ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

2 Timothy

2 Timothy 1

2 Timothy 1:1-2

ព័ត៌មានទូទៅ៖

នៅកាន់គម្ពីរនេះលើកលែងតែមានការកត់សំគាល់ក្រៅពីនេះពាក្យ «របស់យើង» សំដៅទៅលើប៉ូល និងធីម៉ូថេ (សំបុត្រមួយច្បាប់ដែលត្រូវបានសរសេរ) ក៏ដូចជាអ្នកជឿទាំងអស់។ ​(សូមមើល: INVALID translate/figs-inclusive)

ប៉ូល

ភាសារបស់អ្នកអាចមានរបៀបជាក់លាក់មួយ ដើម្បីណែនាំអ្នកនិពន្ធនៃសំបុត្រមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំប៉ូល ជាអ្នកដែលសរសេរសំបុត្រនេះ»។ ព្រមទាំងនៅក្នុង UDB អ្នកត្រូវប្រាប់ក្នុងខដូចគ្នានេះ ទៅអ្នកដែលសរសេរសំបុត្រនោះ។

តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

«ពីព្រោះព្រះហឫទ័យរបស់ព្រះជាម្ចាស់» ឬ «ដោយព្រោះព្រះជាម្ចាស់សព្វព្រះហឫទ័យ»។ ប៉ូលបានក្លាយជាសាវ័កពីព្រោះព្រះជាម្ចាស់ព្រះហឫទ័យឲ្យគាត់ធ្វើជាសាវ័ក ហើយមិនមែនដោយសារមនុស្សដែលបានជ្រើសរើសគាត់ទេ។

ស្របតាម

អាចមានន័យថាទី១) «សម្រាប់គោលបំណង»។ នេះមានន័យថា ព្រះជាម្ចាស់បានតែងតាំងប៉ូលឲ្យប្រាប់អ្នកដទៃអំពីការសន្យារបស់ព្រះក្នុងជីវិតរបស់ព្រះយេស៊ូ ឬ ទី២) «ស្របតាម»។ នេះមានន័យថា ដូចព្រះសន្យាថាព្រះយេស៊ូនឹងមានព្រះជន្មរស់ ហើយព្រះអង្គបានតែងតាំងប៉ុលជាសាវ័ក។

ជីវិតនៅក្នុងព្រះគ្រិស្តយេស៊ូ

ប៉ូលនិយាយអំពី «ជីវិត» ដូចជាវត្ថុមួយដែលនៅក្នុងព្រះយេស៊ូ។ ឃ្លានេះសំដៅទៅលើជីវិតដែលមនុស្សទទួលបានជាផលនៃកម្មសិទ្ធិរបស់ព្រះគ្រីស្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៃជីវិតដែលយើងទទួលបានជាលទ្ធផលនៃកម្មសិទ្ធិរបស់ព្រះគ្រីស្ទ» (សូមមើល: INVALID translate/figs-metaphor)

កូនជាទីស្រឡាញ់

«កូនជាទីស្រឡាញ់» ឬ «កូនដែលយើងស្រឡាញ់» ធីម៉ូថេបានប្រែចិត្តជឿលើព្រះគ្រីស្ទ ដោយសាប៉ូល ដូច្នេះហើយប៉ូលរាប់ធីម៉ូថេដូចជាកូនបង្កើតរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អ្នកដែលដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)

សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត

«សូមឲ្យព្រះគុណមេត្តាករុណា និងសន្តិភាពក្លាយជារបស់អ្នក»។ ឬ «សូមឲ្យអ្នកទទួលបាននូវសេចក្តីសប្បុរស មេត្តាករុណា និងសន្តិភាពនៅ»

ព្រះបិតា

«ព្រះជាម្ចាស់ ​ជាព្រះបិតារបស់យើង»។ នេះជាព្រះនាមដ៏សំខាន់សំរាប់ព្រះជាម្ចាស់។ (សូមមើល: INVALID translate/guidelines-sonofgodprinciples)

និងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងរាល់គ្នា

«និងព្រះគ្រិស្ដយេស៊ូ ដែលជាព្រះអម្ចាស់របស់យើង»

2 Timothy 1:3-5

ដែលខ្ញុំបម្រើតាមរយៈបុព្វបុរសខ្ញុំ

«ដែលខ្ញុំបានបម្រើដូចដូនតាខ្ញុំ»

ដោយមនសិការបរិសុទ្ធ

ប៉ូលនិយាយអំពីមនសិការរបស់គាត់ហាក់ដូចជាមានភាពស្អាតស្អំខាងរូបកាយ។ ឃ្លានេះមានន័យថា មនុស្សម្នាក់មិនមានអារម្មណ៍ខុសទេ ពីព្រោះគាត់តែងតែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដឹងថាខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើល: INVALID translate/figs-metaphor)

ដូចដែលខ្ញុំនឹកចាំពីអ្នកជានិច្ច

«ពេលខ្ញុំចាំអ្នកជានិច្ច» ឬ «ខណៈពេលដែលខ្ញុំចាំអ្នកគ្រប់ពេល»

ទាំងយប់ទាំងថ្ងៃ

ត្រង់ពាក្យថា «ទាំងយប់ទាំងថ្ងៃ» ប្រើដូចគ្នាទាំងពីរមានន័យថា «តែងតែ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «តែងតែ» ឬ «ជានិច្ច» ​ (សូមមើល: INVALID translate/figs-merism)

បានជាខ្ញុំមានចិត្តចង់ឃើញអ្នក

«ខ្ញុំចង់ឃើញអ្នកខ្លាំងណាស់»

ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ

ប៉ូលនិយាយអំពីខ្លួនគាត់ដូចជាគាត់ជាធុងមួយដែលមនុស្សផ្សេងទៀតអាចបំពេញបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំអាចនឹងមានអំណរ» ឬ «ខ្ញុំអាចមានអំណរពេញលេញ» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក

ប៉ូលប្រើពាក្យ «ទឹកភ្នែក» គឺមានន័យថាការឈឺចាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំចាំបានទាំងអស់នូវអ្វីដែលអ្នកបានឈឺចាប់» (សូមមើល: INVALID translate/figs-metonymy)

ខ្ញុំបានចងចាំពី

ពាក្យនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំក៏ចងចាំពីអ្នក» ឬ «ខ្ញុំក៏បានរំលឹកពីអ្នក» (សូមមើល: INVALID translate/figs-activepassive)

ជំនឿស្មោះត្រង់របស់អ្នក

«ជំនឿរបស់អ្នកគឺពិត» ឬ «ជំនឿរបស់អ្នកគឺស្មោះត្រង់»

ដែលដំបូងជាមួយលោកយាយឡូអ៊ីស ហើយម្តាយរបស់អ្នក គឺនាងអ៊ើនីស ហើយខ្ញុំជឿយ៉ាងច្បាស់ថា ជំនឿនោះនៅក្នុងអ្នកផងដែរ

ប៉ូលកំពុងនិយាយអំពីជំនឿរបស់ពួកគេហាក់ដូចជាអ្វីដែលមានជីវិត ហើយរស់នៅក្នុងពួកគេ។ ប៉ូលចង់មានន័យថាពួកគេមានជំនឿដូចគ្នា។ ឃ្លានេះអាចត្រូវបានបញ្ជាក់ជាប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឡូអ៊ីស យាយរបស់អ្នក និងអ៊ើនីសដែលជាម្តាយរបស់អ្នកមានជំនឿពិតប្រាកដដំបូងគេ ហើយខ្ញុំជឿជាក់ថាអ្នកក៏មានជំនឿពិតប្រាកដផងដែរ» (សូមមើល: INVALID translate/figs-metaphor)

លោកយាយឡូអ៊ីស...នាងអ៊ើនីស

ពាក្យនេះជាឈ្មោះរបស់ស្រ្តី។ (សូមមើល: INVALID translate/translate-names)

2 Timothy 1:6-7

ប្រយោគភ្ជាប់ៈ

ប៉ូលលើកទឹកចិត្តធីម៉ូថេឲ្យរស់នៅដោយថាមពលសេចក្ដីស្រឡាញ់ និងការប្រៀនប្រដៅ ហើយមិនត្រូវខ្មាស់អៀន ដោយសារការរងទុក្ខវេទនារបស់ប៉ូលនៅក្នុងគុកដោយសារជំនឿ (របស់ប៉ូល) របស់គាត់ទៅលើគ្រិស្ដ។

នេះជាហេតុផល

«សម្រាប់​ហេតុផល​នេះ» ឬ «ដោយសារជំនឿដ៏ស្មោះរបស់អ្នកលើព្រះយេស៊ូ»

ចូរធ្វើឲ្យអំណោយទាន

ប៉ូលនិយាយអំពីតម្រូវការរបស់ធីម៉ូថេ ដើម្បីចាប់ផ្តើមប្រើអំណោយទានរបស់គាត់ម្តងទៀត ដូចជាគាត់កំពុងឆេះឡើងវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចាប់ផ្តើមប្រើអំណោយទានម្តងទៀត» (សូមមើល: INVALID translate/figs-metaphor)

អំណោយទានរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងអ្នកតាមរយៈការដាក់ដៃលើអ្នក

«អំណោយទាននៃព្រះដែលអ្នកបានទទួលតាមរយៈការដាក់ដៃលើខ្ញុំ»។ ឃ្លានេះសំដៅទៅលើវិធីមួយដែលប៉ូលបានដាក់ដៃលើធីម៉ូថេ ហើយបានអធិស្ឋានសុំព្រះជួយគាត់ឲ្យធ្វើកិច្ចការដែលព្រះអង្គបានបញ្ជាឲ្យលោកធ្វើ។

ដ្បិត ព្រះជាម្ចាស់

«ពីព្រោះព្រះជាម្ចាស់»

ព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលភ័យខ្លាចឡើយ ប៉ុន្តែវិញ្ញាណមានអំណាច សេចក្តីស្រឡាញ់ និងមានវិន័យវិញ

អាចមានន័យថាទី ១) «វិញ្ញាណ» សំដៅទៅលើ «ព្រះវិញ្ញាណបរិសុទ្ធ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះមិនធ្វើឲ្យយើងភ័យខ្លាចទេ។ ព្រះអង្គបណ្តាលឲ្យយើងមានអំណាច និងសេចក្តីស្រឡាញ់ និងវិន័យ» ឬ ទី២) «ស្មារតី» សំដៅទៅលើចរិតលក្ខណៈ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះមិនបណ្តាលឲ្យយើងភ័យខ្លាចទេ ប៉ុន្តែមានអំណាច និងសេចក្តីស្រឡាញ់ និងវិន័យវិញ»

មានវិន័យ

អាចមនន័យថាទី ១) អំណាចគ្រប់គ្រងខ្លួនយើង (UDB) ឬ ទី២) អំណាចដើម្បីកែមនុស្សផ្សេងទៀតដែលកំពុងធ្វើខុស។

2 Timothy 1:8-11

ធ្វើបន្ទាល់

«នៃការផ្តល់សក្ខីកម្ម» ឬ «នៃការប្រាប់អ្នកដទៃ»

