស៊ូគឺជាព្រះអម្ចាស់វិញ ហើយពួកយើងគឺជាអ្នកបម្រើដល់បងប្អូន។

អ្នកបានដាក់កិរិយាសព្ទក្នុងឃ្លានេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែយើងប្រកាសពីព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់ ហើយយើងប្រកាសខ្លួនយើងជាអ្នកបម្រើ» (សូមមើល៖ INVALID translate/figs-ellipsis)

ដោយយល់ដល់ព្រះយេស៊ូ

«ដោយសារតែព្រះយេស៊ូ»

ពន្លឺនឹង​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត

ក្នុងឃ្លានេះ សាវ័កប៉ូលសំដៅទៅព្រះបានបង្កើតពន្លឺ ដែលបានសរសេរក្នុងគម្ពីរលោកុប្បតិ្ត។

ព្រះអង្គបានបំភឺ្ល............. ដើ​ម្បីឲ្យពន្លឺរបស់ការចេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់

ពាក្យថា «ពន្លឺ» សំដៅលើសមត្ថភាពនៃការចេះដឹង។ ដូចជាពេលដែលព្រះបានបង្កើតពន្លឺ ហើយទ្រង់ក៏បង្កើតឲ្យអ្នកជឿចេះដឹងផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ « ព្រះបានបំភ្លឺ.... ធ្វើឲ្យយើងអាចចេះដឹងនៃសិរីល្អរបស់ព្រះ» (សូមមើល៖ INVALID translate/figs-metaphor)

នៅក្នុងចិត្តរបស់យើង

ពាក្យថា «ចិត្ត» សំដៅលើសតិ និងគំនិត។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងសតិរបស់យើង» (សូមមើល៖ INVALID translate/figs-metonymy)

ពន្លឺរបស់ការចេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់

«ពន្លឺដែលជាការចេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់»

សិរីល្អរបស់ព្រះជាម្ចាស់ នៅក្នុងវត្តមាននៃព្រះយេស៊ូគ្រិស្ត

«សិរីល្អរបស់ព្រះជាម្ចាស់នៅក្នុងព្រះភក្រ្តរបស់ព្រះយេស៊ូគ្រិស្ត»។ ដូចជាសិរីល្អព្រះជាម្ចាស់ដែលបានភ្លឺលើផ្ទៃមុខរបស់លោកម៉ូសេ (មើលក្នុងជំពូក៣៖៧) មានន័យថានៅពេលសាវ័កប៉ូលអធិប្បាយពីដំណឹងល្អដែលមនុស្សអាចមើលឃើញនិងចេះដឹងពីព្រះបន្ទូលអំពីសិរីល្អរបស់ព្រះជាម្ចាស់។ (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 4:7-10

ប៉ុន្តែ ពួកយើងមាន

ពាក្យថា «យើង» សំដៅលើសាវ័កប៉ូល និងសហការីរបស់លោក ប៉ុន្តែមិនមែនអ្នកនៅក្រុងកូរិនថូសទេ។ (សូមមើល៖ INVALID translate/figs-exclusive)

ពួកយើងមានសម្បត្តិ ដែលនៅក្នុងឆ្នាំងដី

សាវ័កថ្លែងពីដំណឹងល្អដែលប្រៀបដូចជាសម្បត្តិ និងសាកសពរបស់ពួកគេប្រៀបដូចជាឆ្នាំងបែកបាក់ដែលធ្វើចេញពីដី។ ចង់បញ្ជាក់ឲ្យច្បាស់ថាពួកគេមានតម្លៃតូចបើប្រៀបធៀបជាមួយនឹងតម្លៃនៃដំណឹងល្អដែលពួកគេចែកចាយ។​ (សូមមើល៖ INVALID translate/figs-metaphor)

ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា

«ដូច្នេះប្រជាជនបានដឹងច្បាស់» ឬ «ដូចនោះពួកគេបានដឹងយ៉ាងច្បាស់»

ពួកយើងត្រូវគេសង្កត់សង្កិនក្នុងគ្រប់ផ្លូវទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនធ្វើការសង្កត់សង្កិនពួកយើងគ្រប់វិធីទាំងអស់» (សូមមើល៖ INVALID translate/figs-activepassive)

ពួកយើងត្រូវបានគេបៀតបៀន តែមិនត្រូវបានបោះបង់ចោលទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សបានបៀតបៀនយើង តែព្រះមិនបោះបង់យើងចោលទេ» (សូមមើល៖ INVALID translate/figs-activepassive)

យើងត្រូវដួលចុះ ប៉ុន្តែ មិនបានវិនាសនោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សបានធ្វើឲ្យយើងដួលចុះ តែមិនបានធ្វើឲ្យយើងវិនាសទេ» (សូមមើល៖ INVALID translate/figs-activepassive)

យើងត្រូវដួលចុះ

«ពួកយើងបានរងទុក្ខយ៉ាងវេទនា»

ពួកយើងតែងតែនាំយកសេចក្តីស្លាប់របស់ព្រះយេស៊ូនៅជាមួយនឹងរូបកាយជានិច្ច

សាវ័កប៉ូលបានថ្លែងពីការរងទុករបស់លោកប្រៀបដូចជាបទពិសោធន៍នៃការសុគតរបស់ព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងតែងតែ សិ្ថតនៅក្នុងការលំបាកនៃសេចក្តីស្លាប់ ដូចព្រះយេស៊ូសុគតដែរ» (UDB) ឬ «យើងតែងតែរងទុកវេទនាក្នុងរបៀបដែលយើងមានបទពិសោធន៍នៃការសុគតរបស់ព្រះយេស៊ូ» (សូមមើល៖ INVALID translate/figs-metaphor)

ជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ

អាចមានន័យថា ១) «រូបកាយរបស់យើងនឹងរស់ឡើងវិញ ដោយព្រោះតែព្រះយេស៊ូមានព្រះជន្មរស់» (UDB) ឬ​ ២)​ «ជីវិតខាងវិញ្ញាណដែលព្រះយស៊ូបានប្រទាន នឹងបង្ហាញនៅក្នុងរូបកាយរបស់យើងផងដែរ»។

ជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដទៃទៀតអាចឃើញជីវិតរបស់ព្រយេស៊ូនៅក្នុងរូបកាយរបស់យើង» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 4:11-12

ពួកយើងដែលរស់នៅ គឺតែងតែនាំការសុគតរបស់ព្រះយេស៊ូទៅជាមួយក្នុង នៅក្នុងរូបកាយយើង

នាំការសុគតរបស់ព្រះយេស៊ូ បង្ហាញពីការស្ថិតនៅភាពគ្រោះថា្នក់នៃការស្លាប់ដោយព្រោះតែមានភាពស្មោះត្រង់នឹងព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់ពួកយើងដែលមានជីវិត ព្រះជាម្ចាស់តែងតែនាំយើងឲ្យប្រឈមនឹងសេចក្តីស្លាប់ ដោយព្រោះតែយើងត្រូវបានចូលរួមជាមួយព្រះយេស៊ូ» (UDB) ឬ «មនុស្សតែងតែធ្វើឲ្យយើងដែលនៅមានជីវិតស្ថិតនៅក្នុងភាពគ្រោះថា្នក់នៃសេចក្តីស្លាប់ដោយព្រោះតែយើងបានចូលរួមជាមួយនឹងព្រះយេស៊ូ» (សូមមើល៖ INVALID translate/figs-metaphor)

ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ

ព្រះជាម្ចាស់ចង់ឲ្យជីវិតរប់សព្រះយេស៊ូត្រូវបានបង្ហាញក្នុងជីវិតរបស់យើង។ អាចមានន័យថា ១) «រូបកាយរបស់យើងនឹងរស់សាជាថ្មី ដោយព្រោះព្រះយេស៊ូមានព្រះជន្មរស់» (UDB) ឬ ២) ជីវិតបែបខាងវិញ្ញាណដែលព្រះយេស៊ូបានប្រទានឲ្យអាចនឹងត្រូវបានបង្ហាញក្នុងជីវិតរបស់យើងដែរ»។ សូមមើលពីរបៀបអ្នកបានបកប្រែក្នុងឃ្លានៃជំពូក៤៖៧។

ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះមនុស្សដទៃអាចឃើញពីជីវិតរបស់ព្រះយេស៊ូក្នុងរូបកាយរបស់យើង»។ សូមមើលពីរបៀបអ្នកបានបកប្រែក្នុងឃ្លានៃជំពូក៤៖៧។ (សូមមើល៖ INVALID translate/figs-activepassive)

សេចក្តីស្លាប់គឺធ្វើការនៅក្នុងយើង ប៉ុន្តែ ជីវិតគឺបានធ្វើការបងប្អូនវិញដែរ

សាវ័កប៉ូលថ្លែងពីសេចក្តីស្លាប់ និងជីវិតប្រៀបដូចពួកគាត់ជាមនុស្សដែលធ្វើការ។ មានន័យថាពួកគេស្ថិតនៅស្ថានភាពគ្រោះថ្នាក់នៃសេចក្តីស្លាប់រូបកាយ​ដូច្នេះបានជាអ្នករស់នៅទីក្រុងកូរិនថូសមានជីវិតបែបខាងវិញ្ញាណ។ (សូមមើល៖ INVALID translate/figs-personification)

2 Corinthians 4:13-15

វិញ្ញាណនៃជំនឿដូច​គ្នា

«ដែលមានឥរិយាបទនៃជំនឿដូចគ្នា» ពាក្យថា «វិញ្ញាណ» សំដៅលើឥរិយាបទ និងរបៀបលក្ខណៈរបស់មនុស្ស។

ស្របតាមសេចក្តីដែល​បាន​​ចែង​ទុក​មក​ថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាពាក្យដែលគេបានសរសេរ» (សូមមើល៖ INVALID translate/figs-activepassive)

ខ្ញុំ​បានជឿ ដូច្នេះ ខ្ញុំ​ក៏និយាយ

នេះដកស្រង់ពីគម្ពីរទំនុបតម្កើង។​

ព្រះអង្គដែលប្រោស ព្រះអម្ចាស់យេស៊ូ

ពាក្យថា «ព្រះអង្គ»សំដៅលើព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ដែលប្រោសព្រអម្ចាស់យេស៊ូ ពីការសុគតឲ្យមានព្រះជន្មរស់ឡើងវិញ» (សូមមើល៖ INVALID translate/figs-explicit)

នាំពួកយើងជាមួយបងប្អូន

ពាក្យថា «ពួកយើង» មិនរាប់បញ្ជូល អ្នកនៅទីក្រុងកូរិនថូសឡើយ។ (សូមមើល៖ INVALID translate/figs-exclusive)

​គ្រប់​យ៉ាង​សម្រាប់ជាប្រយោជន៍​ដល់បងប្អូន

ពាក្យថា «គ្រប់យ៉ាង» សំដៅលើរាល់ទុកលំបាក ដែលសាវ័កប៉ូលបានថ្លែងពីខគម្ពីរមុន។

​ព្រះគុណ បានចម្រើនឡើង ដល់​មនុស្ស​ជា​ច្រើន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចព្រះជាម្ចាស់នាំព្រះគុណទៅកាន់មនុស្សជាច្រើន» (សូមមើល៖ INVALID translate/figs-activepassive)

ការអរ​ព្រះគុណក៏​បានចម្រើនឡើង

សាវ័កប៉ូលបានថ្លែងពីការអរព្រះគុណ ប្រៀបបានដូចជាការដែលធ្វើឲ្យរីកចំរើនឡើងដោយខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សកាន់តែច្រើនឡើងនឹងអរព្រះគុណព្រះ» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 4:16-18

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានសរសេរពីទុកលំបាករបស់អ្នករស់នៅក្រុងកូរិនថូស ដែលមានបន្តិចបន្តួច ហើយមិនស្ថិតនៅយូរឡើយ ប្រសិនបើប្រៀបជាមួួយនឹងការដែលអស់កល្បដែលមើលមិនឃើញ។

ដូច្នេះ យើង​​មិន​បាក់ទឹក​ចិត្ត​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះយើងត្រូវតែមានជំនឿទុកចិត្ត» (សូមមើល៖ INVALID translate/figs-doublenegatives)

ខាង​ក្រៅ​របស់​យើង​ កំពុង​តែ​ខូចបង់​ទៅ​

នេះសំដៅលើ រូបកាយខាងសាច់ឈាមរបស់គេនឹងពុកផុយ ហើយស្លាប់ទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «រូបកាយខាងសាច់ឈាមរបស់យើងនឹងចុះខ្សោយទៅ ហើយនឹងស្លាប់ទៅ» (សូមមើល៖ INVALID translate/figs-explicit)

នៅ​ខាង​ក្នុងយើងវិញគឺបាន​​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច

នេះសំដៅលើ ជីវិតខាងវិញ្ញាណ​ និងផ្នែកខាងក្នុងដែលចេះតែរឹងមាំឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ ជីវិតខាងវិញ្ញាណនឹងបានមាំមួនឡើងរាល់ថ្ងៃជានិច្ច» (សូមមើល៖ INVALID translate/figs-explicit)

នៅ​ខាង​ក្នុងយើងវិញគឺបាន​​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់តែងតែធ្វើជីវិតរបស់យើងបានថ្មីឡើងរៀងរាល់ថ្ងៃ» (សូមមើល៖ INVALID translate/figs-activepassive)

ដ្បិត ​សេចក្តី​ទុក្ខ​លំបាក​បន្តិចបន្តួច គឺឲ្យយើងបានត្រៀមខ្លួន សម្រាប់ទុក្ខលំបាកយ៉ាងធ្ងន់ហួសដែលមិនអាចវាស់បាន ដ៏យូរអង្វែងជាមួយសិរីល្អ។

សាវ័កប៉ូលថ្លែងពីទុកលំបាក និងសិរីល្អរបស់លោក ដែលព្រះបានប្រទានមកលោក ប្រៀបដូចជាការនេះជាទុក្ខលំបាក។ តែសិរីល្អបានដកទុក្ខលំបាកចេញពីការរងទុកនោះ។ (សូមមើល៖ INVALID translate/figs-metaphor)

ដែលមិនអាចវាស់បាន

សិរីល្អដែលសាវ័កប៉ូលនឹងមានបទពិសោធន៍គឺធំអសា្ចរ្យដែលគ្មាននរណាអាចវាស់បានឡើយ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលគ្មាននរណាម្នាក់អាចវាស់បានឡើយ» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

អ្វីដែលយើងមើលឃើញនោះទេ ប៉ុន្តែ គឺរបស់ដែលមើលមិនឃើញវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលយើងអាចមើលឃើញបាន និងអ្វីដែលយើងមិនអាចមើលឃើញបាន» (សូមមើល៖ INVALID translate/figs-activepassive)

របស់ដែលមើលមិនឃើញវិញ

អ្នកប្រើកិរិយាសព្ទក្នុងឃ្លានេះបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «តែពួកយើងកំពុងរកមើលរបស់ដែលមើលមិនឃើញ» (សូមមើល៖ INVALID translate/figs-ellipsis)

2 Corinthians 5

2 Corinthians 5:1-3

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានលើកឡើងពីភាពផ្ទុយគ្នារវាង រូបកាយលោកិយ៍ និងរូបកាយពីសា្ថនសួគ៍ដែលព្រះបានប្រទានពរដល់អ្នកជឿ។

បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ តែយើងនឹងបានអាគារមកពីព្រះជាម្ចាស់វិញ

សាវ័កប៉ូលបានថ្លែងពីរូបកាយសាច់ឈាមរបស់លោក ប្រៀបដូចជា«ការរស់នៅលើផែនដី» បណ្ណោះអាសន្ន ហើយរូបកាយដែលរស់ឡើងវិញដែលព្រះប្រទានប្រៀបដូចជា«អគារ»អចិន្ត្រៃយ៍ (សូមមើល៖ INVALID translate/figs-metaphor)

បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើមនុស្សបំផ្លាញឲ្យខូចផែនដីនេះដែលយើងកំពុងរស់នៅ» ឬ «ប្រិសិនបើើមនុស្សសម្លាប់រូបកាយរបស់យើង» (សូមមើល៖ INVALID translate/figs-activepassive)

គឺជាផ្ទះដែលមិនបានធ្វើដោយដៃមនុស្ស

នេះសំដៅលើ «អាគារមកពីព្រះជាម្ចាស់» នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺផ្ទះដែលមនុស្សមិនអាចបង្កើតបានឡើយ» (សូមមើល៖ INVALID translate/figs-activepassive និង INVALID translate/figs-synecdoche)

នៅក្នុងជម្រកនេះ យើងតែងតែថ្ងូរ

ពាក្យថា «ជម្រក» សំដៅលើ «ការរស់នៅលើផែនដីដែលយើងរស់នៅ។» ពាក្យថា ថ្ងូរ គឺជាសំលេងរបស់មនុស្សបញ្ចេញនៅពេលមានបំណងចង់បានអ្វីមួយល្អ។

រង់ចាំ ដើម្បីឲ្យបានទៅនៅនិងផ្ទះដែលនៅស្ថានសួគ៌

ឃ្លាថា «ផ្ទះដែលនៅស្ថានសួគ៍» សំដៅលើ«អាគារដែលបានមកពីព្រះជាម្ចាស់»។ សាវ័កប៉ូលបានថ្លែងពីរូបកាយដែលរស់ឡើងវិញ ប្រៀបដូចជាអាគារ និងក្រណាត់ដែលមនុស្សអាចប្រាស្រ័យបាន។ (សូមមើល៖ INVALID translate/figs-metaphor)

តាមរយៈក្តីរំពឹងនេះ

«គឺដោយក្តីរំពឹងរស់នៅលើស្ថានសួគ៌របស់យើង»

យើងនឹងមិនខ្វះខាត់និងអាក្រាតឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងមិនអាក្រាតឡើយ» ឬ «ព្រះជាម្ចាស់នឹងមិនស្វែងរកយើងដោយអាក្រាតកាយឡើយ» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 5:4-5

ក្នុងពេលដែលពួកយើងនៅក្នុងទីជម្រកនេះ

សាវ័កប៉ូលថ្លែងពីរូបកាយសាច់ឈាមរបស់យើងប្រៀបដូចជា «ជម្រក»។ (សូមមើល៖ INVALID translate/figs-metaphor)

ក្នុងទីជម្រកនេះ គឺតែងតែត្អូញត្អែរ

ពាក្យថា «ជម្រក» សំដៅលើ «ការនៅលើផែនដី ដែលយើងកំពុងរស់នៅ»។ ពាក្យថាត្អូញត្អែរ គឺជាសំលេងដែលមនុស្សបន្លឺសំលេងឡើងនៅពេលចង់បានអ្វីមួយដែលប្រសើរជាង។ សូមមើលការបកប្រែនេះក្នុងជំពូក ៥៖១។

មានបន្ទុកយ៉ាងធ្ងន់

សាវ័កប៉ូលសំដៅលើទុក្ខលំបាកនៃរូបកាយសាច់ឈាមដែលមានបទពិសោធន៍ប្រៀបដូចជា ការទាំងនោះជាបន្ទុកយ៉ាងធ្ងន់ដែលពិបាកទ្រាំបាន។ (សូមមើល៖ INVALID translate/figs-metaphor)

យើងមិនចង់ដោះរូបកាយនេះចេញឡើយ..........យើងចង់ឲ្យបានពាក់វិញ

សាវ័កប៉ូលថ្លែងពីរូបកាយប្រៀបដូចជាការស្លៀកពាក់។ ពាក្យថា «ដោះរូបកាយនេះចេញ» សំដៅលើ ការស្លាប់នៃរូបកាយសាច់ឈាម ចំណែក «ចង់ឲ្យបានពាក់វិញ» សំដៅលើការមានរូបកាយនៃការរស់ឡើងវិញដែលព្រះបានប្រទានឲ្យ។ (សូមមើល៖ INVALID translate/figs-metaphor)

ដោះរូបកាយនេះចេញ

«រូបកាយដែលគ្មានសម្លៀកបំពាក់» ឬ «ដោយអាក្រាតកាយ»

ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ

សាវ័កប៉ូលថ្លែងពីជីវិតប្រៀបដូចជាសត្វដែលស៊ី «សាកសព»។ រូបកាយសាច់ឈាមនឹងស្លាប់បាត់ដោយជំនួសដោយរូបកាយនៃការរស់ឡើងវិញដែលអាចរស់នៅអស់កល្ប។ (សូមមើល៖ INVALID translate/figs-metaphor)

ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះជីវិតនេះលេបតែអ្វីដែលជាសេចក្តីស្លាប់» (សូមមើល៖ INVALID translate/figs-activepassive)

ដែល​បានប្រទានដល់យើង ​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​ទុកនូវអ្វីដែលនឹងកើតឡើង

ព្រះវិញ្ញាណត្រូវបានថ្លែងប្រៀបដូចជាប្រាក់លោះសម្រាប់ជីវិតអស់កល្ប។ សូមមើលការបកប្រែដូចគ្នាក្នុងជំពូក១៖២១។ (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 5:6-8

ប្រយោគភ្ជាប់៖

ដោយព្រោះអ្នកជឿមានរូបកាយថ្មី ហើយមានព្រះវិញ្ញាណដ៏វិសុទ្ធជារបស់បញ្ចាំ​ចិត្ត​​ សាវ័កប៉ូលបានរំលឹកដល់ពួកគេឲ្យរស់នៅដោយមានជំនឿ ដែលពួួកគេអាចឲ្យព្រះគាប់ព្រះហឫទ័យ។ លោកបានបន្តដោយរំលឹកពួកគេឲ្យចេះនាំអ្នកដទៃដោយព្រោះ​ ១) អ្នកជឿបង្ហាញខ្លួននៅចំពោះបល្ល័ង្កកាត់ក្តីរបស់ព្រះគ្រិស្ត ហើយនឹង ២) ដោយព្រោះសេចក្តីស្រលាញ់នៃព្រះគ្រិស្តដែលទ្រង់បានសុគតដើម្បីអ្នកមានជំនឿផងដែរ។

