3 John
3 John 1
3 John 1:1-4
ឃ្លាភ្ជាប់៖
យ៉ូហានជម្រាបសួរដល់កៃយុស។
ព័ត៌មានទូទៅ:
នេះជាសំបុត្រផ្ទាល់ខ្លួនរបស់យ៉ូហានទៅកៃយុស។ ឧទាពាក្យ «អ្នក» និង «របស់អ្នក» សំដៅទៅលើកៃយុសហើយមានលក្ខណៈឯកវចនៈ។ (សូមមើល: INVALID translate/figs-you)
ចាស់ទុំ
សំដៅទៅលើយ៉ូហានដែលជាសាវ័កនិងជាសិស្សរបស់ព្រះយេស៊ូ។ គាត់សំដៅទៅលើខ្លួនគាត់ថាជា «ចាស់ទុំ» ទាដោយសារគាត់មានអាយុចាស់ឬដោយសារគាត់ជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ។ ឈ្មោះរបស់អ្នកនិពន្ធអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា: «ខ្ញុំយ៉ូហានជាអ្នកចាស់ទុំកំពុងសរសេរ» ។ (សូមមើល: INVALID translate/figs-explicit)
កៃយុស
គឺជាបងប្អូនរួមជំនឿរបស់លោកយ៉ូហានដែលកំពុងសរសេរសំបុត្រនេះ។ (សូមមើល: INVALID translate/translate-names)
ជាអ្នកដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត
អ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដមែន
សូមឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនក្នុងកិច្ចការទាំងអស់ ហើយមានសុខភាពល្អផង
«អ្នកអាចធ្វើបានល្អគ្រប់កិច្ចការនិងមានសុខភាពល្អ»
ក៏ដូចជាព្រលឹងរបស់អ្នករាល់គ្នាបានចម្រុងចម្រើនដែរ
«ដូចខាងឯវិញ្ញាណដែលអ្នកមានសុខភាពល្អ»
បងប្អូន
អ្នកដែលមានជំនឿហើយដើរតាម
ធ្វើបន្ទាល់ពីសេចក្តីពិតរបស់អ្នក ក្នុងការដែលអ្នករាល់គ្នាដើរនៅក្នុងសេចក្តីពិតនោះ
«នេះបានប្រាប់ខ្ញុំថាអ្នកកំពុងរស់នៅស្របតាមសេចក្តីពិតរបស់ព្រះ» (សូមមើល: INVALID translate/figs-metaphor)
កូនរបស់ខ្ញុំ
យ៉ូហាននិយាយអំពីអ្នកដែលគាត់បានបង្រៀនឲ្យជឿលើព្រះយេស៊ូដូចជាពួកគេជាកូនរបស់គាត់។ នេះសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់គាត់ចំពោះពួកគេ។ គាត់ផ្ទាល់ជាអ្នកនាំពួកគេទៅរកព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត៖ «កូនខាងឯវិញ្ញាណរបស់ខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)
3 John 1:5-8
ឃ្លាភ្ជាប់៖
គោលបំណងរបស់យ៉ូហានក្នុងការសរសេរសំបុត្រនេះគឺដើម្បីសរសើរដល់លោកកៃយុស ដែលបានមើលថែគ្រូដែលជាអ្នកបង្រៀនព្រះគម្ពីធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ បន្ទាប់មកគាត់និយាយអំពីមនុស្សពីរនាក់គឺមួយជាមនុស្សអាក្រក់និងមួយជាមនុស្សល្អ។
ព័ត៌មានទូទៅ:
នៅទីនេះពាក្យ «យើង» សំដៅទៅលើយ៉ូហាននិងអ្នកដែលនៅជាមួយគាត់ហើយអាចរួមបញ្ចូលអ្នកជឿទាំងអស់។ (សូមមើល: INVALID translate/figs-inclusive)
ប្អូនជាទីស្រឡាញ់
នេះត្រូវបានប្រើជាពាក្យនៃសេចក្តីស្រឡាញ់សម្រាប់អ្អ្នកដែលមានជំនឿហើយដើរតាម។
