ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Ephesians

Ephesians 1

Ephesians 1:1-2

ប្រយោគភ្ជាប់:

លោកប៉ូលដាក់ឈ្មោះខ្លួនឯងជាអ្នកសរសេរសំបុត្រនេះទៅកាន់អ្នកជឿនៅក្រុមជំនុំអេភេសូរ។

ពត៌មានទូទៅ:

លើកលេងតែកន្លែងបានកត់សម្គាល់ រាល់ករណីទាំងអស់នៃពាក្យ «អ្នក» និង «របស់អ្នមក» សំដៅទៅលើអ្នកជឿនៅអេភេសូរក៏ដូចជាអ្នកជឿដទៃទៀតដែរ ហើយ ជា ពហុវចនៈ។ (សូមមើល: INVALID translate/figs-you

ដែលនៅតែស្មោះត្រង់ចំពោះព្រះគ្រិស្តយេស៊ូ។

«នៅក្នុងព្រះគ្រិស្ត» ហើយនឹងការបង្ហាញស្រដៀងគ្នា គឺជាការប្រៀបធៀបដែលញឹកញាប់កើតទ្បើងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ពួកគេបង្ហាញទំនាក់ទំនងដ៏ល្អរវាងព្រះគ្រិស្តហើយនឹងដល់អស់អ្នកដែលជឿនៅក្នុងព្រះអង្គ។ (សូមមើល: INVALID translate/figs-metaphor)

ប្រទានព្រះគុណ និងសេចក្តីសុខសាន្ត

នេះជាការស្វាគមន៍ជាទូទៅនិងការប្រទានពរដែលលោកប៉ូលជាញឹកញាប់ប្រើនៅក្នុងសំបុត្រនេះ។

Ephesians 1:3-4

ប្រយោគភ្ជាប់:

លោកប៉ូលចាប់ផ្តើមសំបុត្ររបស់គាត់តាមរយៈការនិយាយអំពីតួនាទីរបស់អ្នកជឿ​​ និងសុវត្ថាភាពរបស់ពួកគេនៅពីមុខព្រះភក្ត្រព្រះជាម្ចាស់។

ព័ត៌មានទូទៅ៖

នៅក្នុងសៀវភៅនេះទាល់តែមានការថ្លែងផ្សេង ពីពាក្យថា «របស់យើង» និង «យើង» សំដៅទៅលើលោកប៉ូល អ្នកជឿនៅអេភេសូរ ក៏ដូចជាអ្នកជឿទាំងអស់។(សូមមើល: INVALID translate/figs-inclusive)

សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្ត

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។សូមមើលការបកប្រែផ្សេងទៀត: «ចូរយើងសរសើរតម្កើងព្រះជាម្ចាស់ជានិងព្រះបិតាជាព្រះអម្ចាស់របស់ព្រះយេស៊ូគ្រិស្ត» (សូមមើើល: INVALID translate/figs-activepassive)

ដែលព្រះអង្គបានប្រទាន

ដែលបានប្រទានពរដល់យើង

គ្រប់យ៉ាងខាងវិញ្ញាណ

«គ្រប់ព្រះពរទាំងអស់មកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់»

«ពីស្ថានបរមសុខ»

«នៅក្នុងពិភពអបីយ៍ជំនឿ» លោកីយ៍ «ស្ថានបរមសុខ» សំដៅទៅកន្លែងដែលព្រះជាម្ចាស់គង់នៅ។

ក្នុងអង្គព្រះគ្រិស្ត។

«នៅក្នុងព្រះគ្រិស្ត» និងការបង្ហាញស្រដៀងគ្នាគឺជាការប្រៀបធៀបដែលញឹកញាប់នៅព្រះគម្ពីរសញ្ញាថ្មី ពួកគេបង្ហាញទំនាក់ទំនងដ៏ល្អរឹងមាំដែលអាចកើតមានឡើងរវាងព្រះគ្រិស្តនិងដល់អស់អ្នកដែលជឿនៅក្នុងព្រះអង្គ។

ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មង

លោកប៉ូលប្រើពាក្យស្រដៀងគ្នាពីរដើម្បីបញ្ជាក់ពីក្រមសីលធម៌ល្អ។ (សូមមើល: INVALID translate/figs-doublet)

Ephesians 1:5-6

ពត៌មានទូទៅ:

ពាក្យថា «របស់ទ្រង់» «ព្រះអង្គ»​ និង «គាត់» សំដៅទៅព្រះជាម្ចាស់ ។

ព្រះជាម្ចាស់បានជ្រើសរើសយើងជាមុន

ពាាក្យថា «យើង» សំដៅទៅលើលោកប៉ូល ក្រុមជំនុំអេភេសូរ និង អស់ទាំងអ្នកជឿនៅក្នុងព្រះគ្រិស្ត»។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានរៀបចំគម្រោងទុកជាយូរមកហើយដើម្បីទទួលយើងមកធ្វើជាកូន» (UDB) (សូមមើល: INVALID translate/figs-inclusive)

ឲ្យធ្វើជាបុត្រព្រះអង្គ

នៅទីនេះ «កូនចិញ្ចឹម» សំដៅទៅលើការដាក់នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។

តាមរយៈព្រះយេស៊ូគ្រិស្ត

ព្រះជាម្ចាស់បាននាំអ្នកជឿទាំងអស់ទៅកាន់គ្រួសាររបស់ទ្រង់ តាមរយៈកិច្ចការរបស់ព្រះយេស៊ូគ្រិស្ត។

ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់។

«ព្រះបុត្រាម្នាក់ដែលព្រះអង្គស្រឡាញ់ គឺយេស៊ូគ្រិស្ត» ឬ «ព្រះបុត្រារបស់ទ្រង់ដែលព្រះអង្គស្រឡាញ់»

Ephesians 1:7-8

ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។

លោកប៉ូលនិយាយអំពីព្រះគុណរបស់ព្រះជាម្ចាស់ដូចជាទ្រព្យសម្បត្តិ។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះគុណដ៏លើសលប់របស់ព្រះជាម្ចាស់» ឬ «ព្រះគុណដ៏ពេញបរិបូណ៍របស់ព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metaphor)

ព្រះអង្គបានប្រទានព្រះគុណដ៏លើសលប់មកយើងរាល់គ្នា

«ព្រះអង្គបានប្រទានព្រះគុណដ៏ច្រើនលើសលប់»ឬ «ព្រះអង្គមានចិត្តសប្បុរសបំផុតដល់យើង»

មាន​តម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។

ទី១ប្រហែលជាមានន័យ) «ពីព្រោះព្រះអង្គមានគ្រប់ប្រាជ្ញានិងការយល់ដឹងទាំងអស់» ទី២) «ដូចច្នេះយើងអាចមានប្រាជ្ញានិងការយល់ដឹងដ៏អស្ចារ្យ»

Ephesians 1:9-10

ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គ

ទី១ប្រហែលជាមានន័យ) «ពីព្រោះព្រះអង្គចង់បង្កើតវាដើម្បីឲ្យស្គាល់យើង » ឬទី២) «ដែលជាអ្វីដែលព្រះអង្គចង់បាន»

ដែលសម្តែងចេញមកក្នុងអង្គព្រះគ្រិស្ត

«ហើយព្រះអង្គបានបង្ហាញគោលបំណងនេះនៅក្នុងព្រះគ្រិស្ត»

ក្នុងអង្គព្រះគ្រិស្ត

«តាមរយៈព្រះគ្រិស្ត»

សម្រេចផែនការ

ប្រយោគថ្មីអាចត្រូវបានចាប់ផ្តើមនៅទីនេះ។​ សូមមើលការបកប្រែផ្សេងទៀត: «ព្រះអង្គបានធ្វើការនេះដោយមានទស្សនចំពោះផែនការនេះ» ឬ «ព្រះអង្គបានធ្វើការនេះ ដោយគិតអំពីគម្រោងផែនការ»

កំណត់ពេលវេលា

«សម្រាប់ពេលវេលាត្រឹមត្រូវ» ឬ «សម្រាប់ពេលវេលាដែលបានចាត់ចែង»

Ephesians 1:11-12

ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតក

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានជ្រើរើសយើងដើម្បីទទួលមរតក» (សូមមើល: INVALID translate/figs-activepassive)

ព្រះជាម្ចាស់បានជ្រើសរើសយើងទុកជាមុន

«ព្រះជាម្ចាស់ជ្រើសរើសមុន»

យើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់

ពាក្យនៅទីនេះ «យើង» សំដៅទៅលើ់អ្នកជឿជនជាតិយូដាដែលបានឧឮដំណឹងល្អមុន មិនមែនអ្នកជឿនៅអេភេសូរទេ។ (សូមមើល: INVALID translate/figs-exclusive)

យើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់

«ដូចច្នេះយើងនឹងរស់នៅដើម្បីសរសើរតម្កើងព្រះអង្គសម្រាប់សិរីរុងរឿងរបស់ទ្រង់»

Ephesians 1:13-14

បានទទួលសញ្ញាសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា

ក្រមួនគឺត្រូវបាននៅលើសំបុត្រហើយបិទតែមជាមួយនិមិត្តសញ្ញា តំណាងឲ្យមនុស្សដែលបានសរសេរសំបុត្រ។ លោកប៉ូលប្រពៃណីនេះជារូបភាពដើម្បីបង្ហាញរបៀបដែលព្រះជាម្ចាស់បានប្រើព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីធានាអះអាងដល់យើងថា យើងជាកម្មសិទ្ធរបស់ព្រះអង្គ។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានបោះត្រាបងប្អូនជាមួយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះអង្គបានសន្យា» (សូមមើល: INVALID translate/figs-metaphor and INVALID translate/figs-activepassive)

រហូតដល់ពេលយើងទទួលមរតកពេញលេញ

ទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាគឺត្រូវបាននិយាយថាមនុស្សទទួលមរតឬទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ សូមមើលការបកប្រែផ្សេងទៀត: «ការធានាអះអាងដែលយើងនឹងទទួលនូវអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលសន្យា» (សូមមើល: INVALID translate/figs-metaphor)

Ephesians 1:15-16

ប្រយោគភ្ជាប់ៈ

លោកប៉ូលអធិស្ឋានសម្រាប់អ្នកជឿនៅអេភេសូរនិងសរសើរតម្កើងព្រះជាម្ចាស់សម្រាប់អំណាចដែលអ្នកជឿបានទទួលតាមរយៈព្រះយេស៊ូគ្រិស្ត។

នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ

លោកប៉ូលប្រើ «មិនឈប់» ដើម្បីបញ្ជាក់ថាគាត់បន្តដើម្បីអរគុណព្រះជាម្ចាស់។ សូមមើលការបកប្រែផ្សេងទៀត: «ខ្ញុំនៅតែបន្តអរគុណព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-litotes)

Ephesians 1:17-18

ប្រទានវិញ្ញាណនៃព្រះប្រាជ្ញា និងការបើកសម្តែងឲ្យយើងបានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។

«ព្រះវិញ្ញាណនៃប្រាជ្ញាដើម្បីយល់ការបើកសម្តែងរបស់ទ្រង់»

បំភ្លឺចិត្តគំនិតបងប្អូន

ឃ្លា«ភ្នែកនៃដួងចិត្ត» បង្ហាញសមត្ថភាពរបស់មនុស្សម្នាក់ក្នុងការយល់ដឹង។​ សូមមើលការបកប្រែផ្សេងទៀត: «ដែលអ្នកអាចទទួលការយល់ដឹងនិងបំភ្លឺ» (សូមមើល: INVALID translate/figs-idiom)

បំភ្លឺ

«ធ្វើដើម្បីឲ្យមើលឃើញ»

មរតក

ទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាគឺត្រូវបាននិយាយថាមនុស្សទទួលមរតឬទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ សូមមើលការបកប្រែផ្សេងទៀត: (សូមមើល: INVALID translate/figs-metaphor)

រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។

នេះអាចត្រូវបានថ្លែងនៅក្នុងទម្រង់កាលសកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ដល់អ្នកណាទាំងអស់ដែលព្រះអង្គបានញែកសម្រាប់អង្គទ្រង់ផ្ទាល់» ឬ «ដល់អស់អ្នកណាដែលជាកម្មសិទ្ធទាំងស្រុងដល់ទ្រង់» (សូមមើល: INVALID translate/figs-activepassive)

Ephesians 1:19-21

អំពីប្ញទ្ធានុភាពដ៏អស្ចារ្យ ដែលបានប្រទានមកយើងជាអ្នកជឿព្រះអង្គ

អំណាចដ៏អស្ចារ្យរបស់ព្រះអង្គគឺហួសឆ្ងាយពីអំណាចដ៏ទៃទៀតទាំងអស់

មកយើង

«សម្រាប់ផលប្រយោជន៍របស់យើង» ឬ «ទាក់ទងដល់ពួកយើង»

មហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លារបស់ព្រះអង្គ

«អំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គដែលធ្វើការសម្រាប់»

ពេលព្រះអង្គប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ

«បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ» ឬ «ធ្វើឲ្យព្រះអង្គមានជីវិតជាថ្មីម្តងទៀត»

ហើយគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ។

«បានអង្គុយជាមួួយព្រះគ្រិស្តនៅខាងស្តាំព្រះបិតា» ឬ បានអង្គុយជាមួយព្រះគ្រិស្តនៅកន្លែងកិក្តិយស» (សូមមើល: INVALID translate/figs-idiom)

នៅស្ថានបរមសុខ

«នៅក្នុងពិភពលោកការលើពីវិស័យធម្មជាតិនៃ» ពាក្យថា «ស្ថានបរមសុខ» គឺសំដៅទៅលើទីកន្លែងដែលព្រះជាម្ចាស់គង់។សូមមើលរបៀបដែលបានមកប្រែនៅក្នុង ១:៣

