ខ្មែរ (Khmer): translationNotes

Updated ? hours ago # views See on DCS

Titus

Titus 1

Titus 1:1-3

ដ្បិត សេចក្តីជំនឿ

ដើម្បីពង្រឹងនូវសេចក្តីជំនឿ

ដែលត្រូវនឹងគោរពប្រតិបត្តិដល់​ព្រះជាម្ចាស់

«​ដែលព្រមទទួលការគោរពដល់ព្រះជាម្ចាស់»

តាំង​ពី​មុន​​សម័យកាល​ទាំង​អស់

​«មុនពេលចាប់ផ្កើម»

ដល់​ពេល​កំណត់

«នៅពេលវេលាសមរម្យ»

ព្រះអង្គ​បាន​បើកសម្តែង​ព្រះ‌បន្ទូល​របស់​ព្រះជាម្ចាស់

លោកប៉ុល បាននិយាយអំពីសាររបស់ព្រះជាម្ចាស់ ដូចជាអត្ថបទមួយដែលអាចបង្ហាញដល់ប្រជារាស្រ្ត។ ការបកប្រែរបៀបផ្សេងទៀត: «គាត់បានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់» (សូមចូលទៅមើល INVALID translate/figs-metaphor)

ព្រះអង្គបានទុកព្រះហឫទ័យលើខ្ញុំ ដើម្បីឪ្យក្លាយជាអ្នកប្រកាសដំណឹងល្អ

«ព្រះអម្ចាស់ត្រូវបានប្រគល់សិទ្ធិ​ដើម្បីឪ្យប្រកាសដំណឹងល្អ»​ ឬ​ «ព្រះអម្ចាស់ បានផ្តល់អោយយើងទំនួលខុសត្រូវ ក្នុងការប្រកាសដំណឹងល្អ»។

ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះនៃ​យើង

«ព្រះ‌អម្ចាស់ ជាព្រះសង្រ្កោះ​នៃ​យើងរាល់គ្នា»

Titus 1:4-5

​ជាកូនដ៏ពិត

ទោះបីជាទីតុសមិនមែនជាកូនប្រុសបង្កើតរបស់លោកប៉ុលក៏ដោយ ពួកគេមានសេចក្តីជំនឿរួមគ្នាលើព្រះអង្គ។ ដូច្នេះក្នុងព្រះជាម្ចាស់ លោកប៉ុលចាត់ទុកទីតុសជាកូនរបស់គាត់។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកដូចជាកូនប្រុសរបស់យើង» (សូមចូលទៅមើល: INVALID translate/figs-metaphor)

សេចក្តីជំនឿរួមគ្នា

លោកប៉ុលបង្ហាញជំនឿលើព្រះជាម្ចាស់ដូចគ្នា ដែលពួកគេទាំងពីរនាក់មានចំណែកដូចគ្នា។ ការបកប្រែរបៀបផ្សេងទៀត: «សេចក្តីបង្រៀនតែមួយ ដែលពួកយើងទាំងពីរជឿ»។

ព្រះគុណ ​និង សេចក្តីសុខសាន្ត

នេះជាការស្វាគមន៍ ដែលជាទូទៅលោកប៉ុលប្រើ។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកអាចជួបប្រទះនឹងសេចក្តីសប្បុរស និងសន្តិភាពនៅក្នុងព្រះអម្ចាស់»

ព្រះជាម្ចាស់ជាព្រះសង្រ្គោះនៃយើង

«ព្រះអម្ចាស់ដែលជាព្រះអង្គសង្គ្រោះនៃយើង»

ដ្បិត គោលបំណង

«នេះគឺជាហេតុផល»

យើងបាន​ទុក​​ឲ្យ​អ្នករាល់គ្នានៅ​លើកោះ​ក្រែត

«យើងបានប្រាប់អ្នកឱ្យនៅលើកោះ​ក្រែត»

ដើម្បីនឺងអ្នកបានរៀបចំសណ្តាប់ធ្នាប់ ដែលមិនទាន់បានរៀបចំនៅឡើយ

«ដូច្នេះអ្នកនឹងបញ្ចប់ការរៀបចំអ្វីៗដែលត្រូវធ្វើ»

តែងតាំងអ្នកចាស់ទុំ

«តែងតាំងអ្នកចាស់ទុំ» ​ឬ «បង្ហាញខ្លួនអ្នកចាស់ទុំ»

អ្នកចាស់ទុំ

នៅព្រះវិហារគ្រឹស្តសាសនិកដំបូង អ្នកចាស់ទុំរបស់ព្រះអម្ចាស់បានផ្តល់ការដឹកនាំខាងព្រះវិញ្ញាណដល់ក្រុមជំនុំរបស់អ្នកជឿ។

Titus 1:6-7

ប្រយោគភ្ជាប់

ដោយបានប្រាប់ទីតុស ឲ្យតែងតាំងអ្នកចាស់ទុំនៅគ្រប់ទីក្រុងទាំងអស់នៅកោះក្រែតនោះ លោកប៉ុលបានតម្រូវឲ្យមានអ្នកចាស់ទុំ។