ក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ

សាវ័កប៉ូលថ្លែងពីរូបកាយសាច់ឈាមប្រៀបដូចជាទីកន្លែងដែលមនុស្សរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងពេលដែលយើងរស់នៅក្នុងរូបកាយលោកិយ៍នេះ» (សូមមើល៖ INVALID translate/figs-metaphor)

យើងពិតជានៅឆ្ងាយពីព្រះអម្ចាស់

«យើងមិនបាននៅផ្ទះជាមួយព្រះអម្ចាស់ទេ» ឬ «យើងមិនបាននៅស្ថានសួគ៍ជាមួយព្រះអម្ចាស់»

យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ

«យើងរស់នៅដោយសារជំនឿ មិនមែនដោយសារអ្វីដែលយើងមើលឃើញទេ»

ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះ

ពាក្យថា «រូបកាយ» សំដៅលើរូបកាយខាងសាច់ឈាម។

ទៅផ្ទះថ្មីជាមួយព្រះអម្ចាស់

«ទៅផ្ទះជាមួយព្រះអម្ចាស់នៅឯស្ថានសួគ៍»

2 Corinthians 5:9-10

ទោះបីជាយើងនៅក្នុងផ្ទះនេះឬនៅកន្លែងផ្សេង

ពាក្យថា «ព្រះអម្ចាស់» អាចប្រើក្នុងខគម្ពីរមុន។​ ការបកប្រែរបៀបផ្សេងទៀតៈ «ទោះបីយើងនៅក្នុងផ្ទះជាមួយព្រះអម្ចាស់ ឬនៅកន្លែងផ្សេងពីព្រះអម្ចាស់» (សូមមើល៖ INVALID translate/figs-ellipsis)

សរសើរព្រះអង្គជានិច្ច

«សរសើរព្រះអម្ចាស់ជានិច្ច»

នៅ​មុខ​ទី​ជំនុំជំរះ​នៃ​ព្រះគ្រិស្ត

«នៅមុខព្រះគ្រិស្តដើម្បីជំនុំជំរះ»

គ្រប់​គ្នា​បាន​ទទួល​

«គ្រប់គ្នាបានទទួលនៅអ្វីដែលសមនឹងទទួល»

តាម​ការ​ដែល​បាន​ធ្វើ ​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ការដែលទ្រង់បានធ្វើនៅក្នុងរូបកាយសាច់ឈាម» (សូមមើល៖ INVALID translate/figs-activepassive)

ទោះ​ល្អ​ឬ​អាក្រក់​ក្តី

«ទោះការទាំងនោះល្អឬអាក្រក់ក្តី»

2 Corinthians 5:11-12

ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​នៃព្រះអម្ចាស់

«ស្គាល់ពីអ្វីដែលមានន័យចំពោះសេកចក្តីស្ញែងខ្លាចនៃព្រះអម្ចាស់»

យើង​​ក៏​ខំ​នាំ​មនុស្ស​

អាចមានន័យថា ១) «យើងខំនាំមនុស្សដោយសេចក្តីពិតនៃដំណឹងល្អ» ឬ ២) «យើងខំនាំមនុស្សព្រោះតែយើងជាក្រុមសាវ័កពេញសិទ្ធ»។ (សូមមើល៖ INVALID translate/figs-explicit)

ពួកយើង​ជា​អ្នក​ដែលច្បាស់លាស់​ដល់​ព្រះ​ជាម្ចាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ដឹងយើងច្បាស់ថាជាមនុស្សប្រភេទណា» (សូមមើល៖ INVALID translate/figs-activepassive)

វាក៏ស្របតាមមនសិកា របស់បងប្អូនដែរ

«ដែលបងប្អូនបានជឿលើការនោះ»

ដូច្នេះ បងប្អូនអាចនិងមានចំលើយ

«ដូច្នេះបងប្អូនប្រហែលមានអ្វីមកនិយាយ»

សម្រាប់អស់អ្នកដែលមានអំនួត ពីចរិតខាងក្រៅ តែមិនមែនអ្វីដែលនៅក្នុងចិត្តនោះទេ

ពាក្យថា «ចរិតខាងក្រៅ» សំដៅទៅ ការបង្ហាញពីខាងក្រៅខ្លួនឯងពីអ្វីៗដូចជាសមត្ថភាព និងលក្ខណៈរបស់ខ្លួន។ ពាក្យថា «ក្នុងចិត្ត» សំដៅទៅ អត្តចរិតខាងក្នុងរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ​ «អស់អ្នកដែលមានអំនួតពីចរិតខាងក្រៅ....តែមិនមែនដែលមនុស្សមានពីខាងក្នុង» (សូមមើល៖​ INVALID translate/figs-metonymy)

2 Corinthians 5:13-15

ប្រសិនបើយើងវង្វេងស្មារតីក៍ដោយ ........... ហើយបើទោះជាយើងមានស្មារតីល្អក្តី

សាវ័កប៉ូលបានថ្លែងពីផ្លូវដែលមនុស្សគិតពីលោក និងសហការីរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ប្រសិនបើមនុស្សគិតថាយើងឆ្គួត......ទោះបីមនុស្សគិតថាយើងមិនឆ្គួតក៏ដោយ» (សូមមើល៖ INVALID translate/figs-idiom)

សេចក្តីស្រឡាញ់នៃព្រះគ្រិស្ត

អាចមានន័យថា ១) «សេចក្តីស្រលាញ់របស់យើងសម្រាប់ព្រះគ្រិស្ត» (UDB) ២) «សេចក្តីស្រលាញ់របស់ព្រះគ្រិស្តសម្រាប់យើង។»

​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​គ្នា

«ស្លាប់ជំនួសមនុស្សទាំងអស់គ្នា»

ព្រះអង្គ ដែល​សុគត​ជំនួសពួក​គេ ហើយ​បាន​រស់​ឡើង​​វិញដែរ

ពាក្យថា «ព្រះអង្គ» សំដៅលើព្រះគ្រីស្ត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រីស្ត បានសុគត ហើយជាអ្នកដែលព្រះជាម្ចាស់បានឲ្យរស់ឡើងវិញ» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 5:16-17

ប្រយោគភ្ជាប់៖

ដោយព្រោះតែសេចក្តីស្រលាញ់ និងការសុគតរបស់ព្រះគ្រិស្ត យើងត្រូវបានជំនុំជំនះបែបមនុស្សឡើយ។ យើងត្រូវបានចាត់តាំងឲ្យបង្រៀនដល់អ្នកដទៃ របៀបរួបរួមគ្នាដោយសន្តិភាពជាមួយនិងព្រះជាម្ចាស់តាមរយៈការសុគតរបស់ព្រះគ្រិស្ត ហើយទទួលបានសេចក្តីសុចរិតរបស់ព្រះតាមរយៈព្រះគ្រិស្ត។

ដោយហេតុផលនេះ

នេះសំដៅលើអ្វីដែលសាវ័កប៉ូលបានថ្លែងពីការរស់នៅដើម្បីព្រះគ្រិស្តជំនួសឲ្យការរស់នៅដោយខ្លួនឯង»។

អ្នកនោះបានកើតជាថ្មី

សាវ័កប៉ូលបានថ្លែងពីអ្នកដែលជឿលើព្រះគ្រិស្ត ប្រៀបដូចជាព្រះបានបង្កើតសាជាថ្មី។ ការបកប្រែរបៀបផ្សេងទៀតៈ «គេជាមនុស្សថ្មី» (សូមមើល៖ INVALID translate/figs-metaphor)

ការចាស់បានកន្លងផុតទៅ

ពាក្យថា​ «ការចាស់» សំដៅលើការដែលមនុស្សមានអត្តចរិតមុនពេលដែលពួកគេជឿលើព្រះគ្រិស្ត។

មើល

ពាក្យថា «មើល» រំលឹកយើងឲ្យយកចិត្តទុកដាក់លើការដែលកើតឡើងភ្លាមៗនោះ។

2 Corinthians 5:18-19

គ្រប់ការទាំងនេះ

«ព្រះជាម្ចាស់បានធ្វើគ្រប់ការទាំងនេះ»។ នេះសំដៅលើអ្វីដែលសាវ័កប៉ូលបានថ្លែងការពីខគម្ពីរមុនអំពីគ្រប់ការចាស់ត្រូវបានជំនួសដោយគ្រប់ការថ្មី។

ព័ន្ធកិច្ចនៃការផ្សះផ្សាយ

នេះអាចបកប្រែបានជាមួយជាមួយឃា្លកិរិយាសព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចនៃការផ្សះផ្សាមនុស្សជាមួយទ្រង់» (សូមមើល៖ INVALID translate/figs-abstractnouns)

គឺថា

«នេះមានន័យថា»

ក្នុងព្រះគ្រិស្ត ព្រះជាម្ចាស់បានផ្សះផ្សាលោកីយ៍នេះ ឲ្យត្រូវជាមួយព្រះអង្គដែរ

ពាក្យថា «លោកិយ៍» សំដៅលើមនុស្សនៅលើពិភពលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់កំពុងផ្សះផ្សាមនុស្សជាមួយទ្រង់ ក្នុងព្រះគ្រិស្ត» (សូមមើល៖ INVALID translate/figs-metonymy)

ព្រះជាម្ចាស់ទុកព្រះទ័យនិងផ្តល់ព្រះបន្ទូលនៃការផ្សះផ្សាដល់យើងដែរ

ព្រះជាម្ចាស់បានប្រទានឲ្យសាវ៍កប៉ូលការទទួលខុសត្រូវដើម្បីចែកចាយព្រះបន្ទូលដែលព្រះជាម្ចាស់កំពុងផ្សះផ្សាប្រជាជនជាមួយនឹងទ្រង់។

ព្រះបន្ទូលនៃការផ្សះផ្សា

«ព្រះបន្ទូលអំពីការផ្សះផ្សា»

2 Corinthians 5:20-21

យើងបានតាំងឡើងជាអ្នកតំណាងនៃព្រះគ្រិស្ត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានតាំងឡើងពួកយើងជាអ្នកតំណាងនៃព្រះគ្រិស្ត» (សូមមើល៖ INVALID translate/figs-activepassive)

អ្នកតំណាងនៃព្រះគ្រិស្ត

«អស់អ្នកដែលថ្លែងពីព្រះគ្រិស្ត»

សូមឲ្យបានផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមទុកឲ្យព្រះជាម្ចាស់ផ្សះផ្សាអ្នកជាមួយនឹងទ្រង់» (សូមមើល៖ INVALID translate/figs-activepassive)

ព្រះជាម្ចាស់បានថ្វាយព្រះគ្រិស្ត ឲ្យក្លាយជាដង្វាយសម្រាប់បាបរបស់យើង

«ព្រះជាម្ចាស់បានធ្វើឲ្យព្រះគ្រិស្តជាដង្វាយសម្រាប់អំពើបាបរបស់យើង»

សម្រាប់បាបរបស់យើងព្រះជាម្ចាស់បានធ្វើការនេះ ដើម្បីឲ្យយើងបានក្លាយទៅជា

ពាក្យថា «របស់យើង» និង «យើង» គឺតែមួយ ដោយសំដៅលើអ្នកជឿទាំងអស់។ (សូមមើល៖ INVALID translate/figs-inclusive)

ព្រះជាម្ចាស់បានធ្វើការនេះ ដើម្បីឲ្យយើងបានក្លាយទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ក្នុងព្រះអង្គ

«ព្រះជាម្ចាស់បានធ្វើការនេះ.......ជាសេចក្តីសុចរិតនៃព្រះជាម្ចាស់ក្នុងព្រះគ្រិស្ត»

ដើម្បីឲ្យយើងបានក្លាយទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ក្នុងព្រះអង្គ

ឃ្លាថា «សេចក្តីសុចរិតរបស់ព្រះជាម្ចាស់» សំដៅលើសេចក្តីសុចរិតដែលព្រះទាមទារ ហើយដោយចេញមកពីព្រះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីឲ្យយើងបានសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ក្នុងយើងតាមរយៈព្រះគ្រិស្ត» (សូមមើល: INVALID translate/figs-explicit)

2 Corinthians 6

2 Corinthians 6:1-3

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានសង្ខេបពីរបៀបនៃការធ្វើការងារជាមួយគ្នាសម្រាប់ព្រះជាម្ចាស់ដែលត្រូវបានសន្មតថា។

ព័ត៌មានទូទៅៈ

ក្នុងខ២ សាវ័កប៉ូលបានដកស្រង់ចំណុចពីព្យាការីអេសាយ។

ធ្វើការជាមួយ

សាវ័កប៉ូលបានបញ្ជាក់ថា រូបលោក និងលោកធីម៉ូថេគឺធ្វើការជាមួយព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើការជាមួយនឹងព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-explicit)

យើងក៏សូមប្រាប់បងប្អូនកុំឲ្យទទួលព្រះគុណរបស់ព្រះជាម្ចាស់ ដោយគ្មានន័យឡើយ

សាវ័កប៉ូលបានសន្យាជាមួយនឹងពួកគេថានឹងឲ្យព្រះគុណដែលមានន័យសម្រាប់ជីវិតរបស់ពួកគេ។​ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់ស្រប។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងក៏សូមបងប្អូនប្រើប្រាស់ព្រះគុណដែលបានទទួលពីព្រះជាម្ចាស់» (សូមមើល៖ INVALID translate/figs-doublenegatives)

ដ្បិត ព្រះជាម្ចាស់មានបន្ទូលថា

«ដ្បិតព្រះអង្គមានបន្ទូលថា»។ នេះជាការណែនាំពីការដកស្រង់ចេញពីព្យាការីអេសាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតព្រះជាម្ចាស់បានថ្លែងក្នុងខព្រះគម្ពីរ» (សូមមើល៖ INVALID translate/figs-explicit)

មើល៍

ពាក្យថា​ «មើល៍» ចង់រំលឹកយើងឲ្យយកចិត្តទុកដាក់ ព័ត៌មានដែលអាចនឹងកើតឡើងភ្លាមៗ។

យើងមិនបានដាក់ភាពភ័យខ្លាចបាំងពីមុខរបស់អ្នករាល់គ្នាឡើយ

សាវ័កប៉ូលបានថ្លែងពី ការអ្វីមួយដែលរារាំងឲ្យមនុស្សពីការទុកចិត្តព្រះគ្រិស្ត ប្រៀបដូចជាផ្នែកមួយខាងសាច់ឈាមដែលមនុស្សបរាជ័យ និងដួលចុះ។ ការបកប្រែរបៀបផ្សេងទៀតៈ​ «យើងមិនចង់ធ្វើអ្វីមួយដែលរារាំងមនុស្សពីការជឿលើព្រះបន្ទូលរបស់យើង» (សូមមើល៖ INVALID translate/figs-metaphor)

យើងមិនបានប្រាថ្នាឲ្យការងាររបស់យើង ត្រូវខូចឈ្មោះឡើយ

ពាក្យថា «ខូចឈ្មោះ» សំដៅលើប្រជាជនដែលនិយាយអាក្រក់ពីការងាររបស់សាវ័កប៉ូល។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនចង់ឲ្យនរណាម្នាក់និយាយអាក្រក់ពីការងាររបស់យើងឡើយ»​ (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 6:4-7

ព័ត៌មានទូទៅៈ

នៅពេលសាវ័កប៉ូលប្រើប្រាស់ពាក្យថា «យើង» នៅនេះ លោកសំដៅលើខ្លួនគាត់ និងលោកធីម៉ូថេ (សូមមើល៖ INVALID translate/figs-exclusive)

យើងបង្ហាញខ្លួនយើង ថា​ជា​អ្នក​បម្រើរបស់ព្រះជាម្ចាស់តាមរយៈទង្វើរបស់យើង

«យើងបង្ហាញថាយើងជាអ្នកបម្រើរបស់ព្រះជាម្ចាស់ តាមរយៈគ្រប់ការដែលយើងបានធ្វើ»

យើងជាអ្នកបម្រើក្នុងការទាំងនេះ គឺក្នុង​ការ​ទ្រាំទ្រ ការឈឺចាប់ ទុក្ខព្រួយ និងទុក្ខលំបាក 5ការត្រូវគេវាយ ការគេដាក់គុក ការវឹកវរ ការធ្វើការហួសកម្លាំង មិនបានដេកនៅពេលយប់ ខ្វះអាហារ

សាវ័កប៉ូលបានលើកឡើងពីស្ថានភាពលំបាកផ្សេងៗគ្នានៅពេលដែលពួកគេបង្ហាញថាពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់។

ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ស្មោះត្រង់

សាវ័កប៉ូលចុះបញ្ជីតម្លៃសីលធម៍ដែលពួកគេបានប្រកាន់ភ្ជាប់ក្នុងស្ថានភាពលំបាកដែលបង្ហាញថាពួកេគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់។

យើងគឺជាអ្នកបម្រើព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះអង្គ នៅក្នុងព្រះចេស្តានៃព្រះជាម្ចាស់

ការលះបង់របស់ពួកគេដើម្បីអធិប្បាយពីដំណឹងល្អនៅក្នុងព្រះចេស្តានៃព្រះជាម្ចាស់ដែលបង្ហាញថាពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់។​

ព្រះបន្ទូលនៃសេចក្តីពិត

«នៅក្នុងការអធិប្បាយពីពាក្យពេជន៍ដែលពិតនៃព្រះជាម្ចាស់»

យើងពាក់​គ្រឿង​សឹកនៃសេចក្តី​សុចរិត កាន់នៅដៃទាំង​ស្តាំ​ទាំង​ឆ្វេងរបស់យើងផង

សាវ័កប៉ូលថ្លែងពីសេចក្តីសុចរិតប្រៀបបានដូចជាអាវុធដែលពួកគេប្រើប្រាស់ដើម្បីប្រយុទ្ធក្នុងសមរភូមិខាងវិញ្ញាណ។ (សូមមើល: INVALID translate/figs-metaphor)

​គ្រឿង​សឹកនៃសេចក្តី​សុចរិត

សេចក្តីសុចរិតជាគ្រឿងសឹករបស់យើង» ឬ «សេចក្តីសុចរិតប្រៀបដូចជាអាវុធរបស់យើង»

កាន់នៅដៃទាំង​ស្តាំ​ទាំង​ឆ្វេង

អត្ថន័យដូចជា ១) មានអាវុធក្នុងដៃម្ខាង និងមានខែលក្នុងដៃម្ខាងទៀត ឬ២) ពួកគេត្រូវបានបំពាក់ពេញលេញសម្រាប់សមរភូមិដើម្បីការងារខ្លួនឯងពីការវាយប្រហារពីគោលដៅណាមួយ។

2 Corinthians 6:8-10

ព័ត៌មានទូទៅៈ

សាវ័កប៉ូលបានធ្វើតារាងពីការជាច្រើនដែលមនុស្សគិតពីលោក និងការងារបម្រើរបស់លោក។ (សូមមើល៖ INVALID translate/figs-merism)

យើងត្រូវបានការចោទប្រកាន់ថាជាមនុស្សបោកប្រាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សចោទប្រកាន់ថាពួកយើងជាមនុស្សបោកប្រាស់» (សូមមើល ៖ INVALID translate/figs-activepassive)

ដូចជាគ្មានការទទួលស្គាល់ ប៉ុន្តែ យើងនៅតែមានការទទួលស្គាល់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «បៀបដូចជាមនុស្សមិនបានទទួលស្គាល់ពីពួកយើង ប៉ុន្តែក៏មានមនុស្សនៅតែស្គាល់យើងច្បាស់ដែរ» (សូមមើល៖​ INVALID translate/figs-activepassive)

យើងធ្វើការដូចជាអ្នកជាប់ជំនុំជម្រះសម្រាប់ទង្វើរបស់យើង ប៉ុន្តែ មិនដូចជាប់ជំនុំជម្រះដល់ស្លាប់ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងធ្វើការប្រៀបដូចជាមនុស្សកំពុងដាក់ទោសយើងពីសកម្មភាព ប៉ុន្តែមិនមែនមានន័យថាពួកគេបានជំនុំជំម្រះយើងរហូតដល់ស្លាប់ឡើយ» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 6:11-13

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានលើកទឹកចិត្តអ្នកជឿក្នុងទីក្រុងកូរិនថូសឲ្យរស់នៅដាច់ដោយឡែកពីព្រះក្លែងក្លាយ ហើយរស់នៅដោយជីវិតបរិសុទ្ធសម្រាប់ព្រះជាម្ចាស់។​

ថ្លែងពីសេចក្តីពិតទាំងស្រុងទៅកាន់បងប្អូន

«ថ្លែងដោយភាពស្មោះត្រង់ទៅកាន់បងប្អូន»

ហើយដួងចិត្តរបស់យើងបានបើក

សាវ័កប៉ូលថ្លៃពីសេចក្តីស្រលាញ់ដ៏ធំក្រៃលែងសម្រាប់អ្នកនៅទីក្រុងកូរិនថូស ដែលមានដួងចិត្តបើកចំហរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងស្រលាញ់អ្នកយ៉ាងខ្លាំង» (សូមមើល៖ INVALID translate/figs-metaphor)

ដួងចិត្តអ្នកមិនបានចង្អៀតចង្អល់ ជាមួយយើងឡើយ ប៉ុន្តែ ការនោះកើតឡើងដោយអារម្មណ៍បងប្អូនវិញ

សាវ័កប៉ូលថ្លែងពីអ្នកនៅក្រុងកូរិនថូសដែលខ្វះសេចក្តីស្រលាញ់សម្រាប់លោក ប្រៀបដូចចាដួងចិត្តរបស់គេចង្អៀតចង្អល់។ (សូមមើល៖ INVALID translate/figs-metaphor)

ដួងចិត្តអ្នកមិនបានចង្អៀតចង្អល់ ជាមួយយើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនបានចង្អៀតចង្អល់ទៅដួងចិត្តរបស់បងប្អូនឡើយ» ឬ «យើងបានឲ្យអ្នកគ្មានហេតុផលណាដើម្បីបញ្ឈប់សេចក្តីស្រលាញ់មកយើងឡើយ» (សូមមើល៖ INVALID translate/figs-activepassive)

ការនោះកើតឡើងដោយអារម្មណ៍បងប្អូនវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អារម្មណ៍ផ្ទាល់របស់បងប្អូនកំពុងចង្អៀតចង្អល់ខ្លួនឯង» ឬ «បងប្អូនបានឈប់ស្រលាញ់់យើងដោយមូលហេតុផ្ទាល់ខ្លួន» (សូមមើល៖ INVALID translate/figs-activepassive)

ដើម្បីមានភាពស្មើភាព

«ជាការឆ្លើយតបសមស្រប»

ខ្ញុំនិយាយទៅកាន់បងប្អូន ដូចជាកូនរបស់ខ្ញុំដែរ

សាវ័កប៉ូលបានថ្លែងពីអ្នកនៅទីក្រុងកូរិនថូសប្រៀបដូចជាកូនខាងវិញ្ញាណរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំថ្លែងប្រៀបដូចជាខ្ញុំជាឪពុករបស់បងប្អុន» (សូមមើល៖ INVALID translate/figs-metaphor)

ចូរបើកចិត្តចំហឲ្យទូលាយចុះ

សាវ័កប៉ូលជំរុញឲ្យអ្នកនៅទីក្រុងកូរិនថូសឲ្យស្រលាញ់លោក ដូចលោកបានស្រលាញ់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្រលាញ់ពួកយើងច្រើនដូចពួកយើងស្រលាញ់បងប្អុនចឹង» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 6:14-16

ព័ត៌មានទូទៅ៖

ក្នុងខគម្ពីរ១៦ សាវ័កប៉ូលបកស្រាយចំណុចខ្លះពីពួកព្យាការីក្នុងគម្ពីសញ្ញាចាស់ជាច្រើនរូបដូចជា៖ លោកម៉ូសេ លោកសាការី លោកអេម៉ុស និងពួកព្យាការីផ្សេងៗទៀត។

សូមកុំទឹមនឹមស្រៀកជាមួយពួកអ្នកមិនជឿឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ចូរមានចំណងដៃគូរជាមួយអ្នកជឿ» (សូមមើល៖ INVALID translate/figs-doublenegatives)

នឹមស្រៀកជាមួយ

សាវ័កប៉ូលថ្លែងពីការធ្វើការងារជាមួយដើម្បីសម្រេចគោលដៅតែមួយប្រៀបដូចជាសត្វពីរក្បាលដែលនឹមនឹងគ្នាដើម្បីភ្ជួររាស់ ឬដឹងរទេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «រួមជាក្រុមជមួយ» ឬ «មានទំនាក់ទំនងជិតស្និតជាមួយ» (សូមមើល៖ INVALID translate/figs-metaphor)

តើសេចក្តីសុចរិត និងការទទឹងច្បាប់ អាចចូលគ្នាបានទេ?

