Habakkuk
Habakkuk 1
Habakkuk 1:1-2
នេះគឺជាសេចក្តីប្រកាសដែលឲ្យព្យាការីហាបាគូកបានឃើញ
ពាក្យទាំងនេះណែនាំពីរជំពូកដំបូងនៃព្រះគម្ពីរ។ ប្រសិនបើ ភាសារបស់អ្នកត្រូវការប្រយោគពេញលេញនៅទីនេះ «នេះគឺជាសារដែលព្យាការីហាបាគុកបានទទួលពីព្រះជាម្ចាស់»។
ព្រះអម្ចាស់
នេះគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានបង្ហាញដល់ប្រជារាស្រ្តរបស់ព្រះអង្គ នៅក្នុងគម្ពីរសញ្ញាចាស់។ សូមមើលការបកប្រែទំព័រពាក្យអំពីព្រះអម្ចាស់ទាក់ទងនឹងរបៀបបកប្រែអត្ថបទនេះ។
តើទូលបង្គំត្រូវស្រែកឲ្យព្រះអង្គជួយដល់ពេលណាទៅ តើព្រះអម្ចាស់បានឮទូលបង្គំទេ?
របៀបផ្សេងទៀតនៃការបកប្រែ «ខ្ញុំបានស្រែករកជំនួយអស់រយៈពេលជាយូរមកហើយ ប៉ុន្តែអ្នកធ្វើហាក់ដូចជាអ្នកមិនស្តាប់ខ្ញុំ!» (សូមមើលៈ INVALID translate/figs-rquestion)
Habakkuk 1:3-4
ព័ត៌មានទូទៅ៖
ហាបាគុកបន្ដអធិស្ឋានដល់ព្រះ។
ប្តឹងផ្តល់គ្នា
«ការវាយប្រយុទ្ធគ្នាក្នុងចំណោមប្រជាជនកំពុងតែក្លាយជារឿងធម្មតា»
មនុស្សអាក្រក់នៅជុំវិញមនុស្សសុចរិត
នេះអាចមានន័យថា មនុស្សសុចរិតទទួលរងនូវភាពអយុត្តិធម៌ពីព្រោះគឺ ទី១) «មនុស្សអាក្រក់មានអំណាចច្រើនជាងមនុស្សសុចរិត» ឬទី២) គឺ «មានមនុស្សអាក្រក់ច្រើនជាងមនុស្សសុចរិតទៅទៀត»។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយក្តីអយុត្តិធម៍កើតឡើង
របៀបផ្សេងទៀតនៃការបកប្រែៈ «អំពើអាក្រក់កើតឡើងជំនួសអំពើយុត្តិធម៌» ឬ «ភាពអយុត្តិធម៌កើនឡើង»
Habakkuk 1:5-7
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់ឆ្លើយតបការអធិស្ឋានរបស់ហាបាគុក។
ចូរមើលទៅប្រជាជាតិនានា ហើយនាំគ្នាពិចារណាអំពីពួកគេទៅ
«រៀនពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រជាជាតិដទៃទៀត»
ផែនដីទាំងមូល
នេះអាចមានន័យថាទី១) គ្រប់ទីកន្លែងនៅស្រុកយូដា ឬ ទី២) ថា គ្រប់ទីកន្លែងក្នុងពិភពលោក។ (សូមមើលៈ INVALID translate/figs-hyperbole)
ដណ្តើមយក
កាន់កាប់ដោយកម្លាំង ឬលួចពីម្ចាស់កម្មសិទ្ធ
ផ្ទះ
«ផ្ទះ»
ពួកគេ...ពួកគេ...ខ្លួនគេ
ទាហានខាល់ដេ។ ព្រះជាម្ចាស់នឹងលើកតម្កើងប្រជាជាតិខាល់ដេ ហើយពួកទាហានរបស់ខាល់ដេនឹងវាយលុកទឹកដីយូដា។ (សូមមើលៈ INVALID translate/figs-metonymy)
ពួកគេជាមនុស្សដែលគួរឲ្យភ័យខ្លាច និងភ័យញ័រ
ពាក្យថា «ភ័យខ្លាច» និង «ភ័យញ័រ» មានន័យជារឿងមូលដ្ឋានតែមួយ ហើយសង្កត់ធ្ងន់ថា ពួកគេបានធ្វើឲ្យអ្នកដទៃខ្លាចខ្លាំងណាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេធ្វើឲ្យអ្នកដទៃភ័យខ្លាចខ្លាំងណាស់»។ (សូមមើលៈ INVALID translate/figs-doublet)
មកតែ
«មក»
Habakkuk 1:8-9
សេះរបស់ពួកគេ...សេះរបស់ពួកគេ
សេះរបស់ទាហានខាល់ដេ
សាហាវជាងឆ្កែចចកដែលរកសីុ នៅពេលព្រលប់ទៅទៀត
សេះរបស់ពួកខាល់ដេត្រូវបានគេប្រៀបធៀបទៅនឹងសត្វចចកដ៏កាចសាហាវ ដែលរត់បន្ទាប់ពីសត្វព្រៃរបស់ពួកគេនៅពេលល្ងាច នៅពេលដែលពួកគេឃ្លានខ្លាំង ដោយសារពួកគេមិនបានស៊ីពេញមួយថ្ងៃ។ (សូមមើលៈ INVALID translate/figs-metaphor)
