Romans
Romans 1
Romans 1:1-3
ប៉ូល
នៅក្នុងភាសារបស់អ្នក អាចនឹងមានរបៀបជាក់លាក់ក្នុងការណែនាំអ្នកនិពន្ធសំបុត្រ។ អ្នកក៏ត្រូវតែបរិយាយផងដែរនៅក្នុងខដូចគ្នានេះ ពីមនុស្សដែលលោកប៉ូលបានសរសេរសំបុត្រទៅកាន់ពួកគេ (១ៈ៧)។ ការបកប្រែរបៀបផ្សេងទៀត «ខ្ញុំ ប៉ូល បានសរសេរសំបុត្រនេះ» (សូមមើលៈ INVALID translate/figs-explicit)
បានហៅឲ្យធ្វើជាសាវក ហើយបានញែកខ្ញុំដោយឡែកសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
អ្នកអាចបកប្រែឃ្លានេះនៅក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះជាម្ចាស់បានហៅខ្ញុំឲ្យធ្វើជាសាវក ហើយជ្រើសខ្ញុំដើម្បីនាំដំណឹងល្អប្រាប់មនុស្សទាំងអស់»។ (សូមមើលៈ INVALID translate/figs-activepassive)
បានហៅ
ពាក្យនេះ មានន័យថា ព្រះជាម្ចាស់បានកំណត់ ឬ បានជ្រើសរើសមនុស្សឲ្យធ្វើជាកូនស្ងួនភ្ងាររបស់ទ្រង់ ឲ្យធ្វើជាអ្នកបម្រើរបស់ទ្រង់ ហើយជាអ្នកប្រកាសរាជសាររបស់ទ្រង់អំពីសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូគ្រិស្ត។
នេះគឺជាដំណឹងល្អ ដែលព្រះបានសន្យាតាមរយៈព្យាការីរបស់ព្រះអង្គនៅក្នុងបទគម្ពីរដ៏វិសុទ្ធ
ព្រះជាម្ចាស់បានសន្យាជាមួយរាស្រ្តរបស់ព្រះ ថាទ្រង់នឹងតាំងព្រះរាជ្យរបស់ទ្រង់ឡើង។ ព្រះអង្គបានប្រាប់ពួកព្យាការីឲ្យសរសេរពាក្យសន្យាទាំងនេះនៅក្នុងព្រះគម្ពីរ។
អំពីព្រះបុត្រារបស់ព្រះអង្គ
ឃ្លានេះសំដៅលើ «ដំណឹងល្អរបស់ព្រះជាម្ចាស់» ដំណឹងល្អដែល ព្រះជាម្ចាស់បានសន្យាចាត់ព្រះរាជបុត្រារបស់ទ្រង់មកក្នុងពិភពលោកនេះ។
ព្រះបុត្រា
នេះគឺជាឋានៈ យ៉ាងសំខាន់របស់ព្រះយេស៊ូ ជាព្រះរាបុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
ដែលបានប្រសូតពីពូជពង្សរបស់ព្រះបាទដាវីឌ
នៅទីនេះពាក្យថា «សាច់ឈាម» សំដៅទៅដល់ រាងកាយធម្មជាតិ។ ការបកប្រែរបៀបផ្សេងទៀត «ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ ផ្នែកសាច់ឈាម» ឬ «អ្នកដែលបានកើតក្នុងគ្រួសាររបស់ព្រះបាទដាវីឌ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 1:4-6
ប្រយោគភ្ជាប់
នៅទីនេះលោកប៉ូលមានប្រសាសន៍អំពីកាតព្វកិច្ចរបស់គាត់ក្នុងការថ្លែងព្រះបន្ទូល។
ដោយសារការរស់ពីសុគតឡើងវិញ
«ដោយការប្រោសទ្រង់ឲ្យរស់ឡើងវិញ ពីក្នុងចំណោមមនុស្ស ដែលបានស្លាប់»។
ព្រះអង្គបានប្រកាសថា ជាព្រះបុត្រានៃព្រះ
ពាក្យថា «ព្រះអង្គ» សំដៅដល់ព្រះយេស៊ូគ្រិស្ត។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀត «ព្រះជាម្ចាស់បានប្រកាសថាព្រះអង្គជាព្រះបុត្រានៃព្រះ»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះបុត្រានៃព្រះ
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ បានបង្ហាញជាភស្តុតាងថា ទ្រង់ពីមុន និងពេលឥឡូវនេះ «ជាព្រះបុត្រានៃព្រះ» នេះគឺជាឋានៈដ៏សំខាន់របស់ព្រះយេស៊ូ។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
ព្រះវិញ្ញាណដ៏វិសុទ្ធ
អង្គនេះសំដៅទៅដល់ព្រះវិញ្ញាណដ៏វិសុទ្ធ។
យើងបានទទួលព្រះគុណ និងភាពជាសាវក
ព្រះជាម្ចាស់បានប្រទានអំណោយដល់លោកប៉ូល ជាសាវក។ អ្នកក៏អាចបកប្រែឃ្លានេះជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើអោយខ្ញុំក្លាយជាសាវ័ក។ នេះគឺជាឯកសិទ្ធិដ៏វិសេសមួយ» (សូមមើលៈ INVALID translate/figs-activepassive)
យើង
នៅទីនេះពាក្យ «យើង» សំដៅដល់ លោកប៉ូល និងដល់សាវកដទៃទៀត ដែលដើរតាមព្រះយេស៊ូ ប៉ុន្តែ មិនរាប់បញ្ចូលអ្នកជឿក្នុងក្រុមជំនុំ ក្នុងក្រុងរ៉ូមនេោះទេ។ (សូមមើលៈ INVALID translate/figs-exclusive)
សម្រាប់អ្នកដែលស្តាប់បង្គាប់ដោយជំនឿនៅក្នុងចំណោមប្រជាជាតិ ដោយសារព្រះនាមព្រះអង្គ
ប៉ូល ប្រើពាក្យថា «នាម ឬ ឈ្មោះ» ជាន័យធៀប ដែលសំដៅដល់ព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីបង្រៀនគ្រប់ជាតិសាសន៍ ទាំងអស់ឲ្យស្តាប់បង្គាប់ ព្រោះក្តីជំនឿរបស់ពួកគេនៅក្នុងទ្រង់» ។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 1:7
ខ្ញុំផ្ញើសំបុត្រនេះទៅកាន់បងប្អូនទាំងអស់ដែលនៅក្នុងក្រុងរ៉ូម ដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ជាអ្នកដែលព្រះជាម្ចាស់បានហៅឲ្យបានត្រឡប់ជាប្រជារាស្រ្តដ៏វិសុទ្ធ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសរសេរសំបុត្រនេះ មកកាន់អ្នករាល់គ្នានៅក្នុងក្រុងរ៉ូម ដែលព្រះជាម្ចាស់ស្រលាញ់ ហើយបានជ្រើសរើសមកជាប្រជារាស្ត្ររបស់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-activepassive)
សូមព្រះគុណ និងសេចក្តីសុខសាន្តស្ថិតនៅជាប់ជាមួយអ្នករាល់គ្នា
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មបែបនេះ «សូមព្រះអម្ចាស់ប្រទានព្រះគុណ និងសេចក្តីសុខសាន្ត» ឬ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នក និងប្រទានសេចក្តីសុខសាន្តដល់អ្នក»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះជាម្ចាស់ជាព្រះបិតានៃយើង
ពាក្យថា «ព្រះបិតា» គឺជាឋានៈដ៏សំខាន់របស់ព្រះជាម្ចាស់។ (មើលៈ INVALID translate/guidelines-sonofgodprinciples)
Romans 1:8-10
ពេញពិភពលោកទាំងមូល
ឃ្លានេះមានអត្ថន័យសំដៅដល់ពិភពលោកដែលពួកគេបានស្គាល់រួចមកហើយ ដែលក្នុងករណីរបស់ពួកវាគឺមានន័យដល់ចក្រភពរ៉ូម។ (សូមមើលៈ INVALID translate/figs-hyperbole)
ដោយសារព្រះអង្គជាទីបន្ទាល់របស់ខ្ញុំ
លោកប៉ូល សង្កត់ធ្ងន់ថា គាត់អធិស្ឋានយ៉ាងអស់ពីចិត្តសម្រាប់ពួកគេ ហើយព្រះជាម្ចាស់បានព្រះជាម្ចាស់បានស្តាប់ការអធិស្ឋានរបស់លោក។ ពាក្យថា «ដោយសារ» ជាញឹកញាប់មិនត្រូវបានបកប្រែទេ។
ខ្ញុំបម្រើខាងវិញ្ញាណ
វិញ្ញាណរបស់មនុស្ស គឺជាផ្នែកមួយរបស់គេ ដែលគេអាចស្គាល់ព្រះអម្ចាស់ និងជឿក្នុងទ្រង់។
ដំណឹងល្អនៃបុត្រារបស់ព្រះអង្គ
ដំណឹងល្អនៃព្រះគម្ពីរ គឺថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានប្រទានអង្គទ្រង់ ជាព្រះសង្គ្រោះរបស់ពិភពលោកនេះ។
បុត្រា
នេះគឺជាឋានៈ ដ៏សំខាន់របស់ព្រះយេស៊ូ ព្រះបុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈguidelines-sonofgodprinciples)
ខ្ញុំបានដំណាលប្រាប់
«ខ្ញុំទូលព្រះជាម្ចាស់អំពីអ្នករាល់គ្នា»។
ខ្ញុំតែងតែទូលសូមក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ... តាមវិធីណាក៏ដោយ យ៉ាងហោចណាស់ គឺខ្ញុំចង់ទៅជួបអ្នករាល់គ្នា ប្រសិនបើ ព្រះសព្វព្រះហឫទ័យ
«គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលសូមព្រះអម្ចាស់ថា...នៅទីបំផុត...សូមឲ្យខ្ញុំបានមកជួបសួរសុខទុក្ខអ្នករាល់គ្នា»។
តាមវិធីណាក៏ដោយ
«តាមគ្រប់មធ្យោបាយដែលព្រះជាម្ចាស់អនុញ្ញាត»។
ជាចុងក្រោយ
«តាមយថាហេតុ» ឬ «ជាចុងបញ្ចប់»។
ដោយព្រះហឫទ័យរបស់ព្រះ
«ព្រោះព្រះជាម្ចាស់សម្រេចការនោះ»។
Romans 1:11-12
ប្រយោគភ្ជាប់
លោកប៉ូលបន្តការប្រកាសរបស់លោក ទៅកាន់មនុស្សនៅក្រុងរ៉ូម ដោយបញ្ជាក់ពីគោលបំណងរបស់គាត់ដែលចង់ឃើញពួកគេផ្ទាល់នឹងភ្នែក។
ខ្ញុំចង់ជួបអ្នករាល់គ្នា
«ពីព្រោះខ្ញុំពិតជាចង់ឃើញអ្នករាល់គ្នា»។
អំណោយទានខាងវិញ្ញាណខ្លះចម្រើនកម្លាំងដល់អ្នករាល់គ្នា
លោកប៉ូល ចង់ចម្រើនកម្លាំងខាងវិញ្ញាណរបស់អ្នកជឿនៅក្រុងរ៉ូម។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណោយទាននឹងជួយអ្នកឲ្យលូតលាស់វិញ្ញាណ»។ (សូមមើលៈ INVALID translate/figs-explicit )
ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានទទួលការលើកទឹកចិត្តនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈជំនឿរវាងគ្នានឹងគ្នា ជំនឿរបស់អ្នករាល់គ្នា និងខ្ញុំដែរ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមានន័យថា ខ្ញុំចង់ឲ្យយើងទាំងអស់គ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយចែករំលែកបទពីសោធន៍របស់យើង អំពីជំនឿក្នុងព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-activepassive )
Romans 1:13-15
ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង
លោកប៉ូល សង្កត់ធ្ងន់ថា លោកចង់ឲ្យពួកគេបានទទួលដំណឹងនេះ។ អ្នកអាចបកប្រែតាមទម្រង់ដែលប្រើ ប្រយោគបដិសេធស្ទួននៅក្នុងទម្រង់ប្រយោគស្របវិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំចង់អោយអ្នករាល់គ្នាដឹង»។ (សូមមើលៈfigs-doublenegatives )
បងប្អូន
នៅទីនេះមានន័យសំដៅដល់គ្រិស្តបរិស័ទ រួមទាំងបុរស និងស្រ្តី។
ប៉ុន្តែ មានអ្វីមួយរារាំងខ្ញុំរហូតមកដល់ពេលនេះ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត «អ្វីមួយដែលតែងតែរារាំងខ្ញុំ»។ (សូមមើលៈ INVALID translate/figs-activepassive )
ដើម្បីកុំឲ្យខ្ញុំអាចប្រមូលផលនៅក្នុងចំណោមអ្នករាល់គ្នាបាន
ពាក្យ «ផល» គឺជាការប្រៀបធៀបដែលតំណាងឲ្យមនុស្សដែលនៅក្រុងរ៉ូម ដែលលោកប៉ូលចង់ឲ្យគេបានទទួលដំណឹងល្អ។ «ដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នាអាចនឹងមានជំនឿក្នុងព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-metaphor)
ដូចដែលខ្ញុំធ្លាប់ធ្វើនៅក្នុងចំណោមសាសន៍ដទៃ
នៅទីនេះលោកប៉ូល បានប្រើការបញ្ជាក់បន្ថែមដើម្បីធ្វើការសង្កត់ធ្ងន់។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺមានមនុស្សជាច្រើនក្នុងសាសន៍ដទៃដែលបានចូលមកទទួលជឿដំណឺងល្អ»។ (សូមមើលៈ INVALID translate/figs-hyperbole )
ខ្ញុំជាប់ជំពាក់ទាំងពីរ
ការប្រើពាក្យប្រៀបធៀប «ទាំងពីរ» លោកប៉ូល និយាយអំពីកិច្ចការបម្រើព្រះ ដូចជាព្រះជាម្ចាស់ជាម្ចាស់បំណុលរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំត្រូវតែនាំដំណឹងល្អទៅ...» (សូមមើលៈ INVALID translate/figs-metaphor )
Romans 1:16-17
ដ្បិត ខ្ញុំមិនខ្មាសដោយព្រោះដំណឹងល្អឡើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំជឿជាក់ទាំងស្រុងក្នុងដំណឹងល្អ»។ (សូមមើលៈ INVALID translate/figs-litotes )
គឺជាព្រះចេស្តានៃព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សគ្រប់គ្នាដែលជឿ
នៅទីនេះពាក្យ «អ្នកជឿ» មានន័យថាអ្នកដែលដាក់សេចក្តីជំនឿរបស់គេលើព្រះគ្រិស្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺតាមរយះដំណឹងល្អ ដែលព្រះចេស្តានៃព្រះ សង្រ្គោះមនុស្សគ្រប់គ្នាដែលដាក់សេចក្តីជំនឿរបស់ពួកគេលើព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-explicit)
ដំបូងសាសន៍យូដា ហើយនិងសាសន៍ក្រិក
«គឺសម្រាប់ទាំងសាសន៍យូដា និងសម្រាស់សាសន៍ក្រិក»។
ដំបូង
នៅទីនេះពាក្យ «ដំបូង» មានន័យថាការមកដល់មុនគេ នៅក្នុងពេលវេលាកំណត់។
នៅក្នុងនោះ
នៅទីនេះពាក្យ «នោះ» សំដៅទៅដល់ ដំណឹងល្អ។ លោកប៉ូលពន្យល់ពីមូលហេតុដែលលោកទុកចិត្តទាំងស្រុងក្នុងដំណឹងល្អ។
គឺសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បានបើកសម្តែងពីជំនឿទៅកាន់ជំនឿ
លោកប៉ូលមានប្រសាសន៍អំពីសារនៃដំណឹងល្អ ដែលព្រះជាម្ចាស់អាចនឹងបង្ហាញដល់មនុស្សក្នុងភាពជាសាច់ឈាម។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានមានព្រះបន្ទូលមកយើងថា គឺដោយសារសេចក្តីជំនឿ ពីដើមរហូតដល់ទីបញ្ចប់ ដែលមនុស្សបានមកជាសុចរិត»។ (សូមមើលៈ INVALID translate/figs-activepassive )
ដូចជាសេចក្តីដែលបានចែងទុក
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត «ដូចជាអ្នកណាម្នាក់ដែលបានសរសេរក្នុងព្រះគម្ពីរ»។ (សូមមើលៈ INVALID translate/figs-activepassive )
មនុស្សសុចរិតនឹងរស់នៅដោយជំនឿ
នៅទីនេះពាក្យ «សុចរិត» សំដៅដល់អ្នកណាដែលទុកចិត្តលើេព្រះជាម្ចាស់។ ក្នុងឃ្លាថាការបកប្រែរបៀបផ្សេងទៀតៈ «គឺអស់អ្នកដែលទុកចិត្តលើព្រះជាម្ចាស់ ថាគេរំពឹងទុកយ៉ាងត្រឹមត្រូវជាមួយនឹងទ្រង់ ហើយពួកគេនឹងមានជីវិតដ៏អសកល្ប»។ (សូមមើលៈ INVALID translate/figs-explicit )
Romans 1:18-19
ប្រយោគភ្ជាប់
លោកប៉ូលបង្ហាញព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ ទាស់នឹងមនុស្សបាប។
ព្រះពិរោធរបស់ព្រះជាម្ចាស់បានបង្ហាញ
លោកប៉ូល ពន្យល់អំពីមូលហេតុដែលមនុស្សត្រូវការឮដំណឹងល្អ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីព្រោះព្រះជាម្ចាស់ទ្រង់ បង្ហាញព្រះពិរោធរបស់ទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive )
ប្រឆាំង
«ទាស់ ជំទាស់»។
មនុស្សដែលមិនគោរពប្រតិបតិ្តដល់ព្រះអង្គ និងមនុស្សទុច្ចរិត
«មនុស្សទាំងអស់ដែលគ្មានព្រះ ហើយនិងអំពើទុច្ចរិតទាំងឡាយដែលមនុស្សប្រព្រឹត្ត»។
លាក់សេចក្តីពិត
នៅទីនេះពាក្យ «សេចក្តីពិត» សំដៅដល់ព័ត៌មានពិតអំពីព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ការលាក់ព័ត៌មានពិតអំពីព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit )
គឺដោយសារព្រះជាម្ចាស់បានបើកសម្តែងឲ្យពួកគេបានដឹង
្នអ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត «ពួកគេអាចដឹងអំពីព្រះជាម្ចាស់ ពីព្រោះតែអ្វីដែលពួកគេអាចមើលឃើញ»។ (សូមមើលៈ INVALID translate/figs-activepassive )
ដោយសារព្រះជាម្ចាស់បានបំភ្លឺពួកគេ
នៅទីនេះពាក្យ «បានបំភ្លឺពួកគេ» មានន័យថាព្រះជាម្ចាស់បានបង្ហាញពួកគេពីសេចក្តីពិតអំពីទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានបង្ហាញគ្រប់គ្នានូវអ្វីដែលទ្រង់សព្វព្រះទ័យឲ្យគេដឹង»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 1:20-21
សណ្ឋានដែលមិនអាចមើលឃើញរបស់ទ្រង់បានបង្ហាញមកយ៉ាងច្បាស់
លោកប៉ូល ពន្យល់ពីរបៀបដែលព្រះជាម្ចាស់បរិយាយពីព្រះអង្គទ្រង់ទៅដល់មនុស្សជាតិ។ នៅពេលដែលយើងក្រឡេកទៅមើលកិច្ចការដែលព្រះជាម្ចាស់បានបង្កើត នោះយើងអាចយល់បានអំពីព្រះជាម្ចាស់។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់បែបនេះថា «ពីព្រោះពេលដែលយើងឃើញកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងធម្មជាតិ យើងចាប់ផ្តើមយល់ពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ»។ (សូមមើលៈ INVALID translate/figs-activepassive )
លោកីយ៍
ពាក្យនេះសំដៅដល់មេឃ និង ផែនដី និងរបស់ផ្សេងទៀតដែលមាននៅក្នុងនោះ។
ពួកគេបានស្គាល់ព្រះជាម្ចាស់តាមរយៈអ្វីៗដែលទ្រង់បានបង្កើត
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មរបៀបនេះថា «មនុស្សអាចដឹងពីព្រះជាម្ចាស់តាមរយៈការមើលទៅលើអ្វីៗដែលទ្រង់បានបង្កើត»។ (សូមមើលៈ INVALID translate/figs-activepassive)
សណ្ឋានតាំងពីដំបូង
«គុណសម្បត្តិ និងលក្ខណសម្បត្តិទាំងអស់របស់ព្រះជាម្ចាស់» ឬ «អ្វីៗទាំងអស់អំពីព្រះជាម្ចាស់ដែលធ្វើអោយទ្រង់គឺជាព្រះ»។
មនុស្សទាំងនេះមិនមានការអភ័យទោសទេ
«មនុស្សទាំងនេះមិនអាចនឹងនិយាយថា ពួកគេមិនបានដឹងនោះទេ»។
ពីព្រោះភាពល្ងង់ខ្លៅនៅក្នុងគំនិតរបស់ពួកគេ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានចាប់ផ្តើមដោយគិតរឿងល្ងីល្ងើ»។ (សូមមើលៈ INVALID translate/figs-activepassive )
មនសិការនៅក្នុងចិត្តរបស់ពួកគេបានងងឹត
នៅទីនេះពាក្យ «ងងឹត» គឺជាការប្រៀបធៀប ដែលសំដៅដល់ការខ្វះការយល់ដឹងរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេមិនអាចទទួលយល់នូវអ្វីដែលព្រះចង់អោយពួកគេយល់នោះទេ»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 1:22-23
ពួកគេគិតថាពួកគេជាមនុស្សឆ្លាត ប៉ុន្តែ ពួកគេគឺជាមនុស្សល្ងង់វិញ
«ពេលដែលពួកគេគិតថាពួកគេមានប្រាជ្ញា ពួកគេត្រឡប់មកជាមនុស្សល្ងង់ទៅវិញ»។
ពួកគេ...ពួកគេ
គឺពួកមនុស្សដែលនៅក្នុង ១ៈ១៨
ប្តូរសិរីល្អនៃព្រះដែលមិនចេះពុករលួយ
«ប្តូរសេចក្តីពិត ដែលថាព្រះជាម្ចាស់ពេញដោយសិរីល្អ និងមិនដែលស្លាប់» ឬ «ឈប់ជឿថាព្រះជាម្ចាស់ពេញដោយសិរីល្អ និងមិនដែលស្លាប់»។
ទៅដូចជារូបចម្លាក់នៃ
«ហើយផ្ទុយមកវិញពួកគេជ្រើសរើសយកការថ្វាយបង្គំរូបចំលាក់នានា ដូចជា»។
មនុស្សដែលតែងតែពុករលួយ
«ភាពជាមនុស្សដែលតែងតែស្លាប់»។
បក្សាបក្សី សត្វជើងបួន និងសត្វលូនវា
សត្វចតុបាតដែលដើរនិងជើងនិងសត្វលូនវា «ឬ ដូចជាបក្សាបក្សី ពពួកសត្វដែលមានជើងបួន ឬ ពពួកសត្វលូនវា»។
Romans 1:24-25
ហេតុដូច្នេះហើយ
«ពីព្រោះការនេះ»
ព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុង
«ព្រះជាម្ចាស់អនុញ្ញាតឲ្យពួកគេធ្លាក់ទៅក្នុង..»
ពួកគេ... របស់ពួកគេ...ខ្លួនរបស់ពួកគេ...ពួកគេ
ជា «ប្រភេទមនុស្ស» នៅក្នុង ១ៈ១៨
ចិត្តស្រើបស្រាលដែលស្រែកឃ្លានភាពមិនស្អាត
នៅទីនេះពាក្យ «ចិត្តស្រើបស្រាល» គឺន័យដូចគ្នា ដែលបង្ហាញការអាក្រក់ដែលពួកគេចង់ធ្វើ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភាពមិនបរិសុទ្ធខាងសីលធម៌ដែលពួកគេចង់បានយ៉ាងខ្លាំង»។ (សូមមើលៈ INVALID translate/figs-synecdoche)
រូបកាយរបស់ពួកគេត្រូវបានទទួលការមើលងាយនៅក្នុងចំណោមពួកគេទៅវិញ
នេះគឺជាការសម្រាលពាក្យ ដែលមានន័យថា ពួកគេបានពាក់ពន្ធ័នឹងការប្រព្រឹត្តអំពើអសីលធម៌ផ្នែកភេទ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយពួកគេបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ»។ (សូមមើលៈ INVALID translate/figs-euphemism និង INVALID translate/figs-activepassive)
ដែលថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង
នៅទីនេះពាក្យ «អ្វីៗដែលបានបង្កើតឡើង» សំដៅដល់អ្វីៗដែលជាការបង្កើតរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានថ្វាយបង្គំរបស់នានាដែលព្រះជាម្ចាស់បានបង្កើតឡើង»។ (សូមមើលៈ INVALID translate/figs-explicit )
ជាជាង
«ជាជាង»
Romans 1:26-27
នេះ
«អំពើបាបនៃការថ្ចាយបង្គំរូបព្រះ និងអំពើបាបនៃទំនាក់ទំនងផ្លូវភេទ»។
ព្រះជាម្ចាស់ប្រគល់ពួកគេឲ្យទៅ
«ព្រះជាម្ចាស់អនុញ្ញាតឲ្យពួកគេធ្លាក់ទៅក្នុង...»
តាមតុណ្ហាថោកទាប
«ចំណង់ផ្លូវភេទដែលគួរឲ្យខ្មាសអៀន»។
សម្រាប់មនុស្សស្រីរបស់ពួកគេ
«ដោយសារតែមនុស្សស្រីរបស់ពួកគេ»។
ពួកគេបានប្តូរទំនាក់ទំនងបែបធម្មជាតិ ទៅរបៀបដែលខុសពីធម្មជាតិវិញ
ឃ្លា «ពួកគេបានប្តូរទំនាក់ទំនងបែបធម្មជាតិ» នេះជាការសម្រាលពាក្យសម្រាប់ភាពអសីលធ៌មខាងផ្លូវភេទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចាប់អនុវត្តការមានទំនាក់ទំនងផ្លូវភេទក្នុងរបៀបដែលព្រះជាម្ចាស់មិនបានអនុញ្ញាត»។ (សូមមើលៈ INVALID translate/figs-euphemism )
បុរសក៏បោះបង់ចោលទំនាក់ទំនងបែបធម្មជាតិចោលដែរ
នៅទីនេះឃ្លា «ទំនាក់ទំនងបែបធម្មជាតិ» ជាការសម្រាលពាក្យ សំដៅទៅដល់មនុស្ស ហើយនឹងទំនាក់ទំនងផ្លូវភេទ។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសជាច្រើនបានឈប់មានទំនាក់ទំនងផ្លូវភេទតាមបែបធម្មជាតិជាមួយមនុស្សស្រី»។ (សូមមើលៈ INVALID translate/figs-euphemism )
បែរជាមានការស្រើបស្រាលជាមួយប្រុសគ្នាឯងទៅវិញ
«ការមានចំណង់ផ្លូវភេទខ្លាំង»។
មិនសមរម្យ
«ដែលអាប់កេរ្តិ៍ឈ្មោះ» ឬ «ដែលពេញដោយអំពើបាប»។
ដែលនឹងបានទទួលការដាក់ទោសនៅក្នុងពួកគេសមនឹងអំពើដែលពួកគេបានប្រព្រឹត្ត
នៅទីនេះ «នៅក្នុងពួកគេ» សំដៅដល់ «នៅក្នុងរាង្គកាយរបស់ពួកគេ» អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានដាក់ទោសពួកគេដោយជំងឺនានាក្នុងរាងកាយរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-activepassive )
ការប្រព្រឹត្តអាក្រក់
អាកប្បកិយាដែលអាក្រក់ និង គួរអោយខ្ពើមរអើម។
Romans 1:28
ដោយសារតែពួកគេមិនបានបង្ហាញថាមានព្រះជាម្ចាស់ នៅក្នុងការយល់ដឹងរបស់ពួកគេ
«ពួកគេមិនបានគិតថា ជាការចាំបាច់ក្នុងការស្គាល់ព្រះជាម្ចាស់នោះទេ»។
ពួកគេ... របស់ពួកគេ... ពួកគេ
ពាក្យទាំងអស់នេះសំដៅដល់ «ប្រភេទមនុស្ស» នៅក្នុងខគម្ពីរ ១ៈ១៨។
ពួកគេបានបណ្តោយខ្លួនទៅតាមគំនិតអាក្រក់របស់ពួកគេ
នៅទីនេះ «គំនិតអាក្រក់» មានន័យថា ការគិតតែអំពីរឿងអសីលធម៌។ ការបកប្រែរបៀបផ្សេងទៀត «ព្រះជាម្ចាស់អនុញ្ញាតឲ្យគំនិតរបស់ពួកគេ ដែលពួកគេបានបំពេញវាដោយភាពមិនសមរម្យ និងគំនិតអសីលធម៌ ឲ្យត្រួតត្រាលើពួកគេទាំងស្រង់»។ (សូមមើលៈ INVALID translate/figs-explicit)
ដែលមិនត្រឹមត្រូវ
«ដែលអាប់អោនកេរ្តិ៍ឈ្មោះ» ឬ «ដែលពេញដោយអំពើបាប»។
Romans 1:29-31
ពួកគេបានពោរពេញទៅដោយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេមានចំណង់យ៉ាងខ្លាំងទៅលើ...» ឬ «ពួកគេមានចំណង់យ៉ាងខ្លាំងនៅក្នុង...» (សូមមើលៈ INVALID translate/figs-activepassive )
ពួូកគេពេញដោយការច្រណែន សម្លាប់ ឈ្លោះប្រកែក និងបោកប្រាស ហើយមានដួងចិត្តក្នុងការធ្វើការអាក្រក់
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សជាច្រើន ជានិច្ចកាលមានការច្រណែនចំពោះនាក់ដទៃ... ជានិច្ចកាលមានបំណងសម្លាប់មនុស្ស ... បង្កជម្លោះនិងឈ្លោះប្រកែកក្នុងចំណោមមនុស្ស ... បោកប្រាស់អ្នកដទៃ ...ការនិយាយដែលពេញដោយការស្អប់ខ្ពើមអ្នកដទៃ»។ (សូមមើលៈ INVALID translate/figs-activepassive)
និយាយមួលបង្គាច់គ្នា
ការនិយាយបង្កាច់បង្ខូច គឺការនិយាយរឿងមិនពិតពីអ្នកដទៃ ក្នុងបំណងបង្ខូចកិតិ្តយសរបស់គេ។
ពួកគេបង្កើតឲ្យមានការអាក្រក់ផ្សេងៗ
«ពួកគេព្យាយាមគិតរកវិធីថ្មីដើម្បីធ្វើការអាក្រក់ ទៅលើអ្នកដទៃ»។
Romans 1:32
ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់
«ពួកគេដឹង ពីរបៀបដែលព្រះជាម្ចាស់ចង់អោយពួកគេរស់នៅ»។
អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះ
នៅទីនេះពាក្យ «អនុវត្ត» សំដៅដល់ការបន្ត ឬ ចំណង់ចំណូលចិត្តដែលមានទៅលើកិច្ចការនានា ដែលជាអំពើអាក្រក់។ ការបកប្រែរបៀបផ្សេងទៀត «ហើយមនុស្សទាំងនោះ ដែលរក្សាការប្រព្រឹត្តអំពើដ៏ឃោរឃៅ»។ (សូមមើលៈ INVALID translate/figs-explicit )
សមនឹងស្លាប់
«ស័ក្តសមនឹងស្លាប់»
អំពើបែបនេះ
«ប្រភេទនៃអំពើអាក្រក់ទាំងឡាយ»។
ពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះ
កិរិយាស័ព្ទ «ធ្វើ» សំដៅដល់ការបន្តការអនុវត្តន៍កិច្ចការដែលអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកអ្នកនៅតែរក្សាការប្រព្រឹត្តអំពើអាក្រក់»។ (សូមមើលៈ INVALID translate/figs-explicit )
Romans 2
Romans 2:1-2
ប្រយោគភ្ជាប់
លោកប៉ូលបានបញ្ជាក់ថា មនុស្សទាំងអស់ជាមនុស្សបាប ហើយបន្តរំលឹកពួកគេថា មនុស្សទាំងអស់គឺអាក្រក់។
ដូច្នេះហើយ អ្នកមិនអាចដោះសារបានទេ
ពាក្យ «ដូច្នេះហើយ» កំណត់សម្គាល់ពីផ្នែកថ្មីនៃសំបុត្រ។ វាក៏ជាការបង្ហាញប្រយោគបញ្ចប់ ដែលលោកប៉ូលបាននិយាយនៅក្នុងជំពូក ១ៈ៣២។ ការបកប្រែរបៀបផ្សេងទៀតៈ «ចាប់តាំងពីព្រះជាម្ចាស់នឹងដាក់ទោស ពួកអ្នកដែលនៅតែប្រព្រឹត្តអំពើបាប គេមិនអាចដោះសារពីអំពើបាបរបស់គេបានទេ»។ (សូមមើលៈ INVALID translate/figs-explicit )
អ្នកគឺជា
លោកប៉ូលសរសេរនៅទីនេះ លោកបានសំដៅដល់ជនជាតិយូដា ដែលមានការជជែកតវ៉ាគ្នាជាមួយលោក។ លោកប៉ូលធ្វើដូច្នេះ ដើម្បីបង្រៀនស្មរបន្ទាល់របស់លោកថាព្រះជាម្ចាស់នឹងដាក់ទោសមនុស្សគ្រប់គ្នាដែលនៅតែបន្តធ្វើបាប ទោះជាសាសន៍យូដាក្តី ឬសាសន៍ដទៃក្តី។ (សូមមើលៈ INVALID translate/figs-apostrophe)
អ្នក
នៅទីនេះសព្វនាម «អ្នក» គឺជាឯកវចន។ (សូមមើលៈ INVALID translate/figs-you)
អ្នកគឺជាអ្នកដែលនឹងត្រូវជំនុំជម្រះ
លោកប៉ូលបានប្រើពាក្យ «អ្នក» នៅទីនេះ ដើម្បីស្តីបន្ទោសដល់អ្នកដែលគិតថា គេអាចធ្វើដូចជាព្រះជាម្ចាស់ ហើយនិងការថ្កោលទោសអ្នកដទៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកគ្រាន់តែជាមនុស្ស ហេតុអ្វីបានជាអ្នកថ្កោលទោសអ្នកដទៃ ហើយនិយាយថា ពួកគេស័ក្កិសមនឹងសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់!»។ (មើលៈ INVALID translate/figs-explicit)
ចំពោះអ្វីដែលអ្នកបានថ្កោលទោសអ្នកដទៃ អ្នកបានថ្កោលទោសខ្លួនឯងដែរ
«ប៉ុន្តែ អ្នកបានត្រឹមតែថ្កោលទោសខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះអ្នកបានថ្កោលទោសគេ តែអ្នកបានធ្វើការអាក្រក់នោះដូចគេដែរ»។
ប៉ុន្តែ យើងដឹងថា
នៅទីនេះសព្វនាម «យើង» អាចរួមបញ្ចូលគ្រិស្តបរិស័ទ ជាអ្នកជឿ និងរួមទាំងសាសន៍យូដា ដែលមិនមែនជាគ្រិស្តបរិស័ទដែរ។ (សូមមើលៈ INVALID translate/figs-inclusive)
សេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់ស្របតាមសេចក្តីពិត
នៅទីនេះលោកប៉ូល និយាយអំពី «សេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់» គឺនៅតែបន្ត ហើយអាចនឹង «ធ្លាក់» ទៅលើមនុស្ស។ ការបកប្រែរបៀបផ្សេងទៀត «ព្រះជាម្ចាស់នឹងថ្កោលទោសមនុស្សទាំងអស់ដោយសេចក្តីពិត និងភាពយុត្តិធម៌»។ (សូមមើលៈ INVALID translate/figs-personification)
អ្នកដែលប្រព្រឹត្ដបែបនេះដែរ
«មនុស្សដែលធ្វើការដ៏គួរអោយស្អប់ខ្ពើមទាំងនោះ»។
Romans 2:3-4
ប៉ុន្តែ
«ដូច្នេះ»
ចូរពិចារណាការនេះ
«ចូរគិតពីអ្វីដែលខ្ញុំនឹងប្រាប់ទៅអ្នក»។
អ្នក
ប្រើពាក្យធម្មតាសម្រាប់មនុស្សញាតិ «អ្នកគឺជាអ្នកណា»។
អ្នកគឺជាអ្នកដែលជំនុំជម្រះអស់អ្នកដែលប្រព្រឹត្តិការណ៍ណាមួយ ហើយអ្នកក៏ធ្វើដូចគេដែរ
«អ្នក ជាអ្នកដែលនិយាយ ថាអ្នកណាម្នាក់ថាស័ក្កិសមនឹងទទួលការជំនំុជម្រះរបស់ព្រះជាម្ចាស់ នៅខណៈពេលដែលអ្នកខ្លួនឯងក៏ប្រព្រឹត្តអំពើដូចគេដែរ»។
តើអ្នកអាចគេចពីការជំនុំជម្រះរបស់ព្រះជាម្ចាស់បានទេ?
ឃ្លានេះគឺការកំណត់សម្គាល់បង្ហាញពីទម្រង់សំណួរដែលបន្ថែមលើការសង្កត់ធ្ងន់លើអត្ថន័យ។ អ្នកក៏អាចបកប្រែ ប្រយោគសំណួរនេះ ជាប្រយោគបដិសេធ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកពិតជាមិនអាចគេចផុតពីការជំនំុជម្រះរបស់ព្រះជាម្ចាស់បានទេ!» (សូមមើលៈ INVALID translate/figs-rquestion)
ឬ តើអ្នកគិតថា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កាលពន្យារការដាក់ទោសរបស់ព្រះអង្គ ហើយនិងការអត់ធ្មត់របស់ព្រះជាម្ចាស់តិចពេក?
នេះគឺកំណត់សម្គាល់បង្ហាញពីទម្រង់សំណួរដែលបន្ថែមលើការសង្កត់ធ្ងន់។ អ្នកក៏អាចបកប្រែប្រយោគសំណួរនេះ ទៅជាប្រយោគបដិសេធ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកមិនគួរធ្វើដូចជាមិនមានបញ្ហាអ្វី ដែលព្រះជាម្ចាស់សុចរិត ហើយទ្រង់អត់ធ្មត់រងចាំជាយូរ មុនពេលដែលទ្រង់ដាក់ទោសមនុស្សនោះទេ ដូច្នេះ សេចក្តីសុចរិតរបស់ទ្រង់ នឹងធ្វើឲ្យពួកគេប្រែចិត្ត!» (សូមមើលៈ INVALID translate/figs-rquestion)
គិតថា ព្រះហឫទ័យសប្បុរស.... ការអត់ធ្មត់ តិចពេក
«ពិចារណាថាព្រះហឫទ័យសប្បុរស ....ការអត់ធ្មត់មិនសំខាន់» ឬ «ពិចារណា....មិនល្អ»
តើអ្នកមិនដឹងទេថា សេចក្តីសប្បុរសរបស់ព្រះអង្គគឺដើម្បីឲ្យអ្នកឲ្យប្រែចិត្ត?
នេះគឺកំណត់សម្គាល់បង្ហាញពីទម្រង់សំណួរដែលបន្ថែមលើការសង្កត់ធ្ងន់។ អ្នកក៏អាចបកប្រែប្រយោគនេះ ទៅជារបាយការណ៍ដ៏រឹងមាំមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកត្រូវដឹងថា ព្រះជាម្ចាស់បង្ហាញអ្នកថាទ្រង់ល្អ ដូច្នេះ អ្នកអាចប្រែចិត្ត!» (សូមមើលៈ INVALID translate/figs-rquestion)
Romans 2:5-7
ប្រយោគភ្ជាប់
លោកប៉ូលបន្ត ដើម្បីរំលឹកថាមនុស្សទាំងអស់សុទ្ធតែអាក្រក់។
ប៉ុន្តែ ដោយសារតែចិត្តរឹងរូសរបស់អ្នក និងចិត្តដែលមិនព្រមប្រែចិត្តរបស់អ្នក
លោកប៉ូល បានប្រើការប្រៀបធៀប ដើម្បីប្រៀបធៀបមនុស្សដែលបដិសេធការស្តាប់បង្គាប់ព្រះជាម្ចាស់ ទៅនឹងអ្វីមួយដែលរឹង ដូចជាដុំថ្ម។ លោកក៏ប្រើការប្រៀបធៀប «ចិត្ត» ដើម្បីពណ៌នាអំពីមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រោះតែ អ្នករាល់គ្នាបដិសេធការស្តាប់បង្គាប់ និងការប្រែចិត្ត»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
ចិត្តរឹងរូស និងចិត្តដែលមិនព្រមប្រែចិត្តរបស់អ្នក
នេះជាការស្ទួនដែលអាចយករួមវាបញ្ចូលគ្នាបានដូចជា «ការដែលមិនព្រមប្រែចិត្ត» (សូមមើលៈ INVALID translate/figs-doublet)
អ្នកបានរក្សាទុកនៅក្នុងអ្នក សម្រាប់ថ្ងៃនៃព្រះពិរោធហើយ
ឃ្លា «រក្សាទុក» ជាការប្រៀបប្រដូច ដែលជាធម្មតាសំដៅដល់មនុស្សដែលប្រមូលទ្រព្យសម្បត្តិរបស់គេ ហើយទុកដាក់នៅទីកន្លែងដែលមានសុវត្ថិភាព។ លោកប៉ូលមានប្រសាសន៍ថា ជំនួសពីការប្រមូលទ្រព្យសម្បត្តិទុក មនុស្សបែរជាប្រមូលការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ទុក។ ពួកគេរស់នៅយ៉ាងយូរដោយមិនប្រែចិត្ត ដែលបម្រើការវិនិច្ឆ័យទោស។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នករាល់គ្នាកំពុងបង្កើតការដាក់ទាន់កម្មលើការអាក្រក់របស់អ្នករាល់គ្នា»។ (សូមមើលៈ INVALID translate/figs-metaphor)
សម្រាប់ថ្ងៃនៃព្រះពិរោធហើយ នោះគឺជាថ្ងៃនៃការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់បានបង្ហាញ
ឃ្លាទាំងពីរនេះ សំដៅដល់ថ្ងៃដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀត ៈ «នៅពេលដែលព្រះជាម្ចាស់បង្ហាញគ្រប់គ្នាថា ព្រះអង្គព្រះពិរោធ ហើយថាព្រះអង្គវិនិច្ឆ័យទោសមនុស្សទាំងអស់យ៉ាងយុត្តិធម៌»។ (សូមមើលៈ INVALID translate/figs-doublet)
តបស្នង
«ផ្តល់ឲ្យយ៉ាងយុត្តិធម៌ជារង្វាន់ ឬជាការធ្វើទណ្ឌកម្ម»។
ដល់មនុស្សគ្រប់គ្នាតាមរង្វាល់នៃការប្រព្រឹត្តរបស់ពួកគេ
«យោងទៅតាមអ្វីដែលម្នាក់ៗបានប្រព្រឹត្ត»។
គេនឹងបានទទួល
មានន័យថា ពួកគេប្រព្រឹត្តក្នុងផ្លួវមួយដែលនាំទៅរកការសម្រេចចិត្តវិជ្ជមានពីព្រះជាម្ចាស់នៅថ្ងៃវិនិច្ឆ័យទោស។
ការសរសើរ កិត្តិយស និងសេចក្តីមិនពុករលួយ
ពួកគេចង់ឲ្យព្រះជាម្ចាស់សរសើរ និងផ្តល់កិត្តិយសដល់ពួកគេ ហើយពួកគេមិនចង់ស្លាប់នោះទេ។
សេចក្តីមិនពុករលួយ
ពាក្យនេះសំដៅដល់ការពុករលួយរូបកាយ ដែលមិនមែនខាងសីលធម៌ទេ។
Romans 2:8-9
ប្រយោគភ្ជាប់
ផ្នែកនេះ និយាយអំពីមនុស្សអាក្រក់ដែលមិនមានសាសន៍ លោកប៉ូលសំដៅសរុបទាំងអ្នកដែលមិនមែនជាសាសន៍យូដា ទាំងសាសន៍យូដា គឺមានបាបនៅចំពោះព្រះជាម្ចាស់។
អាត្មានិយម
ស្វែងរក «ភាពអាត្មានិយម» (UDB) ឬ «ខ្វល់ខ្វាយតែជាមួយនឹងអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយ»។
អ្នកដែលមិនស្តាប់បង្គាប់តាមសេចក្តីពិត ប៉ុន្តែ បែរជាស្តាប់តាមសេចក្តីទុច្ចរិតវិញ
ឃ្លាទាំងពីរនេះ មានន័យដូចគ្នា។ ឃ្លាទីពីរបញ្ជាក់ន័យឲ្យឃ្លាទីមួយ។ (សូមមើលៈ INVALID translate/figs-parallelism)
សេចក្ដីក្រោធ និង ព្រះពិរោធដ៏ខ្លាំងនឹងមកដល់
ពាក្យ «សេចក្តីក្រោធ» និង «ព្រះពិរោធដ៏ខ្លាំង» ឃ្លាទាំងពីរមានអត្ថន័យដូចគ្នា ហើយបញ្ជាក់អំពីព្រះពិរោធរបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-doublet)
សេចក្ដីក្រោធ
ទីនេះពាក្យ «សេចក្តីក្រោធ» គឺជាការប្រៀបធៀបដែលសំដៅលើការវិនិច្ឆ័យទោសដ៏តឹងតែងរបស់ព្រះជាម្ចាស់ចំពោះមនុស្សអាក្រក់។ (សូមមើលៈ INVALID translate/figs-metonymy)
ទុក្ខលំបាក និងក្តីវេទនាយ៉ាងខ្លាំង
ពាក្យថា «ទុក្ខលំបាក» និង «ក្តីវេទនា» នៅទីនេះ ពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយបង្ហាញថា តើការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ដែលនឹងមកដល់នោះអាក្រក់បែបណា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការវិនិច្ឆ័យទោសដ៏គួរឲ្យខ្លាចនឹងកើតឡើង»។ (សូមមើលៈ INVALID translate/figs-doublet)
មកលើមនុស្សគ្រប់រូប
នៅទីនេះ លោកប៉ូល ប្រើពាក្យ «ព្រលឹង» ជាវេចនៈសព្ទ ដែលសំដៅដល់មនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «លើមនុស្សគ្រប់គ្នា»។ (សូមមើលៈ INVALID translate/figs-synecdoche)
ដែលប្រព្រឹត្តអំពើអាក្រក់
«ដែលនៅតែបន្តប្រព្រឹត្តការអាក្រក់»។
សាសន៍យូដាដំបូង បន្ទាប់មកសាសន៍ក្រិកផងដែរ
«ព្រះជាម្ចាស់នឹងកាត់ទោសសាសន៍យូដា ជាមនុស្សដំបូង ហើយបន្ទាប់មក គឺមនុស្សទាំងអស់ដែលមិនមែនជាសាសន៍យូដា»។
ដំបូង
អាចមានអត្ថន័យថា ទី១) «ជាដំបូងនៅក្នុងពេលវេលាដែលបានកំណត់» ឬ ទី២) «ភ្លាមៗ»។
Romans 2:10-12
ប៉ុន្តែ ពាក្យសរសើរ កិត្តិយស និងសេចក្តីសុខសាន្តនឹងមកដល់
«ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រទានពាក្យសរសើរ កិត្តិយស និងសេចក្តីសុខសាន្ត»។
អស់អ្នកដែលប្រព្រឹត្តអំពើល្អ
«ការនៅតែបន្តធ្វើអ្វីដែលល្អ»។
ទៅកាន់សាសន៍យូដាដំបូង ហើយបន្ទាប់មកសាសន៍ក្រិកផងដែរ
«ដំបូងព្រះជាម្ចាស់នឹងផ្តល់រង្វាន់ដល់សាសន៍យូដា ហើយបន្ទាប់មកដល់អស់អ្នកដែលមិនមែនជាសាសន៍យូដា»។
ដំបូង
អាចមានអត្ថន័យ ទី១) «ជាដំបូងនៅក្នុងពេលវេលាដែលបានកំណត់» ឬ ទី២) «ភ្លាមៗ»
ព្រោះគ្មានការរើសអើងជាមួយព្រះជាម្ចាស់ឡើយ
អ្នកអាចបកប្រែឃ្លានេះ ក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សម្រាប់ព្រះជាម្ចាស់ ទ្រង់ប្រព្រឹត្តចំពោះមនុស្សទាំងអស់ដូចគ្នា»។ (សូមមើលៈ INVALID translate/figs-litotes)
អស់អ្នកណាដែលបានធ្វើបាប
«សម្រាប់អស់អ្នកដែលបានប្រព្រឹត្តបាប»។
ក្រៅពីក្រឹត្យវិន័យ នឹងត្រូវទោសក្រៅក្រឹត្យវិន័យ
លោកប៉ូលនិយាយឡើងវិញ «ដោយមិនមានក្រឹត្យវិន័យ» ដើម្បីបញ្ជាក់ថា វាមិនមានបញ្ហាអ្វីទេ ប្រសិនបើ មនុស្សមិនស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេ។ ប្រសិនបើ ពួកគេមានបាប ព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលមិនស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រាកដណាស់ថាគេស្លាប់ខាងវិញ្ញាណ»។ (សូមមើលៈ INVALID translate/figs-explicit)
ហើយអស់អ្នកណាដែលធ្វើបាប
«ហើយមនុស្សទាំងអស់ដែលប្រព្រឹត្តអំពើបាប»។
ក្នុងក្រឹត្យវិន័យ នឹងត្រូវទោសនៅក្នុងក្រឹត្យវិន័យដែរ
ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សបាប ដោយយោងទៅតាមក្រឹត្យវិន័យរបស់ទ្រង់។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយអ្នកណាដែលស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេ ព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកគេដោយយោងទៅតាមក្រឹត្យវិន័យ»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
Romans 2:13-14
ប្រយោគភ្ជាប់
លោកប៉ូលបន្តឲ្យអ្នកអានដឹងថា ការគោរពក្រឹត្យវិន័យរបស់ព្រះជាម្ចាស់យ៉ាងល្អឥតខ្ចោះ គឺជាការតម្រូវ ទោះបីជាមនុស្សទាំងនោះមិនធ្លាប់បានស្គាល់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ក្តីុ។
ដ្បិត
ក្នុងខទី ១៤ និង ១៥ កាត់ផ្តាច់សេចក្តីអះអាងដ៏សំខាន់របស់លោកប៉ូល ដើម្បីផ្តល់ព័ត៌មានបន្ថែមឲ្យអ្នកអាន។ ប្រសិនបើ អ្នកមានរបៀបដើម្បីសម្គាល់ការអះអាងដូចនេះ នៅក្នុងភាសារបស់អ្នក អ្នកអាចប្រើវានៅទីនេះបាន។
មិនមែនអ្នកដែលឮក្រឹត្យវិន័យទេ
នៅទីនេះ «ក្រឹត្យវិន័យ» សំដៅដល់ក្រឹត្យវិន័យរបស់លោកម៉ូសេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមែនអស់អ្នកដែលគ្រាន់តែបានឮក្រឹត្យវិន័យរបស់លោកម៉ូសេទេ»។ (សូមមើលៈ INVALID translate/figs-explicit)
ដែលបានសុចរិតនៅចំពោះព្រះជាម្ចាស់
«អ្នកដែលព្រះជាម្ចាស់ចាត់ទុកថាសុចរិត»។
ប៉ុន្តែ អ្នកដែលធ្វើតាមក្រឹត្យវិន័យទេតើ
«ប៉ុន្តែ គឺជាអស់អ្នកដែលគោរពតាមក្រឹត្យវិន័យរបស់លោកម៉ូសេ»។
ដែលនឹងបានសុចរិតនោះ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលព្រះជាម្ចាស់ទទួលយក»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រោះនៅពេលសាសន៍ដទៃ ពួកគេគ្មានក្រឹត្យវិន័យទេ...ពួកគេមានក្រឹត្យវិន័យនៅនឹងខ្លួនឯងស្រាប់ហើយ
ឃ្លាថា «ពួកគេមានក្រឹត្យវិន័យនៅនឹងខ្លួនឯងស្រាប់ហើយ» គឺជាភាសានិយាយ ដែលមានន័យថា ធម្មជាតិនៃមនុស្សទាំងនេះគឺគោរពច្បាប់របស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅក្នុងពួកគេមានច្បាប់របស់ព្រះជាម្ចាស់រួចស្រេចហើយ»។ (សូមមើលៈ INVALID translate/figs-idiom)
ទោះបីជាពួកគេគ្មានក្រឹត្យវិន័យក៏ដោយ
នៅទីនេះ «ក្រឹត្យវិន័យ» សំដៅដល់ក្រឹត្យវិន័យរបស់លោកម៉ូសេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនប្រាកដថាពួកគេមានក្រឹត្យវិន័យដែលព្រះជាម្ចាស់បានផ្តល់ឲ្យលោកម៉ូសេនោះទេ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 2:15-16
ដោយសារការនេះហើយ
«ដោយសារពួកគេបង្ហាញ ការស្តាប់បង្គាប់ពីធម្មជាតិ»។
ជាតម្រូវឲ្យពួកគេធ្វើដូច្នេះ ព្រោះក្រឹត្យវិន័យបានសរសេរទុកនៅក្នុងចិត្តរបស់ពួកគេរួចហើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានចារ នៅក្នុងចិត្តរបស់ពួកគេ នូវអ្វីដែលច្បាប់តម្រូវ ឲ្យពួកគេធ្វើ» ឬ «ព្រះជាម្ចាស់បានបង្ហាញពួកគេ នូវអ្វីដែលច្បាប់តម្រូវ»។ (សូមមើលៈ INVALID translate/figs-activepassive)
មនសិការបស់ពួកគេក៏ធ្វើបន្ទាល់ដល់ពួកគេដែរ ហើយគំនិតរបស់គេក៏ចោទប្រកាន់ ឬការពារពួកគេដោយខ្លួនឯង
នៅទីនេះពាក្យ «ធ្វើបន្ទាល់» សំដៅលើការយល់ដឹងដែលពួកគេបានទទួលពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដែលបានចារឹកក្នុងចិត្តរបស់ពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរប្រាប់ពួកគេថា ប្រសិនបើ ពួកគេមិនគោរព ឬគោរពក្រឹត្យវិន័យរបស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-idiom)
នៅពេលព្រះជាម្ចាស់នឹងជំនុំជម្រះ
នេះគឺជាការបញ្ចប់គំនិតរបស់លោកប៉ូល ពី ២ៈ១៣។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «វានឹងកើតឡើងនៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័ទោស»។
Romans 2:17-20
ប្រយោគភ្ជាប់
នៅទីនេះចាប់ផ្តើម ការពិភាក្សារបស់លោកប៉ូល អំពីច្បាប់ដែលនឹងថ្កោលទោសសាសន៍យូដាដែលជាម្ចាស់ ដោយសារតែពួកគមិនបានគោរពប្រតិបត្តិ។
ប្រសិនបើ អ្នកហៅខ្លួនឯងថា យូដា
លោកប៉ូលនិយាយនៅទីនេះ ហាក់ដូចជាលោកសំដៅលើមនុស្សតែម្នាក់។ អ្វីដែលពិតសម្រាប់មនុស្សម្នាក់ គឺពិតសម្រាប់មនុស្សទាំងអស់។ «ឥឡូវនេះ អ្នកគិតថាខ្លួនរបស់អ្នកថា អ្នកជាសមាជិកនៃសាសន៍យូដា»។
ហើយទុកចិត្តលើក្រឹត្យវិន័យ និងអួតនៅក្នុងព្រះជាម្ចាស់
ឃ្លា «ទុកចិត្តលើក្រឹត្យវិន័យ» គឺជាភាសានិយាយ។ លោកប៉ូលនិយាយអំពីការជឿទុកចិត្តលើក្រឹត្យវិន័យ គឺប្រសិនបើ អ្នកណាម្នាក់ពិតជាអាចផ្អែកខ្លួនទាំងស្រុងលើច្បាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយអ្នកពឹងផ្អែកទាំងស្រុងទៅលើច្បាប់របស់លោកម៉ូសេ ហើយមានអំនួតដោយសារព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-idiom)
ហើយស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ
«ហើយអ្នកស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់»។
បានទទួលសេចក្តីបង្រៀនពីក្រឹត្យវិន័យ
«ព្រោះអ្នករាល់គ្នាបានទទួលការសិក្សានូវអ្វីដែលក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្រៀន»។
ហើយប្រសិនបើ អ្នកជឿជាក់ថាអ្នកខ្លួនឯង.... និងសេចក្តីពិត
ប្រសិនបើ ក្នុងភាសារបស់អ្នកមានរបៀបក្នុងការកំណត់ថា ២ៈ១៩-២០ កាត់ផ្តាច់ការអះអាងរបស់លោកប៉ូល ក្នុង ២ៈ១៧ និង ២ៈ២១ អ្នកក៏អាចប្រើវានៅទីនោះបានដែរ។ អ្នកអាចដាក់ ២ៈ១៩-២០ ពីមុខ ២ៈ១៧។
ថាអ្នកខ្លួនឯងជាអ្នកនាំមនុស្សខ្វាក់ ហើយជាពន្លឺដល់អស់អ្នកដែលនៅក្នុងទីងងឹតនោះ
នៅទីនេះ «ជាអ្នកនាំមនុស្សខ្វាក់» និង «ជាពន្លឺ» ជាការប្រៀបធៀបសម្រាប់មធ្យោបាយក្នុងការជួយមនុស្សដែលមិនអាចមើលឃើញ។ ឃ្លាទាំងពីរនេះ មានអត្ថន័យជាមូលដ្ឋានប្រហាក់ប្រហែលគ្នាខ្លាំងណាស់។ ការប្រើប្រាស់ឃ្លាទាំងពីរនេះ លោកប៉ូលប្រៀបធៀបពីការបង្រៀនអ្នកណាម្នាក់ របស់សាសន៍យូដាអំពីក្រឹត្យវិន័យដើម្បីជួយគេដែលមិនអាចមើលឃើញ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ថាអ្នកខ្លួនឯងដូចជាអ្នកនាំមនុស្សខ្វាក់ ហើយអ្នកដូចជាពន្លឺសម្រាប់អ្នកណាម្នាក់ដែលវង្វងនៅក្នុងភាពងងឹត»។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-metaphor)
ជាអ្នកកែតម្រូវមនុស្សល្ងង់
«អ្នកកែតម្រូវអស់អ្នកដែលប្រព្រឹត្តខុស»។
ជាគ្រូដល់កូនតូចៗ
លោកប៉ូល ប្រៀបធៀបមនុស្សទាំងអស់ដែលមិនដឹងអ្វីសោះពីក្រឹត្យវិន័យ ទៅនឹងក្មេងតូចៗ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយអ្នកបង្រៀន មនុស្សទាំងអស់ដែលមិនស្គាល់ក្រឹត្យវិន័យ»។ (សូមមើលៈ INVALID translate/figs-metaphor
ហើយថាអ្នកនៅក្នុងក្រឹត្យវិន័យ បង្កើតឲ្យមានចំណេះដឹង និងសេចក្តីពិត
ការយល់ដឹងនៃសេចក្តីពិត គឺនៅក្នុងច្បាប់ដែលមកពីព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត «ដ្បិតអ្នកពិតប្រាកដថា អ្នកយល់ពីសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទានមកក្នុងក្រឹត្យវិន័យ។ (សូមមើលៈ INVALID translate/figs-explicit)
Romans 2:21-22
អ្នកគឺជាអ្នកដែលបង្រៀនអ្នកដទៃ តើអ្នកមិនបង្រៀនខ្លួនឯងទេឬអី?