ជាអ្នកជាប់ឃុំឃាំងឡើយ

«អ្នកទោសសម្រាប់ជាប្រយោជន៍របស់ព្រះអង្គ» ឬ «អ្នកទោសដោយសារតែខ្ញុំធ្វើជាសាក្សីអំពីព្រះអម្ចាស់»

ត្រូវរួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អ

ប៉ូលនិយាយអំពីទុក្ខវេទនាដូចជាវត្ថុដែលអាចចែករំលែក ឬចែកចាយក្នុងចំណោមមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «រងទុក្ខជាមួយខ្ញុំចំពោះដំណឹងល្អ» (សូមមើល: INVALID translate/figs-metaphor)

តាមរយៈប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់

«អនុញ្ញាតឲ្យព្រះប្រទានឲ្យអ្នករឹងមាំ»

ស្របតាមការត្រាស់ហៅដ៏វិសុទ្ធ

«ជាមួយនឹងកាត្រាស់ហៅដែលញែកយើងជាប្រជារាស្ត្ររបស់ព្រះអង្គ» ឬ «ធ្វើជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ»

ព្រះអង្គធ្វើបែបនេះ

«ព្រះអង្គបានរក្សាទុក ហើយត្រាស់ហៅយើង»

មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ

«មិនមែនដោយសារតែយើងបានធ្វើអ្វីដែលសមនឹងទទួលបានទេ»

ប៉ុន្តែតាមរយៈគម្រោងការ និងព្រះគុណរបស់ព្រះអង្គវិញ

«ប៉ុន្តែដោយសារតែព្រះអង្គមានគម្រោង ដើម្បីបង្ហាញយើងនូវសេចក្ដីសប្បុរសវិញ»

ក្នុងព្រះគ្រិស្តយេស៊ូ

«តាមរយៈទំនាក់ទំនងរបស់យើងជាមួយព្រះគ្រិស្ដយេស៊ូ»

មុនសម័យកាលទាំងអស់

«មុនពេលពិភពលោកចាប់ផ្តើម» ឬ «មុនពេលចាប់ផ្តើម»

សេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់បានបើកសម្ដែងហើយ

ប៉ូលនិយាយអំពីសេចក្ដីសង្គ្រោះហាក់ដូចជាវត្ថុដែលអាចបើកចំហរ និងអាចបើកសម្តែងដល់មនុស្ស។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានបង្ហាញពីរបៀបដែលព្រះអង្កនឹងជួយសង្រ្គោះយើង» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

ដោយការលេចមករបស់ព្រះគ្រិស្តយេស៊ូ

«តាមរយៈការបញ្ជូនព្រះយេស៊ូគ្រិស្ដជាព្រះសង្គ្រោះរបស់យើង»

បាននាំយកជីវិតដែលគ្មានទីបញ្ជប់

ប៉ូលនិយាយអំពីសេចក្ដីស្លាប់ហាក់ដូចជាដំណើរការឯករាជ្យជំនួសឲ្យព្រឹត្តិការណ៍ដែលមនុស្សស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបំផ្លាញសេចក្តីស្លាប់» ឬ «អ្នកដែលធ្វើឲ្យមនុស្សមានលទ្ធភាពមិនស្លាប់ជារៀងរហូត» (សូមមើល: INVALID translate/figs-metaphor)

បាននាំយកជីវិតដែលគ្មានទីបញ្ជប់ មកក្នុងពន្លឺនៃដំណឹងល្អវិញ

ប៉ូលនិយាយអំពីការបង្រៀនអំពីជីវិតអស់កល្បជានិច្ចដូចជាវត្ថុ ដែលអាចនាំចេញពីភាពងងឹតទៅក្នុងពន្លឺ ដើម្បីឲ្យមនុស្សអាចមើលឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្រៀនពីជីវិតដែលមិនចេះស្លាប់គឺដោយការផ្សាយដំណឹងល្អ» (សូមមើល: INVALID translate/figs-metaphor)

ព្រះជាម្ចាស់តែងតាំងខ្ញុំជាអ្នកប្រកាសដំណឹងល្អ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកប្រកាសដំណឹងល្អ» (សូមមើល: INVALID translate/figs-activepassive)

2 Timothy 1:12-14

ដោយសារបុព្វហេតុនេះ

«ដោយព្រោះខ្ញុំជាសាវ័ក»

ខ្ញុំត្រូវរងទុក្ខលំបាកការទាំងនេះ

ប៉ូលកំពុងសំដៅទៅលើការធ្វើជាអ្នកទោស។

ខ្ញុំជឿជាក់ច្បាស់

«ខ្ញុំជឿជាក់»

ព្រះអង្គនឹងរក្សាអ្វីដែលបានផ្ញើទុកនឹងខ្ញុំ

ប៉ូលកំពុងប្រើការប្រៀបធៀបរបស់មនុស្សម្នាក់ដែលផ្ញើមួយជាមួយមនុស្សម្នាក់ទៀត ដែលត្រូវបានសន្មត់ថាការពាររហូតដល់គាត់ប្រគល់ឲ្យមនុស្សទីមួយវិញ។ អាចមានន័យថាទី ១) ប៉ូលជឿជាក់លើព្រះយេស៊ូក្នុងការជួយគាត់ឲ្យរក្សាភាពស្មោះត្រង់ ឬ ទី២) ប៉ូលកំពុងជឿជាក់ថាព្រះយេស៊ូនឹងធានាថាមនុស្សនឹងបន្តប្រកាស់ដំណឹងល្អ។ (សូមមើល: INVALID translate/figs-metaphor)

ថ្ងៃនោះឯង

ឃ្លានេះសំដៅទៅលើថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទាំងអស់។ (សូមមើល: INVALID translate/figs-metonymy)

ចូរនឹកចាំពីព្រះបន្ទូលដ៏ស្មោះត្រង់ ដែលអ្នកបាន​ឮ​ពី​ខ្ញុំ

«បន្តបង្រៀនគំនិតត្រឹមត្រូវដែលខ្ញុំបានបង្រៀនអ្នក» ឬ «ប្រើវិធីដែលខ្ញុំបានបង្រៀនអ្នកជាគំរូសម្រាប់អ្វីមួយ និងវិធីដែលអ្នកគួរបង្រៀន»

ទាំងមានជំនឿ និងសេចក្តីស្រឡាញ់ក្នុងព្រះគ្រិស្តយេស៊ូ

«ដូចដែលអ្នកទុកចិត្តលើព្រះយេស៊ូគ្រីស្ទ ហើយស្រឡាញ់ព្រះអង្គ» (UDB)

ការល្អ

ឃ្លានេះសំដៅទៅលើការងារនៃការប្រកាសដំណឹងល្អដែលត្រឹមត្រូវ។

ចូរថែរក្សា

ធីម៉ូថេត្រូវប្រុងប្រយ័ត្ន ពីព្រោះមនុស្សនឹងប្រឆាំងនឹងការងាររបស់គាត់ ដែលព្យាយាមបញ្ឈប់លោក ហើយបង្ខូចនូវអ្វីដែលគាត់និយាយផង។

តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ

«ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ»

2 Timothy 1:15-18

បានបែរចេញពីខ្ញុំហើយ

ប៉ូលនិយាយអំពីការឈប់ជួយពួកគេហាក់ដូចជាពួកគេបានឃ្លាតឆ្ងាយពីលោក។ ពួកគេបានបោះបង់ចោលប៉ូលដោយសារអាជ្ញាធរបានចាប់គាត់ដាក់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ជួយខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)

ភីកេល៉ុស និងហ៊ើម៉ូគេន

ទាំងនេះគឺជាឈ្មោះរបស់បុរស។ (សូមមើល: INVALID translate/translate-names)

ដល់អ្នកផ្ទះ

«ដល់គ្រួសារ»

ហើយមិនបានខ្មាសគេដោយសារច្រវាក់របស់ខ្ញុំទេ

ត្រង់ពាក្យថា «ច្រវាក់» គឺជាពាក្យប្រៀបធៀបដែលកំពុងជាប់ពន្ធនាគារ។ អូនេសិភ័រមិនអៀនខ្មាស់ទេ ដែលប៉ូលជាប់គុក ប៉ុន្តែគាត់មកលេងលោកញឹកញាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនខ្មាស់អៀនដែលខ្ញុំជាប់គុក» (សូមមើល: INVALID translate/figs-metonymy)

សូមព្រះជាម្ចាស់ប្រទានសេចក្តីមេត្តាករុណា

«សូមឲ្យអូនេសិភ័រទទួលសេចក្ដីមេត្ដាករុណាពីព្រះអម្ចាស់» ឬ «សូមព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្ដាករុណាដល់លោក»។

អាចស្វែងរកសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់

ប៉ូលនិយាយអំពីសេចក្ដីមេត្ដាករុណាហាក់ដូចជាវត្ថុដែលអាចរកឃើញ។ (សូមមើល: INVALID translate/figs-metaphor)

នៅថ្ងៃនោះផង

ឃ្លានេះសំដៅទៅលើថ្ងៃដែលព្រះនឹងជំនុំជម្រះមនុស្សទាំងអស់។ ​(សូមមើល: INVALID translate/figs-metonymy)

2 Timothy 2

2 Timothy 2:1-2

ប្រយោគភ្ជាប់៖

ប៉ូលរៀបរាប់អំពីជីវិតជាគ្រិស្ដស្ទានរបស់ធីម៉ូថេ ដូចជាជីវិតទាហាន និងជីវិតកសិករ និងជាជីវិតរបស់កីឡាករម្នាក់។

កូនអើយ

ប៉ូលបានចាត់ទុកធីម៉ូថេជាកូនប្រុសរបស់គាត់តាំងពីគាត់បង្រៀនធីម៉ូថេឲ្យទុកចិត្ដលើគ្រិស្ដ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលជាដូចកូនរបស់ខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)

ចូរមានកម្លាំងនៅក្នុងព្រះគុណរបស់ព្រះគ្រិស្តយេស៊ូ

ប៉ូលនិយាយអំពីការជំរុញទឹកចិត្ត និងការប្តេជ្ញាចិត្តថាព្រះគុណរបស់ព្រះអនុញ្ញាតឲ្យអ្នកជឿមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យព្រះជាម្ចាស់ប្រើព្រះគុណដែលព្រះអង្គបានផ្តល់ឲ្យអ្នកតាមរយៈទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រីស្ទយេស៊ូ ដើម្បីធ្វើឲ្យអ្នករឹងមាំ» (សូមមើល: INVALID translate/figs-metaphor)

ខ្ញុំនៅមុខស្មរបន្ទាល់ជាច្រើន

«ដោយមានសាក្សីជាច្រើននៅទីនោះយល់ព្រមថាអ្វីដែលខ្ញុំបាននិយាយគឺជាការពិត»

ចូរផ្ញើទុកនឹងមនុស្សស្មោះត្រង់

ប៉ូលនិយាយអំពីការណែនាំរបស់គាត់ទៅកាន់ធីម៉ូថេដូចជាភាជនៈទាំងនោះដែលធីម៉ូថេអាចផ្តល់ដល់មនុស្សផ្សេងទៀត ហើយទុកចិត្តពួកគេឲ្យប្រើត្រឹមត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្ញើពួកគេ» ឬ «បង្រៀនពួកគេ» (សូមមើល: INVALID translate/figs-metaphor)