កងទ័ពសេះរបស់ពួកគេ
ទាហានរបស់ជនជាតិខាល់ដេជិះសេះ។
ខ្លារខិន
សត្វឆ្មាដែលធំហើយរហ័ស (សូមមើលៈ INVALID translate/translate-unknown)
ដូចសត្វឥន្រ្ទីបោះពួយ
«អ្នកជិះសេះ ជិះលឿនដូចឥន្ទ្រីហើរ» (សូមមើលៈ INVALID translate/figs-simile)
ទឹកមុខរបស់ពួកគេពិតជាសាហាវណាស់ ហើយពួកគេចាប់ឈ្លើយសឹកដូចជាខ្សាច់
ជនជាតិខាល់ដេមានចំនួនច្រើន ហើយដូចគ្រាប់ខ្សាច់ ដែលខ្យល់បក់ឡើងនៅក្នុងព្យុះមានចំនួនច្រើនណាស់ ដែលមិនអាចរាប់បាន ដូច្នេះគ្មាននរណាម្នាក់អាចរាប់មនុស្សដែលពួកគេចាប់បានទេ ហើយធ្វើជាអ្នកទោសបានឡើយ។ (សូមមើលៈ INVALID translate/figs-simile)
Habakkuk 1:10-11
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់នៅតែបន្តរៀបរាប់អំពីទាហានខាល់ដេ។
ទៅមុខដូចជាខ្យល់ព្យុះ
ទាហានខាល់ដេកំពុងលុកលុយត្រូវបានគេប្រៀបធៀបទៅនឹងខ្យល់ដែលបក់បោកកាត់តំបន់មួយ ហើយបន្តដំណើរទៅកន្លែងបន្ទាប់ទៀត។ (សូមមើលៈ INVALID translate/figs-metaphor)
Habakkuk 1:12
ព័ត៌មានទូទៅ៖
ហាបាគុកនិយាយទៅកាន់ព្រះអម្ចាស់អំពីប្រជាជនខាល់ដេ។
ឱព្រះនៃទូលបង្គំអើយ តើព្រះអង្គជាព្រះដ៏បរិសុទ្ធរបស់ទូលបង្គំតាំងពីដើមរៀងមកមែនទេ?
របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអម្ចាស់របស់ទូលបង្គំ ជាព្រះដ៏វិសុទ្ធ»។ (សូមមើលៈ INVALID translate/figs-rquestion)
គេ...គេ
ប្រជាជនខាល់ដេ
ថ្មដា
អ្នកការពារអ៊ុីស្រាអែល (សូមមើលៈ INVALID translate/figs-metaphor)
ឲ្យកម្លាំងដល់គេដើម្បីវាយប្រដៅយើងខ្ញុំ
«ឲ្យកម្លាំងពួកគេសម្រាប់គោលបំណងកែតម្រង់ អ៊ុីស្រាអែល»
Habakkuk 1:13-14
ព័ត៌មានទូទៅ៖
លោកហាបាគុកបន្តនិយាយទៅកាន់ព្រះអម្ចាស់អំពីប្រជាជនខាល់ដេ។
ពួកអ្នក ដែលប្រព្រឹត្តការក្បត់
«ប្រជាជនខាល់ដេ ដែលគ្មាននរណាអាចទុកចិត្តបាន»
បំផ្លាញ
«បំផ្លាញ» (UDB)
ដូចជាត្រីដែលនៅក្នុងសមុទ្រ...ដូចសត្វលូនវា
ឃ្លាទាំងពីរនេះបង្ហាញពីគំនិតតែមួយ ដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យពួកខាល់ដេធ្វើអំពើលើប្រជាជន អ៊ុីស្រាអែលដូចជា ពួកគេជាសត្វដែលមានតម្លៃតិចតួចខ្លាំង ហើយមិនដូចមនុស្សគួរតែត្រូវបានគេយកចិត្តទុកដាក់។ (សូមមើលៈ INVALID translate/figs-simile and INVALID translate/figs-parallelism)
Habakkuk 1:15-17
ព័ត៌មានទូទៅ៖
ហាបាគុកបន្តនិយាយទៅកាន់ព្រះអម្ចាស់អំពីប្រជាជនខាល់ដេ។
សន្ទូង...សំណាញ់
ឧបករណ៍ប្រើដើម្បីចាប់ត្រី
សំណាញ់
ឧបករណ៍ដែលប្រើដើម្បីចាប់ «សត្វលូនវារ» (១ៈ១៣)
បានអាហារឆ្ងាញ់យ៉ាងបរិបូណ៏ដោយសាររបស់ទាំងនោះ
របៀបផ្សេងទៀត នៃការបកប្រែៈ «សត្វដែលល្អបំផុត និងសាច់ដែលល្អបំផុតគឺ ជាចំណែករបស់ពួកគេ» (សូមមើលៈ INVALID translate/figs-parallelism)
ចំណែក
ផ្នែកតូចមួយនៃអ្វី ដែលធំជាងដែលចែករវាងមនុស្សជាច្រើន
ពួកសម្អាត់សំណាញ់របស់ពួកគេ
អ្នកនេសាទបានសម្អាតសំណាញ់របស់ពួកគេ ដើម្បីបោះម្តងទៀត ហើយចាប់បានត្រីថែមទៀត។ (សូមមើលៈ INVALID translate/figs-metaphor)
