ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

1 Peter

1 Peter 1

1 Peter 1:1-2

ព័ត៌មានទូទៅ

លោកពេត្រុសបានតាំងខ្លួនគាត់ជាអ្នកសរសេរ ហើយបានកំណត់ខ្លួនគាត់ជាអ្នកនាំការសួរសុខទុក្ខទៅដល់បងប្អូនរួមជំនឿ​ ដែលគាត់កំពុងសរសេរសំបុត្រនេះទៅ។

បានបែកខ្ញែកគ្នាទៅរស់នៅតាមស្រុកផ្សេងៗពីគ្នា

លោកពេត្រុសបាននិយាយទៅកាន់អ្នក ដែលអានសំបុត្ររបស់គាត់ដែលរស់នៅឆ្ងាយពីផ្ទះ នៅក្នុងស្រុកផ្សេងៗពីគ្នា។ (សូមមើល: INVALID translate/figs-metaphor)

ស្រុកកាប៉ាដូគា...ស្រុកប៊ីធូនា

ជាមួយនឹងកន្លែងផ្សេងទៀតដែលលោកពេត្រុសបានលើកឡើង «ស្រុកកាប៉ាដូគា» និង «ស្រុកប៊ីធូនា» ដែលជាខេត្តមួយនៃប្រទេសរ៉ូម ដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសទួរគី។

ព្រះជាម្ចាស់ ជាព្រះបិតា... បានជ្រើសរើសបងប្អូន តាមគម្រោងផែនការ

«បងប្អូនដែលព្រះអម្ចាស់ ជាព្រះបិតា​បានជ្រើសរើស...តាមផែនការដែលព្រះអង្គគ្រោងទុក» ព្រះអម្ចាស់ បានជ្រើសរើសពួកគេស្របតាមបុព្វញាណរបស់ព្រះអង្គ។

គម្រោងផែនការដែលបានគ្រោងទុកជាមុន របស់ព្រះជាម្ចាស់ ជាព្រះបិតា

អាចមានន័យថាទី១) ព្រះអម្ចាស់បានកំណត់នូវអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ។ របៀបមួយទៀតក្នុងការបកប្រែ​ «គឺអ្វីដែលព្រះអម្ចាស់ ជាព្រះបិតាបានគ្រោងទុកពីមុនមក» ឬ ២) ព្រះអម្ចាស់ បានដឹងពីអ្វីដែលនិងកើតឡើងនៅពេលខាងមុខ។ ការបកប្រែរបៀបផ្សេងទៀត «គឺអ្វីដែលព្រះអម្ចាស់ ជាព្រះបិតាបានដឹងជាមុន» (សូមមើល: INVALID translate/figs-abstractnouns)

​ឲ្យ​​ព្រះ‌លោហិត​របស់​ព្រះយេស៊ូគ្រីស្តប្រោសលើ​បងប្អូន

«ព្រះ‌លោហិត» នេះទីនេះគឺសំដៅដល់ការសុគតរបស់ព្រះយេស៊ូ។ ដូចដែលលោកម៉ូសេ បានប្រោស​លោហិតទៅលើប្រជាជនអុីស្រាអែល ដើម្បីជានិមិត្តរូបបង្ហាញពីសម្ពន្ធមេត្រីរបស់ពួកគេជាមួយព្រះអម្ចាស់ ការសុគតរបស់ព្រះយេស៊ូគឺជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងបងប្អូនអ្នកជឿ និងព្រះអម្ចាស់។ (សូមមើល: INVALID translate/figs-metonymy និង INVALID translate/figs-metaphor)

សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ

បទគម្ពីរនេះនិយាយអំពីព្រះគុណ ដែលប្រៀបបានដូចជាវត្ថុមួយដែលបងប្អូនអ្នកជឿអាចមាន ហើយសេចក្ដី​សុខ‌សាន្ត​នោះកាន់​តែ​កើនឡើងៗ។ ជាការពិត ព្រះគុណ គឺជាការផ្តល់​ឲ្យ​របស់ព្រះអម្ចាស់ទៅដល់បងប្អូនអ្នកជឿ ហើយសេចក្ដី​សុខ‌សាន្ត​នោះ គឺធ្វើ​ឲ្យ​បងប្អូនអ្នកជឿរស់នៅដោយសុខ‌សាន្ត ​និងមានអំណរជាមួយព្រះអម្ចាស់។ (សូមមើល: INVALID translate/figs-abstractnouns)

1 Peter 1:3-5

ព័ត៌មានទូទៅ

លោកពេត្រុសបាននិយាយទៅកាន់អ្នកជឿ អំពីសេចក្ដីសង្គ្រោះនិងសេចក្ដីជំនឿ។ ត្រង់ចំនុចនេះលោកបានបរិយាយយ៉ាងលម្អិត និងការប្រៀបធៀបនៅអ្វីដែលព្រះអម្ចាស់ធ្វើការសន្យា ចំពោះអ្នកជឿទាំងអស់ថា និងឲ្យពួកគេនៅមរតក។

ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង...បានផ្តល់ឲ្យយើងនូវកំណើតជាថ្មី

ពាក្យ​ថា«ពួកយើង» និង​ពាក្យ​ «យើង»​​ គឺសំដៅទៅលើលោក​ពេត្រុស និងអស់អ្នកដែលលោកកំពុងសរសេរទៅ។ (សូមមើល: INVALID translate/figs-inclusive)

ព្រះអង្គបានផ្តល់ឱ្យយើងនូវកំណើតជាថ្មី

«ព្រះអង្គបានឲ្យពួកយើងបានកើតសារជាថ្មីម្តងទៀត»

សម្រាប់ការទទួលមរតក

អ្នកអាចបកប្រែដោយប្រើជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀត: «ដូច្នេះយើងរំពឹងថានឹងទទួលបាននូវមរតក» (សូមមើល: INVALID translate/figs-abstractnouns)

មរតក

ការទទួលនូវអ្វីដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកជឿ អាចនិយាយបានថាដូចជាការទទួលមរតកនិងទ្រព្យសម្បត្តិពីសមាជិកក្នុងគ្រួសារ។ (សូមមើល: INVALID translate/figs-metaphor)

មិនចេះសាបសូន្យ មិនចេះរលួយ មិនចេះស្រពោន មិនចេះសៅហ្មង ហើយនិងមិនរលាយបាត់ឡើយ

លោកពេត្រុស ប្រើឃ្លាទាំងបីនេះស្រដៀងគ្នា ​ដើម្បីពិពណ៌នាពីមរតកដែលជាអ្វីដែលល្អឥតខ្ចោះ និងអស់កល្បជានិច្ច។ ​(សូមមើល: INVALID translate/figs-metaphor)

វាបានបម្រុងទុកនៅស្ថានបរមសុខ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់ បានធ្វើការបម្រុងទុកនៅស្ថានបរមសុខសម្រាប់អ្នករាល់គ្នា» (សូមមើល: INVALID translate/figs-activepassive)

បងប្អូនត្រូវបានការពារថែរក្សាដោយព្រះចេស្តារបស់ព្រះអម្ចាស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់ កំពុងការពារអ្នករាល់គ្នា» (សូមមើល: INVALID translate/figs-activepassive)

ដោយព្រះចេស្តារបស់ព្រះអម្ចាស់

«ព្រះចេស្តា»​ ត្រង់នេះគឺជារបៀបនៃការនិយាយពីភាពខ្លាំងក្លារបស់ព្រះអម្ចាស់ក្នុងការការពារដល់អ្នកជឿ។ (សូមមើល: INVALID translate/figs-abstractnouns)

ដោយសេចក្ដីជំនឿ

«សេចក្តីជំនឿ» នៅទីនេះគឺសំដៅលើអ្នកជឿដែលមានជំនឿលើព្រះគ្រីស្ទ។ ការបកប្រែរបៀបផ្សេងទៀត:​ «ដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា» (សូមមើល: INVALID translate/figs-abstractnouns)

រៀបចំ​ទុក​ជា​ស្រេច ដែល​នឹង​បើកត្រូវសម្តែង​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់បានត្រៀមរួចជាស្រេចដើម្បីបើកបង្ហាញ» (សូមមើល: INVALID translate/figs-activepassive)

1 Peter 1:6-7

បងប្អូនមានសេចក្តីអំណរជាខ្លាំង ក្នុងសេចក្តីសង្គ្រោះនោះ

ពាក្យថា «នេះ» ត្រង់ចំនុចនេះគឺសំដៅលើព្រះពរ ដែលលោកពេត្រុសបានលើកឡើងនៅក្នុងខមុន។

នេះគឺជាការល្បងជំនឿនៃអ្នករាល់គ្នា

ប្រៀបបានដូចជាការស្លរមាសសុទ្ធនៅក្នុងភ្លើង ការសាកល្បង និងសេចក្ដីលំបាក ថាតើអ្នកជឿទុកចិត្តលើព្រះគ្រីស្ទយ៉ាងដូចម្តេច។ (សូមមើល: INVALID translate/figs-metaphor)

ការល្បងជំនឿនៃអ្នករាល់គ្នា

ព្រះអម្ចាស់ និងល្បងថាតើអ្នកជឿទុកចិត្តលើព្រះគ្រីស្ទយ៉ាងដូចម្តេច។

សេចក្តីជំនឿ គឺវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកល្បងនឹងភ្លើងក៏ដោយ

ជំនឿពិតជាមានតម្លៃវិសេសជាងមាស ព្រោះមាសពិតជាមិនអាចស្ថិតស្ថេរជានិរន្តរ៍ បើទោះបីជាត្រូវសម្រិតសម្រាំងនៅក្នុងភ្លើង។

ដោយសេចក្តីជំនឿ អ្នកនឹងរកឃើញផលនៃការសរសើរ សិរីល្អ និង​លើកតម្កើង

អាចមានន័យថាទី១) ដោយសេចក្តីជំនឿរបស់អ្នក ​ «ព្រះអម្ចាស់នឹងលើកតម្កើងអ្នកយ៉ាងខ្ពស់បំផុត» (UDB) ឬ អាចមានន័យទី២) «ជំនឿរបស់អ្នកនាំមកនូវ ការសរសើរ សិរីល្អ និង​លើកតម្កើង»​ ចំពោះព្រះអម្ចាស់។

ជំនឿរបស់អ្នកនឹងរកឃើញផល

«ជំនឿរបស់អ្នកនឹងបង្ហាញនូវផល ដែលនឹងកើតមានយ៉ាងពិតប្រាកដ» (សូមមើល: INVALID translate/figs-abstractnouns)

ក្នុងកាលព្រះយេស៊ូគ្រិស្តយាងត្រលប់មកវិញ

ចំនុចនេះអាចសំដៅទៅលើការយាងត្រលប់របស់ព្រះគ្រិស្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះយេស៊ូគ្រិស្តបង្ហាញ​​អោយមនុស្សទាំងអស់បានឃើញ។ (សូមមើល: INVALID translate/figs-abstractnouns)

1 Peter 1:8-10

អំណរដ៏ប្រសើរដែលរកអ្វីថ្លែងមិនបាន

«អំណរដ៏អស្ចារ្យ ដែលគ្មានពាក្យអ្វីមកពិពណ៌នាបាន»

សេចក្តីសង្គ្រោះដល់ព្រលឹងរបស់អ្នក

ឃ្លាថា «ព្រលឹង» នៅទីនេះសំដៅទៅលើ​ រូបរាងកាយរបស់មនុស្ស។​ អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។​ ការបកប្រែរបៀបផ្សេងទៀតៈ «ការសង្គ្រោះអ្នករាល់គ្នា» ឬ «ព្រះអម្ចាស់សង្រ្គោះអ្នករាល់គ្នា» (UDB) (សូមមើល: INVALID translate/figs-synecdoche និង INVALID translate/figs-abstractnouns)

សេចក្តីសង្គ្រោះ...ព្រះគុណ

ពាក្យទាំងនេះបង្ហាញគំនិតពីរដូចជា វាជាអ្វី រឺជាវត្ថុ។ ជាការពិត «សេចក្តីសង្គ្រោះ» គឺសំដៅទៅលើសកម្មភាពដែលព្រះអម្ចាស់សង្គ្រោះពួកយើង ឬអ្វីដែលកើតឡើងជាលទ្ធផល។ ស្រដៀងទៅនិង «ព្រះគុណ» សំដៅទៅលើរបៀបដែលព្រះអម្ចាស់មានទំនាក់ទំនងជាមួយអ្នកជឿ។

ស្វែងរក និងការសើុបសួរ ដោយយកចិត្តទុកដាក់

ឃ្លា «ការសើុបសួរ ដោយយកចិត្តទុកដាក់» មានន័យមូលដ្ឋានស្រដៀងគ្នាទៅនឹង «ស្វែងរក» ។ ​ឃ្លាទាំងពីរនេះបញ្ចូលគ្នាបញ្ជាក់ ពីអត្ថន័យនៃការលំបាក ដែលពួកព្យាការី ព្យាយាមដឹងពីសេចក្តីសង្រ្គោះនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការពិចារណា ដោយយកចិត្តទុកដាក់បំផុត» (សូមមើល: INVALID translate/figs-doublet)

1 Peter 1:11-12

ប្រយោគភ្ជាប់

លោកពេត្រុស បន្តនិយាយអំពីការស្វែងរករបស់ពួកព្យាការី ដើម្បីស្វែងរកសេចក្តីសង្គ្រោះ។

ពួកគេបានស្វែងរកឲ្យដឹង

«ពួកគេបានព្យាយាមកំណត់»

ព្រះវិញ្ញាណរបស់ព្រះគ្រិស្ត

នេះគឺជាការសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធ។

វាត្រូវបានបើកសម្តែងដល់ពួកគេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានបើកសម្តែងដល់ពួកព្យាការី» (សូមមើល: INVALID translate/figs-activepassive)