មនុស្សស្មោះត្រង់

«ដែលគួរឲ្យទុកចិត្ត»

2 Timothy 2:3-5

ចូររួមទុក្ខលំបាកជាមួយខ្ញុំ

អាចមាន័យថាទី ១) ស៊ូទ្រាំនឹងទុក្ខវេទនាដូចខ្ញុំដែរ» (UDB) ឬ ២) «ចូលរួមរំលែករំទុក្ខជាមួយខ្ញុំ»

ប្រៀបដូចជាទាហានយ៉ាងល្អរបស់ព្រះគ្រិស្តយេស៊ូចុះ

ប៉ូលប្រៀបធៀបការរងទុក្ខសម្រាប់ព្រះគ្រីស្ទយេស៊ូ ទៅនឹងទុក្ខលំបាករបស់ទាហានល្អម្នាក់។ (សូមមើល INVALID translate/figs-simile)

គ្មានទាហានណាដែលបម្រើហើយ មានជាប់ពាក់ព័ន្ធនឹងការខ្វល់ខ្វាយពីជីវិតទៀតនោះទេ

«គ្មានទាហានណាបំរើនៅពេលគាត់ចូលរួមក្នុងអាជីវកម្មប្រចាំថ្ងៃនៃជីវិតនេះទេ» ឬ «នៅពេលទាហានកំពុងបម្រើពួកគេមិនត្រូវបានរំខានដោយរឿងសាមញ្ញ ​ដែលប្រជាជនធ្វើនោះទេ»។ អ្នកបំរើរបស់ព្រះគ្រីស្ទមិនគួរអនុញ្ញាតឲ្យជីវិតប្រចាំថ្ងៃរារាំងពួកគេពីការធ្វើការសម្រាប់ព្រះគ្រីស្ទទេ។

មានជាប់ពាក់ព័ន្ធ

ប៉ូលនិយាយអំពីការបែរអារម្មណ៍នេះហាក់ដូចជាសំណាញ់ដែលបានទាក់មនុស្សនៅពេលពួកគេកំពុងដើរ។ ​(សុមមើល: INVALID translate/figs-metaphor)

គាត់គួរតែធ្វើឲ្យគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួននោះវិញ

«អ្នកដែលបានជ្រើសរើសគាត់ជាទាហាន» ឬ «អ្នកដែលបញ្ជាគាត់»

អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ លើកលែងតែប្រកួតគ្នាត្រឹមត្រូវតាមក្បួនច្បាប់វិញ

ប៉ូលកំពុងនិយាយយ៉ាងចំៗអំពីអ្នកបំរើរបស់ព្រះគ្រីស្ទដូចជាពួកគេជាអ្នកលេងកីឡា។ (សូមមើល: INVALID translate/figs-explicit និង INVALID translate/figs-metaphor)

អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងពាក់មកុដឲ្យលោកជាភួងជ័យ ប្រសិនបើលោកប្រកួតប្រជែងដោយច្បាប់» (សូមមើល: INVALID translate/figs-activepassive)

អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ

«គេមិនអាចឈ្នះរង្វាន់ទេ»។ ​កីឡាករនៅសម័យប៉ូលត្រូវបានគេពាក់មកុដជាមួយកម្រងផ្កាធ្វើពីស្លឹករុក្ខជាតិនៅពេលពួកគេឈ្នះការប្រកួត។

លើកលែងតែប្រកួតគ្នាត្រឹមត្រូវតាមក្បួនច្បាប់វិញ

«ប្រកួតប្រជែងតាមច្បាប់» ឬ «គោរពច្បាប់យ៉ាងតឹងរឹង»

2 Timothy 2:6-7

វាគឺជាការចាំបាច់ណាស់សម្រាប់កសិករ ដែលខំប្រឹងធ្វើការយ៉ាងលំបាក គាត់នឹងទទួលបានផលមុនគេ

ឃ្លានេះគឺជាការប្រៀបធៀបទីបីដែលប៉ូលបានប្រាប់ធីម៉ូថេអំពីការងារ។ អ្នកអានគួរយល់ថាអ្នកបំរើរបស់ព្រះគ្រីស្ទត្រូវតែខិតខំធ្វើការ។ (សូមមើល: INVALID translate/figs-metaphor)

សូមពិចារណាអំពីអ្វីដែលខ្ញុំនិយាយចុះ

ប៉ូលបានឲ្យរូបភាពទៅធីម៉ូថេ តែប៉ូលមិនបានពន្យល់អត្ថន័យរបស់រូបភាពទាំងស្រុងនោះទេ។ គាត់រំពឹងលើធីម៉ូថេនឹងរកឃើញអ្វីដែលគាត់កំពុងនិយាយអំពីអ្នកបំរើរបស់ព្រះគ្រីស្ទ។

ដ្បិតព្រះជាម្ចាស់

«ដោយព្រោះព្រះជាម្ចាស់»

ក្នុងគ្រប់ការទាំងអស់

«ពីអ្វីទាំងអស់»

2 Timothy 2:8-10

ប្រយោគភ្ជាប់៖

ប៉ូលបានណែនាំធីម៉ូថេអំពីរបៀបរស់នៅរបស់ព្រះគ្រិស្ដរបៀបរងទុក្ខសម្រាប់ព្រះគ្រិស្ដ និងរបៀបបង្រៀនអ្នកឯទៀតឲ្យរស់នៅសម្រាប់ព្រះគ្រិស្ដ។

ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ

ត្រង់ពាក្យថា «ព្រះញាតិវង្ស» ​មានន័យថាកូនចៅ» របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកូនចៅរបស់ព្រះបាទដាវីឌ» (សូមមើល: INVALID translate/figs-metaphor)

ដែលបានរស់ពីសុគតឡើងវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស» (សូមមើល: INVALID translate/figs-activepassive)

តាមរយៈដំណឹងល្អដែលខ្ញុំបានប្រាប់

ប៉ូលនិយាយអំពីដំណឹងល្អប្រសិនបើដំណឹងនេះពិសេសសម្រាប់លោក។ ប៉ូលមានន័យថា នេះគឺជាដំណឹងល្អដែលគាត់ប្រកាសចេញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នោះគឺយោងទៅតាមដំណឹងល្អដែលខ្ញុំប្រកាសបា្រប់» (សូមមើល: INVALID translate/figs-metonymy)

ដ្បិតអ្វីដែលខ្ញុំរងទុក្ខ

«ដែលខ្ញុំរងទុក្ខ»

ទាំងជាប់ចំណងប្រៀបដូចជាឧក្រិដ្ឋជន

ត្រង់ពាក្យថា «ទាំងជាប់ចំណង» មានន័យថាជាប់នៅក្នុងគុក។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រមទាំងជាប់នៅក្នុងគុកផង» (សូមមើល: INVALID translate/figs-metonymy និង INVALID translate/figs-activepassive)

ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ច្រវាក់ទេ

ត្រង់ពាក្យថា «ជាប់ច្រវាក់» ​សំដោទៅលើគុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានអ្នកណាអាចដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគុកបានទេ» ​ឬ «គ្មានអ្នកណាអាចបញ្ឈប់ព្រះបន្ទូលរបស់ព្រះបានឡើយ» (សូមមើល: INVALID translate/figs-metonymy)

សម្រាប់ពួកអ្នកដែលបានរើសតាំង

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់មនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស» (សូមមើល: INVALID translate/figs-activepassive)

ដើម្បីឲ្យពួកគេទទួលការសង្រ្គោះ ដែលមាននៅក្នុងព្រះគ្រិស្តយេស៊ូ

ប៉ូលនិយាយអំពីសេចក្ដីសង្គ្រោះ ប្រសិនបើមាននរណាម្នាក់ត្រូវគេវាយរូបកាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងទទួលបានការសង្គ្រោះពីព្រះគ្រិស្ដយេស៊ូ» (សូមមើល: INVALID translate/figs-metaphor)

ស្របតាមសិរីរុងរឿងនៅអស់កល្បជានិច្ចវិញ

«ហើយពួកគេនឹងនៅជាមួយព្រះអង្គជារៀងរហូតនៅកន្លែងដ៏រុងរឿងដែលព្រះអង្គគង់នៅ» (ULB)

2 Timothy 2:11-13

ពាក្យទាំងនេះអាចទុកចិត្តបានថា

«ពាក្យទាំងនេះ»

ប្រសិនបើយើងស្លាប់ជាមួយព្រះអង្គ...ព្រោះព្រះអង្គមិនអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ

ឃ្លានេះទំនងជាបទចម្រៀង ឬកំណាព្យដែលប៉ូលកំពុងដកស្រង់។ ប្រសិនបើភាសារបស់អ្នកមានវិធីបង្ហាញថានេះជាកំណាព្យអ្នកអាចប្រើឃ្លានេះបាន។ បើមិនដូច្នោះទេអ្នកអាចបកប្រែឃ្លាជាសំដីធម្មតាជាជាងកំណាព្យ។ ​(សូមមើល: INVALID translate/writing-poetry) ​

ស្លាប់ជាមួយព្រះអង្គ

ប៉ូលប្រើឃ្លានេះមានន័យថា មនុស្សចូលរួមក្នុងការសុគតរបស់ព្រះគ្រិស្ត នៅពេលពួកគេទុកចិត្តលើទ្រង់ ហើយបដិសេធសេចក្តីប៉ងប្រាថ្នារបស់ខ្លួន និងគោរពតាមព្រះអង្គ។

ប្រសិនបើយើងមិនស្មោះត្រង់ក៏ដោយ

«ទោះបីយើងភ្លេចព្រះក៏ដោយ» ឬ «ទោះបីជាយើងមិនបានធ្វើតាមអ្វីដែលយើងជឿថាព្រះចង់អោយយើងធ្វើក៏ដោយ»

ព្រះអង្គមិនអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ

«ព្រះអង្គត្រូវតែសម្តែងសកម្មភាពតាមរយះបុគ្គលិកលក្ខណះរបស់ព្រះអង្គ» ឬ «ព្រះអង្គមិនអាចសម្តែងសកម្មភាពតាមរបៀបដែលផ្ទុយពីបុគ្គលិកលក្ខណះពិតរបស់ព្រះអង្គទេ»

2 Timothy 2:14-15

ព័ត៌មានទូទៅ៖

ពាក្យថា ​«ពួកគេ» សំដៅទៅលើ «គ្រូបង្រៀន» ឬ «មនុស្សក្នុងក្រុមជំនុំ»

នៅចំពោះមុខព្រះជាម្ចាស់

ប៉ូលនិយាយអំពីការជ្រាប់ច្បាស់របស់ព្រះជាម្ចាស់ចំពោះប៉ូលដូចជាប៉ូលស្ថិតនៅក្នុងវត្តមានរបស់ព្រះ។ ឃ្លានេះបញ្ជាក់អំពីព្រះនឹងធ្វើជាសាក្សីរបស់ធីម៉ូថេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងវត្តមានរបស់ព្រះ» ឬ «ដោយព្រះជាសាក្សីរបស់អ្នក» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-explicit)