Habakkuk 2
Habakkuk 2:1
ខ្ញុំ...របស់ខ្ញុំ...ខ្ញុំ
លោកហាបាគុក
ព្រះអង្គ
ព្រះអម្ចាស់
ខ្ញុំនឹងឈរចាំយាម ខ្ញុំនឹងទទ្ទឹងរង់ចាំនៅលើប៉ម ហើយខ្ញុំនឹងសម្លឹងមើលដោយយកចិត្តទុកដាក់
ឃ្លាទាំងនេះនិយាយដូចគ្នា តាមពីរវិធីផ្សេងគ្នា។ «ខ្ញុំនឹងឈរកន្លែងចាំយាមនៅលើប៉មរបស់ខ្ញុំ»។ ហាបាគុកប្រើឃ្លាទាំងនេះ ដើម្បីប្រៀបធៀបខ្លួនគាត់ ដែលកំពុងរង់ចាំស្តាប់ពីព្រះជាម្ចាស់ទៅនឹងទាហានឈរយាមនៅលើប៉ម។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-metaphor)
ខ្ញុំគួរបែរចេញពីការរអ៊ូរទាំរបស់ខ្ញុំដែរ
ពាក្យថា «បែរ» និយាយពីការផ្លាស់ប្តូរចិត្តរបស់មនុស្សម្នាក់ដូចជា កំពុងងាកចេញពីរឿងមួយទៅរឿងមួយផ្សេងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំគួរតែបញ្ឈប់ការត្អូញត្អែរ ហើយយល់ព្រមជាមួយព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metaphor)
Habakkuk 2:2-3
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់មានព្រះបន្ទូលតបមកលោកហាបាគុក។
ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ ត្រូវឲ្យចារទុកនៅលើបន្ទះថ្ម
ឃ្លាទាំងពីរនេះនិយាយដូចគ្នា តាមពីរវិធីផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានសរសេរយ៉ាងច្បាស់នៅលើបន្ទះថ្មនូវអ្វី ដែលព្រះជាម្ចាស់នឹងប្រាប់អ្នក» (សូមមើលៈ INVALID translate/figs-parallelism)
បន្ទះថ្ម
ទាំងនេះគឺជាបំណែកថ្ម ឬដីឥដ្ឋដែលត្រូវបានប្រើសម្រាប់សរសេរលើ។
ដើម្បីឲ្យមនុស្សងាយស្រួលអាន
នេះអាចមានន័យថា ទី១) នរណាម្នាក់នឹងធ្វើតាមបន្ទះថ្ម ហើយអានទៅមនុស្ស ឬទី២) ថា អ្នកដែលបានអាននឹងអាចអានបានដោយងាយស្រួល (សូមមើលៈ INVALID translate/figs-metonymy)
មានព្រឹត្តការណ៏កើតឡើង
អ្វីដែលបានសរសេរនឹងកើតឡើង ឬក្លាយជាការពិត។ (សូមមើលៈ INVALID translate/figs-idiom)
មិនក្លែងក្លាយឡើយ
នេះអាចមានន័យថា ទី១) «ហើយនឹងមិនរង់ចាំ» ឬទី ២) គឺ «ហើយនឹងមិនមកយឺតៗ»
Habakkuk 2:4-5
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់នៅតែមានព្រះបន្ទូលនឹងហាបាគុក។
មើល៏!
ពាក្យថា «មើល៏!» នៅទីនេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលនៅខាងក្រោម។
មនុស្សកោងកាចនឹងត្រូវវិនាសតែមនុស្សឲ្យសុចរិត...ជាគ្រឿងបញ្ឆោតដល់មនុស្ស...ដែលមានចិតស្កប់ទេ គេបើកមាត់ចំហយ៉ាងធំ...គេកៀប្រមូលអស់ទាំងជាតិសាសន៏...អោយមកនៅក្រោមអំណាចរបស់ខ្លួន
ព្រះអម្ចាស់មានព្រះបន្ទូលអំពីជនជាតិខាល់ដេថា ពួកគេជាមនុស្សតែម្នាក់។
គេកៀប្រមូលអស់ទាំងជាតិសាសន៏ អោយមកនៅក្រោមអំណាចរបស់ខ្លួន
នេះត្រូវបានគេនិយាយដូចគ្នា តាមវិធីពីរផ្សេងគ្នា។ «គេប្រមូលមនុស្សទាំងអស់ពីគ្រប់ជាតិសាសន៍» (សូមមើលៈ INVALID translate/figs-parallelism) «គេ» សំដៅទៅលើជនជាតិខាល់ដេហាក់ដូចជា ពួកគេជាមនុស្សតែម្នាក់។
កៀប្រមូល
«ប្រមូល»
គ្រប់អស់ទាំង...