នៅខ្ពស់ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​នាមទាំងអស់។

ពាក្យទាំងនេះគឹខុសគ្នាសម្រាប់ការបែកចែកការលើសពីធម្មជាតិទាំងពីរ ទាំងពួកទេវតា និង​ពូកបិសា។ សូមមើលការបកប្រែផ្សេងទៀត: «លើសឆ្ងាយពីប្រភេទនៃការលើសពីធម្មជាតិ»

ខ្ពស់​លើស​នាមទាំងអស់

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: ទី១ប្រហែលជាមានន័យ) «គ្រប់មនុស្សទាំងអស់ដែលមនុស្សដាក់ឲ្យ» ឬទី២) «គ្រប់ឈ្មោះទាំងអស់ដែលព្រះជាម្ចាស់ប្រទាន» (សូមមើល: INVALID translate/figs-activepassive)

នាម

ទី១ប្រហែលជាមានន័យ) ឋានៈ ឬទី២) តួនាទីនៃសិទ្ធអំណាច។ (សូមមើល: INVALID translate/figs-metonymy)

លោក

«នៅពេលនេះ»

គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។ ​

«នៅអនាគត»

Ephesians 1:22-23

ព្រះជាម្ចាស់​បាន

«ព្រះជាម្ចាស់បានដាក់នៅកន្លែង»ឬ«ព្រះជាម្ចាស់បានដាក់» (UDB)

​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ

នៅទីនេះ «ជើង» តំណាងឲ្យភាពជាព្រះរបស់ព្រះគ្រិស្ត សិទ្ធអំណាច ។ សូមមើលការបកប្រែផ្សេងទៀត: «គ្រប់ៗអ្វីទាំងអស់នៅក្រោមអំណាចរបស់ព្រះគ្រិស្ត» (សូមមើល: INVALID translate/figs-metonymy)

ធ្វើជាសិរសារបស់ក្រុមជំនុំ ...ព្រះកាយព្រះគ្រិស្ត

ដូចគ្នាជាមួយរូបកាយមនុស្ស ក្បាលគ្រប់គ្រងអ្វីទាំងអស់ដែលជាប់ទាក់ទងជាមួយរាងកាយ ដូចច្នេះព្រះគ្រិស្តគឺជាប្រមុខនៃក្រុមជំនុំ។ (សូមមើល: INVALID translate/figs-metaphor)

ធ្វើជាសិរសារបស់ក្រុមជំនុំ​ ក្រុមជំនុំជាព្រះកាយព្រះគ្រិស្ត

នៅទីនេះ «ក្បាល» គឺនិយាយសំដៅទៅអ្នកដឹកនាំ ឬ «ម្នាក់ដែលគ្រប់គ្រងអ្វីៗទាំងអស់នៅក្នុងក្រុមជំនុំ» (សូមមើល: INVALID translate/figs-metaphor)

ព្រះកាយព្រះគ្រិស្ត

ក្រុមជំនុំគឺជាទូទៅសំដៅទៅលើព្រះកាយរបស់់ព្រះគ្រិស្ត។ (សូមមើល: INVALID translate/figs-metaphor)

​ព្រះគ្រិស្ដ​ផ្ទាល់បាន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ

«ព្រះគ្រិស្តបំពេញក្រុមជំនុំជាមួយព្រះជន្មរបស់ទ្រង់ និង អំណាចដូចជាព្រះអង្គប្រទានព្រះជន្មទ្រង់សម្រាប់អ្វីៗទាំងអស់»

Ephesians 2

Ephesians 2:1-3

ប្រយោគភ្ជាប់:

លោកប៉ូលរម្លឹកអ្នកជឿពីអតីតកាលនៃអ្នកជឿ និង របៀបដែលពួកគេនៅពីមុខព្រះភក្ត្រព្រះជាម្ចាស់។

បងប្អូនបានស្លាប់នៅក្នុងអំពើរំលង

ពាក្យថា «រំលង» និង «អំពើបាប» បានអត្ថន័យស្រដៀងគ្នា។ លោកប៉ូលប្រើពួកគេជាមួយគ្នាដើម្បីផ្តោតទៅលើអំពើបាបដ៏ធំរបស់មនុស្ស ។ (សូមមើល: INVALID translate/figs-doublet)

បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។

នេះគឺបង្ហាញរបៀបមនុស្សមានបាបគឺមិនអាចគោរពព្រះជាម្ចាស់នៅក្នុងរបៀបដូចគ្នាមនុស្សស្លាប់គឺមិនអាចឆ្លើយតបខាងរាងកាយ។ (សូមមើល: INVALID translate/figs-metaphor)

នៅតាមរបៀបលោកីយ៍

សាវកបានប្រើ «លោកីយ៍» ដើម្បីសំដៅទៅលើអាកប្បកិរិយា និង គុណតម្លៃពុករលួយនៃការរស់នៅតាមលោកីយ៍​ ។ សូមមើលការបកប្រែផ្សេងទៀត: «ទៅតាមគុណតម្លៃរបស់មនុស្សនៅក្នុងលោកីយ៍» ឬ «តាមគោលការណ៍នៃលោកកីយ៍បច្ចុបន្បន្ន» (សូមមើល: INVALID translate/figs-metonymy)

បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស

នេះសំដៅទៅលើវិញ្ញាណអាក្រក់ឬសាតាំង។

គឺជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល

«គឺវិញ្ញាណរបស់សាតាំង ដែលកំពុងធ្វើការ»

បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យបណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍

ពាក្យថា «រាងកាយ» និង «គំនិត» តំណាងឲ្យមនុស្សទាំងមូល។ (See: INVALID translate/figs-metonymy)

មនុស្សត្រូវបណ្តាសា

មនុស្សដែលព្រះជាម្ចាស់ក្រោធ (សូមមើល: INVALID translate/figs-metaphor)

Ephesians 2:4-7

ព្រះជាម្ចាស់ពេញដោយព្រះទ័យមេត្តាច្រើនពន់ប្រមាណ

«ព្រះជាម្ចាស់គឺពេញបរិបូណ៍ដោយក្តីមេក្តា» ឬ «ព្រះជាម្ចាស់សប្បុរសខ្លាំងណាស់ចំពោះយើង»

ព្រោះព្រះអង្គស្រឡាញ់យើងយ៉ាងខ្លាំងបំផុត។

«ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះយើង» ឬ «ពីព្រោះព្រះអង្គស្រឡាញ់យើងខ្លាំងណាស់»

កាលយើងស្លាប់ក្នុងអំពើរំលងនៅឡើយ ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត

នេះជាការបង្ហាញរបៀបដែលមនុស្សមានបាបគឺមិនអាចស្តាប់បង្គាប់ព្រះជាម្ចាស់ រហូត ព្រះអង្គបានផ្តល់ជីវិតថ្មីខាងវិញ្ញាណដូចជាមនុស្សស្លាប់គឺមិនអាចឆ្លើយតមខាងរាងកាយបានទេរហូតទាល់តែព្រះអង្គបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ (សូមមើល: INVALID translate/figs-metaphor)

ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត

«នៅក្នុងព្រះគ្រិស្ត» និងការបង្ហាញដូចគ្នាគឺជាការប្រៀបធៀបដែលញឹកញាប់កើតឡើងនៅក្នុងសំបុត្រសញ្ញាថ្មី។ ពួកគេបង្ហាញទំនាក់ទំនងដ៏រឹងមាំដែលកើតមានរវាងព្រះគ្រិស្តនិងដល់អស់អ្នណាដែលជឿដល់ទ្រង់។

ព្រះជាម្ចាស់ប្រោសឲ្យបងប្អូនរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ ព្រមទាំងឲ្យយើងអង្គុយនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។

ដូចជាព្រះអង្គបានប្រោសព្រះយេស៊ូគ្រិស្តឲ្យរស់ឡើងវិញ ហើយព្រះអង្គនឹងប្រោសយើងឲ្យរស់ឡើងវិញដែរ ហើយយើងនឹងនៅជាមួយព្រះគ្រិស្តនៅនគរស្ថានសួគ៌។

ព្រះជាម្ចាស់បានសង្រ្គោះ​បងប្អូនដោយសារព្រះគុុណ។

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់ បានសង្គ្រោះយើងដោយសារព្រះហឬទ័យដ៏អស្ចារ្យចំពោះយើង» (សូមមើល: INVALID translate/figs-activepassive)

អង្គុយនៅស្ថានបរមសុខ

«ការលើសពីធម្មជាតិនៅក្នុងពិភពលោក» ពាក្យថា «ស្ថានបរមសុខ» គឺសំដៅទៅលើកន្លែងដែលព្រះជាម្ចាស់គង់នៅសូមមើលរបៀបបកប្រែនៅក្នុង១:៣។

នៅជាន់ក្រោយនេះ

«នៅក្នុងអនាគត»

Ephesians 2:8-10

ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ

សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ដល់យើងគឺជាហេតុផលព្រះអង្គបានបង្កើតវាអាចកតឡើងសម្រាប់យើងដើម្បីសង្គ្រោះយើងពីការកាត់ទោស ប្រសិនបើយើង ប្រសិនបើយើងគ្រាន់តែជឿតែទុកចិត្តព្រះយេស៊ូ។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានសង្គ្រោះបងប្អូនតាមរយៈព្រះគុណដោយសារជំនឿនៅក្នុងព្រះអង្គ» (សូមមើល: INVALID translate/figs-activepassive)

ហើយការសង្រ្គោះពុំមែន

ពាក្យថា «នេះ» គឺសំដៅទៅលើ «តាមរយៈព្រះគុណដែលបងប្អូនបានសង្គ្រោះតាមរយៈជំនឿ»។

ពុំមែនមកពីមនុស្សខំប្រព្រឹត្តទេ​

«នេះគឺការសង្គ្រោះមិនមែនបានមកដោយសារការល្អដែលបងប្អូនបានធ្វើ»

ក្នុងព្រះគ្រិស្តយេស៊ូ

«ក្នុងព្រះគ្រិស្តយេស៊ូ» ហើយការបង្ហាញដូចគ្នាគឺជាការប្រៀបធៀបដែលញឹកញាប់កើតឡើងនៅក្នុងព្រះសញ្ញាថ្មី ពួកគេបង្ហាញទំនាក់ទំនងដ៏រឺងមាំរវាងព្រះគ្រិស្ត និង ដល់អស់អ្នកដែលជឿនៅក្នុងព្រះអង្គ។

ប្រព្រឹត្តតាម

«ដើរតាម» ឬ «ធ្វើ» (UDB)

Ephesians 2:11-12

ប្រយោគភ្ជាប់:

លោកប៉ូលរម្លឹកដល់អ្នកជឿទាំងអស់ថាឥឡូវព្រះជាម្ចាស់បានធ្វើឲ្យសាសន៍យូដា​និង​សាសន៍ដទៃទៅជារូបកាយតែមួយតាមរយៈព្រះគ្រិស្តនិងឈើឆ្កាងរបស់ទ្រង់។

សាសន៍ដទៃក្នុងលោកីយ៍

នេះគឺសំដៅទៅលើមនុស្សដែលដែលមិនបានកើតនៅក្នុងសាសន៍យូដា។ (សូមមើល: INVALID translate/figs-metaphor)

ពួកមិនកាត់ស្បែក

អ្នកដែលមិនមែនជាសាសន៍យូដាគឹមិនបានកាត់ស្បែកពីតូចមកទេ ហេតុដូចច្នេះហើយជនជាតិយូដាចាត់ទុកពួកគេជាមនុស្សដែលមិនដើរតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត: «សាសន៍ដទៃដែលមិនកាត់ស្បែក» (សូមមើល: INVALID translate/figs-metonymy)

ពួកកាត់ស្បែក

នេះគឺជាពាក្យផ្សេងទៀតសម្រាប់សាសន៍យូដាពីព្រោះក្មេងប្រុសទាំងអស់គឺត្រូវបានកាត់ស្បែកពេលពួកគេអាយុបានប្រាំបីថ្ងៃ។ ការបកប្រែផ្សេងទៀត: «មនុស្សបានកាត់ស្បែក» (សូមមើល: INVALID translate/figs-metonymy)

បងប្អូននៅដាច់ឆ្ងាយពីព្រះគ្រិស្ត

«អ្នកមិនជឿ»

ដែលត្រូវបានហៅថា «ការកាត់ស្បែក» នៅក្នុងសាច់ឈាមដែលធ្វើដោយដៃមនុស្ស ។

ទី១ប្រហែលជាមានន័យ) «ជនជាតិយូដាដែលបានកាត់ស្បែកតាមរយៈមនុស្ស» ឬទី២) «ជនជាតិយូដា ដែលកាត់ស្បែកផ្នែករាងកាយ»

ហើយពួកសាសន៍យូដាហៅខ្លួនថា

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «តាមរយៈអ្វីដែលមនុស្សហៅ" ឬ «តាមរយៈអស់អ្នកណាដែលបានហៅ» (សូមមើល: INVALID translate/figs-activepassive)

ជាសាសន៍ដទៃគ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី តាមព្រះបន្ទូលសន្យាឡើយ។

លោកប៉ូលនិយាយទៅកាន់អ្នកជឿសាសន៍ដទៃ ដូចជាពួកគេជាបរទេស មិនបានរក្សាការតាំងសញ្ញារបស់ព្រះជាម្ចាស់​ និង ព្រះបន្ទូលសន្យា។ (សូមមើល: INVALID translate/figs-metaphor)

Ephesians 2:13-16

ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ

លោកប៉ូលកំពុងសម្គាល់ភាពផ្ទុយគ្នារវាងពួកអេភេសូរមុនពេលពួកគេជឿលើព្រះគ្រិស្តនិងបន្ទាប់ពីពួកគេជឿលើព្រះគ្រិស្ត។

បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។

ដោយសារតែអំពើបាបរបស់អ្នកជឿពួកគេបានបែកចេញពីព្រះជាម្ចាស់។ ប៉ុន្ដែឥឡូវនេះព្រះយេស៊ូបាននាំពួកគេចូលទៅជិតព្រះជាម្ចាស់ដោយសារព្រះលោហិតរបស់ទ្រង់។ សូមមើលការបកប្រែផ្សេងទៀត:

តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត

ព្រះលោហិតរបស់ព្រះគ្រិស្តគឺជាពាក្យប្រៀបធៀបសម្រាប់ការសុគតរបស់ទ្រង់។សូមមើលការបកប្រែផ្សេងទៀត: «ដោយការសុគតរបស់ព្រះគ្រិស្ត» ឬ «នៅពេលដែលព្រះគ្រិស្តបានសុគតជំនួសយើង» (សូមមើល: INVALID translate/figs-metonymy)

ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង

«ព្រះយេស៊ូផ្តល់ឱ្យយើងនូវសន្តិភាពរបស់ទ្រង់»

ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។

«ព្រះអង្គបានធ្វើអោយជនជាតិយូដានិងសាសន៍ដទៃក្លាយជាតែមួយ»

ដោយសារព្រះកាយព្រះគ្រិស្ត

«ដោយសារការសោយទិវង្គតនៃព្រះកាយរបស់ព្រះអង្គនៅលើឈើឆ្កាង» (សូមមើល: INVALID translate/figs-metonymy)

​ជញ្ជាំង​ដែល​បំបាក់​បំបែក​

«ជញ្ជាំងនៃសេចក្តីស្អប់» ឬ «ជញ្ជាំងនៃអំពើអាក្រក់»

ជាសត្រូវនឹងគ្នា

ពាក្យថា «យើង» សំដៅទៅលើលោកប៉ូលនិងអេភេសូរ។ សាសន៍ដទៃត្រូវបានបំបែកចេញពីសាសន៍យូដា។ សូមមើលការបកប្រែផ្សេងទៀត: «ដែលបំបែកយើងពួកយូដានិងពួកសាសន៍ដទៃចេញពីគ្នា» (សូមមើល INVALID translate/figs-inclusive)

ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល

ព្រះលោហិតរបស់ព្រះយេស៊ូបានបំពេញតាមក្រឹត្យវិន័យរបស់លោកម៉ូសេដើម្បីអោយជនជាតិយូដានិងសាសន៍ដទៃអាចរស់នៅដោយសុខសាន្ដក្នុងព្រះជាម្ចាស់។

មនុស្សថ្មីមួយ

ជាមនុស្សថ្មីតែមួយ ប្រជាជនដែលបានប្រោសលោះ(សូមមើល: INVALID translate/figs-metaphor)

ក្នុងព្រះអង្គ

វាគឺជាការរួបរួមគ្នាជាមួយព្រះគ្រិស្តដែលធ្វើឱ្យមានការផ្សះផ្សាគ្នារវាងជនជាតិយូដានិងសាសន៍ដទៃ។

ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ

«ព្រះគ្រិស្តនាំជនជាតិយូដានិងសាសន៍ដទៃមកជុំគ្នាដោយសុខសាន្ដ»

តាមរយៈឈើឆ្កាង

ឈើឆ្កាងនៅទីនេះតំណាងឱ្យការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ សូមមើលការបកប្រែផ្សេងទៀត: «តាមរយៈការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង» (សូមមើល: INVALID translate/figs-metonymy)

កំចាត់ការស្អប់គ្នាចោល

ការបញ្ឈប់ភាពជាសត្រូវរបស់ពួកគេត្រូវបានគេនិយាយដូចជាគាត់បានសម្លាប់ភាពជាសត្រូវរបស់ពួកគេ។ តាមរយៈការសុគតនៅលើឈើឆ្កាងព្រះយេស៊ូបានលុបបំបាត់ហេតុផលដែលជនជាតិយូដានិងសាសន៍ដទៃត្រូវស្អប់ចំពោះគ្នា។ ឥឡូវក៏មិនចាំបាច់រស់នៅស្របតាមច្បាប់របស់លោកម៉ូសេដែរ។ សូមមើលការបកប្រែផ្សេងទៀត: «បញ្ឈប់ពួកគេពីការស្អប់គ្នាទៅវិញទៅមក»(សូមមើល: INVALID translate/figs-metaphor)

Ephesians 2:17-18

ប្រយោគភ្ជាប់:

លោោប៉ូលបានប្រាប់អ្នកជឿនៅក្រុងអេភេសូរថាអ្នកជឿដែលជាសាសន៍ដទៃមានវត្ដមាននៅពេលនេះក៏រួមគ្នាជាមួយសាវកនិងព្យាការីរបស់ជនជាតិយូដាដែរ។ ពួកគេជាព្រះវិហារសម្រាប់ព្រះជាម្ចាស់ដោយវិញ្ញាណ។

ប្រកាសសន្តិភាព

«ការផ្សាយដំណឹងល្អនៃសន្តិភាព»ឬ«ប្រកាសដំណឹងល្អនៃសន្តិភាព»

បងប្អូន ដែលធ្លាប់នៅឆ្ងាយ

នេះសំដៅទៅលើពួកសាសន៍ដទៃឬមិនមែនពួកយូដា។

ជាមួយអ្នកដែលនៅជិត។

នេះសំដៅទៅលើជនជាតិយូដា។

តាមរយៈព្រះយេស៊ូនេះហើយ យើង​ជាសាសន៍ទាំង​ពីរអាច​ចូល

នៅទីនេះ «យើងទាំងពីរ» លោកប៉ូលសំដៅទៅលើជនជាតិយូដាដែលជឿហើយនិងអ្នកដែលមិនមែនជាជនជាតិយូដា។ (សូមមើល: INVALID translate/figs-inclusive)

ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ

អ្នកជឿទាំងអស់ទាំងសាសន៍យូដានិងសាសន៍ដទៃត្រូវបានផ្តល់សិទ្ធិឱ្យចូលទៅក្នុងវត្តមានរបស់ព្រះបិតាដោយព្រះវិញ្ញាណដ៏វិសុទ្ធតែមួយ។

Ephesians 2:19-22

បងប្អូនដែលជាសាសន៍ដទៃ... ក្រុមគ្រួសាររបស់ព្រះជាម្ចាស់

លោកប៉ូលកំពុងនិយាយម្តងទៀតអំពីស្ថានភាពខាងវិញ្ញាណរបស់សាសន៍ដទៃបន្ទាប់ពីពួកគេបានក្លាយជាអ្នកជឿដូចដែលគាត់នឹងនិយាយអំពីជនបរទេសដែលក្លាយជាពលរដ្ឋនៃប្រទេសផ្សេងគ្នា។ (សូមមើល: INVALID translate/figs-metaphor)

បងប្អូនបានសង់សំណង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក

លោកប៉ូលនិយាយអំពីប្ររាស្ដ្ររបស់ព្រះជាម្ចាស់ដូចជាពួកគេកំពុងសាងសង់។ ព្រះគ្រិស្តគឺជាថ្មដ៏រឹងមាំ សាវកគឺជាគ្រឹះហើយអ្នកជឿគឺជារចនាសម្ព័ន្ធ។ (សូមមើល: INVALID translate/figs-metaphor)

បងប្អូនបានសង់សំណង់

នេះអាចត្រូវបានបញ្ជាក់នៅក្នុងសកម្មភាពតានតឹង។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានកសាងអបងប្អូន»(សូមមើល: INVALID translate/figs-activepassive)

សំណង់ទាំងមូលបានសង់យ៉ាងរឹងមាំភ្ជាប់គ្នា និងចម្រើនឡើងទៅជាព្រះវិហារ

លោកប៉ូលបន្តនិយាយអំពីក្រុមគ្រួសាររបស់ព្រះគ្រិស្ដដូចជាអាគារ។ តាមរបៀបដែលអ្នកសាងសង់ត្រូវដាក់ថ្មជាមួយគ្នាឲ្យត្រូវ​ពេលកំពុងសាងស ដូច្នេះព្រះគ្រិស្តសមជាមួយយើងទាំងអស់គ្នា។ (សូមមើល: INVALID translate/figs-metaphor)

ដោយសារព្រះអង្គ..ថ្វាយព្រះអម្ចាស់... ដោយសារព្រះអង្គហើយ

«នៅក្នុងព្រះគ្រិស្ត ... នៅក្នុងព្រះអម្ចាស់យេស៊ូ ... នៅក្នុងព្រះគ្រិស្ត» ការប្រៀបធៀបទាំងនេះបង្ហាញពីទំនាក់ទំនងរឹងមាំបំផុតដែលអាចកើតមានរវាងព្រះគ្រិស្តនិងអ្នកដែលជឿលើព្រះអង្គ. (សូមមើល: INVALID translate/figs-metaphor)

ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់ថ្វាយព្រះជាម្ចាស់ ក្នុងវិញ្ញាណ។

នេះពិពណ៌នាអំពីរបៀបដែលអ្នកជឿត្រូវបានដាក់បញ្ចូលគ្នាឱ្យក្លាយជាកន្លែងដែលព្រះជាម្ចាស់នឹងរស់នៅជាអចិន្រ្តៃយ៍តាមរយៈអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ។(សូមមើល: INVALID translate/figs-metaphor)

ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់

នេះអាចថ្លែងជាទម្រង់សកម្មុ។សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់ក៏កំពុងកសាងបងប្អូនជាមួយគ្នាទាំងអស់» (សូមមើល: INVALID translate/figs-activepassive)

Ephesians 3

Ephesians 3:1-2

ប្រយោគភ្ជាប់:

ដើម្បីធ្វើឱ្យសេចក្តីពិតលាក់កំបាំងអំពីក្រុមជំនុំដល់ពួកអ្នកជឿលោកប៉ូលនិយាយសំដៅទៅលើភាពតែមួយនៃជនជាតិយូដានិងពួកសាសន៍ដទៃហើយព្រះវិហារដែលអ្នកជឿសព្វថ្ងៃនេះគឺជាផ្នែកមួយ។

ដោយហេតុនេះ

«ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ចំពោះអ្នក»

បជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ

«អ្នកដែលព្រះយេស៊ូគ្រិស្ដបានដាក់គុក»

ការកាន់កាប់ធនធាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកឲ្យខ្ញុំដោយផ្ទាល់

«ទំនួលខុសត្រូវដែលព្រះជាម្ចាស់បានប្រគល់ខ្ញុំឱ្យនាំព្រះគុណរបស់ព្រះអង្គមកអ្នក»

Ephesians 3:3-5

អំពីការបើកសម្តែង ដែលព្រះអង្គប្រទានឲ្យខ្ញុំ។

នេះអាចថ្លែងជាទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «នេះបើយោងតាមអ្វីដែលព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំ» (សូមមើល: INVALID translate/figs-activepassive)

ដែលខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នា ឲ្យបានដឹង។

លោកប៉ូលសំដៅទៅលើសំបុត្រមួយទៀតដែលគាត់បានសរសេរទៅកាន់ប្រជាជនទាំងនេះ។

កាលពីដើម ព្រះជាម្ចាស់ពុំបានបើកសម្តែងសេចក្តីពិតនេះ ឲ្យកូនមនុស្សបានយល់ឡើយ

នេះអាចថ្លែងជាទម្រង់សកម្មុ។ សូមមើលការបកប្រែផ្សេងទៀត: «កាលពីមុនព្រះជាម្ចាស់មិនបានធ្វើឱ្យមនុស្សដឹងរឿងទាំងនេះទេ» (សូមមើល: INVALID translate/figs-activepassive)

ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបើកសម្តែង

នេះអាចថ្លែងជាទម្រង់សកម្មុ។ សូមមើលការបកប្រែផ្សេងទៀត: «ប៉ុន្តែឥឡូវនេះព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញ» ឬ «ប៉ុន្តែឥឡូវនេះព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើឱ្យដឹង» (សូមមើល: INVALID translate/figs-activepassive)

ឲ្យក្រុមសាវក និងព្យាការី ដែលព្រះអង្គត្រាស់ហៅឲ្យបំពេញមុខងារនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ។

«ពួកសាវកនិងពួកព្យាការីដែលព្រះជាម្ចាស់បានញែកចេញដើម្បីធ្វើកិច្ចការនេះ»

Ephesians 3:6-7

សាសន៍ដទៃក៏ត្រូវទទួលមរតក...តាមរយៈដំណឹងល្អ។

នេះគឺជាសេចក្តីលាក់កំបាំងដែលលោកប៉ូលបានចាប់ផ្តើមពន្យល់នៅក្នុងខមុន។ សាសន៍ដទៃដែលបានទទួលព្រះគ្រិស្ដក៏ទទួលបានដូចគ្នានឹងអ្នកជឿជនជាតិយូដាដែរ។

រួមជាមួយសាសន៍អ៊ីស្រាអែល និងជាសមាជិកក្នុងព្រះកាយតែមួយ

ក្រុមជំនុំជារឿយៗត្រូវបានគេហៅថារូបកាយរបស់ព្រះគ្រិស្ត។ (សូមមើល: INVALID translate/figs-metaphor)

ក្នុងព្រះគ្រិស្តយេស៊ូ

«នៅក្នុងព្រះគ្រិស្ដយេស៊ូ» និងការបង្ហាញដូចគ្នាគឺជាពាក្យប្រៀបធៀបដែលកើតឡើងជាញឹកញាប់នៅក្នុងសញ្ញាថ្មី។ ពួកគេបង្ហាញពីទំនាក់ទំនងរឹងមាំបំផុតដែលអាចកើតមានរវាងព្រះគ្រិស្តនិងអ្នកដែលជឿលើព្រះអង្គ។

តាមរយៈដំណឹងល្អ

ទី១អត្ថន័យប្រហែលជា) ដោយសារដំណឹងល្អពួកសាសន៍ដទៃគឺជាអ្នករួមចំណែកក្នុងព្រះបន្ទូលសន្យាឬ ទី២) ដោយសារដំណឹងល្អពួកសាសន៍ដទៃជាអ្នករួមបំណែកទទួលមរតកនិងជាសមាជិកនៃរូបកាយនិងជាអ្នករួមចំណែកក្នុងព្រះបន្ទូលសន្យា។