កុំឲ្យឈ្លោះប្រកែកគ្នាពីអត្ថន័យរបស់ពាក្យឡើយ

«មិនត្រូវជជែកវែកញែកលើពាក្យអ្វីដែលមានន័យទេ» ឬ «កុំជជែកតវ៉ាអំពីរឿងល្ងីល្ងើដែលមនុស្សនិយាយ»

ព្រោះពាក្យទាំងនេះឥតប្រយោជន៍ទេ

«ពាក្យនេះគ្មានប្រយោជន៍ដល់អ្នកណាម្នាក់ទេ»

ពាក្យទាំងនេះនាំឲ្យអន្តរាយដល់អស់អ្នកស្តាប់

រូបភាពនេះគឺជាការបំផ្លិចបំផ្លាញការសាងសង់។ អស់អ្នកដែលបានស្ដាប់ការឈ្លោះប្រកែក បានឈប់គោរពសាររបស់គ្រីស្ទាន។ ជំនឿរបស់ពួកគេត្រូវបានបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគ្រាន់តែបំផ្លាញជំនឿរបស់អ្នកដែលស្តាប់» (សូមមើល: INVALID translate/figs-metaphor)

នៅចំពោះព្រះជាម្ចាស់ដែលបានទទួលអ្នក ជាអ្នកបំពញការងារ ដោយគ្មានហេតុផលណាត្រូវអៀនខ្មាស

«ដើម្បីបង្ហាញខ្លួនអ្នកចំពោះព្រះក្នុងនាមជាមនុស្សម្នាក់ដែលព្រះអង្គបានបង្ហាញថាសមនឹងទទួល ហើយគ្មានមូលហេតុដែលត្រូវអាម៉ាស់មុខនោះទេ»

ជាអ្នកបំពញការងារ

«ដូចជាកម្មករ» ឬ «ដូចជាអ្នកធ្វើការ»។ ប៉ូលបង្ហាញគំនិតរបស់ធីម៉ូថេពន្យល់យ៉ាងត្រឹមត្រូវនូវព្រះបន្ទូលរបស់ព្រះដូចជាគាត់ជាអ្នកធ្វើការដ៏ប៉ិនប្រសប់។ (សូមមើល: INVALID translate/figs-simile)

ដែលបានបង្រៀនព្រះបន្ទូលនៃសេចក្តីពិត យ៉ាងត្រឹមត្រូវ

ត្រង់ពាក្យថា «ព្រះបន្ទូល» មានន័យថាជាសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការពន្យល់ពីសារដែលពិតត្រឹមត្រូវ» (សូមមើល: INVALID translate/figs-metonymy)

2 Timothy 2:16-18

ដែលនាំយើងកាន់តែលែងគោរពប្រតិបត្តិព្រះជាម្ចាស់

ប៉ូលនិយាយអំពីការនិយាយបែបនេះហាក់ដូចជាអ្វីមួយដែលអាចផ្លាស់ទីនៅទៅទីតាំងផ្សេងទៀត ហើយលោកនិយាយអំពីភាពគ្មានព្រះហាក់ដូចជាកន្លែងថ្មីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបណ្តាលឲ្យមនុស្សក្លាយជាមនុស្សដែលមិនគោរពព្រះ» (សូមមើល: INVALID translate/figs-metaphor)

ការនិយាយរបស់ពួកគេនឹងប្រៀបបីដូចជាដំបៅរលួយ

ដូចជាដំបៅរលួយដែលរាលដាលពាសពេញរាងកាយរបស់មនុស្សយ៉ាងលឿន ហើយបំផ្លាញវា អ្វីដែលមនុស្សទាំងនោះកំពុងនិយាយនឹងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយធ្វើឲ្យអន្តរាយដល់ជំនឿរបស់អ្នកដែលបានឮផង របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលពួកគេនិយាយនឹងរាលដាលដូចជាជំងឺឆ្លង» ឬ «ការនិយាយរបស់ពួកគេនឹងរីករាលដាលយ៉ាងឆាប់រហ័ស និងបណ្តាលឲ្យមានការបំផ្លាញដូចជាដំបៅរលួយ» (សូមមើល: INVALID translate/figs-simile)

ដំបៅរលួយ

«ស្លាប់ សាច់រលួយ»។ មានវិធីតែមួយគត់ ដើម្បីកុំអោយដំបៅរលួយឆ្លងរាលដាល និងសម្លាប់អ្នកជម្ងឺគឺកាត់កន្លែងដែលឈឺនោះចេញ។

ហ៊ីមេនាស និងភីលេតជាដើម

ទាំងនេះជាឈ្មោះរបស់បុរស។ (សូមមើល: INVALID translate/translate-names)

បានភ្លេចសេចក្តីពិត

ប៉ូលនិយាយអំពីការពិតហាក់ ដូចជាគោលដៅដែលត្រូវតម្រង់ទិសដៅ។ ប៉ូលមានន័យថាបុរសទាំងនេះមិនបានយល់ពីសេចក្តីពិត ហើយកំពុងបង្រៀនអ្វីដែលមិនពិត។ (សូមមើល: INVALID translate/figs-metaphor)

ការរស់ឡើងវិញបានកើតឡើងរួចមកហើយ

«ព្រះជាម្ចាស់បានប្រោសអ្នកជឿដែលបានស្លាប់ទៅហើយឲ្យមានជីវិតអស់កល្បជានិច្ច»

ពួកគេក៏បានបង្វែរជំនឿអ្នកខ្លះដែរ

ប៉ូលនិយាយអំពីការបំផ្លាញជំនឿរបស់មនុស្សហាក់ដូចជាជំនឿរបស់ពួកគេត្រូវបានបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបំផ្លាញជំនឿរបស់មនុស្សមួយចំនួន» ឬ «ពួកគេបណ្តាលឲ្យមនុស្សមួយចំនួនបញ្ឈប់ការជឿ» (សូមមើល: INVALID translate/figs-metaphor) (សូមមើល: INVALID translate/figs-metaphor)

2 Timothy 2:19-21

ព័ត៌មានទូទៅ៖

ដូចជាប្រអប់ដ៏មានតម្លៃ និងសាមញ្ញអាចត្រូវបានប្រើសម្រាប់ការគោរពក្នុងផ្ទះអ្នកមាន អ្នកដែលត្រលប់ទៅរកព្រះ អាចត្រូវបានប្រើដោយព្រះជាម្ចាស់ តាមរបៀបកិតិ្តយសក្នុងការធ្វើអំពើល្អ។ (សូមមើល: INVALID translate/figs-metaphor)

ចូរចាក់ឫសរឹងមាំលើព្រះជាម្ចាស់

អត្ថន័យដែលអាចមានគឺ ១) «សេចក្តីពិតរបស់ព្រះគឺដូចជាគ្រឹះរឹងមាំ» ឬ ២) «ព្រះបានតាំងរាស្ដ្ររបស់ព្រះអង្គដូចការសាងសង់នៅលើដ៏គ្រឹះរឹងមាំ» ឬ ៣) «ភាពស្មោះត្រង់របស់ព្រះប្រៀបដូចជាគ្រឹះដ៏រឹងមាំ។ ក្នុងករណីណាក៏ដោយប៉ូលនិយាយអំពីគំនិតនេះហាក់ដូចជាគ្រឹះនៃអាគារមួយត្រូវបានសង់នៅលើដី។ (សូមមើល: INVALID translate/figs-metaphor)

អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់

«អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់» ត្រង់ឃ្លាថា ​«ព្រះនាមព្រះជាម្ចាស់» សំដៅទៅលើព្រះជាម្ចាស់ដោយផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលស្រែករកព្រះជាម្ចាស់» ឬ «អ្នកដែលនិយាយថា គេជាអ្នកដែលជឿលើព្រះជាម្ចាស់» ​(សូមមើល: INVALID translate/figs-metonymy)

ត្រូវញែកខ្លួនចេញអំពើទុច្ចរិត

ប៉ូលនិយាយអំពីភាពទុច្ចរិតហាក់ដូចជាកន្លែងដែលមនុស្សអាចចាកចេញពីទីនោះបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ធ្វើអំពើអាក្រក់» ឬ «ឈប់ធ្វើខុស» (សូមមើល: INVALID translate/figs-metaphor)

ពុំមែនមានត្រឹមតែមាស និងប្រាក់ប៉ុណ្ណោះទេ...ឌធ្វើពីឈើ និងពីដីដែរ

ត្រង់ពាក្យថា «ប្រដាប់» គឺជាពាក្យទូទៅ​សម្រាប់ ចានគោម ចាន និងឆ្នាំង ដែលមនុស្សដាក់អាហារ ឬទឹក ខាងក្នុង ឬ ពីលើ។ ប្រសិនបើភាសារបស់អ្នកមិនមានពាក្យទូទៅ សូមប្រើពាក្យ «ចាន» ឬ «ឆ្នាំង»។ ប៉ូលកំពុងប្រើរបស់នេះជាពាក្យប្រៀបធៀប ដើម្បីពិពណ៌នាអំពីប្រភេទមនុស្សផ្សេងៗគ្នា។ (សូមមើល: INVALID translate/figs-metaphor)

ប្រើសម្រាប់ការល្អប្រសើរ...ប្រើសម្រាប់ការអាប់ឱន

អត្ថន័យដែលអាចមានគឺ ១) «ជាឱកាសពិសេស ... ពេលវេលាធម្មតា» (UDB) ឬ ២) «ប្រភេទសកម្មភាពដែលមនុស្សធ្វើនៅទីសាធារណៈ ... ប្រភេទសកម្មភាពដែលមនុស្សធ្វើជាឯកជនភាព»។

សម្អាតខ្លួនឯងពីការអាប់ឱន

អត្ថន័យដែលអាចមានគឺ ១) «បំបែកខ្លួនពីមនុស្សទុច្ចរិត» ឬ ២) «ធ្វើឲ្យខ្លួនគាត់បរិសុទ្ធ»។ ក្នុងករណីណាក៏ដោយប៉ូលនិយាយអំពីដំណើរការនេះប្រសិនបើមនុស្សម្នាក់លាងសម្អាតខ្លួន។ (សូមមើល: INVALID translate/figs-metaphor)

គាត់នឹងបានប្រដាប់ល្អប្រសើរ

ប៉ូលនិយាយអំពីមនុស្សនេះហាក់ដូចជាគេជាប្រដាប់ដែលល្អប្រសើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេដូចជាប្រអប់ដែលមានប្រយោជន៍សម្រាប់ឱកាសពិសេស» ឬ «គេដូចជាប្រដាប់ដែលមានប្រយោជន៍សម្រាប់សកម្មភាពដែលមនុស្សល្អធ្វើនៅទីសាធារណៈ» (សូមមើល: INVALID translate/figs-metaphor)