លោកប៉ូលប្រើប្រយោគសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះនុងទម្រង់ជាប្រយោគអវិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅពេលដែលអ្នកបង្រៀនអ្នកដទៃ អ្នកមិនបានបង្រៀនខ្លួនឯងនោះទេ!» (សូមមើលៈ INVALID translate/figs-rquestion)
អ្នកគឺជាអ្នកបង្រៀនឲ្យទាស់នឹងការលួច តើអ្នកលួចទេ?
លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកប្រាប់អ្នកដទៃថាកុំលួច ប៉ុន្តែ អ្នកបែរជាលួច!» (សូមមើលៈ INVALID translate/figs-rquestion)
អ្នកគឺជាអ្នកដែលនិយាយថា កុំប្រព្រឹត្តអំពើផិតក្បត់ឲ្យសោះ តើអ្នកប្រព្រឹត្តអំពើផិតក្បត់ទេ?
លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកប្រាប់អ្នកដទៃថា កុំប្រព្រឹត្តអំពើផិតក្បត់ឲ្យសោះ ប៉ុន្តែ អ្នកប្រព្រឹត្តអំពើផិតក្បត់!» (សូមមើលៈ INVALID translate/figs-rquestion)
អ្នកគឺជាអ្នកដែលស្អប់រូបព្រះ តើអ្នកបានលួចពីព្រះវិហារដែរឬទេ?
លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកនិយាយថា អ្នកស្អប់រូបព្រះ ប៉ុន្តែអ្នកលួចពីព្រះវិហារទាំងនោះ!» (សូមមើលៈ INVALID translate/figs-rquestion)
លួចពីព្រះវិហារដែរឬទេ
អាចមានអត្ថន័យពីរ ទី១) «លួចរបស់របរពីបរិវេនវិហារទាំងអស់ ដើម្បីលក់ហើយបង្កើតផលប្រយោជន៍» ឬ ទី២) «មិនផ្ញើប្រាក់ទាំងអស់ដែលជារបស់ព្រះជាម្ចាស់ ទៅព្រះវិហារក្រុងយេរូសាឡិម»។
Romans 2:23-24
អ្នកគឺជាអ្នកដែលមានអំនួតនៅក្នុងក្រឹត្យវិន័យ តើអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការដែលអ្នកធ្វើខុសនឹងក្រឹត្យវិន័យឬអី?
លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «វាជាអំពើអាក្រក់ដែលអ្នកមានអំនួតចំពោះក្រឹត្យវិន័យ ដែលក្នុងពេលតែមួយអ្នកមិនបានគោរពក្រឹត្យវិន័យ និងនាំយកក្តីអាម៉ាស់ដល់ព្រះជាម្ចាស់!» (សូមមើលៈ INVALID translate/figs-rquestion)
ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវគេមើលងាយនៅក្នុងចំណោមសាសន៍ដទៃ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អំពើអាក្រក់របស់អ្នក នាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ ក្នុងគំនិតរបស់សាសន៍ដទៃ»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះនាមរបស់ព្រះជាម្ចាស់
ពាក្យ «ព្រះនាម» គឺជាការប្រៀបធៀបដែលសំដៅដល់អង្គព្រះជាម្ចាស់ទាំងមូល មិនមែនត្រឹមតែជាព្រះនាមរបស់ទ្រង់នោះទេ។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 2:25-27
ប្រយោគភ្ជាប់
លោកប៉ូលបន្តបង្ហាញថាព្រះជាម្ចាស់ ទ្រង់វិនិច្ឆ័យសូម្បីតែសាសន៍យូដាដែលមានក្រឹត្យវិន័យ ដោយសារក្រឹត្យវិន័យរបស់ទ្រង់។
ការកាត់ស្បែកពិតជាមានប្រយោជន៍ដល់អ្នករាល់គ្នា
«ខ្ញុំនិយាយទាំងអស់នេះ ពីព្រោះការកាត់ស្បែកពិតជាប្រយោជន៍ដល់អ្នករាល់គ្នា»។
ប្រសិនបើ អ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យ
«ប្រសិនបើអ្នកមិនគោរពបទបញ្ជា ដែលបានរកឃើញក្នុងក្រឹត្យវិន័យទេនោះ»។
នោះការកាត់ស្បែករបស់អ្នកនឹងត្រឡប់ទៅជាមិនកាត់ស្បែកវិញ
«វាហាក់ដូច អ្នកមិនបានកាត់ស្បែក»។
មនុស្សមិនកាត់ស្បែក
«មនុស្សដែលមិនបានទទួលពិធីកាត់ស្បែក»។
ធ្វើតាមការទាមទាររបស់ក្រឹត្យវិន័យ
«គោរពនៅអ្វីដែលព្រះជាម្ចាស់បានបញ្ជាក្នុងក្រឹត្យវិន័យ»។
តើមិនគួរឲ្យពិចារណាថាគាត់ជាមនុស្សដែលមិនកាត់ស្បែកទៅជាអ្នកកាត់ស្បែកវិញទេឬអី?ហើយតើអ្នកដែលមិនបានកាត់ស្បែកតាំងពីកំណើត គេថ្កោលទោសអ្នក ដោយសារអ្នកមិនធ្វើតាមក្រឹត្យវិន័យទេឬអី?
លោកប៉ូលសួរពីរសំណួរ នៅទីនេះ ដើម្បីបញ្ជាក់ថា ការកាត់ស្បែកមិនមែនជាអ្វីដែលធ្វើអោយមនុស្សម្នាក់បានសុចរិតនៅចំពោះមុខព្រះជាម្ចាស់នោះទេ។ មិនមែនដោយសារការកាត់ស្បែកខាងរូបកាយនោះទេ...ដែលនឹងវិនិច្ឆ័យអ្នក...គឺក្រឹត្យវិន័យ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-activepassive)
Romans 2:28-29
សំបកក្រៅ
ពាក្យនេះសំដៅដល់ ក្បួនច្បាប់របស់សាសន៍យូដា ដូចជាការកាត់ស្បែក ដែលមនុស្សអាចឃើញ។
សំបកក្រៅខាងសាច់ឈាម
ឃ្លានេះសំដៅដល់ការផ្លាស់ប្តូររាងកាយ ទៅជារូបកាយមនុស្សប្រុស នៅពេលអ្នកណាម្នាក់ធ្វើការកាត់ស្បែកគាត់។
ខាងសាច់ឈាម
ពាក្យនេះជាវេវចនៈសព្ទ សម្រាប់រូបកាយទាំងមូល ដូចជា «រាងកាយ» (សូមមើលៈ INVALID translate/figs-synecdoche)
គាត់គឺជាសាសន៍យូដាទាំងខាងក្នុង និងកាត់ស្បែកដែលចេញពីក្នុងចិត្ត
ឃ្លាទាំងពីរនេះមានអត្ថន័យប្រហាក់ប្រហែលគ្នា។ ឃ្លាទីមួយ «គាត់គឺជាសាសន៍យូដា ទាំងខាងក្នុង» ពន្យល់នៅឃ្លាទីពីរ «ការកាត់ស្បែក ដែលចេញពីក្នុងចិត្ត»។ (សូមមើលៈ INVALID translate/figs-parallelism)
ខាងក្នុង
នេះសំដៅដល់ការឲ្យតម្លៃនិងការលើកទឹកចិត្តដល់អ្នកដែលព្រះជាម្ចាស់បានផ្លាស់ប្តូរពួកគេ។
ចេញពីក្នុងចិត្ត
ទីនេះពាក្យ «ចិត្ត» គឺជាការប្រៀបធៀបសម្រាប់មនុស្សខាងក្នុង។ (សូមមើលៈ INVALID translate/figs-metonymy)
ខាងវិញ្ញាណ មិនមែនដោយតួអក្សរឡើយ
នៅទីនេះពាក្យ «តួអក្សរ» គឺសំដៅដល់ខព្រះគម្ពីរ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តាមរយៈកិច្ចការរបស់ព្រះវិញ្ញាណ មិនមែនដោយសារអ្នកបានស្គាល់ព្រះគម្ពីរនោះទេ»។ (សូមមើលៈ INVALID translate/figs-synecdoche)
ខាងវិញ្ញាណ
សំដៅដល់ភាពខាងក្នុង ខាងវិញ្ញាណជាផ្នែកមួយរបស់មនុស្សដែល «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់» ធ្វើការផ្លាស់ប្តូរ។
Romans 3
Romans 3:1-2
ប្រយោគភ្ជាប់
លោកប៉ូលប្រកាសពីអត្ថប្រយោជន៍ដែលសាសន៍យូដាមាន ដ្បិតព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យរបស់ទ្រង់ដល់ពួកគេ។
បើដូច្នេះ តើសាសន៍យូដាមានអត្ថប្រយោជន៍អ្វីខ្លះ? ហើយការកាត់ស្បែកមានអត្ថប្រយោជន៍អ្វីខ្លះដែរ?
លោកប៉ូលប្រើសំណួរទាំងនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអាន។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បើដូច្នេះ សាសន៍យូដានឹងមិនបានទទួលផលអ្វីទាំងអស់ពីសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ ទោះបីជា ព្រះជាម្ចាស់បានសន្យាជាមួយពួកគេ ថាពួកគេគួរនឹងបានទទួលវាក៏ដោយ!» (សូមមើលៈ INVALID translate/figs-rquestion)
ពួកគេអស្ចារ្យនៅក្នុងគ្រប់ទាំងផ្លូវ
ពាក្យ «ពួកគេ» សំដៅដល់ការចូលរួមជាសមាជិកនៃសាសន៍យូដា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេមានអត្ថប្រយោជន៍ខ្លាំងណាស់!» (សូមមើលៈ INVALID translate/figs-explicit)
មុនគេបង្អស់
អាចមានន័យថា ទី១) «ដំបូងក្នុងពេលវេលាដែលកំណត់» ឬ ទី២) «ឥឡូវនេះ» ឬ ទី៣) «ដែលសំខាន់បំផុត»។
សាសន៍យូដាជាអ្នកដែលបានប្រទានការបើកសម្តែងពីព្រះជាម្ចាស់
ពាក្យ «ការបើកសម្តែង» សំដៅដល់ព្រះបន្ទូល និងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលដែលបានសន្យាជាមួយសាសន៍យូដា»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
Romans 3:3-4
ចុះបើ សាសន៍យូដាខ្លះដែលគ្មានជំនឿយ៉ាងម៉េចដែរ? តើការមិនជឿរបស់ពួកគេធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះលែងមានសុពលភាពឬអី?
លោកប៉ូលប្រើសំណួរទាំងនេះ ដើម្បីធ្វើឲ្យមនុស្សគិត ថា «មានសាសន៍យូដាមួយចំនួន ដែលមិនមានជំនឿលើព្រះជាម្ចាស់។ តើយើងគួរសន្និដ្ឋានពីការនេះ ថាព្រះជាម្ចាស់នឹងមិនបំពេញតាមសេចក្តីសន្យារបស់ទ្រង់ឬ?» (សូមមើលៈ INVALID translate/figs-rquestion)
ប្រហែលជាមិនអាចទេ
ឃ្លានេះបដិសេធយ៉ាងដាច់ខាត ថាវាអាចកើតឡើង។ អ្នកក៏អាចប្រើឃ្លានេះ នៅក្នុងភាសារបស់អ្នកដែរ គឺអ្នកអាចប្រើថាៈ «ការនេះគឺមិនអាចទៅរួចទេ» ឬ «ពិតប្រាកដណាស់ថា វាមិនអាច!»
ផ្ទុយទៅវិញ
«យើងគួរនិយាយផ្ទុយពីនេះ»។
ព្រះជាម្ចាស់នៅក្នុងសេចក្តីពិតជានិច្ច
ព្រះជាម្ចាស់គឺស្ថិតក្នុងសេចក្តីពិតជានិច្ច ហើយទ្រង់នឹងរក្សាការសន្យារបស់ទ្រង់។ ក្នុងឃ្លាថា «ព្រះជាម្ចាស់តែងតែបំពេញនូវអ្វីដែលទ្រង់បានសន្យា»។ (សូមមើលៈ INVALID translate/figs-explicit)
ទោះបីជាមនុស្សគ្រប់រូបជាមនុស្សកុហកក៏ដោយ
នៅទីនេះលោកប៉ូលបញ្ជាក់បន្ថែមថា ព្រះជាម្ចាស់តែងតែពិតប្រាកដនឹងព្រះបន្ទូលសន្យារបស់ទ្រង់ គឺថា «ទោះបីជាមនុស្សគ្រប់គ្នា កុហកក៏ដោយ»។ (សូមមើលៈ INVALID translate/figs-hyperbole)
ដូចជាមានសេចក្តីចែងទុកមកថា
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះគម្ពីរបានសម្រេច ជាមួយនឹងអ្វីដែលខ្ញុំបាននិយាយ»។ (សូមមើលៈ INVALID translate/figs-activepassive)
គេនឹងបានឃើញថាព្រះអង្គសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយព្រះអង្គនឹងឈ្នះនៅពេលព្រះអង្គចូលទៅក្នុងការកាត់ក្តី
ឃ្លាទាំងពីរនេះមានន័យប្រហាក់ប្រហែលគ្នា។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នាត្រូវដឹងថា អ្វីដែលអ្នកនិយាយគឺពិត ហើយអ្នកត្រូវតែមានជ័យជម្នះក្នុងករណីរបស់អ្នក នៅពេលដែលមានអ្នកណាម្នាក់ចោទប្រកាន់អ្នក»។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-activepassive)
Romans 3:5-6
ប៉ុន្តែ ប្រសិនបើសេចក្តីទុច្ចរិតរបស់យើងបង្ហាញសេចក្តីសុចរិតរបស់ព្រះ តើយើងអាចនិយាយបានយ៉ាងដូចម្តេច?
ឃ្លានេះកំណត់បង្ហាញនៅក្នុងទម្រង់សំណួរដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែមនុស្សមួយចំនួនបានប្រឆាំងថា ពេលដែលយើងធ្វើខុស មនុស្សអាចមើលឃើញបានយ៉ាងងាយ ពីរបៀបដែលព្រះជាម្ចាស់បានធេ្វើយ៉ាងត្រឹមត្រូវ។ តើយើងអាចនិយាយបានយ៉ាងដូចម្តេច?» (សូមមើលៈ INVALID translate/figs-rquestion)
តើយើងអាចនិយាយថា ព្រះជាម្ចាស់ទុច្ចរិត ក្នុងការនាំយកព្រះពិរោធមកលើយើង?
ឃ្លានេះកំណត់បង្ហាញនៅក្នុងទម្រង់សំណួរ ដើម្បីសង្កត់ធ្ងន់ថា «យើងមិនអាចនិយាយថា ព្រះជាម្ចាស់ទុចរិត នៅពេលដែលទ្រង់ថ្កោលទោសមនុស្ស នោះទេ» ឬ «ទោះបីជាក្នុងពេលដែលព្រះជាម្ចាស់ ថ្កោលទោសមនុស្សក្តី ក៏យើងត្រូវតែនិយាយថា ព្រះអង្គសុចរិតដែរ»។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះពិរោធរបស់ទ្រង់
ពាក្យ «ព្រះពិរោធរបស់ទ្រង់» គឺជាការប្រៀបធៀប ដែលបញ្ជាក់ពីការថ្កោលទោសរបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metonymy)
ខ្ញុំកំពុងនិយាយដោយយោង តាមសេចក្តីសម្អាងរបស់មនុស្ស
ពាក្យថា «សេចក្តីសម្អាងរបស់មនុស្ស» នៅទីនេះសំដៅដល់របៀបដែលមនុស្សនិយាយជាធម្មតា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំកំពុងនិយាយនៅទីនេះ នូវអ្វីដែមនុស្សអាចនិយាយជាទូទៅ»។ (សូមមើលៈfigs-explicit)
តើព្រះជាម្ចាស់ជំនុំជម្រះលោកីយ៍យ៉ាងម៉េចនឹងកើត?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបង្ហាញថា ការប្រកែកប្រឆាំងនឹងដំណឹងល្អ មិនមែនជាការត្រឹមត្រូវនោះទេ ចាប់តាំងពីសាសន៍យូដា ជឿថាព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សទាំងអស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យលោកីយ៍ យ៉ាងប្រាកដណាស់!» (សូមមើលៈ INVALID translate/figs-rquestion)
លោកីយ៍
ពាក្យ «លោកីយ៍» គឺជាន័យធៀបដែលសំដៅលើមនុស្សដែលរស់លើផែនដីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នានៅលើលោកនេះ»។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 3:7-8
ប៉ុន្តែ ប្រសិនបើ សេចក្តីពិតរបស់ព្រះជាម្ចាស់តាមរយៈការកុហករបស់ខ្ញុំផ្តល់ការសរសើរដល់ព្រះអង្គជាបរិបូរណ៌នោះ ហេតុអ្វីបានជាខ្ញុំត្រូវទទួលរងការកាត់ក្តី ថាជាមនុស្សមានបាប?
នៅទីនេះ លោកប៉ូលប្រមើលមើលពីអ្នកម្នាក់ដែលបន្តបដិសេធដំណឹងល្អរបស់គ្រិស្តបរិស័ទ។ ដែលជាសត្រូវនៃការប្រកែកគ្នា ព្រោះអំពើបាបរបស់គេ បង្ហាញសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់អាចនឹងមិនប្រកាសថាគាត់ជាមនុស្សបាបនៅថ្ងៃវិនិច្ឆ័យទោស ប្រសិនបើ ឧទាហរណ៍ថា គាត់និយាយកុហក។ (សូមមើលៈ INVALID translate/figs-rquestion)
ហើយហេតុអ្វីយើងមិននិយាយថា ...ចេញមក?
លោកប៉ូលលើកសំណួរនៃរឿងផ្ទាល់ខ្លួនរបស់លោក ដើម្បីបង្ហាញពីរបៀបជជែកអះអាងដ៏គួរឲ្យអស់សំណើច នៃការប្រមើលមើលពីគូបដិបក្សរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំក៏អាចនិយាយបានដែរ...ចេញមក!» (សូមមើលៈ INVALID translate/figs-rquestion)
ដូចជាមនុស្សមួយចំនួនបាននិយាយបង្ខូចយើងថាយើងនិយាយ
«អ្នកខ្លះនិយាយកុហកដោយប្រាប់អ្នកដទៃថា នេះជាអ្វីដែលយើងនិយាយ»។
អ្នកទាំងនោះដែលនិយាយដូច្នេះសមតែទទួលការជំនុំជម្រះ
សេចក្តីយុត្តិធម៌នឹងមកដល់ នៅពេលដែលព្រះជាម្ចាស់វិនិច្ឆ័យទោសពួកខ្មាំងសត្រូវរបស់លោកប៉ូល ដែលបាននិយាយកុហកអំពីអ្វីដែលលោកប៉ូលបានបង្រៀន។
Romans 3:9-10
ប្រយោគភ្ជាប់
លោកប៉ូលសរុបឡើងថា កំហុសទាំងអស់នៃអំពើបាប គឺមិនមានអ្នកណាម្នាក់សុចរិត ហើយគ្រប់គ្នាមិនអាចស្វែងរកព្រះជាម្ចាស់ឃើញទេ។
បើដូច្នេះ តើយើងកំពុងតែដោះសារខ្លួនយើងឬអី?
លោកប៉ូលសួរសំណួរទាំងនេះ ដើម្បីបញ្ជាក់គោលបំណងរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀត «យើងជាសាសន៍យូដា មិនគួរព្យាយាមរំពឹងទុកថា យើងនឹងគេចចេញពីការថ្កោលទោសរបស់ព្រះជាម្ចាស់ ដោយព្រោះតែយើងជាសាសន៍យូដានោះទេ!» (UDB) (សូមមើលៈ INVALID translate/figs-rquestion)
មិនទាំងអស់ទេ
ពាក្យទាំងនេះមានកម្លាំងជាងពាក្យ «ទេ» ដែលប្រើជាធម្មតា ប៉ុន្តែ វាមិនខ្លាំងដូចជាឃ្លាថា «ពិតជាមិនដូច្នេះទេ!»
ដូចដែលមានសេចក្តីចែងទុកមក
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នេះជាពាក្យទំនាយ ដែលបានចារទុកក្នុងបទគម្ពីរ»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 3:11-12
គ្មាននរណាម្នាក់យល់បានទេ
មិនមាននរណាម្នាក់យល់ នូវអ្វីដែលជាត្រឹមត្រូវនោះទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាដែលយល់យ៉ាងច្បាស់ពីអ្វីដែលត្រឹមត្រូវនោះទេ»។ (សូមមើលៈ INVALID translate/figs-explicit)
ក៏គ្មាននរណាម្នាក់ដែលស្វែងរកព្រះជាម្ចាស់ដែរ
នៅទីនេះឃ្លា «ស្វែងរកព្រះជាម្ចាស់» មានន័យថា ការមានទំនក់ទំនងជាមួយព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់ព្យាយាមដោយភាពស្មោះត្រង់ ដើម្បីមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ទេ»។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេគ្រប់គ្នាបានបែរចេញពីព្រះ
ប្រយោគនេះមានន័យថា មនុស្សមិនចង់បន្តគិតអំពីព្រះជាម្ចាស់ទេ។ ពួកគេចង់គេចវេសចេញពីទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេបានបែរចេញទាំងស្រុងពីព្រះជាម្ចាស»។ (សូមមើលៈ INVALID translate/figs-idiom)
ពួកគេបានត្រឡប់ទៅជាឥតបានការ
ចាប់តាំងពីមិនមានអ្នកណាម្នាក់ធ្វើការល្អ ពួកគេបានទៅជាគ្មានប្រយោជន៍សម្រាប់ព្រះជាម្ចាស់ទៀតទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេគ្រប់គ្នាបានក្លាយជាគ្មានប្រយោជន៍សម្រាប់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 3:13-14
ពួកគេ...ពួកគេ
ពាក្យ «ពួកគេ» សំដៅដល់សាសន៍យូដា និងសាសន៍ក្រិក ក្នុង ៣ៈ៩ ។
បំពង់ករបស់ពួកគេបើកចេញពីផ្នូរ
ពាក្យ «បំពង់ក» គឺជាការប្រៀបធៀបសម្រាប់អ្វីៗដែលមនុស្សនិយាយ ដែលជាការមិនត្រឹមត្រូវ និង គួរស្អប់ខ្ពើម។ ឃ្លា «ផ្នូរដែលបើកចំហ» នៅទីនេះ ជាការប្រៀបធៀបដែលសំដៅដល់ក្លិនស្អុយនៃពាក្យសម្តីអាក្រក់របស់មនុស្ស។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor)
អណ្តាតរបស់ពួកគេបោកបញ្ឆោត
ពាក្យ «អណ្តាត» គឺជាការប្រៀបធៀបសម្រាប់ពាក្យសម្តីខុសឆ្គងដែលមនុស្សនិយាយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សនិយាយកុហក»។ (សូមមើលៈ INVALID translate/figs-metonymy)
ពិសរបស់សត្វពស់ស្ថិតនៅក្រោមបបូរមាត់របស់ពួកគេ
ឃ្លា «ពិសរបស់សត្វពស់» នៅទីនេះ គឺជាការប្រៀបធៀបដែលបានប្រើបរិយាយអំពីមហន្តរាយនៃពាក្យសម្តីអាក្រក់ៗ ដែលមនុស្សនិយាយ។ ពាក្យ «បបូរមាត់» សំដៅដល់ពាក្យសម្តីរបស់មនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀត «ពាក្យរបស់ពួកគេធ្វើអោយមនុស្សអន្តរាយ ដូចជាពិសរបស់សត្វពស់ពិស»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
មាត់របស់ពួកគេពេញទៅដោយបណ្តាសារ និងភាពជូរល្វីង
«មាត់» នៅទីនេះ គឺជាការប្រៀបធៀប ដែលនិយាយពីពាក្យសម្តីអាក្រក់របស់មនុស្ស។ ពាក្យ «ពេញ» គឺជាការបន្ថែមដែលបានប្រើដើម្បីសង្កត់បន្ថែមលើអត្ថន័យរបស់ពាក្យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេនិយាយយ៉ាងម៉ឺងម៉ាត់ដោយដាក់បណ្តាសា និងពាក្យដែលល្វីងជូរចត់»។ (មើលៈ INVALID translate/figs-metonymy និង INVALID translate/figs-hyperbole)
Romans 3:15-18
របស់ពួកគេ...របស់ពួកគេ...មនុស្សទាំងនេះ...របស់ពួកគេ
ពាក្យទាំងនេះសំដៅទៅលើពួកសាសន៍យូដា និងសាសន៍ក្រិក ក្នុង ៣ៈ៩។
ជើងរបស់ពួកគេរហ័សនឹងបង្ហូរឈាម
នៅទីនេះ «ជើង» គឺជាវេវចនសព្ទ ដែលបរិយាយអំពីមនុស្ស។ ពាក្យ «ឈាម» គឺជាការប្រៀបធៀប ដែលសំដៅដល់មនុស្សស្លាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេប្រញាប់ប្រញាល់ប្រព្រឹត្តការអាក្រក់ និងសម្លាប់មនុស្ស»។ (សូមមើល INVALID translate/figs-synecdoche និង INVALID translate/figs-metaphor)
ការបំផ្លាញ និងការឈឺចាប់ស្ថិតនៅលើផ្លូវរបស់ពួកគេ
ឃ្លា «ការបំផ្លាញ និងការឈឺចាប់» នៅទីនេះ ជាពាក្យប្រៀបធៀប ដែលបរិយាយការឈឺចាប់ ដែលមនុស្សទាំងនេះធ្វើឲ្យអ្នកដទៃឈឺចាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេព្យាយាមបំផ្លាញអ្នកដទៃ ហើយធ្វើអោយពួកគេឈឺចាប់»។ (សូមមើលៈ INVALID translate/figs-metonymy)
ផ្លូវនៃសេចក្តីសុខសាន្ត
«របៀបរស់នៅដោយសុខសាន្តជាមួយអ្នកដទៃ»។ «របៀប» គឺជាផ្លូវ ឬ ជាផ្នែក។
គ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងក្រសែភ្នែករបស់ពួកគេឡើយ
ពាក្យ «ការកោតខ្លាច» នៅទីនេះគឺជាពាក្យប្រៀបធៀប ដែលបរិយាយការគោរពព្រះជាម្ចាស់ ហើយនិងឆន្ទៈក្នុងការលើកកិត្តិយសព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គ្រប់គ្នាបដិសេធការគោរពព្រះជាម្ចាស់ ដែលទ្រង់សមនឹងទទួល»។ (សូមមើលៈ INVALID translate/figs-synecdoche)
Romans 3:19-20
អ្វីដែលក្រឹត្យវិន័យបានចែង គឺនិយាយទៅកាន់
នៅទីនេះ លោកប៉ូលនិយាយអំពីក្រឹត្យវិន័យ ដែលហាក់ដូចជាមានជីវិតរស់ ហើយមានសូរសម្លេងរបស់ខ្លួន។ ការបកប្រែតាមរបៀបផ្សេងទៀត «អ្វីៗដែលក្រឹត្យវិន័យនិយាយ មនុស្សអាចនឹងធ្វើការនោះបាន» ឬ «គ្រប់ទាំងពាក្យបញ្ជាដែលលោកម៉ូសេបានសរសេរនៅក្នុងក្រឹត្យវិន័យ គឺសម្រាប់មនុស្ស»។ (សូមមើលៈ INVALID translate/figs-personification)
មនុស្សដែលនៅក្រោមក្រឹត្យវិន័យ
«អស់អ្នកដែលត្រូវស្តាប់បង្គាប់ក្រឹត្យវិន័យ»។
គឺដើម្បីឲ្យគ្រប់មាត់ទាំងអស់បានបិទ
«មាត់» នៅទីនេះ ជាវេវចនសព្ទ ដែលមានន័យថា ជាពាក្យសម្តីដែលមនុស្សនិយាយ។ អ្នកអាចពាក្យឃ្លានេះនៅក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះមិនមានមនុស្សណាម្នាក់ដែលអាចនឹងនិយាយការពារខ្លួនរបស់ពួកគេបានទេ»។ (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-activepassive)
ហើយពិភពលោកទាំងមូលទទួលខុសត្រូវនៅចំពោះព្រះជាម្ចាស់
ពាក្យ «លោកីយ៍» នៅទីនេះជាវេវចនសព្ទដែលពណ៌នាអំពីមនុស្សទាំងអស់ដែលរស់នៅក្នុងលោកីយ៍នេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ « ព្រះជាម្ចាស់ប្រកាសគ្រប់គ្នានៅក្នុងលោកីយ៍ដែលពេញដោយកំហុស។ (សូមមើលៈ INVALID translate/figs-synecdoche)
សាច់ឈាម
នៅទីនេះពាក្យ «សាច់ឈាម» សំដៅដល់មនុស្សទាំងអស់។
សម្រាប់
អាចមានអត្ថន័យពីរ ទី១) «ហេតុដូច្នេះ» ឬ ទី២) «ដោយព្រោះហេតុនេះ»។
តាមរយៈក្រឹត្យវិន័យ ធ្វើឲ្យមនុស្សស្គាល់អំពើបាប
«នៅពេលដែលអ្នកណាម្នាក់ស្គាល់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គេទទួលស្គាល់ថា គេមានបាប»។
Romans 3:21-22
ប្រយោគភ្ជាប់
ពាក្យ «ប៉ុន្តែ» នៅទីនេះបង្ហាញថា លោកប៉ូលបានបញ្ចប់ការណែនាំរបស់លោកទាំងស្រុង ហើយឥឡូវនេះលោកចាប់ផ្តើមធ្វើការបើកបង្ហាញចំនុចសំខាន់របស់លោក។
ឥឡូវនេះ
ពាក្យ «ឥឡូវនេះ» សំដៅដល់ពេលវេលាដែល ចាប់តាំងពីព្រះគ្រិស្តបានយាងមកលើផែនដីនេះ។
ក្រៅពីគម្ពីរវិន័យ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយ
អ្នកអាចបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះជាម្ចាស់បានធ្វើអោយយើងស្គាល់របៀបដែលត្រឹមត្រូវជាមួយទ្រង់ ដោយមិនមានការគោរពក្រឹត្យវិន័យនោះទេ»។ (សូមមើលៈ INVALID translate/figs-activepassive)
ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់
ពាក្យ «ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូល» សំដៅទៅដល់ផ្នែកនៃព្រះគម្ពីរដែលលោកម៉ូសេ និងពួកព្យាការីបានកត់ត្រាទុកក្នុងព្រះគម្ពីររបស់សាសន៍យូដា។ លោកប៉ូលបរិយាយនៅទីនេះ ដូចជាពួកគេជាមនុស្សដែលធ្វើបន្ទាល់នៅក្នុងទីកាត់ក្តី។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្វីដែលលោកម៉ូសេ និងពួកហោរាបានសសេរគឺប្រាប់អំពីការនេះ»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-activepassive)
សេចក្តីសុចរិតរបស់ព្រះជាម្ចាស់ គឺតាមរយៈជំនឿនៅលើព្រះយេស៊ូគ្រិស្ត
នៅទីនេះពាក្យ «សេចក្តីសុចរិត» មានន័យថាការចាប់ផ្តើមត្រឹមត្រូវជាមួយព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការចាប់ផ្តើមត្រឹមត្រូវជាមួយព្រះជាម្ចាស់ តាមរយៈសេចក្តីជំនឿលើព្រះគ្រិស្តយេស៊ូ»។ (សូមមើលៈ INVALID translate/figs-explicit)
ព្រោះគ្មានភាពខុសគ្នាទេ
លោកប៉ូលបញ្ជាក់ថា ព្រះជាម្ចាស់ទទួលយកមនុស្សទាំងអស់ក្នុងរបៀបដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺមិនមានភាពខុសគ្នាអ្វីទេ រវាងសាសន៍យូដា និងសាសន៍ក្រិក»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 3:23-24
ហើយខ្វះមិនដល់សិរីល្អនៃព្រះជាម្ចាស់
នៅទីនេះឃ្លា «សិរីល្អនៃព្រះជាម្ចាស់» គឺជាជាការប្រៀបធៀប ដែលសំដៅដល់រូបភាពរបស់ព្រះជាម្ចាស់ និងភាពជាព្រះរបស់ទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយបរាជ័យក្នុងការធ្វើឲ្យដូចជាព្រះ»។ (សូមមើលៈ INVALID translate/figs-metonymy)
ពួកគេបានសុចរិតដោយឥតបង់ថ្លៃ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ត
នៅទីនេះពាក្យ «សុចរិត» សំដៅដល់ការចាប់ផ្តើមធ្វើឲ្យត្រឹមត្រូវជាមួយព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើឲ្យពួកគេត្រឹមត្រូវជាមួយអង្គទ្រង់ ជាអំណោយដែលមិនបាច់បង់ថ្លៃ ព្រោះព្រះគ្រិស្តយេស៊ូបានរំដោះពួកគេអោយមានសេរីភាព»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
Romans 3:25-26
លើព្រះលោហិតរបស់ព្រះអង្គ
នេះជាពាក្យប្រៀបធៀប សម្រាប់ការសុគតរបស់ព្រះយេស៊ូ ជាយញ្ញបូជាសម្រាប់អំពើបាប។ របៀបនៃការបកប្រែផ្សេងទៀតៈ «ក្នុងការសុគតរបស់ទ្រង់ គឺជាតង្វាយសម្រាប់អំពើបាប»។ (សូមមើលៈ INVALID translate/figs-metonymy)
បំភ្លេចចោល
អាចអត្ថន័យថា ទី១)ការបដិសេធ ឬ ទី២)ការអត់ទោស
ការទាំងអស់នេះ កើតឡើង ដើម្បីបង្ហាញពីសេចក្តីសុចរិតរបស់ព្រះអង្គ នៅក្នុងពេលបច្ចុប្បន្នយើងនេះ
«ទ្រង់បានធ្វើការអស់ទាំងនេះ ដើម្បីបង្ហាញពីរបៀបដែលព្រះជាម្ចាស់ធ្វើអោយមនុស្សត្រឹមត្រូវជាមួយព្រះអង្គផ្ទាល់»។
ការនេះ ដើម្បីឲ្យព្រះអង្គអាចបង្ហាញថា ព្រះអង្គផ្ទាល់សច្ចៈ ហើយដើម្បីបង្ហាញថា ព្រះអង្គប្រទានសេចក្តីសុចរិតដល់នរណាម្នាក់ ដោយសារជំនឿនៅក្នុងព្រះយេស៊ូ
«ដោយការអស់ទាំងនេះ ទ្រង់បង្ហាញថាទ្រង់សច្ចៈ យុត្តិធម៌ ហើយទ្រង់ជានាក់ដែលប្រកាសថា មនុស្សគ្រប់គ្នាដែលជឿលើព្រះគ្រិស្ត ជាមនុស្សសុច្ចរិត»។
Romans 3:27-28
តើយើងបានអ្វីមកអួត? គ្មានទាល់តែសោះ
លោកប៉ូលសួរសំណួរទាំងនេះ ដើម្បីបង្ហាញថាទាំងនេះមិនមានហេតុផលសម្រាប់មនុស្សអួតអំពីការគោរពក្រឹត្យវិន័យនោះទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះមិនមានវិធីណាដែលយើងអាចអួតថាព្រះជាម្ចាស់អត់ទោសយើង ដោយសារតែយើងបានគោរពក្រឹត្យវិន័យនោះទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
អួតអំពីអ្វី? ពីការប្រព្រឹត្ត? អត់ទេ ប៉ុន្តែ អួតពីជំនឿវិញ
លោកប៉ូលសួរ និងឆ្លើយសំណួរដែលមិនទាមទារចម្លើយទាំងនេះដើម្បីបញ្ជាក់បន្ថែមថា ចំនុចនីមួយៗដែលលោកកំពុងធ្វើគឺសុទ្ធតែជាការពិត។ អ្នកអាចបកប្រែចំនុចនេះដោយផ្អែកលើពាក្យដែល លោកប៉ូលបញ្ជាក់ និងដោយប្រើទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «តើយើងបានអ្វីមកជាទីអួត? តើយើងគួរដកវាចេញ ដោយសារការប្រព្រឹត្តល្អរបស់យើងឬ? ទេ, គឺយើងគួរនឹងអួត ដោយសារសេចក្តីជំនឿវិញ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-ellipsis និង INVALID translate/figs-activepassive
មិនមែនដោយសារ
«ដោយឡែកពី» ឬ «ដោយមិនមានការពិចារណាសម្រាប់»។
Romans 3:29-30
តើព្រះជាម្ចាស់ គឺជាព្រះរបស់សាសន៍យូដាតែមួយនោះទេ
លោកប៉ូលសួរសំណួរនេះដើម្បីបញ្ជាក់បន្ថែម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នករាល់គ្នាជាសាសន៍យូដា មិនត្រូវគិតថា មានតែអ្នករាល់គ្នាដែលព្រះជាម្ចាស់នឹងទទួលយកនោះឡើយ!» (សូមមើលៈ INVALID translate/figs-rquestion)
តើព្រះអង្គជាព្រះជាម្ចាស់របស់សាសន៍ដទៃដែរ? មែន ព្រះអង្គគឺជាព្រះរបស់សាសន៍ដទៃដែរ
លោកប៉ូលសួរសំណួរនេះដើម្បីបញ្ជាក់ពីគោលបំណងរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងទទួលមិនត្រឹមតែសាសន៍យូដាប៉ុណ្ណោះទេ គឺទាំងសាសន៍ដទៃផងដែរ»។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះអង្គនឹងធ្វើឲ្យអ្នកកាត់ស្បែកបានសុចរិតដោយសារជំនឿ និងអ្នកដែលមិនកាត់ស្បែកបានសុចរិតដោយសារជំនឿដែរ
នៅទីនេះពាក្យ «អ្នកកាត់ស្បែក» គឺជាពាក្យធៀបដែលសំដៅដល់សាសន៍យូដា និង «អ្នកដែលមិនកាត់ស្បែក» គឺជាពាក្យធៀបដែលសម្តៅដល់អ្នកមិនមែនជាសាសន៍យូដា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងធ្វើឲ្យទាំងសាសន៍យូដា និងមិនមែនសាសន៍យូដា សុចរិតចំពោះព្រះអង្គផ្ទាល់តាមរយៈសេចក្តីជំនឿរបស់ពួកគេលើព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 3:31
ប្រយោគភ្ជាប់
លោកប៉ូលបញ្ជាក់បន្ថែមពីក្រឹត្យវិន័យទោះបីមានជំនឿក៏ដោយ។
តើយើងចាត់ទុកក្រឹត្យវិន័យជាមោឃៈដោយសារជំនឿ?
លោកប៉ូលសួរសំណួរនេះ ដើម្បីបញ្ជាក់បន្ថែម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តើយើងគួរបដិសេធក្រឹត្យវិន័យ ដោយសារយើងមានសេចក្តីជំនឿឬ?» (សូមមើលៈ INVALID translate/figs-rquestion)
មិនមែនទេ
ការបញ្ចេញយោបល់នេះ ផ្តល់នូវចម្លើយអវិជ្ជមានយ៉ាងខ្លាំងសម្រាប់សំណួរគ្រាមភាសានេះ។ អ្នកអាចសរសេរន័យប្រហាក់ប្រហែលគ្នាក្នុងភាសារបស់អ្នក ដែលអ្នកអាចប្រើនៅទីកន្លែងនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «វាពិតប្រាកដណាស់ថាមិនពិត!» ឬ «ប្រាកដណាស់ថា ទេ!» (សូមមើលៈ INVALID translate/figs-rquestion)
យើងត្រូវកាន់តាមក្រឹត្យវិន័យ
«យើងគោរពក្រឹត្យវិន័យ»។
យើង
សព្វនាមនេះសំដៅដល់លោកប៉ូល អ្នកជឿដទៃទៀត និងសំដៅដល់អ្នកអានដែរ។ (សូមមើលៈ INVALID translate/figs-inclusive)
Romans 4
Romans 4:1-3
ប្រយោគភ្ជាប់
លោកប៉ូលបញ្ជាក់ថា ទោះបីជាក្នុងអតីតកាល អ្នកជឿដែលបានសុចរិតដោយសារជំនឿ ហើយមិនមែនដោយសារការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
តើយើងនឹងនិយាយថា លោកអប្រាហាំជាបុព្វបុរសរបស់យើង ក្នុងសាច់ឈាមមែនទេ?
លោកប៉ូលប្រើសំណួរនេះ ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកអាន និងដើម្បីចាប់ផ្តើមការនិយាយអំពីកិច្ចការថ្មី។ ការបកប្រែតាមបរៀបផ្សេងទៀត «នេះជាអ្វីដែលលោកអប្រាហាំ ជាបុព្វបុរសក្នុងសាច់ឈាមរបស់យើងបានរកឃើញ»។ (សូមមើលៈ INVALID translate/figs-rquestion)
តើបទគម្ពីរបានចែងយ៉ាងដូចម្តេច?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ លោកនិយាយអំពីបទគម្ពីរ ហាក់ដូចជាមានជីវិតនិងអាចនិយាយបាន។ ការបកប្រែតាមរបៀបផ្សេងទៀត «គឺយើងអាចអាននៅក្នុងព្រះគម្ពីរ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-personification)
ហើយបានរាប់គាត់ជាសុចរិត
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ហើយព្រះជាម្ចាស់បានចាត់ទុកលោកអប្រាហាំជាមនុស្សសុចរិត»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 4:4-5
ការទូទាត់
«ថ្លៃឈ្នួល» ឬ «បង់ថ្លៃ» ឬ «អ្វីដែលគេបានទទួលពីការធ្វើការងារ»។
អ្វីជារបស់ខ្លួន
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមបរៀបផ្សេងទៀតៈ «អ្វីដែលនិយោជករបស់គាត់ជំពាក់គាត់»។ (សូមមើលៈ INVALID translate/figs-activepassive)
នៅលើព្រះជាម្ចាស់ដែលសុចរិត
«នៅលើព្រះជាម្ចាស់ ដែលសុចរិត»។
ដោយសារជំនឿរបស់គាត់បានរាប់ថាជាសុចរិត
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមបរៀបផ្សេងទៀត «ព្រះជាម្ចាស់ចាត់ទុកថាជំនឿរបស់មនុស្ស ដូចជាសេចក្តីសុចរិត» ឬ «ព្រះជាម្ចាស់ចាត់ទុកថាមនុស្សសុចរិត ដោយសារជំនឿរបស់គេ»។
Romans 4:6-8
ព្រះបាទដាវីឌបានប្រកាសពីព្រះពរចំពោះបុរសម្នាក់ដែលព្រះជាម្ចាស់បានរាប់ថាជាសុចរិតមិនមែនដោយការប្រព្រឹត្តឡើយទេ
«ព្រះបាទដាវីឌក៏បានសរសេរផងដែរអំពីរបៀបដែលព្រះជាម្ចាស់ប្រទានពរ មនុស្សដែលព្រះអង្គប្រទានឲ្យបានសុចរិតដោយមិនមានការប្រព្រឹត្តតាមក្រឹត្យវិន័យ»។
អស់អ្នកដែលបាបរបស់ខ្លួនបានអត់ទោស...បាបរបស់ខ្លួនបានគ្របបាំង...ហើយអ្នកដែលព្រះអម្ចាស់មិនបានរាប់បាបរបស់ពួកគេ។
ទស្សនៈតែមួយ ត្រូវបានបញ្ជាក់ក្នុងវិធីបីផ្សេងគ្នា។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមបរៀបផ្សេងទៀតៈ «អស់អ្នកដែលព្រះអម្ចាស់បានអត់ទោសបាបរបស់ខ្លួន... អស់អ្នកដែលអំពើបាបរបស់ខ្លួនបានគ្របបាំង...ហើយអស់អ្នកដែលព្រះអម្ចាស់មិនបានរាប់បាបរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-activepassive)
Romans 4:9-10
ដូច្នេះ ព្រះពរនេះបានប្រកាសតែអស់អ្នកដែលកាត់ស្បែក ឬ ក៏ប្រកាសដល់អស់អ្នកដែលមិនកាត់ស្បែកដែរ?