Ephesians 3:8-9

ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

«អ្នកដែលព្រះជាម្ចាស់បានញែកចេញសម្រាប់អង្គទ្រង់ផ្ទាល់»

ដែលមនុស្សទូទៅមិននឹកស្មានដល់

មិនអាចត្រូវបានស្គាល់ទាំងស្រុង (សូមមើល: INVALID translate/figs-metaphor)

ភាពសំបូរបែបរបស់ព្រះគ្រិស្ត

លោកប៉ូលនិយាយសេចក្ដីពិតអំពីព្រះគ្រិស្ដនិងព្រះពរដែលគាត់នាំមកដូចពួកគេជាទ្រព្យសម្បត្ដិ។ (សូមមើល: INVALID translate/figs-metaphor)

បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។

ការផ្តល់ពន្លឺដល់មនុស្សតំណាងឱ្យការបង្រៀនពួកគេ។ សូមមើលការបកប្រែផ្សេងទៀត: «ចាំងពន្លឺលើផែនការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដើម្បីឱ្យមនុស្សទាំងអស់ដឹងថាវាជាអ្វី» ឬ «បង្រៀនមនុស្សទាំងអស់នូវផែនការអាថ៌កំបាំងរបស់ព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metaphor)

គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ «ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់បានរក្សាផែនការនេះឱ្យអាថ៌កំបាំងអស់រយៈពេលជាយូរមកហើយ» (សូមមើល: INVALID translate/figs-activepassive)

Ephesians 3:10-11

ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ នឹង​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់។

ផ្នែកធម្មជាតិនៃប្រាជ្ញារបស់ព្រះជាម្ចាស់ - «ព្រះជាម្ចាស់នឹងធ្វើឱ្យមានប្រាជ្ញាដ៏អស្ចារ្យរបស់ទ្រង់តដើម្បីឲ្យគេបានស្គាល់ដល់មេគ្រប់ប់គ្រងនិងសិទ្ធអំណាចនៅលើស្ថានបរមសុខតាមរយៈក្រុមជំនុំ»

ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ

ពាក្យទាំងនេះមានអត្ថន័យស្រដៀងគ្នា។លោកប៉ូលប្រើពួកគេរួមគ្នាដើម្បីបញ្ជាក់ថារាល់មនុស្សខាងវិញ្ញាណនឹងស្គាល់ប្រាជ្ញារបស់ព្រះជាម្ចាស់។ (សូមមើល: INVALID translate/figs-doublet)

នៅស្ថានលើ

«ការលើសពីធម្មជាតិនៅក្នុងពិភពលោក ពាក្យ «ស្ថានបរមសុខ» សំដៅទៅលើកន្លែងដែលព្រះជាម្ចាស់គង់នៅ។ សូមមើលពីរបៀបដែលការបកប្រែនេះត្រូវបានបកប្រែនៅក្នុង ១: ៣ ។

នឹង​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់។

ផ្នែកធម្មជាតិនៃប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ - ប្រាជ្ញាដ៏ស្មុគស្មាញរបស់ព្រះជាម្ចាស់ (សូមមើល: INVALID translate/figs-metaphor)

ស្របតាមគម្រោងការដ៏នៅអស់កល្បជានិច្ច

«នៅក្នុងការរក្សាផែនការអស់កល្បជានិច្ច» ឬ «ស្របទៅនឹងផែនការអស់កល្បជានិច្ច»

Ephesians 3:12-13

ប្រយោគភ្ជាប់:

លោកប៉ូលសរសើរព្រះជាម្ចាស់នៅក្នុងការរងទុក្ខហើយអធិស្ឋានសម្រាប់អ្នកជឿនៅអេភេសូរ។

យើងមានចិត្តរឹងប៉ឹង

«យើងគ្មានការភ័យខ្លាច» ឬ «យើងមានភាពក្លាហាន»

មានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុកចិត្ត

« អាចចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ដោយការទុកចិត្ត» ឬ «សេរីភាពក្នុងការចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ដោយមានទំនុកចិត្ត» (សូមមើល: INVALID translate/figs-explicit)

ទុកចិត្ត

« ភាពប្រាកដ» ឬ « ការធានា»

ជាសិរីរុងរឿងរបស់បងប្អូនវិញទេតើ

នៅទីនេះ «សិរីរុងរឿងរបស់បងប្អូន»គឺជាពាក្យប្រើសម្រាប់មោទនភាពដែលពួកគេគួរតែមានអារម្មណ៍ឬនឹងមានអារម្មណ៍នៅក្នុងនគរព្រះពេលអនាគត។ គ្រិស្តបរិស័ទនៅក្រុងអេភេសូរគួរមានមោទនភាពចំពោះអ្វីដែលលោកប៉ូលកំពុងរងទុក្ខក្នុងគុក។សូមមើលការបកប្រែផ្សេងទៀត: «នេះគឺដើម្បីផលប្រយោជន៍របស់បងប្អូន» ឬ «អ្នកគួរតែមានមោទនភាពចំពោះរឿងនេះ» (សូមមើល: INVALID translate/figs-metonymy)

Ephesians 3:14-16

ហេតុដូច្នេះហើយ

«ពីព្រោះព្រះជាម្ចាស់បានធ្វើអ្វីទាំងអស់សម្រាប់បងប្អូន»(សូមមលើ: INVALID translate/figs-explicit)

ខ្ញុំក្រាបថ្វាយបង្គំព្រះបិតា

លុតជង្គង់គឺជារូបភាពរបស់មនុស្សទាំងមូលនៅក្នុងឥរិយាបថនៃការអធិស្ឋាន។ សូមមើលការបកប្រែផ្សេងទៀត:«ខ្ញុំក្រាបបង្គំអធិស្ឋានដល់ព្រះបិតា» ឬ ខ្ញុំអធិស្ឋានដោយរាបសារដល់ព្រះបិតា (សូមមើល: INVALID translate/figs-synecdoche)

ដ្បិត ទ្រង់ជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ និងផែនដី។

សកម្មភាពនៃការដាក់ឈ្មោះនៅទីនេះប្រហែលជាតំណាងឱ្យសកម្មភាពនៃការបង្កើតផងដែរ។សូមមើលការបកប្រែផ្សេងទៀត: «ដែលបានបង្កើតនិងដាក់ឈ្មោះគ្រួសារទាំងអស់នៅស្ថានបរមសុខនិងនៅលើផែនដី» (សូមមើល: INVALID translate/figs-activepassive)

សូមព្រះអង្គប្រទានឲ្យបងប្អូនមានកម្លាំងមាំមួន តាមរយៈព្រះវិញ្ញាណគង់នៅក្នុងបងប្អូន ស្របតាមសិរីរុងរឿង

«ព្រះជាម្ចាស់ពីព្រោះព្រះអង្គអស្ចារ្យណាស់និងពេញដោយអំណាចចេស្តានឹងអនុញ្ញាតឱ្យបងប្អូនក្លាយជាអ្នកខ្លាំងដោយអំណាចចេស្តារបស់ទ្រង់»

សូមព្រះអង្គប្រទានឲ្យ

«នឹងឲ្យ»

Ephesians 3:17-19

ប្រយោគភ្ជាប់:

លោកប៉ូលបន្តការអធិស្ឋានពេលគាត់បានចាប់ផ្តើមនៅ ៣:១៤ ។

សូមឲ្យព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនតាមរយៈជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។

នេះជាប្រធានទីពីរដែលលោកប៉ូលអធិស្ឋានថាព្រះជាម្ចាស់នឹង «ប្រទានដល់ក្រុមជំនុំអេភេសូរ» ស្របតាមសិរីល្អដ៏លើសលប់បរិបូររបស់ទ្រង់»។ ទីមួយគឺពួកគេនឹងត្រូវបានសម្ថភាព (៣:១៤) ។

ចិត្តបងប្អូនតាមរយៈជំនឿ

នៅទីនេះ «ចិត្ត»តំណាងអោយផ្នែកខាងក្នុងរបស់មនុស្សម្នាក់ហើយ «តាមរយៈ» ការបង្ហាញមានន័យថាព្រះគ្រិស្តរស់នៅនៅក្នុងអ្នកជឿ។ ព្រះគ្រិស្តរស់នៅក្នុងដួងចិត្តរបស់អ្នកជឿពីព្រោះព្រះជាម្ចាស់ផ្តល់ព្រះគុណដល់ពួកគេដើម្បីឲ្យមានជំនឿ (សូមមើល: INVALID translate/figs-metonymy)

ជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។ សូមបងប្អូនមានសមត្ថភាពអាចស្វែងយល់

ទី១អត្ថន័យប្រហែលជា) «ជំនឿ។ ខ្ញុំអធិស្ឋានថា​ បងប្អូននឹងចាក់ឬសក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដើម្បីបងប្អូនអាចយល់បាន» ឬ ២) «ជំនឿដូច្នេះអ្នកនឹងចាក់ឬសនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។ ខ្ញុំក៏អធិស្ឋានថាបងប្អូនអាចយល់បាន»

អាចស្វែងយល់

នេះជាប្រធានបទទីពីរដែលប៉ូលលត់ជង្គង់របស់គាត់ហើយអធិស្ឋាន។ ទីមួយគឺថាព្រះជាម្ចាស់នឹងផ្តល់ឱ្យពួកគេនូវសម្ថភាព (៣:១៤) ហើយថាព្រះគ្រិស្តអាចរស់នៅក្នុងចិត្តរបស់ពួកគេតាមរយៈជំនឿ (៣:១៤)។ ហើយ «យល់» គឺជារឿងដំបូងដែលប៉ូលអធិស្ឋានថាអេភេសូរនឹងមានសម្ថភាពអាចធ្វើបាន។

អ្នកជឿទាំងអស់

«អ្នកជឿទាំងអស់លើព្រះគ្រិស្ត» ឬ «ពួកបរិសុទ្ធទាំងអស់»

នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់

ទី១អត្ថន័យប្រហែលជា) ពាក្យទាំងនេះពិពណ៌នាអំពីភាពអស្ចារ្យនៃប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ សូមមើលការបកប្រែផ្សេងទៀត «ប្រាជ្ញាញាណរបស់ព្រះជាម្ចាស់អស្ចារ្យខ្លាំងណាស់» ឬ ២) ពាក្យទាំងនេះពិពណ៌នាអំពីសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះគ្រិស្តចំពោះយើង។ សូមមើលការបកប្រែផ្សេងទៀត «តើព្រះគ្រិស្តស្រឡាញ់យើងខ្លាំងប៉ុណ្ណា» (សូមមើល: INVALID translate/figs-metaphor)

ឲ្យបងប្អូន​ស្គាល់ក្តី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ

នេះជារឿងទីពីរដែលលោកប៉ូលអធិស្ឋានថាអេភេសូរនឹងអាចធ្វើបាន។ ទីមួយគឺថាពួកគេ «យល់»។ សូមមើលការបកប្រែផ្សេងទៀត: «បងប្អូនអាចដឹងថាតើសេចក្តីស្រឡាញ់របស់ព្រះគ្រិស្តចំពោះយើងខ្លាំងប៉ុណ្ណា»

ដើម្បី​ឲ្យបង​ប្អូន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់

នេះជាប្រធានបទទីបីដែលប៉ូលលត់ជង្គង់របស់គាត់ហើយអធិស្ឋាន (៣:១៤) ទីមួយគឺថាពួកគេនឹងត្រូវមានសមត្ថភាព (៣:១៤) ហើយទីពីរគឺពួកគេអាចយល់បាន (៣:១៨) ។

Ephesians 3:20-21

ប្រយោគភ្ជាប់:

លោកប៉ូលបញ្ចប់សេចក្ដីអធិដ្ឋានរបស់គាត់ជាមួយការប្រទានលពរ។

ពត៌មានទូទៅ:

ពាក្យ «យើង» និង «របស់យើង» នៅក្នុងកណ្ឌនេះបន្តរួមបញ្ចូលទាំងលោកប៉ូលនិងអ្នកជឿទាំងអស់។ (សូមមើល: INVALID translate/figs-exclusive)

ឥឡូវនេះ ព្រះជាម្ចាស់

«ឥឡូវដល់ព្រះជាម្ចាស់ដែល»

ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​ការសុំ

ព្រះជាម្ចាស់អាចធ្វើអ្វីច្រើនជាងអ្វីដែលយើងធ្លាប់សុំឬមានក្តីស្រម៉ៃ។

Ephesians 4

Ephesians 4:1-3

ប្រយោគភ្ជាប់:

ដោយសារអ្វីដែលលោកប៉ូលបានកំពុងសរសេរទៅអេភេសូរគាត់ប្រាប់ពួកគេពីរបៀបដែលពួកគេគួររស់នៅក្នុងជីវិតជាអ្នកជឿហើយបញ្ជាក់ម្តងទៀតថាអ្នកជឿត្រូវតែព្រមព្រៀងគ្នា។

ខ្ញុំជាអ្នកជាប់ឃុំឃាំងព្រោះតែព្រះអម្ចាស់

"ដូចជាមនុស្សម្នាក់ដែលនៅក្នុងគុកដោយសារតែជំរើសរបស់គាត់ដើម្បីបម្រើព្រះអម្ចាស់»

សូមដាស់តឿនបងប្អូន ឲ្យចេះដើរបែបគួរសមនឹងការត្រាស់ហៅ

ការដើរគឺជាមធ្យោបាយទូទៅមួយដើម្បីបង្ហាញពីគំនិតនៃការរស់នៅរបស់មនុស្សម្នាក់។(សូមមើល: INVALID translate/figs-metaphor)

ឲ្យចេះរស់នៅ ដោយការបន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់ ព្រមទាំងចេះទ្រាំទ្រគ្នាទៅវិញទៅមក