អ្នកចាស់ទុំ​ត្រូវ​តែជាអ្នក​ដែល​គ្មាន​​កំហុស

ត្រូវ «គ្មានការស្តីបន្ទោស» គឺត្រូវគេស្គាល់ថាជាមនុស្សដែលមិនធ្វើអំពើអាក្រក់។​ ការបកប្រែរបៀបផ្សេងទៀត: «អ្នកចាស់ទុំមិនត្រូវមានកេរ្តិ៍ឈ្មោះអាក្រក់នោះទេ»

ដែលប្តីមាន​ប្រពន្ធ​តែ​មួយ

ធ្វើជាប្តីស្មោះត្រង់។ អត្ថន័យដែលអាចមានគឺ ១) មិនបន្តទំនាក់ទំនងជាមួយនារីផ្សេងទៀតឬ ២) មិនមានប្រពន្ធទី ២ ឬប្រពន្ធចុង។

​កូន​ចៅ​ជា​អ្នក​ដែលជឿ

អាចមានន័យថា ១) កូនចៅដែលជឿលើព្រះអម្ចាស់ឬ ២) ជាកូនចៅដែលគួរឱ្យទុកចិត្ត។

​គ្មានសីលធម៌

«បះបោរ» ឬ «ដែលមិនអនុវត្តតាមច្បាប់»

អ្នកគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់

លោកប៉ុលនិយាយអំពីអ្នកចាស់ទុំ ដូចជាពួកគេជាមេគ្រួសារ ដែលទទួលបន្ទុកនៅក្នុងក្រុមគ្រួសារ។ (សូមចូលទៅមើល: INVALID translate/figs-metaphor)

មិន​ចំណូល​ស្រា

«មិនមែនជាគ្រឿងស្រវឹង» ឬ «មិនផឹកស្រា»

មិន​មែនជាអ្នក​ឈ្លោះ​ប្រកែក

«មិនមែនម្នាក់ដែលប្រើអំពើហឹង្សា» ឬ «មិនមែនម្នាក់ដែលចូលចិត្តប្រយុទ្ធ» (UDB)

Titus 1:8-9

ផ្ទុយទៅវិញ

លោកប៉ុលគឺកំពុងផ្លាស់ប្តូរការឈ្លោះប្រកែករបស់គាត់ពីអ្វីដែលអ្នកចាស់ទុំមិនត្រូវធ្វើទៅនឹងអ្វីដែលអ្នកចាស់ទុំត្រូវធ្វើ។

មនុស្សចៅរ៉ៅរាក់ទាក់​ ស្រឡាញ់​ការ​ល្អ

ដើម្បីចាប់យកនូវរឿងល្អៗ និងអាកប្បកិរិយាល្អ។

ប្រកាន់ភ្ជាប់តាម

លោកប៉ុលនិយាយអំពីភក្ដីភាពចំពោះសេចក្តីជំនឿរបស់ព្រះអម្ចាស់ ដូចជាកំពុងកាន់ខ្ជាប់នូវជំនឿដោយដៃរបស់នរណាម្នាក់។​ ការបកប្រែរបៀបផ្សេងទៀត: «ដែលត្រូវបានភក្ដីភាពដល់» ឬ «កាន់តែដឹងច្បាស់» (សូមចូលទៅមើល: INVALID translate/figs-metaphor)

សេចក្តីបង្រៀនដ៏ត្រឹមត្រូវ

គាត់ត្រូវតែបង្រៀនអ្វីដែលពិតអំពីព្រះអម្ចាស់ និងបញ្ហាខាងព្រះវិញ្ញាណផ្សេងទៀត។

Titus 1:10-11

ប្រយោគភ្ជាប់

ដោយសារអ្នកដែលប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់ លោកប៉ុលបានប្រាប់ហេតុផលដល់ទីតុស ដើម្បីប្រកាសពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយព្រមានពួកគាត់អំពីគ្រូក្លែងក្លាយ។

មនុស្ស​បះបោរ

ទាំងនេះគឺជាមនុស្សបះបោរប្រឆាំងនឹងសារលិខិតដំណឹងល្អរបស់លោកប៉ុល។

អ្នកដែលបានកាត់ស្បែក

នេះសំដៅទៅលើជនជាតិយូដាជាព្រះគ្រីស្ព ដែលបានបង្រៀនថា ត្រូវតែកាត់ស្បែកដើម្បីកាន់តាមព្រះអម្ចាស់។ (សូមចូលទៅមើល: INVALID translate/figs-metonymy)

ពាក្យរបស់ពួកគេគឺឥតប្រយោជន៏

«ពាក្យរបស់ពួកគេមិនផ្តល់ផលប្រយោជន៍ដល់អ្នកណាម្នាក់ទេ»

យើងចាំបាច់ត្រូវបញ្ឍប់ពួកគេ

«ពួកគេត្រូវតែរារាំងពីការរីករាលដាលនៃការបង្រៀនរបស់ពួកគេ» ឬ «ពួកគេត្រូវតែបញ្ឈប់ពីការជះឥទ្ធិពលពីអ្នកដទៃតាមរយៈពាក្យរបស់ពួកគេ»