ការកត់សម្គាល់នេះបង្ហាញជាទម្រង់សំណួរដើម្បីបន្ថែមការសង្កត់ធ្ងន់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «តើព្រះជាម្ចាស់ប្រទានពរដល់តែអស់អ្នកដែលកាត់ស្បែក ឬក៏ដល់អស់អ្នកដែលមិនកាត់ស្បែកដែរ?» (សូមមើលៈ INVALID translate/figs-rquestion)
អស់អ្នកដែលកាត់ស្បែក
នេះជាការប្រៀបធៀប ដែលសំដៅដល់ប្រជាជនយូដា។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «សាសន៍យូដា» (សូមមើលៈ INVALID translate/figs-metonymy)
អស់អ្នកដែលមិនកាត់ស្បែក
នេះជាពាក្យប្រៀបធៀប ដែលសំដៅដល់អ្នកមិនមែនប្រជាជនយូដា។ ការបកប្រែក្នុងរបៀបផ្សេងទៀត «សាសន៍ដទៃ»។ (សូមមើលៈ INVALID translate/figs-metonymy)
លោកអប្រាហាំបានរាប់ជាសុចរិតដោយសារជំនឿ
អ្នកអាចបកប្រែតាមទម្រង់សកម្ម។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់រាប់ទុកលោកអប្រាហាំជាមនុស្សសុចរិត ដោយសារសេចក្តីជំនឿរបស់លោក»។ (សូមមើលៈ INVALID translate/figs-activepassive)
ដូច្នេះ តើគិតយ៉ាងដូចម្តេច? តើនៅពេលលោកអប្រាហាំស្ថិតនៅក្នុងការកាត់ស្បែក ឬពេលមិនកាត់ស្បែក?
លោកប៉ូលសួរសំណួរទាំងនេះ ដើម្បីសង្កត់ធ្ងន់លើកំណត់សម្គាល់របស់គាត់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «តើព្រះជាម្ចាស់រាប់លោកអប្រាហាំជាមនុស្សសុចរិតនៅពេលណា? តើនៅមុនពេលលោកទទួលការកាត់ស្បែក ឬនៅក្រោយនោះ?» (សូមមើលៈfigs-rquestion)
វាមិនមែនមកពីការកាត់ស្បែកទេ ប៉ុន្តែ នៅពេលដែលមិនកាត់ស្បែកវិញ។
«គឺវាកើតឡើងមុនពេលលោកទទួលការកាត់ស្បែក មិនមែនបន្ទាប់ពីលោកកាត់ស្បែកនោះទេ»។
Romans 4:11-12
នេះគឺជាត្រានៃសេចក្តីសុចរិតរបស់ជំនឿដែលគាត់បានទទួលនៅពេលគាត់ស្ថិតនៅក្នុងការមិនកាត់ស្បែកនៅឡើយ
នៅទីនេះឃ្លា «សេចក្តីសុចរិតរបស់ជំនឿ» មានន័យថា ព្រះជាម្ចាស់រាប់គាត់ថាបានសុចរិត។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «សញ្ញាជាក់ស្តែង គឺថាព្រះជាម្ចាស់រាប់ថាគាត់ជាមនុស្សសុចរិត ព្រោះគាត់មានជំនឿលើព្រះជាម្ចាស់មុនពេលដែលគាត់បានទទួលការកាត់ស្បែក។ (សូមមើលៈ INVALID translate/figs-explicit)
ទោះបីជាពួកគេមិនបានកាត់ស្បែកក្តី
«ទោះបីជាពួកគេមិនបានទទួលការកាត់ស្បែកក្តី»។
នេះមានន័យថា សេចក្តីសុចរិតបានរាប់ជាមួយពួកគេដែរ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «នេះមានន័យថា ព្រះជាម្ចាស់នឹងរាប់ពួកគេជាមនុស្សសុចរិត»។ (សូមមើលៈ INVALID translate/figs-activepassive)
លោកអប្រាហាំបានក្លាយជាឪពុកនៃអស់អ្នកដែលបានកាត់ស្បែក
ពាក្យ «ការកាត់ស្បែក» នៅទីនេះ សំដៅដល់អស់អ្នកដែលជឿពិតប្រាកដលើព្រះជាម្ចាស់ គឺទាំងសាសន៍យូដា ទាំងសាសន៍ក្រិក។
ដើរតាមជំហ៊ាននៃជំនឿរបស់ឪពុកយើងគឺលោកអប្រាហាំ
នៅទីនេះឃ្លា «ដើរតាមជំហ៊ាន» គឺជាការបញ្ជាក់ដែលមានន័យថា ដើរតាមឧទាហរណ៍របស់អ្នកណាម្នាក់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ដើរតាមឧទាហរណ៍លោកអប្រាហាំ ជាឪពុករបស់យើង»។ (សូមមើលៈ INVALID translate/figs-idiom)
Romans 4:13-15
ដែលសេចក្តីសន្យាបានផ្តល់លោកអប្រាហាំ និងចំពោះពូជពង្សរបស់គាត់ ដែលគាត់នឹងទទួលលោកីយ៍ជាមរតក
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែក្នុងរបៀបផ្សេងទៀត «ព្រះជាម្ចាស់បានប្រទានសេចក្តីសន្យាដល់លោកអប្រាហាំ និងពូជពង្សរបស់លោក ដែលពួកគេនឹងទទួលបានផែនដីនេះ»។ (សូមមើលៈ INVALID translate/figs-doublenegatives)
អ្នកទទួលមរតក
មនុស្សដែលព្រះជាម្ចាស់បានប្រទានសេចក្តីសន្យាដោយបានមានព្រះបន្ទូល ពួកគេនឹងទទួលទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ (សូមមើលៈ INVALID translate/figs-metaphor)
ជំនួសមកវិញ គឺតាមរយៈសេចក្តីសុចរិតនៃសេចក្តីជំនឿ
ពាក្យ «ព្រះជាម្ចាស់ប្រទានសេចក្តីសន្យា» ត្រូវបានលុបចេញពីឃ្លានេះ ប៉ុន្តែឃ្លានេះនៅតែមានន័យអាចយល់បាន។ អ្នកអាចបងកប្រែឃ្លានេះដោយបន្ថែមពាក្យទាំងនោះ។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ជំនួសមកវិញ ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលសន្យា តាមរយៈសេចក្តីជំនឿ ដែលទ្រង់រាប់ទុកជាមនុស្សសុចរិត»។ (សូមមើលៈ INVALID translate/figs-ellipsis)
ប្រសិនបើពួកគេរស់នៅដោយក្រឹត្យវិន័យ គឺជាអ្នកទទួលមរតក
ឃ្លា «រស់នៅដោយក្រឹត្យវិន័យ» នៅទីនេះមានន័យសំដៅដល់អស់អ្នកដែលគោរពក្រិត្យវិន័យ។ ការបកប្រែក្នុងរបៀបផ្សេងទៀត «គឺអស់អ្នកណាដែលគោរពក្រឹត្យវិន័យ ពួកគេនឹងបានគ្រងផែនដីនេះជាមរតក»។ (សូមមើលៈ INVALID translate/figs-explicit)
ជំនឿក្លាយជារបស់ឥតប្រយោជន៍ ហើយសេចក្តីសន្យាក៏គ្មានតម្លៃ
«សេចក្តីជំនឿទៅជាគ្មានតម្លៃ ហើយ សេចក្តីសន្យាគឺមិនមានអត្ថន័យ»។
ប៉ុន្តែ ទីណាដែលមិនមានក្រឹត្យវិន័យ ទីនោះក៏គ្មានការគោរពប្រតិបត្តិដែរ
អ្នកអាចបកប្រែឃ្លាបដិសេធស្ទួន មកជាទម្រង់ស្រប។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ប៉ុន្ តែនៅទីកន្លែងណាមិនមានក្រឹត្យវិន័យ គឺមិនមានការគោរពទេ» ឬ «ដោយសារមានរបស់ខ្លះសម្រាប់មនុស្សដែលមិនគោរព នៅកន្លែងដែលមានក្រឹត្យវិន័យ»។ (សូមមើលៈ INVALID translate/figs-doublenegatives)
Romans 4:16-17
ដោយហេតុនេះ ដោយសារជំនឿ ដើម្បីឲ្យសេចក្តីសន្យាបានស្ថិតនៅលើព្រះគុណ
ពាក្យ «ព្រះគុណ» នៅទីនេះសំដៅដល់អំណោយដែលឥតគិតថ្លៃរបស់ព្រះជាម្ចាស់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «នៅទីនេះហេតុផលដែលយើងបានទទួលសេចក្តីសន្យា នៅពេលដែលយើងទុកចិត្តលើព្រះជាម្ចាស់ វាគឺជាអំណោយដែលឥតគិតថ្លៃ»។ (សូមមើលៈ INVALID translate/figs-explicit)
ជាលទ្ធផល សេចក្តីសន្យាគឺប្រកដសម្រាប់ពូជពង្សទាំងអស់
ុ«ដូច្នេះពូជពង្សទាំងអស់របស់លោកអប្រាហាំ គឺពិតជាបានទទួលសេចក្តីសន្យា»។
អស់អ្នកដែលស្គាល់ក្រឹត្យវិន័យ
ឃ្លានេះគឺសំដៅដល់ប្រជាជនយូដា ដែលដើរតាមក្រឹត្យវិន័យរបស់លោកម៉ូសេ។
អស់អ្នកដែលមានចំណែកនៅក្នុងជំនឿរបស់លោកអប្រាហាំ
ឃ្លានេះគឺសំដៅលើអស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ដែលបានធ្វើមុនពេលលោកទទួលពិធីកាត់ស្បែក។
ឪពុករបស់យើងគ្រប់គ្នា
ពាក្យ «យើង» នៅទីនេះសំដៅដល់លោកប៉ូល និងរាប់ទាំងសាសន៍យូដាទាំងអស់ រួមទាំងសាសន៍ដទៃដែលជឿលើព្រះគ្រិស្ត។ លោកអប្រាហាំគឺជាបុព្វបុរសរបស់សាសន៍យូដាខាងសាច់ឈាម ប៉ុន្តែ លោកជាឪពុកខាងវិញ្ញាណរបស់អស់អ្នកដែលមានជំនឿ។ (សូមមើលៈ INVALID translate/figs-inclusive)
ដូចមានសេចក្តីចែងទុក
នៅទីកន្លែងដែលមានសរសេរទុកនោះ អាចធ្វើអោយកាន់តែច្បាស់លាល់។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ដូចដែលអ្នកណាម្នាក់បានសរសេរក្នុងគម្ពីរ»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
ខ្ញុំបានធ្វើឲ្យអ្នក
ពាក្យ «អ្នក» នៅទីនេះ គឺជាឯកវចន និងសំដៅដល់លោកអប្រាហាំ។ (សូមមើលៈ INVALID translate/figs-you)
លោកអប្រាហាំស្ថិតនៅក្នុងព្រះវត្តមាននៃព្រះអង្គ ជាអ្នកដែលព្រះបានទុកចិត្ត គឺព្រះអង្គហើយ ដែលប្រទានជីវិតដល់អ្នកស្លាប់
នៅទីនេះ ឃ្លា «ជាអ្នកដែលព្រះបានទុកចិត្ត» សំដៅលើព្រះជាម្ចាស់។ ការបកប្រែក្នុងរបៀបផ្សេងទៀត «លោកអប្រាហាំស្ថិតនៅក្នុងព្រះវត្តមាននៃព្រះ ដែលលោកទុកចិត្ត គឺព្រះអង្គដែលប្រទានជីវិតដល់អស់អ្នកដែលបានស្លាប់»។ (សូមមើលៈ INVALID translate/figs-explicit)
បានហៅអ្វីៗដែលគ្មានមកកាន់អ្វីដែលមានវិញ
«បានបង្កើតអ្វីៗគ្រង់យ៉ាងពីភាពទទេស្អាត»។
Romans 4:18-19
ក្រៅពីការកាត់ស្បែកក្នុងរូបភាពខាងក្រៅ
អត្ថន័យពេញលេញឃ្លា «ការកាត់ស្បែករូបភាពខាងក្រៅ» អាចបង្កើតភាពជាក់លាក់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទោះបីវាហាក់ដូចជាមិនអាចទៅរួចសម្រាប់គាត់ ដើម្បីមានកូនចៅ»។ (សូមមើលៈ INVALID translate/figs-explicit)
ដូច្នេះហើយ គាត់បានត្រឡប់ទៅជាឪពុកនៃប្រជាជាតិជាច្រើន
«ហើយជាលទ្ធផល នៃសេចក្តីជំនឿរបស់លោកអប្រាហាំ គឺថាលោកបានក្លាយមកជាឪពុកនៃប្រជាជាតិជាច្រើន»។
ស្របទៅតាមអ្វីដែលបានចែង
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំ»។ (សូមមើលៈ INVALID translate/figs-activepassive)
អ្នកនឹងមានពូជពង្សជាច្រើន
សេចក្តីសន្យាទាំងស្រុង ដែលព្រះជាម្ចាស់បានប្រទានឲ្យលោកអប្រាហាំ អាចធ្វើឲ្យមានភាពជាក់ស្តែង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកនឹងមានកូនចៅជាច្រើន លើសពីការដែលអ្នកអាចរាប់បាន»។ (សូមមើលៈ INVALID translate/figs-explicit)
គាត់មិនបានខ្សោយនៅក្នុងជំនឿរបស់គាត់ទេ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គាត់នៅតែខ្លាំងក្នុងសេចក្តីជំនឿរបស់គាត់»។ (សូមមើលៈ INVALID translate/figs-litotes)
Romans 4:20-22
គ្មានការសង្ស័យនៅក្នុងជំនឿ
អ្នកអាចបកប្រែឃ្លាអវិជ្ជមានស្ទួននេះ ជាទម្រង់វិជ្ជមានវិញ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅតែរក្សាការសេចក្តីជំនឿដដែរ»។ (សូមមើលៈ INVALID translate/figs-doublenegatives)
គាត់ត្រូវបានចម្រើនកម្លាំងដោយជំនឿ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «លោកកាន់តែចម្រើនឡើងក្នុងសេចក្តីជំនឿរបស់លោក»។ (សូមមើលៈ INVALID translate/figs-activepassive)
គាត់ពិតជាជឿជាក់ទាំងស្រុង
«លោកអប្រាហាំពិតប្រាកដមួយរយភាគរយ»។
ព្រះអង្គក៏អាចធ្វើវាឲ្យបានសម្រេចដែរ
«ព្រះជាម្ចាស់ពិតជាធ្វើបាន»។
ដោយសារហេតុនេះ ហើយបានជាគាត់ត្រូវបានរាប់ជាសុចរិត
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយហេតុនេះ ព្រះជាម្ចាស់រាប់សេចក្តីជំនឿរបស់លោកអប្រាហាំជាសុចរិត» ឬ «ដោយហេតុនេះព្រះជាម្ចាស់ចាត់ទុកលោកអប្រាហាំសុចរិត ដ្បិតលោកអប្រាហាំជឿលើទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 4:23-25
ឥឡូវនេះ
ពាក្យ «ឥឡូវនេះ» ត្រូវបានប្រើនៅទីនេះ ដើម្បីភ្ជាប់ការប្រព្រឹត្តត្រឹមត្រូវរបស់លោកអប្រាហាំដោយសេចក្តីជំនឿ ទៅកាន់ការប្រព្រឹត្តត្រឹមត្រូវរបស់អ្នកជឿសព្វថ្ងៃ ដោយសារសេចក្តីជំនឿ ក្នុងការសុគតនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រិស្ត។
ត្រឹមតែជាប្រយោជន៍របស់គាត់
«សម្រាប់តែលោកអប្រាហាំប៉ុណ្ណោះ»។
វាត្រូវបានរាប់សម្រាប់គាត់
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «គឺព្រះជាម្ចាស់រាប់លោកជាមនុស្សសុចរិត» ឬ «ព្រះជាម្ចាស់ចាត់ទុកលោកជាមនុស្សសុចរិត»។ (សូមមើលៈ INVALID translate/figs-activepassive)
សម្រាប់យើង
ពាក្យ «យើង» សំដៅដល់លោកប៉ូល និងរួមទាំងអ្នកដែលជឿលើព្រះគ្រិស្តទាំងអស់ផង។ (សូមមើលៈ INVALID translate/figs-activepassive)
សេចក្តីដែលបានសរសេរមកនោះ សម្រាប់អស់អ្នកដែលនឹងរាប់ជាសុចរិត យើងដែលជាអ្នកជឿ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «វាក៏សម្រាប់ប្រយោជន៍របស់យើងដែរ ដ្បិត ព្រះជាម្ចាស់ក៏នឹងចាត់ទុកយើងថាសុចរិតដែរ ប្រសិនបើ យើងជំនឿ»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះអង្គដែលបានប្រោស
«ព្រះជាម្ចាស់ ព្រះអង្គដែលបានប្រោស»។
ព្រះអង្គនេះហើយគឺជាអ្នកដែលត្រូវបានគេបញ្ជូនទៅសម្លាប់ដោយសារអំពើរំលងរបស់យើង
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះអង្គនេះហើយគឺជាអ្នកដែលព្រះជាម្ចាស់បានប្រគល់ទៅឲ្យពួកអ្នកដែលបានធ្វើគត់ទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
ហើយបានប្រោសព្រះអង្គឲ្យរស់ឡើងវិញ គឺឲ្យយើងបានសុចរិត
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ហើយជាអ្នកដែលព្រះជាម្ចាស់បាននាំមកឯជីវិតវិញ ដូច្នេះ ព្រះជាម្ចាស់អាចធ្វើឲ្យយើងសុចរិតជាមួយទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 5
Romans 5:1-2
ការភ្ជាប់សេចក្តីថ្លែងការណ៍
លោកប៉ូលចាប់ផ្តើមនិយាយពីកិច្ចការខុសគ្នាជាច្រើន ដែលកើតឡើងនៅពេលដែលព្រះជាម្ចាស់ធ្វើអោយអ្នកជឿមានសន្តិភាពជាមួយទ្រង់។
ដូច្នេះ
«ព្រោះ»
យើង...របស់យើង
ការជួបប្រទះទាំងអស់នៃពាក្យ «យើង» ឬ «របស់យើង» សំដៅដល់អ្នកជឿទាំងអស់ និងគួរតែរាប់បញ្ចូល។ (សូមមើលៈ INVALID translate/figs-inclusive)
តាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង
«ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង»។
ព្រះអម្ចាស់
ពាក្យ «ព្រះអម្ចាស់» នៅទីនេះមានន័យថា ព្រះយេស៊ូ គឺជាព្រះ។
ដោយសារព្រះអង្គ យើងក៏មានផ្លូវចូលទៅកាន់ព្រះគុណដោយជំនឿ ដែលយើងឈរ
នៅទីនេះពាក្យ «ដោយជំនឿ» សំដៅលើជំនឿរបស់យើងលើព្រះយេស៊ូ ដែលអនុញ្ញាតអោយយើងឈរនៅចំពោះព្រះភក្ត្រទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀត «ពីព្រោះយើងទុកចិត្តលើព្រះយេស៊ូ ព្រះអង្គអនុញ្ញាតឲ្យយើងចូលមកក្នុងព្រះវត្តមានទ្រង់»។
Romans 5:3-5
មិនគ្រាន់តែប៉ុណ្ណោះទេ
ពាក្យ «ប៉ុណ្ណោះ» សំដៅលើការពណ៌នាគំនិតនៅក្នុងជំពូក ៥:១ ។
យើង...របស់យើង...យើង
ពាក្យដែលជួបទាំងអស់នៃពាក្យ «យើង» «របស់យើង» ហើយនិង «យើង» គឺសំដៅដល់អ្នកជឿ និងគួរតែរាប់បញ្ចូល។ (សូមមើលៈ INVALID translate/figs-inclusive)
ការយល់ព្រម
ពាក្យ «ការយល់ព្រម» សំដៅដល់ការទទួលស្គាល់យើង របស់ព្រះជាម្ចាស់។
ទំនុកចិត្តនាពេលអនាគត
នេះគឺជាភាពពិតប្រាកដ ដែលព្រះជាម្ចាស់នឹងសម្រេចសេចក្តីសន្យារបស់ទ្រង់សម្រាប់អស់អ្នកដែលទុកចិត្តលើទ្រង់។
ទំនុកចិត្តនេះ មិនធ្វើឲ្យយើងខកចិត្តឡើយ
លោកប៉ូលប្រើបដិរូបកម្មនៅទីនេះ ដែលលោកនិយាយពី «ទំនុកចិត្ត» ដែលហាក់ដូចជាមានជីវិតរស់។ ការបកប្រែផ្សេងទៀតៈ «យើងពិតជាមានទំនុកចិត្តខ្លាំងណាស់ ថាយើងនឹងទទួលអ្វីៗដែលយើងបានរង់ចាំ (UDB)។ (សូមមើលៈ INVALID translate/figs-personification)
Romans 5:6-7
យើង
ពាក្យ «យើង» នៅទីនេះ សំដៅដល់អ្នកជឿទាំងអស់ ហើយដែលគួររាប់បញ្ចូលដែរ។ (សូមមើលៈ INVALID translate/figs-inclusive)
កម្រមានអ្នកព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់
«វាពិបាកស្វែងរកមនុស្សណាម្នាក់ដែលសុខចិត្តស្លាប់ ទោះជាសម្រាប់មនុស្សល្អក្តីុ»។
ហើយប្រហែលជាមានអ្នកដែលហ៊ានស្លាប់សម្រាប់មនុស្សល្អដែរ
«ប៉ុន្តែ អ្នកអាចស្វែងរកមនុស្ស ដែលសុខចិត្តស្លាប់សម្រាប់មនុស្សល្អដែរ»។
Romans 5:8-9
បានបង្ហាញ
អ្នកអាចបកប្រែកិរិយាសព្ទនេះក្នុង ទម្រង់អតីតកាល « បានធ្វើទស្សនីយ័ភាព» ឬ «បានបង្ហាញ» ។
យើង...យើង
រាល់ការជួបពាក្យ «យើង» និង «យើង» សំដៅដល់អ្នកជឿទាំងអស់ និងគួរតែរាប់បញ្ចូល។ (សូមមើលៈ INVALID translate/figs-inclusive)
លើសពីនេះ យើងបានសុចរិតដោយសារព្រះលោហិតរបស់ព្រះអង្គ
នៅទីនេះពាក្យ «សុចរិត» មានន័យថា ព្រះជាម្ចាស់ដាក់យើងទៅក្នុងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះអង្គផ្ទាល់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមបែបផ្សេងទៀតៈ «ឥឡូវនេះ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះសម្រាប់យើងរាល់គ្នា ដែលទ្រង់បានធ្វើឲ្យយើងបានត្រឹមត្រួវជាមួយអង្គទ្រង់ ដោយសារព្រះគ្រិស្តបានសុគតនៅលើឈើឆ្កាង»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
ព្រះលោហិត
នេះជាការប្រៀបធៀបសម្រាប់យញ្ញបូជាស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាង។ (សូមមើលៈ INVALID translate/figs-metonymy)
បានសង្គ្រោះ
ពាក្យនេះមានន័យថា តាមរយៈយញ្ញបូជាស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាង ព្រះជាម្ចាស់បានអត់ទោសដល់យើងរាល់គ្នា និងសង្គ្រោះយើងពីថ្កោលទោសនៅក្នុងបឹងភ្លើងសម្រាប់អំពើបាបរបស់យើង។
សេចក្តីក្រោធ នៃព្រះជាម្ចាស់
ពាក្យ «សេចក្តីក្រោធ» នៅទីនេះ ជាពាក្យប្រៀបធៀប ដែលសំដៅដល់ការថ្កោលទោសរបស់ព្រះជាម្ចាស់ ចំពោះអស់អ្នកដែលបានធ្វើអំពើបាបទាស់នឹងទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការថ្កោលទោសរបស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 5:10-11
យើងបាន
រាល់ការជួបពាក្យ «យើង» សំដៅលើអ្នកជឿទាំងអស់ ហើយដែលគួរនឹងរាប់បញ្ចូល។ (សូមមើលៈ INVALID translate/figs-inclusive))
បុត្រាព្រះអង្គ...ព្រះជន្មរបស់ព្រះអង្គ
«ព្រះរាជ្យបុត្រារបស់ព្រះ...ព្រះជន្មរបស់ព្រះរាជបុត្រារបស់ព្រះ»។
ហើយយើងបានផ្សះផ្សាជាមួយព្រះជាម្ចាស់តាមរយៈការសុគតរបស់ព្រះបុត្រាព្រះអង្គ
ការសុគតរបស់ព្រះបុត្រារបស់ព្រះជាម្ចាស់បានបង្ហាញការអត់ទោសជាសកល ហើយធ្វើឲ្យយើងក្លាយជាមិត្តនឹងព្រះជាម្ចាស់ សម្រាប់អស់អ្នកដែលជឿលើព្រះយេស៊ូ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់អនុញ្ញាតឲ្យយើងមានទំនាក់ទំនងសន្តិភាពជាមួយទ្រង់ ដោយសារព្រះបុត្រារបស់ព្រះអង្គបានសុគតជួសយើង»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះបុត្រា
នេះគឺជា ឋានៈដ៏សំខាន់របស់ព្រះគ្រិស្ត ព្រះបុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
បន្ទាប់ពីយើងបានផ្សះផ្សា
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ឥឡូវនេះ ដែលព្រះជាម្ចាស់បានផ្សះផ្សាយើងជាមិត្តរបស់ទ្រង់ម្តងទៀត»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 5:12-13
ប្រយោគភ្ជាប់
លោកប៉ូលពន្យល់ ហេតុអ្វីសេចក្តីស្លាប់កើតឡើង ទោះបីមុនពេលប្រទានក្រឹត្យវិន័យទៅលោកម៉ូសេ។
តាមរយៈមនុស្សបាបម្នាក់បានចូលមក... សេចក្តីស្លាប់បានចូលមកក្នុងលោកីយ៍ដោយសារបាបនោះដែរ
លោកប៉ូលបរិយាយថា បាបគឺដូចជាជម្ងឺដែលបានមកក្នុងពិភពលោកតាមរយៈសកម្មភាពរបស់ «មនុស្សម្នាក់» គឺ អ័ដាម។ បាបនេះបានបើកមុខតាមរយៈសេចក្តីស្លាប់ ដែលរូបភាពនៅទីនេះ ហាក់ដូចជាជម្ងឺមួយផ្សេងទៀត ដែលបានមកក្នុងពិភពលោកដែល។ (សូមមើលៈ INVALID translate/figs-personification)
រហូតដល់មានក្រឹត្យវិន័យ បាបបានចូលមកក្នុងលោកីយ៍ហើយ
ឃ្លានេះមានន័យថា មនុស្សបានធ្វើបាបតាំងពីមុនពេលព្រះជាម្ចាស់ប្រទានក្រឹត្យវិន័យមកម្លេ៉ះ។ ការបកប្រែផ្សេងទៀតៈ «មនុស្សក្នុងពិភពលោកទាំងអស់បានប្រព្រឹត្យអំពើបាប មុនពេលដែលព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យទៅលោកម៉ូសេ» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
ប៉ុន្តែ បាបមិនត្រូវបានស្គាល់នៅឡើយទេ ដោយសារមិនទាន់មានក្រឹត្យវិន័យនៅឡើយ
ឃ្លានេះមានន័យថា ព្រះជាម្ចាស់មិនចោទប្រកាន់មនុស្សជាមួយអំពើបាប មុនគេពេលទ្រង់ប្រទានក្រឹត្យវិន័យនោះទេ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ព្រះជាម្ចាស់បានកត់ចំណាំថាមិនមានបាបប្រឆាំងនឹងក្រឹត្យវិន័យទេ មុនពេលព្រះអង្គប្រទានក្រឹត្យវិន័យមក»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 5:14-15
យ៉ាងណាក៏ដោយ
ឃ្លា «នៅឡើយ» ឬ «ប៉ុន្តែ ចាប់តាំងពីជំនាន់អដាំ រហូតដល់លោកម៉ូសេ គឺនៅមិនទាន់មានក្រឹត្យវិន័យដែលបានចារឹកនោះទេ»។ ពាក្យ «យ៉ាងណាក៏ដោយ» ភ្ជាប់វគ្គនេះជាមួយនឹងខដែល ទើបនឹងរំលងមកខាងមុខនោះ។ (សូមមើលៈ ៥:១២)
សេចក្តីស្លាប់បានគ្រប់គ្រងលើលោកអដាំរហូតដល់លោកម៉ូសេ
លោកប៉ូលកំពុងមានប្រសាសន៍អំពីសេចក្តីស្លាប់ ដែលបីដូចជាស្តេចដែលគ្រប់គ្រង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សបានបន្តស្លាប់ពីជំនាន់អដាំ រហូតដល់ជំនាន់លោកម៉ូសេ ជាផលនៃអំពើបាបរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-metaphor)
ថែមទាំងគ្រប់គ្រងលើអស់អ្នកដែលមិនបានធ្វើបាបនៃការមិនស្តាប់បង្គាប់ដូចជាលោកអដាំដែរ
«ទោះបីមនុស្សបានធ្វើបាបខុសគ្នាពីបាបរបស់លោកអដាំ ក៏ពួកគេនៅតែបន្តស្លាប់»។
ក៏មានម្នាក់ដែលមានលក្ខណៈដូចជាគាត់ដែល នឹងមក
លោកអាដាំគឺជារូបដំណាងរបស់ព្រះគ្រិស្ត ដែលបានបង្ហាញជាច្រើនលើកនៅពេលក្រោយ។ លោកមានទំនាក់ទំនងជាច្រើនជាមួយនឹងទ្រង់។
ដូច្នេះ ប្រសិនបើការរំលងរបស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនបានស្លាប់
នៅទីនេះពាក្យ «ម្នាក់» សំដៅដល់លោកអាដាំ។ ការបកប្រែផ្សេងទៀតៈ «ដោយសារតែអំពើបាបរបស់មនុស្សម្នាក់ មនុស្សជាច្រើនបានស្លាប់។»។ (សូមមើលៈ INVALID translate/figs-explicit)
តើព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទាន ដោយសារព្រះជាម្ចាស់នៃមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ត នឹងមានលើសជាយ៉ាងណាទៅទៀត។
នៅទីនេះពាក្យ «ព្រះគុណ» សំដៅដល់អំណោយដែលមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ ដែលទ្រង់បានធ្វើសម្រាប់មនុស្សគ្រប់គ្នាទាំងអស់តាមរយៈព្រះយេស៊ូគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «ទោះបីជាយើងមិនស័ក្កិសមនឹងទទួលយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ដែលពេញដោយសេចក្តីសប្បុរសបានប្រទានជីវិតដ៏អសកល្បជាអំណោយដល់យើង តាមរយៈព្រះយេស៊ូគ្រិស្ត ដែលបានសុគតសម្រាប់យើងរាល់គ្នា»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 5:16-17
អំណោយទាននេះ មិនដូចជាលទ្ធផលនៃម្នាក់ដែលបានធ្វើបាបទេ
ពាក្យ «អំណោយទាន» នៅទីនេះ សំដៅដល់ការលុបចោលអំពើបាបរបស់យើង របស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀតៈ «អំណោយទានដ៏បរិបូរ គឺមិនដូចជាលទ្ធផលនៃអំពើបាបរបស់អដាំនោះទេ»។ (សូមមើលៈ INVALID translate/figs-explicit)
ផ្ទុយទៅវិញ ការជំនុំជម្រះនៃការកាត់ទោសបានមក ដោយសារការរំលងនៃមនុស្សម្នាក់។ ក៏ប៉ុន្តែ អំណោយទានបានធ្វើឲ្យមានសេចក្តីសុចរិត
នៅទីនេះលោកប៉ូលបានផ្តល់នូវហេតុផលពីរ ថាៈ «អំណោយទាន គឺមិនដូចជាផលនៃអំពើបាបរបស់អដាំឡើយ»។ ឃ្លា «សម្រាប់ការជំនុំជម្រះ» ឬ «ប៉ុន្តែការជំនុំជម្រះ» ណែនាំពីវិធីខុសគ្នាពីរយ៉ាងអំពីរឿងអ្វីមួយ។ «ការជំនំជម្រះនៃការវិនិច្ឆ័យទោស» បញ្ជាក់ថាយើងរាល់គ្នាសុទ្ធតែសមគួរនឹងការកាត់ទោសរបស់ព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង។ ការបកប្រែផ្សេងទៀតៈ «ដ្បិតការជំនំុជម្រះ ព្រះជាម្ចាស់បានប្រកាសថាមនុស្សទាំងអស់សមនឹងទទួលការថ្កោលទោស ព្រោះតែអំពើបាបរបស់មនុស្សម្នាក់ ប៉ុន្តែជាអំណោយទាន»។ (សូមមើលៈ INVALID translate/figs-explicit)
អំណោយទានបានធ្វើឲ្យមានសេចក្តីសុចរិត
ឃ្លានេះសំដៅដល់របៀបដែលព្រះជាម្ចាស់ ធ្វើអោយយើងបានជានាជាមួយទ្រង់ ទោះបីជាយើងមិនស័ក្កិសមនឹងទទួលក៏ដោយ។ ការបកប្រែផ្សេងទៀត «អំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីដាក់ឲ្យយើងជានាជាមួយព្រះអង្គផ្ទាល់»។ (សូមមើលៈ INVALID translate/figs-explicit)
បន្ទាប់ពីមានការរំលងជាច្រើន
«បន្ទាប់ពីអំពើបាបជាច្រើន»។
ការរំលងរបស់មនុស្សម្នាក់
ឃ្លានេះសំដៅលើអំពើបាបរបស់លោកអដាំ
សេចក្តីស្លាប់បានគ្រប់គ្រង
លោកប៉ូលនិយាយពី «សេចក្តីស្លាប់» នៅទីនេះ ដូចជាស្តេចដែលគ្រប់គ្រង។ «ការគ្រប់គ្រង» របស់សេចក្តីស្លាប់បណ្តាលឲ្យគ្រប់គ្នាស្លាប់។ ការបកប្រែផ្សេងទៀតៈ «គ្រប់គ្នាស្លាប់»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-metaphor)
ជីវិតគ្រប់គ្រងលើម្នាក់
ឃ្លានេះសំដៅដល់ជីវិតរបស់ព្រះយេស៊ូគ្រិស្ត។
Romans 5:18-19
ដោយសារម្នាក់បានប្រព្រឹត្តរំលង
«តាមរយៈមនុស្សធ្វើបាបដែលបានភ្ជាប់ដោយអដាំ» ឬ «ព្រោះអំពើបាបរបស់អាដាំ»។
មនុស្សគ្រប់រូបត្រូវទទួលការជំនុំជម្រះ
ពាក្យ «ការជំនុំជម្រះ» នៅទីនេះ សំដៅដល់ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត «មនុស្សទាំងអស់ស័ក្កិសមនឹងទទួលការកាត់ទោសសម្រាប់អំពើបាប»។ (សូមមើលៈ INVALID translate/figs-explicit)
មនុស្សម្នាក់ដែលប្រព្រឹត្ត
យញ្ញបូជារបស់ព្រះយេស៊ូគ្រិស្ត
មនុស្សគ្រប់គ្នាមានសេចក្តីសុចរិតនៅក្នុងជីវិត
ពាក្យ «សេចក្តីសុចរិត» នៅទីនេះ សំដៅដល់អំណាចរបស់ព្រះជាម្ចាស់ដែលធ្វើឲ្យមនុស្សបានជានាជាមួយនឹងទ្រង់។ ការបកប្រែផ្សេងទៀតៈ «អំណោយរបស់ព្រះជាម្ចាស់ ដើម្បីធ្វើឲ្យមនុស្សទាំងអស់បានជានាជាមួយនឹងទ្រង់»។ (មើលៈfigs-explicit)
មនុស្សម្នាក់ដែលមិនស្តាប់បង្គាប់
ការមិនស្តាប់បង្គាប់របស់លោកអដាំ
ធ្វើឲ្យមនុស្សជាច្រើនត្រូវមានបាប
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មនុស្សជាច្រើនបានប្រព្រឹត្តបាប»។ (សូមមើលៈ INVALID translate/figs-activepassive)
ការស្តាប់បង្គាប់របស់មនុស្សម្នាក់
ការស្តាប់បង្គាប់របស់ព្រះយេស៊ូ
នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត
អ្នកអាចបកប្រែតាមទម្រង់បែបនេះថា «ព្រះជាម្ចាស់នឹងធ្វើអោយមនុស្សជាច្រើនជានាជាមួយព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 5:20-21
ក្រឹត្យវិន័យបានមក
នៅទីនេះលោកប៉ូលក្រឹត្យវិន័យ ដែលដូចជាមនុស្សម្នាក់។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យមកលោកម៉ូសេ» (UDB)។(សូមមើលៈ INVALID translate/figs-personification)
អំពើរំលងកាន់តែច្រើនឡើង
លោកប៉ូលនិយាយពី «អំពើរំលង» ឬបាបដែលហាក់ដូចជាមានជីវិត។ ការបកប្រែផ្សេងទៀតៈ «ដែលមនុស្សអាចដឹង ថាតើពួកគេមានបាបយ៉ាងណា» (UDB)។ (សូមមើលៈ INVALID translate/figs-personification)
កាន់តែច្រើនឡើង
«បានកើនឡើន»
ព្រះគុណក៏កាន់តែច្រើនឡើងដែរ
នៅទីនេះពាក្យ «ព្រះគុណ» សំដៅដល់ព្រះគុណដ៏លើសលុបរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នៅតែបន្តធ្វើការដោយសេចក្តីសប្បុរសទៅរកពួកគេ ក្នុងរបៀបដែលពួកគេមិនស័ក្កិសមនឹងទទួល» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
ដូចដែលបាបបានគ្រប់គ្រងធ្វើឲ្យមនុស្សស្លាប់
នៅទីនេះលោកប៉ូលបានមានប្រសាសន៍អំពី «បាប» ដែលប្រៀបបាននឹងស្តេចដែលគ្រងរាជ្យ។ ការបកប្រែផ្សេងទៀតៈ «ផលនៃអំពើបាបគឺសេចក្តីស្លាប់»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-metaphor)
ដូច្នេះ ព្រះគុណគ្រប់គ្រងក៏ធ្វើឲ្យបានសុចរិត សម្រាប់ជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង
លោកប៉ូលបានមានប្រសាសន៍អំពី «ព្រះគុណ» នៅទីនេះ ដែលប្រៀបបាននឹងស្តេចដែលគ្រងរាជ្យ។ ការបកប្រែផ្សេងទៀតៈ «ព្រះគុណបានប្រទានឲ្យមនុស្សមានជីវិតអសកល្បតាមរយៈសេចក្តីសុចរិតរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-metaphor)
ដូច្នេះ ព្រះគុណគ្រប់គ្រងក៏ធ្វើឲ្យបានសុចរិត
លោកប៉ូលបាននិយាយអំពី «ព្រះគុណ» នៅទីនេះ ដែលប្រៀបបាននឹងស្តេចដែលគ្រងរាជ្យ។ ពាក្យ «សេចក្តីសុចរិត» សំដៅដល់អំណាចរបស់ព្រះជាម្ចាស់ដែលធ្វើអោយមនុស្សជានាជាមួយទ្រង់។ ការបកប្រែផ្សេងទៀតៈ «ដូច្នេះ ព្រះជាម្ចាស់ប្រទានអំណោយដែលមិនគិតថ្លៃដល់មនុស្ស ដើម្បីឲ្យពួកគេបានត្រឹមត្រូវជាមួយទ្រង់»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-explicit)
ព្រះអម្ចាស់នៃយើង
លោកប៉ូលរាប់បញ្ចូលទាំងរូបលោកផ្ទាល់ អ្នកអានរបស់លោក និង អ្នកជឿទាំងអស់។ (សូមមើលៈ INVALID translate/figs-inclusive)
Romans 6
Romans 6:1-3
ប្រយោគភ្ជាប់
នៅក្រោមព្រះគុណ លោកប៉ូលប្រាប់ថា អស់អ្នកដែលជឿលើព្រះយេស៊ូ រស់នៅក្នុងជីវិតថ្មី គឺដូចជាគំនិតដែលស្លាប់សម្រាប់បាប ហើយរស់សម្រាប់ព្រះជាម្ចាស់វិញ។
ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើគួរឲ្យយើងបន្តនៅក្នុងបាបទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើង?
លោកប៉ូលសួរសំណួរទាំងនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ដូច្នេះ តើយើងគួរនិយាយយ៉ាងដូចម្តេចអំពីរឿងទាំងនេះ? ពិតណាស់ យើងត្រូវបញ្ឈប់ការធ្វើបាប ដូច្នេះព្រះជាម្ចាស់នឹងប្រទានព្រះគុណបន្ថែម ហើយបន្ថែមទៀតមកយើង»។ (សូមមើលៈ INVALID translate/figs-rquestion)
យើងនិយាយ
សព្វនាម «យើង» សំដៅដល់លោកប៉ូល អ្នកអានរបស់លោក និងមនុស្សដទៃទៀត។ (សូមមើលៈ INVALID translate/figs-inclusive)
យើងដែលបានស្លាប់ខាងឯបាបហើយ តើយើងអាចរស់នៅក្នុងបាបដូចម្តេចទៀតបាន?
នៅទីនេះឃ្លា «បានស្លាប់ខាងឯបាប» មានន័យថាអស់អ្នកដែលតាមព្រះគ្រិស្ត ឥឡូវនេះ គឺដូចជាមនុស្សស្លាប់ ដែលអំពើបាបគ្មានអំណាចលើគេទៀតទេ។ លោកប៉ូលប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែផ្សេងទៀតៈ «យើងរាល់គ្នា ឥឡូវនេះ ដូចជាមនុស្សស្លាប់ ដែលអំពើបាបមិនមានអំណាចលើយើងទៀតទេ»។ ដូច្នេះពិតណាស់ យើងមិនត្រូវបន្តការប្រព្រឹត្តបាបទៀតនោះទេ!» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-rquestion)
យើងដែលបានស្លាប់ខាងឯបាបហើយ តើយើងអាចរស់នៅក្នុងបាបដូចម្តេចទៀតបាន?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែផ្សេងទៀតៈ «ចូរចាំថា នៅពេលដែលអ្នកណាម្នាក់បានទទួលពិធីជ្រមុជ យើងបង្ហាញថាយើងមានទំនាក់ទំនងជាមួយព្រះគ្រិស្ត ការនេះក៏បង្ហាញថា យើងបានស្លាប់ជាមួយព្រះគ្រិស្តនៅលើឈើឆ្កាង»។ (សូមមើលៈ INVALID translate/figs-rquestion)
Romans 6:4-5
យើងត្រូវបានកប់ ដូច្នេះ តាមរយៈព្រះអង្គ យើងបានជ្រមុជទៅក្នុងសេចក្តីស្លាប់
នៅទីនេះលោកប៉ូលនិយាយពីការជ្រមុជក្នុងទឹករបស់អ្នកជឿដែលហាក់វាដូចជាការស្លាប់និងកប់ក្នុងផ្នូរ។ ការបកប្រែតាមរបៀបផ្សេងទៀត «ពេលដែលអ្នកណាម្នាក់ជ្រមុជយើង គឺដូចជាមនុស្សម្នាក់នោះបានកប់យើងជាមួយព្រះគ្រិស្តក្នុងផ្នូរ។ (មើលៈfigs-metaphor)
ដើម្បីឲ្យបានដូចជាព្រះគ្រិស្តបានរស់ឡើងវិញពីស្លាប់តែម្តង ដោយសារសិរីល្អព្រះបិតា ដូច្នេះ យើងត្រូវតែដើរនៅក្នុងជីវិតថ្មីនេះ
ឃ្លានេះប្រៀបធៀបជីវិតថ្មីខាងវិញ្ញាណរបស់អ្នកជឿ ទៅនឹងការត្រឡប់មកវិញរបស់ព្រះយេស៊ូក្នុងជីវិតបែបសាច់ឈាម។ ជីវិតថ្មីខាងវិញ្ញាណរបស់អ្នកជឿ ធ្វើឲ្យគេមានសមត្ថភាពស្តាប់បង្គាប់ព្រះជាម្ចាស់។ អ្នកអាចបកប្រែក្នុងទម្រង់បែបនេះថា «ដូចដែលព្រះបិតាបាននាំព្រះយេស៊ូត្រឡប់ទៅកាន់ជីវិតបន្ទាប់ពីទ្រង់បានសុគត យើងអាចមានជីវិតខាងវិញ្ញាណ និងគោរពព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-simile និង INVALID translate/figs-activepassive)
បានរួមតែមួយជាមួយព្រះអង្គនៅក្នុងសេចក្តីស្លាប់ យើងក៏នឹងរួមជាមួយការរស់ឡើងវិញរបស់ព្រះអង្គដែរ
លោកប៉ូលប្រៀបធៀបការរួមគ្នាមកតែមួយរបស់យើងជាមួយព្រះគ្រិស្តទៅក្នុងសេចក្តីស្លាប់។ អស់អ្នកដែលរួមគ្នាជាមួយព្រះគ្រិស្តក្នុងសេចក្តីស្លាប់នឹងរួមចំណែកជាមួយការរស់ឡើងវិញរបស់ព្រះអង្គដែរ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «បានស្លាប់ជាមួយទ្រង់...បានរស់ឡើងវិញជាមួយទ្រង់»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
Romans 6:6-7
មនុស្សចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ
ពាក្យថា «មនុស្សចាស់» ជាការប្រៀបធៀបដែលសំដៅដល់មនុស្សមុនពេលដែលគាត់ជឿលើព្រះយេស៊ូ។ លោកប៉ូលពណ៌នាថា នៅពេលដែលយើងជឿលើព្រះយេស៊៊ូមនុស្សចាស់ដែលពេញដោយអំពើបាបរបស់យើង ដូចជាបានស្លាប់នៅលើឈើឆ្កាងជាមួយទ្រង់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មនុស្សដែលពេញដោយអំពើបាបរបស់យើងបានស្លាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
មនុស្សចាស់
ពាក្យនេះមានន័យថា មនុស្សម្នាក់ដែលធ្លាប់មាន ប៉ុន្តែ ឥឡូវនេះមិនមានទៀតទេ។
រូបកាយនៃបាប
ឃ្លានេះជាការប្រៀបធៀបដែលសំដៅដល់មនុស្សម្នាក់ដែលពេញដោយអំពើបាប។ ការបកប្រែផ្សេងទៀតៈ «ធម្មជាតិនៃអំពើបាបរបស់យើង»។ (សូមមើលៈ INVALID translate/figs-metonymy)
អាចបំផ្លាញ
អ្នកអាចបកប្រែថា «អាចស្លាប់»។ (សូមមើលៈ INVALID translate/figs-activepassive)
ដើម្បីយើងលែងស្ថិតនៅក្នុងភាពជាទាសកររបស់បាបទៀត
លោកប៉ូលប្រៀបធៀបអំណាចនៃអំពើបាបដែលមានលើមនុស្ស ទៅនឹងចៅហ្វាយដែលត្រួតត្រាលើទាសករ។ មនុស្សដែលមិនមានព្រះវិញ្ញាណបរិសុទ្ធ មិនមានសេរីភាពនឹងធ្វើការអ្វីដែលសព្វព្រះទ័យព្រះជាម្ចាស់នោះទេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «យើងមិនគួរបន្តជ្រើសរើសការប្រព្រឹត្តអំពើបាបទៀតនោះទេ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
អស់អ្នកដែលបានស្លាប់ហើយគឺប្រកាសពីសេចក្តីសុចរិត លែងពាក់ព័ន្ធជាមួយបាបទៀតហើយ។
នៅទីនេះពាក្យ «សេចក្តីសុចរិត» សំដៅដល់អំណាចព្រះជាម្ចាស់ ដែលធ្វើឲ្យមនុស្សបានត្រឹមត្រូវជាមួយទ្រង់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពេលដែលព្រះជាម្ចាស់ប្រកាសថាមនុស្សម្នាក់បានជានាជាមួយទ្រង់ នោះមាន័យថា បានមិនមានអំណាចត្រួតត្រាលើគេទៀតនោះទេ»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
Romans 6:8-9
យើងបានស្លាប់ជាមួយព្រះគ្រិស្ត
្តពាក្យ «បានស្លាប់» នៅទីនេះ សំដៅដល់កត្តាដែលបាបមិនអាចគ្រប់គ្រងលើអ្នកជឿទៀតទេ។ (សូមមើលៈ INVALID translate/figs-explicit)
យើងដឹងថា ព្រះគ្រិស្តបានរស់ពីសុគតឡើងវិញតែម្តង
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «យើងដឹងថាបន្ទាប់ពីចូលទីវង្គត ព្រះជាម្ចាស់បាននាំព្រះគ្រិស្តមកកាន់ជីវិតវិញ»។ (សូមមើលៈ INVALID translate/figs-activepassive)
សេចក្តីស្លាប់លែងគ្រប់គ្រងលើព្រះអង្គទៀតហើយ
ពាក្យ «សេចក្តីស្លាប់» នៅទីនេះពណ៌នាដូចជាស្តេច ឬអ្នកគ្រប់គ្រងដែលមានអំណាចលើមនុស្ស។ ការបកប្រែផ្សេងទៀតៈ «ទ្រង់នឹងមិនសុគតទៀតទេ»។ (សូមមើលៈ INVALID translate/figs-personification)
Romans 6:10-11
ទាក់ទងទៅនឹងការសុគតគឺព្រះអង្គសុគតចំពោះបាប ទ្រង់បានសុគតតែម្តងសម្រាប់មនុស្សគ្រប់គ្នា
ក្នុងឃ្លា «តែម្តងសម្រាប់មនុស្សគ្រប់គ្នា» មានន័យថាបានបញ្ចប់អ្វីមួយទាំងស្រុង។ អ្នកអាចធ្វើឲ្យឃ្លានេះមានអត្ថន័យពេញលេញនៅក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទ្រង់បានបំផ្លាញអំណាចរបស់អំពើបាបទាំងស្រុង នៅពេលដែលទ្រង់សុគត»។ (សូមមើលៈ INVALID translate/figs-idiom និង INVALID translate/figs-explicit)
ដូចគ្នាដែរ អ្នកត្រូវតែគិត
«ពិចារណាសម្រាប់ហេតុផលនេះ»។
គិតថាខ្លួនអ្នក
«គិតថាខ្លួនរបស់អ្នកជា» ឬ «ឃើញខ្លួនរបស់អ្នកជា»។
ស្លាប់ចំពោះបាប
ដូចជាសាកសពដែលមិនមានកម្លាំងនឹងធ្វើអ្វីមួយ បាបមិនមានអំណាចធ្វើឲ្យអ្នកជឿមានកម្លាំងប្រឆាំងនឹងព្រះជាម្ចាស់ទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកបានស្លាប់ពីអំណាចនៃអំពើបាប»។ (សូមមើលៈ INVALID translate/figs-metaphor)
ស្លាប់ចំពោះបាបដែរ ប៉ុន្តែ រស់នៅគឺរស់នៅថ្វាយព្រះជាម្ចាស់
«បានស្លាប់ពីអំណាចនៃអំពើបាប ប៉ុន្តែរស់នៅដើម្បីថ្វាយបង្គំព្រះជាម្ចាស់»។
រស់នៅថ្វាយព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូ
«រស់នៅថ្វាយព្រះជាម្ចាស់ តាមរយៈអំណាចដែលព្រះគ្រិស្តយេស៊ូប្រទានអោយអ្នក»។
Romans 6:12-14
ប្រយោគភ្ជាប់
លោកប៉ូលរំលឹកយើងថា ព្រះគុណគ្រប់គ្រងលើយើង មិនមែនជាក្រឹត្យវិន័យទេ យើងមិនមែនជាទាសកររបស់អំពើបាបឡើយ ប៉ុន្តែ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់។
មិនត្រូវអនុញ្ញាតបាបគ្រប់គ្រង...កុំអនុញ្ញាតឲ្យបាបបានគ្រប់គ្រង
លោកប៉ូលព៌ណនាអំពីបាប ដែលដូចជាស្តេច ឬជាចៅហ្វាយរបស់មនុស្សម្នាក់។ (សូមមើលៈ INVALID translate/figs-personification)
រូបកាយដែលពុករលួយរបស់អ្នក
ឃ្លានេះសំដៅលើផ្នែកនៃរូបកាយរបស់មនុស្ស ដែលនិងស្លាប់។ ការបកប្រែផ្សេងទៀតៈ «អ្នក» (សូមមើលៈ INVALID translate/figs-synecdoche)
ដើម្បីឲ្យអ្នកអាចនឹងធ្វើតាមតណ្ហារបស់រូបកាយនោះ
ជាចៅហ្វាយ «បាប» ចង់ឲ្យអ្នកប្រព្រឹត្តបាប គោរពបទបញ្ជារបស់វាដើម្បីធ្វើការអាក្រក់។
កុំប្រគល់ចំណែកណាមួយនៅក្នុងរូបកាយរបស់អ្នកទៅកាន់បាប ដើម្បីធ្វើជាឧបករណ៍សម្រាប់សេចក្តីទុច្ចរិតឡើយ
នេះជារូបភាពរបស់អ្នកប្រព្រឹត្តអំពើបាប ដែលថ្វាយ «ផ្នែកនៃរូបការរបស់គេ» ទៅចៅហ្វាយឬ ស្តេចរបស់ពួកគេ។ ឃ្លាថា «ផ្នែកនៃរាងកាយ» របស់មនុស្សម្នាក់ ជាវេវចនសព្ទសម្រាប់ដល់រូបមនុស្សទាំងមនុស្ស។ ការបកប្រែផ្សេងទៀតៈ «កុំប្រគល់រូបកាយរបស់អ្នកទៅឲ្យអំពើបាបឡើយ ដូច្នេះ អ្នកនឹងមិនប្រព្រឹត្តការដែលមិនត្រឹមត្រូវទេ»។ (សូមមើលៈ INVALID translate/figs-synecdoche)
ប៉ុន្តែ ចូរថ្វាយខ្លួនរបស់អ្នកទៅកាន់ព្រះជាម្ចាស់ ពីមុនយើងស្លាប់ តែឥឡូវយើងរស់
នៅទីនេះឃ្លា «ឥឡូវយើងរស់នៅ» សំដៅដល់ជីវិតថ្មីខាងវិញ្ញាណរបស់អ្នកជឿ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ថ្វាយខ្លួនរបស់អ្នកទៅព្រះជាម្ចាស់ ពីព្រោះទ្រង់បានប្រទានឲ្យអ្នកនូវជីវិតថ្មីខាងវិញ្ញាណ។ (សូមមើលៈ INVALID translate/figs-explicit)
ថ្វាយផ្នែកនៃរូបកាយរបស់អ្នកទៅព្រះជាម្ចាស់ ជាឧបរណ៍សម្រាប់ប្រើក្នុងសេចក្តីសុចរិតវិញ
នៅទីនេះឃ្លា «ផ្នែកនៃរូបកាយរបស់អ្នក» ជាវេវចនៈសព្ទ ដែលសំដៅទៅដល់មនុស្សទាំងមូល។ ការបកប្រែផ្សេងទៀតៈ «អនុញ្ញាតឲ្យព្រះជាម្ចាស់ប្រើអ្នកសម្រាប់អ្វីដែលទ្រង់សព្វព្រះហទ័យ»។ (សូមមើលៈ INVALID translate/figs-synecdoche)
កុំអនុញ្ញាតឲ្យបាបបានគ្រប់គ្រងលើអ្នកឡើយ
លោកប៉ូលនិយាយអំពី «បាប» នៅទីនេះដូចជាស្តេចដែលគ្រប់គ្រងលើមនុស្ស។ ការបកប្រែផ្សេងទៀតៈ «កុំុអនុញ្ញាតឲ្យអំពើបាបត្រួតត្រាការសម្រេចចិត្តអ្វីដែលអ្នកធ្វើឡើយ» ឬ «មិនត្រូវអនុញ្ញាតឲ្យខ្លួនរបស់អ្នកធ្វើអំពើបាបដែលអ្នកចង់ធ្វើឡើយ» (សូមមើលៈ INVALID translate/figs-personification)
ព្រោះអ្នកមិនស្ថិតនៅក្រោមក្រឹត្យវិន័យឡើយ
ឃ្លា «នៅក្រោមក្រឹត្យវិន័យ» មានន័យថាប្រធានបទមានដែនកំណត់និងភាពខ្សោយរបស់វា។ អ្នកអាចធ្វើឲ្យឃ្លានេះមានអត្ថន័យពេញលេញ ក្នុងការបកប្រែរបស់អ្នក។ ការបកប្រែផ្សេងទៀតៈ «អ្នករាល់គ្នាមិនស្ថិតនៅក្នុងដែនកំណត់នៃក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលមិនអាចផ្តល់ឲ្យអ្នកនូវអំណាចក្នុងការបញ្ឈប់អំពើបាបបានទេ»។ (សូមមើលៈ INVALID translate/figs-explicit)
ប៉ុន្តែ នៅក្នុងព្រះគុណវិញ
ឃ្លា «នៅក្នុងព្រះគុណ» មានន័យថាអំណោយទានដែលមិនគិតថ្លៃរបស់ព្រះជាម្ចាស់ ប្រទាននូវអំណាចដែលបង្ខាំងចេញពីការប្រព្រឹត្តអំពើបាប។ អ្នកអាចធ្វើឲ្យឃ្លានេះមានអត្ថន័យពេញលេញក្នុងការបកប្រែរបស់អ្នក។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ អ្នករាល់គ្នាស្ថិតក្នុងព្រះគុណរបស់ព្រះជាម្ចាស់ ដែលប្រទានឲ្យអ្នកនូវអំណាចដើម្បីបញ្ឈប់ការប្រព្រឹត្តអំពើបាប»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 6:15-16
បើដូច្នេះ តើយើងគួរធ្វើបាប ដោយព្រោះយើងមិនស្ថិតនៅក្រោមក្រឹត្យវិន័យមែន ហើយនៅក្រោមព្រះគុណមែនទេ? មិនអាចធ្វើដូច្នោះទេ
លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា ការរស់នៅក្រោមព្រះគុណរបស់ព្រះ គឺមិនមានហេតុផលសម្រាប់បាបនោះទេ។ ការបកប្រែផ្សេងទៀតៈ «ទោះបីយ៉ាងណាក្តី ពិតប្រាកដណាស់មិនមានន័យថាយើងអនុញ្ញាតឲ្យអំពើបានទៀតទេ ព្រោះយើងរស់នៅដោយព្រះគុណ ជំនួសឲ្យក្រឹត្យវិន័យរបស់លោកម៉ូសេ»។ (សូមមើលៈ INVALID translate/figs-rquestion)
មិនអាចធ្វើដូច្នោះទេ
«អ្នកមិនគួរចង់ឲ្យវាកើតឡើងនោះទេ!» ឬ «សូមព្រះជាម្ចាស់ជួយកុំអោយយើងប្រព្រឹត្តការណ៍នោះឡើយ!» ឃ្លានេះបង្ហាញការសម្រេចចិត្តខ្លាំងបំផុត ដែលមិនអាចជំនួសបាន។ នៅទីនេះ អ្នកក៏អាចប្រើឃ្លាផ្សេងទៀតក្នុងភាសាររបស់អ្នកដែលមានន័យដូចគ្នា។ មើលការបកប្រែរបស់អ្នកក្នុង ៣:៣១។
តើអ្នកមិនដឹងទេឬអីថា អ្នកដែលអ្នកថ្វាយខ្លួនរបស់អ្នកដូចជាអ្នកបម្រើគឺជាម្នាក់ដែលត្រូវស្តាប់បង្គាប់ តើអ្នកត្រូវស្តាប់នរណា?