មួយចំនួនធំណាស់ (សូមមើលៈ INVALID translate/figs-hyperbole)
Habakkuk 2:6-8
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់នៅតែមានព្រះបន្ទូលទៅកាន់ហាបាគុក។ ព្រះអង្គសំដៅទៅលើពួកខាល់ដេហាក់ដូចជា ពួកគេជាមនុស្សតែម្នាក់។
តើអ្នកនៅប្រព្រឹត្តដូច្នេះដល់កាលណាទៀត?
«ពេលខ្លះអ្នកនឹងមិនអាចទទួលបានការសន្យាពីប្រជាជនទៀតទេ»។ នេះអាចមានន័យទី១) គឺជនជាតិខាល់ដេប្រៀបដូចជា ចោរប្លន់ដែលបានសន្យាថា ពួកគេបាន បង្ខំឲ្យមនុស្សផ្សេងទៀតចុះហត្ថលេខា ឬទី២) គឺ ព្រះអម្ចាស់កំពុងធ្វើកំណត់ហេតុអំពីអ្វី ដែលពួកខាល់ដេបានលួច ហើយនឹងនៅថ្ងៃណាមួយពួកគេទាមទារឲ្យសងវិញ។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-metaphor)
ការសន្យា
កំណត់សម្គាល់សន្យាដែលបានផ្តល់សម្រាប់បំណុលដែលជំពាក់ជាញឹកញាប់ត្រូវបានសរសេរនៅលើដីឥដ្ឋ
ម្ចាស់បំណុលនឹងក្រោកឡើងហើយនឹងខាំឯង ជាមួយរំពេច ហើយពួកគេនឹងរឹបអូសយកទ្រព្យរបស់ពួកឯង
សំណួរនេះត្រូវបានសួរដើម្បីធ្វើឲ្យពួកខាល់ដេគិតអំពីចម្លើយ។ «អ្នកដែលខឹងអ្នកនឹងមកប្រឆាំនឹងអ្នក ហើយម្ចាស់បំណុលដែលអ្នកខ្លាចនឹងចាប់ផ្តើមការវាយប្រហារ» (សូមមើលៈ INVALID translate/figs-rquestion)
ហើយនឹងខាំឯង
នេះគឺជាពាក្យដែលមានន័យថា អ្នកដែលមានបំណុលដែលពួកគេត្រូវសង។ ទោះយ៉ាងណាក៏ដោយកំណែ សម័យថ្មីមួយចំនួនបកស្រាយឃ្លានេះមានន័យថា ម្ចាស់បំណុលមិនមែនកូនបំណុលទេ។ (សូមមើលៈ INVALID translate/figs-idiom)
ហើយពួកគេនឹងរឹបអូសយកទ្រព្យរបស់ពួកឯង
នេះសំដៅទៅលើកូនបំណុលដូចគ្នាដែរ។ ពួកគេនឹងបំភ័យពួកខាល់ដេ ដោយវាយប្រហារពួកគេ ដើម្បីសងសឹកចំពោះបំណុលអយុត្តិធម៌ដែលពួកគេត្រូវបង្ខំឲ្យមាន។
ក្រោកឡើង
«ក្លាយជាចំនួនច្រើន» ឬ «កាន់តែមានឥទ្ធិពល»
ប្លន់រឹបអូស
លួច ឬយកដោយប្រើកម្លាំង។
Habakkuk 2:9-11
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់នៅតែបន្តមានព្រះបន្ទូលតបទៅកាន់ហាបាគុក។ ព្រះអង្គសំដៅទៅលើពួកខាល់ដេហាក់ដូចជា ពួកគេជាមនុស្សតែម្នាក់។
មនុស្សដែលបានកម្រៃដោយ ការទុច្ចរិតដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួន
«អ្នកដែលធ្វើការ ដើម្បីទទួលបានប្រាក់ចំណេញមិនស្មោះត្រង់សម្រាប់គ្រួសាររបស់គេ»
ហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់
«សង់ផ្ទះរបស់គាត់អោយឆ្ងាយពីបញ្ហា»
សេចក្តីអាក្រក់
របៀបផ្សេងទៀតនៃការបកប្រែៈ «ដៃនៃអំពើអាក្រក់» ប្រព្រឹត្ត «អំពើអាក្រក់» ជាមនុស្សម្នាក់ ឬ «មនុស្សអាក្រក់» (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-synecdoche).