ពួកទេវតា ទទឹងរង់ចាំមើល

«ពួកទេវតា កំពុងតែចង់ដឹង»

1 Peter 1:13-14

ដូច្នេះ

«ព្រោះតែ​ហេតុនេះ»។ លោកពេត្រុសប្រើឃ្លានេះគឺសំដៅទៅលើអ្វីដែលគាត់បាននិយាយពីសេចក្ដីសង្គ្រោះ សេចក្តីជំនឿរបស់ពួកគេ និងព្រះវិញ្ញាណនៃព្រះគ្រីស្ត ផ្តល់ការបើកសម្តែងដល់ពួកព្យាការី។

យកគំនិតរបស់អ្នករាល់គ្នាមកក្រវ៉ាត់ចង្កេះ

ឃ្លានេះគឺសំដៅលើការរៀបចំដើម្បីខិតខំប្រឹងប្រែង​។ វាកើតចេញពីការជីបចុងផាយអាវរបស់មនុស្សម្នាក់ទៅជាខ្សែក្រវ៉ាត់ជុំវិញចង្កេះ ដើម្បីងាយស្រួល​ក្នុងការផ្លាស់ទី។ ការបកប្រែរបៀបផ្សេងទៀតៈ «ការត្រៀមខ្លួនរួចរាល់» (សូមមើល: INVALID translate/figs-idiom)

ដោយការដឹងខ្លួន

ក្នុងឃ្លានេះ «ដោយការដឹងខ្លួន» សំដៅទៅលើភាពច្បាស់លាស់ផ្លូវចិត្ត និងស្មារតីប្រុងប្រយ័ត្ន។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់គ្រងការគិតរបស់អ្នករាល់គ្នា» ឬ​ «ប្រយ័ត្នចំពោះនូវអ្វីដែលអ្នករាល់គ្នាគិត» (សូមមើល: INVALID translate/figs-idiom)

ព្រះគុណដែលនឹងផ្តល់មកដល់អ្នករាល់គ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគុណដែលព្រះអម្ចាស់នឹងនាំមកដល់អ្នករាល់គ្នា»។ ​(សូមមើល: INVALID translate/figs-activepassive)

សូមអោយបងប្អូនបានប្រកបដោយព្រះគុណ

នេះគឺជារបៀបដែលព្រះអម្ចាស់មានព្រះបន្តូលជាមួយអ្នកជឿ ដែលជាអ្វីដែលអាចត្រូវបានផ្តល់ឱ្យពួកគេ។ (សូមមើល: INVALID translate/figs-abstractnouns)

ការដែលព្រះយេស៊ូគ្រិស្តបើកសម្តែងមក

នេះគឺសំដៅលើការវិលត្រលប់របស់ព្រះគ្រិស្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះយេស៊ូគ្រិស្តបង្ហាញ​​អោយមនុស្សទាំងអស់បានឃើញ។» សូមមើលពីរបៀបបកប្រែក្នុងជំពូក 1:6។ (សូមមើល: INVALID translate/figs-abstractnouns)

មិនត្រូវធ្វើតាមតែចិត្តរបស់ខ្លួនឯង

«កុំបំណងប្រាថ្នាចង់បានអ្វី» ការបកប្រែរបៀបផ្សេងទៀតៈ «កុំរស់ដើម្បីបំពេញតែសេចក្តីប្រាថ្នា » (សូមមើល: INVALID translate/figs-idiom)

1 Peter 1:15-17

ដ្បិតមានសេចក្តីចែងទុកមកថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតតែ លោកម៉ូសេបានសរសេរ» (សូមមើល: INVALID translate/figs-activepassive)

អ្នករាល់គ្នាត្រូវវិសុទ្ធ ពីព្រោះយើងជាព្រះវិសុទ្ធ

ឃ្លានេះ «យើង» នៅទីនេះសំដៅទៅលើព្រះអម្ចាស់។​

នោះត្រូវរស់នៅដោយកោតខ្លាចព្រះអម្ចាស់

លោកពេត្រុស និយាយពីអ្នកអានរបស់គាត់ ដែលពួកគេជាប្រជាជនរស់នៅឆ្ងាយពីផ្ទះរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ការទាំងអស់​ ដែលអ្នករាល់គ្នាកំពុងរស់នៅឆ្ងាយពីផ្ទះពិតរបស់អ្នក។ (សូមមើល: INVALID translate/figs-metaphor)

1 Peter 1:18-19

អ្នករាល់គ្នាត្រូវបានប្រោសលោះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានប្រោសលោះអ្នករាល់គ្នា» (សូមមើល: INVALID translate/figs-activepassive)

ព្រះលោហិតរបស់ព្រះគ្រិស្ត

ឃ្លាថា «ព្រះលោហិត» នៅទីនេះតំណាងឱ្យការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ (សូមមើល: INVALID translate/figs-metonymy)

ដូចជាចៀមដែលល្អឥតខ្ចោះដែលឥតស្លាកស្នាម

ព្រះយេស៊ូ បានសុគតជាយញ្ញបូជា ដើម្បីការអត់ទោសដល់អំពើបាបរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាចៀមដែលល្អឥតខ្ចោះ ដែលឥតស្លាកស្នាម ដែលជនជាតិយូដាបានបូជា។ (សូមមើល: INVALID translate/figs-simile)

ល្អឥតខ្ចោះដែលឥតស្លាកស្នាម

លោកពេត្រុសបង្ហាញពីគំនិតតែមួយតាមវិធីពីរយ៉ាង​ដើម្បីបញ្ជាក់ភាពបរិសុទ្ធរបស់ព្រះគ្រិស្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយគ្មានភាពមិនល្អឥតខ្ចោះ» (សូមមើល: INVALID translate/figs-doublet)

1 Peter 1:20-21

ព្រះគ្រិស្ត ត្រូវបានជ្រើសរើស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានជ្រើសរើសព្រះគ្រិស្ដ» (សូមមើល: INVALID translate/figs-activepassive)

តាំងពីមុនដើមកំណើតពិភពលោក

អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «មុនពេលដែលព្រះអម្ចាស់បង្កើតភពផែនដី» (សូមមើល: INVALID translate/figs-abstractnouns)

ព្រះអម្ចាស់ទើបតែបង្ហាញអង្គទៅអ្នករាល់គ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានបើកបង្ហាញអង្គទ្រង់​ទៅអ្នករាល់គ្នា» (សូមមើល: INVALID translate/figs-activepassive)

ព្រះអម្ចាស់ទើបតែបង្ហាញអង្គទៅអ្នករាល់គ្នា

លោកពេត្រុសមិនបានមានន័យថាអ្នកអាន ពិតជាបានឃើញព្រះគ្រីស្តទេ ប៉ុន្តែពួកគេបានរៀនពីសេចក្ដីពិតអំពីព្រះអង្គ។ (សូមមើល: INVALID translate/figs-metaphor)

ព្រមទាំងប្រទានឲ្យព្រះអម្ចាស់ឲ្យមានសិរីល្អ

លោកពេត្រុសនិយាយពីការតម្កើងរបស់ព្រះអម្ចាស់ដល់ព្រះយេស៊ូ ក៏ដូចជាព្រះអង្គប្រទានឲ្យទ្រង់នូវអ្វីមួយ។​ (សូមមើល: INVALID translate/figs-abstractnouns)

1 Peter 1:22-23

ព្រលឹងអ្នករាល់គ្នាបានបរិសុទ្ធ

នៅទីនេះ លោកពេត្រុសនិយាយអំពីអ្នកជឿ ដូចជាពួកគេបានធ្វើខ្លួនរអោយបរិសុទ្ធ។ ជាការពិត ពួកគេមិនបានធ្វើអ្វីទាំងអស់ ប៉ុន្តែពួកគេគឺទទួលយកការសង្គ្រោះពីព្រះគ្រីស្ត។ (សូមមើល: INVALID translate/figs-metaphor)

ព្រលឹងអ្នករាល់គ្នាបានបរិសុទ្ធ

ឃ្លានេះ «ព្រលឹង» នៅទីនេះសំដៅទៅលើមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបានធ្វើខ្លួនរបស់អ្នកបរិសុទ្ធ» (សូមមើល: INVALID translate/figs-synecdoche)

បរិសុទ្ធ

គំនិតនៅក្នុងចំនុចនេះគឺភាពស្អាតស្អំ ដែលសំដៅទៅលើការទទួលយកពីព្រះអម្ចាស់។​ (សូមមើល: INVALID translate/figs-metaphor)

ដោយការស្តាប់តាមសេចក្តីពិត

អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។​ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយការគោរពតាមសេចក្តីពិត» (សូមមើល: INVALID translate/figs-abstractnouns)

ស្រលាញ់គ្នា ដូចជាបងប្អូន

នេះសំដៅទៅលើសេចក្ដីស្រឡាញ់រវាងបងប្អូនរួមជំនឿ។

ស្រលាញ់គ្នាឲ្យខ្លាំងដោយចេញពីចិត្ត

ឃ្លានេះ «ចិត្ត» នៅទីនេះសំដៅទៅលើកការដាក់មនោសញ្ចេតនា ហើយបង្ហាញថាពួកគេត្រូវបានស្រលាញ់គ្នាយ៉ាងពេញលេញ។ ការបកប្រែរបៀបផ្សេងទៀត: «ស្រឡាញ់គ្នាទៅវិញទៅមកដោយស្មោះត្រង់ និងយ៉ាងពេញលេញ» ឬ «ស្រឡាញ់គ្នាទៅវិញទៅមកដោយស្មោះត្រង់ និងយ៉ាងស្មោះអស់ពីចិត្ត» (សូមមើល: INVALID translate/figs-idiom)

ការកើតជាថ្មី ដែលមិនមកពីរូបកាយដែលពុករលួយទេ ប៉ុន្តែជារូបកាយដែលមិនចេះពុករលួយ

អាចមានន័យថា លោកពេត្រុសនិយាយពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចជាគ្រាប់ពូជនៃរុក្ខជាតិដែលលូតលាស់ និងបង្កើតជីវិតថ្មីដល់អ្នកជឿ ឬ ក៏ដូចជាកោសិកាតូចៗនៅខាងក្នុងបុរស ឬស្ត្រីដែលរួមបញ្ចូលគ្នាធ្វើអោយទារកលូតលាស់នៅក្នុងស្ត្រី។ (សូមមើល: INVALID translate/figs-metaphor)​

មិនពុករលួយ

«មិនចេះពុករលួយ» ឬ «មិនស្ថិតស្ថេរ»

ដោយការរស់នៅជាប់ជាមួយព្រះបន្ទូលនៃព្រះអម្ចាស់

លោកពេត្រុស មានប្រសាសន៍ពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ហាក់ដូចជាវាមានជីវិតជារៀងរហូត។ ជាការពិត គឺជាព្រះអម្ចាស់ដែលមានជីវិតអស់កល្បជានិច្ច ហើយអ្នកណាដែលធ្វើតាមបទបញ្ជា និងពាក្យសន្យា​ និងនៅអស់កល្បជានិច្ច។ (សូមមើល: INVALID translate/figs-metonymy)

1 Peter 1:24-25

ព័ត៌មាន​ទូទៅ​ :

នៅក្នុងខទាំងនេះ លោកពេត្រុសបានដកស្រង់ពីព្យាការីអេសាយនូវវគ្គបទគម្ពីរមួយ ដែលទាក់ទងទៅនឹងអ្វីដែលគាត់ទើបតែបាននិយាយអំពីពួកគេ ដែលបានកើតមកពីរូបកាយដែលមិនចេះរលួយ។

មនុស្សគ្រប់រូបដូចជាស្មៅ

ព្យាការីអេសាយប្រៀបធៀបមនុស្សទៅនឹងស្មៅ ដែលដុះលូតលាស់ និងងាយស្លាប់យ៉ាងឆាប់រហ័ស។​ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សនឹងស្លាប់ដូចជា ស្មៅងាប់» (សូមមើល: INVALID translate/figs-simile)

មនុស្សគ្រប់រូប

ឃ្លាថា «សាច់ឈាម » គឺសំដៅទៅលើមនុស្សជាតិ។ ​ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ប្រជាជន» (សូមមើល: INVALID translate/figs-metonymy)

គ្រប់ទាំងសិរីល្អគឺដូចជាផ្កានៃស្មៅ

ឃ្លាថា «សិរីល្អ» នៅទីនេះសំដៅទៅលើភាពស្រស់ស្អាត ឬដ៏ល្អ។ អេសាយប្រៀបធៀបអ្វីៗ ដែលមនុស្សចាត់ទុកថាល្អ ឬស្រស់ស្អាតរបស់មនុស្សទៅនឹងផ្កា ដែលងាយនឹងងាប់យ៉ាងរហ័ស។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សជាតិទាំងអស់ឆាប់ឈប់ការល្អ ប្រៀបដូចជាផ្កាឆាប់ងាប់» (សូមមើល: INVALID translate/figs-simile)

នេះគឺជាដំណឹងល្អ

ឃ្លាថា «នេះ» នៅទីនេះសំដៅទៅលើ «ព្រះបន្ទូលរបស់ព្រះអម្ចាស់។»

ដំណឹងល្អដែលបានផ្តល់មក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដំណឹងល្អដែលពួកយើងបានផ្តល់មក» (សូមមើល: INVALID translate/figs-activepassive)

1 Peter 2

1 Peter 2:1-3

ប្រយោគភ្ជាប់

លោកពេត្រុសកំពុងបន្តបង្រៀនអ្នកអានរបស់លោកអំពីភាពបរិសុទ្ធ និងការគោរពប្រតិបត្តិ។

ដូច្នេះ ដែលអ្នកបានបោះបង់ចោលអស់ទាំងសេចក្តីអាក្រក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយបង្ខូចគេ