លោកប៉ូលប្រើភាសារនេះដើម្បីសង្កត់ធ្ងន់អ្នកណា ដែលគិតថាព្រះគុណរបស់ព្រះ ជាហេតុផលរក្សាការប្រព្រឹត្តអំពើបាប។ អ្នកអាចមកប្រែឃ្លានេះក្នុងការសង្កត់ន័យបន្ថែម។ ការបកប្រែផ្សេងទៀតៈ «អ្នកត្រូវដឹងថា អ្នកជាអ្នកបម្រើរបស់ចៅហ្វាយដែលអ្នកត្រូវគោរព!» (សូមមើលៈ INVALID translate/figs-rquestion)
ការនេះគឺជាសេចក្តីពិត មិនថាអ្នកជាអ្នកបម្រើនៃអំពើបាបដែលនាំអ្នកទៅក្នុងសេចក្តីស្លាប់ ឬជាអ្នកបម្រើដែលស្តាប់បង្គាប់ ដែលនាំទៅរកសេចក្តីសុចរិត។
លោកប៉ូលពណ៌នា «អំពើបាប» ឬ «ការគោរព ស្តាប់បង្គាប់» ដូចជាចៅហ្វាយ ដែលអ្នកបម្រើគួរបម្រើ។ ការបកប្រែផ្សេងទៀតៈ «អ្នកក៏ជាអ្នកបម្រើអំពើបាប ដែលជាផលក្នុងការស្លាប់ខាងវិញ្ញាណ ឬអ្នកជាអ្នកបម្រើការគោរពស្តាប់បង្គាប់ ដែលជាផលក្នុងប្រព្រឹត្តអ្វីដែលព្រះជាម្ចាស់ចង់ឲ្យយើងធ្វើ។ (សូមមើលៈ INVALID translate/figs-personification)
Romans 6:17-18
ប៉ុន្តែ សូមអរគុណដល់ព្រះជាម្ចាស់!
«ប៉ុន្តែខ្ញុំអរព្រះគុណព្រះជាម្ចាស់!»
ព្រោះអ្នកធ្លាប់ជាអ្នកបម្រើរបស់បាប
នៅទីនេះពាក្យ «បាប» ដូចជាចៅហ្វាយដែលអ្នកបម្រើគួរបម្រើ។ «បាប» ក៏សំដៅដល់អំណាចដែលរស់នៅក្នុងយើងដែលធ្វើឲ្យយើងជ្រើសរើសការប្រព្រឹត្តបាប។ ការបកប្រែផ្សេងទៀតៈ «អ្នកធ្លាប់ជាអ្នកបម្រើរបស់អំណាចអំពើបាប»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-metonymy)
ប៉ុន្តែ អ្នកបានស្តាប់បង្គាប់ពីចិត្ត
នៅទីនេះពាក្យ «ចិត្ត» សំដៅដល់ការមានសេចក្តីត្រង់ក្នុងចំណង់ដែលធ្វើអ្វីមួយ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ អ្នកពិតជាបានគោរព»។(សូមមើលៈ INVALID translate/figs-metonymy)
តាមគំរូនៃសេចក្តីបង្រៀនដែលបានប្រគល់ដល់អ្នក
នៅទីនេះពាក្យ «គំរូ» សំដៅដល់ផ្លូវនៃជីវិតដែលដឹកនាំទៅកាន់សេចក្តីសុចរិត។ អ្នកជឿត្រូវផ្លាស់ប្តូរផ្លូវជីវិតចាស់របស់ពួកគេ ដើម្បីភ្ជាប់ផ្លូវថ្មីនៃជីវិតដែលអ្នកដឹកនាំគ្រិស្តបរិស័ទបានបង្រៀនពួកគេនេោះ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ការបង្រៀនដែលអ្នកដឹកនាំគ្រិស្តបរិស័ទបានផ្តល់ឲ្យអ្នក»។ (សូមមើលៈ INVALID translate/figs-activepassive)
អ្នកបានមានសេរីភាពពីបាបហើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះគ្រិស្តបានរំដោះអ្នកពីអំណាចនៃអំពើបាប»។ (សូមមើលៈ INVALID translate/figs-activepassive)
ជាអ្នកបម្រើនៃសេចក្តីសុចរិតវិញ
«ឥឡូវនេះអ្នកជាអ្នកបម្រើសម្រាប់អ្វីដែលត្រឹមត្រូវ»។
Romans 6:19-21
ខ្ញុំនិយាយដូចជាមនុស្សទូទៅ៖
«នៅទីនេះខ្ញុំប្រើឧទាហរណ៍ពីជីវិតប្រចាំថ្ងៃ»។
ដោយសារសេចក្តីកំសោយនៃសាច់ឈាមរបស់អ្នក
ជាញឹកញាប់លោកប៉ូលប្រើពាក្យ «សាច់ឈាម» ដែលផ្ទុយពី «វិញ្ញាណ»។ ការបកប្រែផ្សេងទៀត «ព្រោះអ្នករាល់គ្នាមិនបានយល់គ្រប់យ៉ាងពីកិច្ចការខាងវិញ្ញាណនោះទេ»។ (សូមមើលៈ INVALID translate/figs-metonymy)
ដោយព្រោះអ្នកបានថ្វាយខ្លួនរបស់អ្នកឲ្យធ្វើជាទាសករចំពោះសេចក្តីដែលមិនស្អាត ហើយចំពោះការអាក្រក់
នៅទីនេះពាក្យ «ខ្លួន» សំដៅដល់ខ្លួនមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀតៈ «ថ្វាយខ្លួនរបស់អ្នកទៅជាអ្នកបម្រើគ្រប់អ្វីដែលជាការអាក្រក់ និងមិនសព្វព្រះទ័យព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-synecdoche)
ចូរថ្វាយខ្លួនរបស់អ្នកដូចជាទាសករនៃសេចក្តីសុចរិតវិញ ដើម្បីឲ្យបានសុចរិត
នៅទីនេះពាក្យ «ខ្លួន» សំដៅដល់ខ្លួនមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀតៈ «ថ្វាយខ្លួនរបស់អ្នកទៅជាអ្នកបម្រើនៃគ្រប់អ្វីដែលជាការត្រឹមត្រូវ ចំពោះព្រះជាម្ចាស់ដែលទ្រង់នឹងញែកយើង ហើយប្រទានឲ្យយើងនូវអំណាចបម្រើទ្រង់»។ (សូមមើលៈ INVALID translate/figs-synecdoche)
នៅពេលនោះ តើផលផ្លែអ្វីដែលយើងមានពីការអ្វីដែលអ្នកមានសព្វថ្ងៃនេះគឺភាពអាម៉ាស់?
លោកប៉ូលប្រើសំណួរដើម្បីបញ្ជាក់ថា លទ្ធផលនៃការប្រព្រឹត្តអំពើបាបមិនមានអ្វីល្អទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនបានប្រកែកចំពោះការប្រព្រឹត្តការទាំងអស់នោះ ដែលនាំឲ្យអ្នកមានសេចក្តីខ្មាស»។ (សូមមើលៈ INVALID translate/figs-rquestion)
Romans 6:22-23
ប៉ុន្តែ នៅពេលនេះ អ្នកត្រូវបានដោះឲ្យមានសេរីភាពពីបាប ហើយគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់វិញ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ឥឡូវនេះព្រះគ្រិស្តបានរំដោះអ្នកពីបាប និងបានផ្សារភ្ជាប់អ្នកនឹងព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-activepassive)
ជាលទ្ធផលគឺបានជីវិតអស់កល្បជានិច្ច
«ហើយលទ្ធផលនៃការទាំងអស់គឺអ្នកនឹងមានជីវិតដ៏អស់កល្បជាមួយនឹងព្រះជាម្ចាស់»។
ឈ្នួលនៃបាបគឺជាសេចក្តីស្លាប់
ពាក្យ «ឈ្នួល» សំដៅដល់ការចំណាយឲ្យអ្នកណាម្នាក់សម្រាប់ការងាររបស់ពួកគេ។ «ប្រសិនបើ អ្នកបម្រើអំពើបាប អ្នកនឹងបានទទួលថ្លៃឈ្នួលជាសេចក្តីស្លាប់ខាងវិញ្ញាណ» ឬ «ប្រសិនបើ អ្នកនៅតែបន្តប្រព្រឹត្តអំពើបាបព្រះជាម្ចាស់នឹងដាក់ទោសអ្នកដោយសេចក្តីស្លាប់ខាងវិញ្ញាណ»។
ប៉ុន្តែ អំណោយទាននៃព្រះជាម្ចាស់វិញគឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង
«ប៉ុន្តែ ព្រះជាម្ចាស់ប្រទានអំណោយទានជាជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្តយេស៊ូ ជាអម្ចាស់នៃយើង»។
Romans 7
Romans 7:1
ប្រយោគភ្ជាប់
លោកប៉ូលពន្យល់ពីរបៀបដែលក្រឹត្យវិន័យត្រួតត្រាអស់អ្នកដែលចង់រស់នៅក្រោមក្រឹត្យវិន័យ។
បងប្អូនអើយ តើអ្នកមិនដឹងទេឬអីថា ...ក្រឹត្យវិន័យគ្រប់គ្រងលើមនុស្សរហូតអស់មួយជីវិតរបស់ពួកគេ?
លោកប៉ូលសួរសំណួរទាំងនេះដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែផ្សេងទៀតៈ «ដូច្នេះ អ្នកពិតជាដឹងថាមនុស្សត្រូវស្តាប់បង្គាប់ក្រឹត្យវិន័យ តែនៅពេលដែលគេមានជីវិតរស់នៅតែប៉ុណ្ណោះ»។ (សូមមើលៈ INVALID translate/figs-rquestion)
បងប្អូន
សំដៅដល់គ្រិស្តបរិស័ទទាំងអស់ ដែលរួមទាំងបុរស និងស្រ្តី។
ក្រឹត្យវិន័យគ្រប់គ្រងលើមនុស្សរហូតអស់មួយជីវិតរបស់ពួកគេ
លោកប៉ូលលើកឧទាហរណ៍នៃខនេះ ក្នុង ៧:២។
Romans 7:2-3
ស្រី្តដែលបានរៀបការ
សំដៅដល់ស្ត្រីៗ ដែលបានរៀបការរួចហើយ។
គេនឹងហៅនាងថា ស្រីផិតប្ដី
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ព្រះជាម្ចាស់នឹងរាប់នាងទុកជាស្រ្តីក្បត់» ឬ «មនុស្សនឹងហៅនាងថាជាមនុស្សផិតក្បត់»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 7:4-5
ដូច្នេះ
វាមានទំនាក់ទំនងទៅនឹង ៧:១។
បងប្អូន
សំដៅដល់គ្រិស្តបរិស័ទទាំងអស់ ដែលរួមទាំងបុរស និងស្រ្តី។
អ្នកក៏បានធ្វើឲ្យស្លាប់នៅក្នុងក្រឹត្យវិន័យដែរ តាមរយៈព្រះកាយរបស់ព្រះគ្រិស្ត
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «អ្នកក៏បានស្លាប់ក្នុងក្រឹត្យវិន័យ ហើយតាមរយៈព្រះគ្រិស្តនៅពេលទ្រង់បានសុគតនោះលើឈើឆ្កាង»។ (សូមមើលៈ INVALID translate/figs-activepassive)
ដើម្បីឲ្យយើងអាចបង្កើតផលផ្លែថ្វាយព្រះជាម្ចាស់
ពាក្យ «ផលផ្លែ» នៅទីនេះជាការប្រៀបធៀប ដែលបញ្ជាក់ពីសកម្មភាពដែលគាប់ព្រះទ័យព្រះជាម្ចាស់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «យើងអាចធ្វើកិច្ចការទាំងឡាយដែលគាប់ព្រះទ័យព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metaphor)
ដើម្បីបង្កើតផលជាសេចក្តីស្លាប់
ពាក្យ «ផលផ្លែ» នៅទីនេះគឺជាពាក្យប្រៀបធៀបដែលសំដៅដល់ ការរស់នៅក្នុងជីវិតដែលពេញដោយអំពើបាប។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 7:6
ប្រយោគភ្ជាប់
លោកប៉ូលបានរំលឹកយើង ថាព្រះជាម្ចាស់មិនបានធ្វើឲ្យយើងបរិសុទ្ធដោយសារក្រឹត្យវិន័យនោះទេ។
យើងមានសេរីភាពពីក្រឹត្យវិន័យហើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ដើម្បីបង្កើតផលជាសេចក្តីស្លាប់ «ព្រះជាម្ចាស់បានរំដោះយើងឲ្យមានសេរីភាពពីក្រឹត្យវិន័យ»។(សូមមើលៈ INVALID translate/figs-activepassive)
យើង
សព្វនាមនេះ សំដៅដល់លោកប៉ូល និងអ្នកជឿ។ (សូមមើលៈ INVALID translate/figs-inclusive)
ចំពោះក្រឹត្យវិន័យដែលបានចងយើង
ឃ្លានេះគឺសំដៅដល់ក្រឹត្យវិន័យ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ដើម្បីបង្កើតផលជាសេចក្តីស្លាប់ «ចំពោះក្រឹត្យវិន័យដែលបានចងយើង»។ (សូមមើលៈ INVALID translate/figs-activepassive)
តួអក្សរ
ពាក្យនេះសំដៅដល់ ក្រឹត្យវិន័យរបស់លោកម៉ូសេ។ ដើម្បីបង្កើតផលជាសេចក្តីស្លាប់ «ក្រឹត្យវិន័យរបស់លោកម៉ូសេ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 7:7-8
តើយើងនឹងនិយាយយ៉ាងដូចម្តេចអ៊ីចឹង?
លោកប៉ូលចាប់ផ្តើមណែនាំប្រធានបទថ្មី។ (សូមមើលៈ INVALID translate/figs-rquestion)
គឺមិនមែនទេ
«ពិតណាស់វាមិនមែនជាការពិតនោះទេ!» ឃ្លានេះផ្តល់នូវចម្លើយបដិសេធដែលអាចទៅរួចខ្លាំងជាង ទៅនឹងសំណួរដែលមិនទាមទារចម្លើយពីមុន។ នៅទីនេះ អ្នកអាចប្រើឃ្លាស្រដៀងគ្នាក្នុងភាសាររបស់អ្នក។ មើលពីការបកប្រែរបស់អ្នកនៅក្នុងខ ៩:១៤។
យើងអាចនឹងមិនស្គាល់បាបទេ ប្រសិនបើ អត់មានក្រឹត្យវិន័យ...ប៉ុន្តែ បាបមានឱកាស...នាំឲ្យមានការលោភលន់គ្រប់យ៉ាង
លោកប៉ូលធ្វើការប្រៀបធៀបអំពើបាប ទៅនឹងអ្នកអាចធ្វើការនោះ។ (សូមមើលៈ INVALID translate/figs-personification)
បាប
«បំណងចិត្តរបស់ខ្ញុំចំពោះបាប»។
លោភលន់
ពាក្យនេះសំដៅដល់ទាំងពីរ គឺទាំងបំណងចិត្តចង់បានអ្វីដែលជារបស់អ្នកដទៃ ទាំងបំណងផ្នែកភេទដែលមិនត្រឹមត្រូវ។
បើគ្មានក្រឹត្យវិន័យទេ អំពើបាបគឺជាសេចក្តីស្លាប់
«ប្រសិនបើមិនមានក្រឹត្យវិន័យទេ ក៏នឹងមិនមានការទាស់នឹងក្រឹត្យវិន័យដែល ដូច្នេះ ក៏នឹងមិនមានអំពើបាបដែរ»។
Romans 7:9-10
បាបបានរស់ឡើងវិញ
ឃ្លានេះអាចមានអត្ថន័យពីរ ទី១) «ខ្ញុំបានដឹងថា ខ្ញុំធ្លាប់មានបាប» (UDB) ឬ ទី២) «ខ្ញុំមានចំណង់ខ្លាំងចំពោះអំពើបាប»។ (សូមមើលៈ INVALID translate/figs-personification)
បញ្ញត្តិដែលគួរតែនាំឲ្យមានជីវិត បែរជានាំឲ្យស្លាប់សម្រាប់ខ្ញុំទៅវិញ
លោកប៉ូលនិយាយអំពីបញ្ញតិរបស់ព្រះជាម្ចាស់ ដែលហាលទ្ធផលដំបូង វាជាសេចក្តីស្លាប់ខាងរូបកាយ។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់បានប្រទានបទបញ្ញតិ្ត ដើម្បីខ្ញុំអាចរស់បាន ប៉ុន្តែ ជំនួសមកវិញវាបានសម្លាប់ខ្ញុំ»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 7:11-12
នៅពេលបាបមានឱកាសតាមរយៈបញ្ញត្តិ ហើយបានបោកបញ្ឆោតខ្ញុំ។ តាមរយៈបញ្ញត្តិនោះបានសម្លាប់ខ្ញុំ
ដូចជានៅក្នុង ៧:៧ លោកប៉ូលរៀបរាប់អំពើបាបដូចជា មនុស្សម្នាក់ដែលអាចធ្វើកិច្ចការបីៈ ឆក់ឱកាស បោកបញ្ឆោត និងសម្លាប់។ ការបកប្រែផ្សេងទៀតៈ «ដោយសារខ្ញុំចង់ប្រព្រឹត្តអំពើបាប ខ្ញុំបានប្រគល់ខ្លួនរបស់ខ្ញុំទៅក្នុងអ្វីដែលខ្ញុំអាចមានបាប ហើយក៏គោរពបទបញ្ញតិក្នុងពេលតែមួយ ប៉ុន្តែ ព្រះជាម្ចាស់បានដាក់ទោសខ្ញុំសម្រាប់ការមិនគោរពបទបញ្ញតិ្តដោយបំបែកខ្ញុំចេញពីទ្រង់»។ (សូមមើលៈ INVALID translate/figs-personification)
បាប
«បំណងចិត្តរបស់ខ្ញុំចំពោះបាប»។
មានឱកាសតាមរយៈបញ្ញត្តិ
លោកប៉ូលធ្វើការប្រៀបធៀបអំពើបាប ទៅនឹងអ្នកអាចធ្វើការនោះ។ មើលពីរបៀបបកប្រែក្នុងខ ៧:៧ (សូមមើលៈ INVALID translate/figs-personification)
វាបានសម្លាប់ខ្ញុំ
លោកប៉ូលនិយាយអំពីបញ្ញត្តិរបស់ព្រះជាម្ចាស់ លើមនុស្សបាប ដែលជាលទ្ធផលដំបូង វាជាសេចក្តីស្លាប់ខាងរូបកាយ។ ការបកប្រែផ្សេងទៀតៈ « វាបានញែកខ្ញុំពីព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metaphor)
បរិសុទ្ធ
«សីលធម៌ដ៏ឥតខ្ចោះ មិនមានបាប»។
Romans 7:13-14
ប្រយោគភ្ជាប់
លោកប៉ូលនិយាយអំពីការតយុទ្ធគ្នាខាងក្នុងរវាងមនុស្សបាប និងគំនិតរួមនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដែលនៅក្នុងលោក គឺរវាងបាបនិងការល្អ។
ដូច្នេះ
លោកប៉ូលណែនាំអំពីប្រធានបទថ្មី។
តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ?
លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់បន្ថែម។ (សូមមើលៈ INVALID translate/figs-rquestion)
អ្វីៗដ៏ល្អ
គឺសំដៅដល់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។
នាំឲ្យខ្ញុំស្លាប់
«ធ្វើឲ្យខ្ញុំស្លាប់»
ទេ មិនមែនទេ!
ឃ្លានេះផ្តល់នូវចម្លើយបដិសេធដែលអាចទៅរួចខ្លាំងជាង ទៅនឹងសំណួរដែលមិនទាមទារពីមុន។ នៅទីនេះ អ្នកអាចប្រើឃ្លាស្រដៀងគ្នាក្នុងភាសាររបស់អ្នក។ការបកប្រែផ្សេងទៀតៈ «ជាការពិតណាស់ ថាវាមិនពិត!» (សូមមើលៈ INVALID translate/figs-rquestion)
បាប...ដែលល្អធ្វើអោយខ្ញុំស្លាប់
លោកប៉ូលរំលឹកឡើងវិញ បាបដូចជាមនុស្សម្នាក់ដែលអាចមានសកម្មភាព។ (សូមមើលៈ INVALID translate/figs-personification)
ធ្វើឲ្យខ្ញុំស្លាប់
«បំបែកខ្ញុំចេញពីព្រះជាម្ចាស់»។
តាមរយៈបញ្ញត្តិ
«ដោយសារខ្ញុំមិនបានគោរពបទបញ្ញតិ»។
Romans 7:15-16
ប្រយោគភ្ជាប់
លោកប៉ូលនិយាយពីការតយុទ្ធគ្នានៅខាងក្នុងលោក រវាងសាច់ឈាមរបស់លោក និងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និង រវាងអំពើបាបនិងការល្អ។
ដ្បិត អ្វីដែលខ្ញុំធ្វើ ខ្ញុំពិតជាមិនយល់ទេ
នៅទីនេះលោកប៉ូលនិយាយបន្ថែមទៅលើឃ្លារបស់លោក។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនប្រាកដទេ ថាហេតុអ្វីបានជាខ្ញុំធ្វើកិច្ចការមួយចំនួនដែលខ្ញុំធ្វើ»។ (សូមមើលៈ INVALID translate/figs-hyperbole)
ដ្បិត
«ពីព្រោះ»
ព្រោះអ្វីដែលខ្ញុំចង់ធ្វើ ខ្ញុំបែរជាមិនធ្វើ
នៅទីនេះលោកប៉ូលនិយាយបន្ថែមទៅលើឃ្លារបស់លោក។ ការបកប្រែផ្សេងទៀតៈ «មិនមែនគ្រប់ពេល ខ្ញុំធ្វើនូវអ្វីដែលខ្ញុំចង់ធ្វើនោះទេ»។ (សូមមើលៈ INVALID translate/figs-hyperbole)
អ្វីដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើវា
នៅទីនេះលោកប៉ូលនិយាយបន្ថែមទៅលើឃ្លារបស់លោក។ ការបកប្រែផ្សេងទៀតៈ «កិច្ចការមួយចំនួនដែលខ្ញុំដឹងថាមិនល្អ បែរជាកិច្ចការដែលខ្ញុំធ្វើវានៅពេលខ្លះ»។ (សូមមើលៈ INVALID translate/figs-hyperbole)
ប៉ុន្តែ
«ទោះបីជា»
ខ្ញុំយល់ព្រមជាមួយក្រឹត្យវិន័យហើយ
«ខ្ញុំដឹងថាក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គឺល្អ»។
Romans 7:17-18
បាបនៅក្នុងខ្ញុំ
លោកប៉ូលបរិយាយពីបាប ដែលដូចជាមនុស្សដែលមានអំណាចមានឥទ្ធិពលលើលោក។ (សូមមើលៈ INVALID translate/figs-personification)
ខ្ញុំដែលមាននិស្ស័យលោកីយ៍
នៅទីនេះពាក្យ «និស្ស័យលោកីយ៍» ជាការប្រៀបធៀប បញ្ជាក់ដល់ធម្មជាតិនៃអំពើបាប។ ការបកប្រែផ្សេងទៀតៈ «ធម្មជាតិនៃអំពើបាបរបស់ខ្ញុំ»។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 7:19-21
អំពើល្អ
«អំពើល្អ» ឬ «ការធ្វើល្អ»
អំពើអាក្រក់
«អំពើអាក្រក់» ឬ «ការធ្វើអាក្រក់»។
គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ
លោកប៉ូលនិយាយអំពី «បាប» ដូចជាមានជីវិត និងកំពុងរស់នៅក្នុងលោក។ (សូមមើលៈ INVALID translate/figs-personification)
ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ
លោកប៉ូលនិយាយអំពី «អំពើបាប» ដូចជាមានជីវិត និងកំពុងរស់នៅក្នុងលោក។ (សូមមើលៈ INVALID translate/figs-personification)
Romans 7:22-23
ក្នុងជម្រៅចិត្តខ្ញុំ
នេះជាវិញ្ញាណថ្មីដែលរស់ឡើងវិញ របស់មនុស្សអ្នកដែលទុកចិត្តលើព្រះគ្រិស្ត។ (សូមមើលៈ INVALID translate/figs-metaphor)
ប៉ុន្តែ ខ្ញុំឃើញមានគោលការណ៍ផ្សេងនៅក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ។ វាបានតយុទ្ធទាស់ទទឹងជាមួយអ្វីដែលជាគោលការណ៍ថ្មីនៅក្នុងគំនិតរបស់ខ្ញុំ។ វាបានធ្វើឲ្យខ្ញុំជាប់ចំណងដែលជាគោលការណ៍
«ខ្ញុំមានសមត្ថភាពធ្វើតែអ្វីដែលមនុស្សចាស់របស់ខ្ញុំប្រាប់ឲ្យខ្ញុំធ្វើតែប៉ុណ្ណោះ គឺខ្ញុំមិនរស់នៅតាមរបៀបថ្មីដែលខាងវិញ្ញាណបង្ហាញខ្ញុំនោះទេ»។
គោលការណ៍ថ្មី
នេះគឺជាធម្មជាតិនៃការរស់នៅថ្មីខាងវិញ្ញាណ។
គោលការណ៍ផ្សេងនៅក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ
នេះជាធម្មជាតិចាស់ ជារបៀបដែលមនុស្សមានតាំងពីពេលដែលពួកគេចាប់កំណើតមក។
ជាគោលការណ៍នៃអំពើបាប ដែលស្ថិតក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ
«ធម្មជាតិនៃបាបរបស់ខ្ញុំ»។
Romans 7:24-25
តើអ្នកណារំដោះខ្ញុំចេញពីរូបកាយដែលស្លាប់នេះបាន?
លោកប៉ូលប្រើសំណួរនេះដើម្បីបង្ហាញការរំភើបចិត្តយ៉ាងខ្លាំង។ អ្នកក៏អាចប្រើជាសញ្ញាឧទាន ឬជាសំណួរដើម្បីបង្ហាញការរំភើបចិត្ត តាមភាសារបស់អ្នកនៅទីនេះ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់ឲ្យមានអ្នកណាម្នាក់រំដោះខ្ញុំ ចេញពីការគ្រប់គ្រងនៃចំណង់របស់រូបកាយខ្ញុំ!» (UDB) (សូមមើលៈ INVALID translate/figs-rquestion)
រូបកាយដែលស្លាប់នេះ
នេះជាការប្រៀបធៀបដែលបញ្ជាក់ថា រូបកាយដែលនឹងជួបប្រទះសេចក្កីស្លាប់។ (សូមមើលៈ INVALID translate/figs-metaphor)
ប៉ុន្តែ អរគុណដល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង
នេះជាចម្លើយនៃសំណួរ ដែលនៅក្នុងខ ៧ៈ២៤។
ដូច្នេះ ខ្ញុំខ្លួនឯងបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៅក្នុងគំនិតរបស់ខ្ញុំហើយសាច់ឈាមរបស់ខ្ញុំវិញបែរជាបម្រើគោលការណ៍បាបវិញ។
គំនិត និងសាច់ឈាម ត្រូវបានប្រើនៅទីនេះ ដើម្បីបង្ហាញការប្រៀបធៀបរវាងការបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬគោលការណ៍របស់អំពើបាប។ ជាមួយគំនិត ឬការយល់ដឹង មនុស្សអាចជ្រើសរើសការគោរពព្រះជាម្ចាស់ជាមួយសាច់ឈាម ឬ ធម្មជាតិជាមនុស្សដើម្បីបម្រើអំពើបាប។ ការបកប្រែផ្សេងទៀតៈ «គំនិតរបស់ខ្ញុំជ្រើសរើសការបម្រើព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមរបស់ខ្ញុំបែរជាជ្រើសរើសគោរពបាបទៅវិញ»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 8
Romans 8:1-2
ប្រយោគភ្ជាប់
លោកប៉ូលផ្តល់ចម្លើយសម្រាប់ការតយុទ្ធដែលោកមានជាមួយ បាប និងអំពើល្អ។
ដូច្នេះ គ្មានការកាត់ទោសដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្តយេស៊ូទេ
នៅទីនេះពាក្យ «ការកាត់ទោស» សំដៅដល់ការដាក់ទោសមនុស្ស។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងមិនកាត់ទោស និងមិនដាក់ទោសអស់អ្នកដែលរួមជាមួយព្រះគ្រិស្តយេស៊ូឡើយ» (UDB)។ (សូមមើលៈ INVALID translate/figs-explicit
ដូច្នេះ
«សម្រាប់ហេតុផល» ឬ «ព្រោះអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាជាសេចក្តីពិត»។
គោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្តយេស៊ូ
ឃ្លានេះសំដៅដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូ»។ (សមមើលៈ INVALID translate/figs-explicit)
គោលការណ៍នៃអំពើបាប និងសេចក្តីស្លាប់
ឃ្លានេះសំដៅដល់ធម្មជាតិបាបរបស់យើង ដែលបង្ខំយើងឲ្យធ្វើបាប។
Romans 8:3-5
ដ្បិត អ្វីដែលក្រឹត្យវិន័យមិនអាចធ្វើបាន គឺដោយសារភាពខ្សោយនៃសាច់ឈាម ប៉ុន្តែ ព្រះជាម្ចាស់អាចធ្វើបាន
នៅទីនេះ ក្រឹត្យវិន័យបានពណ៌នាដូចជាមនុស្សម្នាក់ ដែលមិនអាចបំបែកអំណាចអំពើបាបបាន។ ការបកប្រែផ្សេងទៀតៈ «ក្រឹត្យវិន័យមិនមានអំណាចបញ្ឈប់យើងពីការប្រព្រឹត្តបាបបានទេ ព្រោះអំណាចនៃអំពើបាបដែលមានក្នុងយើងនោះខ្លាំង។ ប៉ុន្តែព្រះជាម្ចាស់មិនបានបញ្ឈប់យើងពីការប្រព្រឹត្តបាបនោះទេ។ (សូមមើលៈ INVALID translate/figs-personification)
ដោយសារសាច់ឈាម
«ដោយសារធម្មជាតិបាបរបស់មនុស្ស»។
ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់នៅក្នុងនិស្ស័យជាមនុស្សមានបាបខាងសាច់ឈាម... ជាយញ្ញបូជាលោះបាប ហើយព្រះអង្គត្រូវបានកាត់ទោសចំពោះបាប
ព្រះបុត្រារបស់ព្រះជាម្ចាស់ជាយញ្ញបូជាអស់កល្ប ធួននឹងព្រះពិរោធន៍របស់ព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង ដោយថ្វាយព្រះអង្គទ្រង់និងព្រះជន្មជាមនុស្សជាយញ្ញបូជាអស់កល្បសម្រាប់បាប។
ព្រះបុត្រា
នេះជាឋានះដ៏សំខាន់បំផុតសម្រាប់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះ។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
នៅក្នុងនិស្ស័យជាមនុស្សមានបាបខាងសាច់ឈាម
«ដែលមើលទៅដូចជាមនុស្សដទៃទៀតដែលជាមនុស្សបាប»។
ឲ្យធ្វើជាយញ្ញបូជាលោះបាប
«ដូច្នេះ ទ្រង់អាចសុគតជាយញ្ញបូជាសម្រាប់បាបរបស់យើង»។
ហើយព្រះអង្គត្រូវបានកាត់ទោសចំពោះបាបនៅក្នុងសាច់ឈាម
«ហើយព្រះជាម្ចាស់បំផ្លាញអំណាចបាបតាមរយៈព្រះកាយរបស់ព្រះរាជ្យបុត្រារបស់ទ្រង់»។
ដើម្បីឲ្យតម្រូវតាមក្រឹត្យវិន័យ អាចបានសម្រេចនៅក្នុងយើង
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «យើងអាចសម្រេចនូវអ្វីដែលក្រឹត្យវិន័យតម្រូវ»។ (សូមមើលៈ INVALID translate/figs-activepassive)
យើងគឺជាអ្នកដែលដើរមិនមែនដោយសាច់ឈាមទេ
«យើងគឺជាអ្នកដែលមិនគោរពតាមចំណង់បាបរបស់យើង»។
ប៉ុន្តែ ដោយវិញ្ញាណវិញ
«ប៉ុន្តែ ជាអ្នកដែលគោរពព្រះវិញ្ញាណបរិសុទ្ធ»។
Romans 8:6-8
ប្រយោគភ្ជាប់
លោកប៉ូលបន្តបង្ហាញភាពខុសគ្នារវាងសាច់ឈាម និងវិញ្ញាណដែលយើងមានឥឡូវនេះ។
គំនិតខាងសាច់ឈាម...គំនិតខាងវិញ្ញាណ
នៅទីនេះលោកប៉ូលនិយាយអំពីទាំង «ខាងសាច់ឈាម» និង «ខាងវិញ្ញាណ» ដែលហាក់ដូចជាមនុស្សដែលមានជីវិតរស់នៅ។ ការបកប្រែផ្សេងទៀតៈ «របៀបដែលមនុស្សបាបគិត...របៀបដែលមនុស្សស្តាប់ព្រះវិញ្ញាណបរិសុទ្ធគិត» (សូមមើលៈ INVALID translate/figs-personification)
សេចក្តីស្លាប់
ពាក្យនេះមានន័យសំដៅដល់ការញែកមនុស្សចេញពីព្រះជាម្ចាស់។
អស់អ្នកដែលនៅក្នុងសាច់ឈាម
ឃ្លានេះសំដៅដល់មនុស្សដែលធ្វើអ្វីៗតាមធម្មជាតិជាមនុស្សបាបរបស់គេប្រាប់ពួកគេ។
Romans 8:9-10
ក្នុងសាច់ឈាម
«ការប្រព្រឹត្តតាមធម្មជាតិអំពើបាបរបស់អ្នក» មើលការបកប្រែ «សាច់ឈាម» ដែលបកប្រែក្នុង ៨ៈ៣។
នៅខាងវិញ្ញាណ
«ការប្រព្រឹត្តតាមព្រះវិញ្ញាណបរិសុទ្ធ»។
ព្រះវិញ្ញាណ...ព្រះវិញ្ញាណនៃព្រះជាម្ចាស់...វិញ្ញាណរបស់ព្រះគ្រិស្ត
ទាំងអស់ គឺសំដៅដល់ព្រះវិញ្ញាណបរិសុទ្ធ។
ប្រសិនបើពិតមែន
ឃ្លានេះមិនមែនមានន័យថា លោកប៉ូលសង្ស័យថាពួកគេតែមួយចំនួន ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះទេ។ លោកចង់អោយពួកគេដឹងថា ពួកគេគ្រប់គ្នាទាំងអស់ មានព្រះវិញ្ញាណរបស់ព្រះ។ ការបកប្រែផ្សេងទៀតៈ «ចាប់តាំងពី» ឬ «ពីព្រោះ»។
រូបកាយត្រូវស្លាប់ខាងឯអំពើបាប
ឃ្លានេះអាចមានន័យថា ទី១) មនុស្សគឺស្លាប់ខាងឯវិញ្ញាណ ដោយសារអំណាចនៃបាប ឬ ទី២) រូបកាយដែលត្រូវស្លាប់នឹងនៅតែស្លាប់ ព្រោះតែបាប។ (សូមមើលៈ INVALID translate/figs-idiom)
ប៉ុន្តែ វិញ្ញាណនឹងរស់នៅខាងឯសេចក្តីសុចរិតវិញ
ឃ្លានេះអាចមានន័យថា ទី១) មនុស្សរស់ខាងឯវិញ្ញាណ ដោយសារព្រះជាម្ចាស់បានប្រទានឲ្យគេមានអំណាចធ្វើអ្វីដែលត្រឹមត្រូវ ឬ ទី២) ព្រះជាម្ចាស់នឹងនាំមនុស្សមកកាន់ជីវិតវិញ បន្ទាប់ពីគេស្លាប់ ព្រោះព្រះជាម្ចាស់សុចរិត និងប្រទានជីវិតអស់កល្បដល់អ្នកជឿ។ (សូមមើលៈ INVALID translate/figs-idiom)
Romans 8:11
ប្រសិនបើព្រះវិញ្ញាណ...រស់នៅក្នុងអ្នក
លោកប៉ូលសរុបថា ព្រះវិញ្ញាណបរិសុទ្ធគង់ក្នុងអ្នកអានរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ចាប់តាំងពីព្រះវិញ្ញាណ...គង់នៅក្នុងអ្នក»។
របស់ព្រះដែលបានប្រោស
«របស់ព្រះជាម្ចាស់ ដែលបានប្រោស»។
ប្រោស
ពាក្យ «ប្រោស» នៅទីនេះ មានន័យថាការធ្វើឲ្យមនុស្សដែលស្លាប់មានជីវិតរស់ឡើងវិញម្តងទៀត។
រូបកាយពុករលួយ
«រូបកាយ» ឬ «ខ្លួនប្រាណ» ដែលនឹងស្លាប់នៅថ្ងៃណាមួយ»។
Romans 8:12-13
ដូច្នេះ
«ព្រោះ អ្វីដែលខ្ញុំទើបនឹងប្រាប់អ្នករាល់គ្នាជាការពិត»។
បងប្អូន
ពាក្យនេះសំដៅដល់អ្នកដើរតាមព្រះគ្រិស្ត រួមទាំងបុរស និងស្ត្រី។
យើងគឺជាកូនបំណុល
លោកប៉ូលកំពុងនិយាយអំពីការគោរពស្តាប់បង្គាប់ ដែលដូចជាការសងបំណុល។ ការបកប្រែផ្សេងទៀត «យើងត្រូវគោរព»។ (សូមមើលៈ INVALID translate/figs-metaphor)
ប៉ុន្តែ មិនមែនកូនបំណុលខាងសាច់ឈាម គឺរស់នៅតាមសាច់ឈាមឡើយ
លោកប៉ូលកំពុងនិយាយអំពីការគោរពស្តាប់បង្គាប់ ដែលដូចជាការសងបំណុល។ ការបកប្រែផ្សេងទៀត «យើងត្រូវគោរព»។ (សូមមើលៈ INVALID translate/figs-metaphor)
ព្រោះប្រសិនបើអ្នករស់តាមសាច់ឈាម
លោកប៉ូលនិយាយម្តងទៀតអំពីការគោរព ដែលដូចជាការសងបំណុល។ អ្នកអាចរាប់បញ្ចូលទាំងសង្កត់ធ្ងន់លើពាក្យ «កូនបំណុល»។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ យើងមិនមែនជាកូនបំណុលខាងសាច់ឈាមនោះទេ ហើយយើងក៏មិនត្រូវគោរពបំណងនៃអំពើបាបរបស់យើងដែរ»។ (សូមមើលៈ INVALID translate/figs-ellipsis និង INVALID translate/figs-metaphor)
អ្នកនឹងស្លាប់
«អ្នកពិតជាត្រូវញែកចេញពីព្រះជាម្ចាស់»។
ប៉ុន្តែ ប្រសិនបើអ្នករស់នៅខាងវិញ្ញាណវិញ អ្នកនឹងស្លាប់ខាងឯការប្រព្រឹត្តខាងរូបកាយ
លោកប៉ូលមានប្រសាសន៍អំពី «មនុស្សចាស់» ត្រូវឆ្កាងជាមួយព្រះគ្រិស្ត ជាមនុស្សដែលទទួលខុសត្រូវលើចំណង់បាបរបស់គាត់។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកលែងគោរពចំណង់នៃអំពើបាបរបស់អ្នកទៀត»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 8:14-15
ដ្បិតអស់អ្នកណាដែលដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់
អ្នកអាចបកប្រែក្នុងទម្រង់បែបនេះថា «សម្រាប់អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ»។ (សូមមើលៈ INVALID translate/figs-activepassive)
កូនរបស់ព្រះជាម្ចាស់
ឃ្លានេះមានន័យដល់អ្នកជឿទាំងអស់លើព្រះយេស៊ូ ហើយជាញឹកញាប់ត្រូវបានបកប្រែថា «កូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់»។
ព្រោះអ្នកមិនបានទទួលវិញ្ញាណនៃចំណងដែលធ្វើឲ្យភ័យខ្លាចឡើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់មិនបានប្រទានឲ្យអ្នករាល់គ្នានូវវិញ្ញាណដែលនាំឲ្យជាទាសករនៃអំណាចបាប និងភាពភ័យខ្លាចចំពោះការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់នោះទេ។ (សូមមើលៈ INVALID translate/figs-activepassive)
ហើយអាចស្រែកថា
«ដែលជាហេតុឲ្យយើងស្រែកចេញមក»។
អ័ប្បា បិតា
«អ័ប្បា» គឺ «បិតា» ក្នុងភាសារអរ៉ាម។ (សូមមើលៈ INVALID translate/translate-unknown និង INVALID translate/translate-names)
Romans 8:16-17
ទទួលមរតក របស់ព្រះអង្គ
លោកប៉ូលនិយាយពីគ្រិស្តបរិស័ទ ដែលពួកគេដូចជាអ្នកទទួលមរតក និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ ការបកប្រែផ្សេងទៀតៈ «នៅថ្ងៃមួយយើងក៏នឹងបានទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យា»។ (សូមមើលៈ INVALID translate/figs-metaphor)
យើងនឹងរួមទទួលមរតកជាមួយព្រះគ្រិស្ត
លោកប៉ូលនិយាយពីគ្រិស្តបរិស័ទ ដែលពួកគេដូចជាអ្នកទទួលមរតក និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ ព្រះជាម្ចាស់នឹងប្រទានអ្វីដែលទ្រង់ប្រទានឲ្យព្រះគ្រិស្ត។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងនឹងបានទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាជាមួយយើង និងព្រះគ្រិស្តជាមួយគ្នា» (UDB)។ (សូមមើលៈ INVALID translate/figs-metaphor)
យើងអាចទទួលសិរីល្អជាមួយព្រះអង្គ
ព្រះជាម្ចាស់នឹងលើកតម្កើងគ្រិស្តបរិស័ទអ្នកជឿ ពេលដែលទ្រង់លើកតម្កើងព្រះគ្រិស្ត។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «យើងអាចទទួលសិរីរុងរឿងជាមួយទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 8:18-19
ប្រយោគភ្ជាប់
លោកប៉ូលរំលឹកយើងជាអ្នកជឿថា រូបកាយរបស់យើងនឹងផ្លាស់ប្តូរ នៅពេលការឆក់យករូបកាយរបស់យើងនៅវគ្គនេះ ដែលបញ្ចប់ក្នុង ៨:២៣។
ដ្បិត
ពាក្យនេះជាការសង្កត់ន័យ «ខ្ញុំគិតថា»។ វាមិនមានន័យថា «ពីព្រោះ» នោះទេ។
ខ្ញុំគិតថា...មិនស័ក្តិសមនឹងប្រៀបធៀបជាមួយ
អ្នកបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនអាចប្រៀបធៀបការឈឺចាប់ក្នុងពេលបច្ចុប្បន្ននេះជាមួយ...»។ (សូមមើលៈ INVALID translate/figs-activepassive)
នឹងបង្ហាញ
អ្នកបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងបង្ហាញ» ឬ «ព្រះជាម្ចាស់នឹងធ្វើឲ្យយើងដឹង»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រះជាម្ចាស់បានបង្កើតមកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ
លោកប៉ូលអធិប្បាយថា អ្វីៗគ្រប់បែបយ៉ាងដែលព្រះជាម្ចាស់បានបង្កើតមក ដូចជាមនុស្ស ដែលរង់ចាំយ៉ាងអន្ទះសារសម្រាប់អ្វីមួយ។ (សូមមើលៈ INVALID translate/figs-personification)
ការបង្ហាញខ្លួននៃបុត្ររបស់ព្រះជាម្ចាស់
អ្នកបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «សម្រាប់ពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
បុត្ររបស់ព្រះជាម្ចាស់
នៅទីនេះគឺសំដៅដល់អ្នកជឿលើព្រះយេស៊ូទាំងអស់។ អ្នកក៏អាចបកប្រែថា «បុត្រា បុត្រី របស់ព្រះជាម្ចាស់»។
Romans 8:20-22
ព្រោះអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក បានប្រគល់ទៅក្នុងភាពឥតប្រយោជន៍
អ្នកបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់ធ្វើឲ្យអ្វីៗដែលព្រះអង្គបានបង្កើត ទៅជាឥតបានការ តាមការគ្រោងទុក» (UDB)។ (សូមមើលៈ INVALID translate/figs-activepassive)
តែមិនមែនដោយស្ម័គ្រចិត្ដទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ
នៅទីនេះលោកប៉ូលអធិប្បាយពី «ការបង្កើត» ដូចជាមនុស្ស អាចមានចំណង់។ ការបកប្រែផ្សេងទៀតៈ «ពីព្រោះនេះមិនមែនជាអ្វីដែលជាស្នាព្រះហស្តទ្រង់បង្កើតចង់បានទេ ប៉ុន្តែព្រោះជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ»។ (សូមមើលៈ INVALID translate/figs-personification)
ដោយសង្ឃឹមថា អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកនឹងបានដោះឲ្យរួច
អ្នកអាចបកប្រែឃ្លានេះ ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានដឹងថា ទ្រង់នឹងសង្រ្គោះអ្វីដែលជាស្នារព្រះហស្ថរបស់ទ្រង់។ (សូមមើលៈ INVALID translate/figs-activepassive)
ពីភាពជាបាវបម្រើ
លោកប៉ូលនិយាយពីភាពឥតប្រយោជន៍នៃអ្វីៗទាំងអស់ដែល រងឥទ្ធិពលមកពីបាប ដូចជារូបកាយដែលស្លាប់ ហើយរលួយទៅ។ បន្ទាប់មក លោកនិយាយអំពីអ្វីៗទាំងអស់ដែលមានបទពិសោធន៍ដូចគ្នា ប្រសិនបើពួកគេធ្លាប់បម្រើចៅហ្វាយនោះ។ ការបកប្រែផ្សេងទៀតៈ «ពីភាពស្អុយរលួយ និងសេចក្តីស្លាប់»។ (សូមមើលៈ INVALID translate/figs-metaphor)
ទៅឯសេរីភាពនៃសេចក្ដីរុងរឿងជាបុត្រព្រះជាម្ចាស់
«ហើយទ្រង់នឹងរំដោះពួកគេ ពេលដែលទ្រង់ប្រទានសិរីរុងរឿងទៅក្នុងរាជ្យបុត្រារបស់ទ្រង់»។
យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់
ការបង្កើតគឺប្រៀបបាននឹងមនុស្សស្រីដែលឈឺចាប់ កំឡុងពេលដែលហៀបនឹងសម្រាលកូន។ ការបកប្រែផ្សេងទៀតៈ «យើងដឹងហើយថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ត្រូវការសេរីភាព ហើយឈឺចុកចាប់ដូចជាស្រ្តីហៀបនឹងសម្រាលបុត្រ។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 8:23-25
ដែលជាផលដំបូងរបស់ព្រះវិញ្ញាណ
លោកប៉ូលប្រៀបធៀបការទទួលព្រះវិញ្ញាណរបស់អ្នកជឿទៅនឹងផលប្រែដំបូង និងបន្លែបង្កានៃរដូវដាំដុះ។ ប្រយោគនេះគូសបញ្ជាក់ថាព្រះវិញ្ញាណបរិសុទ្ធ ជារបស់ដំបូងគេដែលព្រះជាម្ចាស់នឹងប្រទានឲ្យអ្នកជឿ។ (សូមមើលៈ INVALID translate/figs-metaphor)
រង់ចាំការទទួលយកភាពជាកូនគឺជាការប្រោសលោះរូបកាយរបស់យើង
ឃ្លា «ភាពជាកូនរបស់យើង» នៅទីនេះមានន័យថា ពេលដែលយើងក្លាយជាសមាជិកពេញសិទ្ធក្នុងគ្រួសារព្រះជាម្ចាស់ គឺយើងដូចជាកូនចិញ្ចឹម។ ពាក្យ «សេចក្តីសង្គ្រោះ» មានន័យថា នៅពេលដែលព្រះជាម្ចាស់សង្គ្រោះយើង។ ការបកប្រែផ្សេងទៀតៈ «រង់ចាំការក្លាយជាសមាជិកពេញសិទ្ធិក្នុងគ្រួសារព្រះជាម្ចាស់ ហើយទ្រង់សង្គ្រោះរូបកាយរបស់យើងពីភាពពុករលួយ និងសេចក្តីស្លាប់។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-metaphor)
ដោយទុកចិត្ត យើងបានសង្គ្រោះ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ដោយព្រះជាម្ចាស់បានសង្គ្រោះយើង ដ្បិត យើងបានទុកចិត្តលើទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
ប៉ុន្តែ អ្វីដែលយើងទុកចិត្តមិនទាន់ឃើញនៅឡើយ សម្រាប់អស់អ្នកដែលមានទំនុកចិត្តចំពោះអ្វីដែលខ្លួនបានឃើញហើយ តើមានប្រយោជន៍អ្វី?