នេះជាសំនួរដែលឥតមានចំលើយដែល ដែលដឹងជាមុនថាជាចំលើយផ្ទុយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតសេចក្តីសុចរិតមិនអាចចូលគ្នានិងបានជាមួយការទទឹងច្បាប់» (សូមមើល៖ INVALID translate/figs-rquestion)

តើអាចចូលគ្នាបានទេរវាង​ ពន្លឺ និងសេចក្តីងងឹតនោះ?

សាវ័កប៉ូលបានសួរសំណួរនេះដើម្បីបញ្ជាក់ថា ពន្លឺ និងសេចក្តីងងឹងមិនអាចចូរគ្នាឡើយ នៅពេលពន្លឺលេបបំបាត់សេចក្តីងងឹត។ ពាក្យថា «ពន្លឺ»​ និង «សេចក្តីងងឹត» សំដៅលើគុណភាពខាងវិញ្ញាណ និងសីលធម៍របស់អ្នកជឿ និងអ្នកមិនជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពន្លឺមិនអាចចូលគ្នាបានជាមួយសេចក្តីងងឹត» (សូមមើល៖ INVALID translate/figs-rquestion និង INVALID translate/figs-metaphor)

តើមានការព្រមព្រៀងគ្នារវាង អារក្សបេលាល និងព្រះគ្រិស្តទេ?

នេះជាសំនួរដែលឥតមានចំលើយដែល ដែលដឹងជាមុនថាជាចំលើយផ្ទុយ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានការព្រមព្រៀងណារវាង អារក្សបេលា​ និងព្រះគ្រិស្តទេ» (សូមមើល៖ INVALID translate/figs-rquestion)

ឬតើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿបានទេ?

នេះជាសំនួរដែលឥតមានចំលើយដែល ដែលដឹងជាមុនថាជាចំលើយផ្ទុយ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកជឿមិនមានអ្វីដែលដូចគ្នាជាមួយអ្នកមិនជឿ» (សូមមើល៖ INVALID translate/figs-rquestion)

តើព្រះវិហារនៃព្រះជាម្ចាស់ និងវិហាររបស់ព្រះក្លែងក្លាយអាចចុះចូលជាមួយគ្នាបានទេ?

នេះជាសំនួរដែលឥតមានចំលើយដែល ដែលដឹងជាមុនថាជាចំលើយផ្ទុយ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានកិច្ចព្រមព្រៀងណារវាងព្រះវិហារនៃព្រះជាម្ចាស់ និងវិហាររបស់ព្រះក្លែងក្លាយ» (សូមមើល៖ INVALID translate/figs-rquestion)

យើងទាំងអស់គ្នាគឺជាព្រះវិហាររបស់ព្រះដែលមានព្រះជន្មគង់នៅ

សាវ័កប៉ូលសំដៅលើគ្រិស្តបរិស័ទ ដូចជាការ​បង្កើត​ព្រះវិហារមួយសម្រាប់ព្រះជាម្ចាស់គង់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងប្រៀបបានដូចជាព្រះវិហារដែលព្រះដែលមានព្រះជន្មរស់គង់នៅ» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-inclusive)

2 Corinthians 6:17-18

ព័ត៌មានទូទៅ៖

សាវ័កប៉ូលដកស្រង់ចំណុចខ្លះពីពួកព្យាការីនៃគម្ពីសញ្ញាចាស់ លោកអេសាយ និងលោកអេសេគាល។

ញែកដោយឡែក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ញែកខ្លួនឯងឲ្យនៅដោយឡែក» ឬ«អនុញ្ញាតឲ្យខ្ញុំញែកអ្នកនៅដោយឡែក» (សូមមើល៖ INVALID translate/figs-activepassive)

សូមកុំប៉ះរបស់មិនស្អាត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់ស្រប។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមប៉ះតែរបស់ដែលស្អាត» (សូមមើល៖​ INVALID translate/figs-doublenegatives)

2 Corinthians 7

2 Corinthians 7:1

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តរំលឹកដល់ពួកគេឲ្យនៅដាច់ពីអំពើបាបហើយស្វែងរកសេចក្តីបរិសុទ្ធដោយចេញពីចិត្ត។

បងប្អូនជាទីស្រឡាញ់អើយ

«អ្នកជាមនុស្សដែលខ្ញុំស្រលាញ់»​ ឬ«ឱមិត្តសំលាញ់អើយ»

សូមឲ្យយើងជម្រះខ្លួនយើង

ចំណុចនេះសាវ័កប៉ូលពោលពីការនៅឲ្យឆ្ងាយពីទម្រង់ណាមួយនៃអំពើបាបដែលអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។

ចូរឲ្យយើង ដេញតាមសេចក្តី​បរិសុទ្ធ

«ចូរឲ្យយើងព្យាយាមបានបរិសុទ្ធ»

ក្នុងការកោតខ្លាច​ដល់​ព្រះជាម្ចាស់

«ដោយការគោរពដ៏ជ្រាលជ្រៅសម្រាប់ព្រះជាម្ចាស់»

2 Corinthians 7:2-4

ប្រយោគភ្ជាប់៖

អ្នករស់នៅទីក្រុងកូរិនថូសត្រូវបានដាស់តឿនអំពីអ្នកដឹកនាំផ្សេងទៀតដែលបានព្យាយាមចាប់យកពួកគេជាអ្នកជឿនៅទីក្រុងកូរិនថូសឲ្យដើរតាមពួកអ្នកដឹកនាំនោះ ដោយសាវ័កប៉ូលបានរំលឹកពួកគេ ពីរបៀបដែលលោកមានអារម្មណ៍ចំពោះពួកគេ។

សូមរៀបចំកន្លែងឲ្យយើងខ្ញុំផង!

នេះសំដៅថយក្រោយពីអ្វីដែលសាវ័កប៉ូលបានថ្លែងក្នុងជំពូក៦៖១១ អំពីពួកគេបើកដួងចិត្តចំពោះលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមរៀបចំកន្លែងឲ្យយើងខ្ញុំផងនៅក្នុងដួងចិត្តរបស់អ្នក» ឬ«ស្រលាញ់យើងខ្ញុំ និងទទួលយកយើងខ្ញុំ» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-explicit)

ខ្ញុំនិយាយដូច្នេះ មិនមែនផ្កោលទោសដល់បងប្អូនទេ

«ខ្ញុំមិនបាននិយាយចោទប្រកាន់បងប្អូនបានធ្វើខុសទេ» ពាក្យថា «ដូច្នេះ»សំដៅលើពាក្យដែលសាវ័កប៉ូលគ្រាន់តែនិយាយដែលមិនប៉ះពាល់ដល់អ្នកដទៃ។

បងប្អូនស្ថិតនៅក្នុងដួងចិត្តយើង

សាវ័កប៉ូលថ្លែងពីសេចក្តីស្រលាញ់យ៉ាងខ្លាំងពីលោក និងសហាការីរបស់លោកចំពោះអ្នករស់នៅទីក្រុងកូរិនថូសប្រៀបបានដូចជាពួកលោកបានរក្សាទុកពួកគេក្នុងដួងចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកជាមនុស្សសំណព្វរបស់ពួកយើង» (សូមមើល៖ INVALID translate/figs-metaphor)

យើងនឹងស្លាប់រស់ជាមួយគ្នា

នេះមានន័យថា សាវ័កប៉ូលនិងសហការីរបស់លោកនៅតែបន្តស្រលាញ់អ្នករស់នៅទីក្រុងកូរិនថូសទោះបីមានឧបសគ្គអ្វីក៏ដោយ។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ទោះបីយើងរស់ ឬក៏យើងស្លាប់» (សូមមើល៖ INVALID translate/figs-idiom)

យើងនឹងស្លាប់

«យើង» រួមជាមួយនឹងអ្នកជឿនៅក្រុងកូរិនថូសទាំងអស់។ (សូមមើល៖ INVALID translate/figs-inclusive)

ខ្ញុំបានទទួលការកម្សាន្តចិត្ត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបំពេញខ្ញុំឲ្យមានមានការកំសាន្តចិត្ត» (សូមមើល៖ INVALID translate/figs-activepassive)

ខ្ញុំបានពោរពេញដោយអំណរ

សាវ័កប៉ូលថ្លែងពីសេចក្តីអំណរប្រៀបដូចជាទឹកដែលចាក់បំពេញរូបលោកឲ្យបានហូរហៀរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំពិតជាមានអំណរក្រៃលែង» (សូមមើល៖ INVALID translate/figs-metaphor)

ទោះបីជាយើងមានការខ្វះខាតក៏ដោយ

«ទោះបីការទាំងនោះជាការលំបាករបស់យើងក៏ដោយ»

2 Corinthians 7:5-7

ពេលយើងមកដល់ស្រុកម៉ាសេដូន

ពាក្យថា «យើង» សំដៅលើសាវ័កប៉ូល និងលោកធីម៉ូថេ មិនមែនអ្នករស់នៅទីក្រុងកូរិនថូស ឬលោកទីតុសឡើយ។ (សូមមើល៖ INVALID translate/figs-exclusive)

រូបកាយរបស់យើងមិនបានសម្រាកឡើយ

ពាក្យាថា​ «រូបកាយ» សំដៅលើមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនបានសម្រាកឡើយ» ឬ «យើងនឿយហត់ខ្លាំងណាស់» (សូមមើល៖ INVALID translate/figs-synecdoche)

យើងបានជួបបញ្ហាគ្រប់ផ្លូវទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមានបទពិសោធន៍លើបញ្ហាគ្រប់ផ្លូវទាំងងស់» (សូមមើល៖ INVALID translate/figs-activepassive)

តាមរយៈការប៉ះទង្គិចផ្នែករូបកាយ ហើយធ្វើឲ្យមានការភ័យខ្លាចនៅខាងក្នុងយើង

ពាក្យថា «ផ្នែករូបកាយ» អាចមានន័យថា គឺ ១) «ផ្នែកខាងក្រៅនៃរូបកាយ»​ ឬ ២) «ផ្នែកខាងក្រៅនៃក្រុមជំនុំ។» ពាក្យាថា «ខាងក្នុង» សំដៅលើអារម្មណ៍ពីខាងក្នុងរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «តាមរយៈការប៉ះទង្គិចជាមួយមនុស្សដទៃទៀត ហើយដោយតាមរយៈសេចក្តីភ័យខ្លាចនៅខាងក្នុងយើង» (សូមមើល​៖ INVALID translate/figs-explicit)

ក៏ឃើញថាបងប្អូនបានទទួលលោកទីតុសយ៉ាងល្អដែរ

សាវ៏កប៉ូលបានទទួលការកំសាន្តចិត្តពីការស្គាល់អ្នកទីក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «តាមរយៈការសិក្សាអីការកំសាន្តចិត្តដែលលោកទីតុសបានទទួលពីបងប្អុន» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 7:8-10

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានសរសើរពួកគេពីទុក្ខព្រួយចំពោះព្រះជាម្ចាស់ និងការខ្នះខ្នែងដើម្បីធ្វើការត្រឹមត្រូវ ហើយរូបលោក និងលោកទីតុសមានសេចក្តីអំណរតាមកិច្ចការទាំងនោះ។

ព័ត៌មានទូទៅ៖

នេះសំដៅលើសំបុត្ររបស់សាវ័កប៉ូលពីមុនដល់អ្នកជឿនៅទីក្រុងកូរិនថូស ដែលលោកបានស្តីបន្ទោសដល់ពួកគេពីទទួលយកអ្នកជឿដែលប្រព្រឹត្រអំពើអសីលធម៍ខាងកាម ជាមួយប្រពន្ធរបស់ឪពុកលោក។

សំបុត្ររបស់ខ្ញុំ

«ខ្ញុំបានយល់ដឹងពីសំបុត្ររបស់ខ្ញុំ»

តែមិនមែនដោយសារ បងប្អូនកើតទុក្ខនោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «តែមិនមែនដោយសារអ្វីដែលខ្ញុំបានពោលក្នុងសំបុត្រ បានធ្វើឲ្យបងប្អូនកើតទុក្ខនោះទេ» (សូមមើល៖ INVALID translate/figs-activepassive)

ការទុក្ខសោកនេះនឹងមិនធ្វើឲ្យបងប្អូនបាត់បង់ដោយសារយើងឡើយ

«បងប្អូនបានរងទុកតែមិនធ្វើឲ្យបាត់បង់ឡើយ ដោយព្រោះតែពួកយើងបានតាស់តឿនដល់បងប្អូន»។ នេះមានន័យថាទោះបីជាសំបុត្រនេះបានធ្វើឲ្យបងប្អូនមានទុក្ខព្រួយ តែបានប្រយោជន៍ពីសំបុត្រនេះដោយតែសំបុត្រនេះបានធ្វើឲ្យពួកគេបានប្រែចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះពួកយើងមិនបានធ្វើទុក្ខដល់បងប្អូនឡើយ» (សូមមើល៖ INVALID translate/figs-idiom)

ការទុក្ខព្រួយនៅក្នុងព្រះអង្គនឹងនាំឲ្យមានការប្រែចិត្ត ហើយបានទទួលសេចក្តីសង្គ្រោះ

ពាក្យថា «ការប្រែចិត្ត» អាចនឹងប្រើច្រើនដងដើម្បីបញ្ជាក់ពីទំនាក់ទំនងវាពីអ្វីនៅខាងមុខ និងអ្វីដែលខាងក្រោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតការទុកព្រួយនៅក្នុងព្រះអង្គនាំឲ្យមានការប្រែចិត្ត ហើយការប្រែចិត្តនាំឲ្យមានការសង្គ្រោះ» (សូមមើល៖ INVALID translate/figs-ellipsis)

ដោយគ្មានការសោកស្តាយ

អាចមានន័យថា​ ១) សាវ័កប៉ូលមិនបានសោកស្តាយដែលធ្វើឲ្យពួកគេមានទុកព្រួយដោយព្រោះតែទុក្ខព្រួយបានធ្វើឲ្យគេទទួលបានប្រែចិត្ត និងការសង្រ្គោះ ឬ ២) អ្នករស់នៅទីក្រុងកូរិនថូសនឹងមិនសោកស្តាយដែលមានបទពិសោធន៍ទុក្ខព្រួយដោយព្រោះតែការនោះបាននាំឲ្យពួកគេបានប្រែចិត្ត ហើយការសង្គ្រោះ។

ប៉ុន្តែ ទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់

ទុក្ខព្រួយបែបនេះបាននាំឲ្យស្លាប់ ដោយព្រោះតែមិនបាននាំឲ្យមានការប្រែចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់ខាងវិញ្ញាណ» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 7:11-12

មើល

ពាក្យនេះបញ្ជាក់ន័យថា អ្វីដែលនឹងកើតឡើងបន្ទាប់នេះ។

ផលដ៏ធំនៅក្នុងបងប្អូននោះគឺជាការបង្ហាញថាបងប្អូនមិនជាប់ទោស

ឃ្លាថា «នោះ» នៅទីនេះបង្កើតអត្ថន័យជាលាន់មាត់។ ការបកប្រែរបៀបផ្សេងទៀតៈ ផលក្នុងបងប្អូន

ការឈឺចិត្តរបស់បងប្អូន

«កំហឹងរបស់បងប្អូន»

សេចក្តីយុតិ្តធម៌បានកើតឡើង!

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នករាល់គ្នាគួរប្រកាន់ភ្ជាប់សេចក្តីយុត្តិធម៍» (សូមមើល៖ INVALID translate/figs-activepassive)

អ្នកដែលធ្វើខុស

«អ្នកដែលប្រព្រឹត្តការខុស»

ដើម្បីឲ្យបងប្អូន ប្រឹងអស់ពីចិត្តជាមួយយើង និងដើម្បីឲ្យគេបានស្គាល់បងប្អូន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីឲ្យបងប្អូនបានស្គាល់ពី ការខំប្រឹងអស់ពីចិត្តសម្រាប់ពួកយើងដែលជាអ្នកស្មោះត្រង់» (សូមមើល៖ INVALID translate/figs-activepassive)

នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់

នេះសំដៅលើព្រះវត្តមានរបស់ព្រះអង្គ។ ការជ្រាបដឹង និងការយល់ស្របរបស់ព្រះជាម្ចាស់ពីភាពស្មោះត្រង់របស់សាវ័កប៉ូល ដែលសំដៅលើព្រះជាម្ចាស់អាចជ្រាបដឹងពីពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅចំពោះព្រះជាម្ចាស់» ឬ«ជាសាក្សីដោយមានព្រះជាម្ចាស់»។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៤៖១។(សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 7:13-14

តាមរយៈការទាំងនេះ យើងបានទទួលការលើកទឹកចិត្ត

ឃ្លាថា «នេះ» នៅទីនេះសំដៅទៅលើរបៀបដែលអ្នករស់នៅទីក្រុងកូរិនថូសឆ្លើយតបទៅសំបុត្រពីមុនរបស់សាវ័កប៉ូល ដែលលោកបានរៀបរាប់ក្នុងខគម្ពីរមុន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះជាអ្វីដែលលើកទឹកចិត្តយើង» (សូមមើល៖ INVALID translate/figs-activepassive)

គឺវិញ្ញាណរបស់គាត់បានស្រស់ថ្លាដោយសារបងប្អូនទាំងអស់គ្នា

ឃ្លាថា «វិញ្ញាណ» នៅទីនេះសំដៅទៅលើអារម្មណ៍ពីខាងក្នុង និងចិត្តគំនិត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នករាល់គ្នាបានធ្វើឲ្យវិញ្ញាណរបស់គាត់បានស្រស់ថ្លា» ឬអ្នករាល់គ្នាបានធ្វើឲ្យគាត់ឈប់បារម្មណ៍» (សូមមើល៖ INVALID translate/figs-activepassive)

ដ្បិត ខ្ញុំមានអំនួតអំពីគាត់ដោយសារបងប្អូន

«ដ្បិតទោះបីខ្ញុំបានអួតទៅគាត់ដោយសារបងប្អុន»

ខ្ញុំក៏គ្មានសេចក្តីខ្មាសឡើយ

«បងប្អុនបានធ្វើឲ្យខ្ញុំខកបំណងឡើយ»

អំនួតរបស់យើងអំពីបងប្អូនជាមួយនឹងលោកទីតុស បានបង្ហាញថាជាការពិត

«បងប្អូនបង្ហាញថាអំនួតរបស់យើងចំពោះលោកទីតុសគឺជាការពិតដោយសារបងប្អូន។

2 Corinthians 7:15-16

ការស្តាប់បង្គាប់ របស់បងប្អូនទាំងអស់គ្នា

នាម «ការស្តាប់បង្គាប់» អាចប្រើជាមួយកិរិយាសព្ទ «ស្តាប់បង្គាប់។» ការបកប្រែរបៀបផ្សេងទៀតៈ «តើបងប្អូនរាល់គ្នាស្តាប់បង្គាប់យ៉ាងដូចម្តេច» (សូមមើល៖ INVALID translate/figs-abstractnouns)

អំពីការស្វាគមន៍ដល់រូបគាត់ ជាមួយការបារម្ភហើយនិងខ្លាចផង

ពាក្យថា «បារម្ភ» និង «ខ្លាច» មានអត្ថន័យស្រដៀងគ្នា និងបញ្ជាក់ពីការបង្កើនភាពភ័យខ្លាច។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនបានស្វាគមន៍គាត់ជាមួយនឹងការយកចិត្តទុកដាក់ខ្លាំង» (សូមមើល៖ INVALID translate/figs-doublet)

ជាមួយការបារម្ភហើយនិងខ្លាចផង

អាចមានន័យថា ១) «ជាមួយនឹងការយកចិត្តទុកដាក់ខ្លាំងចំពោះព្រះ» ឬ ២) ជាមួយនឹងការយកចិត្តទុកដាក់ខ្លាំងចំពោះលោកទីតុស»។