អំពើបាបទាំងនេះ ត្រូវបានគេនិយាយឡើងដូចជាអ្វីដែលមនុស្សអាចបោះចោលបាន។ ពាក្យថា «ដូច្នេះ» គឺសំដៅទៅលើអ្វីទាំងអស់ ដែលលោកពេត្រុសបានលើកឡើងពីភាពបរិសុទ្ធ និងការគោរពប្រតិបត្តិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះ​ត្រូវបោះបង់ចោល»​ ឬ «ដូច្នេះ​ ត្រូវឈប់» (សូមមើល: INVALID translate/figs-activepassive)

ដូចជាទារកទើបនឹងកើត សង្វាតរកទឹកដោះ

លោកពេត្រុស និយាយពីអ្នកអានរបស់គាត់ប្រសិនបើពួកគេគឺជាទារក។ ទារកគឺត្រូវការអាហារ ដែលល្អ ដែលពួកគេអាចរំលាយបានយ៉ាងងាយស្រួល។ ដូចដែលអ្នកជឿ ត្រូវការបង្រៀនពីព្រះបន្ទូលរបស់ព្រះអម្ចាស់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចទារកចង់បានបឺតជញ្ជាក់ទឹកដោះពីទ្រូងម្តាយរបស់ពួកគេដែរ ដូច្នេះ ​​អ្នកត្រូវតែប្រាថ្នាចង់បាននូវទឹកដោះខាងវិញ្ញាណបរិសុទ្ធ» (សូមមើល: INVALID translate/figs-metaphor)

សង្វាតរក

«សេចក្ដី ប៉ងប្រាថ្នា» ឬ «ចង់បាន»

ទឹកដោះខាងវិញ្ញាណបរិសុទ្ធ

លោកពេត្រុសកំពុងនិយាយពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចជាទឹកដោះផ្នែកវិញ្ញាណ ដែលចិញ្ចឹមអ្នករាល់គ្នា​។ (សូមមើល: INVALID translate/figs-metaphor)

អ្នករាល់គ្នាបានធំធាត់ឡើង រហូតដល់បានសង្គ្រោះ

ឃ្លាថា «សេចក្តីសង្គ្រោះ» នៅទីនេះសំដៅទៅលើពេលដែលព្រះអម្ចាស់នាំសេចក្ដីសង្គ្រោះដល់ប្រជាជនរបស់ព្រះអង្គបានបញ្ចប់ នៅពេលដែលព្រះយេស៊ូយាងត្រឡប់មកវិញ។ អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ អ្នកអាចធំធាត់ឡើងខាងវិញ្ញាណរហូតដល់ពេលចុងបញ្ចប់ ដែលព្រះអម្ចាស់ជួយសង្រ្គោះអ្នករាល់គ្នាយ៉ាងពេញលេញ» (សូមមើល: INVALID translate/figs-abstractnouns និង INVALID translate/figs-explicit)

ធំធាត់

លោកពេត្រុសនិយាយពីអ្នកជឿដែលកំពុងតែចម្រើនចំណេះដឹងពីព្រះអម្ចាស់ និងសេចក្ដីជំនឿចំពោះព្រះអង្គ ដូចជាពួកគេជាក្មេងកំពុងតែធំធាត់ឡើង។ (សូមមើល: INVALID translate/figs-metaphor)

ប្រសិនបើអ្នករាល់គ្នាបានភ្លក់ការនេះនឹងដឹងថា ព្រះអម្ចាស់ល្អមែន

នៅទីនេះបានភ្លក់ មានន័យថាជួបប្រទះអ្វីមួយដោយខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកបានជួបប្រទះនូវសេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ចំពោះអ្នករាល់គ្នា» (សូមមើល: INVALID translate/figs-metaphor)

1 Peter 2:4-5

ព័ត៌មាន​ទូទៅ:

លោកពេត្រុសនិយាយពីការប្រៀបធៀបអំពីព្រះយេស៊ូ និងអ្នកជឿដែលកំពុងរស់នៅដូចជាថ្ម។​ (សូមមើល: INVALID translate/figs-metaphor)

កំពុងមករកព្រះអង្គជាថ្មដ៏រស់

លោកពេត្រុសនិយាយអំពីព្រះយេស៊ូ ដូចជាព្រះអម្ចាស់ជាថ្មមួយនៅក្នុងអាគារ។​ ការបកប្រែរបៀបផ្សេងទៀតៈ «មករកព្រះអម្ចាស់ដែលដូចជាដុំថ្មនៅក្នុងអាគារ ប៉ុន្តែមានជីវិត មិនមែនជាថ្មដែលងាប់ទេ» (សូមមើល: INVALID translate/figs-metaphor)

ព្រះអង្គជាថ្មដ៏រស់

អាចមានន័យថាទី១) «ព្រះអម្ចាស់ជាថ្មមួយ ដែលមានជីវិត» ឬ ទី២) ព្រះអម្ចាស់ជាថ្មដែលផ្តល់ជីវិត»

ដែលជាមនុស្សបានបោះបង់ចោល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលត្រូវបានមនុស្សបដិសេធ» (សូមមើល: INVALID translate/figs-activepassive)

តែព្រះអម្ចាស់បានជ្រើសរើសព្រះអង្គវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែត្រូវបានព្រះអម្ចាស់ជ្រើសរើស» (សូមមើល INVALID translate/figs-activepassive)

អ្នករាល់គ្នាក៏ដូចជា​...ស្អាងឡើងឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ

ដូចគ្នានឹងមនុស្សយកថ្មដើម្បីសង់ប្រាសាទដូចមាននៅក្នុងគម្ពីរសញ្ញាចាស់ដែរ អ្នកជឿគឺដូចជាសំភារៈដែលព្រះអម្ចាស់កំពុងប្រើដើម្បីសាងសង់ជាដំណាក់ ដែលព្រះអម្ចាស់នឹងគង់នៅ។ (សូមមើល INVALID translate/figs-metaphor)

អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់

លោកពេត្រុសប្រៀបធៀបអ្នកអានរបស់គាត់ទៅនឹងថ្ម ដែលមានជីវិត។ (សូមមើល INVALID translate/figs-simile)

ដែលបានស្អាងឡើងឲ្យបានធ្វើជាផ្ទះខាងវិញ្ញាណ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់កំពុងសាងសង់ចូលទៅដំណាក់ខាងវិញ្ញាណ» (សូមមើល INVALID translate/figs-activepassive)

ដូចជាពួកសង្ឃវិសុទ្ធសម្រាប់នឹងថ្វាយយញ្ញាបូជាខាងព្រលឹងវិញ្ញាណ

តួនាទីនៃបព្វជិតភាព នៅទីនេះតំណាងអោយពួកសង្ឃ ដែលត្រូវបំពេញភារកិច្ច។ (សូមមើល INVALID translate/figs-metonymy)

1 Peter 2:6

មានសេចក្តីចែងទុកមកក្នុងបទគម្ពីរថា

បទគម្ពីរបាននិយាយដូចជាមានអ្នកចែងទុក។ បទគម្ពីរនេះសំដៅទៅលើពាក្យ ដែលមនុស្សម្នាក់បានអាននៅក្នុងបទគម្ពីរ។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺជាអ្វីដែលពួកព្យាការីបានសរសេរនៅក្នុងបទគម្ពីរទុកជាយូរមកហើយ» (សូមមើល INVALID translate/figs-metaphor)

មើល

ឃ្លាថា​ «មើល» នៅទីនេះដាស់តឿនយើងអោយយកចិត្តទុកដាក់លើព័ត៌មានគួរឱ្យភ្ញាក់ផ្អើល ដែលកើតឡើងជាបន្តបន្ទាប់។

ថ្មជ្រុងមួយ ដែលជ្រើសរើសហើយវិសេសវិសាល

ព្រះអម្ចាស់គីជាអ្នកដែលជ្រើសរើសយកថ្មនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាថ្មដ៏សំខាន់បំផុត ដែលព្រះអម្ចាស់បានជ្រើសរើស» (សូមមើល INVALID translate/figs-explicit)

ថ្មជ្រុងមួយ

ព្យាការីបាននិយាយពីព្រះមែស៊ីដែលប្រៀបបានដូចជាដុំថ្មមួយ ដែលសំខាន់បំផុតនៅក្នុងអគារ។ (សូមមើល INVALID translate/figs-metaphor)

1 Peter 2:7-8

ប្រយោគភ្ជាប់

លោកពេត្រុសបន្តដកស្រង់ចេញពីបទគម្ពីរ។

ថ្មដែលត្រូវបានរើចេញ​...ក៍បានត្រឡប់ទៅជាជ្រុងមួយដ៏វិសេស

នេះជាពាក្យប្រៀបធៀបដែលសំដៅទៅលើមនុស្ស ដូចជាពួកជាងផ្ទះ ដែលបានបដិសេធព្រះយេស៊ូ ប៉ុន្ដែព្រះអម្ចាស់បាន ធ្វើឲ្យព្រះអង្គក្លាយជាថ្មដ៏សំខាន់បំផុតដែលមិនអាចខ្វះបាននៅក្នុងអគារ។ (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-explicit)

ថ្មដែលជាងផ្ទះមិនត្រូវការហើយរើចេញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្មដែលពួកជាងសង់ផ្ទះបានរើចេញ» (សូមមើល INVALID translate/figs-activepassive)

ជ្រុងមួយដ៏វិសេស

នេះគឺសំដៅទៅលើថ្មដែលសំខាន់បំផុតនៅក្នុងអគារហើយមានន័យថាជាមូលដ្ឋានគ្រឹះដូចគ្នានឹង «ថ្មជ្រុង» នៅក្នុង ២:៦។​

ថ្មមួយដែលធ្វើឲ្យពួកគេជំពប់ហើយក៏ជាថ្មដែលធ្វើឲ្យពួកគេធ្លាក់ចុះ

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ឃ្លាទាំងនេះរួមគ្នាបញ្ជាក់ថាភាពសោកស្តាយនឹងអាក់អន់ចិត្តរបស់ពួកគេទាំងនោះចំពោះ «ថ្ម» ដែលសំដៅទៅលើព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្មមួយ ឬថ្មត្រួតគ្នាដែលមនុស្សនឹងជំពប់ដួល» (សូមមើល: INVALID translate/figs-explicit និង INVALID translate/figs-parallelism ហើយនិង INVALID translate/figs-metaphor)

មិនបានស្តាប់បង្គាប់

ឃ្លាថា «បង្គាប់» នេះគឺសំដៅលើការចែកចាយដំណឹងល្អ។ ហើយការមិនស្តាប់បង្គាប់មានន័យថាពួកគេមិនជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីព្រោះពួកគេមិនជឿលើសារអំពីព្រះយេស៊ូ» (សូមមើល INVALID translate/figs-metonymy)

ពួកអស់អ្នកដែលត្រូវបានបង្គាប់អោយធ្វើ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់អ្វីដែលព្រះអម្ចាស់បានកំណត់អោយពួកគេផងដែរ» (សូមមើល INVALID translate/figs-activepassive)

1 Peter 2:9-10

ព័ត៌មាន​ទូទៅ:

នៅក្នុងខ ១០ លោកពេត្រុសបានដកស្រង់ខមួយពីព្យាការីហូសេ។ កំណែជំនាន់ថ្មីខ្លះមិនបានរដកស្រង់ទម្រង់នេះមកទេ ប៉ុន្តែក៏អាចទទួលយកបានដែរ។

មនុស្សដែលបានជ្រើសរើស

លោកអ្នកអាចបញ្ជាក់ច្បាស់បានថាព្រះអម្ចាស់ជាអ្នកដែលបានជ្រើសរើសពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលព្រះអម្ចាស់បានជ្រើសរើស» (សូមមើល INVALID translate/figs-activepassive)

ជាបូជាចារ្យ

អាចមានន័យថាទី១) «ក្រុមស្តេច និងក្រុមបូជាចារ្យមួយក្រុម» (UDB) ឬ ទី២ «ក្រុមបូជាចារ្យដែលបំរើស្តេច»។

រាស្រ្តដែលព្រះអម្ចាស់បានជ្រើសតាំង

«ក្រុមមនុស្សដែលព្រះអម្ចាស់បានជ្រើសយកជាកម្មសិទ្ធិរបស់ព្រះអង្គ»

ព្រះអម្ចាស់ដែលបានហៅយើងឲ្យចេញ

«ព្រះអម្ចាស់ដែលបានហៅយើងឲ្យចេញមក»

ពីទីងងឹតមករកពន្លឺដ៏អស្ចារ្យ

ឃ្លាថា «ទីងងឹត» នៅទីនេះសំដៅទៅលើស្ថានភាពពួកគេដែលជាមនុស្សដែលមានបាប ដែលមិនស្គាល់ព្រះអម្ចាស់ ឯឃ្លាថា «ពន្លឺ» សំដៅលើស្ថានភាពពួកគេដែលជាមនុស្ស ដែលស្គាល់ព្រះអម្ចាស់ និងអនុវត្តសេចក្ដីសុចរិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីជីវិតនៃបាប និងភាពល្ងង់ខ្លៅ ទៅជាជីវិតមួយដែលស្គាល់ពីព្រះអម្ចាស់ និងគាប់ព្រះហឫទ័យព្រះអង្គ» (សូមមើល​: INVALID translate/figs-metaphor)

អ្នករាល់គ្នានឹងមិនដែលទទួលសេចក្តីមេត្តាករុណា... អ្នករាល់គ្នាបានទទួលសេចក្តីមេត្តាករុណាវិញ