លោកប៉ូលប្រើសំណួរនេះ ដើម្បីជួយអ្នកស្តាប់របស់លោក ឲ្យយល់ថា អ្វីទៅជា «ការទុកចិត្ត»។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើយើងរង់ចាំដោយភាពជឿជាក់ នោះមានន័យថា យើងមិនទាន់មានអ្វីដែលយើងចង់បាននោះទេ។ មិនមានអ្នកណាម្នាក់រង់ចាំដោយទុកចិត្តនោះទេ ប្រសិនបើ គេមានអ្វីដែលគេចង់បានហើយនោះ»។ (សូមមើលៈ INVALID translate/figs-rquestion)
Romans 8:26-27
ប្រយោគភ្ជាប់
ទោះបីជាលោកប៉ូលបានបញ្ជាក់ថា មានការតយុទ្ធគ្នារវាងសាច់ឈាម និងវិញ្ញាណក្នុងអ្នកជឿក៏ដោយ តែលោកក៏បញ្ជាក់ថាព្រះវិញ្ញាណកំពុងជួយយើង។
ការថ្ងូរដែលមិនអាចរៀបរាប់បាន
«ការថ្ងូរដែលយើងមិនអាច ពណ៌នាជាពាក្យសម្តីបាន»។
ព្រះអង្គជាព្រះជាម្ចាស់ដែលស្គាល់ចិត្ត
ឃ្លានេះសំដៅដល់ព្រះជាម្ចាស់។ ពាក្យ «ស្គាល់ចិត្ត» នៅទីនេះ មានន័យបញ្ជាក់ពីការ «ពិនិត្យមើលគំនិត និងអារម្មណ៍របស់យើង»។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់ ដែលស្គាល់ចិត្តនិងគំនិតរបស់យើងទាំងអស់» (សូមមើលៈ INVALID translate/figs-explicit)
Romans 8:28-30
ប្រយោគភ្ជាប់
លោកប៉ូលរំលឹកអ្នកជឿថា គ្មានអ្វីអាចញែកពួកគេចេញពីក្តីស្រលាញ់របស់ព្រះជាម្ចាស់បានទេ។
ដល់អស់អ្នកដែលព្រះអង្គបានត្រាស់ហៅ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។ (សូមមើលៈ INVALID translate/figs-activepassive)
អស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន
«អស់អ្នកដែលព្រះជាម្ចាស់បានស្គាល់ មុនពេលដែលទ្រង់បង្កើតពួកគេ»។
ព្រះអង្គបានតម្រូវពួកគេ
«ទ្រង់ក៏បានបង្កើតជោគវាសនារបស់ពួកគេ» ឬ «ទ្រង់ក៏បានរៀបចំផែនការណ៍ ដែលជាប្រយោជន៍»
បានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណដូចព្រះរាជបុត្រារបស់ព្រះអង្គ
ព្រះជាម្ចាស់់បានគ្រោងទុកតាំងពីចាប់ផ្តើមការបង្កើត ដើម្បីដាំអស់អ្នកដែលជឿលើព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ នៅក្នុងមនុស្សដែលដូចជាព្រះអង្គ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទ្រង់អាចផ្លាស់ប្តូរពួកគេឲ្យដូចជាព្រះបុត្រារបស់ទ្រង់» (សូមមើលៈ INVALID translate/figs-activepassive)
ព្រះរាជបុត្រា
នេះជាឋានៈដ៏សំខាន់បំផុតសម្រាប់ព្រះយេស៊ូ ព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បង
«ដូច្នេះ ព្រះរាជបុត្រារបស់ទ្រង់អាចជាបុត្រច្បង»
ក្នុងចំណោមបងប្អូនជាច្រើន
នៅទីនេះពាក្យ «បងប្អូន» សំដៅលើអ្នកជឿទាំងអស់ ទាំងស្រី និងប្រុស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក្នុងចំណោមបងប្អូនប្រុសស្រី ដែលជាគ្រួសាររបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-explicit)
អស់អ្នកដែលបានតម្រូវទុក
«អស់អ្នកដែលព្រះជាម្ចាស់បានបង្កើតគ្រោងការសម្រាប់ជាប្រយោជន៍»
អ្នកទាំងនោះនឹងបានសុចរិត
នៅទីនេះពាក្យ «បានសេចក្តីសុចរិត» គឺជាទម្រង់អតីតកាល ដើម្បីបញ្ជាក់ថា វាពិតជានឹងកើតឡើង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទ្រង់ក៏ធ្វើអោយសុចរិតជាមួយទ្រង់» (សូមមើលៈ INVALID translate/figs-explicit)
អ្នកទាំងនោះនឹងបានទទួលសិរីល្អផងដែរ
ពាក្យ «បានទទួលសិរីល្អ» គឺជាទម្រង់អតីតកាល ដែលបញ្ជាក់ថាការនេះនឹងពិតជាបានកើតឡើង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទាំងនេះទ្រង់នឹងប្រទានសិរីរុងរឿង»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 8:31-32
ដូច្នេះ តើយើងគួរនិយាយអំពីរឿងនេះយ៉ាងដូចម្តេច? ប្រសិនបើ ព្រះជាម្ចាស់នៅខាងយើងហើយ តើអ្នកណាប្រឆាំងនឹងយើងបាន?
លោកប៉ូលប្រើសំណួរដើម្បីបញ្ជាក់ចំនុចសំខាន់ពីអ្វីដែលលោកនិយាយយ៉ាងញឹកញាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នេះជាអ្វីដែលយើងគួរតែដឹងពីការណ៍នេះ គឺថាៈ គ្មានអ្នកណាអាចប្រឆាំងនឹងយើងបានទេ ចាប់តាំងពីព្រះជាម្ចាស់ជួយយើង»។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះអង្គមិនបានសំច័យព្រះបុត្រារបស់ព្រះអង្គផ្ទាល់
ព្រះជាម្ចាស់ ព្រះបិតាបានចាត់ព្រះបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រិស្ត ឲ្យមកជាប់ឆ្កាងដោយគ្មានបាបសោះ ជាយញ្ញបូជាបរិសុទ្ធដ៏អស់កល្ប ជាការលះបង់គ្មានដែនកំណត់ដើម្បីបំពេញភាពវិសុទ្ធដ៏អស់កល្បរបស់ព្រះជាម្ចាស់ ប្រឆាំងនឹងអំពើបាបរបស់មនុស្សជាតិ។ ពាក្យ «ព្រះរាជបុត្រា» នៅទីនេះ ជាឋានះដ៏សំខាន់សម្រាប់ព្រះយេស៊ូ បុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/guidelines-sonofgodprinciples)
ទ្រង់បានចាត់ព្រះអង្គមក
«ប៉ុន្តែ បានលើកទ្រង់ឡើងលើអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់»
ដូច្នេះ ព្រះអង្គនឹងប្រទានអ្វីៗទាំងអស់ដល់យើងបានរួមជាមួយព្រះអង្គដែរ
លោកប៉ូលប្រើសំណួរសម្រាប់បញ្ជាក់ថាៈ «ទ្រង់ពិតជានឹងប្រទានអ្វីៗទាំងអស់ដល់យើង» (សូមមើលៈ INVALID translate/figs-rquestion)
Romans 8:33-34
តើអ្នកណាអាចប្រឆាំងទាស់ជាមួយនឹងអ្នកដែលព្រះជាម្ចាស់បានរើសតាំងបាន? ព្រះអង្គគឺជាព្រះជាម្ចាស់នៃយុតិ្តធម៌
លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់អត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាអាចប្រឆាំងទាស់នឹងយើង នៅចំពោះព្រះជាម្ចាស់បានទេ ពីព្រោះទ្រង់គឺជាអ្នកដែលធ្វើឲ្យយើងត្រឹមត្រូវជាមួយទ្រង់»។ (សូមមើលៈ INVALID translate/figs-rquestion)
តើអ្នកណានឹងត្រូវកាត់ទោស?
លោកប៉ូលប្រើសំណួរនេះសម្រាប់បញ្ជាក់បន្ថែម។ លោកមិនបានរំពឹងលើចម្លើយទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់នឹងកាត់ទោសយើងនោះទេ!» (សូមមើលៈ INVALID translate/figs-rquestion)
លើសពីនោះ ទ្រង់ក៏បានរស់ឡើងវិញ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «អ្នកដែលមានសារសំខាន់ជាងនេះទៅទៀត ព្រះជាម្ចាស់បានប្រោសពីស្លាប់» ឬ «អ្នកដែលមានសារសំខាន់ជាងនេះទៅទៀត បានរស់ឡើងវិញ។
Romans 8:35-36
តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដបាន?
សំណួរនេះហាក់ដូចជាសួរអំពីមនុស្ស ប៉ុន្តែ តាមរយៈចម្លើយដែលបានរៀបរាប់ គឺមិនមែនទេ។ ដូច្នេះ លោកប៉ូលប្រហែលជាកំពុងនិយាយអំពីព្រឹត្តិការណ៍ ដែលពួកវាដូចជាមនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់អាចពង្រាត់យើងពីក្តីស្រលាញ់របស់ព្រះគ្រិស្តបានទេ» ឬ «មិនមានអ្វីមួយដែលនឹងអាចពង្រាត់យើងពីក្តីស្រលាញ់របស់ព្រះគ្រិស្តបានទេ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-personification)
តើជាសេចក្ដីវេទនា សេចក្ដីលំបាក ការបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬក៏ដាវ?
ពាក្យ «ដាវ» នៅទីនេះជាការប្រៀបធៀបដែលបញ្ជាក់ពីអ្នកណាម្នាក់ដែលសម្លាប់។ ពាក្យ «វាមិនអាចទៅបានទេដែលមានអ្នកណាម្នាក់បង្កបញ្ហាឲ្យយើង ធ្វើឲ្យយើងឈឺចាប់ យកសម្លៀកបំពាក់និងអាហាររបស់យើង ឬសូម្បីតែសម្លាប់យើង»។ (សូមមើលៈ INVALID translate/figs-metonymy)
សេចក្ដីវេទនា ឬសេចក្ដីលំបាក
ពាក្យទាំងពីរនេះគឺមានអត្ថន័យដូចគ្នា។ (សូមមើលៈ INVALID translate/figs-doublet)
ដោយសារតែព្រះអង្គ
ពាក្យ «ដោយសារ» គឺឯកវចន ហើយសំដៅដល់ព្រះជាម្ចាស់។ ពាក្យ «សម្រាប់អ្នក» (សូមមើលៈ INVALID translate/figs-you)
យើងត្រូវបានគេចង់ស្លាប់ពីព្រឹកដល់ល្ងាច
ពាក្យ «យើង» នៅទីនេះសំដៅដល់អ្នកដែលសរសេរ ខគម្ពីរនេះ និងរាប់បញ្ចូលទាំងអស់អ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ផងដែរ។ ឃ្លា «ពីព្រឹកដល់ល្ងាច» គឺជាការបន្ថែមដើម្បីបញ្ជាក់ថាតើពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់កំរិតណា។ លោកប៉ូលប្រើផ្នែកនេះក្នុងខគម្ពីរដើម្បីបង្ហាញថា មនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់គួររំពឹងទុកដល់ពេលវេលាលំបាក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្មាំងសត្រូវរបស់យើងតាមសម្លាប់យើងមិនឈប់មិនឈរ»។ (សូមមើលៈ INVALID translate/figs-inclusive និង INVALID translate/figs-hyperbole ហើយនិង INVALID translate/figs-activepassive)
គេបានរាប់យើងថាជាចៀមដែលត្រូវគេសម្លាប់
លោកប៉ូលប្រៀបធៀបមនុស្សដែលគេសម្លាប់ដោយសារតាមព្រះជាម្ចាស់ទៅនឹងរបស់សត្វ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ជីវិតរបស់យើងគឺមិនមានតម្លៃលើសជាងចៀមដែលពួកគេសម្លាប់នោះទេ»។ (សូមមើលៈ INVALID translate/figs-simile និង INVALID translate/figs-activepassive)
Romans 8:37-39
យើងវិសេសជាងមនុស្សមានជ័យជម្នះទៅទៀត
«យើងមានជ័យជម្នះមួយរយភាគរយ»
តាមរយៈព្រះអង្គដែលស្រឡាញ់យើង
្នអ្នកអាចធ្វើការបញ្ជាក់ប្រភេទក្តីស្រលាញ់ដែលព្រះយេស៊ូបានបង្ហាញ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយព្រះយេស៊ូ ដែលបានស្រលាញ់យើងដល់ម្លេ៉ះ ទ្រង់សុខចិត្តសុគតដើម្បីយើង»។ (សូមមើលៈ INVALID translate/figs-explicit)
យើងមានការជឿជាក់
«ខ្ញុំមានការជឿទុកចិត្ត» ឬ «ខ្ញុំមានភាពជឿជាក់»។
ការគ្រប់គ្រង
ពាក្យនេះអាចមានន័យថា ទី១) ពួកវិញ្ញាណគ្រប់គ្រងឬវិញ្ញាណអាក្រក់ ឬ ទី២) ពួកស្តេច ឬ ពួកអ្នកគ្រប់គ្រង។
ឬអំណាច
ពាក្យនេះអាចមានន័យថា ទី១)ខាងវិញ្ញាណជាមួយអំណាច ឬ ទី២)ខាងសាច់ឈាម និងអំណាច។
Romans 9
Romans 9:1-2
ការភ្ជាប់សេចក្តីថ្លែងការណ៍៖
លោកប៉ូលប្រាប់អំពីបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់លោក ថាប្រជាជនអីុស្រាអែលនឹងបានសង្គ្រោះ។ បន្ទាប់មក លោកបញ្ជាក់ពីរបៀបផ្សេង ដែលព្រះជាម្ចាស់បានរៀបចំដើម្បីអោយពួកគេជឿ។
ខ្ញុំប្រាប់ពីសេចក្តីពិតនៅក្នុងព្រះគ្រិស្ត។ ខ្ញុំមិនកុហកទេ
ក្នុងឃ្លាទាំងពីរនេះមានអត្ថន័យជាមូលដ្ឋានដូចគ្នា។ លោកប៉ូលប្រើឃ្លាទាំងនោះដើម្បីបញ្ជាក់ថា លោកកំពុងប្រាប់សេចក្តីពិត។ (សូមមើលៈ INVALID translate/figs-doublet)
ហើយមនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយនឹងខ្ញុំ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ
«ព្រះវិញ្ញាណដ៏វិសុទ្ធត្រួតត្រាលើមនសិការរបស់ខ្ញុំ ហើយបញ្ជាក់អ្វីដែលខ្ញុំនិយាយ»។
សម្រាប់ខ្ញុំ គឺខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការឈឺចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំដែរ
ឃ្លា «ការឈឺចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំ» គឺជាសំនួនដែលលោកប៉ូលប្រើដើម្បីចែករំលែកការពិបាករបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំប្រាប់អ្នកថា ខ្ញុំពិតជាសោកសង្រេងយ៉ាងខ្លាំង»។ (សូមមើលៈ INVALID translate/figs-idiom)
ការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការឈឺចាប់ឥតឈប់ឈរ
ក្នុងឃ្លាទាំងពីរនេះមានអត្ថន័យមូលដ្ឋានដូចគ្នា។ លោកប៉ូលប្រើឃ្លាទាំងនោះដើម្បីបញ្ជាក់ ពីការរំជួលចិត្តដែលលោកមាន។ (សូមមើលៈ INVALID translate/figs-doublet)
Romans 9:3-5
ព្រោះខ្ញុំចង់ឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយត្រូវបានញែកចេញពីព្រះគ្រិស្តដោយព្រោះបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលជាសាសន៍របស់ខ្ញុំ ខាងឯសាច់ឈាម
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្លួនខ្ញុំផ្ទាល់ចង់ឲ្យព្រះជាម្ចាស់ ដាក់បណ្តាសាខ្ញុំ ហើយញែកខ្ញុំចេញពីព្រះគ្រិស្តជារាងរហូត ប្រសិនបើនោះអាចជួយសាសន៍អីុស្រាអែលជាមនុស្សរបស់ខ្ញុំ ជឿលើព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-activepassive)
បងប្អូន
នៅទីនេះសំដៅដល់គ្រិស្តបរិស័ទ រាប់ទាំងបុរស និងស្ត្រី។
ជាជនជាតិអ៊ីស្រាអែល
«ពួកគេ ដូចខ្ញុំ ជាសាសន៍អីុស្រាអែល។ ព្រះជាម្ចាស់បានជ្រើសរើសេពួកគេជាពូជពង្សរបស់លោកយ៉ាកុប» (UDB)។
ជាកូនចិញ្ចឹម
លោកប៉ូលប្រើពាក្យប្រៀបធៀបនៅទីនេះ «កូនចិញ្ចឹម» ដើម្បីចង្អុលបង្ហាញថា អីុស្រាអែលដូចជាកូនរបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត «ពួកគេមានព្រះជាម្ចាស់ជាព្រះបិតារបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-metaphor)
ដោយសារដូនតារបស់គេ ព្រះយេស៊ូបានប្រសូតជាសាច់ឈាម
«ព្រះយេស៊ូបានប្រសូតជាសាច់ឈាម» មានន័យថាព្រះគ្រិស្តគឺជាពូជជង្សនៃដូនតាអីុស្រាអែល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះយេស៊ូបានប្រសូតជាសាច់ឈាម ជាពូជពង្ស ពីដូចតារបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 9:6-7
ប្រយោគភ្ជាប់
លោកប៉ូលបញ្ជាក់ថា អស់អ្នកដែលកើតក្នុងគ្រួសាររបស់អុីស្រាអែល អាចក្លាយជាផ្នែកពិតរបស់អ៊ីស្រាអែលគឺតាមរយៈសេចក្តីជំនឿតែប៉ុណ្ណោះ។
ប៉ុន្តែ នោះមិនមែនមានន័យថាសេចក្តីសន្យារបស់ព្រះជាម្ចាស់ត្រូវបានបរាជ័យនោះឡើយ
«ប៉ុន្តែ ព្រះជាម្ចាស់នឹងមិនបរាជ័យក្នុងការរក្សាសន្យារបស់ទ្រង់ឡើយ» ឬ «ព្រះជាម្ចាស់បានរក្សាព្រះបន្ទូលសន្យារបស់ទ្រង់»។
ព្រោះមិនមែនមនុស្សគ្រប់គ្នានៅក្នុងអ៊ីស្រាអែល ដែលពិតជាកម្មសិទ្ធិរបស់អ៊ីស្រាអែលនោះទេ
ព្រះជាម្ចាស់មិនបានប្រទានព្រះបន្ទូលសន្យាដល់គ្រប់គ្នាដែលជាពូជពង្សរបស់អ៊ីស្រាអែលខាងសាច់ឈាមនោះទេ(ឬយ៉ាកុប) ប៉ុន្តែ គឺដល់ពូជពង្សខាងវិញ្ញាណរបស់ទ្រង់ នោះគឺ អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូ។
មិនប្រាកដថា ពូជពង្សរបស់លោកអប្រាហាំទាំងអស់ ពិតជាកូនចៅគាត់នោះទេ
«មិនមែនពួកគេទាំងអស់ជាកូនរបស់ព្រះជាម្ចាស់ ដោយព្រោះតែពួកគេជាកូនចៅរបស់លោកអប្រាហាំនោះទេ»។
Romans 9:8-9
កូនចៅខាងសាច់ឈាមមិនមែនជា
«កូនចៅខាងសាច់ឈាម» ទីនេះជាន័យធៀបដែលសំដៅ ពូជពង្សរបស់អាប្រាហាំខាងសាច់ឈាម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមែនកូនចៅរបស់អប្រាហាំទាំងអស់» (UDB)។ (សូមមើលៈ INVALID translate/figs-metonymy)
កូនរបស់ព្រះជាម្ចាស់
ជាពាក្យប្រៀបធៀបដែលសំដៅដល់មនុស្សដែលជាពូជពង្សខាងវិញ្ញាណ គឺអស់អ្នកដែលមានជំនឿលើព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-metonymy)
កូនចៅនៃសេចក្តីសន្យា
សំដៅដល់មនុស្សដែលនឹងទទួលសេចក្តីសន្យាដែលព្រះជាម្ចាស់បានប្រទានឲ្យលោកអប្រាហាំ។
សារ៉ានឹងមានកូនប្រុសមួយ
អ្នកអាចបកប្រែឃ្លានេះ ក្នុងទម្រង់សកម្មដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់នឹងប្រទានកូនប្រុសមួយដល់សារ៉ា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ « យើងនឹងអោយកូនប្រុសមួយដល់សារ៉ា»។ (សូមមើល: INVALID translate/figs-activepassive)
Romans 9:10-13
នាងរេបេកា
«នាងរេបេកា» ក្នុងសមន្ធមេត្រីថ្មី គេសសេរថា «នាងរេបិកា»។ (សូមមើល: INVALID translate/translate-names និង INVALID translate/translate-textvariants)
លោកអ៊ីសាកជាឪពុករបស់យើង...ដូចមានសេចក្តី
ក្នុងវប្បធម៌របស់អ្នក អ្នកអាចត្រូវប្តូរ ៩ៈ១១ បន្ទាប់ ៩ៈ១២ ដែលធ្វើឲ្យពួកគេងាយស្រួលយល់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺលោកអ៊ីសាកជាឪពុករបស់យើង ព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន» ព្រោះកូនដែលមិនទាន់បានកើត...ដោយសារព្រះអង្គដែលបានត្រាស់ហៅវិញ។ ដូចមានសេចក្តី
ឪពុករបស់យើង
លោកប៉ូលសំដៅដល់លោកអ៊ីសាកជា «ឪពុករបស់យើង» ព្រោះលោកអុីសាកជាដូនតារបស់លោក និងអ្នកជឿសាសន៍យូដាក្នុងក្រុងរ៉ូម។ (សូមមើលៈ INVALID translate/figs-inclusive)
មានផ្ទៃពោះ
«មានគ៌ត»
ព្រោះកូនដែលមិនទាន់បានកើត ក៏មិនអាចធ្វើល្អ ឬអាក្រក់ដែរ
«មុនពេលក្មេងកើតមក និងមុនពេលគេធ្វើអ្វីមួយ ទោះជាការល្អឬការអាក្រក់ក្តី...»។
ដូច្នេះ គោលបំណងរបស់ព្រះជាម្ចាស់ដែលជ្រើសរើសនៅតែបាននៅជាប់
«ដូច្នេះអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យកើតឡើង តាមការជ្រើសរើសរបស់ទ្រង់ នឹងកើតឡើង»។
ព្រោះកូនដែលមិនទាន់បានកើត
«មុនពេលក្មេងបានកើតមក»។
ក៏មិនអាចធ្វើល្អ ឬអាក្រក់ដែរ
«មិនមែនដោយសារតែអ្វីដែលពួកគេធ្វើនោះទេ»។
ដោយសារព្រះអង្គ
ព្រោះព្រះជាម្ចាស់
ព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន»
«ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់នាងរេបេកា កូនប្រុសច្បងនឹងបម្រើកូនប្រុសប្អូន»។
យើងស្រឡាញ់យ៉ាកុប ប៉ុន្តែ យើងស្អប់អេសាវវិញ
ព្រះជាម្ចាស់មិនបានស្អប់អេសាវ តាមសម័យរបស់ពាក្យទេ ប៉ុន្តែ ទ្រង់ស្រលាញ់លោកយ៉ាកុបច្រើនជាងស្រលាញ់លោកអេសាវ។ (សូមមើលៈ INVALID translate/figs-hyperbole)
Romans 9:14-16
តើយើងនឹងនិយាយយ៉ាងដូចម្តេច?
លោកប៉ូលប្រើសំណួរនេះដើម្បីទាញចំណាប់អារម្មណ៍អ្នកអានរបស់លោក។ (សូមមើលៈ INVALID translate/figs-rquestion)
ទេ អត់ទេ
«វាមិនអាចទៅរួចទេ!» ឬ «ពិតណាស់មិនអាច!» ឃ្លានេះបដិសេធយ៉ាងដាច់ខាត ថាការណ៍នេះអាចនឹងកើតឡើង។ នៅទីនេះអ្នកក៏អាចប្រើឃ្លាដែលមានន័យដូចគ្នាក្នុងភាសារបស់អ្នក។
ទ្រង់មានបន្ទូលទៅកាន់លោកម៉ូសេថា
លោកប៉ូលនិយាយពីការសន្ទនារបស់ព្រះជាម្ចាស់ជាមួយលោកម៉ូសេ ដូចជាកំពុងមានបន្ទូលក្នុងពេលបច្ចុប្បន្ននេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ»។ (សូមមើលៈ INVALID translate/figs-metaphor)
មិនមែនដោយសារគាត់ខំប្រឹងប្រែង ឬមិនដោយសារគាត់ខំរត់ទេ
«វាមិនមែនដោយសារអ្វីដែលមនុស្សចង់ ឬដោយសារពួកគេព្យាយាមធ្វើនោះទេ»។
ឬមិនដោយសារគាត់ខំរត់ទេ
លោកប៉ូលនិយាយពីមនុស្សដែលធ្វើការល្អ ដើម្បីឲ្យគាប់ព្រះទ័យព្រះជាម្ចាស់ ដូចដែលមនុស្សបានរត់ប្រណាំង។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 9:17-18
ដ្បិត បទគម្ពីរបានថ្លែង
នៅទីនេះបទគម្ពីរគឺដូចជាតួអង្គដែលព្រះជាម្ចាស់បានមានព្រះបន្ទូលមកកាន់ស្តេចផារោន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បទគម្ពីរកត់ត្រាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល»។ (សូមមើលៈ INVALID translate/figs-personification)
ខ្ញុំ...របស់ខ្ញុំ
ព្រះជាម្ចាស់ សំដៅដល់ព្រះអង្គទ្រង់ផ្ទាល់។
អ្នក
ពាក្យនេះជា ឯកវចន (សូមមើល: INVALID translate/figs-you)
និងដើម្បីឲ្យមនុស្សបានឃើញពីព្រះនាមដ៏មានឬទ្ធិរបស់យើងបានប្រកាសពេញផែនដី
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយមនុស្សអាចប្រកាសពីព្រះនាមរបស់យើងនៅពេញផែនដីទាំងមូល»។ (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-hyperbole)
នាមរបស់យើង
ជាពាក្យសំដៅដល់ព្រះជាម្ចាស់ ក្នុងភាពជាអង្គទ្រង់ទាំងអស់។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយអ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយអ្នកដែលព្រះអង្គគាប់ព្រះហឫទ័យធ្វើឲ្យមានចិត្តរឹងរូស ធ្វើឲ្យមានចិត្តរឹងរូស
ព្រះជាម្ចាស់ធ្វើឲ្យគេមានចិត្តរឹងរូស ដល់អស់អ្នកណាដែលទ្រង់គាប់ព្រះទ័យធ្វើឲ្យគេរឹងរូស។
Romans 9:19-21
អ្នកនឹងនិយាយមកខ្ញុំថា
លោកប៉ូលកំពុងនិយាយរិះគន់ការបង្រៀនរបស់លោក ដូចជាលោកកំពុងតែនិយាយទៅកាន់មនុស្សតែម្នាក់។ អ្នកអាចត្រូវប្រើពហុវចននៅទីនេះ។ (សូមមើលៈ INVALID translate/figs-you)
«ហេតុអ្វីបានជាព្រះអង្គនៅតែស្វែងរកកំហុសរបស់អ្នកដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គទៀត?
នេះជាសំណួរដែលមិនទាមទារចម្លើយ ដែលលោកប៉ូលប្រើដើម្បីបន្ថែមអត្ថន័យ។ អ្នកអាចបកប្រែសំណួរទាំងនេះជាប្រយោគដើម្បីបញ្ជាក់ន័យក៏បាន។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះអង្គ...របស់ព្រះអង្គ
ពាក្យ «ព្រះអង្គ» និង «របស់ព្រះអង្គ» នៅទីនេះសំដៅលើព្រះជាម្ចាស់។
តើដីឥដ្ឋនឹងនិយាយទៅកាន់... របស់ធម្មតាផង?
លោកប៉ូលប្រើប្រាស់សិទ្ធិរបស់ជាងស្មូនក្នុងការសូនប្រភេទផ្សេងៗនៃភាជនៈដែលទ្រង់ចង់សូនពីដីឥដ្ឋ ជាន័យធៀបសម្រាប់សិទ្ធិរបស់អ្នកបង្កើត ក្នុងការធ្វើអ្វីមួយដែលគាត់ចង់ជាមួយនឹងការបង្កើតរបស់គាត់។ លោកប៉ូលសួរសំណួរទាំងនេះដើម្បីបញ្ជាក់ប្រធានបទរបស់លោក។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-rquestion)
ហេតុអ្វីបានជាអ្នកសូនខ្ញុំមានរាងបែបនេះ?
ពាក្យ «អ្នក» នៅទីនេះសំដៅលើព្រះជាម្ចាស់។ លោកប៉ូលប្រើសំណួរនេះដើម្បីបន្ថែមអត្ថន័យ។ អ្នកអាចបកប្រែសំណួរទាំងនេះជាការថ្លែងការណ៍ដោយសង្កត់ធ្ងន់។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់អើយ! ព្រះអង្គមិនគួរបង្កើតទូលបង្គំក្នុងលក្ខណបែបនេះទេ!» (សូមមើលៈ INVALID translate/figs-rquestion)
Romans 9:22-24
ព្រះជាម្ចាស់...របស់ព្រះអង្គ
ពាក្យ «ព្រះជាម្ចាស់» និង «របស់ព្រះអង្គ» នៅទីនេះសំដៅដល់ព្រះជាម្ចាស់។
របស់ដែលនឹងត្រូវរងព្រះពិរោធ...របស់ដែលព្រះអង្គផ្តល់ក្តីមេត្តា
លោកប៉ូលប្រៀបធៀបមនុស្សទៅនឹងរបស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សដែលសមនឹងទទួលព្រះពិរោធន...មនុស្សដែលសមនឹងទទួលព្រះគុណ»។ (សូមមើលៈ INVALID translate/figs-metaphor)
សិរីល្អដ៏លើសលប់របស់ព្រះ
លោកប៉ូលប្រៀបធៀបកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ទៅនឹង «ភាពលើសលប់»។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សិរីរុងរឿងរបស់ទ្រង់ ដែលមានតម្លៃដ៏អស្ចារ្យ»។ (សូមមើលៈ INVALID translate/figs-metaphor)
ដែលព្រះអង្គបានរៀបចំរួចមកហើយសម្រាប់សិរីល្អរបស់ព្រះអង្គមែនទេ?
ពាក្យ «សិរីល្អ» នៅទីនេះសំដៅដល់ជីវិតនៅស្ថានសួគ៌ជាមួយនឹងព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលព្រះជាម្ចាស់បានរៀបចំជាមុន ដើម្បីអោយពួកគេអាចរស់នៅជាមួយទ្រង់»។ (សូមមើលៈ INVALID translate/figs-explicit)
សម្រាប់យើងទាំងអស់គ្នា
ពាក្យ «យើង» ទីនេះសំដៅដល់លោកប៉ូលនិងអ្នកជឿទាំងឡាយ។ (សូមមើលៈ INVALID translate/figs-inclusive)
បានហៅ
នៅទីនេះពាក្យ «បានហៅ» មានន័យថាព្រះជាម្ចាស់បានកំណត់ ឬបានជ្រើសរើសមនុស្សឲ្យក្លាយមកជាកូន ជាអ្នកបម្រើ និងជាអ្នកប្រកាសព្រះបន្ទូលនៃសេចក្តីសង្ក្រោះរបស់ទ្រង់តាមរយៈព្រះយេស៊ូ។
Romans 9:25-26
ប្រយោគភ្ជាប់
នៅក្នុងវគ្គនេះលោកប៉ូលពន្យល់ ពីការមិនជឿរបស់សាសន៍អុីស្រាអែល ដូចជាជាតិសាសន៍ដែលព្យាការីហូសេបានថ្លែងទុកពីមុន។
ដូចដែលទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរហូសេ
ពាក្យ «ទ្រង់» នៅទីនេះសំដៅលើព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូល ដែលមាននៅក្នុងសៀវភៅដែលលោកហូសេបានសសេរ»។ (សូមមើលៈ INVALID translate/figs-explicit)
ហូសេ
លោកហូសេជាព្យាការី។ (សូមមើលៈ INVALID translate/translate-names)
យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្រ្តរបស់យើង
«យើងនឹងជ្រើសរើសមនុស្សដែលមិនមែនជាមនុស្សរបស់យើង មកធ្វើជាមនុស្សរបស់យើង»។
អ្នកដែលមិនគួរឲ្យស្រឡាញ់ថា គួរឲ្យស្រឡាញ់
ពាក្យ «អ្នក» នៅទីនេះសំដៅដល់នាងកូមើ ភរិយារបស់លោកហូសេ ដែលដំណាងឲ្យសាសន៍អុីស្រាអែល។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងនឹងជ្រើសរើសអ្នកដែលយើងមិនស្រលាញ់ មកធ្វើជាអ្នកដែលយើងស្រលាញ់»។ (សូមមើលៈ INVALID translate/figs-activepassive)
បុត្ររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ
ឃ្លា «ព្រះជន្មគង់នៅ» អាចសំដៅលើការពិតដែលថា ព្រះជាម្ចាស់ គឺជាព្រះ «ពិត» ហើយមិនដូចជាព្រះក្លែងក្លាយទាំងឡាយនោះដែរ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បុត្រនៃព្រះដ៏ពិត» (UDB)។
Romans 9:27-29
ស្រែកឡើង
«ស្រែកហៅ»
ដូចជាខ្សាច់សមុទ្រ
លោកប៉ូលប្រៀបធៀបចំនួនប្រជាជនអុីស្រាអែលទៅនឹងចំនួនគ្រាប់ខ្សាច់នៃសមុទ្រ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដែលច្រើនឥតគណនា»។ (សូមមើលៈ INVALID translate/figs-simile)
នឹងបានសង្រ្គោះ
លោកប៉ូលប្រើពាក្យ «បានសង្គ្រោះ» នៅក្នុុងផ្នែកវិញ្ញាណ។ ប្រសិនបើ ព្រះជាម្ចាស់សង្ក្រោះមនុស្ស គឺមានន័យថា តាមរយៈការជឿលើការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង ព្រះជាម្ចាស់បានអត់ទោស និងសង្គ្រោះគេពីការដាក់ទោសសម្រាប់អំពើបាបរបស់គេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងសង្គ្រោះ» ។ (សូមមើលៈ INVALID translate/figs-activepassive)
ពាក្យ
សំដៅដល់គ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល ឬបញ្ជា។
យើង...យើង
ពាក្យ «យើង» នៅទីនេះ សំដៅដល់លោកអុីសាយ និងរួមបញ្ចូលទាំងជនជាតិអុីស្រាអែល។ (សូមមើល: INVALID translate/figs-inclusive)
យើងនឹងបានដូចជាក្រុងសូដុម ឬយើងនឹងបានដូចជាក្រុងកូម៉ូរ៉ា
អ្នកអាចធ្វើឲ្យជាក់លាក់ជាងនេះ ពីរបៀបដែលជនជាតិអុីស្រាអែលអាចដូចជាសូដុម មិងកូម៉ូរ៉ា។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានបំផ្លាញយើងទាំងអស់គ្នា ដូចជាទ្រង់បានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា»។ (សូមមើល: INVALID translate/figs-explicit និង INVALID translate/translate-names and INVALID translate/figs-simile និង INVALID translate/figs-activepassive)
Romans 9:30-31
តើយើងនឹងនិយាយយ៉ាងដូចម្តេច?
លោកប៉ូលប្រើសំណួរនេះដើម្បីទាញការផ្ចង់ស្មារតីរបស់អ្នកអានរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នេះជាអ្វីដែលយើងត្រូវនិយាយ»។ (សូមមើលៈ INVALID translate/figs-rquestion)
សាសន៍ដទៃ
«យើងនឹងនិយាយថា សាសន៍ដទៃ»។
ដែលមិនស្វែងរកសេចក្តីសុចរិត
«អ្នកដែលមិនព្យាយាមតម្រូវព្រះទ័យព្រះជាម្ចាស់»។
បានសុចរិតដោយសារជំនឿ
ឃ្លា «ដោយសារជំនឿ» នៅទីនេះ សំដៅដល់ការដាក់សេចក្តីទុកចិត្តរបស់អ្នកណាម្នាក់លើព្រះគ្រិស្ត។ អ្នកអាចធ្វើការបញ្ជាក់បន្ថែមក្នុងភាសារបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានធ្វើឲ្យពួកគេត្រឹមត្រូវជាមួយទ្រង់ ពេលដែលេពួកគេទុកចិត្តលើព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេមិនអាចធ្វើបានទេ
ឃ្លានេះមានន័យថាជនជាតិអុីស្រាអែល អាចមិនសព្វព្រះទ័យព្រះជាម្ចាស់ ដោយការព្យាយាមប្រកាន់ក្រឹត្យវិន័យ។ អ្នកអាចធ្វើការបញ្ជាក់បន្ថែមក្នុងភាសារបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនបានទទួលការសព្វព្រះទ័យពីព្រះជាម្ចាស់ដោយការរក្សាក្រឹត្យវិន័យទេ ព្រោះពួកគេមិនអាចរក្សាបាន»។(សូមមើលៈ INVALID translate/figs-explicit)
Romans 9:32-33
ហេតុអ្វីបានជាមិនបាន?
នេះជាការឃ្លាបិត។ អ្នកអាចរាប់បញ្ចូលទាំងការបញ្ជាក់ពាក្យក្នុងការបកប្រែរបស់អ្នក។ លោកប៉ូលសួរសំណួរនេះដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកអានរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហេតុអ្វីបានជាពួកគេមិនបានទទួលសេចក្តីសុចរិត?» (សូមមើលៈ INVALID translate/figs-ellipsis និង INVALID translate/figs-rquestion)
តាមរយៈការប្រព្រឹត្ត
ឃ្លានេះសំដៅដល់អ្វីៗដែលមនុស្សព្យាយាមធ្វើឲ្យព្រះជាម្ចាស់សព្វព្រះទ័យ។ អ្នកអាចធ្វើការបញ្ជាក់បន្ថែមពាក្យនេះក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយការព្យាយាមធ្វើអ្វីដែលអាចឲ្យព្រះជាម្ចាស់សព្វព្រះទ័យ» ឬ «ដោយប្រកាន់ភ្ជាប់ក្រឹត្យវិន័យ»។ (សូមមើលៈ INVALID translate/figs-explicit)
ដូចដែលមានសេចក្តីចែងទុកមក
អ្នកអាចបង្ហាញប្រាប់ថាលោកអេសាយបានសសេរពាក្យនេះ។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺព្យាការីអេសាយបានសសេរ»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
លើស៊ីយ៉ូន
នៅទីនេះ ស៊ីយ៉ូន ជាការប្រៀបធៀបដែលបញ្ជាក់ពី អុីស្រាអែល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អុីស្រាអែល»។ (សូមមើលៈ INVALID translate/figs-metonymy)
ថ្មនៃការជំពប់ ហើយថ្មនៃការរវាតចិត្ត
ឃ្លាទាំងពីនេះមានអត្ថន័យមូលដ្ឋានដូចគ្នា ហើយជាការធៀបដែលសំដៅដល់ព្រះយេស៊ូហើយនិងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ វាបានធ្វើឲ្យមនុស្សជំពប់ដួលនៅលើថ្ម ព្រោះពួកគេមានការខ្ពើមរអើងនៅពេលដែលព្រះយេស៊ូសុគតនៅលើឈើឆ្កាង។ (សូមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-metaphor)
ជឿនៅថ្មនោះ
ពីព្រោះថ្មស្ថិតនៅសម្រាប់មនុស្ស អ្នកអាចត្រូវបកប្រែថា «ជឿនៅលើទ្រង់»។
Romans 10
Romans 10:1-3
ប្រយោគភ្ជាប់
លោកប៉ូលបន្តបញ្ជាក់ពីបំណងប្រាថ្នារបស់លោកចំពោះជនជាតិអុីស្រាអែលដើម្បីឲ្យគេជឿ ប៉ុន្តែ លោកក៏បញ្ជាក់ថាទាំងសាសន៍យូដា និងអ្នកដទៃទៀតនឹងទទួលបានការសង្គ្រោះដោយការជឿលើព្រះគ្រិស្ត។
បងប្អូន
ពាក្យនេះសំដៅដល់គ្រិស្តបរិស័ទ ដែលរួមបញ្ចូលទាំងបុរសនិងស្ត្រី។
ដួងចិត្តខ្ញុំ
«បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំ»។
គឺសម្រាប់ពួកគេ និងសម្រាប់សេចក្តីសង្គ្រោះ
«គឺថាព្រះជាម្ចាស់នឹងសង្គ្រោះជនជាតិយូដា»។
ខ្ញុំធ្វើបន្ទាល់ពីពួកគេ
«យើងប្រកាសដោយទៀងត្រង់អំពីពួកគេ»។ (UDB)
ព្រោះពួកគេមិនដឹងពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់
«គឺថាព្រះជាម្ចាស់នឹងសង្ក្រោះជនជាតិយូដា»។
ពួកគេមិនព្រមគោរពតាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឡើយ
«ពួកគេមិនព្រមទទួលផ្លូវរបស់ព្រះជាម្ចាស់ដែលដាក់ឲ្យគេត្រឹមត្រូវជាមួយទ្រង់។
Romans 10:4-5
ដ្បិត ព្រះគ្រិស្តបានធ្វើឲ្យក្រឹត្យវិន័យសម្រេច
«ដ្បិត ព្រះគ្រិស្តបានធ្វើឲ្យក្រឹត្យវិន័យសម្រេចទាំងស្រុង»។
សម្រាប់ពួកអ្នកសុចរិត ហើយពួកអ្នកដែលជឿ
ពាក្យ «ជឿ» នៅទីនេះមានន័យថា «ទុកចិត្ត»។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺថាទ្រង់អាចធ្វើឲ្យគ្រប់គ្នាដែលទុកចិត្តលើទ្រង់ត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
អំពីសេចក្តីសុចរិតបានមកដោយសារក្រឹត្យវិន័យ
លោកប៉ូលនិយាយពី «សេចក្តីសុចរិត» ហាក់ដូចជាមានជីវិត និងអាចផ្លាស់ទីបាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «របៀបដែលក្រឹត្យវិន័យធ្វើអោយមនុស្សបានត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-personification)
អ្នកណាដែលធ្វើតាមសេចក្តីសុចរិតរបស់ក្រឹត្យវិន័យ នឹងរស់នៅតាមសេចក្តីសុចរិតរបស់ក្រឹត្យវិន័យនោះ
ដើម្បីឲ្យបានសុចរិតជាមួយព្រះជាម្ចាស់តាមរយៈក្រឹត្យវិន័យ ដែលវាមិនអាចទៅរួចទេ ដែលមនុស្សអាចរក្សាក្រឹត្យវិន័យបានល្អឥតខ្ចោះនោះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សដែលគោរពក្រឹត្យវិន័យបានយ៉ាងល្អ នឹងមានជីវិតរស់ ព្រោះក្រឹត្យវិន័យនឹងធ្វើអោយគេសុចរិតនៅចំពោះព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
នឹងរស់
ពាាក្យ «នឹងរស់» អាចមានអត្ថន័យពីរ ទី១) ជីវិតដ៏អស់កល្ប ឬ ទី២)ជីវិតដែលតែងតែស្លាប់ ដែលប្រកបជាមួយព្រះជាមួយព្រះជាម្ចាស់។
Romans 10:6-7
ប៉ុន្តែ សេចក្តីសុចរិតដែលបានមកដោយសារជំនឿិវិញគឺបែបនេះ
ពាក្យ «សេចក្តីសុចរិត» នៅទីនេះ ពណ៌នា ដូចជាមនុស្សម្នាក់ដែលអាចនិយាយបាន។ ការបកប្រែតាមរបៀបផ្សេងទៀត «ប៉ុន្តែ លោកម៉ូសេសសេររបៀបដែលសេចក្តីជំនឿធ្វើឲ្យមនុស្សបានសុចរិតនៅចំពោះព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-personification)
កុំនិយាយនៅក្នុងចិត្តរបស់អ្នក
លោកម៉ូសេកំពុងនិយាយទៅកាន់ប្រជាជន ហាក់ដូចជាលោកកំពុងនិយាយទៅកាន់មនុស្សតែម្នាក់។ ការបកប្រែតាមរបៀបផ្សេងទៀត «កុំនិយាយទៅកាន់ខ្លួនរបស់អ្នក»។ (សូមមើលៈ INVALID translate/figs-you)
តើអ្នកណានឹងឡើងទៅស្ថានសួគ៌?
លោកម៉ូសេប្រើសំណួរនេះ ដើម្បីបង្រៀនអ្នកស្តាប់របស់លោក។ ការណែនាំពីមុនរបស់លោកអំពី «កុំនិយាយ» តម្រូវចម្លើយអវិជ្ជមានសម្រាប់សំណួរនេះ។ អ្នកអាចបកប្រែសំណួរនេះទៅកាន់ទម្រង់ថា «មិនមានអ្នកណាម្នាក់អាចឡើងទៅស្ថានសួគ៌បានទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
ហើយនាំព្រះគ្រិស្តចុះពីស្ថានសួគ៌មក
«គឺថាពួកគេអាចមានព្រះគ្រិស្តចុះមកលើផែនដី» ។
តើអ្នកណានឹងចុះទៅក្នុងស្ថាននរក?
លោកម៉ូសេប្រើសំណួរនេះ ដើម្បីបង្រៀនអ្នកស្តាប់របស់លោក។ ការណែនាំពីមុនរបស់លោកអំពីឃ្លា «កុំនិយាយ» តម្រូវចម្លើយអវិជ្ជមានសម្រាប់សំណួរនេះ។ អ្នកអាចបកប្រែឃ្លានេះទៅក្នុងកាន់ទម្រង់ថាៈ «មិនមានអ្នកណាម្នាក់អាចចុះទៅក្រោមហើយជាកន្លែងសម្រាប់វិញ្ញាណមនុស្សស្លាប់នៅនោះបានទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
ហើយនាំព្រះគ្រិស្តឡើងពីសេចក្តីស្លាប់មកវិញ
«គឺថាពួកគេអាចនាំព្រះគ្រិស្តត្រឡប់ពីសេចក្តីស្លាប់»។
សេចក្តីស្លាប់
ឃ្លា «សេចក្តីស្លាប់» សំដៅដល់ការស្លាប់ខាងរាងកាយ។
Romans 10:8-10
ប៉ុន្តែ តើបទគម្ពីរបានចែងយ៉ាងដូចម្តេច?