ឯងគិតគូរបង្កើតសេចក្តីអាម៉ាសដល់ក្រុមគ្រួសារឯង ដោយឯងកម្ទេចជាតិសាសន៏ជាច្រើន
«ដោយសារតែអ្នកកម្ទេចមនុស្សជាច្រើន គ្រួសាររបស់អ្នកនឹងត្រូវរងការខ្មាស់អៀន»
អ្នក
ឯកវចនៈ (សូមមើលៈ INVALID translate/figs-you)
កម្ទេច
ការបំផ្លាញ (សូមមើលៈ INVALID translate/figs-idiom)
នឹងធ្វើឲ្យជីវិតរបស់ឯងត្រូវវិនាស
«ធ្វើបាបខ្លួនឯង»
ថ្ម...ឈើធឹ្នម
«ថ្ម» និង «ឈើធឹ្នម» តំណាងឲ្យប្រជាជនឈឺចាប់នៅក្នុងអគារនៃផ្ទះ អ្នកតំណាងឲ្យប្រជាជន ដែលត្រូវបានបំផ្លាញដោយពួកខាល់ដេ។ (សូមមើលៈ INVALID translate/figs-personification and INVALID translate/figs-idiom និង INVALID translate/figs-synecdoche)
ស្រែកបន្ទរ
«ចោទប្រកាន់ព្រះជាម្ចាស់ប្រឆាំងនឹងអ្នកសាងសង់ផ្ទះ»
យល់ស្រប
យល់ស្របជាមួយនឹងការចោទប្រកាន់
Habakkuk 2:12-14
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់នៅតែបន្តមានព្រះបន្ទូលតមទៅកាន់ហាបាគុក។ ព្រះអង្គសំដៅទៅលើពួកខាល់ដេហាក់ដូចជា ពួកគេជាមនុស្សតែម្នាក់។
វេទនាដល់អ្នកណាដែលបានសង់ទីក្រុង ដោយបង្ហូរឈាមនឹងប្រព្រឹត្តអំពើទុច្ចរិត
ឃ្លាទាំងពីរនេះនិយាយដូចគ្នា តាមវិធីផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការព្រមានដល់ពួកខាល់ដេ ដែលបានកសាងទីក្រុងរបស់ពួកគេជាមួយនឹងអ្វីដែលពួកគេបានលួចពីប្រជាជនដែលពួកគេបានសម្លាប់» (សូមមើលៈ INVALID translate/figs-parallelism)
ដោយបង្ហូរឈាម
ដោយសម្លាប់មនុស្ស (សូមមើលៈ INVALID translate/figs-metonymy)។ របៀបផ្សេងទៀត នៃការបកប្រែៈ «អ្នកដែលសម្លាប់មនុស្ស និងលួចរបស់គេ ដើម្បីកសាងទីក្រុង»។ (សូមមើលៈ INVALID translate/figs-explicit)
តើព្រះអម្ចាស់នៃពិភពលោកទាំងមូលនឹងធ្វើឲ្យស្នាដៃរបស់ជាតិសាសន៍រលាយទៅ ក្នុងភ្លើង ហើយអោយកិច្ចការដែលជាតិសាសន៍ប្រឹងប្រែងទាំងប៉ុន្មាន ទៅជាគ្មានប្រយោជន៍?
ព្រះជាម្ចាស់បានបំផ្លាញអ្វីៗ ដែលមនុស្សបានសាងសង់។ គឺត្រូវបាននិយាយតាមពីរវិធីផ្សេងគ្នា ដើម្បីធ្វើឲ្យអត្ថន័យកាន់តែច្បាស់។ របៀបផ្សេងទៀត នៃការបកប្រែៈ «ព្រះអម្ចាស់គឺជាព្រះដែលធ្វើអោយមនុស្សខំធ្វើការ ដើម្បីបំផ្លាញដោយភ្លើង ហើយគ្មានលទ្ធផលអ្វីឡើយ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-parallelism)
Habakkuk 2:15-16
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់នៅតែបន្តមានព្រះបន្ទូលតមទៅកាន់ហាបាគុក។ ព្រះអង្គសំដៅទៅលើពួកខាល់ដេហាក់ដូចជា ពួកគេជាមនុស្សតែម្នាក់។
ប្រៀបបាននឹងពឹសពុល
«បន្ថែមជាតិពុលរបស់អ្នកទៅក្នុងភេសជ្ជៈរបស់ពួកគេ» (សូមមើលៈ INVALID translate/figs-explicit)
ឯងនឹងមិនទទួលបានកិត្តិយសទេ ផ្ទុយទៅវិញនឹងទទួលបានភាពអាម៉ាសយ៉ាងខ្លាំងវិញ
«កាលដែលអ្នកស្វែងរកសិរីរុងរឿងដ៏អស្ចារ្យ ព្រះជាម្ចាស់នឹងធ្វើអោយអ្នកអាម៉ាស់មុខជាខ្លាំង» (សូមមើលៈ INVALID translate/figs-idiom)