អ្វីដែលពួកគេមិនគួរបង្រៀន

អ្វីដែលមិនត្រឹមត្រូវក្នុងការបង្រៀនទាក់ទងនឹងព្រះអម្ចាស់ និងក្រិត្យវិន័យ។

ដើម្បីប្រាក់កម្រៃដោយគ្មានភាពអៀនខ្មាស់

នេះសំដៅទៅលើតែផលចំណេញ ដែលមនុស្សរកបានដោយធ្វើអ្វីដែលមិនគួរឱ្យគោរព។

មានការបែកបាក់ក្នុងគ្រួសារជាច្រើន

«បំផ្លាញនូវសេចក្តីជំនឿរបស់ក្រុមគ្រួសារទាំងមូល»

Titus 1:12-13

ម្នាក់នៅក្នុងចំណោមពួកគេ

«មួយក្នុងចំណោមជនជាតិក្រេនដាន» ឬ «នរណាម្នាក់មកពីជនជាតិក្រែត»

ដែលជាព្យាការី

អាចមានន័យថា ១) ព្យាការីឬ ២) កំណាព្យឬទស្សនវិទូឬ ៣) គ្រូបង្រៀន។

អ្នកស្រុកក្រែតសុទ្ធតែជាអ្នកកុហក

«ពួកជនជាតិក្រែតកុហកគ្រប់ពេល»។ នេះគឺជាការបំផ្លើសមួយសម្រាប់ពួកជនជាតិក្រែតជាច្រើនដែលនិយាយកុហកជាទម្លាប់។ (សូមចូលទៅមើល: INVALID translate/figs-hyperbole)

ជាមនុស្សអាក្រក់ និងជាសត្វតិរច្ឆាន​

ការប្រៀបធៀបនេះ ប្រៀបធៀបនឹងជនជាតិក្រែតទៅនឹងសត្វសាហាវ។ (សូមចូលទៅមើល: INVALID translate/figs-metaphor)

កម្ជិលដែលល្មោភសុី

សម្រាប់មនុស្សដែលមិនធ្វើអ្វីសោះ ប៉ុន្តែបរិភោគអាហារច្រើន។ (សូមចូលទៅមើល: INVALID translate/figs-idiom)

ដូច្នេះហើយ ត្រូវកែតម្រូវពួកគេយ៉ាងតឹងរឹង

«​ដូច្នេះសូមប្រាប់ពួកគេយ៉ាងខ្លាំងថា ពួកគេ​គឺធ្វើខុសហើយ»

ដើម្បីឲ្យពួកគេមានជំនឿកាន់តែរឹងមាំឡើង

«ដូច្នេះ ពួកគេនឹងមានជំនឿដ៏ល្អ» ឬ «ដូច្នេះជំនឿរបស់ពួកគេអាចនឹងក្លាយជាការពិត»

Titus 1:14

សេចក្តីថ្លែងការណ៍

លោកប៉ុលបន្តការណែនាំរបស់គាត់សម្រាប់អ្វីដែលទីតុសគឺកំពុងតែបង្រៀនដល់ជនជាតិក្រែត។

រឿងព្រេងរបស់ជនជាតិយូដា

នេះសំដៅទៅលើការបង្រៀនមិនពិតរបស់ជនជាតិយូដា។

ការបោកបញ្ឆោតពីសេចក្តីពិត

លោកប៉ុលនិយាយអំពីសេចក្តីពិត ដូចជាពួកគេមានការជំទាស់មួយ ដែលអាចនឹងត្រឡប់ទៅរកទិសដៅពីកន្លែងដែលពួកគេបានមក។ ការបកប្រែរបៀបផ្សេងទៀត: «បដិសេធការពិត» (សូមចូលទៅមើល: INVALID translate/figs-metaphor)

Titus 1:15-16

ចំពោះអ្នកបរិសុទ្ធ នោះអ្វីៗសុទ្ធតែបរិសុទ្ធ

«ប្រសិនបើអ្នកណាម្នាក់គឺខាងក្នុងបរិសុទ្ធ អ្វីៗពួកគេធ្វើនឹងបានបរិសុទ្ធ»

​ចំពោះអ្នកបរិសុទ្ធ

ចំពោះអ្នកដែលបរិសុទ្ធព្រមនឹងទទួលពីព្រះអម្ចាស់

អ្នកដែលមានចិត្តសៅហ្មងនិងមិនជឿ នោះអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ

លោកប៉ុលបាននិយាយអំពីមនុស្សមានបាបដូចជាពួកគេមានភាពមិនស្អាតខាងរាងកាយ។​ ការបកប្រែរបៀបផ្សេងទៀត: «អ្នកដែលស្មោកគ្រោកខាងសីលធម៏ ហើយអ្នកដែលមិនជឿមិនអាចធ្វើជាមនុស្សបរិសុទ្ធបាននោះទេ»​ (សូមចូលទៅមើល: INVALID translate/figs-metaphor)

ពួកគេបែរជាបដិសេធព្រះជាម្ចាស់តាមរយៈការប្រព្រឹត្តរបស់ពួកគេទៅវិញ

«សកម្មភាពរបស់ពួកគេធ្វើបានបញ្ចាក់ថា ពួកគេអត់ស្គាល់ព្រះអម្ចាស់ទេ»