ពាក្យ «បទគម្ពីរ» សំដៅដល់ «សេចក្តីសុចរិត» ក្នុង ១០ៈ៦។ នៅទីនេះលោកប៉ូលពណ៌នាពី «សេចក្តីសុចរិត» ដែលដូចជាមនុស្សម្នាក់ដែលអាចនិយាយបាន។ លោកប្រើសំណួរនេះ ដើម្បីបញ្ជាក់ចម្លើយ ដែលលោកនឹងឆ្លើយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ នេះជាអ្វីដែលលោកម៉ូសេនិយាយ»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-rquestion)
ព្រះបន្ទូលនៅជិតអ្នក
លោកប៉ូលនិយាយពី «រាជសារ» របស់ព្រះជាម្ចាស់ ដែលដូចជាមនុស្សម្នាក់ដែលអាចផ្លាស់ទីបាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះរាជសារគឺត្រឹមត្រូវនៅទីនេះ» ។ (សូមមើលៈ INVALID translate/figs-personification)
នៅក្នុងមាត់
ពាក្យ «មាត់» ជាន័យធៀប ដែលសំដៅដល់អ្វីដែលមនុស្សនិយាយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺនៅក្នុងអ្វីដែលអ្នកនិយាយ»។ (សូមមើលៈ INVALID translate/figs-synecdoche)
និងនៅក្នុងចិត្តរបស់អ្នក
ឃ្លា «នៅក្នុងចិត្តរបស់អ្នក» គឺជាឃ្លាដែលសំដៅដល់ អ្វីដែលមនុស្សគិតនិងជឿ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយវាជាអ្វីដែលអ្នកគិតនិងជឿ»។ (សូមមើលៈ INVALID translate/figs-idiom)
ប្រសិនបើ មាត់របស់អ្នកទទួលស្គាល់ថា ព្រះយេស៊ូជាព្រះអម្ចាស់
«ប្រសិនបើអ្នកសារភាពថា ព្រះយេស៊ូជាព្រះអម្ចាស់»។
ហើយជឿនៅក្នុងចិត្តរបស់អ្នក
«ទទួលយកការពិត»។
ព្រះជាម្ចាស់បានប្រោសព្រះអង្គពីសេចក្តីស្លាប់
ទីនេះមានន័យថា ព្រះជាម្ចាស់ធ្វើអោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញម្តងទៀត។
អ្នកនឹងបានសង្គ្រោះ
អ្នកអាចបកប្រែឃ្លានេះថាៈ «ព្រះជាម្ចាស់នឹងសង្ក្រោះអ្នក»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រោះបើចិត្តរបស់មនុស្សជឿ គេនឹងបានសុចរិត ហើយដោយមាត់ គាត់ទទួលស្គាល់ នោះគាត់នឹងបានសង្គ្រោះ
នៅទីនេះពាក្យ «ចិត្ត» គឺជាការប្រៀបធៀប ដែលនិយាយពីគំនិត ឬអារម្មណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត បើគំនិតរបស់គេជឿ ហើយគេបានសុចរិតនៅចំពោះព្រះ មាត់របស់គេសារភាព នោះព្រះជាម្ចាស់នឹងសង្គ្រោះទេ»។ (សូមមើលៈ INVALID translate/figs-metonymy)
ហើយដោយមាត់
ពាក្យ «មាត់» ជាន័យធៀប ដែលនិយាយពីសមត្ថភាពរបស់មនុស្សក្នុងការនិយាយ។ (សូមមើលៈ INVALID translate/figs-synecdoche)
Romans 10:11-13
ព្រោះ បទគម្ពីរបានចែងថា
លោកប៉ូលនិយាយពីបទគម្ពីរដែលហាក់ដូចជាមានជីវិតនិងមានសម្លេង។ អ្នកអាចបញ្ជាក់អ្នកដែលបានសរសេរបទគម្ពីរដែលលោកប៉ូលប្រើនៅទីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត លោកអុីសាយបានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-explicit)
អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់ឡើយ
ឃ្លានេះមានន័យដូចគ្នាទៅនឹង «អស់អ្នកដែលមិនជឿ នឹងត្រូវអាម៉ាស់»។ ការបដិសេធត្រូវបានប្រើសម្រាប់ឃ្លានេះ។ អ្នកអាចបកប្រែក្នុងទម្រង់បែបនេះថាៈ «ព្រះជាម្ចាស់នឹងលើកតម្កើងអស់អ្នកដែលជឿលើទ្រង់»។ (សូមមើលៈ INVALID translate/figs-activepassive)
ព្រោះគ្មានភាពខុសគ្នារវាងសាសន៍ក្រិក និងសាសន៍យូដាឡើយ
លោកប៉ូលបញ្ជាក់ថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សទាំងអស់ដូចគ្នា។ អ្នកក៏អាចធ្វើការបញ្ជាក់ក្នុងភាសារបស់អ្នកដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក្នុងរបៀបនេះ ព្រះជាម្ចាស់វិនិច្ឆ័យសាសន៍យូដា និងមិនមែនយូដា ដូចគ្នា»។ (សូមមើលៈ INVALID translate/figs-explicit)
ហើយព្រះអង្គមានព្រះហឫទ័យទូលាយដល់មនុស្សទាំងអស់ ដែលអំពាវនាវរកព្រះអង្គ
ឃ្លា «ព្រះអង្គមានព្រះហឫទ័យទូលាយ» នៅទីនេះ មានន័យថាព្រះជាម្ចាស់ប្រទានពរដោយព្រះហឫទ័យទូលាយ។ អ្នកក៏អាចធ្វើការបញ្ជាក់ក្នុងភាសារបស់អ្នកដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយទ្រង់មានព្រះហឬទ័យទូលាយប្រទានពរដល់មនុស្សទាំងអស់ដែលទុកចិត្តលើព្រះអង្គ»។ (សូមមើលៈfigs-explicit)
ព្រោះអស់អ្នកណាដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់នឹងបានសង្គ្រោះ
នៅទីនេះ ពាក្រ «ព្រះនាម» គឺការប្រៀបធៀបដល់ព្រះយេស៊ូ។ អ្នកអាចបកប្រែក្នុងភាសារបស់អ្នកក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នឹងសង្គ្រោះមនុស្សគ្រប់គ្នាដែលទុកចិត្តលើទ្រង់»។ (សូមមើល: INVALID translate/figs-metonymy និង INVALID translate/figs-activepassive)
Romans 10:14-15
ដូច្នេះ តើពួកគេអាចអំពាវនាវរកព្រះអង្គ ដែលពួកគេមិនជឿបានយ៉ាងដូចម្តេច?
លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់សារសំខាន់នៃការប្រកាសដំណឹងល្អនៃព្រះគ្រិស្តទៅកាន់អស់អ្នកដែលមិនបានឮ។ ពាក្យ «ពួកគេ» សំដៅដល់អស់អ្នកដែលមិនទាន់បានថ្វាយខ្លួនទៅព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត «អស់អ្នកដែលមិនជឿលើព្រះជាម្ចាស់មិនអាចអំពាវនាវរកព្រះអង្គបានទេ»។ (សូមមើលៈ INVALID translate/figs-rquestion)
តើពួកគេអាចជឿលើទ្រង់ម្តេចបាន បើពួកគេមិនឮអំពីទ្រង់ផងនោះ?
លោកប៉ូលប្រើសំណួរផ្សេងទៀតសម្រាប់ហេតុផលដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយប្រសិនបើពួកគេមិនបានឮរាជសាររបស់ទ្រង់ទេ ពួកគេគឺមិនអាចជឿលើទ្រង់បានឡើយ» ឬ «ហើយពួកគេមិនអាចជឿលើទ្រង់បានទេ ប្រសិនបើពួកគេមិនបានឮរាជសារអំពីទ្រង់»។ (សួមមើលៈ INVALID translate/figs-rquestion)
ជឿដោយ
មានន័យថាដើម្បីយល់ដឹងថាអ្វីដែលមនុស្សនិយាយគឺពិតមែន។
តើពួកគេអាចជឿ ដោយគ្មានអ្នកប្រកាសបានយ៉ាងដូចម្តេច?
លោកប៉ូលប្រើសំណួរដ៏ទៀតសម្រាប់ហេតុផលផ្សេងទៀត។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយពួកគេមិនអាចឮព្រះរាជសារបានទេប្រសិនបើ មិនមានអ្នកណាម្នាក់ប្រាប់គេ»។ (សូមមើលៈ INVALID translate/figs-rquestion)
ដូច្នេះ តើពួកគេអាចប្រកាស បានយ៉ាងដូចម្តេច ទាល់តែមានអ្នកដែលចាត់ពួកគេឲ្យទៅ?
លោកប៉ូលប្រើសំណួរដ៏ទៀតសម្រាប់ហេតុផលដូចគ្នា។ ពាក្យ «ពួកគេ» សំដៅដល់អស់អ្នកដែលជារបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត `«ហើយពួកគេមិនអាចប្រកាសរាជសារដល់មនុស្សដទៃបានទេ លុះណាតែមានអ្នកចាត់គេទៅ»។ (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-rquestion)
មើលល្អណាស់ហ្ន៍ ជើងរបស់អ្នកដែលប្រកាសពីដំណឹងល្អពីដំណើរដែលធ្វើឲ្យចិត្តរីករាយ!
លោកប៉ូលប្រើពាក្យ «ជើង» ដើម្បីជាសញ្ញាសំដៅដល់អស់អ្នកដែលធ្វើដំណើរនិងនាំរាជសារទៅដល់អ្នកដែលមិនទាន់បានឮ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពិតជាអស្ចារ្យណាស់ នៅពេលដែលអ្នកនាំសារមកហើយប្រាប់យើងអំពីដំណឹងល្អ!» (សូមមើល: INVALID translate/figs-metonymy)
Romans 10:16-17
ប៉ុន្តែ មិនមែនពួកគេទាំងអស់គ្នាស្តាប់
ទីនេះ «ពួកគេ» សំដៅដល់សាសន៍យូដា។ «ប៉ុន្តែ មិនមែនសាសន៍យូដាទាំងអស់ស្តាប់នោះទេ!»
ព្រះអម្ចាស់អើយ តើអ្នកណានឹងជឿសាររបស់យើង?
លោកប៉ូលកំពុងប្រើសំណួរនេះដើម្បីបញ្ជាក់ថាលោកអុីសាយបានទាយទុកជាមុននៅក្នុងបទគម្ពីរថាសាសន៍យូដាជាច្រើននឹងមិនជឿលើព្រះយេស៊ូទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់អើយ! ពួកគេជាច្រើនណាស់មិនជឿលើសាររបស់យើងទេ!» (សូមមើលៈ INVALID translate/figs-rquestion) ជឿ - ទទួលយក ឬ ទុកចិត្ត ថាអ្វីមួយគឺពិត
សាររបស់យើង
ទីនេះពាក្យ «របស់យើង» សំដៅដល់ព្រះជាម្ចាស់ និងលោកអុីសាយ។
ជំនឿកើតឡើងដោយសារឮ
ទីនេះពាក្យ «ជំនឿ» សំដៅដល់ «ការជឿលើព្រះគ្រិស្ត» (UDB)។
Romans 10:18
ប៉ុន្តែ ខ្ញុំនិយាយដូច្នេះ «តើពួកគេមិនបានឮមែនទេ? មិនមែនទេ ពួកគេភាគច្រើនបានឮ
លោកប៉ូលប្រើសំណួរនេះដើម្បីបន្ថែមអត្ថន័យ។ អ្នកអាចបកប្រែឃ្លានេះដូចជាការរាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ខ្ញុំនិយាយដូច្នេះ សាសន៍យូដាពិតជាបានឮសារអំពីព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-rquestion and INVALID translate/figs-quotations
សម្លេងរបស់ពួកគេបានចេញទៅពេញទូទាំងពិភពលោក ហើយពាក្យរបស់ពួកគេក៏ទៅដល់ចុងបំផុតនៃផែនដីដែរ
ប្រយោគទាំងពីរនេះមានន័យជាគោលដូចគ្នា ហើយលោកប៉ូលប្រើពួកវាសម្រាប់បន្ថែមអត្ថន័យ។ ពាក្យ «ពួកគេ» សំដៅដល់ព្រះអាទិត្យ ព្រះច័ន្ទ និងពួកផ្កាយ។ នៅទីនេះពួកវាត្រូវបានបរិយាយដូចជាអ្នកនាំសារ ដែលប្រាប់មនុស្សលោកអំពីព្រះជាម្ចាស់។ នេះសំដៅពីរបៀបដែលពួកគេបង្ហាញមនុស្សអំពីអំណាច និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ នៅទីនេះអ្នកអាចធ្វើការបញ្ជាក់ថាលោកប៉ូលបានស្រង់បទគម្ពីរ «ដូចមានចែងក្នុងបទគម្ពីរថា ព្រះអាទិត្យ ព្រះចន្ទ និងពួកផ្កាយ ជាភ័ស្តុតាងនៃអំណាច និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយមនុស្សនៅលើផែនដីទាំងមូលដែលឃើញពួកគេ ហើយបានស្គាល់សេចក្តីពិតអំពីព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-parallelism និង INVALID translate/figs-personification និង INVALID translate/figs-explicit)
Romans 10:19
លើសពីនេះទៅទៀត ខ្ញុំសួរថា៖ «តើជនជាតិអ៊ីស្រាលមិនដឹងមែនទេ?»
លោកប៉ូលប្រើសំណួរដើម្បីបន្ថែមអត្ថន័យ។ ពាក្យ «អ៊ីស្រាអែល» ជាការប្រៀបធៀបអំពីមនុស្សដែលបានរស់នៅក្នុងជាតិសាសន៍អ៊ីស្រាអែល។ ការបកប្រែតាមរបៀបដទៃទៀតៈ «ខ្ញុំសូមប្រាប់អ្នករាល់គ្នាម្តងទៀត ថា អ៊ីស្រាអែលបានដឹងអំពី រាជសារ»។ (សូមមើលៈ INVALID translate/figs-rquestion និង INVALID translate/figs-metonymy)
លោកម៉ូសេបាននិយាយមុនគេថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នកច្រណែន...ខ្ញុំនឹងធ្វើឲ្យកំហឹងរបស់អ្នកឆាបឆេះឡើង»។
មានន័យថា លោកម៉ូសេបានសសេរនូវអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល។ ពាក្យ «យើង» សំដៅដល់ព្រះជាម្ចាស់ ហើយ «អ្នក» សំដៅដល់ជនជាតិអុីស្រាអែល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «លោកម៉ូសេបាននិយាយមុន ថាព្រះជាម្ចាស់នឹងធ្វើអោយអ្នកច្រណែន...ព្រះជាម្ចាស់នឹងបញ្ឆេះកំហឹងអ្នកឡើង»។ (សូមមើលៈ INVALID translate/figs-you និង INVALID translate/figs-quotations)
ជាមួយប្រជាជាតិនានា
«ដោយអស់អ្នកដែលមិនបានគិតទុកជាជនជាតិអុីស្រាអែល» (UDB) ឬ «ដោយមនុស្សដែលមិនមែនជាជនជាតិណាមួយ»។
ព្រោះប្រជាជាតិដែលមិនយល់
ពាក្យ «ដែលមិនយល់» នៅទីនេះ មានន័យថាមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយជាតិសាសន៍ដែលប្រជាជនមិនស្គាល់យើង និងបទបញ្ញតិរបស់យើង»។ (សូមមើលៈ INVALID translate/figs-explicit)
ខ្ញុំនឹងធ្វើឲ្យកំហឹងរបស់អ្នកឆាបឆេះឡើង
«យើងនឹងធ្វើឲ្យអ្នកខឹង» ឬ «យើងនឹងធ្វើអោយអ្នកមានកំហឹង»។
អ្នក
សំដៅដល់ជនជាតិអុីស្រាអែល។ (សូមមើលៈ INVALID translate/figs-you)
Romans 10:20-21
ព័ត៌មានទូទៅ
ពាក្យ «ខ្ញុំ» «ខ្ញុំ» និង «របស់ខ្ញុំ» សំដៅដល់ព្រះជាម្ចាស់។
ហើយលោកអេសាយមានសេចក្តីក្លាហាន នៅពេលគាត់និយាយ
អត្ថន័យនេះ លោកអុីសាយបានសរសេរអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។
អ្នកដែលមិនស្វែងរកខ្ញុំ គេបែររកខ្ញុំឃើញ
ទំនាយជាញឹកញាប់និយាយពីអ្វីដែលនៅក្នុងអនាគត ដែលវាហាក់ដូចជាបានកើតឡើងរួចហើយ។ ការបញ្ជាក់នេះថាទំនាយពិតជានឹងក្លាយជាការពិត។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទោះបីជាសាសន៍ដទៃមិនស្វែងរកយើង ក៏ពួកគេនឹងឃើញយើងដែរ»។ (សូមមើលៈ INVALID translate/figs-activepassive)
ខ្ញុំបានលេចមក
«យើងធ្វើឲ្យគេស្គាល់យើង»
លោកបានថ្លែងថា៖
«លោក» សំដៅដល់ព្រះជាម្ចាស់ ដែលកំពុងមានព្រះបន្ទូលតាមរយៈលោកអេសាយ។
មួយថ្ងៃវាលល្ងាច
ឃ្លានេះគឺត្រូវបានប្រើដើម្បីបញ្ជាក់ការប្រឹងប្រែងបន្តរបស់ព្រះជាម្ចាស់។ «ជានិច្ច»
យើងបានលូកដៃទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ហើយចេះតែប្រកែកជំទាស់
«ខ្ញុំបានព្យាយាមស្វាគមន៍នាក់ ហើយជួយនាក់ ប៉ុន្តែ អ្នកបានបដិសេធការជួយរបស់យើង ហើយបន្តមិនស្តាប់បង្គាប់»។
Romans 11
Romans 11:1-3
ប្រយោគភ្ជាប់
ដោយជនជាតិអុីស្រាអែលជាសាសន៍ដែលបដិសេធព្រះជាម្ចាស់ ព្រះជាម្ចាស់ចង់អោយពួកគេយល់ ថាការសង្គ្រោះបានមកដោយព្រះគុណ មិនដោយការប្រព្រឹត្ត។
ដូច្នេះ
«ខ្ញុំ ប៉ូល និយាយ» ។
តើព្រះជាម្ចាស់បដិសេធប្រជារាស្រ្តរបស់ព្រះអង្គមែនទេ?
លោកប៉ូលសួរសំណួរនេះ ដូច្នេះលោកអាចឆ្លើយសំណួរអំពីសាសន៍យូដាដទៃទៀត ដែលអន់ចិត្ត ដោយព្រះជាម្ចាស់រាប់បញ្ជូលសាសន៍ដទៃក្នុងប្រជាជាតិរបស់ទ្រង់ នៅពេលដែលសាសន៍យូដាមានចិត្តរឹងរូសនោះ។ (សូមមើលៈ INVALID translate/figs-rquestion)
មិនមែនទេ
«គឺវាមិនអាចទៅរួចទេ!» ឬ «ពិតជាមិនអាចទេ!» ឃ្លានេះសង្កត់ធ្ងន់ថា វាអាចកើតឡើង។ នៅទីនេះអ្នកអាចប្រើឃ្លាដែលមានន័យស្រដៀងគ្នាក្នុងភាសារបស់អ្នក។ មើលពីការបកប្រែរបស់អ្នក ក្នុងជំពូក ៩ៈ១៤
អំបូរបេនយ៉ាមីន
សំដៅដល់ពូជពង្សដែលកើតពីអំបូរបេនយ៉ាមីន ជាអំបូរមួយក្នុងចំណោមដប់ពីរ ដែលព្រះជាម្ចាស់បានចែងក្នុងប្រជាជាតិអុីស្រាអែល។
ព្រោះព្រះអង្គបានជ្រាបជាមុនហើយ
«អស់អ្នកដែលព្រះជាម្ចាស់បានស្គាល់តាំងពីមុនពេល»។
តើអ្នកមិនដឹងទេឬអីថាបទគម្ពីរចែងពីលោកអេលីយ៉ា ហើយគាត់បានទូលអង្វរព្រះជាម្ចាស់ ឲ្យទាស់នឹងអ៊ីស្រាអែលយ៉ាងដូចម្តេច?
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពិតណាស់ អ្នកអាចដឹងពីអ្វីដែលបទគម្ពីរបានចែង អំពីពេលដែលលោកអេលីយ៉ាបានទូលអង្វរព្រះជាម្ចាស់ ឲ្យទាស់ប្រឆាំងនឹងអ៊ីស្រាអែល»។ (សូមមើលៈ INVALID translate/figs-rquestion)
តើអ្វីដែលបទគម្ពីរចែង
លោកប៉ូលកំពុងសំដៅដល់បទគម្ពីរដែលពួកគេហាក់ដូចជាអាចនិយាយបាន។ (សូមមើលៈ INVALID translate/figs-personification)
ពួកគេបានសម្លាប់
«ពួកគេ» សំដៅដល់សាសន៍អ៊ីស្រាអែល។
មានតែទូលបង្គំតែម្នាក់គត់
ពាក្យ «ខ្ញុំ» ជាឯកវចន នៅទីនេះសំដៅលើលោកអេលីយ៉ា។
កំពុងតែតាមសម្លាប់
«មានបំណងដើម្បីសម្លាប់ខ្ញុំ»។
Romans 11:4-5
ប៉ុន្តែ តើព្រះជាម្ចាស់បានឆ្លើយទៅគាត់ ហើយមានបន្ទូលទៅគាត់វិញយ៉ាងដូចម្តេច?
លោកប៉ូលប្រើសំណួរនេះ ដើម្បីនាំអ្នកអានរបស់លោកឲ្យចូលកាន់តែជិតចំនុចសំខាន់របស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀត «តើព្រះជាម្ចាស់ឆ្លើយទៅគាត់ដូចម្តេច?» (សូមមើលៈ INVALID translate/figs-rquestion)
គាត់
សព្វនាម «គាត់» សំដៅលោកអេលីយ៉ា។
មនុស្សប្រាំពីរពាន់
«ប្រាំពីរពាន់នាក់»។ (សូមមើលៈ INVALID translate/translate-numbers)
សេសសល់
នៅទីនេះមានន័យថា មានមនុស្សចំនួនតិចទេ ដែលព្រះជាម្ចាស់ជ្រើសរើសដើម្បីទទួលសេចក្តីសង្គ្រោះ។
Romans 11:6-8
ប៉ុន្តែ ប្រសិនបើ ព្រះអង្គជ្រើសរើសដោយសារព្រះគុណមែន
លោកប៉ូលបន្តពន្យល់ពីការប្រព្រឹត្តទៅនៃសេចក្តីមេត្តារបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ សេចក្តីមេត្តាករុណា របស់ព្រះជាម្ចាស់ប្រព្រឹត្តទៅដោយព្រះគុណ»។ (សូមមើលៈ INVALID translate/figs-explicit)
បើមិនដូច្នោះទេ
«តើយើងគួរសម្រេចយ៉ាងដូចម្តេច?» លោកប៉ូលសួរសំណួរនេះ ដើម្បីនាំអ្នកអានរបស់លោកទៅកាន់ចំនុចបន្ទាប់។ អ្នកអាចបកប្រែឃ្លានេះជារបាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នេះជាអ្វីដែលយើងត្រូវចងចាំ»។ (សូមមើលៈ INVALID translate/figs-rquestion)
ព្រះជាម្ចាស់ប្រទានឲ្យពួកគេមានវិញ្ញាណស្ពឹកស្រពន់ ហើយក៏ធ្វើភ្នែករបស់គេមើលលែងឃើញ ព្រមទាំងត្រចៀករបស់គេក៏ស្តាប់លែងឮដែរ រហូតមកដល់សព្វថ្ងៃនេះ
នេះជាការប្រៀបធៀបអំពីការពិតថា មនុស្សមានវិញ្ញាណដែលស្ពឹកស្រពន់។ ពួកគេមិនអាចស្តាប់ឮ ឬទទួលវិញ្ញាណនៃសេចក្តីពិតនោះទេ។ (សូមមើលៈ INVALID translate/figs-metaphor)
វិញ្ញាណនៃ
នៅទីនេះមានន័យថា «ដែលមានចរិតលក្ខណៈនៃ» ដូចជា «វិញ្ញាណនៃប្រាជ្ញា»។
ភ្នែករបស់គេមើលលែងឃើញ
ឹទស្សនៈនៃការមើលជាមួយនឹងភ្នែករបស់អ្នកណាម្នាក់ដែលបានពិចារណាអោយបានសមស្របទៅនឹងការកើនឡើងនៃការយល់ដឹង។
ត្រចៀករបស់គេក៏ស្តាប់លែងឮ
ទស្សននៃការសា្តាប់ឮ ជាមួយនឹងត្រចៀក ដែលបានពិចារណាឲ្យបានសមស្របទៅនឹងការស្តាប់បង្គាប់។
Romans 11:9-10
សូមឲ្យតុបានក្លាយជាអួន និងអន្ទាក់
«តុ» ជាន័យធៀបដែលអធិប្បាយពីពិធីជប់លៀង ហើយ «អ៊ួន» និង «អន្ទាក់» ជាន័យធៀបដែលនិយាយពីការថ្កោលទោស។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យពិធីបុណ្យរបស់ពួកគេជាអន្ទាក់ដែលទាក់ពួកគេ»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ដែលធ្វើឲ្យជំពប់ដួល
លោកប៉ូលនិយាយពីអ្នកណាម្នាក់ដែលធ្វើអំពើបាប ដូចជាកំពុងធ្លាក់ចុះ។ «ធ្វើឲ្យជំពប់ដួល » គឺអ្វីមួយដែលបណ្តាលឲ្យមនុស្សជំពប់ជើង ដូច្នេះគេធ្លាក់ចុះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្វីមួយដែលបញ្ឆោតអ្នកណាម្នាក់ឲ្យប្រព្រឹត្តអំពើបាប»។ (សូមមើលៈ INVALID translate/figs-metaphor)
និងនាំឲ្យគេមានទោស
«អ្វីមួយដែលអនុញ្ញាតឲ្យអ្នក ធ្វើការសងសឹកទៅលើគេ»។
ហើយចងពួកគេឲ្យជាប់ជារៀងរហូតតទៅ
ព្រះបាទដាវីឌទូលសូមឲ្យព្រះជាម្ចាស់ ត្រឡប់សត្រូវរបស់ស្តេចទៅក្នុងភាពជាអ្នកបម្រើ គឺអ្នកដែលតែងតែស្ពាយបន្ទុកលើខ្នងរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 11:11-12
ប្រយោគភ្ជាប់
ជាមួយជនជាតិអុីស្រាអែល ជាជាតិសាសន៍ដែលបដិសេធព្រះជាម្ចាស់ លោកប៉ូលប្រមានសាសន៍ដទៃត្រូវប្រយ័ត្ន មិនត្រូវប្រព្រឹត្តកំហុសដូចគ្នានេះទេ។
តើពួកគេជំពប់ដួលរហូតមែនទេ?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តើព្រះជាម្ចាស់បដិសេធពួកគេរហូត ដោយសារតែពួកគេបានប្រព្រឹត្តបាបឬ?» (សូមមើលៈ INVALID translate/figs-rquestion)
ទេ មិនរហូតទេ
«គឺមិនអាចទៅរួចទេ» ឬ «ពិតជាមិនអាចទេ!» ឃ្លានេះបានសង្កត់ធ្ងន់ថាអាចនឹងកើតឡើង។ នៅទីនេះអ្នកអាចប្រើឃ្លាដែលមានន័យប្រហាក់ប្រហែលគ្នាក្នុងភាសារបស់អ្នក។ មើលរបៀបដែលអ្នកបកប្រែក្នុង ៩ៈ១៤ ។
ធ្វើឲ្យពួកគេមានសេចក្តីច្រណែន
ការបកប្រែឃ្លានេះដូចគ្នានឹងការបកប្រែក្នុងជំពួក ១០ៈ១៩។
ប្រសិនបើកំហុសរបស់ពួកគេនាំឲ្យពិភពលោកបានទទួលព្រះពរ ហើយដោយសារការវង្វេងរបស់ពួកគេបានធ្វើឲ្យសាសន៍ដទៃទទួលព្រះពរដែរ
ឃ្លាទាំងពីរនេះមានអត្ថន័យគោលដូចគ្នា។ ប្រសិនបើ អ្នកត្រូវការ អ្នកអាចបង្រួមឃ្លាទាំងពីរនេះក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅពេលដែលសាសន៍អុីស្រាអែលធ្លាក់ចុះខាងវិញ្ញាណ ជាលទ្ធផលគឺព្រះជាម្ចាស់បានប្រទានពរយ៉ាងមហាសាលដល់អ្នកមិនមែនជាយូដា»។ (សូមមើលៈ INVALID translate/figs-doublet)
នាំឲ្យពិភពលោក
ដោយសារតែសាសន៍យូដាបដិសេធព្រះគ្រិស្តព្រះជាម្ចាស់បានប្រទានពរដល់សាសន៍ដទៃ ដោយប្រទានឲ្យពួកគេនូវឱកាសទទួលព្រះយេស៊ូ។
ពិភពលោក
ពាក្យ «ពិភពលោក» នៅទីនេះជាការប្រៀបធៀបដែលសំដៅដល់មនុស្សដែលរស់នៅលើផែនដី ជាពិសេសគឺសាសន៍ដទៃ។
Romans 11:13-14
ធ្វើឲ្យច្រណែន
មានន័យថា លោកម៉ូសេបានសរសេរនូវអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល។ «យើង» សំដៅដល់ព្រះជាម្ចាស់ ហើយ «អ្នក» សំដៅដល់ជនជាតិអុីស្រាអែល។ របៀបបកប្រែផ្សេងទៀតៈ «លោកម៉ូសេបាននិយាយមុន ថាព្រះជាម្ចាស់នឹងធ្វើអោយអ្នកច្រណែន...ព្រះជាម្ចាស់នឹងបញ្ឆេះកំហឹងអ្នកឡើង»។ (សូមមើលៈ INVALID translate/figs-you និង INVALID translate/figs-quotations)
អស់អ្នកដែលបងប្អូនខាងសាច់ឈាមរបស់ខ្ញុំច្រណែន
នេះសំដៅដល់ «អ្នកដើរតាមសាសន៍យូដារបស់ខ្ញុំ»។
ប្រហែលជាយើងអាចជួយសង្គ្រោះពួកគេបានខ្លះ
ព្រះជាម្ចាស់នឹងសង្គ្រោះអស់អ្នកដែលជឿ។ របៀបបកប្រែផ្សេងទៀតៈ «ប្រហែលជាពួកគរមួយចំនួន នឹងជឿហើយព្រះជាម្ចាស់នឹងសង្គ្រោះពួកគេ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 11:15-16
ពួកគេ
ពហុវចននេះ សំដៅដល់សាសន៍យូដាដែលមិនមែនជាអ្នកជឿ។
ពិភពលោក
ពាក្យ «ពិភពលោក» នៅទីនេះគឺជាន័យធៀបសម្រាប់មនុស្សដែលរស់នៅលើផែនដី។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សនៅលើផែនដី» (UDB)។ (សូមមើលៈ INVALID translate/figs-metonymy)
តើពួកគេនឹងបានទទួលយ៉ាងណា? គឺបានទទួលជីវិតពីសេចក្តីស្លាប់
លោកប៉ូលសួរសំណួរនេះ ដើម្បីបន្ថែមពាក្យ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តើព្រះជាម្ចាស់នឹងទទួលពួកគេយ៉ាងដូចម្តេច ពេលដែលពួកគេជឿលើព្រះគ្រិស្ត? វានឹងដូចជាពួកគេត្រឡប់មកពីសេចក្តីស្លាប់ទៅកាន់ជីវិត!» (សូមមើលៈ INVALID translate/figs-activepassive) (សូមមើលៈ INVALID translate/figs-rquestion)
ប្រសិនបើ ផលដំបូងត្រូវបានរក្សាទុក ដូច្នេះ ម្សៅរបស់នំប័ុងក៏ត្រូវបានរក្សាទុកដែរ
លោកប៉ូលកំពុងនិយាយពីលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់ជនជាតិអុីស្រាអែល ដូចជាធញ្ញាជាតិដំបូង ឬ «ផលដំបូង» ដែលបានច្រូតកាត់។ លោកក៏កំពុងនិយាយពីជនជាតិអុីស្រាអែល ដែលជាពូជពង្សរបស់លោកទាំងនោះ ដែលពួកគេដូចជា « ម្សៅរបស់នំប័ុង» ដែលពួកគេបានធ្វើពីគ្រាប់ធញ្ញជាតិ។ (សូមមើលៈ INVALID translate/figs-metaphor)
ប្រសិនបើ ឫសត្រូវបានរក្សាទុក ដូច្នេះ មែកក៏ត្រូវបានរក្សាទុកដែរ
លោកប៉ូលកំពុងនិយាយពីលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់ជនជាតិអុីស្រាអែល ដូចជាឬសរបស់ដើមឈើ ហើយជនជាតិអុីស្រាអែល ដែលជាពូជពង្សរបស់លោកទាំងនោះ ដែលពួកគេដូចជា «មែក» នៃដើមឈើ។ (សូមមើលៈ INVALID translate/figs-metaphor)
ត្រូវបានរក្សាទុក
មនុស្សតែងតែថ្វាយព្រះជាម្ចាស់នូវកណ្តាប់ដំបូងដែលពួកគេបានច្រូត។ ទីនេះ «ផលដំបូង» តំណាងឲ្យមនុស្សដំបូងដែលជឿលើព្រះគ្រិស្ត។ (សូមមើល: INVALID translate/figs-metaphor)
Romans 11:17-18
ហើយអ្នកគឺជាមែកដើមអូលីវព្រៃ
សព្វនាម «អ្នក» និងឃ្លា «គឺជាមែកដើមអូលីវព្រៃ» សម្តៅដល់សាសន៍ដទៃ ដែលទទួលសេចក្តីសង្គោះតាមរយះព្រះយេស៊ូ។ (សូមមើលៈ INVALID translate/figs-you ហើយ INVALID translate/figs-metaphor)
ប៉ុន្តែ ប្រសិនបើ មែកខ្លះត្រូវបានកាត់ចេញ
នៅទីនេះលោកប៉ូលសំដៅដល់សាសន៍យូដាដែលបដិសេធ ព្រះយេស៊ូ គឺជា «មែកដែលកាត់ចោល»។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ត្រូវកាត់ចេញពីមែក»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ហើយបានផ្សាំក្នុងចំណោមដើមអូលីវផ្សេងទៀត
នៅទីនេះលោកប៉ូល សំដៅដល់គ្រិស្តបរិស័ទសាសន៍ដទៃពួកគេគឺជា «មែកដែលផ្សាំ»។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានផ្សាំអ្នកទៅនឹងដើម ក្នុងចំណោមមែកទាំងនោះ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ជាឬសដើមអូលីវ
ពាក្យ «ជាឬស» នៅទីនេះ ជាន័យធៀប ដែលសំដៅដល់ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ (សូមមើលៈ INVALID translate/figs-metaphor)
កុំអួតពីមែកឡើយ
ពាក្យ «មែក» នៅទីនេះ ជាការប្រៀបធៀបដែលបញ្ជាក់ពីជនជាតិយូដា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «កុំនិយាយថាអ្នកប្រសើរជាងសាសន៍យូដា ដែលព្រះជាម្ចាស់បានបដិសេធនោះឡើយ»។ (សូមមើលៈ INVALID translate/figs-metaphor)
មិនមែនអ្នកទេដែលចិញ្ចឹមឫស ប៉ុន្តែ ឫសទេតើ ដែលចិញ្ចឹមអ្នក
លោកប៉ូលបញ្ជាក់ថាអ្នកជឿសាសន៍ដទៃ គឺជាមែក។ ព្រះជាម្ចាស់សង្គ្រោះពួកគេ គឺដោយសារតែសម័្ន្ធមេត្រីសន្យាដែលព្រះអង្គបានសន្យានឹងសាសន៍យូដាប៉ុណ្ណោះ។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 11:19-21
មែកត្រូវបានកាត់ចោល
ពាក្យ «មែក» នៅទីនេះ សំដៅដល់សាសន៍យូដាដែលបដិសេធព្រះយេស៊ូ និងអស់អ្នកដែលព្រះជាម្ចាស់បានបដិសេធពួកគេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានកាត់មែកចោល»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ដើម្បីឲ្យខ្ញុំបានផ្សាំវិញ
លោកប៉ូលប្រើឃ្លានេះសំដៅដល់អ្នកជឿសាសន៍ដទៃ ដែលព្រះជាម្ចាស់បានទទួលពួកគេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងផ្សាំខ្ញុំវិញ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
របស់ពួកគេ...ពួកគេ
សព្វនាម «របស់ពួកគេ» និង «ពួកគេ» សំដៅដល់ប្រជាជនយូដា ដែលមិនជឿ។
ប៉ុន្តែ អ្នកអាចឈរមាំបានដោយសារជំនឿរបស់អ្នក
លោកប៉ូលនិយាយពីអ្នកជឿសាសន៍ដទៃ ដែលដោយសារសេចក្តីជំនឿ ពួកគេឈរមាំ ហើយមិនមានអ្នកណាអាចធ្វើឲ្យគេរង្គេីបានទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ « ប៉ុន្តែ អ្នកទ្រាំទ្របាន ដោយសារសេចក្តីជំនឿរបស់អ្នក»។ (សូមមើលៈ INVALID translate/figs-metaphor)
ពីព្រោះ បើព្រះជាម្ចាស់មិនសំច័យមែកពីធម្មជាតិផង ដូច្នេះ ព្រះអង្គក៏មិនសំច័យអ្នកដែរ
ឃ្លា «មែកពីធម្មជាតិ» នៅទីនេះ សំដៅដល់សាសន៍យូដា ដែលបដិសេធព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះថា ព្រះជាម្ចាស់មិនសំច័យពួកសាសន៍យូដាដែលមិនជឿ ដែលលូតលាស់ឡើងដូចជាមែកធម្មជាតិដែលមកពីឬសមក នោះត្រូវដឹងថា ប្រសិនបើអ្នកមិនជឿ នោះទ្រង់ក៏នឹងមិនសំច័យអ្នកដូចគ្នា (UDB)។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 11:22
អំពើសប្បុរស និងភាពប្រិតប្រៀនរបស់ព្រះជាម្ចាស់
លោកប៉ូលរំលឹកអ្នកជឿសាសន៍ដទៃថា ទោះបីជាព្រះជាម្ចាស់មានព្រះហឫទ័យដ៏សប្បុរសចំពោះពួកគេក្តី ក៏ទ្រង់មិនញញើតក្នុងការវិនិច្ឆ័យ និងដាក់ទោសពួកគេដែរ។
ភាពប្រិតប្រៀងដែលមានចំពោះសាសន៍យូដា
លោកប៉ូលនិយាយពី «ភាពប្រិតប្រៀន» ដែលហាក់ដូចជាមានជីវិត និងមានចលនា។ អ្នកអាចបញ្ជាក់បន្ថែមថា ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះសាសន៍យូដា យ៉ាងហាក់គ្មានធម៌មេត្តា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានគ្មានសេចក្តីធម៌មេត្តាជាមួយសាសន៍យូដា»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-explicit និង INVALID translate/figs-abstractnouns)
បើមិនដូច្នោះទេ អ្នកនឹងត្រូវកាត់ចោលដែរ
លោកប៉ូលប្រើន័យធៀបជាថ្មីអំពី មែក ដែលព្រះជាម្ចាស់អាច «កាត់ចោល» ប្រសិនបើត្រូវធ្វើ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនដូជច្នោះ ព្រះជាម្ចាស់នឹងកាត់អ្នកចោល»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
Romans 11:23-24
ប្រសិនបើ ពួកគេបោះបង់ចោលភាពមិនជឿរបស់ពួកគេចេញ
ឃ្លា «បោះបង់ចោលភាពមិនជឿរបស់ពួកគេ» គឺស្ទួនអវិជ្ជមាន។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប្រសិនបើជនជាតិយូដា ចាប់ផ្តើមជឿលើព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-doublenegatives)
ពួកគេនឹងបានផ្សាំឡើងវិញ
លោកប៉ូលនិយាយពីជនជាតិយូដាដូចជាមែកដែលអាចនឹងត្រូវបានផ្សាំចូលទៅដើមវិញ ប្រសិនបើេពួកគេចាប់ផ្តើមជឿលើព្រះយេស៊ូ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះជាម្ចាស់នឹងផ្សាំពួកគេត្រឡប់ទៅវិញ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ផ្សាំ
នេះជាសញ្ញាប្រតិបត្តិការដែលបញ្ចប់នៃមែកដែលរស់របស់ដើមឈើមួយដើម ដាក់ចូលទៅក្នុងដើមឈើមួយផ្សេងទៀត ដូច្នេះមែកថ្មីនឹងបន្តលូតលាស់ក្នុងដើមឈើនោះ។
ប្រសិនបើ អ្នកត្រូវបានកាត់ចេញពីដើមអូលីវព្រៃអាចផ្សាំបានប៉ុណ្ណឹងទៅហើយ ចុះទំរាំបើ សាសន៍យូដា ពួកគេជាមែកពីធម្មជាតិ តើពួកគេមិនងាយក្នុងការផ្សាំនឹងដើមអូលីវរបស់ពួកគេផ្ទាល់ទេឬអី?
លោកប៉ូលបន្តនិយាយពីសាសន៍ដទៃ និងសាសន៍យូដាដែលពួកគេជាមែកឈើ។ អ្នកអាចបកប្រែឃ្លានេះក្នុងសកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រោះប្រសិនបើព្រះជាម្ចាស់បានកាត់អ្នកចេញពី ដើមអូលីវព្រៃ ដែលជាធម្មជាតិ ហើយផ្សាំអ្នកទៅក្នុងដើមអូលីវល្អដែលផ្ទុយពីធម្មជាតិយ៉ាងនេះទៅហើយ ចុះទំរាំបើសាសន៍យូដា ដែលជាមែកធម្មជាតិ តើព្រះអង្គនឹងផ្សាំពួកគេទៅក្នុងដើមរបស់ពួកគេយ៉ាងណាទៅ?» (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
មែក
លោកប៉ូលបន្តនិយាយពីសាសន៍ដទៃ និងសាសន៍យូដាដែលពួកគេជាមែកឈើ។ «មែកធម្មជាតិ» និយាយពីសាសន៍យូដា ហើយ «មែកផ្សាំ» និយាយពីអ្នកជឿសាសន៍ដទៃ។(សូមមើលៈ INVALID translate/figs-metaphor)
ពួកគេ...ពួកគេ
គ្រប់កន្លែងដែលជួបពាក្យ «ពួកគេ» គឺសំដៅដល់សាសន៍យូដា។
Romans 11:25
ខ្ញុំមិនចង់ឲ្យអ្នក មិនដឹងអំពីអាថ៌កំបាំង
លោកប៉ូលប្រើទម្រង់អវិជ្ជមានស្ទួន។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំពិតជាចង់ឲ្យអ្នករាល់គ្នាដឹង»។ (សូមមើលៈ INVALID translate/figs-doublenegatives)
បងប្អូនអើយ
ពាក្យ «បងប្អូន» នៅទីនេះ សំដៅដល់ គ្រិស្តបរិស័ទ រាប់ទាំងបុរស ទាំងស្រ្តី។
ខ្ញុំ
សព្វនាម «ខ្ញុំ» សំដៅដល់លោកប៉ូល។
អ្នក...អ្នក...របស់អ្នក
សព្វនាម «អ្នក» និង «របស់អ្នក» សំដៅដល់អ្នកជឿសាសន៍ដទៃ។
កុំឲ្យអ្នកឆ្លាតនៅក្នុងការគិតរបស់ខ្លួនឡើយ
លោកប៉ូលមិនចង់អោយអ្នកជឿ គិតថាពួកគេមានប្រាជ្ញាជាងសាសន៍យូដាដែលមិនជឿនោះទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះ អ្នកមិនត្រូវគិតថា អ្នកមានប្រាជ្ញា ជាងអ្វីដែលជាខ្លួនរបស់អ្នកនោះទេ»។ (សូមមើលៈ INVALID translate/figs-explicit)
ក្នុងផ្នែកនៃការមានចិត្តរឹងរូសដែលកើតឡើងនៅក្នុងអ៊ីស្រាអែល
លោកប៉ូលនិយាយពី «ភាពរឹងរូស» ឬ ភាពចចេសដែលជាការរឹងរូសនៃសរីរាង្គកាយក្នុងរូបកាយ។ សាសន៍យូដាមួយចំនួនបានបដិសេធមិនទទួលការសង្រ្កោះតាមរយៈព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប្រជាជនអ៊ីស្រាអែលជាច្រើននៅតែបន្តមានចិត្តចចេស»។ (សូមមើលៈ INVALID translate/figs-metaphor)
រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន
ពាក្យ « រហូតទាល់តែ» នៅទីនេះ បញ្ជាក់ថាយូដាមួយចំនួននឹងជឿបន្ទាប់ពីព្រះជាម្ចាស់បានបញ្ចប់ការនាំសាសន៍ដទៃទៅក្នុងក្រុមជំនំុ។
Romans 11:26-27
ការភ្ជាប់សេចក្តីថ្លែងការណ៍៖
លោកប៉ូលនិយាយថា ព្រះនៃសេចក្តីប្រោសលោះនឹងចេញពីអុីស្រាអែល ទៅកាន់សិរីរុងរឿងរបស់ព្រះជាម្ចាស់។
ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ
នៅទីនេះលោកប៉ូលនិយាយយ៉ាងសាមញ្ញ។ គាត់មិនបានមានន័យថា គ្រប់មនុស្សទាំងអស់ក្នុងអុីស្រាអែលនឹងបានសង្គ្រោះនោះទេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់នឹងសង្គ្រោះសាសន៍អុីស្រាអែលជាច្រើន។ (សូមមើលៈ INVALID translate/figs-hyperbole និង INVALID translate/figs-activepassive)
ដូចមានសេចក្តីចែងទុកមកថា
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ដូចដែលបទគម្ពីរបានចែងទុកមក»។ (សូមមើលៈ INVALID translate/figs-activepassive)
ចេញពីក្រុងស៊ីយ៉ូនមក
ពាក្យ «ស៊ីយ៉ូន» នៅទីនេះ គឺបានប្រើជាការប្រៀបធៀបបញ្ជាក់ពីទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពីកន្លែងដែលព្រះជាម្ចាស់អង្គក្នុងចំណោមជនជាតិយូដា» (UDB)។ (សូមមើលៈ INVALID translate/figs-metonymy)
ព្រះនៃការប្រោសលោះ
«ព្រះដែលរំដោះរាស្រ្តរបស់ទ្រង់អោយមានសេរីភាព» ។(UDB)
នឹងលុបបំបាត់អំពើទុច្ចរិត
លោកប៉ូលមានប្រសាសន៍អំពើអំពើទុច្ចរិត ដូចជាកម្មបទដែលអ្នកណាម្នាក់អាចផ្លាស់ប្តូរវាបាន ប្រហែលជាដូចអ្នកម្នាក់ផ្លាស់សម្លៀកបំពាក់។ (សូមមើលៈ INVALID translate/figs-metaphor)
ចេញពីលោកយ៉ាកុប
ឃ្លា «យ៉ាកុប» នៅទីនេះ ត្រូវបានប្រើជាការប្រៀបធៀប បញ្ជាក់ពីជនជាតិអុីស្រាអែល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចេញពីជនជាតិអុីស្រាអែល» (UDB)។ (សូមមើលៈ INVALID translate/figs-metonymy)
យើងនឹងដកយកអំពើបាបរបស់ពួកគេចេញ
លោកប៉ូលនិយាយពីអំពើបាប ដូចជាកម្មបទដែលអ្នកណាម្នាក់អាចយកវាចេញបាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងនឹងយក បន្ទុកនៃអំពើបាបចេញពីពួកគេ»។ (សូមមើល: INVALID translate/figs-metaphor)
Romans 11:28-29
មួយវិញទៀត...ហើយម្យ៉ាងវិញទៀត
នេះជាឃ្លាគូរដែលត្រូវបានប្រើដើម្បីប្រៀបធៀបការពិតខុសគ្នាពីអំពីប្រធាន។ លោកប៉ូលប្រើឃ្លាទាំងនេះដើម្បីពន្យល់ថា ទោះបីព្រះជាម្ចាស់បានបដិសេធជនជាតិយូដាក្តី ប៉ុន្តែទ្រង់នៅតែស្រលាញ់ពួកគេ។
ទាក់ទងនឹងដំណឹងល្អ
អ្នកអាចបញ្ជាក់ថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះសាសន៍យូដាដូចជាចំពោះសត្រូវ ព្រោះពួកគេបានបដិសេធព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពីព្រោះសាសន៍យូដាបានបដិសេធដំណឺងល្អអំពីព្រះគ្រិស្ត» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេជាសត្រូវជំនួសអ្នករាល់គ្នា
ក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះសាសន៍ដទៃ គឺអស្ចារ្យណាស់ ដែលក្តីស្រលាញ់របស់ទ្រង់ចំពោះសាសន៍យូដា ធៀបមើលទៅ ដូចជាបានស្អប់ទៅវិញ។ (សូមមើលៈ INVALID translate/figs-hyperbole)
ពួកគេបានទទួលសេចក្តីស្រឡាញ់ដោយសារដូនតារបស់ពួកគេ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នៅតែស្រលាញ់ពួកគេ ព្រោះតែអ្វីដែលព្រះអង្គបានសន្យាសម្រាប់ដូនតារបស់ពួកគេ។(សូមមើលៈ INVALID translate/figs-activepassive)
ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះមិនផ្លាស់ប្រែឡើយ
លោកប៉ូលមានប្រសាសន៍អំពីព្រះពរខាងវិញ្ញាណ និងសម្ភារ ដែលព្រះជាម្ចាស់បានសន្យាប្រទានឲ្យរាស្ត្ររបស់ទ្រង់ជាអំណោយ។ ការត្រាស់ហៅរបស់ព្រះជាម្ចាស់ សំដៅដល់ការពិតដែលព្រះជាម្ចាស់បានត្រាស់ហៅសាសន៍យូដាឲ្យមកជារាស្ត្ររបស់របស់ព្រះអង្គ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់មិនដែលផ្លាស់ប្តូរព្រះទ័យរបស់ទ្រង់ ពីអ្វីដែលទ្រង់បានសន្យាថាប្រទានឲ្យពួកគេ និងការត្រាស់ហៅដែលទ្រង់បានហៅពួកគេឲ្យធ្វើជារាស្ត្ររបស់ទ្រង់នោះឡើយ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-explicit)
Romans 11:30-32
ពីមុនអ្នកក៏ធ្លាប់មិនស្តាប់បង្គាប់
«នៅក្នុងអតីតកាលអ្នកក៏មិនបានស្តាប់បង្គាប់ដែរ»។
អ្នកបានទទួលព្រះគុណ ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ
ព្រះគុណនៅទីនេះ គឺមានន័យដល់ ព្រះពររបស់ព្រះជាម្ចាស់ ដែលមនុស្សមិនស័ក្កិសមនឹងទទួល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកបានទទួលព្រះពរដែលមិនស័ក្កិសមនឹងទទួល ដ្បិត សាសន៍យូដាបានបដិសេធព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-explicit)
អ្នក
ពាក្យនេះ សំដៅដល់អ្នកជឿសាសន៍ដទៃទាំងឡាយ។ (សូមមើលៈ INVALID translate/figs-you)
ព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទៅក្នុងការមិនស្តាប់បង្គាប់
ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះមនុស្សដែលមិនស្តាប់បង្គាប់ព្រះអង្គ ដូចជាអ្នកទោស ដែលមិនអាចទទួលបានការដោះលែងចេញពីមន្ទីរឃុំឃាំង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានដាក់អស់អ្នកដែលមិនស្តាប់បង្គាប់ទ្រង់ ឲ្យក្លាយជាអ្នកទោស។ ឥឡូវនេះ ពួកគេនៅតែបន្តការមិនស្តាប់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 11:33-34
ទាំងប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជាម្ចាស់ជ្រៅហើយធំទូលាយណាស់!
នៅទីនេះពាក្យ «ប្រាជ្ញា» និង «តម្រិះ» មានអត្ថន័យជាគោលដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តើទាំងប្រាជ្ញា និងតម្រិះរបស់ព្រះជាម្ចាស់ មានប្រយោជន៍យ៉ាងណាទៅហ្ន៎!» (សូមមើលៈ INVALID translate/figs-doublet)
គ្មាននរណាអាចដឹងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយស្វែងរកផ្លូវរបស់ព្រះជាម្ចាស់យ៉ាងណាឡើយ!