ឯង
ឯកវចនៈ (សូមមើលៈ INVALID translate/figs-you)
ចូរផឹកស្រានេះ
«ផឹកពីពែងដែលមានជាតិពុល»
ព្រះអម្ចាស់នឹងបែទៅដាក់ទោសឯង ដោយព្រះហស្តស្តាំរបស់ព្រះអម្ចាស់
«ព្រះអម្ចាស់បានដាក់ទោសប្រជាជាតិនានា ដោយព្រះចេស្ដារបស់ព្រះអង្គ ដូច្នេះព្រះអង្គនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធានុភាពរបស់ព្រះអង្គ» (សូមមើលៈ INVALID translate/figs-idiom)
ពែង
«ជាស្រាដែលមានជាតិពុល» (សូមមើលៈ INVALID translate/figs-metonymy)
ព្រះហស្តស្ដាំ
ជាដៃដែលខ្លាំង
នឹងបែទៅដាក់ទោសឯង
«នឹងមករកអ្នកដូចដែលបានធ្វើចំពោះអ្នកដទៃ»
ការរុងរឿងរបស់ឯងនឹងក្លាយទៅជាភាពអាម៉ាស់វិញ
«អ្នករាល់គ្នានឹងឃើញភាពអាម៉ាស់របស់អ្នក ហើយក៏គ្មាននរណាម្នាក់មើលឃើញកិត្តិយសរបស់អ្នកដែរ» (សូមមើលៈ INVALID translate/figs-idiom)
Habakkuk 2:17
ព័ត៌មានទូទៅ៖
ព្រះជាម្ចាស់នៅតែបន្តមានព្រះបន្ទូលអំពីរបៀប ដែលព្រះអង្គនឹងដាក់ទោសដល់ជនជាតិខាល់ដេ
សម្លាប់សត្វយ៉ាងព្រៃផ្សៃ ដែលនាំឲ្យពួកវាភ័យខ្លាច
«សេចក្ដីស្លាប់របស់សត្វនឹងធ្វើឲ្យអ្នកភ័យខ្លាច»
Habakkuk 2:18-20
អ្នក
ពាក្យថា «អ្នក» សំដៅទៅលើប្រជាជនខាល់ដេ។
រូបដែលគេសូន
នេះគឺជាដំណើរការនៃការបង្កើតរូបសំណាកមួយដោយចាក់លោហៈរាវចូលទៅក្នុងវត្ថុឆ្លាក់តាមទំរង់ ដែលចង់បាន។ លោហៈធាតុនឹងយកជាទម្រង់តួ ហើយរឹងដូចរូប ឬរូបចម្លាក់។
លង្ហិន
នេះគឺជាពាក្យសម្រាប់លោហៈនៅពេលវាស្ថិតនៅក្នុងទម្រង់រាវ។
ព្រះក្លែងក្លាយ
ឃ្លានេះគឺសំដៅទៅលើអ្នកដែលឆ្លាក់ ឬសូនរូប។ ដោយការធ្វើឲ្យព្រះក្លែងក្លាយ គាត់បង្រៀនសេចក្ដីក្លែងក្លាយ។
Habakkuk 3
Habakkuk 3:1-3
ទូលបង្គំបានឮសេចក្តីដែលព្រះអង្គមានបន្ទូល
អាចមានន័យថាទី១) គឺ «ខ្ញុំបានឮសេចក្ដីដែលមនុស្សបាននិយាយ អំពីអ្វីដែលអ្នកបានធ្វើ» ឬ ទី២) គឺ «ខ្ញុំបានឮអ្វីដែលអ្នកទើបតែនិយាយ»។
ដែលព្រះអង្គបានធ្វើ សូមសម្តែង
«ធ្វើឲ្យការងាររបស់អ្នកដំណើរការវិញ» ឬ «ធ្វើម្តងទៀតនូវអ្វីដែលអ្នកបានធ្វើពីមុន»
បានស្គាល់
«ធ្វើឲ្យគេស្គាល់ការងាររបស់អ្នក»
Habakkuk 3:4-5
ព័ត៌មានទូទៅ៖
ហាបាគុកបន្តរៀបរាប់អំពីនិមិត្តរបស់គាត់ចំពោះព្រះអម្ចាស់។
ពន្លឺ
ទាំងនេះគឺជាបន្ទាត់នៃពន្លឺ ដែលបានមកពីប្រភពពន្លឺដូចជា ព្រះអាទិត្យ។
របស់ព្រះអង្គ...របស់ព្រះអង្គ...របស់ព្រះអង្គ
របស់ព្រះអម្ចាស់
Habakkuk 3:6
ព័ត៌មានទូទៅ៖
ហាបាគុកបន្តរៀបរាប់អំពីនិមិត្តរបស់គាត់ចំពោះព្រះអម្ចាស់។
វាស់ទំហំនៃផែនដី
អាចមានន័យទី១) គឺ ព្រះអង្គបានស្ទាបស្ទង់អំពីវិធី ដែលអាចមានជ័យជំនះមុននឹងប្រគល់ចំណែកដល់អភិបាលរបស់គេ ឬទី២) គឺ ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ។
ភ្នំធំ... ភ្នំតូចដែលនៅជាដរាប