គួរស្អប់ខ្ពើម

«គួរអោយស្អប់ខ្ពើម»

មនុស្សដែលមិន​ស្ដាប់​បង្គាប់​ និងមិនអាចប្រព្រឹត្តអំពើល្អបានឡើយ

«គ្មានអ្នកណាម្នាក់រំពឹងថាពួកគេនឹងធ្វើអ្វីដែលល្អនោះទេ»

Titus 2

Titus 2:1-2

ប្រយោគភ្ជាប់

លោកប៉ុល បន្តផ្តល់ហេតុផលដល់ទីតុស ក្នុងការប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ពីរបៀប ដែលពួកបុរសចំណាស់ ពួកស្ត្រីចំណាស់ យុវជន និងពួកអ្នកបំរើ ឬពួកអ្នកបំរើគួរតែរស់នៅជាអ្នកជឿ។​

ប៉ុន្តែចំពោះអ្នកវិញ

លោកប៉ុលបញ្ជាក់អំពីអ្វីដែលផ្ទុយពីនេះ។ ការបកប្រែរបៀបផ្សេងទៀត: «ប៉ុន្តែអ្នកវិញ ទីតុសផ្ទុយពីគ្រូក្លែងក្លាយ» (សូមចូលទៅមើល: INVALID translate/figs-explicit)

​ជាមួយនឹងសេចក្ដីបង្រៀនដ៏ស្មោះត្រង់

«ជាមួយគោលលទ្ធិត្រឹមត្រូវ» ឬ «ជាមួយការបង្រៀនដ៏ត្រឹមត្រូវ»

មនុស្សស្លូតបូត

«ចេះដឹងខ្លួន» ឬ «ចេះគ្រប់គ្រងខ្លួនឯង»

សុភវិនិច្ឆ័យ

«នៅក្នុងការគ្រប់គ្រងនៃបំណងប្រាថ្នារបស់ពួកគេ»

ល្អ

ល្អប្រសើរ

សមស្របនឹងសេចក្តីជំនឿ

«ដោយជំនឿល្អ» ឬ «ត្រឹមត្រូវតាមជំនឿរបស់ពួកគេ»

សមស្រប...ក្នុងសេចក្តីស្រឡាញ់

«ជាមួយនឹងសេចក្តីស្រឡាញ់ដ៏ល្អ»

សមស្រប...ក្នុងការស៊ូទ្រាំ

«សេចក្តីខ្ជាប់ខ្ជួន» ឬ «ឥតឈប់ឈរ»

Titus 2:3-5

ស្រដៀងគ្នា

«នៅ​ផ្លូវ​តែមួយ» ដូចទីតុសបានណែនាំដល់ពួកបុរសវ័យចំណាស់ គាត់ក៏ត្រូវណែនាំដល់ពួកស្ត្រីវ័យចំណាស់ដែរ។

គួរតែមានកិរិយាមារយាទសម

«គួរតែបង្ហាញខ្លួនឯងថាជា» ឬ «គួរតែរស់នៅដូចជា»

និយាយដើមគេ

ពាក្យនេះសំដៅទៅលើមនុស្សដែលនិយាយរឿងអាក្រក់ពីអ្នកដទៃ ថាតើពួកគេជាការពិតរឺអត់។

ធ្វើជាខ្ញុំបម្រើស្រា

មនុស្សម្នាក់ដែលមានអារម្មណ៍ថាត្រូវការភេសជ្ជៈដែលមានជាតិអាល់កុលច្រើនតែផឹកវាក្នុងបរិមាណដ៏ច្រើន។ លោកប៉ុលនិយាយអំពីមនុស្សញៀន ដូចជាពួកគេជាទាសករ។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកញៀនស្រា» (សូមចូលទៅមើល: INVALID translate/figs-metaphor)

ដែលមានសុភវិនិច័្ឆយ មានចិត្តបរិសុទ្ធ

ដោយគិតឱ្យបានត្រឹមត្រូវ

Titus 2:6-8

រីឯពួកយុវជនវិញ

ទីតុសគឺបង្ហាត់បង្រៀនដ៏យុវជនក្មេងៗ ដូចជាគាត់បានបង្ហាត់បង្រៀនដល់មនុស្សវ័យចំណាស់។

បង្រៀនអំពើល្អរបស់អ្នក

«បង្ហាញខ្លួនអ្នកឱ្យក្លាយជា»

ជាគំរូដល់គេ

«ឧទាហរណ៍ អ្នកដែលធ្វើអ្វីដែលត្រឹមត្រូវ និងរឿងត្រឹមត្រូវ»

ពាក្យសម្តីដែលល្អៗ

លោកប៉ុលនិយាយអំពីការប្រកាសនិងការបង្រៀនទីតុស ពួកគេជាមនុស្ស ដែលមានសុខភាពល្អនៅក្នុងខ្លួន។

ដូច្នេះ អស់អ្នកណាដែលជំនាស់នឹងត្រូវអៀនខ្មាស់

នេះបង្ហាញពីស្ថានភាពស្រមើលស្រមៃ ដែលមនុស្សម្នាក់ប្រឆាំងនឹងទីតុស ហើយបន្ទាប់មកខ្មាស់អៀនដោយសារបានធ្វើដូច្នេះ។ វាមិនត្រូវបានបង្ហាញពីអ្វីដែលបានកើតឡើងទេ។ ភាសារបស់អ្នកអាចមានវិធីនៃការបញ្ចេញមតិនេះ។ (សូមចូលទៅមើល: INVALID translate/figs-hypo)