2 Corinthians 8

2 Corinthians 8:1-2

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានថ្លែងពីការថ្វាយ ដែលគាត់ពន្យល់ពីការផ្លាស់ប្តូរផែនការថ្មី ហើយនឹងការដឹកនាំព័ន្ធកិច្ចរបស់លោក។

ព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យដល់ពួកជំនុំនៅស្រុកម៉ាសេដូន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានប្រទានឲ្យដល់ក្រុមជំនុំនៃស្រុកម៉ាសេដូន» (សូមមើល៖ INVALID translate/figs-activepassive)

ទុក្ខ​វេទនាជាមួយនឹងភាពក្រីក្រយ៉ាងខ្លាំងយ៉ាងក៏ដោយ ពួកគេនៅតែមានអំណរជាបរិបូរ ហើយក៏នៅតែមានភាពសប្បុរស

សាវ័កប៉ូលបានថ្លែងពី «អំណរ» និង «ភាពក្រីក្រ» ប្រៀបដូចជាពាក្យទាំងពីរនេះដែលមានជីវិត ដែលអាចបង្កើតភាពសប្បុរស។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារអំណរបរិបូរ និងភាពក្រីក្រយ៉ាងខ្លាំង ដូច្នេះពួកគេប្រែទៅជាសប្យុរសវិញ» (សូមមើល៖ INVALID translate/figs-personification)

ពួកគេនៅតែមានអំណរជាបរិបូរ

សាវ័កប៉ូលថ្លែងពីអំណរប្រៀបដូចជាខាងសាច់ឈាម ដែលមានការរីកចំរើនទាំងទំហំ ឬបរិមាណ។ (សូមមើល៖ INVALID translate/figs-metaphor)

ភាពក្រីក្រយ៉ាងខ្លាំងយ៉ាងក៏ដោយ ពួកគេនៅតែមានអំណរជាបរិបូរ ហើយក៏នៅតែមានភាពសប្បុរស

តាមរយៈក្រុមជំនុំនៃស្រុកម៉ាសេដូន ដែលបានរងទុក្ខការល្បងនៃការឈឺចាប់ និងភាពក្រីក្រ ដោយព្រះគុណព្រះជាម្ចាស់ ពួកគេអាចប្រមូលដង្វាយពីអ្នកជឿក្នុងទីក្រុង យេរូសាឡិម។

នៅតែមានភាពសប្បុរសដដែល

«ភាពសប្បុរសដែលធំអស្ចារ្យ»។ ពាក្យថា «នៅតែមាន» បញ្ជាក់ថាភាពធំអស្ចារ្យនៃភាពសប្បុរសរបស់ពួកគេ។​

2 Corinthians 8:3-5

ពួកគេពិតជាបានផ្តល់

នេះសំដៅលើពួកជំនុំនៅស្រុកម៉ាសេដូន។

ពួកគេធ្វើការទាំងនេះដោយការពេញចិត្ត

«ដោយស្ម័គ្រចិត្ត»

ពួកគេសូមអង្វរ ហើយទទូចដើម្បីឲ្យយើង

ឃ្លាថា «សូមអង្វរ» និង «ទទូច» មានអត្ថន័យស្រដៀងគ្នា ហើយបញ្ជាក់ ការប្រឹងអស់ពីចិត្តជាមួយនឹងមនុស្សទទុូចចង់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេទទួចដោយអស់ពីចិត្តជាមួយនឹងពួកយើង» (សូមមើល៖ INVALID translate/figs-doublet)

បម្រើការងារជាមួយបងប្អូនអ្នកជឿ

សាវ័កប៉ូលសំដៅលើការថ្វាយដង្វាយឲ្យអ្នកជឿក្នុងក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «ការបម្រើការងារពីការថ្វាយសម្រាប់អ្នកជឿក្នុងក្រុងយេរូសាឡិម» (សូមមើើល៖ INVALID translate/figs-explicit)

2 Corinthians 8:6-7

ដែលជាអ្នកបានចាប់ផ្តើមការងារនេះ

សាវ័កប៉ូលសំដៅលើការប្រមូលប្រាក់ពីអ្នករស់នៅទីក្រុងកូរិនថូសសម្រាប់អ្នកជឿនៅទីក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាអ្នកដែលលើកទឹកចិត្តការថ្វាយរបស់បងប្អូននៅក្រុមជំនុំដំបូង» (សូមមើល៖ INVALID translate/figs-explicit)

ដើម្បីធ្វើឲ្យសម្រេចការនេះស្របតាមភាពសប្បុរសនិងចំណែករបស់បងប្អូនដែរ

លោកទីតុសបានជួយដល់អ្នករស់នៅទីក្រុងកូរិនថូសដើម្បិសម្រេចការប្រមូលប្រាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីលើកទឹកចិត្តឲ្យបងប្អូនសម្រេចអំណោយទាននៃសប្បុរសរបស់បងប្អុន» (សូមមើល៖ INVALID translate/figs-explicit)

ប៉ុន្តែ បងប្អូននឹងចម្រើនឡើងក្នុងគ្រប់ការទាំងអស់

សាវ័កប៉ូលថ្លែងពីអ្នកជឿនៅទីក្រុងកូរិនថូសប្រៀបបានដូចជាពួកគេបានបង្កើតការល្អខាងសាច់ឈាម។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនធើ្វល្អក្នុងគ្រប់ការទាំងអស់» (សូមមើល៖ INVALID translate/figs-metaphor)

សូមឲ្យប្រកដថាបងប្អូនបានចម្រើន ក្នុងកិច្ចការសប្បុរសទាំងនេះដែរ

សាវ័កប៉ូលថ្លែងពីអ្នកជឿក្នុងទីក្រុងកូរិនថូសប្រៀបដូចជាពួកគេគួរតែបង្កើតការល្អខាងសាច់ឈាម។​ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយប្រាកដថាបងប្អូនបានធ្វើការល្អក្នុងការថ្វាយសម្រាប់អ្នកជឿក្នុងទីក្រុងយេរូសាឡិម» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 8:8-9

ដោយប្រៀបធៀបវាជាមួយទឹកចិត្តរបស់មនុស្សផ្សេងទៀត

សាវ័កប៉ូលលើកទឹកចិត្តអ្នករស់នៅទីក្រុងកូរិនថូសឲ្យចេះថ្វាយដោយភាពសប្បុរសដោយប្រៀបធៀបពួកគេជាមួយនឹងភាពសប្បុរសជាមួយនឹងពួកជំនុំនៅស្រុកម៉ាសេដូន។ (សូមមើល៖ INVALID translate/figs-explicit)

ព្រះគុណនៃព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង

ក្នុងបរិបទនេះ ពាក្យថា​ «ព្រះគុណ» បញ្ជាក់ពីភាពសប្បុរសដែលមានព្រះយេស៊ូទ្រង់ប្រទានដល់អ្នករស់នៅទីក្រុងកូរិនថូស។​

ទោះបីជា ព្រះជាម្ចាស់មានសម្បត្តិយ៉ាងណាក្តី តែដោយសារបងប្អូនព្រះអង្គត្រឡប់ជាក្រវិញ

សាវ័កប៉ូលថ្លែងពីព្រះយេស៊ូមុនពេលទ្រង់យាងមកចាប់កំណើតជាមនុស្ស ព្រះជាម្ចាស់មានសម្បត្តិជាច្រើន ហើយការប្រែទៅជាមនុស្សរបស់ទ្រង់ បានត្រឡប់ជាក្រវិញ។ (សូមមើល៖ INVALID translate/figs-metaphor)

ដោយសារភាពក្រីក្ររបស់ព្រះជាម្ចាស់នោះ បងប្អូននឹងត្រឡប់ទៅជាអ្នកមានទ្រព្យសម្បត្តិវិញ

សាវ័កប៉ូលថ្លែងពីអ្នករស់នៅទីក្រុងកូរិនថូសបានប្រែក្លាយជាអ្នកមានខាងវិញ្ញាណដោយព្រោះតែព្រះយេស៊ូបានប្រែមកជាមនុស្ស។ (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 8:10-12

នៅក្នុងរឿងនេះ

នេះសំដៅលើការប្រមូលដង្វាយដើម្បីឲ្យអ្នកជឿនៅក្នុងក្រុងយេរូសាឡឹម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយយោងតាមការប្រមូលដង្វាយ» (សូមមើល៖ INVALID translate/figs-explicit)

មានដួងចិត្តចង់ធ្វើយ៉ាងណា ដូច្នេះ ចូរធ្វើវាចុះ

អ្នកអាចបកប្រែដោយប្រើកិរិយាសព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនមានដួងចិត្ត និងមានបំណងចង់ធ្វើវា» (សូមមើល៖ INVALID translate/figs-abstractnouns)

បង្ហើយវា

«បំពេញវា» ឬ «បញ្ចប់វា»

គឺជាការល្អ ហើយអាចទទួលយកបាន

ពាក្យថា «ល្អ» និង«អាចទទួលយកបាន» នៅទីនេះមានអត្ថន័យស្រដៀងគ្នា ហើយបញ្ជាក់ពីសេចក្តីល្អនៃការទាំងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺជាការដែលល្អបំផុត» (សូមមើល៖ INVALID translate/figs-doublet)

អាស្រ័យទៅលើអ្វីដែលអ្នកនោះមាន

«ការថ្វាយផ្អែកលើអ្វីដែលមនុស្សមាន»

2 Corinthians 8:13-15

ដ្បិតកាតព្វកិច្ចទាំងនេះ

នេះសំដៅលើការប្រមូលដង្វាយសម្រាប់អ្នកជឿក្នុងក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតការងារនៃការប្រមូលដង្វាយនេះ» (សូមមើល៖ INVALID translate/figs-explicit)

អ្នកណាម្នាក់បានធូស្រាល ហើយឲ្យនរណាម្នាក់ទៀតមានបន្ទុកវិញនោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូននឹងធ្វើឲ្យនរណាម្នាក់បានធូរស្រាល តែបងប្អូននឹងទទួលបន្ទុកនោះវិញ» (សូមមើល៖ INVALID translate/figs-activepassive)

គួរតែធ្វើដោយស្មើរភាពគ្នា

«គួរតែមានភាពស្មើគ្នា»

ដូចដែលពួកគេមានបន្ទូកក្នុងការផ្គត់ផ្គង់ដល់តម្រូវការរបស់បងប្អូនដែរ

បន្ទាប់ពីអ្នករស់នៅទីក្រុងកូរិនថូសបានធ្វើសកម្មភាពនៅពេលនេះ នោះបញ្ជាក់ថាអ្នកជឿនៅក្រុងយេរូសាឡឹមក៏បានជួយពួកគេ​ ក្នុងពេលណាមួយក្នុងពេលអនាគត។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះដូចដែលក្នុងពេលអនគតពួកគេមានបន្ទុកក្នុងការផ្គត់ផ្គង់ដល់តម្រូវការរបស់បងប្អូនដែរ។

ដ្បិត មានសេចក្តីចែងទុក

សាវ័កបានដកពីគម្ពីរនិក្ខមនំ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចអ្វីដែលលោកម៉ូសេបានចែងទុក» (សូមមើល៖ INVALID translate/figs-activepassive)

ក៏មិន​ខ្វះ​ទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលមានអ្វីគ្រប់យ៉ាងដែលលោកមានតម្រូវការ» (សូមមើល៖ INVALID translate/figs-doublenegatives)

2 Corinthians 8:16-17

ដែលបានដាក់នៅក្នុងដួងចិត្តរបស់លោកទីតុសឲ្យមានដួងចិត្តដូចជាខ្ញុំដែរ ក្នុងការមើលថែបងប្អូន

ឃ្លាថា «ដួងចិត្ត» នៅទីនេះសំដៅទៅលើអារម្មណ៍។ មានន័យថាព្រះជាម្ចាស់ធ្វើឲ្យលោកទីតុសស្រលាញ់ដល់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាអ្នកដែលធ្វើឲ្យលោកទីតុសយកចិត្តទុកដាក់បងប្អូនដូចដែលខ្ញុំបានធ្វើ» (See: INVALID translate/figs-synecdoche)

ក្នុងការមើលថែ

«មានចិត្តសាទរដូចគ្នា» ឬ«មានការព្រួយបារម្មណ៍ខ្លំាងដូចគ្នា»

ដ្បិត គាត់់មិនមែនគ្រាន់តែទទួលការស្នើសុំរបស់យើងនោះទេ

សាវ័កប៉ូលបានថ្លែងពីសំនួររបស់លោកទៅ លោកទីតុសដើម្បីត្រលប់មកពីក្រុងកូរិនថូស ហើយបង្ហើយការប្រមូលដង្វាយ» ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតលោកមិនគ្រាន់តែមិនយល់ស្រប ទៅកាន់សំណើររបស់យើងទេ តែថែមទាំងលោកជួយបងប្អូនពីការប្រមូលដង្វាយ» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 8:18-19

ជាមួយគាត់

«ជាមួយលោកទីតុស»

បងប្អូនផ្សេងទៀត មកជាមួយគាត់គឺជាអ្នកដែលមានការសរសើរនៅតាមក្រុមជំនុំផ្សេងៗ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អុនដែលជាអ្នកជឿក្នុងចំពោះការសរសើរដម្កើងតាមពួកជំនុំ» (សូមមើល៖ INVALID translate/figs-activepassive)

មិនតែប៉ុណ្ណោះ

«មិនតែប៉ុណ្ណោះ អ្នកជឿនានាក្នុងចំណោមពួកជំនុំបានសរសើរគាត់»

គាត់ត្រូវបានជ្រើសរើសតាមរយៈក្រុមជំនុំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកជំនុំក៏បានជ្រើសរើសគាត់ដែរ» (សូមមើល៖ INVALID translate/figs-activepassive)

ក្នុងការនាំយកកិច្ចការ និងទង្វើសប្បុរសរបស់យើង

«ក្នុងការនាំយកកិច្ចការ និងទង្វើសប្បុរសរបស់យើង»។ នេះសំដៅលើការប្រមូលដង្វាយយកដាក់នៅក្រុងយេរូសាឡិម។

ដើម្បីបង្ហាញពីចិត្តឆេះឆួលចង់ជួយយើងដែរ

«បង្ហាញពីចិត្តឆេះឆួលចង់ជួយ»

2 Corinthians 8:20-21

ដែលមិនពេញចិត្តហើយបារម្ភ​ពី​ដំណើរ​សប្បុរស​​នេះ ដែល​យើង​ខ្ញុំ​កំពុងតែនាំចេញទៅផងដែរ

«ដែលបារម្ភពីវិធីដែលយើងគ្រប់គ្រងអំណោយសប្បុរសនេះ»។ នេះសំដៅលើការប្រមូលដង្វាយទៅឲ្យក្រុងយេរូសាឡិម។

ពួកយើងយកចិត្តទុកដាក់ក្នុងការធ្វើការនេះដោយស្មោះត្រង់

«យើងយកចិត្តទុកដាក់គ្រប់គ្រងដង្វាយនេះដោយភាពស្មោះត្រង់»

ចំពោះព្រះអម្ចាស់ឡើយ ប៉ុន្តែ នៅចំពោះមនុស្សដែរ

«នៅក្នុងគំនិតរបស់ព្រះអម្ចាស់.....នៅក្នុងគំនិតរបស់មនុស្ស»

2 Corinthians 8:22-24

ជាមួយពួកគេ

ឃ្លាថា «ពួកគេ» នៅទីនេះសំដៅទៅលើលោកទីតុស និងបងប្អូនដែលបានរៀបរាប់ពីមុន។

គាត់គឺជាគូកនរបស់ខ្ញុំ ហើយក៏ជាអ្នករួមការងារសម្រាប់បងប្អូន

«គាត់គឺជាគូកនរបស់ខ្ញុំដែលធ្វើការជាមួយខ្ញុំដើម្បីជួយបងប្អូន»

ដ្បិត បងប្អូនទាំងនោះ

នេះសំដៅលើមនុស្ស២នាក់ក្នុងចំណោមអ្នកដទៃដែលបានរួមដំណើរជាមួយនឹងលោកទីតុស។

ក្រុមជំនុំជាអ្នកចាត់ឲ្យពួកគេទៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកជំនុំជាច្រើនបានចាត់ឲ្យពួកគេទៅ» (សូមមើល៖ INVALID translate/figs-activepassive)

ពួកគេទាំងនោះគោរពកោតខ្លាចព្រះគ្រិស្ត

អ្នកអាចបកប្រែដោយប្រើផ្ទាល់មាត់បាន។ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងនាំអ្នកទាំងនោះគោរពកោតខ្លាចព្រះគ្រីស្ត» (សូមមើល៖ INVALID translate/figs-abstractnouns)

2 Corinthians 9

2 Corinthians 9:1-2

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តអំពីការថ្វាយ។ លោកចង់ប្រាកដាថាការប្រមូលដង្វាយរបស់ពួកគេសម្រាប់តំរូវការរបស់អ្នកជឿក្នុងក្រុងយេរូសាឡិម ដែលបានកើតឡើងនៅមុនពេលដែលគាត់មកដល់ ដូច្នេះហាក់មិនដូចជា គាត់ទទួលប្រយោជន៍នៃពួកគេ។ គាត់និយាយអំពីការឲ្យពរអ្នកថ្វាយ ហើយនឹងលើកដម្កើងព្រះជាម្ចាស់។

ព័ត៌មានទូទៅ៖

នៅពេលសាវ័កប៉ូលសំដៅលើអ្នកស្រុកអាខៃ គាត់និយាយអំពីស្រុករូម៉ាំងមួយដែលស្ថិតនៅភាពខាងត្បូងនៃប្រទេសក្រិចដែលក្រុងកូរិនថូសនៅទីនោះ។ (សូមមើល៖ INVALID translate/translate-names)

ព័ន្ធកិច្ចសម្រាប់បងប្អូនអ្នកជឿ

នេះសំដៅលើការប្រមូលដង្វាយដើម្បីឲ្យទៅអ្នកជឿក្នុងក្រុងយេរូសាឡិម។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងនេះអាចត្រូវបានធ្វើឱ្យច្បាស់។ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចសម្រាប់អ្នកជឿក្នុងក្រុងយេរូសាឡឹម» (សូមមើល៖ INVALID translate/figs-explicit)

អ្នកស្រុកអាខៃបានរៀបចំខ្ញុំជាស្រេច

ពាក្យថា «អ្នកស្រុកអាខៃ» នៅទីនេះសំដៅទៅលើមនុស្សដែលរស់នៅក្នុងខេត្តនេះ ជាងនេះទៅទៀតទៅលើសមាជិកពួកជំនុំក្នុងក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៃស្រុកអាខៃដែលបានរៀបចំរួចរាល់» (សូមមើល៖ INVALID translate/figs-metonymy)

2 Corinthians 9:3-5

បងប្អូនច្រើនទៀត

នេះសំដៅលើលោកទីតុស ហើយនឹងមនុស្ស២នាក់ទៀតដែលរួមដំណើរជាមួយគាត់។

យើងមានអំនួតលើបងប្អូនទៅជាឥតប្រយោជន៍

សាវ័កប៉ូលមិនចង់ឲ្យអ្នកដទៃគិតពីការដែលលោកមានអំនួតពីអ្នករស់នៅក្រុងកូរិនថូសនោះជាការខុសឆ្គង។

បងប្អូនបានមិនត្រៀុមខ្លួននោះ

«ដឹងថាបងប្អុនមិនបានរៀបចំទុកជាមុនសម្រាប់ការថ្វាយ»

ខ្ញុំមិនបាននិយាយអ្វីមកបងប្អូន

សាវ័កប៉ូលបានប្រើពាក្យផ្ទុយដើម្បីបញ្ជាក់ពីការដូចគ្នាអំពីអ្នករស់នៅក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយបងប្អូននឹងរឹតតែអៀនខ្មាសថែមទៀត»

បងប្អូនទាំងនោះ មករកបងប្អូន

ពីទស្សនៈរបស់សាវ័កប៉ូល បងប្អូនទាំងនោះនឹងទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនទាំងនោះនឹងទៅរកបងប្អូន» (សូមមើល៖ INVALID translate/figs-go)

វាក៏មិនមែនជាការបន្ទាន់ពេកដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមែនជាអ្វីដែលយើងបានបង្ខំឱ្យបងប្អូនថ្វាយទេ»

2 Corinthians 9:6-7

អ្នកណាព្រោះតិច នឹងច្រូតបានតិច ហើយអ្នកដែលព្រោះសម្រាប់គោលបំណងនៃព្រះពរ នោះនឹងច្រូតមកវិញជាមួយព្រះពរដែរ

សាវ័កប៉ូលបានប្រើប្រាស់រូបភាពពីកសិករម្នាក់ដែលកំពុងសាបព្រួសគ្រាប់ពូជ ដើម្បីបញ្ជាក់ពីលទ្ធផលនៃការថ្វាយ។ ការប្រមូលផលរបស់កសិករអាស្រ័យលើការសាបព្រោះប៉ុណ្ណា ដូចជាព្រះពររបស់ព្រះជាម្ចាស់ច្រើន ឬតិចអាស្រ័យលើអ្នករស់នៅទីក្រុងកូរិនថូសថ្វាយដោយចិត្តសប្បុរស។(សូមមើល៖ INVALID translate/figs-metaphor)

ថ្វាយតាមការសម្រេចនៅក្នុងចិត្តរបស់គេចុះ

ឃ្លាថា «ដួងចិត្ត» នៅទីនេះសំដៅទៅលើគំិនិត និងអារម្មណ៍។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្វាយតាមការសម្រេចចិត្ត» (សូមមើល៖ INVALID translate/figs-metonymy)

ពីការឈឺចាប់ ឬដោយការបង្ខិតបង្ខំឡើយ

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះតែគេមានអារម្មណ៍ថាខុសឆ្គង ឬនរណាម្នាក់បង្ខិតបង្ខំគេ» (សូមមើល៖ INVALID translate/figs-abstractnouns)