«យើងពិតជាមិនអាចយល់អំពីអ្វីដែលព្រះជាម្ចាស់បានសម្រេចព្រះទ័យនោះទេ ហើយក៏មិនអាចស្វែងរករបៀបរបស់ព្រះជាម្ចាស់ដែលធ្វើចំពោះយើងយ៉ាងណាឡើយ»។
តើអ្នកណាអាចស្គាល់ព្រះតម្រិះរបស់ព្រះអម្ចាស់បាន ?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបញ្ជាក់អត្ថន័យគោលដៅរបស់លោក។ អ្នកអាចបកប្រែឃ្លានេះជាការរាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់អាចដឹងពីអ្វីដែលព្រះអម្ចាស់គិតឡើយ» (UDB)។ (សូមមើលៈ INVALID translate/figs-rquestion)
ឬតើអ្នកណាអាចធ្វើជាអ្នកប្រឹក្សាយោបល់់របស់ព្រះអង្គបាន?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបញ្ជាក់អត្ថន័យគោលដៅរបស់លោក។ អ្នកអាចបកប្រែក្នុងឃ្លានេះជាការរាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអង្គមិនត្រូវការអោយអ្នកណាម្នាក់ផ្តល់យោបល់ដល់ទ្រង់នោះឡើយ»។ (សូមមើលៈ INVALID translate/figs-rquestion)
Romans 11:35-36
តើអ្នកណាថ្វាយអ្វីទៅព្រះជាម្ចាស់មុនគេ ដែលព្រះជាម្ចាស់អាចសងគាត់វិញ?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបញ្ជាក់អត្ថន័យគោលដៅរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាអាចថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ទាំងដែលគេមិនបានទទួលពីព្រះជាម្ចាស់ជាមុននោះឡើយ»។ (សូមមើលៈ INVALID translate/figs-rquestion) ពីទ្រង់... តាមរយៈទ្រង់.... ទៅទ្រង់ រាល់ការជួបប្រទះនឹងពាក្យ «ទ្រង់» គឺសំដៅដល់ ព្រះជាម្ចាស់។
សូមថ្វាយសិរីល្អដល់ព្រះជារៀងរហូតតទៅ
ឃ្លានេះជាបំណងប្រាថ្នារបស់លោកប៉ូល ចង់ឲ្យមនុស្សទាំងអស់ថ្វាយសិរីល្អព្រះជាម្ចាស់។ អ្នកអាចធ្វើការបញ្ជាក់ឃ្លានេះ ក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមមនុស្សទាំងអស់ថ្វាយសិរីល្អព្រះជាម្ចាស់ជារាងរហូតតទៅ!» (UDB) (សូមមើលៈ INVALID translate/figs-explicit)
Romans 12
Romans 12:1-2
ប្រយោគភ្ជាប់
លោកប៉ូលប្រាប់ពីអ្វីដែលជីវិតអ្នកជឿត្រូវមាន និងរបៀបដែលអ្នកជឿត្រូវបម្រើ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ដោយសារព្រះគុណនៃព្រះ
នៅទីនេះពាក្យ «បងប្អូន» សំដៅដល់អ្នកជឿ ទាំងបុរស ទាំងស្ត្រី។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បងប្អូនជាអ្នកជឿអើយ! ខ្ញុំពិតជាចង់ដាស់តឿនបងប្អូន ដោយសារព្រះគុណដ៏មហិមាដែលព្រះជាម្ចាស់ប្រទានឲ្យ»។ (សូមមើលៈ INVALID translate/figs-explicit)
ចូរថ្វាយរូបកាយរបស់អ្នកជាយញ្ញបូជារស់
លោកប៉ូលប្រើពាក្យ «រូបកាយ» នៅទីនេះ សំដៅដល់ខ្លួនមនុស្សទាំងមូល។ លោកក៏ប្រៀបធៀប អ្នកជឿនៅក្នុងព្រះគ្រិស្ត ដែលស្តាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដ ទៅនឹងសត្វដែលសាសន៍យូដាសម្លាប់ ថ្វាយជាយញ្ញបូជាទៅព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ត្រូវថ្វាយខ្លួនរបស់អ្នកទាំងស្រុងទៅព្រះជាម្ចាស់ ដែលអ្នកនៅមានជីវិតនៅឡើង ដូចជាយញ្ញបូជាដែលស្លាប់នៅលើអាសនានៃព្រះវិហារ»។ (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-metaphor)
បរិសុទ្ធ ហើយអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់
ឃ្លានេះអាចមានន័យថា ទី១) «ដង្វាយដែលអ្នកថ្វាយព្រះជាម្ចាស់តែមួយអង្គគត់ ហើយសព្វព្រះទ័យទ្រង់»។ (UDB) ឬ ទី២) «ដែលអាចទទួលយកបានចំពោះព្រះ ព្រោះជាយញ្ញបូជាដ៏បរិសុទ្ធ»។ (សូមមើលៈ INVALID translate/figs-doublet)
នេះគឺជាការបម្រើព្រះដ៏ត្រឹមត្រូវ
«នេះជារបៀបដ៏ត្រឹមត្រូវដើម្បីថ្វាយបង្គំព្រះជាម្ចាស់»។
កុំត្រាប់តាមលោកីយ៍ឡើយ
ឃ្លានេះអាចមានន័យពីរថា ទី១) «កុំមានអាកប្បកិរិយាដូចដែលលោកីយ៍នេះមាន» ឬ ទី២) «កុំគិតតាមរៀបដែលលោកីយ៍នេះគិត» (សូមមើលៈ INVALID translate/figs-metaphor)
កុំត្រាប់តាម
ឃ្លានេះអាចមានន័យពីរគឺ ទី១) «កុំអនុញ្ញាតឲ្យលោកីយ៍ប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ឬអ្វីដែលត្រូវគិតនោះឡើយ» ឬ ទី២) កុំអនុញ្ញាតឲ្យខ្លួនរបស់អ្នកធ្វើឬគិតអ្វីដែលលោកីយ៍នេះគិតនិងធ្វើឡើយ»។ (សូមមើលៈ INVALID translate/figs-activepassive)
លោកីយ៍នេះ
សំដៅលើមនុស្សដែលរស់នៅលើផែនដីដែលមិនមែនជាអ្នកជឿ។ (សូមមើលៈ INVALID translate/figs-metonymy)
ប៉ុន្តែ ចូរផ្លាស់ប្រែ ដោយកែប្រែគំនិតរបស់អ្នកជាថ្មី
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ចូលឲ្យព្រះជាម្ចាស់ផ្លាស់ប្តូរការគិត និងអាកប្បកិរិយារបស់អ្នក»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 12:3
ដោយសារព្រះគុណ ដែលបានប្រទានមកខ្ញុំ
នៅទីនេះពាក្យ «ព្រះគុណ» សំដៅដល់ការជ្រើសរើសលោកប៉ូលរបស់ព្រះជាម្ចាស់ឲ្យជាសាវកនិងជាអ្នកដឹកនាំក្រុមជំនុំម្នាក់។ អ្នកអាចធ្វើការបញ្ជាក់ក្នុងការបកប្រែក្នុងភាសារបស់អ្នក។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យមកជាសាវក»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
ដែលនៅក្នុងចំណោមអ្នករាល់គ្នា សូមកុំគិតពីខ្លួនឯងខ្ពស់ហួសពីការដែលគួរគិតឡើយ
«ដែលក្នុងចំណោមអ្នករាល់គ្នា មិនគួរអោយមានអ្នកណាម្នាក់គិតថាពួកគេប្រសើរជាងអ្នកដទៃឡើយ»។
ផ្ទុយទៅវិញ ពួកគេត្រូវគិតដែលប្រកបដោយប្រាជ្ញាវិញ
«ប៉ុន្តែ អ្នកគួរមានប្រាជ្ញាក្នុងរបៀបដែលអ្នកគិតអំពីខ្លួនរបស់អ្នក»។
ដូច ជាព្រះបានប្រទានដល់មនុស្សម្នាក់ៗតាមជំនឿរបស់ពួកគេ
លោកប៉ូលបញ្ជាក់នៅទីនេះថា អ្នកជឿមានសមត្ថភាពខុសៗគ្នាដែលឆ្លើយតបទៅនឹងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺព្រះជាម្ចាស់បានប្រទានសមត្ថភាពខុសគ្នា ឲ្យអ្នករាល់គ្នាម្នាក់ៗទៅតាមការទុកចិត្តរបស់ពួកគេលើព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 12:4-5
ព្រោះ
លោកប៉ូលប្រើពាក្យនេះដើម្បីបង្ហាញថា លោកនឹងពន្យល់ឥឡូវនេះ ថាហេតុអ្វីបានជាអ្នកជឿមិនគួរគិតថា ពួកគេប្រសើរជាងអ្នកដទៃ។
នៅក្នុងរូបកាយមួយមានអវៈយវៈជាច្រើន
លោកប៉ូលសំដៅដល់អ្នកជឿក្នុងព្រះគ្រិស្តទាំងអស់ដែលពួកគេដូចជាផ្នែកនីមួយៗនៃរាង្គកាយមនុស្ស។ លោកធ្វើបែបនេះដើម្បីបង្ហាញថា ទោះបីជាអ្នកជឿអាចបម្រើព្រះជាម្ចាស់នៅក្នុងរបៀបផ្សេងគ្នា ម្នាក់ៗជារបស់ព្រះគ្រិស្ត ហើយបម្រើក្នុងផ្នែកដ៏សំខាន់។ (សូមមើលៈ INVALID translate/figs-metaphor)
អវៈយវៈជាច្រើន
អវៈយវៈទាំងនេះដូចជា៖ ភ្នែក ពោះ និង ដៃ។
អវយវៈនីមួយៗមានមុខងាររៀងៗខ្លួន
លោកប៉ូលនិយាយពីអ្នកជឿ ដូចជាព្រះជាម្ចាស់បានផ្គុំពួកគេចូលគ្នាជាផ្នែកនៃរូបកាយមនុស្ស។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានបង្រួបបង្រួមអ្នកជឿទាំងអស់ឲ្យរួមគ្នាមកតែមួយ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
Romans 12:6-8
យើងមានអំណោយទានផ្សេងៗ តាមព្រះគុណដែលបានប្រទានមកយើង
លោកប៉ូលនិយាយអំពីសមត្ថភាពខុសៗគ្នារបស់អ្នកជឿ ដែលជាអំណោយទានពីព្រះជាម្ចាស់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះជាម្ចាស់ប្រទានព្រះអំណោយទាននីមួយៗសម្រាប់យើងអោយមានសមត្ថភាពធ្វើកិច្ចការខុសៗគ្នាសម្រាប់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-metaphor)
ចូរឲ្យធ្វើការតាមកម្រិតនៃជំនឿរបស់គាត់
ឃ្លានេះអាចមានអត្ថន័យពីរ ទី១) «ចូរអោយគាត់និយាយពាក្យទំនាយ តាមអំណោយទាននៃក្តីជំនឿដែលព្រះប្រទានឲ្យយើង» ឬ ទី២)ចូរឲ្យគាត់និយាយពាក្យទំនាយដែលយល់ព្រមតាមការបង្រៀននៃសេចក្តីជំនឿរបស់យើង»។
អ្នកណាម្នាក់មានអំណោយទាននៃការថ្វាយ
នៅទីនេះពាក្យ «ការថ្វាយ» សំដៅដល់ការថ្វាយប្រាក់ឬរបស់ដទៃទៀតទៅមនុស្ស។ អ្នកអាចធ្វើការបញ្ជាក់បន្ថែមអត្ថន័យក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកណាម្នាក់មានអំណោយទានក្នុងការឲ្យប្រាក់ឬរបស់អ្វីមួយទៅមនុស្សដែលមានតម្រូវការ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 12:9-10
ចូរស្រឡាញ់ដោយឥតពុតមាយាឡើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកត្រូវស្រលាញ់មនុស្សទាំងអស់ដោយស្មោះត្រង់ និងពិតប្រាកដ»។ (សូមមើលៈ INVALID translate/figs-activepassive)
ស្រឡាញ់
ពាក្យដែលលោកប៉ូលប្រើនៅទីនេះសំដៅដល់ប្រភេទនៃក្តីស្រលាញ់ដែលមកពីព្រះជាម្ចាស់ និងការរំពឹងល្អសម្រាប់អ្នកដទៃ ទោះបីជាការនោះមិនមានបានទទួលប្រយោជន៍អ្វីក៏ដោយ។
ទាក់ទងនឹងការស្រឡាញ់បងប្អូន ចូរស្រឡាញ់គ្នាទៅវិញទៅមក
នៅទីនេះលោកប៉ូលចាប់ផ្តើមរៀបរាប់ប្រាំបួនចំនុច ដែលជាទម្រង់ «ទាក់ទងនឹង...ចូរ» ប្រាប់ដល់អ្នកជឿ ថា តើពួកគេគួរជាមនុស្សប្រភេទយ៉ាងដូចម្តេច។ ក្នុងចំនុចខ្លះ អ្នកអាចត្រូវបកប្រែថា «ទាក់ទងនឹង...ត្រូវ»។ ការរៀបរាប់បន្តនៅក្នុងជំពូក ១២ៈ១១ ។
ទាក់ទងនឹងការស្រឡាញ់បងប្អូន
«ដូចជាការដែលអ្នកស្រលាញ់អ្នកជឿរបស់អ្នក»។
ស្រឡាញ់
នេះជាប្រភេទក្តីស្រលាញ់ផ្សេងទៀត ជាក្តីស្រលាញ់ចំពោះបងប្អូន ឬការស្រលាញ់មិត្តភក្ត ឬសមាជិកគ្រួសារ។ នេះជាធម្មជាតិក្តីស្រលាញ់របស់មនុស្សរវាងមិត្ត ឬសាច់ញ្ញាតិ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរបង្ហាញក្តីស្រលាញ់» (សូមមើលៈ INVALID translate/figs-activepassive)
ទាក់ទងនឹងការគោរព ចូរគោរពគ្នាទៅវិញទៅមកដែរ
«ការលើកកិត្តិយសនិងគោរពអ្នកដទៃ» ឬ «ការលើកកិត្តិយសអ្នកជឿរបស់អ្នកដោយការគោរពពួកគេ»។
Romans 12:11-13
ទាក់ទងនឹងសេចក្តីឧស្សាហ៍ ចូរកុំខ្ជិលច្រអូសឡើយ។ ទាក់ទងខាងវិញ្ញាណ ចូរស្រេកឃ្លាន។ ទាក់ទងនឹងព្រះអម្ចាស់ ចូរបម្រើព្រះអង្គ
«កុំខ្ជិលច្រអូស ក្នុងការព្វកិច្ចរបស់អ្នក ប៉ុន្តែ ត្រូវអន្ទះសារដើរតាមព្រះវិញ្ញាណ និងបម្រើព្រះអម្ចាស់»។
ចូរមានអំណរ នៅក្នុងទំនុកចិត្តដែលអ្នកមានអំពីអនាគត
លោកប៉ូលបញ្ជាក់នៅទីនេះថា អ្នកជឿអាចមានទំនុកចិត្តថា ព្រះជាម្ចាស់នឹងជួយពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរអរសប្បាយ ពីព្រោះអ្នកមានទំនុកចិត្តថាព្រះជាម្ចាស់នឹងតែងតែជួយអ្នក»។ (សូមមើលៈ INVALID translate/figs-explicit)
ចូរអត់ធ្មត់នៅក្នុងទុក្ខលំបាករបស់អ្នក
«រង់ចាំដោយការអត់ធ្មត់ រាល់ពេលដែលអ្នកមានទុក្ខលំបាក»។
ចូរចែករំលែកដល់បងប្អូនរួមជំនឿដែលខ្វះខាត
នេះជាឃ្លាចុងក្រោយក្នុងការរៀបរាប់ ដែលបានចាប់ផ្តើមក្នុង ១២ៈ៩។ «ពេលដែលគ្រិស្តបរិស័ទ ស្ថិតនៅក្នុងទុក្ខលំបាក ចូរជួយពួកគេក្នុងការណ៍ដែលពួកគេត្រូវការ»។
ចូរស្វែងរកវិធីក្នុងការបង្ហាញភាពចៅរ៉ៅរាក់ទាក់
«ត្រូវស្វាគមន៍ពួកគេគ្រប់ពេលវេលា នៅក្នុងផ្ទះរបស់អ្នកពេលដែលពួកគេត្រូវការទីកន្លែងស្នាក់»។
Romans 12:14-16
ចូរមានគំនិតតែមួយចំពោះគ្នាទៅវិញទៅមក
នេះជាគ្រាមភាសាដែលមានន័យដល់ជីវិតនៅក្នុងសាមគ្គីភាព។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរយល់ព្រមជាមួយអ្នកដទៃ» ឬ «ចូររស់នៅក្នុងសាមគ្គីភាពជាមួយអ្នកដទៃទៀត»។ (សូមមើលៈ INVALID translate/figs-idiom)
កុំគិតក្នុងបែបមានអំនួតឡើយ
«កុំគិតថាអ្នកមានសារសំខាន់ជាងអ្នកដទៃឡើយ»។
ចូរទទួលមនុស្សដែលទន់ទាប
«ស្វាគមន៍មនុស្សដែលមិនសំខាន់»។
សូមកុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ
«កុំគិតថាខ្លួនរបស់អ្នកមានប្រាជ្ញាជាងអ្នកដទៃផ្សេងទៀតឡើយ»។
Romans 12:17-18
កុំធ្វើអាក្រក់ ស្នងនឹងការអាក្រក់ឡើយ
«កុំធ្វើការអាក្រក់ទៅកាន់អ្នកណា ដែលបានធ្វើការអាក្រក់មកកាន់អ្នកឡើយ»។
ចូរធ្វើល្អនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា
«ធ្វើកិច្ចការអ្វីដែលគ្រប់ៗគ្នារាប់ទុកថាជាការល្អ»។
វាអាស្រ័យលើអ្នកទេ ចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់
«ធ្វើអ្វីក៏ដោយ ដែលអ្នកអាចរស់នៅក្នុងក្តីសុខសាន្តជាមួយអ្នកដទៃ»។
Romans 12:19-21
ចូរថ្វាយទៅព្រះជាម្ចាស់ ឲ្យព្រះអង្គបញ្ចេញសេចក្តីក្រោធវិញ
នៅទីនេះឃ្លា «សេចក្តីក្រោធ» ជាពាក្យសំដៅដល់ការផ្តន្ទាទោសរបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមទុកឲ្យព្រះជាម្ចាស់ ដាក់ទោសពួកគេទៅចុះ»។ (សូមមើលៈ INVALID translate/figs-metonymy)
ព្រោះមានសេចក្តីចែងទុកមកថា
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិតមានការចែងទុកមក»។ (សូមមើលៈ INVALID translate/figs-activepassive)
ការសងសឹកស្រេចនៅលើយើង យើងនឹងសងសឹក
ប្រយោគទាំងពីរនេះ មានន័យជាគោលដូចគ្នា ហើយបញ្ជាក់ថាព្រះជាម្ចាស់នឹងសងសឹកជួសប្រជាជនរបស់ទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ពិតជានឹងសងសឹកជួសអ្នក»។ (សូមមើលៈ INVALID translate/figs-parallelism)
«...សត្រូវរបស់...ចូរឲ្យគេបរិភោគ... ចូរឲ្យទឹកទៅគាត់ផឹក។ ប្រសិនបើ អ្នកធ្វើដូច្នេះ ប្រៀបបីដូចជាអ្នកយកធ្យូងភ្លើង...កុំយកឈ្នះដោយធ្វើការអាក្រក់ឡើយ ប៉ុន្តែ ចូរយកឈ្នះការអាក្រក់ដោយការល្អវិញ។
ពាក្យ «អ្នក» និង «របស់អ្នក» ទាំងអស់ គឺហៅសម្រាប់ដូចជាមួយមនុស្សម្នាក់។ (សូមមើលៈ INVALID translate/figs-you)
ប្រសិនបើ សត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគ...លើក្បាលគាត់ដូច្នោះដែរ
នៅក្នុងខគម្ពីរ ១២ៈ២០ លោកប៉ូលបានស្រង់ផ្នែកផ្សេងទៀតនៃបទគម្ពីរ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែបទគម្ពីរបានដែលទុកមកថា៖ ប្រសិនបើ សត្រូវរបស់អ្នកឃ្លាន... លើក្បាលរបស់គេ»។
ចូរឲ្យគេបរិភោគផង
«អោយអាហារគេខ្លះផង»។
យកធ្យូងភ្លើងយ៉ាងច្រើនទៅដុតនៅលើក្បាលគាត់
លោកប៉ូលនិយាយអំពីព្រះពរដែលខ្មាំងសត្រូវនឹងទទួល ដូចជាពេលដែលអ្នកណាម្នាក់ចាក់រងើកភ្លើងលើក្បាលរបស់ពួកគេ។ ឃ្លានេះអាចមានអត្ថន័យពីរគឺ ទី១) «ធ្វើឲ្យអ្នកដែលបានធ្វើឲ្យអ្នកឈើចាប់ទទួលអារម្មណ៍មិនល្អ អំពីអ្វីដែលគេបានធ្វើមិនល្អចំពោះអ្នក» ឬ ទី២) «ថ្វាយព្រះជាម្ចាស់ក្នុងការកាត់ទោសសត្រូវរបស់ ដែលកាន់តែគួរអោយខ្លាច។
កុំយកឈ្នះដោយធ្វើការអាក្រក់ឡើយ ប៉ុន្តែ ចូរយកឈ្នះការអាក្រក់ដោយការល្អវិញ
លោកប៉ូលបរិយាយអំពីពាក្យ «ការអាក្រក់» ដែលហាក់ដូចជាមនុស្ស។ អ្នកអាចបកប្រែក្នុងន័យបែបនេះថា «កុំអនុញ្ញាតឲ្យមនុស្សអាក្រក់យកឈ្នះអ្នកឡើយ ប៉ុន្តែ អ្នកត្រូវយកឈ្នះមនុស្សអាក្រក់ដោយការធ្វើអ្វីល្អវិញ»។ (សូមមើលៈ INVALID translate/figs-personification និង INVALID translate/figs-activepassive)
Romans 13
Romans 13:1-2
ប្រយោគភ្ជាប់
លោកប៉ូលប្រាប់អ្នកជឿ ពីរបៀបដើម្បីរស់នៅក្រោមការដឹកនាំរបស់ពួកគេអ្នកដឹកនាំ។
ចូរឲ្យគ្រប់ទាំងព្រលឹងបានស្តាប់បង្គាប់ដល់
ពាក្យ «ព្រលឹង» នៅទីនេះជាការប្រៀបធៀបបញ្ជាក់ពីខ្លួនមនុស្សទាំងមូល។ «គ្រប់គ្រិស្តបរិស័ទទាំងអស់គួរតែស្តាប់បង្គាប់» ឬ «គ្រប់គ្នាគួរតែស្តាប់បង្គាប់»។ (សូមមើលៈ INVALID translate/figs-synecdoche)
អ្នកដែលមានសិទ្ធិអំណាច
«មន្ត្រីរាជការ» (UDB)
ព្រោះ
«ពីព្រោះ»
គ្មានសិទ្ធិអំណាចណាបានមក ក្រៅពីព្រះជាម្ចាស់ឡើយ
«គ្រប់ទាំងសិទ្ធអំណាចទាំងអស់សុទ្ធតែមកពីព្រះជាម្ចាស់»។
ហើយសិទ្ធិអំណាចដែលមានគឺព្រះជាម្ចាស់ចាត់តាំងឲ្យមាន
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយមនុស្សដែលនៅក្នុងអំណាចទាំងនេះ ព្រោះព្រះជាម្ចាស់ដាក់ពួកគេនៅទីនោះ»។ (សូមមើលៈ INVALID translate/figs-activepassive)
សិទ្ធិអំណាច
«នោះជាសិទ្ធិអំណាចរដ្ឋាភិបាល» ឬ «សិទ្ធិអំណាចដែលព្រះជាម្ចាស់ដាក់ក្នុងអំណាច»។
អស់អ្នកដែលប្រឆាំងនឹងបទបញ្ជារបស់ព្រះជាម្ចាស់ អ្នកនោះនឹងទទួលការកាត់ទោសលើខ្លួនឯងហើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងកាត់ទោសអស់អ្នកដែលប្រឆាំងនឹងសិទ្ធិអំណាចរដ្ឋាភិបាល»។ (សូមមើលៈ INVALID translate/figs-activepassive)
Romans 13:3-5
ដ្បិត
លោកប៉ូលប្រើពាក្យនេះ ដើម្បីការពន្យល់របស់លោកអំពីខគម្ពីរ ១៣ៈ១ ហើយដើម្បីប្រាប់អំពីអ្វីទៅជាលទ្ធផល ប្រសិនបើរដ្ឋាភិបាលកាត់ទោសមនុស្សណាម្នាក់។
អ្នកគ្រប់គ្រងគ្មានអ្វីធ្វើអោយភ័យខ្លាចនោះទេ
អ្នកគ្រប់គ្រងមិនធ្វើឲ្យមនុស្សល្អភ័យខ្លាចនោះទេ។
ធ្វើអ្វីដែលល្អទៅ...ធ្វើអ្វីដែលអាក្រក់
អត្តសញ្ញាណរបស់មនុស្សគឺបង្ហាញជាមួយ «ការប្រព្រឹត្តល្អ» ឬ «ការប្រព្រឹត្តអាក្រក់» របស់គេ។
តើអ្នកចង់ក្លាយជាម្នាក់ដែលមិនកោតខ្លាចពួកគេមែនទេ?
លោកប៉ូលប្រើសំណួរនេះ ដើម្បីបញ្ជាក់គោលបំណងរបស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងការរាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមឲ្យខ្ញុំប្រាប់អ្នកថា តើអ្នកគួរភ័យខ្លាចរដ្ឋាភិបាលនៅពេលណា!» (សូមមើលៈ INVALID translate/figs-rquestion)
អ្នកនឹងទទួលការសរសើរពីវា
រដ្ឋាភិបាលនឹងនិយាយថា ជាការល្អ ពីមនុស្សដែលធ្វើកិច្ចការអ្វីដែលល្អ។
ព្រោះអ្នកគ្រប់គ្រងកាន់ដាវមិនមែនកាន់ដោយឥតហេតុផលឡើយ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកលោកកាន់ដាវសម្រាប់ហេតុផលដែលល្អ» ឬ «ពួកលោកមានអំណាចដើម្បីដាក់ទោស និងដាក់ទោសមនុស្ស។ (សូមមើលៈ INVALID translate/figs-litotes)
កាន់ដាវ
ពួកមេដឹកនាំរ៉ូម៉ាំងកាន់ដាវខ្លី ជាសញ្ញាសម្គាល់នៃសិទ្ធិអំណាចរបស់ពួកគេ។ (សូមមើលៈ INVALID translate/figs-metonymy)
បញ្ចេញកំហឹងសងសឹក
ពាក្យ «កំហឹង» នៅទីនេះ និយាយពីការកាត់ទោសដែលមនុស្សត្រូវទទួលពេលដែលពួកគេធ្វើការអាក្រក់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដាក់ទោសមនុស្សដូចជាការបង្ហាញពីកំហឹងរបស់រដ្ឋាភិបាលប្រឆាំងនឹងការអាក្រក់»។ (សូមមើលៈ INVALID translate/figs-metonymy)
មិនមែនដោយសារតែកំហឹងប៉ុណ្ណឹងទេ ប៉ុន្តែ ដោយសារមនសិកាផងដែរ
«មិនមែនដោយសារតែរដ្ឋាភិបាលដែលនឹងដាក់ទោសអ្នកប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏ត្រូវតែសម្អាតមនសិការនៅចំពោះព្រះជាម្ចាស់ដែរ»។
Romans 13:6-7
ដោយហេតុនេះហើយ
«ព្រោះរដ្ឋអំណាចដាក់ទោសមនុស្សដែលប្រព្រឹត្តអាក្រក់»។
អ្នក...ត្រូវបង់ដល់អស់អ្នក
នៅទីនេះលោកប៉ូលនិយាយសំដៅដល់អ្នកជឿ។ (សូមមើលៈ INVALID translate/figs-you)
ព្រោះ
«នេះគឺជាហេតុផលដែលអ្នកត្រូវបង់ពន្ធ»។
ទទួលខុសត្រូវលើ
«ចាត់ការលើ» ឬ «ធ្វើការលើ»។
ចូរបង់ពន្ធទៅអ្នកដែលយកពន្ធ ត្រូវបង់ថ្លៃចំពោះអ្នកដែលត្រូវបង់ថ្លៃ ខ្លាចអ្នកណាដែលគួរខ្លាច គោរពអ្នកណាដែលគួរគោរព
អនុប្រយោគទាំងនេះជាប្រយោគបិត។ អ្នកអាចបញ្ចូលពាក្យដែលបាត់ទៅក្នុងការបកប្រែរបស់អ្នកបាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរបង់ពន្ធទៅអស់អ្នកដែលអ្នកត្រូវបង់។ ចូរបង់ថ្លៃទំនិញទៅអស់អ្នកដែលអ្នកត្រូវបង់ថ្លៃ។ ចូរគោរពអស់អ្នកដែលអ្នកត្រូវគោរព។ ចូរលើកកិត្តិយសអស់អ្នកដែលអ្នកត្រូវលើកកិត្តិយស» (UDB)។ (សូមមើលៈ INVALID translate/figs-ellipsis)
ត្រូវបង់ថ្លៃ
ពាក្យនេះសំដៅទៅលើករណីកិច្ច ឬកាតព្វកិច្ច។
Romans 13:8-10
ប្រយោគភ្ជាប់
លោកប៉ូលប្រាប់អ្នកជឿពីរបៀបនៃការប្រព្រឹត្តចំពោះអ្នកជិតខាង។
សូមកុំជំពាក់អ្វីអ្នកណាឡើយ ផ្ទុយទៅវិញត្រូវអោយស្រឡាញ់ដល់គ្នាទៅវិញទៅមក
នេះជាប្រយោគដែលស្ទួនអវិជ្ជមាន។ អ្នកអាចប្រែវានៅក្នុងទម្រង់វិជ្ជមានថា «ចូរសងបំណុលទាំងអស់ទៅគ្រប់គ្នាដែលអ្នកជំពាក់ ហើយត្រូវអោយក្តីស្រលាញ់ដល់គ្នាវិញទៅមក»។ (សូមមើលៈ INVALID translate/figs-doublenegatives)
ជំពាក់
កិរិយាសព្ទនេះជាពហុវចន ហើយសំដៅដល់គ្រិស្តបរិស័ទសាសន៍រ៉ូមទាំងអស់។ (សូមមើលៈ INVALID translate/figs-you)
ត្រូវឲ្យស្រឡាញ់ដល់គ្នាទៅវិញទៅមក
នេះគឺបំណុលមួយដែលអាចលើកមកបង្ហាញក្នុងការកត់សម្គាល់ខាងលើ។
ស្រឡាញ់
គឺសំដៅដល់ប្រភេទនៃក្តីស្រលាញ់ដែលមកពីព្រះជាម្ចាស់ ហើយរំពឹងការល្អសម្រាប់អ្នកដទៃ ទោះបីវាមិនមានផលប្រយោជន៍ក្តី។
អ្នកនឹង
រាល់ការជួបប្រទះពាក្យ «អ្នក» ក្នុង ១៣ៈ៩ ជាឯកវចន ប៉ុន្តែ អ្នកសរសេរបានសំដៅដល់មនុស្សមួយក្រុម ដែលហាក់ដូចជាពួកគេជាមនុស្សតែម្នាក់។
លោភលន់
ជាបំណងប្រាថ្នាបង់បាន ឬកាន់កាប់ របស់អ្វីមួយដែលជាកម្មសិទ្ធិរបស់អ្នកដទៃ។
សេចក្តីស្រឡាញ់មិនធ្វើទុក្ខដល់អ្នកជិតខាងឡើយ
ប្រយោគនេះពណ៌នាអំពីរូបភាពក្តីស្រលាញ់ ដូចជាមនុស្សដែលមានបំណងល្អដល់អ្នកដទៃ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សដែលស្រលាញ់អ្នកជិតខាងរបស់ពួកគេ គឺមិនធ្វើទុក្ខអ្នកជិតខាងឡើយ»។ (សូមមើលៈ INVALID translate/figs-personification)
Romans 13:11-12
អ្នកដឹងពេលវេលាហើយ ថានេះគឺជាពេលសម្រាប់អ្នកក្នុងការភ្ញាក់ពីគេងហើយ
លោកប៉ូលនិយាយពីតម្រូវការសម្រាប់អ្នកជឿសាសន៍រ៉ូម៉ាំង ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ប្រសិនបើពួកគេត្រូវការភ្ញាក់ពីការដេកលក់នោះ។ (មើល: INVALID translate/figs-metaphor)
ពេលយប់បានចប់ហើយ
លោកប៉ូលនិយាយអំពីពេលវេលាដែលមនុស្សប្រព្រឹត្តការអាក្រក់នោះ គឺដូចជាពេលយប់។ ការបកប្រែតាមរបៀបផ្សេងទៀត «ពេលវេលានៃអំពើបាបឥឡូវនេះ គឺបានមកជិតដល់ទីបញ្ចប់ហើយ»។ (មើល: INVALID translate/figs-metaphor)
ហើយថ្ងៃក៏បានចូលមកជិតដែរ
លោកប៉ូលនិយាយអំពីពេលវេលាដែលមនុស្សឈប់ប្រព្រឹត្តការអាក្រក់នោះ គឺដូចជាពេលថ្ងៃ។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះគ្រិស្តនឹងត្រឡប់មក ក្នុងពេលដ៏ឆាប់»។ (មើល: INVALID translate/figs-metaphor)
កិច្ចការខាងសេចក្តីងងឹត
ទាំងនេះជាការអាក្រក់ដែលមនុស្សចូលចិត្តធ្វើនៅពេលយប់ គឺជាពេលងងឹតហើយមិនមានអ្នកណាម្នាក់អាចឃើញពួកគេ។ (មើល: INVALID translate/figs-metonymy)
ហើយពាក់គ្រឿងសស្ត្រាវុធនៃពន្លឺវិញ
លោកប៉ូលនិយាយពីការធ្វើអ្វីៗតទល់ជាមួយសាតាំង ដូចជាមនុស្សពាក់គ្រឿងសឹករបស់គេក្នុងការរៀបចំសម្រាប់សង្រ្គាម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងគួរអនុញ្ញាតឲ្យព្រះជាម្ចាស់ការពារយើង ដោយធ្វើតែកិច្ចការទាំងឡាយណា ដែលយើងចង់ឲ្យមនុស្សឃើញយើងធ្វើ»។(សូមមើលៈ INVALID translate/figs-metaphor)
Romans 13:13-14
ចូរយើង
លោកប៉ូលរាប់បញ្ចូលទាំងអ្នកអានរបស់លោក អ្នកជឿដទៃទៀត រួមទាំងរូបលោកផង។ (សូមមើលៈ INVALID translate/figs-inclusive)
ចូរយើងដើេរឲ្យបានត្រឹមត្រូវ ដូចនៅក្នុងពេលថ្ងៃដែរ
លោកប៉ូលនិយាយពីការរស់នៅរបស់អ្នកដែលជឿពិតប្រាកដ គឺប្រសិនបើគេដើរក្នុងពន្លឹថ្ងៃ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរយើងដើរនៅក្នុងផ្លូវដែលអាចមើលឃើញ ដែលដឹងថាគ្រប់គ្នាអាចឃើញយើង»។ (សូមមើលៈ INVALID translate/figs-metaphor)
ក្នុងផ្លូវប្រាស ចាកសីលធម៌ខាងផ្លូវភេទ ឬល្មោភកាម
ទស្សនៈទាំងនេះមានន័យជាគោលដូចគ្នា។ អ្នកអាចបញ្ចូលពួកវាក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការប្រព្រឹត្តប្រាសចាកសីលធម៌»។ (សូមមើលៈ INVALID translate/figs-doublet)
ឈ្លោះប្រកែក
ពាក្យនេះសំដៅដល់ការធ្វើអាក្រក់ប្រឆាំង ហើយឈ្លោះប្រកែកជាមួយមនុស្សដទៃ។
ច្រណែន
សំដៅដល់អារម្មណ៍អវិជ្ជមានទាស់នឹងជោគជ័យ ឬគុណសម្បត្តិដែលអ្នកដទៃទទួល។
ប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ត
លោកប៉ូលនិយាយពីការទទួលធម្មជាតិពុករលួយរបស់ព្រះគ្រិស្ត ដូចជាទ្រង់បានទទួលសម្លៀកបំពាក់ក្រៅរបស់យើង ដែលមនុស្សអាចមើលឃើញ។ (សូមមើលៈ INVALID translate/figs-metaphor)
ប្រដាប់ខ្លួន
អ្នកអាចប្រើទម្រង់ពហុវចន នៅទីនេះ ប្រសិនបើ មាននៅក្នុងភាសារបស់អ្នក។
កុំបំពេញចំណង់តណ្ហាខាងសាច់ឈាម
ពាក្យ «សាច់ឈាម» នៅទីនេះ សំដៅដល់ធម្មជាតិដឹកនាំខ្លួនឯង របស់មនុស្ស ដែលខុសពីព្រះជាម្ចាស់។ នេះគឺជាធម្មជាតិនៃអំពើបាបរបស់មនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «កុំអនុញ្ញាតឲ្យមនុស្សចាស់ដែលមានចិត្តអាក្រក់របស់អ្នក មានឱកាសធ្វើការអាក្រក់ទាំងអស់នោះឡើយ»។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 14
Romans 14:1-2
ប្រយោគភ្ជាប់
លោកកប៉ូលជំរុញលើកទឹកចិត្តអ្នកជឿអោយចងចាំថា ពួកគេអាចឆ្លើយតបទៅព្រះជាម្ចាស់បាន។
ខ្សោយខាងជំនឿ
ប្រយោគនេះសំដៅដល់អស់អ្នកដែលមានអារម្មណ៍មានកំហុសចំពោះការទទួលទាន ឬផឹករបស់អ្វីមួយ។
ដោយគ្មានការជំនុំជម្រះអំពីគំនិតរបស់ពួកគេឡើយ
«ហើយមិនមានការជំនំុជម្រះពួកគេ សម្រាប់ការយល់ឃើញរបស់ពួកគេទេ»។
ម្នាក់មានជំនឿថា អាចបរិភោគអ្វីក៏បាន
ពាក្យ «ជំនឿ» នៅទីនេះ សំដៅដល់ការធ្វើអ្វីមួយ មនុស្សជឿ លើអ្វីដែលព្រះជាម្ចាស់ប្រាប់ឲ្យគេធ្វើ។
ហើយម្នាក់ទៀតដែលខ្សោយថាបរិភោគតែបន្លែទេ
និយាយពីមនុស្សដែលជឿថាព្រះជាម្ចាស់មិនសព្វព្រះទ័យឲ្យគេបរិភោគសាច់។
Romans 14:3-4
តើអ្នកជាអ្វី បានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ?
លោកប៉ូលប្រើសំណួរនេះ ដើម្បីស្តីបន្ទោសអស់អ្នកដែលថ្កោលទោសអ្នកដទៃ។ អ្នកអាចបកប្រែឃ្លានេះតាមរបៀបផ្សេងទៀត «អ្នកមិនមែនជាព្រះជាម្ចាស់នោះទេ អ្នកមិនមានសិទ្ធិនឹងថ្កោលទោសអ្នកបម្រើរបស់គេនោះទេ!» (សូមមើលៈ INVALID translate/figs-rquestion)
អ្នក របស់អ្នក
ពាក្យ «អ្នក» ជាទម្រង់ឯកវចន។ (មើល: INVALID translate/figs-you)
ទោះជាអ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចលើចៅហ្វាយរបស់គេទេតើ
លោកប៉ូលនិយាយពីព្រះជាម្ចាស់ ទ្រង់គឺជាចៅហ្វាយរបស់អ្នកបម្រើទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មានតែចៅហ្វាយប៉ុណ្ណោះ ដែលសម្រេចចិត្តថាគាត់ទទួលឬមិនទទួលអ្នកបម្រើនោះ»។ (សូមមើលៈ INVALID translate/figs-metaphor)
តែគេនឹងឈរបាន ព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន
លោកប៉ូលនិយាយពីអ្នកបម្រើដែលទទួលព្រះជាម្ចាស់ គឺពួកគេចាប់ផ្តើម «ឈរបាន» ជំនួសការដួលចុះ។ អ្នកអាចបកប្រែឃ្លានេះថាក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ព្រះជាម្ចាស់នឹងទទួលគាត់ ដោយសារគាត់ធ្វើជាអ្នកបម្រើដែលអាចទទួលយកបាន»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
Romans 14:5-6
ដ្បិត ម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ
«មនុស្សម្នាក់គិតថា ថ្ងៃមួយមានសារសំខាន់ជាងថ្ងៃដទៃ ប៉ុន្តែ ម្នាក់ទៀតគិតថា ថ្ងៃទាំងអស់គឺដូចគ្នា»។
ដូច្នេះ ចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ
អ្នកអាចបំពេញអត្ថន័យបន្ថែម។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះ ត្រូវឲ្យមនុស្សម្នាក់ៗប្រាកដនូវអ្វីដែលគេកំពុងធ្វើ ដើម្បីថ្វាយសិរីល្អព្រះអម្ចាស់ចុះ»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
អ្នកណាដែលប្រតិបត្តិតាមថ្ងៃណា ចូរប្រតិបត្តិថ្ងៃនោះសម្រាប់ព្រះអម្ចាស់ចុះ
ពាក្យ «ប្រតិបត្តិ» នៅទីនេះ សំដៅដល់ការថ្វាយបង្គំ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលថ្វាយបង្គំក្នុងថ្ងៃជាក់ស្តែងណាមួយ ដើម្បីថ្វាយសិរីល្អព្រះអម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
ហើយអ្នកណាបរិភោគ ចូរបរិភោគសម្រាប់ព្រះជាម្ចាស់ចុះ
នេះជាប្រយោគបិត។ អ្នកក៏អាចបន្ថែមពាក្យដែលខ្វះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលបរិភោគគ្រប់ប្រភេទអាហារ ចូរបរិភោគវាដើម្បីថ្វាយសិរីល្អព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-ellipsis)
ហើយអស់អ្នកណាដែលមិនបរិភោគ ចូរចៀសវាងពីការបរិភោគនោះ សម្រាប់ព្រះជាម្ចាស់
នេះជាប្រយោគបិត។ អ្នកអាចបន្ថែមពាក្យដែលខ្វះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលមិនបរិភោគប្រភេទអាហារជាក់លាក់ណាមួយ ដើម្បីថ្វាយសិរីល្អព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-ellipsis)
Romans 14:7-9
ដ្បិត យើងម្នាក់ៗមិនបានរស់នៅសម្រាប់ខ្លួនឯងទេ
ឃ្លា «រស់នៅសម្រាប់ខ្លួនឯង» នៅទីនេះមានន័យថា ការរស់នៅដើម្បីបំពេញតែខ្លួនឯង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងម្នាក់ៗមិនគួររស់នៅគ្រាន់តែបំពេញខ្លួនយើងនោះទេ»។ (UDB) (សូមមើលៈ INVALID translate/figs-explicit)
ហើយក៏គ្មាននរណាស្លាប់សម្រាប់ខ្លួនឯងដែរ
នេះមានន័យថា ការស្លាប់របស់អ្នកណាម្នាក់មានឥទ្ធិពលលើមនុស្សផ្សេងទៀត។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងម្នាក់ៗមិនគួរគិតថា ពេលដែលយើងស្លាប់ វានឹងមានឥទ្ធិពលមកលើខ្លួនយើងតែម្នាក់នោះទេ»។ (UDB)(សូមមើលៈ INVALID translate/figs-explicit)
យើង...យើង
លោកប៉ូលរាប់បញ្ចូល អ្នកអានរបស់លោក។ (សូមមើលៈ INVALID translate/figs-inclusive)
ស្លាប់ និង រស់
«អស់អ្នកដែលស្លាប់ និងអស់អ្នកនៅរស់»។
Romans 14:10-11
ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នកយ៉ាងដូច្នេះ? ហើយហេតុអ្វីបានជាអ្នកបដិសេធបងប្អូនរបស់អ្នកយ៉ាងដូចម្តេច?