«រៀនបន្ទាបខ្លួន ស្លូតបូតនិងអត់ធ្មត់»

រក្សាឯកភាពមកពីព្រះវិញ្ញាណ ដោយរក្សាចំណងនៃសេចក្តីសុខសាន្ត។

«ស្វែងរកការរស់នៅជាមួយគ្នាដោយសុខសាន្តដើម្បីរក្សាការរួបរួមនៃព្រះវិញ្ញាណដ៏វិសុទ្ធ»

Ephesians 4:4-6

ព្រះកាយតែមួយ

ក្រុមជំនុំជាជាញឹកញាប់និយាយសំដៅជាព្រះកាយរបស់ព្រះគ្រិស្ត។ (សូមមើល: INVALID translate/figs-metaphor)

ព្រះវិញ្ញាណតែមួយ

«មានតែព្រះវិញ្ញាណដ៏វិសុទ្ធតែមួយប៉ុណ្ណោះ។»(UDB)

បានត្រាស់ហៅបងប្អូន ឲ្យមានសេចក្តីសង្ឃឹមតែមួយដូច្នោះដែរ។

«ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានក្តីសង្ឃឹមប្រកបដោយទំនុកចិត្តមួយនៅក្នុងការត្រាស់ហៅរបស់បងប្អូន» ឬ «មានរឿងមួយដែលព្រះជាម្ចាស់បានជ្រើសរើសបងប្អូនឱ្យមានទំនុកចិត្តហើយរំពឹងថាព្រះអង្គធ្វើ»(សូមមើល: INVALID translate/figs-activepassive)

ព្រះបិតាលើអ្វីៗទាំងអស់... លើអ្វីៗទាំងអស់ ... តាមរយៈមនុស្សទាំងអស់ ... ក្នុងមនុស្សទាំងអស់។

ពាក្យថា «ទាំងអស់» នៅទីនេះមានន័យថា «អ្វីៗទាំងអស់»។

Ephesians 4:7-8

ប្រយោគភ្ជាប់:

ប៉ូលរម្លឹកអ្នកជឿអំពីអំណោយដែលព្រះគ្រិស្ដប្រទានឱ្យអ្នកជឿប្រើប្រាស់នៅក្នុងក្រុមជំនុំដែលជារូបកាយទាំងមូលរបស់អ្នកជឿ។

ពត៌មានទូទៅ

ការដកស្រង់នៅទីនេះគឺមកពីបទចំរៀងដែលស្តេចដាវីឌបានសរសេរ។

ព្រះជាម្ចាស់បានប្រទានព្រះគុណមកយើងម្នាក់ៗ

នេះអាចត្រូវបានថ្លែងដោយប្រើទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានប្រទានព្រះគុណដល់យើងម្នាក់ៗ» ឬ «ព្រះជាម្ចាស់បានផ្តល់អំណោយដល់អ្នកជឿម្នាក់ៗ» (សូមមើល: INVALID translate/figs-activepassive)

ពេលព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់

«នៅពេលដែលព្រះគ្រិស្តបានយាងឡើងទៅស្ថានបរមសុខ»

Ephesians 4:9-10

យាងឡើងទៅ

«ព្រះគ្រិស្តបានយាងឡើងទៅ»

ព្រះអង្គយាងចុះមកផែនដី

«ព្រះគ្រិស្តក៏បានយាងចុះផែនដី»

ផែនដីដ៏ទាបនេះជាមុនសិន។

ទី១អត្ថន័យប្រហែលជា) តំបន់ទាបកគឺជាផ្នែកមួយនៃផែនដីឬ ២)« តំបន់ទាប» គឺជារបៀបមួយផ្សេងទៀតដើម្បីសំដៅទៅលើផែនដី។ សូមមើលការបកប្រែផ្សេងទៀត:«ចូលទៅក្នុងតំបន់ទាបនៃផែនដី។»

ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់។

«ដូច្នេះព្រះអង្គអាចមានវត្តមាននៅគ្រប់ទីកន្លែងក្នុងអំណាចរបស់ទ្រង់»

សម្រេច

«ពេញលេញទាំងស្រុង» ឬ «ស្កប់ចិត្ត»

Ephesians 4:11-13

ព្រះអង្គប្រទានមុខងារ

មនុស្សដែលព្រះគ្រិស្តបានប្រទានអំណោយទានអាចត្រូវបានថ្លែងយ៉ាងច្បាស់។ សូមមើលការបកប្រែផ្សេងទៀត::«ព្រះគ្រិស្តបានប្រគល់មុខទាំងនេះដល់ក្រុមជំនុំុំ» ឬ «ព្រះអង្គបានផ្តល់ឱ្យមនុស្សនូវការទទួលខុសត្រូវទាំងនេះដល់ក្រុម» ជំនុំ(សូមមើល: INVALID translate/figs-explicit)

ប្រទានមុខងារឲ្យប្រជាជនដ៏វិសុទ្ធ

«ដើម្បីរៀបចំប្រជាជនដែលគាត់បានញែកចេញ» ឬ «ដើម្បីផ្គត់ផ្គង់អ្នកជឿ»

ឲ្យប្រជាជនដ៏វិសុទ្ធបម្រើ

«ដូច្នេះពួកគេអាចបម្រើអ្នកដទៃ »

កសាងព្រះកាយព្រះគ្រិស្តឡើង។

លោកប៉ូលកំពុងនិយាយអំពីមនុស្សដែលរីកចម្រើនខាងវិញ្ញាណដូចជាពួកគេកំពុងធ្វើលំហាត់ប្រាណដើម្បីបង្កើនកម្លាំងនៃរាងកាយរបស់ពួកគេ។ (សូមមើល: INVALID translate/figs-metaphor and INVALID translate/figs-idiom)

សាងព្រះកាយព្រះអង្គ

«ភាពប្រសើរឡើង»

ព្រះកាយព្រះគ្រិស្ត

« រូបកាយរបស់ព្រះគ្រិស្ត» សំដៅទៅលើសមាជិកម្នាក់ៗនៃក្រុមជំនុះរបស់ព្រះគ្រិស្ត។

រហូតដល់យើងមានជំនឿរួបរួមគ្នា ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់

អ្នកជឿត្រូវស្គាល់ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះប្រសិនបើពួកគេរួបរួមគ្នាក្នុងជំនឿនិងមានភាពពេញវ័យជាអ្នកជឿ។

មានជំនឿរួបរួមគ្នា

«មានភាពរឹងមាំស្មើគ្នានៅក្នុងជំនឿ» ឬ «ប្រែជារួបរួមជាមួយគ្នាដោយជំនឿ»

បុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឈ្មោះដ៏សំខាន់សម្រាប់ព្រះយេស៊ូ។(សូមមើល: INVALID translate/guidelines-sonofgodprinciples)

ហើយយើងពេញវ័យ

«ក្លាយជាអ្នកជឿដែលមានភាពវ័យខាងជំនឿ»

ពេញវ័យ

«អភិវឌ្ឍពេញលេញ» «ធំឡើង» ឬ «ពេញលក្ខណៈ»

Ephesians 4:14-16

ជាកូនក្មេង

លោកប៉ូលសំដៅទៅលើអ្នកជឿដែលមិនបានរីកចម្រើនខាងវិញ្ញាណដូចជាពួកគេជាកុមារដែលមានបទពិសោធតិចតួចនៅក្នុងជីវិត។ សូមមើលការបកប្រែផ្សេងទៀត: «ធ្វើដូចកូនក្មេង» (សូមមើល: INVALID translate/figs-metaphor)

ត្រូវរេរា ... និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់

នេះនិយាយអំពីអ្នកជឿម្នាក់ដែលមិនមានទាន់ពេញវ័យហើយធ្វើតាមការបង្រៀនខុសដូចជាអ្នកជឿនៅលើទូកដែលខ្យល់កំពុងបក់បោកតាមទិសដៅផ្សេងៗគ្នានៅលើទឹក។ (សូមមើល: INVALID translate/figs-metaphor)

និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។

«តាមរយៈមនុស្សពូកែប្រើល្បិចឆបោកបញ្ឆោតអ្នកជឿដោយបិុនប្រសប់ភូតភរ»

រីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា ... ធ្វើឲ្យ​ព្រះកាយ​នោះ​រីកចម្រើនឡើងក្នុង​សេចក្ដី​ស្រឡាញ់។

លោកប៉ូលប្រើរាងកាយមនុស្សដើម្បីពិពណ៌នាអំពីរបៀបដែលព្រះគ្រិស្តបណ្តាលឱ្យអ្នកជឿធ្វើការជាមួយគ្នាដោយការស្រុះស្រួលគ្នា ដូចជាក្បាលនៃរាងកាយបណ្តាលឱ្យផ្នែកនៃរាងកាយធ្វើការរួមគ្នាដើម្បីឱ្យមានសុខភាពល្អ។(សូមមើល: INVALID translate/figs-metaphor)

ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដោយគាំទ្រសរីរាង្គ​នីមួយៗ

«សរសៃ» គឺចងយ់ាងរឹងមាំដែលភ្ជាប់ឆ្អឹងឬសរីរាង្គនៅកន្លែងដែលមាននៅក្នុងរាងកាយ។

ក្នុង​សេចក្ដី​ស្រឡាញ់។

«ដូចជាសមាជិកស្រឡាញ់គ្នាទៅវិញទៅមក»

Ephesians 4:17-19

ប្រយោគភ្ជាប់:

លោកប៉ូលប្រាប់ពួកគេពីអ្វីដែលពួកគេមិនគួរនៅធ្វើពេលនេះពួកគេជាអ្នកជឿត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។

ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា

«ព្រោះអ្វីដែលខ្ញុំទើបតែនិយាយខ្ញុំនឹងនិយាយបន្ថែមទៀតដើម្បីលើកទឹកចិត្តបងប្អូនថែមទៀតពីព្រោះយើងទាំងអស់គ្នាជាកម្មសិទ្ធិរបស់ព្រះអម្ចាស់»

បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។

ការដើរគឺជាពាក្យប្រៀបធៀបមួយសម្រាប់របៀបរស់នៅរបស់មនុស្ស។ការបកប្រែផ្សេងទៀត:« ឈប់រស់នៅដូចពួកសាសន៍ដទៃដោយគំនិតឥតប្រយោជន៍របស់ពួកគេ»(សូមមើល: INVALID translate/figs-idiom)

គំនិតពួកគេងងឹតសូន្យសុង

ពួកគេលែងគិតឬរកហេតុផលឱ្យបានច្បាស់។ ការបកប្រែផ្សេងទៀត: «ពួកគេបានធ្វើឱ្យគំនិតរបស់ពួកគេងងឹត» ឬ «ពួកគេមិនអាចយល់បានទេ» (សូមមើល: INVALID translate/figs-metaphor and INVALID translate/figs-activepassive)

នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: « ពីព្រោះពួកគេមិនស្គាល់ព្រះពួកគេមិនអាចរស់នៅតាមរបៀបដែលព្រះចង់អោយប្រជាជនរបស់ទ្រង់រស់នៅ» ឬ «ពួកគេបានផ្តាច់ខ្លួនចេញពីជីវិតរបស់ព្រះជាម្ចាស់ដោយភាពល្ងង់ខ្លៅរបស់ពួកគេ» (សូមមើល: INVALID translate/figs-activepassive)

នៅឆ្ងាយ

«កាត់ផ្តាច់» ឬ «បំបែក»

មិនស្គាល់

«ខ្វះចំណេះដឹង» ឬ «ខ្វះព័ត៌មាន»

ព្រោះពួកគេមានចិត្តរឹងរូស

ពួកគេបដិសេធមិនស្តាប់ព្រះជាម្ចាស់និងធ្វើតាមការបង្រៀនរបស់ទ្រង់។ (សូមមើល: INVALID translate/figs-metonymy)

បណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង

លោកប៉ូលនិយាយអំពីមនុស្សទាំងនេះដូចជាពួកគេជាវត្ថុដែលពួកគេខ្លួនឯងបានប្រគល់ដល់មនុស្សដទៃទៀតហើយគាត់និយាយអំពីរបៀបដែលពួកគេចង់បំពេញសេចក្តីប៉ងប្រាថ្នាខាងរាងកាយរបស់ពួកគេដូចជាមនុស្សប្រគល់ឱ្យខ្លួនឯង។ «ការបកប្រែផ្សេងទៀត:គ្រាន់តែចង់បំពេញបំណងប្រាថ្នាខាងរាងកាយរបស់ពួកគេ» (សូមមើល: INVALID translate/figs-metaphor)

Ephesians 4:20-22

ប៉ុន្តែ នេះមិនមែនជារបៀបបងប្អូនរៀនអំពីព្រះគ្រិស្តឡើយ

ពាក្យថា «ដែល» សំដៅទៅលើរបៀបរស់នៅរបស់សាសន៍ដទៃដូចដែលបានពិពណ៌នានៅក្នុង ៤:១៧ ។ នេះសង្កត់ធ្ងន់ថាអ្វីដែលអ្នកជឿបានរៀនអំពីព្រះគ្រិស្តគឺផ្ទុយពីនោះ។ការបកប្រែផ្សេងទៀត «ប៉ុន្តែអ្វីដែលអ្នកបានរៀនអំពីព្រះគ្រិស្តគឺមិនបែបហ្នឹងទេ"

បងប្អូនបានឮគេនិយាយអំពីគាត់ ... ហើយបងប្អូនក៏បានរៀនអំពីគាត់ដែ

ប៉ូលដឹងថាអេភេសូរបានឭ និងបានបង្រៀន។ (សូមមើល: INVALID translate/figs-irony)