ព្រះជាម្ចាស់សព្វព្រះហឫទ័យជាមួយអ្នកថ្វាយដោយអំណរ

ព្រះជាម្ចាស់ចង់ឲ្យមនុស្សថ្វាយដោយក្តីរីករាយដើម្បីជួយផ្គត់ផ្គង់ដល់អ្នកជឿដទៃទៀត។

2 Corinthians 9:8-9

ព្រះជាម្ចាស់នឹងប្រទានគ្រប់ទាំងព្រះពរ ឲ្យចម្រើនឡើង សម្រាប់បងប្អូន

«ព្រះជាម្ចាស់នឹងចម្រើនគ្រប់ទាំងព្រះពរដល់បងប្អូន។» ដូចអ្នកដែលបានផ្តល់ផ្នែកហរិញ្ញវត្ថុសម្រាប់អ្នកជឿផ្សេងទៀត ហើយព្រះជាម្ចាស់ក៏ប្រទានពរថែមទៀតដល់អ្នកថ្វាយដើម្បីឲ្យថ្វាយទទួលបានអ្វីដែលគេចង់បាន។

ដើម្បីឲ្យបងប្អូនចម្រើនឡើងនៅក្នុងការដ៏ល្អ

«ដើម្បីអោយបងប្អូនមានលទ្ធភាពធ្វើអំពើល្អកាន់តែច្រើនឡើងៗ»

ដ្បិត មានសេចក្តីចែងទុកថា

«នេះមានសេចក្តីចែងទុកថា។» នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះជាអ្វីដែលអ្នកនិពន្ធ» (សូមមើល៖ INVALID translate/figs-activepassive)

2 Corinthians 9:10-11

ព្រះជាម្ចាស់ដែលប្រទាន

«ទ្រង់ដែលអ្នកប្រទាន»

នំប័ុងសម្រាប់ជាអាហារ

ឃ្លាថា «នំប័ុង» នៅទីនេះសំដៅទៅលើជាទូទៅជាអាហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «អាហារសម្រាប់ញ៉ាំ» (សូមមើល៖ INVALID translate/figs-metonymy)

នឹងផ្គត់ផ្គង់ឲ្យមានចម្រើនដល់គ្រាប់ពូជរបស់បងប្អូន សម្រាប់សាបព្រោះផង

សាវ័កប៉ូលថ្លែងពីទ្រព្យរបស់អ្នករស់នៅក្រុងកូរិនថូសប្រៀបដូចជាគ្រាប់ពូជ ហើយការផ្តល់ឲ្យអ្នកដទៃប្រៀបដូចជាការសាបព្រោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «នឹងផ្តត់ផ្គង់ឲ្យបានចម្រើនដល់ទ្រព្យសម្បិត្តរបស់បងប្អូនដែលបងប្អុនអាចសាបព្រោះវាដោយការផ្តល់ឲ្យដល់អ្នកដទៃ» (សូមមើល៖ INVALID translate/figs-metaphor)

ព្រះជាម្ចាស់នឹងធ្វើឲ្យរីកចម្រើន ក្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន

សាវ័កប៉ូលប្រៀបធៀបអត្ថប្រយោជន៍ដែលអ្នករស់នៅទីក្រុងកូរិនថូសនឹងទទួលបានចិត្តសប្បុរសរបស់ពួកគេចំពោះការច្រូតកាត់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងប្រទានបងប្អូនបន្ថែមទៀតចំពោះសេចក្តីសុចរិតរបស់បងប្អូន» (សូមមើល៖ INVALID translate/figs-metaphor)

ក្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន

«រដូវច្រូតកាត់ដែលបានមកពីសកម្មភាពសុចរិតរបស់បងប្អូន។» ពាក្យថា «សេចក្តីសុចរិត» នៅទីនេះសំដៅទៅលើសកម្មភាពសុចរិតនៃអ្នករស់នៅទីក្រុង​កូរិន​ថូសក្នុងការផ្តល់ធនធានរបស់ពួកគេទៅអ្នកជឿក្នុងទីក្រុងយេរូសាឡិម។​

បងប្អូននឹងទៅអ្នកមានគ្រប់របស់ទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងប្រទានពរឲ្យបងប្អូនមានគ្រប់របស់ទាំងអស» (សូមមើល៖ INVALID translate/figs-activepassive)

ការនេះនឹងនាំឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើងដែរ

ពាក្យនេះសំដៅលើសេចក្តីសប្បុរសរបស់អ្នករស់នៅទីក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារភាពសប្បុរសរបស់បងប្អូន អ្នកណាដែលទទួលអំណោយទានដែលពួកយើងនាំយកទៅ នោះពួកគេនឹងថ្លែងអំណរគុណដល់ព្រះ» ឬ​ «និឹងនៅពេលយើងផ្តល់អំណោយរបស់អ្នកណាដែលត្រូវការអំណោយទានទាំងនោះ នោះពួកគេនឹងថ្លែងអំណរគុណដល់ព្រះ» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 9:12-15

ដ្បិត ការបន្តធ្វើការនេះ

ពាក្យថា «ធ្វើការ» នៅទីនេះសំដៅទៅលើ សាវ័កប៉ូល ហើយនឹងសហការីរបស់លោកនាំយកវិភាគទានទៅអ្នកជឿនៅក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតការបន្តធ្វើការរបស់យើងសម្រាប់អ្នកជឿនៅក្រុងយេរូសាឡិម» (សូមមើល៖ INVALID translate/figs-explicit)

តែវាក៏ធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់ជាច្រើនថែមទៀតដែរ

សាវ័កប៉ូលបានថ្លែងពីអំពីសកម្មភាពនៃការបម្រើរបស់អ្នកជឿនៅក្រុងកូរិនថូសបៀបដូចជាអ្វីមួយដែលធ្វើឲ្យខ្លួនឯងមានការកើនឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «វាក៏ធ្វើឱ្យការប្រពឹ្រត្ររបស់មនុស្សមាននឹងអរគុណព្រះជាម្ចាស់កាន់តែច្រើនឡើង» (សូមមើល៖ INVALID translate/figs-metaphor)

ដោយសារបងប្អូនត្រូវបានសាកល្បង ហើយទទួលស្គាល់តាមរយៈការបម្រើនេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារបងប្អូនត្រូវបានសាកល្បង និងបើកបង្ហាញ តាមរយៈការបម្រើនេះ» (សូមមើល៖ INVALID translate/figs-activepassive)

បងប្អូនក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈសេចក្តីសប្បុរសនៃអំណោយរបស់បងប្អូនឲ្យទៅពួកគេ និងអ្នកដដៃលទៀតដែរ

សាវ័កប៉ូលថ្លែងពីអ្នកនៅក្រុងកូរិនថូសលើកដម្កើងព្រះជាម្ចាស់ ទាំងមានភាពស្មោះត្រង់ជាមួយព្រះយេស៊ូ និងថ្វាយដង្វាយដោយចិត្តសប្បុរសទៅកាន់អ្នកជឿផ្សេងទៀតមានតម្រូវការ។

សម្រាប់ព្រះអំណោយទានដែលមិនអាចរៀបរាប់អស់

«មិនមានពាក្យណាដែលសាកសមជាមួយនឹងព្រះអំណោយទានរបស់ព្រះបានឡើយ»។ អាចមានន័យថា ១) អំណោយទាននេះសំដៅលើ «ព្រះគុណដ៍ធំមហិមា» ដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នកនៅក្រុងកូរិនថូស ដែលនាំឲ្យពួកគេមានចិត្តសប្បុរស ឬ ២) អំណោយទាននេះសំដៅលើព្រះយេស៊ូគ្រិស្ត​ ដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នកជឿទាំងអស់

2 Corinthians 10

2 Corinthians 10:1-2

ប្រយោគភ្ជាប់៖

សាវ័កប៉ូលផ្លាស់ប្តូរប្រធានបទពីការថ្វាយទៅជាបញ្ជាក់ពីសិទ្ធិអំណាចរបស់គាត់ក្នុងការបង្រៀនដូចគាត់អ្វីមាន។

ដោយបន្ទាបខ្លួន និងសុភាពនៅក្នុងព្រះគ្រិស្ត

ពាក្យថា «បន្ទាបខ្លួន» និង «សុភាព» គឺជានាមអរូបី ហើយអាចបង្ហាញតាមរបៀបផ្សេងទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបន្ទាបខ្លួន និងសុភាពដោយព្រោះតែព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំមានដោយវបៀបនេះ» (UDB) (សូមមើល៖ INVALID translate/figs-abstractnouns)

ដែលគិតថា

«ដែលយល់ថា»

ពួកយើងរស់ដោយខាងឯសាច់ឈាមវិញ

ពាក្យថា​ «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងធម្មជាតិរបស់មនុស្សមានបាប។ «យើងកំពុងប្រព្រឹត្តពីទង្វើរបស់មនុស្ស»(សូមមើល៖ INVALID translate/figs-metonymy)

2 Corinthians 10:3-4

ពួកយើងរស់នៅក្នុងសាច់ឈាម

ពាក្យថា «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងជីវិតខាងសាច់ឈាម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមានជីវិតក្នុងរាងកាយនៃសាច់ឈាមរបស់យើង» (សូមមើល៖ INVALID translate/figs-metonymy)

យើងមិនបានតយុទ្ធតាមរយៈសាច់ឈាមនេះទេ។ 4ដ្បិត អាវុធរបស់យើង

សាវ័កប៉ូលថ្លែងពីការសាកល្បងរបស់លោក ក្នុងការនិយាយដើម្បីឲ្យអ្នកនៅក្រុងកូរិនថូសជឿជាក់លើលោក ដែលមិនជាគ្រូក្លែងក្លាយ ប្រៀបដូចជាការតយុទ្ធជាមួយនឹងសង្គ្រាមសាច់ឈាម។ ឃ្លានេះគួរតែបកប្រែឲ្យចំៗ។ (សូមមើល៖ INVALID translate/figs-metaphor)

តយុទ្ធតាមរយៈសាច់ឈាមនេះ

អាចមានន័យថា ១) ពាក្យថា «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងជីវិតសាច់ឈាម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រយុទ្ធនឹងសត្រូវយើងដោយអាវុធសាច់ឈាម» ឬ ២) ពាក្យថា​ «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងធម្មជាតិរបស់មនុស្សមានបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «តយុទ្ធផ្លូវ នៃអំពើបាប» (សូមមើល៖ INVALID translate/figs-metonymy)

ដ្បិតអាវុធរបស់យើងប្រើ មិនមែនជាអាវុធខាងឯសាច់ឈាមទេ។ ផ្ទុយទៅវិញ អាវុធទាំងនោះគឺមកពីព្រះចេស្តា ដើម្បីបំផ្លាញទីរឹងមាំរបស់សត្រូវ។ គ្រប់ការនោះនឹងរំលំចុះ ហើយគេរកយល់មិនឃើញឡើយ

សាវ័កប៉ូលថ្លែងពីប្រាជ្ញាដែលមកពីព្រះ ដែលបង្ហាញថា ប្រាជ្ញារបស់មនុស្សគឺខុសឆ្គង ប្រៀបដូចជាអាវុធដែលគាត់បំផ្លាញដល់បន្ទាយរបស់ខ្មាំងសត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «អាវុធដែលយើងប្រើជាមួយ......ដើម្បីបង្ហាញមនុស្សឃើញថាអ្វីដែលសត្រូវយើងនិយាយគឺពិតជាខុសទាំងស្រុង» (សូមមើល៖ INVALID translate/figs-metaphor)

មិនមែនជាអាវុធខាងឯសាច់ឈាមទេ

អាចមានន័យថា ១) ពាក្យថា «សាច់ឈាម»គឺជាពាក្យបៀបធៀបទៅនឹងគ្រាន់តែជារូបកាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមែនជារូបកាយឡើយ» ឬ២) ពាក្យថា​ «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងធម្មជាតិរបស់មនុស្សមានបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមែនជាអំពើបាបឡើយ» ឬ «មិនត្រូវអនុញ្ញាតឲ្យខ្លួនឯងធ្វើខុសឡើយ» (សូមមើល៖ INVALID translate/figs-metonymy)

2 Corinthians 10:5-6

ការដែលនៅទីខ្ពស់ ដែលទាស់ប្រឆាំង

សាវ័កប៉ូលថ្លែងពីពាក្យប្រៀបធៀបនេះទៅនឹងសង្គ្រាម ប្រៀបដូចជា «ចំណេះដឹងរបស់ព្រះជាម្ចាស់» ដែលជាទាហាន ហើយនឹង «ការដែលនៅទីខ្ពស់» ដែលជាជញ្ជាំងរបងដែលមនុស្សធ្វើឡើងដើម្បីឲ្យទាហាននៅខាងក្រៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «រាល់ជម្លោះខុសឆ្គងដែលមនុស្សមានអំណួតគិតថាជាដើម្បីជាការពារខ្លួនឯង»

ការដែលនៅទីខ្ពស់

«គ្រប់យ៉ាងដែលមនុស្សមានអំនួតតែងតែធ្វើ»

ដែលទាស់ប្រឆាំងជាមួយចំណេះដឹងរបស់ព្រះជាម្ចាស់

សាវ័កប៉ូលថ្លែងពីជម្លោះប្រៀបដូចជាជញ្ជាំងក្រុងដែលឈរនៅទីខ្ពស់តទាល់នឹងទាហាន។ ឃ្លាថា «ទាស់ប្រឆាំង» មានន័យថា «ឈរនៅទីខ្ពស់» មិនមែន «អ្វីដែលខ្ពស់ឡើយ» ដែលអណ្តែតឡើងលើអាកាស។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សធ្វើដូច្នេះពួកគេនឹងមិនដឹងថាព្រះជាម្ចាស់ជាអ្នកណាឡើយ» (សូមមើល៖ INVALID translate/figs-metaphor)

យើងនឹងដោះគ្រប់ទាំងគំនិតដែលជាប់ចំណង ឲ្យបានស្តាប់បង្គាប់ព្រះគ្រិស្តវិញ

សាវ័កប៉ូលថ្លែងគំនិតរបស់មនុស្សប្រៀបដូចជាទាហានសត្រូវដែលលោកចាប់បានក្នុងចម្បាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងបង្ហាញពីរបៀបដែលគំនិតខុសឆ្គង ដែលមនុស្សទាំងនោះមានគឺខុស ហើយបង្រៀនមនុស្សឱ្យគោរពតាមព្រះគ្រិស្ត» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

ជំនុំជម្រះ ដល់អស់ទាំងទង្វើនៃការមិនស្តាប់បង្គាប់

ឃ្លាថា «ទង្វើនៃការមិនស្តាប់បង្គាប់» គឺជាពាក្យបៀបធៀបទៅនឹងមនុស្សដែលបានប្រពឹត្រទង្វើទាំងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជំនុំជម្រះអ្នករាល់គ្នាដែលមិនស្តាប់បង្គាប់យើង» (សូមមើល៖ INVALID translate/figs-metonymy)

2 Corinthians 10:7-8

ចូរមើលទៅអ្វីដែលមាននៅចំពោះបងប្អូន

អាចមានន័យថា ១) នេះជាបទបញ្ញត្តិ ឬនេះគឺជាការថ្លែង "បងប្អូនមើលឃើញតែអ្វីដែលអ្នកអាចមើលឃើញដោយភ្នែករបស់អ្នកតែប៉ុណ្ណោះ»។ អ្នកខ្លះគិតថានេះជាសំណួរវោហារសាស្ត្រដែលអាចត្រូវបានសរសេរជាការថ្លែងមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «តើបងប្អូនកំពុងមើលអ្វីដែលច្បាស់នៅចំពោះមុខបងប្អូន?» ឬ«បងប្អូនហាក់ដូចជាមិនអាចមើលឃើញអ្វីដែលច្បាស់នៅចំពោះមុខបងប្អូនឡើយ» (សូមមើល៖ INVALID translate/figs-rquestion)

សូមអ្នកនោះរំលឹកខ្លួនឯងថា

«អ្នកនោះត្រូវតែចងចាំ»

គឺគាត់ដូចជាព្រះគ្រិស្ត ហើយពួកយើងក៏ដូចដែរ

«គឺយើងជាកម្មសិទ្ធរបស់ព្រះគ្រិស្ត ដោយពួកយើងដូចគ្នានឹងទ្រង់ដែរ»

ដើម្បីស្អាងបងប្អូនឡើង មិនមែនឲ្យបងប្អូនបាក់ទឹកចិត្តឡើយ

សាវ័កប៉ូលថ្លែងពីការជួយសង្គ្រោះអ្នកនៅក្រុងកូរិនថូសដើម្បីឲ្យបានស្គាល់ព្រះគ្រិស្តកាន់តែច្បាស់ ប្រៀបដូចជា«អ្នកទាំងនោះកំពុងកសាងអាគារមួយ» ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីជួយឲ្យបងប្អូនក្លាយជា អ្នកដើរតាមព្រះគ្រិស្តប្រសើរឡើង មិនមែនឲ្យបងប្អូនបាក់ទឹកចិត្តឡើយដើម្បីបងប្អូនអាចនឹងឈប់ដើរតាមទ្រង់» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 10:9-10

ខ្ញុំធ្វើឲ្យបងប្អូនភ័យខ្លាច

«ខ្ញុំព្យាយាមធ្វើឲ្យបងប្អូនតក់ស្លុត»

ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង

«ដែលមានការទាមទារនិងបង្ខំ»

2 Corinthians 10:11-12

សូមឲ្យមនុស្សបែបនេះបានដឹងថា

«ខ្ញុំចង់ឲ្យមនុស្សបែបនេះបានដឹងថា»

ពាក្យដែលនៅក្នុងសំបុត្ររបស់យើងយ៉ាងណា ទោះបីជាយើងមិននៅក្តី តែទង្វើរបស់យើងក៏ដូចជាអ្វីដែរ ពេលយើងនៅជាមួយ។

«យើងនឹងធ្វើការដូចគ្នា នៅពេលដែលយើងនៅទីនោះជាមួយបងប្អូនដូចអ្វីដែលបានយើងបានសរសេរក្នុងសំបុត្រពេលដែលយើងនៅឆ្ងាយពីបងប្អូន»

យើង...............របស់យើង

ពាក្យទាំងនេះសំដៅទៅលើក្រុមការងាររបស់សាវ័កប៉ូលតែមិនមែនអ្នកនៅក្រុងកូរិនថូសទេ។ (សូមមើល៖ INVALID translate/figs-exclusive)

ក្នុងក្រុមយើងតែប៉ុណ្ណោះ ក៏មិនបានប្រៀបធៀប

«ចូរថ្លែងថាយើងបានល្អដូច»

ពេលគេពិចារណាខ្លួនពួកគេ ដោយម្នាក់ៗនោះ ក៏ប្រៀបធៀបខ្លួនពួកគេជាមួយម្នាក់ នោះ

សាវ័កប៉ូលថ្លែងដូចគ្នាពីរដង។ (សូមមើល៖ INVALID translate/figs-parallelism)

ប្រៀបធៀបខ្លួនពួកគេជាមួយម្នាក់ នោះ

សាវ័កប៉ូលថ្លែងពីសេចក្ដីល្អដូចជាអ្វីដែលមនុស្សអាចវាស់បាន។​ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេមើលគ្នាហើយព្យាយាមមើលថាអ្នកណាល្អជាងខ្លួនឯង» (សូមមើល៖ INVALID translate/figs-metaphor)

គ្មានប្រាជ្ញាទេ

«បង្ហាញអ្នករាល់គ្នាថាពួកគេមិនដឹងអ្វីទាំងអស់»

2 Corinthians 10:13-14

ព័ត៌មានទូទៅ៖

សាវ័កប៉ូលថ្លែងពីសិទ្ធិអំណាចដែលលោកមានប្រៀបដូចជាដែនដីដែលគាត់គ្រប់គ្រង ការទាំងនោះដែលគាត់មានសិទ្ធិអំណាចស្ថិតតាមព្រំដែនឬ «កម្រិត»​ នៃទឹកដីរបស់គាត់ និងការផ្សេងទៀតដែលមិនស្ថិតនៅក្រោមសិទ្ធអំណាចរបស់គាត់ដែលហួសពីការ «កម្រិត»។ (សូមមើល៖ INVALID translate/figs-metaphor)

យើងមិនបានអួតហួសកម្រិតឡើយ

នេះជាសំនួនវោហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនបានអួតពីអ្វីដែលយើងគ្មានសិទ្ធអំណាចឡើយ» ឬ «នឹងអួតតែពីអ្វីដែលយើងមានសិទ្ធិអំណាច» (សូមមើល៖ INVALID translate/figs-idiom)

ជាមួយអ្វីដែលព្រះជាម្ចាស់បានប្រទានដល់

«ជាមួយអ្វីដែលនៅក្រោមសិទ្ធអំណាចដែលព្រះជាម្ចាស់»

ក្នុងកម្រិតមួយអាចធ្វើទៅបាន

សាវ័កប៉ូលថ្លែងពីសិទ្ធិអំណាចដែលលោកមានដូចជាដែនដីដែលគាត់គ្រប់គ្រង។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយបងប្អូនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់យើង»(សូមមើល៖ INVALID translate/figs-metaphor)

មិនបានធ្វើហួសព្រំដែនរបស់ខ្លួនយើងនោះទេ

«មិនបានធ្វើហួសព្រំដែនរបស់យើងទេ»

2 Corinthians 10:15-16

មិនបានមានអំនួត ឲ្យលើសពីកម្រិត

នេះជាសំនួនវោហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមានអំណួតពីអ្វីដែលយើងគ្មានសិទ្ធិអំណាចឡើយ» ឬ«ក៏មិនមានអំណួតពីអ្វីដែលយើងមានសិទ្ធិអំណាចឡើយ។» សូមមើលពីរបៀបបកប្រែពាក្យទាំងនេះក្នុងជំពូក ១០៖១៣។ (សូមមើល៖ INVALID translate/figs-idiom)

នៅទីកន្លែងដែលយើងបម្រើ ហើយកិច្ចការនឹងចម្រើនឡើងកាន់តែធំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ព្រះជាម្ចាស់ពង្រីកទីកន្លែងការងាររបស់យើងឲ្យចម្រើនឡើងកាន់តែធំ» (សូមមើល៖ INVALID translate/figs-activepassive)