Titus 2:9-10

ចៅហ្វាយនាយរបស់ខ្លួន

«ចៅហ្វាយនាយផ្ទាល់ខ្លួនរបស់ពួកគេ»

ក្នុងគ្រប់ការទាំងអស់

«ក្នុងគ្រប់ស្ថានភាព» ឬ «ជានិច្ចកាល»

ពួកគេត្រូវផ្គាប់ចិត្ត

«ធ្វើឱ្យចៅហ្វាយនាយរីករាយ» ឬ «បំពេញចិត្តម្ចាស់របស់ពួកគេ»

លួច​បន្លំ​

លួចរបស់តូចៗពីចៅហ្វាយខ្លួន

បង្ហាញនូវសេចក្តីជំនឿដ៏ល្អ

«បង្ហាញថាពួកគេសមនឹងទទួលបានការទុកចិត្តពីចៅហ្វាយនាយរបស់ពួកគេ»

ក្នុងគ្រប់វិធី

«នៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើ»

លើកកម្ពស់​សេចក្ដី​បង្រៀន

លោកប៉ុល​ បាននិយាយអំពីការបង្រៀនរបស់ព្រះអម្ចាស់ដូចជាមេរៀនមួយ ដែលអាចផ្តល់ជារង្វាន់។ ការបកប្រែរបៀបផ្សេងទៀត: «ធ្វើឱ្យការបង្រៀនរបស់យើងមានភាពទាក់ទាញ ដល់មនុស្សផ្សេងទៀត» (សូមចូលទៅមើល: INVALID translate/figs-metaphor)

ព្រះអង្គ​សង្គ្រោះនៃ​យើង

«ព្រះអម្ចាស់នៃយើងដែលជាព្រះអង្គសង្គ្រោះ»

Titus 2:11-13

ប្រយោគភ្ជាប់

លោកប៉ុលលើកទឹកចិត្តទីតុស ឲ្យរកមើលការយាងមករបស់ព្រះអម្ចាស់ ហើយចងចាំពីសិទ្ធិអំណាចរបស់ព្រះអម្ចាស់ តាមរយៈព្រះអម្ចាស់ផងដែរ។

ព្រះគុណរបស់ព្រះជាម្ចាស់បានបើកសម្តែងមក...ការបង្ហាត់បង្រៀនដល់ពួកយើង

លោកប៉ុល បាននិយាយអំពីព្រះគុណរបស់ព្រះអម្ចាស់ដូចជា មនុស្សដែលទៅរកមនុស្សផ្សេងទៀត ហើយបង្ហាត់ពួកគេឱ្យចេះរស់នៅក្នុងជីវិតដ៏បរិសុទ្ធ។ (សូមចូលទៅមើល: INVALID translate/figs-personification)

បង្រៀនយើងឲ្យលះបង់ចោលការមិនគោរពកោតខ្លាចព្រះជាម្ចាស់

«បង្រៀនយើងកុំអោយប្រមាថដល់ព្រះអម្ចាស់»

បដិសេធសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម

«សេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចំពោះរបស់នៅលើលោកីយនេះ» ឬ «សេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចំពោះការសប្បាយដែលពេញដោយអំពើបាប»

នៅក្នុងសម័យនេះ

«ខណៈពេលដែលយើងរស់នៅក្នុងពិភពលោកនេះ» ឬ «អំឡុងពេលនេះ»

យើងទន្ទឹងរង់ចាំទទួល

«យើងរង់ចាំស្វាគមន៍»

សេចក្តីសង្ឃឹមរបស់យើង

លោកប៉ុលមានន័យថាព្រះអម្ចាស់ ដែលយើងជឿជាក់ថា គាត់នឹងមករកយើងវិញ។ (សូមចូលទៅមើល: INVALID translate/figs-metonymy)

ការបើកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ

លោកប៉ុល បាននិយាយអំពីសិរីរុងរឿងរបស់ព្រះអម្ចាស់ដើម្បីបញ្ជាក់ថាព្រះអម្ចាស់នឹងយាងមក។ (សូមចូលទៅមើល: INVALID translate/figs-metonymy)

Titus 2:14

ព្រះជាម្ចាស់បានលះបង់ព្រះជន្មព្រះអង្គជំនួសយើងរាល់គ្នា

«ព្រះអម្ចាស់បានលះបង់ព្រះជន្ម ដើម្បីស្លាប់ជំនួសយើងរាល់គ្នា» (សូមចូលទៅមើល: INVALID translate/figs-explicit)

ដើម្បីដោះយើងឲ្យរួចផុតពីការរំលងច្បាប់ទាំងអស់

លោកប៉ុល​ បាននិយាយអំពីព្រះអម្ចាស់ ដូចជាលោកបានដោះលែងទាសករពីចៅហ្វាយអាក្រក់របស់ពួកគេ។ (សូមចូលទៅមើល: INVALID translate/figs-metaphor)