នេះជាសេចក្តីមេត្តាករុណា ដែលរបៀបព្រះអម្ចាស់មានព្រះហឫទ័យមេត្ដាករុណាចំពោះអស់អ្នកដែលមិនសមនឹងទទួលយកសេចក្តីនេះ ដូចជាត្រូវបានគេនិយាយថា វាប្រៀបបាននឹងអ្វីដែលមនុស្សម្នាក់អាចទទួលបាននៅក្នុងដៃរបស់គេ។ (សូមមើល​: INVALID translate/figs-abstractnouns)

1 Peter 2:11-12

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយអំពីរបៀបដែលគ្រឹស្តបរិស័ទរស់នៅ។

បងប្អូនសាសន៍ដទៃ និងអ្នកដែលដើររសាត់ព្រាត់

ឃ្លាទាំងពីរនេះមានន័យជាមូលដ្ឋានដូចគ្នា។ លោកពេត្រុសនិយាយពីអ្នកអានរបស់គាត់ថាជាមនុស្សដែលកំពុងរស់នៅក្នុងទឹកដីផ្សេងដែលឆ្ងាយពីផ្ទះរបស់ពួកគេ។ សូមមើលពីរបៀបបកប្រែ «សាសន៍ដទៃ» ក្នុងជំពូក ១:១​ (សូមមើល​: INVALID translate/figs-doublet និង INVALID translate/figs-metaphor)

ជៀសចេញពីសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម

នៅទីនេះគំនិតឯខាងសាច់ឈាម គឺសំដៅទៅលើអំពើបាបរបស់មនុស្សបានប្រព្រឹត្ត ដែលនៅក្នុងលោកីយ៍នេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលមិនអនុញ្ញាតមានសេចក្ដីប៉ងប្រាថ្នាទៅនឹងអំពើបាប»។ (សូមមើល​: INVALID translate/figs-metaphor)

ការទាស់ប្រឆាំងជាមួយព្រលឹងរបស់អ្នករាល់គ្នា

ឃ្លាថា «ព្រលឹង» នៅទីនេះសំដៅទៅលើជីវិតឯខាងវិញ្ញាណរបស់មនុស្ស។ លោកពេត្រុសនិយាយអំពីសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់ប្រៀបដូចជាពួកទាហានដែលកំពុងព្យាយាមបំផ្លាញជីវិតឯខាងវិញ្ញាណរបស់អ្នកជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការស្វែងរកដើម្បីបំផ្លាញជីវិតឯខាងវិញ្ញាណរបស់អ្នក» (សូមមើល​: INVALID translate/figs-metonymy និង INVALID translate/figs-metaphor)

បងប្អូនគួរមានកិរិយាមាយាទល្អ

លោកពេត្រុសនិយាយអំពីពួកអ្នកជឿអោយមានកិរិយាមាយាទល្អ ដែលជាអ្វីដែលពួកគេគួរមាន​ ដែលអាចអោយពួកអ្នកមិនជឿបានមើលឃើញការល្អដែលពួកអ្នកជឿធ្វើ។ (សូមមើល​: INVALID translate/figs-abstractnouns)

ប្រសិនបើពួកគេបាននិយាយពីអ្នក

«ប្រសិនបើពួកគេចោទប្រកាន់អ្នក»

ពួកគេនឹងបានឃើញពីការល្អរបស់អ្នកវិញ

លោកពេត្រុសនិយាយអំពីពួកអ្នកជឿដែលប្រព្រឹត្តល្អប្រសិនបើនោះជាអ្វីមួយដែលអ្នកមិនជឿអាចមើលឃើញ ដែលអោយពួកគេមើលឃើញតាមរយះការប្រព្រឹត្តល្អរបស់គ្រីស្ទបរិស័ទ។ (សូមមើល​: INVALID translate/figs-abstractnouns)

ថ្ងៃដែលព្រះអម្ចាស់យាងមក

នេះសំដៅទៅលើថ្ងៃដែលព្រះអម្ចាស់នឹងជំនុំជម្រះមនុស្សលោកទាំងអស់។ អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះអម្ចាស់មកដើម្បីជំនុំជម្រះអ្នករាល់គ្នា» (UDB) (សូមមើល​: INVALID translate/figs-abstractnouns និង INVALID translate/figs-explicit)

1 Peter 2:13-17

ដើម្បីជាប្រយោជន៍ដល់ព្រះអម្ចាស់

អាចមានន័យថាទី១) ដោយការចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ ពួកគេបានគោរពប្រតិបត្តិ ព្រះអម្ចាស់ដែលជាអ្នកតាំងឡើងនៅអំណាច​ទាំង​នោះ ឬ ទី២) ដោយការចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស ពួកគេនឹងគោរពដល់ព្រះយេស៊ូ ដែលបានចុះ​ចូល‍​នឹង​អំណាច​របស់មនុស្សផងដែរ។

ស្ដេច​ដែល​មាន​អំណាច​ឧត្ដម​

«ស្ដេចដែលមានអំណាចខ្ពស់បំផុត»

ដែលជាអ្នកដាក់ទោស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលស្ដេចបានចាត់អោយមកដាក់ទោស» (សូមមើល​: INVALID translate/figs-activepassive)

បំបិទមាត់របស់មនុស្សល្ងង់ខ្លៅដោយអំពើល្អ

«ដោយការធ្វើការល្អ យើងបញ្ឈប់មនុស្សល្ងង់ខ្លៅពីការនិយាយអំពីអ្វីដែលពួកគេមិនដឹង»

ជាការបិទបាំងអំពើអាក្រក់

លោកពេត្រុសនិយាយពីពួកមនុស្ស ដែលមានសេរីភាពប្រៀបដូចជាអ្វីមួយដែលពួកគេប្រើដើម្បីលាក់កិរិយាមាយាទនៃអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាយកអ្វីមួយជាលេសដើម្បីធ្វើអំពើអាក្រក់» (សូមមើល​: INVALID translate/figs-metaphor)

បងប្អូនរួមជំនឿ

នេះសំដៅទៅលើបងប្អូនអ្នកជឿជាគ្រីស្តបរិស័ទទាំងអស់។

1 Peter 2:18-20

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយជាពិសេសទៅកាន់ពួកអ្នកបម្រើ ដែលបម្រើនៅក្នុងផ្ទះរបស់គេ។

ចៅហ្វាយដែលល្អ ​និង​ស្លូតបូត

ឃ្លាថា «ល្អ​» និង «ស្លូតបូត» គឺមានន័យស្រដៀងគ្នាហើយសង្កត់ធ្ងន់ទៅលើចៅហ្វាយនាយ ដែលធ្វើល្អដល់ពួកអ្នកបម្រើរបស់ពួកគេដោយសន្ដានចិត្តល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «ចៅហ្វាយនាយដែលប្រកបដោយចិត្តសប្បុរស» (សូមមើល​: INVALID translate/figs-doublet)

ដែលមានចិត្តព្យាបាទ

«មនុស្សកំណាច» ឬ «អ្នកដែលសាហាវ»

វាគួរឲ្យសរសើរ

«វាគឺសមនឹងទទួលបានការសរសើរ» ឬ «ជាទីសព្វព្រះហឫទ័យរបស់ព្រះអម្ចាស់»

ស៊ូទ្រាំអត់ធន់ក្នុងការឈឺចាប់...ព្រោះយល់ដល់ព្រះអម្ចាស់

អាចមានន័យនៅក្នុងបទគម្ពីរ ទី១) ដែលអ្នកទាំងនេះគឺទទួលយកការរងភាពអយុត្តិធម៌ ដោយសារតែពួកគេដឹងថាពួកគេកំពុងគោរពប្រតិបត្តិព្រះអម្ចាស់ (UDB)​ ឬ ទី២) ដែលមនុស្សនេះអាចស៊ូទ្រាំអត់ធន់នឹងការដាក់ទោសអយុត្តិធម៌ ពីព្រោះពួកគេដឹងថាព្រះអម្ចាស់ជ្រាបដឺងពីទុក្ខវេទនា ដែលពួកគេកំពុងជួប។

ថាតើវាមានទំហំប៉ុន្នា...នៅខណៈពេលដែលទទួលរងរងទុក្ខទណ្ឌកម្ម?

លោកពេត្រុសសួរសំណួរនេះដើម្បីបញ្ជាក់ថាគ្មានអ្វីគួរឲ្យសរសើរអំពីការរងទុក្ខទណ្ឌកម្មដោយសារការធ្វើខុសឆ្គង។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់អ្នកដែលមិនត្រូវបានសរសើរ... នៅពេលដែលរងទុក្ខទណ្ឌកម្ម» (សូមមើល​: INVALID translate/figs-rquestion)

ខណៈពេលដែលទទួលរងទុក្ខទណ្ឌកម្ម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពេលដែលនរណាម្នាក់ដាក់ទណ្ឌកម្មមកលើអ្នករាល់គ្នា»​ (សូមមើល​: INVALID translate/figs-activepassive)

អ្នករងនូវទុក្ខលំបាកនៅពេលទទួលទណ្ឌកម្ម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកទទួលរងនូវទុក្ខវេទនា ខណៈនៅពេលដែលមាននរណាម្នាក់ដាក់ទណ្ឌកម្មមកលើអ្នករាល់គ្នា» (សូមមើល​: INVALID translate/figs-activepassive)

1 Peter 2:21-23

ប្រយោគភ្ជាប់

លោកពេត្រុសបន្តនិយាយទៅកាន់មនុស្ស ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ប្រជាជន។

ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​​

ឃ្លាថា «នេះ» នៅទីនេះសំដៅទៅលើអ្នកជឿ ដែលស៊ូទ្រាំពេលរងទុក្ខ ដោយសារការធ្វើល្អដូចលោកពេត្រុសទើបតែបានពិពណ៌នា។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់បានហៅអ្នករាល់គ្នាពីរឿងនេះ» (សូមមើល: INVALID translate/figs-activepassive)

ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​ផ្លូវ​របស់​ព្រះអង្គ

«ដ្បិតអ្នកដើរតាមដានជើងរបស់ព្រះគ្រីស្ទ។» លោកពេត្រុសនិយាយអំពីការធ្វើតាមគំរូរបស់ព្រះយេស៊ូតាមរបៀប ដែលពួកគេរងទុក្ខដូចជាមនុស្សម្នាក់កំពុងតែដើរតាមផ្លូវ ដែលព្រះយេស៊ូបានធ្វើ។ ការបកប្រែរបៀបផ្សេងទៀត: «សម្រាប់អ្នកធ្វើត្រាប់តាមអាកប្បកិរិយារបស់ព្រះអង្គ» (សូមមើល: INVALID translate/figs-metaphor)

ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «គ្មាននរណាម្នាក់រកឃើញការបោកបញ្ឆោតនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គទេ» (សូមមើល: INVALID translate/figs-activepassive)

ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ

ឃ្លាថា «ការបោកបញ្ឆោត» នៅទីនេះសំដៅទៅលើពាក្យ ដែលមនុស្សម្នាក់និយាយ ដែលមានបំណងបញ្ឆោតមនុស្សផ្សេងទៀត។ ការបកប្រែរបៀបផ្សេងទៀត: «យើងមិនបាននិយាយកុហកទេ» (សូមមើល: INVALID translate/figs-metonymy)

ពេ​លគេ​ប្រមាថ​ព្រះអង្គ​

ឃ្លាថា «ជេរប្រមាថ» មានន័យថានិយាយជេរប្រមាថដល់មនុស្សម្នាក់ទៀត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «នៅពេលមនុស្សជេរប្រមាថព្រះអង្គ» (សូមមើល: INVALID translate/figs-activepassive)

​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះអម្ចាស់​ដែល​ជំនុំជម្រះ​ដោយ​សុច្ចរិត

«ព្រះអង្គ​ថ្វាយ​អង្គ​ទ្រង់​ទៅ​ព្រះអម្ចាស់ ​ដែល​ជំនុំជម្រះ​ដោយ​សុច្ចរិតវិញ»។ នេះមានន័យថាព្រះអង្គទុកចិត្តដល់ព្រះអម្ចាស់ដើម្បីដកភាពអាម៉ាស់របស់ព្រះអង្គ ដែលត្រូវបានគេដាក់លើព្រះអង្គដោយអ្នកដែលធ្វើបាបព្រះអង្គយ៉ាងឃោរឃៅ។

1 Peter 2:24-25

ប្រយោគភ្ជាប់

លោកពេត្រុសបន្តនិយាយអំពីព្រះយេស៊ូគ្រីស្ត។ គាត់នៅតែបន្តនិយាយទៅកាន់ពួកអ្នកបម្រើ។

ព្រះអង្គផ្ទាល់

នេះគឺសំដៅទៅលើព្រះយេស៊ូ ជាមួយនឹងការសង្កត់ន័យ។ (សូមមើល​: INVALID translate/figs-rpronouns)

បានយកបាបរបស់យើងមកក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង

ឃ្លាថា «យកបាបរបស់យើង» មានន័យថាព្រះអម្ចាស់បានទទួលទណ្ឌកម្មសំរាប់អំពើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ទទួលរងនូវការធ្វើទណ្ឌកម្ម លើរូបកាយរបស់ព្រះអង្គដោយអំពើបាបរបស់ពួកយើងនៅលើដើមឈើ»​ (សូមមើល​: INVALID translate/figs-metonymy)

ដើមឈើ

នេះគឺតំណាងឲ្យឈើឆ្កាងដែលព្រះយេស៊ូទ្រង់បានសោយទីវង្គត ដែលត្រូវបានធ្វើឡើងពីឈើ។ (សូមមើល​: INVALID translate/figs-metonymy)

ដោយសាររបួសរបស់ព្រះអង្គ អ្នករាល់គ្នាក៏បានជាសះស្បើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានធ្វើការព្យាបាលដល់អ្នករាល់គ្នា ពីព្រោះការធ្វើទុករបស់មនុស្សលើព្រះកាយព្រះអង្គ»​ (សូមមើល​: INVALID translate/figs-activepassive)

កាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមវង្វេង

លោកពេត្រុសនិយាយទៅកាន់អ្នកអានរបស់គាត់មុនពេលដែលពួកគេជឿលើព្រះគ្រីស្ត ពួកគេប្រៀបដូចជាសត្វចៀមដែលវង្វេងបាត់វង្វេងបាត់។ (សូមមើល​: INVALID translate/figs-simile)

អ្នកគង្វាល និងអ្នកមើលថែព្រលឹងអ្នករាល់គ្នា

លោកពេត្រុសនិយាយអំពីព្រះយេស៊ូ ដូចជាព្រះអង្គជាអ្នកគង្វាល។ ដូចជាអ្នកគង្វាលការពារចៀមរបស់គាត់ ព្រះយេស៊ូការពារអស់អ្នករាល់គ្នា ដែលជឿទុកចិត្តលើព្រះអង្គ។ (សូមមើល​: INVALID translate/figs-metaphor)

1 Peter 3

1 Peter 3:1-2

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយជាពិសេសទៅដល់ស្ត្រីដែលជាប្រពន្ធ។

ប្រពន្ធ​រាល់គ្នា​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន

ដូចគ្នានឹងអ្នកជឿដែល «ចុះ​ចូលនិងអំណាចរបស់មនុស្ស» (២:១៣) ហើយនិងពួកអ្នកបម្រើដែល «ត្រូវបានចុះចូលនឹងចៅហ្វាយនាយរបស់ខ្លួន» (២:១៨) ប្រពន្ធ​រាល់គ្នាក៏ត្រូវគោរព ប្រតិបត្តិចំពោះស្វាមី​របស់ពួកគេផងដែរ។ ឃ្លាថា «គោរពតាម » «ត្រូវចុះចូល» និង «ចុះចូល» គឺបកប្រែជាពាក្យដូចគ្នា ។

​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល

ឃ្លាថា​ «ព្រះ‌បន្ទូល» នៅទីនេះសំដៅទៅលើសារនៃដំណឹងល្អ។ ការមិនស្តាប់បង្គាប់មានន័យថាពួកគេមិនជឿ។ សូមមើលរបៀបបកប្រែស្រដៀងគ្នាក្នុង ២:៧។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសជាស្វាមីខ្លះមិនជឿលើសារអំពីព្រះយេស៊ូទេ» (សូមមើល​: INVALID translate/figs-metonymy)

ពួកគេ​បាន​ស្គាល់​ព្រះអង្គ

«ពួកគេអាចនឹងត្រូវបានទាក់‌ទាញ​ចិត្ត​ឲ្យទទួលជឿព្រះគ្រឹស្ត» នេះមានន័យថាស្វាមីដែលមិនទទួលជឿនឹងក្លាយជាអ្នកជឿ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេអាចប្រែក្លាយទៅជាអ្នកជឿ» (សូមមើល​: INVALID translate/figs-idiom និង INVALID translate/figs-activepassive)

ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​

«ដោយប្រពន្ធមិនបានបញ្ចេញ​ពាក្យ​សម្ដី​អ្វីទាំងអស់» ឃ្លាថា «ពាក្យ​សម្ដី​» នៅទីនេះសំដៅទៅលើពាក្យដែលប្រពន្ធនិយាយ។

សង្កេតឃើញពួកគេមានអាកប្បកិរិយាជាមួយការគោរព

លោកត្រុសនិយាយពីអាកប្បកិរិយាដូចជាអ្វីដែលយើងអាចមើលឃើញ ជាជាងអ្វីដែលពួកគេបង្ហាញចេញមកក្រៅ។ (សូមមើល​: INVALID translate/figs-abstractnouns)

ដោយអាកប្បកិរិយានៃការគោរព

អាចមានន័យថា ១) «អាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះពួកគេ​ និងរបៀបដែលអ្នករាល់គ្នាគោរពពួកគេ» (UDB) ឬ ២) «អាកប្បកិរិយាដ៏ពិតរបស់អ្នករាល់គ្នាទៅពួកគេ និងរបៀបដែលអ្នករាល់គ្នាគោរពព្រះអម្ចាស់» ។

1 Peter 3:3-4

ប្រយោគភ្ជាប់:

លោកពេត្រុសបន្តនិយាយទៅកាន់ស្ត្រីដែលជាប្រពន្ធ។

ចូរធ្វើវាឲ្យរួចរាល់

ឃ្លាថា «វា» គឺសំដៅលើប្រពន្ធ ដែលបានចុះចូល និងធ្វើអ្វីមួយសម្រាប់ប្តីរបស់ពួកគេ។

តុបតែងមនុស្សខាងក្នុងនៃចិត្ត

ឃ្លាថា «តុបតែងមនុស្ស» និង «ចិត្ត» គឺសំដៅទៅលើចរិតលក្ខណៈខាងក្នុង និងបុគ្គលក្ខណៈខាងក្រៅរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «លក្ខណៈពិតរបស់អ្នករាល់គ្នាគឺស្ថិតនៅខាងក្នុង» (សូមមើល​: INVALID translate/figs-metonymy និង INVALID translate/figs-metaphor)

ដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ

«ស្រគត់ស្រគំ ប្រកបដោយឥរិយាបថសុខសាន្ដ»​ ឃ្លាថា «ស្រគត់ស្រគំ» មានន័យថា «សន្តិភាព» ឬ «ស្ងប់ស្ងាត់» ។ ឃ្លាពាក្យ «ស្មារតី» សំដៅទៅលើអាកប្បកិរិយាឬនិស្ស័យរបស់មនុស្សម្នាក់។

ដែលមានតម្លៃបំផុតនៅមុខព្រះភក្រ្កព្រះអម្ចាស់

លោកពេត្រុសនិយាយអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់មនុស្សនោះ ដូចជាមនុស្សនោះកំពុងឈរនៅពីមុខព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលព្រះអម្ចាស់ឲ្យតម្លៃខ្ពស់បំផុត» (សូមមើល​: INVALID translate/figs-metaphor)

1 Peter 3:5-6

បានហៅគាត់ថាលោកម្ចាស់

ដែលបាននិយាយថាគាត់ជាម្ចាស់របស់នាង នោះគឺ ចៅហ្វាយរបស់នាង

អ្នករាល់គ្នាបានក្លាយជាកូនរបស់នាង

លោកពេត្រុសនិយាយពីស្ត្រី ដែលជាអ្នកជឿដែលដូចជាសារ៉ា ហើយត្រូវបានគេគិតថាពួកគេរាល់គ្នាជាកូនពិតប្រាកដរបស់នាង។​ (សូមមើល​: INVALID translate/figs-metaphor)

1 Peter 3:7

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយជាពិសេសទៅកាន់បុរសដែលជាស្វាមី។

រីឯប្តីរាល់គ្នាក៍ដូច្នោះដែរ

នេះសំដៅទៅលើរបៀបដែលសារ៉ា និងស្ត្រីដទៃទៀតគោរពប្រតិបត្តិដល់ស្វាមីរបស់ពួកគេ ក្នុង៣:៥

ដោយមានការយោគយល់គ្នា ដោយយល់ដល់ស្រ្តីដែលទន់ខ្សោយ

លោកពេត្រុសនិយាយអំពីស្ត្រី ដែលពួកគេជាស្រ្តីដែលទន់ខ្សោយ ដូចជាពេលខ្លះត្រូវបានពួកបុរសៗចំអន់ផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រពន្ធរាល់គ្នាតែងតែយល់ថាស្ត្រីគឺទន់ខ្សោយជាងបុរស» (សូមមើល​: INVALID translate/figs-metaphor)

ផ្តល់កិត្តិយសដល់នាងទុកជាអ្នកស្នងមរតកព្រះគុណនៃជីវិត

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្តល់កិត្តិយសដល់ពួកនាងព្រោះពួកនាងនឹងទទួលបានជីវិតអស់កល្បជានិច្ច ដែលព្រះអម្ចាស់ទ្រង់ប្រទាន» (សូមមើល​ INVALID translate/figs-abstractnouns)

ស្នងមរតកព្រះគុណនៃជីវិត

ជីវិតអស់កល្បជានិច្ចជាញឹកញាប់ត្រូវបានគេនិយាយដូចជាវាជាអ្វីដែលមនុស្សទទួលបាននូវមរតក។ (សូមមើល​ INVALID translate/figs-metaphor)

ធ្វើបែបនេះ

ឃ្លាថា «បែបនេះ» នៅទីនេះសំដៅទៅលើរបៀប ដែលស្វាមីគួរធ្វើចំពោះប្រពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយរបៀបនេះ» (សូមមើល​ INVALID translate/figs-explicit)

ដូច្នេះនិងមិនមានអ្វីមករារាំងសេចក្តីអធិស្ឋានរបស់អ្នកឡើយ

«រារាំង» គឺមិនឲ្យអ្វីមួយកើតឡើងបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះមិនមានអ្វីមករារាំងសេចក្តីអធិស្ឋានអ្នកឡើយ» ឬ «ដូច្នេះគ្មានអ្វីអាចមករារាំងអ្នកពីការអធិស្ឋាននោះទេ» (សូមមើល​ INVALID translate/figs-activepassive)

1 Peter 3:8-9

ព័ត៌មាន​ទូទៅ:

លោកពេត្រុសចាប់ផ្តើមនិយាយម្តងទៀតទៅកាន់អ្នកជឿទាំងអស់។

មានគំនិតតែមួយ

«មានយោបល់ដូចគ្នា» ឬ «មានចិត្តគំនិតដូចគ្នា»

ចិត្តសន្តោស

នេះសំដៅទៅលើក្តីស្រឡាញ់ចំពោះមនុស្សដទៃទៀត

កុំឲ្យធ្វើការអាក្រក់តបស្នងនិងការអាក្រក់ឬការប្រមាថស្នងនិងការប្រមាថឡើយ

លោកពេត្រុសនិយាយពីការធ្វើស្នងតបទៅវិញ ចំពោះទង្វើដែលមនុស្សបានធ្វើជាការសងត្រលប់ទៅទង្វើនោះវិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមកុំធ្វើអាក្រក់ទៅអ្នកណាម្នាក់ដែលធ្វើអាក្រក់មកលើអ្នក ឬជេរប្រមាថទៅអ្នកណាម្នាក់ដែលជេរប្រមាថអ្នក» (សូមមើល​ INVALID translate/figs-metaphor)

ចូរបន្តប្រទានពរ

អ្នកឲ្យដឹងច្បាស់ថាអ្វីទៅជាព្រះពរ។ ការបកប្រែរបៀបផ្សេងទៀតៈ «បន្តប្រទានពរដល់អ្នកដែលធ្វើអាក្រក់ចំពោះអ្នក ឬពួកអ្នកដែលជេរប្រមាថអ្នក » (សូមមើល​ INVALID translate/figs-explicit)

ព្រោះអ្នកត្រូវបានត្រាស់ហៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានត្រាស់ហៅអ្នកសម្រាប់ការនេះ» (សូមមើល​ INVALID translate/figs-activepassive)

អ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក

លោកពេត្រុសនិយាយអំពីការទទួលព្រះពរពីព្រះអម្ចាស់ប្រៀបបានដូចជាការទទួលជាមរតក។ ការបកប្រែរបៀបផ្សេងទៀតៈ «នោះអ្នកនឹងទទួលបានព្រះពរ ដែលជាទ្រព្យសម្បត្តិដែលអស់កល្បេជានិច្ច» (សូមមើល: INVALID translate/figs-metaphor)

1 Peter 3:10-12

ព័ត៌មាន​ទូទៅ:

នៅក្នុងខទាំងនេះ លោកពេត្រុសដកស្រង់ចេញពីគម្ពីរទំនុកតម្កើង (សូមមើល​ INVALID translate/figs-explicit)

អ្នកដែលស្រឡាញ់ជីវិតហើយចង់ឃើញថ្ងៃល្អ

ឃ្លាទាំងពីរនេះមានន័យជាមូលដ្ឋានដូចគ្នា និងបង្ហាញពីបំណងប្រាថ្នាចង់មានជីវិតមួយដ៏ល្អ។ (សូមមើល​ INVALID translate/figs-parallelism)

ឃើញថ្ងៃល្អ

ការជួបរឿងល្អ នៅទីនេះត្រូវបានគេនិយាយថាបានមើលឃើញអ្វីដែលល្អ។ ឃ្លាថា «ថ្ងៃ» គឺសំដៅទៅលើអាយុរបស់មនុស្សម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «បានជួបរឿងល្អៗក្នុងជីវិត» (សូមមើល​ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)

បញ្ឈប់អណ្តាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយនិងបបូរមាត់របស់ខ្លួនកុំឲ្យនិយាយពាក្យបោកបញ្ឆោត

ឃ្លាថា «អណ្តាត» និង «បបូរមាត់» សំដៅទៅលើអស់អ្នកដែលកំពុងនិយាយ។ ឃ្លាទាំងពីរនេះមានអត្ថន័យមូលដ្ឋានដូចគ្នា និងសង្កត់ធ្ងន់លើការដាក់កំហិតមិនអោយនិយាយកុហក។ ការបកប្រែរបៀបផ្សេងទៀតៈ ​«បញ្ឈប់រាល់ការនិយាយអាក្រក់ និងពាក្យបោកបញ្ឆោត»​ (សូមមើល : ​INVALID translate/figs-parallelism និង INVALID translate/figs-synecdoche)