ពីការងាររបស់អ្នកដទៃ

«ព្រះជាម្ចាស់បានប្រគល់ការងារផ្សេងទៀត ដល់អ្នកផ្សេង»

2 Corinthians 10:17-18

គួរអួតតែពីព្រះជាម្ចាស់បានហើយ

«អួតអំពីអ្វីដែលព្រះអម្ចាស់បានធ្វើ»

តាំងខ្លួនឯង

នេះមានន័យថាគាត់ផ្តល់ឱ្យមនុស្សម្នាក់ៗបានសួរសម្រាប់អ្នកដែលបានស្តាប់គាត់សម្រេចចិត្តថាតើគាត់ត្រូវឬខុស។ សូមមើលពីរបៀប «តាំងខ្លួនឯង» បកប្រែក្នុងជំពូក ៤៖១។​

ដែលត្រូវយល់ស្រប

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលត្រូវបានព្រះជាម្ចាស់ពេញចិត្ត» (សូមមើល៖ INVALID translate/figs-activepassive)

គឺជាម្នាក់ដែលព្រះអម្ចាស់តែងតាំងវិញ ទើបគួរអួតនោះ

បងប្អូនអាចធ្វើឱ្យច្បាស់នូវព័ត៌មានដែលបានយល់។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលព្រះជាម្ចាស់បានតែងតាំង គឺជាអ្នកដែលព្រះជាម្ចាស់ពេញចិត្ត» (សូមមើល៖ INVALID translate/figs-ellipsis)

2 Corinthians 11

2 Corinthians 11:1-2

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តអះអាងពីភាពជាសាវ័ករបស់លោក។

អត់ឱនដល់ភាពល្ងីល្ងើរបស់ខ្ញុំ

«អនុញ្ញាតឱ្យខ្ញុំធ្វើដូចជាមនុស្សល្ងីល្ងើ»

ប្រច័ណ្ឌ..................ចិត្តប្រច័ណ្ឌ

ពាក្យទាំងនេះថ្លែងពីការល្អ មានបំណងខ្លាំងចង់អោយអ្នកនៅក្រុងកូរិនថូសមានភាពស្មោះត្រង់នឹងព្រះគ្រិស្ដ ហើយកុំអោយនរណាម្នាក់បញ្ចុះបញ្ចូលគាត់អោយចាកចេញពីព្រះអង្គឡើយ។

ខ្ញុំបានសន្យាដល់បងប្អូន ចូររៀបការជាមួយប្តីតែមួយ។ ខ្ញុំបានសន្យាថានឹងនាំបងប្អូនមក ដូចជាស្រី្តព្រហ្មចារី​បរិសុទ្ធទៅចំពោះព្រះគ្រិស្ត

សាវ័កប៉ូលថ្លែងពីការយកចិត្តទុកដាក់របស់គាត់ចំពោះអ្នកជឿនៅក្រុងកូរិនថូស ដូចជាលោកបានសន្យាជាមួយបុរសម្នាក់ផ្សេងទៀតថា គាត់នឹងរៀបចំកូនស្រីរបស់គាត់ឱ្យរៀបការជាមួយគេ ហើយគាត់មានការព្រួយបារម្ភបំផុត ដែលគាត់អាចរក្សាការសន្យារបស់គាត់ចំពោះបុរសនោះ។

2 Corinthians 11:3-4

ប៉ុន្តែ ពេលខ្លះខ្ញុំបារម្ភថា ដូចជាសត្វពស់ដែលល្បួងនាងអេវ៉ាជាមួយភាពវៃឆ្លាតរបស់វា ដូច្នេះ​ គំនិតរបស់អ្នករាល់គ្នាអាចនឹងវង្វេងចេញឆ្ងាយពីពួកអ្នកដែលញែកខ្លួនជាបរិសុទ្ធចំពោះព្រះគ្រិស្ត

ប៉ុន្តែខ្ញុំខ្លាចថាគំនិតខ្លះរបស់បងប្អូនអាចត្រូវបានដឹកនាំខុសពីភក្ដីភាពដ៏ស្មោះត្រង់ចំពោះព្រះគ្រិស្តដូចជាពស់បានបញ្ឆោតអេវ៉ាដោយភាពប៉ិនប្រសប់របស់វា។

គំនិតរបស់អ្នករាល់គ្នាអាចនឹងវង្វេងចេញឆ្ងាយ

សាវ័កប៉ូលថ្លែងពីគំនិតដូចជាពួកគេជាសត្វដែលមនុស្សអាចនាំផ្លូវខុសបាន​។ ការបកប្រែរបៀបផ្សេងទៀតៈ «នរណាម្នាក់អាចធ្វើឱ្យអ្នកជឿការកុហក» (សូមមើល៖ INVALID translate/figs-metaphor)

ដ្បិត ឧបមាថា មានអ្នកផ្សេងមក

«នៅពេលដែលនរណាម្នាក់មក»

វិញ្ញាណផ្សេងទៀត ដែលមិនមែនជាព្រះវិញ្ញាណដែលបងប្អូនបានទទួល។ ឬឧបមាថា បងប្អូនទទួលដំណឹងល្អផ្សេងទៀត ដែលមិនមែនដំណឹងល្អដែលបងប្អូនធ្លាប់ទទួល

«ជាវិញ្ញាណខុសពីព្រះវិញ្ញាណបរិសុទ្ធ ឬដំណឹងល្អដែលផ្សេងៗទៀត ដែលអ្នកបានទទួលពីពួកយើង»

បានជ្រើសរើសធ្វើការនេះ

«ដោះស្រាយជាមួយរឿងទាំងនេះ» សូមមើលពីរបៀបបកប្រែក្នុងជំពូក ១១ៈ១។

2 Corinthians 11:5-6

នៅក្នុងចំណោមអ្នកដែលត្រូវបានហៅថា ពួកសាវ័កខ្ពង់ខ្ពស់

ត្រូវបានហៅថា ពួកសាវ័កខ្ពង់ខ្ពស់-សាវ័កប៉ូលប្រើពាក្យមិនសមរម្យនៅទីនេះដើម្បីបង្ហាញថាពួកគេមិនសូវសំខាន់ទេ បន្ទាប់ពីពួកគេអះអាងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រូទាំងនោះ ដែលអ្នកខ្លះគិតថាប្រសើរជាងគ្រូដទៃទៀត» (សូមើល៖ INVALID translate/figs-irony)

2 Corinthians 11:7-9

តើខ្ញុំបានធ្វើបានឬអី ដែលបន្ទាបខ្លួនដើម្បីឲ្យបងប្អូនត្រូវបានលើកតម្កើងឡើងនោះ?

សាវ័កប៉ូលចាប់ផ្ដើមអះអាងថាគាត់បានប្រព្រឹត្ដល្អចំពោះអ្នកនៅក្រុងកូរិនថូស។ សំនួរដែលមិនទាមទារចម្លើយនេះអាចបកប្រែជាការថ្លែង បើចាំបាច់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំគិតថាយើងយល់ស្របថាខ្ញុំមិនបានធ្វើបាបឡើយ ដោយបន្ទាបខ្លួនដើម្បីឲ្យបងប្អូនត្រូវបានលើកតម្កើង» (សូមមើល៖ INVALID translate/figs-rquestion)

ដោយការពេញចិត្ត

«ដោយមិនរំពឹងការតបស្នង ពីបងប្អុនឡើយ»

ខ្ញុំបានជំពាក់ដល់ក្រុមជំនុំឯទៀត

នេះជាការបំផ្លើសមួយដើម្បីបញ្ជាក់ថាសាវ័កប៉ូលបានយកដង្វាយពីព្រះវិហារផ្សេងទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបានយកដង្វាយពីព្រះវិហារឯទៀត» (សូមមើល៖ INVALID translate/figs-irony និង INVALID translate/figs-hyperbole)

ខ្ញុំបម្រើបងប្អូនវិញ

អត្ថន័យពេញលេញនៃការនេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំអាចបម្រើបងប្អូនបានដោយមិនគិតថ្លៃ» (សូមមើល៖ INVALID translate/figs-explicit)

ខ្ញុំបានការពារខ្លួនឯងពីការដែលធ្វើឲ្យខ្លួនខ្ញុំក្លាយជាបន្ទុកដល់បងប្អូនឡើយ

«ខ្ញុំមិនបានធ្វើជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់បងប្អូនទេ។ "សាវ័កប៉ូលថ្លែងពីជនណាម្នាក់ដែលត្រូវបានគេបង់ថ្លៃជំនួស ដូចជាវត្ថុដ៏ធ្ងន់ ដែលអ្នកនោះត្រូវលីសែង។ អត្ថន័យពេញលេញនៃការនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបានធ្វើអស់ពីសមត្ថភាពដើម្បីធ្វើឱ្យប្រាកដថា បងប្អូនមិនចាំបាច់បង់ថ្លៃដើម្បីឱ្យខ្ញុំអាចនៅជាមួយបងប្អូនបានឡើយ» (សូមមើល៖ INVALID translate/figs-explicit និង INVALID translate/figs-metaphor)

ពីបងប្អូននៅ

«បងប្អូន» ទាំងនេះប្រហែលជាប្រុសទាំងអស់.

ខ្ញុំនឹងបន្តធ្វើការនេះទៅមុខទៀតដែរ

«ខ្ញុំមិនដែលធ្វើជាបន្ទុកដល់បងប្អូនទេ»

2 Corinthians 11:10-11

ក្នុងនាមខ្ញុំដែលមានសេចក្តីពិតរបស់ព្រះគ្រិស្ត

«សាវ័កប៉ូលបញ្ជាក់ថាដោយសារតែអ្នកអានរបស់គាត់ដឹងថាគាត់បានថ្លែងពីសេចក្តីពិតរបស់ព្រះគ្រីស្តពួកគេអាចដឹងថាលោកកំពុងតែប្រាប់ពីសេចក្តីពិតនៅទីនេះ។ «ដូចបងប្អូនបានដឹងថា ខ្ញុំពិតជាដឹងហើយប្រកាសសេចក្ដីពិតរបស់ព្រះគ្រិស្ដ ដែលបងប្អូនអាចដឹងថាអ្វីដែលខ្ញុំកំពុងនិយាយគឺជាសេចក្តីពិតនេះ»។​

អំនួតរបស់ខ្ញុំនឹងមិនអាចក្លាយជាស្ងៀមស្ងាត់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់អាចធ្វើឱ្យខ្ញុំឈប់មានអំណួតខ្លួនហើយនៅស្ងៀមបានឡើយ»។ សាវ័កប៉ូលកំពុង «អួតខ្លួន» ថាគាត់ «បានប្រកាសដំណឹងល្អដោយសេរី»(ជំពូក11:7)។ (សូមមើល៖ INVALID translate/figs-activepassive)

នៅក្នុងស្រុកអាខៃ

«តំបន់ នៃស្រុកអាខៃ»។ ពាក្យថា «ស្រុក» និយាយពីទីតាំងដី មិនមែនជាការបែងចែកផ្នែកនយោបាយទេ។

ហេតុអ្វី? ដោយសារខ្ញុំមិនស្រឡាញ់បងប្អូនទេឬ?

សាវ័កប៉ូលប្រើសំណួរវោហារសាស្ត្រដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់ចំពោះអ្នកនៅក្រុងកូរិនថូស។ សំណួរទាំងនេះអាចត្រូវបានបញ្ចូលគ្នាឬបង្កើតជាខ្លឹមសារមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «តើមកពីខ្ញុំមិនស្រឡាញ់បងប្អូន ដែលខ្ញុំមិនចង់ធ្វើជាបន្ទុកដល់បងប្អូនទេ?» ឬ «ខ្ញុំនឹងបន្តរក្សាអ្នកពីការចំណាយសម្រាប់តម្រូវការរបស់ខ្ញុំពីព្រោះនេះបង្ហាញអ្នកផ្សេងទៀតថាខ្ញុំស្រឡាញ់អ្នក» (សូមមើល៖ INVALID translate/figs-rquestion)

ព្រះជាម្ចាស់ទេ ជ្រាប

អ្នកអាចធ្វើឱ្យច្បាស់នូវព័ត៌មានដែលបានយល់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ជ្រាបថាខ្ញុំស្រលាញ់បងប្អូន» (សូមមើល៖ INVALID translate/figs-ellipsis)

2 Corinthians 11:12-13

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តអះអាងពីភាពជាសាវ័ករបស់លោក ដែលលោកថ្លែងពីសាវ័កក្លែងក្លាយ។

ក្នុងរបៀបដែលខ្ញុំនឹងដកចេញ

សាវ័កប៉ូលថ្លែងពីការអះអាងមិនពិតដែលខ្មាំងសត្រូវរបស់លោកនិយាយដូចជាអ្វីដែលគាត់បានប្រកាន់ភ្ជាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះខ្ញុំអាចធ្វើឱ្យវាមិនអាចទៅរួច»(សូមមើល៖ INVALID translate/figs-metaphor)

អំនួតចេញពីពួកអ្នក

ក្នុងពេលដែលសាវ័កប៉ូលបានអួតពី«ការប្រកាសដំណឹងល្អដោយសេរី» (ជំពូក១១៖៧) តែសត្រូវរបស់លោកថា ពួកគេអាចប្រកាសប្រសើរជាង (ជំពូក១១៖៥)។

ដែលយើងរកឃើញថា គេមានលេសក្នុងការនិយាយថា បានធ្វើការដូចជាយើងកំពុងធ្វើដែរ។

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេទាំងនោះគិតថាពួកគេគឺដូចយើង» (សូមមើល៖ INVALID translate/figs-activepassive)

ដ្បិតមានមនុស្សជាច្រើន

«ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ព្រោះមនុស្សចូលចិត្តពួកគេ»

អ្នកបម្រើបោកប្រាស់

«អ្នកបម្រើដែលមិនស្មោះត្រង់»

ក្លែងខ្លួនពួកគេថាជាសាវ័ក

«ពួកគេព្យាយាមធ្វើខ្លួនឲ្យដូចជាសាវ័ក ទោះបីពួកគេមិនមែនជាសាវ័កក៏ដោយ»

2 Corinthians 11:14-15

ហើយការនេះមិនភ្ញាក់ផ្អើលទេ ដ្បិតសាតាំងក៏បានក្លែងថាខ្លួនជាទេវតានៃពន្លឺដែរ។ បែបនេះគ្មានអីគួរឲ្យភ្ញាក់ផ្អើនោះទេ បើ

តាមរយៈការលើកឡើងនេះក្នុងទម្រង់អវិជ្ជមាន សាវ័កប៉ូលបានសង្កត់ធ្ងន់ថាអ្នកនៅក្រុងកូរិនថូសគួរតែរំពឹងថានឹងជួប «ពួកសាវកក្លែងក្លាយ»ជាច្រើន (១១:១២)។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងគួររំពឹងនេះ.........យើងគួររំពឹងនោះ» (សូមមើល៖ INVALID translate/figs-litotes)

ដ្បិតសាតាំងក៏បានក្លែងថាខ្លួនជាទេវតានៃពន្លឺដែរ

«សាតាំងមិនមែនជាទេវតានៃពន្លឺទេ ប៉ុន្តែវាព្យាយាមធ្វើឱ្យខ្លួនវាមើលទៅដូចជាទេវតានៃពន្លឺ»

ពួកបរិវារបស់វាក្លែងខ្លួនរបស់ពួកគេនោះ ដោយថាវាគឺជាអ្នកបម្រើដ៏សុចរិត

«ពួកបរិវារបស់វា មិនមែនជាអ្នកបំរើនៃសេចក្ដីសុចរិតនោះទេ ប៉ុន្តែពួកវាព្យាយាមធ្វើឱ្យខ្លួនពួកវាមើលទៅដូចជាអ្នកបំរើនៃសេចក្ដីសុចរិត»

2 Corinthians 11:16-18

ទទួលខ្ញុំដូចជាមនុស្សល្ងង់ នោះខ្ញុំប្រហែលអំនួតបន្តិចបន្តួច

«ទទួលខ្ញុំដូចដែលបងប្អូននឹងទទួលមនុស្សល្ងង់ម្នាក់៖ សូមទុកឲ្យខ្ញុំនិយាយហើយពិចារណាពីអំនួតរបស់ខ្ញុំ ដែលជាមនុស្សល្ងង់»

អ្វីដែលខ្ញុំកំពុងនិយាយអំពីការសេចក្តីអំនួត គឺមិនមែនមិនគាំទ្រដោយព្រះអម្ចាស់នោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់មិនប្រណីនឹងអ្វីដែលខ្ញុំបាននិយាយពីសេចក្តីអំនួតនេះទេ» ឬ «ព្រះអម្ចាស់មិនដែលមានបន្ទូលមកខ្ញុំថា ទ្រង់គាំទ្រនឹងអ្វីដែលខ្ញុំបាននិយាយពីសេចក្តីអំនួតរបស់នេះទេ»។ (សូមមើល៖ INVALID translate/figs-activepassive)

ពីអ្វីដែលខាងសាច់ឈាម

ពាក្យប្រៀបធៀបនឹង «សាច់ឈាម» នេះសំដៅទៅលើមនុស្សដែលមាននិស្ស័យបាប និងអ្វីដែលគេបានធ្វើ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីអ្វីសមិទ្ធិផលរបស់ពួកគេ» (សូមមើល៖ INVALID translate/figs-metonymy)

2 Corinthians 11:19-21

អាចទ្រាំ ជាមួយនឹងសេចក្តីល្ងង់ខ្លៅបាន

«ទទួលយកខ្ញុំនៅពេលដែលខ្ញុំធ្វើដូចជាល្ងង់ខ្លៅ»។ សូមមើលឃ្លាដូចគ្នាពីរបៀបបកប្រែក្នុងជំពូក ១១ៈ១។

បងប្អូនមានភាពវ័យឆ្លាតណាស់!

សាវ័កប៉ូលធ្វើឱ្យអ្នកនៅទីក្រុងកូរិនថូសអាម៉ាស់មុខដោយប្រើពាក្យមិនសមរម្យ។ ការបកប្រែរបៀបផ្សេងទៀតៈ « បងប្អូនគិតថាបងប្អូនឆ្លាត ប៉ុន្តែបងប្អូនមិនបានឆ្លាតទេ!» (សូមមើល៖ INVALID translate/figs-irony)

បងប្អូនអាចទ្រាំទ្រ

សាវ័កប៉ូលថ្លែងពីបញ្ញាតិដែលព្រះមិនបានដាក់ ប៉ុន្ដែមនុស្សខ្លះបង្ខំបងប្អូនឯទៀត ឲ្យធ្វើតាមដូចជាទាសករ។ ការបកប្រែរបៀបផ្សេងទៀតៈ «នាំបងប្អូនឲ្យដើរតាមច្បាប់បញ្ញាតិដែលពួកគេបានគិត» (សូមមើល៖ INVALID translate/figs-metaphor និង INVALID translate/figs-hyperbole)

ត្រួតត្រាលើបងប្អូន

សាវ័កប៉ូលថ្លែងពីពួកសាវ័កខ្ពង់ខ្ពស់ ដែលយកធនធានសម្ភារៈពីអ្នកដទៃ ដូចជាពួកគេកំពុងបឺតជញ្ជក់មនុស្សចឹង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេប្លន់យកទ្រព្យសម្បត្តិទាំងអស់របស់បងប្អូន» (សូមមើល៖ INVALID translate/figs-metaphor)

គេរកប្រយោជន៍ពីបងប្អូន

មនុស្សម្នាក់ឆ្លៀតយកប្រយោជន៍អ្នកដទៃ ដោយដឹងរឿងរ៉ាវដែលអ្នកដទៃមិនដឹង ហើយប្រើចំណេះដឹងនោះដើម្បីជួយខ្លួនឯង និងធ្វើបាបអ្នកដទៃ។

ខ្ញុំនឹងនិយាយទៅកាន់ភាពអាម៉ាស់របស់យើងថា យើងពិតជាគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការនោះទេ

«ខ្ញុំសូមសារភាពដោយអៀនខ្មាស់ថា យើងមិនមានភាពក្លាហានក្នុងការប្រព្រឹត្ដចំពោះបងប្អុនដូចនោះទេ»។ សាវ័កប៉ូលកំពុងប្រើពាក្យមិនសមហេតុផលដើម្បីប្រាប់អ្នកនៅក្រុងកូរិនថូសថា វាមិនមែនដោយសារតែគាត់ខ្សោយទេ ដែលគាត់បានធ្វើល្អចំពោះពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ « ខ្ញុំមិនខ្មាសអៀនឡើយដោយនិយាយថា ពួកយើងមានអំណាចដើម្បីធ្វើបាបបងប្អូន ផ្ទុយទៅវិញយើងបានប្រព្រឹត្រចំពោះបងប្អូនឱ្យបានល្អ» (សូមមើល៖ INVALID translate/figs-irony)

ដូច្នេះហើយ បើមាននរណាម្នាក់មានអំនួត ខ្ញុំនិយាយបែបល្ងង់ខ្លៅថា អ្នកដែលមានអំនួតនោះគួរតែខ្ញុំទេ

«ប្រសិនបើមាននរណាម្នាក់អួតពីអ្វីមួយ......ខ្ញុំនឹងអួតពីការនោះផងដែរ»

2 Corinthians 11:22-23

ប្រយោគភ្ជាប់៖

នៅពេលដែលសាវ័កប៉ូលបន្តបញ្ជាក់ពីភាពជាសាវក័របស់លោក លោកបានថ្លែងពីរឿងពិតដែលបានកើតឡើងចំពោះគាត់ចាប់តាំងពីគាត់បានក្លាយជាអ្នកជឿ។

តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជាជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រា‌អែល​ឬ? ខ្ញុំក៏ជាជនជាតិអ៊ីុស្រាអែលដែរ។ តើពួកគេជាពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកអប្រាហាំម្នាក់ដែរ។ 23តើពួកគេគឺជាអ្នកបម្រើរបស់ព្រះគ្រិស្តឬ? (ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ខ្ញុំបម្រើច្រើនជាងផង