គាត់បានញែកខ្លួនដោយឡែក ក៏មានប្រយោជន៍ដល់ចៅហ្វាយ ហើយបានរៀបចំសម្រាប់គ្រប់ការល្អទាំងអស់ផងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៅហ្វាយ បានចែកគាត់ដាច់ពីគ្នា ហើយគាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ចៅហ្វាយដើម្បីប្រើគាត់ឲ្យធ្វើការងារល្អៗ» (សូមមើល: INVALID translate/figs-activepassive)

គាត់បានញែកខ្លួនដោយឡែក

គាត់មិនត្រូវបានញែកដាច់ពីគ្នាខាងរាងកាយ ឬក្នុងន័យនៃទីតាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញដើម្បីបំពេញគោលបំណង។ ការបកប្រែខ្លះបកប្រែពាក្យនេះថា «បរិសុទ្ធ» ប៉ុន្តែអត្ថបទបង្ហាញពីគំនិតសំខាន់នៃការញែកចេញពីគ្នា។ (សូមមើល: INVALID translate/figs-metaphor)

2 Timothy 2:22-23

ចូរចៀសចេញពីសេចក្តីស្រើបស្រាលរបស់ក្មេងៗ

ប៉ូលនិយាយអំពីចំណង់តណ្ហារបស់យុវវ័យប្រសិនបើពួកគេជាមនុស្សគ្រោះថ្នាក់ ឬសត្វដែលធីម៉ូថេគួររត់គេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៀសវាងទាំងស្រុងនូវតណ្ហាយុវវ័យ» ឬ «បដិសេធដាច់ខាតមិនធ្វើអ្វីដែលយុវជនចង់ធ្វើខ្លាំង» (សូមមើល: INVALID translate/figs-metaphor)

ត្រូវប្រកាន់ខ្ជាប់សេចក្តីសុចរិត

ត្រង់ពាក្យថា «ត្រូវប្រកាន់ខ្ជាប់» មានន័យផ្ទុយពីពាក្យ «រត់គេចខ្លួន»។ ប៉ូលនិយាយអំពីសេចក្ដីសុចរិតហាក់ដូចការនេះនឹងធ្វើឲ្យធីម៉ូថេល្អ ដូច្នេះគាត់គួរតែរត់ឆ្ពោះទៅរកសេចក្តីសុចរិត។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានសេចក្តីសុចរិត» ឬ «ស្វែងរកសេចក្ដីសុចរិត» (សូមមើល: INVALID translate/figs-metaphor)

មួយអ្នក

អត្ថន័យដែលអាចមានគឺ ១) ប៉ូលចង់ឲ្យធីម៉ូថេចូលរួមជាមួយអ្នកជឿផ្សេងទៀតក្នុងការស្វែងរកសេចក្តីសុចរិត ជំនឿ សេចក្តីស្រឡាញ់ និងសន្តិភាព ឬទី ២) ប៉ូលចង់ឲ្យធីម៉ូថេមានសន្តិភាព ហើយមិនប្រកែកជាមួយអ្នកជឿផ្សេងទៀត។

មួយអ្នក ដែលស្រែករកព្រះជាម្ចាស់

ត្រង់ពាក្យ «ស្រែករកព្រះជាម្ចាស់» ​គឺជាពាក្យប្រៀបធៀបដែលមានន័យថាទុកចិត្ត និងថ្វាយបង្គព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកណាដែលថ្វាយបង្គំព្រះជាម្ចាស់» ​(សូមមើល: INVALID translate/figs-idiom)

អស់អំពីចិត្តបរិសុទ្ធវិញ

ប៉ូលនិយាយអំពីហេតុផលរបស់នរណាម្នាក់ដែលអំពាវនាវដូចជាព្រះមានចលនាដែលផុសចេញពីបេះដូងរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយមានបំណងចិត្តស្មោះត្រង់» ឬ «សម្រាប់ហេតុផលល្អ» (សូមមើល: INVALID translate/figs-metaphor)

អំពីចិត្តបរិសុទ្ធវិញ

ប៉ូលនិយាយអំពីហេតុផលដែលល្អសម្រាប់ធ្វើអ្វីៗដូចជាសេចក្ដីនេះចេញមកចិត្តដែលស្អាត។ (សូមមើល: INVALID translate/figs-metaphor)

ត្រូវបដិសេធសេចក្តីចោលម្សៀត និងសំណួរល្ងង់ខ្លៅវិញ

«បដិសេធមិនឆ្លើយសំណួរល្ងីល្ងើ និងល្ងង់ខ្លៅ»។ ប៉ូលមានន័យថាមនុស្សដែលសួរសំណួរបែបនេះគឺល្ងីល្ងើ ហើយល្ងង់ខ្លៅ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «បដិសេធមិនឆ្លើយសំណួរដែលមនុស្សល្ងីល្ងើ ជាអ្នកដែលមិនចង់ដឹងសំនួរពិត» (សូមមើល: INVALID translate/figs-metonymy)

សេចក្តីទាំងនេះនាំមកនូវការឈ្លោះប្រកែកគ្នា

ប៉ូលនិយាយអំពីសំណួរល្ងង់ខ្លៅដូចសេចក្តីទាំងនេះជាស្ត្រីផ្តល់កំណើតឲ្យកូន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំណួរល្ងង់ខ្លៅបង្កឲ្យមានការឈ្លោះប្រកែកគ្នា» ​(សូមមើល: INVALID translate/figs-metaphor)

2 Timothy 2:24-26

អប់រំ

«ដោយសុភាពរាបសា» ឬ «ថ្នមៗ»

ប្រដៅអប់រំអ្នក

«បង្រៀនអស់អ្នក» ឬ «កែតម្រូវអស់អ្នក»

ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេប្រែចិត្ត

ប៉ូលនិយាយអំពីការប្រែចិត្តហាក់ដូចជាការនេះជាអ្វីមួយដែលព្រះអាចផ្តល់ឲ្យមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ព្រះជាម្ចាស់អាចនឹងផ្តល់ឲ្យពួកគេនូវឱកាសដើម្បីប្រែចិត្ត» (សូមមើល: INVALID translate/figs-metaphor)

ដើម្បីឲ្យបានដឹងពីសេចក្តីពិតវិញ

«ដូច្នេះពួកគេនឹងដឹងការពិត»

ពួកគេនឹងភ្ញាក់ខ្លួនឡើងវិញ

ប៉ូលនិយាយអំពីមនុស្សមានបាបរៀនគិតឲ្យបានត្រឹមត្រូវអំពីព្រះដូចជាពួកគេស្រវឹងហើយចាប់ផ្តើមភ្ញាក់ដឹងខ្លួនម្តងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេប្រហែលជាគិតត្រឹមត្រូវម្តងទៀត» (UDB) (សូមមើល: INVALID translate/figs-metaphor)

ហើយចាកចេញពីអន្ទាក់របស់អារក្ស

ប៉ូលនិយាយអំពីសមត្ថភាពរបស់អារក្ស ដើម្បីបញ្ចុះបញ្ចូលគ្រីស្ទបរិស័ទឲ្យធ្វើបាបដូចអារក្សជាអន្ទាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយឈប់ធ្វើអ្វីដែលអារក្សចង់បាន» (សូមមើល: INVALID translate/figs-metaphor)

ដែលបានទាក់ពួកគេជាប់ដើម្បីបម្រើគោលបំណងរបស់វា

ប៉ូលនិយាយអំពីអំពើនៅពេលសាតាំង បញ្ចុះបញ្ចូលគ្រិស្តបរិស័ទឲ្យប្រព្រឹត្តអំពើបាប ហាក់ដូចជាអារក្សបានចាប់ពួកគេ ហើយធ្វើឲ្យពួកគេក្លាយជាទាសកររបស់វា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីវាបានបោកបញ្ឆោតពួកគេឲ្យស្តាប់បង្គាប់វា» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

2 Timothy 3

2 Timothy 3:1-4

ប្រយោគភ្ជាប់៖

ប៉ូលប្រាប់ធីម៉ូថេថានៅពេលអនាគតមនុស្សនឹងងាកចេញពីសេចក្ដីពិត។ ហើយទោះបីការបៀតបៀននឹងមកដល់គាត់អាចពឹងផ្អែកលើបទគម្ពីររបស់ព្រះ។

នៅថ្ងៃចុងក្រោយ

អត្ថន័យដែលអាចមានគឺ ១) នេះគឺជាពេលក្រោយជាងពេលរបស់ប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលអនាគត មុនពេលព្រះយេស៊ូយាងត្រឡប់មកវិញ» ឬ ២) ឃ្លានេះសំដៅទៅលើសម័យកាលរបស់គ្រិស្ត រួមទាំងពេលរបស់ប៉ូលផង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងអំឡុងពេលនេះមុនពេលថ្ងៃចុងបញ្ចប់»

មានទុក្ខលំបាកខ្លាំង

ទាំងនេះនឹងជាថ្ងៃ ខែ ឬសូម្បីតែឆ្នាំដែលគ្រិស្ដបរិស័ទនឹងស៊ូទ្រាំទុក្ខវេទនា និងរងគ្រោះថ្នាក់។

ស្រឡាញ់តែខ្លួនឯង

ត្រង់ពាក្យថា​ «ស្រឡាញ់» សំដៅទៅលើសេចក្តីស្រឡាញ់សម្រាប់បងប្អូន ឬសេចក្តីស្រឡាញ់ចំពោះមិត្តភក្តិ ឬសមាជិកគ្រួសារ ដែលជាសេចក្តីស្រឡាញ់របស់មនុស្សពីធម្មជាតិរវាងមិត្តភក្តិ ឬសាច់ញាតិ។ នេះមិនមែនជាសេចក្ដីស្រឡាញ់ដែលមកពីព្រះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គិតតែពីខ្លួនឯង»

អំនួត

និយាយអំពីខ្លួនឯងដោយមោទនភាព

មិនស្រឡាញ់តាមរបៀបធម្មជាតិរបស់មនុស្ស

«មិនការស្រឡាញ់គ្រួសារខ្លួនឯងទេ»

មានចិត្តឃោរឃៅ

«មិនយល់ព្រមជាអ្នកផ្សេង» ឬ «មិនរស់នៅក្នុងសន្តិភាពជាមួយផ្សេង»

និយាយមួលបង្កាច់គេ

«អ្នកចោទប្រកាន់មិនពិត»

ប្រើអំពើហឹង្សា

«កាចសាហាវ» ឬ «ពួកគេនឹងប្រព្រឹត្តអំពើផេ្សងៗដែលធ្វើឲ្យអ្នកឈឺចាប់ជារើយៗ»

មិនចូលចិត្តការល្អ

«ស្អប់ការល្អ»

មានចិត្តធំ

«មិនចេះពិចារណា» ឬ «ឆោតល្ងង់»។ នេះមានន័យថាធ្វើអ្វីៗដោយមិនគិតពីផលវិបាក។

អំនួត

«ពួកគេគិតថាពួកគេប្រសើរជាងមនុស្សដទៃទៀត»

2 Timothy 3:5-7

មានលក្ខណៈជាអ្នកគោរពប្រតិបត្តិដល់ព្រះជាម្ចាស់

ប៉ូលនិយាយអំពីការគោរពប្រតិបត្តិព្រះជាម្ចាស់ ទម្លាប់គោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ដូចជារបស់មួយដែលមានរូបរាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «លេចមុខជាព្រះ» ឬ «បង្ហាញខ្លួនដើម្បីគោរពដល់ព្រះជាម្ចាស់» (សូមមើល: INVALID translate/figs-metaphor)