«ភ្នំដែលមានតាំងពីដើម...ភ្នំដែលនឹងមានរហូតដល់ទីបញ្ចប់នៃពេលវេលា។ ប្រសិនបើភាសារបស់អ្នកមិនមានពាក្យខុសគ្នាសម្រាប់ «កូនភ្នំ» និង «ភ្នំ» ឬសម្រាប់ «អស់កល្បជានិច្ច» និង «ជាដារាប» អ្នកអាចផ្សំពាក្យទាំងនេះដូចជា ULB បានធ្វើ។
ក្រាបចុះ
ក្នុងការថ្វាយបង្គំព្រះ។ «ត្រូវបានក្រាបទៅនឹងដី» (សូមមើលៈ INVALID translate/figs-personification)
Habakkuk 3:7-8
ព័ត៌មានទូទៅ៖
ហាបាគុកបន្តរៀបរាប់អំពីនិមិត្តរបស់គាត់ចំពោះព្រះអម្ចាស់។
ជំរំរបស់ជនជាតិគូសានរលាយសូន្យ និងចំណែកជម្រក...ជនជាតិម៉ាឌានក៏ញ័រកក្រើក
ប្រជាជននៅស្រុកម៉ាឌាន និងគូសានដែលញាប់ញ័រ ឬភ័យខ្លាចប្រៀបបាននឹងក្រណាត់តង់ ដែលរើចេញនៅពេលមានខ្យល់បក់។ (សូមមើលៈ INVALID translate/figs-metaphor)
ជនជាតិគូសាន
អាចមានន័យថាទី១អាចជា ឈ្មោះក្រុមមនុស្សដែលមិនដឹង ឬទី២ ដូចគ្នានឹងទឹកដីគូលដែរ។ (សូមមើល INVALID translate/translate-names និង INVALID translate/translate-unknown)
តើព្រះអម្ចាស់មានព្រះហឬទ័យខ្ញាល់នឹងទន្លេទាំងនោះឬ? តើព្រះអម្ចាស់ក្រោធនឹងទន្លេឬក៏ក្រោធទៅលើសមុទ្រ...វាយយកជ័យជម្នះមែនទេ?
ប្រសិនបើភាសារបស់អ្នកមិនមានពាក្យដាច់ដោយឡែកសម្រាប់ «ខឹង» និង «កំហឹង» និង «ខឹងខ្លាំង» អ្នកអាចច្របាច់បញ្ចូលគ្នានូវជួរនានា «តើព្រះអម្ចាស់ខ្ញាល់នឹងទន្លេឬ? តើព្រះអង្គខ្ញាល់នឹងសមុទ្រ...រទេះចម្បាំងដែលមានជ័យជំនះឬ?»។ របៀបផ្សេងទៀតនៃការបកប្រែ «ព្រះអម្ចាស់មិនខ្ញាល់ងទន្លេទេ។ សេចក្ដីរបស់ព្រះអង្គមិនប្រឆាំងនឹងទន្លេហើយក៏មិនខ្ញាល់នឹងសមុទ្រ...រទេះចំបាំងដែលមានជ័យជំនះ។ (សូមមើល INVALID translate/figs-parallelism និង INVALID translate/figs-rquestion)
ព្រះអង្គជិះសេះនិងរទេះចម្បាំង វាយយកជ័យជម្នះ
នៅពេលដែលទាហានចង់ជិះសេះ ឬរទេះចំបាំងព្រះអម្ចាស់បានយាងមកជួយសង្គ្រោះប្រជាជនអ៊ីស្រាអែល។
Habakkuk 3:9-10
សម្រាក
ពាក្យនេះមានន័យថា «ឈប់ហើយឆ្លុះបញ្ចាំង» ឬ «លើកតម្កើង លើកសរសើរ»។ (សូមមើល INVALID translate/translate-unknown)
ភ្នំបានឃើញព្រះអង្គ ក៏នាំគ្នាភ័យញាប់ញ័រដោយឈឺចាប់
កាលដែលព្រះជាម្ចាស់បានបែងចែកផែនដី ភ្នំបានធ្វើចលនាដូចជា ពួកគេអាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ហើយមានប្រតិកម្មដោយងាកចេញពីកន្លែងដែលផែនដីត្រូវបានបែងចែក។ (សូមមើល INVALID translate/figs-personification)
ទីជម្រៅនៃទឹកក៏ពុះកញ្រ្ជោលយ៉ាងខ្លាំង
សំឡេងនៃរលកធំៗនៅសមុទ្រ
ហើយក៏ធ្វើឲ្យមានរលកធំៗ
កម្រិតទឹកកើនឡើង
Habakkuk 3:11-12
ព័ត៌មានទូទៅ៖
ហាបាគុកបន្តរៀបរាប់អំពីនិមិត្តរបស់គាត់ចំពោះព្រះអម្ចាស់។
ជាបំភ្លឺដល់គ្រប់ព្រួញរបស់ព្រះអង្គ
ដោយសារពន្លឺព្រួញរបស់ព្រះអម្ចាស់ភ្លឺខ្លាំងណាស់
ព្រះអង្គបានយាងកាត់ផែនដីដោយកំហឹង។ ព្រះអង្គជាន់កម្ទេចប្រជាជាតិនានាដោយសេចក្តីក្រោធ។