បងប្អូនក៏បានរៀនអំពីគាត់ដែរ

ទី១អត្ថន័យប្រហែលជា) «មនុស្សរបស់ព្រះយេស៊ូបានបង្រៀនបងប្អូន» ឬ ២) «មាននរណាម្នាក់បានបង្រៀនអ្នកពីព្រោះបងប្អូនគឺជាមនុស្សរបស់ព្រះយេស៊ូ»។ (See: INVALID translate/figs-activepassive)

ដូចជាសេចក្តីពិតក្នុងព្រះយេស៊ូ

«ដូចជាអ្វីៗទាំងអស់អំពីព្រះយេស៊ូគឺជាសេចក្តីពិត»

ត្រូវដោះជីវិតចាស់ចោល

លោកប៉ូលកំពុងនិយាយអំពីគុណសម្បត្ដិខាងសីលធម៌ដូចជាចំណែកនៃសម្លៀកបំពាក់។ ការបកប្រែផ្សេងទៀត: «ឈប់រស់នៅដូចជាបងប្អូនបានធ្វើកាលពីអតីត» (សូមមើល: INVALID translate/figs-metaphor)

ជីវិតចាស់

«បុរសចាស់» សំដៅទៅលើ «និស្ស័យចាស់» ឬ «អតីតខ្លួនឯង»។

ជីវិតចាស់តែងតែពុករលួយ តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ

លោកប៉ូលនិយាយអំពីនិស្ស័យរបស់មនុស្សមានបាបដូចជារូបកាយដែលស្លាប់នៅក្នុងផ្នូរហើយចំណែកធ្លាក់ចេញពីគ្នា។ (សូមមើល: INVALID translate/figs-metaphor)

Ephesians 4:23-24

ដើម្បីកែប្រែចិត្តគំនិតខាងវិញ្ញាណ ជាថ្មីឡើងវិញ

នេះអាចត្រូវបានបកប្រែជាមួយទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត: ដើម្បីអនុញ្ញាតឱ្យព្រះជាម្ចាស់ផ្លាស់ប្តូរឥរិយាបថនិងគំនិតរបស់បងប្អូន» ឬ «ដើម្បីអនុញ្ញាតឱ្យព្រះជាម្ចាស់ផ្តល់ឱ្យបងប្អូននូវឥរិយាបថថ្មីនិងគំនិតថ្មី» (សូមមើល: INVALID translate/figs-activepassive)

ត្រូវបំពាក់មនុស្សថ្មីដោយសេចក្តីសុចរិត ដែលព្រះអង្គបានបង្កើតបងប្អូនឲ្យមានលក្ខណៈដូចព្រះជាម្ចាស់​​

លោកប៉ូលកំពុងនិយាយអំពីគុណសម្បត្ដិខាងសីលធម៌ដូចជាចំណែកនៃសម្លៀកបំពាក់។ ការបកប្រែផ្សេងទៀត: «ដើម្បីរស់នៅក្នុងជីវិតថ្មីរដែលត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះជាម្ចាស់» ឬ «ដើម្បីចាប់ផ្តើមរស់នៅតាមរបៀបថ្មីពីព្រោះបងប្អូនត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះជាម្ចាស់»(សូមមើល: INVALID translate/figs-metaphor)

គឺមានសេចក្តីសុចរិត​ និងវិសុទ្ធភាពពិតប្រាកដ

«ពិតជាសុចរិតនិងវិសុទ្ធ»

Ephesians 4:25-27

ឈប់និយាយកុហក

«ឈប់និយាយកុហក»

យើងជាសមាជិកនៃសរីរាង្គរបស់គ្នាទៅវិញទៅមក។

«យើងជាកម្មសិទ្ធិរបស់គ្នាទៅវិញទៅមក» ឬ «យើងជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់»

ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបសោះឡើយ

«បងប្អូនអាចខឹងតែកុំធ្វើបាប» ឬ «បើបងប្អូនខឹងកុំធ្វើបាប»

កុំឲ្យខឹងរហូតទាល់តែថ្ងៃលិចនោះឡើយ។

«បងប្អូនត្រូវតែឈប់ខឹងមុនពេលថ្ងៃលិចមកដល់» ឬ «សូមឲ្យបងប្អូនខឹងចុះមុនពេលថ្ងៃលិច» (សូមមើល: INVALID translate/figs-idiom)

កុំឲ្យអារក្សមានឱកាសសោះ។

កុំផ្តល់ឱ្យអារក្សមានឱកាសដើម្បីនាំអ្នកចូលទៅក្នុងអំពើបាប

Ephesians 4:28-30

ចេញពីមាត់

នេះសំដៅទៅលើការនិយាយដែលព្រហើនឬឈ្លើយ។

ប្រយោជន៍ជួយកសាង

«សម្រាប់ការលើកទឹកចិត្តអ្នកដទៃ» ឬ «សម្រាប់ពង្រឹងអ្នកដទៃ»

ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។

«តាមសេចក្តីត្រូវការរបស់ពួកគេ។ តាមរបៀបនេះបងប្អូននឹងជួយដល់អស់អ្នកណាដែលស្តាប់បងប្អូន»

សូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ

«កុំឈឺចិត្ត» ឬ «កុំតូចចិត្ត»

ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។

ព្រះវិញ្ញាណដ៏វិសុទ្ធធានាដល់អ្នកជឿថាព្រះជាម្ចាស់នឹងប្រោសលោះពួកគេ។ លោកប៉ូលនិយាយអំពីព្រះវិញ្ញាណដ៏វិសុទ្ធដូចជាគាត់ជាសំគាល់ថាព្រះជាម្ចាស់ដាក់លើអ្នកជឿដើម្បីបង្ហាញថាព្រះអង្គជាម្ចាស់លើពួកគេ។ការបកប្រែផ្សេងទៀត: «ត្បិតព្រះអង្គគឺជាអ្នកដែលធានាដល់បងប្អូនថាព្រះជាម្ចាស់នឹងប្រោសលោះបងប្អូននៅថ្ងៃប្រោសលោះ» ឬ « ដ្បិតគាត់គឺជាអ្នកដែលធានាថាព្រះជាម្ចាស់នឹងលោះអ្នកនៅថ្ងៃប្រោសលោះ»។ ឬ (សូមមើល: INVALID translate/figs-metaphor and INVALID translate/figs-activepassive)

Ephesians 4:31-32

ប្រយោគភ្ជាប់:

លោកប៉ូលបញ្ចប់ការបង្រៀនរបស់គាត់អំពីអ្វីដែលអ្នកជឿមិនគួរធ្វើហើយនិងបញ្ចប់នៅអ្វីដែលពួកគេត្រូវតែធ្វើ។

ចូរកំចាត់ចោល

ទី១អត្ថន័យប្រហែលជា) អ្នកត្រូវតែធ្វើវាដោយខ្លួនឯងឬ ២)»អ្នកត្រូវតែអនុញ្ញាតឱ្យព្រះជាម្ចាស់ដកយកចេញទៅ" ។

ចូរកំចាត់ចោលភាពល្វីងជូរចត់

«ឈប់ខឹងអំពីរឿងអាក្រក់ដែលអ្នកដទៃបានធ្វើចំពោះអបងប្អូន»

ក្តៅក្រហាយ

ពេលមានកំហឹងខ្លាំង

កំហឹង

ពាក្យទូទៅសម្រាប់កំហឹង

រប្រព្រឹត្តដោយចិត្តសប្បុរស

«ផ្ទុយទៅវិញបងប្អូនត្រូវតែមានចិត្តល្អ»

មានចិត្តអាណិតអាសូរ

«ស្លូតបូត»ឬ «ពេញដោយក្តីមេត្តាករុណា»

Ephesians 5

Ephesians 5:1-2

ប្រយោគភ្ជាប់:

លោកប៉ូលបន្តប្រាប់អ្នកជឿអំពីរបៀបដែលពួកគេគួរនិងមិនគួររស់នៅក្នុងនាមជាកូនរបស់ព្រះ។

ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់

«ដូច្នេះបងប្អូនគួរតែធ្វើអ្វីដែលព្រះជាម្ចាស់ធ្វើ»។ ដូច្នេះយោងទៅតាម ៤:៣១ ដែលប្រាប់ពីមូលហេតុដែលអ្នកជឿគួរតែយកតម្រាប់តាមព្រះជាម្ចាស់ពីព្រោះព្រះគ្រិស្តបានអត់ទោសដល់អ្នកជឿហើយ។

ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងត្រាប់តាមឬធ្វើតាមទ្រង់ចាប់តាំងពីយើងជាកូនរបស់ទ្រង់។ ការបកប្រែផ្សេងទៀត: «ដូចជាកូនៗ ដែលស្រឡាញ់ចូលចិត្តធ្វើត្រាប់តាមឪពុករបស់ពួកគេ» ឬ «ពីព្រោះបងប្អូនជាកូនរបស់ទ្រង់ហើយគាព្រះអង្គស្រឡាញ់បងប្អូនខ្លាំងណាស់»(សូមមើល: INVALID translate/figs-simile)

ចូរដើរក្នុងក្តីស្រឡាញ់

ការដើរគឺជាមធ្យោបាយទូទៅមួយដើម្បីបង្ហាញពីគំនិតនៃការរស់នៅរបស់នរណាម្នាក់។ ការបកប្រែផ្សេងទៀត: «ចូររស់នៅក្នុងជីវិតនៃស្នេហា» (សូមមើល: INVALID translate/figs-personification)

ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។

«ដូចជាតង្វាយដែលមានក្លិន» ឈ្ងុយនិងថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់

Ephesians 5:3-4

បងប្អូនអើយ កុំឲ្យមានឮគេនិយាយអំពីអំពើប្រាសចាកសីលធ៌ម ឬអំពើអបាយមុខ ឬសេចក្តីលោភលន់ណាកើតមានក្នុងចំណោមបងប្អូនរាល់គ្នាឡើយ

«កុំធ្វើអ្វីដែលនឹងអនុញ្ញាតិអោយអ្នកណាម្នាក់គិតថាអ្នកមានកំហុសខាងផ្លូវភេទឬភាពមិនស្អាតស្អំរឺការលោភលន់»

អំពើអបាយមុខ

«ភាពស្មោកគ្រោកខាងសីលធម៌»

ផ្ទុយទៅវិញត្រូវចេះអរព្រះគុណព្រះជាម្ចាស់។

«ផ្ទុយទៅវិញអ្នកគួរតែអរគុណដល់ព្រះជាម្ចាស់»

Ephesians 5:5-7

ទទួលមរតក

ការទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយដូចជាទទួលមរតការកាន់កាប់និងទ្រព្យសម្បត្តិពីគ្រួសារ។ (សូមមើល: INVALID translate/figs-metaphor)

ពាក្យសម្តីឥតខ្លឹមសារ

ពាក្យដែលមិនពិតសម្រាប់ពួកគេ

Ephesians 5:8-12

កាលពីដើម បងប្អូនងងឹតមែន

ដូចជាមនុស្សម្នាក់មិនអាចមើលឃើញនៅក្នុងទីងងឹតបានទេដូច្នេះមនុស្សដែលស្រឡាញ់បាបខ្វះការយល់ដឹងខាងវិញ្ញាណ។ (សូមមើល: INVALID translate/figs-metaphor)

តែឥឡូវនេះ បងប្អូនជាពន្លឺក្នុងព្រះអម្ចាស់ហើយ។

ដូចជាមនុស្សម្នាក់អាចមើលឃើញនៅក្នុងពន្លឺដូច្នេះមនុស្សដែលព្រះជាម្ចាស់បានសង្រ្គោះយល់ពីរបៀបដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ (សូមមើល: INVALID translate/figs-metaphor)

ចូរដើរដូចកូនក្នុងពន្លឺ

«រស់នៅដូចមនុស្សដែលយល់ពីអ្វីដែលព្រះអម្ចាស់ចង់អោយពួកគេធ្វើ» (សូមមើល: INVALID translate/figs-metaphor)

ដ្បិតផលផ្លែនៃពន្លឺរួមមានសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់យ៉ាង)

ដូចជាដើមឈើដែលមានសុខភាពល្អបង្កើតបានផលល្អដែរអ្នកជឿនឹងធ្វើអ្វីដែលល្អ ធ្វើអ្វីដែលសុចរិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គាត់ធ្វើនឹងនិយាយពាក្យពិត។ (សូមមើល: INVALID translate/figs-metaphor)នឹង

ចូរកុំសេពគប់នឹងកិច្ចការខាងសេចក្តីងងឹត

លោកប៉ូលនិយាយអំពីដែលឥតប្រយោជន៍ដែលអ្នកមិនជឿធ្វើដូចជាអំពើអាក្រក់ដែលមនុស្សធ្វើនៅក្នុងទីងងឹតដូច្នេះគ្មាននរណាម្នាក់នឹងឃើញពួកគេទេ។ ការបកប្រែផ្សេងទៀត: «កុំធ្វើអ្វីដែលឥតប្រយោជន៍និងអំពើបាបជាមួយអ្នកមិនជឿ» (សូមមើល: INVALID translate/figs-metaphor)

គ្មានផលផ្លែនោះឡើយ

សកម្មភាពដែលមិនធ្វើអ្វីល្អគឺគ្មានមានប្រយោជន៍ឬចំណេញទេ(សូមមើល: INVALID translate/figs-metaphor)

បង្ហាញឲ្យគេឃើញអំពើនោះផង

«ចូរនាំពួកគេចូលទៅក្នុងពន្លឺ» ឬ «បង្ហាញពួកគេ» ឬ «បង្ហាញនិងប្រាប់ប្រជាជនថារបៀបដែលប្រព្រឹត្តទាំងអស់នេះខុសយ៉ាងណា» (សូមមើល: INVALID translate/figs-metaphor)

Ephesians 5:13-14

ប្រយោគភ្ជាប់:

គេមិនដឹងថាតើការដកស្រង់នេះជាការដកស្រង់ចេញពីព្យាការីអេសាយឬដកស្រង់ចេញពីទំនុកតម្កើងដែលច្រៀងដោយអ្នកជឿទេ។