ពួកគេបដិសេធព្រះចេស្តារបស់ព្រះអង្គ

ប៉ូលនិយាយអំពីភាពជាព្រះហាក់ដូចជាការដែលមានអំណាចខាងសាច់ឈាម។ អត្ថន័យដែលអាចមានគឺ ១) «ពួកគេនឹងបដិសេធមិនទទួលយកអំណាចដែលព្រះពិតជាចង់ប្រទានដល់ពួកគេ» (UDB) ឬ ២) «ជីវិតរបស់ពួកគេនឹងមិនបង្ហាញភស្ដុតាងណាមួយអំពីភាពជាព្រះដែលពួកគេនិយាយថាពួកគេមាននោះទេ»។ (សូមមើល: INVALID translate/figs-metaphor)

ចូរបែរចេញ

ប៉ូលប្រហែលជាកំពុងនិយាយអំពីការងាកចេញពីមនុស្សទាំងនេះ ប៉ុន្តែគាត់ចង់អោយអ្នកអានធ្វើអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីចៀសចេញពីពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៀសចេញពីមនុស្សទាំងនេះ»

មនុស្សចូលចិត្តចូលទៅផ្ទះរបស់គេ

«ចូលទៅក្នុងផ្ទះ និងមានឥទ្ធិពលយ៉ាងខ្លាំង»

ធ្វើឲ្យស្រីៗដែលល្ងង់ចាប់អារម្មណ៍

«ស្ត្រីដែលខ្សោយខាងវិញ្ញាណ»។ នេះអាចមកពីពួកគេមិនបានធ្វើការដើម្បីក្លាយជាមនុស្សដែលគោរពព្រះជាម្ចាស់ ឬដោយសារតែពួកគេខ្ជិល និងមានបាបជាច្រើន។

ស្រ្តីទាំងនោះពោរពេញដោយអំពើបាប

ប៉ូលនិយាយអំពីភាពទាក់ទាញនៃអំពើបាបដូចជាអំពើបាបត្រូវបានប្រមូលផ្តុំនៅលើខ្នងស្ត្រីទាំងនេះ។ អត្ថន័យដែលអាចមានគឺ ១) «អ្នកដែលធ្វើបាបញឹកញាប់» ឬ ២) «អ្នកដែលមានអារម្មណ៍ថាខ្លួនមានកំហុសគួរឲ្យខ្លាច ព្រោះពួកគេបន្តធ្វើបាប»។ យោបល់នេះគឺថាបុរសទាំងនេះអាចមានឥទ្ធិពលលើស្ត្រីទាំងនេះយ៉ាងងាយស្រួល ព្រោះស្ត្រីមិនអាចបញ្ឈប់អំពើបាបបានទេ។ (សូមមើល: INVALID translate/figs-metaphor)

ហើយបណ្តាយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ

ប៉ូលនិយាយអំពីបំណងប្រាថ្នាផ្សេងៗដូចជាសេចក្តីប៉ងប្រាថ្នានេះអាចនាំមនុស្សម្នាក់ទៀតទៅឆ្ងាយ។ ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេចង់ធ្វើបាបតាមវិធីផ្សេងៗជាជាងស្តាប់តាមព្រះគ្រីស្ទ» (សូមមើល: INVALID translate/figs-metaphor និង INVALID translate/figs-activepassive)

2 Timothy 3:8-9

ប្រយោគភ្ជាប់៖

ប៉ូលបានលើកឧទាហរណ៍អំពីគ្រូក្លែងក្លាយពីរនាក់តាំងពីជំនាន់លោកម៉ូសេ ហើយអនុវត្តវាតាមរបៀបដែលមនុស្សនឹងធ្វើ។ គាត់លើកទឹកចិត្ដធីម៉ូថេឲ្យ ធ្វើតាមគំរូរបស់ប៉ូល ហើយនៅជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

យ៉ានេស និងយ៉ាមប្រេស

ឈ្មោះទាំងពីរនេះមានតែនៅក្នុងព្រះគម្ពីរទេ។ ប្រពៃណីបុរាណមួយដាក់ឈ្មោះពួកគេថា ជាគ្រូមន្ដអាគមអេហ្ស៊ីបដែលប្រឆាំងនឹងម៉ូសេក្នុងគម្ពីរនិក្ខមនំ។ (សូមមើល: INVALID translate/translate-names)

បានទាស់ទទឹងនឹង

ប៉ូលនិយាយអំពីអ្នកដែលប្រកែកនឹងនរណាម្នាក់ដូចជាពួកគេកំពុងប្រឆាំងនឹងលោក។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឆាំង» (សូមមើល: INVALID translate/figs-metaphor)

ឈរទាស់ប្រឆាំងនឹងសេចក្តីពិត

«ប្រឆាំងនឹងដំណឹងល្អរបស់ព្រះយេស៊ូ»

ពួកគេជាមនុស្សដែលមានគំនិតខូច

«ពួកគេលែងចេះគិតត្រឹមត្រូវទៀតហើយ»

ហើយជំនឿរបស់ពួកគេក៏ឥតប្រយោជន៍ដែរ

ពួកគេត្រូវបានសាកល្បងថាតើពួកគេជឿជាក់លើព្រះគ្រីស្ទ និងស្តាប់បង្គាប់ព្រះអង្គយ៉ាងដូចម្តេច ហើយពួកគេបានបរាជ័យក្នុងការសាកល្បង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយគ្មានជំនឿស្មោះត្រង់» ឬ «ហើយពួកគេបានបង្ហាញថាជំនឿរបស់ពួកគេគឺមិនពិត»

ភាពល្ងង់ខ្លៅរបស់ពួកគេនឹងបើកបង្ហាញឲ្យមនុស្សទាំងអស់បានដឹងច្បាស់

ប៉ូលប្រើការបញ្ចេញមតិអំពីចលនារាងកាយ ដើម្បីមានន័យថាគ្រូក្លែងក្លាយនឹងមិនទទួលបានជោគជ័យច្រើនក្នុងចំណោមអ្នកជឿទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនទទួលបានជោគជ័យច្រើនទេ» (សូមមើល: INVALID translate/figs-metaphor)

ភាពល្ងង់ខ្លៅ

«ខ្វះការយល់ដឹង» ឬ «ល្ងីល្ងើ»

ដឹងច្បាស់

«ងាយស្រួលយល់»

របស់បុរសទាំងនោះដែរ

«របស់យ៉ានេស និងយ៉ាមប្រេស»

2 Timothy 3:10-13

អ្នកបានដើរតាមសេចក្តីដែលខ្ញុំបង្រៀន

ប៉ូលនិយាយអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះរឿងទាំងនេះដូចជាមនុស្សម្នាក់កំពុងដើរតាមសេចក្តីនេះនៅពេលពួកគេដើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានសង្កេត» ឬ «អ្នកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្រៀនរបស់ខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)

បង្រៀន

«កែណែនាំ»

កិរិយាប្រព្រឹត្ត

«របៀបនៃជីវិត»

ការអំណត់អត់ទ្រាំ

«អត់ធ្មត់ជាមួយមនុស្ស»

អំណត់

«ការស៊ូទ្រាំក្នុងស្ថានភាពពិបាក»

មិនដូចជាពួកគេទាំងនោះទេ ព្រះអម្ចាស់បានប្រោសខ្ញុំវិញ

ប៉ូលនិយាយអំពីព្រះជាម្ចាស់ដែលបានរារាំងគាត់មិនឲ្យ រងទុក្ខលំបាក និងជួបគ្រោះថ្នាក់ទាំងនេះហាក់ដូចជាព្រះជាម្ចាស់បានយកគាត់ចេញពីកន្លែងមួយ។ (សូមមើល: INVALID translate/figs-metaphor)

ចង់រស់ក្នុងការគោរពប្រតិបត្តិព្រះគ្រិស្តយេស៊ូ

«ដើម្បីរស់នៅក្នុងជីវិតដែលគោរពព្រះជាអ្នកដើរតាមព្រះយេស៊ូ»

នោះនឹងទទួលការបៀតបៀនផងដែរ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដជាត្រូវស៊ូទ្រាំការបៀតបៀន» (សូមមើល: INVALID translate/figs-activepassive)

ពួកឆបោក

«អ្នកបោកប្រាស់» ឬ «មនុស្សដែលធ្វើពុតខុសពីការពិតរបស់ពួកគេ»

អាក្រក់កាន់តែខ្លាំងឡើងៗ

«នឹងកាន់តែអាក្រក់ទៅៗ»

ពួកគេនឹងនាំអ្នកផ្សេងទៀតឲ្យវង្វេង

«ពួកគេនឹងធ្វើឲ្យមនុស្សមិនគោរពតាមព្រះគ្រិស្ត»

ដូចជាពួកគេនាំខ្លួនឯងឲ្យវង្វេងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយមនុស្សផ្សេងទៀតនឹងបណ្តាលឲ្យពួកគេមិនគោរពតាមព្រះគ្រិស្ត» (សូមមើល: INVALID translate/figs-activepassive)

2 Timothy 3:14-15

ចូរនៅជាប់អ្វីដែលអ្នកបានរៀន

ប៉ូលនិយាយអំពីការណែនាំក្នុងគម្ពីរដូចជាកន្លែងដែលធីម៉ូថេអាចស្នាក់នៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំភ្លេចអ្វីដែលអ្នកបានរៀន» ឬ «បន្តធ្វើអ្វីដែលអ្នកបានរៀន» (សូមមើល: INVALID translate/figs-metaphor)

បានស្គាល់បទគម្ពីរដ៏វិសុទ្ធ។ សេចក្តីទាំងនេះអាចធ្វើឲ្យអ្នកមានប្រាជ្ញា រហូតទទួលការសង្គ្រោះ ដោយសារជំនឿក្នុងព្រះគ្រិស្តយេស៊ូ

ប៉ូលនិយាយអំពីបទគម្ពីរដ៏វិសុទ្ធដូចជាបទគម្ពីរដ៏វិសុទ្ធជាមនុស្សម្នាក់ដែលអាចធ្វើឲ្យអ្នកដទៃមានប្រាជ្ញា។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះអ្នកអាចមានប្រាជ្ញា ដើម្បីទទួលការសង្គ្រោះពីព្រះគ្រីស្ទយេស៊ូតាមរយះសេចក្តីជំនឿ» (សូមមើល: INVALID translate/figs-personification)

2 Timothy 3:16-17

គ្រប់បទគម្ពីរទាំងអស់​ សុទ្ធតែព្រះជាម្ចាស់បណ្ដាលឲ្្យតាក់តែងឡើង

«គ្រប់ទាំងបទគម្ពីរគឺជាដកដង្ហើមរបស់ព្រះជាម្ចាស់»។ នេះមានន័យថាព្រះបានតាក់តែងបទគម្ពីរតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ដោយប្រាប់មនុស្សអំពីអ្វីដែលត្រូវសរសេរ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានមានបន្ទូលបទគម្ពីរទាំងអស់តាមរយះព្រះវិញ្ញាណរបស់ព្រះអង្គ» (UDB) (សូមមើល: INVALID translate/figs-activepassive)