ព្រះនេត្ររបស់ព្រះជាម្ចាស់ទតឃើញសេចក្តីសុចរិត

ឃ្លាថា «ព្រះនេត្រ» សំដៅទៅលើសមត្ថភាពរបស់ព្រះអម្ចាស់ក្នុងការដឹងរឿង។ ការយល់ស្របរបស់ព្រះអម្ចាស់ចំពោះមនុស្សសុចរិត ត្រូវបានគេនិយាយនៅពេលព្រះអង្គទតមើលពួកគេ។​ ការបកប្រែរបៀបផ្សេងទៀតៈ​ «​ព្រះអម្ចាស់ទតឃើញសេចក្តីសុចរិត» ឬ «ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សសុចរិត» (សូមមើល​ : INVALID translate/figs-synecdoche និង INVALID translate/figs-metaphor)

ព្រះកាណ៍របស់ព្រះអង្គក៏ស្តាប់សេចក្តីអធិស្ឋាន

ឃ្លាថា «ព្រះកាណ៍» សំដៅទៅលើព្រះអម្ចាស់ទ្រង់ជ្រាប ដឹង ពីអ្វីដែលពួកគេនិយាយ» ឬ «ព្រះអង្គប្រទានឲ្យពួកគេស្របតាមសេចក្តីអធិស្ឋានរបស់ពួកគេ» (សូមមើល​ : INVALID translate/figs-synecdoche និង INVALID translate/figs-explicit)

ព្រះភក្រ្តរបស់ព្រះជាម្ចាស់ទាស់ប្រឆាំង

ឃ្លាថា «ព្រះភក្រ្ត» សំដៅទៅលើព្រះអម្ចាស់ដើម្បីតតាំប្រឆាំងនិងពួកសត្រូវ ។ ការប្រឆាំងនឹងនរណាម្នាក់ត្រូវបានគេប្រៀបប្រដូចថាជាការប្រឈមមុខដាក់គ្នានឹងមនុស្សម្នាក់នោះ» (សូមមើល: INVALID translate/figs-synecdoche and INVALID translate/figs-metaphor)

1 Peter 3:13-14

ប្រយោគភ្ជាប់

លោកពេត្រុសបន្ដបង្រៀនអ្នកជឿអំពីការប្រៀរបៀបរស់នៅជាគ្រិស្តបរិស័ទ។

បើសិនអ្នករាល់គ្នាមានចិត្តប្តូផ្តាច់ប្រព្រឹត្តល្អ តើអ្នកណានិងធ្វើបាបអ្នករាល់គ្នា?

លោកពេត្រុសសួរសំនួរនេះដើម្បីបញ្ជាក់ថា មិនមាននរណាម្នាក់នឹងធ្វើបាបអ្នករាល់គ្នាទេ ប្រសិនបើអ្នករាល់គ្នាធ្វើអំពើល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមាននរណាម្នាក់នឹងធ្វើបាបអ្នកទេ ប្រសិនបើអ្នកធ្វើតែអំពើល្អ» (សូមមើល: INVALID translate/figs-rquestion)

រងទុក្ខដោយព្រោះតែសេចក្តីសុចរិតមែន

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «រងទុក្ខដោយព្រោះតែការធ្វើត្រឹមត្រូវ» (សូមមើល: INVALID translate/figs-abstractnouns)

អ្នករាល់គ្នាមានពរហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នឹងប្រទានពរដល់អ្នករាល់គ្នា» (សូមមើល: INVALID translate/figs-activepassive)

ចូរកុំភ័យខ្លាចនូវអ្វីដែលពួកគេភ័យខ្លាចឡើយ។ កុំជ្រួលច្របល់ឡើយ។

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា និងសង្កត់ធ្ងន់ថាអ្នកជឿមិនគួរខ្លាចការបន្លាចរបស់ពួកអ្នកដែលបៀតបៀនគេឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំភ័យខ្លាចនូវអ្វីដែលមនុស្សធ្វើមកលើអ្នករាល់គ្នា» (សូមមើល: INVALID translate/figs-parallelism)

អ្វីដែលពួកគេភ័យ

ឃ្លាថា «ពួកគេ» គឺសំដៅទៅលើអ្នកណាដែលព្យាយាមធ្វើទុក្ខដល់អ្នក ​ដែលលោកពេត្រុសកំពុងសរសេរ។

1 Peter 3:15-17

ផ្ទុយទៅវិញ

«ជំនួសឲ្យការរភ័យខ្លាចនិងបញ្ហា»

ចូរទុកព្រះគ្រិស្តជាព្រះអម្ចាស់នៅក្នុងដួងចិត្តដ៏បរិសុទ្ធរបស់អ្នករាល់គ្នា

ក្នុងឃ្លា «ចូរទុកព្រះគ្រិស្តជាព្រះអម្ចាស់...ដ៏បរិសុទ្ធ» មានន័យថាទទួលស្គាល់ព្រះគ្រីស្តគឺជាព្រះដ៏វិសុទ្ធ។ ការនេះដែលត្រូវបាននញ្ជាក់ថានឹងដាក់អ្វីមួយនៅកន្លែងមួយដែលមានកិត្តិយស។ (សូមមើល: INVALID translate/figs-metaphor)

ក្នុងដួងចិត្ត

នៅទីនេះផ្នែកខាងក្នុង និង​អារម្មណ៏របស់មនុស្សត្រូវបានគេហៅថា «ដួងចិត្ត»។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយឆន្ទៈរបស់អ្នករាល់គ្នា» (សូមមើល: INVALID translate/figs-metaphor)

1 Peter 3:18-20

ប្រយោគភ្ជាប់

លោកពេត្រុស ពន្យល់អំពីអ្វីដែលព្រះគ្រីស្ទបានរងទុក្ខនិងអ្វីដែលព្រះគ្រីស្ទបានសម្រេចដោយការរងទុក្ខ វេទនា។

រងទុក្ខជួសយើង

ឃ្លាថា​ «យើង» សំដៅទៅលើលោកពេត្រុសខ្លួនឯងនិងអ្នកដែលស្តាប់។ (សូមមើល: INVALID translate/figs-inclusive)

ព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះអម្ចាស់

លោកពេត្រុស ប្រហែលជាមានន័យថានៅទីនេះថាព្រះគ្រីស្តបានសុគតដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងយើងរាល់គ្នា និងព្រះអម្ចាស់។ (សូមមើល: INVALID translate/figs-metaphor)

ព្រះអង្គត្រូវបានគេសម្លាប់ខាងឯសាច់ឈាម

ឃ្លាថា «សាច់ឈាម» សំដៅទៅលើសំបករាង្គកាយរបស់ព្រះគ្រីស្ត ព្រះគ្រីស្តទ្រង់បានសុគតឯខាងសាច់ឈាម។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកមនុស្សបានធ្វើគុតខាងឯសាច់ឈាមរបស់ព្រះគ្រិស្ដ» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ព្រះអង្គត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញាណ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះវិញ្ញាណបានធ្វើឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ» (សូមមើល: INVALID translate/figs-activepassive)

ដោយព្រះវិញាណ

អាចមានន័យថាទី១) ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ (UDB) ឬ ទី២) ជីវិតនៅឯខាងវិញ្ញាណ។

ដោយសារព្រះវិញាណនោះ ព្រះអង្គបានយាងទៅ

អាចមានន័យថាទី១) «ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គបានយាងទៅ» (UDB) ឬ ទី២) «ជីវិតនៅឯខាងវិញ្ញាណរបស់ព្រះអង្គ ព្រះអង្គបានយាងទៅ»

វិញាណទាំងឡាយដែលបានជាប់ឃុំឃាំង

អាចមានន័យថាទី១នៃពាក្យ «វិញាណ» គឺសំដៅទៅលើពួកវិញ្ញាណអាក្រក់» (UDB) ឬ ទី២ «វិញាណរបស់មនុស្សស្លាប់»។

នៅពេលដែលព្រះជាម្ចាស់ទ្រង់រងចាំដោយការអត់ធ្មត់

ឃ្លាថា «ការអត់ធ្មត់» គឺជាពាក្យប្រៀបធៀបសម្រាប់ព្រះអម្ចាស់ផ្ទាល់។ លោកពេត្រុសសរសេរអំពីការអត់ធ្មត់របស់ព្រះអម្ចាស់ ដូចជាវាជាមនុស្សម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលព្រះអម្ចាស់បានរង់ចាំដោយការអត់ធ្មត់» (សូមមើល: INVALID translate/figs-personification និង INVALID translate/figs-metonymy)

នៅជំនាន់លោកណូអេ នៅក្នុងថ្ងៃដែលសាងសង់ទូកធំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងអំឡុងសម័យកាលលោកណូអេ នៅពេលដែលលោកបានសាងសង់ទូកដ៏ធំមួយ» (សូមមើល: INVALID translate/figs-activepassive)

ព្រលឹងចំនួនប្រាំបី

ឃ្លាថា «ព្រលឹង» នៅទីនេះសំដៅទៅលើមនុស្ស។​ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សប្រាំបីនាក់» (សូមមើល: INVALID translate/figs-synecdoche)

1 Peter 3:21-22

នេះគឺជាគំរូអំពីពិធីជ្រមុជទឹកដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ

លោកពេត្រុសនិយាយថាពិធីបុណ្យជ្រមុជទឹក ដែលទាក់ទងទៅនឹងរបៀបដែលព្រះអម្ចាស់បានសង្គ្រោះលោកណូអេ និងក្រុមគ្រួសាររបស់លោកនៅក្នុងទូកធំអោយរួចផុតពីទឹកជំនន់។

ពិធីជ្រមុជទឹកដែលបានសង្គ្រោះអ្នករាល់គ្នា

ពិធីជ្រមុជទឹកគឺជារបៀបដែលព្រះអម្ចាស់ជួយសង្គ្រោះមនុស្សរាល់គ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ពិធីបុណ្យជ្រមុជទឹកដែលព្រះអម្ចាស់បានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ»។ (សូមមើល: INVALID translate/figs-explicit)

ការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់

អាចមានន័យថាទី១) «ការអំពាវនាវទៅកាន់មនុស្សម្នាក់ដល់ព្រះអម្ចាស់អោយប្រទាននូវមនសិការល្អមួយ» (UDB) ឬទី២) «ដូចជាការសន្យារបស់មនុស្សម្នាក់ចំពោះព្រះអម្ចាស់ចេញពីមនសិការដ៏ល្អពោល នោះគឺភាពស្មោះត្រង់»។

ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត

«ដោយសារតែការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្ត» នេះគឺជាឃ្លាបញ្ចប់ «នេះគឺតំណាងឲ្យនិមិត្តរូបនៃពិធីបុណ្យជ្រមុជទឹក ដែលជួយសង្រ្គោះអ្នករាល់គ្នាឥឡូវនេះ»

ចុះចូលនឹងព្រះអង្គផងដែរ

«ចុះចូលចំពោះព្រះយេស៊ូគ្រីស្ត»

1 Peter 4

1 Peter 4:1-2

ប្រយោគភ្ជាប់

លោកពេត្រុស បន្តបង្រៀនអ្នកជឿអំពីការរស់នៅជាគ្រីស្តបរិស័ទ។ គាត់ចាប់ផ្តើមដោយការសន្មតទៅគំនិតរបស់គាត់ពីជំពូកមុន អំពីការរងទុក្ខរបស់ព្រះគ្រីស្ត។

ខាងសាច់ឈាម

«ក្នុងរូបកាយរបស់ព្រះអង្គ»

នោះអ្នករាល់គ្នាក៏ត្រូវត្រៀមលក្ខណដូច្នោះដែរ

ឃ្លាថា «ត្រៀមខ្លួន» គឺធ្វើឲ្យអ្នកអានគិតទៅដល់ទាហាន ដែលត្រៀមអាវុធរបស់ពួកគេសម្រាប់ប្រយុទ្ធ។ វាក៏បង្ហាញពី «ត្រៀមលក្ខណដូចគ្នា» ដូចជាអាវុធ ឬអាចជាគ្រឿងសឹក។ ពាក្យនេះមានន័យថាអ្នកជឿត្រូវត្រៀមចិត្ដ ប្រសិនបើត្រូវរងទុក្ខដូចព្រះយេស៊ូដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រៀមខ្លួនឲ្យរួចរាល់ក្នុងការទទួលរងទុក្ខ ដែលព្រះគ្រីស្តធ្លាប់ទទួល» (សូមមើល: INVALID translate/figs-metaphor)

រងទុក្ខខាងឯសាច់ឈាម

ឃ្លាថា «ខាងឯសាច់ឈាម» គឺសំដៅដល់ពេលវេលានៃជីវិតរបស់យើងរាល់គ្នានៅលើផែនដី។ ការបកប្រែរបៀបផ្សេងទៀតៈ «ការរងទុក្ខឈឺចាប់ពេល ដែលយើងរស់នៅលើផែនដី»

ឈប់ប្រព្រឹត្តិអំពើបាប

«បានឈប់ធ្វើអំពើបាប»

បំណងប្រាថ្នារបស់គេ

សម្រាប់អ្វីដែលមនុស្សមានបាបតែងតែប្រាថ្នាចង់បាន

1 Peter 4:3-6

ស៊ីផឹកអ៊ូអែ ប្រមឹក

ពាក្យទាំងនេះសំដៅទៅលើសកម្មភាពដែលមនុស្សប្រមូលផ្តុំផឹកស្រា ហើយមានអាកប្បកិរិយាគួរឲ្យអាម៉ាស់។

ឥរិយាបថខិលខូចហួសហេតុ

ទាំងនេះជាឧទាហរណ៍នៃអំពើបាប ដែលហួសហេតុដែលត្រូវបានគេប្រៀបធៀបដូចជាទឹកជំនន់ដ៏ធំដែលហូរគ្របមកលើមនុស្ស។

ហួសហេតុ

ការលោភលន់ដោយឥតកំណត់តាមសេចក្ដីប៉ង ប្រាថ្នានៃរូបកាយ

ព្រះអង្គដែលត្រូវជំនុំជំរះ

អាចមានន័យថាទី១) «ព្រះអម្ចាស់រួចរាល់ក្នុងការជំនុំជំរះ»​ទី២) «ព្រះគ្រិស្ដរួចរាល់ក្នុងការជំនុំជំរះ»