ដោយការប្រើសំណួរនេះ គឺលោកប៉ូលធ្វើការពន្យល់ ហេតុអ្វីលោកត្រូវស្តីបន្ទោសចំពោះបុគ្គលម្នាក់ៗក្នុងចំណោមអ្នកអានរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «វាមិនត្រឹមត្រូវនោះទេដែលអ្នកថ្កោលទោសបងប្អូនរបស់អ្នក ហើយក៏មិនត្រឹមត្រូវដែរ ក្នុងការដែលអ្នកបដិសេធបងប្អូនរបស់អ្នក!» ឬ «ចូរឈប់ថ្កោលទោស និងបដិសេធបងប្អូនរបស់អ្នកទៅ!» (សូមមើលៈ INVALID translate/figs-you) (សូមមើលៈ INVALID translate/figs-rquestion)
បងប្អូន
នៅទីនេះ មានន័យសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស និងស្រ្តី។
ដ្បិត យើងទាំងអស់គ្នានឹងឈរនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់
ឃ្លា «ចំពោះបល្ល័ង្កនៃការជំនុំជម្រះ» សំដៅដល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ក្នុងការជំនុំជម្រះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត ព្រះជាម្ចាស់នឹង ជំនុំជម្រះយើងទាំងអស់គ្នា»។ (សូមមើលៈ INVALID translate/figs-metonymy)
ដូចមានសេចក្តីចែងទុកមកថា
អ្នកអាចបកប្រែក្នុងន័យបែបនេះថា «ដ្បិត មានអ្នកបានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ INVALID translate/figs-activepassive)
ក្នុងការដែលយើងរស់
ប្រយោកនេះត្រូវបានប្រើដើម្បីចាប់ផ្តើមការស្បថស្បែ ឬការសន្យា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកអាចប្រាកដចិត្ត ថានេះគឺពិត»។ (សូមមើលៈ INVALID translate/figs-explicit)
គ្រប់ជង្គង់នឹងលុតចុះចំពោះយើង ហើយគ្រប់ទាំងអណ្តាតនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់
លោកប៉ូលប្រើពាក្យទាំងនេះ «ជង្គង់» និង «អណ្តាត» សំដៅដល់តួអង្គមនុស្សទាំងមូល។ ព្រះអម្ចាស់ក៏ប្រើពាក្យ «ព្រះអង្គ» សំដៅដល់ព្រះអង្គទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សទាំងអស់នឹងក្រាបចុះ ហើយសរសើរតម្តើងយើង»។ (សូមមើលៈ INVALID translate/figs-synecdoche និង INVALID translate/figs-123person)
Romans 14:12-13
នឹងទទួលខុសត្រូវនៅចំពោះកិច្ចការខ្លួនឯងនៅចំពោះព្រះជាម្ចាស់
«នឹងត្រូវពន្យល់ពីកិច្ចការរបស់យើងចំពោះព្រះជាម្ចាស់»។
ផ្ទុយទៅវិញ ចូរធ្វើដូច្នេះវិញ សូមកុំធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួល ឬធ្វើជាអន្ទាក់ដល់បងប្អូនរបស់ខ្លួនឡើយ
ពាក្យ «ជំពប់ដួល» និង «អន្ទាក់» នៅទីនេះ មានន័យជាគោលដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ជំនួសមកវិញត្រូវធ្វើយ៉ាងដូច្នេះ គឺមិនត្រូវធ្វើ ឬ និយាយអ្វីដែលជាហេតុបណ្តាលឲ្យអ្នកជឿធ្វើបាបនោះឡើយ»។ (សូមមើល: INVALID translate/figs-doublet)
បងប្អូន
គឺសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស ទាំងស្ត្រី។
Romans 14:14-15
ខ្ញុំដឹង ហើយខ្ញុំមានការជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូ
ពាក្យ «ដឹង» និង «ខ្ញុំមានការជឿជាក់» នៅទីនេះ មានន័យជាគោលដូចគ្នា លោកប៉ូលបានប្រើពួកវាដើម្បីបញ្ជាក់ភាពជឿជាក់របស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំជឿជាក់ ដោយសារបងប្អូនរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូ»។ (សូមមើលៈ INVALID translate/figs-doublet)
គ្មានអ្វីមិនស្អាតដោយឯកឯងទេ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀត «អ្វីៗទាំងអស់វាស្អាតដោយខ្លួនរបស់វា»។ (សូមមើលៈ INVALID translate/figs-doublenegatives)
ដោយឯកឯងទេ
«ដោយធម្មជាតិរបស់វា» ឬ «ពីព្រោះវាគឺជាខ្លួនរបស់វា»។
មិនស្អាតគឺដោយសារមនុស្សគិតថាការនោះមិនស្អាតទេ ហើយសម្រាប់គាត់គឺមិនស្អាត
លោកប៉ូលបញ្ជាក់នៅទីនេះថា មនុស្សគួរតែនៅឲ្យឆ្ងាយពីអ្វីដែលគេគិតថា របស់នោះជារបស់មិនស្អាត។ អ្នកអាចបញ្ជាក់បន្ថែមក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើគេគិតថារបស់អ្វីមួយមិនស្អាត នោះវានឹងមិនស្អាតសម្រាប់គេ ហើយគេគួរតែនៅឲ្យឆ្ងាយពីវា»។ (សួមមើលៈ INVALID translate/figs-explicit)
ប្រសិនបើ អ្នកធ្វើឲ្យបងប្អូនរបស់អ្នកឈឺចាប់ដោយសារតែអាហារ
«ប្រសិនបើអ្នកធ្វើឲ្យជំនឿរបស់បងប្អូនរបស់អ្នក មានបញ្ហាដោយសារអាហារ»។ នៅទីនេះ ពាក្យ «របស់អ្នក» សំដៅដល់អស់អ្នកដែលមានភាពរឹងម៉ាំក្នុងសេចក្តីជំនឿ ហើយ «បងប្អូន» សំដៅដល់អស់អ្នកដែលខ្សោយក្នុងសេចក្តីជំនឿ។
បងប្អូន
មានន័យសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស និងស្រ្តី។
អ្នកលែងដើរនៅក្នុងសេចក្តីស្រឡាញ់ទៀតហើយ
លោកប៉ូលនិយាយអំពីអាកប្បកិរិយារបស់អ្នកជឿ ដូចជាការដើរ។ ការបកប្រែតាមរបៀបផ្សេងទៀត «នោះអ្នកលែងបង្ហាញក្តីស្រលាញ់ទៀតហើយ»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 14:16-17
សូមកុំអនុញ្ញាតឲ្យអ្វីដែលអ្នកគិតថាល្អ ហើយបែរជាគេនិយាយអាក្រក់វិញឡើយ
«ទោះបីជាអ្នកគិតថា ទាំងនោះជាការល្អដ៏ដោយ កុំធ្វើវា ប្រសិនបើមនុស្សដទៃនិយាយវាជាការអាក្រក់»។
កិច្ចការល្អរបស់អ្នក
សំដៅដល់កិច្ចការរបស់មនុស្សដែលមានភាពរឹងម៉ាំក្នុងសេចក្តីជំនឿ។
មនុស្ស
ពាំក្យនេះអាចមានន័យថាៈ ទី១) អ្នកជឿដទៃទៀត ឬ ទី២) មិនមែនគ្រិស្តបរិស័ទ។
ដ្បិត នរគរបស់ព្រះជាម្ចាស់មិនមែនជារឿងអាហារ និងផឹកឡើយ ប៉ុន្តែ គឺជារឿងសេចក្តីសុចរិត សេចក្តីសុខសាន្ត និងសេចក្តីអំណរនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ
លោកប៉ូលវែកញែកថា ព្រះជាម្ចាស់បានបង្កើតព្រះរាជាណាចក្ររបស់ទ្រង់មក ដូច្នេះ ព្រះអង្គនឹងប្រទានឲ្យយើងនូវទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយទ្រង់ ហើយប្រទានសេចក្តីសុខសាន្ត និងអំណរដល់យើង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត ព្រះជាម្ចាស់មិនបានបង្កើតរាជាណាចក្ររបស់ទ្រង់សម្រាប់ការបរិភោគ ឬផឹកនោះទេ ដូច្នេះ ទ្រង់អាចត្រួតត្រាលើអ្វីដែលយើងបរិភោគ ឬលើអ្វីដែលយើងផឹក។ ព្រះអង្គបង្កើតរាជាណាចក្ររបស់ព្រះអង្គមក ដូច្នេះ យើងអាចមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះអង្គ ហើយប្រទានសេចក្តីសុខសាន្ត និងអំណរដល់យើង»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 14:18-19
ហើយមនុស្សក៏ទទួលស្គាល់ដែរ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សនឹងទទួលស្គាល់គាត់»ឬ «មនុស្សនឹងគោរពគាត់»។ (សូមមើលៈ INVALID translate/figs-activepassive)
ចូរយើងដេញតាមអ្វីៗដែលមេត្រីភាព និងអ្វីៗដែលកសាងគ្នាទៅវិញទៅមក
ឃ្លា «កសាងគ្នាទៅវិញទៅមក» នៅទីនេះ សំដៅលើការជួយគ្នាឲ្យលូតលាស់ក្នុងសេចក្តីជំនឿ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរយើងស្វែងរករស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្ត ហើយជួយគ្នាទៅវិញទៅមក លូតលាស់កាន់តែខ្លាំងឡើងក្នុងសេចក្តីជំនឿ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 14:20-21
សូមកុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយព្រោះអាហារឡើយ
អ្នកអាចបញ្ជាក់ឲ្យមានអត្ថន័យពេញលេញ សម្រាប់ប្រយោគនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «កុំកែប្រែអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នកជឿ ព្រោះតែអ្នកចង់បរិភោគាអាហារប្រភេទណាមួយនោះឡើយ»។ (សូមមើលៈ INVALID translate/figs-explicit)
ប៉ុន្តែ មិនស្អាតនៅពេលដែលមនុស្សដែលបរិភោគ ហើយធ្វើឲ្យបងប្អូនរវាតចិត្តវិញ
នៅទីនេះឃ្លា «ធ្វើឲ្យបងប្អូនរវាតចិត្ត» មានន័យថា វាធ្វើឲ្យបងប្អូនដែលខ្សោយធ្វើកិច្ចការដែលប្រឆាំងនឹងមនសិការរបស់គាត់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ វានឹងទៅជាបាបសម្រាប់អ្នកណាម្នាក់ដែលបរិភោគអាហារ ដែលបងប្អូនដទៃទៀតគិតថាវាខុសបើបរិភោគ ប្រសិនបើដោយសារការបរិភោគនេះ ធ្វើឲ្យបងប្អូនដែលខ្សោយធ្វើអ្វីដែលប្រឆាំងនឹងមនសិការរបស់គាត់»។ (សូមមើលៈ INVALID translate/figs-explicit)
គឺជាការល្អ ប្រសិនបើមិនបរិភោគសាច់ ឬ ផឹកស្រា ឬបរិភោគអ្វីផ្សេងទៀត ដោយហេតុចង់ធ្វើឲ្យបងប្អូនរវាតចិត្តឡើយ
«វាជាការប្រសើរ បើមិនបរិភោគសាច់ ឬផឹកស្រាទំពាំងបាយជូរ ឬធ្វើអ្វីផ្សេងទៀតដែលអាចនាំឲ្យបងប្អូនរបស់អ្នកមានប្រព្រឹត្តបាប»។
បងប្អូន
ពាក្យនេះមានន័យសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស និងស្រ្តី។
របស់អ្នក
សំដៅដល់អ្នកដែលរឹងមាំក្នុងសេចក្តីជំនឿ ហើយ «បងប្អូន» សំដៅដល់អ្នកដែលខ្សោយក្នុងសេចក្តីជំនឿ។
Romans 14:22-23
ជំនឿដ៏ពិសេសទាំងនេះដែលអ្នកមាន
ប្រយោគនេះនិយាយពីជំនឿលើអាហារ និងសុរា ឬភេសជ្ជៈ
អ្នក...ខ្លួនរបស់អ្នក
ជាឯកវចន។ ព្រោះលោកប៉ូលសំដៅលើអ្នកជឿទាំងអស់ អ្នកអាចត្រូវប្រែឃ្លានេះដោយប្រើពហុវចន។ (សូមមើលៈ INVALID translate/figs-you)
មានពរហើយអស់អ្នកណាដែលមិនថ្កោលទោសខ្លួនឯងដោយសារអ្វីដែលខ្លួនឯងគិតថាល្អឡើយ
«មានពរហើយអ្នកដែលមិនមានអារម្មណ៍ថាមានកុំហុស សម្រាប់អ្វីដែលពួកគេសម្រេចចិត្តធ្វើ»។
អស់អ្នកណាដែលសង្ស័យនឹងត្រូវទោស ប្រសិនបើគេបរិភោគ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា ប្រសិនបើ មនុស្សមិនប្រាកដថា នោះជាប្រភេទអាហារដែលអាចបរិភោគបាន ប៉ុន្តែ គេបរិភោគវា នោះគេនឹងមានកំហុស» ឬ «មនុស្សដែលមិនប្រាកដថាវាត្រឹមត្រូវសម្រាប់បរិភោគអាហារជាក់លាក់ ប៉ុន្តែបន្ទាប់មកគេបរិភោគ យ៉ាងណាក៏ដោយ នឹងមានបញ្ហាមនសិការ»។ (សូមមើលៈ INVALID translate/figs-activepassive)
ប្រសិនបើ វាមិនកើតចេញពីជំនឿ
អ្វីដែល «មិនមកពីជំនឿ» គឺជាអ្វីដែលព្រះជាម្ចាស់មិនចង់ឲ្យធ្វើ។ អ្នកអាចបញ្ជាក់បន្ថែមអត្ថន័យនៅទីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា គេខុស ព្រោះគេបរិភោគអាហារដែលគេជឿថា ព្រះជាម្ចាស់មិនចង់អោយគេបរិភោគ»។ (សូមមើលៈ INVALID translate/figs-explicit)
អ្វីក្តីដែលមិនមែនកើតចេញពីជំនឿគឺជាអំពើបាបទាំងអស់
អ្វីដែល «មិនមកពីជំនឿ» គឺជាអ្វីដែលព្រះជាម្ចាស់មិនចង់ឲ្យធ្វើ។ អ្នកអាចបញ្ជាក់បន្ថែមអត្ថន័យនៅទីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកមានបាប ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកមិនជឿថា ព្រះចង់ឲ្យអ្នកធ្វើ»។(សូមមើលៈ INVALID translate/figs-explicit)
Romans 15
Romans 15:1-2
ប្រយោគភ្ជាប់
លោកប៉ូលបញ្ចប់វគ្គនេះ អំពីការរស់នៅរបស់អ្នកជឿសម្រាប់អ្នកដទៃ ជាមួយការរំលឹកពួកគេពីរបៀបដែលព្រះគ្រិស្តធ្លាប់គង់នៅ។
ឥឡូវនេះ
ចូរបកប្រែពាក្យនេះ ដោយប្រើភាសារបស់អ្នក ដើម្បីណែនាំគំនិតថ្មីទៅក្នុងការវែកញែក។
យើងមានកម្លាំង
ពាក្យ «កម្លាំង» នៅទីនេះ សំដៅដល់មនុស្សដែលរឹងមាំក្នុងសេចក្តីជំនឿរបស់ពួកគេ។ ពួកគេជឿថាព្រះជាម្ចាស់អនុញ្ញាតឲ្យពួកគេបរិភោគគ្រប់ប្រភេទអាហារទាំងអស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងដែលមានកម្លាំងក្នុងសេចក្តីជំនឿ»។ (សូមមើលៈ INVALID translate/figs-explicit)
យើង
ពាក្យនេះសំដៅដល់លោកប៉ូល អ្នកអានរបស់លោក និងអ្នកជឿដទៃទៀត។ (សូមមើលៈ INVALID translate/figs-inclusive)
អ្នកខ្សោយ
ពាក្យ «អ្នកខ្សោយ» នៅទីនេះ សំដៅដល់មនុស្សដែលខ្សោយក្នុងសេចក្តីជំនឿរបស់ពួកគេ។ ពួកគេជឿថាព្រះជាម្ចាស់មិនអនុញ្ញាតឲ្យគេបរិភោគអាហារមួយចំនួន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលខ្សោយក្នុងសេចក្តីជំនឿ»។ (សូមមើលៈ INVALID translate/figs-explicit)
ស្អាងពួកគេឡើង
ដោយប្រយោគនេះ លោកប៉ូលមានន័យ ដើម្បីពង្រឹងជំនឿរបស់អ្នកណាម្នាក់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដើម្បីពង្រឹងសេចក្តីជំនឿរបស់គេ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:3-4
ព្រះអង្គបានធ្វើដូចជាសេចក្តីដែលបានចែងទុកមក
ឃ្លានេះលោកប៉ូលសំដៅដល់បទគម្ពីរ កន្លែងដែលព្រះគ្រិស្ត (ព្រះមេស្ស៊ី) មានបន្ទូលទៅកាន់ព្រះជាម្ចាស់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះមេស្ស៊ី មានព្រះបន្ទូលទៅព្រះជាម្ចាស់ក្នុងបទគម្ពីរ»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
ពាក្យប្រមាថរបស់អស់អ្នកដែលប្រមាថព្រះអង្គ បានធ្លាក់មកលើទូលបង្គំ
ពាក្យប្រមាថរបស់អស់អ្នកដែលបានប្រមាថព្រះជាម្ចាស់បានធ្លាក់ទៅលើព្រះគ្រិស្ត។
ដ្បិត អ្វីក្តីដែលបានចែងពីមុន គឺបានចែងឡើង ដើម្បីណែនាំយើង
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត គ្រប់យ៉ាងដែលពួកព្យាការីបានសរសេរក្នុងបទគម្ពីរ ដើម្បីបង្រៀនយើង ក្នុងអតីតកាល»។(សូមមើលៈ INVALID translate/figs-activepassive) របស់យើង...យើង - លោកប៉ូលរាប់បញ្ចូលទាំងអ្នកអានរបស់លោក និងអ្នកជឿដទៃទៀត។ (សូមមើលៈ INVALID translate/figs-inclusive)
តាមរយៈភាពអត់ធ្មត់ និងតាមរយៈការលើកទឹកចិត្តរបស់បទគម្ពីរ ធ្វើឲ្យយើងមានទំនុកចិត្ត
ឃ្លា «ធ្វើឲ្យយើងមានទំនុកចិត្ត» នៅទីនេះ មានន័យថា អ្នកជឿនឹងដឹងថាព្រះជាម្ចាស់ នឹងសម្រេចព្រះបន្ទូលសន្យារបស់ទ្រង់។ អ្នកអាចធ្វើការបំពេញអត្ថន័យក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយរបៀបនេះ បទគម្ពីរនឹងលើកទឹកចិត្តយើង ឲ្យជឿជាក់ថា ព្រះជាម្ចាស់នឹងធ្វើគ្រប់យ៉ាងសម្រាប់យើងតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:5-7
ប្រយោគភ្ជាប់
លោកប៉ូលលើកទឹកចិត្តអ្នកជឿទាំងអស់ឲ្យចងចាំថា ទាំងអ្នកជឿសាសន៍ដទៃ ទាំងជាសាសន៍យូដាដែលជឿ គឺបានរួមគ្នាមកតែមួយក្នុងព្រះគ្រិស្ត។
សូម...ព្រះ...ប្រទាន
«ខ្ញុំអធិស្ឋានថា...ព្រះជាម្ចាស់...នឹងប្រទាន»
ចិត្តគំនិតតែមួយជាមួយគ្នាទៅវិញទៅមក
ប្រយោគ «គំនិតដូចគ្នា» នៅទីនេះ ជាការប្រៀបធៀបដែលបញ្ជាក់ថា ឲ្យមានកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក» ឬ «ដើម្បីឲ្យមានសាមគ្គី»។ (សូមមើលៈ INVALID translate/figs-metonymy)
សរសើរចេញពីសម្លេងតែមួយ
ឃ្លានេះមានន័យថា ដើម្បីឲ្យមានសាមគ្គីក្នុងការសរសេើរព្រះជាម្ចាស់។ ការបកប្រែតាមរបៀបដទៃទៀតៈ «ចូរសរសើរព្រះជាម្ចាស់ដោយការសាមគ្គី ដូចជាមនុស្សតែម្នាក់ដែលនិយាយពីមាត់តែមួយ»។ (សូមមើលៈ INVALID translate/figs-metonymy)
ចូរទទួលគ្នាទៅវិញទៅមក
«ទទួលគ្នាទៅវិញទៅមក»។
Romans 15:8-9
ខ្ញុំសូមជម្រាប់ថា
«ខ្ញុំ» សំដៅដល់លោកប៉ូល។
ព្រះគ្រិស្តបានត្រឡប់ទៅជាអ្នកបម្រើនៃពួកអ្នកកាត់ស្បែក
នៅទីនេះ «ពួកអ្នកកាត់ស្បែក» សំដៅដល់សាសន៍យូដា។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបដទៃទៀតៈ «ព្រះយេស៊ូគ្រិស្តបានមក ដើម្បីជួយសាសន៍យូដា»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-activepassive)
ដូច្នេះ ព្រះអង្គនឹងបញ្ជាក់ពីសេចក្តីសន្យាដែលបានប្រទានដល់ដូនតារបស់ពួកគេ
ពាក្យ «ដូនតា» នៅទីនេះ សំដៅដល់ដូនតារបស់សាសន៍យូដា។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបដទៃទៀត «នោះព្រះជាម្ចាស់នឹងបញ្ជាក់សេចក្តីសន្យា ដែលព្រះអង្គបានប្រទានឲ្យដូនតារបស់សាសន៍យូដា»។ (សូមមើលៈ INVALID translate/figs-explicit និង INVALID translate/figs-activepassive)
ហើយដើម្បីឲ្យសាសន៍ដទៃ
នេះជាប្រយោគបិត។ អ្នកអាចរួមបញ្ចូលពាក្យដែលបាត់។ ការបកប្រែតាមរបៀបដទៃទៀតៈ «ហើយព្រះគ្រិស្តបានមកដើម្បីជួយពួកសាសន៍ដទៃ»។ (សូមមើលៈ INVALID translate/figs-ellipsis)
ដូចមានសេចក្តីចែងទុកមកថា
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូចដែលអ្នកណាម្នាក់បានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ INVALID translate/figs-activepassive)
ហើយច្រៀងសរសើរដល់ព្រះនាមរបស់ព្រះអង្គ
ឃ្លា «ព្រះនាមរបស់ព្រះអង្គ» ជាន័យធេៀបដែលសំដៅដល់ ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយច្រៀងសរសើរព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-metonymy)
Romans 15:10-11
ហើយក៏មានសេចក្តីចែងទុកទៀតថា
«បទគម្ពីរចែងទុកទៀតថា»។
ជាមួយនឹងរាស្រ្តរបស់ព្រះអង្គចុះ
ឃ្លានេះសំដៅដល់រាស្ត្ររបស់ព្រះជាម្ចាស់។ អ្នកអាចបន្ថែមអត្ថន័យក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ជាមួយនឹងរាស្ត្ររបស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
សរសើរព្រះអង្គ
«សរសើរព្រះអម្ចាស់»។
Romans 15:12
ឫសរបស់លោកអ៊ីសាយ
លោកអ៊ីសាយ ជាឪពុកខាងសាច់ឈាមរបស់ស្តេចដាវីឌ។ ការបកប្រែតាមរបៀបដទៃទៀតៈ «ពូជពង្សរបស់លោកអ៊ីសាយ»។ (សូមមើលៈ INVALID translate/figs-metonymy)
សាសន៍ដទៃនឹងមានទំនុកចិត្តលើព្រះអង្គ
«ព្រះអង្គ» សំដៅដល់ ព្រះមេស្ស៊ី ជាពូជពង្សរបស់លោកអ៊ីសាយ។ អស់អ្នកដែលមិនមែនជាសាសន៍យូដា ក៏នឹងទុកចិត្តថា ទ្រង់នឹងសម្រេចព្រះបន្ទូលសន្យារបស់ទ្រង់។ ការបកប្រែតាមរបៀបដទៃទៀតៈ «មនុស្សដែលមិនមែនជាសាសន៍យូដា អាចទុកចិត្តព្រះអង្គ ថាទ្រង់ធ្វើអ្វីដែលទ្រង់បានសន្យា»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:13
ព្រះជាម្ចាស់នៃទំនុកចិត្ត
ពាក្យ «ទំនុកចិត្ត» នៅទីនេះសំដៅដល់សមត្ថភាពរបស់អ្នកណាម្នាក់ ក្នុងការទុកចិត្តព្រះជាម្ចាស់ ធ្វើអ្វីដែលព្រះអង្គបានសន្យាថានឹងធ្វើ។ ការបកប្រែតាមរបៀបដទៃទៀតៈ «ព្រះអម្ចាស់អើយ! អស់អ្នកដែលព្រះអម្ចាស់ទុកចិត្ត ដើម្បីសម្រេចពាក្យសន្យារបស់ទ្រង់»។ (សូមមើល: INVALID translate/figs-explicit)
បំពេញអ្នកជាមួយនឹងអំណរ និងសេចក្តីសុខសាន្ត
លោកប៉ូលបន្ថែមន័យនៅទីនេះ ដើម្បីបញ្ជាក់គោលបំណងរបស់គាត់។ ការបកប្រែតាមរបៀបដទៃទៀតៈ «បំពេញអ្នកជាមួយនឹងអំណរ និងសេចក្តីសុខសាន្តដ៏បរិបូរ»។ (សូមមើលៈ INVALID translate/figs-hyperbole)
អ្នកអាចមានទំនុកចិត្តជាបរិបូរ
«អ្នកអាចមានទំនុកចិត្តទាំងស្រុង»។
Romans 15:14
ប្រយោគភ្ជាប់
លោកប៉ូលរំលឹកអ្នកជឿនៅក្រុងរ៉ូមថា ព្រះជាម្ចាស់បានជ្រើសគាត់ដើម្បីនាំដំណឹងល្អដល់សាសន៍ដទៃ។
បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ក៏មានទំនុកចិត្តលើបងប្អូនដែរ
លោកប៉ូលប្រាកដចិត្តភ្លាមថា ក្នុងអាកប្បកិរិយារបស់អ្នកជឿនៅក្រុងរ៉ូម គឺពួកគេមានការគោរពគ្នាទៅវិញទៅមក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្លួនខ្ញុំផ្ទាល់ប្រាកដណាស់ថាបងប្អូនមានពេញដោយក្តីស្រលាញ់ ក្នុងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
បងប្អូន
សំដៅដល់អ្នកជឿ ដែលរួមទាំងបុរស និងស្រ្តី។
ពេញដោយចំណេះដឹងគ្រប់យ៉ាង
លោកប៉ូលបន្ថែមអត្ថន័យដើម្បីបញ្ជាក់គោលបំណងរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បានបំពេញដោយចំណេះដឹងគ្រប់គ្រាន់ ដើម្បីដើរតាមព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-hyperbole)
ក៏អាចដាស់តឿនដល់អ្នកទៅវិញទៅមកផងដែរ
ពាក្យ «ដាស់តឿន» នៅទីនេះមានន័យថា បង្រៀន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក៏អាចបង្រៀនគ្នាទៅវិញទៅមក»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:15-16
អំណោយទានដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំ
អំណោយទាននេះជាការតែងតាំងលោកប៉ូលជាសាវកម្នាក់ ថ្វីបើលោកធ្លាប់ធ្វើទុក្ខបុកម្នេញអ្នកជឿ ក្នុងពេលលោកមិនទាន់ប្រែចិត្តក៏ដោយ។ លោកប៉ូលនិយាយអំពីការជ្រើសរើសរបស់គាត់ជាសាវក ដែលជាអំណោយទានដែលព្រះបានប្រទានដល់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អំណោយទានដែលព្រះបានប្រទានដល់ខ្ញុំ»។ (សូមមើលៈ INVALID translate/figs-metaphor ឬ INVALID translate/figs-activepassive)
ការថ្វាយយញ្ញបូជារបស់សាសន៍ដទៃអាចទទួលយកបាន
លោកប៉ូលនិយាយអំពីការចែកចាយដំណឹងល្អរបស់ ដែលលោកដូចជាបូជាចារ្យ ដែលធ្វើការថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សាសន៍ដទៃអាចសព្វព្រះទ័យព្រះជាម្ចាស់ នៅពេលដែលពួកគេស្តាប់បង្គាប់ព្រះអង្គ»។ (សូមមើលៈ INVALID translate/figs-metaphor)
Romans 15:17-19
សេចក្តីអំណររបស់ខ្ញុំគឺនៅក្នុងព្រះគ្រិស្តយេស៊ូ ហើយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់
ឃ្លា «កិច្ចការរបស់ព្រះជាម្ចាស់» នៅទីនេះ អាចសំដៅដល់កិច្ចការដែលព្រះជាម្ចាស់បានជ្រើសរើសលោកប៉ូលដើម្បីធ្វើវា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទោះបីយ៉ាងណាក៏ដោយ ខ្ញុំមានហេតុផលដើម្បីមានអំណរក្នុងព្រះគ្រិស្តយេស៊ូ និងក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែលប្រទានអោយខ្ញុំធ្វើ»។ (សូមមើលៈ INVALID translate/figs-explicit)
ដ្បិត ខ្ញុំនឹងមិនហ៊ាននិយាយពីអ្វីទាំងអស់... មានការជាច្រើនបានសម្រេច ដោយសារសំដី និងការប្រព្រឹត្ត ដោយសារអំណាចនៃទីសម្គាល់ និងការអស្ចារ្យ ព្រមទាំងដោយសារអំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ
អ្នកអាចបកប្រែឃ្លាអវិជ្ជមានស្ទួននេះ ទៅជាទម្រង់វិជ្ជមានវិញ។ ឃ្លា «មានការជាច្រើន» នៅទីនេះ សំដៅដល់អ្វីដែលព្រះគ្រិស្តបានសម្រេចតាមរយៈលោកប៉ូល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយសារការស្តាប់បង្គាប់របស់សាសន៍ដទៃ ខ្ញុំនឹងនិយាយតែអ្វីដែលព្រះគ្រិស្តសម្រេចតាមរយៈខ្ញុំ ដោយសារសម្តី និង ការប្រព្រឹត្តរបស់ខ្ញុំ ដោយសារអំណាចនៃទីសម្គាល់ និងការអស្ចារ្យ ព្រមទាំងដោយសារអំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ»។ (សូមមើលៈ INVALID translate/figs-doublenegatives និង INVALID translate/figs-explicit)
ទីសម្គាល់ និងការអស្ចារ្យ
ពាក្យទាំងពីរនេះ មានអត្ថន័យជាគោលដូចគ្នា ហើយសំដៅដល់ប្រភេទផ្សេងៗគ្នានៃការអស្ចារ្យ។ (សូមមើលៈ INVALID translate/figs-doublet)
នាំដំណឹងល្អរបស់ព្រះគ្រិស្តពីក្រុងយេរ៉ូសាឡិមរហូតដល់ក្រុងអ៊ីលីរីកុន
គឺមកពីក្រុងយេរូ៉សាឡិមដែលនៅឆ្ងាយពីក្រុងអ៊ីលីរីកុន ជាតំបន់មួយក្បែរអ៊ីតាលី។
Romans 15:20-21
បំណងចិត្តរបស់ខ្ញុំ គឺចង់ប្រកាសដំណឹងល្អបែបនេះឯង ប៉ុន្តែ មិនមែនកន្លែងដែលគេស្គាល់ព្រះនាមព្រះគ្រិស្តរួចហើយនោះទេ
លោកប៉ូលគ្រាន់តែចង់ផ្សាយដំណឹងល្អ ទៅដល់មនុស្សដែលមិនទាន់បានឭអំពីព្រះគ្រិស្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយហេតុនេះ ខ្ញុំចង់ប្រកាសដំណឹងល្អនៅទីកន្លែងណា ដែលមនុស្សមិនធ្លាប់បានឮអំពីព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-explicit)
ដើម្បីកំុឲ្យខ្ញុំបានសង់នៅលើគ្រឹះរបស់អ្នកផ្សេងឡើយ
លោកប៉ូលមានប្រសាសន៍ពីបេសកកម្មការងាររបស់លោក ដែលដូចជាការសាងសង់ផ្ទះនៅលើគ្រឹះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដើម្បីកុំឲ្យខ្ញុំបន្តការងារដែលអ្នកផ្សេងបានចាប់ផ្តើមរួចទៅហើយនោះ។ ខ្ញុំមិនចង់ធ្វើជាមនុស្សដែលសាងសង់ផ្ទះលើគ្រឹះរបស់អ្នកណាម្នាក់ផ្សេងនោះទេ» (UDB)។ (សូមមើលៈ INVALID translate/figs-metaphor)
ដូចមានសេចក្តីចែងទុកមកថា
នៅទីនេះលោកប៉ូលសំដៅដល់អ្វីដែលលោកអេសាយបានសរសេរនៅក្នុងបទគម្ពីរ។ អ្នកអាចបកប្រែក្នុងទម្រង់សកម្ម និងធ្វើឲ្យមានន័យអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្វីដែលកំពុងកើតឡើង គឺដូចជាអ្វីដែលលោកអេសាយបានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ INVALID translate/figs-activepassive និង INVALID translate/figs-explicit)
អស់អ្នកដែលមិនបានឮពីព្រះអង្គ
លោកប៉ូលនិយាយពី «ដំណឹង» ឬសារអំពីព្រះគ្រិស្តមានដែលហាក់មានជីវិត និងមានសកម្មភាពដោយខ្លួនឯង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលមិនមានអ្នកណាប្រាប់ដំណឹងអំពីព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-personification)
Romans 15:22-23
ប្រយោគភ្ជាប់
លោកប៉ូលប្រាប់អ្នកជឿនៅក្រុងរ៉ូមអំពីផែនការណ៍ផ្ទាល់ខ្លួនរបស់លោកដើម្បីមកជួបសួរសុខទុក្ខពួកគេ និងសូមឲ្យអ្នកជឿអធិស្ឋានសម្រាប់លោក។
បានជាមានការរារាំងខ្ញុំ
អ្នកអាចបកប្រែឃ្ល្ានេះក្នុងទម្រង់សកម្មមួយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេបានរារាំងខ្ញុំ» ឬ «មនុស្សទាំងអស់ក៏បានរារាំងខ្ញុំ»។ (សូមមើលៈ INVALID translate/figs-activepassive)
ខ្ញុំលែងមានកន្លែងនៅក្នុងតំបន់ទាំងនោះទៀតទេ
លោកប៉ូលបញ្ជាក់ថាមិនមានកន្លែងច្រើនទេក្នុងតំបន់ទាំងនេះ ដែលអ្នករស់នៅទីនោះមិនបានដឹងពីព្រះគ្រិស្តនោះទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅតំបន់នេះមានកន្លែងច្រើន ដែលមនុស្សមិនបានឮអំពីព្រះគ្រិស្ត» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:24-25
អេស្ប៉ាញ
នេះជាអាណាខេត្តរ៉ូមខាងកើតនៃអាណាចក្ររ៉ូម ដែលលោកប៉ូលប្រាថ្នាទៅលេង។ (សូមមើលៈ INVALID translate/translate-names មើល INVALID translate/translate-unknown)
ឆ្លងកាត់
«ដែលខ្ញុំឆ្លងកាត់ក្រុងរ៉ូម» ឬ «ពេលដែលខ្ញុំនៅតាមផ្លូវ»។
បងប្អូនក៏មានចំណែកក្នុងការចាត់ខ្ញុំឲ្យទៅដែរ
លោកប៉ូលបញ្ជាក់ថា លោកចង់ឲ្យអ្នកជឿនៅក្រុងរ៉ូមផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុខ្លះដល់លោកសម្រាប់ការធ្វើដំណើរទៅកាន់អេស៉្បាញរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដែលអ្នកនឹងជួយខ្ញុំក្នុងការធ្វើដំណើរ» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
បន្ទាប់ពីខ្ញុំបាននៅជាមួយបងប្អូន
«ចំណាយពេលខ្លះជាមួយបងប្អូន» ឬ «រីករាយជួបជាមួយអ្នករាល់គ្នា»។
Romans 15:26-27
សេចក្តីអំណររបស់បងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ
ពាក្យ «ម៉ាសេដូន» និង «អាខៃ» នៅទីនេះសំដៅដល់់មនុស្សដែលរស់នៅក្នុងតំបន់ទាំងនោះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សេចក្តីអំណររបស់អ្នកជឿនៅក្នុងស្រុកម៉ាសេដូន និង ស្រុកអាខៃ» (UDB)។ (សូមមើលៈ INVALID translate/figs-synecdoche)
មែនហើយ ការរួមចំណែកជួយនេះពិតជាមានអំណរមែន
«អ្នកជឿនៅក្នុងស្រុកម៉ាសេដូន និង ស្រុកអាខៃមានអំណរដែលបានរួមចំណែក»។
ពិតណាស់ ពួកគេគឺជាអ្នកជំពាក់អ្នកទាំងនោះ
«ពិតណាស់ អ្នកជឿនៅក្នុងស្រុកម៉ាសេដូន និង ស្រុកអាខៃ ជាប់ជំពាក់អ្នកជឿក្នុងក្រុងយេរូ៉សាឡិម»។
ប្រសិនបើ សាសន៍ដទៃមានចំណែកនៅក្នុងកិច្ចការខាងវិញ្ញាណរបស់ពួកគេ ពួកគេជំពាក់ដល់ពួកគេមែន ថែមទាំងត្រូវបម្រើពួកគេ
«ប្រសិនបើ សាសន៍ដទៃមានចំណែកនៅក្នុងកិច្ចការខាងវិញ្ញាណរបស់អ្នកជឿក្រុងយេរូ៉សាឡិមទៅហើយ នោះសាសន៍ដទៃក៏ជំពាក់ការបម្រើអ្នកជឿក្រុងយេរូ៉សាឡិមដែរ»។
Romans 15:28-29
ហើយមានបញ្ជាក់ផលនេះដល់ពួកគេ
លោកប៉ូលមានប្រសាសន៍អំពីប្រាក់ដែលលោកនាំយកទៅក្រុងយេរូ៉សាឡិមនោះជាផលផ្លែ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយមានការនាំយកដង្វាយនេះទៅដល់ពួកគេដោយសុវត្ថិភាព»។ (សួមមើលៈ INVALID translate/figs-metaphor)
ខ្ញុំដឹងថា នៅពេលដែលខ្ញុំទៅជួបបងប្អូន ខ្ញុំនឹងទៅក្នុងព្រះពរដ៏បរិបូរណ៌នៅក្នុងព្រះគ្រិស្ត
ឃ្លានេះមានន័យថា ព្រះគ្រិស្តនឹងប្រទានពរលោកប៉ូលនិងអ្នកជឿនៅក្រុងរ៉ូម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយខ្ញុំដឹងថា នៅពេលដែលខ្ញុំមកលេងអ្នករាល់គ្នា ព្រះគ្រិស្តនឹងប្រទានពរយ៉ាងលើសលប់ដល់យើង» (UDB)។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:30-32
ឥឡូវនេះ
ចូរប្រើវានៅទីនេះ! ប្រសិនបើនៅក្នុងភាសារបស់អ្នកមានរបៀបដែលបង្ហាញថា លោកប៉ូលបានឈប់និយាយអំពីកិច្ចការល្អ ដែលគាត់មានទំនុកចិត្ត ក្នុង (១៥ៈ២៨) ហើយឥឡូវនេះ គឺការចាប់ផ្តើមនិយាយអំពីមហន្តរាយ ដែលជួបនៅចំពោះមុខវិញ។
ខ្ញុំដាស់តឿនដល់អ្នករាល់គ្នា
«ខ្ញុំលើកទឹកចិត្តអ្នករាល់គ្នា»។
បងប្អូនអើយ
សំដៅដល់គ្រិស្តបរិស័ទ រួមបញ្ចូលទាំងបុរស ទាំងស្រ្តី។
ខំព្យាយាម
«ប្រឹងប្រែង» ឬ «ព្យាយាម»។
បានសង្គ្រោះ
«បានសង្គ្រោះ» ឬ «បានការពារ»។
និងកិច្ចការបម្រើរបស់ខ្ញុំសម្រាប់បងប្អូននៅក្នុងក្រុងយេរ៉ូសាឡិម ឲ្យអាចទទួលយកបាននៅក្នុងចំណោមបងប្អូនអ្នកជឿនៅទីនោះ
លោកប៉ូលបញ្ជាក់បំណងប្រាថ្នារបស់លោក ថាអ្នកជឿក្នុងក្រុងយេរូ៉សាឡិម នឹងរីករាយយ៉ាងខ្លាំងក្នុងការទទួលប្រាក់ពីអ្នកជឿក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយសូមអធិស្ឋាន ដែលបងប្អូនអ្នកជឿក្នុងក្រុងយេរូ៉សាឡិម នឹងមានក្តីរីករាយទទួលប្រាក់ដែលខ្ញុំនាំាយកទីអោយពួកគេ»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 15:33
សូមព្រះនៃសេចក្តីសុខសាន្ត
«ព្រះនៃសេចក្តីសុខសាន្ត» មានន័យថាព្រះ ដែលធ្វើឲ្យអ្នកជឿមានក្តីសុខសាន្តពីខាងក្នុងមក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំអធិស្ឋាន សូមឲ្យព្រះជាម្ចាស់ ដែលធ្វើឲ្យយើងមានសេចក្តីសុខសាន្តពីខាងក្នុង»។ (សូមមើលៈ INVALID translate/figs-explicit)
Romans 16
Romans 16:1-2
ប្រយោគភ្ជាប់
បន្ទាប់មក លោកប៉ូលបានលើកសរសើរបងប្អូនអ្នកជឿក្នុងក្រុងរ៉ូមដោយចំៗឈ្មោះជាច្រើននាក់។
ខ្ញុំសូមសរសើរដល់អ្នករាល់គ្នា និងប្អូនស្រីភីបេ
«ខ្ញុំចង់ឲ្យបងប្អូន គោរពប្អូនស្រីភីបេ»។
ភីបេ
នេះជាឈ្មោះរបស់ស្រ្តីម្នាក់។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
ប្អូនស្រីរបស់យើង
ពាក្យ «របស់យើង» សំដៅដល់ លោកប៉ូល និងអ្នកជឿទាំងអស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បងប្អូនស្រីរបស់យើងនៅក្នុងព្រះគ្រិស្ត»។ (សូមមើលៈ INVALID translate/figs-inclusive)
ក្រុងកេងគ្រា
ក្រុងនេះធ្លាប់ជាក្រុងកំពង់ផែសមុទ្រ ក្នុងប្រទេស ក្រិក។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
ទទួលនាងនៅក្នុងព្រះអម្ចាស់
លោកប៉ូលលើកទឹកចិត្តអ្នកជឿនៅក្រុងរ៉ូម ឲ្យទទួលស្វាគមន៍នាងភីបេ ជាអ្នកជឿម្នាក់។ ការបកប្រែផ្សេងទៀតៈ «ចូលទទួលស្វាគមន៍នាង ព្រោះយើងទាំងអស់គ្នាជារបស់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
ដើម្បីឲ្យស័ក្តិសមជាអ្នកជឿ
«អ្នកជឿគួរតែទទួលស្វាគមន៍អ្នកជឿដទៃទៀត»។
ហើយសូមជួយនាង
លោកប៉ូលលើកទឹកចិត្តអ្នកជឿសាសន៍រ៉ូម ឲ្យផ្តល់នូវអ្វីដែលនាងត្រូវការ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយជួយនាងដោយផ្តល់អោយនាងគ្រប់យ៉ាងដែលនាងត្រូវការ» (UDB)។ (សូមមើលៈ INVALID translate/figs-euphemism)
នាងខ្លួនឯងបានជាជួយដល់កិច្ចការជាច្រើន ហើយបានជួយដល់ខ្ញុំផងដែរ
«បានជួយមនុស្សជាច្រើន ហើយនាងក៏បានជួយខ្ញុំផងដែរ»។
Romans 16:3-5
នាងព្រីស៊ីល និងលោកអគីឡា
នាងព្រីស៊ីល គឺជាប្រពន្ធរបស់លោកអគីឡា។ (សូមមើលៈ INVALID translate/translate-names)
ជាបងប្អូនរួមការងារជាមួយខ្ញុំនៅក្នុងព្រះគ្រិស្តយេស៊ូ
ពាក្យ «រួមការងារ» របស់លោកប៉ូល ជាមនុស្សដែលប្រាប់អ្នកដទៃអំពីព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលធ្វើការជាមួយខ្ញុំ ដើម្បីប្រាប់មនុស្សអំពីព្រះគ្រិស្តយេស៊ូ»។ (សូមមើលៈ INVALID translate/figs-explicit)
សូមសួរសុខទុក្ខដល់ក្រុមជំនុំដែលនៅផ្ទះរបស់ពួកគេដែរ
«សូមសួរសុខទុក្ខដល់អ្នកជឿទាំងអស់ដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដើម្បីថ្វាយបង្គំ»។
លោកអេប៉ៃណែត
នេះជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
ផលដំបូងរបស់អាស៊ីថ្វាយដល់ព្រះគ្រិស្ត
លោកប៉ូលមានប្រសាសន៍អំពីលោក អេប៉ៃណែត ដែលជាផលដំបូងដែលលោកបានច្រូតកាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដំបូង ក្នុងអាស៊ី ដែលជឿលើព្រះយេស៊ូ»។
Romans 16:6-8
នាងម៉ារី
ជាឈ្មោះរបស់ស្ត្រីម្នាក់។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
អាន់ត្រូនីក...លោកអាំភ្លាស
ជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
យូនាស
ជាឈ្មោះរបស់ស្ត្រីម្នាក់។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
ពួកគេមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមពួកសាវក
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ របៀបលផ្សេងទៀតនៃការបកប្រែៈ «ពួកសាវក ស្គាល់ពួកគេយ៉ាងច្បាស់»។ (សូមមើលៈ INVALID translate/figs-activepassive)
ជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះអម្ចាស់ផង
«មិត្តសម្លាញ់របស់ខ្ញុំ និង បងប្អូនរួមជំនឿ»។
Romans 16:9-11
អ៊ើបាន់...ស័តាឃីស...អពេលេស ..អើរិស្ដូប៊ូល...ហេរ៉ូឌាន...ណើគីស
ទាំងនេះគឺជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើលៈ INVALID translate/translate-names)
ដែលបានជឿជាក់នៅក្នុងព្រះគ្រិស្ត
ពាក្យ «បានជឿជាក់» សំដៅដល់នរណាម្នាក់ដែលបានសាកល្បងនិងបានបង្ហាញថាពិតប្រាកដមែន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលព្រះគ្រិស្តបានជឿជាក់»។
ដែលនៅក្នុងព្រះអម្ចាស់
សំដៅដល់អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដែលជាអ្នកជឿ» ឬ «អ្នកដែលជារបស់ព្រះជាម្ចាស់»។ (UDB) (សូមមើលៈ INVALID translate/figs-explicit)
Romans 16:12-14
ទ្រីភែន...ទ្រីផូស...ពើស៊ីស
ទាំងនេះគឺជាឈ្មោះរបស់មនុស្សស្រី។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
រូភូស...អស៊ីងគ្រីត...ផ្លេគូន...ហ៊ើម៉ាស....ប៉ាត្រូបាស...ហ៊ើមេស
ទាំងនេះគឺជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
បានជ្រើសរើសនៅក្នុងព្រះអម្ចាស់
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលត្រូវបានព្រះអម្ចាស់ជ្រើសរើស» ព្រោះគុណសម្បត្តិដ៏ពិសេស។ (សូមមើលៈ INVALID translate/figs-activepassive)
ម្តាយរបស់គាត់ និងម្ដាយរបស់ខ្ញុំ
លោកប៉ូលនិយាយពីម្តាយរបស់លោករូភូស ដែលទុកដូចជាម្តាយរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ម្តាយរបស់គាត់ ដែលខ្ញុំគិតថាដូចជាម្តាយរបស់ខ្ញុំ»។ (សូមមើលៈ INVALID translate/figs-metaphor)
បងប្អូន
នៅទីនេះសំដៅដល់គ្រិស្តបរិស័ទ ដែលរួមបញ្ចូលទាំងបុរស ទាំងស្ត្រី
Romans 16:15-16
ភីឡូឡូក...នេរើស ...អូលីមប៉ាស
ទាំងនេះជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
យូលាស
ជាឈ្មោះរបស់ស្រ្តីម្នាក់។ យូលាស ប្រហែលជាភរិយារបស់លោកភីឡូឡូគូស។ (សូមមើលៈ INVALID translate/translate-names និង INVALID translate/translate-unknown)
ដោយស្និទ្ធស្នាល
គឺជាការបង្ហាញក្តីស្រលាញ់សម្រាប់អ្នកជឿ។
ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ សូមជម្រាបសួរមកបងប្អូន
លោកប៉ូលមានប្រសាសន៍ក្នុងលក្ខណទូទៅទាក់ទងនឹងក្រុមជំនុំរបស់ព្រះគ្រិស្ត។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកជឿក្នុងក្រុមជំនុំទាំងអស់ក្នុងតំបន់នេះផ្ញើការជម្រាបសួររបស់ពួកគេមកកាន់បងប្អូន»។ (សូមមើល: INVALID translate/figs-hyperbole)
Romans 16:17-18
ប្រយោគភ្ជាប់
លោកប៉ូលផ្តល់ការដាស់តឿនចុងក្រោយដល់អ្នកជឿអំពី ភាពសាមគ្គី និងការរស់នៅសម្រាប់ព្រះជាម្ចាស់។
បងប្អូន
នៅទីនេះសំដៅដល់គ្រិស្តបរិស័ទ ដែលរួមបញ្ចូលទាំងបុរស និងស្ត្រី។
គិតពីអ្នក
«មើលសម្រាប់»។
ដែលធ្វើឲ្យបងប្អូនបាក់បែក និងមានការរវាតចិត្ត
ឃ្លានេះសំដៅដល់អស់អ្នកដែលឈ្លោះប្រកែក និងធ្វើឲ្យពួកគេឈប់ទុកចិត្តលើព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលធ្វើឲ្យអ្នកជឿទាស់ទែងជាមួយអ្នកដទៃ និងឈប់មានជំនឿលើព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-explicit)
ពួកគេបានធ្វើហួសពីសេចក្តីបង្រៀនដែលបងប្អូនបានរៀនហើយ
«ពួកគេបង្រៀន ការដែលមិនយល់ព្រមជាមួយសេចក្តីពីតដែលអ្នកបានរៀនរួចហើយ»។
ចូរបែរចេញឲ្យឆ្ងាយពីពួកគេ
«ចូរនៅឲ្យឆ្ងាយពីពួកគេ»។
ប៉ុន្តែ សម្រាប់ក្រពះរបស់ពួកគេវិញ
ពាក្យ «ក្រពះ» នៅទីនេះ ជាន័យធៀបដែលសំដៅដល់បំណងប្រាថ្នាសាច់ឈាម។ ការបម្រើក្រពះ តំណាងឲ្យការបំពេញបំណងប្រាថ្នារបស់ពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ពួកគេចង់ត្រឹមតែបំពេញបំណងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេ»។ (សូមមើលៈ INVALID translate/figs-metonymy និង INVALID translate/figs-metaphor )
តាមរយៈសំដីស្រទន់ និងពាក្យបញ្ជោររបស់ពួកគេ
ពាក្យ «សម្តីស្រទន់» និង «ពាក្យបញ្ជោរ» មានន័យជាគោលដូចគ្នា។ លោកប៉ូលបញ្ជាក់ពីរបៀបដែលមនុស្សទាំងនេះ ទទួលអ្នកជឿ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយនិយាយការដែលហាក់ដូចជាល្អ និងពិត» ។ (សូមមើលៈ INVALID translate/figs-doublet)
ទៀងត្រង់
ពាក្យនេះសំដៅដល់អស់អ្នកដែលធម្មតា គ្មានបទពិសោធន៍ ហើយ គ្មានកិច្ចកល្ប។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលទុកចិត្តពួកគេដោយចិត្តទៀងត្រង់» ឬ «អស់អ្នកដែលមិនដឹង ថាគ្រូទាំងនេះ ដែលបំភាន់ពួកគេ»។
Romans 16:19-20
គំរូនៃការស្តាប់បង្គាប់របស់បងប្អូនបានទៅលើមនុស្សគ្រប់គ្នាហើយ
នៅទីនេះលោកប៉ូលមានប្រសាសន៍អំពីការស្តាប់បង្គាប់របស់អ្នកជឿសាសន៍រ៉ូម ដែលដូចជាមនុស្សដែលអាចទៅដល់មនុស្សគ្រប់គ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិតមនុស្សគ្រប់គ្នាបានឮពីរបៀបដែលអ្នកស្តាប់បង្គាប់ព្រះជាម្ចាស់»។ (សូមមើលៈ INVALID translate/figs-personification)
ព្រះនៃសេចក្តីសុខសាន្តនឹងជាន់ក្បាលសាតាំងនៅក្រោមជើងរបស់អ្នក
ឃ្លា «កម្ទេចនៅក្រោមជើងរបស់អ្នក» សំដៅដល់ជោគជ័យពេញលេញលើសត្រូវ។ នៅទីនេះលោកប៉ូលនិយាយពីជ័យជម្នះរបស់អ្នកជឿក្រុងរ៉ូមលើសាតាំង ដោយជាន់នៅក្រោមជើងរបស់ពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក្នុងពេលដ៏ខ្លី ព្រះជាម្ចាស់នឹងប្រទានសេចក្តីសុខសាន្តនិងភាពជោគជ័យទាំងស្រុងលើសាតាំង»។ (សូមមើលៈ INVALID translate/figs-metaphor)
ល្ងង់ចំពោះអ្វីដែលអាក្រក់វិញ
«មិនជាប់ពាក់ព័ន្ធនឹងការធ្វើអាក្រក់»។
Romans 16:21-22
ប្រយោគភ្ជាប់
លោកប៉ូលផ្តាំផ្ញើការសួរសុខទុក្ខពីអ្នកជឿដែលនៅជាមួយលោក។
លូគាស...លោកយ៉ាសូន...លោកសូសិប៉ាត្រុស...ទើទាស
ទាំងនេះជាឈ្មោះរបស់ប្រុស។ (សូមមើលៈ INVALID translate/translate-names)
ទើទាស ជាអ្នកដែលសំបុត្រនេះឡើង
លោកទើទាស គឺជាមនុស្សម្នាក់ដែលបានសរសេរនូវអ្វីដែលលោកប៉ូលបាននិយាយ។ (សូមមើលៈ INVALID translate/translate-names)
សូមផ្តាំសួរសុខទុក្ខដល់បងប្អូននៅក្នុងព្រះអម្ចាស់ផងដែរ
«សូមផ្តាំសួរសុខទុក្ខដល់បងប្អូនជាអ្នកជឿ»។
Romans 16:23-24
កៃយុស...អេរ៉ាស្ទុស...ក្លើតុស
ទាំងនេះជាឈ្មោះមនុស្សប្រុស។ (សូមមើលៈ INVALID translate/translate-names)
បានទទួល
សំដៅដល់លោកកៃយ៉ុស ជាម្ចាស់ផ្ទះដែលលោកប៉ូល និងអ្នកជឿប្រមូលផ្តុំដើម្បីថ្វាយបង្គំព្រះជាម្ចាស់នៅផ្ទះរបស់លោក។
ហិរញ្ញិក
ជាមនុស្សម្នាក់ដែលថែរក្សាលុយរបស់ក្រុម។
សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង
ពាក្យ «ព្រះគុណ» នៅទីនេះ សំដៅដល់ការប្រទានពររបស់ព្រះជាម្ចាស់មកដល់រាស្ត្ររបស់ទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមព្រះអម្ចាស់ព្រះយេស៊ូគ្រិស្តបន្តប្រព្រឹត្តដោយសប្បុរសចំពោះអ្នករាល់គ្នា»។(សូមមើលៈ INVALID translate/figs-explicit)
Romans 16:25-26
ប្រយោគភ្ជាប់
លោកប៉ូលបញ្ចប់ជាមួយការអធិស្ឋានដោយការឲ្យពរ។
ឥឡូវនេះ
ពាក្យ «ឥឡូវនេះ» សម្គាល់ការបិតនៃសំបុត្រ។ អ្នកអាចប្រើវានៅ ប្រសិនបើអ្នកមានរបៀបនៃការធ្វើបែបនេះក្នុងភាសារបស់អ្នក។
ធ្វើឲ្យអ្នកអាចឈរ
លោកកប៉ូលនិយាយនៅទីនេះដោយមានជំនឿយ៉ាងខ្លាំង ដូចជាមនុស្សដែលកំពុងឈរ ជំនួសឲ្យការដួលចុះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដើម្បីធ្វើឲ្យជំនឿរបស់អ្នករឹងមាំឡើង»។ (សូមមើលៈ INVALID translate/figs-metaphor)
ស្របតាមដំណឹងល្អរបស់ខ្ញុំ និងការប្រកាសរបស់ខ្ញុំអំពីព្រះយេស៊ូគ្រិស្ត
«ដោយសារដំណឹងល្អ ដែលខ្ញុំបានប្រកាសអំពីព្រះយេស៊ូគ្រីស្ត»។
ស្របតាម ការបើកសម្តែងនៃអាថ៌កំបាំងដែលបានលាក់តាំងពីយូរយារណាស់មកហើយ
លោកប៉ូលបាននិយាយថាព្រះជាម្ចាស់បានបើកសម្តែងអំពីការលាក់កំបាំងសេចក្តីពិត ដល់អ្នកជឿ។ លោកនិយាយពីសេចក្តីពិតទាំងនេះដូចជាការអាថ៌កំបាំង។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់មានបើកសម្តែងឲ្យយើងជាអ្នកជឿ នូវការអាថ៌កំបាំងដែលទ្រង់បានរក្សាទុកអស់រយៈពេលជាយូមកហើយ»។ (សូមមើលៈ INVALID translate/figs-metaphor និង INVALID translate/figs-activepassive)
ប៉ុន្តែ ឥឡូវនេះ បានបើកសម្តែងហើយ ដោយតាមរយៈសេចក្តីទំនាយដែលបានសរសេរបានធ្វើឲ្យប្រជាជាតិទាំងអស់បានដឹង ស្របតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ដ៏នូវអស់កល្ប
កិរិយាសព្ទ «បើកសម្តែង» និង «បានធ្វើឲ្យដឹង» មានន័យជាគោលដូចគ្នា។ លោកប៉ូលប្រើប្រយោគទាំងពីរនេះដើម្បីបញ្ជាក់គោលបំណងរបស់លោក។ អ្នកអាចសរុបប្រយោគទាំងពីរនេះ ហើយបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ឥឡូវនេះ ព្រះដ៏អស់កល្ប បានបើកឲ្យដឹងតាមរយៈបទគម្ពីរ»។ (សួមមើលៈ INVALID translate/figs-doublet និង INVALID translate/figs-activepassive)
ដើម្បីឲ្យពួកគេបានស្តាប់បង្គាប់ដោយជំនឿ
ពាក្យ «ស្តាប់បង្គាប់» និង «ជំនឿ» នៅទីនេះជានាមអរូប។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះ គ្រប់ជាតិសាសន៍ទាំងអស់ នឹងស្តាប់បង្គាប់ព្រះជាម្ចាស់ ព្រោះពួកគេទុកចិត្តទ្រង់»។ (សូមមើលៈ INVALID translate/figs-abstractnouns)
Romans 16:27
សូមថ្វាយព្រះជាម្ចាស់ដែលមានប្រាជ្ញាតែមួយអង្គគត់ បានប្រកបដោយសិរីល្អ តាមរយៈព្រះយេស៊ូគ្រិស្ត អស់កល្បជានិច្ច។ អាមែន
ឃ្លា «តាមរយៈព្រះយេស៊ូគ្រិស្ត» សំដៅដល់អ្វី ដែលព្រះយេស៊ូបានធ្វើ។ ប្រកបដោយ «សិរីរុងរឿង» មានន័យថា សរសេើរព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយសារអ្វីៗដែលព្រះយេស៊ូគ្រិស្តបានធ្វើសម្រាប់យើង យើងនឹងសសើរតម្កើងព្រះអង្គតែមួយគត់ និងជាព្រះអម្ចាស់ដែលមានប្រាជ្ញាតែមួយអង្គគត់ អស់កល្បជានិច្ច អាមែន។ (សូមមើលៈ INVALID translate/figs-explicit)