មានប្រយោជន៍

«មានប្រយោជន៍» ឬ «មានអត្ថប្រយោជន៍»

កែតម្រង់

«សម្រាប់ចង្អុលបង្ហាញកំហុស»

កែតម្រង់

«សម្រាប់ការជួសជុលកំហុស»

បណ្តុះបណ្តាលតាមសេចក្តីសុចរិត

«សម្រាប់ការបណ្តុះបណ្តាលមនុស្សឲ្យក្លាយជាមនុស្សសុចរិត»

អ្នកសំណព្វរបស់ព្រះជាម្ចាស់

ឃ្លានេះមានន័យថាអ្នកជឿលើព្រះជាម្ចាស់មិនថាប្រុស ឬស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿទាំងអស់» (សូមមើល: INVALID translate/figs-gendernotations)

និងទទួលការបំប៉ន ដើម្បីបំពញការល្អគ្រប់យ៉ាង

«អាចត្រូវបានរៀបចំទាំងស្រុង»

2 Timothy 4

2 Timothy 4:1-2

ប្រយោគភ្ជាប់៖

ប៉ូលនៅតែបន្តរំលឹកធីម៉ូថេឲ្យមានចិត្ដស្មោះត្រ ហើយពេលនោះប៉ូលត្រៀមខ្លួនជាស្រេចក្នុងការស្លាប់។

ផ្តាំយ៉ាងអស់ពីចិត្ត

«សេចក្ដីបង្គាប់ដ៏ជាក់លាក់»

ចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្តយេស៊ូ

«នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់និងព្រះគ្រិស្ដយេស៊ូ»។ ឃ្លានេះបញ្ជាក់ថាព្រះជាម្ចាស់ និងព្រះគ្រិស្តយេស៊ូនឹងធ្វើជាសាក្សីរបស់ប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូជាសាក្សីរបស់ខ្ញុំ» (សូមមើល: INVALID translate/figs-explicit)

ទាំងមនុស្សរស់ និងមនុស្សស្លាប់

ត្រង់ពាក្យថា​ «ទាំងមនុស្សរស់» និង «មនុស្សស្លាប់» ត្រូវបានប្រើរួមគ្នាដើម្បីមានន័យថាគ្រប់មនុស្សទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សទាំងអស់ដែលធ្លាប់រស់នៅ» (សូមមើល: INVALID translate/figs-merism)

គឺដោយសារតែដំណើរយាងមករបស់ព្រះអង្គ ព្រមទាំងព្រះរាជ្យរបស់ព្រះអង្គផងដែរ

ត្រង់ពាក្យថា «ព្រះរាជ្យ» តំណាងឲ្យការគ្រប់គ្រងរបស់ព្រះគ្រិស្តជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលព្រះអង្គវិលត្រឡប់មកសោយរាជ្យជាស្តេច» (សូមមើល: INVALID translate/figs-metonymy)

ព្រះបន្ទូល

ត្រង់ពាក្យថា «ព្រះបន្ទូល» សំដៅទៅលើសារ» របៀបផ្សេងទៀតនៃការបកប្រែៈ «សារអំពីព្រះគ្រិស្ត» (សូមមើល: INVALID translate/figs-metonymy)

ទទួលភាពស្រណុកសុខស្រួល

ត្រង់ពាក្យថា «ស្រណុកសុខស្រួល» គឺបានយល់ដឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលមិនស្រួល»

ត្រូវដាស់តឿន

«ប្រាប់មនុស្សនៅពេលពួកគេមានកំហុស» ឬ «ប្រាប់មនុស្សពីអ្វីដែលពួកគេបានធ្វើខុស»

ដោយការអត់ធ្មត់ និងការបង្រៀនគ្រប់បែបយ៉ាង

«ដាស់តឿន និងបង្រៀនមនុស្ស ហើយអត់ធ្មត់នឹងពួកគេ»

2 Timothy 4:3-5

ដ្បិតនឹងមានពេលវេលាមួយមកដល់

«ពីព្រោះនៅពេលណាមួយនាពេលអនាគត»

មនុស្ស

បរិបទបង្ហាញបញ្ជាក់ថាមនុស្សទាំងនេះគឺជាមនុស្សដែលជាផ្នែកនៃសហគមន៍អ្នកជឿ។

មិនទ្រាំទ្រនឹងសេចក្តីបង្រៀនត្រឹមត្រូវទៀតបាន

«នឹងលែងចង់ស្តាប់ការបង្រៀនល្អទៀតហើយ»

សេចក្តីបង្រៀនល្អ

ពាក្យនេះមានន័យថាការបង្រៀនដែលពិត និងត្រឹមត្រូវយោងទៅតាមព្រះបន្ទូលរបស់ព្រះ។

ពួកគេនឹងប្រមូលគ្រូបង្រៀនជាច្រើន យល់ស្របតាមបំណងប្រាថ្នារបស់ពួកគេ

ប៉ូលនិយាយអំពីមនុស្សដែលទទួលបានគ្រូជាច្រើនដូចជាកំពុងដាក់ពួកគេចូលទៅក្នុងពំនូក ឬគំនរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងស្តាប់គ្រូជាច្រើនដែលធានាពួកគេថាមិនមានអ្វីខុសជាមួយបំណងប្រាថ្នាខុសឆ្គងរបស់ពួកគេ» (សូមមើល: INVALID translate/figs-metaphor)

ពួកគេនឹងបែរត្រចៀកឆ្ងាយពីសេចក្តីពិត ទៅស្តាប់រឿងព្រេងវិញ

ឃ្លានេះគឺជាសតិអារម្មណ៍ដែលមានន័យថាមនុស្សនឹងចូលចិត្តស្តាប់នូវគោលលទ្ធិថ្មីៗ និងប្លែកៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបនេះពួកគេតែងតែស្វែងរកអ្វីដែលថ្មី និងប្លែកដើម្បីរៀន» (សូមមើល: INVALID translate/figs-idiom)

ពួកគេនឹងបែរត្រចៀកឆ្ងាយពីសេចក្តីពិត

ប៉ូលនិយាយអំពីមនុស្សលែងយកចិត្តទុកដាក់ដូចជាពួកគេងាកចេញ ដូច្នេះពួកគេមិនអាចស្តាប់បានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងលែងយកចិត្តទុកដាក់លើការពិត» (សូមមើល: INVALID translate/figs-metaphor)

ទៅស្តាប់រឿងព្រេងវិញ

ប៉ូលនិយាយអំពីមនុស្សដែលចាប់ផ្តើមយកចិត្តទុកដាក់លើរឿងព្រេង ដូចជាពួកគេកំពុងងាកទៅរករឿងព្រេងនោះវិញ។របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងយកចិត្តទុកដាក់ចំពោះការបង្រៀនដែលមិនពិត» (សូមមើល: INVALID translate/figs-metaphor)

ចូរមានចិត្តនឹងធឹង

ចិតធឹង - ប៉ូលចង់អោយអ្នកអានគិតឲ្យបានត្រឹមត្រូវអំពីអ្វីៗគ្រប់យ៉ាង ហើយគាត់និយាយអំពីពួកគេដូចជាគាត់ចង់អោយគេដឹងខ្លួនថាមិនស្រវឹងជាមួយស្រាទេ។របៀបផ្សេងទៀតនៃការបកប្រែៈ «គិតអោយច្បាស់» ​(សូមមើល: INVALID translate/figs-metaphor)

ព្រមទាំងបំពេញកិច្ចការបម្រើឲ្យបានល្អផងដែរ

ឃ្លានេះមានន័យថាដើម្បីប្រាប់មនុស្សអំពីថាតើព្រះយេស៊ូជាព្រះដែលបានធ្វើសម្រាប់ពួកគេ និងរបៀបដែលពួកគេត្រូវរស់នៅសម្រាប់ព្រះអង្គ។

2 Timothy 4:6-8

ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបូជាជីវិត

ប៉ូលនិយាយអំពីការត្រៀមខ្លួនដើម្បីស្លាប់ដូចជាគាត់ត្រៀមស្រាមួយពែងដើម្បីត្រៀមបូជាព្រះ។ (សូមមើល: INVALID translate/figs-metaphor)

ពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ហើយដែរ

ត្រង់ពាក្យថា «ត្រូវចាកចេញ» គឺជាវិធីគួរសមក្នុងការសំដៅទៅលើការស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឆាប់ៗនេះខ្ញុំនឹងស្លាប់ ហើយចាកចេញពីពិភពលោកនេះ» (UDB) (សូមមើល: INVALID translate/figs-euphemism)

ខ្ញុំបានប្រណាំងយ៉ាងល្អ

ប៉ូលនិយាយអំពីការខិតខំរបស់គាត់ដូចជាគាត់ធ្លាប់ជាអ្នកប្រកួតប្រជែងដណ្តើមយករង្វាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព» (សូមមើល: INVALID translate/figs-metaphor)

រហូតដល់ទីផ្តាច់ព្រ័ត្រ

ប៉ូលនិយាយអំពីជីវិតរបស់គាត់ក្នុងការបម្រើព្រះជាម្ចាស់ដូចជាគាត់កំពុងរត់ប្រណាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានបំពេញអ្វីដែលខ្ញុំត្រូវធ្វើ»

ព្រមទាំងបានរក្សាជំនឿយ៉ាងមាំមួន

ប៉ូលនិយាយអំពីការទុកចិត្ដរបស់គាត់ទៅលើព្រះគ្រិស្ដ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ដូចជារបស់ទាំងនោះជារបស់មានតម្លៃដែលគាត់បានរក្សាទុកជាកម្មសិទ្ធិរបស់គាត់។ អត្ថន័យដែលអាចមានគឺ ១) «ខ្ញុំបានស្មោះត្រង់ក្នុងការបំពេញព័ន្ធកិច្ចរបស់ខ្ញុំ» (UDB) ឬទី ២) «ខ្ញុំបានរក្សាការបង្រៀនអំពីអ្វីដែលយើងជឿគ្រប់កំហុកទាំងអស់» (សូមមើល: INVALID translate/figs-metaphor)

មកុដនៃសេចក្តីសុចរិតបានរៀបចំជាស្រេចទុកសម្រាប់ខ្ញុំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានរក្សាមកុដនៃសេចក្ដីសុចរិតសម្រាប់ខ្ញុំ» (សូមមើល: INVALID translate/figs-activepassive)

មកុដនៃសេចក្តីសុចរិត

អត្ថន័យដែលអាចមានគឺ ១) មកុដគឺជារង្វាន់ដែលព្រះប្រទានដល់មនុស្ស ដែលបានរស់នៅតាមរបៀបត្រឹមត្រូវ (UDB) ឬ ២) មកុដគឺជានិមិត្តរូបនៃសេចក្តីសុចរិត។ ដូចជាចៅក្រមនៃការប្រណាំងមួយផ្តល់មកុដដល់អ្នកឈ្នះនៅពេល ដែលប៉ូលបញ្ចប់ជីវិតរបស់គាត់ ព្រះជាម្ចាស់នឹងប្រកាសថាប៉ូលគឺសុចរិត។ (សូមមើល: INVALID translate/figs-metaphor)