សាវ័កប៉ូលបានសួរសំណួរដែលបងប្អូននៅក្រុងកូរិនថូសអាចសួរហើយបន្ទាប់មកឆ្លើយទៅពួកគេដើម្បីបញ្ជាក់ថាលោកជាជនជាតិយូដាដូចពួកសាវ័កខ្ពង់ខ្ពស់ដែរ។ បងប្អូនអាចប្រើប្រាស់ទម្រង់សំណួរនិងចម្លើយទាំងនេះ ប្រសិនបើអាច។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចង់អោយបងប្អូនគិតថាពួកគេសំខាន់ ហើយជឿអ្វីដែលពួកគេនិយាយពីព្រោះពួកគេជាជនជាតិហេព្រើរ និងអ៊ីស្រាអែលនិងជាកូនចៅរបស់លោកអប្រាហាំ។ មែនតើ ខ្ញុំអញ្ចឹងមែន។ ពួកគេនិយាយថាពួកគេជាអ្នកបំរើរបស់ព្រះគ្រិស្ត ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ប៉ុន្តែខ្ញុំបម្រើច្រើនជាងនេះផង។

ខ្លួនជាមនុស្សគ្មានស្មារតី

«ខ្លួនខ្ញុំមិនអាចគិតអ្វីឲ្យបានល្អឡើយ»

ខ្ញុំបម្រើច្រើនជាងផង

បងប្អូនអាចឲ្យយល់ច្បាស់ពីព័ត៌មានដែលបានដឹងថា។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបំរើរបស់ព្រះគ្រិស្តច្រើនជាងពួកគេ» (សូមមើល៖ INVALID translate/figs-ellipsis)

ធ្វើការខ្លាំងជាងផង

«ខ្ញុំបានធ្វើការកាន់តែខ្លាំងឡើង»

ជាប់​ឃុំ‌ឃាំងជាយូរ

«ខ្ញុំបានជាប់ឃុំឃាំងជាញឹកញាប់»

ត្រូវរងការវាយដំលើសកម្រិត

នេះគឺជាសំនួនវោហារ ហើយត្រូវបានបំផ្លើសដើម្បីបញ្ជាក់ពីចំនួនដងដែលលោកត្រូវបានគេវាយដំ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំត្រូវបានគេវាយដំជាច្រើនដង» (សូមមើល៖ INVALID translate/figs-idiom and INVALID translate/figs-hyperbole)

ប្រឈរមុខជានឹងគ្រោះថ្នាក់ដល់ស្លាប់ជាច្រើនដង

«ហើយខ្ញុំស្ទើរតែស្លាប់ជាច្រើនដង»

2 Corinthians 11:24-26

សែបសិបរំពាត់ ខ្វះមួយ

នេះគឺជាការបញ្ហាទូទៅមួយ ដែលមនុស្សត្រូវបានវាយដំចំនួន ៣៩ដង។ វាយសែសិប (៤០) រំពាត់ត្រូវបានគេសន្មត់ថាអាចនឹងសម្លាប់មនុស្សបាន។

ខ្ញុំត្រូវបានគេវាយនឹងដំបង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានវាយដំខ្ញុំដោយដំបងឈើ» (សូមមើល៖ INVALID translate/figs-activepassive)

ខ្ញុំត្រូវបានគប់ដោយដុំថ្ម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានគប់ដុំថ្មដាក់ខ្ញុំរហូតដល់គេគិតថាខ្ញុំបានស្លាប់ហើយ» (សូមមើល៖ INVALID translate/figs-activepassive)

ពេញមួយថ្ងៃនិងមួយយប់ ដែលខ្ញុំបានអណ្តែតនៅលើសមុទ្រ

សាវ័កប៉ូលបានសំដៅលើការអណ្តែតនៅលើផ្ទៃសមុទ្របន្ទាប់សំពៅរបស់លោកបានលិច។

គ្រោះ​ថ្នាក់ព្រោះ​តែ​ពួក​បងប្អូន​ក្លែង‌ក្លាយ

អត្ថន័យទាំងមូលនៃថ្លែងការណ៍នេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «និងគ្រោះថ្នាក់ពីមនុស្សដែលអះអាងថាជាបងប្អូនក្នុងព្រះគ្រិស្ត ប៉ុន្តែពួកគេបានក្បត់យើង» (សូមមើល៖ INVALID translate/figs-explicit)

2 Corinthians 11:27-29

និង​អាក្រាតផង

នៅទីនេះសាវ័កប៉ូលនិយាយបំផ្លើសដើម្បីបង្ហាញពីតម្រូវការសម្លៀកបំពាក់របស់គាត់។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីធ្វើឱ្យខ្ញុំកក់ក្តៅ» (See: INVALID translate/figs-hyperbole)

តើនរណាខ្សោយ តើខ្ញុំមែនទេឬ?

នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលណាដែលនរណាម្នាក់ខ្សោយ ខ្ញុំមានអារម្មណ៍ថាខ្សោយដែរ»។ (សូមមើល៖ INVALID translate/figs-rquestion)

គឺខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុមជំនុំ​ទាំង​អស់​ដែរ

សាវ័កប៉ូលដឹងថាព្រះជាម្ចាស់នឹងចាត់លោក ឲ្យទទួលខុសត្រូវចំពោះរបៀបដែលក្រុមជំនុំស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយដែលថ្លែងពីការមានចំណេះដឹងនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់ដែលរុញលោកឲ្យធ្លាក់ចុះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំដឹងថាព្រះនឹងធ្វើឱ្យខ្ញុំទទួលខុសត្រូវចំពោះការរីកចម្រើនខាងវិញ្ញាណរបស់ក្រុមជំនុំទាំងអស់ ហើយដូច្នេះខ្ញុំតែងតែមានអារម្មណ៍ដូចជាវត្ថុធ្ងន់កំពុងរុញខ្ញុំធ្លាក់ចុះ» (សូមមើល៖ INVALID translate/figs-metaphor)

តើនរណាខ្សោយ តើខ្ញុំមែនទេឬ?

ឃ្លាថា «ខ្សោយ» គឺប្រហែលជាពាក្យប្រៀបប្រដូចទៅនឹង ស្ថានភាពខាងវិញ្ញាណ ប៉ុន្តែគ្មាននរណាម្នាក់ប្រាកដថាសាវ័កប៉ូលបានថ្លែងអំពីអ្វីទេ ដូច្នេះយកល្អគួរតែប្រើពាក្យដដែលនៅទីនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំចុះខ្សោយនៅពេលណាដែលនរណាម្នាក់ទៀតបានចុះខ្សោយ»។ (សូមមើល៖ INVALID translate/figs-metaphor)

តើមានអ្នកណាត្រូវគេធ្វើឲ្យជំពប់ដួល នោះខ្ញុំមិនឈឺចាប់ទេឬអី?

សាវ័កប៉ូលប្រើសំណួរនេះដើម្បីបង្ហាញកំហឹងរបស់លោក នៅពេលបងប្អូនរួមជំនឿម្នាក់ធ្វើអំពើបាប។ នៅទីនេះកំហឹងរបស់គាត់ សំដៅលើការឈឺចាប់ខាងក្នុងរបស់លោក។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលណានរណាម្នាក់ធ្វើឱ្យបងប្អូនប្រព្រឹត្តអំពើបាប នោះខ្ញុំនឹងខឹង»។ (សូមមើល៖ INVALID translate/figs-rquestion និង INVALID translate/figs-metaphor)

ត្រូវគេធ្វើឲ្យជំពប់ដួល

សាវ័កប៉ូលបានថ្លែងពីអំពើបាប ប្រៀបដូចជាដំណើរទៅកាន់អ្វីមួយ ហើយបន្ទាប់មកក៏ដួលធ្លាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រូវបានគេនាំឱ្យប្រព្រឹត្រអំពើបាប» ឬ «គិតថាព្រះជាម្ចាស់បានអនុញ្ញាតឱ្យគេប្រព្រឹត្តអំពើបាបបាន ដោយព្រោះមាននរណាម្នាក់ផ្សេងទៀតបានធ្វើការនោះ» (សូមមើល៖ INVALID translate/figs-metaphor)

នោះខ្ញុំមិនឈឺចាប់

សាវ័កប៉ូលថ្លែងពីការខឹងអំពីអំពើបាប ប្រៀបដូចជាគាត់មានដុំភ្លើងនៅខាងក្នុងខ្លួនលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមិនខឹង» ក្នុងកាលៈទេសៈនោះទេ។

2 Corinthians 11:30-31

អំពី​ភាព​កម្សោយរបស់​ខ្ញុំ​ប៉ុណ្ណោះ

«បង្ហាញអ្វីដែលជាភាពកម្សោយរបស់ខ្ញុំតែប៉ុណ្ណោះ»

ខ្ញុំមិនបានកុហកនោះទេ

សាវ័កប៉ូលបានប្រើភាពស្មោះត្រង់ដើម្បីបញ្ជាក់ថាគាត់កំពុងនិយាយការពិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំកំពុងប្រាប់ការពិតទាំងស្រុង»

2 Corinthians 11:32-33

លោក​អភិបាល​ក្រោមស្ដេច​អើរេ‌តាសបាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង

«លោកអភិបាលដែលស្តេចអ័រប៉ាសបានតែងតាំងបានបញ្ជាអោយទាហានយាមទីក្រុង»

ដើម្បី​ចាំ​ចាប់​ខ្ញុំ

«ដូច្នេះពួកគេនឹងចាប់ខ្ញុំ»

គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គេបានដាក់ក្នុងជាល ហើយសម្រូតខ្ញុំចុះដល់ដី» (សូមមើល៖ INVALID translate/figs-activepassive)

​ពីដៃ​របស់គាត់

សាវ័កប៉ូលបានប្រើពាក្យថា ដៃរបស់អភិបាល ប្រៀបដូចជា ពួកអភិបាល។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីពួកអភិបាល» (សូមមើល៖ INVALID translate/figs-metonymy)

2 Corinthians 12

2 Corinthians 12:1-2

ប្រយោគភ្ជាប់៖

ក្នុងការការពារភាពជាសាវករបស់លោកពីព្រះជាម្ចាស់ សាវ័កប៉ូលបន្តថ្លែងពីអ្វីជាក់លាក់ ហើយបានកើតឡើងចំពោះលោកចាប់តាំងពីលោកបានក្លាយជាអ្នកជឿ។

ខ្ញុំនឹងទៅតាម

«ខ្ញុំនឹងបន្តថ្លែង ប៉ុន្តែឥឡូវនេះអំពី»

និមិត្ត និងការបើកសម្តែងដែលមកពីព្រះអម្ចាស់

អាចមានន័យថា ១)​ សាវ័កប៉ូលបានប្រើពាក្យ «និមិត្ត» និង«ការបើកសំដែង» ដែលមានន័យដូចគ្នា ហើយនឹងស្របគ្នាសម្រាប់ជាការបញ្ជាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ការដែលព្រះជាម្ចាស់បានបើកសំដែងឲ្យខ្ញុំបានឃើញ» ឬ ២) សាវ័កប៉ូលបានថ្លែងការពីរផ្សេងគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ការឥតកំបាំងដែលព្រះអម្ចាស់បានបើកសំដែងជាមួយភ្នែករបស់ខ្ញុំ ហើយនឹងការឥតកំបាំងដែលព្រះអម្ចាស់មានបន្ទូលមក» (សូមមើល៖ INVALID translate/figs-hendiadys)

ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកជឿលើព្រះគ្រិស្ត

តាមពិតសាវ័កប៉ូលកំពុងថ្លែងពីខ្លួនគាត់ ប្រៀបដូចជាគាត់កំពុងនិយាយអំពីអ្នកផ្សេងទៀត ប៉ុន្តែនេះគួរតែត្រូវបានបកប្រែឲ្យច្បាស់លាស់ ប្រសិនបើអាច។

ខ្ញុំក៏មិនដឹងច្បាស់ដែរថា គាត់បានឡើងទៅតាំងរូបកាយ ឬព្រមទាំងវិញ្ញាណផងនោះ

សាវ័កប៉ូលបន្តរៀបរាប់អំពីខ្លួនលោក ដូចជាការនេះបានកើតឡើងចំពោះអ្នកដទៃទៀត។ «ខ្ញុំមិនដឹងច្បាស់ថា តើបុរសនេះស្ថិតនៅក្នុងរូបកាយរបស់គាត់ឬរូបកាយខាងវិញ្ញាណរបស់គាត់ទេ»

មានតែព្រះជាម្ចាស់ទេទើបជ្រាប

«ព្រះជាម្ចាស់តែម្នាក់គត់ ដែលទើបជ្រាបដឹង»

ស្ថានសួគ៌ជាន់ទីបី

នេះសំដៅទៅលើកន្លែងព្រះជាម្ចាស់គង់នៅ មិនមែនលើមេឃឬលំហរខាងក្រៅ (ភពផ្កាយនិងសកលលោក) ឡើយ។

2 Corinthians 12:3-5

ព័ត៌មានទូទៅ៖

សាវ័កប៉ូលបន្តថ្លែងពីខ្លួនគាត់ ដូចជាគាត់កំពុងថ្លែងពីអ្នកដទៃ។

បុរសនោះ ថាតើគាត់ត្រូវបានលើកឡើង នៅក្នុងរូបកាយ ឬក្រៅរូបកាយ ខ្ញុំមិនដឹងទេ តែព្រះជាម្ចាស់ជ្រាប 4គាត់ត្រូវបានលើកឡើងទៅច

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ អាចមានន័យថា ១) ព្រះជាម្ចាស់បានយកបុរសនេះ​......ឡើងលើស្ថានសួគ៍»។ ២) វេទតាបានយកបុរសនេះ...ឡើងលើសា្ថនសួគ៍»។ បើអាចធ្វើបាន វាជាការប្រសើរមិនត្រូវដាក់ឈ្មោះអ្នកដែលយកបុរសនោះទៅ: «នរណាម្នាក់យក ... ស្ថានសួគ៌» ឬ «ពួកគេយក ... ស្ថានសួគ៌»។

ត្រូវបានលើកឡើង

ភ្លាមៗចាប់ទៅនិងចាប់ដោយបង្ខំ

ស្ថានសួគ៌

អាចមានន័យថា ១)​ ស្ថានបរមសុខ ឬ ២) ស្ថានសួគ៌ជាន់ទីបី ឬ ៣)កន្លែងពិសេសមួយនៅស្ថានបរមសុខ។

បុរសនេះ

«នៃបុរសនោះ»

ខ្ញុំនឹងមិនអួតទេ តែបើខ្ញុំអួតគឺតែពីភាពទន់ខ្សោយរបស់ខ្ញុំវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងអួត តែភាពទន់ខ្សោយរបស់ខ្ញុំ» (សូមមើល៖ INVALID translate/figs-doublenegatives)

2 Corinthians 12:6-7

ប្រយោគភ្ជាប់៖

សាវ័កប៉ូលការពារភាពជាសាវ័ករបស់គាត់ពីព្រះជាម្ចាស់ ដែលថ្លែងពីភាពទន់ខ្សោយ ដែលព្រះបានប្រទានឱ្យលោក ដើម្បីឱ្យលោកចេះបន្ទាបខ្លួន។

ព័ត៌មានទូទៅ៖

សាវ័កប៉ូលថ្លែងពី «បន្លាដែលនៅក្នុងសាច់» ដែលលោកបង្ហាញថា លោកជា «បុរស» នោះ ដែលលោកបានថ្លែងក្នុងជំពូក ១២៖០១។

ឮពីខ្ញុំច្រើនជាងនេះ។ ខ្ញុំនឹងការពារខ្លួនខ្ញុំពីអំនួត ដោយព្រោះតែការបើកសម្តែងដ៏អស្ចារ្យ។ ដូច្នេះ នោះខ្ញុំនឹងមិនអួតខ្លួនជាមួយនឹងភាពឆ្មើងឆ្មៃឡើយ បន្លា

អត្ថន័យម៉្យាងទៀត «លឺពីខ្ញុំ។ ដូច្នេះនោះខ្ញុំនឹងមិនអួតខ្លួនជាមួយនិងភាពឆ្មើងឆ្មៃ ដោយព្រោះតែការបើកសម្តែងដ៏អស្ចារ្យ ដែលជាបន្លានោះ»។

គិតពីខ្ញុំលើសពីអ្វីដែលពួកគេបានឃើញ

«ផ្តល់ឱ្យខ្ញុំនូវកិត្តិយសច្រើនជាងអ្វីដែលពួកគេបានឃើញ»

ដោយព្រោះតែការបើកសម្តែងដ៏អស្ចារ្យ

«ដោយព្រោះតែ ការបើកសម្តែងទាំងនោះគឺខុសពីអ្វីដែលនរណាម្នាក់ធ្លាប់បានឃើញ»

នោះខ្ញុំនឹងមិនអួតខ្លួនជាមួយនឹងភាពឆ្មើងឆ្មៃឡើយ

«ដើម្បីកុំអោយខ្ញុំមានអំនួត»

មិនអួតខ្លួន

ដោយពោលពេញទៅដោយខ្យល់ ហើយធំជាងពីធម្មតា

បន្លាដែលនៅក្នុងសាច់

បញ្ហាខាងសាច់ឈាមរបស់សាវ័កប៉ូលនៅទីនេះ ត្រូវបានប្រៀបធៀបទៅនឹង «បន្លាមួយ» ដែលចាក់ទម្លុះ «សាច់ឈាម» របស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ទុក្ខវេទនា»​ ឬ​ «បញ្ហាខាងសាច់ឈាម» (សូមមើល៖ INVALID translate/figs-metaphor)

អ្នកនាំសាររបស់សាតាំង

«អ្នកបម្រើរបស់សាតាំង»

ធ្វើទុក្ខបុកម្នេញដល់ខ្ញុំ

«ធ្វើទារុណកម្មដល់ខ្ញុំ»

2 Corinthians 12:8-10

បីដង

សាវ័កប៉ូលបានដាក់ពាក្យទាំងនេះនៅដើមនៃប្រយោគ ដើម្បីបញ្ជាក់ថាលោកបានអធិស្ឋានជាច្រើនដងអំពី«បន្លា»របស់គាត់ (ជំពូក ១២៖ ៦)។

ព្រះអម្ចាស់អំពីការនេះ

«ព្រះអម្ចាស់បានជ្រាបពីបន្លានៅក្នុងសាច់ឈាម» ឬ «ព្រះអម្ចាស់បានជ្រាបពីទុក្ខវេទនានេះ»

ព្រះគុណរបស់យើងល្មមដល់អ្នកហើយ

ខ្ញុំនឹងមានចិត្តសប្បុរសល្អចំពោះអ្នក ហើយនោះគឺជាអ្វីដែលអ្នកត្រូវការ

ព្រះចេស្តារបស់ព្រះអង្គឥតខ្ចោះជាមួយនឹងភាពទន់ខ្សោយរបស់ខ្ញុំ

«ដ្បិតព្រះចេសា្តរបស់ទ្រង់នឹងប្រសើរបំផុតនៅពេលដែលបងប្អូនទន់ខ្សោយ»

ព្រះចេស្តានៃព្រះគ្រិស្តបាននៅក្នុងខ្ញុំ

សាវ័កប៉ូលថ្លែងពីព្រះចេស្តានៃព្រះគ្រិស្តបៀបដូចជា ក្រណាត់សំពត់ដែលគ្របបាំងលោក។ អាចមានន័យថា ១)​ «មនុស្សប្រហែលជាឃើញថាខ្ញុំមានព្រះចេស្តានៃព្រះគ្រិស្ត» ឬ២) «ខ្ញុំប្រហែលពិតជាមានព្រះចេស្តានៃព្រះគ្រិស្ត។» (សូមមើល៖ INVALID translate/figs-metaphor)

ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយដោយព្រោះព្រះគ្រិស្ត ទោះបីជាក្នុង គេជេរប្រមាថ មានបញ្ហាច្រើន ក្នុងការបៀតបៀន ហើយនៅក្នុងស្ថានភាពតប់ប្រមល់ក្តី

អាចមានន័យថា ១)​ «ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយ ការជេរប្រមាថ មានបញ្ហា ការបៀតបៀន និងក្នុងស្ថានភាពតប់ប្រមល់ក្តី បើការទាំងនោះបានកើតឡើង ដោយព្រោះតែខ្ញុំជាកម្មសិទ្ធិរបស់ព្រះគ្រិស្តនោះ» ឬ​ ២)​ ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយ.....បើការទាំងនោះបាននាំមនុស្សជាច្រើនបានស្គាល់ព្រះគ្រិស្ត»។

សេចក្តីកម្សោយ

«នៅពេលដែលខ្ញុំទន់ខ្សោយ»

គេជេរប្រមាថ

«នៅពេលដែលមនុស្សបានធ្វើឲ្យខ្ញុំខឹង ដោយថាខ្ញុំជាមនុស្សអាក្រក់»

មានបញ្ហាច្រើន

«នៅពេលដែលខ្ញុំរងទុកវេទនា»

ស្ថានភាពតប់ប្រមល់

«នៅពេលដែលមានបញ្ហា»

ដ្បិត​ ពេល​ណា​ដែលខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង

សាវ័កប៉ូលថ្លែងពី នៅពេលដែលគាត់លែងមានកម្លាំងគ្រប់គ្រាន់ ក្នុងការធ្វើកិច្ចការអ្វីឲ្យបានសម្រេច ព្រះគ្រិស្តដែលមានព្រះចេស្តាជាងសាវ័កប៉ូលអាចនឹងធ្វើការតាមរយៈសាវ័កប៉ូលដើម្បីឲ្យកិច្ចការនោះបានសម្រេច។ តែវាជាការល្អសម្រាប់ការបកប្រែពាក្យទាំងនេះឲ្យបានច្បាស់លាស់ ប្រសិនបើភាសារបស់បងប្អូនអាចប្រែបាន។​

2 Corinthians 12:11-13

ប្រយោគភ្ជាប់៖

សាវ័កប៉ុលរំលឹកអ្នកជឿនៅទីក្រុងកូរិនថូសពីទីសំគាល់ពិតរបស់សាវ័ក​ និងអំពីភាពរាបសាររបស់លោកនៅចំពោះមុខពួកគេដើម្បីធ្វើឲ្យពួកគេរីកចម្រើន។

ខ្ញុំបានក្លាយទៅជាមនុស្សល្ងីល្ងើ

«ខ្ញុំធ្វើខ្លួនដូចជាមនុស្សល្ងីល្ងើ»

បងប្អូនបានជំរុញខ្ញុំឲ្យធ្វើការងារនេះ

«បងប្អូនបានជំរុញខ្ញុំនិយាយពីរបៀបនេះ»

ខ្ញុំគួរតែបានលើកសរសើរតាមរយៈបងប្អូន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ការលើកសរសើរដែលបងប្អូន គួរផ្តល់មកខ្ញុំ» (សូមមើល៖ INVALID translate/figs-activepassive)

បានលើកសរសើរ

អាចមានន័យថា ១) «លើកសរសើរ» (ជំពូក៣៖១) និង«បង្ហាញពី» (ជំពូក៤៖១)

ដ្បិត ខ្ញុំមិនអន់ជាង

ដោយប្រើន័យផ្ទុយ សាវ័កប៉ូលបានថ្លែងខ្លាំងចំពោះអ្នកនៅក្រុងកូរិនថូសដែលគិតថាលោកអន់ជាង គឺជាការខុសឆ្គង។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតខ្ញុំល្អដូចជា» (សូមមើល៖ INVALID translate/figs-litotes)

មហាសាវក

សាវ័ក - សាវ័កប៉ូលប្រើពាក្យមិនសមរម្យនៅទីនេះដើម្បីបង្ហាញថាពួកគេមិនសូវសំខាន់ទេ បន្ទាប់មកពួកគេអះអាងថាដូច្នេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រូទាំងនោះ ខ្លះគិតថាពូកែជាងអ្នកដទៃ។» សូមមើលពីរបៀបបកប្រែក្នុងជំពូក ១១ៈ៥។ (សូមមើល៖ INVALID translate/figs-irony)

ទីសម្គាល់ដ៏ពិតរបស់ងារជាសាវកគឺបម្រើ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ដោយការបញ្ជាក់ពី «ទីសម្គាល់»។ ការបកប្រែរបៀបផ្សេងទៀតៈ ​«នេះជាទីសម្គាល់ពិតរបស់ងារជាសាវ័ក ដែលខ្ញុំជាអ្នកបម្រើ» (សូមមើល៖​ INVALID translate/figs-activepassive)

ទីសម្គាល់...................ទីសម្គាល់

ជាការប្រើពាក្យដូចគ្នា​ពីរដង។

ទីសម្គាល់ និងការអស្ចារ្យ ហើយនិងឥទ្ធិឫទ្ធិផងដែរ

ទាំងអស់នេះគឺជា «ទីសម្គាល់ដ៏ពិតប្រាកដរបស់សាវ័ក» ដែលសាវ័កប៉ូលបានសំដែង ជាមួយនឹងការអត់ធ្មត់ខ្លាំង។»

តើបងប្អូនមិនសំខាន់ជាងអ្នកឯទៀតនៃក្រុមជំនុំទេឬអី លើកលែងតែខ្ញុំមិនបានរំខានដល់បងប្អូន?