ប្អូនបានប្រព្រឹត្តតាមសេចក្តីស្មោះត្រង់
«អ្នកកំពុងធ្វើអ្វីដែលស្មោះត្រង់នឹងព្រះ» ឬ «អ្នកស្មោះត្រង់នឹងព្រះ»
បម្រើដល់បងប្អូន ឬអ្នកដទៃក្តី
«ជួយបងប្អូនរួមជំនឿនិងជួយដល់អ្នក ដែលអ្នកមិនស្គាល់»
អ្នកដទៃក្តី គេបានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់ប្អូននៅក្នុងចំណោមក្រុមជំនុំ
«ជនចម្លែកដែលបានប្រាប់អ្នកជឿនៅក្នុងក្រុមជំនុំអំពីរបៀបដែលអ្នកបានស្រឡាញ់ពួកគេ»
ប្អូនបានធ្វើយ៉ាងល្អ ក្នុងការចាត់ពួកគេឲ្យធ្វើដំណើរចេញទៅ
«ខ្ញុំកំពុងស្នើសុំអ្នកឲ្យបញ្ជូនពួកគេ»
ដោយសារការធ្វើដំណើរចេញទៅនេះ ព្រោះតែព្រះនាមរបស់ព្រះជាម្ចាស់
នៅទីនេះ «ឈ្មោះ» សំដៅទៅលើព្រះយេស៊ូ។ ការបកប្រែផ្សេងទៀត៖ «ពីព្រោះពួកគេបានចេញទៅប្រាប់មនុស្សអំពីព្រះយេស៊ូ» (សូមមើល: INVALID translate/figs-metonymy)
ពួកគេមិនបានយកអ្វី
មិនបានទទួលអំណោយឬជំនួយទេ
សាសន៍ដទៃ
«សាសន៍ដទៃ» មិនត្រឹមតែមានន័យថាមនុស្សដែលមិនមែនជាសាសន៍យូដាទេ។ វាបញ្ជាក់អំពីមនុស្សដែលមិនទុកចិត្តលើព្រះយេស៊ូ។
ដើម្បីឲ្យយើងអាចក្លាយជាអ្នកមានចំណែកធ្វើការរួមសម្រាប់សេចក្តីពិត
«ដូច្នេះយើងនឹងសហការជាមួយពួកគេក្នុងការប្រកាសពីសេចក្តីពិតរបស់ព្រះដល់ប្រជាជន»
3 John 1:9-10
ព័ត៌មានទូទៅ:
ពាក្យថា «យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលនៅជាមួយគាត់ហើយមិនរាប់បញ្ចូលលោកកៃយុសទេ។ (សូមមើល: INVALID translate/figs-exclusive)
ក្រុមជំនុំ
នេះសំដៅទៅលើកៃយុសនិងក្រុមអ្នកជឿដែលបានជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះ។
លោកឌីអូត្រែប
គាត់ជាសមាជិកក្រុមជំនុំ។ (សូមមើល: INVALID translate/translate-names)
អ្នកដែលចូលចិត្តចង់បានមុខមាត់នៅក្នុងចំណោមពួកគេ
«អ្នកណាចូលចិត្តធ្វើជាមនុស្សសំខាន់ជាងគេក្នុងចំណោមពួកគេ» ឬ «ចូលចិត្តធ្វើខ្លួនដូចជាគាត់ជាមេដឹកនាំរបស់ពួកគេ»។
ពីការដែលគាត់បាននិយាយចំអកមើលងាយទាស់នឹងយើង ជាមួយនឹងពាក្យបង្កាច់បង្ខូចជាច្រើនផង
«និងរបៀបដែលគាត់និយាយអាក្រក់អំពីយើងដែលមិនមែនជាការពិត»
គាត់ខ្លួនឯង
ពាក្យថា «ខ្លួនគាត់» សំដៅលើលោកឌីអូត្រែប ដែលធ្វើអ្វីទាំងនេះ។ (សូមមើល: INVALID translate/figs-rpronouns)
មិនទទួលបងប្អូន
"មិនស្វាគមន៍បងប្អូនរួមជំនឿ"
ហាមប្រាមបងប្អូនដែលចង់ទទួលយើង
«គាត់បានបញ្ឈប់អ្នកដែលចង់ស្វាគមន៍អ្នកជឿ»
ហើយបានបណ្តេញពួកគេចេញពីក្រុមជំនុំថែមទៀតផង
«ហើយគាត់បានបង្ខំឲ្យពួកគេចាកចេញពីក្រុមជំនុំ»
3 John 1:11-12
ព័ត៌មានទូទៅ:
ពាក្យ «យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលនៅជាមួយគាត់ហើយមិនរាប់បញ្ចូលលោកកៃយុសទេ។ (សូមមើល: INVALID translate/figs-exclusive)