កាលណាអំពើទាំងនេះបើកបង្ហាញហើយ គេនឹងឃើញវាច្បាស់នៅក្នុងពន្លឺ

«មនុស្សអាចមើលឃើញអ្វីៗយ៉ាងច្បាស់ដែលចូលមកក្នុងពន្លឺ»។ ពេលនេះគឺជាពាក្យប្រៀបធៀបមួយអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញសកម្មភាពរបស់មនុស្សថាល្អឬអាក្រក់បងប្អូនគួរតែបកប្រែការនេះតាមន័យត្រង់។ (សូមមើល: INVALID translate/figs-metaphor)

ចូរ​ភ្ញាក់​ឡើង អ្នកដេកលក់អើយ ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់

ទី១អត្ថន័យប្រហែលជា) លោកប៉ូលកំពុងនិយាយទៅកាន់អ្នកមិនជឿដែលត្រូវការភ្ញាក់ពីការស្លាប់ខាងវិញ្ញាណដូចជាមនុស្សម្នាក់ដែលបានស្លាប់ត្រូវតែរស់ឡើងវិញដើម្បីឆ្លើយតបឬ ២) លោកប៉ូលកំពុងនិយាយទៅកាន់អ្នកជឿអេភេសូរហើយប្រើសេចក្តីស្លាប់ជាពាក្យប្រៀបធៀបសម្រាប់ខាងវិញ្ញាណរបស់ពួកគេ (សូមមើល: INVALID translate/figs-apostrophe and INVALID translate/figs-metaphor)

«អ្នកដេកលក់អើយ... ជះពន្លឺ​មក​លើ​អ្នករាល់គ្នា»។

ឧទាហរណ៍នៃ «បងប្អូន» សំដៅទៅលើ «បងប្អូនដេកលក់» និងមានលក្ខណៈឯកវចនៈ។(សូមមើល: INVALID translate/figs-you)

«ព្រះគ្រិស្ដ​នឹងជះពន្លឺ​មក​លើ​អ្នករាល់គ្នា»។

ព្រះគ្រិស្តនឹងជួយអ្នកមិនជឿឱ្យយល់របៀបណាដែលពីអំពើអាក្រក់របស់គាត់និងរបៀបដែលព្រះគ្រិស្តនឹងអត់ទោសឱ្យគាត់ហើយផ្តល់ឱ្យគាត់នូវជីវិតថ្មីដូចជាពន្លឺបង្ហាញពីអ្វីដែលពិតជាមាននៅក្នុងភាពងងឹត។ (សូមមើល: INVALID translate/figs-metaphor)

Ephesians 5:15-17

ចូររស់នៅដោយប្រុងប្រយ័ត្ន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែត្រូវរស់ដូចមនុស្សមានប្រាជ្ញាវិញ។

មនុស្សល្ងីល្ងើមិនការពារខ្លួនឯងប្រឆាំងអំពើបាបទេ។ ទោះយ៉ាងណាក៏ដោយមនុស្សដែលមានប្រាជ្ញាអាចស្គាល់អំពើបាបហើយរត់ចេញពីវា។ ការបកប្រែផ្សេងទៀត:«ដូច្នេះបងប្អូនត្រូវប្រយ័ត្នក្នុងការរស់នៅជាមនុស្សមានប្រាជ្ញាជាជាងមនុស្សល្ងីល្ងើ» (សូមមើល: INVALID translate/figs-doublenegatives and INVALID translate/figs-parallelism)

ត្រូវចេះប្រើប្រាស់ពេលវេលា

«ធ្វើអ្វីដែលល្អបំផុតដែលបងប្អូនអាចធ្វើបានជាមួយពេលវេលារបស់បងប្អូន» «ប្រើពេលវេលាប្រកបដោយភាពវៃឆ្លាត» ឬ «ដាក់ពេលវេលាឱ្យបានល្អបំផុត» (សូមមើល: INVALID translate/figs-idiom)

ដ្បិត សម័យនេះអាក្រក់ណាស់។

ពាក្យថា «ថ្ងៃ» គឺជាពាក្យប្រៀបធៀបសម្រាប់អ្វីដែលមនុស្សធ្វើក្នុងពេលថ្ងៃនោះ។ ការបកប្រែផ្សេងទៀត: «ពីព្រោះមនុស្សនៅជុំវិញបងប្អូនកំពុងធ្វើរឿងអាក្រក់គ្រប់យ៉ាង»(សូមមើល: INVALID translate/figs-metonymy)

Ephesians 5:18-21

ប្រយោគភ្ជាប់:

លោកប៉ូលបញ្ចប់ការបង្រៀនរបស់គាត់ទៅលើរបៀបដែលអ្នកជឿទាំងអស់គួររស់នៅ។

កុំឲ្យស្រវឹងស្រា

«ហើយបងប្អូនមិនគួរស្រវឹងពីការផឹកស្រាទេ »

ផ្ទុយទៅវិញ ចូរឲ្យបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ

«ផ្ទុយទៅវិញបងប្អូនគួរតែត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណដ៏វិសុទ្ធ»

ដោយទំនុកតម្កើង ទំនុកសរសើរព្រះជាម្ចាស់ និងចម្រៀងមកពីព្រះវិញ្ញាណ

ទី១អត្ថន័យដែលអាចទៅរួចគឺថា ) លោកប៉ូលកំពុងប្រើពាក្យទាំងនេះជាការរួមបញ្ចូលគ្នាសម្រាប់ «ចម្រៀងសរសើរតម្កើងព្រះជាម្ចាស់គ្រប់ប្រភេទ» ឬ ២) លោកប៉ូលកំពុងរាយបញ្ជីប្រភេទតន្ត្រីជាក់លាក់។

ទំនុកតម្កើង

ទី១អត្ថន័យប្រហែលជា) ដកស្រង់ចេញពីកណ្ឌទំនុកតម្កើងឬ ២) ចម្រៀងថ្វាយបង្គំណាមួយ។

ទំនុកសរសើរព្រះជាម្ចាស់

ចម្រៀងដែលសរសើរព្រះបិតាឬព្រះរាជបុត្រា

ចម្រៀងមកពីព្រះវិញ្ញាណ

ទី១អត្ថន័យប្រហែល) ទាំងនេះគឺជាចម្រៀងអំពីព្រះជាម្ចាស់ឬ ២) ទាំងនេះគឺជាចម្រៀងដែលផ្តល់ដោយព្រះវិញ្ញាណដ៏វិសុទ្ធឬ ៣) ពាក្យនេះគឺដូចគ្នានឹង «ទំនុកតម្កើង» ហើយមិនត្រូវការពាក្យដាច់ដោយឡែកពីគ្នាឡើយ។

Ephesians 5:22-24

ប្រយោគភ្ជាប់:

លោកប៉ូលចាប់ផ្តើមដើម្បីពន្យល់ពីរបៀបដែលពួកគ្រិសបរិស័ទត្រូវចុះចូលចំពោះគ្នាទៅវិញទៅមក (៥:១៨) ។ គាត់ចាប់ផ្តើមជាមួយនឹងការបង្រៀនដល់ប្រពន្ធនិងស្វាមីអំពីរបៀបដែលពួកគេគួរប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក។

ស្វាមីនាំមុខភរិយាយ៉ាងណា .. ដូចជាព្រះគ្រិស្តនាំមុខក្រុមជំនុំយ៉ាងនោះដែរ

ពាក្យថា «ក្បាល» តំណាងឱ្យអ្នកដឹកនាំ។ (សូមមើល: INVALID translate/figs-metaphor)

Ephesians 5:25-27

ប្រយោគភ្ជាប់:

នៅទីនេះពាក្យ «ខ្លួនគាត់» និង «គាត់» សំដៅទៅលើព្រះគ្រិស្ត។ ពាក្យថា «នាង» សំដៅទៅក្រុមជំនុំ។

ចូរស្រឡាញ់ភរិយារបស់ខ្លួន

នៅទីនេះ «សេចក្តីស្រឡាញ់» សំដៅទៅលើការបម្រើដោយមិនគិតពីខ្លួនឯងឬផ្តល់សេចក្តីស្រឡាញ់ដល់ភរិយា។

បូជាព្រះជន្មសម្រាប់

«បានអនុញ្ញាតឱ្យមនុស្សសម្លាប់ទ្រង់»

ដើម្បីឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ និងសម្អាតដោយការលាងនឹងទឹក

ទី១អត្ថន័យប្រហែលជា) លោកប៉ូលចង់សំដៅទៅលើការ ធ្វើរបស់ព្រះជាម្ចាស់ឲ្យមនុស្សរបស់ព្រះគ្រិស្ដស្អាតតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់និងតាមរយៈពិធីបុណ្យជ្រមុជទឹកក្នុងព្រះគ្រិស្តឬ ទី២) លោកប៉ូលកំពុងនិយាយថាព្រះជាម្ចាស់បាន ធ្វើឲ្យ យើងស្អាតខាងវិញ្ញាណពីអំពើបាបរបស់យើងតាមរយៈព្រះបន្ទូលរបស់ព្រះនៅពេលដែលយើងសម្អាតរូបកាយរបស់យើងដោយលាង ជាមួយទឹក។ (សូមមើល: INVALID translate/figs-metaphor)

បូជាព្រះជន្មសម្រាប់ក្រុមជំនុំ ... ឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ ... សម្អាតដោយការលាងនឹងទឹក

លោកប៉ូលនិយាយអំពីការជួបជុំគ្នារបស់អ្នកជឿដូចជាស្ដ្រីដែលព្រះយេស៊ូនឹងរៀបការជាមួយ។ ការបកប្រែផ្សេងទៀត: «សម្រាប់យើង ... ធ្វើឱ្យយើងវិសុទ្ធ ... សំអាតយើង» (សូមមើល: INVALID translate/figs-metaphor)

ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ

លោកប៉ូលនិយាយអំពីក្រុមជំនុំហាក់ដូចជាសម្លៀកបំពាក់ដែលស្អាតហើយនៅល្អស្អាត។ ព្រះអង្គប្រើគំនិតដូចគ្នានឹងវិធីពីរយ៉ាងដើម្បីបញ្ជាក់ភាពវិសុទ្ធរបស់ក្រុមជំនុំ។(សូមមើល: INVALID translate/figs-metaphor and INVALID translate/figs-doublet)

​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​វិសុទ្ធ ឥត​សៅហ្មង។

ឃ្លា «ដោយគ្មានកំហុស» មានន័យជារួមដូចគ្នានឹង «វិសុទ្ធ» ។ លោកប៉ូលប្រើទាំងពីររួមគ្នាដើម្បីបញ្ជាក់ភាពវិសុទ្ធរបស់ក្រុមជំនុំ។ (សូមមើល: INVALID translate/figs-doublet)

Ephesians 5:28-30

ស្រឡាញ់រូបកាយខ្លួនឯង

ថាមនុស្សស្រឡាញ់រាងកាយខ្លួនឯងអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត: «ដូចជាស្វាមីស្រឡាញ់រាងកាយរបស់ខ្លួនឯង» (សូមមើល: INVALID translate/figs-explicit)

ផ្ទុយទៅវិញ អ្នកនោះតែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ

«ប៉ុន្តែចិញ្ចឹម»

យើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយនោះ។

ទី១អត្ថន័យប្រហែលជា) «យើងជាសមាជិកនៃរូបកាយអ្នកជឿរបស់ទ្រង់ឬ ទី២) អ្នកជឿសមនឹងនៅជាមួយគ្នាដើម្បីបង្កើតជារូបកាយរបស់ព្រះគ្រិស្តដូចជាចំណែកនៃរូបកាយមនុស្សសមនឹងនៅជាមួយគ្នាបង្កើតមនុស្ស។ (សូមមើល: INVALID translate/figs-metaphor)

Ephesians 5:31-33

ប្រយោគភ្ជាប់:

ការដកស្រង់ចេញពីអត្ថបទសរសេររបស់លោកម៉ូសេនៅក្នុងសញ្ញាចាស់។

ពត៌មានទូទៅ

ពាក្យ «របស់គាត់» និង «ខ្លួនគាត់» សំដៅទៅលើអ្នកជឿបុរសដែលរៀបការ។

Ephesians 6

Ephesians 6:1-3

ប្រយោគភ្ជាប់:

លោកប៉ូលបន្តដើម្បីពន្យល់អំពីរបៀបដែលគ្រិស្តបរិស័ទគឺត្រូវចុះចូលចំពោះគ្នាទៅវិញទៅមក។ គាត់ផ្តល់ការបង្រៀនដល់កុមារ មាតាបិតា កម្មករ និងចៅហ្វាយ។

ពត៌មានទូទៅៈ

ពាក្យដំបូង «របស់អ្នក» គឺពហុវចនៈ។ បន្ទាប់មកប៉ូលដកស្រង់ពីលោកម៉ូសេ។ លោកម៉ូសេបានកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលដូចជាពួកគេជាមនុស្សតែមួយដូច្នេះ «របស់អ្នក» និង «អ្នក» គឺមានលក្ខណៈតែមួយ។ អ្នកប្រហែលជាត្រូវការបកប្រែវាជាពហុវចនៈ។ (សូមមើល: INVALID translate/figs-you)

កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួន ដោយយល់ដល់ព្រះអម្ចាស់

លោកប៉ូលរម្លឹកកូនៗឱ្យស្តាប់បង្គាប់មាតាបិតាខាងរូបកាយ។

Ephesians 6:4

កុំនាំឲ្យកូនខ្លួនមួម៉ៅឡើយ

«កុំធ្វើឱ្យកូនរបស់អ្នកខឹង» ឬ «កុំបង្កឱ្យកូនរបស់អ្នកខឹង»

ត្រូវចេះប្រៀនប្រដៅកូន និងផ្តល់ដំបូន្មានកូនស្របតាមព្រះអម្ចាស់។

«ជួយពួកគេឱ្យរីកចម្រើនក្នុងការបណ្តុះបណ្តាលនិងការបង្រៀនរបស់ព្រះអម្ចាស់»