សាវ័កប៉ូលបានបញ្ជាក់ទៅអ្នកនៅក្រុងកូរិនថូសថាការចោទប្រកាន់ខុសដែលថាលោកចង់ធ្វើបាបពួកគេ។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបានប្រព្រឹត្ដចំពោះបងប្អូនដូចនឹងរបៀបដែលខ្ញុំបានប្រព្រឹត្ដទៅលើក្រុមជំនុំឯទៀតលើកលែងតែ............បងប្អូន»។ (សូមមើល៖ INVALID translate/figs-rquestion)

ខ្ញុំមិនបានរំខានដល់បងប្អូន

ខ្ញុំមិនបានសុំថវិកា និងរបស់ផ្សេងទៀតដែលខ្ញុំត្រូវការឡើយ»

សូមអត់ទោសឲ្យខ្ញុំផងអំពីការនេះ!

សាវ័កប៉ូលបានលេងសេីចដោយដើម្បីធ្វើឱ្យអ្នកនៅក្រុងកូរិនថូសអាម៉ាស់មុខ។ ទាំងគាត់និងពួកគេដឹងថាគាត់មិនបានធ្វើអ្វីខុសចំពោះពួកគេទេ ប៉ុន្តែពួកគេបានចាត់ទុកគាត់ដូចជាគាត់បានធ្វើបាបពួកគេ។ (សូមមើល៖ INVALID translate/figs-irony)

2 Corinthians 12:14-15

ខ្ញុំចង់បានតែបងប្អូនទេ

អត្ថន័យទាំងមូលនៃឃ្លានេះអាចត្រូវធ្វើច្បាស់លាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលខ្ញុំចង់បាននោះបងប្អូនស្រលាញ់ និងទទួលយកខ្ញុំ» (សូមមើល៖ INVALID translate/figs-explicit)

កូនៗមិនគួរ​សន្សំទ្រព្យ​សម្បត្តិទុកឲ្យឪពុក‌ម្ដាយ

ក្មេងតូចៗមិនទទួលខុសត្រូវក្នុងការសន្សំប្រាក់ឬរបស់របរផ្សេងទៀត ដើម្បីឱ្យឪពុកម្តាយរបស់គេកាន់តែមាននោះទេ។

ខ្ញុំនឹងរីករាយក្នុងការចំណាយ និងប្រើពេល

សាវ័កប៉ូលបានថ្លែងពីកិច្ចការ និងជីវិតសាច់ឈាមរបស់លោកប្រៀបដូចជាប្រាក់ ដែលលោក​ ឬព្រះជាម្ចាស់អាចយកចំណាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងរីករាយក្នុងការធ្វើកិច្ចការណាមួយ ហើយអនុញ្ញាតឲ្យព្រះជាម្ចាស់អាចឲ្យនរណាម្នាក់មកសម្រាប់ខ្ញុំបាន» (សូមមើល៖ INVALID translate/figs-metaphor)

សម្រាប់ព្រលឹងរបស់បងប្អូន

ពាក្យថា «ព្រលឹង» គឺជាពាក្យប្រៀបធៀបសំដៅទៅលើមនុស្សខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់បងប្អូន» ឬ «ដូច្នេះបងប្អូនអាចរស់នៅដោយមានក្តីសុខ» (សូមមើល៖ INVALID translate/figs-metonymy)

ប្រសិនបើ ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះទៅហើយ​ តើ​ខ្ញុំនឹងទទួលការស្រឡាញ់តិច​ជាង​ឬអី

នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើខ្ញុំស្រលាញ់បងប្អូនខ្លាំង បងប្អូនមិនគួរស្រលាញ់ខ្ញុំតិចតួចឡើយ»។ ឬ «ប្រសិន.....ខ្លាំង បងប្អូនគួរតែស្រលាញ់ខ្លាំងជាងនេះ។» (សូមមើល៖ INVALID translate/figs-rquestion)

ច្រើន

ឃ្លានេះមិនច្បាស់លាស់ទេ ថាសេចក្តីស្រឡាញ់របស់សាវ័កប៉ូលគឺ «ច្រើនជាង»។ វាប្រហែលជាល្អបំផុតក្នុងការប្រើ «ច្រើនណាស់» ឬ «យ៉ាងច្រើន» ដែលអាចត្រូវបានប្រៀបធៀបទៅនឹង «តិចតួច» នៅពេលក្រោយក្នុងប្រយោគនោះ។

2 Corinthians 12:16-18

ប៉ុន្តែ នៅតែមានគេនិយាយថា ខ្ញុំមានល្បិចហើយជាអ្នកបោកប្រាស់ពីបងបប្អូនដែរ

សាវ័កប៉ូលប្រើពាក្យចំអកដើម្បីឱ្យអ្នកនៅក្រុងកូរិនថូសអាម៉ាស់ ដែលគិតថាលោកបានកុហកពួកគេ ទោះបីគាត់មិនបានសុំប្រាក់ពីពួកគេក៏ដោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែអ្នកផ្សេងទៀតគិតថាខ្ញុំជាមនុស្សឆបោកនិងប្រើល្បិច» (សូមមើល៖ INVALID translate/figs-irony)

តើខ្ញុំដែលបានកេងចំណេញពីបងប្អូន ដែលខ្ញុំបានចាត់មករកបងប្អូនទេ?

ទាំងសាវ័កប៉ូល និងអ្នកនៅក្រុងកូរិនថូសបានដឹងចម្លើយគឺទេ។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់ដែលខ្ញុំបានចាត់ទៅបងប្អូនបានទាញយកផលប្រយោជន៍ពីបងប្អូនទេ!» (សូមមើល៖ INVALID translate/figs-rquestion)

តើលោកទីតុសកេងចំណេញពីបងប្អូនទេ?

ទាំងសាវ័កប៉ូល និងអ្នកនៅក្រុងកូរិនថូសបានដឹងចម្លើយគឺទេ។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកទីតុសមិនបានកេងចំណេញពីបងប្អូនទេ»។ (សូមមើល៖ INVALID translate/figs-rquestion)

តើពួកយើងមិនបានដើរលើផ្លូវក្នុងតែមួយទេឬអី?

សាវ័កប៉ូលថ្លែងពីការរស់នៅដូចជាកំពុងដើរលើផ្លូវ។ ទាំងសាវ័កប៉ូល និងអ្នកនៅក្រុងកូរិនថូសដឹងចម្លើយចំពោះសំណួរគឺថាពិតប្រាកដ។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងទាំងអស់គ្នាមានអាកប្បកិរិយាដូចគ្នានិងរបៀបរស់នៅដូចគ្នា»។ (សូមមើល៖ INVALID translate/figs-rquestion)

តើពួកយើងមិនបានបោះជំហានតែមួយទេឬអី?

សាវ័កប៉ូលថ្លែងពីការរស់នៅដូចជាកំពុងដើរលើផ្លូវ។ ទាំងសាវ័កប៉ូល និងអ្នកនៅក្រុងកូរិនថូសដឹងចម្លើយចំពោះសំណួរគឺថាពិតប្រាកដ។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងបានធ្វើកិច្ចការក្នុងរបៀបដូចគ្នា»។ (សូមមើល៖ INVALID translate/figs-rquestion)

2 Corinthians 12:19

តើបងប្អូនគិតថា ពួកយើងដោះសារការពារខ្លួនយើងនៅចំពោះបងប្អូនដែរមែនទេឬ?

សាវ័កប៉ូលសំណួរវោហារស័ព្ទ ការបកប្រែរបៀបផ្សេងទៀតៈ «វាជាការកំហុសសម្រាប់បងប្អូនដែលគិតថាគ្រប់ពេលវេលា យើងបានដោះសារការពារខ្លួនឯង នៅចំពោះបងប្អូន» ។ អ្នកខ្លះបកប្រែសេចក្តីនេះជាខ្លឹមសារទៀតថា។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនបានគិតគ្រប់ពេលវេលាថាយើងបានកំពុងតែ ដោះសារការពារខ្លួនឯងនៅចំពោះបងប្អូន»។ (សូមមើល៖ INVALID translate/figs-rquestion)

នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់

សាវ័កប៉ូលបានថ្លែងពីព្រះជាម្ចាស់ ដែលបានជ្រាបដឹងអ្វីៗទាំងអស់ដែលសាវ័កប៉ូលបានធ្វើ ប្រៀបដូចជា ព្រះជាម្ចាស់មានវត្តមានសាច់ឈាមហើយឆ្វេងយល់អ្វីៗទាំងអស់ដែលសាវ័កប៉ូលបាននិយាយនិងបានធ្វើ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅចំពោះព្រះជាម្ចាស់» ឬ «ជាមួយព្រះជាម្ចាស់ជាសាក្សី»​ ឬ «នៅក្នុងវត្តមានរបស់ព្រះ» (សូមមើល៖ INVALID translate/figs-metaphor)

ដើម្បីចម្រើនកម្លាំងដល់បងប្អូន

«ដើម្បីចម្រើនកម្លាំងដល់បងប្អូន» សាវ័កប៉ូលថ្លែងពីការចេះស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយចង់ស្ដាប់បង្គាប់លោក​ ប្រៀបដូចជាការលូតលាស់ខាងរូបកាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីឱ្យបងប្អុនបានស្គាល់ព្រះជាម្ចាស់ និងគោរពទ្រង់កាន់តែប្រសើរ» (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 12:20-21

ខ្ញុំមិនបានឃើញបងប្អូនដូចជាអ្វីដែលខ្ញុំចង់ឃើញ

«ខ្ញុំប្រហែលជាមិនចូលចិត្តអ្វីដែលខ្ញុំឃើញឡើយ» ឬ «ខ្ញុំប្រហែលជាមិនចូលចិត្តអ្វីដែលខ្ញុំឃើញអ្នកធ្វើឡើយ»

បងប្អូនមិនបានឃើញខ្ញុំ ដូចអ្វីដែលបងប្អូនចង់ឃើញដែរ

«បងប្អុនប្រហែលមិនចង់ឃើញអ្វីដែលមាននៅក្នុងខ្ញុំ»

មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​កើតឡើង

នាមអរូបីដូចជា ការឈ្លោះប្រកែក ការឈ្នានីស កំហឹង មហិច្ឆតាអាត្មានិយម ការ​និយាយ​បង្ខូច ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​កើតឡើង» អាចត្រូវបានបកប្រែដោយប្រើកិរិយាស័ព្ទ។ អាចមានន័យថា ១)​ «បងប្អូនខ្លះនឹងឈ្លោះប្រកែកជាមួយពួកយើង ឈ្នានីសយើង ភ្លាមៗខឹងយ៉ាងខ្លាំងជាមួយពួកយើង និយាយអំពីជីវិតឯកជនរបស់យើងមានភាពក្រអឺតក្រទម និងប្រឆាំងនិងយើងនៅពេលយើងព្យាយាមដឹកនាំបងប្អូន» ឬ ២) «បងប្អូនខ្លះនឹងឈ្លោះប្រកែកគ្នា ឈ្នានីសនឹងគ្នាទៅវិញទៅមក ភ្លាមៗខឹងយ៉ាងខ្លាំង និយាយគ្នាអំពីជីវិតឯកជនរបស់គ្នាទៅវិញទៅមក មានភាពក្រអឺតក្រទម និងប្រឆាំងនឹងអ្នកដែលព្រះបានជ្រើសរើសដើម្បីដឹកនាំ» (សូមមើល៖ INVALID translate/figs-abstractnouns)

​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន

«ខ្ញុំត្រូវកើតទុកដោយព្រោះពួកគេជាច្រើន មិនលះបង់ការប្រព្រឹត្តអំពើបាបចាស់របស់ពួកគេឡើយ»

មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​

អាចមានន័យថា ១)​ «សាវ័កប៉ូលបានថ្លែងពីស្ទើរតែនិយាយដូចគ្នាបីដងសម្រាប់ការបញ្ជាក់មួយនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនបានបញ្ឈប់ការប្រព្រឹត្ដអំពើបាបខាងផ្លូវភេទដែលពួកគេបានប្រព្រឹត្ដឡើយ» ឬ២)សាវ័កប៉ូលបានថ្លែងពីអំពើបាបបីផ្សេងៗគ្នា។ (សូមមើល៖ INVALID translate/figs-parallelism)

​ពី​សេចក្ដី​ស្មោក​គ្រោក

នាមអរូបី នៃពាក្យសេចក្ដី​ស្មោក​គ្រោក អាចត្រូវបានបកប្រែដោយប្រើឃ្លាជានាមដែលបានកែប្រែ។ ការបកប្រែរបៀបផ្សេងទៀតៈ «គិតដោយសម្ងាត់ និងចង់បានអ្វីដែលមិនគាប់ព្រះហឬទ័យព្រះជាម្ចាស់» (សូមមើល៖ INVALID translate/figs-abstractnouns)

​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​

នាមអរូបី នៃពាក្យ «អសីលធម៍» អាចត្រូវបានបកប្រែដោយប្រើឃ្លាជានាមដែលបានកែប្រែ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលបានប្រព្រឹត្តអំពើអសីលធម៍ខាងផ្លូវភេទ» (សូមមើល៖ INVALID translate/figs-abstractnouns)

​អំពើ​ល្មោភកាម​

នាមអរូបី នៃពាក្យ «អំពើ» អាចត្រូវបានបកប្រែដោយប្រើឃ្លាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយការប្រព្រឹត្តការដែលបំពេញចំណង់ផ្លូវភេទអសីលធម៌» (សូមមើល៖ INVALID translate/figs-abstractnouns)

2 Corinthians 13

2 Corinthians 13:1-2

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានថ្លែងថាព្រះគ្រិស្តកំពុងតែមានបន្ទូលតាមរយៈលោក ដោយសាវ័កប៉ូលចង់ផ្តល់ស្តារជិវិតពួកគេឡើងវិញ លើកទឹកចិត្ត និងបង្រួបបង្រួមពួកគេ។

គ្រប់ទាំងការចោតប្រកាន់ត្រូវធ្វើឡើង តាមរយៈសាក្សីពីរទៅបីនាក់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយជឿថាពេលនរណាម្នាក់ធ្វើខុសហើយ បន្ទាប់មកមានមនុស្សពីរឬបីនាក់បាននិយាយបញ្ហានោះដូចគ្នា» (សូមមើល៖ INVALID translate/figs-activepassive)

អ្នកផ្សេងទៀត

អ្នកទាំងអស់ផ្សេងទៀត

2 Corinthians 13:3-4

ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានឆ្កាងទ្រង់» (សូមមើល៖ INVALID translate/figs-activepassive)

ប៉ុន្តែ យើងនឹងរស់ជាមួយព្រះអង្គ តាមរយៈព្រះចេស្តារបស់ព្រះជាម្ចាស់

ព្រះជាម្ចាស់ប្រទានសិទ្ធអំណាច និងសមត្ថភាពក្នុងការរស់នៅខាងក្នុង និងនៅជាមួយព្រះអង្គ

2 Corinthians 13:5-6

ចូរ​ល្បងលមើល​ខ្លួន​ឯង​ចុះ .........មិនត្រូវបានយល់ព្រម......មិនយល់ព្រម

ឃ្លាថា «យល់ព្រម» និង «មិនយល់ព្រម» នៅទីនេះគឺត្រូវបានធ្វើ និងមិនបានធ្វើ «ការល្បង»

តើ​បងប្អូន​មិន​ដឹងទេ​ថា​ ព្រះយេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​បងប្អូនទាំងអស់គ្នា​?

សាវ័កប៉ូលសួរសំណួរដើម្បីបញ្ជាក់ពីចំណុចរបស់លោក។ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនគួរដឹងថាព្រះយេស៊ូគ្រិស្តគង់នៅជាមួួយបងប្អូន» ឬ «ព្រះយេស៊ូគ្រិស្តគង់នៅក្នុងបងប្អូន»។ ​បងប្អូនគួរដឹងពីការនេះហើយ» (សូមមើល៖ INVALID translate/figs-rquestion)

យើងមិនត្រូវបានយល់ព្រម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់ស្រប។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងប្រាកដជាត្រូវបានយល់ព្រម»​ (សូមមើល៖ INVALID translate/figs-doublenegatives)

2 Corinthians 13:7-8

សូមកុំឲ្យបងប្អូនធ្វើអ្វីដែលខុសឡើយ

«ដែលបងប្អូននឹងមិនបានប្រព្រឹត្រអំពើបាបទាល់តែសោះ» ឬ «បងប្អូននឹងមិនបដិសេធមិនស្តាប់បង្គាប់នៅពេលយើងកែតម្រូវបងប្អូនទេ»។ សាវ័កប៉ូលសង្កត់ធ្ងន់ភាពផ្ទុយពីការថ្លែងរបស់គាត់។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូននឹងធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើល៖ INVALID translate/figs-litotes)

សូមឲ្យជាប់ការល្បងលឡើយ

«ធ្វើជាគ្រូដ៏ឆ្នើមនិងរស់ក្នុងសេចក្តីពិត»

ដ្បិត យើងមិនអាចធើ្វទាស់ទៅនឹងសេចក្តីពិតនោះទេ តែត្រូវធ្វើអ្វីដែលជាសេចក្តីពិតវិញ

«យើងមិនអាចរារាំងមនុស្សពីការរៀនសេចក្ដីពិតទេ»

2 Corinthians 13:9-10

បានជោគជ័យដែរ

«ដែលប្រែក្លាយជាចាស់ទុំខាងវិញ្ញាណ»

​ទៅ​តាម​សិទ្ធិ​អំណាច

«នៅពេលដែលខ្ញុំមានសិទ្ធអំណាច»

​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​បំផ្លាញបងប្អូនទេ

សាវ័កប៉ូលថ្លែងពីការជួយអ្នកនៅក្រុងកូរិនថូសឱ្យស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់ ប្រៀបដូចជាលោកកំពុងសាងសង់អាគារមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីជួយបងប្អូនឱ្យក្លាយជាអ្នកកាន់តាមព្រះគ្រិស្តកាន់តែប្រសើរហើយមិនធ្វើឱ្យអ្នកធ្លាក់ទឹកចិត្តដូច្នេះបងប្អូនឈប់ដើរតាមទ្រង់»។ សូមមើលពីរបៀបដែលពាក្យទាំងនេះត្រូវបានបកប្រែនៅក្នុង ជំពូក១០: ៧។ (សូមមើល៖ INVALID translate/figs-metaphor)

2 Corinthians 13:11-12

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានបិទសំបុត្ររបស់លោក ទៅបងប្អូនមានជំនឿនៅក្រុងកូរិនថូស។

ចូរធ្វើការស្តារឡើងវិញ

«ធ្វើការដើម្បីរកភាពចាស់ទុំ»

ចូរ​មាន​គំនិត​តែ​មួយ

«រស់នៅដោយសុខដុមជាមួយគ្នា»

ដោយ​ការ​ថើប​បរិសុទ្ធ

«ដោយសេចក្តីស្រលាញ់បែបគ្រីស្ទាន»

2 Corinthians 13:13-14

អ្នកជឿទាំង​អស់

«អស់អ្នកដែលព្រះបានញែកចេញសម្រាប់ទ្រង់» (UDB)