ទាំងអ្នករស់ និងអ្នកស្លាប់

នេះមានន័យថាគ្រប់មនុស្សទាំងអស់មិនថាពួកគេនៅរស់ ឬស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់មនុស្សទាំងអស់»​ (សូមមើល: INVALID translate/figs-merism)

ដំណឹងល្អបានប្រកាសប្រាប់ដល់មនុស្សដែលស្លាប់

អាចមានន័យថាទី១) «ដំណឹងល្អក៏ត្រូវបានប្រកាសដល់មនុស្ស ដែលបានស្លាប់រួចទៅហើយផងដែរ» (UDB) ទី២) «ដំណឹងល្អក៏ត្រូវបានប្រកាសផ្សាយដល់អស់អ្នកដែលមានជីវិតរស់ ប៉ុន្តែពួកគេបានស្លាប់ហើយឥឡូវនេះ»

ដំណឹងល្អបានប្រកាស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អាចមានន័យថាទី១) ព្រះគ្រីស្តបានប្រកាស។​ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រីស្តបានប្រកាសដំណឹងល្អ» (UDB) ឬ ទី២) អ្នកប្រកាស។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកប្រកាសដំណឹងល្អ» (សូមមើល: INVALID translate/figs-activepassive)

ពួកគេត្រូវបានជំនុំជំរះខាងឯសាច់ឈាមដូចជាមនុស្សដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អាចមានន័យថាទី១) ព្រះអម្ចាស់បានជំនុំជំរះពួកគេនៅពេលដែលពួកគេមានជីវិតនៅលើផែនដី (UDB)។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានជំនុំជំរះពួកគេដូចជាមនុស្សដែរ» ឬ ទី២) ត្រូវបានគេជំនុំជំរះតាមបែបមនុស្សលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រូវបានគេជំនុំជំរះរូបកាយពួកគេដូចជាមនុស្សដែរ» (សូមមើល: INVALID translate/figs-activepassive)

ជំនុំជំរះខាងឯសាច់ឈាមដូចជាមនុស្សដែរ

នេះគឺសំដៅទៅលើការស្លាប់ដែលជាការជំនុំជំរះចុងក្រោយបំផុត។ (សូមមើល INVALID translate/figs-euphemism)

មានជីវិតខាងឯវិញ្ញាណដូចព្រះជាម្ចាស់

អាចមានន័យថាទី១) «រស់នៅឯខាងវិញ្ញាណដូចជាព្រះអម្ចាស់មានព្រះជន្មរស់​ ដោយសារព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកគេដូច្នេះដែរ» (UDB) ឬ ទី២) «រស់នៅដូចជាព្រះអម្ចាស់ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ»

1 Peter 4:7-9

ទីបញ្ចប់នៃគ្រប់ទាំងអស់ជិតមកដល់ហើយ

នេះសំដៅទៅលើគ្រាចុងបញ្ចប់នៃពិភពលោក នៅពេលព្រះគ្រីស្តយាងមកជាលើកទីពីរ។

ការមកដល់

នឹងកើតឡើងឆាប់ៗនេះ។ (សូមមើល: INVALID translate/figs-metaphor)

ចូរមានគំនិតត្រឹមត្រូវ និងគិតដោយម៉ត់ចត់

ឃ្លាទាំងពីរនេះមានអត្ថន័យជាមូលដ្ឋានដូចគ្នា។ លោកពេត្រុសប្រើឃ្លាទាំងពីរនេះដើម្បីបញ្ជាក់ពីការទាមទារឲ្យមានការគិតច្បាស់លាស់ពីជីវិត ព្រោះចុងបញ្ចប់នៃពិភពលោកគឺនៅខិតជិតមកដល់ហើយ។ (សូមមើល: INVALID translate/figs-parallelism)

គិតដោយម៉ត់ចត់

ឃ្លាថា «ម៉តចត់» សំដៅទៅលើភាពច្បាស់លាស់ផ្លូវចិត្តនិងភាពប្រុងប្រយ័ត្ន។ ការបកប្រែរបៀបផ្សេងទៀតៈ «ការគ្រប់គ្រងការគិតរបស់អ្នក» ឬ «ប្រយ័ត្នចំពោះអ្វីដែលអ្នកគិត» សូមមើលពីរបៀបបកប្រែក្នុងជំពូក ១:១៣។ (សូមមើល: INVALID translate/figs-parallelism)

គ្រប់ការទាំងអស់

«គ្រប់អ្វីៗដែលសំខាន់បំផុត» (UDB)

សេចក្តីស្រលាញ់គឺគ្របបាំងលើមនុស្សទាំងអស់ពីអំពើបាប

លោកពេត្រុសពិពណ៌នាពី «សេចក្តីស្រលាញ់» ប្រៀបដូចជាមនុស្សម្នាក់ ដែលលាក់បាំងអំពើបាបរបស់អ្នកដទៃ។ អាចមានន័យថា ទី១) «សម្រាប់មនុស្សដែលមានក្តីស្រលាញ់នឹងមិនព្យាយាមរកមើលអំពើបាបរបស់អ្នកដទៃនោះទេ» ឬ ទី២)«សម្រាប់មនុស្សដែលមានក្តីស្រលាញ់នឹងមានការអភ័យទោសរាល់អំពើបាបរបស់អ្នកផ្សេងទៀតទោះជាអំពើបាបទាំងនោះមានច្រើនក៏ដោយ» (សូមមើល: INVALID translate/figs-personification និង INVALID translate/figs-metaphor)

គឺត្រូវទទួលរាក់ទាក់

បង្ហាញចិត្តសប្បុរស និងស្វាគមន៍ភ្ញៀវ និងអ្នកធ្វើដំណើរទាំងឡាយ

1 Peter 4:10-11

ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទាន

នេះសំដៅទៅលើផ្នែកឯខាងវិញ្ញាណ ដែលព្រះប្រទានដល់អ្នកជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចដែលអ្នករាល់គ្នាម្នាក់ៗទទួលបានអំណោយឯខាងវិញ្ញាណជាពិសេសពីព្រះអម្ចាស់» (សូមមើល: INVALID translate/figs-explicit)

ចូរនិយាយពីព្រះបន្ទូលរបស់ព្រះអម្ចាស់

«ចូរឲ្យអ្នកនោះនិយាយដូចជាអ្នកដែលនិយាយពី ព្រះបន្ទូលរបស់ព្រះអម្ចាស់»

ដូច្នេះព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះហើយអ្នករាល់គ្នានឹងលើកតម្កើងសិរីរុងរឿងដល់ព្រះអម្ចាស់ក្នុងគ្រប់ការទាំងអស់» (សូមមើល: INVALID translate/figs-activepassive)

លើកតម្កើង

សរសើរ ជាទីគោរព

1 Peter 4:12-14

សេចក្តីល្បួងលដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នា

ប្រៀបដូចជាមាសសុទ្ធដុតនៅក្នុងភ្លើង ដោយការល្បងទាំងនោះ និងធ្វើឲ្យជំនឿរបស់អ្នករាល់គ្នាបានកើនឡើង។ (សូមមើល: INVALID translate/figs-metaphor)

រីករាយជាមួយអំណរ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយបញ្ចាក់ពីក្ដីអំណរដ៏ខ្លាំងក្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «រីករាយជាខ្លាំង» ឬ «រីករាយណាស់» (សូមមើល: INVALID translate/figs-doublet)

នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះអម្ចាស់បង្ហាញសិរីរុងរឿងរបស់ព្រះគ្រីស្ទ» (សូមមើល: INVALID translate/figs-abstractnouns)

ប្រសិនបើអ្នករាល់គ្នាត្រូវគេដៀលត្មះដោយនូវនាមព្រះគ្រីស្ទ

ឃ្លាថា «ព្រះនាម» នេះគឺសំដៅទៅលើព្រះគ្រីស្្ទផ្ទាល់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើមានមនុស្សប្រមាថអ្នករាល់គ្នា ដោយព្រោះតែអ្នកជឿលើព្រះគ្រីស្ទ» (សូមមើល: INVALID translate/figs-activepassive​ និង INVALID translate/figs-metonymy)

ព្រះវិញ្ញាណប្រកបដោយសិរីរុងរឿងដែល ជាព្រះវិញ្ញាណរបស់ព្រះអម្ចាស់

ឃ្លាទាំងពីរនេះសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ«គឺជាព្រះវិញ្ញាណនៃសិរីរុងរឿង ដែលជាព្រះវិញ្ញាណរបស់ព្រះអម្ចាស់» ឬ «ព្រះវិញ្ញាណដ៏រុងរឿងរបស់ព្រះអម្ចាស់» (សូមមើល: INVALID translate/figs-parallelism)

សណ្ឋិតលើអ្នករាល់គ្នា

គឺរស់នៅជាមួយអ្នករាល់គ្នា

1 Peter 4:15-16

អ្នកជ្រៀតជ្រែក

គឺសំដៅទៅលើបុគ្គលដែលចូលរួមក្នុងកិច្ចការរបស់អ្នកដទៃដោយមិនមានសិទ្ធិធ្វើកិច្ចការនោះ

ដោយព្រោះតែឈ្មោះនោះ

«ដោយសារតែអ្នករាល់គ្នាមានឈ្មោះជាគ្រីស្ទាន» ឬ «ពីព្រោះមនុស្សបានទទួលស្គាល់ថាអ្នករាល់គ្នាជាគ្រីស្ទសាសនិក» ពាក្យថា «ឈ្មោះនោះ» គឺសំដៅដល់ពាក្យ «គ្រីស្ទាន»។

1 Peter 4:17-19

ដំណាក់របស់ព្រះអម្ចាស់

ឃ្លានេះសំដៅទៅលើអ្នកជឿ ដែលលោកពេត្រុសចាត់ទុកថាជាគ្រួសាររបស់ព្រះអម្ចាស់។ (សូមមើល: INVALID translate/figs-metaphor)

ប្រសិនបើការជំនុំជម្រះចាប់ផ្តើមជាមួយយើងរាល់គ្នាមុននោះ តើនឹងមានអ្វីកើតឡើងជាមួយអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់?

លោកពេត្រុសប្រើសំនួរនេះដើម្បីបញ្ជាក់ពីការជំនុំជំរះរបស់ព្រះអម្ចាស់នឹងរងទុក្ខលំបាកច្រើនជាងមនុស្ស ដែលបដិសេធដំណឹងល្អ និងជួបជាងអ្នកជឿ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើការជំនុំជំរះចាប់ផ្តើមជាមួយយើងរាល់គ្នានោះ អស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់ និងទទួលលទ្ធផលកាន់តែអាក្រក់ទៅៗ» (សូមមើល: INVALID translate/figs-rquestion)

អស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់

«អស់អ្នកដែលមិនជឿដំណឹងល្អរបស់ព្រះអម្ចាស់» ពាក្យថា «មិនស្តាប់» នៅទីនេះមានន័យថាមិនជឿ។

មនុស្សសុចរិត...តើពួកអស់អ្នកដែលមិនជឿហើយនិងអ្នកដែលមានបាបទៅជាយ៉ាងណាវិញ?

លោកពេត្រុសប្រើសំណួរនេះដើម្បីបញ្ជាក់ថាពួកអ្នកដែលមានបាបនឹងរងទុក្ខខ្លាំងជាងអ្នកជឿទៅទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិត... ​និងទទួលលទ្ធផលកាន់តែអាក្រក់ទៅៗសម្រាប់អ្នក ដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះអម្ចាស់» (សូមមើល: INVALID translate/figs-rquestion)

មនុស្សសុចរិតពិបាកក្នុងការទទួលបានសេចក្តីសង្គ្រោះ

ឃ្លាថា «សង្គ្រោះ» នៅទីនេះសំដៅទៅលើសេចក្ដីសង្រ្គោះចុងក្រោយ នៅពេលដែលព្រះគ្រីស្ទទ្រង់យាងត្រឡប់មកវិញ។​ ឃ្លាថា «ពិបាក» សំដៅទៅលើការលំបាកដែលទាក់ទងនឹងការសង្គ្រោះរបស់ព្រះអង្គ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិតត្រូវជួបការលំបាកជាច្រើនមុនពេលពួកគេត្រូវបានសង្គ្រោះដោយព្រះអម្ចាស់» (សូមមើល: INVALID translate/figs-activepassive)

អស់អ្នកដែលមិនជឿហើយនិងអ្នកដែលមានបាប

ឃ្លាថា «អ្នកដែលមិនជឿ» និង «អ្នកដែលមានបាប» មានអត្ថន័យថាជាមូលដ្ឋានដូចគ្នាបង្ហាញពីភាពទុច្ចរិតរបស់អ្នកទាំងនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សមានបាប ដែលមិនគោរពព្រះ» (សូមមើល: INVALID translate/figs-doublet)

ប្រគល់ព្រលឹងរបស់ពួកគេ

ឃ្លាថា «ព្រលឹង» នៅទីនេះសំដៅទៅលើសភាវេជាមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រគល់ឲ្យទាំងខ្លួនរបស់ពួកគេ» ឬ «ប្រគល់ជីវិតរបស់ពួកគេ» (សូមមើល: INVALID translate/figs-synecdoche)

ប្រព្រឹត្តការល្អ

ប្រព្រឹត្ត -ខណៈពេលដែលពួកគេទម្លាប់ក្នុងការធ្វើល្អ។​ (សូមមើល: INVALID translate/figs-abstractnouns)

1 Peter 5

1 Peter 5:1-4

ព័ត៌មាន​ទូទៅ:

លោកពេត្រុសនិយាយជាពិសេសទៅបុរសដែលជាចាស់ទុំ។

អ្នកក៏មានចំណែកមួយ

«អ្នកដែលចែករំលែកនៅក្នុង» ឬ «អ្នកដែលចូលរួមនៅក្នុង»

សិរីរុងរឿងដែលនឹងបង្ហាញឲ្យឃើញ

នេះគឺជាសំដៅអំពីការយាងត្រលប់មកជាលើកទីពីររបស់ព្រះគ្រីស្ទ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សិរីរុងរឿងរបស់ព្រះគ្រិស្ទ ដែលព្រះអម្ចាស់នឹងត្រូវបង្ហាញឲ្យឃើញ» (សូមមើល: INVALID translate/figs-activepassive និង INVALID translate/figs-metonymy)

ឃ្វាលហ្វូងចៀមរបស់ព្រះអម្ចាស់

លោកពេត្រុសនិយាយអំពីអ្នកជឿថាជាហ្វូងចៀម និងអ្នកចាស់ទុំដូចជាអ្នកគង្វាល ដែលថែរក្សាពួកគេ។ (សូមមើល: INVALID translate/figs-metaphor)

មើលខុសត្រូវពួកគេ

«ថែរក្សាពួកគេ»

មិនមែនត្រួតត្រាលើពួកគេ...តែផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវតែជាគំរូដល់ហ្វូងចៀម

អ្នកចាស់ទុំ ត្រូវដឹកនាំដោយធ្វើជាគំរូ ហើយមិនមែនត្រួតត្រាលើពួកគេដូចដែលចៅហ្វាយធ្វើចំពោះអ្នកបម្រើនោះទេ។ (សូមមើល: INVALID translate/figs-metaphor)

អ្នលដែលត្រូវមើលថែ

អ្នកអាចបកប្រែដោយផ្ទាល់មាត់បាន។ ការបកប្រែរបៀបផ្សេងទៀតៈ«សម្រាប់អ្នកណាដែលអ្នកនឹងមើលថែ» (សូមមើល: INVALID translate/figs-abstractnouns)

នៅពេលដែលមេអ្នកគង្វាលត្រូវបានបង្ហាញ

លោកពេត្រុសនិយាយពីព្រះយេស៊ូ ដូចជាព្រះអង្គជាមេអ្នកគង្វាលម្នាក់ដែលមានអំណាចលើអ្នកគង្វាលឯទៀត។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលព្រះយេស៊ូដែលជាមេអ្នកគង្វាលយាងលេចមក» ឬ «នៅពេលដែលព្រះអម្ចាស់បើកបង្ហាញព្រះយេស៊ូជាអ្នកគង្វាលដ៏ឧត្ដម» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

មកុដនៃសិរីរុងរឿង មិនចេះរីងស្ងួត

ឃ្លាថា «មកុដ» នៅទីនេះតំណាងឲ្យរង្វាន់ ដែលអ្នកណាម្នាក់ទទួលបានជានិមិត្តរូបនៃជ័យជំនះ។ ឃ្លាថា «មិនចេះរីងស្ងួត» មានន័យថាវាអស់កល្បជានិច្ច។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺជារង្វាន់ដ៏រុងរឿង ដែលនឹងស្ថិតស្ថេរជារៀងរហូត» (សូមមើល: INVALID translate/figs-metaphor)

នៃសិរីល្អ

សិរីរុងរឿង

1 Peter 5:5-7

ព័ត៌មាន​ទូទៅ:

លោកពេត្រុស បានផ្តល់ការណែនាំជាពិសេសដល់បុរសក្មេងៗ ហើយបន្ទាប់មកបន្តការណែនាំដល់អ្នកជឿទាំងអស់។

ដូច្នេះ

ឃ្លានេះគឺសំដៅទៅលើការវិលត្រលប់របស់ពួកអ្នកចាស់ទុំអោយចុះចូលជាមួយនឹងមេអ្នកគង្វាលចៀមនៅក្នុងជំពូក ៥:១

អ្នកទាំងអស់គ្នា

នេះសំដៅទៅលើអ្នកជឿទាំងអស់ មិនមែនត្រឹមតែបុរសក្មេងៗប៉ុណ្ណោះទេ

ចូរបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក

លោកពេត្រុសនិយាយប្រៀបធៀបគុណសម្បត្តិនៃការបន្ទាបខ្លួនដូចជាការស្លៀកសម្លៀកបំពាក់ដ៏មានតម្លៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក» (UDB) ឬ «បង្ហាញពីការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក» (សូមមើល: INVALID translate/figs-metaphor)

ក្រោមព្រះហស្តដ៍មានព្រះចេស្តារបស់ព្រះអម្ចាស់

ឃ្លាថា «ព្រះហស្ត» សំដៅទៅលើអំណាចព្រះចេស្ដារបស់ព្រះអម្ចាស់ ដែលសង្រ្គោះមនុស្ស ដែលបន្ទាបខ្លួន និងដាក់ទោសមនុស្សអួតអាង។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្រោមអំណាចដ៏អស្ចារ្យរបស់ព្រះអម្ចាស់» ឬ «នៅចំពោះមុខព្រះអម្ចាស់ដោយដឹងថា ព្រះអង្គគឺជាព្រះដ៏មានព្រះចេស្តាអស្ចារ្យ» (សូមមើល: INVALID translate/figs-metonymy)

ចូរផ្ទេរអស់ទាំងបន្ទុករបស់អ្នកទៅព្រះអង្គ

លោកពេត្រុសនិយាយអំពីទុក្ខកង្វល់ ដែលវាប្រៀបបានដូចជាបន្ទុកធ្ងន់ ដែលមនុស្សម្នាក់ៗដាក់លើព្រះអម្ចាស់ជាជាងយកបន្ទុកខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «ជឿទុកចិត្តព្រះអង្គ ជាមួយបន្ទុកអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យអ្នកព្រួយបារម្ភ» ឬ «ឲ្យព្រះអង្គដកយកបន្ទុកទាំងអស់ដែលធ្វើឲ្យអ្នកខ្វល់ខ្វាយ» (សូមមើល: INVALID translate/figs-metaphor)

1 Peter 5:8-9

ចូរប្រយ័ត្នខ្លួន

ឃ្លាថា «ប្រយ័ត្នខ្លួន» សំដៅទៅលើភាពច្បាស់លាស់ខាងផ្លូវចិត្ត និងប្រកបដោយភាពប្រុងប្រយ័ត្ន។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់គ្រងរាល់ការគិតរបស់អ្នក»​ ឬ «ប្រយ័ត្នចំពោះអ្វីដែលអ្នកគិត» សូមមើលពីរបៀបបកប្រែក្នុងជំពូក ១:១៣​។ (សូមមើល: INVALID translate/figs-idiom)

សត្រូវរបស់អ្នកទាំងអស់គ្នា ជាអារក្សសាតាំង គឺវាដើរគ្រហឹមជុំវិញដូចជាសត្វតោ ...ហើយរកមើលនរណាម្នាក់ដើម្បីត្របាក់ស៊ីទៀត

លោកពេត្រុសប្រៀបធៀបអារក្សសាតាំងទៅនឹងសត្វតោដែលកំពុងគ្រហឹម។ ដូចជាសត្វតោឃ្លានត្របាក់ស៊ីសត្វ ក៏ដូចជាអារក្សកំពុងតែស្វះស្វែងបំផ្លាញសេចក្តីជំនឿរបស់អ្នកជឿ។ (សូមមើល: INVALID translate/figs-simile)

ដើរជុំវិញ

«ការដើរ» ឬ «ការដើរ និងការប្រមាញ់»

ចូរប្រឆាំងនឹងវា

«ទប់ទល់ប្រឆាំងនឹងវា» (សូមមើល: INVALID translate/figs-metonymy)

ពួកអ្នកដែលជឿ

លោកពេត្រុសនិយាយអំពីគ្នីគ្នារបស់អ្នកជឿ ប្រៀបដូចជាសមាជិកនៃសហគមន៍តែមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនអ្នករួមជំនឿ» (សូមមើល: INVALID translate/figs-metaphor)

នៅលើលោកិយនេះ

«គ្រប់កន្លែងផ្សេងៗទូទាំងពិភពលោក»

1 Peter 5:10-11

ព័ត៌មាន​ទូទៅ:

នេះជាចុងបញ្ចប់នៃសំបុត្ររបស់លោកពេត្រុស។ ជាចុងក្រោយនៃសំបុត្ររបស់លោកគឺនិយាយការសួរសុខទុក្ខរបស់គាត់។

រយៈពេលកន្លងមកនេះ

«ក្នុងរយៈពេល​ខ្លី»

ព្រះជាម្ចាស់ដែលមានព្រះគុណ

ឃ្លាថា «ព្រះគុណ» នៅទីនេះសំដៅទៅលើអ្វីដែលព្រះអម្ចាស់ទ្រង់ប្រទាន ឬលក្ខណៈរបស់ព្រះអម្ចាស់។ អាចមានន័យថា ទី១) «ព្រះអម្ចាស់ដែលតែងតែផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ» ឬ ទី២) «ព្រះអម្ចាស់ដែលតែងតែមានព្រះទ័យសន្តោសប្រណី»។

ព្រះអង្គដែលបានហៅ អ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៍ល្អរបស់ព្រះគ្រិស្ទ

«ព្រះអង្គបានជ្រើសរើសយើងរាល់គ្នាឲ្យមានសិរីរុងរឿងនៅអស់កល្បជានិច្ចនៅស្ថានបរមសុខ ព្រោះតែយើងបានចូលរួមជាមួយព្រះគ្រីស្ទ» (UDB)

អ្នករាល់គ្នាបានគ្រប់លក្ខណ៍

«ស្តារអ្នករាល់គ្នាឡើងវិញ» ឬ «ធ្វើឲ្យអ្នករាល់គ្នាបានល្អឡើងវិញ»

តាំងអ្នករាល់គ្នាឡើង និងឲ្យអ្នករាល់គ្នាបានរឹងមាំឡើង

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា បញ្ជាក់ថាព្រះអម្ចាស់បានឲ្យអ្នកជឿទុកចិត្តលើព្រះអង្គ ហើយគោរពព្រះអង្គដោយមិនខ្វល់ពីបញ្ហា ដែលពួកគេជួបប្រទះ។ (សូមមើល: INVALID translate/figs-metaphor)

1 Peter 5:12-14

ខ្ញុំបានសរសេរសំបុត្រផ្ញើមកអ្នករាល់គ្នាតាមរយះលោកស៊ីលវ៉ាន

ស៊ីលវ៉ានបានសរសេរគ្រប់ពាក្យពេចន៏ដែលលោកពេត្រុសបានប្រាប់គាត់ឲ្យសរសេរនៅក្នុងសំបុត្រនោះ។

អ្វីដែលខ្ញុំបានសរសេរ គឺជាព្រះគុណពិតប្រាកដរបស់ព្រះអម្ចាស់

«ខ្ញុំបានសរសេរអំពី ព្រះគុណដ៏ពិតប្រាកដរបស់ព្រះអម្ចាស់» ឃ្លាថា «ព្រះគុណ» នៅទីនេះសំដៅទៅលើដំណឹងល្អ ដែលប្រាប់ពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់បងប្អូនអ្នកជឿ។ (សូមមើល: INVALID translate/figs-metonymy)

ឈរនៅក្នុងព្រះគុណ

ឃ្លាថា «វា» នៅទីនេះសំដៅទៅលើ «ព្រះគុណដ៏ពិតរបស់ព្រះអម្ចាស់» ដោយភាពមុតមាំចំពោះព្រះគុណនេះត្រូវបានគេនិយាយថាឈរយ៉ាងរឹងមាំនៅនឺងមួយកន្លែង។ ការបកប្រែរបៀបផ្សេងទៀតៈ «បន្តការប្តេជ្ញាចិត្តខ្ពស់ចំពោះព្រះគុណនេះ» (សូមមើល: INVALID translate/figs-metaphor)

ស្រ្តីដែលនៅក្នុងស្រុកបាប៊ីឡូន

ឃ្លាថា «ស្ត្រី» នៅទីនេះប្រហែលជាសំដៅទៅលើក្រុមអ្នកជឿដែលរស់នៅក្នុង «ស្រុកបាប៊ីឡូ»។​ អាចមានន័យថា «ស្រុកបាប៊ីឡូ» ទី១) គឺតំណាងឲ្យទីក្រុងរ៉ូម ទី២) គឺតំណាងឲ្យគ្រីស្ទបរិស័ទដែលនៅគ្រប់ទីកន្លែងដែលកំពុងតែរងទុក្ខ ទី៣) វាសំដៅទៅលើទីក្រុងបាប៊ីឡូន។ ភាគច្រើនអាចសំដៅទៅលើទីក្រុងរ៉ូម។ (សូមមើល: INVALID translate/writing-symlanguage)

អ្នកដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលព្រះអម្ចាស់បានជ្រើសរើសដូចជាព្រះអង្គបានជ្រើសរើសអ្នករាល់គ្នាដែរ» (សូមមើល: INVALID translate/figs-activepassive)

កូនរបស់ខ្ញុំ

លោកពេត្រុសនិយាយអំពីលោកម៉ាកុសហាក់ដូចជាគាត់ជាកូនប្រុសខាងវិញ្ញាណរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «កូនប្រុសឯខាងវិញ្ញាណរបស់យើង » ឬ « ដែលដូចជាកូនប្រុសរបស់យើង» (សូមមើល: INVALID translate/figs-metaphor)

ជាមួយការថើបនៃក្តីស្រលាញ់

«ការថើបនៃក្តីស្រលាញ់» ឬ «ការថើបដើម្បីបង្ហាញពីក្តីស្រឡាញ់របស់អ្នកចំពោះគ្នាទៅវិញទៅមក» (សូមមើល: INVALID translate/figs-abstractnouns)