Ephesians 6:5-8

ចូរស្តាប់បង្គាប់

«គោរពតាម» នេះគឺជាបទបញ្ជា។

ដោយគោរព និងញាប់ញ័រ

ឃ្លាពាក្យ «ការគោរពនិងញាប់ញ័រ» ប្រើពាក្យស្រដៀងគ្នាពីរដើម្បីសង្កត់ធ្ងន់លើគំនិតនៃកិត្តិយសនិងអាកប្បកិរិយារបស់ពួកគេនិងប្រតិកម្ម។ (សូមមើល: INVALID translate/figs-doublet and INVALID translate/figs-idiom)

ញាប់ញ័រ

«ដូចជាបងប្អូនបានកំពុងញ័រជាមួយការភ័យខ្លាច» (សូមមើល: INVALID translate/figs-hyperbole)

ដោយស្មោះអស់ពីចិត្ត

«ស្មោះត្រង់ទាំងស្រុង»

ដូចជាអ្នកបម្រើព្រះគ្រិស្ត

បម្រើម្ចាស់លើផែនដីរបស់បងប្អុនដូចជាម្ចាស់លើផែនដីរបស់បងប្អូនគឺព្រះគ្រិស្តផ្ទាល់។

ចូរបម្រើម្ចាស់ឲ្យអស់ពីចិត្ត ទុកដូចជាបងប្អូនរាល់គ្នាបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ

«ចូរធ្វើការដោយអំណរព្រោះបងប្អូនកំពុងធ្វើការសម្រាប់ព្រះអម្ចាស់ហើយមិនមែនផ្គាប់ចិត្តមនុស្សទេ»

Ephesians 6:9

ចូរប្រព្រឹត្តចំពោះអ្នកបម្រើខ្លួនបែបនោះដែរ

«បងប្អូនក៏ត្រូវប្រព្រឹត្ដល្អចំពោះអ្នកបម្រើរបស់បងប្អុនដែរ» ឬ «ដូចជាអ្នកបម្រើត្រូវធ្វើល្អដល់ចៅហ្វាយរបស់ខ្លួនបងប្អូនក៏ត្រូវតែធ្វើល្អចំពោះអ្នកបម្រើរបស់បងប្អូនដែរ» (សូមមើល៖ ៦: ៥)

បងប្អូនដឹងស្រាប់ហើយថា ម្ចាស់ពួកគេ និងម្ចាស់បងប្អូនគង់នៅស្ថានបរមសុខ

«បងប្អូនដឹងថាព្រះគ្រិស្តជាម្ចាស់លើទាំងពីរទាំងអ្នកបម្រើនិងចៅហ្វាយហើយដែលព្រះអង្គគង់នៅស្ថានមរមសុខ»

ហើយព្រះអង្គពុំរើសមុខនរណាម្នាក់ឡើយ

«ព្រះអង្គវិនិច្ឆ័យគ្រប់ៗរគ្នាតាមរបៀបដូចគ្នា»

Ephesians 6:10-11

ប្រយោគភ្ជាប់:

លោកប៉ូលផ្តល់ការបង្រៀនដែលធ្វើឲ្យអ្នកជឿរឹងមាំនៅក្នុងសមរភូមិដែលយើងរស់នៅសម្រាប់ព្រះជាម្ចាស់។

ដោយសារព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គ

«អំណាចដ៏អស្ចារ្យរបស់ទ្រង់»។ សូមមើលពីរបៀបដែល «អំណាចដ៏អស្ចារ្យរបស់ទ្រង់» ត្រូវបានបកប្រែនៅជិតចុងបញ្ចប់នៃ ១:១៩ ។

ចូរបងប្អូនពាក់គ្រប់គ្រឿងសស្រ្តាវុធរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចឈរមាំមួនតទស់នឹងផែនការរបស់មារកំណាច។

គ្រិស្តបរិស័ទគួរតែប្រើប្រាស់ធនធានទាំងអស់ដែលព្រះជាម្ចាស់ប្រទានអោយដើម្បីឈរប្រឆាំងនឹងអារក្សដូចជាទាហានដាក់គ្រឿងសឹកដើម្បីការពារខ្លួនឯងពីការវាយប្រហាររបស់សត្រូវ។ (សូមមើល: INVALID translate/figs-metaphor)

ផែនការរបស់មារកំណាច។

ផែនការបោកបញ្ឆោត

Ephesians 6:12-13

​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ

ការបង្ហាញនេះសំដៅទៅលើមនុស្សមិនមែនវិញ្ញាណដែលមិនមានរាងកាយមនុស្សទេ។ (សូមមើល: INVALID translate/figs-synecdoche)

ហេតុ​នេះ ចូរ​បង​ប្អូន​​ពាក់គ្រឿងសស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​

គ្រិស្តបរិស័ទគួរតែប្រើការពារធនធានដែលព្រះជាម្ចាស់ប្រទានដល់ពួកគេក្នុងការតយុទ្ធនឹងអារក្សតាមរបៀបដែលទាហានពាក់គ្រឿងសឹកដើម្បីការពារខ្លួនឯងប្រឆាំងនឹងសត្រូវរបស់ខ្លួន។ (សូមមើល: INVALID translate/figs-metaphor)

​ ដើម្បី​ឲ្យ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល

ពាក្យថា "ឈររឹងមាំ» តំណាងឱ្យការតស៊ូឬតយុទ្ធអ្វីមួយដោយជោគជ័យ។ ការបកប្រែផ្សេងទៀត: «ដូច្នេះអ្នកអាចទប់ទល់នឹងអំពើអាក្រក់បាន (សូមមើល: INVALID translate/figs-metaphor)

Ephesians 6:14-16

ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង

ពាក្យថា «ឈរ» តំណាងឱ្យការតស៊ូឬតយុទ្ធអ្វីមួយដោយជោគជ័យ។ សូមមើលពីរបៀបដែលអ្នកបកប្រែ «ឈររឹងមាំ» នៅក្នុង ៦:១២។ «ដូច្នេះត្រូវតស៊ូនឹងវិញ្ញាណអាក្រក់»(សូមមើល: INVALID translate/figs-metaphor)

ពាក់សេចក្ដី​ពិត​​ក្រវាត់​ចង្កេះ

ប្រកាន់សេចក្តីពិតគ្រប់អ្វីៗទាំងអស់ជាមួយគ្នាសម្រាប់អ្នកជឿដូចជាខ្សែក្រវ៉ាត់ទប់សម្លៀកបំពាក់របស់ទាហានជាមួយគ្នា (សូមមើល: INVALID translate/figs-metaphor)

សេចក្ដី​ពិត​​... ​សេចក្ដី​សុចរិត

យើងត្រូវដឹងការពិតហើយប្រព្រឹត្ដតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ​ជា​អាវក្រោះ

​ជា​អាវក្រោះនៃសេចក្តីសុចរិត

ទី១អត្ថន័យប្រហែលជា) អំណោយទាននៃសេចក្ដីសុចរិតគ្របបាំងបេះដូងរបស់អ្នកជឿដូចគ្នានឹងអាវក្រោះការពារទ្រូងរបស់ទាហានឬ ទី២) ការរស់នៅរបស់យើងដូចជាព្រះជាម្ចាស់ចង់ឲ្យយើងប្រទានឲ្យយើងនូវមនសិការច្បាស់លាស់ដែលការពារចិត្តគំនិតរបស់យើងដូចអាវក្រោះការពារដើមទ្រូងរបស់ទាហាន (សូមមើល: INVALID translate/figs-metaphor)

បន្ទាប់មក យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អអំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។

ដូចជាទាហានពាក់ស្បែកជើងដើម្បីផ្តល់ឱ្យគាត់ឈរជើងរឹងមាំអ្នកជឿត្រូវតែមានចំណេះដឹងរឹងមាំអំពីដំណឹងល្អនៃសេចក្តីសុខសាន្តដើម្បីត្រៀមខ្លួនដើម្បីប្រកាស។ (សូមមើល: INVALID translate/figs-metaphor)

អ្នកជឿត្រូវតែប្រើជំនឿដែលព្រះជាម្ចាស់ប្រទានដើម្បីការពារនៅពេលអារក្សវាយប្រហារគឺដូចជាទាហានប្រើខែលការពារខ្លួនឯងពីសត្រូវវាយប្រហារ។

នៅគ្រប់កាលៈទេសៈទាំងអស់ ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល(សូមមើល: INVALID translate/figs-metaphor)

ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារកំណាចបាន។

ការវាយប្រហាររបស់អារក្សប្រឆាំងនឹងអ្នកជឿគឺដូចជាព្រួញដែលកំពុងបាញ់ទៅលើទាហានដោយសារសត្រូវ។ (សូមមើល: INVALID translate/figs-metaphor)

Ephesians 6:17-18

ចូរ​ទទួល​ការ​សង្គ្រោះ​​ធ្វើ​ជា​មួក​ដែក

សេចក្ដីសង្គ្រោះដែលបានផ្តល់មកតាមរយៈព្រះជាម្ចាស់ការពារចិត្តគំនិតរបស់អ្នកជឿដូចគ្នាជាមួយនឹងមួកការពារក្បាលរបស់ទាហានដែរ។. (សូមមើល: INVALID translate/figs-metaphor)

​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានបណ្តាលដោយព្រះវិញ្ញាណដ៏វិសុទ្ធគឺត្រូវបានប្រើដើម្បីតយុទ្ធប្រឆាំងនិងការពារជំនឿពីអារក្សដូចជាទាហានប្រើដាវរបស់គេដើម្បីតយុទ្ធនិងការពារប្រឆាំងនឹងការវាយប្រហាររបស់សត្រូវ។ (សូមមើល: INVALID translate/figs-metaphor)

ចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ

«ចូរអធិស្ឋានគ្រប់ពេលដោយព្រះវិញ្ញាណដ៏វិសុទ្ធពេលបងប្អូនអធិស្ឋានហើយធ្វើការទូលសុំត្រឹមត្រូវ»

ដោយ​ចិត្ត​ព្យាយាម​

«ដូច្នេះបងប្អូនអាចអធិស្ឋានតាមវិធីនេះ»។ នេះសំដៅទៅលើអាកប្បកិរិយានៃការយកគ្រឿងសឹករបស់ព្រះជាម្ចាស់។

​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សម្រាប់​ប្រជាជន​ដ៏វិសុទ្ទ​ទាំង​អស់របស់ព្រះជាម្ចាស់។

«តស៊ូក្នុងការប្រុងប្រយ័ត្នហើយអធិស្ឋានសម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ទាំងអស់» ឬ «ចូរអធិស្ឋានដោយប្រុងស្មារតីជានិច្ចសំរាប់អ្នកជឿទាំងអស់»

Ephesians 6:19-20

ប្រយោគភ្ជាប់:

នៅក្នុងការបិទរបស់គាត់ប៉ូលបានសុំឱ្យពួកគេអធិស្ឋានសម្រាប់ភាពក្លាហានរបស់គាត់ក្នុងការប្រាប់ដំណឹងល្អនៅពេលគាត់កំពុងជាប់ពន្ធនាគារហើយនិយាយថាគាត់កំពុងបញ្ជូនទីឃីកុសដើម្បីលួងលោមពួកគេ។

សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ដែលព្រះជាម្ចាស់អាចប្រទានឱ្យខ្ញុំនូវពាក្យ» ឬ «ព្រះជាម្ចាស់អាចប្រទានឱ្យខ្ញុំនូវសារ» (សូមមើល: INVALID translate/figs-activepassive)

ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ។ សូម​ព្រះអង្គប្រទានឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់អាច

«នៅពេលខ្ញុំនិយាយសូមអធិស្ឋានឲ្យថា ខ្ញុំពន្យល់យ៉ាងក្លាហាន»

ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ

«និយាយ»(សូមមើល: INVALID translate/figs-idiom)

គឺដំណឹងល្អនេះហើយ បានធ្វើឲ្យខ្ញុំ​ក្លាយ​ជា​ទូត​របស់ព្រះអង្គ

ឥឡូវខ្ញុំកំពុងជាប់ពន្ធនាគារព្រោះខ្ញុំជាអ្នកតំណាងរបស់ដំណឹងល្អ។ (សូមមើល: INVALID translate/figs-metonymy)

ខ្ញុំសូមប្រកាសទាំង​មាន​ចិត្ត​អង់អាច និយាយ​តាម​ពាក្យដែល​ខ្ញុំ​ត្រូវ​និយាយ។

ពាក្យ «អធិស្ឋាន» ត្រូវបានយល់ពីខ ១៩។ ការបកប្រែផ្សេងទៀត: «ដូច្នេះសូមអធិស្ឋានថាពេលណាក៏ដោយខ្ញុំបង្រៀនដំណឹងល្អខ្ញុំនឹងនិយាយវាដោយក្លាហានពេលដែលខ្ញុំគួរតែ» ឬ «អធិស្ឋានថាខ្ញុំអាចនិយាយដំណឹងល្អដោយក្លាហានដូចដែលខ្ញុំគួរតែ» (សូមមើល: INVALID translate/figs-explicit)

Ephesians 6:21-22

លោក​ទីឃីកុស

លោកទីឃីកុស គឺជាអ្នកបម្រើម្នាក់ក្នុងចំណោមអ្នកបម្រើជាច្រើនដែលបានបម្រើជាមួយលោកប៉ូល។ (សូមមើល: INVALID translate/translate-names)

Ephesians 6:23-24

ប្រយោគភ្ជាប់:

លោកប៉ូលបានបញ្ចប់សំបុត្ររបស់គាត់ទៅកាន់អ្នកជឿនៅទីក្រុងអេភេសូរជាមួយការប្រទានពរនិងព្រះគុណដល់អ្នកជឿទាំងអស់ដែលស្រឡាញ់ព្រះគ្រិស្្ត) ។