ប្រជារាស្រ្តដ៏វិសុទ្ធ

មនុស្សមួយក្រុមដែលព្រះអម្ចាស់ឱ្យតម្លៃ។

យកចិត្តទុកដាក់

«មានបំណងប្រាថ្នាយ៉ាងខ្លាំង»

Titus 2:15

និយាយ និងលើកទឹកចិត្តគ្នាទៅវិញទៅមក

«ការបង្រៀនរឿងទាំងនេះហើយ លើកទឹកចិត្តអ្នកស្តាប់អោយធ្វើរឿងទាំងនេះ»

ចូរកែតម្រូវដោយប្រើសិទ្ធិអំណាចពេញទី

ខ្លឹមសារភ្ជាប់នេះអាចត្រូវបានធ្វើឱ្យជាក់ច្បាស់។ ការបកប្រែរបៀបផ្សេងទៀត «ត្រូវនឹងសិទ្ធិអំណាចពេញទីរបស់មនុស្សទាំងនោះ ដែលមិនធ្វើអ្វីទាំងនេះ» (សូមចូលទៅមើល: INVALID translate/figs-explicit)

កុំឲ្យនរណាម្នាក់

«មិនអនុញ្ញាតឱ្យនរណាម្នាក់ឡើយ»

មិនគោរពអ្នកឡើយ

ខ្លឹមសារភ្ជាប់នេះអាចត្រូវបានធ្វើឱ្យយ៉ាងជាក់ច្បាស់។ ការបកប្រែរបៀបផ្សេងទៀត «បដិសេធមិនស្តាប់ពាក្យរបស់អ្នករាល់គ្នា» ឬ «បដិសេធមិនគោរពអ្នករាល់គ្នា» (សូមចូលទៅមើល: INVALID translate/figs-explicit)

Titus 3

Titus 3:1-2

ប្រយោគភ្ជាប់៖

លោកប៉ុល បានបន្តផ្ដល់ការណែនាំដល់ទីតុស អំពីរបៀបបង្រៀនពួកវ័យចំណាស់ និងមនុស្ស ដែលនៅក្រោមការថែទាំរបស់លោកនៅក្រែត។

ដាស់តឿនដល់បងប្អូន

«ប្រាប់បងប្អូនរបស់យើងម្តងទៀត នូវអ្វីដែលពួកគេបានដឹងរួចហើយ» ឬ «បន្តរំលឹកដល់ពួកគេ»

ឲ្យគោរពចុះចូលនឹងអាជ្ញាធរ រដ្ឋអំណាច ព្រមទាំងស្តាប់បង្គាប់

«ធ្វើដូចជាមេដឹកនាំនយោបាយ និងអាជ្ញាធររដ្ឋាភិបាលនិយាយដោយការស្តាប់បង្គាប់ពួកគេ»

​អ្នកគ្រប់គ្រង និង អាជ្ញាធរ

ពាក្យទាំងនេះមានន័យប្រហាក់ប្រហែលគ្នា និងត្រូវបានប្រើរួមគ្នាដើម្បីរាប់បញ្ចូលមនុស្សគ្រប់គ្នា ដែលមានសិទ្ធិអំណាចនៅក្នុងរដ្ឋាភិបាល។

ដើម្បីប្រព្រឹត្តអំពើល្អគ្រប់យ៉ាង

«ត្រៀមខ្លួនធ្វើអោយបានល្អ ពេលណាដែលមានឱកាស»

ជេរប្រមាថ

«និយាយដោយគ្មានសីលធម៍»

តែចូរឲ្យពួកគេមានចិត្តសប្បុរស

នៅពេលដែលចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មិនមានភាពខុសឆ្គង លោកប៉ុលបានដាស់តឿនទៅអ្នកជឿឱ្យធ្វើអ្វី ដែលអ្នកដទៃចូលចិត្តធ្វើ។

Titus 3:3

​កាលពីដើមឡើយ

ដោយសារតែ

ម្តងនោះ

«ពីមុន» ឬ «នៅពេលខ្ល» ឬ «​កាលពីមុន»

គិតខ្លី

«ល្ងង់» ឬ «ឥតប្រាជ្ងា»

បានវង្វេង ខាងឯសេចក្តីប៉ងប្រាថ្នា ព្រមទាំងភាពស្រើបស្រាលគ្រប់បែបយ៉ាង

លោកប៉ុល បាននិយាយអំពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង ដូចជាពួកគេជាមនុស្សដែលនាំយើងអោយចេញពីផ្លូវត្រឹមត្រូវ។ ការបកប្រែរបៀបផ្សេងទៀត: «យើងត្រូវបានគេបោកបញ្ឆោត» (សូមចូលទៅមើល: INVALID translate/figs-personification)

ជាទាសករ ខាងឯសេចក្តីប៉ងប្រាថ្នា ព្រមទាំងភាពស្រើបស្រាលគ្រប់បែបយ៉ាង

លោកប៉ុល បាននិយាយអំពីបំណងប្រាថ្នាដ៏ខ្លាំងពីមុនរបស់យើងក្នុងការធ្វើខុស ដូចជាពួកគេជាម្ចាស់របស់យើង(ចូលទៅមើល: INVALID translate/figs-personification)