ប្អូនជាទីស្រឡាញ់
ជាពាក្យនៃសេចក្តីស្រឡាញ់សម្រាប់បងប្អូនរួមជំនឿ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ ៥ ។
កុំយកតម្រាប់តាមអ្វីដែលអាក្រក់ឡើយ
«កុំចម្លងអំពើអាក្រក់ដែលមនុស្សធ្វើ»
ចូរយកតម្រាប់តាមអ្វីដែលល្អវិញ
មានពាក្យដែលនៅសល់ប៉ុន្តែពួកគេត្រូវបានគេយល់ពាក្យនោះ។ ការបកប្រែផ្សេងទៀត៖ «តែធ្វើត្រាប់តាមអ្វីដែលល្អដែលមនុស្សធ្វើ» (សូមមើល: INVALID translate/figs-ellipsis)
មកពីព្រះជាម្ចាស់
«ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់»
មិនបានឃើញព្រះជាម្ចាស់ទេ
«មិនមែនជារបស់ព្រះ» ឬ «មិនជឿលើព្រះជាម្ចាស់ទេ»
គេបានធ្វើបន្ទាល់ល្អពីលោកដេមេទ្រាសគ្រប់យ៉ាង
នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «អស់អ្នកដែលស្គាល់ដេមេទ្រាសធ្វើបន្ទាល់អំពីគាត់» ឬ «អ្នកជឿណាដែលស្គាល់ដេមេទ្រាសនិយាយល្អពីគាត់» (សូមមើល: INVALID translate/figs-activepassive)
លោកដេមេទ្រាស
នេះប្រហែលជាបុរសម្នាក់ដែលលោកយ៉ូហានចង់អោយកៃយុសនិងក្រុមជំនុំស្វាគមន៍ពេលគាត់មកលេង។ (សូមមើល: INVALID translate/translate-names)
ថែមទាំងនិយាយការពិតពីគាត់ផង
ហើយនិយាយការពិតពីគាត់យ៉ាងច្បាស់។ នៅទីនេះ «សេចក្តីពិត» ត្រូវបានពិពណ៌នាថាជាមនុស្សម្នាក់ដែលកំពុងនិយាយ។ ការបកប្រែផ្សេងទៀត៖ «ហើយអ្នកដែលដឹងសេចក្តីពិតដឹងថាគាត់ជាមនុស្សល្អ» (សូមមើល: INVALID translate/figs-personification and INVALID translate/figs-explicit)
យើងក៏ធ្វើបន្ទាល់
ចំពោះលោកយ៉ូហានដែលសំដៅទៅនរណាដែលអាចនិយាយបានហើយអាចបញ្ជាក់យ៉ាងច្បាស់នៅទីនេះ។ ការបកប្រែផ្សេងទៀត៖ «យើងក៏និយាយបានល្អដែរពីដេមេទ្រាស» (សូមមើល: INVALID translate/figs-ellipsis)
3 John 1:13-15
ព័ត៌មានទូទៅ:
នេះជាចុងបញ្ចប់នៃសំបុត្ររបស់លោកយ៉ូហានទៅកៃយុស។ គាត់បានផ្តល់នូវការកត់សម្គាល់ចុងក្រោយនិងការបញ្ចប់ដោយការស្វាគមន៍។
ខ្ញុំមិនចង់សរសេរវាមកកាន់ប្អូនដោយប៊ិច ឬទឹកខ្មៅឡើយ
លោកយ៉ូហានមិនចង់សរសេររឿងផ្សេងទៀតទាល់តែសោះ។ គាត់មិននិយាយថាគាត់នឹងសរសេរវាជាមួយអ្វីផ្សេងក្រៅពីប៊ិចនិងទឹកខ្មៅទេ។
មុខទល់នឹងមុខ
«រួមគ្នា» ឬ «ដោយផ្ទាល់»
សូមសេចក្តីសុខសាន្តនៅជាមួយប្អូន
«សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តដល់បងប្អូន»
មិត្តសំឡាញ់សូមជម្រាប់សួរប្អូន
«មិត្តភក្តិនៅទីនេះស្វាគមន៍ប្អូន»
សូមជម្រាប់សួរពួកគេតាមឈ្មោះផង
សូមជំរាបសួរអ្នកជឿម្នាក់ៗនៅទីនោះផ្ទាល់ជំនួសខ្ញុំផង។
មិត្តសំឡាញ់
«មិត្តភក្តិរបស់អ្នក» ឬ «អ្នកជឿនៅទីនោះ»