មកុដ

កម្រងផ្កាធ្វើពីស្លឹកឈើផ្កាយជ័យព្រឹក្សដែលត្រូវបានផ្តល់ឲ្យអ្នកឈ្នះនៃការប្រកួតប្រជែងកីឡា។

នៅថ្ងៃនោះ

«នៅថ្ងៃដែលព្រះអម្ចាស់យាងមកម្ដងទៀត» ឬ «នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្ស»

ប៉ុន្តែសម្រាប់អស់អ្នកដែលស្រឡាញ់ការយាងមកវិញរបស់ព្រះអង្គ

ប៉ូលនិយាយអំពីព្រឹត្តិការណ៍នេះដូចជាការនេះបានកើតឡើងរួចហើយ។ ឃ្លាអាចត្រូវបានបញ្ជាក់ថាជាព្រឹត្តិការណ៍នាពេលអនាគត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែព្រះអង្គក៏នឹងផ្តល់ឲ្យអ្នកដែលរង់ចាំយ៉ាងអន្ទះសាដើម្បីឲ្យព្រះអង្គយាងត្រឡប់មកវិញ» (សូមមើល: INVALID translate/figs-pastforfuture)

2 Timothy 4:9-10

ប្រយោគភ្ជាប់៖

ប៉ូលនិយាយអំពីមនុស្សជាក់លាក់ និងរបៀបដែលពួកគេប្រព្រឹត្ដអំពីការងាររបស់ព្រះសម្រាប់គាត់ ហើយបន្ទាប់មកគាត់បានបញ្ចប់ដោយការស្វាគមន៍ និងពីមនុស្សជាក់លាក់។

ជាប្រញាប់

«ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

លោកដេម៉ាស...ក្រេសេន...ទីតុស

ទាំងនេះគឺជាឈ្មោះរបស់បុរស។ (សូមមើល: INVALID translate/translate-names)

លោកីយ៍នេះ

ត្រង់ពាក្យថា «លោកីយ៍» សំដៅទៅលើអ្វីៗខាងលោកិយដែលផ្ទុយពីរឿងរបស់ព្រះជាម្ចាស់។ អត្ថន័យដែលអាចមានគឺ ១) គាត់ពេញចិត្តភាពសុខស្រួលបណ្តោះអាសន្ននៃពិភពលោកនេះ ឬ ២) គាត់ខ្លាចថាគាត់នឹងស្លាប់ប្រសិនបើគាត់នៅជាមួយប៉ូល។ (សូមមើល: INVALID translate/figs-metonymy)

ក្រេសេនបានទៅ...ហើយលោកទីតុសបានទៅ

បុរសទាំងពីរនាក់នេះបានចាកចេញពីប៉ូល តែប៉ូលមិននិយាយ ដែលពួកគេក៏ «ស្រឡាញ់លោកីយ៍នេះដែរ» ដូចនឹងដេម៉ាសដែរ។

ស្រុកដាល់ម៉ាទា

នេះគឺជាឈ្មោះនៃតំបន់មួយ។ (សូមមើល: INVALID translate/translate-names)

2 Timothy 4:11-13

គាត់អាចជួយបំពេញកិច្ចការបស់ខ្ញុំ

អត្ថន័យដែលអាចមានគឺ ១) «គាត់អាចជួយខ្ញុំក្នុងព័ន្ធកិច្ច» ឬ ២) «គាត់អាចជួយខ្ញុំដោយការបម្រើខ្ញុំ»។

អាវធំ

សម្លៀកបំពាក់ដែលធ្ងន់ពាក់លើសម្លៀកបំពាក់ផ្សេងៗ

ការពូស

នេះជាឈ្មោះបុរសម្នាក់។ (សូមមើល: INVALID translate/translate-names)

សៀវភៅ

នេះសំដៅទៅលើក្រាំង។ ក្រាំងគឺជាសៀវភៅមួយប្រភេទដែលធ្វើពីក្រដាស ឬស្បែកវែងមួយសន្លឹក។ បន្ទាប់ពីសរសេរនៅលើក្រាំង ឬអានក្រាំងនេះមនុស្សបានបង្វិលវាដោយប្រើឈើខាងនៅចុង

ស្បែក

ឃ្លានេះអាចយោងទៅលើប្រភេទជាក់លាក់នៃក្រាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាពិសេសជាក្រាំងដែលធ្វើពីស្បែកសត្វ» (UDB)

2 Timothy 4:14-16

លោកអ័លេក្សានត្រុស

នេះជាឈ្មោះរបស់បុរសម្នាក់។ (សូមមើល: INVALID translate/translate-names)

ដែលជាជាងស្ពាន់

«ជាអ្នកដែលធ្វើជាមួយលោហធាតុ»

បានប្រព្រឹត្តសេចក្តីអាក្រក់គ្រប់យ៉ាងមកលើខ្ញុំ

ប៉ូលនិយាយអំពីការប្រព្រឹត្ដអំពើអាក្រក់ហាក់ដូចជាពួកគេត្រូវបានបង្ហាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានធ្វើអ្វីអាក្រក់ជាច្រើនចំពោះខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)

ព្រះអម្ចាស់នឹងតបស្នងដល់គាត់វិញ

«ព្រះអម្ចាស់នឹងដាក់ទោសគាត់ចំពោះអ្វីដែលគាត់បានធ្វើ» (UDB)

គាត់...គាត់...គាត់...គាត់

ពាក្យទាំងនេះគឺសំដៅទៅលើលោកអ័លេក្សានត្រុស។

ប្រឆាំងយ៉ាងខ្លាំងនឹងពាក្យរបស់ពួកយើង

ត្រង់ពាក្យថា «ពាក្យ» សំដៅទៅលើសារ ឬ ​ការបង្រៀន។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឆាំងនឹងសារដែលពួកយើងបង្រៀន»។ (សូមមើល: INVALID translate/figs-metonymy)

នៅពេលខ្ញុំការពារខ្លួនដំបូងឡើយ

«នៅពេលដែលខ្ញុំបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការ ហើយបានពន្យល់ពីការប្រព្រឹត្តរបស់ខ្ញុំ»

គ្មានអ្នកណាឈរជាមួយខ្ញុំទេ

«គ្មាននរណាម្នាក់នៅខាងមួយខ្ញុំ និងជួយខ្ញុំទេ»

សូមកុំឲ្យព្រះជាម្ចាស់ប្រកាន់ទោសគេឡើើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមព្រះជាម្ចាស់កុំរាប់ពួកគេប្រឆាំងនឹងពួកគេឡើយ» ឬ «ខ្ញុំអធិស្ឋាន សូមព្រះមិនដាក់ទោសអ្នកជឿទាំងនោះដែលបានចាកចេញពីខ្ញុំទេ» (សូមមើល: INVALID translate/figs-activepassive)

2 Timothy 4:17-18

ព្រះអម្ចាស់បានគង់នៅខាងខ្ញុំ

ប៉ូលកំពុងនិយាយដូចជាព្រះអម្ចាស់បានឈរនៅក្បែរគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានជួយខ្ញុំ» (សូមមើល: INVALID translate/figs-metaphor)

ដូច្នេះហើយតាមរយៈខ្ញុំ ដំណឹងល្អបានប្រកាសគ្រប់ទីកន្លែង

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះខ្ញុំមានលទ្ធភាពនិយាយពីព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងអស់» (សូមមើល INVALID translate/figs-activepassive)

ព្រះជាម្ចាស់បានសង្គ្រោះខ្ញុំចេញពីមាត់តោ

ប៉ូលកំពុងនិយាយអំពីគ្រោះថ្នាក់ដូចជាគាត់ត្រូវបានគំរាមកំហែងដោយសត្វតោ។ គ្រោះថ្នាក់នេះអាចជាសាច់ឈាម ខាងវិញ្ញាណ ឬទាំងពីរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំត្រូវបានជួយសង្គ្រោះពីគ្រោះថ្នាក់ដ៏ធំ» (សូមមើល: INVALID translate/figs-metaphor)

2 Timothy 4:19-22

ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រផងដែរ

ត្រង់ពាក្យថា «ក្រុមគ្រួសារ» សំដៅទៅលើមនុស្សដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រួសាររបស់លោកអូនេស៊ិភ័រ» (សូមមើល: INVALID translate/figs-metonymy)

អូនេស៊ិភ័រ

នេះជាឈ្មោះរបស់មនុស្សប្រុស។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឈ្មោះនេះក្នុងជំពូក ១ៈ១៥។

លោកអេរ៉ាស្ទុស...លោកទ្រភីម...អុើប៊ូឡុស...ពូដេន...លីណុស

ទាំងនេះជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើល: INVALID translate/translate-names)

មីលេត

នេះគឺជាឈ្មោះទីក្រុងមួយនៅខាងត្បូងក្រុងអេភេសូ។ (សូមមើល: INVALID translate/translate-names)

សូមមកជាប្រញាប់

«រកវិធីមក»

មុនរដូវរងារមកដល់

«មុនពេលរដូវត្រជាក់មកដល់»

លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ដែរ

ឃ្លានេះអាចត្រូវបានបកប្រែជាប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ក៏ស្វាគមន៍អ្នកផងដែរ»

ក្លូឌា

នេះជាឈ្មោះរបស់មនុស្សស្រី។ (សូមមើល: INVALID translate/translate-names)

ព្រមទាំងបងប្អូនទាំងអស់ដែរ

ត្រង់ពាក្យថា «បងប្អូន» មានន័យថាអ្នកជឿទាំងអស់មិនថាប្រុស ​ឬស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿទាំងអស់នៅទីនេះ» (សូមមើល: INVALID translate/figs-gendernotations)

សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក

«ខ្ញុំអធិស្ឋានសូមព្រះអម្ចាស់ប្រទានឲ្យអ្នកមានស្មារតីរឹងមាំ»។ ត្រង់ពាក្យថា «អ្នក» គឺមានតែមួយ និងសំដៅទៅលើធីម៉ូថេ។​ (សូមមើល: INVALID translate/figs-you)

សូមព្រះគុណបានស្ថិតនៅជាមួយអ្នកទាំងអស់គ្នា

«ខ្ញុំអធិស្ឋានសូមព្រះអម្ចាស់បង្ហាញព្រះគុណរបស់ព្រះអង្គដល់អ្នកទាំងអស់គ្នាដែលនៅទីនោះ»។ ត្រង់ពាក្យថា «អ្នក» គឺពហុវចនៈ ហើយសំដៅទៅលើអ្នកជឿទាំងអស់នៅទីនោះជាមួយធីម៉ូថេ។ (សូមមើល: INVALID translate/figs-you)

ព្រះគុណបាន

«សេចក្ដីសប្បុរសរបស់ព្រះអង្គ» ឬ «ការសព្វព្រះទ័យរបស់ព្រះអង្គ»