ស្រើបស្រាល

«ស្រើបស្រាល» ឬ «សេចក្តីប្រាថ្នាចង់បាន»

រស់នៅក្នុងការអាក្រក់ និងការច្រណែនឈ្នានីស

«អាក្រក់» និង «ការច្រណែន» គឺជាពាក្យស្រដៀងគ្នាសម្រាប់អំពើបាប។ ការបកប្រែរបៀបផ្សេងទៀត: «ពួកយើងតែងតែធ្វើរឿងអាក្រក់ ហើយចង់បានអ្វីដែលអ្នកដទៃមាន» (សូមចូលទៅមើល: INVALID translate/figs-hendiadys)

យើងជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម

«យើងជាអ្នកនាំឱ្យអ្នកដទៃស្អប់ខ្ពើមយើង»

Titus 3:4-5

នៅពេលសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះសង្រ្គោះរបស់យើង និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្សបានបើកសម្តែង

លោកប៉ុល បាននិយាយអំពីសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ដូចជាពួកគេជាមនុស្សដែលមើលឃើញ។ (សូមចូលទៅមើល: INVALID translate/figs-personification)

ដោយសារព្រះហឫទ័យមេត្តាករុណា

«ពីព្រោះព្រះអម្ចាស់បានអាណិតអាសូរដល់យើងរាល់គ្នា»

ការលាងជម្រះឲ្យកើតសារជាថ្មី

លោកប៉ុល ប្រហែលជាកំពុងនិយាយអំពីការអភ័យទោសរបស់ព្រះអម្ចាស់ចំពោះអ្នករាល់គ្នា ដែលប្រព្រឹត្ដអំពើខុសឆ្គង ដូចជាកំពុងតែលាងសម្អាតខ្លួនប្រាណ។ លោកប៉ុលក៏កំពុងតែនិយាយអំពីមនុស្សមានបាប ដែលប្រែខ្លួនឆ្លើយតបនឹងព្រះអម្ចាស់ ដូចជាពួកគេបានកើតសារជាថ្មី។ (សូមចូលទៅមើល: INVALID translate/figs-metaphor)

Titus 3:6-7

ការចាក់បង្ហូរ

«បរិបូរ» ឬ «តំណ»

ព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងបរិបូរ មកលើយើង

វាជារឿងធម្មតាសម្រាប់អ្នកសរសេរគម្ពីរសញ្ញាថ្មីនិយាយអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាវត្ថុរាវដែលអាចចាក់បាន។ ការបកប្រែរបៀបផ្សេងទៀត «បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើងរាល់គ្នាដោយចិត្តសប្បុរស» (សូមចូលទៅមើល: INVALID translate/figs-metaphor and INVALID translate/bita-phenom)

តាមរយៈព្រះយេស៊ូគ្រិស្តជាព្រះសង្រ្គោះរបស់យើង។

«នៅពេលដែលព្រះអម្ចាស់បានសង្រ្គោះយើងរាល់គ្នា»

តាមរយៈព្រះគុណរបស់ព្រះអង្គ

«ព្រះអម្ចាស់បានប្រកាសថា យើងរាល់គ្នាជាមនុស្សដែលគ្មានបាបទៀតទេ»

យើងបានទទួលជីវិតអស់កល្បជានិច្ច

មនុស្សដែលព្រះអម្ចាស់បានសន្យាចំពោះពួកគេត្រូវបានគេនិយាយថា ពួកគេនឹងទទួលមរតកទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ (សូមចូលទៅមើល: INVALID translate/figs-metaphor)

Titus 3:8

នេះជាព្រះបន្ទូល

នេះសំដៅទៅលើព្រះអម្ចាស់ ដែលប្រទានអោយអ្នកជឿនូវព្រះវិញ្ញាណបរិសុទ្ធតាមរយៈព្រះអម្ចាស់នៅក្នុងជំពូក ៣:៦ ។

នឹងមានចិត្តស្មោះសរប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបង្គាប់

«នឹងមានការប្រព្រឹត្តអំពើល្អ»

សេចក្តីទាំងនេះជាការល្អប្រសើរ

លោកប៉ុល បាននិយាយអំពីអំពើល្អដូចជាហេតុផលមួយ ដែលព្រះអម្ចាស់អាចដាក់ នៅចំពោះមុខមនុស្ស។ ការបកប្រែរបៀបផ្សេងទៀត: «ដែលព្រះអម្ចាស់បានរៀបចំសម្រាប់ពួកគេដើម្បីធ្វើវា» (សូមចូលទៅមើល: INVALID translate/figs-metaphor)

Titus 3:9-11

ប្រយោគផ្ចាប់

លោកប៉ុល បានពន្យល់អំពីអ្វីដែលទីតុសគួរជៀសវាង និងរបៀបប្រព្រឹត្ដចំពោះអ្នក ដែលបង្កជម្លោះក្នុងចំណោមអ្នកជឿ។

ប៉ុន្តែ

«ប៉ុន្តែអ្នករាល់គ្នា ទីតុស»

​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​

«ឈ្លោះប្រកែកគ្នាអំពីរឿងមិនសំខាន់»