ប្រយោគទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ពួកគេរួមជាមួយព្រះអម្ចាស់ដាក់ទោសប្រជាជាតិនានាចំពោះអំពើទុច្ចរិតរបស់ពួកគេ។ (សូមមើល INVALID translate/figs-parallelism)
កំហឹង
ខឹងនឹងអ្វីដែលខុស
Habakkuk 3:13
ព័ត៌មានទូទៅ៖
ហាបាគុករៀបរាប់អំពីព្រះអម្ចាស់។
ព្រះអង្គបានចាក់ប្រេងតាំង
មានន័យថា ទី១) «ព្រះមេស្ស៊ីរបស់អ្នក» ប៉ុន្តែឯកសារយោងគឺច្បាស់ចំពោះ «ប្រជាជនរបស់អ្នក» ដូច្នេះប្រើនាមធម្មតានៅត្រង់នេះ មិនមែនជាឈ្មោះត្រឹមត្រូវទេ។
ព្រះអង្គវាយប្រហារមេគ្រួសាររបស់មនុស្សអាក្រក់
«ព្រះអង្គបានបំផ្លាញមេដឹកនាំរបស់មនុស្សអាក្រក់» (សូមមើលៈ INVALID translate/figs-metaphor)
Habakkuk 3:14-15
ព័ត៌មានទូទៅ៖
ហាបាគុកពិពណ៌នាអំពីព្រះអម្ចាស់បំផ្លាញពួកខាល់ដេ។
ព្រួញទាំងនោះមកដូចខ្យល់
អំណាច និងភាពរហ័សរហួនរបស់ពួកខាល់ដេ នៅពេលពួកគេវាយប្រហារប្រជាជនអ៊ុីស្រាអែលត្រូវបានគេប្រៀបធៀបទៅនឹងព្យុះដែលនឹងមកដល់។ (សូមមើលៈ INVALID translate/figs-simile)
ស្រែកហ៊ោ
«ការអួតខ្លួន»
ពួនស្ទាក់ប្រហារជនក្រីក្រ
រកមនុស្សក្រីក្រដែលកំពុងលាក់ខ្លួនពីពួកគេ ហើយសម្លាប់ពួកគេ និងយករបស់របរទាំងអស់របស់ពួកគេផង (សូមមើលៈ INVALID translate/figs-metaphor)
ប្រហារ
បរិភោគអ្វីគ្រប់យ៉ាងលឿន
Habakkuk 3:16
ព័ត៌មានទូទៅ៖
ហាបាគុកពិពណ៌នាអំពី ការភ័យខ្លាចរបស់គាត់នៅពេលគាត់គិតអំពីរបៀបដែលព្រះអម្ចាស់នឹងដាក់ទោសជនជាតិខាល់ដេ។
ខ្ញុំក៏ភ័យញ័ររន្ធត់ ហើយបបូរមាត់ខ្ញុំក៏ញ័រ...ហើយឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ...នៅស្ងៀមឥតកម្រើក
ឃ្លាទាំងនេះសំដៅទៅលើការភ័យខ្លាច ដែលបង្កឡើងដោយការគិតអំពីព្រឹត្តិការណ៍នាពេលអនាគត។ ហាបាគុកប្រើផ្នែកជាច្រើននៃរាងកាយរបស់គាត់ ដើម្បីបង្ហាញថា គ្រប់ផ្នែករបស់គាត់ភ័យខ្លាច។
ពុក
រលួយ
Habakkuk 3:17
ដើមឧទុម្ពរ...ទំពំាងបាយជូរ...ដើមអូលីវ...ស្រែចម្ការ...ពួកចៀម...គោ
គ្មានអាហារទេ។ ទាំងនេះគឺជាប្រភពអាហារស្ទើរតែទាំងអស់ ដែលត្រូវរកឃើញនៅក្នុងទឹកដីអ៊ុីស្រាអែល។ (សូមមើល INVALID translate/figs-parallelism និង INVALID translate/translate-unknown)
Habakkuk 3:18-19
ព័ត៌មានទូទៅ៖
ហាបាគុកសរសើរដល់ព្រះអម្ចាស់។
រីករាយ...មានអំណរ
ពាក្យទាំងពីរមានន័យថា «រីករាយ»។ ប៉ុន្តែប្រសិនបើភាសារបស់អ្នកមានពាក្យពិសេសសម្រាប់ពាក្យរីករាយបន្ទាប់ពីឈ្នះការប្រយុទ្ធសូមប្រើពាក្យ «អរសប្បាយ» នេះ។
ធ្វើឲ្យជើងរបស់ខ្ញុំរត់លឿន ដូចឈ្លូស ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់
ជើងដូចជាសត្វក្តាន់នឹងផ្តល់ឲ្យហាបាគុកនូវសមត្ថភាពក្នុងការឡើងលើច្រាំងថ្មចោត។ ពាក្យ «ទីខ្ពស់» សំដៅទៅលើកន្លែងដែលផុតពីគ្រោះថ្នាក់។ គាត់កំពុងនិយាយថា ព្រះជាម្ចាស់កំពុងប្រទានឲ្យគាត់នូវសមត្ថភាពក្នុងការរកកន្លែងសុវត្ថិភាព។ (សូមមើល INVALID translate/figs-simile and INVALID translate/translate-unknown)