បញ្ជី​វង្ស​ត្រកូល​

នេះគឺជាការសិក្សាអំពីទំនាក់ទំនងគ្រួសារញាតិមិត្ត។

ការ​ឈ្លោះ​ប្រកែក

«ឈ្លោះប្រកែកគ្នា»

គម្ពីរ​វិន័យ

«ច្បាប់របស់លោកម៉ូសេ»

ចូរបដិសេធអ្នកណា

«ទៅ​អោយ​ឆ្ងាយ​ពីទីនេះ»

បន្ទាប់ពីការដាស់តឿនមួយម្តងពីរម្តងរួចហើយ បណ្តេញគេឲ្យចេញទៅ

«បន្ទាប់ពីអ្នកបានព្រមានបុគ្គលនោះម្តងឬពីរដង»

ជនប្រភេទនេះ

«មនុស្សដូចនេះ»

ផ្លាស់ប្តូរពីរការល្អ

លោកប៉ុល បាននិយាយអំពីអ្នករាល់គ្នា ដែលធ្វើខុសដូចជាលោកកំពុងដើរតាមផ្លូវ ដែលលោកកំពុងដើរ។ (សូមចូលទៅមើល: INVALID translate/figs-metaphor)

ដាក់ទោសខ្លួនឯង

«នាំមកនូវការវិនិច្ឆ័យដោយខ្លួនឯង»

Titus 3:12-13

ប្រយោគភ្ជាប់៖

លោកប៉ុល បានបិទសំបុត្រដោយប្រាប់ទីតុសនូវអ្វីដែលត្រូវធ្វើ បន្ទាប់ពីគាត់តែងតាំងពួកអ្នកចាស់ទុំនៅកោះក្រែតនិងដោយការសួរសុខទុក្ខពីអ្នកដែលនៅជាមួយគាត់ផងដែរ។

ពេលណាខ្ញុំបានចាត់អោយ

«បន្ទាប់ពីខ្ញុំចាត់អោយ»

លោកអើតេម៉ាស ... លោកទីឃីកុស ... លោកសេណាស

ទាំងនេះគឺជាឈ្មោះបុរស។

ចូរប្រញាប់ ហើយមករក

«អ្នករាល់គ្នាត្រូវតែប្រញាប់ ហើយមក» ឬ «មកអោយលឿន»

ត្រូវនៅក្នុងរដូវរងារ

«នៅក្នុងរដូវរងារ»

ចូរ​ខិតខំ​ជួយ​លោក​

«អ្នករាល់គ្នាត្រូវតែប្រញាប់» ឬ «កុំពន្យារពេលក្នុងការជួយ»

និង​លោក​អ័ប៉ុឡូស

និងជួយដំណើរ​លោក​អាប៉ូឡូស

Titus 3:14

ប្រយោគភ្ជាប់៖

លោកប៉ុលពន្យល់អំពីមូលហេតុ ដែលមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់លោកសេណាស និងអាប៉ូឡូ។

​បងប្អូន​យើង

លោកប៉ុល កំពុងសំដៅទៅលើអ្នកជឿនៅកោះក្រែត។

​ខិតខំធ្វើ

«រវល់ក្នុងការធ្វើ»

ត្រូវការ​ចាំបាច់​ទាំងឡាយ​

ទាំងនេះគឺជាតម្រូវការចាំបាច់ ដែលមិនបានគ្រោងទុក ឬបន្ទាន់ ដែលមិនត្រូវបានគេដឹងពីមុន។

ដើម្បី​កុំ​ឲ្យ​ត្រឡប់​ជា​មនុស្ស​មិន​បង្កើត​ផល​ឡើយ

លោកប៉ុល បាននិយាយអំពីលទ្ធផលល្អ ដូចជាពួកគេមានផ្លែផ្កា។ ការបកប្រែរបៀបផ្សេងទៀត: «ដូច្នេះពួកគេនឹងផ្តល់លទ្ធផលល្អ» (សូមចូលទៅមើល: INVALID translate/figs-metaphor)

Titus 3:15

ព័ត៏មានទូទៅ៖

លោកប៉ូល បានបញ្ចប់សំបុត្ររបស់លោក ទៅកាន់ទីតុស។

បងប្អូន​ទាំង​អស់

ប្រជាជន​ទាំង​អស់

ចូរ​ជម្រាប​សួរ​ដល់​ពួកអ្នក​រួម​ជំនឿ ​ដែល​ស្រឡាញ់​យើង​ផង

អាចមានន័យថា១) «អ្នកជឿ ដែលស្រឡាញ់យើង» ឬ ២) «អ្នកជឿដែលស្រឡាញ់យើង ពីព្រោះយើងមានជំនឿដូចគ្នា»។

សូម​ឲ្យអ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​

នេះគឺជាលក្ខណះការសួរសុខទុក្ខរបស់គ្រីស្ទបរិស័ទ។ ការបកប្រែរបៀបផ្សេងទៀត: «សូមអោយព្រះគុណរបស់ព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នា» ឬ «យើងសូមអោយព្រះអម្ចាស់ប្រណីសន្ដោសដល់អ្នកទាំងអស់គ្នា»